[{"id":1,"verses":[{"id":1,"translation":"ក្នុងព្រះនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់។"},{"id":2,"translation":"សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":3,"translation":"ទ្រង់(ជាម្ចាស់)មហាសប្បុរស មហាអាណិតស្រលាញ់។"},{"id":4,"translation":"ជាស្តេចគ្រប់គ្រងនាថ្ងៃបរលោក។"},{"id":5,"translation":"ចំពោះទ្រង់(តែមួយគត់)យើងខ្ញុំគោរពសក្ការៈ ហើយចំពោះទ្រង់(តែមួយគត់)យើងខ្ញុំសុំជំនួយ។"},{"id":6,"translation":"សូមទ្រង់មេត្តាចង្អុលបង្ហាញយើងខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវផង។"},{"id":7,"translation":"គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទាននូវឧបការគុណដល់ពួកគេ ពុំមែនជា(មាគ៌ា)ពួកដែលត្រូវគេខឹងសម្បាចំពោះពួកគេ ហើយក៏ពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងនោះដែរ។"}]},{"id":2,"verses":[{"id":1,"translation":"អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ ក៏ដូចជាតួអក្សរដទៃទៀតដែលមាននៅដើមស៊ូរ៉ោះមួយចំនួននៃគម្ពីរគួរអាន គឺបង្ហាញពីអច្ឆរិយភាពនៃគម្ពីរមួយនេះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កំហិតឱ្យពួកមុស្ហរីគីន(ពួកពហុទេពនិយម)ប្រកួតប្រជែងនឹងគម្ពីរគួរអាន តែពួកគេអសមត្ថភាព ខណៈដែលភាសានិយាយរបស់ពួកគេ បង្កើតឡើងចេញអំពីតួអក្សរទាំងនេះដូចគ្នា។ ការអសមត្ថភាពរបស់ពួកអារ៉ាប់ក្នុងការនាំមកនូវគម្ពីរមួយឱ្យដូចនឹងគម្ពីរគួរអាន (ទាំងដែលពួកគេគឺជាអ្នកដែលពូកែខាងវោហារសាស្ត្របំផុត) គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា គម្ពីរគួរអាន ពិតជាព្រះបន្ទូលមកពីអល់ឡោះជាម្ចាស់យ៉ាងពិតប្រាកដ។ )"},{"id":2,"translation":"នេះគឺជាគម្ពីរ(គួរអាន)ដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ជាការចង្អុលបង្ហាញដល់បណ្តាអ្នកដែលកោតខ្លាច(ចំពោះអល់ឡោះ)។"},{"id":3,"translation":"គឺបណ្ដាអ្នកដែលមានជំនឿនឹងប្រការអាថ៌កំបាំង ហើយពួកគេប្រតិបត្ដិសឡាត ហើយមួយចំនួនអំពីអ្វីដែលយើង(អល់ឡោះ)បានប្រទានជាលាភសក្ការៈដល់ពួកគេ គឺពួកគេធ្វើការបរិច្ចាគ។"},{"id":4,"translation":"ហើយនិងបណ្តាអ្នកដែលមានជំនឿនឹងអ្វីដែលគេបញ្ចុះមកឱ្យកាន់អ្នក(ព្យាការីមូហាំម៉ាត់) ហើយនិងអ្វីដែលគេបញ្ចុះទៅឲ្យ(បណ្តាព្យាការី)មុនអ្នក។ ហើយពួកគេក៏មានជំនឿយ៉ាងមុតមំានឹងថ្ងៃបរលោកផងដែរ។"},{"id":5,"translation":"អ្នកទាំងនោះហើយដែលស្ថិតនៅលើការចង្អុលបង្ហាញពីព្រះជាម្ចាស់របស់ពួកគេ ហើយអ្នកទាំងនោះហើយគឺជាអ្នកដែលទទួលជោគជ័យ។"},{"id":6,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនោះ ទោះបីជាអ្នក(ព្យាការីមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេ ឬមិនដាស់តឿនព្រមានពួកគេក៏ដោយ ក៏ពួកគេនៅតែគ្មានជំនឿដដែល។"},{"id":7,"translation":"(ដោយសារតែ)អល់ឡោះជាម្ចាស់បានបោះត្រាភ្ជិតលើដួងចិត្ដរបស់ពួកគេ និងទៅលើការស្តាប់ឮរបស់ពួកគេ ថែមទាំងបានដាក់របាំងទៅលើការមើលឃើញរបស់ពួកគេ(មិនឲ្យមើលឃើញការពិត)។ ហើយពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត(នៅថ្ងៃបរលោក)។"},{"id":8,"translation":"ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលនិយាយថា៖ ពួកយើងមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក ខណៈដែល(ធាតុពិត)ពួកគេពុំមែនជាអ្នកដែលមានជំនឿឡើយ។"},{"id":9,"translation":"(ពួកគេគិតស្មានថា) ពួកគេកំពុងតែបោកប្រាស់អល់ឡោះ និងបណ្ដាអ្នកដែលមានជំនឿ ខណៈដែល(ជាក់ស្តែង) ពួកគេកំពុងតែបោកប្រាស់ខ្លួនឯងតែប៉ុណ្ណោះ។ ក៏ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។"},{"id":10,"translation":"នៅក្នុងចិត្តពួកគេមានជំងឺ(មន្ទិលសង្ស័យ) ហើយអល់ឡោះបានបន្ថែមនូវជំងឺនោះដល់ពួកគេថែមទៀត។ ហើយសម្រាប់ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុតដោយសារតែអ្វីដែលពួកគេបានបដិសេធ។"},{"id":11,"translation":"ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកពុតត្បុត)ថា៖ ចូរពួកអ្នកកុំឱ្យបង្កវិនាសកម្មនៅលើផែនដី ពួកគេបានតបថា៖ តាមពិត ពួកយើងគ្រាន់តែជាអ្នកសម្របសម្រួលប៉ុណ្ណោះ។"},{"id":12,"translation":"តើពុំមែនទេឬ តាមពិតពួកគេគឺជាពួកដែលបង្កវិនាសកម្មទៅវិញទេ ក៏ប៉ុន្ដែពួកគេមិនបានដឹងខ្លួនឡើយ។"},{"id":13,"translation":"ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកមានជំនឿដូចអ្វីដែលមនុស្សលោក(បណ្តាអ្នកមានជំនឿ)បានជឿ ពួកគេបែរជានិយាយថា៖ តើឱ្យពួកយើងមានជំនឿដូចអ្នកដែលខ្សោយបញ្ញាបានជឿយ៉ាងដូចមេ្ដច? តើពុំមែនទេឬ តាមពិតពួកគេទៅវិញទេដែលជាអ្នកខ្សោយបញ្ញានោះ ក៏ប៉ុន្ដែពួកគេមិនបានដឹងឡើយ។"},{"id":14,"translation":"ហើយនៅពេលដែលពួកគេបានជួបនឹងបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថា៖ ពួកយើងបានជឿ(ដូចពួកអ្នក)ដែរ។ តែនៅពេលដែលពួកគេបានចាកចេញ(ពីអ្នកមានជំនឿ)ទៅជួបនឹងមេដឹកនាំរបស់ពួកគេវិញ ពួកគេបាននិយាយ(ទៅកាន់មេដឹកនាំរបស់ខ្លួន)ថា៖ ពិតប្រាកដណាស់ ពួកយើងនៅជាមួយពួកអ្នក។ តាមពិត ពួកយើងគ្រាន់តែចំអកឡកឡឺយ(ចំពោះអ្នកមានជំនឿ)ប៉ុណ្ណោះ។"},{"id":15,"translation":"អល់ឡោះជាម្ចាស់ទ្រង់ចំអកឡកឡឺយចំពោះពួកគេវិញ ហើយទ្រង់បណ្ដោយពួកគេឲ្យស្ថិតក្នុងភាពវង្វេងរបស់ពួកគេដោយពួកគេមានភាពស្រពិចស្រពិល(ជារៀងរហូត)។"},{"id":16,"translation":"ពួកទាំងនោះហើយជាពួកដែលយកការចង្អុលបង្ហាញប្តូរយកភាពវង្វេង។ ជាការពិតណាស់ ការធ្វើជំនួញរបស់ពួកគេបែបនេះ គឺគ្មានផលចំណេញអ្វីឡើយ ហើយពួកគេក៏ពុំមែនជាពួកដែលទទួលបានការចង្អុលបង្ហាញ(ទៅកាន់ការពិត)នោះដែរ។"},{"id":17,"translation":"ការប្រៀបធៀបសម្រាប់ពួកគេ(ពួកពុតត្បុត) គឺប្រៀបដូចអ្នកដែលបង្កាត់ភ្លើង(ដើម្បីបំភ្លឺ)។ នៅពេលដែលភ្លើងឆេះបំភ្លឺនូវអ្វីដែលនៅជុំវិញពួកគេ អល់ឡោះក៏បានឲ្យពន្លឺ(ភ្លើង)របស់ពួកគេនោះរលត់បាត់ទៅវិញ ហើយទុកឱ្យពួកគេស្ថិតក្នុងភាពងងឹតសូន្យសុងដោយពួកគេមិនអាចមើលឃើញឡើយ។"},{"id":18,"translation":"(ពួកគេ)ថ្លង់ គរ ខ្វាក់ ហេតុដូចេ្នះ ពួកគេមិនអាចវិលត្រឡប់(ចេញពីភាពវង្វេង)បានឡើយ។"},{"id":19,"translation":"ឬប្រៀបដូចជាភ្លៀងដែលធ្លាក់ពីលើមេឃដែលគ្របដណ្ដប់ដោយភាពងងឹត ផ្គររន្ទះ និងផេ្លកបន្ទោរ។ ពួកគេក៏យកម្រាមដៃញ៉ុកត្រចៀករបស់ពួកគេដើម្បីការពារពីសំឡេងរន្ទះដោយភ័យខ្លាចសេចក្តីស្លាប់។ ហើយអល់ឡោះដឹងជ្រួតជ្រាបបំផុតចំពោះពួកដែលប្រឆាំង។"},{"id":20,"translation":"ផេ្លកបន្ទោរស្ទើតែនឹងឆាបឆក់ក្រសែភ្នែករបស់ពួកគេ។ រាល់ពេលដែលផេ្លកបន្ទោរបានជះពន្លឺដល់ពួកគេ ពួកគេបានបន្ដដំណើរទៅមុខ។ តែនៅពេលដែលគ្មានពន្លឺ ពួកគេនៅឈរទ្រឹង(ដោយពួកគេមិនអាចបន្តដំណើរទៅមុខបានឡើយ)។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងដកយកការស្ដាប់ឮ និងការមើលឃើញរបស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។"},{"id":21,"translation":"ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ពួកអ្នក ជាអ្នកដែលបានបង្កើតពួកអ្នកនិងមនុស្សជំនាន់មុនពួកអ្នក។ សង្ឃឹមថា ពួកអ្នកនឹងកោតខ្លាច(ចំពោះអល់ឡោះ)។"},{"id":22,"translation":"ទ្រង់ជាអ្នកដែលធ្វើឲ្យផែនដីមានសណ្ឋានលាតសន្ធឹងសម្រាប់ពួកអ្នក និងបានបង្កើតមេឃជាសំណង់មួយ(នៅពីលើផែនដី)។ ហើយទ្រង់បានបញ្ចុះពីលើមេឃនូវទឹកភ្លៀង ដោយតាមរយៈទឹកភ្លៀងនេះ ទ្រង់បានបណ្តុះនូវផលានុផលជាច្រើនជាលាភសក្ការៈសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំយកអ្នកផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះឲ្យសោះ ខណៈដែលពួកអ្នកបានដឹងហើយនោះ។"},{"id":23,"translation":"ប្រសិនបើពួកអ្នក(ឱមនុស្សលោក)នៅមានមន្ទិលសង្ស័យចំពោះអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះមកឱ្យខ្ញុំបម្រើរបស់យើង(ព្យាការីមូហាំម៉ាត់)នោះ ចូរពួកអ្នកនាំមកនូវជំពូកមួយដែលដូចនឹងវា(គម្ពីរគួរអាន) ហើយចូរពួកអ្នកហៅសាក្សីរបស់ពួកអ្នកក្រៅពីអល់ឡោះ(ដែលមានសមត្ថភាពឲ្យមកជួយពួកអ្នកចុះ) ប្រសិនបើពួកអ្នកគឺជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ។"},{"id":24,"translation":"តែប្រសិនបើពួកអ្នកមិនអាចធ្វើវាបាន(ក្នុងពេលនេះ) ហើយក៏នឹងមិនអាចធ្វើវាបាន(នៅពេលខាងមុខ)នោះ ដូចេ្នះ ចូរពួកអ្នកខ្លាចភ្លើងនរកដែលវត្ថុសម្រាប់បង្កាត់វានោះ គឺមនុស្ស និងដុំថ្មដែលគេត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿ។"},{"id":25,"translation":"ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលថា៖ ពិតណាស់ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ រាល់ពេលដែលពួកគេត្រូវបានគេផ្ដល់លាភសក្ការៈជាផ្លែឈើអំពីវា(ឋានសួគ៌)ដល់ពួកគេ ពួកគេបាននិយាយថា៖ នេះគឺដូចជាអ្វីដែលគេធ្លាប់បានប្រទានជាលាភសក្ការៈដល់ពួកយើងកាលពីមុន(ក្នុងលោកិយ)ដែរ។ ហើយពួកគេត្រូវបានគេផ្ដល់ឱ្យនូវផ្លែឈើដែលស្រដៀងគ្នា(នឹងផ្លែឈើនៅក្នុងលោកិយ តែមានរសជាតិខុសគ្នា) ។ ហើយនៅក្នុងឋានសួគ៌នោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន ហើយពួកគេស្ថិតនៅក្នុងវា(ឋានសួគ៌នោះ)ជាអមតៈ។"},{"id":26,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនខ្មាសអៀនក្នុងការលើកជាឧទាហរណ៍ អំពីសត្វមូស ឬអ្វីដែលធំជាងនេះឬតូចជាងនេះនោះឡើយ។ ចំពោះបណ្ដាអ្នកដែលមានជំនឿ ពួកគេដឹងថា ពិតណាស់ វាគឺជាការពិតមកពីព្រះជាម្ចាស់របស់ពួកគេ។ រីឯពួកដែលគ្មានជំនឿវិញ ពួកគេនឹងនិយាយថា៖ តើអល់ឡោះចង់បានអ្វីអំពីឧទាហរណ៍នេះ។ តាមរយៈឧទាហរណ៍នេះ ទ្រង់បានធ្វើឲ្យមនុស្សជាច្រើនវង្វេង ហើយតាមរយៈឧទាហរណ៍នេះផងដែរ ទ្រង់ក៏បានធ្វើឲ្យមនុស្សជាច្រើនទទួលបានការចង្អុលបង្ហាញផងដែរ។ ហើយទ្រង់មិនធ្វើឱ្យនរណាម្នាក់វងេ្វងតាមរយៈវា ក្រៅពីពួកដែលប្រព្រឹត្តល្មើស(ចំពោះទ្រង់)នោះឡើយ។"},{"id":27,"translation":"ពួកដែលក្បត់នឹងកិច្ចសន្យារបស់អល់ឡោះបន្ទាប់ពីពួកគេបានយល់ព្រមទទួលយកកិច្ចសន្យានោះ ហើយពួកគេកាត់ផ្ដាច់នូវអ្វី(ចំណងសាច់សាលោហិត)ដែលអល់ឡោះបានបញ្ជាពួកគេឱ្យផ្សារភ្ជាប់វា ព្រមទាំងបានបង្កវិនាសកម្មនៅលើផែនដីនោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។"},{"id":28,"translation":"តើពួកអ្នកប្រឆាំងនឹងអល់ឡោះយ៉ាងដូចមេ្ដច ខណៈដែលពួកអ្នកមិនទាន់មានវត្តមានសោះ ហើយទ្រង់បានបង្កើតពួកអ្នកឱ្យមានជីវិត។ ក្រោយមក ទ្រង់ឱ្យពួកអ្នកស្លាប់ទៅវិញ បន្ទាប់មក ទ្រង់បានធ្វើឱ្យពួកអ្នករស់ឡើងវិញ(នៅថ្ងៃបរលោក)។ បន្ទាប់មកទៀត ពួកអ្នកនឹងត្រូវគេបញ្ជូនត្រឡប់ទៅកាន់ទ្រង់វិញ ដើម្បីជំនុំជម្រះនូវអ្វីដែលពួកគេបានសាងនៅក្នុងលោកិយ។"},{"id":29,"translation":"ទ្រង់គឺជាអ្នកដែលបានបង្កើតអ្វីៗទាំងអស់នៅលើផែនដីនេះសម្រាប់ពួកអ្នក។ បន្ទាប់មក ទ្រង់ឆ្ពោះទៅកាន់មេឃ រួចទ្រង់បានបង្កើតមេឃប្រាំពីរជាន់(នៅបន្តបន្ទាប់ពីលើគ្នា)។ ហើយទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":30,"translation":"ហើយ(ចូរអ្នករំឮកដល់មនុស្សលោក)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ពិតប្រាកដណាស់ យើងនឹងបង្កើតនូវអ្នកគ្រប់គ្រងនៅលើផែនដីនេះ។ ពួកគេបានសួរថា៖ តើទ្រង់នឹងបង្កើតនៅលើផែនដីនូវអ្នកដែលនឹងបង្កវិនាសកម្ម និងបង្ហូរឈាមគ្នាលើវា(ផែនដី)ឬ ខណៈដែលពួកយើងវិញជាអ្នកដែលលើកតម្កើងដោយការកោតសរសើរ និងបញ្ជាក់ពីភាពបរិសុទ្ធរបស់ទ្រង់នោះ? ទ្រង់បានតបវិញថា៖ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកមិនដឹង។"},{"id":31,"translation":"ហើយទ្រង់បានបង្រៀនព្យាការីអាហ្ទាំនូវឈ្មោះអ្វីៗគ្រប់យ៉ាងទាំងអស់។ ក្រោយមក ទ្រង់បានបង្ហាញអ្វីៗទាំងនោះទៅកាន់ម៉ាឡាអ៊ីកាត់ រួចទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកប្រាប់យើងនូវឈ្មោះអ្វីៗទាំងអស់នេះមក ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ។"},{"id":32,"translation":"ពួកគេបានឆ្លើយថា៖ ទ្រង់មហាស្អាតស្អំ! ពួកយើងគ្មានចំណេះដឹងអ្វីឡើយ លើកលែងតែអ្វីដែលទ្រង់បានបង្រៀនពួកយើងប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលមហាដឹង មហាគតិបណ្ឌិតបំផុត។"},{"id":33,"translation":"ទ្រង់បានមានបន្ទូលថា៖ ឱអាហ្ទាំ! ចូរអ្នកប្រាប់ពួកគេ(ម៉ាឡាអ៊ីកាត់)នូវឈ្មោះអ្វីៗទាំងអស់នោះចុះ។ ហើយនៅពេលដែលគាត់បានប្រាប់ពួកគេនូវឈ្មោះទាំងនេះរួចមក ទ្រង់បានមានបន្ទូល(ទៅកាន់ម៉ាឡាអ៊ីកាត់)ថា៖ តើយើងមិនបានប្រាប់ពួកអ្នកទេឬថា ពិតប្រាកដណាស់ យើងដឹងបំផុតនូវប្រការអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី ហើយយើងដឹងផងដែរនូវអ្វីៗដែលពួកអ្នកលាតត្រដាង និងអ្វីៗដែលពួកអ្នកបានលាក់បាំងនោះ?"},{"id":34,"translation":"ហើយ(ចូរអ្នករំឮកដល់មនុស្សលោក)នៅពេលដែលយើង(អល់ឡោះ)មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកស៊ូជោត(ក្រាបគោរព)ទៅចំពោះអាហ្ទាំ(ជាការស៊ូជោតក្នុងន័យកោតសរសើរ និងគោរព) ពេលនោះ ពួកគេក៏បានស៊ូជោតទាំងអស់គ្នា លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលបានបដិសេធ និងមានអំនួត។ ហេតុនេះ វាក៏ស្ថិតក្នុងចំណោមពួកដែលប្រឆាំង(នឹងអល់ឡោះជាម្ចាស់)។"},{"id":35,"translation":"ហើយយើង(អល់ឡោះ)បានមានបន្ទូលថា៖ ឱអាហ្ទាំ! ចូរអ្នក និងភរិយារបស់អ្នក(ហាវ៉ា)រស់នៅក្នុងឋានសួគ៌នេះចុះ ហើយចូរអ្នកទាំងពីរទទួលទានចុះនូវអ្វីដែលមាននៅក្នុងវា(ឋានសួគ៌)តាមក្តីប្រាថ្នារបស់អ្នកទាំងពីរ។ តែអ្នកទាំងពីរមិនត្រូវទៅជិតដើមឈើមួយដើមនេះ(ជាដាច់ខាត)។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។"},{"id":36,"translation":"ហើយស្ហៃតននៅតែបន្តញុះញង់ពួកគេទាំងពីរ រហូតធ្វើឱ្យពួកគេទាំងពីរត្រូវបានគេបណ្តេញចេញពី(ឋានសួគ៌)កន្លែងដែលពួកគេធ្លាប់រស់នៅ។ ហើយយើងបានមានបន្ទូល(ទៅកាន់ពួកគេទាំងពីរ និងស្ហៃតន)ថា៖ ចូរពួកអ្នកចុះចេញ(ទៅរស់នៅលើផែនដី)ក្នុងភាពជាសត្រូវនឹងគ្នាចុះ។ ហើយផែនដី គឺជាកន្លែងស្នាក់អាស្រ័យរបស់ពួកអ្នក និង(ជាកន្លែង)សោយសុខ រហូតដល់អវសាននៃជីវិត។"},{"id":37,"translation":"បន្ទាប់មក ព្យាការីអាហ្ទាំបានទទួលយកនូវពាក្យណែនាំពីម្ចាស់របស់គាត់ ហើយទ្រង់ក៏បានទទួលយកការសារភាពកំហុសរបស់គាត់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រលាញ់បំផុត(ចំពោះពួកគេ)។"},{"id":38,"translation":"យើងបានមានបន្ទូល(ទៅកាន់ពួកគេ)ថា៖ ចូរពួកអ្នកចុះចេញពីវា(ឋានសួគ៌)ទាំងអស់គ្នាចុះ។ ហើយប្រសិនបើមានការចង្អុលបង្ហាញអំពីយើងបានមកដល់ពួកអ្នក ដូចនេះជនណាហើយដែលបានដើរតាមការចង្អុលបង្ហាញនោះ ពួកគេគ្មានការភ័យខ្លាចអ្វីឡើយ ហើយពួកគេក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។"},{"id":39,"translation":"រីឯពួកដែលប្រឆាំង និងបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើងនោះ ពួកគេគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងវាជាអមតៈ។"},{"id":40,"translation":"ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកនឹកឃើញនូវឧបការគុណដែលយើងបានប្រោសប្រទានដល់ពួកអ្នក ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នូវកិច្ចសន្យារបស់យើង(ដែលបានដាក់ទៅលើពួកអ្នក) នោះយើងនឹងបំពេញតាមកិច្ចសន្យារបស់ពួកអ្នកវិញ។ ហើយចំពោះយើង(តែមួយគត់)ដែលពួកអ្នកត្រូវកោតខ្លាច។"},{"id":41,"translation":"ហើយចូរពួកអ្នកមានជំនឿចំពោះអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះវាដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃគម្ពីរដែលមាននៅជាមួយពួកអ្នក ហើយពួកអ្នកមិនត្រូវក្លាយខ្លួនជាក្រុមដែលប្រឆាំងនឹងវាមុនគេនោះឡើយ ហើយក៏មិនត្រូវយកបណ្តាវាក្យខណ្ឌរបស់យើងប្តូរនឹងតម្លៃបន្ដិចបន្ដួចនោះដែរ។ ហើយចំពោះយើង(តែមួយគត់)ដែលពួកអ្នកត្រូវកោតខ្លាច។"},{"id":42,"translation":"ហើយចូរពួកអ្នកកុំលាយឡំប្រការពិតជាមួយនឹងប្រការមិនពិតឱ្យសោះ។ ហើយពួកអ្នកមិនត្រូវលាក់បាំងការពិត(ដែលមានក្នុងគម្ពីររបស់ពួកអ្នក)អំពីលក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់នោះឡើយ ខណៈដែលពួកអ្នកបានដឹង(អំពីវា)ហើយនោះ។"},{"id":43,"translation":"ហើយចូរពួកអ្នកប្រតិបតិ្ដសឡាត និងបរិច្ចាគហ្សាកាត់ ហើយចូរពួកអ្នកសឡាត(រួមគ្នា)ជាមួយនឹងបណ្ដាអ្នកដែលសឡាតទាំងឡាយ។"},{"id":44,"translation":"តើពួកអ្នកប្រើមនុស្សឲ្យធ្វើអំពើល្អ ហើយពួកអ្នកបែរជាភេ្លចខ្លួនឯងទៅវិញ ខណៈដែលពួកអ្នកកំពុងតែសូត្រគម្ពីរ(តាវរ៉ត)បែបនេះឬ? តើពួកអ្នកមិនចេះគិតពិចារណាទេឬ?"},{"id":45,"translation":"ហើយចូរពួកអ្នកសុំជំនួយ(ពីអល់ឡោះ)តាមរយៈការអត់ធ្មត់ និងការប្រតិបត្ដិសឡាត។ ហើយពិតប្រាកដណាស់ វា(សឡាត)ពិតជាមានការលំបាកជាខ្លាំង លើកលែងតែចំពោះបណ្ដាអ្នកដែលឱនលំទោនប៉ុណ្ណោះ។"},{"id":46,"translation":"គឺបណ្តាអ្នកដែលគិតថា ពិតប្រាកដណាស់ ពួកគេនឹងជួបព្រះជាម្ចាស់របស់ពួកគេវិញ(នៅថ្ងៃបរលោក) ហើយពិតប្រាកដណាស់ ពួកគេនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ។"},{"id":47,"translation":"ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើងដែលយើងបានប្រោសប្រទានដល់ពួកអ្នក ហើយពិតប្រាកដណាស់ យើងបានលើកតម្កើងពួកអ្នកឱ្យល្អប្រសើរជាងគេលើលោកនេះ(នៅសម័យកាលនោះ)។"},{"id":48,"translation":"ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ(ថ្ងៃបរលោក)ដែលបុគ្គលម្នាក់ៗមិនអាចជួយអ្វីដល់គ្នាបាន ហើយគេក៏មិនទទួលយកការអន្ដរាគមន៍ និងមិនទទួលយកការលោះពីនរណាម្នាក់ឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយនោះដែរ(នៅក្នុងថ្ងៃនោះ)។"},{"id":49,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលយើងបានសង្គ្រោះពួកអ្នកឱ្យរួចផុតពីបក្សពួកហ្វៀរអោន(ផារ៉ាអុង)ដែលពួកគេបានឱ្យពួកអ្នកភ្លក់នូវទារុណកម្មយ៉ាងព្រៃផ្សៃបំផុតដោយពួកគេសម្លាប់កូនប្រុស ហើយទុកជីវិតកូនស្រីរបស់ពួកអ្នក(ដើម្បីទុកធ្វើជាទាសករ)។ ហើយនៅក្នុងរឿងនោះ គឺជាការសាកល្បងយ៉ាងធំធេងពីព្រះជាម្ចាស់របស់ពួកអ្នក។"},{"id":50,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលយើងបានញែកសមុទ្រសម្រាប់ពួកអ្នក ដោយយើងបានសង្គ្រោះពួកអ្នក និងបានពន្លិចបក្សពួកហ្វៀរអោន ខណៈដែលពួកអ្នកមើលឃើញ(ផ្ទាល់នឹងភ្នែក)។"},{"id":51,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)នៅពេលដែលយើងបានសន្យា(កំណត់ពេល)ជាមួយព្យាការីមូសារយៈពេលសែសិបយប់។ ក្រោយមក ពួកអ្នកបែរជាយករូបសំណាកកូនគោ(មកគោរពសក្ការៈ)បន្ទាប់ពីគាត់(អវត្តមាន) ខណៈដែលពួកអ្នកគឺជាពួកដែលបំពាន។"},{"id":52,"translation":"ក្រោយមក យើងបានអធ្យាស្រ័យឱ្យពួកអ្នកបន្ទាប់ពីនោះ។ សង្ឃឹមថា ពួកអ្នកនឹងដឹងគុណ(ចំពោះយើង)។"},{"id":53,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលយើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត) និងជាការវិនិច្ឆ័យ(រវាងខុសនិងត្រូវ)។ សង្ឃឹមថាពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។"},{"id":54,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)នៅពេលដែលព្យាការីមូសាបានពោលទៅកាន់ក្រុមរបស់គាត់ថា៖ ឱក្រុមរបស់ខ្ញុំ! ពួកអ្នកពិតជាបានបំពានលើខ្លួនឯងដោយយករូបសំណាក់កូនគោ(មកគោរពសក្ការៈ)។ ហេតុនេះ ចូរពួកអ្នកសារភាពកំហុសទៅកាន់ព្រះជាម្ចាស់ដែលបង្កើតពួកអ្នកដោយពួកអ្នកត្រូវសម្លាប់ខ្លួនឯង(សម្លាប់គ្នាទៅវិញទៅមក)។ នោះជាការប្រសើរសម្រាប់ពួកអ្នកនៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នក ហើយទ្រង់នឹងទទួលយកការសារភាពកំហុសរបស់ពួកអ្នក។ ជាការពិតណាស់ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។"},{"id":55,"translation":"ហើយចូរពួកអ្នក(អម្បូរអ៊ីស្រាអែល)នឹកឃើញឡើងវិញ នៅពេលដែលពួកអ្នកបាននិយាយថា៖ ឱមូសា! ពួកយើងនឹងមិនជឿលើអ្នកជាដាច់ខាត លុះត្រាតែពួកយើងបានឃើញអល់ឡោះផ្ទាល់នឹងភ្នែក។ ពេលនោះ រន្ទះបានឆក់យកជីវិតពួកអ្នកភ្លាមៗ ខណៈដែលពួកអ្នកមើលឃើញ(ផ្ទាល់នឹងភ្នែក)។"},{"id":56,"translation":"ក្រោយមក យើងបានប្រោសពួកអ្នកឱ្យរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។"},{"id":57,"translation":"ហើយយើងបានបញ្ជូនពពកឱ្យបាំងជាម្លប់ដល់ពួកអ្នក(ពីកម្តៅថ្ងៃ) ហើយយើងបានបញ្ចុះមកឱ្យពួកអ្នកនូវអាល់ម៉ាន់(ភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ) និងអាស់សាល់វ៉ា(បក្សីមួយប្រភេទដែលស្រដៀងនឹងសត្វក្រួច)។ (យើងបានមានបន្ទូលទៅកាន់ពួកអ្នកថា៖) ចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែលយើងបានប្រទានឱ្យពួកអ្នកចុះ។ ហើយពួកគេមិនបានបំពានលើយើង(ធ្វើឱ្យយើងខាតបង់)អ្វីឡើយ។ ក៏ប៉ុន្តែ ពួកគេទៅវិញទេដែលបំពានលើខ្លួនឯង។"},{"id":58,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)នៅពេលដែលយើងមានបន្ទូល(ទៅកាន់ពួកអ្នក)ថា៖ ចូរពួកអ្នកចូលក្នុងស្រុកភូមិនេះ(ក្រុងយេរ៉ូសាឡឹម) ហើយចូរពួកអ្នកបរិភោគនូវអ្វីៗដែលមាននៅទីនោះដោយក្តីរីករាយតាមតែពួកអ្នកត្រូវការចុះ។ ហើយចូរពួកអ្នកចូលតាមទ្វារដោយឱនលំទោន និងបួងសួងសុំការអភ័យទោស(ពីយើង) នោះយើងនឹងអភ័យទោសដល់ពួកអ្នកចំពោះកំហុសឆ្គងរបស់ពួកអ្នក។ ហើយយើងនឹងបន្ថែម(ផលបុណ្យ)ដល់បណ្ដាអ្នកដែលសាងអំពើល្អ។"},{"id":59,"translation":"តែពួកដែលបំពានវិញបែរជាផ្លាស់ប្តូរពាក្យពេចន៍ខុសពីពាក្យពេចន៍ដែលគេបាននិយាយទៅកាន់ពួកគេ។ ដូចនេះ យើងក៏បានបញ្ចុះទណ្ឌកម្មពីលើមេឃទៅលើពួកដែលបំពានដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្តល្មើស។"},{"id":60,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលព្យាការីមូសាបានសុំទ្រង់ឱ្យប្រទានទឹកដល់ក្រុមរបស់គាត់។ ពេលនោះ យើងបានមានបន្ទូលថា៖ ចូរអ្នកវាយដុំថ្មនឹងដំបងរបស់អ្នកចុះ។ ខណៈនោះ វាក៏បាញ់ទឹកចេញជាដប់ពីររន្ធ(ទៅតាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ)។ ពិតណាស់ រាល់ក្រុមនីមួយៗ គឺគេដឹងនូវកន្លែងដែលខ្លួនត្រូវផឹក។ (យើងបានមានបន្ទូលទៅកាន់ពួកគេថា)៖ ចូរពួកអ្នកបរិភោគ និងផឹកអំពីលាភសក្ការៈរបស់អល់ឡោះចុះ ហើយចូរពួកអ្នកកុំបំពាននៅលើផែនដីដោយការបង្កវិនាសកម្មឱ្យសោះ។"},{"id":61,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលពួកអ្នកបាននិយាយទៅកាន់ព្យាការីមូសាថា៖ ឱមូសា! ពួកយើងពិតជាមិនអាចអត់ទ្រាំលើ(ការបរិភោគ)ចំណីអាហារតែមួយមុខ(ដដែលៗ)បែបនេះបានឡើយ។ ហេតុនេះ ចូរអ្នកបួងសួងសុំពីព្រះជាម្ចាស់របស់អ្នកឱ្យទ្រង់បញ្ចេញឱ្យពួកយើងនូវអ្វីដែលគេបណ្ដុះចេញពីដី ដូចជាជី ត្រសក់ ខ្ទឹមស សណ្ដែក និងខ្ទឹមក្រហមជាដើម។ គាត់បានតបថា៖ តើពួកអ្នកសុំប្ដូររបស់ដែលល្អយករបស់ដែលអន់ជាងឬ? ចូរពួកអ្នកចាកចេញទៅរស់នៅទីក្រុងណាមួយផ្សេងចុះ នោះពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកបានស្នើសុំជាមិនខាន។ (ដោយសារតែការប្រឆាំងរបស់ពួកគេជាបន្តបន្ទាប់)ពួកគេបានទទួលរងនូវភាពអាប់ឱន ភាពក្រខ្សត់ ហើយពួកគេបានវិលត្រឡប់មកវិញដោយការខឹងសម្បាពីអល់ឡោះជាម្ចាស់។ នោះក៏ដោយសារតែពួកគេបានប្រឆាំងនឹងបណ្ដាភស្តុតាងរបស់ទ្រង់ ព្រមទាំងបានសម្លាប់ព្យាការីជាច្រើនដោយបំពាន។ ទាំងនោះគឺដោយសារតែពួកគេបានប្រព្រឹត្តល្មើស ព្រមទាំងបានបំពាន(លើព្រំដែនរបស់ទ្រង់)។"},{"id":62,"translation":"ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ(នៃប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) និង(ប្រជាជាតិមុនៗដូចជា)ពួកយូដា និងពួកគ្រឹស្ទាន ហើយនិងពួកសពីអ៊ីន(ជាអ្នកដែលដើរតាមបណ្តាព្យាការីមួយចំនួន) ជនណាហើយដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ហើយនិងបានសាងទង្វើកុសលនោះ សម្រាប់ពួកគេនឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់ពួកគេ។ ហើយចំពោះពួកគេ គឺគ្មានការភ័យខ្លាចអ្វីឡើយ ហើយក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។"},{"id":63,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញ)នៅពេលដែលយើងបានដាក់កិច្ចសន្យាទៅលើពួកអ្នក ហើយយើងបានលើកភ្នំ“តួរ”ដាក់ពីលើពួកអ្នក។ (យើងបានបញ្ជាថា៖) ចូរពួកអ្នកទទួលយកឱ្យប្រាកដប្រជា(អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន)នូវអ្វី(គម្ពីរតាវរ៉ត)ដែលយើងបានផ្តល់ឲ្យពួកអ្នក ហើយពួកអ្នកត្រូវចងចាំនូវអ្វីដែលមាននៅក្នុងវា សង្ឃឹមថា ពួកអ្នកនឹងកោតខ្លាច។"},{"id":64,"translation":"ក្រោយមក ពួកអ្នកបែរជាងាកចេញបន្ទាប់ពីនោះទៅវិញ។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ទេនោះ ពួកអ្នកប្រាកដជានឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។"},{"id":65,"translation":"ហើយជាការពិតណាស់ ពួកអ្នក(អម្បូរអ៊ីស្រាអែល)បានដឹងពីរឿងរ៉ាវពួកដែលបំពានក្នុងចំណោមពួកអ្នក(ដោយការល្មើសនឹងបម្រាមចេញទៅនេសាទ)នៅថ្ងៃសៅរ៍។ ពេលនោះ យើងបានមានបន្ទូលទៅកាន់ពួកគេថា ចូរពួកឯងក្លាយទៅជាសត្វស្វាដ៏ថោកទាបចុះ។"},{"id":66,"translation":"ដូចេ្នះ យើងបានទុករឿងរ៉ាវនេះ ជាមេរៀនមួយដើម្បីព្រមានដល់អ្នកជំនាន់នោះ និងអ្នកជំនាន់ក្រោយ ហើយក៏ជាការប្រៀនប្រដៅ(ក្រើនរំឭក)មួយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចផងដែរ។"},{"id":67,"translation":"ហើយ(ចូរពួកអ្នកចងចាំនូវរឿងរ៉ាវបុព្វបុរសរបស់ពួកអ្នក) នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានប្រើពួកអ្នកឲ្យសំឡេះគោញីមួយក្បាល។ ពួកគេបានតបថា៖ តើអ្នកយកពួកយើងធ្វើជាការលេងសើចឬ? គាត់បានឆ្លើយតបវិញថា៖ ខ្ញុំសុំពីអល់ឡោះឲ្យបញ្ចៀសខ្ញុំកុំឱ្យស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ។"},{"id":68,"translation":"ពួកគេបាននិយាយថា៖ សូមអ្នកសុំពីព្រះជាម្ចាស់របស់អ្នកឱ្យទ្រង់បញ្ជាក់ប្រាប់ពួកយើងពីលក្ខណៈរបស់គោញីនោះផង។ គាត់បានប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ គោញីនោះមិនចាស់ពេក ហើយក៏មិនកេ្មងពេក ពោលគឺស្ថិតនៅក្នុងវ័យកណ្ដាល។ ដូចេ្នះ ចូរពួកអ្នកអនុវត្តន៍តាមអ្វីដែលគេបានបញ្ជាពួកអ្នកចុះ។"},{"id":69,"translation":"ពួកគេបាននិយាយទៀតថា៖ សូមអ្នកសុំពីព្រះជាម្ចាស់របស់អ្នកឱ្យបញ្ជាក់ប្រាប់ពួកយើងផងពីពណ៌សម្បុររបស់គោញីនោះ។ គាត់បានប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ គោញីនោះមានពណ៌លឿងចាស់ដែលធ្វើឱ្យអ្នកទាំងឡាយដែលបានឃើញពេញចិត្ត។"},{"id":70,"translation":"ពួកគេបាននិយាយទៀតថា៖ សូមអ្នកសុំពីព្រះជាម្ចាស់របស់អ្នកឱ្យបញ្ជាក់ប្រាប់ពួកយើងបន្ថែមទៀតពីលក្ខណៈរបស់គោញីនោះ ព្រោះលក្ខណៈរបស់គោញីដែលបានរៀបរាប់ គឺធ្វើឲ្យពួកយើងមិនមានភាពច្បាស់លាស់នោះទេ។ ហើយពិតប្រាកដណាស់ ប្រសិនបើអល់ឡោះមានចេតនា នោះពួកយើងនឹងទទួលបានការចង្អុលបង្ហាញ(អាចរកគោញីនោះឃើញ)ជាមិនខាន។"},{"id":71,"translation":"គាត់បានប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ ការពិតគោញីនោះ គេមិនដែលយកទៅប្រើប្រាស់ភ្ជួររាស់ដី និងមិនដែលដឹកទឹកស្រោចស្រពដំណាំនោះទេ ព្រមទាំងមានលក្ខណៈពេញលេញ ហើយក៏គ្មានពណ៌ចម្រុះ(ក្រៅពីពណ៌លឿង)នោះដែរ។ (ខណៈនោះ)ពួកគេក៏បាននិយាយថា៖ ឥឡូវនេះ អ្នកបានផ្តល់នូវការពិត(លក្ខណៈពេញលេញរបស់គោញី)នោះហើយ។ ពេលនោះ ពួកគេក៏សំឡេះគោញីនោះ ខណៈដែលពួកគេស្ទើរតែមិនអាចធ្វើបាន(ព្រោះតែពិបាករក)។"},{"id":72,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញ)នៅពេលដែលពួកអ្នកបានសម្លាប់មនុស្សម្នាក់ រួចពួកអ្នកបានទម្លាក់កំហុសឱ្យអ្នកដទៃក្នុងរឿងនោះ។ តែអល់ឡោះជាអ្នកលាតត្រដាងនូវអ្វីដែលពួកអ្នកបានលាក់បាំង(ពីអំពើឃាតកម្មនោះ)។"},{"id":73,"translation":"ពេលនោះ យើងបានមានបន្ទូលថា៖ ចូរពួកអ្នកយកផ្នែកណាមួយនៃគោញីនោះវាយទៅលើសាកសពនោះទៅ (នោះអល់ឡោះជាម្ចាស់នឹងធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញដើម្បីប្រាប់ពីឃាតករពិត)។ ក៏ដូចគ្នាដែរ អល់ឡោះនឹងធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក) ហើយទ្រង់បង្ហាញឱ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងរបស់ទ្រង់ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។"},{"id":74,"translation":"ក្រោយមក ដួងចិត្ដរបស់ពួកអ្នកនៅតែរឹងរូសដដែលក្រោយពីហេតុការណ៍នោះ ដែលវាប្រៀបដូចជាដុំថ្ម ឬរឹងជាងដុំថ្មទៅទៀត។ ជាការពិតណាស់ ផ្ទាំងថ្មខ្លះ អាចផុសទឹកចេញ ក្លាយជាទនេ្លជាច្រើន។ មានផ្ទាំងថ្មខ្លះ អាចប្រេះបែកធ្វើឱ្យទឹកហូរចេញក្រៅ ហើយមានផ្ទាំងថ្មខ្លះទៀតធ្លាក់ពីលើភ្នំដោយសារតែការខ្លាចអល់ឡោះ។ ហើយអល់ឡោះមិនព្រងើយកន្ដើយនូវអ្វីដែលពួកអ្នកកំពុងតែប្រព្រឹត្ដនោះឡើយ។"},{"id":75,"translation":"តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នៅតែប្រាថ្នាចង់ឱ្យពួកគេ(ពួកយូដា)មានជំនឿចំពោះ(សាសនា)ពួកអ្នកទៀតឬ ខណៈដែលមួយក្រុមក្នុងចំណោមពួកគេបានស្ដាប់ឮនូវបន្ទូលរបស់អល់ឡោះ ក្រោយមកពួកគេបានកែប្រែវា បន្ទាប់ពីពួកគេបានយល់ដឹងអំពីវា ខណៈដែលពួកគេក៏បានដឹងយ៉ាងច្បាស់(ពីបទល្មើសនៃការកែប្រែបន្ទូលអល់ឡោះ)ហើយនោះ។"},{"id":76,"translation":"ហើយនៅពេលដែលពួកគេបានជួបបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយ។ តែនៅពេលដែលពួកគេនៅជាមួយក្រុមរបស់ពួកគេវិញ ពួកគេនិយាយថា៖ តើពួកអ្នកនិយាយប្រាប់ពួកគេ(អ្នកមានជំនឿ)នូវអ្វីដែលអល់ឡោះបានបើកបង្ហាញប្រាប់ពួកអ្នកដើម្បីឲ្យពួកគេយកជាអំណះអំណាងប្រឆាំងនឹងពួកអ្នកនៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នកឬ? តើពួកអ្នកមិនចេះគិតពិចារណាទេឬ?"},{"id":77,"translation":"តើពួកគេមិនដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវអ្វីៗដែលពួកគេលាក់បាំង និងអ្វីៗដែលពួកគេលាតត្រដាងនោះ។"},{"id":78,"translation":"ហើយក្នុងចំណោមពួកគេនោះ មានក្រុមមួយដែលមិនមានចំណេះដឹងអ្វីពីគម្ពីរ(តាវរ៉ត)នោះទេក្រៅតែពីចេះសូត្រប៉ុណ្ណោះ ហើយពួកគេគ្មានអ្វីក្រៅតែពីការស្មាននោះឡើយ។"},{"id":79,"translation":"ដូចនេះ ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលបានសរសេរគម្ពីរដោយដៃពួកគេផ្ទាល់ រួចនិយាយ(បោកប្រាស់)ថា៖ (គម្ពីរ)នេះ គឺមកពីអល់ឡោះ ដើម្បីប្ដូរវាជាមួយនឹងកម្រៃបន្ដិចបន្ដួច។ ដូចនេះ ភាពវិនាសអន្ដរាយគឺសម្រាប់ពួកគេដោយសារតែអ្វីដែលពួកគេបានសរសេរដោយផ្ទាល់ដៃពួកគេ ហើយភាពវិនាសអន្ដរាយក៏កើតមានចំពោះពួកគេផងដែរ ដោយសារតែកម្រៃដែលពួកគេទទួលបាន។"},{"id":80,"translation":"ហើយពួកគេបាននិយាយថា៖ ភ្លើងនរកនឹងមិនប៉ះពាល់ពួកយើងជាដាច់ខាត លើកលែងតែប៉ុន្មានថ្ងៃ(ដ៏ខ្លី)ដែលត្រូវបានគេកំណត់ប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកបានទទួលការសន្យានេះពីអល់ឡោះឬយ៉ាងណា? (ប្រសិនបើអល់ឡោះពិតជាបានសន្យាបែបនេះមែននោះ) ពិតប្រាកដណាស់ អល់ឡោះនឹងមិនក្បត់ការសន្យារបស់ទ្រង់ឡើយ។ ឬមួយក៏ពួកអ្នកចេះតែនិយាយប្រឌិតភូតកុហកទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹង?"},{"id":81,"translation":"តាមពិត ជនណាហើយដែលបានប្រព្រឹត្តអំពើអាក្រក់ ហើយបាបកម្មរបស់គេបានហ៊ុមព័ទ្ធជុំវិញខ្លួនគេនោះ ពិតប្រាកដណាស់ ពួកគេគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។"},{"id":82,"translation":"រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលវិញនោះ ពួកគេគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។"},{"id":83,"translation":"ហើយចូរពួកអ្នកនឹកឃើញពីកិច្ចសន្យាដែលយើងបានដាក់វាទៅលើអម្បូរអ៊ីស្រាអែលថា៖ ពួកអ្នកមិនត្រូវគោរពសក្ការៈ(ចំពោះអ្វីផ្សេង)ឡើយ លើកលែងតែចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយត្រូវធ្វើល្អចំពោះមាតាបិតា ញាតិសន្ដាន កេ្មងកំព្រា និងអ្នកក្រីក្រ ហើយត្រូវនិយាយទៅកាន់មនុស្សលោកនូវពាក្យសម្តីដែលល្អ និងត្រូវប្រតិបត្ដិសឡាត(ថ្វាយបង្គំ) និងបរិច្ចាគហ្សាកាត់។ ក្រោយមក ពួកអ្នកបែរជាងាកចេញទៅវិញ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកអ្នកប៉ុណ្ណោះ ខណៈដែលពួកអ្នកជាអ្នកដែលបដិសេធ។"},{"id":84,"translation":"ហើយចូរពួកអ្នក(ឱអម្បូរអ៊ីស្រាអែលនឹកឃើញ)ខណៈដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នកថា៖ ពួកអ្នកមិនត្រូវបង្ហូរឈាមគ្នា និងមិនត្រូវបណ្តេញគ្នាឯងចេញពីលំនៅឋានរបស់ពួកអ្នកនោះឡើយ។ បន្ទាប់មក ពួកអ្នកបានយល់ព្រម(ឯកភាពតាមកិច្ចសន្យានោះ) ខណៈដែលពួកអ្នកក៏បានធ្វើជាសាក្សីផងដែរ។"},{"id":85,"translation":"ក្រោយមក ពួកអ្នកបែរជាកាប់សម្លាប់គ្នាទៅវិញទៅមក និងបានបណ្តេញក្រុមមួយក្នុងចំណោមពួកអ្នកចេញពីលំនៅឋានរបស់ពួកគេដោយទៅពឹងសត្រូវមកបង្កការជិះជាន់ធ្វើបាប និងរំលោភបំពានគ្នាឯងទៅវិញ ។ ហើយប្រសិនបើមានគ្នាឯងត្រូវគេចាប់ជាឈ្លើយសឹក(ក្នុងដៃសត្រូវ)បានមកកាន់ពួកអ្នក ពួកអ្នកលោះពួកគេ(ឱ្យរួចផុតពីឈ្លើយសឹក) ខណៈដែលការបណ្តេញពួកគេ(ចេញពីលំនៅឋាន) គឺត្រូវបានហាមឃាត់ចំពោះពួកអ្នក។ តើពួកអ្នកមានជំនឿនឹងប្រការមួយចំនួនដែលមាននៅក្នុងគម្ពីរ(តាវរ៉ត) ហើយបដិសេធចំពោះប្រការមួយចំនួនទៀតឬ? ហើយការតបស្នងចំពោះអ្នកដែលធ្វើដូច្នោះក្នុងចំណោមពួកអ្នក គឺគ្មានអ្វីក្រៅពីភាពអាប់ឱននៅក្នុងជីវិតលោកិយនោះឡើយ។ ហើយនៅថ្ងៃបរលោក រូបគេនឹងត្រូវគេនាំត្រលប់ទៅកាន់ទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។ ហើយអល់ឡោះមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកកំពុងតែប្រព្រឹត្តនោះឡើយ។"},{"id":86,"translation":"ពួកទាំងនោះហើយ គឺជាពួកដែលប្តូរយកជីវិតនៅលោកិយនឹងថ្ងៃបរលោក។ ដូចនេះ គេនឹងមិនបន្ធូរបន្ថយទណ្ឌកម្មចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយនោះដែរ។"},{"id":87,"translation":"ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត) ហើយយើងបានបញ្ជូនអ្នកនាំសារជាច្រើនបន្ទាប់ពីគេ។ ហើយយើងបានប្រទានឲ្យព្យាការីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(យេស៊ូគ្រឹស្តបុត្ររបស់នាងម៉ារី)នូវសញ្ញាភស្តុតាងជាច្រើន ហើយយើងបានពង្រឹងរូបគេតាមរយៈ(ម៉ាឡាអ៊ីកាត់)ជីព្រីល។ តើគ្រប់ពេលដែលអ្នកនាំសារបានមកដល់ពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)ដោយនាំមកឲ្យពួកអ្នកនូវអ្វីដែលមិនស្របនឹងចំណង់តណ្ហារបស់ពួកអ្នក ពួកអ្នកនាំគ្នាក្រអឺតក្រទម(មិនទទួលយក)ឬ? អ្នកខ្លះក្នុងចំណោមពួកគេ(អ្នកនាំសារ) ពួកអ្នកបានបដិសេធ ហើយអ្នកខ្លះទៀត គឺពួកអ្នកបានសម្លាប់។"},{"id":88,"translation":"ហើយពួកគេបាននិយាយថា៖ ដួងចិត្តរបស់ពួកយើងត្រូវបានគេបិទជិត។ ផ្ទុយទៅវិញ ពួកគេត្រូវបានអល់ឡោះដាក់បណ្តាសាដោយសារតែការប្រឆាំងរបស់ពួកគេ។ ពិតណាស់ អ្វីដែលពួកគេជឿនោះ គឺតិចតួចបំផុត។"},{"id":89,"translation":"ហើយនៅពេលដែលគម្ពីរមួយមកពីអល់ឡោះ(គម្ពីរគួរអាន)បានមកដល់ពួកគេដែលបញ្ជាក់នូវអ្វី(គម្ពីរតាវរ៉ត និងគម្ពីរអ៊ិនជីល)ដែលមាននៅជាមួយពួកគេ ខណៈដែលពីមុនមក ពួកគេតែងនិយាយថា ពួកគេនឹងទទួលបានជ័យជម្នះលើពួកគ្មានជំនឿ(នៅពេលដែលព្យាការីចុងក្រោយបានមកដល់ពួកគេ)។ តែនៅពេលដែលអ្វីដែលពួកគេបានស្គាល់(គម្ពីរគួរអាន និងព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ ពួកគេបែរជាប្រឆាំងនឹងវាទៅវិញ។ ដូច្នេះ បណ្តាសារបស់អល់ឡោះគឺធ្លាក់ទៅលើពួកដែលប្រឆាំង។"},{"id":90,"translation":"អាក្រក់បំផុតអ្វីដែលពួកគេបានប្តូរនឹងខ្លួនរបស់ពួកគេដោយពួកគេបានប្រឆាំងចំពោះអ្វីដែលអល់ឡោះបានបញ្ចុះដោយការច្រណែនឈ្នានីស ដោយសារតែទ្រង់បានផ្តល់នូវការប្រោសប្រទានរបស់ទ្រង់(ភាពជាព្យាការីនិងការបញ្ចុះគម្ពីរគួរអាន)ឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)។ ដូចនេះ ពួកគេទទួលនូវការខឹងសម្បាទ្វេដង។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងទទួលនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។"},{"id":91,"translation":"ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកយូដា)ថា៖ ចូរពួកអ្នកមានជំនឿចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមក(ឲ្យព្យាការីមូហាំម៉ាត់) ពួកគេបែរជានិយាយថា៖ ពួកយើងមានជំនឿចំពោះតែអ្វីដែលគេបានបញ្ចុះមកឱ្យ(បណ្តាព្យាការី)ពួកយើងប៉ុណ្ណោះ។ ហើយពួកគេបានប្រឆាំងនឹងអ្វីដែលមកក្រោយពីនោះ ដ្បិតថាវា(គម្ពីរគួរអាន)គឺជាការពិតដែលបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបទៅកាន់ពួកគេថា៖ ចុះហេតុអ្វីបានកាលពីមុនពួកអ្នកសម្លាប់បណ្តាព្យាការីរបស់អល់ឡោះបែបនេះ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ(ចំពោះអ្វីដែលបានបញ្ចុះមកឲ្យពួកអ្នក)មែននោះ?"},{"id":92,"translation":"ហើយជាការពិតណាស់ ព្យាការីមូសាបានមកដល់ពួកអ្នកដោយនាំមកនូវសញ្ញាភស្តុតាងជាច្រើន(ដែលបញ្ជាក់ពីសច្ចភាពរបស់គាត់)។ ក្រោយមក ពួកអ្នកបែរជាយករូបសំណាក់កូនគោមកគោរពសក្ការៈក្រោយពីគាត់(អវត្តមានពីពួកអ្នក)ទៅវិញ។ ខណៈដែលពួកអ្នក គឺជាពួកដែលបំពាន។"},{"id":93,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញឡើងវិញ)ខណៈដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នក ហើយយើងបានលើកភ្នំតួរដាក់ពីលើពួកអ្នក។ (យើងបានមានបន្ទូលថា)៖ ចូរពួកអ្នកទទួលយក(ប្រកាន់ខ្ជាប់)ចុះនូវអ្វី(គម្ពីរតាវរ៉ត)ដែលយើងបានផ្តល់ឱ្យពួកអ្នកដោយម៉ឺងម៉ាត់ ហើយចូរពួកអ្នកស្តាប់តាម។ ពួកគេបានតបថា៖ ពួកយើងបានឮហើយ តែពួកយើងមិនអនុវត្តតាមឡើយ។ ព្រោះតែភាពគ្មានជំនឿរបស់ពួកគេ ទើបធ្វើឱ្យ(ការគោរពសក្ការៈចំពោះ)រូបសំណាក់កូនគោ នៅតែដក់ជាប់ក្នុងដួងចិត្តរបស់ពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ពិតជាអាក្រក់បំផុតជំនឿដែលបានប្រើពួកអ្នក(ឱ្យប្រឆាំងនឹងអល់ឡោះ)បែបនេះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។"},{"id":94,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ប្រសិនបើឋានសួគ៌នៅថ្ងៃបរលោកគឺសម្រាប់តែពួកអ្នក(ពួកយូដា)ដោយគ្មានអ្នកណាផ្សេងក្រៅពីពួកអ្នកអាចចូលបានមែននោះ ចូរពួកអ្នកប្រាថ្នាចង់ស្លាប់ចុះ ប្រសិនបើពួកអ្នកគឺជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ។"},{"id":95,"translation":"ពួកគេនឹងមិនប្រាថ្នាចង់ស្លាប់ជាដាច់ខាតដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្តដោយដៃពួកគេផ្ទាល់។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។"},{"id":96,"translation":"ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ពិតជានឹងឃើញថា ពួកគេជាមនុស្សដែលយកចិត្តទុកដាក់បំផុតក្នុងជីវិតរស់នៅរបស់ពួកគេ និងជាមនុស្សដែលលោភលន់ជាងពួកមុស្ហរីគីន(ពួកពហុទេពនិយម)ទៅទៀត។ ពួកគេម្នាក់ៗពេញចិត្តចង់បានអាយុវែងរហូតដល់មួយពាន់ឆ្នាំ។ ប៉ុន្តែទោះបីជាអាយុរបស់គេវែងយ៉ាងណាក៏ដោយ ក៏គេមិនអាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះបានដែរ។ ហើយអល់ឡោះឃើញបំផុតចំពោះអ្វីដែលពួកគេបានសាង។"},{"id":97,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ជនណាដែលចាត់ទុកម៉ាឡាអ៊ីកាត់ជីព្រីលជាសត្រូវនោះ តាមពិត គាត់គ្រាន់តែជាអ្នកនាំយកគម្ពីរគួរអានចុះមកក្នុងដួងចិត្តរបស់អ្នក ដោយមានការអនុញ្ញាតពីអល់ឡោះដើម្បីបញ្ជាក់ទៅលើអ្វី(គម្ពីរទាំងឡាយ)ដែលមាននៅជាមួយគេ ព្រមទាំងជាការចង្អុលបង្ហាញ និងជាការផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿប៉ុណ្ណោះ។"},{"id":98,"translation":"ជនណាហើយដែលបានចាត់ទុកអល់ឡោះ បណ្តាម៉ាឡាអីកាត់របស់ទ្រង់ បណ្តាអ្នកនាំសាររបស់ទ្រង់ ម៉ាឡាអ៊ីកាត់ជីព្រីល និងម៉ាឡាអ៊ីកាត់មីកាអេលជាសត្រូវនោះ ពិតប្រាកដណាស់ អល់ឡោះ គឺជាសត្រូវនឹងពួកដែលប្រឆាំង។"},{"id":99,"translation":"ហើយពិតប្រាកដណាស់ យើងបានបញ្ចុះឱ្យអ្នក(ឱព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើន។ ហើយគ្មានអ្នកណាដែលប្រឆាំងនឹងសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនោះឡើយ លើកលែងតែពួកដែលប្រព្រឹត្តល្មើសប៉ុណ្ណោះ។"},{"id":100,"translation":"ជាការពិតណាស់ រាល់ពេលដែលគេដាក់កិច្ចសន្យាណាមួយទៅលើពួកគេ(ពួកយូដា) ក្រុមមួយក្នុងចំណោមពួកគេបែរជានាំគ្នាបដិសេធនឹងវាទៅវិញ។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។"},{"id":101,"translation":"ហើយនៅពេលដែលអ្នកនាំសារម្នាក់(ព្យាការីមូហាំម៉ាត់)មកពីអល់ឡោះបានមកដល់ពួកគេដើម្បីបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេនោះ ស្រាប់តែក្រុមមួយក្នុងចំណោមពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកអះលីគីតាប)បែរជាបានបដិសេធដោយបោះគម្ពីររបស់អល់ឡោះ(គម្ពីរតាវរ៉ត)ទៅខាងក្រោយខ្នងរបស់ពួកគេទៅវិញ ហាក់ដូចជាពួកគេមិនដឹងអ្វីសោះឡើយ។"},{"id":102,"translation":"ហើយពួកគេបែរជាបានធ្វើតាមពាក្យភូតកុហករបស់ស្ហៃតន(ដែលចោទប្រកាន់)ទៅលើរជ្ជកាលរបស់ព្យាការីស៊ូឡៃម៉ានទៅវិញ។ ហើយព្យាការីស៊ូឡៃម៉ានមិនបានប្រឆាំង(នឹងអល់ឡោះ)នោះទេ ក៏ប៉ុន្តែពួកស្ហៃតនទេដែលបានប្រឆាំងនោះ ដោយពួកវាបានបង្រៀនមន្តអាគមដល់មនុស្សលោក ហើយនិងអ្វីដែលគេបញ្ចុះទៅចំពោះម៉ាឡាអីកាត់ទាំងពីរគឺ ម៉ាឡាអ៊ីកាត់ហារូត និងម៉ារូត ដែលនៅទីក្រុងបាប៊ីឡូន។ ហើយម៉ាឡាអីកាត់ទាំងពីរនេះមិនបានបង្រៀនមន្តអាគមដល់នរណាម្នាក់នោះទេ លុះត្រាតែគេទាំងពីរបានព្រមានថា៖ តាមពិត ពួកយើងគ្រាន់តែជាអ្នកសាកល្បងចំពោះមនុស្សលោកប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកកុំប្រឆាំង(នឹងអល់ឡោះតាមរយៈការរៀនមន្តអាគមនេះ)ឱ្យសោះ។ ពេលនោះ ពួកគេក៏បានរៀនមន្តអាគមនោះពីអ្នកទាំងពីរនូវអ្វីដែលធ្វើឱ្យប្តីប្រពន្ធបែកបាក់គ្នា។ ប៉ុន្តែអ្នកដែលចេះមន្តអាគមទាំងនោះមិនអាចធ្វើឱ្យនរណាម្នាក់មានគ្រោះថ្នាក់បានឡើយ លើកលែងតែមានការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយពួកគេ(មនុស្សលោក)ក៏បានរៀននូវអ្វីដែលផ្តល់នូវគ្រោះថ្នាក់ដល់ពួកគេ និងគ្មានបានផលប្រយោជន៍ដល់អ្វីពួកគេទាល់តែសោះ។ ជាការពិតណាស់ ពួកគេ(ពួកយូដាទាំងនោះ)ពិតជាបានដឹងហើយថា ជនណាហើយដែលបានប្តូរយកមន្តអាគមនឹងគម្ពីររបស់អល់ឡោះនោះ រូបគេនឹងមិនទទួលបានចំណែកអ្វីឡើយនៅថ្ងៃបរលោក។ វាជាអំពើដ៏អាក្រក់បំផុតដែលពួកគេយកខ្លួនរបស់គេប្តូរយកមន្តអាគមបែបនេះ ប្រសិនបើពួកគេបានដឹង។"},{"id":103,"translation":"ហើយប្រសិនបើពួកគេមានជំនឿ ហើយនិងកោតខ្លាច(អល់ឡោះ)នោះ ផលបុណ្យដែលមាននៅឯអល់ឡោះ គឺល្អប្រសើរបំផុត ប្រសិនបើពួកគេបានដឹង។"},{"id":104,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំប្រើពាក្យថា “រ៉អ៊ីណា” (មានន័យថា៖ សូមអ្នកថែរក្សាយើងផង) ដោយសារតែពួកគេបានកែប្រែអត្ថន័យនៃពាក្យនេះទៅជាន័យអាក្រក់វិញ តែពួកអ្នកត្រូវប្រើពាក្យ “អ៊ុនហ្សុរណា”វិញ (មានន័យថា៖ សូមរង់ចាំពួកយើងយល់សម្តីរបស់អ្នកសិន) ហើយចូរពួកអ្នកស្តាប់តាម។ ហើយសម្រាប់ពួកដែលប្រឆាំងនោះ ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":105,"translation":"ពួកដែលប្រឆាំងក្នុងចំណោមពួកអះលីគីតាប និងពួកមុស្ហរីគីន គឺពួកគេមិនពេញចិត្តចំពោះប្រការល្អដែលព្រះជាម្ចាស់របស់ពួកអ្នកបានបញ្ចុះមកឱ្យពួកអ្នកឡើយ។ ហើយអល់ឡោះជាអ្នកកំណត់ក្តីករុណារបស់ទ្រង់ចំពោះតែជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់គឺមាននូវការប្រោសប្រទានដ៏ធំធេងបំផុត។"},{"id":106,"translation":"វាក្យខណ្ឌ(អាយ៉ាត់)ណាមួយដែលយើងបានផ្លាស់ប្តូរ ឬក៏ធ្វើឲ្យភ្លេចវានោះ គឺយើងបានជំនួសមកវិញនូវអ្វីដែលល្អជាងវា ឬប្រហាក់ប្រហែលនឹងវា។ តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":107,"translation":"តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់នោះ? ហើយសម្រាប់ពួកអ្នក គឺគ្មានអ្នកគាំពារ និងអ្នកជួយក្រៅពីអល់ឡោះឡើយ។"},{"id":108,"translation":"តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចង់សួរដេញដោលអ្នកនាំសាររបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់) ដូចដែលគេបានសួរព្យាការីមូសាកាលពីមុននោះឬ? ហើយជនណាដែលបានយកសេចក្តីជំនឿប្តូរយកភាពគ្មានជំនឿនោះ ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវជាមិនខាន។"},{"id":109,"translation":"ភាគច្រើននៃពួកអះលីគីតាបមានបំណងចង់ត្រលប់ពួកអ្នកទៅរកភាពគ្មានជំនឿវិញបន្ទាប់ពីពួកអ្នកមានជំនឿរួច ដោយសារតែការប្រឆាំង និងការច្រណែនឈ្នានីសដែលមាននៅក្នុងខ្លួនរបស់ពួកគេ ក្រោយពីការពិតបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេហើយនោះ។ ហេតុនេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)អភ័យទោស និងអធ្យាស្រ័យ(ដល់ពួកគេ) រហូតដល់បទបញ្ជារបស់អល់ឡោះបានមកដល់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":110,"translation":"ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។ ហើយអ្វីក៏ដោយដែលពួកអ្នកបានសាងវាសម្រាប់ខ្លួនឯងនៃប្រការល្អនោះ ពួកអ្នកនឹងទទួលបានវាពីអល់ឡោះ(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឃើញបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត។"},{"id":111,"translation":"ហើយពួកគេ(យូដា និងគ្រឹស្ទាន)បាននិយាយថា៖ គ្មានអ្នកណាអាចចូលឋានសួគ៌ជាដាច់ខាត លើកលែងតែអ្នកដែលកាន់សាសនាយូដា ឬកាន់តាមសាសនាគ្រឹស្ទានប៉ុណ្ណោះ។ ទាំងនេះគ្រាន់តែជាការស្រមើស្រមៃរបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកបង្ហាញភស្តុតាងរបស់ពួកអ្នកមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។"},{"id":112,"translation":"តាមពិត(អ្នកដែលអាចចូលបានឋានសួគ៌)នោះ គឺរាល់អ្នកដែលប្រគល់ខ្លួនរបស់គេដោយស្មោះសចំពោះអល់ឡោះ និងជាមនុស្សល្អ ដោយរូបគេនឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់គេ។ ហើយពួកគេគ្មានការភ័យខ្លាច ហើយក៏គ្មានទុក្ខព្រួយអ្វីនោះដែរ។"},{"id":113,"translation":"ពួកយូដាបាននិយាយថា៖ ពួកគ្រឹស្ទានពុំស្ថិតនៅលើ(សាសនាដែលត្រឹមត្រូវ)អ្វីនោះទេ ហើយពួកគ្រឹស្ទានវិញក៏បាននិយាយដែរថា៖ ពួកយូដាក៏ពុំស្ថិតនៅលើ(សាសនាដែលត្រឹមត្រូវ)អ្វីនោះដែរ ខណៈដែលពួកគេ(ទាំងពីរក្រុម)សូត្រគម្ពីរ(របស់ពួកគេរៀងៗខ្លួន)។ ក៏ដូចគ្នាដែរ ពួក(មុស្ហរីគីន)ដែលមិនបានយល់ដឹងអ្វីសោះនោះ ក៏បាននិយាយដូចពាក្យសម្តីរបស់ពួកគេដែរ។ ហេតុនេះ អល់ឡោះជាម្ចាស់ទ្រង់នឹងកាត់ក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នា។"},{"id":114,"translation":"ហើយគ្មានជនណាម្នាក់ដែលជាអ្នកបំពានខ្លាំងជាងអ្នកដែលបានរារាំងអ្នកដទៃមិនឱ្យរំឭកព្រះនាមអល់ឡោះនៅក្នុងម៉ាស្ជិតរបស់ទ្រង់ ហើយថែមទាំងព្យាយាមបំផ្លិចបំផ្លាញវា(ម៉ាស្ជិត)នោះឡើយ។ ពួកទាំងនោះ ពួកគេមិនហ៊ានចូលម៉ាស្ជិតនោះទេ លើកលែងតែក្នុងលក្ខណៈភ័យខ្លាចប៉ុណ្ណោះ។ ពួកគេនឹងទទួលបានភាពអាម៉ាស់នៅក្នុងលោកិយនេះ ហើយនៅថ្ងៃបរលោក ពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":115,"translation":"ហើយទិសខាងកើតនិងទិសខាងលិច គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហេតុនេះ ទោះបីជាពួកអ្នកតម្រង់ទៅរកទិសណាក៏ដោយ ក៏ពួកអ្នកបានតម្រង់ទៅកាន់អល់ឡោះដែរ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់វិសេសវិសាល មហាដឹងបំផុត។"},{"id":116,"translation":"ហើយពួកគេ(ពួកយូដា ពួកណាសរ៉នី និងពួកមុស្ហរីគីន)បាននិយាយថា៖ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។ ទ្រង់មហាស្អាតស្អំបំផុត(អំពីរឿងនេះ)។ ផ្ទុយទៅវិញ អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ រាល់អ្វីៗទាំងអស់ គឺឱនលំទោនទៅចំពោះទ្រង់។"},{"id":117,"translation":"អល់ឡោះជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនឡើយ។ ហើយនៅពេលដែលទ្រង់មានចេតនាចង់សម្រេចកិច្ចការអ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” នោះវានឹងកើតឡើងភ្លាម។"},{"id":118,"translation":"ហើយពួកដែលគ្មានចំណេះដឹង(ក្នុងចំណោមពួកអះលីគីតាប និងពួកមុស្ហរីគីន)បាននិយាយថា៖ ហេតុអ្វីបានជាអល់ឡោះមិនមានបន្ទូលមកកាន់ពួកយើងដោយផ្ទាល់ ឬផ្តល់ជាសញ្ញាភស្តុតាងណាមួយឲ្យពួកយើងតែម្តងទៅ? ក៏ដូចគ្នាដែរ អ្នកជំនាន់មុនៗពួកគេក៏បាននិយាយដូចសម្តីរបស់ពួកគេនេះដែរ ព្រោះដួងចិត្តរបស់ពួកគេ គឺស្រដៀងៗគ្នា។ ពិតប្រាកដណាស់ យើង(អល់ឡោះ)ពិតជាបានបញ្ជាក់យ៉ាងច្បាស់នូវភស្តុតាងជាច្រើនសម្រាប់ក្រុមដែលមានជំនឿជឿជាក់យ៉ាងពិតប្រាកដ។"},{"id":119,"translation":"ជាការពិតណាស់ យើងបានបញ្ជូនអ្នក(ព្យាការីមូហាំម៉ាត់)មកយ៉ាងពិតប្រាកដដើម្បីផ្តល់ដំណឹងរីករាយ និងដាស់តឿនព្រមាន។ ហើយអ្នកនឹងមិនត្រូវបានសួរអំពីពួកនរកជើហ៊ីមឡើយ។"},{"id":120,"translation":"ហើយពួកយូដា និងពួកគ្រឹស្ទាននឹងមិនពេញចិត្តចំពោះអ្នក(ព្យាការីមូហាំម៉ាត់)ជាដាច់ខាត លុះត្រាតែអ្នកដើរតាមសាសនាពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ការចង្អុលបង្ហាញរបស់អល់ឡោះ ទើបជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវ។ ហើយប្រសិនបើអ្នកដើរតាមចំណង់តណ្ហារបស់ពួកគេ ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយនោះ ពិតប្រាកដណាស់ អ្នកពិតជាគ្មានអ្នកគាំពារ និងអ្នកជួយមកពីអល់ឡោះឡើយ។"},{"id":121,"translation":"អ្នកដែលយើង(អល់ឡោះ)បានប្រទានគម្ពីរទៅឱ្យពួកគេដោយពួកគេបានសូត្រវានូវការសូត្រយ៉ាងត្រឹមត្រូវនោះ អ្នកទាំងនោះហើយគឺជាអ្នកដែលមានជំនឿចំពោះវា។ ហើយជនណាដែលប្រឆាំងចំពោះវា ពិតណាស់ពួកទាំងនោះគឺជាពួកដែលខាតបង់។"},{"id":122,"translation":"ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើងដែលយើងបានប្រោសប្រទានដល់ពួកអ្នក ហើយពិតប្រាកដណាស់ យើងបានលើកតម្កើងពួកអ្នកឱ្យល្អប្រសើរជាងគេលើលោកនេះ(នៅសម័យកាលនោះ)។"},{"id":123,"translation":"ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ(ថ្ងៃបរលោក)ដែលបុគ្គលម្នាក់មិនអាចជួយអ្វីដល់គ្នាបាន ហើយគេមិនទទួលយកការលោះពីនរណាម្នាក់នោះទេ ហើយការអន្តរាគមន៍គ្មានផ្តល់ជាប្រយោជន៍ដល់នរណាម្នាក់ឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយនោះដែរ។"},{"id":124,"translation":"ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលអល់ឡោះបានសាកល្បងព្យាការីអ៊ីព្រហ៊ីមនូវពាក្យពេចន៍(បទបញ្ជានិងក្បួនច្បាប់)ជាច្រើន ហើយគាត់ក៏បានអនុវត្តវាយ៉ាងពេញលេញ។ ទ្រង់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងនឹងចាត់តាំងអ្នកធ្វើជាមេដឹកនាំសម្រាប់មនុស្សលោក។ គាត់បានតបវិញថា៖ សូមទ្រង់មេត្តាយកពីក្នុងចំណោមពូជអម្បូររបស់ខ្ញុំ(ធ្វើជាមេដឹកនាំ)ផង។ ទ្រង់បានមានបន្ទូលថា៖ ការសន្យារបស់យើង គឺមិនកើតមានចំពោះពួកដែលបំពានឡើយ។"},{"id":125,"translation":"ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលយើងបានបង្កើតពៃទុលឡោះ ជាទីជ្រកកោនសម្រាប់មនុស្សលោក និងជាកន្លែងដែលមានសុខសន្ដិភាព។ (ទ្រង់បានមានបន្ទូលថា)៖ ចូរពួកអ្នកយកម៉ាកមអ៊ីព្រហ៊ីមធ្វើជាកន្លែងសឡាត(ថ្វាយបង្គំ)ចុះ។ ហើយយើងបានផ្តែផ្តាំទៅចំពោះព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្មាឯលឱ្យសម្អាតពៃទុលឡោះអំពីភាពកខ្វក់សម្រាប់អ្នកតវ៉ាហ្វ(ដើរប្រទក្សិណ) អ្នកអៀកទីកាហ្វ និងអ្នកសឡាតទាំងឡាយ។"},{"id":126,"translation":"ហើយ(ចូរអ្នកនឹកឃើញ) នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានបួងសួងថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឱ្យទឹកដី(ម៉ាក្កះ)នេះជាទឹកដីដែលមានសុខសន្តិភាព ហើយសូមទ្រង់មេត្តាប្រទានលាភសក្ការៈដល់អ្នកដែលនៅទីនេះនូវផលានុផលគ្រប់ប្រភេទចំពោះជនណាដែលមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកក្នុងចំណោមពួកគេផងចុះ។ ទ្រង់បានមានបន្ទូលថា៖ ហើយចំពោះជនណាដែលប្រឆាំងនោះ យើងនឹងផ្តល់ឱ្យគេនូវការសោយសុខមួយរយៈពេលខ្លី(នៅក្នុងលោកិយ)។ បន្ទាប់មកនៅថ្ងៃបរលោក គេនឹងចាប់ទាញពួកគេទាំងបង្ខំទៅកាន់ទណ្ឌកម្មភ្លើងនរក ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។"},{"id":127,"translation":"ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្មាឯលបានដំឡើងគ្រឹះកាក់ហ្ពះ។ (គាត់ទាំងពីបានបួងសួងថា៖) ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាទទួលយក(ទង្វើកុសល)អំពីពួកយើងផង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។"},{"id":128,"translation":"ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាធ្វើឱ្យយើងទាំងពីរក្លាយជាអ្នកប្រគល់ខ្លួន(ជាជនមូស្លីម) ហើយសូមទ្រង់មេត្តាបង្កើតឱ្យមានក្នុងចំណោមពូជពង្សរបស់ពួកយើងនូវប្រជាជាតិដែលប្រគល់ខ្លួន(ជាជនមូស្លីម)ចំពោះទ្រង់ផង។ ហើយសូមទ្រង់មេត្តាផ្តល់ឱ្យពួកយើងបានយល់ដឹងពីរបៀបនៃការគោរពសក្ការៈចំពោះទ្រង់ និងទទួលយកនូវការសារភាពកំហុសរបស់ពួកយើងផង។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលទទួលយកនូវការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។"},{"id":129,"translation":"ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាតែងតាំងទៅកាន់ពួកគេនូវអ្នកនាំសារម្នាក់ដែលចេញអំពីពួកគេផង ដើម្បីឱ្យគេ(អ្នកនាំសារ)សូត្រនូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ឱ្យពួកគេស្តាប់ ហើយបង្រៀននូវគម្ពីរ(គួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ)ដល់ពួកគេ ព្រមទាំងជម្រះសម្អាតពួកគេ(ពីប្រការស្ហ៊ីរិកនិងអំពើបាប)ផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":130,"translation":"ហើយគ្មានជនណាដែលមិនពេញចិត្តសាសនារបស់ព្យាការីអ៊ីព្រហ៊ីមឡើយ លើកលែងតែអ្នកដែលល្ងង់ខ្លៅខ្លួនឯងប៉ុណ្ណោះ។ ពិតប្រាកដណាស់ យើងបានជ្រើសរើសគេនៅក្នុងលោកិយនេះ(ជាអ្នកនាំសារ និងជាអ្នកជំនិតរបស់យើង)។ ហើយពិតណាស់នៅថ្ងៃបរលោក រូបគេគឺស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។"},{"id":131,"translation":"ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្រះជាម្ចាស់របស់គាត់បានមានបន្ទូលទៅកាន់គាត់ថា៖ ចូរអ្នកប្រគល់ខ្លួន(ក្លាយជាអ្នកមូស្លីម)។ គាត់បានតបថា៖ ខ្ញុំសូមប្រគល់ខ្លួន(ក្លាយជាអ្នកមូស្លីម)ចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":132,"translation":"ហើយព្យាការីអ៊ីព្រហ៊ីមបានផ្តាំផ្ញើទៅចំពោះកូនចៅរបស់គាត់នឹងពាក្យពេចន៍ទាំងនេះ ហើយព្យាការីយ៉ាក់កូបក៏ដូចគ្នាដែរ។ (គាត់ទាំងពីរផ្តែផ្តាំថា)៖ ឱកូនៗរបស់យើង! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសសាសនា(អ៊ីស្លាម)សម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំទាន់ស្លាប់ លើកលែងតែពួកអ្នកស្ថិតក្នុងភាពជាអ្នកមូស្លីម។"},{"id":133,"translation":"ឬមួយពួកអ្នកមានវត្តមាន នៅពេលដែលព្យាការីយ៉ាក់កូបហៀបនឹងស្លាប់ខណៈដែលគាត់បានសួរទៅកាន់កូនចៅរបស់គាត់ថា៖ តើពួកអ្នកនឹងគោរពសក្ការៈអ្វីបន្ទាប់ពីយើង(ស្លាប់)ទៅ? ពួកគេបានឆ្លើយតបថា៖ គឺពួកយើងគោរពសក្ការៈចំពោះ(អល់ឡោះ)ព្រះជាម្ចាស់របស់អ្នក និងជាព្រះជាម្ចាស់របស់ជីដូនជីតាអ្នក ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអែល និងព្យាការីអ៊ីស្ហាក (ដែលទ្រង់)គឺជាម្ចាស់តែមួយគត់។ ហើយពួកយើងជាអ្នកប្រគល់ខ្លួនចំពោះទ្រង់(កាន់សាសនាឥស្លាម)។"},{"id":134,"translation":"ពួកគេទាំងនោះ គឺជាប្រជាជាតិដែលបានកន្លងផុតទៅហើយ។ ពួកគេទទួលបាននូវអ្វីដែលពួកគេបានសាង ហើយពួកអ្នកក៏នឹងទទួលបាននូវអ្វីដែលពួកអ្នកបានសាង(ដូចគ្នា)។ ហើយគេនឹងមិនសួរពួកអ្នកពីអ្វីដែលពួកគេបានសាងនោះឡើយ។"},{"id":135,"translation":"ហើយពួកគេ(ពួកយូដា និងពួកគ្រឹស្ទាន)បាននិយាយថា៖ ចូរពួកអ្នកកាន់តាមសាសនាយូដា ឬសាសនាគ្រឹស្ទាន នោះពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបថា៖ ផ្ទុយទៅវិញ ពួកយើងគឺកាន់តាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីម(សាសនាអ៊ីស្លាម)ដ៏ស្អាតស្អំ ហើយគាត់ពុំស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)នឹងអល់ឡោះឡើយ។"},{"id":136,"translation":"ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ពោល(ទៅកាន់ពួកយូដានិងពួកគ្រឹស្ទានទាំងនោះ)ថា៖ ពួកយើងមានជំនឿចំពោះអល់ឡោះ និងអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះមកឱ្យពួកយើង ហើយនិងអ្វីដែលគេបានបញ្ចុះទៅឲ្យព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាឯល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប និងកូនចៅរបស់ព្យាការីយ៉ាក់កូប(ដែលជាព្យាការី) ហើយនិងអ្វីដែលគេបានប្រទានឱ្យព្យាការីមូសា និងព្យាការីអ៊ីសា ព្រមទាំងអ្វី(គម្ពីរទាំងអស់)ដែលគេបានប្រទានឱ្យបណ្តាព្យាការីទាំងឡាយមកពីព្រះជាម្ចាស់របស់ពួកគេ។ ពួកយើងមិនបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគេ(ព្យាការីទាំងឡាយ)ឡើយ ហើយចំពោះអល់ឡោះ(តែមួយគត់)ដែលពួកយើងប្រគល់ខ្លួន។"},{"id":137,"translation":"ដូច្នេះ ប្រសិនបើពួកគេមានជំនឿដូចអ្វីដែលពួកអ្នក(បណ្តាអ្នកមានជំនឿ)បានជឿនោះ ពួកគេពិតជានឹងទទួលបានការចង្អុលបង្ហាញ។ តែប្រសិនបើពួកគេងាកចេញ ពិតណាស់ ពួកគេនឹងស្ថិតនៅក្នុងការបែកបាក់គ្នាជាមិនខាន។ ពិតប្រាកដណាស់ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាម្ចាស់ការពារអ្នកពីពួកគេ។ ហើយទ្រង់មហាឮ មហាដឹងបំផុត។"},{"id":138,"translation":"ចូរពួកអ្នកប្រកាន់ខ្ជាប់នឹងសាសនារបស់អល់ឡោះ។ តើមានសាសនាណាដែលល្អជាងសាសនារបស់អល់ឡោះទៀតនោះ? ហើយ(ចូរពួកអ្នកពោលចុះថា៖)ពួកយើងជាអ្នកដែលគោរពសក្ការៈទៅចំពោះទ្រង់(តែមួយគត់)។"},{"id":139,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ តើពួកអ្នក(ពួកអះលីគីតាប)កំពុងតែប្រកែកជាមួយពួកយើងក្នុងរឿងរបស់អល់ឡោះឬ ខណៈដែលទ្រង់ គឺជាព្រះជាម្ចាស់របស់ពួកយើង ហើយក៏ជាព្រះជាម្ចាស់របស់ពួកអ្នកផងដែរនោះ? សម្រាប់ពួកយើង គឺទង្វើរបស់ពួកយើង ហើយសម្រាប់ពួកអ្នក គឺទង្វើរបស់ពួកអ្នក(ដូចគ្នា)។ ហើយពួកយើង គឺជាអ្នកដែលគោរពសក្ការៈដ៏ស្មោះសចំពោះទ្រង់។"},{"id":140,"translation":"ឬក៏ពួកអ្នកនិយាយថា៖ ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាឯល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប និងកូនចៅរបស់ព្យាការីយ៉ាក់កូបនោះ ពួកគេស្ថិតនៅលើសាសនាយូដា ឬក៏សាសនាគ្រឹស្ទានឬ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបវិញថា៖ តើពួកអ្នកដឹងច្បាស់ជាង ឬមួយអល់ឡោះជាម្ចាស់ដឹងច្បាស់ជាង? ហើយគ្មាននរណាម្នាក់ជាអ្នកបំពានខ្លាំងជាងអ្នកដែលលាក់បាំងការពិតមកពីអល់ឡោះដែលមាននៅជាមួយគេឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកបានសាងនោះឡើយ។"},{"id":141,"translation":"ពួកគេទាំងនោះ គឺជាប្រជាជាតិដែលបានកន្លងផុតទៅហើយ។ ពួកគេទទួលបាននូវអ្វីដែលពួកគេបានសាង ហើយពួកអ្នកក៏នឹងទទួលបាននូវអ្វីដែលពួកអ្នកបានសាង(ដូចគ្នា)។ ហើយគេនឹងមិនសួរពួកអ្នកពីអ្វីដែលពួកគេបានសាងនោះឡើយ។"},{"id":142,"translation":"ពួកដែលខ្សោយបញ្ហាក្នុងចំណោមមនុស្សលោក(ពួកយូដា និងពួកពុតត្បុត)នឹងនិយាយថា៖ តើអ្វីទៅដែលធ្វើឱ្យពួកគេ(អ្នកមូស្លីម)ងាកបែរចេញពីទិសគិបឡាត់(ពៃទុលមឹកទីស)របស់ពួកគេដែលពួកគេធ្លាប់តម្រង់ទៅកាន់(កាលពីមុន)? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបវិញថា៖ ទិសខាងកើត និងទិសខាងលិច គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":143,"translation":"ក៏ដូចគ្នាដែរ យើងបានបង្កើតពួកអ្នកជាប្រជាជាតិមួយដែលឈរនៅកណ្តាលដើម្បីឲ្យពួកអ្នកធ្វើជាសាក្សីចំពោះមនុស្សលោក និងដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីលើពួកអ្នកវិញផងដែរ។ ហើយយើងមិនបានធ្វើការបង្វែរទិសគិបឡាត់ដែលអ្នកធ្លាប់បានតម្រង់ទៅកាន់នោះឡើយ លើកលែងតែដើម្បីយើងដឹងថា តើអ្នកណាដែលដើរតាមអ្នកនាំសារពីក្នុងចំណោមអ្នកដែលងាកចេញ(ប្រឆាំង)ប៉ុណ្ណោះ។ ហើយជាការពិតណាស់ វា(ការបង្វែរទិសគិបឡាត់) ជាកិច្ចការដ៏ធំធេងបំផុត លើកលែងតែជនណាដែលអល់ឡោះទ្រង់បានចង្អុលបង្ហាញប៉ុណ្ណោះ។ ហើយអល់ឡោះមិនធ្វើឲ្យសេចក្តីជំនឿរបស់ពួកអ្នក(ចំពោះទ្រង់)ក្លាយជាឥតប្រយោជន៍នោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់បំផុតចំពោះមនុស្សលោក។"},{"id":144,"translation":"ពិតប្រាកដណាស់ យើង(អល់ឡោះ)ពិតជាបានឃើញអ្នក(ឱព្យាការីមូហាំម៉ាត់)បែរមុខរបស់អ្នកសម្លឹងមើលទៅលើមេឃ(រង់ចាំវ៉ាហ៊ី)។ ដូចនេះ យើងពិតជានឹងបង្វែរអ្នកទៅកាន់ទិសគិបឡាត់មួយដែលអ្នកពេញចិត្ត។ ដូច្នេះ ចូរអ្នកបែរមុខរបស់អ្នកតម្រង់ទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉មចុះ។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសនោះចុះ(នៅពេលប្រតិបត្តិសឡាត)។ ហើយជាការពិតណាស់ បណ្តាអ្នកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យ(ពួកយូដានិងពួកគ្រឹស្ទាន) ពួកគេដឹងយ៉ាងច្បាស់ថា ពិតប្រាកដណាស់ វា(ការផ្លាស់ប្ដូរទិសគិបឡាត់) គឺជាការពិតមកពីព្រះជាម្ចាស់របស់ពួកគេ។ ហើយអល់ឡោះមិនព្រងើយកន្ដើយចំពោះអ្វីដែលពួកគេកំពុងតែប្រព្រឹត្ដឡើយ។"},{"id":145,"translation":"ហើយបើទោះបីជាអ្នក(ឱព្យាការីមូហាំម៉ាត់)នាំមកឱ្យពួកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យនូវរាល់ភស្តុតាងនានាក៏ដោយ ក៏ពួកគេនៅតែមិន(បែរតម្រង់)តាមទិសគិបឡាត់របស់អ្នក(ទិសពៃទុលឡោះអាល់ហារ៉ម)ដដែល ហើយអ្នកក៏ពុំមែនជាអ្នកដែលបែរ(តម្រង់)តាមទិសគិបឡាត់របស់ពួកគេ(ទិសពៃទុលមឹកទីស)ដូចគ្នាដែរ។ ហើយប្រសិនបើអ្នកដើរតាមចំណង់តណ្ហារបស់ពួកគេ ក្រោយពីចំណេះដឹង(ដ៏ត្រឹមត្រូវ)បានមកដល់អ្នកហើយនោះ ពិតប្រាកដណាស់ នៅខណៈនោះ រូបអ្នកពិតជាស្ថិតនៅក្នុងចំណោមពួកដែលបំពានជាមិនខាន។"},{"id":146,"translation":"ពួកដែលយើងបានប្រទានគម្ពីរឱ្យពួកគេ(ពួកអ្នកប្រាជ្ញនៃពួកយូដានិងពួកគ្រឹស្ទាន) ពួកគេបានស្គាល់វា(ភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់) ប្រៀបដូចជាពួកគេស្គាល់កូនចៅរបស់ពួកគេដូច្នោះដែរ។ ហើយពិតប្រាកដណាស់ ក្រុមមួយក្នុងចំណោមពួកគេបានលាក់បាំងការពិត ខណៈដែលពួកគេបានដឹងហើយនោះ។"},{"id":147,"translation":"នេះជាការពិតមកពីព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការមន្ទិលសង្ស័យឱ្យសោះ។"},{"id":148,"translation":"ហើយរាល់ប្រជាជាតិនីមួយៗ គឺមានទិស(គិបឡាត់)ដែលពួកគេតម្រង់ទៅកាន់។ ហេតុនេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រជែងគ្នាធ្វើអំពើល្អ។ ទោះបីជាពួកអ្នកស្ថិតនៅទីកន្លែងណាក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងនាំពួកអ្នកត្រឡប់មកវិញទាំងអស់គ្នា(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":149,"translation":"ហើយទោះបីជាអ្នក(ឱព្យាការីមូហាំម៉ាត់)ចេញពីទីកន្លែងណាក៏ដោយ ចូរអ្នកតម្រង់មុខរបស់អ្នកទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉មចុះ(ប្រសិនបើអ្នកចង់ប្រតិបត្តិសឡាត)។ ពិតណាស់ វាជាសេចក្តីពិតមកពីព្រះជាម្ចាស់របស់អ្នក។ ហើយអល់ឡោះជាម្ចាស់មិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកកំពុងប្រព្រឹត្តនោះឡើយ។"},{"id":150,"translation":"ហើយទោះបីជាអ្នកចេញពីទីកន្លែងណាក៏ដោយ ចូរអ្នកតម្រង់មុខរបស់អ្នកទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉មចុះ(នៅពេលអ្នកចង់ប្រតិបត្តិសឡាត)។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិស(ម៉ាស្ជិតអាល់ហារ៉ម)ចុះ(នៅពេលដែលពួកអ្នកចង់ប្រតិបត្តិសឡាត) ដើម្បីកុំឱ្យមនុស្សលោកមានលេសប្រឆាំងនឹងពួកអ្នក លើកលែងតែពួកដែលបំពានក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកកុំខ្លាចពួកគេឲ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ ដើម្បីយើងនឹងបំពេញនូវឧបការគុណរបស់យើងដល់ពួកអ្នក ហើយសង្ឃឹមថាពួកអ្នកទទួលបានការចង្អុលបង្ហាញ។"},{"id":151,"translation":"ក៏ដូចគ្នាដែរ យើងបានបញ្ជូនអ្នកនាំសារម្នាក់(គឺព្យាការីមូហាំម៉ាត់)ពីក្នុងចំណោមពួកអ្នកទៅកាន់ពួកអ្នក ដើម្បីឱ្យគាត់សូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យពួកអ្នកស្តាប់ និងជម្រះសម្អាតពួកអ្នក ហើយនិងបង្រៀនគម្ពីរ(គួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ)ដល់ពួកអ្នក ព្រមទាំងបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកមិនធ្លាប់បានដឹង។"},{"id":152,"translation":"ដូច្នេះ ចូរពួកអ្នករំឭកមកចំពោះយើង នោះយើងពិតជានឹងនឹកឃើញដល់ពួកអ្នកវិញ។ ហើយចូរពួកអ្នកដឹងគុណមកចំពោះយើង ហើយមិនត្រូវរមិលគុណឡើយ។"},{"id":153,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកសុំជំនួយ(ពីអល់ឡោះ)ដោយការអត់ធ្មត់ និងការប្រតិបត្តិសឡាត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្ថិតនៅជាមួយបណ្តាអ្នកដែលអត់ធ្មត់។"},{"id":154,"translation":"ហើយពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនត្រូវនិយាយចំពោះអ្នកដែលត្រូវបានគេសម្លាប់(ពលីជីវិត)ក្នុងមាគ៌ារបស់អល់ឡោះនោះថា៖ ពួកគេបានស្លាប់(ដូចអ្នកដទៃបានស្លាប់)នោះឡើយ។ ផ្ទុយទៅវិញ ពួកគេនៅមានជីវិត(នៅឯព្រះជាម្ចាស់របស់ពួកគេ) ប៉ុន្តែពួកអ្នកមិនមានអារម្មណ៍ដឹងឡើយ។"},{"id":155,"translation":"ហើយយើងពិតជានឹងសាកល្បងពួកអ្នកដោយប្រការផ្សេងៗដូចជា ការភ័យខ្លាច គ្រោះអត់ឃ្លាន កង្វះខាតទ្រព្យសម្បត្តិ បាត់បង់ជីវិត និងកង្វះខាតផលានុផលជាដើម។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានភាពអត់ធ្មត់(លើការសាកល្បងទាំងនោះ)ចុះ។"},{"id":156,"translation":"គឺបណ្តាអ្នកដែលនៅពេលណាពួកគេជួបប្រទះគ្រោះថ្នាក់ណាមួយ ពួកគេនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងជាកម្មសិទ្ធិរបស់អល់ឡោះ ហើយពិតប្រាកដណាស់ ពួកយើងនឹងវិលត្រលប់ទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។"},{"id":157,"translation":"អ្នកទាំងនោះហើយជាអ្នកដែលទទួលបាននូវការកោតសសើរ និងក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់ពួកគេ។ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។"},{"id":158,"translation":"ជាការពិតណាស់ ភ្នំសហ្វា និងភ្នំម៉ារវ៉ាស់ គឺជាអត្តសញ្ញាណមួយក្នុងចំណោមអត្តសញ្ញាណរបស់អល់ឡោះជាម្ចាស់។ ដូចនេះ ជនណាដែលមានបំណងទៅកាន់ពៃទុលឡោះដើម្បីធ្វើធម្មយាត្រាហាជ្ជី ឬអ៊ុមរ៉ោះនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើរូបគេក្នុងការដែលគេសាអ៊ី(ដើរទៅមក)រវាងភ្នំទាំងពីរនេះ។ ជនណាដែលបានធ្វើប្រការល្អដោយស្ម័គ្រចិត្ត(ប្រការស៊ូណិត)នោះ ពិតណាស់អល់ឡោះជាម្ចាស់ គឺជាអ្នកថ្លែងអំណរគុណ និងមហាដឹងបំផុត។"},{"id":159,"translation":"ជាការពិតណាស់ ពួកដែលបានលាក់បាំងនូវអ្វីដែលយើងបានបញ្ចុះមកនៃសញ្ញាភស្តុតាង និងការចង្អុលបង្ហាញ ក្រោយពីយើងបានបញ្ជាក់វា(ភាពជាព្យាការីរបស់មូហាំម៉ាត់)ដល់មនុស្សលោកនៅក្នុងគម្ពីរ(របស់ពួកគេ)ហើយនោះ ពួកទាំងនោះហើយជាពួកដែលត្រូវបានអល់ឡោះដាក់បណ្តាសា និងបណ្តាអ្នកដែលដាក់បណ្តាសាទាំងឡាយ(ម៉ាឡាអ៊ីកាត់ ព្យាការី និងមនុស្សលោក)ក៏បានដាក់បណ្តាសាពួកគេផងដែរ។"},{"id":160,"translation":"លើកលែងតែបណ្តាអ្នកដែលបានសារភាពកំហុស ហើយបានកែលម្អ(ទង្វើរបស់ពួកគេ) ព្រមទាំងបានបញ្ជាក់(អំពីការលាក់បាំងរបស់ពួកគេ)ប៉ុណ្ណោះ។ ពិតណាស់ អ្នកទាំងនោះ គឺយើង(អល់ឡោះ)នឹងទទួលយកការសារភាពកំហុសរបស់ពួកគេ ហើយយើងគឺជាអ្នកដែលទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រលាញ់បំផុត។"},{"id":161,"translation":"ជាការពិតណាស់ ពួកដែលគ្មានជំនឿ ហើយពួកគេបានស្លាប់ក្នុងភាពជាអ្នកគ្មានជំនឿនោះ ពួកទាំងនោះហើយជាពួកដែលត្រូវបានអល់ឡោះ ម៉ាឡាអ៊ីកាត់ និងមនុស្សលោកទាំងអស់ដាក់បណ្តាសាចំពោះពួកគេ។"},{"id":162,"translation":"ពួកគេនឹងស្ថិតនៅជាក្នុងវា(បណ្តាសា និងឋាននរក)ជានិច្ច ហើយទណ្ឌកម្មនឹងមិនត្រូវបានគេបន្ធូរបន្ថយចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានពន្យារពេលនោះដែរ។"},{"id":163,"translation":"ហើយព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែមួយអង្គគត់។ គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាសប្បុរស មហាអាណិតស្រលាញ់នោះឡើយ។"},{"id":164,"translation":"ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី ការផ្លាស់ប្តូរវេនគ្នារវាងពេលយប់និងពេលថ្ងៃ សំពៅដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រដែលផ្តល់ជាប្រយោជន៍ដល់មនុស្សលោក ទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះពីលើមេឃដែលតាមរយៈទឹកភ្លៀងនេះ ទ្រង់ធ្វើឲ្យដីរស់ឡើងវិញ(មានជីជាតិ)បន្ទាប់ពីវាបានស្លាប់(គ្មានជីជាតិ) ហើយទ្រង់បានពង្រាយសត្វគ្រប់ប្រភេទនៅលើផែនដី ការផ្លាស់ប្តូរ(ទិស)ខ្យល់ ហើយនិងដុំពពកដែលរសាត់អណ្តែតនៅរវាងមេឃនិងផែនដី ទាំងនោះគឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលចេះគិតពិចារណា។"},{"id":165,"translation":"ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលយកអ្វីផ្សេងពីអល់ឡោះធ្វើជាព្រះជាម្ចាស់ ដោយពួកគេស្រឡាញ់ពួកវាប្រៀបដូចជាស្រឡាញ់អល់ឡោះដែរ។ ចំណែកឯបណ្តាអ្នកមានជំនឿវិញ ពួកគេស្រឡាញ់អល់ឡោះខ្លាំងបំផុត(លើសអ្វីៗទាំងអស់)។ ហើយប្រសិនបើពួកបំពានបានដឹង(ពីស្ថានភាពរបស់ពួកគេ) ខណៈដែលពួកគេបានឃើញទណ្ឌកម្ម(ផ្ទាល់នឹងភ្នែកនៅថ្ងៃបរលោក)នោះ (ពួកគេនឹងដឹងថា) ភាពខ្លាំងក្លាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។"},{"id":166,"translation":"(នោះគឺ)នៅពេលដែលពួក(មេដឹកនាំ)ដែលត្រូវបានគេដើរតាម គឺពួកគេបានយករួចខ្លួនពីពួក(ទន់ខ្សោយ)ដែលបានដើរតាម(ពួកគេ) ខណៈដែលពួកគេបានឃើញទណ្ឌកម្ម(ផ្ទាល់នឹងភ្នែក)។ ហើយរាល់បុព្វហេតុទាំងឡាយត្រូវបានកាត់ផ្តាច់ពីពួកគេ។"},{"id":167,"translation":"ហើយពួក(ទន់ខ្សោយ)ដែលដើរតាម(មេដឹកនាំទាំងនោះ)បាននិយាយថា៖ ប្រសិនបើពួកយើងមានឱកាសត្រលប់ទៅកាន់លោកិយវិញ ពួកយើងប្រាកដជានឹងយករួចខ្លួនពីពួកគេ(មេដឹកនាំ) ដូចដែលពួកគេបានយករួចខ្លួនពីពួកយើង(នៅពេលនេះ)ដែរមិនខាន។ ដូច្នោះដែរ ទ្រង់បង្ហាញឱ្យពួកគេឃើញនូវទង្វើរបស់ពួកគេដើម្បីឱ្យពួកគេមានវិប្បដិសារី ហើយពួកគេមិនអាចចេញពីឋាននរកបានជាដាច់ខាត។"},{"id":168,"translation":"ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកបរិភោគអំពីអ្វីដែលហាឡាល់(ត្រូវបានអនុញ្ញាត) និងល្អៗដែលមាននៅលើផែនដី ហើយចូរពួកអ្នកកុំដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។"},{"id":169,"translation":"តាមពិតវា(ស្ហៃតន)ប្រើពួកអ្នកឱ្យប្រព្រឹត្តិអំពើអាក្រក់ និងបាបកម្ម និងឲ្យពួកអ្នកនិយាយបំផ្លើសទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង។"},{"id":170,"translation":"ហើយនៅពេលមានគេនិយាយទៅកាន់ពួកគេ(ពួកគ្មានជំនឿទាំងនោះ)ថា៖ ចូរពួកអ្នកដើរតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកគេតបវិញថា៖ ផ្ទុយទៅវិញ ពួកយើងដើរតាមតែអ្វីដែលយើងមានមកពីដូនតារបស់ពួកយើងប៉ុណ្ណោះ។ តើសូម្បីតែដូនតារបស់ពួកគេមិនមានការយល់ដឹង ហើយក៏មិនទទួលបានការចង្អុលបង្ហាញអ្វីសោះ(ក៏ពួកគេដើរតាមដែរឬ)?"},{"id":171,"translation":"ហើយការប្រៀបធៀបពួកគ្មានជំនឿ(ទាំងនោះ) គឺប្រៀបដូចជាអ្នកគង្វាលសត្វ(ដែលស្រែកហៅសត្វរបស់ខ្លួន)ដែលវាមិនយល់អ្វីបានត្រឹមតែឮសំឡេងហៅរបស់ម្ចាស់វាប៉ុណ្ណោះ។ (ពួកគេ)ថ្លង់ គ ខ្វាក់ ហេតុនេះ ពួកគេមិនយល់អ្វីឡើយ។"},{"id":172,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកបរិភោគពីចំណីអាហារល្អៗដែលយើង(អល់ឡោះ)បានប្រទានជាលាភសក្ការៈដល់ពួកអ្នក។ ហើយចូរពួកអ្នកដឹងគុណចំពោះអល់ឡោះ ប្រសិនបើពួកអ្នកពិតជាគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)មែននោះ។"},{"id":173,"translation":"តាមពិត ទ្រង់បានដាក់បម្រាមទៅលើពួកអ្នកមិនឱ្យទទួលទានសត្វស្លាប់(ដែលពុំបានសំឡេះត្រឹមត្រូវតាមច្បាប់អ៊ីស្លាម) ឈាម សាច់ជ្រូក ហើយនិងអ្វីដែលគេសំឡេះ(ជាតង្វាយ)សម្រាប់អ្នកផ្សេងក្រៅពីអល់ឡោះ។ តែប្រសិនបើជនណាត្រូវបានគេបង្ខំ(ឱ្យទទួលទានអាហារទាំងនេះ) ដោយគេពុំមែនជាអ្នកដែលបំពាន ហើយក៏ពុំមែនជាអ្នករំលងព្រំដែន(នៃតម្រូវការចាំបាច់របស់ខ្លួន)ដែរនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះរូបគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":174,"translation":"ពិតប្រាកដណាស់ ពួកដែលលាក់បាំងអំពីគម្ពីរដែលអល់ឡោះបានបញ្ចុះមក ហើយពួកគេបានប្តូរវាជាមួយនឹងកម្រៃបន្តិចបន្តួច ពួកទាំងនោះ អ្វីដែលពួកគេទទួលទានចូលទៅក្នុងពោះរបស់ពួកគេ គឺគ្មានអ្វីក្រៅពីភ្លើងនោះឡើយ។ ហើយអល់ឡោះនឹងមិនមានបន្ទូលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនជម្រះសម្អាតពួកគេនោះដែរ ហើយពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":175,"translation":"ពួកទាំងនោះហើយ ជាពួកដែលយកការចង្អុលបង្ហាញប្តូរយកភាពវង្វេង និងយកការអភ័យទោស(ពីអល់ឡោះ)ប្តូរយកទណ្ឌកម្ម។ ពិតណាស់ ពួកគេពិតជាអាចអត់ទ្រាំពី(ទណ្ឌកម្ម)ភ្លើងនរកបានមែន(ឬយ៉ាងណា)!"},{"id":176,"translation":"នោះគឺដោយសារតែអល់ឡោះជាម្ចាស់បានបញ្ចុះនូវគម្ពីរយ៉ាងពិតប្រាកដ។ ជាការពិតណាស់ ពួកដែលបានខ្វែងគំនិតគ្នាចំពោះគម្ពីរនោះ ពួកគេពិតជាធ្លាក់ក្នុងការបែកបាក់ និងឃ្លាតឆ្ងាយ(ពីការពិត)ជាមិនខាន។"},{"id":177,"translation":"មិនទាន់ចាត់ទុកថាជាអំពើល្អឡើយ ការដែលពួកអ្នកគ្រាន់តែតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសខាងកើត ឬទិសខាងលិចនោះ ក៏ប៉ុន្តែ(ចាត់ទុកថាជា)អំពើល្អនោះ គឺជនណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក បណ្តាម៉ាឡាអ៊ីកាត់ បណ្តាគម្ពីរ និងបណ្តាព្យាការីទាំងឡាយ ហើយបានបរិច្ចាគទ្រព្យសម្បត្តិដែលគេស្រឡាញ់ចង់បានទៅឲ្យសាច់ញាតិ ក្មេងកំព្រា អ្នកក្រីក្រ អ្នកដំណើរដាច់ស្បៀង និងអ្នកសុំទាន ព្រមទាំង(ចំណាយវា)ក្នុងការដោះលែងទាសករ និងដោះលែងចំណាប់ខ្មាំង ហើយគេបានប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងអ្នកទាំងឡាយដែលបំពេញនូវកិច្ចសន្យារបស់ខ្លួន នៅពេលណាដែលពួកគេបានសន្យា ព្រមទាំងបណ្តាអ្នកដែលមានភាពអត់ធ្មត់ទៅលើភាពក្រីក្រ ភាពលំបាកវេទនា និងនៅក្នុងសមរភូមិដែលមានភាពតានតឹង។ អ្នកទាំងនោះហើយគឺជាអ្នកដែលមានការជឿជាក់យ៉ាងពិតប្រាកដ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលកោតខ្លាច(អល់ឡោះ)។"},{"id":178,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! គេបានដាក់កាតព្វកិច្ចលើពួកអ្នកឲ្យមានសមភាពក្នុងការវិនិច្ឆ័យទោសក្នុងរឿងឃាតកម្ម ដោយអ្នកដែលមានសិទ្ធិសេរីភាព(ត្រូវសម្លាប់)ដោយអ្នកមានសិទ្ធិសេរីភាព ទាសករ(ត្រូវសម្លាប់)ដោយទាសករ ហើយស្ត្រី(ត្រូវសម្លាប់)ដោយស្ត្រី។ តែប្រសិនបើអាណាព្យាបាលជនរងគ្រោះបានអនុគ្រោះ(ឲ្យឃាតករ)ដោយការសងជំងឺចិត្តនោះ គឺត្រូវទារសំណងឱ្យបានសមរម្យ ហើយ(ឃាតករ)ក៏ត្រូវផ្តល់សំណងឱ្យបានសមរម្យ(តាមការទាមទារ)ដូចគ្នាដែរ។ នោះគឺជាការបន្ធូរបន្ថយពីព្រះជាម្ចាស់របស់ពួកអ្នក និងជាក្តីមេត្តាករុណា(អំពីទ្រង់ចំពោះពួកអ្នក)។ ដូចនេះ ជនណាដែលបានបំពានបន្ទាប់ពីនោះ ពិតប្រាកដណាស់ គេនឹងទទួលទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។"},{"id":179,"translation":"ហើយនៅក្នុងការកំណត់សមភាពក្នុងការវិនិច្ឆ័យទោសដែលទ្រង់បានដាក់បញ្ញត្តិសម្រាប់ពួកអ្នកនោះ គឺដើម្បីឲ្យជីវិតរស់នៅរបស់ពួកអ្នកប្រកបទៅដោយសុខសន្តិភាព ឱបញ្ញាជនទាំងឡាយ សង្ឃឹមថាពួកអ្នកនឹងកោតខ្លាច។"},{"id":180,"translation":"គេបានដាក់កាតព្វកិច្ចលើពួកអ្នក នៅពេលដែលសេចក្តីស្លាប់ជិតមកដល់នរណាម្នាក់ក្នុងចំណោមពួកអ្នក ប្រសិនបើគេបានបន្សល់ទុកទ្រព្យសម្បត្តិច្រើននោះ គឺត្រូវធ្វើបណ្តាំមរតកសម្រាប់មាតាបិតា និងញាតិសណ្តានដោយល្អប្រសើរ(តាមច្បាប់កំណត់)។ (ការអនុវត្តបែបនេះ) គឺជាកាតព្វកិច្ចដ៏ម៉ឺងម៉ាត់ទៅលើបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះជាម្ចាស់)។"},{"id":181,"translation":"ហេតុនេះ ជនណាហើយដែលបានផ្លាស់ប្តូរវា(កែប្រែខ្លឹមសារពាក្យបណ្តាំ) បន្ទាប់ពីគេបានដឹងអំពីវាហើយនោះ ជាការពិតណាស់ បាបកម្មនឹងធ្លាក់ទៅលើអ្នកដែលផ្លាស់ប្តូរ(កែប្រែ)បណ្តាំនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាដឹងបំផុត។"},{"id":182,"translation":"តែចំពោះជនណាដែលបារម្ភខ្លាចអ្នកធ្វើបណ្តាំមរតកមានភាពលម្អៀង ឬមានបាបកម្ម(ភាពខុសឆ្គងនៅក្នុងពាក្យបណ្តាំ) រួចគេផ្សះផ្សារវាងពួកគេ(ភាគីទំនាស់ទាំងពីរ)នោះ គឺគ្មានទោសពៃរ៍អ្វីចំពោះគេឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។"},{"id":183,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! គេបានដាក់កាតព្វកិច្ចលើពួកអ្នកឱ្យកាន់អំណត់បួស ដូចដែលគេបានដាក់កាតព្វកិច្ច(បួសនេះ)ទៅលើអ្នកជំនាន់មុនពួកអ្នកដែរ សង្ឃឹមថាពួកអ្នកនឹងកោតខ្លាច(អល់ឡោះ)។"},{"id":184,"translation":"(ការបួសដែលជាកាតព្វកិច្ចនោះ) គឺក្នុងបណ្តាថ្ងៃដែលគេបានកំណត់។ ដូចនេះក្នុងចំណោមពួកអ្នក ជនណាដែលមានជំងឺ ឬជាអ្នកធ្វើដំណើរ (គេអាចផ្អាកបួសបាន) តែត្រូវបួសសងវិញនៅបណ្តាថ្ងៃផ្សេង(តាមចំនួនថ្ងៃដែលគេបានផ្អាកបួស)។ ហើយចំពោះអ្នកដែលគ្មានលទ្ធភាពបួស គឺត្រូវទទួលការផាកពិន័យដោយត្រូវផ្តល់អាហារដល់ជនក្រីក្រ(តាមចំនួនថ្ងៃដែលគេមិនបានបួស)។ ហើយជនណាដែលធ្វើប្រការល្អដោយស្ម័គ្រចិត្ត វាគឺជាការប្រសើរសម្រាប់រូបគេ។ តែប្រសិនបើពួកអ្នកបួស វាជាការប្រសើរសម្រាប់ពួកអ្នកជាង ប្រសិនបើពួកអ្នកបានដឹង។"},{"id":185,"translation":"ខែរ៉ម៉ាហ្ទន គឺជាខែដែលគេ(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអានដើម្បីជាការចង្អុលបង្ហាញដល់មនុស្សលោក ព្រមទាំងបញ្ជាក់ច្បាស់នូវការចង្អុលបង្ហាញ និងការវែកញែក(រវាងខុសនិងត្រូវ)។ ដូច្នេះ ជនណាដែលមានវត្តមាននៅក្នុងខែនេះ ចូរឲ្យគេបួស(ជាចាំបាច់)។ ហើយជនណាដែលមានជំងឺ ឬជាអ្នកធ្វើដំណើរ (គេអាចផ្អាកបួសបាន) តែត្រូវបួសសងវិញនៅបណ្តាថ្ងៃផ្សេង(តាមចំនួនថ្ងៃដែលគេបានផ្អាកបួស)។ អល់ឡោះជាម្ចាស់ចង់ឲ្យពួកអ្នកមានភាពងាយស្រួល ហើយទ្រង់មិនចង់ឲ្យពួកអ្នកលំបាកឡើយ។ ហើយចូរពួកអ្នកបង្គ្រប់ចំនួនថ្ងៃ(នៃការបួសខែរ៉ម៉ាហ្ទន) ហើយចូរពួកអ្នកលើកតម្កើងអល់ឡោះ(តឹកពៀរនៅថ្ងៃរ៉យ៉ា)ទៅលើអ្វីដែលទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក សង្ឃឹមថាពួកអ្នកចេះថ្លែងអំណរគុណ។"},{"id":186,"translation":"ហើយនៅពេលដែលបណ្តាខ្ញុំបម្រើរបស់យើងបានសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពីយើង ពិតប្រាកដណាស់ យើងស្ថិតនៅជិតបង្កើយពួកគេ។ យើងឆ្លើយតបចំពោះអ្នកដែលធ្វើការបួងសួងនៅពេលណាដែលគេបួងសួងមកកាន់យើង។ ហេតុនេះ ចូរឱ្យពួកគេស្តាប់បង្គាប់យើង និងមានជំនឿចំពោះយើង សង្ឃឹមថាពួកគេនឹងទទួលបានការចង្អុលបង្ហាញ។"},{"id":187,"translation":"គេបានអនុញ្ញាតឲ្យពួកអ្នកអាចរួមដំណេកជាមួយនឹងភរិយារបស់ពួកអ្នកក្នុងពេលរាត្រីនៃខែបួស។ ពួកនាងគឺជាសម្លៀកបំពាក់សម្រាប់ពួកអ្នក ហើយពួកអ្នកក៏ជាសម្លៀកបំពាក់សម្រាប់ពួកនាងវិញដែរ។ អល់ឡោះបានដឹងថា ពួកអ្នកបានក្បត់នឹងខ្លួនឯង(ដោយធ្វើប្រការដែលទ្រង់បានហាមឃាត់)។ ហេតុនេះ ទ្រង់បានទទួលយកការសារភាពកំហុសរបស់ពួកអ្នក និងបានអធ្យាស្រ័យដល់ពួកអ្នក។ ដូច្នេះ ចាប់ពីពេលនេះទៅ ចូរពួកអ្នករួមដំណេកជាមួយពួកនាង ហើយស្វែករកអ្វី(កូនចៅ)ដែលទ្រង់បានកំណត់សម្រាប់ពួកអ្នក។ ហើយចូរពួកអ្នកបរិភោគនិងផឹក រហូតដល់ពន្លឺពណ៌សនៃហ្វាជើរ(សេតារុណ)ដាច់ចេញពីផ្ទៃពណ៌ខ្មៅនៃស្បៃរាត្រីបានបង្ហាញច្បាស់ចំពោះពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកបំពេញនូវការបួស រហូតដល់យប់(ថ្ងៃលិច)។ ហើយពួកអ្នកមិនត្រូវរួមដំណេកជាមួយពួកនាង ខណៈពេលដែលពួកអ្នកកំពុងតែអៀកទីកាហ្វនៅក្នុងម៉ាស្ជិតឡើយ។ ទាំងនោះគឺជាព្រំដែនរបស់អល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកុំទៅក្បែរវាឱ្យសោះ។ ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់នូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ដល់មនុស្សលោក សង្ឃឹមថាពួកគេនឹងកោតខ្លាច(ចំពោះទ្រង់)។"},{"id":188,"translation":"ហើយចូរពួកអ្នកកុំយកទ្រព្យសម្បត្តិគ្នាទៅវិញទៅមកដោយមិនត្រឹមត្រូវ(ខុសច្បាប់)ឲ្យសោះ និងមិនត្រូវនាំរឿងនោះប្ដឹងដល់តុលាការ ដើម្បីពួកអ្នកបានស៊ីទ្រព្យសម្បត្តិរបស់មនុស្សមួយក្រុមដោយខុសច្បាប់នោះឡើយ ទាំងដែលពួកអ្នកដឹង(ថាអល់ឡោះបានហាមឃាត់អំពីរឿងនេះ)ហើយនោះ។"},{"id":189,"translation":"ពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីខ្នើតខែ។ ចូរអ្នកតបថា៖ វាជាការកំណត់ពេលវេលាជាច្រើនសម្រាប់មនុស្ស និង(ជាការកំណត់ពេលវេលា)សម្រាប់ធ្វើហាជ្ជី។ ហើយពុំមែនជាទង្វើល្អឡើយដែលពួកអ្នកចូលលំនៅឋានតាមផ្លូវក្រោយនោះ។ ក៏ប៉ុន្តែទង្វើល្អ(ពិតប្រាកដ) គឺអ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ទៅវិញទេ។ ហើយចូរពួកអ្នកចូលលំនៅឋានតាមបណ្តាទ្វាររបស់វា(ទ្វារខាងមុខ)ចុះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។"},{"id":190,"translation":"ហើយចូរពួកអ្នក(អ្នកមានជំនឿ)ប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះជាមួយពួកដែលបង្កសង្គ្រាមនឹងពួកអ្នក ហើយចូរពួកអ្នកកុំបំពានព្រំដែនរបស់អល់ឡោះ(នៅពេលប្រយុទ្ធជាមួយពួកគេ)ឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែន(របស់ទ្រង់)ឡើយ។"},{"id":191,"translation":"ហើយចូរពួកអ្នកសម្លាប់ពួកគេ(ពួកប្រឆាំង)ចុះនៅពេលដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកបណ្តេញពួកគេឱ្យចាកចេញពីទីកន្លែងដែលពួកគេធ្លាប់បានបណ្តេញពួកអ្នក(ក្រុងម៉ាក្កះ)វិញចុះ។ ហើយភាពវឹកវរ គឺធ្ងន់ធ្ងរជាងការកាប់សម្លាប់គ្នាទៅទៀត។ ហើយចូរពួកអ្នកកុំ(ផ្តើម)ប្រយុទ្ធជាមួយពួកគេនៅឯម៉ាស្ជិតអាល់ហារ៉មឱ្យសោះ លុះត្រាតែពួកគេ(ផ្តើម)ប្រយុទ្ធជាមួយនឹងពួកអ្នកនៅទីនោះមុន។ ហើយប្រសិនបើពួកគេ(ផ្តើម)ប្រយុទ្ធនឹងពួកអ្នក ចូរប្រយុទុ្ធ(តបត)នឹងពួកគេវិញចុះ។ ក៏ដូចគ្នាដែរ វាគឺជាការតបស្នងចំពោះពួកដែលប្រឆាំង។"},{"id":192,"translation":"តែប្រសិនបើពួកគេបានបញ្ឈប់(ការប្រយុទ្ធជាមួយពួកអ្នក)ហើយនោះ (ចូរពួកអ្នកបញ្ឈប់ការប្រយុទ្ធចុះ)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។"},{"id":193,"translation":"ហើយចូរពួកអ្នកប្រយុទ្ធនឹងពួកគេរហូតដល់គ្មានភាពវឹកវរ(អំពើស្ហ៊ីរិក និងភាពគ្មានជំនឿ)តទៅទៀត ហើយសាសនារបស់អល់ឡោះបានក្លាយជាសាសនាដ៏លេចធ្លោឡើង។ តែប្រសិនបើពួកគេបានបញ្ឈប់(ការប្រយុទ្ធ)ហើយនោះ (ចូរពួកបញ្ឈប់ការប្រយុទ្ធចុះ) ព្រោះគ្មានភាពជាសត្រូវនោះទេ លើកលែងតែចំពោះពួកដែលបំពានប៉ុណ្ណោះ។"},{"id":194,"translation":"ខែបម្រាមគឺជំនួសដោយខែបម្រាម ហើយប្រការបម្រាមទាំងឡាយ គឺត្រូវកំណត់ច្បាប់វិនិច្ឆ័យទោស(ទៅលើពួកដែលបំពាន)ឲ្យដូចគ្នា។ ដូច្នេះ ជនណាហើយដែលបានបំពានលើពួកអ្នក ចូរពួកអ្នកតបតទៅពួកគេវិញឱ្យដូចអ្វីដែលពួកគេបានធ្វើដាក់ពួកអ្នក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ និងត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាច។"},{"id":195,"translation":"ហើយចូរពួកអ្នកចំណាយ(ទ្រព្យសម្បត្តិ)ក្នុងមាគ៌ាអល់ឡោះ ហើយមិនត្រូវបណ្តោយខ្លួនពួកអ្នកឲ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយនោះឡើយ និងចូរពួកអ្នកប្រព្រឹត្តអំពើល្អចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលប្រព្រឹត្តអំពើល្អ។"},{"id":196,"translation":"ហើយចូរពួកអ្នកបំពេញនូវកាតព្វកិច្ចហាជ្ជី និងអ៊ុមរ៉ោះសម្រាប់អល់ឡោះ។ តែប្រសិនបើពួកអ្នកត្រូវបានគេរារាំង(មិនឱ្យបំពេញហាជ្ជីឬអ៊ុមរ៉ោះបាន) គឺតម្រូវលើពួកអ្នកត្រូវសំឡេះសត្វជំនូនណាមួយដែលងាយនឹងរកបាន។ ហើយចូរពួកអ្នកកុំទាន់កោរសក់(ឬកាត់សក់)របស់ពួកអ្នក លុះត្រាតែសត្វជំនូនទាំងនោះបានទៅដល់កន្លែង(សំឡេះ)របស់វាសិន។ ហើយប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកមានជំងឺ ឬមានបញ្ហាស្បែកក្បាលរបស់គេ គឺត្រូវបង់ផាកពិន័យដោយត្រូវបួស(ចំនួនបីថ្ងៃ) ឬបរិច្ចាគទាន(ផ្តល់អាហារដល់អ្នកក្រីក្រនៅទឹកដីម៉ាក្កះចំនួនប្រាំមួយនាក់) ឬសំឡេះសត្វ(ពពែមួយក្បាលចែកជូនអ្នកក្រដែលរស់នៅទីនោះ)។ ហើយប្រសិនបើពួកអ្នកមានសុវត្ថិភាព ដូចនេះជនណាដែលធ្វើហាជ្ជី”អាត់តាម៉ាត់តួក” ដោយធ្វើអ៊ុមរ៉ោះភ្ជាប់ជាមួយនឹងហាជ្ជី គឺត្រូវសំឡេះសត្វជំនូនណាមួយដែលគេងាយរកបាន។ តែប្រសិនបើគេគ្មានលទ្ធភាព(សំឡេះសត្វ)ទេនោះ គឺត្រូវបួសចំនួនបីថ្ងៃក្នុងពេលធ្វើហាជ្ជី និងប្រាំពីរថ្ងៃទៀតនៅពេលដែលពួកអ្នកវិលត្រលប់ទៅ(កាន់គ្រួសារ)វិញ។ នោះគឺគ្រប់ចំនួនដប់ថ្ងៃពេញ។ វាគឺសម្រាប់អ្នកដែលមិនមែនជាអ្នករស់នៅក្នុងតំបន់ម៉ាស្ជិតអាល់ហារ៉ម។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":197,"translation":"(ពេលវេលានៃ)ការធ្វើធម្មយាត្រាហាជ្ជី គឺស្ថិតក្នុងបណ្តាខែដែលត្រូវបានគេដឹងយ៉ាងច្បាស់ ។ ដូចនេះ ចំពោះអ្នកដែលមានកាតព្វកិច្ចធ្វើហាជ្ជីនៅអំឡុងខែទាំងនេះ (ក្រោយពេលកាន់តំណមអៀហរ៉មរួចហើយ) គឺមិនត្រូវរួមដំណេក មិនត្រូវប្រព្រឹត្តអំពើល្មើស(ចំពោះអល់ឡោះ) ហើយក៏មិនត្រូវឈ្លោះប្រកែកគ្នាក្នុងអំឡុងពេលនៃការធ្វើហាជ្ជីនោះដែរ។ ហើយអំពើល្អណាក៏ដោយដែលពួកអ្នកបានសាងនោះ គឺអល់ឡោះទ្រង់ពិតជាជ្រាបដឹងអំពីវា។ ហើយចូរពួកអ្នកត្រៀមស្បៀង។ ជាការពិតណាស់ ស្បៀងដែលប្រសើរបំផុតនោះ គឺការកោតខ្លាចអល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើងឱបញ្ញាជនទាំងឡាយ។"},{"id":198,"translation":"គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ដោយគ្រាន់តែពួកអ្នកស្វែងរកការប្រោសប្រទាន(លាភសក្ការៈ)ពីព្រះជាម្ចាស់របស់ពួកអ្នក(ក្នុងអំឡុងពេលធ្វើហាជ្ជីនោះ)។ ហើយនៅពេលដែលពួកអ្នកបានបំពេញកិច្ចការ(ហាជ្ជី)នៅឯតំបន់អារ៉ហ្វះរួចរាល់ហើយនោះ ចូរពួកអ្នករំឭកចំពោះអល់ឡោះនៅឯម៉ាស្ហអារិលហារ៉ម(ដែលស្ថិតនៅទឹកដីមុហ្សហ្ទាលីហ្វះ)ចុះ។ ហើយចូរពួកអ្នករំឭកចំពោះទ្រង់ដូចដែលទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក ខណៈដែលកាលពីមុន ពួកអ្នកស្ថិតក្នុងចំណោមពួកដែលវង្វេង។"},{"id":199,"translation":"បន្ទាប់មក ចូរពួកអ្នកចាកចេញពីអារ៉ហ្វះវិញដូចដែលមនុស្សលោកទាំងឡាយបានចាកចេញ(ដោយត្រាប់តាមព្យាការីអ៊ីព្រហ៊ីម) ហើយចូរពួកអ្នកសុំការអភ័យទោសពីអល់ឡោះចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":200,"translation":"ហើយនៅពេលដែលពួកអ្នកបានបំពេញកិច្ចការធម្មយាត្រាហាជ្ជីរបស់ពួកអ្នកចប់សព្វគ្រប់ហើយនោះ ចូរពួកអ្នករំឭកទៅចំពោះអល់ឡោះជាម្ចាស់(ឲ្យបានច្រើន)ដូចដែលពួកអ្នករំឭកដល់ជីដូនជីតារបស់ពួកអ្នក ឬរំឭកឱ្យច្រើនជាងនេះ។ ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលបួងសួងថា៖ ឱព្រះជាម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាប្រទានដល់យើងខ្ញុំនូវប្រការល្អក្នុងលោកិយផងចុះ។ ដូចនេះ សម្រាប់រូបគេគ្មានទទួលបានផលអ្វីឡើយនៅថ្ងៃបរលោក។"},{"id":201,"translation":"ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលបួងសួងថា៖ ឱព្រះជាម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាប្រទានដល់យើងខ្ញុំនូវប្រការល្អក្នុងលោកិយ និងប្រការល្អនៅថ្ងៃបរលោក ព្រមទាំងការពារយើងខ្ញុំពីទណ្ឌកម្មនៃភ្លើងនរកផង។"},{"id":202,"translation":"អ្នកទាំងនោះហើយ គឺជាអ្នកដែលនឹងទទួលបានចំណែកអំពីអ្វី(ផលបុណ្យ)ដែលពួកគេបានសាង(ក្នុងលោកិយ)។ ហើយអល់ឡោះទ្រង់ជាអ្នកជំនុំជម្រះ(ចំពោះទង្វើទាំងឡាយ)យ៉ាងឆាប់រហ័សបំផុត។"},{"id":203,"translation":"ហើយចូរពួកអ្នករំឭកទៅចំពោះអល់ឡោះក្នុងបណ្តាថ្ងៃដែលត្រូវបានកំណត់ ។ ដូច្នេះ ជនណាដែលមានការប្រញាប់(ចង់ចាកចេញពីតំបន់មីណា)ក្នុងថ្ងៃទីពីរ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយជនណាដែលចង់ពន្យារ(ដោយបន្តស្នាក់នៅរហូតដល់ថ្ងៃទីបី) ក៏គ្មានទោសពៃរ៍អ្វីចំពោះគេដែរសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះ)។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ជាការពិតណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។"},{"id":204,"translation":"ហើយក្នុងចំណោមមនុស្សលោក គឺមានពួក(ពុតត្បុត)ដែលពាក្យសម្តីរបស់គេធ្វើឱ្យអ្នក(ឱព្យាការីមូហំាម៉ាត់)មានការចាប់អារម្មណ៍ចំពោះឆាកជីវិតលោកិយនេះ ហើយគេយកអល់ឡោះជាម្ចាស់ធ្វើជាសាក្សីចំពោះអ្វីដែលមាននៅក្នុងដួងចិត្តរបស់គេ ខណៈដែលរូបគេ គឺជាអ្នកដែលបង្ករឿងឈ្លោះប្រកែកបំផុត។"},{"id":205,"translation":"ហើយនៅពេលដែលគេបានចាកចេញ(ពីអ្នក) គឺគេព្យាយាមនៅលើផែនដីនេះក្នុងគោលបំណងបង្កវិនាសកម្មនៅលើវា ហើយបំផ្លិចបំផ្លាញកសិផល និងសត្វពាហនៈនានា។ ហើយអល់ឡោះទ្រង់មិនស្រលាញ់អំពើវិនាសកម្មឡើយ។"},{"id":206,"translation":"ហើយនៅពេលដែលមានគេនិយាយទៅកាន់ជននោះថា៖ ចូរអ្នកកោតខ្លាចអល់ឡោះ បែរជាភាពក្អេងក្អាងបានអូសទាញរូបគេឲ្យប្រព្រឹត្តអំពើបាបកម្មទៅវិញ។ ដូចនេះ នរកជើហាន់ណាំ គឺគ្រប់គ្រាន់ហើយសម្រាប់រូបគេ ហើយវាជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។"},{"id":207,"translation":"ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលបានលក់ខ្លួនរបស់គេស្វែងរកការពេញចិត្តពីអល់ឡោះ។ ហើយអល់ឡោះជាអ្នកដែលមានក្តីមេត្តាករុណាបំផុតចំពោះបណ្តាខ្ញុំបម្រើ(របស់ទ្រង់)។"},{"id":208,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកចូលកាន់សាសនាអ៊ីស្លាមឱ្យបានពេញលេញ(ពិតប្រាកដ) ហើយចូរពួកអ្នកកុំដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាជាសត្រូវរបស់ពួកអ្នកយ៉ាងច្បាស់លាស់បំផុត។"},{"id":209,"translation":"តែប្រសិនបើពួកអ្នកបានងាកចេញបន្ទាប់ពីបណ្តាភស្តុតាងយ៉ាងច្បាស់លាស់បានមកដល់ពួកអ្នកហើយនោះ ដូច្នេះពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":210,"translation":"ពួកគេមិនរង់ចាំអ្វីក្រៅតែពីការយាងរបស់អល់ឡោះមកដល់ពួកគេតាមម្លប់នៃពពក(ដើម្បីកាត់សេចក្តីរវាងពួកគេ) ហើយនិងការមកដល់របស់បណ្តាម៉ាឡាអ៊ីកាត់នោះឡើយ។ នៅពេលនោះ ការកាត់សេចក្តី(របស់អល់ឡោះ)បានចប់សព្វគ្រប់។ ហើយកិច្ចការទាំងឡាយ គឺត្រូវវិលត្រឡប់ទៅកាន់អល់ឡោះ(តែមួយគត់)។"},{"id":211,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរទៅកាន់អម្បូរអ៊ីស្រាអែលថា៖ តើមានសញ្ញាភស្តុតាងដ៏ច្បាស់លាស់ប៉ុន្មានហើយដែលយើងបានប្រទានដល់ពួកគេ? ហើយជនណាហើយដែលផ្លាស់ប្តូរឧបការគុណរបស់អល់ឡោះ(ជាមួយនឹងការប្រឆាំងនិងការបដិសេធ)ក្រោយពីវា(សញ្ញាភស្តុតាង)បានមកដល់រូបគេហើយនោះ ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":212,"translation":"គេបានលម្អជីវិតរស់នៅក្នុងលោកិយសម្រាប់ពួកដែលគ្មានជំនឿ ហើយពួកគេតែងតែសើចចំអកឱ្យបណ្តាអ្នកដែលមានជំនឿ។ ហើយបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) នៅថ្ងៃបរលោកពួកគេខ្ពង់ខ្ពស់ជាងពួកគ្មានជំនឿទាំងនោះ។ ហើយអល់ឡោះទ្រង់ប្រទានលាភសក្ការៈឱ្យជនណាដែលទ្រង់មានចេតនាដោយមិនអាចគណនាបានឡើយ។"},{"id":213,"translation":"ដើមឡើយ មនុស្សលោកជាប្រជាជាតិតែមួយ(ស្ថិតនៅលើសាសនាអ៊ីស្លាម)។ (លុះដល់ពេលស្ហៃតនធ្វើឱ្យពួកគេវង្វេង) ពេលនោះ អល់ឡោះក៏បានចាត់បញ្ជូននូវបណ្តាព្យាការីជាច្រើន ដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ(ដល់បណ្តាអ្នកមានជំនឿ) និងជាអ្នកដាស់តឿនព្រមាន(ដល់ពួកគ្មានជំនឿ) ហើយទ្រង់បានបញ្ចុះមកជាមួយពួកគេ(ព្យាការី)នូវគម្ពីរដ៏ពិតប្រាកដ ដើម្បីឱ្យគេវិនិច្ឆ័យរវាងមនុស្សលោកចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវា។ ហើយគ្មានការខ្វែងគំនិតគ្នានៅក្នុងវា(គម្ពីរតាវរ៉ត)ឡើយ លើកលែងតែអ្នកដែលគេបានផ្តល់គម្ពីរឲ្យប៉ុណ្ណោះ ក្រោយពីភស្តុតាងជាច្រើនបានមកដល់ពួកគេ ដោយសារតែភាពឈ្នានីសរវាងពួកគេ។ ពិតណាស់ អល់ឡោះជាម្ចាស់នឹងប្រទានការចង្អុលបង្ហាញនូវការពិតដល់បណ្តាអ្នកមានជំនឿចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវាដោយការអនុញ្ញាតរបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":214,"translation":"ឬមួយពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)គិតស្មានថា ពួកអ្នកអាចចូលឋានសួគ៌បានទាំងដែលមិនទាន់បានមកដល់ពួកអ្នក(នូវការសាកល្បងណាមួយ) ដូចអ្វីដែលបានកើតឡើងចំពោះអ្នកជំនាន់មុនពួកអ្នកឬ? ពួកគេ(អ្នកមានជំនឿជំនាន់មុន)បានជួបប្រទះនូវគ្រោះទុរ្ភភិក្ស ជំងឺ និងការភ័យញាប់ញ័រ រហូតសូម្បីតែអ្នកនាំសារនិងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ក៏បាននិយាយដែរថា៖ តើពេលណាទៅទើបជំនួយរបស់អល់ឡោះមកដល់នោះ? តើពុំមែនទេឬ ជាការពិតណាស់ជំនួយរបស់អល់ឡោះ គឺនៅជិតបំផុត។"},{"id":215,"translation":"ពួកគេ(មិត្តភក្តិរបស់អ្នក)នឹងសួរអ្នក(ព្យាការីមូហាំម៉ាត់)ថា៖ តើពួកគេត្រូវបរិច្ចាគទៅលើអ្វី? ចូរអ្នកតបថា៖ អ្វីដែលពួកអ្នកបានបរិច្ចាគអំពីប្រការល្អនោះ គឺត្រូវផ្តល់ជូនទៅឪពុកម្តាយ ញាតិសណ្តាន ក្មេងកំព្រា ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀង។ ហើយអ្វីដែលពួកអ្នកបានសាងអំពីប្រការល្អនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះវា។"},{"id":216,"translation":"គេបានដាក់កាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ឱ្យធ្វើសង្គ្រាមប្រយុទ្ធ(ក្នុងមាគ៌ាអល់ឡោះ) ខណៈដែលពួកអ្នកមិនពេញចិត្តនោះឡើយ។ តែជួនកាល ប្រការអ្វីមួយដែលពួកអ្នកមិនពេញចិត្ត វាជាប្រការល្អសម្រាប់ពួកអ្នក ហើយជួនកាលទៀត ប្រការអ្វីមួយដែលពួកអ្នកពេញចិត្តនោះ វាជាប្រការអាក្រក់សម្រាប់ពួកអ្នកទៅវិញទេ។ ហើយអល់ឡោះទ្រង់មហាដឹងបំផុត តែពួកអ្នកមិនដឹងឡើយ។"},{"id":217,"translation":"មនុស្សលោកនឹងសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពី(ច្បាប់)ការធ្វើសង្គ្រាមក្នុងខែបម្រាម ។ ចូរអ្នកតបថា៖ ការធ្វើសង្គ្រាមនៅក្នុងខែទាំងនោះ គឺជារឿងធំធេងបំផុត។ តែការរារាំងមនុស្សលោកពីមាគ៌ាអល់ឡោះ ការប្រឆាំងនឹងទ្រង់ ការរារាំងបណ្តាអ្នកមានជំនឿពីម៉ាស្ជិតអាល់ហារ៉ម និងការបណ្តេញអ្នកដែលរស់នៅទីនោះ(ដោយបង្ខំ)ចេញអំពីវា គឺជារឿងធំធេងបំផុតចំពោះអល់ឡោះ(ជាងការធ្វើសង្គ្រាមនៅក្នុងបណ្តាខែបម្រាមទៅទៀត)។ ហើយការបង្កភាពវឹកវរ(អំពើស្ហ៊ីរិក) វាជារឿងធំធេងជាងការកាប់សម្លាប់ទៅទៀត។ ហើយពួកគេ(ពួកមុស្ហរីគីន)នៅតែបន្តធ្វើសង្គ្រាមប្រយុទ្ធនឹងពួកអ្នក រហូតទាល់តែពួកគេអាចបង្វែរពួកអ្នកឱ្យចេញពីសាសនារបស់ពួកអ្នក បើសិនជាពួកគេមានលទ្ធភាពធ្វើដូច្នោះ។ ហើយជនណាមួយក្នុងចំណោមពួកអ្នកដែលបានចេញពីសាសនារបស់គេ(សាសនាអ៊ីស្លាម)វិញ ហើយគេបានស្លាប់ទាំងដែលគេជាអ្នកគ្មានជំនឿនោះ ពិតប្រាកដណាស់ ពួកទាំងនោះ អំពើល្អទាំងឡាយរបស់ពួកគេត្រូវរលាយសាបសូន្យទាំងអស់ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។"},{"id":218,"translation":"ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿ និងបណ្តាអ្នកដែលចំណាកស្រុក ហើយពួកគេបានតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់អល់ឡោះនោះ អ្នកទាំងនោះហើយដែលពួកគេមានសង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":219,"translation":"ពួកគេ(មិត្តភក្តិរបស់អ្នក)នឹងសួរអ្នក(ព្យាការីមូហាំម៉ាត់)អំពីស្រា និងល្បែងស៊ីសង។ ចូរអ្នកតបថា៖ វាទាំងពីរនេះ គឺផ្តល់នូវគ្រោះថ្នាក់យ៉ាងធំធេង តែក៏មានផលប្រយោជន៍(តិចតួច)ដល់មនុស្សខ្លះដែរ។ ប៉ុន្តែគ្រោះថ្នាក់របស់វាទាំងពីរ គឺធំធេងជាងផលប្រយោជន៍ដែលទទួលបានអំពីវា។ ហើយពួកគេនឹងសួរអ្នកផងដែរអំពីអ្វីទៅដែលពួកគេត្រូវបរិច្ចាគ? ចូរអ្នកតបថា៖ គឺអ្វីដែលលើសពីតម្រូវការ(របស់ពួកអ្នក)។ ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់នូវបណ្តាច្បាប់បញ្ញត្តិ(របស់ទ្រង់)ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។"},{"id":220,"translation":"ទាំងក្នុងលោកិយនិងថ្ងៃបរលោក។ ហើយពួកគេនឹងសួរអ្នកអំពីក្មេងកំព្រា។ ចូរអ្នកតបថា៖ ការថែរក្សាទ្រព្យសម្បត្តិរបស់ពួកគេឲ្យបានល្អនោះ គឺជាការប្រសើរបំផុត(ទាំងសម្រាប់ពួកអ្នក និងសម្រាប់ក្មេងកំព្រា)។ តែប្រសិនបើពួកអ្នករស់នៅលាយឡំជាមួយពួកគេនោះ ពិតណាស់ពួកគេ គឺជាបងប្អូនរបស់ពួកអ្នក។ ហើយអល់ឡោះដឹងបំផុតចំពោះអ្នកដែលបំពាន និងអ្នកដែលធ្វើបានល្អ(ក្នុងការគ្រប់គ្រងក្មេងកំព្រា)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យពួកអ្នកលំបាកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":221,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿដែលជាបុរស)កុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)ឱ្យសោះ លុះត្រាតែពួកនាងមានជំនឿ(ចំពោះអល់ឡោះតែមួយគត់)។ ហើយពិតប្រាកដណាស់ ទាសីដែលមានជំនឿនោះ គឺប្រសើរជាងស្ត្រីដែលធ្វើស្ហ៊ីរិកទៅទៀត បើទោះបីជានាងធ្វើឱ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ស្ត្រីមូស្លីមឱ្យទៅបុរសដែលធ្វើស្ហ៊ីរិកឱ្យសោះ។ ហើយទាសាដែលមានជំនឿ គឺប្រសើរជាងបុរសដែលធ្វើស្ហ៊ីរិកទៅទៀត ទោះបីជាគេធ្វើឱ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ពួកទាំងនោះ គឺអំពាវនាវ(ពួកអ្នក)ទៅកាន់ឋាននរក តែអល់ឡោះជាម្ចាស់ទ្រង់អំពាវនាវទៅកាន់ឋានសួគ៌ និងការអភ័យទោសដោយការអនុញ្ញាតពីទ្រង់។ ហើយទ្រង់បានបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ដល់មនុស្សលោក សង្ឃឹមថាពួកគេនឹងយកវាជាមេរៀន។"},{"id":222,"translation":"ហើយពួកគេនឹងសួរអ្នកអំពីឈាមរដូវ។ ចូរអ្នកតបថា៖ វាគឺជាភាពកខ្វក់មួយ។ ហេតុនេះ ចូរពួកអ្នកចៀសវាងការរួមដំណេកជាមួយភរិយានៅពេលនាងមករដូវ ហើយចូរពួកអ្នកកុំទៅក្បែរពួកនាង(រួមដំណេក) រហូតទាល់តែពួកនាងជ្រះស្អាត(ពីឈាមរដូវ និងបានងូតទឹកសម្អាតកាយរួច)។ នៅពេលណាដែលពួកនាងជ្រះស្អាតហើយនោះ ពួកអ្នកអាចរួមដំណេកជាមួយពួកនាងនៅត្រង់កន្លែងដែលគេបានអនុញ្ញាតដល់ពួកអ្នក(តាមទ្វារមាស)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលសារភាពកំហុស និងបណ្តាអ្នកដែលជ្រះស្អាត។"},{"id":223,"translation":"ភរិយារបស់ពួកអ្នក គឺជាថ្នាលសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកមករកថ្នាលរបស់ពួកអ្នក(ពោលគឺទ្វារមាស)តាមដែលពួកអ្នកពេញចិត្តចុះ។ ហើយចូរពួកអ្នកសាងអំពើល្អសម្រាប់ខ្លួនឯង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ និងត្រូវដឹងថា ជាការពិតណាស់ ពួកអ្នកនឹងជួបទ្រង់(នៅថ្ងៃបរលោក)ជាមិនខាន។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿ។"},{"id":224,"translation":"ចូរពួកអ្នកកុំយកការស្បថស្បែនឹងអល់ឡោះជាលេសដែលរារាំង(ពួកអ្នក)ពីការធ្វើអំពើល្អ ការគោរពកោតខ្លាច និងការផ្សះផ្សារវាងមនុស្សលោកឱ្យសោះ។ ហើយអល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។"},{"id":225,"translation":"អល់ឡោះជាម្ចាស់មិនយកទោសពៃរ៍ពួកអ្នកចំពោះពាក្យសម្បថដែលពួកអ្នកស្បថដោយអចេតនានោះឡើយ ប៉ុន្តែទ្រង់យកទោសពៃរ៍ពួកអ្នកចំពោះអ្វីដែលកើតឡើងពីចិត្តរបស់ពួកអ្នក(មានចេតនា)។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាទន់ភ្លន់បំផុត។"},{"id":226,"translation":"ចំពោះអ្នកដែលស្បថលើការបោះបង់ការរួមដំណេកជាមួយនឹងភរិយារបស់ខ្លួន គឺត្រូវរង់ចាំមិនឱ្យលើសរយៈពេលបួនខែឡើយ។ តែប្រសិនបើពួកគេត្រឡប់ទៅរួមដំណេកជាមួយភរិយារបស់ពួកគេវិញ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":227,"translation":"ហើយប្រសិនបើពួកគេមានបំណងចង់លែងលះ(ដោយបន្តបោះបង់ការរួមដំណេក និងមិនវិលត្រលប់ទៅរកពួកនាងវិញនោះ) ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាជ្រាបដឹងបំផុត។"},{"id":228,"translation":"ហើយស្ត្រីដែលត្រូវបានស្វាមីលែងលះ ពួកនាងត្រូវរង់ចាំរហូតដល់ខ្លួនពួកនាងជ្រះស្អាតពីឈាមរដូវចំនួនបីដងសិន(ទើបអាចរៀបការបាន)។ ហើយគេមិនអនុញ្ញាតឱ្យពួកនាងលាក់បាំងនូវអ្វីដែលអល់ឡោះបានបង្កើតនៅក្នុងស្បូនរបស់ពួកនាង(មានផ្ទៃពោះ)នោះឡើយ ប្រសិនបើពួកនាងជាអ្នកមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ ហើយស្វាមីរបស់ពួកនាង ពួកគេមានសិទ្ធិវិលត្រលប់មករួមរស់ជាមួយនឹងពួកនាងវិញក្នុងពេលដែលពួកនាងស្ថិតក្នុងអំឡុងពេលនោះ(រង់ចាំអ៊ិទហ្ទះ) ប្រសិនបើពួកគេមានបំណងចង់សម្រុះសម្រួល(វិលត្រឡប់មកជានានឹងគ្នាវិញ)។ ហើយចំពោះភរិយាវិញ ពួកនាងក៏មានសិទ្ធិដូចសិទ្ធិស្វាមីមានលើពួកនាងដោយសមរម្យដែរ។ តែសម្រាប់ស្វាមី គឺមានឋានៈខ្ពស់ជាងភរិយា(ក្នុងការដឹកនាំ និងបញ្ហាលែងលះគ្នា)។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":229,"translation":"ការលែងលះ(ដែលប្តីមានសិទ្ធិអាចវិលត្រលប់ទៅរួមរស់នឹងប្រពន្ធវិញ) គឺមានចំនួនពីរដង។ (ក្រោយពីការលែងលះចំនួនពីរដងរួច) ពួកគេទាំងពីរអាចរួមរស់ជាមួយគ្នាដោយសមរម្យ ឬអាចលែងលះគ្នា(ឲ្យដាច់ស្រេច)ដោយល្អប្រពៃ។ ហើយគេមិនអនុញ្ញាតឱ្យពួកអ្នក(ស្វាមីទាំងឡាយ)យកអ្វី(ខាន់ស្លា)ដែលពួកអ្នកបានប្រគល់ជូនពួកនាង(ភរិយា)វិញនោះទេ លើកលែងតែពួកគេទាំងពីរបារម្ភខ្លាចមិនអាចអនុវត្តបាននូវច្បាប់បញ្ញាត្តិរបស់អល់ឡោះប៉ុណ្ណោះ។ ដូចនេះ ប្រសិនបើពួកគេទាំងពីរបារម្ភខ្លាចមិនអាចអនុវត្តបាននូវច្បាប់បញ្ញាត្តិរបស់អល់ឡោះនោះ គឺគ្មានទោសពៃរ៍អ្វីឡើយទៅលើពួកគេទាំងពីរ ចំពោះអ្វី(ប្រគល់ខាន់ស្លាជូនប្តី)ដែលនាងយកវាជាថ្នូរនឹងការសុំលែងលះរបស់នាងវិញ។ ទាំងនោះ គឺជាច្បាប់បញ្ញាត្តិរបស់អល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកុំបំពានចំពោះវាឱ្យសោះ។ ហើយជនណាដែលបានបំពានលើច្បាប់បញ្ញាត្តិរបស់អល់ឡោះនោះ ជាការពិតណាស់ ពួកទាំងនោះហើយ គឺជាពួកដែលបំពាន។"},{"id":230,"translation":"ប្រសិនបើស្វាមីបានលែងលះនាង(ជាលើកទីបី)ហើយនោះ គឺមិនអនុញ្ញាតឱ្យគេត្រឡប់ទៅរួមរស់ជាមួយនាងបន្ទាប់ពីនោះឡើយ លុះត្រាតែនាងបានរៀបការជាមួយបុរសផ្សេងសិន។ ហើយប្រសិនបើប្តីក្រោយរបស់នាងបានលែងលះនាង(ឬបាត់បង់ជីវិត)នោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេទាំងពីរ(ប្រពន្ធនិងប្តីដើម)ក្នុងការវិលត្រលប់មករួមរស់នឹងគ្នាវិញ ប្រសិនបើគេទាំងពីរគិតថា ពួកគេទាំងពីរអាចអនុវត្តនូវច្បាប់បញ្ញាត្តិរបស់អល់ឡោះបាន។ បណ្តាច្បាប់បញ្ញាត្តិរបស់អល់ឡោះទាំងនោះហើយ ដែលទ្រង់បានបកស្រាយបញ្ជាក់វាដល់ក្រុមដែលចេះដឹង។"},{"id":231,"translation":"ហើយបើកាលណាពួកអ្នកបានលែងលះភរិយារបស់ពួកអ្នក ហើយពួកនាងជិតផុតកំណត់អ៊ិទហ្ទះ(រយៈពេលរង់ចាំ)របស់ពួកនាងហើយនោះ គឺពួកអ្នកអាចវិលត្រលប់មករួមរស់ជាមួយនឹងពួកនាងវិញដោយសមរម្យ ឬក៏លែងលះពួកនាង(បណ្តោយឱ្យផុតអ៊ិទហ្ទះ)ដោយល្អប្រពៃ។ ហើយពួកអ្នកមិនត្រូវវិលត្រលប់ទៅរួមរស់ជាមួយនឹងពួកនាងវិញក្នុងគោលបំណងអាក្រក់ដើម្បីបំពានលើពួកនាងនោះឡើយ។ ជនណាដែលធ្វើបែបនេះ ជាការពិតណាស់ គេពិតជាបានបំពានលើខ្លួនឯង។ ហើយចូរពួកអ្នកកុំយកវាក្យខណ្ឌរបស់អល់ឡោះមកធ្វើជាការលេងសើចឱ្យសោះ។ ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានឱ្យពួកអ្នក ហើយនិងអ្វីដែលទ្រង់បានបញ្ចុះមកឱ្យពួកអ្នកនៃគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការីមូហាំម៉ាត់)ដើម្បីទ្រង់រំឭកពួកអ្នកតាមរយៈវា។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":232,"translation":"ហើយបើកាលណាពួកអ្នកបានលែងលះភរិយារបស់ពួកអ្នក(តិចជាងបីដង) ហើយបានផុតកំណត់រយៈពេលរង់ចាំ(អ៊ិតហ្ទះ)របស់នាងហើយនោះ ចូរពួកអ្នក(អាណាព្យាបាល)កុំរារាំងពួកនាងមិនឱ្យរៀបការជាមួយស្វាមីរបស់ពួកនាងវិញឲ្យសោះ ប្រសិនបើពួកគេទាំងពីរពេញចិត្តនឹងរួមរស់ជាមួយគ្នាវិញដោយល្អប្រសើរ។ នោះគឺជាការដាស់រំឭកដល់អ្នកដែលមានជំនឿនឹងអល់ឡោះនិងថ្ងៃបរលោក។ ទាំងនោះជាប្រការដែលល្អប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយអល់ឡោះទ្រង់ជ្រាបដឹងបំផុត ខណៈដែលពួកអ្នកមិនដឹងឡើយ។"},{"id":233,"translation":"ហើយមាតាទាំងឡាយគប្បីបំបៅកូនៗរបស់ពួកនាងរយៈពេលពីរឆ្នាំពេញសម្រាប់ជនណាដែលមានបំណងចង់បំពេញឱ្យគ្រប់នូវការបំបៅ(កូនរបស់ខ្លួន)។ ហើយចាំបាច់លើឪពុកទារក ត្រូវផ្គត់ផ្គង់ជីវភាព និងសម្លៀកបំពាក់ដល់ពួកនាង(ទៅតាមលទ្ធភាព)ដោយសមរម្យ។ អល់ឡោះមិនដាក់បន្ទុកទៅលើនរណាម្នាក់ឱ្យហួសពីលទ្ធភាពរបស់គេឡើយ។ ហើយចំពោះឪពុកម្តាយមិនត្រូវបានអនុញ្ញាតឱ្យយកកូនរបស់ខ្លួនធ្វើជាមធ្យោបាយដើម្បីធ្វើឱ្យប៉ះពាល់ដល់ភាគីម្ខាងទៀតឡើយ។ ហើយចំពោះអ្នកដែលទទួលមរតកទារក(អាណាព្យាបាល) គឺត្រូវទទួលបន្ទុកបំពេញកាតព្វកិច្ចដូចឪពុកទារកនោះផងដែរ។ ប្រសិនបើគេទាំងពីរ(ឪពុកម្តាយ)ចង់ផ្តាច់ដោះកូនមុនពេលគ្រប់រយៈពេលពីរឆ្នាំ ហើយគេទាំងពីរបានពិភាក្សាព្រមព្រៀងគ្នានោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេទាំងពីរ(ក្នុងការធ្វើដូច្នោះ)។ ហើយប្រសិនបើពួកអ្នកចង់ស្វែងរកអ្នកបំបៅ(ម៉ែដោះ)ឱ្យកូនៗរបស់ពួកអ្នក ក៏គ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នក ប្រសិនបើពួកអ្នកប្រគល់ឲ្យពួកគេនូវអ្វីដែលពួកអ្នកបាននាំមក(ជាថ្លៃឈ្នួល)ដោយសមរម្យ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ជាការពិតណាស់ អល់ឡោះទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":234,"translation":"អ្នកដែលបានស្លាប់ក្នុងចំណោមពួកអ្នក ហើយគេបានបន្សល់ទុកនូវភរិយា គឺចាំបាច់លើពួកនាងត្រូវតែរង់ចាំអ៊ិទហ្ទះរយៈពេលបួនខែដប់ថ្ងៃសិន។ ប្រសិនបើផុតរយៈពេលកំណត់របស់ពួកនាងហើយនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នក(អាណាព្យាបាល)ចំពោះអ្វីដែលពួកនាងបានធ្វើសម្រាប់ខ្លួនពួកនាង(តុបតែងរាងកាយ)ដោយសមរម្យនោះ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":235,"translation":"ហើយក៏គ្មានទោសពៃរ៍អ្វីដែរលើពួកអ្នកចំពោះអ្វីដែលពួកអ្នកបានបង្ហាញចេញ(ពីបំណង)នៃការស្តីដណ្តឹងស្ត្រី(ដែលស្ថិតនៅក្នុងរយៈពេលរង់ចាំអ៊ិទហ្ទះ) ឬក៏ពួកអ្នកលាក់ទុកក្នុងចិត្តរបស់ពួកអ្នកនោះ។ អល់ឡោះទ្រង់ដឹងថា ពួកអ្នកនឹងនឹកគិតដល់ពួកនាង ក៏ប៉ុន្តែពួកអ្នកមិនត្រូវសន្យាស្ងាត់ៗ(ថានឹងរៀបការ)ជាមួយពួកនាងឡើយ លើកលែងតែពួកអ្នកនិយាយនូវពាក្យសម្តីដែលសមរម្យប៉ុណ្ណោះ។ ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលស្ថិតនៅក្នុងរយៈពេលរង់ចាំអ៊ិទហ្ទះឱ្យសោះ លុះត្រាតែផុតរយៈពេលកំណត់សិន។ ហើយចូរពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលមាននៅក្នុងខ្លួនពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចទ្រង់ ហើយត្រូវដឹងចុះថា ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាទន់ភ្លន់បំផុត។"},{"id":236,"translation":"គ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នក ប្រសិនបើពួកអ្នកលែងលះភរិយារបស់ពួកអ្នក ដរាបណាពួកអ្នកមិនទាន់បានរួមដំណេក(លើកដំបូង)ជាមួយពួកនាង ឬមិនទាន់ដាក់កំណត់ខាន់ស្លាជូនពួកនាងទេនោះ ប៉ុន្តែពួកអ្នកត្រូវផ្តល់ឱ្យពួកនាងនូវអ្វីមួយដែលធ្វើឱ្យពួកនាងរីករាយទៅតាមលទ្ធភាពដោយសមរម្យ ទោះបីគេជាអ្នកមានជីវភាពធូធារ ឬជាអ្នកមានជីវភាពខ្វះខាតក៏ដោយ។ នេះគឺជាកាតព្វកិច្ចលើបណ្តាអ្នកដែលសាងអំពើល្អ។"},{"id":237,"translation":"ហើយប្រសិនបើពួកអ្នកលែងលះភរិយារបស់ពួកអ្នកមុននឹងពួកអ្នករួមដំណេក(លើកដំបូង)ជាមួយពួកនាង តែពួកអ្នកបានកំណត់នូវខាន់ស្លាជូនពួកនាងហើយនោះ គឺពួកអ្នកត្រូវផ្តល់ឱ្យពួកនាងពាក់កណ្តាលនៃខាន់ស្លាដែលពួកអ្នកបានកំណត់ លើកលែងតែពួកនាងអធ្យាស្រ័យ(ដោយមិនយកខាន់ស្លា) ឬមួយពួកគេ(ប្តី)អធ្យាស្រ័យដោយ(សុខចិត្ត)លះបង់ខាន់ស្លា(ដែលបានកំណត់)នោះឱ្យពួកនាងទាំងអស់។ ហើយការអធ្យាស្រ័យរបស់ពួកអ្នកចំពោះគ្នាទៅវិញទៅមក គឺធ្វើឱ្យពួកអ្នកកាន់តែខិតជិតទៅរកការកោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកុំភ្លេចនូវអំពើសប្បុរសដែលពួកអ្នកធ្លាប់បានធ្វើចំពោះគ្នាទៅវិញទៅមក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":238,"translation":"ចូរពួកអ្នកថែរក្សាការសឡាត(ទាំងប្រាំពេល) ជាពិសេសសឡាតមួយដែលស្ថិតនៅកណ្តាលគេ(សឡាតអាសើរ)។ ហើយចូរពួកអ្នកឈរសឡាតចំពោះអល់ឡោះដោយការគោរពតាមប្រកបដោយភាពនឹងនរ។"},{"id":239,"translation":"ហើយប្រសិនបើពួកអ្នកមានការបារម្ភខ្លាច(សត្រូវឬអ្វីផ្សេងទៀត) ចូរពួកអ្នកសឡាតដោយដើរ ឬជិះលើយានជំនិះ។ នៅពេលដែលពួកអ្នកមានសុវត្ថិភាពវិញហើយនោះ ចូរពួកអ្នករំឭកចំពោះអល់ឡោះដូចអ្វីដែលទ្រង់បានបង្រៀនដល់ពួកអ្នកនូវអ្វីដែលពួកអ្នកមិនធ្លាប់ដឹងពីមុន។"},{"id":240,"translation":"អ្នកដែលបានស្លាប់ក្នុងចំណោមពួកអ្នក(ស្វាមី) ហើយគេបានបន្សល់ទុកនូវភរិយា ចាំបាច់លើពួកគេត្រូវធ្វើបណ្តាំសម្រាប់ភរិយារបស់ខ្លួននូវការផ្គត់ផ្គង់ចំពោះលំនៅដ្ឋាននិងជីវភាពរយៈពេលមួយឆ្នាំពេញ ដោយមិនត្រូវបណ្តេញពួកនាងឱ្យចេញពីលំនៅដ្ឋាន(ដោយបង្ខំ)នោះឡើយ។ តែប្រសិនបើពួកនាងចាកចេញពីលំនៅដ្ឋាន(ដោយខ្លួនឯង) គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក(និងពួកនាង)នូវអ្វីដែលពួកនាងបានធ្វើសម្រាប់ខ្លួនពួកនាង(នៃការតុបតែងកាយ)ដោយសមរម្យនោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":241,"translation":"ហើយសម្រាប់ស្ត្រី(ជាភរិយា)ដែលត្រូវគេលែងលះនោះ គឺទទួលបាននូវការផ្គត់ផ្គង់ជីវភាពដោយសមរម្យ។ វាជាកាតព្វកិច្ចលើបណ្តាអ្នកដែលកោតខ្លាចអល់ឡោះ។"},{"id":242,"translation":"ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បកស្រាយបញ្ជាក់ដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវបណ្តាវាក្យខណ្ឌជាច្រើនរបស់ទ្រង់ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។"},{"id":243,"translation":"តើអ្នក(ព្យាការីមូហាំម៉ាត់)មិនទាន់ទទួលបានដំណឹងអំពីរឿងរ៉ាវរបស់ពួកដែលបានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ខណៈដែលពួកគេមានគ្នាច្រើនរាប់ពាន់នាក់ដោយការភ័យខ្លាចពីសេចក្តីស្លាប់ទេឬ? ពេលនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកអ្នកស្លាប់ចុះ។ ក្រោយមក ទ្រង់ក៏បានប្រោសពួកគេឱ្យរស់ឡើងវិញ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលមានការប្រោសប្រទានបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងគុណឡើយ។"},{"id":244,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ និងត្រូវដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាឮ មហាដឹងបំផុត។"},{"id":245,"translation":"ជនណាហើយដែលបានឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃនោះ ទ្រង់នឹងបង្កើន(តបស្នង)ដល់គេវិញនូវកាបង្កើនមួយដ៏ច្រើនលើសលប់ទ្វេដង។ ហើយអល់ឡោះទ្រង់ត្បិតត្បៀត និងបើកទូលាយ។ ហើយពួកអ្នកនឹងត្រូវគេនាំត្រលប់ទៅកាន់ទ្រង់(នៅថ្ងៃបរលោក)។"},{"id":246,"translation":"តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនទាន់ទទួលបានដំណឹងស្តីពីរឿងរ៉ាវរបស់ពួកមេដឹកនាំក្នុងចំណោមអម្បូរអ៊ីស្រាអែលក្រោយសម័យកាលព្យាការីមូសាទេឬ? ខណៈដែលពួកគេបាននិយាយទៅកាន់ព្យាការីរបស់ពួកគេថា៖ ចូរអ្នកតែងតាំងឱ្យពួកយើងនូវមហាក្សត្រមួយអង្គដើម្បីពួកយើងនឹងប្រយុទ្ធតស៊ូក្នុងមាគ៌ារបស់អល់ឡោះ។ គាត់បានតបថា៖ តើពួកអ្នកបានគិតទេថា ប្រសិនបើអល់ឡោះដាក់កាតព្វកិច្ចសង្គ្រាមលើពួកអ្នក រួចមកពួកអ្នកបែរជាមិនចូលរួមប្រយុទ្ធវិញនោះ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលរារាំងពួកយើងមិនឱ្យធ្វើសង្គ្រាមប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនោះ ខណៈដែលគេ(សត្រូវ)បានបណ្តេញពួកយើងចេញពីលំនៅឋានរបស់ពួកយើង និងកូនចៅរបស់ពួកយើងនោះ។ ប៉ុន្តែនៅពេលដែលគេ(អល់ឡោះ)បានដាក់កាតព្វកិច្ចលើពួកគេឱ្យធ្វើសង្គ្រាម ពួកគេបែរជាងាកចេញទៅវិញ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះពួកដែលបំពាន។"},{"id":247,"translation":"ហើយព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ ជាការពិតណាស់ អល់ឡោះទ្រង់បានតែងតាំង តលូត ឱ្យធ្វើជាមហាក្សត្រគ្រប់គ្រងលើពួកអ្នក។ ពួកគេ(ពួកមេដឹកនាំ)បានតបវិញថា៖ តើឱ្យគេធ្វើជាមហាក្សត្រគ្រប់គ្រងលើពួកយើងយ៉ាងដូចម្តេចទៅ ខណៈដែលពួកយើងសក្ដិសមធ្វើជាស្តេចជាងរូបគេ ហើយគេក៏ពុំមែនជាអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភផងនោះ? គាត់បានតបថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសតាំងរូបគេឱ្យគ្រប់គ្រងលើពួកអ្នក ហើយទ្រង់បានបន្ថែមនូវចំណេះដឹងដ៏ទូលំទូលាយ និងកម្លាំងកាយដ៏ខ្លាំងក្លាដល់រូបគេ។ អល់ឡោះទ្រង់ប្រទានអំណាចរបស់ទ្រង់ដល់ជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។"},{"id":248,"translation":"ហើយព្យាការីរបស់ពួកគេបាននិយាយទៅកាន់ពួកគេទៀតថា៖ ជាការពិតណាស់ និមិត្តសញ្ញានៃភាពជាមហាក្សត្ររបស់គេនោះ គឺទ្រង់នឹងត្រឡប់ហឹបមកឱ្យពួកអ្នកវិញ ដែលនៅក្នុងវា(ហឹប) គឺមានភាពនឹងនរពីព្រះជាម្ចាស់របស់ពួកអ្នក និងកេរដំណែលមួយចំនួនដែលក្រុមគ្រួសាររបស់ព្យាការីមូសា និងក្រុមគ្រួសាររបស់ព្យាការីហារូនបានបន្សល់ទុក ដែលម៉ាឡាអ៊ីកាត់ជាអ្នកនាំហឹបនោះមក។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។"},{"id":249,"translation":"ហើយនៅពេលដែលតលូតបានដឹកនាំទាហានចាកចេញពីមាតុភូមិ(របស់ពួកគេ) គាត់បាននិយាយ(ទៅកាន់ពួកគេ)ថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានយកទន្លេមួយមកសាកល្បងពួកអ្នក។ ដូចនេះ ជនណាដែលបានផឹកទឹកទន្លេ គឺគេមិនមែនស្ថិតក្នុងចំណោមក្រុមរបស់ខ្ញុំឡើយ។ តែជនណាដែលមិនបានផឹកទឹកទន្លេនោះ គឺគេស្ថិតនៅក្នុងក្រុមរបស់ខ្ញុំ លើកលែងតែអ្នកដែល(ត្រូវបង្ខំចិត្ត)ផឹកទឹកមួយកំបង់ដៃប៉ុណ្ណោះ(គឺគ្មានបញ្ហាអ្វីឡើយ)។ ពេលនោះ ពួកគេបានផឹកទឹកទន្លេនោះទាំងអស់គ្នា លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយនៅពេលដែលគាត់(តលូត) និងអ្នករួមដំណើរជាមួយគាត់ដែលជាអ្នកមានជំនឿបានឆ្លងផុតទន្លេនោះ ពួកគេ(មួយចំនួន)បាននិយាយថា៖ ថ្ងៃនេះពួកយើងគ្មានលទ្ធភាពប្រយុទ្ធនឹងជើលូត និងទាហានរបស់គេទេ។ នៅពេលនោះ បណ្តាអ្នកដែលជឿជាក់ក្នុងចិត្តថា ពួកគេនឹងបានជួបអល់ឡោះ(នៅថ្ងៃបរលោក) បាននិយាយថា៖ តើមានប៉ុន្មានដងហើយដែលក្រុម(អ្នកមានជំនឿ)មានគ្នាតិចបានយកឈ្នះក្រុម(ពួកគ្មានជំនឿ)ដែលមានគ្នាច្រើនដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់នោះ? ហើយអល់ឡោះទ្រង់ស្ថិតនៅជាមួយបណ្តាអ្នកដែលអត់ធ្មត់។"},{"id":250,"translation":"ហើយនៅពេលដែលពួកគេបានចេញទៅប្រឈមមុខជាមួយជើលូត និងទាហានរបស់គេ ពួកគេបានបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាស្រោចស្រពនូវភាពអត់ធ្មត់មកលើពួកយើង ហើយសូមទ្រង់មេត្តាពង្រឹងជំហររបស់ពួកយើង និងសូមទ្រង់មេត្តាជួយពួកយើងឲ្យយកឈ្នះលើក្រុមដែលគ្មានជំនឿផងចុះ។"},{"id":251,"translation":"ពេលនោះពួកគេបានធ្វើឱ្យសត្រូវរបស់ពួកគេទទួលបរាជ័យដោយការអនុញ្ញាតពីអល់ឡោះ ហើយព្យាការីហ្ទាវូទក៏បានសម្លាប់ជើលូត។ ហើយអល់ឡោះបានប្រទាននូវអំណាចជាស្តេចផែនដីនិងគតិបណ្ឌិត(ភាពជាព្យាការី) ព្រមទាំងបានបង្រៀនដល់គាត់នូវអ្វីដែលទ្រង់មានចេតនា។ ហើយប្រសិនបើអល់ឡោះមិនទប់ទល់នឹងមនុស្សមួយចំនួន(ដែលបង្កវិនាសកម្ម)ដោយមនុស្សមួយចំនួនទៀតទេនោះ ច្បាស់ជាផែនដីនឹងត្រូវវិនាសអន្តរាយជាមិនខាន។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់ទ្រង់មានក្តីសប្បុរសចំពោះពិភពទាំងអស់។"},{"id":252,"translation":"ទាំងនោះគឺជាបណ្តាវាក្យខណ្ឌរបស់អល់ឡោះជាម្ចាស់ដែលយើងបានសូត្រវាឱ្យអ្នក(ព្យាការីមូហាំម៉ាត់)ស្តាប់។ ហើយជាការពិតណាស់ រូបអ្នកគឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារម្នាក់(របស់អល់ឡោះ)។"},{"id":253,"translation":"បណ្តាអ្នកនាំសារទាំងនោះ យើងបានលើកតម្កើងពួកគេមួយចំនួនឱ្យមានភាពប្រសើរជាងគ្នា។ ក្នុងចំណោមពួកគេ មានអ្នកខ្លះ អល់ឡោះមានបន្ទូលទៅកាន់គេផ្ទាល់។ ហើយទ្រង់បានលើកតម្កើងអ្នកមួយចំនួនក្នុងចំណោមពួកគេឱ្យមានឋានៈខ្ពង់ខ្ពស់(ជាងអ្នកនាំសារផ្សេងទៀត)។ ហើយយើងបានប្រទានឱ្យអ៊ីសាកូនរបស់ម៉ារយ៉ាំ(យេស៊ូគ្រឹស្ត) នូវអច្ឆរិយភាពជាច្រើនដ៏ច្បាស់លាស់ ហើយយើងបានពង្រឹងរូបគេតាមរយៈម៉ាឡាអ៊ីកាត់ជីព្រីល។ ហើយប្រសិនបើអល់ឡោះមានចេតនា នោះអ្នកជំនាន់ក្រោយពួកគេនឹងមិនកាប់សម្លាប់គ្នាឡើយ បន្ទាប់ពីភស្ដុតាងនានាដ៏ច្បាស់លាស់បានមកដល់ពួកគេហើយនោះ។ ក៏ប៉ុន្តែពួកគេបានខ្វែងគំនិតគ្នា។ ដូច្នេះ មួយចំនួននៃពួកគេ បានជឿ(ចំពោះអល់ឡោះ) ហើយមួយចំនួនទៀតនៃពួកគេ គឺគ្មានជំនឿ(ចំពោះទ្រង់)។ ហើយប្រសិនបើអល់ឡោះមានចេតនា ប្រាកដជាពួកគេនឹងមិនកាប់សម្លាប់គ្នាឡើយ។ ក៏ប៉ុន្ដែ អល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។"},{"id":254,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នកមុននឹងថ្ងៃមួយ(ថ្ងៃបរលោក)បានមកដល់ដែលគ្មានឡើយការលក់ដូរ គ្មានទេមិត្ដភាព ហើយក៏គ្មានដែរការជួយអន្ដរាគមន៍នោះ។ ហើយពួកគ្មានជំនឿ ពួកគេគឺជាពួកដែលបំពាន។"},{"id":255,"translation":"អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ ដែលគ្មានព្រះជាម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមានជីវិតអមតៈ ជាអ្នកគ្រប់គ្រងនោះឡើយ។ ទ្រង់ឥតងងុយគេង ហើយឥតសម្រាន្តឡើយ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះមុខទ្រង់ឡើយ លើកលែងតែដោយមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលបានកន្លងផុត និងអ្វីដែលនឹងកើតឡើង។ ហើយពួកគេមិនដឹងអ្វីមួយក្នុងចំណោមការដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនា(ឱ្យគេដឹង)ប៉ុណ្ណោះ។ ហើយគួរស៊ីយ៍(កន្លែងដាក់ព្រះបាទ)របស់ទ្រង់ទូលំទូលាយគ្រប់ដណ្តប់លើមេឃជាច្រើនជាន់ និងផែនដី។ ការថែរក្សាវាទាំងពីរ(មេឃនិងផែនដី)មិនមានភាពលំបាកចំពោះទ្រង់ឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាធំធេង។"},{"id":256,"translation":"គ្មានការបង្ខិតបង្ខំឡើយនៅក្នុងសាសនា(អ៊ីស្លាម)។ ពិតប្រាកដណាស់ ការពិតបានបង្ហាញច្បាស់ពីប្រការមិនពិត(ការវង្វេង)។ ហេតុនេះ ជនណាហើយដែលបដិសេធចំពោះអ្វីដែលគេគោរពសក្ការៈផ្សេងពីអល់ឡោះ ហើយគេមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់នោះ ពិតប្រាកដណាស់ គេពិតជាបានប្រកាន់ខ្ជាប់នូវខ្សែដ៏រឹងមាំ(សាសនាអ៊ីស្លាម)ដោយមិនងាយនឹងដាច់ឡើយ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។"},{"id":257,"translation":"អល់ឡោះជាអ្នកគាំពារបណ្ដាអ្នកមានជំនឿ ដោយបពោ្ចញពួកគេពីភាពងងឹត(នៃភាពគ្មានជំនឿនិងភាពល្ងង់ខ្លៅ) ទៅកាន់ពន្លឺ(នៃសេចក្តីជំនឿនិងចំណេះដឹង)។ រីឯពួកគ្មានជំនឿវិញ អ្នកគាំពាររបស់ពួកគេ គឺតហ្គូត (ព្រះនានានិងរូបបដិមាទាំងឡាយ) ដោយពួកវាបញ្ចេញពួកគេអំពីពន្លឺទៅកាន់ភាពងងឹតសូន្យសុង។ ពួកទាំងនោះហើយ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។"},{"id":258,"translation":"តើអ្នកមិនបានឃើញទេឬ(ឱព្យាការីមូហាំម៉ាត់) អំពីជនម្នាក់ដែលអល់ឡោះបានប្រទានឱ្យគេនូវអំណាចជាសេ្ដចផែនដីបានជជែកដេញដោលនឹងព្យាការីអ៊ីព្រហ៊ីមអំពីព្រះជាម្ចាស់របស់គាត់នោះ? ពេលនោះ ព្យាការីអ៊ីព្រហ៊ីមបាននិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំ គឺជាអ្នកប្រទានជីវិត និងជាអ្នកដកហូតជីវិត។ ជននោះបានតបវិញថា៖ យើងក៏ជាអ្នកប្រទានជីវិត និងដកហូតយកជីវិតដែរ។ ពេលនោះ ព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅកាន់គេវិញថា៖ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលធ្វើឱ្យព្រះអាទិត្យរះចេញពីទិសខាងកើត។ ដូចនេះ ចូរអ្នកឱ្យព្រះអាទិត្យរះចេញពីទិសខាងលិចមកវិញម្តងមើល៍។ ពេលនោះ ជនដែលប្រឆាំងនោះក៏បានទាល់តម្រិះ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។"},{"id":259,"translation":"ឬប្រៀបជាដូចអ្នកដែលបានឆ្លងកាត់ភូមិមួយដែលត្រូវបានបំផ្លាញខ្ទេចខ្ទីអស់(ទាំងមនុស្ស ទាំងលំនៅឋាន)។ ជននោះបានសួរថា៖ តើអល់ឡោះធ្វើឲ្យអ្នកភូមិនេះរស់ឡើងវិញយ៉ាងដូចមេ្ដចទៅ ក្រោយពីពួកគេបានស្លាប់ហើយនោះ? ពេលនោះ អល់ឡោះក៏បានធ្វើឱ្យគេស្លាប់រយៈពេលមួយរយឆ្នាំ។ ក្រោយមក ទ្រង់បានប្រោសគេឱ្យរស់ឡើងវិញ។ ទ្រង់បានសួរថា៖ តើអ្នកស្នាក់នៅទីនេះរយៈពេលប៉ុន្មានហើយ? គេបានឆ្លើយថា៖ ខ្ញុំនៅទីនេះរយៈពេលមួយថ្ងៃ ឬតិចជាងមួយថ្ងៃ។ ទ្រង់ក៏បានតបវិញថា៖ ផ្ទុយទៅវិញ អ្នកនៅទីនេះរយៈពេលមួយរយឆ្នាំហើយ។ ចូរអ្នកមើលទៅកាន់ម្ហូបអាហារ និងភេសជ្ជៈរបស់អ្នក តើវាឥតមានប្រែប្រួលទេឬ? ហើយចូរអ្នកមើលទៅកាន់សត្វលារបស់អ្នក។ (យើងធ្វើដូច្នេះ)គឺដើម្បីយើងយកអ្នកធ្វើជាភស្ដុតាងសម្រាប់មនុស្សលោក។ ហើយចូរអ្នកមើលទៅឆ្អឹងទាំងនោះ តើយើងផ្គុំវាចូលគ្នា បន្ទាប់មក ស្រោបវាដោយសាច់វិញយ៉ាងដូចម្តេច? នៅពេលដែលការពិតបានបញ្ជាក់យ៉ាងច្បាស់ដល់គេបែបនេះ គេក៏និយាយថា៖ (ពេលនេះ)ខ្ញុំដឹងហើយថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មានអានុភាពលើអី្វៗទាំងអស់។"},{"id":260,"translation":"ហើយចូរអ្នកនឹកឃើញឡើងវិញ(ឱព្យាការីមូហាំម៉ាត់)នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបាននិយាយថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្ដាបង្ហាញឱ្យខ្ញុំបានឃើញផង ថាតើទ្រង់ប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយរបៀបណា? ទ្រង់បានមានបន្ទូលថា៖ តើអ្នកមិនទាន់ជឿ(លើរឿងនេះ)ទេឬ? គាត់ឆ្លើយថា៖ មិនដូច្នោះឡើយ ប៉ុន្តែ គឺដើម្បីឱ្យចិត្ដរបស់ខ្ញុំកាន់តែមានភាពនឹងនរ(ជឿជាក់)ថែមទៀតប៉ុណ្ណោះ។ ទ្រង់ក៏បានមានបន្ទូលថា៖ ដូច្នេះ ចូរអ្នកយកសត្វបក្សីចំនួនបួនក្បាល ហើយចិញ្ច្រាំវាបញ្ចូលគ្នា រួចមក ចូរអ្នកយកបំណែកនីមួយៗអំពីសាច់នោះទៅដាក់តាមភ្នំនីមួយៗ(ផ្សេងៗគ្នា)។ បន្ទាប់មក ចូរអ្នកស្រែកហៅពួកវាចុះ នោះពួកវានឹងហើរមកកាន់អ្នកវិញជាមិនខាន។ ហើយចូរអ្នក(ឱអ៊ីព្រហ៊ីម)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":261,"translation":"ការប្រៀបធៀបបណ្ដាអ្នកដែលបានបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ ប្រៀបដូចជាគ្រាប់ធញ្ញជាតិមួយគ្រាប់ដែលបានដុះចេញជាប្រាំពីរកួរ ហើយនៅក្នុងកួរនីមួយៗមានចំនួនមួយរយគ្រាប់។ អល់ឡោះទ្រង់បង្កើន(ផលបុណ្យ)ទ្វេដងចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។"},{"id":262,"translation":"បណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ ក្រោយមក ពួកគេមិនបាននាំមកជាមួយអ្វីដែលពួកគេបានបរិច្ចាគនូវការរំលើកគុណ និងការបញ្ឈឺចិត្ដ(ដល់អ្នកទទួល)ទេនោះ ពួកគេនឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់ពួកគេ។ ហើយពួកគេគ្មានការភ័យខ្លាចនោះឡើយ ហើយពួកគេក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។"},{"id":263,"translation":"ពាក្យសម្តីដែលល្អ ហើយនិងការចេះអភ័យទោស(ដល់អ្នកដទៃ) គឺប្រសើរជាងការបរិច្ចាគដែលភ្ជាប់ជាមួយនូវការបញ្ឈឺចិត្ដ។ ហើយអល់ឡោះមហាមានលើសលប់ មហាទន់ភ្លន់បំផុត។"},{"id":264,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំបំផ្លាញផលបុណ្យនៃការបរិច្ចាគរបស់ពួកអ្នកដោយការរំលើកគុណ និងការបញ្ឈឺចិត្ដ(ដល់អ្នកទទួល)ឱ្យសោះ ប្រៀបដូចជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីបង្ហាញឱ្យមនុស្សបានឃើញ ខណៈដែលគេមិនមានជំនឿលើអល់ឡោះ និងថ្ងៃបរលោកសោះឡើយ។ ការប្រៀបធៀបរូបគេ គឺប្រៀបដូចជាថ្មរលោងមួយដុំដែលមានធូលីដីជាប់ពីលើវា រួចភ្លៀងបានធ្លាក់យ៉ាងខ្លាំងមកលើដុំថ្មនោះ ធ្វើឱ្យថ្មនោះរលោងវិញដោយគ្មានអ្វីនៅជាប់លើវាសោះ។ ពួកគេមិនទទួលបានផលបុណ្យពីអ្វីដែលពួកគេបានសាងបន្តិចណាឡើយ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលគ្មានជំនឿឡើយ។"},{"id":265,"translation":"ហើយការប្រៀបធៀបបណ្ដាអ្នកដែលបានបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ និងមានភាពនឹងនរចំពោះខ្លួនពួកគេផ្ទាល់ គឺប្រៀបដូចជាចម្ការមួយនៅតំបន់ខ្ពង់រាបដែលបានស្រោចស្រពដោយទឹកភ្លៀងយ៉ាងច្រើន។ ពេលនោះ វាក៏ផ្ដល់នូវផលានុផលទេ្វដង។ តែប្រសិនបើគ្មានភ្លៀងធ្លាក់ខ្លាំងទេនោះ (សូម្បីតែភ្លៀងតិចតួច)ក៏គ្រប់គ្រាន់ដែរ។ ហើយអល់ឡោះទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":266,"translation":"តើជនណាក្នុងចំណោមពួកអ្នកពេញចិត្តចង់បានចម្ការលើ្ម និងចម្ការទំពាំងបាយជូរដែលមានទន្លេហូរកាត់ពីក្រោមវា ដោយនៅក្នុងចម្ការនោះ ពោរពេញដោយផលានុផលល្អៗជាច្រើនប្រភេទ។ លុះដល់ពេលដែលជននោះមានវ័យចាស់ជរា ព្រមទាំងមានកូនចៅតូចៗទន់ខ្សោយជាច្រើន ស្រាប់តែចម្ការនោះត្រូវទទួលរងនូវព្យុះភ្លើងបក់បោកឆេះខេ្ទចខ្ទីអស់។ (តើមានអ្នកចង់បានបែបនេះដែរឬទេ?) ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់ប្រាប់ដល់ពួកអ្នកនូវបណ្តាភស្តុតាងជាច្រើន សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។"},{"id":267,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកបរិច្ចាគទ្រព្យសម្បត្ដិល្អៗមួយចំនួនដែលពួកអ្នករកបាន និងមួយចំណែកនៃភោគផលដែលយើងបានបពោ្ចញពីដីសម្រាប់ពួកអ្នក។ ហើយពួកអ្នកមិនត្រូវជ្រើសរើសអ្វីដែលអាក្រក់អំពីទ្រព្យសម្បត្តិដើម្បីបរិច្ចាគឡើយ ខណៈដែលពួកអ្នកខ្លួនឯងក៏មិនពេញចិត្តនឹងទទួលយកវានោះដែរ លើកលែងតែទទួលយកវាទាំងបិទភ្នែក(មិនពេញចិត្ត)ប៉ុណ្ណោះ។ ហើយចូរពួកអ្នកដឹងចុះថា៖ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។"},{"id":268,"translation":"ស្ហៃតនបំភ័យពួកអ្នកពីភាពក្រីក្រ និងប្រើពួកអ្នកឱ្យប្រព្រឹត្ដអំពើអាក្រក់។ តែអល់ឡោះវិញ ទ្រង់សន្យានឹងពួកអ្នកនូវការអភ័យទោស និងក្តីសប្បុរសអំពីទ្រង់។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។"},{"id":269,"translation":"ទ្រង់ប្រទាននូវគតិបណ្ឌិតដល់ជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលត្រូវបានគេប្រទានឲ្យនូវគតិបណ្ឌិតនោះ ជននោះប្រាកដជាត្រូវបានគេប្រទានឱ្យនូវប្រការល្អដ៏ច្រើនលើសលប់។ ហើយគ្មានអ្នកដែលនឹកឃើញ(ពីរឿងនេះ)ឡើយ លើកលែងតែបញ្ញាជនប៉ុណ្ណោះ។"},{"id":270,"translation":"ហើយអី្វក៏ដោយដែលពួកអ្នកបានបរិច្ចាគ ឬពួកអ្នកបានសច្ចា(ណាហ្សើរ)នៃការសច្ចាណាមួយនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតអំពីវា។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានអ្នកដែលជួយ(ពួកគេ)នោះឡើយ។"},{"id":271,"translation":"ប្រសិនបើពួកអ្នកលាតត្រដាងការបរិច្ចាគ(របស់ពួកអ្នក) វាគឺជាការបរិច្ចាគទានមួយដ៏ល្អ។ តែប្រសិនបើពួកអ្នកលាក់បាំងវា ហើយផ្ដល់វាដល់ជនក្រីក្រនោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក(ជាងការលាតត្រដាងឱ្យគេឃើញ) ហើយគេនឹងជម្រុះចោលនូវបាបកម្មរបស់ពួកអ្នកចេញអំពីពួកអ្នក។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":272,"translation":"ពុំមែនជាកាតព្វកិច្ចរបស់អ្នកនោះទេ(ឱព្យាការីមូហាំម៉ាត់)ក្នុងការផ្តល់ការចង្អុលបង្ហាញដល់ពួកគេនោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលទ្រង់ប្រទានការចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអ្វីដែលពួកអ្នកបានបរិច្ចាគអំពីប្រការល្អនោះ គឺសម្រាប់ខ្លួនពួកអ្នក។ ពួកអ្នកមិនត្រូវបរិច្ចាគឡើយ លើកលែងតែដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពីប្រការល្អនោះ គេនឹងតបស្នងដល់ពួកអ្នកវិញ ហើយពួកអ្នកមិនត្រូវបានគេបំពានឡើយ។"},{"id":273,"translation":"(ចូរពួកអ្នកបរិច្ចាគទាន)ដល់ជនក្រីក្រដែលពួកគេជាប់រវល់តស៊ូក្នុងមាគ៌ារបស់អល់ឡោះ មិនអាចឱ្យពួកគេធ្វើដំណើរស្វែងរកលាភសក្ការៈនៅលើផែនដីបាន ធ្វើឱ្យអ្នកដែលមិនដឹង(ពីស្ថានភាពរបស់ពួកគេ)នឹកស្មានថា ពួកគេគឺជាអ្នកមាន ដោយសារតែពួកគេមិនបានសុំទានអ្នកដទៃ។ អ្នកអាចស្គាល់ពួកគេបានតាមរយៈសញ្ញាសម្គាល់របស់ពួកគេដោយពួកគេមិនសុំពីមនុស្សលោកដដែលៗនោះទេ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពីប្រការល្អនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតអំពីវា។"},{"id":274,"translation":"បណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេទាំងពេលយប់និងពេលថ្ងៃ ទាំងដោយលាក់កំបាំង និងទាំងបើកចំហនោះ ពួកគេពិតជានឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់ពួកគេ(នៅថ្ងៃបរលោក) ហើយពួកគេគ្មានការភ័យខ្លាចនោះឡើយ ហើយក៏មិនមានការព្រួយបារម្ភនោះដែរ។"},{"id":275,"translation":"ពួកដែលស៊ីការប្រាក់(និងមានទំនាក់ទំនងនឹងការប្រាក់)នោះ ពួកគេមិនអាចក្រោកឈរបានឡើយ(នៅថ្ងៃបរលោក) លើកលែងតែគេក្រោកឈរដូចអ្នកដែលស្ហៃតន(អារក្សសាតាំង)ចូលដែលធ្វើឱ្យគេលីលាដូច្នោះដែរ។ នោះគឺដោយសារតែពួកគេនិយាយថា៖ តាមពិត ការលក់ដូរ គឺដូចទៅនឹងការសុីការប្រាក់ដែរ។ ប៉ុន្តែអល់ឡោះទ្រង់បានអនុញ្ញាតចំពោះការលក់ដូរ ហើយបានហាមឃាត់ចំពោះការប្រាក់។ ដូច្នេះ ជនណាដែលការទូន្មានពីព្រះជាម្ចាស់របស់គេបានមកដល់គេ ហើយគេបានបញ្ឈប់(ការសុីការប្រាក់) ដូចេ្នះ អ្វីដែលមានពីមុននៃការសុីការប្រាក់នោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយកិច្ចការរបស់គេ គឺត្រឡប់ទៅរកអល់ឡោះ។ រីឯជនណាដែលបានត្រឡប់ទៅ(ស៊ីការប្រាក់)វិញ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។"},{"id":276,"translation":"អល់ឡោះដកយកពរជ័យចំពោះការប្រាក់ ហើយទ្រង់បង្កើនផលបុណ្យចំពោះទ្រព្យបរិច្ចាគនានា។ ហើយអល់ឡោះទ្រង់មិនស្រលាញ់រាល់ពួកប្រឆាំងដែលសាងបាបកម្មឡើយ។"},{"id":277,"translation":"ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ហើយបានប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេគ្មានការភ័យខ្លាច និងក៏គ្មានការព្រួយបារម្ភនោះដែរ។"},{"id":278,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរបោះបង់នូវអ្វីដែលនៅសេសសល់អំពីការប្រាក់(ដែលគេនៅជំពាក់ពួកអ្នក) ប្រសិនបើពួកអ្នកជាអ្នកមានជំនឿពិតប្រាកដមែននោះ។"},{"id":279,"translation":"តែប្រសិនបើពួកអ្នកមិនធ្វើ(ដូច្នោះ)ទេនោះ ពួកអ្នកត្រូវដឹងថា នឹងមានសង្គ្រាមពីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(មកលើពួកអ្នក)ជាមិនខាន។ តែប្រសិនបើពួកអ្នកសារភាពកំហុស(បោះបង់ការប្រាក់) សម្រាប់ពួកអ្នក គឺទទួលបានប្រាក់ដើមរបស់ពួកអ្នកវិញ។ (ការធ្វើដូច្នេះ)ពួកអ្នកមិនបំពានលើគេ ហើយគេក៏មិនបំពានលើពួកអ្នកដែរ។"},{"id":280,"translation":"ហើយប្រសិនបើពួកគេគ្មានលទ្ធភាពសងទេនោះ ចូរពួកអ្នកពន្យារពេលដល់ពួកគេ រហូតដល់ពួកគេមានលទ្ធភាព។ តែប្រសិនបើពួកអ្នកបរិច្ចាគ(ដល់ពួកគេ) វាគឺល្អប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង(ពីផលបុណ្យរបស់វា)។"},{"id":281,"translation":"ហើយចូរពួកអ្នកខ្លាចថ្ងៃមួយដែលគេនឹងនាំពួកអ្នកត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់វិញ។ បន្ទាប់មក គេនឹងតបស្នងដល់បុគ្គលគ្រប់រូបនូវអ្វីដែលរូបគេបានប្រព្រឹត្ដ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។"},{"id":282,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នកខ្ចីបុលគ្នាទៅវិញទៅមករហូតដល់ពេលកំណត់ណាមួយនោះ ចូរពួកអ្នកកត់ត្រាបំណុលនោះចុះ។ ចូរឱ្យអ្នកកត់ត្រានោះ កត់ត្រាដោយយុត្ដិធម៌រវាងពួកអ្នក។ ហើយអ្នកកត់ត្រាមិនត្រូវបដិសេធនូវការកត់ត្រា(បំណុល)ដូចអ្វីដែលអល់ឡោះបានបង្រៀនដល់គេឡើយ។ ដូចេ្នះ ចូរឱ្យគេកត់ត្រា ហើយចូរឱ្យអ្នកខ្ចីបញ្ជាក់ប្រាប់ពីបំណុលដែលបានខ្ចី និងចូរឱ្យគេ(អ្នកខ្ចី)កោតខ្លាចព្រះជាម្ចាស់របស់គេ។ ហើយគេមិនត្រូវគៃបំបាត់អ្វីមួយពីបំណុលឡើយ។ តែប្រសិនបើអ្នកខ្ចីនោះជាមនុស្សដែលខ្សោយបញ្ញា ឬជាមនុស្សទន់ខ្សោយ ឬអសមត្ថភាពក្នុងការបញ្ជាក់ប្រាប់ជាដើមនោះ ចូរឱ្យអាណាព្យាបាលរបស់គេជាអ្នកបញ្ជាក់ប្រាប់ដោយយុត្ដិធម៌(ដល់អ្នកកត់ត្រា)។ ហើយចូរពួកអ្នកស្វែងរកសាក្សីជាបុរសពីរនាក់ក្នុងចំណោមពួកអ្នក។ តែបើគ្មានបុរសពីរនាក់ទេនោះ គឺត្រូវយកបុរសម្នាក់ និងស្ដ្រីពីរនាក់ក្នុងចំណោមអ្នកដែលពួកអ្នកទទួលស្គាល់ឲ្យធ្វើជាសាក្សី។ ប្រសិនបើម្នាក់ក្នុងចំណោមគេទាំងពីរភេ្លច គឺមានម្នាក់ទៀតជួយរំឭក។ ហើយសាក្សីទាំងឡាយមិនត្រូវបដិសេធនៅពេលដែលគេសុំ(ឲ្យខ្លួនធ្វើជាសាក្សី)នោះឡើយ។ ចូរពួកអ្នកកុំធុញទ្រាន់ក្នុងការកត់ត្រាបំណុលដែលមានកំណត់ពេលជាក់លាក់ ទោះតិចឬច្រើនក៏ដោយ។ ការធ្វើបែបនេះ គឺយុត្ដិធម៌បំផុតចំពោះអល់ឡោះ និងជាជំនួយដ៏សំខាន់ក្នុងការធ្វើសាក្សី ហើយជាកត្ដាដែលនាំឱ្យពួកអ្នកចៀសផុតពីការមន្ទិលសង្ស័យផងដែរ លើកលែងតែពួកអ្នកលក់របស់របរឱ្យគ្នាទៅវិញទៅមក ដោយការប្រគល់របស់ និងប្រគល់ប្រាក់ភ្លាមៗបុណ្ណោះ គឺគ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នកចំពោះការដែលពួកអ្នកមិនកត់ត្រាវាទេនោះ។ ចូរពួកអ្នកធ្វើសាក្សីនៅពេលដែលពួកអ្នកលក់ដូរឲ្យគ្នាទៅវិញទៅមក។ ហើយគេមិនត្រូវបង្កការលំបាកដល់អ្នកកត់ត្រា និងសាក្សីឡើយ។ តែប្រសិនបើពួកអ្នកធ្វើដូច្នោះ ពិតប្រាកដណាស់ វាគឺជាអំពើល្មើសមកពីពួកអ្នក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ អល់ឡោះទ្រង់បង្រៀនពួកអ្នក ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":283,"translation":"តែប្រសិនបើពួកអ្នកស្ថិតនៅក្នុងការធ្វើដំណើរ ហើយពួកអ្នកគ្មានអ្នកកត់ត្រា(កិច្ចសន្យាបំណុលឱ្យពួកអ្នក)ទេនោះ គ្រប់គ្រាន់ហើយចំពោះភាគីដែលជាអ្នកខ្ចីដាក់បញ្ចាំទ្រព្យអ្វីមួយដល់ម្ចាស់បំណុល។ តែបើពួកអ្នកទុកចិត្ដគ្នាទៅវិញទៅមក ចូរឲ្យអ្នកដែលគេទុកចិត្តបំពេញនូវទំនុកចិត្តរបស់គេ(សងបំណុលដល់គេវិញ)។ ហើយចូរឱ្យគេកោតខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់របស់គេ។ ហើយពួកអ្នកមិនត្រូវលាក់បាំងការធ្វើសាក្សីឡើយ។ ជនណាហើយដែលលាក់បាំងវានោះ ពិតណាស់ ដួងចិត្តរបស់គេ គឺជាដួងចិត្តរបស់មនុស្សមានបាប។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":284,"translation":"អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយទោះបីជាពួកអ្នកលាតត្រដាងអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក ឬពួកអ្នកលាក់បាំងវាក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងជំនុំជម្រះពួកអ្នកចំពោះទង្វើនោះដែរ។ បន្ទាប់ពីនោះ ទ្រង់នឹងអភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា ហើយដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":285,"translation":"អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើរាល់អ្វីទាំងអស់ដែលគេបានបញ្ចុះមកឱ្យគាត់ពីព្រះជាម្ចាស់របស់គាត់ ហើយបណ្ដាអ្នកមានជំនឿទាំងអស់ក៏មានជំនឿដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ (ពួកគេនិយាយថា៖) ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមអ្នកនាំសាររបស់ទ្រង់(ដោយជឿអ្នកខ្លះ ហើយបដិសេធអ្នកខ្លះទៀត)ឡើយ។ ហើយពួកគេបាននិយាយទៀតថា៖ ពួកយើងបានឮ និងបានប្រតិបត្តិតាមហើយ។ សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផងចុះ ឱព្រះជាម្ចាស់របស់ពួកយើង! ហើយកន្លែងវិលត្រឡប់(របស់ពួកយើង) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។"},{"id":286,"translation":"អល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកលើនរណាម្នាក់ហួសពីលទ្ធភាពរបស់គេឡើយ។ ជនណាដែលបានសាងអំពើល្អ គឺទទួលបានផលបុណ្យនៃទង្វើនោះ ហើយជនណាដែលបានសាងអំពើអាក្រក់ គឺនឹងទទួលបានផលអាក្រក់នៃបាបកម្មនោះ។ (ពួកគេបានបួងសួងថា៖) ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំយកទោសពៃរ៍ពួកយើងនូវអ្វីដែលពួកយើងបានភេ្លចភ្លាំង ឬប្រព្រឹត្តខុសឆ្គង។ ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់កាតព្វកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើង។ ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវអ្វីដែលពួកយើងគ្មានលទ្ធភាពនឹងធ្វើវា ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យ និងអភ័យទោស ព្រមទាំងអាណិតស្រឡាញ់ដល់ពួកយើងផង។ ទ្រង់គឺជាអ្នកគាំពាររបស់ពួកយើង។ ហេតុនេះ សូមទ្រង់មេត្ដាជួយពួកយើងឱ្យយកឈ្នះលើក្រុមដែលគ្មានជំនឿផងចុះ។"}]},{"id":3,"verses":[{"id":1,"translation":"អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ ដែលគ្មានព្រះជាម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមានជីវិតអមតៈ ដែលជាអ្នកគ្រប់គ្រងនោះឡើយ។"},{"id":3,"translation":"ទ្រង់បានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នក(ឱព្យាការីមូហាំម៉ាត់)យ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់ចំពោះអ្វី(គម្ពីរទាំងឡាយ)ដែលមានពីមុនវា(មុនគម្ពីរគួរអាន)។ ហើយទ្រង់បានបញ្ចុះគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល"},{"id":4,"translation":"កាលពីមុន ដើម្បីជាការចង្អុលបង្ហាញដល់មនុស្សលោក ហើយទ្រង់បានបញ្ចុះនូវការវិនិច្ឆ័យ (រវាងប្រការពិត និងប្រការដែលមិនពិត)។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបណ្តាភស្តុតាងរបស់អល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ ជាអ្នកមានអំណាចផ្តន្ទាទោសបំផុត។"},{"id":5,"translation":"ជាការពិតណាស់ គ្មានអ្វីមួយដែលនៅលើផែនដី ឬក៏នៅលើមេឃអាចលាក់បាំងពីអល់ឡោះជាម្ចាស់បានឡើយ។"},{"id":6,"translation":"ទ្រង់គឺជាអ្នកដែលបានបង្កើតរូបរាងពួកអ្នកនៅក្នុងផ្ទៃម្តាយទៅតាមអ្វីដែលទ្រង់មានចេតនា។ គ្មានព្រះជាម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតនោះឡើយ។"},{"id":7,"translation":"ទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអានមកកាន់អ្នក(ព្យាការីមូហាំម៉ាត់) ដែលក្នុងនោះ មានវាក្យខណ្ឌមួយចំនួនមានភាពច្បាស់លាស់ ដែលវាគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានវាក្យខណ្ឌខ្លះទៀត គឺជាវាក្យខណ្ឌមានភាពមិនច្បាស់លាស់(មានអត្ថន័យច្រើន)។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀង(ចេញពីការពិត)នោះ ពួកគេប្រកាន់យកនូវវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ទៅវិញក្នុងគោលបំណងបង្កឲ្យមានភាពវឹកវរ(បំផុសនូវភាពមន្ទិលសង្ស័យ) និងដើម្បីឱ្យពួកគេអាចបកស្រាយវាក្យខណ្ឌទាំងនោះទៅតាមទំនើងចិត្តរបស់ពួកគេ។ ហើយគ្មាននរណាដឹងពីអត្ថន័យពិតរបស់វា(វាក្យខណ្ឌដែលមិនច្បាស់លាស់ទាំងនោះ) ក្រៅពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលមានចំណេះដឹងជ្រៅជ្រះ(ក្នុងសាសនា)ពួកគេនិយាយថា៖ ពួកយើងមានជំនឿចំពោះវា(គម្ពីរគួរអាន) ពីព្រោះវាទាំងមូល គឺមកពីព្រះជាម្ចាស់របស់ពួកយើង។ តាមពិត អ្នកដែលទទួលយកការក្រើនរំឭកនោះ គឺមានតែបញ្ញាជនទាំងឡាយប៉ុណ្ណោះ។"},{"id":8,"translation":"ឱព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំបង្វែរដួងចិត្ដរបស់ពួកយើង(ពីសេចក្តីពិត) ក្រោយពីទ្រង់បានចង្អុលបង្ហាញដល់ពួកយើងហើយនោះ ហើយសូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវក្តីមេត្តាករុណាអំពីទ្រង់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកផ្តល់នូវការប្រោសប្រទានដ៏លើសលប់បំផុត។"},{"id":9,"translation":"ឱព្រះជាម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ទ្រង់ជាអ្នកប្រមូលផ្តុំមនុស្សលោកទាំងអស់នៅថ្ងៃមួយដែលគ្មានការសង្ស័យឡើយចំពោះវា(គឺថ្ងៃបរលោក)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនធ្វើខុសពីការសន្យារបស់ទ្រង់ឡើយ។"},{"id":10,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ទ្រព្យសម្បត្ដិរបស់ពួកគេ និងកូនចៅរបស់ពួកគេ ពិតជាមិនអាចជួយការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ ហើយពួកទាំងនោះ ពួកគេគឺជាវត្ថុសម្រាប់បង្កាត់ភ្លើងនរក(នៅថ្ងៃបរលោក)។"},{"id":11,"translation":"គឺដូចជាទម្លាប់របស់ពូជពង្សហ្វៀរអោន និងពួកជំនាន់មុនពួកគេដែរ ពួកគេបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើង។ ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយអល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":12,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគ្មានជំនឿថា៖ គេ(អ្នកមានជំនឿ)នឹងយកឈ្នះទៅលើពួកអ្នក ហើយគេ(អល់ឡោះ)នឹងប្រមូលផ្តុំពួកអ្នកទៅកាន់នរកជើហាន់ណាំ ហើយវាជាកន្លែងដ៏អាក្រក់បំផុត។"},{"id":13,"translation":"ជាការពិតណាស់ នៅក្នុងរឿងកងទ័ពពីរក្រុមដែលបានជួបប្រយុទ្ធគ្នា(នៅក្នុងសមរភូមិហ្ពាទើរ) គឺជាភស្ដុតាងមួយសម្រាប់ពួកអ្នក(ពួកយូដា)។ មួយក្រុម(ក្រុមអ្នកមានជំនឿ) គឺគេប្រយុទ្ធតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយមួយក្រុមផេ្សងទៀត គឺជាពួកប្រឆាំង។ ពួកគ្មានជំនឿបានមើលឃើញពួកគេមានចំនួនច្រើនជាងខ្លួនទេ្វដងផ្ទាល់នឹងភ្នែក។ ហើយអល់ឡោះទ្រង់ពង្រឹងដោយជំនួយរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់បណ្ដាអ្នកដែលមានការឈ្វេងយល់។"},{"id":14,"translation":"គេបានលម្អសម្រាប់មនុស្សលោក(ជាការសាកល្បងពួកគេ)នូវការស្រលាញ់ភាពត្រអាល(ក្នុងលោកិយ) ដូចជា ស្ត្រី កូនចៅ និងទ្រព្យសម្បត្ដិច្រើនលើសលប់ ដូចជា មាស ប្រាក់ សេះបង្វឹក សត្វពាហនៈ និងចម្ការដំណាំ។ ទាំងនោះគឺជាការត្រេកត្រអាលនៃជីវិតលោកិយ។ ហើយអល់ឡោះទ្រង់មានកន្លែងវិលត្រឡប់ដ៏ល្អប្រពៃបំផុត(ឋានសួគ៌)។"},{"id":15,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកនូវអ្វីដែលល្អប្រសើរជាងប្រការទាំងនោះដែរឬទេ? សម្រាប់បណ្ដាអ្នកដែលកោតខ្លាចនោះ នៅឯព្រះជាម្ចាស់របស់ពួកគេ គឺមានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេស្ថិតនៅទីនោះជាអមតៈ និងទទួលបានភរិយាដ៏ស្អាតស្អំជាច្រើន ព្រមទាំងទទួលបានការពេញចិត្តពីអល់ឡោះជាម្ចាស់ថែមទៀត។ ហើយអល់ឡោះមហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។"},{"id":16,"translation":"គឺបណ្តាអ្នកដែលបួងសួងថា៖ ឱព្រះជាម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងពិតជាមានជំនឿ(លើទ្រង់)ហើយ។ ដូចនេះ សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើង និងបញ្ចៀសពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផងចុះ។"},{"id":17,"translation":"(អ្នកទាំងនោះដែរ) គឺបណ្តាអ្នកដែលអត់ធ្មត់ អ្នកសច្ចៈ អ្នកដែលគោរពប្រតិបត្ដិ អ្នកដែលបរិច្ចាគ និងបណ្ដាអ្នកដែលសុំការអភ័យទោស(ពីអល់ឡោះ)នៅមុនពេលទៀបភ្លឺ។"},{"id":18,"translation":"អល់ឡោះជាម្ចាស់ទ្រង់បានអះអាងថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងអ្នកមានចំណេះដឹងទាំងឡាយ ក៏បានអះអាងយ៉ាងដូច្នោះដែរ ដោយទ្រង់ឈរលើភាពយុត្តិធម៌ត្រឹមត្រូវ។ គ្មានទេព្រះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ។"},{"id":19,"translation":"ពិតប្រាកដណាស់ សាសនារបស់អល់ឡោះ គឺសាសនាអ៊ីស្លាម។ ហើយពួកដែលគេផ្តល់គម្ពីរឲ្យមិនបានខ្វែងគំនិតគ្នា(នៅក្នុងសាសនារបស់ពួកគេ)នោះឡើយ លើកលែងតែបន្ទាប់ពីចំណេះដឹងបានមកដល់ពួកគេ ដោយសារតែការច្រណែនឈ្នានីសរវាងពួកគេប៉ុណ្ណោះ។ ហើយជនណាដែលប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។"},{"id":20,"translation":"ដូចេ្នះ ប្រសិនបើពួកគេជជែកដេញដោលនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកតបថា៖ ខ្ញុំ ហើយនិងបណ្តាអ្នកដែលដើរតាមខ្ញុំបានប្រគល់ខ្លួនទៅចំពោះអល់ឡោះជាម្ចាស់ហើយ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលគេបានផ្ដល់គម្ពីរឱ្យ(យូដា និងគ្រឹស្ទាន) និងពួកអនក្ខរជន(ពួកមុស្ហរីគីន)ថា៖ តើពួកអ្នកព្រមប្រគល់ខ្លួន(ចូលសាសនាឥស្លាម)ដែរឬទេ? ប្រសិនបើពួកគេព្រមប្រគល់ខ្លួន នោះពួកគេពិតជាទទួលបានការចង្អុលបង្ហាញ។ តែប្រសិនបើពួកគេបែរចេញវិញនោះ គឺកាតព្វកិច្ចលើអ្នកគ្រាន់តែផ្សព្វផ្សាយនិងប្រើពួកគេឱ្យត្រលប់ទៅកាន់អល់ឡោះប៉ុណ្ណោះ។ ហើយអល់ឡោះមហាឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។"},{"id":21,"translation":"ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះ និងបានសម្លាប់បណ្ដាព្យាការីជាច្រើនដោយអយុត្ដិធម៌ ព្រមទាំងបានសម្លាប់បណ្តាអ្នកដែលប្រើមនុស្សឱ្យប្រកាន់នូវភាពយុត្ដិធម៌នោះ ចូរអ្នកប្រាប់ពួកគេពីទណ្ឌកម្មដ៏សែនឈឺចាប់បំផុតចុះ។"},{"id":22,"translation":"ពួកទាំងនោះហើយជាពួកដែលអំពើកុសលទាំងឡាយរបស់ពួកគេបានរលាយសាបសូន្យ ទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយពួកគេក៏គ្មានអ្នកជួយនោះដែរ។"},{"id":23,"translation":"តើអ្នក(ឱព្យាការីមូហាំម៉ាត់)ពុំបានឃើញទេឬអំពីពួក(យូដា)ដែលគេបានផ្តល់ឱ្យពួកគេនូវចំណេះដឹងពីគម្ពីរ(តាវរ៉ត) ដោយពួកគេត្រូវបានគេអំពាវនាវឱ្យត្រឡប់ទៅកាន់គម្ពីររបស់អល់ឡោះដើម្បីកាត់សេចក្ដីរវាងពួកគេ។ ក្រោយមក ស្រាប់តែក្រុមមួយក្នុងចំណោមពួកគេបែរជាងាកចេញទៅវិញ ខណៈដែលពួកគេជាពួកដែលបដិសេធ។"},{"id":24,"translation":"នោះគឺដោយសារតែពួកគេបានអះអាងថា៖ ជាការពិតណាស់ ភ្លើងនរកនឹងមិនប៉ះពាល់(ឆាបឆេះ)ពួកគេឡើយ លើកលែងតែក្នុងរយៈពេលប៉ុន្មានថ្ងៃ(ដ៏ខ្លី)ដែលត្រូវបានកំណត់ប៉ុណ្ណោះ។ ហើយអ្វីដែលពួកគេបានប្រឌិតឡើងនោះ គឺបានបោកប្រាស់ពួកគេចំពោះសាសនារបស់ពួកគេទៅវិញទេ។"},{"id":25,"translation":"តើ(ស្ថានរបស់ពួកគេ)យ៉ាងណាទៅវិញ នៅពេលដែលយើងប្រមូលផ្ដុំពួកគេនៅក្នុងថ្ងៃមួយដែលគ្មានការសង្ស័យឡើយចំពោះវា(ថ្ងៃបរលោក)។ ហើយគេបានផ្តល់ឱ្យបុគ្គលគ្រប់រូបនូវអ្វីដែលគេបានប្រព្រឹត្ដ ខណៈដែលពួកគេមិនត្រូវបានគេបំពានឡើយ។"},{"id":26,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាអ្នកដែលគ្រប់គ្រងអំណាចទាំងអស់។ ទ្រង់ប្រទានអំណាចចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ដកហូតអំណាចពីជនណាដែលទ្រង់មានចេតនា។ ទ្រង់ប្រទានកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា និងធ្វើឱ្យអាប់ឱនកិត្ដិយសចំពោះជនណាដែលទ្រង់មានចេតនា។ ប្រការល្អទាំងឡាយ គឺស្ថិតនៅក្នុងកណ្ដាប់ដៃទ្រង់។ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":27,"translation":"ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ហើយបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បពោ្ចញរបស់មានជីវិតពីរបស់ស្លាប់(បញ្ចេញអ្នកមានជំនឿពីអ្នកគ្មានជំនឿ ហើយបញ្ចេញដំណាំពីគ្រាប់ធញ្ញជាតិ) ហើយទ្រង់បពោ្ចញរបស់ស្លាប់ពីរបស់មានជីវិត (បញ្ចេញអ្នកគ្មានជំនឿពីអ្នកមានជំនឿ និងបពោ្ចញពងមាន់ពីមេមាន់) ហើយទ្រង់ប្រទានលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាដោយគ្មានកំណត់ឡើយ។"},{"id":28,"translation":"បណ្តាអ្នកមានជំនឿមិនត្រូវយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារក្រៅពីអ្នកមានជំនឿនោះឡើយ។ ជនណាហើយដែលធ្វើដូច្នោះ ពិតប្រាកដណាស់ រូបគេបានកាត់ផ្តាច់ពីអល់ឡោះ ហើយអល់ឡោះក៏បានកាត់ផ្តាច់ពីគេវិញដែរ លើកលែងតែអ្នកដែលបារម្ភខ្លាចពួកគេ(ធ្វើបាប)ប៉ុណ្ណោះ។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។"},{"id":29,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ទោះបីពួកអ្នកលាក់បាំងនូវអ្វីដែលមានក្នុងចិត្ដរបស់ពួកអ្នក ឬលាតត្រដាងវាក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតអំពីវាដែរ។ ហើយទ្រង់ដឹងនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដី។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":30,"translation":"នៅថ្ងៃដែលបុគ្គលគ្រប់រូបនឹងបានឃើញនូវអំពើល្អដែលខ្លួនបានប្រព្រឹត្តត្រូវបានគេនាំមក(ដោយគ្មានបាត់បង់បន្តិចណាឡើយ) ហើយនិងអ្វីដែលខ្លួនបានប្រព្រឹត្តនៃអំពើអាក្រក់ គឺរូបគេប្រាថ្នាចង់ឱ្យអំពើអាក្រក់របស់គេនិងខ្លួនគេឃ្លាតឆ្ងាយពីគ្នាបំផុត។ ហើយអល់ឡោះព្រមានពួកអ្នកនូវទណ្ឌកម្មរបស់ទ្រង់។ ហើយអល់ឡោះទ្រង់អាណិតស្រលាញ់បំផុតចំពោះខ្ញុំបម្រើទាំងឡាយ។"},{"id":31,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើពួកអ្នកស្រលាញ់អល់ឡោះ(ពិតមែននោះ) ចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំ នោះអល់ឡោះនឹងស្រឡាញ់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":32,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសារ(របស់ទ្រង់)។ តែប្រសិនបើពួកអ្នកងាកចេញ ពិតប្រាកដណាស់ អល់ឡោះមិនស្រលាញ់ពួកដែលប្រឆាំងឡើយ។"},{"id":33,"translation":"ពិតប្រាកដណាស់ អល់ឡោះទ្រង់បានជ្រើសរើសព្យាការីអាហ្ទាំ ព្យាការីនួហ និងពូជពង្សព្យាការីអ៊ីព្រហ៊ីម ហើយនិងពូជពង្សអ៊ិមរ៉នឲ្យល្អប្រសើរលើសមនុស្សទាំងឡាយ(នៅក្នុងសម័យកាលរបស់ពួកគេ)។"},{"id":34,"translation":"(ពួកគេ)ជាពូជពង្សខ្សែស្រឡាយរវាងគ្នានឹងគ្នា។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។"},{"id":35,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលភរិយារបស់អ៊ិមរ៉នបានបួងសួងថា៖ ឱព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសូមសច្ចាចំពោះទ្រង់នូវអ្វី(កូន)ដែលមាននៅក្នុងផ្ទៃរបស់ខ្ញុំឲ្យធ្វើជាអ្នកបម្រើដ៏ស្មោះស្ម័គ្រចំពោះទ្រង់។ ដូចនេះ សូមទ្រង់មេត្ដាទទួលយក(ការបួងសួង)ពីខ្ញុំផង។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាឮ មហាដឹងបំផុត។"},{"id":36,"translation":"ហើយនៅពេលដែលនាងបានសម្រាលបុត្ររួច នាងបាននិយាយថា៖ ឱព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសម្រាលបានកូនស្រីម្នាក់។ ហើយអល់ឡោះដឹងបំផុតចំពោះកូនដែលនាងបានសម្រាលនោះ។ ហើយកូនប្រុស គឺមិនដូចកូនស្រីឡើយ។ (នាងបានបន្តថា៖)ពិតប្រាកដណាស់ ខ្ញុំបានដាក់ឈ្មោះឱ្យនាងថា ម៉ារយ៉ាំ(ម៉ារី)។ ហើយជាការពិតណាស់ ខ្ញុំសូមឱ្យទ្រង់បញ្ចៀសរូបនាង និងពូជពង្សរបស់នាងអំពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសាផងចុះ។"},{"id":37,"translation":"ពេលនោះ ព្រះជាម្ចាស់របស់នាងក៏បានទទួលយកការសច្ចារបស់នាងនូវការទទួលយកមួយដ៏ល្អប្រសើរ ហើយទ្រង់បានបណ្ដុះបណ្ដាលនាងនូវការបណ្ដុះបណ្ដាលមួយដ៏ល្អប្រពៃ ព្រមទាំងបានឱ្យព្យាការីហ្សាការីយ៉ាជាអ្នកមើលថែនាង។ រាល់ពេលដែលព្យាការីហ្សាការីយ៉ាចូលទៅ(ជួបនាង)នៅឯកន្លែងគោរពសក្ការៈរបស់នាង គាត់តែងប្រទះឃើញមានចំណីអាហារនៅជាមួយនាង។ គាត់ក៏សួរថា៖ ឱម៉ារយ៉ាំ! តើអ្នកបានអាហារទាំងនេះមកពីណា? នាងបានឆ្លើយថា៖ វាគឺមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រទានលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនាដោយគ្មានការកំណត់ឡើយ។"},{"id":38,"translation":"នៅខណៈនោះ ព្យាការីហ្សាការីយ៉ាក៏បានបួងសួងទៅកាន់ព្រះជាម្ចាស់របស់គាត់។ គាត់បានបួងសួងថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវកូនប្រុសដ៏ល្អម្នាក់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតនូវការបួងសួងសុំ។"},{"id":39,"translation":"នៅពេលនោះ ម៉ាឡាអ៊ីកាត់ក៏បានហៅគាត់ ខណៈដែលគាត់កំពុងឈរសឡាតនៅកន្លែងគោរពសក្ការៈ(របស់គាត់)ថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់ដំណឹងរីករាយដល់អ្នកនូវ(កូនប្រុសម្នាក់ឈ្មោះ)យ៉ះយ៉ា ជាអ្នកបញ្ជាក់នូវបន្ទូលពិតមកពីអល់ឡោះ(ក្នុងការបង្កើតព្យាការីអ៊ីសា) ជាមេដឹកនាំ ជាអ្នកដែលផ្តាច់ខ្លួនពីកិលេសតណ្ហាផ្សេងៗ និងជាព្យាការីម្នាក់ក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវទាំងឡាយ។"},{"id":40,"translation":"គាត់បានតបថា៖ ឱព្រះជាម្ចាស់! តើឱ្យខ្ញុំមានកូនយ៉ាងដូចមេ្ដច ខណៈដែលខ្ញុំមានវ័យចំណាស់ ហើយប្រពន្ធរបស់ខ្ញុំក៏ជាស្រី្ដអារ(ដែលមិនអាចមានកូន)ទៀតនោះ? ទ្រង់បានមានបន្ទូលថា៖ គឺដូច្នោះឯង អល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។"},{"id":41,"translation":"គាត់បានបន្តថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្ដាផ្ដល់ឱ្យខ្ញុំនូវសញ្ញាបញ្ជាក់មួយផង។ ទ្រង់មានបន្ទូលថា៖ សញ្ញារបស់អ្នក គឺអ្នកមិនអាចនិយាយស្ដីជាមួយមនុស្សបានឡើយចំនួនបីថ្ងៃ លើកលែងតែធ្វើសញ្ញា(កាយវិការ)ប៉ុណ្ណោះ។ ហើយចូរអ្នកបង្កើននូវការរំឭកទៅចំពោះព្រះជាម្ចាស់របស់អ្នកឱ្យបានច្រើន និងសូត្រធម៌លើកតម្កើងទ្រង់ទាំងពេលល្ងាច ទាំងពេលព្រឹក។"},{"id":42,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ ខណៈដែលម៉ាឡាអ៊ីកាត់បាននិយាយ(ទៅកាន់ម៉ារយ៉ាំ)ថា៖ ឱម៉ារយ៉ាំ! ជាការពិតណាស់ អល់ឡោះជាម្ចាស់បានជ្រើសរើសអ្នក និងបានជម្រះសម្អាតអ្នក ហើយទ្រង់បានជ្រើសរើសអ្នកឱ្យមានភាពល្អប្រសើរលើសស្ដ្រីផេ្សងៗនៅលើលោកនេះ(ក្នុងជំនាន់អ្នក)។"},{"id":43,"translation":"ឱម៉ារយ៉ាំ! ចូរអ្នកឈរសឡាតចំពោះព្រះជាម្ចាស់របស់អ្នកឱ្យបានយូរ ហើយចូរអ្នកស៊ូជោត និងឱនរូកុជាមួយនឹងបណ្តាអ្នកដែលឱនរូកុទាំងឡាយ។"},{"id":44,"translation":"នោះគឺស្ថិតក្នុងចំណោមដំណឹងអាថ៌កំបាំងដែលយើងផ្ដល់វាជាវ៉ាហ៊ីទៅកាន់អ្នក(ឱព្យាការីមូហាំម៉ាត់)។ ហើយអ្នកមិនបានស្ថិតនៅជាមួយពួកគេឡើយ នៅពេលដែលពួកគេបានបោះស្លាបប៉ាកការបស់ពួកគេ (ដើម្បីជ្រើសរើស) ថាតើនរណាម្នាក់នៃពួកគេជាអ្នកមើលថែម៉ារយ៉ាំ ហើយអ្នកក៏មិនបានស្ថិតនៅជាមួយពួកគេនោះដែរ ខណៈដែលពួកគេឈ្លោះប្រកែកគ្នានោះ។"},{"id":45,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលម៉ាឡាអ៊ីកាត់បានពោលថា៖ ឱម៉ារយ៉ាំ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់ដំណឹងរីករាយដល់អ្នកនូវ(កូនប្រុសម្នាក់)ឈ្មោះ អាល់ម៉ាសៀហ អ៊ីសាកូនម៉ារយ៉ាំ(យេស៊ូគ្រឹស្ត)ដែលជាបន្ទូលមកពីទ្រង់ ជាអ្នកដែលមានឋានៈដ៏ខ្ពង់ខ្ពស់ទាំងក្នុងលោកិយនិងថ្ងៃបរលោក និងជាអ្នកជំនិតម្នាក់ក្នុងចំណោមអ្នកជំនិតទាំងឡាយ(របស់អល់ឡោះ)។"},{"id":46,"translation":"ហើយគាត់អាចនិយាយទៅកាន់មនុស្សលោកតាំងពីនៅ(ជាទារក)ក្នុងអង្រឹង និងនៅពេលដែលគេធំពេញវ័យ ហើយគាត់ក៏ស្ថិតក្នុងចំណោមអ្នកសាងកុសលទាំងឡាយផងដែរ។"},{"id":47,"translation":"នាងបាននិយាយ(ទាំងភ្ញាក់ផ្អើល)ថា៖ ឱព្រះជាម្ចាស់! តើខ្ញុំនឹងមានកូនយ៉ាងដូចមេ្ដច ខណៈដែលគ្មានបុរសណាមកប៉ះពាល់ខ្ញុំផងនោះ? ម៉ាឡាអ៊ីកាត់បានតបថា៖ គឺដូច្នោះឯង។ អល់ឡោះជាម្ចាស់ទ្រង់បង្កើតនូវអ្វីដែលទ្រង់មានចេតនា។ នៅពេលដែលទ្រង់សម្រេចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” វានឹងកើតឡើងភ្លាម។"},{"id":48,"translation":"ហើយទ្រង់នឹងបង្រៀនដល់គាត់(អ៊ីសា)នូវការសរសេរ និងភាពឆ្លាតវៃ ព្រមទាំងបង្រៀនដល់គេនូវគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល"},{"id":49,"translation":"ព្រមទាំងជាអ្នកនាំសារម្នាក់ទៅកាន់អម្បូរអ៊ីស្រាអែល (ដោយគាត់នឹងនិយាយទៅកាន់ពួកគេថា៖) ពិតណាស់ ខ្ញុំបានមកកាន់ពួកអ្នកដោយនាំមកនូវសញ្ញាភស្តុតាងពីព្រះជាម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ ខ្ញុំអាចសូនរូបបក្សីអំពីដីឥដ្ឋឱ្យពួកអ្នក ហើយខ្ញុំក៏ផ្លុំចូលទៅក្នុងវា ពេលនោះ វាក៏ក្លាយជាសត្វបក្សីមួយ(ដែលមានជីវិត)ដោយការអនុញ្ញាតពីអល់ឡោះ។ ហើយខ្ញុំអាចព្យាបាលជនពិការភ្នែក និងអ្នកកើតឃ្លង់ ព្រមទាំងអាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់។ ហើយខ្ញុំអាចប្រាប់ពួកអ្នកនូវចំណីអាហារដែលពួកអ្នកនឹងបរិភោគ និងចំណីអាហារដែលពួកអ្នកត្រូវស្ដុកទុកនៅក្នុងផ្ទះរបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងរ៉ាវទាំងនោះ គឺជាភស្ដុតាងមួយសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។"},{"id":50,"translation":"និងជាអ្នកបញ្ជាក់នូវអ្វីដែលមានពីមុនខ្ញុំនៃគម្ពីរតាវរ៉ត ហើយក៏ដើម្បីអនុញ្ញាតឱ្យពួកអ្នកនូវប្រការមួយចំនួនដែលគេធ្លាប់បានហាមឃាត់មកលើពួកអ្នក(កាលពីមុន)។ ហើយខ្ញុំបាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាង(ដ៏ច្បាស់លាស់)ពីព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយប្រតិបត្ដិតាមខ្ញុំ។"},{"id":51,"translation":"ពិតប្រាកដណាស់ អល់ឡោះគឺជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកគោរពសក្ការៈទៅចំពោះទ្រង់(តែមួយគត់)។ នេះហើយគឺជាមាគ៌ាដ៏ត្រឹមត្រូវ។"},{"id":52,"translation":"ហើយនៅពេលព្យាការីអ៊ីសាមានអារម្មណ៍ដឹងថាមានការប្រឆាំងពីសំណាក់ពួកគេ(មកចំពោះគាត់)នោះ គាត់ក៏បាននិយាយ(ទៅកាន់អម្បូរអ៊ីស្រាអែល)ថា៖ តើអ្នកណាជាអ្នកជួយខ្ញុំក្នុងការអំពាវនាវទៅកាន់អល់ឡោះនោះ? ពួកហាវ៉ារីយូន(អ្នកដែលដើរតាមគាត់)បានឆ្លើយថា៖ ពួកយើងគឺជាអ្នកជួយសាសនារបស់អល់ឡោះ។ ពួកយើងមានជំនឿចំពោះអល់ឡោះ ហើយសូមអ្នកធ្វើសាក្សីផងចុះថា៖ ពិតប្រាកដណាស់ ពួកយើងជាអ្នកប្រគល់ខ្លួនចំពោះអល់ឡោះ(ជាអ្នកមូស្លីម)។"},{"id":53,"translation":"ឱព្រះជាម្ចាស់របស់ពួកយើង! ពួកយើងមានជំនឿហើយចំពោះអ្វីដែលទ្រង់បានបញ្ចុះមក ហើយពួកយើងក៏បានប្រតិបត្ដិតាមអ្នកនាំសារ(ព្យាការីអ៊ីសា)ផងដែរ។ ហេតុនេះ សូមទ្រង់មេត្ដាកត់ត្រាឲ្យពួកយើងស្ថិតក្នុងចំណោមបណ្ដាអ្នកដែលធ្វើសាក្សីផងចុះ។"},{"id":54,"translation":"ហើយពួកគេបានប្រើឧបាយកល(ព្យាយាមតាមសម្លាប់ព្យាការីអ៊ីសា) ហើយអល់ឡោះក៏បានប្រើឧបាយកលតបទៅពួកគេវិញដែរ។ ហើយអល់ឡោះជាអ្នកដែលប្រសើរបំផុតក្នុងការតបតចំពោះអ្នកដែលប្រើឧបាយកលទាំងឡាយ។"},{"id":55,"translation":"ចូរអ្នកនឹកឃើញ ខណៈពេលដែលទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអ៊ីសាថា៖ ឱអ៊ីសា! ពិតប្រាកដណាស់ យើងគឺជាអ្នកដកយកអ្នកពីផែនដី(ទាំងដែលអ្នកមិនទាន់ស្លាប់) ហើយយើងជាអ្នកដែលលើកអ្នកមកកាន់យើង ព្រមទាំងជម្រះសម្អាតអ្នកពីពួកដែលប្រឆាំង ហើយនិងធ្វើឱ្យបណ្ដាអ្នកដែលដើរតាមអ្នកមានភាពខ្ពង់ខ្ពស់ជាងពួកដែលប្រឆាំងរហូតដល់ថ្ងៃបរលោក។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺឆ្ពោះមកកាន់យើង(តែមួយគត់)។ ពេលនោះ យើងនឹងកាត់សេចក្ដីរវាងពួកអ្នកចំពោះអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នានៅក្នុងវា។"},{"id":56,"translation":"រីឯពួកដែលប្រឆាំងវិញនោះ ពិតប្រាកដណាស់ គេនឹងដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ហើយសម្រាប់ពួកគេ គឺគ្មានអ្នកជួយឡើយ។"},{"id":57,"translation":"រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ពិតប្រាកដណាស់ គេនឹងប្រទានឱ្យពួកគេនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញ។ ហើយអល់ឡោះមិនស្រលាញ់ពួកដែលបំពានឡើយ។"},{"id":58,"translation":"អ្វីដែលយើងបានពិពណ៌នាវាប្រាប់ដល់អ្នក(ព្យាការីមូហាំម៉ាត់)នោះ គឺស្ថិតក្នុងចំណោមសញ្ញាភស្ដុតាង(ដ៏ច្បាស់លាស់) និងជាការរំឭកមួយប្រកបដោយគតិបណ្ឌិត។"},{"id":59,"translation":"ពិតប្រាកដណាស់ ការប្រៀបធៀប(ការបងើ្កត)ព្យាការីអ៊ីសាចំពោះអល់ឡោះជាម្ចាស់នោះ គឺដូចជា(ការបង្កើត)ព្យាការីអាហ្ទាំដែរ។ ទ្រង់បានបង្កើតគាត់(អាហ្ទាំ)អំពីដី បន្ទាប់មក ទ្រង់បានមានបន្ទូលទៅកាន់គាត់ថា៖ ចូរឯងកើតចុះ។ ពេលនោះ គាត់ក៏កើតឡើងភ្លាម។"},{"id":60,"translation":"(នេះជា)សេចក្តីពិតមកពីព្រះជាម្ចាស់របស់អ្នក។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមអ្នកដែលមានមន្ទិលសង្ស័យឱ្យសោះ។"},{"id":61,"translation":"ដូចនេះ ជនណាដែលជជែកដេញដោលនឹងអ្នក(ឱព្យាការីមូហាំម៉ាត់)ក្នុងរឿងនោះ(រឿងរ៉ាវរបស់ព្យាការីអ៊ីសា) ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយនោះ ចូរអ្នកពោល(ទៅកាន់ពួកគេ)ថា៖ សូមពួកអ្នកមកទីនេះ! យើងនឹងហៅកូនចៅរបស់ពួកយើងនិងកូនចៅរបស់ពួកអ្នក ហើយនិងភរិយារបស់ពួកយើងនិងភរិយារបស់ពួកអ្នក ព្រមទាំងខ្លួនពួកយើងនិងខ្លួនពួកអ្នក។ បន្ទាប់មក ពួកយើងនឹងទទូច(ទៅកាន់អល់ឡោះ)សុំឲ្យបណ្ដាសារបស់អល់ឡោះធ្លាក់ទៅលើពួកដែលភូតកុហក។"},{"id":62,"translation":"ពិតប្រាកដណាស់ នេះគឺជាដំណឹងពិត(ដោយគ្មានការមន្ទិលសង្ស័យ)។ ហើយគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":63,"translation":"តែប្រសិនបើពួកគេងាកចេញវិញនោះ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះពួកដែលបង្កវិនាសកម្ម។"},{"id":64,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ឱពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឱ្យ)! សូមពួកអ្នកអញ្ជើញមករកពាក្យសម្តីមួយដែលមានសើ្មភាពគ្នារវាងពួកយើងនិងពួកអ្នក នោះគឺ ពួកយើងមិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ ហើយពួកយើងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ ហើយក៏មិនយកគ្នាឯង(មនុស្សលោកដូចគ្នា)ធ្វើជាព្រះជាម្ចាស់ក្រៅពីអល់ឡោះនោះដែរ។ តែប្រសិនបើពួកគេងាកចេញ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ពោលថា៖ សូមពួកអ្នកធ្វើសាក្សីផងចុះថា ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ(ជាជនមូស្លីម)។"},{"id":65,"translation":"ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកដេញដោលគ្នាអំពីសាសនារបស់ព្យាការីអ៊ីព្រហ៊ីម ខណៈដែលគេមិនបានបញ្ចុះគម្ពីរតាវរ៉ត និងអ៊ិនជីលនោះឡើយ លើកលែងតែក្រោយពី(ជំនាន់)គាត់។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?"},{"id":66,"translation":"ពួកអ្នក គឺជាពួកដែលជជែកដេញដោលក្នុងរឿងដែលពួកអ្នកបានដឹង(ពាក់ព័ន្ធនឹងកិច្ចការសាសនារបស់ពួកអ្នក និងអ្វីដែលគេបញ្ចុះមកកាន់ពួកអ្នក)។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកជជែកដេញដោលចំពោះរឿង(ព្យាការីអ៊ីព្រហ៊ីម)ដែលពួកអ្នកគ្មានចំណេះដឹងអំពីវាសោះបែបនេះ? ហើយអល់ឡោះទ្រង់ដឹងបំផុត ខណៈដែលពួកអ្នកមិនដឹងឡើយ។"},{"id":67,"translation":"ព្យាការីអ៊ីព្រហ៊ីមមិនមែនស្ថិតនៅលើសាសនាយូដានោះឡើយ ហើយក៏មិនមែនស្ថិតនៅលើសាសនាគ្រឹស្ទាននោះដែរ។ ក៏ប៉ុន្តែ គាត់ជាអ្នកដែលស្អាតស្អំ ជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះតែមួយគត់(ជាអ្នកមូស្លីម) ហើយគាត់ក៏ពុំមែនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម)នោះដែរ។"},{"id":68,"translation":"ពិតប្រាកដណាស់ មនុស្សដែលជិតស្និទ្ធនឹងព្យាការីអ៊ីព្រហ៊ីមបំផុតនោះ គឺបណ្តាអ្នកទាំងឡាយដែលដើរតាមគាត់(នាសម័យកាលរបស់គាត់) និងព្យាការី(មូហាំម៉ាត់) ហើយនិងបណ្ដាអ្នកដែលមានជំនឿ(នៃប្រជាជាតិនេះ)។ ហើយអល់ឡោះជាអ្នកគាំពារបណ្ដាអ្នកដែលមានជំនឿ។"},{"id":69,"translation":"ក្នុងចំណោមពួកអះលីគីតាប គឺមានក្រុមមួយដែលពួកគេប្រាថ្នាចង់ធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)វង្វេង តែពួកគេមិនបានធ្វើឱ្យនរណាម្នាក់វងេ្វងក្រៅពីខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។"},{"id":70,"translation":"ឱពួកអះលីគីតាប! ហេតុអី្វបានជាពួកអ្នកប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះ ខណៈដែលពួកអ្នកបានដឹងឮ(ថាវាជាការពិត)ហើយនោះ?"},{"id":71,"translation":"ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកលាយឡំប្រការពិតជាមួយនឹងប្រការមិនពិត ហើយពួកអ្នកលាក់បាំងការពិត ខណៈដែលពួកអ្នកបានដឹងហើយនោះ?"},{"id":72,"translation":"ហើយមានមួយក្រុមក្នុងចំណោមពួកអះលីគីតាបបាននិយាយថា៖ ចូរពួកអ្នកមានជំនឿចំពោះអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះឱ្យបណ្ដាអ្នកមានជំនឿនៅពេលព្រឹក ហើយត្រូវបដិសេធនឹងវាវិញនៅពេលល្ងាច សង្ឃឹមថាពួកគេ(អ្នកមានជំនឿ)នឹងវិលត្រឡប់(ចាកចេញពីសាសនារបស់ពួកគេវិញ)។"},{"id":73,"translation":"(ហើយពួកគេបាននិយាយទៀតថា៖) ហើយចូរពួកអ្នកកុំមានជំនឿឲ្យសោះ លើកលែងតែអ្នកណាដែលកាន់តាមសាសនារបស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ ការចង្អុលបង្ហាញ(ដ៏ពិតប្រាកដ)នោះ គឺជាការចង្អុលបង្ហាញរបស់អល់ឡោះ។ (ពួកអ្នកនិយាយដូចនេះ)ដោយពួកអ្នកបារម្ភខ្លាចគេផ្ដល់ឱ្យនរណាម្នាក់ដូចអ្វីដែលគេបានផ្ដល់ឱ្យពួកអ្នក ឬពួកអ្នកបារម្ភខ្លាចពួកគេជជែកយកឈ្នះពួកអ្នកនៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះជាម្ចាស់ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។"},{"id":74,"translation":"ទ្រង់កំណត់ក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះបុគ្គលណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមានភាពសប្បុរសធំធេងបំផុត។"},{"id":75,"translation":"ហើយក្នុងចំណោមពួកអះលីគីតាបផងដែរ មានអ្នកខ្លះ ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើនទុកជាមួយនឹងគេ គេនឹងប្រគល់វាឱ្យអ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏ដោយ ក៏គេនឹងមិនប្រគល់វាឱ្យអ្នកវិញឡើយ ទាល់តែអ្នកព្យាយាមទាមទារវិញដដែលៗ(ទើបគេព្រមប្រគល់ឱ្យ)។ នោះគឺដោយសារតែពួកគេនិយាយថា៖ គ្មានទោសពៃរ៍អ្វីមកលើពួកយើងក្នុងការយកទ្រព្យសម្បត្តិរបស់ពួក(អារ៉ាប់)ដែលជាអនក្ខរជននោះឡើយ ហើយពួកគេបាននិយាយប្រឌិតកុហកទៅលើអល់ឡោះ ខណៈដែលពួកគេបានដឹងហើយនោះ។"},{"id":76,"translation":"ផ្ទុយទៅវិញ ជនណាហើយដែលបានបំពេញនូវកិច្ចសន្យារបស់ខ្លួន ព្រមទាំងគោរពកោតខ្លាចអល់ឡោះនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រលាញ់បណ្ដាអ្នកដែលកោតខ្លាច។"},{"id":77,"translation":"ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះ ហើយនិងការស្បថរបស់ខ្លួនទៅប្ដូរយកកម្រៃបន្ដិចបន្ដួចនោះ ពួកគេពុំមានចំណែកអ្វីពីផលបុណ្យនៅថ្ងៃបរលោកឡើយ ហើយអល់ឡោះនឹងមិនមានបន្ទូលទៅកាន់ពួកគេ និងមិនទតមើលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនជម្រះសម្អាតពួកគេ(ពីភាពកខ្វក់ បាបកម្ម ការប្រឆាំង)នោះដែរ។ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":78,"translation":"ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកគេ(ពួកយូដា) គឺមានក្រុមមួយដែលគ្រលាស់អណ្ដាតរបស់ពួកគេសូត្រគម្ពីរ(តាវរ៉ត) ដើម្បីឱ្យពួកអ្នកគិតស្មានថា វា(អ្វីដែលពួកគេសូត្រ)គឺមកពីគម្ពីរ ខណៈដែលវាមិនមែនជាផ្នែកមួយនៃគម្ពីរ(តាវរ៉ត)ឡើយ។ ហើយពួកគេនិយាយទៀតថា៖ វាគឺមកពីអល់ឡោះ ខណៈដែលវាពុំមែនមកពីអល់ឡោះឡើយ។ ហើយពួកគេនិយាយប្រឌិតកុហកទៅលើអល់ឡោះ ខណៈដែលពួកគេបានដឹងហើយនោះ។"},{"id":79,"translation":"មិនគប្បីឡើយចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវគម្ពីរ ចំណេះដឹង ហើយនិងភាពជាព្យាការី ក្រោយមក គេបែរជានិយាយទៅកាន់មនុស្សលោកថា៖ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមកចំពោះខ្ញុំផេ្សងពីអល់ឡោះនោះ។ ក៏ប៉ុន្តែ (គេត្រូវនិយាយថា៖) ចូរពួកអ្នកក្លាយខ្លួនជាអ្នកចេះដឹងជ្រៅជ្រះ តាមរយៈអ្វីដែលពួកអ្នកបានបង្រៀនដល់មនុស្សនូវគម្ពីរ(ដែលគេបានបញ្ចុះមក) និងតាមរយៈអ្វីដែលពួកអ្នកបានរៀនសូត្រ។"},{"id":80,"translation":"ហើយគេក៏មិនគប្បីផងដែរក្នុងការប្រើពួកអ្នកឱ្យយកបណ្តាម៉ាឡាអ៊ីកាត់ និងបណ្តាព្យាការីទាំងឡាយធ្វើជាព្រះជាម្ចាស់នោះ។ តើសមទេដែលគេប្រើពួកអ្នកឱ្យប្រឆាំង(នឹងអល់ឡោះ)បន្ទាប់ពីពួកអ្នកបានប្រគល់ខ្លួនចំពោះទ្រង់(ក្លាយជាជនមូស្លីម)ហើយនោះ?"},{"id":81,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអល់ឡោះបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបណ្ដាព្យាការីទាំងឡាយថា៖ ទោះបីជាយើងបានប្រទានដល់ពួកអ្នកនូវគម្ពីរ និងគតិបណ្ឌិត បន្ទាប់មក មានអ្នកនាំសារម្នាក់(គឺព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃអ្វី(គម្ពីរ)ដែលមាននៅជាមួយពួកអ្នកក៏ដោយ ក៏ពួកអ្នកត្រូវតែមានជំនឿចំពោះគេ និងជួយគាំទ្រដល់គេដែរ។ ទ្រង់បានមានបន្ទូលថា៖ តើពួកអ្នក(ឱបណ្តាព្យាការីទាំងឡាយ)ទទួលស្គាល់ដូចនេះ និងព្រមទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់របស់យើងដែរឬទេ? ពួកគេបានឆ្លើយថា៖ ពួកយើងព្រមទទួលស្គាល់ហើយ។ ទ្រង់បានមានបន្ទូលថា៖ ដូចនេះ ចូរពួកអ្នកធ្វើសាក្សីចុះ យើងក៏ស្ថិតក្នុងចំណោមអ្នកធ្វើសាក្សីជាមួយពួកអ្នកដែរ។"},{"id":82,"translation":"ដូចនេះ ជនណាហើយដែលបានងាកចេញបន្ទាប់ពីនោះ ពួកទាំងនោះហើយគឺជាពួកដែលប្រព្រឹត្តអំពើខុសឆ្គង។"},{"id":83,"translation":"ដូច្នេះ តើពួកគេស្វែងរកសាសនាផ្សេងក្រៅពីសាសនារបស់អល់ឡោះ(សាសនាអ៊ីស្លាម)ឬ ខណៈដែលបណ្តាអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺសុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ទាំងស្ម័គ្រចិត្ត និងមិនស្ម័គ្រចិត្ដនោះ? ហើយពួកគេនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។"},{"id":84,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពួកយើងមានជំនឿចំពោះអល់ឡោះ និងអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះមកឱ្យពួកយើង ហើយនិងអ្វីដែលគេបានបញ្ជុះទៅឲ្យព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាឯល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប និងពូជពង្សរបស់ព្យាការីយ៉ាក់កូប(ដែលជាព្យាការី) ហើយនិងអ្វីដែលគេបានប្រទានឱ្យព្យាការីមូសា និងព្យាការីអ៊ីសា ព្រមទាំងអ្វី(គម្ពីរទាំងអស់)ដែលគេបានប្រទានឱ្យបណ្តាព្យាការីទាំងឡាយមកពីព្រះជាម្ចាស់របស់ពួកគេ។ ពួកយើងមិនបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគេ(ព្យាការីទាំងឡាយ)ឡើយ ហើយចំពោះអល់ឡោះ(តែមួយគត់)ដែលពួកយើងប្រគល់ខ្លួន(ចូលឥស្លាម)។"},{"id":85,"translation":"ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាអ៊ីស្លាមនោះ គេនឹងមិនទទួលយក(សាសនានោះ)អំពីរូបគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់។"},{"id":86,"translation":"តើឱ្យអល់ឡោះផ្តល់ការចង្អុលបង្ហាញយ៉ាងដូចម្តេចចំពោះក្រុមមួយដែលពួកគេបានប្រឆាំងបន្ទាប់ពីពួកគេមានជំនឿ(ចំពោះអល់ឡោះ) ហើយពួកគេក៏បានទទួលស្គាល់ដែរថា៖ ពិតប្រាកដណាស់ អ្នកនាំសារ(មូហាំម៉ាត់) គឺជាការពិត ហើយគាត់ក៏បាននាំមកឲ្យពួកគេនូវបណ្តាភស្ដុតាងជាច្រើនដ៏ច្បាស់លាស់ហើយនោះ? ហើយអល់ឡោះមិនផ្តល់ការចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។"},{"id":87,"translation":"ពួកទាំងនោះ ការតបស្នងរបស់ពួកគេ គឺនឹងត្រូវទទួលបណ្តាសាពីអល់ឡោះ ពីបណ្តាម៉ាឡាអ៊ីកាត់ និងពីមនុស្សលោកទាំងអស់។"},{"id":88,"translation":"ពួកគេនឹងស្ថិតនៅជាក្នុងវា(បណ្តាសា និងឋាននរក)ជានិច្ច ហើយទណ្ឌកម្មនឹងមិនត្រូវបានគេបន្ធូរបន្ថយចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានពន្យារពេលនោះដែរ។"},{"id":89,"translation":"លើកលែងតែបណ្ដាអ្នកដែលបានសារភាពកំហុសបន្ទាប់ពីនោះ(បន្ទាប់ពីគ្មានជំនឿ និងបំពាន) ព្រមទាំងបានកែខ្លួនប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":90,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿបន្ទាប់ពីពួកគេបានជំនឿហើយនោះ ក្រោយមក ពួកគេកាន់តែបន្ថែមភាពគ្មានជំនឿរបស់ពួកគេ(រហូតដល់សេចក្តីស្លាប់បានមកដល់) គឺគេនឹងមិនទទួលយកការសារភាពកំហុសរបស់ពួកគេឡើយ។ ពួកទាំងនោះហើយ គឺជាពួកដែលវង្វេង។"},{"id":91,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ហើយពួកគេបានស្លាប់ក្នុងភាពជាអ្នកគ្មានជំនឿនោះ បើទោះជាគេមានមាសប្រាក់ពេញផែនដី ក៏គេ(អល់ឡោះ)មិនទទួលយកពីនរណាម្នាក់ក្នុងចំណោមពួកគេនោះដែរ សូម្បីតែពួកគេយកវាមកលោះខ្លួនពួកគេ(ឲ្យរួចផុតពីទណ្ឌកម្ម)ក៏ដោយ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត ហើយពួកគេគ្មានអ្នកជួយឡើយ។"},{"id":92,"translation":"ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)មិនទាន់ឈានទៅដល់(ផលបុណ្យ និងឋានៈនៃ)មនុស្សល្អឡើយ លុះត្រាតែពួកអ្នកបរិច្ចាគអំពីអ្វីដែលពួកអ្នកស្រលាញ់។ ហើយអ្វីក៏ដោយដែលពួកអ្នកបានបរិច្ចាគនោះ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះវា។"},{"id":93,"translation":"រាល់ចំណីអាហារទាំងអស់ធ្លាប់ត្រូវបានអនុញ្ញាតចំពោះអម្បូរអ៊ីស្រាឯល(ទទួលទាន) លើកលែងតែអ្វីដែលអ៊ីស្រាឯល(ព្យាការីយ៉ាក់កូប)បានហាមឃាត់ទៅលើខ្លួនគាត់ផ្ទាល់មុននឹងគេបានបញ្ចុះគម្ពីរតាវរ៉តប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នក(ពួកយូដា)យកគម្ពីរតាវរ៉តមក ហើយចូរពួកអ្នកអានវាមើល៍ ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។"},{"id":94,"translation":"ដូច្នេះ ជនណាហើយដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់បន្ទាប់ពីនោះ ពិតប្រាកដណាស់ ពួកទាំងនោះហើយ គឺជាពួកដែលបំពាន។"},{"id":95,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ អ្វីដែលអល់ឡោះបានមានបន្ទូល គឺជាការពិត។ ហេតុនេះ ចូរពួកអ្នកដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដ៏ស្អាតស្អំចុះ ហើយរូបគាត់មិនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(ពួកពហុទេពនិយម)ឡើយ។"},{"id":96,"translation":"ពិតប្រាកដណាស់ គេហដ្ឋានដំបូងគេដែលត្រូវគេដាក់សម្រាប់មនុស្សលោក(ដើម្បីធ្វើសក្ការៈចំពោះអល់ឡោះជាម្ចាស់)នោះ គឺស្ថិតនៅឯក្រុងម៉ាក្កះដែលប្រកបដោយពរជ័យ និងជាការចង្អុលបង្ហាញដល់ពិភពទាំងអស់ផងដែរ។"},{"id":97,"translation":"នៅក្នុងវា មានសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់ ដែលក្នុងចំណោមនោះគឺម៉ាកមអ៊ីព្រហ៊ីម។ ជនណាហើយដែលបានចូលទៅទីនោះ គឺនឹងមានសុវត្តិភាព។ ហើយអល់ឡោះជាម្ចាស់បានដាក់កាតព្វកិច្ចទៅលើមនុស្សឱ្យធ្វើធម្មយាត្រាហាជ្ជីនៅឯពៃទុលឡោះចំពោះជនណាដែលមានលទ្ធភាពទៅដល់ទីនោះ។ ហើយជនណាដែលប្រឆាំងនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ។"},{"id":98,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ? ហើយអល់ឡោះជាសាក្សីចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":99,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នករារាំងអ្នកមានជំនឿពីមាគ៌ារបស់អល់ឡោះ ដោយពួកអ្នកចង់ឱ្យមាគ៌ានោះវៀចវេរ ខណៈដែលពួកអ្នក គឺជាសាក្សីស្រាប់(ថាវាជាមាគ៌ាពិត)ហើយនោះ? ហើយអល់ឡោះទ្រង់មិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះឡើយ។"},{"id":100,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ប្រសិនបើពួកអ្នកដើរតាមក្រុមមួយក្នុងចំណោមពួកអះលីគីតាប ពួកគេនឹងធ្វើឱ្យពួកអ្នកត្រឡប់ទៅរកភាពគ្មានជំនឿវិញក្រោយពីពួកអ្នកមានជំនឿហើយនោះជាមិនខាន។"},{"id":101,"translation":"តើពួកអ្នកប្រឆាំងយ៉ាងដូចម្តេច ខណៈដែលពួកអ្នកត្រូវបានគេសូត្រឲ្យស្តាប់នូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះ ហើយអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ក៏ស្ថិតនៅជាមួយពួកអ្នកផងដែរនោះ? ជនណាដែលប្រកាន់ខ្ជាប់នឹងអល់ឡោះ(គម្ពីរគួរអាន និងស៊ុណ្ណះ) ពិតប្រាកដណាស់ រូបគេនឹងត្រូវបានគេចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":102,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់នូវការកោតខ្លាចមួយដ៏ពិតប្រាកដ។ ហើយពួកអ្នកមិនត្រូវស្លាប់ជាដាច់ខាត លើកលែងតែពួកអ្នកជាជនមូស្លីម។"},{"id":103,"translation":"ហើយចូរពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ប្រកាន់ខ្ជាប់នឹងខ្សែរបស់អល់ឡោះ(គម្ពីរគួរអាន និងស៊ុណ្ណះ)ទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក ខណៈដែលពួកអ្នកធ្លាប់ជាសត្រូវនឹងគ្នា(មុនពេលដែលអ៊ីស្លាមបានមកដល់) ក្រោយមក ទ្រង់បានផ្សះផ្សារវាងដួងចិត្តរបស់ពួកអ្នក(តាមរយៈសាសនាអ៊ីស្លាម)។ ពេលនោះ ដោយការប្រោសប្រទានរបស់ទ្រង់ ពួកអ្នកក៏បានក្លាយជាបងប្អូននឹងគ្នា(ក្នុងសាសនា)។ ហើយពួកអ្នកធ្លាប់ស្ថិតនៅលើមាត់រណ្តៅនៃឋាននរក ប៉ុន្តែអល់ឡោះជាម្ចាស់បានសង្គ្រោះពួកអ្នកឱ្យរួចផុតពីវាវិញ(តាមរយៈសាសនាអ៊ីស្លាម)។ ដូច្នោះដែរ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ប្រាប់ពួកអ្នកនូវវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ សង្ឃឹមថាពួកអ្នកទទួលបានការចង្អុលបង្ហាញ។"},{"id":104,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បង្កើតឱ្យមានក្រុមមួយក្នុងចំណោមពួកអ្នក ដែលអំពាវនាវទៅរកប្រការល្អ ហើយពួកគេប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់។ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យ(ទាំងក្នុងលោកិយ និងថ្ងៃបរលោក)។"},{"id":105,"translation":"ហើយចូរពួកអ្នកកុំធ្វើដូច(ពួកអះលីគីតាប)ដែលបានបែកបាក់គ្នា និងបានខ្វែងគំនិតគ្នាបន្ទាប់ពីភស្តុតាងយ៉ាងច្បាស់លាស់បានមកដល់ពួកគេហើយនោះឱ្យសោះ។ ហើយពួកទាំងនោះ ពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":106,"translation":"គឺនៅថ្ងៃដែលផ្ទៃមុខ(អ្នកមានជំនឿ) សភ្លឺ និងផ្ទៃមុខ(ពួកគ្មានជំនឿ) ខ្មៅងងឹត។ រីឯពួកដែលផ្ទៃមុខរបស់ពួកគេខ្មៅងងឹតនោះ (មានគេសួរទៅកាន់ពួកគេថា៖) តើពួកអ្នកប្រឆាំង(នឹងអល់ឡោះ)ក្រោយពីពួកអ្នកបានជំនឿហើយឬ? ដូច្នេះ ចូរពួកអ្នកភ្លក់នូវទណ្ឌកម្ម(របស់អល់ឡោះ)ដោយសារតែការប្រឆាំងរបស់ពួកអ្នកនោះចុះ។"},{"id":107,"translation":"ចំណែកឯបណ្តាអ្នកដែលផ្ទៃមុខរបស់ពួកគេសភ្លឺវិញ ពួកគេស្ថិតនៅក្នុងក្តីមេត្តាករុណារបស់អល់ឡោះ(ឋានសួគ៌)។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។"},{"id":108,"translation":"ទាំងនោះគឺជាបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលយើងបានសូត្រឲ្យអ្នកស្តាប់យ៉ាងពិតប្រាកដ។ ហើយអល់ឡោះទ្រង់មិនប្រាថ្នាបំពានទៅលើពិភពទាំងអស់ឡើយ។"},{"id":109,"translation":"ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយកិច្ចការទាំងអស់ គឺត្រូវគេនាំត្រឡប់ទៅកាន់អល់ឡោះ។"},{"id":110,"translation":"ពួកអ្នក(ឱប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) គឺជាប្រជាជាតិមួយដែលល្អប្រពៃជាងគេបំផុតដែលគេបានបញ្ចេញ(បង្កើត)មកសម្រាប់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ព្រមទាំងមានជំនឿចំពោះអល់ឡោះ។ ហើយប្រសិនបើពួកអះលីគីតាបមានជំនឿ(លើព្យាការីមូហាំម៉ាត់)នោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកគេ។ ក្នុងចំណោមពួកគេ(ពួកអះលីគីតាប) គឺមានអ្នកដែលមានជំនឿ តែភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស(អជំនឿ)។"},{"id":111,"translation":"ពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នក(បណ្ដាអ្នកមានជំនឿ)បានជាដាច់ខាត ក្រៅតែពីការបញ្ឈឺចិត្តប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេធ្វើសង្គ្រាមប្រយុទ្ធជាមួយពួកអ្នកនោះ ពួកគេប្រាកដជានឹងរត់ត្រឡប់ក្រោយជាមិនខាន។ ក្រោយមក ពួកគេក៏នឹងមិនត្រូវបានគេជួយនោះដែរ។"},{"id":112,"translation":"ភាពអាប់ឱនត្រូវបានគេដាក់លើពួកគេ(ពួកយូដា) ទោះបីជាពួកគេស្ថិតនៅទីកន្លែងណាក៏ដោយ លើកលែងតែ(ពួកគេ)ទទួលបានកិច្ចព្រមព្រៀង(សន្តិភាព)ពីអល់ឡោះ និងពីមនុស្សលោក(ណាម្នាក់)ប៉ុណ្ណោះ។ ពួកគេវិលត្រឡប់ទៅវិញដោយទទួលរងនូវការខឹងសម្បាពីអល់ឡោះ ហើយភាពក្រខ្សត់ត្រូវបានហ៊ុមព័ទ្ធពួកគេ។ នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ និងបានសម្លាប់បណ្តាព្យាការីទាំងឡាយដោយបំពាន។ នោះគឺដោយសារតែពួកគេបានប្រឆាំង និងបានបំពាន(ទៅលើព្រំដែនរបស់អល់ឡោះ)។"},{"id":113,"translation":"ពួកគេទាំងអស់ មិនមែនសុទ្ធតែដូចគ្នានោះឡើយ។ ក្នុងចំណោមពួកអះលីគីតាប គឺមានក្រុមមួយដែលប្រកាន់ខ្ជាប់(នឹងសាសនារបស់អល់ឡោះ)ដោយពួកគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះនៅពេលយប់ ខណៈដែលពួកគេស៊ូជោត(សឡាត)។"},{"id":114,"translation":"ពួកគេមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក ហើយពួកគេប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ព្រមទាំងរួសរាន់ក្នុងការប្រព្រឹត្តអំពើល្អទាំងឡាយ។ អ្នកទាំងនោះហើយ គឺស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។"},{"id":115,"translation":"អ្វីក៏ដោយដែលអ្នកទាំងនោះបានធ្វើនៃប្រការល្អ (ទោះបីតិចក្តីច្រើនក្តី) ក៏គេមិនធ្វើឱ្យវាបាត់បង់នោះដែរ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះអ្នកដែលកោតខ្លាច។"},{"id":116,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ទ្រព្យសម្បត្តិរបស់ពួកគេ និងកូនចៅរបស់ពួកគេមិនអាចការពារពួកគេពីអល់ឡោះជាម្ចាស់បន្តិចណាឡើយ។ ពួកទាំងនោះហើយគឺជាពួកឋាននរកដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។"},{"id":117,"translation":"ការប្រៀបធៀបនូវអ្វីដែលពួកគេ(ពួកគ្មានជំនឿ)បានបរិច្ចាគក្នុងជីវិតលោកិយនេះ គឺប្រៀបដូចជាខ្យល់ត្រជាក់ខ្លាំងដែលបានបក់បោកទៅលើដំណាំរបស់ក្រុមមួយដែលបានបំពានលើខ្លួនឯង។ ពេលនោះ វាក៏បានបំផ្លាញដំណាំនោះអស់។ ហើយអល់ឡោះមិនបានបំពានទៅលើពួកគេឡើយ(ចំពោះរឿងនោះ) ក៏ប៉ុន្តែពួកគេទៅវិញទេដែលជាអ្នកបំពាន(លើខ្លួនឯង)។"},{"id":118,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកអ្នកផ្សេងក្រៅពីគ្នាឯងធ្វើជាមិត្តជិតស្និទ្ធ ដោយពួកអ្នកបង្ហាញឱ្យពួកគេបានដឹងពីអាថ៌កំបាំងរបស់ពួកអ្នកឱ្យសោះ។ ពួកគេរំពឹងថា ពួកអ្នកនឹងទទួលរងនូវគ្រោះថ្នាក់។ ពិតប្រាកដណាស់ ការស្អប់ខ្ពើម(ពីសំណាក់ពួកគេ)បានលេចឡើងនៅលើអណ្តាតរបស់ពួកគេ។ ហើយភាពស្អប់ខ្ពើមដែលពួកគេលាក់ទុកនៅក្នុងទ្រូងរបស់ពួកគេ គឺធំធេងជាងនោះទៅទៀត។ ពិតប្រាកដណាស់ យើងបានបញ្ជាក់ប្រាប់ដល់ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)នូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើន ប្រសិនបើពួកអ្នកចេះគិតពិចារណា។"},{"id":119,"translation":"ពួកអ្នក គឺបែបនេះឯង។ ពួកអ្នកស្រលាញ់ពួកគេ តែពួកគេវិញមិនបានស្រលាញ់ពួកអ្នកឡើយ។ ហើយពួកអ្នកមានជំនឿលើបណ្តាគម្ពីរទាំងអស់(រួមទាំងគម្ពីររបស់ពួកគេផងដែរ)។ ហើយនៅពេលដែលពួកគេបានជួបនឹងពួកអ្នក ពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយ។ តែនៅពេលពួកគេចាកចេញទៅវិញ ពួកគេបានខាំចុងម្រាមដៃខ្លួនឯងដោយការចងកំហឹង(ចំពោះពួកអ្នក)។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកស្លាប់ទាំងការចងកំហឹងបែបនេះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលនៅក្នុងដួងចិត្ត(របស់ពួកគេ)។"},{"id":120,"translation":"ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលបានប្រការល្អ វាធ្វើឲ្យពួកគេមិនសប្បាយចិត្តឡើយ។ តែប្រសិនបើពួកអ្នកទទួលរងនូវប្រការអាក្រក់វិញ ពួកគេនឹងសប្បាយចិត្តចំពោះរឿងនោះមិនខាន។ ហើយប្រសិនបើពួកអ្នកអត់ធ្មត់ ព្រមទាំងកោតខ្លាចនោះ ឧបាយកលរបស់ពួកគេនឹងមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកអ្នកបានឡើយ។ ពិតប្រាកដណាស់ អល់ឡោះដឹងជ្រួតជ្រាបបំផុតចំពោះអ្វីដែលពួកគេប្រព្រឹត្ត។"},{"id":121,"translation":"ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអ្នកបានចាកចេញពីគ្រួសាររបស់អ្នកនៅពេលព្រឹក(ទៅធ្វើសង្គ្រាមអ៊ូហ៊ុទ)ដោយអ្នកបានកំណត់ទីតាំងឱ្យបណ្តាអ្នកដែលមានជំនឿដើម្បីឈរជើងប្រយុទ្ធ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។"},{"id":122,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលមានពីរក្រុមក្នុងចំណោមពួកអ្នក(គឺអម្បូរសាឡាម៉ះ និងអម្បូរហារីសះ) មានបំណងត្រឡប់ក្រោយ ប៉ុន្តែអល់ឡោះជាអ្នកជួយដល់ពួកគេទាំងពីរក្រុមនោះ។ ដូច្នេះ ចូរឱ្យបណ្តាអ្នកដែលមានជំនឿប្រគល់ការទុកចិត្តលើអល់ឡោះចុះ។"},{"id":123,"translation":"ហើយប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នកនៅក្នុងសមរភូមិហ្ពាទើរ ខណៈដែលពួកអ្នកមានភាពទន់ខ្សោយ។ ដូចនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះចុះ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។"},{"id":124,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអ្នកបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿថា៖ តើមិនគ្រប់គ្រាន់ទេឬសម្រាប់ពួកអ្នកដោយព្រះជាម្ចាស់របស់ពួកអ្នកទ្រង់បញ្ជូនម៉ាឡាអ៊ីកាត់ចំនួនបីពាន់នាក់(មកជួយពួកអ្នក)នោះ?"},{"id":125,"translation":"ពិតមែនហើយ។ ប្រសិនបើពួកអ្នកអត់ធ្មត់(នៅក្នុងការប្រយុទ្ធជាមួយពួកគេ) និងកោតខ្លាច(ចំពោះអល់ឡោះ) ហើយទ័ពជំនួយរបស់សត្រូវបានមកដល់ពួកអ្នកយ៉ាងឆាប់រហ័សនោះ (ប្រសិនបើវាកើតឡើងដូច្នោះមែន) ប្រាកដជាព្រះជាម្ចាស់របស់អ្នកនឹងបញ្ជូនម៉ាឡាអ៊ីកាត់ចំនួនប្រាំពាន់នាក់ដោយមានសញ្ញាសម្គាល់ដ៏ច្បាស់លាស់(មកជួយពួកអ្នកបន្ថែមទៀត)ជាមិនខាន។"},{"id":126,"translation":"អល់ឡោះមិនធ្វើឱ្យរឿងនោះកើតឡើងឡើយ លើកលែងតែដើម្បីជាការផ្តល់ដំណឹងរីករាយដល់ពួកអ្នក និងដើម្បីឱ្យដួងចិត្តរបស់ពួកអ្នកមានភាពនឹងនរនឹងវាប៉ុណ្ណោះ។ ហើយគ្មានទេជ័យជម្នះដ៏ពិតប្រាកដនោះ លើកលែងតែមកពីអល់ឡោះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតប៉ុណ្ណោះ។"},{"id":127,"translation":"ដើម្បីកាត់ផ្តាច់(បំផ្លាញ)ក្រុមមួយក្នុងចំណោមពួកដែលគ្មានជំនឿ ឬបំបាក់ពួកគេប៉ុណ្ណោះ។ ពេលនោះ ពួកគេនឹងត្រឡប់ទៅវិញទាំងភាពអាម៉ាស់។"},{"id":128,"translation":"អ្នកគ្មានសិទ្ធិអ្វីឡើយនៅក្នុងរឿងនេះ ទោះជាទ្រង់ទទួលយកការសារភាពកំហុសរបស់ពួកគេ(ឲ្យពួកគេចូលសាសនាអ៊ីស្លាម) ឬមួយក៏ទ្រង់ដាក់ទណ្ឌកម្មពួកគេក៏ដោយ ពីព្រោះពួកគេគឺជាពួកដែលបំពាន។"},{"id":129,"translation":"ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់អភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":130,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំស៊ីការប្រាក់ដែលជាការបន្ថែមទេ្វដងទៅលើប្រាក់ដើម(របស់ពួកអ្នក)ឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។"},{"id":131,"translation":"ហើយចូរពួកអ្នកខ្លាចភ្លើងនរកដែលគេត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿ។"},{"id":132,"translation":"ហើយចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសារ(របស់ទ្រង់) សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។"},{"id":133,"translation":"ហើយចូរពួកអ្នករួសរាន់ទៅកាន់ការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នក និងឋានសួគ៌(របស់ទ្រង់)ដែលទទឹងរបស់វា គឺប្រៀបដូចផ្ទៃមេឃជាច្រើនជាន់និងផែនដីដែលអល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកម្រាប់បណ្តាអ្នកដែលកោតខ្លាច។"},{"id":134,"translation":"គឺបណ្តាអ្នកដែលបរិច្ចាគ(ទ្រព្យសម្បត្តិរបស់ខ្លួន)ទាំងក្នុងស្ថានភាពធូរធារ និងក្នុងស្ថានភាពក្រខ្សត់ និងបណ្តាអ្នកដែលចេះទប់កំហឹងបស់ខ្លួន ហើយនិងបណ្តាអ្នកដែលចេះអធ្យាស្រ័យដល់មនុស្សលោក។ ហើយអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បំផុតចំពោះបណ្តាអ្នកដែលសាងអំពើល្អ។"},{"id":135,"translation":"ហើយនិងបណ្តាអ្នកដែលកាលណាពួកគេប្រព្រឹត្តបាបកម្ម ឬបំពានលើខ្លួនឯង គឺពួកគេនឹកឃើញដល់អល់ឡោះ។ ពេលនោះ ពួកគេក៏សុំការអភ័យទោសចំពោះបាបកម្មរបស់ពួកគេ។ ហើយគ្មានអ្នកណាដែលអាចអភ័យទោសចំពោះបាបកម្មទាំងឡាយក្រៅពីអល់ឡោះឡើយ ហើយពួកគេក៏មិនបន្តប្រព្រឹត្តទង្វើនោះទៀតដែរ ខណៈដែលពួកគេដឹងហើយនោះ។"},{"id":136,"translation":"អ្នកទាំងនោះ ការតបស្នងរបស់ពួកគេ គឺការទទួលបាននូវការអភ័យទោសពីព្រះជាម្ចាស់របស់ពួកគេ ហើយនិងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ហើយនោះគឺជាការតបស្នងដ៏ប្រពៃបំផុតសម្រាប់បណ្តាអ្នកដែលសាងអំពើល្អ។"},{"id":137,"translation":"ពិតប្រាកដណាស់ មាគ៌ាជាច្រើន(របស់អល់ឡោះ)បានកន្លងផុតទៅមុនពួកអ្នករួចទៅហើយ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរលើផែនដី ហើយពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកអ្នកដែលបដិសេធនោះយ៉ាងដូចម្តេច?"},{"id":138,"translation":"នេះគឺជាការបញ្ជាក់យ៉ាងច្បាស់ដល់មនុស្សលោក និងជាការចង្អុលបង្ហាញ ព្រមទាំងជាដំបូន្មានសម្រាប់បណ្តាអ្នកដែលកោតខ្លាច។"},{"id":139,"translation":"ហើយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)មិនត្រូវមានភាពទន់ខ្សោយ និងកុំមានទុក្ខព្រួយ ពីព្រោះពួកអ្នក គឺជាអ្នកដែលមានភាពខ្ពង់ខ្ពស់ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។"},{"id":140,"translation":"ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ទទួលរងរបួស(ក្នុងថ្ងៃសមរភូមិអ៊ូហ៊ុទ) ក៏មានក្រុមមួយ(ពួកគ្មានជំនឿ)ទទួលរងរបួសដូចពួកអ្នកដែរ។ ហើយបណ្តាថ្ងៃទាំងនោះ យើងបានផ្លាស់ប្ដូរវារវាងមនុស្សលោក (ម្តងទទួលជោគជ័យ ម្តងទទួលបរាជ័យ) គឺដើម្បីអល់ឡោះដឹងថា តើអ្នកណាជាអ្នកដែលមានជំនឿពិតប្រាកដ ហើយទ្រង់ជ្រើសយកនរណាម្នាក់ក្នុងចំណោមពួកអ្នកឱ្យពលីជីវិត(ក្នុងមាគ៌ារបស់ទ្រង់)។ ហើយអល់ឡោះមិនស្រលាញ់ពួកដែលបំពានឡើយ។"},{"id":141,"translation":"ហើយក៏ដើម្បីសម្អាតបណ្តាអ្នកមានជំនឿទាំងឡាយពីបាបកម្មរបស់ពួកគេ និងបំផ្លាញពួកដែលគ្មានជំនឿ។"},{"id":142,"translation":"តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកស្មានថា ពួកអ្នកនឹងអាចចូលឋានសួគ៌បាន ខណៈដែលអល់ឡោះមិនទាន់វែកញែកច្បាស់លាស់រវាងអ្នកដែលតស៊ូក្នុងចំណោមពួកអ្នក និងអ្នកដែលមានការអត់ធ្មត់ផងនោះឬ?"},{"id":143,"translation":"ហើយពិតប្រាកដណាស់ ពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ធ្លាប់ប្រាថ្នាចង់ស្លាប់មុននឹងពួកអ្នកប្រឈមនឹងវា(កាលពីក្នុងសមរភូមិហ្ពាទើរ)។ ពិតប្រាកដណាស់ ពួកអ្នកបានជួបវាហើយ(ក្នុងថ្ងៃសមរភូមិអ៊ូហ៊ុទនេះ) ខណៈដែលពួកអ្នកមើលឃើញវាផ្ទាល់នឹងភ្នែក។"},{"id":144,"translation":"ព្យាការីមូហាំម៉ាត់គ្រាន់តែជាអ្នកនាំសារម្នាក់ដូចបណ្តាអ្នកនាំសារទាំងឡាយដែលបានកន្លងផុតទៅកាលពីមុននោះដែរ។ ប្រសិនបើគាត់ស្លាប់ ឬត្រូវបានគេសម្លាប់នោះ តើពួកអ្នកនឹងត្រឡប់ចេញពីសាសនា(អ៊ីស្លាម)របស់ពួកអ្នកឬ? ហើយជនណាដែលវិលត្រឡប់ចេញពីសាសនារបស់ខ្លួននោះ ពិតប្រាកដណាស់ វាមិនអាចបង្កគ្រោះថ្នាក់អ្វីចំពោះអល់ឡោះបន្តិចណាឡើយ។ ហើយអល់ឡោះជាម្ចាស់នឹងតបស្នងចំពោះបណ្តាអ្នកដែលដឹងគុណ។"},{"id":145,"translation":"ហើយជីវិតនីមួយៗមិនអាចស្លាប់នោះឡើយ លុះត្រាតែមានការអនុញ្ញាតពីអល់ឡោះដែលបានកត់ត្រាពេលកំណត់(នៃអាយុជីវិតរបស់គេ)ប៉ុណ្ណោះ។ ជនណាហើយចង់បានផលតបស្នងនៅលើលោកិយ យើងនឹងប្រទានឱ្យគេអំពីវា។ ហើយជនណាដែលចង់បានផលតបស្នងនៅថ្ងៃបរលោក យើងក៏នឹងប្រទានឱ្យគេអំពីវា(ដូចគ្នា)។ ហើយយើងនឹងតបស្នងដល់បណ្តាអ្នកដែលដឹងគុណ។"},{"id":146,"translation":"ហើយមានព្យាការីយ៉ាងច្រើនដែលបណ្តាអ្នកដើរតាមគាត់ជាច្រើនបានចូលរួមប្រយុទ្ធជាមួយនឹងគាត់ ប៉ុន្តែពួកគេមិនបានកំសាករាថយដោយសារតែអ្វីដែលពួកគេទទួលរងក្នុងមាគ៌ារបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនទន់ខ្សោយ និងមិនចុះញ៉មនោះដែរ។ ហើយអល់ឡោះស្រលាញ់បណ្តាអ្នកដែលអត់ធ្មត់។"},{"id":147,"translation":"ហើយ(អ្នកទាំងនោះ) ពាក្យសម្តីរបស់ពួកគេ គឺគ្មានអ្វីក្រៅពីការពោលថា៖ បពិ្រតព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំផងចុះនូវបាបកម្មទាំងឡាយរបស់យើងខ្ញុំ ហើយនិងការជ្រុលជ្រួសក្នុងកិច្ចការរបស់យើងខ្ញុំ។ ហើយសូមព្រះអង្គមេត្តាពង្រឹងគោលជំហរបស់យើងខ្ញុំព្រមទាំងជួយយើងខ្ញុំឱ្យមានជ័យជម្នះលើក្រុមដែលគ្មានជំនឿផងចុះ។"},{"id":148,"translation":"ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានប្រទានឱ្យពួកគេនូវផលបុណ្យនៅក្នុងលោកិយ ហើយនិងផលបុណ្យដ៏ល្អប្រពៃបំផុត(ឋានសួគ៌)នៅថ្ងៃបរលោក។ ហើយអល់ឡោះស្រលាញ់បណ្តាអ្នកដែលសាងអំពើល្អ។"},{"id":149,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ប្រសិនបើពួកអ្នកប្រតិបត្តិតាមពួកប្រឆាំង នោះពួកគេច្បាស់ជានឹងធ្វើឱ្យពួកអ្នកវិលត្រឡប់ចេញពីសាសនារបស់ពួកអ្នក។ ពេលនោះ ពួកអ្នកនឹងវិលត្រឡប់ទៅវិញដោយភាពខាតបង់ជាមិនខាន។"},{"id":150,"translation":"ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់គឺជាអ្នកគាំពាររបស់ពួកអ្នក ហើយទ្រង់ជាអ្នកជួយដ៏ល្អបំផុត។"},{"id":151,"translation":"យើង(អល់ឡោះ)នឹងបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តរបស់ពួកដែលប្រឆាំង ដោយសារតែការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះនូវភស្តុតាងសំអាងណាមួយសោះនោះ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺឋាននរក ជាទីស្នាក់អាស្រ័យដ៏អាក្រក់បំផុតសម្រាប់ពួកដែលបំពាន។"},{"id":152,"translation":"ពិតប្រាកដណាស់ អល់ឡោះទ្រង់បានសម្រេចឱ្យពួកអ្នកនូវការសន្យារបស់ទ្រង់(ចំពោះពួកអ្នក) ដោយពួកអ្នកបានសម្លាប់ពួកគេ(សត្រូវ)យ៉ាងខ្លាំងក្លាដោយការអនុញ្ញាតពីទ្រង់។ លុះពេលដែលពួកអ្នកបរាជ័យ ហើយពួកអ្នកបានខ្វែងយោបល់គ្នាចំពោះបទបញ្ជាដែលគាត់(ព្យាការីមូហាំម៉ាត់)បានដាក់មកលើពួកអ្នក ហើយពួកអ្នកបានល្មើសទៅនឹងបទបញ្ជា(របស់អ្នកនាំសារ) ក្រោយពីទ្រង់បានឱ្យពួកអ្នកឃើញនូវអ្វីដែលពួកអ្នកពេញចិត្ត(ជ័យជម្នះ)។ ក្នុងចំណោមពួកអ្នក គឺមានអ្នកដែលប្រាថ្នាចង់បានលោកិយ(ទ្រព្យជ័យភណ្ឌ)។ ហើយក្នុងចំណោមពួកអ្នក ក៏មានអ្នកដែលចង់បាន(ផលបុណ្យ)បរលោកផងដែរ។ ក្រោយមក ទ្រង់បានបង្វែរពួកអ្នកចេញពីពួកគេ(សត្រូវ) ដើម្បីជាការសាកល្បងពួកអ្នក។ ហើយពិតប្រាកដណាស់ ទ្រង់បានអភ័យទោសដល់ពួកអ្នក(ចំពោះការល្មើសនឹងបទបញ្ជារបស់អ្នកនាំសារ)។ ហើយអល់ឡោះជាអ្នកដែលមានក្តីសណ្តោសប្រណីដ៏ធំធេងបំផុតចំពោះបណ្តាអ្នកដែលមានជំនឿ។"},{"id":153,"translation":"ចូរពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)នឹកឃើញ នៅពេលដែលពួកអ្នករត់ឡើងភ្នំ ហើយពួកអ្នកមិនក្រឡេកមើលទៅនរណាម្នាក់ឡើយ ខណៈដែលអ្នកនាំសារស្រែកហៅពួកអ្នកពីខាងក្រោយពួកអ្នក។ ពេលនោះ អល់ឡោះក៏បានឲ្យពួកអ្នកទទួលរងនូវទុក្ខសោកផ្ទួនៗ ដើម្បីកុំឱ្យពួកអ្នកមានទុក្ខព្រួយទៅលើអ្វីដែលបានកន្លងផុតទៅពីពួកអ្នក ហើយនិងអ្វីដែលពួកអ្នកទទួលរងគ្រោះ។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។"},{"id":154,"translation":"ក្រោយពីពួកអ្នកទទួលរងនូវទុក្ខសោកហើយនោះ ទ្រង់បានបញ្ចុះភាពនឹងនរទៅលើពួកអ្នក ដោយធ្វើឱ្យមួយក្រុមក្នុងចំណោមពួកអ្នក(អ្នកដែលមានជំនឿពិត)ងងុយគេង។ ចំណែកឯមួយក្រុមផ្សេង(ពួកពុតត្បុត)គ្មានខ្វល់ខ្វាយអ្វីក្រៅពី(សេចក្តីសុខ)ខ្លួនឯងប៉ុណ្ណោះដោយពួកគេគិតស្មានមិនត្រឹមត្រូវទៅលើអល់ឡោះនូវការគិតស្មានរបស់ពួកល្ងង់ខ្លៅ។ ពួកគេនិយាយថា៖ តើពួកយើងមានសិទ្ធិជ្រើសរើសចំពោះបញ្ហានេះ(ការចេញធ្វើសង្គ្រាម)ឬទេ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ កិច្ចការទាំងអស់គឺស្ថិតនៅលើអល់ឡោះជាម្ចាស់(តែមួយគត់)។ ពួកពុតត្បុតទាំងនោះបានលាក់ទុកក្នុងខ្លួនពួកគេនូវអ្វីដែលពួកគេមិនបង្ហាញឱ្យអ្នកបានដឹង ខណៈដែលពួកគេបាននិយាយថា៖ ប្រសិនបើពួកយើងមានសិទ្ធិអ្វីបន្តិចនៅក្នុងរឿងនោះ ពួកយើងនឹងមិនត្រូវបានគេសម្លាប់នៅទីកន្លែងនេះឡើយ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបថា៖ ទោះបីជាពួកអ្នកស្ថិតនៅក្នុងផ្ទះរបស់ពួកអ្នកក៏ដោយ ក៏អ្នកដែលត្រូវបានគេកំណត់ឱ្យស្លាប់នោះនឹងចេញទៅរកកន្លែងដែលពួកគេត្រូវស្លាប់ជាមិនខាន។ (ការធ្វើដូច្នោះ)ដើម្បីអល់ឡោះសាកល្បងនូវអ្វីដែលមាននៅក្នុងទ្រូងរបស់ពួកអ្នក ហើយនិងដើម្បីវែកញែកនូវអ្វីដែលនៅក្នុងចិត្តរបស់ពួកអ្នក(នៃភាពមានជំនឿ និងភាពពុតត្បុត)។ ហើយអល់ឡោះដឹងបំផុតចំពោះអ្វីដែលមាននៅក្នុងដួងចិត្ត។"},{"id":155,"translation":"ពិតប្រាកដណាស់ ពួកដែលបានរត់គេចក្នុងចំណោមពួកអ្នក(ឱបណ្តាសហការីរបស់ព្យាការីមូហាំម៉ាត់)នៅថ្ងៃជួបគ្នា(រវាងពួកមុស្ហរីគីននិងអ្នកអ៊ីស្លាមនៅក្នុងសមរភូមិអ៊ូហ៊ុទ)នោះ ការពិតគឺស្ហៃតនបានអូសទាញពួកគេឱ្យធ្វើខុសដោយសារតែទង្វើ(ល្មើស)មួយចំនួនដែលពួកគេបានប្រព្រឹត្ដ។ ជាការពិតណាស់ អល់ឡោះបានអភ័យទោសឱ្យពួកគេហើយ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាខន្តីបំផុត។"},{"id":156,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំធ្វើដូចពួកដែលប្រឆាំងឱ្យសោះ ដោយពួកគេនិយាយទៅកាន់សាច់ញាតិរបស់ពួកគេនៅពេលណាដែលពួកគេធ្វើដំណើរ(ស្វែងរកលាភសក្ការៈ)នៅលើផែនដី ឬចេញធ្វើសង្គ្រាមថា៖ ប្រសិនបើពួកគេនៅជាមួយពួកយើង ពួកគេក៏មិនស្លាប់ ហើយក៏មិនត្រូវបានគេសម្លាប់នោះដែរ។ អល់ឡោះឲ្យពួកគេគិតបែបនេះ គឺដើម្បីឱ្យពួកគេកាន់តែមានវិប្បដិសារីក្នុងចិត្តរបស់ពួកគេថែមទៀត។ ហើយអល់ឡោះជាអ្នកផ្តល់ជីវិត និងជាអ្នកផ្តល់សេចក្តីស្លាប់។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":157,"translation":"ហើយប្រសិនបើពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ត្រូវបានគេសម្លាប់ក្នុងមាគ៌ារបស់អល់ឡោះ ឬបានស្លាប់(ដោយមូលហេតុផ្សេងៗ)នោះ ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលបានការអភ័យទោស និងការអាណិតស្រលាញ់ពីអល់ឡោះ ដែលវាល្អប្រសើរជាងអ្វី(លាភសក្ការៈ)ដែលពួកគេកំពុងតែប្រមូលទុកទៅទៀត។"},{"id":158,"translation":"ហើយបើទោះជាពួកអ្នកស្លាប់ ឬត្រូវបានគេសម្លាប់ក៏ដោយ ក៏ពួកអ្នកពិតជានឹងត្រូវគេប្រមូលផ្តុំទៅកាន់អល់ឡោះជាម្ចាស់ដែរ។"},{"id":159,"translation":"ពិតប្រាកដណាស់ ដោយក្តីមេត្តាករុណាពីអល់ឡោះ គឺរូបអ្នក(ឱព្យាការីមូហាំម៉ាត់)មានភាពទន់ភ្លន់ជាមួយពួកគេ(សហការីរបស់អ្នក)។ តែប្រសិនបើអ្នកមានអាកប្បកិរិយាកោងកាច និងមានចិត្តរឹងរូសវិញនោះ អ្នកដែលនៅជុំវិញអ្នក ពួកគេនឹងរត់ចេញពីអ្នកជាមិនខានឡើយ។ ដូចនេះ ចូរអ្នកអធ្យាស្រ័យឱ្យពួកគេ ហើយសុំការអភ័យទោស(ពីអល់ឡោះ)ដល់យពួកគេ និងពិភាក្សាកិច្ចការផ្សេងៗជាមួយពួកគេ។ ហើយនៅពេលដែលអ្នកបានសម្រេចចិត្ដធ្វើអ្វីមួយហើយនោះ ចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះ។ ពិតណាស់ អល់ឡោះស្រលាញ់បណ្តាអ្នកដែលប្រគល់ការទុកចិត្ត។"},{"id":160,"translation":"ប្រសិនបើអល់ឡោះជួយពួកអ្នក នោះគ្មាននរណាម្នាក់អាចយកឈ្នះពួកអ្នកបានឡើយ។ តែប្រសិនបើទ្រង់បោះបង់ពួកអ្នកវិញ តើមាននរណាដែលអាចជួយពួកអ្នកក្រោយពីទ្រង់(បោះបង់ពួកអ្នកហើយនោះ)? ដូច្នេះ ចូរឱ្យបណ្តាអ្នកដែលមានជំនឿប្រគល់ការទុកចិត្តលើអល់ឡោះ(តែមួយគត់)។"},{"id":161,"translation":"គ្មានព្យាការីណាម្នាក់ដែលក្បត់នោះទេ។ ជនណាដែលបានក្បត់ នៅថ្ងៃបរលោក គេនឹងនាំមកនូវអ្វីដែលខ្លួនបានក្បត់នោះមកជាមួយ។ ក្រោយមក គេនឹងតបស្នងយ៉ាងពេញលេញដល់បុគ្គលគ្រប់រូបចំពោះអ្វីដែលរូបគេបានប្រព្រឹត្ត ហើយពួកគេមិនត្រូវបានគេបំពានឡើយ។"},{"id":162,"translation":"តើអ្នកដែលប្រតិបត្តិតាមអ្វីដែលអល់ឡោះពេញចិត្ត ដូចនឹងអ្នកដែលប្រព្រឹត្តល្មើសដែលទទួលពិរោធពីអល់ឡោះឬ? ហើយកន្លែងស្នាក់នៅរបស់គេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។"},{"id":163,"translation":"ពួកគេមានឋានៈផ្សេងៗគ្នាចំពោះអល់ឡោះជាម្ចាស់។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។"},{"id":164,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានប្រទាននូវឧបការគុណដល់បណ្តាអ្នកមានជំនឿ ខណៈដែលទ្រង់បានតែងតាំងពីក្នុងចំណោមពួកគេនូវអ្នកនាំសារម្នាក់អំពីជាតិសាសន៍របស់ពួកគេ ដោយគាត់សូត្រនូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ឱ្យពួកគេស្តាប់ និងជម្រះសម្អាតពួកគេ ព្រមទាំងបង្រៀនដល់ពួកគេនូវគម្ពីរគួរអាន និងគតិបណ្ឌិត(ស៊ុណ្ណះ) ខណៈដែលកាលពីមុន ពួកគេស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។"},{"id":165,"translation":"ហេតុអ្វីបានជានៅពេលដែលពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)ទទួលរងគ្រោះថ្នាក់មួយ(ក្នុងសង្គ្រាមអ៊ូហ៊ុទ)ដែលពួកអ្នកធ្លាប់បានធ្វើឲ្យពួកគេទទួលគ្រោះថ្នាក់ដូចនោះទ្វេដងកាលពីមុន(ក្នុងសង្គ្រាមហ្ពាទើរ) តែពួកអ្នកបែរជានិយាយថា៖ តើរឿងនេះកើតឡើង(ចំពោះពួកយើង)បែបណា? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ វាគឺកើតឡើងដោយសារតែខ្លួនពួកអ្នកផ្ទាល់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":166,"translation":"ហើយអ្វីដែលបានកើតឡើងចំពោះពួកអ្នកនៅថ្ងៃជួបគ្នា(ថ្ងៃសង្គ្រាមអ៊ូហ៊ុទ) គឺដោយការអនុញ្ញាតពីអល់ឡោះ និងដើម្បីទ្រង់ស្តែងឲ្យឃើញនូវបណ្តាអ្នកដែលមានជំនឿ(ពិតប្រាកដ)។"},{"id":167,"translation":"ហើយនិងដើម្បីស្តែងចេញឱ្យឃើញផងដែរនូវពួកពុតត្បុត។ ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ “ចូរពួកអ្នកមកចូលរួមធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ឬចូរពួកអ្នកការពារ” ពួកគេឆ្លើយថា៖ ប្រសិនបើពួកយើងដឹងថានឹងមានសង្គ្រាមនោះ ពួកយើងប្រាកដជានឹងចូលរួមជាមួយពួកអ្នកមិនខាន។ ស្ថានភាពរបស់ពួកគេ(ពួកពុតត្បុត)នៅថ្ងៃនោះ គឺកៀកនឹងភាពគ្មានជំនឿខ្លាំងជាងភាពមានជំនឿ។ ពួកគេនិយាយនឹងមាត់របស់ពួកគេនូវអ្វីដែលពុំមែនមាននៅក្នុងចិត្តរបស់ពួកគេ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេកំពុងតែលាក់ទុក(ក្នុងចិត្ត)។"},{"id":168,"translation":"គឺជាពួកដែលនិយាយទៅកាន់សាច់ញាតិរបស់ខ្លួន(ដែលទទួលរងគ្រោះ) ទាំងដែលពួកគេមិនបានចូលរួមក្នុងសង្គ្រាមផងនោះថា៖ ប្រសិនបើពួកគេស្ដាប់តាមពួកយើង ពួកគេក៏មិនត្រូវបានគេសម្លាប់នោះដែរ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបថា៖ ចូរពួកអ្នកការពារខ្លួនពួកអ្នកពីសេចក្តីស្លាប់ទៅមើល៍ ប្រសិនបើពួកអ្នកពិតជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។"},{"id":169,"translation":"ហើយចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំគិតស្មានថា បណ្តាអ្នកដែលត្រូវបានគេសម្លាប់(ពលីជីវិត)ក្នុងមាគ៌ារបស់អល់ឡោះនោះជាមនុស្សស្លាប់ឱ្យសោះ។ ផ្ទុយទៅវិញ ពួកគេមានជីវិតរស់នៅឯព្រះជាម្ចាស់របស់ពួកគេដោយពួកគេត្រូវបានប្រទានឲ្យនូវលាភសក្ការៈ(ជាច្រើនប្រភេទ)។"},{"id":170,"translation":"ពួកគេសប្បាយរីករាយនឹងអ្វីដែលអល់ឡោះបានប្រទានឱ្យពួកគេនៃភាពសប្បុរសរបស់ទ្រង់ ហើយពួកគេផ្តល់ដំណឹងរីករាយដល់អ្នកដែលនៅរស់(ដែលមិនទាន់ពលីជីវិត)ថា៖ គ្មានការភ័យខ្លាចឡើយចំពោះពួកគេ ហើយក៏គ្មានទុក្ខព្រួយអ្វីចំពោះពួកគេនោះដែរ(នៅថ្ងៃបរលោក)។"},{"id":171,"translation":"ពួកគេសប្បាយរីករាយជាមួយនឹងឧបការគុណ និងក្តីសប្បុរសពីអល់ឡោះជាម្ចាស់។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់មិនធ្វើឱ្យផលបុណ្យរបស់បណ្តាអ្នកដែលមានជំនឿបាត់បង់បន្តិចណាឡើយ។"},{"id":172,"translation":"បណ្តាអ្នកដែលបានឆ្លើយតបទៅនឹងបទបញ្ជារបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(ដែលអំពាវនាវឱ្យចេញទៅធ្វើសង្គ្រាម ហាំរ៉កអាល់អាសាត់)ក្រោយពីពួកគេបានទទួលរងរបួស(នៅក្នុងសមរភូមិអ៊ូហ៊ុទ)នោះ សម្រាប់បណ្តាអ្នកដែលធ្វើអំពើល្អក្នុងចំណោមពួកគេ ហើយបានកោតខ្លាចអល់ឡោះ ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេង(ឋានសួគ៌)។"},{"id":173,"translation":"គឺបណ្តាអ្នកដែលមនុស្សលោក(ពួកមុស្ហរីគីន)បាននិយាយទៅកាន់ពួកគេថា៖ \"ពិតប្រាកដណាស់ ពួកគេ(សត្រូវ)បានប្រមូលគ្នាដើម្បីប្រយុទ្ធនឹងពួកអ្នក។ ហេតុនេះ ចូរពួកអ្នកខ្លាចពួកគេចុះ\"។ ក៏ប៉ុន្តែ ពួកគេកាន់តែមានជំនឿខ្លាំងឡើង ហើយពួកគេថែមទាំងនិយាយថា៖ អល់ឡោះជាម្ចាស់តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង ហើយទ្រង់ជាអ្នកគាំពារដ៏ប្រសើរបំផុត។"},{"id":174,"translation":"ពេលនោះ ពួកគេក៏បានវិលត្រលប់មក(ពីសង្គ្រាម)វិញ ដោយឧបការគុណពីអល់ឡោះ និងការប្រោសប្រទានរបស់ទ្រង់ដោយពុំមានប្រការអាក្រក់អ្វីប៉ះពាល់ដល់ពួកគេឡើយ ហើយពួកគេប្រតិបត្តិតាមអ្វីយអល់ឡោះពេញចិត្ត។ ហើយអល់ឡោះជាអ្នកដែលមានការសណ្តោសប្រណីដ៏ធំធេងបំផុត។"},{"id":175,"translation":"ការពិតរឿងនោះ គឺស្ហៃតនបានបំភ័យកូនចៅរបស់វា(អ្នកដែលដើរតាមវា)។ ដូច្នេះ ចូរពួកអ្នកកុំខ្លាចពួកវា តែពួកអ្នកត្រូវខ្លាចយើងវិញ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ។"},{"id":176,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យពួកដែលប្រញាប់ប្រញាល់ក្នុងការប្រឆាំងនោះធ្វើឱ្យអ្នកមានទុក្ខព្រួយឱ្យសោះ ពីព្រោះពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់អល់ឡោះឡើយ។ តាមពិត អល់ឡោះមានចេតនាមិនឱ្យពួកគេទទួលបានលាភសំណាងនៅថ្ងៃបរលោកប៉ុណ្ណោះ។ ហើយសម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":177,"translation":"ពិតប្រាកដណាស់ ពួកដែលយកសេចក្តីជំនឿប្តូរយកភាពគ្មានជំនឿនោះ គឺពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់អល់ឡោះនោះឡើយ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"},{"id":178,"translation":"ហើយចូរកុំឱ្យពួកដែលប្រឆាំងគិតស្មានថា ជាការពិតណាស់ ការដែលយើងពន្យារអាយុជីវិតដល់ពួកគេ(ឲ្យមានអាយុវែង)នោះ គឺជាការល្អប្រសើរសម្រាប់ខ្លួនពួកគេឱ្យសោះ។ តាមពិត យើងពន្យារអាយុជីវិតដល់ពួកគេ គឺដើម្បីបន្ថែមនូវបាបកម្មដល់ពួកគេប៉ុណ្ណោះ ហើយពួកគេនឹងទទួលទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។"},{"id":179,"translation":"អល់ឡោះមិនបណ្ដោយឱ្យបណ្តាអ្នកដែលមានជំនឿស្ថិតនៅក្នុងស្ថានភាពដូចពួកអ្នកបច្ចុប្បន្ន(រស់នៅលាយឡំជាមួយនឹងពុតត្បុត)នោះឡើយ លុះត្រាតែទ្រង់វែកញែករវាងប្រការអាក្រក់ចេញពីប្រការល្អ(ញែកពួកពុតត្បុតចេញពីអ្នកមានជំនឿ)។ ហើយមិនមែនជាគតិបណ្ឌិតរបស់អល់ឡោះនោះឡើយដែលទ្រង់ឱ្យពួកអ្នកដឹងពីប្រការអាថ៌កំបាំងនោះ ក៏ប៉ុន្តែអល់ឡោះទ្រង់ជ្រើសរើសក្នុងចំណោមបណ្ដាអ្នកនាំសាររបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ ដូចេ្នះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ប្រសិនបើពួកអ្នកមានជំនឿ ហើយគោរពកោតខ្លាចអល់ឡោះនោះ សម្រាប់ពួកអ្នកនឹងទទួលបានផលបុណ្យយ៉ាងធំធេង។"},{"id":180,"translation":"ហើយចូរកុំឱ្យពួកដែលកំណាញ់នូវអ្វីដែលអល់ឡោះបានប្រទានឱ្យពួកគេនៃការប្រោសប្រទានរបស់ទ្រង់នោះគិតស្មានថា វាជាប្រការល្អសម្រាប់ពួកគេឱ្យសោះ។ ផ្ទុយទៅវិញ វាជាប្រការអាក្រក់សម្រាប់ពួកគេទៅវិញទេ។ គេនឹងយកអ្វីដែលពួកគេកំណាញ់(មិនព្រមបរិច្ចាគ)នោះដាក់ព័ទ្ធទៅលើករបស់ពួកគេនៅថ្ងៃបរលោក។ ហើយមរតកទាំងអស់ដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។"},{"id":181,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានឮហើយនូវពាក្យសម្ដីរបស់ពួក(យូដា)ដែលនិយាយថា៖ “ពិតប្រាកដណាស់ អល់ឡោះជាអ្នកក្រីក្រ។ រីឯពួកយើងគឺជាអ្នកមាន”។ យើង(អល់ឡោះ)នឹងកត់ត្រាទុកនូវអ្វីដែលពួកគេបាននិយាយ និងការដែលពួកគេសម្លាប់ព្យាការីជាច្រើនដោយអយុត្តិធម៌ ហើយយើងនឹងមានបន្ទូល(ទៅកាន់ពួកគេ)ថា៖ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដែលឆាបឆេះ(នៅក្នុងឋាននរក)។"},{"id":182,"translation":"(ទណ្ឌកម្ម)នោះគឺដោយសារតែអ្វីដែលពួកអ្នក(ពួកយូដា)បានសាងដោយដៃទាំងពីររបស់ពួកអ្នកផ្ទាល់ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំពានទៅលើខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់ឡើយ។"},{"id":183,"translation":"គឺពួកដែលនិយាយថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានផ្តែផ្តាំចំពោះពួកយើង(នៅក្នុងគម្ពីររបស់ទ្រង់)ថា មិនឱ្យពួកយើងមានជំនឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែអ្នកនាំសារនោះបាននាំមកឱ្យពួកយើងនូវគួរហ្ពាន(តង្វាយ)ដែលមានភ្លើង(ពីលើមេឃ)ឆាបឆេះគួរហ្ពាននោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនខ្ញុំបាននាំមកកាន់ពួកអ្នកនូវភស្ដុតាងជាច្រើនដ៏ច្បាស់លាស់ ហើយពួកគេក៏បាននាំមក(នូវភស្តុតាង)ដូចដែលពួកអ្នកបានរៀបរាប់នេះដែរ ក៏ប៉ុន្តែហេតុអ្វីបានជាពួកអ្នកសម្លាប់ពួកគេទៅវិញ ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិត(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ?"},{"id":184,"translation":"តែប្រសិនបើពួកគេបដិសេធនឹងអ្នកនោះ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអ្នកក៏ត្រូវបានគេបដិសេធ(មិនជឿ)ដែរ។ ពួកគេបាននាំមកនូវភស្តុតាងជាច្រើនដ៏ច្បាស់លាស់ និងបណ្តាគម្ពីរ(ដែលមានការទូន្មាន) ហើយនិងគម្ពីរដែលមានការចង្អុលបង្ហាញ។"},{"id":185,"translation":"រាល់ជីវិតទាំងអស់ គឺត្រូវភ្លក់រសជាតិនៃសេចក្តីស្លាប់។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវគេតបស្នងយ៉ាងពេញលេញចំពោះផលបុណ្យរបស់ពួកអ្នក។ ដូចនេះ ជនណាហើយដែលត្រូវបានគេ(អល់ឡោះ)បញ្ចៀសរូបគេពីភ្លើងនរក ហើយបញ្ចូលរូបគេទៅក្នុងឋានសួគ៌នោះ គឺគេពិតជាទទួលបានជោគជ័យ។ ហើយជីវិតលោកិយ គ្មានអ្វីក្រៅពីការត្រេកត្រអាល និងបោកបញ្ឆោតប៉ុណ្ណោះ។"},{"id":186,"translation":"ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ប្រាកដជានឹងត្រូវបានគេសាកល្បងចំពោះទ្រព្យសម្បត្តិ និងខ្លួនប្រាណរបស់ពួកអ្នក ហើយពួកអ្នកពិតជានឹងបានឮនូវពាក្យដែលបង្កការឈឺចាប់ជាច្រើនពីសំណាក់ពួកដែលត្រូវបានប្រទានគម្ពីរឲ្យ(ពួកយូដា និងពួកគ្រឹះស្ទាន)មុនពួកអ្នក និងពីសំណាក់ពួកមុស្ហរីគីន។ តែប្រសិនបើពួកអ្នកអត់ធ្មត់ និងកោតខ្លាចអល់ឡោះ ពិតប្រាកដណាស់ ទាំងនោះគឺជាកិច្ចការដែលតម្រូវឱ្យមានការតាំងចិត្តខ្ពស់បំផុត។"},{"id":187,"translation":"ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអល់ឡោះទ្រង់បានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់ទៅលើពួកដែលគេផ្តល់គម្ពីរឲ្យថា ពួកអ្នកត្រូវតែបកស្រាយបំភ្លឺវា(គម្ពីររបស់អល់ឡោះ)ដល់មនុស្សលោក ហើយពួកអ្នកមិនត្រូវលាក់បាំងវានោះឡើយ។ ក៏ប៉ុន្តែពួកគេបែរជាបោះបង់វា(កិច្ចសន្យា)ដាក់ពីក្រោយខ្នងពួកគេ ហើយបានប្តូរវាជាមួយនឹងកម្រៃបន្តិចបន្តួចទៅវិញ។ ពិតជាអាក្រក់បំផុត កម្រៃដែលពួកគេប្តូរយកនោះ។"},{"id":188,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំគិតស្មានថា ពួកដែលសប្បាយរីករាយជាមួយនឹងអ្វីដែលពួកគេបានប្រព្រឹត្ត ហើយពួកគេចូលចិត្តឱ្យអ្នកដទៃកោតសរសើរពួកគេចំពោះអ្វីដែលពួកគេមិនបានធ្វើសោះនោះ ចូរអ្នកកុំគិតស្មានឲ្យសោះថា ពួកគេនឹងអាចរួចផុតពីទណ្ឌកម្មនោះ។ ផ្ទុយទៅវិញ ពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":189,"translation":"ហើយអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។"},{"id":190,"translation":"ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់បញ្ញាជនទាំងឡាយ។"},{"id":191,"translation":"គឺបណ្តាអ្នកដែលនឹករឭកទៅចំពោះអល់ឡោះជាម្ចាស់ទាំងក្នុងពេលឈរ ពេលអង្គុយ និងពេលដែលពួកគេទម្រេតខ្លួន ហើយពួកគេសញ្ជឹងគិតពិចារណាពីការបង្កើតមេឃជាច្រើនជាន់និងផែនដី(ដោយពួកគេពោលថា៖) បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ព្រះអង្គមិនបានបង្កើតអ្វីទាំងអស់នេះជាការលេងសើចនោះទេ។ ព្រះអង្គដ៏វិសុទ្ធ! ដូចនេះ សូមទ្រង់មេត្តាបញ្ចៀសយើងខ្ញុំពីទណ្ឌកម្មភ្លើងនរកផងចុះ។"},{"id":192,"translation":"បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ជនណាហើយដែលទ្រង់បានបញ្ចូលរូបគេទៅក្នុងឋាននរកនោះ គឺទ្រង់ពិតជាបានធ្វើឱ្យគេទទួលការអាម៉ាស់។ ហើយសម្រាប់ពួកបំពាន គឺគ្មានអ្នកជួយឡើយ។"},{"id":193,"translation":"បរពិត ព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ​យើងខ្ញុំបានឮហើយអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿ(នោះគឺព្យាការីមូហាំម៉ាត់ដែលគាត់បានអំពាវនាវថា៖) ចូរពួកអ្នកមានជំនឿចំពោះព្រះជាម្ចាស់របស់ពួកអ្នក ។ ពេលនោះ យើងខ្ញុំក៏មានជំនឿ(តាមការអំពាវនាវនោះ)។ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសដល់យើងខ្ញុំចំពោះបាបកម្មរទាំងឡាយនៃយើងខ្ញុំ ហើយសូមទ្រង់មេត្ដាលុបលាងនូវទង្វើអាក្រក់ទាំងឡាយនៃយើងខ្ញុំ ព្រមទាំងសូមទ្រង់មេត្ដាឱ្យយើងខ្ញុំបានស្លាប់ជាមួយបណ្ដាអ្នកដែលសាងអំពើល្អផងចុះ។"},{"id":194,"translation":"បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្តាប្រទានឱ្យយើងខ្ញុំនូវអ្វីដែលទ្រង់បានសន្យាដល់យើងខ្ញុំតាមរយៈ(សម្តីនៃ)បណ្តាអ្នកនាំសាររបស់ទ្រង់ ហើយសូមទ្រង់កុំធ្វើឲ្យយើងខ្ញុំទទួលនូវភាពអាម៉ាសនៅថ្ងៃបរលោកអ្វី។ ពិតប្រាកដណាស់ ទ្រង់មិនក្បត់ការសន្យានោះឡើយ។"},{"id":195,"translation":"ដូច្នេះ ព្រះជាម្ចាស់របស់ពួកគេក៏បានឆ្លើយតបចំពោះពួកគេថា៖ ពិតប្រាកដណាស់ យើងមិនបំបាត់ផលបុណ្យនៃទង្វើកុសលរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយ មិនថាប្រុស មិនថាស្រី។ ការវិនិច្ឆ័យរវាងពួកអ្នកនៅក្នុងសាសនា(អ៊ីស្លាម)នោះគឺដូចគ្នា។ ដូចនេះ បណ្តាអ្នកដែលភៀសខ្លួន និងត្រូវបានគេបណ្ដេញចេញអំពីស្រុកភូមិរបស់ពួកគេ ហើយទទួលរងនូវការធ្វើទុក្ខបុកម្នេញនៅក្នុងមាគ៌ារបស់យើង ព្រមទាំងបានប្រយុទ្ធ និងត្រូវបានគេសម្លាប់(ពលីជីវិត)នោះ យើងពិតជានឹងលុបលាងដល់ពួកគេនូវរាល់អំពើអាក្រក់ទាំងឡាយរបស់ពួកគេ ហើយយើងពិតជានឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ជាផលបុណ្យ(ការតបស្នង)អំពីអល់ឡោះ(ចំពោះពួកគេ)។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យ(ការតបស្នង)ដ៏ល្អប្រពៃបំផុត។"},{"id":196,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំឱ្យការផ្លាស់ប្តូរទីកន្លែងរបស់ពួកដែលប្រឆាំងនៅក្នុងស្រុកទេសនោះ បោកប្រាស់អ្នកឱ្យសោះ។"},{"id":197,"translation":"វាគ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលខ្លីប៉ុណ្ណោះ។ ក្រោយមក ទីកន្លែងវិលត្រឡប់របស់ពួកគេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងរស់នៅដ៏អាក្រក់បំផុត។"},{"id":198,"translation":"ក៏ប៉ុន្តែ បណ្តាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេ សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ ជាកន្លែងស្នាក់នៅមកពីអល់ឡោះ(សម្រាប់ពួកគេ)។ ហើយអ្វីដែលមាននៅឯអល់ឡោះ គឺល្អប្រសើរសម្រាប់បណ្តាអ្នកដែលសាងទង្វើកុសល។"},{"id":199,"translation":"ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកអះលីគីតាប គឺមានអ្នកដែលមានជំនឿលើអល់ឡោះ និងអ្វីដែលគេបានបញ្ចុះមកឱ្យពួកអ្នក(អ្នកមានជំនឿ) ហើយនិងអ្វីដែលគេបានបញ្ចុះទៅឱ្យពួកគេ។ ពួកគេឱនលំទោនចំពោះអល់ឡោះ ហើយពួកគេមិនយកវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះទៅប្តូរជាមួយនឹងកម្រៃបន្តិចបន្តួចនោះឡើយ។ អ្នកទាំងនោះ សម្រាប់ពួកគេ គឺផលបុណ្យរបស់ពួកគេដែលនៅឯព្រះជាម្ចាស់របស់ពួកគេ។ ជាការពិតណាស់ អល់ឡោះជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។"},{"id":200,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកអត់ធ្មត់ ហើយចូរអត់ធ្មត់ឱ្យបានខ្លាំង(ជាងពួកគ្មានជំនឿ)។ ហើយចូរពួកអ្នកប្រកាន់គោលជំហរតស៊ូប្រយុទ្ធ និងកោតខ្លាចអល់ឡោះ។ សង្ឃឹមថា ពួកអ្នកនឹងទទួលជោគជ័យ។"}]},{"id":4,"verses":[{"id":1,"translation":"ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចព្រះជាម្ចាស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នកចេញអំពីខ្លួនមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ) ហើយទ្រង់បានបង្កើតចេញអំពីគាត់នូវភរិយារបស់គាត់(ហាវ៉ា) ហើយទ្រង់បានបង្កើតចេញអំពីពួកគាត់ទាំងពីរនោះនូវមនុស្សប្រុស និងមនុស្សស្រីជាច្រើន។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលក្នុងនាមរបស់ទ្រង់ ពួកអ្នកទាមទារសិទ្ធិពីគ្នាទៅវិញទៅមក ហើយត្រូវប្រុងប្រយ័ត្នចំពោះការកាត់ផ្តាច់ចំណងសាច់សាលោហិត។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកឃ្លាំមើលពួកអ្នក។"},{"id":2,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលទទួលពាក្យបណ្តាំ)ផ្តល់ឲ្យក្មេងកំព្រា នូវទ្រព្យសម្បត្តិរបស់ពួកគេ(ឱ្យបានគ្រប់ចំនួន កាលណាពួកគេពេញវ័យ) ហើយចូរពួកអ្នកកុំប្តូរយកទ្រព្យសម្បត្តិល្អៗ(របស់ក្មេងកំព្រា)ជាមួយនឹងទ្រព្យសម្បត្តិដែលមិនល្អ(របស់ពួកអ្នក)ឱ្យសោះ។ ហើយពួកអ្នកមិនត្រូវស៊ីទ្រព្យសម្បត្តិក្មេងកំព្រាដោយយកវាមកលាយឡំ(ដាក់បញ្ចូលគ្នា)ជាមួយនឹងទ្រព្យសម្បត្តិរបស់ពួកអ្នកឡើយ ជាការពិតណាស់វាគឺជាបាបកម្មដ៏ធំធេងបំផុត។"},{"id":3,"translation":"ហើយប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌ដល់ក្មេងកំព្រាបាន(ប្រសិនបើពួកអ្នករៀបការជាមួយពួកនាង) ចូរពួកអ្នករៀបការជាមួយនឹងស្ត្រីណាដែលជាទីពេញចិត្តសម្រាប់ពួកអ្នក ចំនួនពីរនាក់ ឬបីនាក់ ឬបួននាក់។ តែប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌ដល់ពួកនាង(ភរិយាទាំងឡាយ)បានទេនោះ ចូររៀបការជាមួយស្ត្រីតែម្នាក់បានហើយ ឬក៏ជាមួយស្ត្រីបម្រើដាច់ថ្លៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ នោះជាការប្រសើរបំផុតដើម្បីការពារពួកអ្នកកុំឱ្យពួកអ្នកមានភាពលម្អៀង។"},{"id":4,"translation":"ហើយចូរពួកអ្នកផ្ដល់ឱ្យស្ត្រីទាំងឡាយនូវខាន់ស្លារបស់ពួកនាង។ តែប្រសិនបើពួកនាងស្ម័គ្រចិត្តប្រគល់ជូននូវចំណែកណាមួយនៃខាន់ស្លានោះទៅឱ្យពួកអ្នក ចូរពួកអ្នកទទួលយកវាដោយរីករាយចុះ។"},{"id":5,"translation":"ហើយចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)កុំផ្តល់នូវទ្រព្យសម្បត្តិដែលអល់ឡោះបានឱ្យពួកអ្នកគ្រប់គ្រងវាឱ្យទៅអ្នកដែលមានបញ្ញាខ្សោយ(មិនទាន់ចេះចាត់ចែងទ្រព្យសម្បត្តិ)ឱ្យសោះ។ ហើយចូរពួកអ្នកផ្ដល់ការហូបចុក និងការស្លៀកពាក់ដល់ពួកគេអំពីទ្រព្យសម្បត្ដិទាំងនោះចុះ ហើយចូរនិយាយទៅកាន់ពួកគេនូវពាក្យសម្ដីដែលល្អប្រពៃ។"},{"id":6,"translation":"ហើយចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)ធ្វើការសាកល្បងក្មេងកំព្រាទាំងនោះនៅពេលណាដែលពួកគេគ្រប់អាយុរៀបការ(ពេញវ័យ)។ ប្រសិនបើពួកអ្នកឃើញថាពួកគេចេះចាត់ចែងទ្រព្យសម្បត្តិហើយនោះ ចូរពួកអ្នកប្រគល់នូវទ្រព្យសម្បត្តិរបស់ពួកគេឱ្យទៅពួកគេវិញចុះ។ ហើយពួកអ្នកមិនត្រូវយកទ្រព្យសម្បត្តិរបស់ពួកគេចំណាយបំពានហួសពីព្រំដែន(ដែលគេបានអនុញ្ញាត) និងឆ្លៀតឱកាស(យកទ្រព្យសម្បត្តិពួកគេ)មុនពេលពួកគេធំដឹងក្តីឡើយ។ ហើយប្រសិនបើគេ(អាណាព្យាបាលរបស់ក្មេងកំព្រា)ជាអ្នកមាន ចូរឱ្យគេឈប់យកទ្រព្យសម្បត្តិនោះ។ តែប្រសិនបើគេជាអ្នកក្រ ចូរឱ្យគេយកទ្រព្យសម្បត្តិនោះក្នុងចំនួនដែលសមរម្យ។ ហើយនៅពេលដែលពួកអ្នកប្រគល់ទ្រព្យសម្បត្តិរបស់ពួកគេ(ក្មេងកំព្រា)ឱ្យពួកគេវិញនោះ ចូរពួកអ្នករកអ្នកធ្វើសាក្សីលើការប្រគល់ទ្រព្យសម្បត្តិនោះផង។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកជំនុំជម្រះ។"},{"id":7,"translation":"សម្រាប់បុរស គឺទទួលបានចំណែកអំពីកេរមរតកដែលឪពុកម្ដាយ និងសាច់ញាតិបានបន្សល់ទុក(ក្រោយពេលស្លាប់)។ ហើយសម្រាប់ស្ត្រី ក៏ទទួលបានចំណែកអំពីកេរមរតកដែលឪពុកម្តាយ និងសាច់ញាតិបានបន្សល់ទុកដូចគ្នាដែរ ទោះតិច ឬច្រើន។ វាជាចំណែកដែលត្រូវបានកំណត់(យ៉ាងច្បាស់លាស់)។"},{"id":8,"translation":"បើកាលណាសាច់ញាតិ ក្មេងកំព្រា និងជនក្រីក្រ(ដែលគ្មានសិទ្ធិទទួលកេរមរតក)បានមកចូលរួមក្នុងពេលបែងចែកកេរមរតកនោះ ចូរពួកអ្នកផ្តល់ឱ្យពួកគេ(ជាប្រការស៊ូណិត)មួយចំណែកនៃទ្រព្យសម្បត្តិនោះ(មុនពេលបែងចែកកេរមរតក)។ ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសម្ដីដែលល្អ ប្រពៃ។"},{"id":9,"translation":"ហើយចូរឲ្យអ្នកដែលមានក្តីបារម្ភពីកូនចៅរបស់ខ្លួនដែលទន់ខ្សោយដែលពួកគេបានបន្សល់ទុកក្រោយពេលស្លាប់នោះ(បារម្ភខ្លាចពួកគេកំព្រីកំព្រាគ្មានទីពឹង)។ ដូចនេះ ចូរឱ្យពួកគេកោតខ្លាចអល់ឡោះ(ដោយត្រូវធ្វើល្អចំពោះក្មេងកំព្រាដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន) ហើយចូរឱ្យពួកគេនិយាយនូវពាក្យសម្តីដែលល្អត្រឹមត្រូវ។"},{"id":10,"translation":"ពិតប្រាកដណាស់ ពួកដែលស៊ីទ្រព្យសម្បត្តិក្មេងកំព្រាដោយបំពាននោះ តាមពិត ពួកគេកំពុងតែស៊ីភ្លើងចូលទៅក្នុងពោះរបស់ពួកគេប៉ុណ្ណោះ។ ហើយភ្លើងនរកនឹងឆាបឆេះពួកគេ(នៅថ្ងៃបរលោក)។"},{"id":11,"translation":"អល់ឡោះបានដាក់បង្គាប់លើពួកអ្នកឱ្យធ្វើការបែងចែកកេរមរតកដល់កូនៗរបស់ពួកអ្នក។ សម្រាប់កូនប្រុសម្នាក់ត្រូវទទួលបានចំណែកស្មើនឹងចំណែកកូនស្រីពីរនាក់។ ដូច្នេះ ប្រសិនបើសពមានតែកូនស្រី ហើយមានលើសពីពីរនាក់ គឺពួកនាងត្រូវទទួលបានចំណែកពីរភាគបីនៃចំណែកមរតក(ដែលបានបន្សល់ទុក)នោះ។ តែប្រសិនបើសពមានកូនស្រីតែម្នាក់ សម្រាប់នាងគឺទទួលបានចំណែកពាក់កណ្ដាល(នៃមរតក)។ ហើយសម្រាប់ឪពុកម្ដាយនៃសព គឺម្នាក់ៗនៃពួកគាត់ទាំងពីរត្រូវទទួលបានចំណែកមួយភាគប្រាំមួយនៃចំណែកមរតកនោះ ប្រសិនបើសពនោះមានកូន។ តែប្រសិនបើសពគ្មានកូន ហើយក៏គ្មានអ្នកទទួលមរតកផ្សេងទៀតទេនោះក្រៅពីឪពុកម្តាយទាំងពីររបស់គេទេនោះ គឺសម្រាប់ម្ដាយត្រូវទទួលបានចំណែកមរតកមួយភាគបី។ ហើយប្រសិនបើសពនោះមានបងប្អូនច្រើន(ចាប់ពីពីរនាក់ឡើងទៅ មិនថាប្រុសឬស្រី) សម្រាប់ម្ដាយ គឺទទួលបាន(ចំណែកមរតក)មួយភាគប្រាំមួយ។ (ហើយការបែងចែកកេរមរតកបែបនេះ) គឺក្រោយពីបានបំពេញនូវបណ្តាំ(របស់សព) និងសងបំណុល(ដែលសពបានជំពាក់គេ)រួចរាល់។ ពួកអ្នកមិនដឹងទេថា ក្នុងចំណោមឪពុកម្ដាយរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក តើអ្នកណាដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នកជាងគេនោះ។ (ហើយការបែងចែកកេរមតកបែបនេះ)វាជាកាតព្វកិច្ចមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុត មហាគតិបណ្ឌិតបំផុត។"},{"id":12,"translation":"ហើយសម្រាប់ពួកអ្នក(ឱស្វាមីទាំងឡាយ) គឺទទួលបានចំណែកពាក់កណ្ដាលនៃកេរមរតកដែលភរិយារបស់ពួកអ្នកបានបន្សល់ទុក ប្រសិនបើពួកនាងគ្មានកូន(មិនថាកូនប្រុសឬកូនស្រី)។ តែប្រសិនបើពួកនាងមានកូន គឺពួកអ្នកត្រូវទទួលបានចំណែកមួយភាគបួននៃកេរមរតកដែលពួកនាងបានបន្សល់ទុកក្រោយពីបានបំពេញនូវពាក្យបណ្តាំ(របស់ពួកនាង) និងសងបំណុល(ដែលនាងជំពាក់គេ)រួចអស់។ ហើយសម្រាប់ពួកនាង(ភរិយាទាំងឡាយ) គឺទទួលបានចំណែកមួយភាគបួននៃកេរមរតកដែលពួកអ្នក(ឱស្វាមីទាំងឡាយ)បានបន្សល់ទុក ប្រសិនបើពួកអ្នកគ្មានកូន(មិនថាកូនប្រុសឬកូនស្រី)។ តែប្រសិនបើពួកអ្នកមានកូន គឺសម្រាប់ពួកនាងត្រូវទទួលបានចំណែកមួយភាគប្រាំបីនៃកេរមរតកដែលពួកអ្នកបានបន្សល់ទុកក្រោយពីបានបំពេញនូវពាក្យបណ្តាំ(របស់ពួកអ្នក) និងសងបំណុល(ដែលពួកអ្នកជំពាក់គេ)រួចរាល់។ ហើយប្រសិនបើបុរសម្នាក់ ឬស្រ្តីបានស្លាប់ ហើយគេគ្មានឪពុក ហើយក៏គ្មានកូនទេ តែពួកគេទាំងពីរ(មិនថាប្រុស ឬស្រី)មានបងប្អូនប្រុស(ខាងម្ដាយ)ម្នាក់ ឬបងប្អូនស្រី(ខាងម្ដាយ)ម្នាក់ ដូចនេះ សម្រាប់ពួកគេម្នាក់ៗ គឺទទួលបានចំណែកមួយភាគប្រាំមួយ(នៃមរតកនោះ)។ ហើយប្រសិនបើពួកគេ(បងប្អូនប្រុសខាងម្តាយ ឬបងប្អូនស្រីខាងម្តាយ)មានគ្នាច្រើនលើសពីមួយនាក់ សម្រាប់ពួកគេទាំងអស់គ្នា គឺទទួលចំណែកមរតកមួយភាគបីរួមគ្នាក្រោយពីបានបំពេញនូវពាក្យបណ្ដាំ(របស់សព) និងបានសងបំណុល(ដែលសពជំពាក់គេ)រួចរាល់ដោយមិនត្រូវបង្កផលប៉ះពាល់(ដល់អ្នកដែលទទួលកេរមរតកឡើយ)។ វាជាកាតព្វកិច្ចមកពីអល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាអត់ធ្មត់បំផុត។"},{"id":13,"translation":"ទាំងនោះ គឺជាក្បួនច្បាប់របស់អល់ឡោះ។ ហើយជនណាដែលគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ គេ(អល់ឡោះ)នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាជោគជ័យដ៏ធំធេងបំផុត។"},{"id":14,"translation":"តែជនណាដែលបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានបំពានព្រំដែន(ក្បួនច្បាប់)របស់ទ្រង់នោះ គេ(អល់ឡោះ)នឹងបញ្ចូលរូបគេទៅក្នុងឋាននរកដោយរូបគេស្ថិតនៅក្នុងនោះជាអមតៈ ហើយរូបគេនឹងទទួលទណ្ឌកម្មដ៏អាម៉ាស់បំផុត។"},{"id":15,"translation":"ហើយចំពោះស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា(ការរួមភេទរវាងបុរសនិងស្ត្រីដោយមិនបានរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់អ៊ីស្លាម)ក្នុងចំណោមបណ្ដាស្ត្រីរបស់ពួកអ្នក ចូរពួកអ្នករកមនុស្សប្រុសបួននាក់ក្នុងចំណោមពួកអ្នកធ្វើជាសាក្សីលើពួកនាង។ ប្រសិនបើពួកគេបានធ្វើសាក្សី(បញ្ជាក់ដូច្នោះ)ហើយនោះ ចូរពួកអ្នកឃុំខ្លួនពួកនាងនៅក្នុងផ្ទះ រហូតដល់ពួកនាងបាត់បង់ជីវិត ឬរហូតដល់អល់ឡោះជាម្ចាស់បានផ្តល់ដំណោះស្រាយផ្សេងដល់ពួកនាង(ក្រៅពីការឃុំខ្លួន)។"},{"id":16,"translation":"ហើយបុរសនិងស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណាក្នុងចំណោមពួកអ្នក ចូរពួកអ្នកដាក់ទោសពួកគេទាំងពីរដោយការបញ្ឈឺ។ តែប្រសិនបើពួកគេទាំងពីរបានសារភាពកំហុស និងបានកែខ្លួនវិញនោះ ចូរពួកអ្នកបញ្ឈប់ការបញ្ឈឺពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ជាអ្នកទទួលការសារភាព ជាអ្នកដែលមហាអាណិតស្រលាញ់បំផុត។"},{"id":17,"translation":"តាមពិត អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសតែចំពោះបុគ្គលណាដែលបានប្រព្រឹត្តអំពើអាក្រក់ដោយភាពល្ងង់ខ្លៅ ក្រោយមក ពួកគេបានសារភាពកំហុសភ្លាម(មុនពេលសេចក្តីស្លាប់មកដល់)។ ពិតណាស់ អ្នកទាំងនោះហើយដែលអល់ឡោះទទួលយកការសារភាពកំហុសរបស់ពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។"},{"id":18,"translation":"ហើយទ្រង់នឹងមិនទទួលយកការសារភាពកំហុសនោះឡើយ ចំពោះជនណាដែលប្រព្រឹត្តអំពើអាក្រក់រហូតដល់សេចក្តីស្លាប់មកដល់ម្នាក់ៗនៃពួកគេទើបគេនិយាយថា៖ “ពិតណាស់ ពេលនេះ ខ្ញុំសូមសារភាពកំហុសហើយ” ហើយ(ក៏ដូចគ្នាដែរ)ពួកដែលស្លាប់ក្នុងខណៈពេលដែលពួកគេស្ថិតក្នុងភាពគ្មានជំនឿនោះ។ ពួកទាំងនោះហើយដែលយើងបានរៀបចំសម្រាប់ពួកគេនូវទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត។"},{"id":19,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! គេមិនអនុញ្ញាតឱ្យពួកអ្នកយកប្រពន្ធឪពុករបស់ពួកអ្នកធ្វើជាកេរមរតកទាំងបង្ខំឡើយ។ ហើយពួកអ្នកមិនត្រូវរក្សាទុក(មិនព្រមលែងលះ)ភរិយារបស់ពួកអ្នកក្នុងគោលបំណងឲ្យពួកនាងលះបង់ឱ្យពួកអ្នកនូវខាន់ស្លាមួយចំនួនដែលពួកអ្នកបានផ្តល់ឱ្យពួកនាងនោះឡើយ លើកលែងតែពួកនាងប្រព្រឹត្ដអំពើអសីលធម៌(ហ្ស៊ីណា)ជាក់ស្តែង។ ហើយចូរពួកអ្នករួមរស់ជាមួយនឹងពួកនាង(ភរិយារបស់ពួកអ្នក)ប្រកបដោយគុណធម៌។ ហើយប្រសិនបើពួកអ្នកមិនពេញចិត្ដពួកនាងដោយប្រការណាមួយ(ចូរអត់ធ្មត់) ជួនកាល អ្វីដែលពួកអ្នកមិនពេញចិត្ដនោះ អល់ឡោះនឹងធ្វើឱ្យវាល្អប្រសើរលើសលប់វិញ(ក៏អាចថាបាន)។"},{"id":20,"translation":"ប្រសិនបើពួកអ្នក(ឱប្តីទាំងឡាយ)មានបំណងលែងលះភរិយា(របស់ពួកអ្នក)ដោយយកភរិយាផេ្សងទៀត ហើយពួកអ្នកបានផ្ដល់ទ្រព្យសម្បត្ដិជាច្រើន(ជាខាន់ស្លា)ដល់ពួកនាងហើយនោះ គឺពួកអ្នកមិនត្រូវយកអ្វីមួយអំពីវា(ទ្រព្យសម្បត្តិទាំងនោះ)មកវិញឡើយ។ តើពួកអ្នកយកវា(ប្រាក់ខាន់ស្លា)វិញទាំងបំពាន និងជាអំពើបាបយ៉ាងច្បាស់លាស់បែបនេះឬ?"},{"id":21,"translation":"តើពួកអ្នកយកវា(ខាន់ស្លា)មកវិញយ៉ាងដូចមេ្ដច ខណៈដែលពួកអ្នកធ្លាប់រួមរស់ជាមួយគ្នា ហើយពួកនាងក៏បានទទួលយកនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់អំពីពួកអ្នកហើយនោះ?"},{"id":22,"translation":"ហើយចូរពួកអ្នកកុំរៀបការជាមួយនឹងស្ដ្រីដែលឪពុករបស់ពួកអ្នកបានរៀបការជាមួយនាងរួចហើយនោះឱ្យសោះ លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនអ៊ីស្លាមបានមកដល់)។ ពិតណាស់ការធ្វើដូចនេះ វាគឺជារឿងស្មោកគ្រោក ជាមូលហេតុដែលធ្វើឱ្យអល់ឡោះខឹងសម្បា និងជាមាគ៌ាដ៏អាក្រក់បំផុត។"},{"id":23,"translation":"គេ(អល់ឡោះ)បានហាមឃាត់ពួកអ្នកមិនឱ្យរៀបការជាមួយម្ដាយរបស់ពួកអ្នក កូនស្រីរបស់ពួកអ្នក បងប្អូនស្រីបង្កើតរបស់ពួកអ្នក ម្តាយមីងខាងឪពុករបស់ពួកអ្នក ម្តាយមីងខាងម្ដាយរបស់ពួកអ្នក ក្មួយស្រីពីបងប្អូនប្រុសរបស់ពួកអ្នក ក្មួយស្រីពីបងប្អូនស្រីរបស់ពួកអ្នក ម៉ែដោះរបស់ពួកអ្នកដែលបានបំបៅពួកអ្នក និងបងប្អូនស្រីតាមរយៈការបំបៅដោះតែមួយ(ជាមួយពួកអ្នក) ម្ដាយក្មេករបស់ពួកអ្នក កូនស្រីប្រពន្ធរបស់ពួកអ្នក(កូនចុង)ដែលបានធំធាត់នៅក្នុងផ្ទះរបស់ពួកអ្នកប្រសិនបើពួកអ្នកបានរួមដំណេកជាមួយម្តាយរបស់ពួកនាង(កូនចុង)រួចហើយនោះ។ តែប្រសិនបើពួកអ្នកមិនទាន់បានរួមដំណេកជាមួយម្តាយរបស់ពួកនាងទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នកក្នុងការរៀបការជាមួយពួកនាង(កូនស្រីចុង)នោះ ហើយ(ទ្រង់ក៏បានហាមឃាត់ផងដែរមិនឱ្យរៀបការជាមួយ)នឹងប្រពន្ធរបស់កូនប្រុសបង្កើតរបស់ពួកអ្នក(កូនប្រសារ) ហើយនិង(ហាមឃាត់មិនឱ្យរៀបការជាមួយ)ស្ត្រីពីរនាក់ដែលជាបងប្អូនបង្កើតនឹងគ្នា លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនឥស្លាមមកដល់)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុតចំពោះពួកគេ។"},{"id":24,"translation":"ហើយ(ទ្រង់ក៏បានហាមឃាត់មិនឱ្យរៀបការនឹង)ស្ត្រីដែលមានប្ដី លើកលែងតែទាសីដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ (ទាំងនោះ)ជាការកំណត់របស់អល់ឡោះចំពោះពួកអ្នក។ ហើយទ្រង់បានអនុញ្ញាតឱ្យពួកអ្នក(អាចរៀបការ)នឹងស្ដ្រីផ្សេងក្រៅពីនោះ ដោយពួកអ្នកអាចស្វែងរកដោយទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកអ្នកដើម្បីរៀបការស្របច្បាប់ ពុំមែនក្នុងបំណងប្រព្រឹត្តហ្ស៊ីណា(នឹងពួកនាង)នោះឡើយ។ តាមរយៈការររៀបការស្របច្បាប់ជាមួយពួកនាង ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវខាន់ស្លារបស់ពួកនាងដែលជាកាតព្វកិច្ចលើពួកអ្នក។ ហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកឡើយនូវអ្វីដែលពួកអ្នកបានឯកភាពគ្នានឹងវា(ខាន់ស្លា)បន្ទាប់ពីពួកអ្នកបានកំណត់វារួច។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិតបំផុត។"},{"id":25,"translation":"ហើយជនណាមួយក្នុងចំណោមពួកអ្នកដែលគ្មានលទ្ធភាពរៀបការជាមួយនឹងស្ត្រីល្អបរិសុទ្ធដែលមានជំនឿទេនោះ ដូច្នេះគេអាចរៀបការជាមួយនឹងទាសីជាអ្នកមានជំនឿដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីសេចក្តីជំនឿរបស់ពួកអ្នក។ ពួកអ្នក គឺមានភាពស្មើគ្នាទៅវិញទៅមក។ ដូច្នេះ ចូរពួកអ្នករៀបការជាមួយពួកនាង(ទាសី)ដោយមានការអនុញ្ញាតពីម្ចាស់របស់ពួកនាង ហើយចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវខាន់ស្លារបស់ពួកនាងដោយសមរម្យ ប្រសិនបើពួកនាងជាស្ត្រីសា្អតស្អំ ពុំមែនជាស្ត្រីពេស្យាចារ និងពុំមែនជាស្ត្រីដែលពួកអ្នកយកធ្វើជាស្រីកំណាន់នោះឡើយ។ ហើយប្រសិនបើពួកនាង(ទាសី)បានរៀបការរួច ក្រោយមកពួកនាងបានប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា ពួកនាងត្រូវទទួលពាក់កណ្ដាលនៃទណ្ឌកម្មដែលដាក់លើស្រី្ដមានសេរីភាព។ នោះគឺចំពោះអ្នកដែលខ្លាចធ្លាក់ខ្លួនក្នុងប្រការហ្ស៊ីណាក្នុងចំណោមពួកអ្នក។ តែការអត់ធ្មត់(មិនរៀបការជាមួយទាសី) គឺជាការប្រសើរសម្រាប់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":26,"translation":"អល់ឡោះជាម្ចាស់មានបំណងបញ្ជាក់ប្រាប់ដល់ពួកអ្នក និងចង្អុលបង្ហាញពួកអ្នកនូវបណ្តាមាគ៌ារបស់អ្នកជំនាន់មុនពួកអ្នក និងទទួលយកការសារភាពកំហុសរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។"},{"id":27,"translation":"ហើយអល់ឡោះទ្រង់មានបំណងទទួលយកការសារភាពកំហុសរបស់ពួកអ្នក តែពួកដែលដើរតាមទំនើងចិត្តរបស់ខ្លួនវិញ ពួកគេចង់ឱ្យពួកអ្នក(អ្នកមានជំនឿ)ងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវយ៉ាងឆ្ងាយបំផុត។"},{"id":28,"translation":"អល់ឡោះទ្រង់មានបំណងបន្ធូរបន្ថយដល់ពួកអ្នក។ ហើយមនុស្សលោកត្រូវបានគេបង្កើតមកដោយមានភាពទន់ខ្សោយ។"},{"id":29,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកទ្រព្យសម្បត្តិគ្នាទៅវិញទៅមកដោយខុសច្បាប់ឱ្យសោះ លើកលែងតែតាមរយៈការធ្វើជំនួញដែលមានការឯកភាពគ្នារវាងពួកអ្នកប៉ុណ្ណោះ។ ហើយចូរពួកអ្នកកុំសម្លាប់ខ្លួនឯង។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះពួកអ្នក។"},{"id":30,"translation":"ហើយជនណាបានធ្វើដូច្នោះដោយភាពជាសត្រូវ និងការបំពាននោះ ពិតណាស់ យើងនឹងបញ្ចូលរូបគេទៅក្នុងភ្លើងនរក ហើយរឿងនោះ គឺងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់។"},{"id":31,"translation":"ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ជៀសវាងពីបាបកម្មធំៗនូវអ្វីដែលគេបានហាមឃាត់ពួកអ្នកនោះ យើងនឹងលុបលាងនូវអំពើអាក្រក់របស់ពួកអ្នក ហើយយើងនឹងបញ្ចូលពួកអ្នកទៅកាន់កន្លែងមួយដ៏ឧត្តុង្គឧត្តម(ឋានសួគ៌)។"},{"id":32,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំប្រាថ្នាចង់បានដូចអ្វីដែលអល់ឡោះបានប្រទានឱ្យអ្នកខ្លះក្នុងចំណោមពួកអ្នកឲ្យសោះ។ សម្រាប់បុរស គឺទទួលបាននូវចំណែកនៃអ្វីដែលពួកគេបានប្រព្រឹត្ត ហើយសម្រាប់ស្ត្រី ក៏ទទួលបាននូវចំណែកនៃអ្វីដែលពួកនាងបានប្រព្រឹត្ត(ដូចគ្នា)។ ហើយចូរពួកអ្នកសុំពីអល់ឡោះនូវក្តីសប្បុរសរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":33,"translation":"ហើយសម្រាប់បុគ្គលគ្រប់រូប យើងបានបង្កើតសម្រាប់គេឱ្យមាននូវអ្នកស្នងមរតកពីឪពុកម្ដាយនិងសាច់សាលោហិតដែលបានបន្សល់ទុក។ ហើយអ្នកដែលពួកអ្នកបានស្បថសច្ចាជាមួយពួកគេថានឹងជួយដល់ពួកគេនោះ ចូរផ្ដល់ឱ្យពួកគេនូវចំណែករបស់ពួកគេ(ពីមរតកនោះ)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។"},{"id":34,"translation":"បុរសទាំងឡាយ គឺជាអ្នកគ្រប់គ្រងលើស្ត្រីដោយសារតែអល់ឡោះទ្រង់លើកតម្កើងពួកគេឲ្យមានភាពប្រសើរលើសគ្នា និងដោយសារតែអ្វីដែលពួកគេបានចំណាយអំពីទ្រព្យសម្បត្តិរបស់ពួកគេ(លើការផ្គត់ផ្គងពួកនាង)។ ហើយស្ត្រីគ្រប់លក្ខណ៍នោះ គឺជាស្ត្រីដែលគោរពប្រតិបត្តិ(ចំពោះអល់ឡោះ) ជាស្ត្រីដែលថែរក្សាខ្លួននៅពេលអវត្តមានស្វាមីដោយការថែរក្សាពីអល់ឡោះ(ដល់ពួកនាង)។ ដោយឡែកស្ត្រីទាំងឡាយដែលពួកអ្នក(ស្វាមីទាំងឡាយ)បារម្ភនូវការមិនគោរពរបស់ពួកនាង(ចំពោះពួកអ្នក)នោះ ចូរពួកអ្នកដាស់តឿនពួកនាង បំបែកកន្លែងគេងពីពួកនាង និងវាយអប់រំពួកនាង(ស្រាលៗដែលមិនបង្ករបួសស្នាម)។ ហើយប្រសិនបើពួកនាងស្តាប់បង្គាប់ពួកអ្នកវិញហើយនោះ ចូរពួកអ្នកកុំស្វែងរកផ្លូវបំពានលើពួកនាងឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ មហាធំធេងបំផុត។"},{"id":35,"translation":"ហើយប្រសិនបើពួកអ្នក(ឱអាណាព្យាបាល)បារម្ភខ្លាចមានការប្រេះឆារវាងគេទាំងពីរ(ប្ដីប្រពន្ធ) ចូរពួកអ្នកបញ្ជូនបុគ្គលដែលយុត្តិធម៌ម្នាក់ពីសាច់ញាតិខាងប្ដី និងបុគ្គលដែលយុត្តិធម៌ម្នាក់ទៀតពីសាច់ញាតិខាងប្រពន្ធ។ ប្រសិនបើគេទាំងពីរចង់បានការផ្សះផ្សា នោះអល់ឡោះជាម្ចាស់នឹងឱ្យពួកគេទាំងពីរត្រូវរ៉ូវគ្នាវិញ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាជ្រួតជ្រាបបំផុត។"},{"id":36,"translation":"ហើយចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ហើយចូរពួកអ្នកធ្វើល្អចំពោះឪពុកម្ដាយ ញាតិសណ្តាន ក្មេងកំព្រា ជនក្រីក្រ អ្នកជិតខាងដែលជាសាច់ញាតិ អ្នកជិតខាងដែលមិនមែនជាសាច់ញាតិ អ្នករួមដំណើរជាមួយគ្នា អ្នកដំណើរដាច់ស្បៀង និងទាសករដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រលាញ់អ្នកដែលអួតក្អេងក្អាងឡើយ។"},{"id":37,"translation":"(ហើយទ្រង់ក៏មិនស្រលាញ់ដែរ)ពួកដែលកំណាញ់ ហើយថែមទាំងប្រើមនុស្សលោកឱ្យកំណាញ់(ដូចពួកគេ) ព្រមទាំងលាក់បាំងនូវអ្វីដែលអល់ឡោះបានប្រទានដល់ពួកគេនៃភាពសប្បុរសរបស់ទ្រង់។ ហើយយើងបានរៀបចំសម្រាប់ពួកដែលប្រឆាំងនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។"},{"id":38,"translation":"ហើយ(ក៏ដូចគ្នាដែរ)ពួកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីចង់ឱ្យមនុស្សលោកឃើញ ខណៈដែលពួកគេគ្មានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកឡើយ។ ហើយជនណាដែលយកស្ហៃតនធ្វើជាគូកនរបស់ខ្លួននោះ ពិតប្រាកដណាស់ ស្ហៃតននោះគឺជាគូកនដ៏អាក្រក់បំផុត។"},{"id":39,"translation":"តើមានអ្វីកើតឡើងលើពួកគេប្រសិនបើពួកគេមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ហើយបរិច្ចាគ(មួយចំណែក)អំពីអ្វីដែលអល់ឡោះទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកគេនោះ? ហើយអល់ឡោះមហាដឹងបំផុតចំពោះពួកគេ។"},{"id":40,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបំពាន(លើនរណាម្នាក់)ប៉ុនលំអងធូលីឡើយ។ ហើយប្រសិនបើជាទង្វើល្អ គឺទ្រង់នឹងបង្កើនផលបុណ្យរបស់វាទ្វេដង ព្រមទាំងបន្ថែមទៅលើផលបុណ្យទ្វេដងនោះនូវផលបុណ្យដ៏ធំធេងពីលើនោះទៀត។"},{"id":41,"translation":"តើ(ស្ថានភាពពួកគេ)យ៉ាងដូចម្ដេចទៅនៅពេលដែលយើងនាំមកពីគ្រប់ប្រជាជាតិទាំងអស់នូវសាក្សីម្នាក់(ព្យាការីរបស់ពួកគេ) ហើយយើងក៏បាននាំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកធ្វើជាសាក្សីលើពួកគេ(ប្រជាជាតិរបស់អ្នក)ដែរនោះ?"},{"id":42,"translation":"នាថ្ងៃនោះ(ថ្ងៃបរលោក) ពួកដែលគ្មានជំនឿ និងបានប្រឆាំងនឹងអ្នកនាំសារ ពួកគេមានបំណងចង់ឱ្យខ្លួនឯងក្លាយជាធូលីដី។ ហើយពួកគេមិនអាចលាក់បាំងរឿងអ្វីមួយពីអល់ឡោះឡើយ។"},{"id":43,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំប្រតិបត្តិសឡាតខណៈពេលដែលពួកអ្នកស្រវឹង រហូតទាល់តែពួកអ្នកដឹងនូវអ្វីដែលពួកអ្នកកំពុងនិយាយ ហើយកុំសឡាត(និងកុំចូលម៉ាស្ចិត)ក្នុងពេលដែលពួកអ្នកមានជូនុប លើកលែងតែការដើរកាត់ប៉ុណ្ណោះ រហូតទាល់តែពួកអ្នកងូតទឹកសម្អាតខ្លួនសិន ។ ហើយប្រសិនបើពួកអ្នកមានជំងឺ ឬជាអ្នកដំណើរ ឬក៏នរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោរបង់ ឬក៏ពួកអ្នកបានរួមដំណេកជាមួយភរិយា ហើយពួកអ្នកគ្មានទឹក(ឬមិនអាចប្រើប្រាស់ទឹកបាន)ទេនោះ ចូរពួកអ្នកតាយ៉ាំមុំដោយប្រើដីស្អាត ដោយពួកអ្នកត្រូវជូតមុខ និងដៃរបស់ពួកអ្នក(នឹងដីនោះ)ចុះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។"},{"id":44,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬចំពោះរឿងរ៉ាវរបស់ពួក(យូដា)ដែលគេប្រទានឱ្យពួកគេនូវចំណេះដឹងមួយចំណែកអំពីគម្ពីរ(តាវរ៉ត) តែពួកគេបែរជាប្តូរយកភាពវង្វេង ហើយពួកគេមានបំណងធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)វង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ?"},{"id":45,"translation":"ហើយអល់ឡោះទ្រង់ដឹងបំផុតពីសត្រូវរបស់ពួកអ្នក។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកគាំពារ ហើយក៏គ្រប់គ្រាន់ដែរដែលមានអល់ឡោះជាអ្នកជួយ។"},{"id":46,"translation":"ក្នុងចំណោមពួកយូដា មានអ្នកដែលកែប្រែបន្ទូលរបស់អល់ឡោះជាម្ចាស់ខុសពីកន្លែងដើមរបស់វា(ដែលទ្រង់បានបញ្ចុះមក) ហើយពួកគេនិយាយថា៖ ពួកយើងបានឮហើយ តែពួកយើងមិនគោរពតាមឡើយ (ហើយពួកគេនិយាយទៀតថា)៖ ចូរអ្នកស្ដាប់(សម្តីពួកយើង) ប៉ុន្តែអ្នកបែរជាមិនព្រមស្តាប់ និងប្រើពាក្យ “រ៉អ៊ីណា” ដោយនិយាយបន្លំក្នុងចេតនាប្រមាថមាក់ងាយ(ចំពោះព្យាការី) និងចង់បង្ខូចសាសនាអ៊ីស្លាម។ តែប្រសិនបើពួកគេនិយាយថា៖ “ពួកយើងបានឮហើយ និងបានគោរពតាមហើយ (និងនិយាយថា)៖ សូមអ្នកស្តាប់(សម្តីពួកយើង) ហើយប្រើពាក្យ “អ៊ុនហ្ស៊ុរណា”(ជំនួសវិញ) វាគឺជាការប្រសើរបំផុតសម្រាប់ពួកគេ និងជាពាក្យដែលត្រឹមត្រូវជាង។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ។ ហេតុនេះ ពួកគេមិនមានជំនឿឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។"},{"id":47,"translation":"ឱបណ្ដាអ្នកដែលត្រូវបានគេប្រទានគម្ពីរឱ្យ! ចូរពួកអ្នកមានជំនឿលើអ្វីដែលយើងបានបញ្ចុះមក(ឱ្យព្យាការីមូហាំម៉ាត់)ដើម្បីបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកអ្នក(នៃគម្ពីរតាវរ៉តនិងគម្ពីរអ៊ិញជីល) មុនពេលដែលយើងនឹងបំផ្លាញឥន្ទ្រីយារម្មណ៍ដែលមាននៅលើផ្ទៃមុខ និងបង្វិលវាដាក់ទៅផ្នែកខាងក្រោយវិញ ឬយើងដាក់បណ្ដាសាពួកគេ ដូចដែលយើងបានដាក់បណ្តាសាក្រុមដែលបំពានថ្ងៃសៅរ៍។ ហើយបទបញ្ជារបស់អល់ឡោះ គឺពិតជាត្រូវបានអនុវត្ត។"},{"id":48,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនេះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ រូបគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។"},{"id":49,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬអំពីរឿងរ៉ាវរបស់ពួកដែលលើកសរសើរខ្លួនឯងជាអ្នកស្អាតស្អំនោះ? ផ្ទុយទៅវិញ មានតែអល់ឡោះតែមួយគត់ដែលជាអ្នកធ្វើឱ្យស្អាតស្អំ(ពីបាបកម្ម)ចំពោះជនណាដែលទ្រង់មានចេតនា ហើយពួកគេមិនត្រូវបានគេបំពានបន្តិចណាឡើយ សូម្បីប៉ុនសសៃឆ្មារក៏ដោយ។"},{"id":50,"translation":"ចូរអ្នកមើលចុះ(ឱអ្នកនាំសារមូហាំម៉ាត់) តើពួកគេបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់(ដោយការលើកសរសើរខ្លួនឯង)យ៉ាងដូចម្ដេច? គ្រប់គ្រាន់ហើយដែលទង្វើទាំងនោះជាបាបកម្មដ៏ច្បាស់លាស់។"},{"id":51,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬនូវពួក(យូដា)ដែលគេបានប្រទានចំណេះដឹងមួយផ្នែកនៃគម្ពីរឲ្យពួកគេ តែពួកគេបែរជាមានជំនឿលើព្រះនានាដែលពួកគេយកមកគោរពសក្ការៈផ្សេងពីអល់ឡោះទៅវិញ ហើយពួកគេនិយាយចំពោះពួកគ្មានជំនឿថា៖ ពិតប្រាកដណាស់ ពួកទាំងនេះស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវជាងបណ្ដាអ្នកមានជំនឿទៅទៀត?"},{"id":52,"translation":"ពួកទាំងនោះហើយជាពួកដែលត្រូវបានអល់ឡោះដាក់បណ្តាសាពួកគេ។ ជនណាហើយដែលអល់ឡោះទ្រង់បានដាក់បណ្តាសានោះ គឺអ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនឃើញមានអ្នកដែលជួយគាំពារគេនោះឡើយ។"},{"id":53,"translation":"ឬមួយពួកគេមានចំណែកនៅក្នុងការគ្រប់គ្រងអ្វីមួយ? បើដូច្នោះមែននោះ ពួកគេនឹងមិនផ្ដល់ឱ្យនរណាម្នាក់បន្តិចណាឡើយ។"},{"id":54,"translation":"ឬមួយពួកគេច្រណែននឹងមនុស្សលោក(ព្យាការីមូហាំម៉ាត់ និងបណ្តាមិត្តភក្តិរបស់លោក)ចំពោះអ្វីដែលអល់ឡោះបានប្រទានឱ្យពួកគេនៃក្តីសប្បុរសរបស់ទ្រង់? ហើយជាការពិតណាស់ យើងក៏បានប្រទានឱ្យពូជពង្សព្យាការីអ៊ីព្រហ៊ីមនូវគម្ពីរ និងគតិបណ្ឌិត ហើយយើងក៏បានប្រទានឲ្យពួកគេនូវអំណាចដ៏ធំធេងផងដែរ។"},{"id":55,"translation":"ជាការពិតណាស់ ក្នុងចំណោមពួកគេ(ពួកអះលីគីតាប)មានអ្នកដែលមានជំនឿ ហើយក្នុងចំណោមពួកគេ ក៏មានអ្នកដែលប្រឆាំងនឹងវាផងដែរ។ គ្រប់គ្រាន់ហើយ(សម្រាប់ពួកគេ)នូវនរកជើហាន់ណាំដែលឆេះយ៉ាងសន្ធោសន្ធៅ។"},{"id":56,"translation":"ពិតប្រាកដណាស់ ពួកដែលបានប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់យើងនោះ យើងនឹងបញ្ចូលពួកគេទៅក្នុងភ្លើងនរក។ រាល់ពេលដែលស្បែករបស់ពួកគេបានឆេះខ្លោចអស់ យើងនឹងផ្លាស់ប្ដូរស្បែកផ្សេងទៀតឱ្យពួកគេដើម្បីឱ្យពួកគេភ្លក់នូវទណ្ឌកម្ម(ជាបន្តទៀត)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":57,"translation":"ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេនឹងស្ថិតនៅទីនោះជាអមតៈ។ នៅក្នុងនោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន ហើយយើងនឹងបញ្ចូលពួកគេទៅក្នុងម្លប់ដ៏ត្រឈឹងត្រឈៃ។"},{"id":58,"translation":"ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបង្គាប់ប្រើពួកអ្នកឱ្យប្រគល់បញ្ញើទាំងឡាយ(ដែលគេផ្ញើ)ឱ្យទៅម្ចាស់ដើមរបស់គេវិញ។ ហើយនៅពេលដែលពួកអ្នកកាត់ក្ដីរវាងមនុស្សលោក ចូរពួកអ្នកកាត់ក្ដី(ឱ្យពួកគេ)ដោយយុត្តិធម៌។ ពិតប្រាកណាស់ ជាការប្រសើរបំផុតដែលអល់ឡោះទ្រង់ផ្ដល់ដំបូន្មានដល់ពួកអ្នកចំពោះរឿងនេះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាឮ មហាឃើញបំផុត។"},{"id":59,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងចូរពួកអ្នកប្រតិបត្តិតាមអ្នកនាំសារ ហើយនិងមេដឹកនាំរបស់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកខ្វែងគំនិតគ្នាពីបញ្ហាអ្វីមួយ ចូរពួកអ្នកត្រឡប់បញ្ហានោះទៅកាន់អល់ឡោះ(គម្ពីរគួរអាន) និងអ្នកនាំសារ(ស៊ុណ្ណះ) ប្រសិនបើពួកអ្នកពិតជាមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ នោះជាការប្រសើរ និងទទួលបានលទ្ធផលចុងក្រោយដ៏ល្អផងដែរ។"},{"id":60,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬពួកដែលអះអាងថា ជាការពិតណាស់ ពួកគេពិតជាមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះមកឱ្យអ្នក និង(មានជំនឿ)ចំពោះអ្វីដែលគេបានបញ្ចុះឱ្យអ្នក(នាំសារ)ជំនាន់មុនអ្នក ដោយពួកគេមានបំណងចង់ប្រគល់ការកាត់ក្ដីទៅឲ្យតហ្គូត ខណៈដែលពួកគេត្រូវបានគេ(អល់ឡោះ)បង្គាប់ប្រើឱ្យប្រឆាំងនឹងវា។ ហើយស្ហៃតនមានបំណងចង់ឱ្យពួកគេវង្វេងយ៉ាងសែនឆ្ងាយ។"},{"id":61,"translation":"ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះមក និងមករកអ្នកនាំសារ នោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួកគេបែរចេញពីអ្នកទាំងស្អប់ខ្ពើម។"},{"id":62,"translation":"តើ(ស្ថានភាពពួកពុតត្បុត)យ៉ាងដូចម្ដេច នៅពេលដែលមានគ្រោះអាក្រក់បានកើតឡើងចំពោះពួកគេដោយសារតែអ្វីដែលពួកគេបានសាងនោះ? បន្ទាប់មក ពួកគេនឹងមករកអ្នកដោយពួកគេស្បថនឹងអល់ឡោះជាម្ចាស់ថា៖ ពួកយើងគ្មានបំណងអ្វីក្រៅពីភាពល្អប្រសើរ និងការត្រូវរ៉ូវគ្នាវិញតែប៉ុណ្ណោះ។"},{"id":63,"translation":"ពួកទាំងនោះហើយដែលអល់ឡោះដឹងនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេចុះ និងត្រូវដាស់រំឭកពួកគេ ហើយចូរអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសម្ដីណាដែលមានប្រសិទ្ធិភាពបំផុត។"},{"id":64,"translation":"ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ឡើយ លើកលែងតែដើម្បីឱ្យគេ(មនុស្សលោក)ប្រតិបត្តិតាមគាត់ដោយការអនុញ្ញាតពីអល់ឡោះ។ ហើយបើនៅពេលដែលពួកគេបានបំពានលើខ្លួនឯង ហើយពួកគេបានមកជួបអ្នកខណៈដែលអ្នកនៅមានជីវិត ដោយពួកគេសុំការអភ័យទោសពីអល់ឡោះ ហើយអ្នកនាំសារក៏បានជួយសុំអភ័យទោសឱ្យពួកគេដែរនោះ ពិតណាស់ពួកគេពិតជានឹងឃើញថា អល់ឡោះជាម្ចាស់គឺជាអ្នកទទួលនូវការសារភាពកំហុស និងមហាអាណិតស្រលាញ់បំផុត។"},{"id":65,"translation":"មិនដូច្នោះឡើយ សូមស្បថនឹងព្រះជាម្ចាស់របស់អ្នក! ពួកគេមិនមានជំនឿ(ពិតប្រាកដ)ឡើយ លុះត្រាតែពួកគេប្រគល់ឲ្យអ្នកកាត់ក្ដីនូវរាល់ការខ្វែងគំនិតគ្នារវាងពួកគេ ក្រោយមក ពួកគេគ្មានការចង្អៀតចង្អល់នៅក្នុងចិត្តចំពោះអ្វីដែលអ្នកបានវិនិច្ឆ័យ ហើយពួកគេទទួលយកដោយការពេញចិត្ត។"},{"id":66,"translation":"ហើយជាការពិតណាស់ ប្រសិនបើយើងដាក់បទបញ្ជាលើពួកគេ(ពួកពុតត្បុត)ថា៖ ចូរពួកអ្នកសម្លាប់ខ្លួនឯង ឬចាកចេញពីលំនៅដ្ឋានរបស់ពួកអ្នក នោះពួកគេនឹងមិនធ្វើតាមបទបញ្ជា(របស់យើង)នោះឡើយ លើកលែងតែមួយចំនួនតូចនៃពួកគេប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេធ្វើតាមអ្វីដែលគេបានដាស់រំឭកពួកគេនោះ គឺល្អប្រសើរសម្រាប់ពួកគេ និងធ្វើឱ្យជំនឿរបស់ពួកគេកាន់តែរឹងមាំថែមទៀត។"},{"id":67,"translation":"បើដូច្នោះ យើងពិតជានឹងប្រទានឱ្យពួកគេនូវផលបុណ្យដ៏ធំធេងបំផុតអំពីយើង។"},{"id":68,"translation":"ហើយយើងពិតជានឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":69,"translation":"ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសារ ជាការពិតណាស់ អ្នកទាំងនោះពួកគេនឹងស្ថិតនៅជាមួយបណ្តាអ្នកដែលអល់ឡោះបានប្រទានឧបការគុណឱ្យពួកគេ ដូចជាបណ្ដាព្យាការី បណ្ដាអ្នកជឿតាមព្យាការី បណ្ដាអ្នកពលី និងបណ្ដាអ្នកសាងកុសលទាំងឡាយ។ អ្នកទាំងនោះហើយគឺជាកល្យាណមិត្តដ៏ល្អបំផុត។"},{"id":70,"translation":"ទាំងនោះ គឺជាការប្រោសប្រទានពីអល់ឡោះជាម្ចាស់។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកមហាដឹងបំផុត។"},{"id":71,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នករៀបចំខ្លួនដោយប្រុងប្រយ័ត្ន(ពីសត្រូវ) ហើយចូរពួកអ្នកចេញទៅប្រយុទ្ធម្ដងមួយក្រុមៗ ឬក៏ចេញទៅប្រយុទ្ធទាំងអស់គ្នាតែម្ដង។"},{"id":72,"translation":"ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកអ្នក(ឱបណ្តាជនមូស្លីមទាំងឡាយ) គឺមានអ្នកដែលអល់អែល(ក្នុងការចេញច្បាំ)។ ហើយប្រសិនបើពួកអ្នកទទួលរងគ្រោះថ្នាក់ណាមួយ គេនឹងនិយាយថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានប្រោសប្រទានដល់ខ្ញុំ ខណៈដែលខ្ញុំមិនបានទៅចូលរួមជាមួយពួកគេ។"},{"id":73,"translation":"តែប្រសិនបើពួកអ្នក(ឱជនមូស្លីមទាំងឡាយ)ទទួលបានការប្រោសប្រទានពីអល់ឡោះវិញនោះ គេពិតជានឹងនិយាយចេញមក ហាក់ដូចជារវាងពួកអ្នកនឹងរូបគេគ្មានមនោសញ្ចេតនាអ្វីនឹងគ្នាសោះថា៖ ខ្ញុំសោកស្ដាយណាស់! ប្រសិនបើខ្ញុំស្ថិតនៅជាមួយពួកគេនោះ ខ្ញុំពិតជានឹងទទួលបានជោគជ័យដ៏ធំធេង(ដូចពួកគេ)ជាមិនខាន។"},{"id":74,"translation":"ដូច្នេះ ចូរឱ្យបណ្ដាអ្នកដែលយកជីវិតលោកិយប្ដូរយកថ្ងៃបរលោកនោះធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះចុះ។ ហើយជនណាដែលធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ហើយត្រូវបានគេសម្លាប់ ឬទទួលបរាជ័យនោះ ពិតណាស់ យើងនឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេងបំផុត(ឋានសួគ៌)។"},{"id":75,"translation":"តើហេតុអ្វីបានជាពួកអ្នក(អ្នកមានជំនឿ)មិនធ្វើសង្គ្រាម ក្នុងមាគ៌ារបស់អល់ឡោះ និង(ជួយសង្គ្រោះ)ពួកដែលទន់ខ្សោយ ក្នុងចំណោមបុរសនិងស្ដ្រី ហើយនិងកេ្មងៗដែលពួកគេកំពុងតែបួងសួងថាៈ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ. សូមព្រះអង្គមេត្ដា ជួយសង្គ្រោះយើងខ្ញុំចេញពីភូមិស្រុក(ម៉ាក្កះ)នេះ ដែលអ្នករស់នៅទីនេះជាពួកបំពានផងចុះ ហើយសូមព្រះអង្គមេត្ដាប្រទានដល់យើងខ្ញុំនូវអ្នកគាំពារកិច្ចការរបស់យើងខ្ញុំពីព្រះអង្គ ហើយនិង(ប្រទាន)អ្នកជួយដល់យើងខ្ញុំពីព្រះអង្គផងចុះ។"},{"id":76,"translation":"បណ្ដាអ្នកដែលមានជំនឿ គឺពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ។ រីឯពួកគ្មានជំនឿវិញ ពួកគេប្រយុទ្ធក្នុងមាគ៌ាតហ្គូត។ ហេតុនេះ ចូរពួកអ្នកប្រយុទ្ធប្រឆាំងនឹងបក្សពួករបស់ស្ហៃតនចុះ។ ជាការពិតណាស់ ល្បិចកលរបស់ស្ហៃតនគឺទន់ខ្សោយបំផុត។"},{"id":77,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬពីរឿងរ៉ាវរបស់អ្នកដែលគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នក(ពីការធ្វើសង្គ្រាម) ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់(មុនពេលដែលគេបានដាក់កាតព្វកិច្ចឱ្យធ្វើសង្គ្រាម)។ តែនៅពេលដែលគេបានដាក់កាតព្វកិច្ចលើពួកគេឱ្យធ្វើសង្គ្រាម ស្រាប់តែមួយក្រុមក្នុងចំណោមពួកគេមានការភ័យខ្លាចចំពោះមនុស្សលោកបីដូចជាពួកគេខ្លាចអល់ឡោះ ឬខ្លាំងជាងខ្លាចអល់ឡោះទៅទៀត ហើយពួកគេបាននិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ហេតុអ្វីបានជាព្រះអង្គដាក់កាតព្វកិច្ចសង្គ្រាមមកលើយើងខ្ញុំ? ហេតុអ្វីបានជាព្រះអង្គមិនពន្យារពេលបន្តិចទៀតដល់យើងខ្ញុំ(ដើម្បីបានរីករាយនឹងជីវិតលោកិយសិន)? ចូរអ្នកពោលទៅកាន់ពួកគេថា៖ ការត្រេកត្រអាលក្នុងលោកិយនេះ គឺតិចតួចបំផុត។ រីឯថ្ងៃបរលោកវិញ គឺប្រសើរបំផុតសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះជាម្ចាស់) ហើយពួកអ្នកមិនត្រូវបានគេបំពានឡើយ សូម្បីតែបន្តិច។"},{"id":78,"translation":"ទោះបីជាពួកអ្នកនៅទីកន្លែងណាក៏ដោយ ក៏សេចក្ដីស្លាប់នឹងទៅដល់ពួកអ្នកដែរ សូម្បីតែពួកអ្នកស្ថិតនៅក្នុងវិមានដែលត្រូវបានស្ថាបនាយ៉ាងរឹងមាំក៏ដោយ។ ហើយប្រសិនបើពួកគេ(ពួកពុតត្បុត)ទទួលបានប្រការល្អ ពួកគេនិយាយថា៖ នេះគឺមកពីអល់ឡោះ។ តែប្រសិនបើពួកគេទទួលបានប្រការអាក្រក់វិញ ពួកគេនិយាយថា៖ នេះគឺមកពីអ្នក។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រការទាំងនោះ គឺមកពីអល់ឡោះជាម្ចាស់ទាំងអស់។ តើហេតុអ្វីបានជាក្រុមទាំងនោះ ហាក់ដូចជាពួកគេមិនយល់ពីពាក្យសម្ដី(ដែលអ្នកនិយាយ)បែបនេះ?"},{"id":79,"translation":"អ្វីដែលអ្នក(ឱកូនចៅអាហ្ទាំ)ទទួលបាននៃប្រការល្អ គឺមកពីអល់ឡោះជាម្ចាស់។ ហើយអ្វីដែលអ្នកទទួលបាននៃប្រការអាក្រក់ គឺមកពីខ្លួនអ្នកផ្ទាល់។ ហើយជាការពិតណាស់ យើងបានតែងតាំងអ្នក(ឱព្យាការីមូហាំម៉ាត់)ជាអ្នកនាំសារម្នាក់សម្រាប់មនុស្សលោក។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាសាក្សី។"},{"id":80,"translation":"ជនណាដែលប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) គឺរូបគេពិតជាបានគោរពប្រតិបត្តិតាមអល់ឡោះ។ ជនណាហើយដែលងាកចេញ(ពីការប្រតិបត្តិតាមអ្នក) ជាការពិតណាស់ យើងមិនបានតែងតាំងអ្នកជាអ្នកឃ្លាំមើល(ពួកគេ)ឡើយ។"},{"id":81,"translation":"ហើយពួកគេ(ពួកពុតត្បុត)និយាយថា៖ ពួកយើងប្រតិបត្តិតាម(អ្នក)។ តែនៅពេលដែលពួកគេបានចាកចេញពីអ្នកវិញ ក្រុមមួយក្នុងចំណោមពួកគេបានរៀបចំផែនការយ៉ាងសម្ងាត់ផ្ទុយពីអ្វីដែលគេនិយាយទៅវិញ។ ហើយអល់ឡោះទ្រង់នឹងកត់ត្រានូវអ្វី(ផែនការអាក្រក់)ដែលពួកគេរៀបចំ។ ហេតុនេះ ចូរអ្នកងាកចេញពីពួកគេ ហើយប្រគល់ការទុកចិត្តចំពោះអល់ឡោះចុះ។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកត្រូវបានគេផ្ដល់ទំនុកចិត្ត។"},{"id":82,"translation":"ហេតុអ្វីបានជាពួកគេមិនត្រិះរិះពិចារណាពីគម្ពីរគួរអាន? ហើយប្រសិនបើវាមកពីអ្នកផ្សេងក្រៅពីអល់ឡោះវិញនោះ ពួកគេប្រាកដជានឹងឃើញមានការខ្វែងគំនិតគ្នាជាច្រើននៅក្នុងវាជាមិនខាន។"},{"id":83,"translation":"ហើយនៅពេលដែលព័ត៌មានស្ដីពីសុវត្ថិភាព(របស់អ្នកមូស្លីម) ឬព័ត៌មានពីការភ័យខ្លាចបានមកដល់ពួកគេ(ពួកពុតត្បុត) ពួកគេផ្សព្វផ្សាយវាភ្លាម(ទាំងដែលមិនទាន់ដឹងថា តើព័ត៌មាននោះពិតឬមិនពិត)។ តែប្រសិនបើពួកគេផ្តល់ព័ត៌មាននោះទៅកាន់អ្នកនាំសារ និងទៅកាន់មេដឹកវិញនោះ អ្នកដែលមានការយល់ដឹងពីបញ្ហានោះក្នុងចំណោមពួកគេប្រាកដជានឹងដឹងជាមិនខាន(ថាតើត្រូវធ្វើដូចម្តេចចំពោះព័ត៌មាននោះ)។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះមកលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) និងក្ដីមេត្តាករុណារបស់ទ្រង់ទេនោះ ពួកអ្នកប្រាកដជានឹងដើរតាមស្ហៃតនជាមិនខាន លើកលែងតែមួយចំនួនតូចបុណ្ណោះ។"},{"id":84,"translation":"ដូចនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះចុះ។ អ្នកមិនត្រូវបានគេដាក់បន្ទុកលើអ្នកដទៃក្រៅពីខ្លួនឯងឡើយ។ ហើយចូរអ្នកជំរុញបណ្តាអ្នកដែលមានជំនឿ(ឱ្យប្រយុទ្ធក្នុងមាគ៌ាអល់ឡោះ)។ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងទប់ស្កាត់អំណាចរបស់ពួកគ្មានជំនឿ។ ហើយអល់ឡោះជាអ្នកមានអានុភាពខ្លាំងក្លា និងជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":85,"translation":"ជនណាហើយដែលធ្វើអន្តរាគមន៍នូវប្រការល្អណាមួយ គេនឹងទទួលបានចំណែក(ផលបុណ្យ)អំពីវា។ ហើយជនណាដែលធ្វើអន្តរាគមន៍នូវប្រការអាក្រក់ណាមួយ គេក៏នឹងទទួលបានចំណែក(បាបកម្ម)អំពីវាដូចគ្នា។ ហើយអល់ឡោះជាសាក្សីលើរាល់អ្វីៗទាំងអស់។"},{"id":86,"translation":"ហើយនៅពេលដែលមាននរណាម្នាក់ស្វាគមន៍(ឱ្យសាឡាម)លើពួកអ្នក ចូរពួកអ្នកស្វាគមន៍(តបសាឡាម)វិញឱ្យល្អជាងនោះ ឬដូចអ្វីដែលគេបានស្វាគមន៍។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជម្រះនូវរាល់អ្វីៗទាំងអស់។"},{"id":87,"translation":"អល់ឡោះ(តែមួយគត់) គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ពិតជានឹងប្រមូលផ្ដុំពួកអ្នក(ទាំងអស់គ្នា)នៅថ្ងៃបរលោកដោយគ្មានការសង្ស័យចំពោះវាឡើយ។ ហើយគ្មានពាក្យសម្ដីនរណាម្នាក់ដែលពិតជាងបន្ទូលរបស់អល់ឡោះនោះឡើយ។"},{"id":88,"translation":"តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មានបញ្ហាអ្វីទើបធ្វើឱ្យពួកអ្នកបែកបាក់ជាពីរក្រុមនៅក្នុងរឿងរបស់ពួកពុតត្បុតនោះ? អល់ឡោះជាម្ចាស់បានត្រឡប់ពួកគេ(ទៅរកភាពគ្មានជំនឿ និងភាពវង្វេង)ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត។ តើពួកអ្នកចង់ផ្តល់ការចង្អុលបង្ហាញដល់អ្នកដែលអល់ឡោះធ្វើឲ្យវង្វេងឬ? ជនណាដែលអល់ឡោះធ្វើឱ្យវង្វេងហើយនោះ អ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនឃើញមានផ្លូវណាមួយសម្រាប់គេឡើយ។"},{"id":89,"translation":"ពួកគេ(ពួកពុតត្បុត)ប្រាថ្នាថា ប្រសិនបើពួកអ្នកប្រឆាំងដូចដែលពួកគេបានប្រឆាំងដែរនោះ ពួកអ្នកនឹងមានភាពស្មើគ្នានឹងពួកគេដែរ។ ដូចនេះ ចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារឱ្យសោះ លុះត្រាតែពួកគេភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ។ តែប្រសិនបើពួកគេងាកចេញ ចូរពួកអ្នកចាប់ពួកគេ និងសម្លាប់ពួកគេនៅទីណាក៏ដោយដែលពួកអ្នកជួបពួកគេ។ ហើយចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារ និងជាអ្នកជួយ(ពួកអ្នក)ឱ្យសោះ។"},{"id":90,"translation":"លើកលែងតែអ្នកដែលភ្ជាប់ខ្លួនជាមួយនឹងក្រុមមួយដែលរវាងពួកអ្នក(អ្នកមានជំនឿ)និងពួកគេមានកិច្ចព្រមព្រៀងជាមួយគ្នា ឬក៏ពួកដែលបានមកជួបពួកអ្នក ខណៈដែលចិត្តរបស់ពួកគេមានការធុញថប់ដោយពួកគេមិនចង់ធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក ហើយក៏មិនចង់ធ្វើសង្គ្រាមប្រឆាំងនឹងក្រុមរបស់ពួកគេដែរ។ ហើយប្រសិនបើអល់ឡោះជាម្ចាស់មានចេតនា ទ្រង់ពិតជានឹងធ្វើឱ្យពួកគេត្រួតត្រាលើពួកអ្នក ពេលនោះពួកគេនឹងធ្វើសង្គ្រាមឈ្នះពួកអ្នកជាមិនខាន។ តែប្រសិនបើពួកគេបានដកថយ ដោយមិនធ្វើសង្គ្រាមជាមួយពួកអ្នក និងធ្វើការចរចាសន្តិភាពជាមួយពួកអ្នក ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបើកផ្លូវ(មិនអនុញ្ញាត)ឱ្យពួកអ្នកធ្វើអ្វីទៅលើពួកគេឡើយ។"},{"id":91,"translation":"ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នឹងជួបប្រទះមួយក្រុមផ្សេងទៀត(នៃពួកគេ)មានបំណងចង់បានសុវត្ថិភាពពីពួកអ្នក និងចង់បានសុវត្ថិភាពពីក្រុមរបស់ពួកគេដែរ។ រាល់ពេលដែលពួកគេត្រូវបានគេអំពាវនាវទៅរកភាពវឹកវរ(ប្រឆាំងនឹងអល់ឡោះ និងធ្វើស្ហ៊ុិរិកចំពោះទ្រង់) ពួកគេទទួលវាយ៉ាងលឿន។ ពិតប្រាកដណាស់ ប្រសិនបើពួកគេមិនព្រមដកថយ មិនព្រមចរចារសន្តិភាពជាមួយពួកអ្នក និងមិនបញ្ឈប់ការធ្វើសង្គ្រាមប្រឆាំងជាមួយពួកអ្នកទេនោះ ចូរពួកអ្នកចាប់ខ្លួនពួកគេ និងសម្លាប់ពួកគេចុះនៅគ្រប់ទីកន្លែងណាក៏ដោយដែលពួកអ្នកជួបពួកគេ។ ពួកទាំងនោះហើយ យើងបានផ្ដល់ហេតុផលយ៉ាងច្បាស់លាស់ឱ្យពួកអ្នកទៅលើពួកគេ(អាចចាប់ខ្លួន ឬសម្លាប់ពួកគេ)។"},{"id":92,"translation":"អ្នកមានជំនឿមិនត្រូវសម្លាប់អ្នកមានជំនឿដូចគ្នាឡើយ លើកលែងតែដោយអចេតនាប៉ុណ្ណោះ។ ហើយជនណាសម្លាប់អ្នកមានជំនឿដោយអចេតនា គេត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព និងត្រូវបង់ពិន័យឱ្យទៅគ្រួសារជនរងគ្រោះ លើកលែងតែពួកគេ(គ្រួសារជនរងគ្រោះ)មានការអធ្យាស្រ័យ។ ហើយប្រសិនបើជនរងគ្រោះស្ថិតក្នុងក្រុមសត្រូវរបស់ពួកអ្នក តែរូបគេជាអ្នកមានជំនឿ ចាំបាច់ទៅលើឃាតករត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព។ ហើយប្រសិនបើជនរងគ្រោះ ស្ថិតក្នុងក្រុមមួយដែលរវាងពួកអ្នកនិងពួកគេមានកិច្ចព្រមព្រៀងសន្តិភាពនឹងគ្នា(តែមិនមែនជាអ្នកមានជំនឿ) គឺត្រូវបង់ពិន័យទៅឱ្យគ្រួសារជនរងគ្រោះ និងត្រូវដោះលែងទាសីដែលមានជំនឿម្នាក់ឱ្យមានសេរីភាព។ តែប្រសិនបើគេគ្មានលទ្ធភាព គឺគេត្រូវបួសពីរខែជាប់គ្នា ជាការទទួលសារភាពកំហុសពីអល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។"},{"id":93,"translation":"ជនណាហើយដែលបានសម្លាប់អ្នកមានជំនឿម្នាក់ដោយចេតនា ការតបស្នងចំពោះជននោះ គឺនរកជើហាន់ណាំដោយគេត្រូវស្ថិតនៅក្នុងនោះជាអមតៈ ព្រមទាំងទទួលនូវការខឹងសម្បាពីអល់ឡោះ និងបណ្តាសាពីទ្រង់។ ហើយទ្រង់បានរៀបចំសម្រាប់គេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":94,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! កាលណាពួកអ្នកចេញដំណើរទៅធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់លាស់។ ហើយចូរពួកអ្នកកុំនិយាយទៅកាន់អ្នកដែលបានបង្ហាញដល់ពួកអ្នកពីភាពជាអ៊ីស្លាមរបស់គេថា៖ “អ្នកពុំមែនជាអ្នកដែលមានជំនឿនោះទេ” ដោយស្វែងរកផលប្រយោជន៍លោកិយឲ្យសោះ ពីព្រោះនៅជាមួយអល់ឡោះជាម្ចាស់ គឺមានទ្រព្យជ័យភណ្ឌដ៏ច្រើនលើសលប់។ ក៏ដូចនោះដែរ កាលពីមុន ពួកអ្នកក៏ធ្លាប់(លាក់បាំងសេចក្តីជំនឿរបស់ខ្លួន)បែបនោះដែរ។ ពេលនោះអល់ឡោះជាម្ចាស់ក៏បានប្រោសប្រទានដល់ពួកអ្នក(នូវសាសនាអ៊ីស្លាម)។ ហេតុនេះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់លាស់(មុនសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតនូវអ្វីដែលដែលពួកអ្នកប្រព្រឹត្ត។"},{"id":95,"translation":"មិនស្មើគ្មានោះទេរវាងបណ្តាអ្នកមានជំនឿដែលមិនបានចេញទៅប្រយុទ្ធ ហើយនិងបណ្តាអ្នក(មានជំនឿ)ដែលបានចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះដោយ(លះបង់ទាំង)ទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេនោះ លើកលែងតែអ្នកដែលច្បាប់អនុគ្រោះឱ្យប៉ុណ្ណោះ។ អល់ឡោះបានប្រទានឱ្យបណ្ដាអ្នកដែលតស៊ូដោយ(លះបង់)ទ្រព្យសម្បត្តិនិងខ្លួនបា្រណរបស់ពួកគេនូវឋានៈខ្ពង់ខ្ពស់ជាងបណ្ដាអ្នកដែលមិនបានចេញទៅប្រយុទ្ធ។ ហើយគេទាំងពីរ(ទាំងអ្នកដែលបានចេញទៅប្រយុទ្ធ និងអ្នកដែលច្បាប់អនុគ្រោះឲ្យ) អល់ឡោះបានសន្យានូវប្រការល្អ(ដល់ពួកគេ)។ តែអល់ឡោះទ្រង់ប្រទានឱ្យបណ្ដាអ្នកដែលចេញទៅប្រយុទ្ធដោយទ្រង់ផ្ដល់ឱ្យពួកគេនូវផលបុណ្យដ៏ធំធេងលើសពីបណ្ដាអ្នកដែលមិនបានចេញទៅប្រយុទ្ធ។"},{"id":96,"translation":"ផលបុណ្យនេះ មានកម្រិតខ្ពស់ទាប(ជាងគ្នា) និងការអភ័យទោស ព្រមទាំងក្តីមេត្តាករុណាអំពីទ្រង់ដល់ពួកគេ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":97,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលម៉ាឡាអ៊ីកាត់បានដកយកជីវិតពួកគេខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯង ពួកគេ(ម៉ាឡាអ៊ីកាត់)នឹងសួរថា៖ តើពួកអ្នកធ្លាប់ស្ថិតក្នុងស្ថានភាពដូចម្តេច? ពួកគេឆ្លើយថា៖ ពួកយើងធ្លាប់ជាអ្នកទន់ខ្សោយនៅលើផែនដី។ ពួកគេសួរទៀតថា៖ តើផែនដីរបស់អល់ឡោះមិនមានភាពធំទូលាយសម្រាប់ឱ្យពួកអ្នកភៀសខ្លួនចេញទេឬ? ពួកទាំងនោះ ទីជម្រករបស់ពួកគេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។"},{"id":98,"translation":"លើកលែងតែអ្នកដែលទន់ខ្សោយក្នុងចំណោមបុរស ឬស្រ្តី ឬក្មេងតូចៗដែលគ្មានលទ្ធភាពការពារខ្លួន(ពីការបំពាននិងការគៀបសង្កត់) និងមិនស្គាល់ផ្លូវ(ដើម្បីគេចពីការគៀបសង្កត់)ប៉ុណ្ណោះ។"},{"id":99,"translation":"ជាការពិតណាស់ អ្នកទាំងនោះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងអធ្យាស្រ័យដល់ពួកគេ។ ហើយអល់ឡោះមហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។"},{"id":100,"translation":"ហើយជនណាដែលបានភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះជាម្ចាស់នោះ គេនឹងជួបប្រទះនៅលើទឹកដីដែលគេបានភៀសខ្លួនទៅកាន់នោះនូវការផ្លាស់ប្តូរជាច្រើន និងលាភសក្ការៈដ៏សម្បូរបែប។ ហើយជនណាដែលចាកចេញពីលំនៅដ្ឋានរបស់ខ្លួនក្នុងនាមជាអ្នកភៀសខ្លួនដើម្បីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ក្រោយមក គេក៏ទទួលមរណៈភាព(ក្នុងពេលធ្វើដំណើរ)នោះ ពិតប្រាកដណាស់ ផលបុណ្យរបស់គេ គឺស្ថិតនៅលើអល់ឡោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":101,"translation":"ហើយនៅពេលដែលពួកអ្នក(បណ្តាអ្នកមានជំនឿ)ធ្វើដំណើរនៅលើផែនដីនេះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកក្នុងការបង្រួមសឡាត(ដែលមានបួនរ៉ក្អាត់ មកត្រឹមពីររ៉ក្អាត់)នោះ ប្រសិនបើពួកអ្នកខ្លាចពួកដែលប្រឆាំងវាយប្រហារមកលើពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះ ពួកគេគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។"},{"id":102,"translation":"ហើយកាលណាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ស្ថិតក្នុងចំណោមពួកគេ(ក្នុងពេលកំពុងប្រយុទ្ធនឹងសត្រូវ) ហើយអ្នកចង់ដឹកនាំពួកគេសឡាតនោះ ចូរឲ្យមួយក្រុមក្នុងចំណោមពួកគេឈរសឡាតជាមួយអ្នក ហើយចូរឱ្យពួកគេកាន់អាវុធរបស់ពួកគេ(ជាប់នឹងខ្លួន)។ នៅពេលដែលពួកគេ(ក្រុមទីមួយ)បានស៊ូជោតហើយនោះ ចូរឱ្យពួកគេនៅពីក្រោយខ្នងពួកអ្នក ហើយឱ្យមួយក្រុមទៀតដែលមិនទាន់បានសឡាតនោះ ឱ្យពួកគេចូលមកសឡាតជាមួយអ្នក ហើយចូរឱ្យពួកគេប្រុងប្រយ័ត្ន(ចំពោះសត្រូវ) ព្រមទាំងកាន់អាវុធជាប់នឹងខ្លួនពួកគេ(ជានិច្ច)។ ពួកសត្រូវមានបំណងចង់ឱ្យពួកអ្នកធ្វេសប្រហែសពីសព្វាវុធ និងសម្ភារៈសឹកផ្សេងៗរបស់ពួកអ្នក (ខណៈពេលដែលពួកអ្នកកំពុងសឡាត) ដើម្បីពួកគេវាយសង្រ្គប់មកលើពួកអ្នកតែម្តង។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកដែលមិនកាន់អាវុធជាប់ខ្លួនប្រសិនបើពួកអ្នកជួបនឹងភ្លៀង ឬក៏ពួកអ្នកមានជំងឺនោះ តែពួកអ្នកត្រូវប្រកាន់ការប្រុងប្រយ័ត្ន(ជានិច្ច)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានរៀបចំសម្រាប់ពួកដែលប្រឆាំងនោះនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។"},{"id":103,"translation":"ហើយនៅពេលដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បំពេញកាតព្វកិច្ចសឡាតរួចរាល់ហើយនោះ ចូរពួកអ្នករំឭកទៅចំពោះអល់ឡោះទាំងពេលឈរ ពេលអង្គុយ និងនៅពេលដែលពួកអ្នកទម្រេតខ្លួន។ ហើយនៅពេលដែលពួកអ្នកមានភាពនឹងនរឡើងវិញហើយនោះ ចូរពួកអ្នកប្រតិបត្តិសឡាត(ឱ្យបានពេញលេញដូចធម្មតា)។ ពិតប្រាកដណាស់ការសឡាត គឺជាកាតព្វកិច្ចមួយដែលគេបានដាក់ទៅលើបណ្ដាអ្នកមានជំនឿដោយមានពេលវេលាកំណត់ច្បាស់លាស់។"},{"id":104,"translation":"ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំទន់ខ្សោយក្នុងការប្រឈមមុខជាមួយនឹងក្រុម(ដែលប្រឆាំង)ឱ្យសោះ។ ប្រសិនបើពួកអ្នកទទួលរងការឈឺចាប់ ពិតប្រាកដណាស់ ពួកគេក៏ទទួលការឈឺចាប់ដូចដែលពួកអ្នកឈឺចាប់ដែរ។ តែពួកអ្នកមានសង្ឃឹមចំពោះអល់ឡោះនូវអ្វីដែលពួកគេមិនមានសង្ឃឹមឡើយ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។"},{"id":105,"translation":"ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលពោរពេញទៅដោយសេចក្តីពិតដើម្បីឱ្យអ្នកកាត់សេចក្ដីរវាងមនុស្សលោកទៅតាមអ្វីដែលអល់ឡោះបានបង្រៀនអ្នក។ ហើយចំពោះពួកដែលក្បត់នឹងទំនុកចិត្តនោះ ចូរអ្នកកុំការពារពួកគេឱ្យសោះ។"},{"id":106,"translation":"ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":107,"translation":"ហើយចូរអ្នកកុំការពារបុគ្គលដែលក្បត់ខ្លួនឯងឱ្យសោះ។ ហើយអល់ឡោះមិនស្រលាញ់ពួកដែលតែងតែក្បត់ និងសាងបាបកម្មនោះឡើយ។"},{"id":108,"translation":"ពួកគេអាចលាក់បាំងពីមនុស្សលោកបាន តែពួកគេមិនអាចលាក់បាំងពីអល់ឡោះជាម្ចាស់បានឡើយ ព្រោះទ្រង់នៅជាមួយពួកគេ(ជានិច្ច) ខណៈពេលដែលពួកគេរៀបចំគម្រោងសម្ងាត់នៃពាក្យសម្តីដែលទ្រង់មិនពេញចិត្ត។ ហើយអល់ឡោះទ្រង់ដឹងជ្រួតជ្រាបបំផុតចំពោះអ្វីដែលពួកគេប្រព្រឹត្ត។"},{"id":109,"translation":"ពួកអ្នកជាពួកដែលបានជួយការពារពួកគេ(ពួកក្បត់)នៅក្នុងជីវិតលោកិយនេះ។ ដូចនេះ តើអ្នកណាដែលអាចការពារពួកគេនៅចំពោះអល់ឡោះជាម្ចាស់នាថ្ងៃបរលោក? ឬមួយមានអ្នកដែលអាចគាំពារពួកគេនាថ្ងៃនោះបាន?!"},{"id":110,"translation":"ហើយជនណាដែលបានប្រព្រឹត្តអំពើអាក្រក់អ្វីមួយ ឬបំពានលើខ្លួនឯង ក្រោយមក គេបានសុំការអភ័យទោសពីអល់ឡោះជាម្ចាស់នោះ គេនឹងឃើញថា អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":111,"translation":"ហើយជនណាដែលបានប្រព្រឹត្តទង្វើបាបកម្ម តាមពិតទណ្ឌកម្មរបស់គេនឹងធ្លាក់ទៅលើខ្លួនឯងប៉ុណ្ណោះ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។"},{"id":112,"translation":"ហើយជនណាដែលបានប្រព្រឹត្តកំហុសឆ្គង(ដោយអចេតនា) ឬសាងបាបកម្មអ្វីមួយដោយចេតនា ក្រោយមក គេទម្លាក់កំហុសនោះទៅលើអ្នកដែលគ្មានកំហុស ពិតប្រាកដណាស់ គេនឹងស្ពាយនូវការមួលបង្កាច់ និងបាបកម្មយ៉ាងជាក់ច្បាស់។"},{"id":113,"translation":"ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះមកលើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងក្តីមេត្តាករុណារបស់ទ្រង់ទេនោះ ប្រាកដជាក្រុមមួយក្នុងចំណោមពួកគេនឹងធ្វើឱ្យអ្នកវង្វេងពីការពិតជាមិនខាន។ ប៉ុន្តែពួកគេមិនបានធ្វើឱ្យ(នរណាម្នាក់)វង្វេង ក្រៅតែពីខ្លួនឯងប៉ុណ្ណោះ។ ហើយពួកគេមិនអាចបង្កគ្រោះថ្នាក់ដល់អ្នកអ្វីបន្តិចណាឡើយ។ ហើយអល់ឡោះបានបញ្ចុះមកឱ្យអ្នកនូវគម្ពីរ(គួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ) ព្រមទាំងបានបង្រៀនអ្នកនូវអ្វីដែលអ្នកមិនធ្លាប់បានដឹង។ ហើយការប្រោសប្រទានរបស់អល់ឡោះមកចំពោះអ្នក គឺធំធេងបំផុត។"},{"id":114,"translation":"ការខ្សឹបខ្សៀវគ្នាច្រើនរវាងពួកគេនោះ គឺមិនមានភាពល្អប្រសើរឡើយ លើកលែងតែអ្នកដែលប្រើឱ្យបរិច្ចាគទាន ឬប្រើគេឱ្យធ្វើអំពើល្អ ឬប្រើឲ្យផ្សះផ្សាគ្នារវាងមនុស្សលោកប៉ុណ្ណោះ។ ហើយជនណាដែលធ្វើដូច្នោះដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះនោះ យើងនឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេង។"},{"id":115,"translation":"ហើយជនណាដែលបដិសេធនឹងអ្នកនាំសារក្រោយពីការចង្អុលបង្ហាញបានបញ្ជាក់ច្បាស់ដល់គេ ហើយគេនៅតែដើរតាមមាគ៌ាផ្សេងពីមាគ៌ារបស់អ្នកមានជំនឿទៀតនោះ យើងនឹងទុកគេចោលជាមួយអ្វីដែលគេបានជ្រើសរើសនោះ ហើយយើងនឹងបញ្ចូលគេទៅក្នុងឋាននរកជើហាន់ណាំ ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។"},{"id":116,"translation":"ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនអភ័យទោសឱ្យអ្នកដែលធ្វើស្ហុិរិក(ពហុទេពនិយម)នឹងទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឲ្យចំពោះបាបកម្មផ្សេងពីនេះចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះ គេពិតជាបានវង្វេងដ៏សែនឆ្ងាយ(ពីមាគ៌ាដ៏ត្រឹមត្រូវ)។"},{"id":117,"translation":"ពួកគេមិនបួងសួងសុំពីអ្នកណាផ្សេងក្រៅអល់ឡោះជាម្ចាស់ឡើយ លើកលែងតែរូបបដិមាករប៉ុណ្ណោះ។ ហើយពួកគេក៏មិនបួងសួងសុំពីនរណាក្រៅពីស្ហៃតនដែលប្រឆាំងនោះដែរ។"},{"id":118,"translation":"អល់ឡោះបានដាក់បណ្តាសាវា(ស្ហៃតន)។ ហើយវាបាននិយាយថា៖ ខ្ញុំពិតជានឹងយកមួយចំណែកជាក់លាក់នៃបណ្តាខ្ញុំបម្រើរបស់ទ្រង់(ឱ្យងាកចេញពីការពិត)ជាមិនខាន។"},{"id":119,"translation":"ខ្ញុំប្រាកដជានឹងធ្វើឲ្យពួកគេវង្វេង និងបោកបញ្ឆោតពួកគេ ហើយខ្ញុំប្រាកដជានឹងប្រើពួកគេឱ្យកាត់ស្លឹកត្រចៀកសត្វពាហនៈមិនខានឡើយ ហើយខ្ញុំក៏ប្រាកដជានឹងប្រើឱ្យពួកគេផ្លាស់ប្ដូរការបង្កើតរបស់អល់ឡោះផងដែរ។ ជនណាដែលយកស្ហៃតនធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះនោះ ពិតប្រាកដណាស់ គេពិតជានឹងទទួលនូវការខាតបង់មួយយ៉ាងច្បាស់លាស់។"},{"id":120,"translation":"វាបានសន្យាជាមួយពួកគេ(ពួកដែលដើរតាមវា) និងបញ្ឆោតពួកគេឱ្យរវើរវាយ។ ហើយស្ហៃតនមិនបានសន្យាអ្វីជាមួយពួកគេក្រៅពីការបោកបញ្ឆោតនោះឡើយ។"},{"id":121,"translation":"ពួកទាំងនោះហើយដែលទីជម្រករបស់ពួកគេ គឺនរកជើហាន់ណាំ ហើយពួកគេគ្មានផ្លូវណាដែលអាចគេចចេញពីវាបានឡើយ។"},{"id":122,"translation":"ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសល យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ការសន្យារបស់អល់ឡោះគឺជាការពិត ហើយក៏គ្មាននរណាម្នាក់ដែលនិយាយពាក្យពិតជាងអល់ឡោះនោះដែរ។"},{"id":123,"translation":"កិច្ចការនោះមិនអាស្រ័យលើការស្រមើស្រមៃរបស់ពួកអ្នក(អ្នកមានជំនឿ)ឡើយ ហើយក៏មិនមែនអាស្រ័យលើការស្រមើស្រមៃរបស់ពួកអះលីគីតាបនោះដែរ។ ជនណាដែលសាងនូវទង្វើអាក្រក់ គេនឹងតបស្នងផលអាក្រក់ដល់រូបគេ ហើយគេនឹងមិនឃើញមានអ្នកគាំពារ និងអ្នកជួយដល់រូបគេក្រៅពីអល់ឡោះឡើយ។"},{"id":124,"translation":"ហើយជនណាដែលបានសាងទង្វើកុសល មិនថាបុរសឬស្ត្រី ហើយគេជាអ្នកមានជំនឿទៀតនោះ ពិតប្រាកដណាស់ ពួកគេនឹងបានចូលឋានសួគ៌ ហើយពួកគេនឹងមិនត្រូវបានគេបំពានសូម្បីតែបន្តិចនោះឡើយ។"},{"id":125,"translation":"ហើយគ្មាននរណាម្នាក់ដែលល្អក្នុងសាសនាជាងអ្នកដែលបានប្រគល់ខ្លួនរបស់គេទៅចំពោះអល់ឡោះ ហើយរូបគេជាមនុស្សល្អ ព្រមទាំងដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីម(សាសនាឥស្លាម)ដោយចិត្តស្មោះសនោះឡើយ។ ហើយអល់ឡោះទ្រង់បានជ្រើសយកព្យាការីអ៊ីព្រហ៊ីមធ្វើជាអ្នកជំនិត(របស់ទ្រង់)។"},{"id":126,"translation":"ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះទ្រង់ជ្រួតជ្រាបលើអ្វីៗទាំងអស់។"},{"id":127,"translation":"ហើយពួកគេនឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យបកស្រាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រី។ ចូរអ្នកពោលថា: អល់ឡោះនឹងបំភ្លឺដល់ពួកអ្នកអំពីរឿងរបស់ពួកនាង ហើយនិងអ្វីដែលគេបានសូត្រប្រាប់ពួកអ្នកនៅក្នុងគម្ពីរគួរអានពាក់ព័ន្ធនឹងក្មេងស្រីកំព្រាទាំងឡាយ ដែលពួកអ្នកមិនបានផ្ដល់ឲ្យពួកនាងនូវអ្វីដែលគេបានកំណត់ឲ្យពួកនាង ហើយពួកអ្នកក៏គ្មានបំណងរៀបការជាមួយពួកនាងនោះដែរ។ (ហើយទ្រង់នឹងបំភ្លឺដល់ពួកអ្នកផងដែរ)ពាក់ព័ន្ធនឹងកុមារដែលមានភាពទន់ខ្សោយ និងការដែលពួកអ្នកត្រូវបំពេញកាតព្វកិច្ចចំពោះក្មេងកំព្រាដោយភាពយុត្តិធម៌។ ហើយអ្វីក៏ដោយដែលពួកអ្នកបានធ្វើអំពីប្រការល្អនោះ ពិតប្រាកដណាស់អល់ឡោះទ្រង់ដឹងបំផុតចំពោះវា។"},{"id":128,"translation":"ហើយប្រសិនបើស្ត្រី(ជាភរិយា)មានការបារម្ភខ្លាច(កើតមាន)នូវការស្អប់ខ្ពើម ឬការមិនពេញចិត្តចំពោះនាងពីសំណាក់ស្វាមីរបស់នាងនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេទាំងពីរក្នុងការផ្សះផ្សា ហើយការផ្សះផ្សានោះ វាល្អប្រសើរសម្រាប់គេទាំងពីរ(ជាងការលែងលះ)។ ជាការពិតណាស់ ចិត្តរបស់មនុស្សតែងតែមានភាពកំណាញ់ តែប្រសិនបើពួកអ្នកធ្វើល្អ និងកោតខ្លាចអល់ឡោះនោះ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":129,"translation":"ហើយពួកអ្នក(ឱស្វាមីទាំងឡាយ)មិនអាចផ្ដល់ភាពយុត្តិធម៌រវាងបណ្ដាភរិយាទាំងឡាយនោះឡើយ បើទោះបីជាពួកអ្នកព្យាយាមយ៉ាងណាក៏ដោយ។ តែពួកអ្នកកុំលម្អៀងម្ខាងៗ(ស្រលាញ់ភរិយាណាម្នាក់)ហួសហេតុពេក ដោយពួកអ្នកទុកពួកនាងដូចវត្ថុដែលគេព្យួរចោល។ ហើយប្រសិនបើពួកអ្នកផ្សះផ្សាគ្នា និងកោតខ្លាចអល់ឡោះនោះ ពិតប្រាកណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":130,"translation":"តែប្រសិនបើគេទាំងពីរបែកបាក់គ្នា(លែងលះ)នោះ អល់ឡោះជាម្ចាស់នឹងផ្តល់ឱ្យម្នាក់ៗក្នុងចំណោមគេទាំងពីរមានភាពគ្រប់គ្រាន់ដោយការប្រោសប្រទានរបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់មហាវិសេសវិសាល មហាគតិបណ្ឌិតបំផុត។"},{"id":131,"translation":"ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយពិតប្រាកដណាស់ យើងបានដាក់បទបញ្ជាចំពោះពួកដែលគេផ្តល់គម្ពីរឲ្យមុនពួកអ្នក និងចំពោះពួកអ្នកឲ្យកោតខ្លាចអល់ឡោះ។ តែប្រសិនបើពួកអ្នកប្រឆាំងវិញនោះ ជាការពិតណាស់ អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយទ្រង់មហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។"},{"id":132,"translation":"ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកដែលត្រូវគេផ្ដល់ទំនុកចិត្ត។"},{"id":133,"translation":"ប្រសិនបើទ្រង់មានចេតនានោះ ទ្រង់នឹងបំផ្លាញពួកអ្នកជាមិនខាន ឱមនុស្សលោកទាំងឡាយ ហើយទ្រង់នឹងបង្កើតក្រុមផ្សេងទៀត(មកជំនួសវិញ)។ ហើយអល់ឡោះទ្រង់មានអានុភាពបំផុតលើរឿងនោះ។"},{"id":134,"translation":"ជនណាដែលចង់បានតែផលបុណ្យក្នុងលោកិយនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យទាំងក្នុងលោកិយ និងបរលោក។ ហើយអល់ឡោះមហាឮ មហាឃើញបំផុត។"},{"id":135,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរតាំងខ្លួនជាអ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ក្នុងនាមជាអ្នកធ្វើសាក្សីសម្រាប់អល់ឡោះ សូម្បីតែចំពោះខ្លួនឯង ឬឪពុកម្ដាយរបស់ពួកអ្នក ឬសាច់ញាតិពួកអ្នកខ្លួនឯងក៏ដោយ។ បើទោះគេជាអ្នកក្រីក្រ ឬជាអ្នកមានក៏ដោយ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអាទិភាពជាងគេទាំងពីរទៅទៀត។ ដូច្នេះ ចូរពួកអ្នកកុំដើរតាមទំនើងចិត្តដែលធ្វើឲ្យពួកអ្នកឃ្លាតឆ្ងាយពីភាពយុត្តិធម៌។ ហើយប្រសិនបើពួកអ្នកកែប្រែ(ការពិតក្នុងការធ្វើសាក្សី) ឬពួកអ្នកបដិសេធ(មិនព្រមធ្វើសាក្សី)វិញនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":136,"translation":"ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកមានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងគម្ពីរ(គួរអាន)ដែលទ្រង់បានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ព្រមទាំងគម្ពីរដែលទ្រង់បានបញ្ចុះកាលពីមុន។ ហើយជនណាដែលគ្មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ បណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយនិងថ្ងៃបរលោកនោះ ជាការពិតណាស់ រូបគេពិតជាបានចាកឆ្ងាយបំផុត(ពីមាគ៌ាដែលត្រឹមត្រូវ)។"},{"id":137,"translation":"ពិតប្រាកដណាស់ ពួកដែលមានជំនឿ ក្រោយមកពួកគេគ្មានជំនឿ ក្រោយមកពួកគេមានជំនឿវិញ ក្រោយមកទៀត ពួកគេបែរជាគ្មានជំនឿវិញទៀត បន្ទាប់មកពួកគេកាន់តែបន្ថែមនូវភាពគ្មានជំនឿនោះ អល់ឡោះជាម្ចាស់នឹងមិនអភ័យទោសដល់ពួកគេឡើយ ហើយទ្រង់ក៏មិនចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ា(ដ៏ត្រឹមត្រូវ)នោះដែរ។"},{"id":138,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងដល់ពួកពុតត្បុតថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":139,"translation":"គឺពួកគេដែលយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារផ្សេងពីបណ្ដាអ្នកដែលមានជំនឿ។ តើពួកគេស្វែងរកភាពខ្លាំងក្លាពីពួកទាំងនោះ(ពួកគ្មានជំនឿ)ឬ? ពិតប្រាកដណាស់ ភាពខ្លាំងក្លាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។"},{"id":140,"translation":"ហើយពិតប្រាកដណាស់ ទ្រង់បានបញ្ចុះទៅលើពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)នៅក្នុងគម្ពីរ(គួរអាន)ថា៖ ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកស្តាប់ឮបណ្តាវាក្យខណ្ឌរបស់អល់ឡោះត្រូវបានគេបដិសេធនិងសើចចំអកចំពោះវានោះ ចូរពួកអ្នកកុំអង្គុយជាមួយពួកគេ លុះត្រាតែពួកគេលើកទៅនិយាយរឿងផ្សេងក្រៅពីរឿងនោះ។ ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកបន្តការអង្គុយជាមួយពួកគេ ពួកអ្នកក៏ដូចពួកគេដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងប្រមូលផ្ដុំពួកពុតត្បុត និងពួកគ្មានជំនឿដាក់ក្នុងឋាននរកជើហាន់ណាំទាំងអស់គ្នា។"},{"id":141,"translation":"គឺពួក(ពុតត្បុត)ដែលកំពុងរង់ចាំមើលនូវអ្វីដែលនឹងកើតឡើងចំពោះពួកអ្នក។ ប្រសិនបើពួកអ្នកទទួលបានជ័យជម្នះពីអល់ឡោះ ពួកគេនិយាយថា៖ “តើពួកយើងមិនបានស្ថិតក្នុងចំណោមពួកអ្នកទេឬ?” តែនៅពេលដែលពួកគ្មានជំនឿទទួលបានជ័យជម្នះវិញ ពួកគេនិយាយថា៖ “តើពួកយើងមិនបានជួយរៀបចំកិច្ចការរបស់ពួកអ្នក និងការពារពួកអ្នកពីបណ្តាអ្នកដែលមានជំនឿទេឬ?” ពិតណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្ដីរវាងពួកអ្នកនៅថ្ងៃបរលោក។ ហើយទ្រង់នឹងមិនឱ្យពួកដែលគ្មានជំនឿមានភស្តុតាងណាមួយមកដាក់បន្ទុកលើអ្នកមានជំនឿជាដាច់ខាត។"},{"id":142,"translation":"ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះកំពុងតែបោកបញ្ឆោតអល់ឡោះជាម្ចាស់ ប៉ុន្តែទ្រង់ទៅវិញទេដែលជាអ្នកបោកបញ្ឆោតពួកគេនោះ។ ហើយនៅពេលដែលពួកគេក្រោកឈរសឡាត គឺពួកគេក្រោកឈរទាំងខ្ជិលច្រអូសក្នុងគោលបំណងចង់ឲ្យមនុស្សលោកឃើញប៉ុណ្ណោះ។ ហើយពួកគេមិនរំឭកចំពោះអល់ឡោះជាម្ចាស់ឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។"},{"id":143,"translation":"ពួកគេ មានការស្ទាក់ស្ទើររវាងក្រុមទាំងពីរនោះ ដោយពួកគេមិនស្ថិតក្នុងចំណោមក្រុមនេះ(ក្រុមអ្នកមានជំនឿ) ហើយក៏មិនស្ថិតក្នុងចំណោមក្រុមនោះ(ក្រុមពួកគ្មានជំនឿ)នោះដែរ។ ជនណាហើយដែលអល់ឡោះធ្វើឱ្យគេវង្វេងហើយនោះ គឺអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមានផ្លូវណាមួយសម្រាប់គេនោះឡើយ។"},{"id":144,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកពួកគ្មានជំនឿនឹងអល់ឡោះធ្វើជាអ្នកគាំពារផ្សេងពីបណ្ដាអ្នកមានជំនឿឱ្យសោះ។ តើពួកអ្នកចង់បង្កើតភស្តុតាងដ៏ច្បាស់លាស់មួយសម្រាប់ឱ្យអល់ឡោះដាក់បន្ទុកលើពួកអ្នកឬ?"},{"id":145,"translation":"ពិតប្រាកដណាស់ពួកពុតត្បុត គឺស្ថិតនៅបាតក្រោមបង្អស់នៃឋាននរក។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនឃើញមានអ្នកជួយពួកគេនោះឡើយ។"},{"id":146,"translation":"លើកលែងតែអ្នកដែលបានសារភាពកំហុស និងកែប្រែ(ទង្វើរបស់ពួកគេ) ហើយប្រកាន់ខ្ជាប់នឹងកិច្ចសន្យា(បទបញ្ជា)របស់អល់ឡោះ ព្រមទាំងមានចិត្តស្មោះសនឹងសាសនារបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ពិតណាស់ អ្នកទាំងនោះហើយដែលស្ថិតនៅជាមួយបណ្ដាអ្នកមានជំនឿ។ ហើយអល់ឡោះនឹងប្រទានឱ្យបណ្ដាអ្នកដែលមានជំនឿនូវផលបុណ្យដ៏ធំធេង។"},{"id":147,"translation":"អល់ឡោះជាម្ចាស់មិនត្រូវការដាក់ទណ្ឌកម្មពួកអ្នកនោះទេប្រសិនបើពួកអ្នកបានដឹងគុណ និងមានជំនឿ(ចំពោះទ្រង់)នោះ។ ហើយអល់ឡោះមហាដឹងគុណ មហាជ្រួតជ្រាបបំផុត។"},{"id":148,"translation":"អល់ឡោះជាម្ចាស់ទ្រង់មិនពេញចិត្តចំពោះការលាតត្រដាងនូវពាក្យសម្តីអាក្រក់ឡើយ លើកលែងតែអ្នកដែលត្រូវបានគេបំពានប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។"},{"id":149,"translation":"ប្រសិនបើពួកអ្នកបង្ហាញនូវប្រការល្អ ឬលាក់បាំងវា(មិនចង់ឱ្យអ្នកដទៃដឹង) ឬក៏អត់ឱនឱ្យអ្នកដែលបានធ្វើអាក្រក់មកលើខ្លួននោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអធ្យាស្រ័យ និងមានអានុភាពបំផុត។"},{"id":150,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេចង់បែងចែករវាងអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់ ហើយពួកគេនិយាយថា៖ “ពួកយើងជឿលើអ្នកនាំសារខ្លះ ហើយបដិសេធអ្នកនាំសារខ្លះទៀត” ព្រមទាំងចង់ប្រកាន់យកផ្លូវមួយរវាងប្រការនោះ។"},{"id":151,"translation":"ពួកទាំងនោះ គឺជាពួកដែលគ្មានជំនឿយ៉ាងពិតប្រាកដ។ ហើយយើងបានរៀបចំសម្រាប់ពួកដែលគ្មានជំនឿនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។"},{"id":152,"translation":"រីឯបណ្តាអ្នកដែលមានជំនឿលើអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកគេមិនបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគាត់ទេនោះ អ្នកទាំងនោះទ្រង់នឹងប្រទានដល់ពួកគេនូវផលបុណ្យរបស់ពួកគេ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":153,"translation":"ពួកអះលីគីតាបនឹងសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បញ្ចុះគម្ពីរមួយក្បាលពីលើមេឃឲ្យពួកគេ។ ជាការពិតណាស់ ពួកគេបានសុំពីព្យាការីមូសានូវរឿងដែលធំធេងជាងនេះទៅទៀត ដោយពួកគេនិយាយថា៖ សូមអល់ឡោះជាម្ចាស់បង្ហាញខ្លួនឱ្យពួកយើងបានឃើញទ្រង់ផ្ទាល់នឹងភ្នែកផង។ ពេលនោះ រន្ទះក៏បានបាញ់ពួកគេព្រោះតែការបំពានរបស់ពួកគេ។ បន្ទាប់មក ពួកគេបានយករូបសំណាក់កូនគោ(មកគោរពសក្ការៈ)ក្រោយពីភស្តុតាងដ៏ច្បាស់លាស់ជាច្រើនបានមកដល់ពួកគេហើយនោះ។ ក្រោយមក យើងក៏បានអធ្យាស្រ័យ(ដល់ពួកគេ)ចំពោះរឿងនោះទៀត។ ហើយយើងបានប្រទានដល់ព្យាការីមូសានូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់។"},{"id":154,"translation":"ហើយយើង(អល់ឡោះ)បានលើកភ្នំតួរដាក់ពីលើពួកគេដោយការដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកគេ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកអ្នកចូលតាមទ្វារ(ទីក្រុងយេរូសាឡឹម)ដោយឱនក្បាលចុះ។ ហើយយើងក៏បានមានបន្ទូលទៅកាន់ពួកគេទៀតថា៖ ចូរពួកអ្នកកុំបំពាន(ដោយចេញទៅនេសាទ)នៅថ្ងៃសៅរ៍ឱ្យសោះ។ ហើយយើងបានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់បំផុតទៅលើពួកគេ។"},{"id":155,"translation":"(ហើយយើងបានដាក់បណ្តាសាពួកគេ)ដោយសារតែពួកគេបានក្បត់កិច្ចសន្យារបស់ពួកគេ និងដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ ព្រមទាំងការដែលពួកគេសម្លាប់ព្យាការីជាច្រើនដោយមិនត្រឹមត្រូវ ហើយនិងដោយសារតែពាក្យសម្តីរបស់ពួកគេដែលនិយាយថា៖ ដួងចិត្តរបស់ពួកយើងមានគម្រប(បិទជិត)។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់បានបោះត្រាភ្ជិតទៅលើដួងចិត្ត(របស់ពួកគេ)ដោយសារតែការប្រឆាំងរបស់ពួកគេ។ ដូច្នេះ ពួកគេគ្មានជំនឿឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។"},{"id":156,"translation":"ហើយ(យើងបានដាក់បណ្តាសាពួកគេផងដែរ)ដោយសារតែភាពគ្មានជំនឿរបស់ពួកគេ និងការនិយាយចោទប្រកាន់របស់ពួកគេទៅលើម៉ារយ៉ាំ(នាងម៉ារី)នូវការមួលបង្កាច់យ៉ាងធំធេង(ចោទនាងថាបានប្រព្រឹត្តហ្ស៊ីណា)។"},{"id":157,"translation":"ហើយ(យើងក៏បានដាក់បណ្តាសាពួកគេផងដែរ)ដោយសារតែពាក្យសម្តីរបស់ពួកគេដែលនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានសម្លាប់ម៉ាសៀហ អ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំ (យេស៊ូគ្រឹស្ទ បុត្ររបស់នាងម៉ារី)ដែលជាអ្នកនាំសាររបស់អល់ឡោះ។ តាមពិត ពួកគេមិនបានសម្លាប់គាត់ ហើយក៏មិនបានចងឆ្កាងគាត់នោះដែរ។ ក៏ប៉ុន្តែ គេ(អល់ឡោះ)បានធ្វើឱ្យបុរសម្នាក់ដូចទៅនឹងព្យាការីអ៊ីសាដល់ពួកគេ ហើយពួកគេក៏ចងឆ្កាងបុរសនោះទៅ។ ពិតប្រាកដណាស់ ពួក(យូដា និងពួកគ្រឹស្ទាន)ដែលបានខ្វែងគំនិតគ្នាក្នុងរឿងនោះ ពិតជាស្ថិតក្នុងភាពមន្ទិលសង្ស័យអំពីវា។ ពួកគេមិនបានដឹងច្បាស់អំពីរឿងនេះឡើយ ក្រៅតែពីតាមការស្មានប៉ុណ្ណោះ ហើយពួកគេក៏មិនបានសម្លាប់គាត់(ព្យាការីអ៊ីសា)យ៉ាងច្បាស់ប្រាកដនោះដែរ។"},{"id":158,"translation":"ផ្ទុយទៅវិញ អល់ឡោះបានលើកគាត់ទៅកាន់ទ្រង់។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":159,"translation":"ហើយពួកអះលីគីតាប(ទាំងអស់)នឹងមានជំនឿចំពោះគាត់មុនពេលគាត់ទទួលមរណភាព(ក្រោយពីគាត់ត្រឡប់មកផែនដីវិញ)។ ហើយនៅថ្ងៃបរលោក គាត់នឹងធ្វើជាសាក្សីចំពោះពួកគេ។"},{"id":160,"translation":"ពិតប្រាកដណាស់ដោយសារតែការបំពានរបស់ពួកយូដានោះ យើងបានដាក់បម្រាមទៅលើពួកគេ(មិនឱ្យទទួលទាន)នូវចំណីអាហារដែលល្អៗមួយចំនួនដែលគេធ្លាប់បានអនុញ្ញាតឱ្យពួកគេ។ ហើយ(ការហាមឃាត់បែបនេះ)ក៏ដោយសារតែការរារាំងរបស់ពួកគេយ៉ាងច្រើនពីមាគ៌ារបស់អល់ឡោះ។"},{"id":161,"translation":"ហើយក៏ដោយសារតែការពាក់ព័ន្ធរបស់ពួកគេជាមួយនឹងការប្រាក់ ខណៈដែលគេបានហាមឃាត់ពួកគេមិនឱ្យពាក់ព័ន្ធនឹងវា និងដោយសារតែពួកគេស៊ីទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់។ ហើយយើងបានរៀបចំសម្រាប់ពួកដែលគ្មានជំនឿក្នុងចំណោមពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"},{"id":162,"translation":"ក៏ប៉ុន្តែបណ្តាអ្នកដែលមានចំណេះដឹងជ្រៅជ្រះក្នុងចំណោមពួកគេ(ពួកយូដា) និងបណ្តាអ្នកមានជំនឿដែលពួកគេមានជំនឿចំពោះអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះទៅឱ្យអ្នក(ព្យាការីមូហាំម៉ាត់) ហើយនិងអ្វី(គម្ពីរទាំងឡាយ)ដែលគេបញ្ចុះ(ទៅឱ្យបណ្តាអ្នកនាំសារទាំងឡាយ)មុនអ្នក ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ព្រមទាំងមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកទៀតនោះ អ្នកទាំងនោះ យើងនឹងប្រទានឲ្យពួកគេនូវផលបុណ្យដ៏ធំធេង។"},{"id":163,"translation":"ពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហ ហើយនិងបណ្តាព្យាការីជាច្រើនទៀតបន្ទាប់ពីគាត់ផងដែរ។ ហើយយើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប ព្រមទាំងបណ្តាកូនចៅរបស់ព្យាការីយ៉ាក់កូប (ដែលជាព្យាការី) ហើយនិងព្យាការីអ៊ីសា ព្យការីអៃយ៉ូប ព្យាការីយូនុស ព្យាការីហារូន និងព្យាការីស៊ូឡៃម៉ានផងដែរ។ ហើយយើងបានប្រទានឲ្យព្យាការីហ្ទាវូតនូវគម្ពីរហ្សាពួរ។"},{"id":164,"translation":"ហើយ(យើងបានបញ្ជូន)បណ្តាអ្នកនាំសារជាច្រើនដោយយើងបាននិទានពីប្រវត្តិរបស់ពួកគាត់ប្រាប់ដល់អ្នក(នៅក្នុងគម្ពីរគួរអាន)កាលពីមុន ហើយ(យើងក៏បានបញ្ជូន)បណ្តាអ្នកនាំសារជាច្រើនទៀតផងដែរដោយយើងមិនបាននិទានពីប្រវត្តិរបស់ពួកគាត់ប្រាប់ដល់អ្នកឡើយ។ ហើយអល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីមូសាដោយផ្ទាល់។"},{"id":165,"translation":"(យើងបានបញ្ជូន)បណ្តាអ្នកនាំសារជាច្រើនដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកព្រមានបន្លាច ដើម្បីកុំឱ្យមនុស្សលោកមានលេសតវ៉ាចំពោះអល់ឡោះបន្ទាប់ពី(ទ្រង់បានបញ្ជូន)បណ្តាអ្នកនាំសារហើយនោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":166,"translation":"ទោះជាពួកយូដាមិនព្រមមានជំនឿលើអ្នកក៏ដោយ ក៏អល់ឡោះទ្រង់ធ្វើសាក្សីចំពោះភាពត្រឹមត្រូវនៃអ្វី(គម្ពីរគួរអាន)ដែលបានបញ្ចុះទៅឱ្យអ្នកដែរ។ ទ្រង់បានបញ្ចុះវាដោយចំណេះដឹងរបស់ទ្រង់។ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានធ្វើសាក្សីដូចនេះផងដែរ។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាសាក្សី។"},{"id":167,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ និងបានរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះនោះ ជាការពិតណាស់ ពួកគេគឺជាពួកដែលវង្វេងដ៏សែនឆ្ងាយបំផុត។"},{"id":168,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ និងបានបំពាននោះ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឲ្យពួកគេឡើយ ហើយទ្រង់ក៏មិនចង្អុលបង្ហាញផ្លូវ(ដែលអាចរំដោះពួកគេពីទណ្ឌកម្ម)នោះដែរ។"},{"id":169,"translation":"លើកលែងតែផ្លូវ(ដែលនាំទៅកាន់)ឋាននរកជើហាន់ណាំប៉ុណ្ណោះដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ហើយកិច្ចការទាំងនោះ គឺមានភាពងាយស្រួលបំផុតចំពោះអល់ឡោះជាម្ចាស់។"},{"id":170,"translation":"ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អ្នកនាំសារ(មូហាំម៉ាត់)ដែលនាំមកនូវសេចក្តីពិតពីព្រះជាម្ចាស់របស់ពួកអ្នកនោះបានមកដល់ពួកអ្នកហើយ។ ហេតុនេះ ចូរពួកអ្នកមានជំនឿ(ចំពោះអ្វីដែលគាត់បាននាំមកចុះ) វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកប្រឆាំងវិញនោះ ពិតប្រាកដណាស់ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះទ្រង់មហាដឹង មហាគតិបណ្ឌិត។"},{"id":171,"translation":"ឱពួកអះលីគីតាប! ចូរពួកអ្នកកុំជ្រុលនិយម(បំពានព្រំដែនកំណត់)ក្នុងសាសនារបស់ពួកអ្នក ហើយចូរពួកអ្នកកុំនិយាយចោទប្រកាន់ទៅលើអល់ឡោះ ក្រៅពីការពិតឱ្យសោះ។ តាមពិត ម៉ាសៀហ អ៊ីសាកូនប្រុសរបស់ម៉ារីយ៉ាំ គឺជាអ្នកនាំសារម្នាក់របស់អល់ឡោះ និងជាពាក្យបន្ទូលរបស់ទ្រង់ដែលបានបញ្ជូនទៅកាន់ម៉ារយ៉ាំ(នាងម៉ារី) ព្រមទាំងជាវិញ្ញាណមួយពីទ្រង់(ដែលម៉ាឡាអ៊ីកាត់ជីព្រីលបានផ្លុំទៅតាមបទបញ្ជារបស់ទ្រង់)។ ហេតុនេះ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយពួកអ្នកមិនត្រូវនិយាយថា “ព្រះមានបី”(ព្រះត្រីឯក)នោះឡើយ។ ចូរពួកអ្នកបញ្ឈប់(ការនិយាយពាក្យនេះ) វាជាការប្រសើរសម្រាប់ពួកអ្នក។ តាមពិត អល់ឡោះគឺជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈតែមួយគត់។ ទ្រង់មហាបរិសុទ្ធពីការមានបុត្រ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកគាំពារ។"},{"id":172,"translation":"អាល់ម៉ាសៀហ(ព្យាការីអ៊ីសា)មិនដែលបដិសេធថា រូបគាត់ជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់នោះឡើយ ហើយបណ្តាម៉ាឡាអ៊ីកាត់ដែលជាអ្នកជំនិត(របស់អល់ឡោះ)ក៏ដូចគ្នាដែរ។ ជនណាហើយដែលបដិសេធនឹងការគោរពសក្ការៈចំពោះទ្រង់ និងមានភាពក្អេងក្អាង(មិនព្រមគោរពសក្ការៈចំពោះទ្រង់)នោះ ពិតប្រាកដណាស់ ទ្រង់នឹងប្រមូលផ្តុំពួកគេទៅកាន់ទ្រង់ទាំងអស់គ្នា។"},{"id":173,"translation":"រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលវិញនោះ ទ្រង់នឹងប្រទានដល់ពួកគេនូវផលបុណ្យ(ចំពោះទង្វើ)របស់ពួកគេ ហើយទ្រង់នឹងបន្ថែមដល់ពួកគេថែមទៀតដោយក្តីសប្បុរសរបស់ទ្រង់។ រីឯពួកដែលបានបដិសេធ និងមានភាពក្អេងក្អាង(មិនព្រមគោរពសក្ការៈចំពោះទ្រង់)នោះ ជាការពិតណាស់ ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេយ៉ាងឈឺចាប់បំផុត។ ហើយពួកគេនឹងមិនឃើញមានអ្នកគាំពារ និងអ្នកជួយណាសម្រាប់ពួកគេក្រៅពីអល់ឡោះឡើយ។"},{"id":174,"translation":"ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ ភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកហើយ។ ហើយយើងបានបញ្ចុះទៅកាន់ពួកអ្នកនូវពន្លឺដ៏ច្បាស់លាស់បំផុត(គម្ពីរគួរអាន)។"},{"id":175,"translation":"រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយពួកគេប្រកាន់ខ្ជាប់នឹងវា(គម្ពីរគួរអាន) ពិតប្រាកដណាស់ ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងក្តីមេត្តាករុណា(ឋានសួគ៌) និងការប្រោសប្រទានពីទ្រង់។ ហើយទ្រង់នឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":176,"translation":"ពួកគេនឹងសុំឱ្យអ្នកបកស្រាយច្បាប់(ក្នុងរឿងមរតក “សពគ្មានញាតិជួរខ្សែផ្ទាល់”)។ ចូរអ្នកពោលចុះថា៖ អល់ឡោះនឹងបកស្រាយច្បាប់ស្តីពីបញ្ហាមរតកសពគ្មានញាតិជួរខ្សែផ្ទាល់នេះដល់ពួកអ្នកគឺ៖ ប្រសិនបើបុគ្គលម្នាក់បានស្លាប់ដោយគេគ្មានកូន តែគេមានបងប្អូនស្រីម្នាក់ ដូច្នេះ នាងត្រូវទទួលបានមរតកពាក់កណ្តាលនៃទ្រព្យសម្បត្តិដែលសពបានបន្សល់ទុក។ ចំណែកឯបងប្អូនប្រុសរបស់សពម្នាក់ត្រូវទទួលមរតកពីទ្រព្យសម្បត្តិនោះក្នុងលក្ខណៈមិនកំណត់ចំនួននោះឡើយប្រសិនបើសពគ្មានកូន។ ហើយប្រសិនបើសពនោះមានបងប្អូនស្រីលើសពីពីរនាក់ឡើងទៅ គឺសម្រាប់ពួកនាងត្រូវទទួលបានពីរភាគបីនៃមរតក(រួមគ្នា)ដែលសពបានបន្សល់ទុក។ តែប្រសិនបើសពនោះមានបងប្អូនច្រើននាក់ មានទាំងប្រុសទាំងស្រី ដូចនេះសម្រាប់បុរសម្នាក់គឺទទួលបានចំណែកស្មើនឹងចំណែកស្ត្រីពីរនាក់។ អល់ឡោះទ្រង់បញ្ជាក់ដល់ពួកអ្នកដើម្បីកុំឱ្យពួកអ្នកវង្វេង។ ហើយអល់ឡោះទ្រង់មហាដឹងនូវរាល់អ្វីៗទាំងអស់។"}]},{"id":5,"verses":[{"id":1,"translation":"ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកអនុវត្តន៍តាមកិច្ចសន្យាទាំងឡាយ(របស់ពួកអ្នក)។ គេបានអនុញ្ញាតដល់ពួកអ្នកអាចបរិភោគសាច់សត្វពាហនៈទាំងឡាយ(សត្វអូដ្ឋ គោ និងពពែ) លើកលែងតែអ្វីដែលគេនឹងសូត្រប្រាប់ដល់ពួកអ្នក ហើយនិងការបរបាញ់សត្វលើគោកក្នុងពេលដែលពួកអ្នកកំពុងតែស្ថិតក្នុងតំណមអៀសរ៉ម។ ពិតប្រាកដណាស់ អល់ឡោះទ្រង់កាត់សេចក្តីទៅតាមអ្វីដែលទ្រង់មានចេតនា។"},{"id":2,"translation":"ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំល្មើសនឹងអត្តសញ្ញាណទាំងឡាយរបស់អល់ឡោះ។ ហើយចូរពួកអ្នកកុំបំពានក្នុងបណ្តាខែពិសិដ្ឋ(ដោយការធ្វើសង្គ្រាម) កុំល្មើសចំពោះសត្វជំនូន និងសត្វដែលមានពាក់ប្រឡៅក ហើយក៏មិនត្រូវបំពានចំពោះអ្នកទាំងឡាយណាដែលមានបំណងមកពៃតុលហារ៉មដើម្បីស្វែងរកការប្រោសប្រទាន និងការពេញចិត្តពីព្រះជាម្ចាស់របស់ពួកគេនោះដែរ។ នៅពេលណាដែលពួកអ្នកបានបញ្ចប់តំណមអៀហរ៉មហើយនោះ គឺពួកអ្នកអាចបរបាញ់សត្វបាន។ ហើយចូរពួកអ្នកកុំបណ្តោយឱ្យការស្អប់ខ្ពើមចំពោះក្រុមមួយដែលរារាំងពួកអ្នកពីម៉ាស្ជិតអាល់ហារ៉មនោះ ធ្វើឱ្យពួកអ្នកបំពានឱ្យសោះ។ ហើយចូរពួកអ្នក(ឱបណ្តាពួកដែលមានជំនឿ)សហការគ្នាក្នុងការធ្វើនូវទង្វើល្អ និងការកោតខ្លាចអល់ឡោះ តែមិនត្រូវសហការគ្នាលើអំពើបាប និងភាពជាសត្រូវនឹងគ្នាឡើយ។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":3,"translation":"គេ(អល់ឡោះ)បានដាក់បម្រាមទៅលើពួកអ្នក(មិនឱ្យបរិភោគ)សត្វស្លាប់ដោយមិនបានសំឡេះ ឈាម សាច់ជ្រូក និងសត្វដែលគេរំឭកនាមអ្នកផ្សេងក្រៅពីព្រះនាមអល់ឡោះ(នៅពេលសំឡេះ) សត្វស្លាប់ដោយត្រូវគេរឹតក សត្វស្លាប់ដោយការវាយ សត្វស្លាប់ដោយធ្លាក់ពីទីខ្ពស់ សត្វស្លាប់ដោយការជល់គ្នា និងសត្វដែលត្រូវសត្វសាហាវខាំ លើកលែងតែពួកអ្នកសំឡេះវាទាន់(មុននឹងវាស្លាប់) ហើយនិងសត្វដែលគេសំឡេះសម្រាប់សែនចំពោះបដិមាករ។ (ហើយគេក៏ហាមឃាត់ផងដែរចំពោះ)ការទស្សន៍ទាយដោយប្រើព្រួញផ្សងសំណាង។ ទាំងនោះ គឺជាអំពើល្មើស(ចំពោះអល់ឡោះ)។ ថ្ងៃនេះ ពួកគ្មានជំនឿបានអស់សង្ឃឹមពីសាសនារបស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំខ្លាចពួកគេឱ្យសោះ តែពួកអ្នកត្រូវកោតខ្លាចយើងវិញ។ នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងដល់ពួកអ្នក និងបានពេញចិត្តជ្រើសយកអ៊ីស្លាមជាសាសនារបស់ពួកអ្នក។ ចំពោះជនណាដែលកាលៈទេសៈបង្ខំឱ្យបរិភោគសត្វស្លាប់ព្រោះតែភាពស្រេកឃ្លាន ដោយគេគ្មានបំណងប្រព្រឹត្តបាបកម្មទេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":4,"translation":"ពួកគេ(មិត្តភក្តិរបស់អ្នក)នឹងសួរអ្នកថា៖ តើអ្វីខ្លះដែលគេអនុញ្ញាតឱ្យពួកគេ(អាចបរិភោគបាន)? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ អល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតឱ្យពួកអ្នកនូវចំណីអាហារដែលល្អៗ និង(អនុញ្ញាត)ឱ្យបរិភោគសត្វទាំងឡាយដែលទទួលបានពីសត្វប្រមាញ់ដែលពួកអ្នកបង្ហាត់វាឱ្យចេះចាប់សត្វតាមបែបបទដែលអល់ឡោះបានបង្រៀនពួកអ្នក។ ដូចនេះ ចូរពួកអ្នកបរិភោគចុះនូវអ្វីដែលសត្វប្រមាញ់ចាប់បានឱ្យពួកអ្នក ហើយចូរពួកអ្នករំឭកព្រះនាមអល់ឡោះ(សូត្រពិសមិលឡះ)ទៅលើសត្វនោះចុះ។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។"},{"id":5,"translation":"ថ្ងៃនេះ គេ(អល់ឡោះ)បានអនុញ្ញាតឲ្យពួកអ្នកនូវចំណីអាហារដែលល្អៗ។ ចំណីអាហារពួកអះលីគីតាបត្រូវបានអនុញ្ញាតឲ្យពួកអ្នក ហើយចំណីអាហារពួកអ្នក ក៏ត្រូវបានអនុញ្ញាតឱ្យពួកគេ(ដូចគ្នាដែរ)។ ហើយគេអនុញ្ញាតឲ្យពួកអ្នកអាចរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីដែលមានភាពស្អាតស្អំក្នុងចំណោមបណ្តាស្ត្រីដែលមានជំនឿ និងបណ្តាស្ត្រីដែលមានភាពស្អាតស្អំក្នុងចំណោមបណ្តាស្ត្រីនៃពួកដែលគេផ្តល់គម្ពីរឲ្យមុនពួកអ្នក(ពួកអះលីគីតាប) ប្រសិនបើពួកអ្នកបានផ្តល់ប្រាក់ខាន់ស្លាដល់ពួកនាង ខណៈដែលពួកអ្នកជាមនុស្សស្អាតស្អំ ពុំមែនក្នុងគោលបំណងយកពួកនាងធ្វើជាស្រីកំណាន់នោះទេ។ ហើយជនណាដែលប្រឆាំងនឹងសេចក្តីជំនឿនោះ ពិតប្រាកដណាស់ ទង្វើរបស់គេនឹងត្រូវក្លាយជាអសារបង់ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់។"},{"id":6,"translation":"ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! នៅពេលដែលពួកអ្នកមានបំណងចង់ប្រតិបត្តិសឡាត ចូរពួកអ្នកលាងមុខរបស់ពួកអ្នក និងដៃទាំងពីររបស់ពួកអ្នករហូតដល់កែងដៃ ហើយចូរពួកអ្នកជូតក្បាល និងលាងជើងទាំងពីររហូតដល់ភ្នែកគោល។ តែប្រសិនបើពួកអ្នកមានជូនុបវិញនោះ ពួកអ្នកត្រូវងូតទឹក(ជូនុប)។ ហើយប្រសិនបើពួកអ្នកមានជំងឺ ឬស្ថិតក្នុងការធ្វើដំណើរ ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោរបង់ ឬប៉ះពាល់(រួមដំណេក)ជាមួយស្ត្រី តែពួកអ្នកគ្មានទឹក(ដើម្បីជម្រះសម្អាត)ទេនោះ ចូរពួកអ្នកតាយ៉ាំមុមនឹងដីស្អាត ដោយពួកអ្នកត្រូវជូតមុខ និងដៃទាំងពីរ(ត្រឹមកដៃ)របស់ពួកអ្នកនឹងដីនោះចុះ។ អល់ឡោះជាម្ចាស់ទ្រង់មិនចង់ធ្វើឱ្យពួកអ្នកមានការលំបាកឡើយ ក៏ប៉ុន្តែទ្រង់ចង់ជម្រះសម្អាតពួកអ្នក និងដើម្បីជាការបំពេញនូវឧបការគុណរបស់ទ្រង់ចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។"},{"id":7,"translation":"ហើយចូរពួកអ្នកនឹងឃើញនូវឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក និង(នឹងឃើញ)កិច្ចសន្យារបស់ទ្រង់ដែលបានសន្យាជាមួយពួកអ្នក ខណៈដែលពួកអ្នកបាននិយាយថា៖ ពួកយើងបានឮហើយ និងបានគោរពប្រតិបត្តិតាមហើយ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។"},{"id":8,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកតាំងខ្លួនជាអ្នកដែលប្រកាន់ខ្ជាប់នឹងកាតព្វកិច្ចទាំងឡាយរបស់អល់ឡោះ និងតាំងខ្លួនជាសាក្សីដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌។ ហើយចូរកុំបណ្តោយឱ្យការស្អប់ខ្ពើមចំពោះក្រុមមួយធ្វើឱ្យពួកអ្នកបោះបង់នូវភាពយុត្តិធម៌ឱ្យសោះ។ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ វាគឺជិតបំផុតទៅកាន់ការកោតខ្លាច។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":9,"translation":"អល់ឡោះជាម្ចាស់បានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនូវការអភ័យទោស និងផលបុណ្យដ៏ធំធេងបំផុត។"},{"id":10,"translation":"រីឯពួកដែលគ្មានជំនឿ ព្រមទាំងបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើងវិញនោះ ពួកទាំងនោះហើយគឺជាពួកនរកជើហ៊ីម។"},{"id":11,"translation":"ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកនឹងឃើញដល់ឧបការគុណទាំងឡាយរបស់អល់ឡោះ(ដែលទ្រង់បានប្រទាន)ដល់ពួកអ្នក នៅពេលដែលក្រុមមួយមានបំណងវាយប្រហារពួកអ្នកដោយដៃរបស់ពួកគេ តែអល់ឡោះបានរារាំងដៃពួកគេពីពួកអ្នក។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ហើយចូរឱ្យបណ្តាអ្នកដែលមានជំនឿទាំងឡាយប្រគល់ការទុកចិត្តលើអល់ឡោះចុះ។"},{"id":12,"translation":"ហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើអម្បូរអ៊ីស្រាអែល ហើយយើងបានចាត់តាំងមនុស្សចំនួនដប់ពីរនាក់ក្នុងចំណោមពួកគេធ្វើជាមេដឹកនាំ។ អល់ឡោះបានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នក(ដោយការជួយនិងការគាំពារ) ប្រសិនបើពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់យើង និងលើកតម្កើងពួកគេ ព្រមទាំងពួកអ្នកបានឲ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ប្រសើរនោះ យើងពិតជានឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយរបស់ពួកអ្នក ហើយយើងប្រាកដជានឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ដូច្នេះ ជនណាហើយក្នុងចំណោមពួកអ្នកដែលបានប្រឆាំងបន្ទាប់ពីនោះ ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ។"},{"id":13,"translation":"ជាការពិតណាស់ ដោយសារតែការក្បត់កិច្ចសន្យារបស់ពួកគេនោះហើយ ទើបយើងបានដាក់បណ្តាសាពួកគេ ហើយយើងបានធ្វើឱ្យដួងចិត្តរបស់ពួកគេក្លាយទៅជារឹងរូស។ ពួកគេបានកែប្រែបន្ទូលរបស់អល់ឡោះចេញពីអត្ថន័យដើមរបស់វា ព្រមទាំងបានភ្លេច(បោះបង់)នូវកាតព្វកិច្ចមួយចំនួននៃអ្វីដែលគេបានរំឭកពួកគេអំពីវា។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅតែឃើញទង្វើក្បត់កើតចេញពីពួកគេ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នកអភ័យទោស និងអធ្យាស្រ័យដល់ពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រលាញ់បណ្តាអ្នកដែលធ្វើល្អ។"},{"id":14,"translation":"ហើយយើងក៏បានដាក់កិច្ចសន្យាទៅលើពួកដែលនិយាយថា ពិតណាស់ ពួកយើងគឺជាណាស៏រ៉(សាវ័កព្យាការីអ៊ីសា)ផងដែរ តែពួកគេបានភ្លេច(បោះបង់)នូវកាតព្វកិច្ចមួយចំនួននៃអ្វីដែលគេបានរំឭកពួកគេអំពីវា។ ហើយយើងបានធ្វើឱ្យកើតមាននូវភាពជាសត្រូវ និងការស្អប់ខ្ពើមគ្នាយ៉ាងខ្លាំងរវាងពួកគេរហូតដល់ថ្ងៃបរលោក។ ហើយអល់ឡោះជាម្ចាស់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":15,"translation":"ឱពួកអះលីគីតាប! ពិតប្រាកដណាស់ អ្នកនាំសាររបស់យើង(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដោយគាត់បានបកស្រាយបញ្ជាក់នូវរឿងរ៉ាវជាច្រើនប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានលាក់បាំងពីគម្ពីរ ហើយគាត់ក៏បានអធ្យាស្រ័យយ៉ាងច្រើនផងដែរ។ ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)ដែលជាពន្លឺមួយ និងជាគម្ពីរមួយដែលបញ្ជាក់យ៉ាងច្បាស់មកពីអល់ឡោះនោះ គឺបានមកដល់ពួកអ្នកហើយ។"},{"id":16,"translation":"អល់ឡោះទ្រង់ចង្អុលបង្ហាញតាមរយៈវា(គម្ពីរគួរអាន)ចំពោះជនណាដែលដើរតាមអ្វីដែលទ្រង់ពេញចិត្តឆ្ពោះទៅកាន់មាគ៌ាទាំងឡាយណាដែលមានសន្តិភាព ហើយទ្រង់នឹងបញ្ចេញពួកគេពីភាពងងឹតសូន្យសុងទៅកាន់ពន្លឺដោយការអនុញ្ញាតរបស់ទ្រង់ ព្រមទាំងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":17,"translation":"ជាការពិតណាស់ ពិតជាក្លាយជាពួកគ្មានជំនឿហើយ អ្នកដែលនិយាយថា៖ អល់ឡោះ គឺជាអាល់ម៉ាសៀហ អ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំ នោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើអ្នកណាដែលមានសមត្ថភាពអាចរារាំងអល់ឡោះបាន ប្រសិនបើទ្រង់មានចេតនាចង់បំផ្លាញអាល់ម៉ាសៀហកូនប្រុសរបស់ម៉ារីយ៉ាំ និងម្តាយរបស់គាត់ ព្រមទាំងអ្នកដែលនៅលើផែនដីទាំងអស់នោះ? ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់បង្កើតអ្វីមួយតាមដែលទ្រង់មានចេតនា។ ហើយអល់ឡោះទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":18,"translation":"ទាំងពួកយូដា និងពួកគ្រឹស្ទានសុទ្ធតែបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាបុត្ររបស់អល់ឡោះ និងជាសំណព្វចិត្តរបស់ទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ (បើដូច្នោះមែន)ចុះហេតុអ្វីបានជាទ្រង់ដាក់ទណ្ឌកម្មពួកអ្នកព្រោះតែបាបកម្មរបស់ពួកអ្នក? ផ្ទុយទៅវិញ ពួកអ្នកគ្រាន់តែជាមនុស្សលោកធម្មតាដូចគេឯងប៉ុណ្ណោះ។ ទ្រង់អភ័យទោសដល់ជនណាដែលទ្រង់មានចេតនា ហើយដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយចំពោះទ្រង់(តែមួយគត់) ជាកន្លែងដែលត្រូវវិលត្រឡប់។"},{"id":19,"translation":"ឱពួកអះលីគីតាប! ជាការពិតណាស់ អ្នកនាំសាររបស់យើង(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកអ្នកដើម្បីបញ្ជាក់ដល់ពួកអ្នក ក្រោយពីបានដាច់មួយរយៈពេលនូវការបញ្ជូនបណ្តាអ្នកនាំសារ ដើម្បីកុំឱ្យពួកអ្នកនិយាយដោះសារថា៖ គ្មានអ្នក(នាំសារដែល)ផ្តល់ដំណឹងរីករាយ និងព្រមានបន្លាចបានមកដល់ពួកយើងនោះទេ។ ជាការពិតណាស់ (ឥឡូវនេះ) អ្នកដែលផ្តល់ដំណឹងរីករាយ និងជាអ្នកព្រមានបន្លាច(ពោលគឺអ្នកនាំសារមូហាំម៉ាត់)នោះបានមកដល់ពួកអ្នកហើយ។ ហើយអល់ឡោះទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":20,"translation":"ហើយចូរអ្នកនឹកឃើញ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះ(ដែលទ្រង់បានប្រទាន)ដល់ពួកអ្នក ខណៈដែលទ្រង់បានចាត់បញ្ជូននូវបណ្តាព្យាការីជាច្រើនពីក្នុងចំណោមពួកអ្នក និងបានចាត់តាំងពួកអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រង ព្រមទាំងបានប្រទានឱ្យពួកអ្នកនូវអ្វីដែលទ្រង់មិនដែលប្រទានឱ្យនរណាម្នាក់នៅលើពិភពលោក(នៅក្នុងសម័យកាល)នេះឡើយ។"},{"id":21,"translation":"ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកចូលទៅកាន់ទឹកដីដ៏ស្អាតស្អំ (ទីក្រុងយេរូសាឡឹម)ដែលអល់ឡោះបានកត់ត្រា(សន្យា)ចំពោះពួកអ្នកចុះ ហើយចូរពួកអ្នកកុំចុះចាញ់នៅចំពោះមុខពួកផ្តាច់ការឱ្យសោះ ជាហេតុធ្វើឱ្យពួកអ្នកក្លាយជាពួកដែលខាតបង់។"},{"id":22,"translation":"ពួកគេបានតបថា៖ ឱមូសា! ជាការពិតណាស់ នៅក្នុងទឹកដីនេះ គឺមានមនុស្សមួយក្រុមដែលខ្លាំងពូកែ(ដែលរារាំងពួកយើងមិនឱ្យចូល)។ ដូច្នេះ ពួកយើងនឹងមិនចូលទៅកាន់ទីនោះជាដាច់ខាត លុះត្រាតែពួកគេចាកចេញពីទីនោះសិន។ ប្រសិនបើពួកគេចាកចេញពីទីនោះ ពួកយើងពិតជានឹងចូលទៅ។"},{"id":23,"translation":"មានបុរសពីរនាក់ក្នុងចំណោមអ្នកដែលកោតខ្លាច(ចំពោះអល់ឡោះ)ដែលអល់ឡោះបានប្រទានឧបការគុណដល់គេទាំងពីរបាននិយាយថា៖ ចូរពួកអ្នកសម្រុកចូលទៅកាន់ពួកគេតាមទ្វារ(ក្រុងចុះ)។ នៅពេលដែលពួកអ្នកបានចូលដល់ក្នុងហើយនោះ ពិតណាស់ពួកអ្នកនឹងទទួលបានជ័យជម្នះជាមិនខាន។ ហើយចូរពួកអ្នកប្រគល់ការទុកចិត្តលើអល់ឡោះចុះ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿមែននោះ។"},{"id":24,"translation":"ពួកគេនិយាយថា៖ ឱម៉ូសា!ពិតប្រាកដណាស់ ពួកយើងនឹងមិនចូលក្នុងក្រុងនេះជាដាច់ខាត ដរាបណាពួកគេនៅទីនោះ។ ហេតុនេះ ចូរអ្នក និងព្រះជាម្ចាស់របស់អ្នកចូលទៅ ហើយចូរអ្នកទាំងពីរប្រយុទ្ធ(នឹងពួកទាំងនោះ)ចុះ។ ពិតប្រាកដណាស់ ពួកយើងអង្គុយនៅទីនេះហើយ។"},{"id":25,"translation":"គាត់(ព្យាការីមូសា)បានពោលថា៖ ឱព្រះជាម្ចាស់! រូបខ្ញុំគ្មានអំណាចគ្រប់គ្រងអ្វីក្រៅពីខ្លួនឯង និងបងប្រុសរបស់ខ្ញុំ(ព្យាការីហារូន)នោះឡើយ។ ហេតុនេះ សូមព្រះអង្គមេត្តាបំបែករវាងពួកយើងនិងក្រុមដែលប្រព្រឹត្តល្មើសផងចុះ។"},{"id":26,"translation":"ទ្រង់បានតបថា៖ ពិតប្រាកដណាស់ វា(ទឹកដីដ៏ស្អាតស្អំ)ត្រូវបានហាមឃាត់ចំពោះពួកគេរយៈពេលសែសិបឆ្នាំ។ ពួកគេនឹងវង្វេង(គ្មានគោលដៅ)នៅលើផែនដី។ ហេតុនេះ ចូរអ្នកកុំព្រួយបារម្ភចំពោះក្រុមប្រព្រឹត្តល្មើសឲ្យសោះ។"},{"id":27,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានប្រាប់ពួកគេ(ពួកយូដា)ពីរឿងរ៉ាវកូនប្រុសទាំងពីររបស់ព្យាការីអាហ្ទាំ(គឺក៏ពេល និងហាពេល)ដោយពិតប្រាកដ ខណៈដែលគេទាំងពីរបានធ្វើគួរហ្ពាន(តង្វាយទៅកាន់អល់ឡោះ) តែគេទទួលយក(ការធ្វើគួរហ្ពាន)ពីមនុស្សម្នាក់ក្នុងចំណោមគេទាំងពីរ(ហាពេល) តែគេមិនទទួលយកពីម្នាក់ទៀត(កពេល)ឡើយ។ គេ(កពេល)បាននិយាយថា៖ ខ្ញុំប្រាកដជានឹងសម្លាប់ឯង។ គាត់(ហាពេល)ក៏បានតបវិញថា៖ តាមពិតអល់ឡោះជាម្ចាស់ទ្រង់ទទួលយកតែពីអ្នកដែលកោតខ្លាចប៉ុណ្ណោះ។"},{"id":28,"translation":"ប្រសិនបើអ្នកលើកដៃរបស់អ្នកមកចំពោះខ្ញុំដើម្បីសម្លាប់ខ្ញុំនោះ ខ្ញុំនឹងមិនលើកដៃរបស់ខ្ញុំចំពោះអ្នកដើម្បីសម្លាប់អ្នកវិញនោះឡើយ។ ពិតប្រាកដណាស់ ខ្ញុំកោតខ្លាចអល់ឡោះជាព្រះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។"},{"id":29,"translation":"(គាត់បន្តថា៖) ពិតណាស់ ខ្ញុំចង់ឱ្យបាបកម្មរបស់ខ្ញុំនិងបាបកម្មរបស់អ្នកធ្លាក់ទៅលើអ្នកដែលជាហេតុធ្វើឲ្យអ្នកស្ថិតក្នុងចំណោមពួកឋាននរក។ ហើយនោះគឺជាការតបស្នងចំពោះពួកដែលបំពាន។"},{"id":30,"translation":"ពេលនោះ តណ្ហារបស់គេ(កពេល)បានអូសទាញរូបគេឱ្យសម្លាប់ប្អូនប្រុសរបស់ខ្លួន(ហាពេល)។ ពេលនោះ គេក៏បានសម្លាប់គាត់ ហើយគេក៏ក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលខាតបង់។"},{"id":31,"translation":"ក្រោយមក អល់ឡោះជាម្ចាស់ក៏បានបញ្ជូនសត្វក្អែកមួយក្បាលឱ្យមកកកាយដី(នៅនឹងមុខកពេល)ដើម្បីឱ្យគេឃើញពីរបៀបបិទបាំងខ្លួនប្រាណ(បញ្ចុះសព)ប្អូនប្រុសរបស់គេ។ គេក៏និយាយថា៖ ឱអនិច្ចារូបខ្ញុំ! ហេតុអ្វីបានជាខ្ញុំអសមត្ថភាពមិនអាចធ្វើដូចសត្វក្អែកនេះដើម្បីបិទបាំងខ្លួនប្រាណ(បញ្ចុះសព)ប្អូនប្រុសរបស់ខ្ញុំ? ពេលនោះរូបគេក៏ក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលមានវិប្បដិសារី។"},{"id":32,"translation":"ដោយមូលហេតុនោះហើយទើបយើងបានប្រាប់ដល់អម្បូរអ៊ីស្រាអែលឱ្យបានដឹងថា៖ ជាការពិតណាស់ ជនណាហើយដែលបានសម្លាប់បុគ្គលណាម្នាក់ដោយខុសច្បាប់ ឬបានបង្កវិនាសកម្មនៅលើផែនដី គឺរូបគេហាក់បីដូចជាបានសម្លាប់មនុស្សលោកទាំងអស់ ហើយជនណាដែលសង្គ្រោះជីវិតបុគ្គលម្នាក់ ហាក់បីដូចជាគេបានសង្គ្រោះជីវិតមនុស្សលោកទាំងអស់ដូច្នោះដែរ។ ហើយជាការពិតណាស់ បណ្តាអ្នកនាំសាររបស់យើងបានមកដល់ពួកគេ(អម្បូរអ៊ីស្រាអែល)ដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើន។ តែទោះជាយ៉ាងនេះក្តី ក៏ភាគច្រើននៃពួកគេ គឺជាពួកដែលបំពាននៅលើផែនដីបន្ទាប់ពីនោះដដែល។"},{"id":33,"translation":"តាមពិត ការតបស្នងចំពោះពួកដែលធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងព្យាយាមបង្កវិនាសកម្មនៅលើផែនដីនោះ គឺត្រូវប្រហារជីវិត ឬចងឆ្កាង ឬកាត់ដៃកាត់ជើងរបស់ពួកគេឆ្លាស់គ្នា(កាត់ដៃខាងស្តាំនិងជើងខាងឆ្វេង) ឬក៏និរទេសពួកគេចេញពីស្រុកភូមិ។ នោះគឺជាភាពអាម៉ាស់សម្រាប់ពួកគេនៅក្នុងលោកិយ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":34,"translation":"លើកលែងតែបណ្តាអ្នកដែលបានសារភាពកំហុសមុនពេលដែលពួកអ្នក(មេដឹកនាំ)ចាប់ខ្លួនពួកគេបានប៉ុណ្ណោះ។ ដូច្នេះ ចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":35,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ និងត្រូវស្វែងរកផ្លូវទៅកាន់ទ្រង់ ព្រមទាំងតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។"},{"id":36,"translation":"ជាការពិតណាស់ ពួកដែលគ្មានជំនឿ ប្រសិនបើពួកគេមានកម្មសិទ្ធិលើអ្វីៗទាំងអស់នៅលើផែនដីនេះ និងមានអ្វីដូចនឹងផែនដីនេះ(មកបន្ថែម)ទៀត ដើម្បីពួកគេយកវាទាំងនោះទៅលោះខ្លួនរបស់ពួកគេពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោកក៏ដោយ ក៏គេមិនទទួលយក(ការលោះនោះ)ពីពួកគេដែរ ហើយពួកគេនឹងត្រូវទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":37,"translation":"ពួកគេមានបំណងចង់ចេញពីឋាននរក តែពួកគេមិនអាចចេញពីវាបានឡើយ ហើយពួកគេនឹងត្រូវទទួលទណ្ឌកម្មជារៀងរហូត។"},{"id":38,"translation":"ចំពោះចោរប្រុស និងចោរស្រី ចូរពួកអ្នក(ឱអ្នកកាត់ក្តីទាំងឡាយ)កាត់ដៃស្តាំទាំងពីររបស់ពួកគេចុះ ជាការតបស្នងចំពោះគេទាំងពីរដោយសារតែអ្វីដែលគេទាំងពីរបានប្រព្រឹត្ត ជាទណ្ឌកម្មពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":39,"translation":"ក៏ប៉ុន្តែចំពោះជនណាដែលបានសារភាពកំហុស ហើយបានកែខ្លួនវិញនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងទទួលយកការសារភាពកំហុសរបស់គេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":40,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនដឹងទេឬថា៖ ជាការពិតណាស់ អំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់នោះ? ទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា និងអភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":41,"translation":"ឱអ្នកនាំសារ(មូហាំម៉ាត់)! ចូរអ្នកកុំព្រួយបារម្ភចំពោះពួក(ពុតត្បុត)ដែលប្រញាប់ប្រញាល់ក្នុងការប្រឆាំងនៃពួកដែលនិយាយថា៖ “ពួកយើងមានជំនឿនៅលើបបូរមាត់របស់ពួកគេ ប៉ុន្តែចិត្តរបស់ពួកគេគ្មានជំនឿឡើយ និង(កុំព្រួយបារម្ភ)ចំពោះពួកយូដាដែលពួកគេស្តាប់តែពាក្យភូតកុហក(ពីថ្នាក់ដឹកនាំកំពូលៗរបស់ពួកគេ) និងស្តាប់តែពីក្រុមផ្សេងដោយពួកគេមិនបានមករកអ្នកឡើយ។ ពួកគេកែប្រែពាក្យបន្ទូលរបស់អល់ឡោះ(នៅក្នុងគម្ពីរតាវរ៉ត)ខុសពីកន្លែងដើមរបស់វា។ ពួកគេនិយាយថា៖ ប្រសិនបើគេ(ព្យាការីមូហាំម៉ាត់)នាំប្រការនេះមក(ប្រការដែលស្របនឹងចំណង់ចំណូលចិត្ពពួកគេ) ចូរពួកអ្នកទទួលយកចុះ។ តែប្រសិនបើគេមិននាំប្រការនោះមកទេនោះ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ហើយជនណាដែលអល់ឡោះមានចេតនាធ្វើឱ្យគេវង្វេងនោះ គឺអ្នកនឹងមិនឃើញមានអ្នកការពារពួកគេពីភាពវង្វេងឡើយ។ អ្នកទាំងនោះហើយជាពួកដែលអល់ឡោះមិនចង់ជម្រះសម្អាតចិត្តពួកគេ(ពីភាពគ្មានជំនឿ)។ ពួកគេនឹងទទួលនូវភាពអាម៉ាស់ជាទីបំផុតនៅក្នុងលោកិយ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":42,"translation":"(ពួកយូដាទាំងនោះ) គឺពួកដែលចូលចិត្តស្តាប់នូវពាក្យភូតកុហកបំផុត និងចូលចិត្តស៊ីទ្រព្យសម្បត្តិដែលគេហាមឃាត់។ ដូចនេះ ប្រសិនបើពួកគេមករកអ្នក(ដើម្បីឱ្យអ្នកកាត់ក្តីដល់ពួកគេ) ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កាត់ក្តីរវាងពួកគេ ឬងាកចេញពីពួកគេចុះ។ ប្រសិនបើអ្នកងាក់ចេញ(មិនកាត់ក្តីឱ្យពួកគេទេ)នោះ ក៏ពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់អ្នកបានដែរ។ តែប្រសិនបើអ្នកកាត់ក្តី ចូរអ្នកកាត់ក្តីរវាងពួកគេដោយយុត្តិធម៌ចុះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រលាញ់បណ្តាអ្នកដែលប្រកាន់នូវភាពយុត្តិធម៌។"},{"id":43,"translation":"តើពួកគេស្វែងរកការកាត់ក្តីពីអ្នកយ៉ាងដូចម្តេច ខណៈដែលពួកគេមានគម្ពីរតាវរ៉តនៅជាមួយពួកគេ ដែលនៅក្នុងនោះគឺមានច្បាប់បញ្ញតិ្តរបស់អល់ឡោះ។ ក្រោយមក ពួកគេបានបែរចេញ(មិនទទួលយកការកាត់ក្តីរបស់អ្នក)បន្ទាប់ពីនោះទៅវិញ។ ពួកទាំងនោះ មិនមែនជាអ្នកដែលមានជំនឿឡើយ។"},{"id":44,"translation":"ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរតាវរ៉ត(ទៅឱ្យព្យាការីមូសា) ដែលក្នុងនោះ គឺមាននូវការចង្អុលបង្ហាញ និងពន្លឺ។ បណ្តាព្យាការីទាំងឡាយ(នៃអម្បូរអ៊ីស្រាអែល)ដែលពួកគាត់ជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះបានកាត់ក្តីតាមរយៈគម្ពីរនេះដល់ពួកយូដា ហើយពួកអ្នកប្រាជ្ញសាសនា និងពួកមេដឹកនាំ(របស់ពួកគេក៏កាត់ក្តីតាមគម្ពីរនេះដែរ) ដោយសារគេ(អល់ឡោះ)ប្រើឱ្យពួកគេថែរក្សាគម្ពីររបស់អល់ឡោះ និងចាត់ពួកគេធ្វើជាសាក្សីលើគម្ពីរនេះ។ ហេតុនេះ ចូរពួកអ្នក(ឱពួកយូដា)កុំខ្លាចមនុស្សលោកឱ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ។ ហើយចូរពួកអ្នកកុំយកបណ្តាវាក្យខណ្ឌរបស់យើងប្តូរយកកម្រៃបន្តិចបន្តួចឱ្យសោះ។ ហើយជនណាដែលមិនកាត់ក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកទេនោះ ពិតណាស់ពួកគេ គឺជាពួកដែលប្រឆាំង ។"},{"id":45,"translation":"ហើយយើងបានដាក់កាតព្វកិច្ចទៅលើពួកគេនៅក្នុងវា(គម្ពីរតាវរ៉ត)ថា៖ ពិតប្រាកដណាស់ ជីវិតត្រូវសងដោយជីវិត ភ្នែកត្រូវសងដោយភ្នែក ច្រមុះត្រូវសងដោយត្រចុះ ត្រចៀកត្រូវសងដោយត្រចៀក ធ្មេញត្រូវសងដោយធ្មេញ ហើយការបង្ករបួសស្នាម គឺត្រូវដាក់ទោសដូចឱ្យអ្វីដែលជនរងគ្រោះទទួលរង។ តែជនណាដែលអធ្យាស្រ័យដល់ជនល្មើស គឺរូបគាត់ត្រូវបានគេ(អល់ឡោះ)លុបលាងបាបកម្មរបស់គាត់។ ហើយជនណាដែលមិនកាត់ក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកទេនោះ ពិតណាស់ពួកគេ គឺជាពួកដែលបំពាន។"},{"id":46,"translation":"ហើយយើងបានឱ្យព្យាការីអ៊ីសាកូនប្រុសម៉ារយ៉ាំដើរតាមលំអានរបស់ពួកគាត់(បណ្តាព្យាការីនៃអម្បូរអ៊ីស្រាអែល)ដោយគាត់ជាអ្នកដែលមានជំនឿនឹងអ្វីដែលមាននូវជាមួយគាត់នៃគម្ពីរតាវរ៉ត។ ហើយយើងបានប្រទានឱ្យគាត់នូវគម្ពីរអ៊ិញជីលដែលផ្ទុកទៅដោយការចង្អុលបង្ហាញ និងពន្លឺ ហើយនិងដើម្បីបញ្ជាក់នូវអ្វីដែលមាននូវជាមួយគាត់នៃគម្ពីរតាវរ៉ត ព្រមទាំងជាមគ្គទេសក៍ និងជាដំបូន្មានសម្រាប់បណ្តាអ្នកដែលកោតខ្លាច។"},{"id":47,"translation":"ហើយចូរឱ្យអ្នកដែលកាន់តាមគម្ពីរអ៊ិញជីល(ពួកគ្រឹស្ទាន)កាត់ក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះនៅក្នុងវា។ ជនណាហើយដែលមិនកាត់ក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកទេនោះ ជាការពិតណាស់ ពួកទាំងនោះ គឺជាពួកដែលប្រព្រឹត្តល្មើស។"},{"id":48,"translation":"ហើយយើងបានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)យ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់ទៅលើបណ្តាគម្ពីរមុនៗ និង(ដើម្បី)បញ្ជាក់ពីភាពត្រឹមត្រូវនៃបណ្តាគម្ពីរទាំងនោះ។ ហេតុនេះ ចូរអ្នកកាត់សេចក្តីរវាងពួកគេទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះមកចុះ ហើយចូរអ្នកកុំធ្វើតាមទំនើងចិត្តរបស់ពួកគេដោយបោះបង់ចោលនូវអ្វីដែលគេបានបញ្ចុះទៅឱ្យអ្នកអំពីការពិតនោះឱ្យសោះ។ រាល់ប្រជាជាតិនីមួយៗ គឺយើងបានបង្កើតច្បាប់បញ្ញត្តិ និងមាគ៌ា(សម្រាប់ពួកគេប្រតិបត្តិ)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងបង្កើតពួកអ្នកជាប្រជាជាតិតែមួយមិនខាន ក៏ប៉ុន្តែដើម្បីទ្រង់សាកល្បងពួកអ្នកចំពោះអ្វីដែលទ្រង់បានផ្តល់ឲ្យពួកអ្នក។ ហេតុនេះ ចូរពួកអ្នករួសរាន់ទៅកាន់ការសាងអំពើល្អ។ ហើយកន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នាគឺទៅកាន់អល់ឡោះជាម្ចាស់(នៅថ្ងៃបរលោក)។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នានៅក្នុងវា។"},{"id":49,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កាត់សេចក្តីរវាងពួកគេទៅតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ហើយចូរអ្នកកុំធ្វើតាមទំនើងចិត្តរបស់ពួកគេ និងត្រូវប្រុងប្រយ័ត្នកុំឱ្យពួកគេធ្វើឱ្យអ្នកវង្វេងចេញពីប្រការមួយចំនួនដែលអល់ឡោះបានបញ្ចុះទៅកាន់អ្នកឱ្យសោះ។ តែប្រសិនបើពួកគេងាកចេញវិញនោះ អ្នកត្រូវដឹងថា តាមពិតអល់ឡោះទ្រង់មានបំណងដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មមួយចំនួនរបស់ពួកគេ។ ហើយពិតណាស់ មនុស្សលោកភាគច្រើន គឺជាពួកដែលប្រព្រឹត្តល្មើស។"},{"id":50,"translation":"តើពួកគេស្វែងរកច្បាប់របស់ពួកអវិជ្ជាឬ? ហើយគ្មានច្បាប់ណាដែលប្រសើរជាងច្បាប់ដែលមកពីអល់ឡោះជាម្ចាស់នោះទេចំពោះក្រុមដែលជឿជាក់។"},{"id":51,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកពួកយូដានិងពួកគ្រឺស្ទានធ្វើជាអ្នកគាំពារឱ្យសោះ។ ពួកគេគឺជាអ្នកគាំពារគ្នាទៅវិញទៅមក។ ហើយជនណាក្នុងចំណោមពួកអ្នកដែលយកពួកគេធ្វើជាអ្នកគាំពារនោះ ពិតណាស់ រូបគេស្ថិតក្នុងក្រុមពួកគេហើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។"},{"id":52,"translation":"ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួក(ពុតត្បុត)ដែលក្នុងចិត្តរបស់ពួកគេមានជំងឺ ប្រញាប់រួសរាន់ក្នុងការចងសម្ព័ន្ធភាពជាមួយនឹងពួកគេ(ពួកយូដានិងពួកគ្រឹស្ទាន)ដោយពួកគេនិយាយថា៖ ពួកយើងខ្លាចទទួលរងប្រការអាក្រក់(ពីបណ្តាអ្នកមានជំនឿ)។ ជួនកាល អល់ឡោះអាចនាំមកនូវជ័យជម្នះ ឬបទបញ្ជាណាមួយមកពីទ្រង់ក៏ថាបាន។ ពេលនោះ ពួកគេនឹងក្លាយទៅជាអ្នកដែលមានវិប្បដិសារីចំពោះអ្វីដែលពួកគេបានលាក់បាំងក្នុងខ្លួនរបស់ពួកគេ(នៃភាពពុតត្បត)ជាមិនខាន ។"},{"id":53,"translation":"ហើយបណ្តាអ្នកដែលមានជំនឿបាននិយាយថា៖ តើពួកទាំងនោះឬដែលបានស្បថនឹងអល់ឡោះយ៉ាងម៉ឺងម៉ាត់ថា ពិតណាស់ពួកគេនឹងនៅជាមួយពួកអ្នកនោះ? ទង្វើ(កុសល)ទាំងឡាយរបស់ពួកគេបានក្លាយជាអសារបង់ ហើយពួកគេក៏ក្លាយទៅជាពួកដែលខាតបង់។"},{"id":54,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ជនណាក្នុងចំណោមពួកអ្នកដែលបោះបង់សាសនារបស់ខ្លួន(ត្រឡប់ទៅរកភាពគ្មានជំនឿវិញ)នោះ ពិតណាស់អល់ឡោះនឹងនាំមកនូវក្រុមមួយផ្សេងទៀតដែលទ្រង់ស្រលាញ់ពួកគេ ហើយពួកគេក៏ស្រលាញ់ទ្រង់វិញដែរ។ ពួកគេមានភាពទន់ភ្លន់ចំពោះបណ្តាអ្នកដែលមានជំនឿ ហើយតឹងរឹងចំពោះពួកដែលគ្មានជំនឿ។ ពួកគេតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយពួកគេមិនខ្លាចការស្តីបន្ទោសពីនរណាម្នាក់ឡើយ។ ទាំងនោះ គឺជាការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនា ។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។"},{"id":55,"translation":"តាមពិតអ្នកគាំពាររបស់ពួកអ្នក គឺអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្តាអ្នកមានជំនឿដែលប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេជាអ្នកឱនលំទោន(ចំពោះអល់ឡោះ)។"},{"id":56,"translation":"ហើយជនណាដែលយកអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្តាអ្នកដែលមានជំនឿទាំងឡាយធ្វើជាអ្នកគាំពារ ជាការពិតណាស់ ក្រុមរបស់អល់ឡោះនោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ។"},{"id":57,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកពួកដែលយកសាសនារបស់ពួកអ្នក(សាសនាអ៊ីស្លាម)ជាការសើចចំអកនិងលេងសើចក្នុងចំណោមពួកដែលគេបានផ្តល់គម្ពីរឱ្យមុនពួកអ្នក(ពួកយូដា និងពួកគ្រឹស្ទាន) និងពួកគ្មានជំនឿទាំងនោះធ្វើជាអ្នកគាំពារឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលមានជំនឿមែននោះ។"},{"id":58,"translation":"ហើយនៅពេលដែលពួកអ្នកអំពាវនាវទៅកាន់ការសឡាត ពួកគេក៏យកវាជាការសើចចំអក និងលេងសើចដែរ។ នោះគឺដោយសារតែពួកគេជាពួកដែលមិនចេះគិតពិចារណា។"},{"id":59,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ឱពួកអះលីគីតាប! តើពួកអ្នកចងគំនុំនឹងពួកយើងនេះ គឺគ្មានអ្វីក្រៅពី(ដោយសារតែ)ពួកយើងមានជំនឿចំពោះអល់ឡោះ (មានជំនឿ)ចំពោះអ្វីដែលទ្រង់បានបញ្ចុះមកឱ្យពួកយើង និងអ្វីដែលទ្រង់បានបញ្ចុះទៅឱ្យអ្នកជំនាន់មុន ហើយនិង(ការដែលពួកយើងជំនឿថា)ភាគច្រើននៃពួកអ្នក គឺជាពួកដែលប្រព្រឹត្តល្មើសនោះឬ?"},{"id":60,"translation":"ចូរអ្នកពោលថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកពីអ្នកដែលអាក្រក់ជាងនោះទៅទៀតនៅចំពោះអល់ឡោះដែរឬទេ? គឺអ្នកដែលអល់ឡោះបានដាក់បណ្តាសាដល់រូបគេ និងខឹងសម្បាចំពោះរូបគេ ព្រមទាំងធ្វើឱ្យរូបរាងរបស់ពួកគេក្លាយទៅជាសត្វស្វា សត្វជ្រូក និងជាអ្នកគោរពសក្ការៈចំពោះតហ្គូត។ ពួកទាំងនោះហើយ គឺជាពួកដែលស្ថិតនៅកន្លែងដ៏អាក្រក់បំផុត និងវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ។"},{"id":61,"translation":"ហើយនៅពេលដែលពួកគេ(ពួកអះលីគីតាប)បានមកជួបពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) ពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយ។ តែធាតុពិតនៅពេលដែលពួកគេចូលមកគឺស្តិតក្នុងភាពគ្មានជំនឿ និងនៅពេលដែលពួកគេចេញទៅវិញ ក៏ដូចគ្នាដែរ។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង។"},{"id":62,"translation":"ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញភាគច្រើននៃពួកគេ គឺរួសរាន់ក្នុងការប្រព្រឹត្តបាបកម្ម ការបង្កភាពជាសត្រូវ និងសុីទ្រព្យសម្បត្តិដែលគេហាមឃាត់។ អ្វីដែលពួកគេបានប្រព្រឹត្តគឺអាក្រក់បំផុត។"},{"id":63,"translation":"ហេតុអ្វីបានជាពួកមេដឹកនាំ និងពួកដែលមានចំណេះដឹងជ្រៅជ្រះរបស់ពួកគេមិនហាមឃាត់ពួកគេអំពីពាក្យសម្តីដែលមានបាបកម្ម (ភូតកុហក ធ្វើសាក្សីបោកប្រាស់) និងសុីទ្រព្យសម្បត្តិដែលគេហាមឃាត់? អ្វីដែលពួកគេបានធ្វើ គឺពិតជាអាក្រក់បំផុត។"},{"id":64,"translation":"ហើយពួកយូដាបាននិយាយថា៖ ព្រះហស្តរបស់អល់ឡោះ គឺក្តាប់ជិត(កំណាញ់)។ (តាមពិត)ដៃរបស់ពួកគេទៅវិញទេដែលក្តាប់ជិតនោះ ហើយពួកគេត្រូវបានគេដាក់បណ្កាសាដោយសារតែពាក្យសម្តីបែបនេះ។ ផ្ទុយទៅវិញ ព្រះហស្តទាំងពីររបស់អល់ឡោះ គឺលា(បើកទូលាយ)។ ទ្រង់ប្រទាន(អ្វីមួយ)តាមតែទ្រង់មានចេតនា។ ហើយអ្វីដែលគេបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ គ្មានបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីធ្វើឱ្យពួកគេរឹតតែបំពាន និងប្រឆាំងថែមទៀតនោះឡើយ។ ហើយយើងបានដាក់នូវភាពជាសត្រូវនឹងគ្នា និងការស្អប់ខ្ពើមគ្នារវាងពួកគេរហូតដល់ថ្ងៃបរលោក។ រាល់ពេលដែលពួកគេបញ្ឆេះភ្លើងសង្គ្រាម គឺអល់ឡោះទ្រង់ពន្លត់វាវិញ។ ហើយពួកគេព្យាយាមបង្កវិនាសកម្មនៅលើផែនដី។ ហើយអល់ឡោះទ្រង់មិនស្រលាញ់ពួកដែលបង្កវិនាសកម្មឡើយ។"},{"id":65,"translation":"ហើយប្រសិនបើពួកអះលីគីតាបមានជំនឿ និងកោតខ្លាចអល់ឡោះនោះ យើងប្រាកដជានឹងលុបបំបាត់នូវកំហុសឆ្គងទាំងឡាយរបស់ពួកគេចេញពីពួកគេ ហើយយើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ណាអ៊ីមជាមិនខាន។"},{"id":66,"translation":"ហើយប្រសិនបើពួកគេប្រតិបត្តិតាមគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល ហើយនិងអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះទៅឱ្យពួកគេពីព្រះជាម្ចាស់របស់ពួកគេនោះ យើងនឹងប្រទានដល់ពួកគេនូវលាភសក្ការៈ ពីខាងលើពួកគេ(តាមរយៈការបញ្ចុះទឹកភ្លៀង) និងពីខាងក្រោមពួកគេ(ធ្វើឱ្យរុក្ខជាតិនានាដុះនៅលើផែនដី)។ ក្នុងចំណោមពួកគេ មានអ្នកដែលប្រកាន់ជំហរកណ្តាល(ស្ថិតនៅលើការពិត)។ តែភាគច្រើននៃពួកគេ គឺអាក្រក់បំផុតនូវអ្វីពួកគេបានប្រព្រឹត្ត។"},{"id":67,"translation":"ឱអ្នកនាំសារ(មូហាំម៉ាត់)! ចូរអ្នកផ្សព្វផ្សាយ(ដល់មនុស្សលោក)នូវអ្វីដែលគេបានបញ្ចុះទៅកាន់អ្នកពីព្រះជាម្ចាស់របស់អ្នក។ ប្រសិនបើអ្នកមិនធ្វើទេនោះ គឺអ្នកមិនបានផ្សព្វផ្សាយសាររបស់ទ្រង់ឡើយ។ ហើយអល់ឡោះនឹងការពារអ្នកពីមនុស្សលោក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនចង្អុលបង្ហាញចំពោះក្រុមដែលគ្មានជំនឿឡើយ។"},{"id":68,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱពួកអះលីគីតាប! ពួកអ្នកពុំមែនស្ថិតនៅលើអ្វីមួយ(សាសនាត្រឹមត្រូវ)ឡើយ លុះត្រាតែពួកអ្នកប្រតិបត្តិតាមគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីល ហើយនិងអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះទៅឱ្យពួកអ្នកពីព្រះជាម្ចាស់របស់ពួកអ្នក។ ហើយអ្វីដែលគេបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ គ្មានបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីធ្វើឱ្យពួកគេរឹតតែបំពាន និងប្រឆាំងថែមទៀតនោះឡើយ។ ហេតុនេះ ចូរអ្នកកុំអស់សង្ឃឹមទៅលើក្រុមដែលប្រឆាំង។"},{"id":69,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ ពួកយូដា ពួកសពីអ៊ីន(ពួកគេគឺជាក្រុមមួយនៃអ្នកដែលដើរតាមបណ្តាព្យាការីមួយចំនួន) និងពួកគ្រឹស្ទាន ជនណាហើយដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ព្រមទាំងបានសាងទង្វើកុសលនោះ ពិតប្រាកដណាស់ ពួកគេមិនមានការភ័យខ្លាចអ្វីឡើយ ហើយពួកគេក៏មិនមានការព្រួយបារម្ភនោះដែរ។"},{"id":70,"translation":"ជាការពិតណាស់ យើងបានដាក់កិច្ចសន្យាទៅលើអម្បូរអ៊ីស្រាអែល ហើយយើងបានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ពួកគេ។ រាល់ពេលដែលអ្នកនាំសារម្នាក់បានទៅដល់ពួកគេដោយនាំមកនូវអ្វីដែលមិនស្របតាមទំនើងចិត្តពួកគេ មួយចំនួននៃពួកគាត់(បណ្តាអ្នកនាំសារ)ត្រូវបានពួកគេបដិសេធ ហើយមួយចំនួនទៀត ត្រូវបានពួកគេសម្លាប់ចោល។"},{"id":71,"translation":"ហើយពួកគេ(ពួកអះលីគីតាប)គិតស្មានថា (អំពើល្មើសរបស់ពួកគេ) គ្មានផ្តល់គ្រោះថ្នាក់អ្វីដល់ពួកគេនោះឡើយ។ ដូចនេះ ពួកគេក៏ធ្វើខ្វាក់ ធ្វើថ្លង់(មិនទទួលយកការពិត)។ បន្ទាប់មក អល់ឡោះបានអភ័យទោសដល់ពួកគេ។ ក្រោយមក ភាគច្រើននៃពួកគេនៅតែធ្វើខ្វាក់ ធ្វើថ្លង់ដដែល។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។"},{"id":72,"translation":"ពិតជាក្លាយជាពួកគ្មានជំនឿហើយអ្នកដែលនិយាយថា៖ អល់ឡោះជាម្ចាស់ គឺអាល់ម៉ាសៀហអ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំនោះ ខណៈដែលអាល់ម៉ាសៀហ(ខ្លួនឯង)បាននិយាយថា៖ ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះដែលជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ជាការពិត ជនណាហើយដែលបានធ្វើស្ហ៊ីរិក(ពហុទេពនិយម)នឹងអល់ឡោះនោះ អល់ឡោះជាម្ចាស់ពិតជាបានដាក់បម្រាមលើរូបគេមិនឱ្យចូលឋានសួគ៌ ហើយកន្លែងស្នាក់អាស្រ័យរបស់គេ គឺនរកជើហាន់ណាំ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយឡើយ។"},{"id":73,"translation":"ពិតជាក្លាយជាពួកគ្មានជំនឿហើយអ្នកដែលនិយាយថា៖ អល់ឡោះជាម្ចាស់ គឺជាព្រះត្រៃឯក។ តាមពិត គ្មានព្រះជាម្ចាស់ឯណាដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីព្រះជាម្ចាស់តែមួយអង្គគត់នោះឡើយ។ ហើយប្រសិនបើពួកគេមិនព្រមបញ្ឈប់នូវអ្វីដែលពួកគេនិយាយទេនោះ អ្នកដែលប្រឆាំងក្នុងចំណោមពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតជាមិនខាន។"},{"id":74,"translation":"តើពួកគេមិនព្រមសារភាពកំហុសចំពោះអល់ឡោះ និងសុំការអភ័យទោសពីទ្រង់ទៀតឬ? ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":75,"translation":"អាល់ម៉ាសៀហ កូនប្រុសរបស់ម៉ារីយ៉ាំ (យេស៊ូគ្រឹស្ទ បុត្រនាងម៉ារី) ពុំមែនជាអ្វីក្រៅពីជាអ្នកនាំសារម្នាក់ដូចដែលអ្នកនាំសារជាច្រើនបានកន្លងផុតទៅមុនគាត់នោះឡើយ ហើយម្តាយរបស់គាត់ គឺជាស្ត្រីដែលសច្ចៈត្រឹមត្រូវបំផុត។ អ្នកទាំងពីរចេះទទួលទានអាហារ(ដូចគេឯងដែរ)។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះថា តើយើងបានបង្ហាញភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនដល់ពួកគេយ៉ាងដូចម្តេច? បន្ទាប់មក ចូរអ្នកពិនិត្យមើលទៀតចុះថា តើពួកគេងាកចេញពីការពិតយ៉ាងដូចម្តេច?"},{"id":76,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលមិនអាចការពារពួកអ្នកពីគ្រោះថ្នាក់ និងមិនអាចផ្តល់ផលប្រយោជន៍នោះឬ? ហើយអល់ឡោះមហាឮ មហាដឹង។"},{"id":77,"translation":"ចូរអ្នកពោលថា៖ ចូរពួកអះលីគីតាប(ពួកគ្រឹស្ទាន)កុំជ្រុលនិយមក្នុងសាសនារបស់ពួកអ្នកខុសពីការពិតឲ្យសោះ ហើយចូរពួកអ្នកកុំដើរតាមទំនើងចិត្តរបស់ក្រុមមួយដែលបានវង្វេងកាលពីមុន ហើយពួកគេបានធ្វើឱ្យមនុស្សជាច្រើនវង្វេង និងពួកគេខ្លួនឯងក៏បានវង្វេងចេញពីមាគ៌ាត្រឹមត្រូវដែរ។"},{"id":78,"translation":"គេ(អល់ឡោះ)បានដាក់បណ្តាសាពួកដែលគ្មានជំនឿក្នុងចំណោមអម្បូរអ៊ីស្រាអែលនៅក្នុងគម្ពីរហ្សាពួររបស់ព្យាការីហ្ទាវូទ និងនៅក្នុងគម្ពីរអ៊ិញជីលរបស់ព្យាការីអុីសាកូនប្រុសម៉ារយ៉ាំ។ នោះគឺដោយសារតែអ្វីដែលពួកគេបានប្រឆាំង ហើយពួកគេបានបំពាន(លើបម្រាមរបស់អល់ឡោះ)។"},{"id":79,"translation":"ពួកគេមិនធ្លាប់បានហាមឃាត់គ្នាពីអំពើល្មើសដែលពួកគេបានប្រព្រឹត្តវានោះឡើយ។ អ្វីដែលពួកគេបានប្រព្រឹត្ត ពិតជាអាក្រក់បំផុត។"},{"id":80,"translation":"អ្នកនឹងឃើញភាគច្រើននៃពួកគេ(ពួកយូដា)យកពួកគ្មានជំនឿធ្វើជាអ្នកគាំពារ។ អ្វីដែលពួកគេបានធ្វើសម្រាប់ខ្លួនឯង ពិតជាអាក្រក់បំផុត ជាមូលហេតុដែលនាំឱ្យអល់ឡោះជាម្ចាស់ទ្រង់ខឹងសម្បាចំពោះពួកគេ ព្រមទាំងស្ថិតនៅក្នុងទណ្ឌកម្ម(ឋាននរក)ជារៀងរហូត។"},{"id":81,"translation":"ហើយប្រសិនបើពួកគេ(ពួកយូដា)មានជំនឿចំពោះអល់ឡោះ និងព្យាការីរបស់ទ្រង់ ព្រមទាំងមានជំនឿចំពោះអ្វីដែលទ្រង់បញ្ចុះទៅកាន់គាត់មែននោះ ពួកគេនឹងមិនយកពួកទាំងនោះធ្វើជាអ្នកគាំពារឡើយ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។"},{"id":82,"translation":"អ្នកពិតជានឹងជួបប្រទះមនុស្សដែលជាសត្រូវធំបំផុតចំពោះបណ្តាអ្នកដែលមានជំនឿ គឺពួកយូដា និងពួកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)។ ហើយអ្នកក៏ពិតជានឹងជួបប្រទះផងដែរមនុស្សជំនិតនៃពួកគេមានចិត្តស្រលាញ់ចំពោះបណ្តាអ្នកដែលមានជំនឿ គឺបណ្តាអ្នកដែលនិយាយថា៖ “ជាការពិតណាស់ ពួកយើងគឺជាណាស៏រ៉”។ នោះគឺដោយសារតែក្នុងចំណោមពួកគេមានអ្នកដែលមានចំណេះដឹងជ្រៅជ្រះ(ផ្នែកសាសនា) និងជាអ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះជាម្ចាស់តែមួយ)។ ហើយពិតប្រាកដណាស់ ពួកគេមិនក្រអឺតក្រទមឡើយ។"},{"id":83,"translation":"ហើយនៅពេលដែលពួកគេស្តាប់ឮនូវអ្វីដែលគេបានបញ្ចុះទៅកាន់អ្នកនាំសារ(មូហាំម៉ាត់) គឺអ្នកនឹងឃើញពួកគេយំសម្រក់ទឹកភ្នែកដោយសារតែអ្វីដែលពួកគេបានដឹងអំពីសេចក្តីពិត។ ពួកគេបានពោលថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំមានជំនឿហើយ។ ហេតុនេះ សូមព្រះអង្គមេត្តាកត់ត្រាពួកយើងបញ្ចួលជាមួយនឹងបណ្តាអ្នកដែលធ្វើសាក្សីផងចុះ ។"},{"id":84,"translation":"តើមានមូលហេតុអ្វីដែលរារាំងពួកយើងមិនឱ្យមានជំនឿលើអល់ឡោះនិងអ្វីដែលទ្រង់បានបញ្ចុះមកនៃសេចក្តីពិតនោះ? ហើយពួកយើងសង្ឃឹមថា ព្រះជាម្ចាស់របស់ពួកយើងនឹងបញ្ចូលពួកយើង(ទៅក្នុងឋានសួគ៌)ជាមួយនឹងបណ្តាអ្នកសាងកុសលទាំងឡាយ។"},{"id":85,"translation":"ដូចនេះ អល់ឡោះជាម្ចាស់ក៏បានតបស្នងផលបុណ្យដល់ពួកគេចំពោះអ្វីដែលពួកគេបាននិយាយនោះ នូវឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ពួកគេស្ថិតនៅក្នុងវាជាអមតៈ។ នោះហើយគឺជាការតបស្នងចំពោះបណ្ដាអ្នកដែលសាងអំពើល្អ។"},{"id":86,"translation":"រីឯពួកដែលគ្មានជំនឿ និងបានបដិសេធចំពោះបណ្តាវាក្យខណ្ឌរបស់យើងវិញ ពួកទាំងនោះគឺជាពួកនរកជើហ៊ីម។"},{"id":87,"translation":"ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំដាក់បម្រាមនូវរបស់ល្អៗដែលអល់ឡោះបានអនុញ្ញាតដល់ពួកអ្នក និងមិនត្រូវបំពាន(ព្រំដែនរបស់អល់ឡោះ)ឡើយ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រលាញ់ពួកដែលបំពានឡើយ។"},{"id":88,"translation":"ហើយចូរពួកអ្នកទទួលទាននូវអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នកដែលគេអនុញ្ញាត(ហាឡាល់) និងស្អាតស្អំ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ ដែលទ្រង់នោះហើយជាអ្នកដែលពួកអ្នកត្រូវមានជំនឿ។"},{"id":89,"translation":"អល់ឡោះជាម្ចាស់ទ្រង់មិនយកទោសពៃរ៍ពួកអ្នកចំពោះពាក្យសម្បថដែលពួកអ្នកស្បថដោយអចេតនានោះឡើយ​ ប៉ុន្តែទ្រង់យកទោសពៃរ៍ពួកអ្នកចំពោះពាក្យសម្បថដែលកើតឡើងចេញពីការប្តេជ្ញាចិត្តរបស់ពួកអ្នក។ ដូចនេះ ការពិន័យចំពោះវា គឺត្រូវផ្តល់អាហារដល់អ្នកក្រីក្រចំនួនដប់នាក់នៃអាហារជាមធ្យមដែលពួកអ្នកផ្តល់ឲ្យក្រុមគ្រួសាររបស់ពួកអ្នកទទួលទាន ឬផ្តល់ជាសម្លៀកបំពាក់ដល់ពួកគេ ឬក៏ដោះលែងទាសីម្នាក់(ដែលមានជំនឿ)ឱ្យមានសេរីភាព។ តែប្រសិនបើគេគ្មានទេនោះ គឺត្រូវបួសចំនួនបីថ្ងៃ។ នោះគឺជាការដាក់ពិន័យជម្រុះសម្បថរបស់ពួកអ្នក(បណ្តាអ្នកដែលមានជំនឿ)នៅពេលដែលពួកអ្នកបានស្បថស្បែ(តែពួកអ្នកមិនបានធ្វើតាមពាក្យសម្បថនោះ)។ ហើយចូរពួកអ្នកការពារសម្បថរបស់ពួកអ្នក(មិនត្រូវសម្បថផ្តេសផ្តាស)។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់បញ្ជាក់ប្រាប់ពួកអ្នកនូវបណ្តាច្បាប់បញ្ញាត្តិរបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។"},{"id":90,"translation":"ឱបណ្ដាអ្នកមានជំនឿ! ពិតប្រាកដណាស់ គ្រឿងស្រវឹង ល្បែងស៊ីសង រូបបដិមា និងព្រួញទស្សន៍ទាយ គឺជាអំពើកខ្វក់ដែលស្ថិតក្នុងទង្វើរបស់ស្ហៃតន។ ហេតុនេះ ចូរពួកអ្នកចៀសវាងឱ្យឆ្ងាយពីវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។"},{"id":91,"translation":"តាមពិតស្ហៃតនមានបំណងចង់បង្កនូវភាពជាសត្រូវ និងការស្អប់ខ្ពើមគ្នារវាងពួកអ្នកតាមរយៈ គ្រឿងស្រវឹងនិងល្បែងស៊ីសងនេះ ហើយរារាំងពួកអ្នកពីការរំឭកអល់ឡោះ និងការប្រតិបត្តិសឡាត។ ដូច្នេះ តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ជាអ្នកបោះបង់(អំពើអបាយមុខទាំងនេះ)ដែរឬទេ?"},{"id":92,"translation":"ហើយចូរពួកអ្នកគោរពប្រតិបត្តិតាមអល់ឡោះនិងគោរពប្រតិបត្តិតាមអ្នកនាំសារ ហើយត្រូវប្រុងប្រយ័ត្ន(ពីការប្រព្រឹត្តល្មើស)។ តែប្រសិនបើពួកអ្នកងាក់ចេញ ពួកអ្នកត្រូវដឹងថា តាមពិត កាតព្វកិច្ចលើអ្នកនាំសាររបស់យើងនោះ គឺការផ្សព្វផ្សាយដ៏ច្បាស់លាស់ប៉ុណ្ណោះ។"},{"id":93,"translation":"គ្មានទោសពៃរ៍នោះទេចំពោះបណ្ដាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលចំពោះអ្វី(ស្រា)ដែលពួកគេបានទទួលទាន(មុនពេលដែលវាត្រូវបានដាក់បម្រាម) កាលណាពួកគេបានកោតខ្លាចអល់ឡោះ និងមានជំនឿ ព្រមទាំងបានសាងទង្វើកុសលនោះ។ បន្ទាប់មក ពួកគេកោតខ្លាចអល់ឡោះ និងមានជំនឿ។ ក្រោយមកទៀត ពួកគេកោតខ្លាចអល់ឡោះ និងសាងអំពើល្អ។ ហើយអល់ឡោះទ្រង់ស្រលាញ់បណ្តាអ្នកដែលសាងអំពើល្អ។"},{"id":94,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! អល់ឡោះទ្រង់ពិតជានឹងសាកល្បងពួកអ្នកនឹងប្រការទាំងឡាយដែលជំរុញពួកអ្នកឱ្យធ្វើការបរបាញ់សត្វព្រៃ(ខណៈដែលពួកអ្នកស្ថិតក្នុងតំណមអៀហរ៉ម) ដោយពួកអ្នកចាប់វាដោយដៃរបស់ពួកអ្នក និងដោយប្រើលំពែង ដើម្បីអល់ឡោះទ្រង់ដឹងថា ជនណាដែលកោតខ្លាចទ្រង់ក្នុងពេលអាថ៌កំបាំង។ ដូចេ្នះ ជនណាដែលបានបំពានព្រំដែន(ច្បាប់)បន្ទាប់ពីនោះ សម្រាប់រូបគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":95,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំសម្លាប់សត្វប្រមាញ់ខណៈដែលពួកអ្នកស្ថិតក្នុងតំណមអៀហរ៉ម។ ជនណាហើយក្នុងចំណោមពួកអ្នកបានសម្លាប់វាដោយចេតនា ការពិន័យចំពោះទង្វើនោះ គឺត្រូវសំឡេះសត្វ(មួយផ្សេងទៀត)ដូចទៅនឹង(ប្រភេទ)សត្វដែលគេបានសម្លាប់នោះវិញ។ អ្នកដែលវិនិច្ឆ័យ(កាត់សេចក្តី)ក្នុងរឿងនេះ គឺបុរសពីរនាក់ដែលប្រកបដោយភាពយុត្ដិធម៌ក្នុងចំណោមពួកអ្នក។ ហើយអ្វីដែលបុរសទាំងពីរនាក់នេះបានវិនិច្ឆ័យ គឺគេត្រូវធ្វើដូចអ្វីដែលគេបានធ្វើចំពោះសត្វជំនូនដែរ ដោយត្រូវបញ្ជូនសត្វនោះទៅសំឡេះនៅឯកាក់ហ្ពះ(ទឹកដីម៉ាក្កះ) ឬទទួលការពិន័យជាអាហារចែកជូនដល់ជនក្រីក្រ ឬត្រូវបួសជំនួសឱ្យការផ្តល់អាហារ ដើម្បីឱ្យគេភ្លក់លទ្ធផលនៃការបំពានបម្រាមរបស់ខ្លួន។ អល់ឡោះជាម្ចាស់បានអធ្យាស្រ័យចំពោះអ្វីដែលបានកន្លងផុតទៅ(មុនពេលដែលបម្រាមនេះបានដាក់ចុះមក)។ ហើយជនណាដែលត្រឡប់ទៅប្រព្រឹត្តទង្វើនោះ(ក្រោយពីបម្រាមបានដាក់មកហើយនោះ) អល់ឡោះជាម្ចាស់នឹងផ្តន្ទាទោសចំពោះគេ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែ។"},{"id":96,"translation":"គេបានអនុញ្ញាតដល់ពួកអ្នកអាចនេសាទសត្វក្នុងទឹក និងអ្វីដែលមាននៅក្នុងសមុទ្រ សម្រាប់ជាប្រយោជន៍ដល់ពួកអ្នក និងអ្នកដំណើរទាំងឡាយ។ ហើយគេហាមឃាត់ពួកអ្នកចំពោះការប្រមាញ់សត្វលើគោកដរាបណាពួកអ្នកកំពុងស្ថិតក្នុងតំណមអៀហរ៉ម។ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដែលគេនឹងប្រមូលផ្តុំពួកអ្នកទៅកាន់ទ្រង់(នៅថ្ងៃបរលោក)។"},{"id":97,"translation":"អល់ឡោះជាម្ចាស់បានចាត់ទុកកាក់ហ្ពះដែលជាវិហារដ៏ពិសិដ្ឋ ខែបម្រាម សត្វជំនូន និងសត្វដែលគេបំពាក់ប្រឡៅក ជាការទ្រទ្រង់មួយសម្រាប់មនុស្សលោក នោះគឺដើម្បីឱ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដី។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":98,"translation":"ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":99,"translation":"ពុំមានកាតព្វកិច្ចអ្វីទៅលើអ្នកនាំសារ ក្រៅពីការផ្សព្វផ្សាយ(សាររបស់អល់ឡោះ)នោះឡើយ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកលាតត្រដាង និងអ្វីដែលពួកអ្នកលាក់បាំង។"},{"id":100,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រការអាក្រក់ និងប្រការល្អ គឺមិនស្មើគ្នាឡើយ សូម្បីតែប្រការអាក្រក់នោះមានច្រើនធ្វើឱ្យអ្នកចាប់អារម្មណ៍ក៏ដោយ។ ដូចេ្នះ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ ឱបណ្តាអ្នកដែលមានវិចារណញ្ញាណទាំងឡាយ សង្ឃឹមថាពួកអ្នកនឹងទទួលជោគជ័យ។"},{"id":101,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំសួរដេញដោល(អ្នកនាំសារ)ពីរឿងរ៉ាវជាច្រើន(ដែលមិនចាំបាច់) ព្រោះថា ប្រសិនបើរឿងនោះត្រូវបានគេលាតត្រដាងឱ្យពួកអ្នកបានដឹងវិញនោះ វានឹងធ្វើឱ្យមានផលអាក្រក់ចំពោះពួកអ្នកជាមិនខាន។ តែប្រសិនបើពួកអ្នក(នៅតែ)សួរពីប្រការនោះ ខណៈដែលគម្ពីរគួរអានកំពុងត្រូវបានបញ្ចុះមក គេនឹងបញ្ជាក់ប្រាប់ពួកអ្នកជាមិនខាន។ អល់ឡោះបានអធ្យាស្រ័យដល់ពួកអ្នកចំពោះបញ្ហានោះ(បញ្ហាដែលគម្ពីរគួរអានមិនបានលើកឡើង)។ ហើយអល់ឡោះមហាអភ័យទោស មហាខន្តីបំផុត។"},{"id":102,"translation":"ជាការពិតណាស់ មានក្រុមមួយនៅជំនាន់មុនពួកអ្នក ពួកគេបានសួរដេញដោលបែបនេះដែរ។ ក្រោយមក ពួកគេក៏ក្លាយទៅជាពួកប្រឆាំងដោយសារតែមូលហេតុនោះ។"},{"id":103,"translation":"អល់ឡោះជាម្ចាស់មិនបានចាត់ទុកសត្វប៉ាហ៊ីរ៉ោះ សាអ៊ីហ្ពះ វ៉ាស៊ីឡះ និងហាមី(ថាជាសត្វដែលទ្រង់ហាមឃាត់ដូចដែលពួកមុស្ហរីគីនបានហាមឃាត់លើខ្លួនឯង)នោះឡើយ ក៏ប៉ុន្ដែពួកដែលគ្មានជំនឿទេដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះ។ ហើយភាគច្រើននៃពួកគេ គឺមិនពិចារណាឡើយ។"},{"id":104,"translation":"ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកមករកអ្វីដែលអល់ឡោះបានបញ្ចុះមក(គម្ពីរគួរអាន) និងមកកាន់អ្នកនាំសារ(ស៊ុណ្ណះ) ពួកគេឆ្លើយថា៖ គ្រប់គ្រាន់ហើយសម្រាប់ពួកយើងចំពោះអ្វីដែលពួកយើងបានឃើញដូនតារបស់ពួកយើង(បន្យល់ទុក)។ តើសូម្បីតែដូនតារបស់ពួកគេមិនចេះដឹងអ្វីទាល់តែសោះ ហើយក៏មិនទទួលបានការចង្អុលបង្ហាញ(ក៏ពួកគេនៅតែធ្វើតាមដែរឬ?)។"},{"id":105,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ពួកអ្នកត្រូវទទួលខុសត្រូវចំពោះខ្លួនឯង។ ជនដែលវងេ្វងមិនអាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកនោះឡើយនៅពេលដែលពួកអ្នកទទួលបានការចង្អុលបង្ហាញហើយនោះ។ កន្លែងវិលត្រលប់របស់ពួកអ្នកទាំងអស់គ្នា គឺទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់នៅថ្ងៃបរលោក)។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":106,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! កាលណាសេចក្តីស្លាប់បានខិតជិតមកដល់នរណាម្នាក់ក្នុងចំណោមពួកអ្នក ចូរឱ្យគេរកមនុស្សពីរនាក់ដែលយុត្តិធម៌ក្នុងចំណោមពួកអ្នក(អ្នកមូស្លីម) ឬអ្នកផ្សេងក្រៅពីពួកអ្នក(អ្នកមិនមែនមូស្លីម)ឱ្យធ្វើសាក្សីនៅពេលធ្វើពាក្យបណ្តាំ ប្រសិនបើពួកអ្នកស្ថិតក្នុងការធ្វើដំណើរ ហើយគ្រោះមរណៈបានមកដល់ពួកអ្នក។ ចូរពួកអ្នកឃាត់គេទាំងពីរទុកសិនបន្ទាប់ពីសឡាតណាមួយ ប្រសិនបើពួកអ្នកមានការសង្ស័យ(ចំពោះការធ្វើសាក្សីរបស់គេទាំងពីរ) រួចឱ្យពួកគេទាំងពីរស្បថចំពោះអល់ឡោះជាម្ចាស់ថា៖ ពួកយើងមិនយកពាក្យសម្បថនេះទៅដោះដូរនឹងកម្រៃណាមួយឡើយ ទោះបីជាសាច់ញាតិក៏ដោយ ហើយពួកយើងក៏មិនលាក់បាំងការធ្វើសាក្សីរបស់អល់ឡោះនោះដែរ។ ពិតណាស់ ប្រសិនបើពួកយើងធ្វើដូចេ្នះ នោះពួកយើងនឹងស្ថិតក្នុងចំណោមអ្នកដែលសាងបាបកម្មជាមិនខាន។"},{"id":107,"translation":"ក្រោយមកប្រសិនបើគេរកឃើញថា គេទាំងពីរសាកសម្យនឹងទទួលបាបកម្ម(ភូតកុហកនៅក្នុងការធ្វើសាក្សី និងការស្បថ) ដូចេ្នះ ចូរឱ្យគេរកសាក្សីពីរនាក់ទៀតមកជំនួសវិញ ដែលជាសាច់ញាតិជិតបំផុតរបស់អ្នកស្លាប់ រួចឱ្យគេទាំងពីរស្បថនឹងអល់ឡោះជាម្ចាស់ថា៖ ការធ្វើសាក្សីរបស់ពួកយើង គឺត្រឹមត្រូវជាងការធ្វើសាក្សីរបស់គេទាំងពីរ(សាក្សីមុន) ហើយពួកយើងមិនបំពានសម្បថនោះទេ។ ពិតណាស់ ប្រសិនបើពួកយើងធ្វើដូចេ្នះ នោះពួកយើងនឹងស្ថិតក្នុងចំណោមអ្នកដែលបំពានជាមិនខាន។"},{"id":108,"translation":"ការធ្វើដូច្នោះគឺកៀកបំផុតក្នុងការធ្វើឱ្យពួកគេធ្វើសាក្សីឱ្យបានត្រឹមត្រូវ ឬធ្វើឱ្យពួកគេខ្លាចគេច្រានចោលពាក្យសម្បថ(របស់ខ្លួន)នេះ បន្ទាប់ពីពួកគេបានស្បថរួច។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ និងស្តាប់បង្គាប់ទ្រង់។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលប្រព្រឹត្តល្មើសឡើយ។"},{"id":109,"translation":"នៅថ្ងៃដែលអល់ឡោះជាម្ចាស់នឹងប្រមូលផ្តុំអ្នកនាំសារទាំងឡាយ រួចទ្រង់បានមានបន្ទូលថា៖ តើពួកអ្នកត្រូវបានពួកគេ(ប្រជាជាតិរបស់ពួកអ្នក)ឆ្លើយតបយ៉ាងដូចម្តេចខ្លះ? ពួកគាត់បានឆ្លើយថា៖ ពួកយើងមិនបានដឹងអ្វីឡើយ។ ជាការពិតណាស់ ព្រះអង្គតែមួយគត់ដែលជាអ្នកដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។"},{"id":110,"translation":"ហើយចូរអ្នកនឹកឃើញ នៅពេលដែលអល់ឡោះបានមានបន្ទូលថា៖ ឱអ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំ! ចូរអ្នកនឹកឃើញនូវឧបការគុណរបស់យើងដែលបានប្រទានដល់អ្នក និងម្តាយរបស់អ្នក ខណៈដែលយើងបានពង្រឹងអ្នកតាមរយៈម៉ាឡាអ៊ីកាត់ជីព្រីល ដោយឱ្យអ្នកអាចនិយាយទៅកាន់មនុស្សតាំងពី(នៅជាទារក)នៅក្នុងអង្រឹង និងទាំងពេលដែលអ្នកមានវ័យចំណាស់។ ហើយ(ចូរអ្នកនឹកឃើញ)ខណៈដែលយើងបានបង្រៀនអក្សរ គតិបណ្ឌិត គម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីលដល់អ្នក។ ហើយ(ចូរអ្នកនឹកឃើញ) ខណៈដែលអ្នកសូនដីឥដ្ឋធ្វើដូចជារូបបក្សី ដោយការអនុញ្ញាតពីយើង រួចមកអ្នកក៏ផ្លុំទៅក្នុងវា ហើយវាក៏ក្លាយទៅជាបក្សីមួយក្បាលដោយការអនុញ្ញាតពីយើង។ ហើយអ្នកអាចព្យាបាលជនពិការភ្នែកពីកំណើត និងអ្នកមានជំងឺឃ្លង់(ឱ្យជាសះស្បើយ)ដោយការអនុញ្ញាតពីយើង។ ហើយអ្នកអាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយការអនុញ្ញាតពីយើង។ ហើយ(ចូរអ្នកនឹកឃើញ)ខណៈដែលយើងបានរារាំងអម្បូរអ៊ីស្រាអែលពី(ការប៉ុនប៉ងសម្លាប់)អ្នក នៅពេលដែលអ្នកបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់។ ប៉ុន្តែពួកគ្មានជំនឿក្នុងចំណោមពួកគេបែរជានិយាយថា៖ នេះគ្មានអ្វីក្រៅពីជាមន្តអាគមយ៉ាងច្បាស់លាស់ទៅវិញ។"},{"id":111,"translation":"ហើយ(ចូរអ្នកនឹកឃើញ) ខណៈដែលយើងបានបញ្ជូនសារទៅកាន់ពួកហាវ៉ារីយូន(សាវ័កព្យាការីអ៊ីសា)ថា៖ ចូរពួកអ្នកមានជំនឿចំពោះយើង និង(មានជំនឿ)ចំពោះអ្នកនាំសាររបស់យើង ពួកគេក៏បានពោលថា៖ ពួកយើងមានជំនឿហើយ ហើយសូមព្រះអង្គមេត្ដាធ្វើសាក្សីថា ជាការពិតណាស់ ពួកយើងគឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។"},{"id":112,"translation":"(ចូរអ្នកនឹកឃើញ)នៅពេលដែលពួកហាវ៉ារីយូនបាននិយាយថា៖ ឱអីសា កូនប្រុសរបស់ម៉ារយ៉ាំ! តើព្រះជាម្ចាស់របស់អ្នកអាចបញ្ចុះមកឱ្យពួកយើងនូវតុអាហារមួយពីលើមេឃបានដែរឬទេ? គាត់បានតបថា៖ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿមែននោះ។"},{"id":113,"translation":"ពួកគេបានតបថា៖ ពួកយើងចង់ទទួលទានអំពីអាហារនោះ និងដើម្បីឱ្យចិត្ដរបស់ពួកយើងមានភាពនឹងនរ ហើយនិងដើម្បីឱ្យពួកយើងដឹងថា អ្នកពិតជាអ្នកស្មោះត្រង់ចំពោះពួកយើងពិតមែន។ ហើយពួកយើងនឹងស្ថិតក្នុងចំណោមអ្នកធ្វើសាក្សីលើរឿងនេះ។"},{"id":114,"translation":"ព្យាការីអ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំក៏បានបួងសួងថា៖ បពិត្រអល់ឡោះជាព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាបញ្ចុះតុអាហារមួយពីលើមេឃមកឱ្យយើងខ្ញុំ ដើម្បីធ្វើជាថ្ងៃបុណ្យរបស់យើងខ្ញុំ និងសម្រាប់ជំនាន់យើងខ្ញុំ ក៏ដូចជាអ្នកជំនាន់ក្រោយ ព្រមទាំងដើម្បីជាសញ្ញាភស្តុតាងមួយពីព្រះអង្គ។ សូមព្រះអង្គមេត្តាប្រទានលាភសក្ការៈដល់យើងខ្ញុំផង។ ហើយព្រះអង្គ ជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។"},{"id":115,"translation":"អល់ឡោះទ្រង់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងជាអ្នកបញ្ចុះវា(តុអាហារ)ទៅឱ្យពួកអ្នក។ ដូច្នេះ ជនណាហើយក្នុងចំណោមពួកអ្នកដែលគ្មានជំនឿបន្ទាប់ពីនោះ ជាការពិតណាស់ យើងនឹងដាក់ទណ្ឌកម្មរូបគេនូវទណ្ឌកម្មមួយ(ដ៏ធ្ងន់ធ្ងរបំផុត)ដែលយើងមិនធ្លាប់បានដាក់វាទៅលើនរណាម្នាក់នៃពិភពទាំងឡាយឡើយ។"},{"id":116,"translation":"ហើយ(ចូរអ្នកនឹកឃើញ) ខណៈដែលអល់ឡោះជាម្ចាស់ទ្រង់សួរថា៖ ឱអ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំ! តើអ្នកឬដែលបាននិយាយទៅកាន់មនុស្សលោកថា៖ ចូរពួកអ្នកយកខ្ញុំ និងម្ដាយរបស់ខ្ញុំធ្វើជាព្រះជាម្ចាស់ក្រៅពីអល់ឡោះនោះ? គាត់បានឆ្លើយថា៖ ព្រះអង្គមហាស្អាតស្អំ! មិនគប្បីឡើយសម្រាប់ខ្ញុំក្នុងការនិយាយនូវអ្វីដែលពុំមែនជាការពិតសោះនោះ។ ប្រសិនបើខ្ញុំបាននិយាយបែបនេះមែន ប្រាកដជាព្រះអង្គបានដឹងជាមិនខាន។ ព្រះអង្គដឹង(ទាំងអស់)នូវអ្វីដែលមាននៅក្នុងខ្លួនរបស់ខ្ញុំ តែខ្ញុំមិនដឹងនូវអ្វីដែលមាននៅក្នុងខ្លួនព្រះអង្គឡើយ។ ជាការពិតណាស់ ព្រះអង្គតែមួយគត់ដែលជាអ្នកដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។"},{"id":117,"translation":"ខ្ញុំមិនបាននិយាយទៅកាន់ពួកគេក្រៅតែពីអ្វីដែលទ្រង់បានប្រើខ្ញុំនោះទេ គឺចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ដែលជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ហើយខ្ញុំជាអ្នកធ្វើសាក្សីលើពួកគេ ដរាបណាខ្ញុំមានវត្តមាននៅក្នុងចំណោមពួកគេ។ តែនៅពេលដែលព្រះអង្គបានឲ្យខ្ញុំស្លាប់(លើកខ្ញុំយកទៅលើមេឃ) គឺព្រះអង្គជាអ្នកឃ្លាំមើលទៅលើពួកគេ។ ហើយព្រះអង្គទ្រង់ជាសាក្សីលើអ្វីៗទាំងអស់។"},{"id":118,"translation":"ប្រសិនបើព្រះអង្គដាក់ទណ្ឌកម្មពួកគេ ពិតប្រាកដណាស់ ពួកគេគឺជាខ្ញុំបម្រើរបស់ព្រះអង្គ។ តែប្រសិនបើព្រះអង្គអភ័យទោសឱ្យពួកគេ ពិតប្រាកដណាស់ ព្រះអង្គគឺជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":119,"translation":"អល់ឡោះបានមានបន្ទូលថា៖ នេះគឺជាថ្ងៃដែលបណ្តាអ្នកដែលសច្ចៈទាំងឡាយទទួលបានប្រយោជន៍ពីភាពសច្ចៈរបស់ពួកគេ សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ អល់ឡោះបានពេញចិត្តចំពោះពួកគេ ហើយពួកគេក៏បានពេញចិត្តចំពោះទ្រង់វិញដែរ។ នោះហើយ គឺជាជោគជ័យដ៏ធំធេងបំផុត។"},{"id":120,"translation":"ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងអ្វីដែលមាននៅក្នុងវា គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"}]},{"id":6,"verses":[{"id":1,"translation":"សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងបានបង្កើតភាពងងឹត(ពេលយប់) និងពន្លឺ(ពេលថ្ងៃ)។ ទោះជាបែបនេះក៏ដោយ ក៏ពួកគ្មានជំនឿនៅតែចាត់ទុកអ្នកផ្សេងប្រៀបស្មើនឹងទ្រង់(គោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងទ្រង់)ដដែល។"},{"id":2,"translation":"ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំឡាយ)អំពីដីឥដ្ឋ។ បន្ទាប់មក ទ្រង់បានកំណត់អាយុកាល(របស់ពួកអ្នក) និងបានកំណត់ពេលវេលាមួយផ្សេងទៀត(ថ្ងៃបរលោក)នៅនឹងទ្រង់។ ក្រោយមក ពួកអ្នកនៅតែមានមន្ទិលសង្ស័យដដែល។"},{"id":3,"translation":"ហើយអល់ឡោះ(ជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ)ទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ ទ្រង់ដឹងបំផុតនូវអ្វីពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":4,"translation":"ហើយគ្មានភស្តុតាងណាមួយក្នុងចំណោមភស្តុតាងនៃព្រះជាម្ចាស់របស់ពួកគេ(ពួកមុស្ហរីគីន)បានមកដល់ពួកគេឡើយ លើកលែងតែពួកគេបែរចេញអំពីវា។"},{"id":5,"translation":"ជាការពិតណាស់ ពួកគេបានបដិសេធនឹងសេចក្តីពិតនៅពេលដែលវាបានមកដល់ពួកគេ។ ដូច្នេះពួកគេនឹងដឹងថា អ្វីដែលពួកគេធ្លាប់បានសើចចំអកចំពោះអ្វីដែលបានមកដល់ពួកគេនោះ វាគឺជាការពិតជាមិនខាន។"},{"id":6,"translation":"តើពួកគេ(ពួកគ្មានជំនឿ)មិនបានឃើញទេឬតើមានប្រជាជាតិប៉ុន្មានហើយមុនពួកគេដែលយើងបានបំផ្លាញនោះ? យើងបានផ្តល់អំណាចដល់ពួកគេលើផែនដី នូវអ្វីដែលយើងពុំធ្លាប់បានប្រទានឱ្យពួកអ្នកនោះឡើយ។ ហើយយើងបានបញ្ចុះទឹកភ្លៀងយ៉ាងច្រើនទៅលើពួកគេ និងបានធ្វើឱ្យមានទន្លេជាច្រើនហូរពីក្រោម(លំនៅដ្ឋាន)របស់ពួកគេ ពេលនោះយើងក៏បានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ ហើយអល់ឡោះបានបង្កើតប្រជាជាតិមួយផ្សេងទៀតបន្ទាប់ពីពួកគេ។"},{"id":7,"translation":"ហើយបើទោះបីជាយើងបានបញ្ចុះទៅឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរមួយដែលត្រូវបានសរសេរនៅក្នុងក្រដាស ដោយពួកគេបានប៉ះគម្ពីរនោះដោយដៃរបស់ពួកគេក៏ដោយ ក៏ពួកគ្មានជំនឿនៅតែនិយាយថា៖ នេះគឺគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងច្បាស់នោះឡើយ។"},{"id":8,"translation":"ហើយពួកគេបាននិយាយថា៖ ប្រសិនបើគេ(អល់ឡោះ)បញ្ចុះម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយគាត់(ព្យាការីមូហាំម៉ាត់)នោះ(ពួកយើងប្រាកដជានឹងមានជំនឿមិនខាន)។ ហើយប្រសិនបើយើង(អល់ឡោះ)បញ្ចុះម៉ាឡាអ៊ីកាត់មួយរូប(តាមការទាមទារបស់ពួកគេនោះ) ច្បាស់ជាកិច្ចការនោះនឹងត្រូវបញ្ចប់ ក្រោយមកពួកគេនឹងមិនត្រូវបានគេពន្យារពេលឱ្យនោះឡើយ។"},{"id":9,"translation":"ហើយប្រសិនបើយើងបានបញ្ជូនអ្នកនាំសារជាម៉ាឡាអ៊ីកាត់វិញនោះ ប្រាកដជាយើងបង្កើតម៉ាឡាអ៊ីកាត់នោះក្នុងរូបភាពជាបុរស ហើយយើងនឹងធ្វើឲ្យពួកគេភាន់ច្រឡំដូចដែលពួកគេភាន់ច្រឡំមិនខាន។"},{"id":10,"translation":"ហើយជាការពិតណាស់ មានបណ្តាអ្នកនាំសារជាច្រើនមុនអ្នកក៏ត្រូវបានគេចំអកឡកឡឺយដែរ។ ពេលនោះ ពួកដែលចំអកឡកឡឺយក្នុងចំណោមពួកគេត្រូវបានហ៊ុមព័ទ្ធទៅដោយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានចំអកឡកឡឺយចំពោះវា។"},{"id":11,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីនេះចុះ បន្ទាប់មក ចូរពួកអ្នកពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះទៅជាយ៉ាងណា?"},{"id":12,"translation":"ចូរអ្នកពោលថា៖ តើអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយ(ប្រាប់ពួកគេ)ថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បានកំណត់នូវក្ដីមេត្ដាករុណាលើខ្លួនទ្រង់ផ្ទាល់។ ទ្រង់ពិតជានឹងប្រមូលផ្ដុំពួកអ្នកនៅថ្ងៃបរលោកដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ពួកដែលខាតបង់ខ្លួនឯងនោះ ជាការពិតណាស់ ពួកគេគ្មានជំនឿឡើយ។"},{"id":13,"translation":"ការគ្រប់គ្រងអ្វីៗទាំងអស់ មិនថាស្ថិតនៅពេលយប់ឬពេលថ្ងៃ គឺជាកម្មសិទិ្ធរបស់ទ្រង់។ ហើយទ្រង់មហាឮ មហាដឹងបំផុត។"},{"id":14,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើឲ្យខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារឬ ខណៈដែលទ្រង់គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់ជាអ្នកដែលប្រទានលាភសក្ការៈដល់គេ ពុំមែនគេប្រទានលាភសក្ការៈដល់ទ្រង់ឡើយនោះ? ចូរអ្នកពោលទៀតថា៖ ពិតប្រាកដណាស់ ខ្ញុំត្រូវបានគេបញ្ជាឱ្យក្លាយទៅជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)ដំបូងគេបង្អស់(ក្នុងចំណោមប្រជាជាតិនេះ)។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនត្រូវក្លាយខ្លួនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។"},{"id":15,"translation":"ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំខ្លាចទណ្ឌកម្មនៅថ្ងៃដ៏ធ្ងន់ធ្ងរបំផុត(ថ្ងៃបរលោក)ប្រសិនបើខ្ញុំប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់របស់ខ្ញុំ។"},{"id":16,"translation":"ជនណាដែលត្រូវបានគេ(អល់ឡោះ)បញ្ចៀសរូបគេពីទណ្ឌកម្មនៅថ្ងៃនោះ គឺទ្រង់ពិតជាមានក្តីមេត្តាចំពោះគេ។ ហើយនោះ គឺជាជោគជ័យមួយដ៏ច្បាស់លាស់។"},{"id":17,"translation":"ហើយប្រសិនបើអល់ឡោះឱ្យគ្រោះថ្នាក់អ្វីមួយប៉ះទង្គិចអ្នក(ឱកូនចៅអាហ្ទាំ)នោះ គឺគ្មានអ្នកដែលអាចការពាររូបគេក្រៅពីទ្រង់ឡើយ។ ហើយប្រសិនបើទ្រង់ឱ្យអ្នកទទួលបាននូវប្រការល្អវិញនោះ ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":18,"translation":"ហើយទ្រង់ជាអ្នកមានអានុភាពលើសលប់ទៅលើបណ្ដាខ្ញុំបម្រើរបស់ទ្រង់។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។"},{"id":19,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើមានអ្វីដែលជាសាក្សីធំធេងបំផុត(ដែលបញ្ជាក់ពីភាពស្មោះត្រង់របស់ខ្ញុំ)? ចូរអ្នកឆ្លើយថា៖ គឺអល់ឡោះជាម្ចាស់។ ទ្រង់នោះហើយជាសាក្សីរវាងខ្ញុំនិងរវាងពួកអ្នក។ ហើយគេបានវ៉ាហ៊ីដល់ខ្ញុំនូវគម្ពីរគួរអាននេះដើម្បីឱ្យខ្ញុំព្រមានបន្លាចពួកអ្នកតាមរយៈវា ហើយនិងជនណាដែលគម្ពីរនេះបានទៅដល់រូបគេ។ តើពួកអ្នកហ៊ានធ្វើសាក្សីថា ពិតប្រាកដណាស់ មានព្រះផ្សេង(ដែលត្រូវគោរពសក្ការៈ)រួមជាមួយនឹងអល់ឡោះដែរឬទេ? ចូរអ្នកតបថា៖ ខ្ញុំមិនធ្វើសាក្សីនោះឡើយ។ ចូរអ្នកពោលទៀតថា៖ តាមពិត ទ្រង់គឺជាព្រះជាម្ចាស់(ដែលត្រូវគោរពសក្ការៈ)តែមួយគត់ ហើយពិតប្រាកដណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនោះឡើយ។"},{"id":20,"translation":"ពួកដែលយើងបានប្រទានគម្ពីរដល់ពួកគេ(ពួកយូដានិងគ្រឹស្ទាន) ពួកទាំងនោះស្គាល់គាត់(ព្យាការីមូហាំម៉ាត់)ច្បាស់ ប្រៀបដូចជាពួកគេស្គាល់កូនចៅរបស់ពួកគេដូច្នោះដែរ។ ពួកដែលខាតបង់ខ្លួនឯងនោះ ជាការពិតណាស់ ពួកគេគ្មានជំនឿឡើយ។"},{"id":21,"translation":"ហើយគ្មានអ្នកណាដែលបំពានជាងអ្នកដែលចោទប្រកាន់ភូតកុហកទៅលើអល់ឡោះជាម្ចាស់ ឬបដិសេធនឹងភស្តុតាងទាំងឡាយរបស់ទ្រង់នោះឡើយ។ ជាការពិតណាស់ ពួកដែលបំពាននោះ ពួកគេគឺមិនទទួលជោគជ័យឡើយ។"},{"id":22,"translation":"ហើយនៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នា ក្រោយមក យើងមានបន្ទូលទៅកាន់ពួកដែលធ្វើស្ហ៊ីរិកថា៖ តើព្រះនានាដែលពួកអ្នកធ្លាប់បានអះអាង(ថាជាដៃគូរបស់អល់ឡោះ)នោះនៅឯណាទៅ?"},{"id":23,"translation":"ក្រោយមក ពួកគេគ្មានពាក្យដោះសារអ្វីឡើយ ក្រៅតែពីពួកគេនិយាយថា៖ ពួកយើងសូមស្បថនឹងអល់ឡោះជាព្រះជាម្ចាស់របស់យើងខ្ញុំ! ពួកយើងពុំធ្លាប់ជាអ្នកដែលធ្វើស្ហ៊ីរិក(គោរពសក្ការៈអ្នកផ្សេងរួមជាមួយទ្រង់)នោះឡើយ។"},{"id":24,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលចុះ ថាតើពួកគេភូតកុហកចំពោះខ្លួនឯងយ៉ាងដូចម្តេច? ហើយអ្វីដែលពួកគេធ្លាប់បានប្រឌិតឡើង(ធ្វើជាព្រះ)នោះ បានបាត់ចេញពីពួកគេ។"},{"id":25,"translation":"ហើយក្នុងចំណោមពួកគេ(ពួកមុស្ហរីគីន) គឺមានជនដែលស្តាប់អ្នក(សូត្រគម្ពីរគួរអាន)។ តែយើងបានដាក់គម្របនៅលើដួងចិត្តរបស់ពួកគេមិនឲ្យពួកគេយល់ពីវា(គម្ពីរគួរអាន) ព្រមទាំងបានដាក់ឆ្នុកនៅក្នុងត្រចៀករបស់ពួកគេផងដែរ។ ហើយបើទោះបីជាពួកគេបានឃើញរាល់សញ្ញាភស្តុតាងទាំងអស់ក៏ដោយ ក៏ពួកគេគ្មានជំនឿចំពោះវាដែរ។ លុះដល់ពេលពួកគេបានទៅជួបអ្នក ពួកគេបានប្រកែកដេញដោលនឹងអ្នកដោយពួកដែលគ្មានជំនឿបាននិយាយថា៖ ពិតប្រាកដណាស់ នេះគឺគ្មានអ្វីក្រៅពីរឿងនិទានរបស់អ្នកជំនាន់មុននោះឡើយ។"},{"id":26,"translation":"ពួកគេហាមឃាត់អ្នកដទៃមិនឱ្យមានជំនឿ(ចំពោះអ្នកនាំសារ) ហើយពួកគេផ្ទាល់ក៏គ្មានជំនឿដែរ។ ហើយពួកគេមិនបានបំផ្លាញអ្វីនោះឡើយ ក្រៅតែពីខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។"},{"id":27,"translation":"ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពេលដែលពួកគេត្រូវបានគេយកទៅបង្ហាញខ្លួននៅមុខឋាននរក។ ពេលនោះ ពួកគេនិយាយថា៖ ឱអនិច្ចាពួកយើង! ប្រសិនបើពួកយើងត្រូវគេឱ្យវិលត្រឡប់(ទៅកាន់ជីវិតលោកិយម្តងទៀត) ពួកយើងពិតជានឹងមិនបដិសេធបណ្តាភស្តុតាងរបស់ព្រះជាម្ចាស់នៃយើងនោះទេ ហើយពួកយើងនឹងស្ថិតក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿជាមិនខាន។"},{"id":28,"translation":"ផ្ទុយទៅវិញ អ្វីដែលពួកគេបានលាក់បាំងកាលពីមុននោះបានលាតត្រដាងដល់ពួកគេ។ ហើយបើទោះជាពួកគេត្រូវបានគេឲ្យវិលត្រឡប់(ទៅកាន់ជីវិតលោកិយវិញ)ក៏ដោយ ក៏ពួកគេពិតជានឹងប្រព្រឹត្តនូវអ្វីដែលគេបានហាមឃាត់ពួកគេដដែល។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។"},{"id":29,"translation":"ហើយពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ វាគ្មានអ្វីក្រៅពីជីវិតលោកិយរបស់ពួកយើងប៉ុណ្ណោះ ហើយពួកយើងក៏មិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញនោះដែរ។"},{"id":30,"translation":"ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពេលដែលពួកគេ(ពួកគ្មានជំនឿ)ត្រូវបានគេឱ្យឈរនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ។ ទ្រង់បានមានបន្ទូលថា៖ តើពុំមែនទេឬ នេះគឺជាការពិតនោះ? ពួកគេឆ្លើយថា៖ វាជាការពិតមែនហើយ សូមស្បថនឹងព្រះជាម្ចាស់របស់ពួកយើង។ ទ្រង់បានតបថា៖ ដូចេ្នះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។"},{"id":31,"translation":"ពិតប្រាកដណាស់ ពិតជាខាតបង់ហើយពួកដែលបដិសេធនឹងការជួបអល់ឡោះជាម្ចាស់(នៅថ្ងៃបរលោក)នោះ។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេភ្លាមៗ(មួយរំពេច) ពួកគេក៏និយាយថា៖ គួរឱ្យសោកស្ដាយបំផុតសម្រាប់ពួកយើងចំពោះការធេ្វសប្រហែសរបស់ពួកយើងនៅក្នុងវា(លោកិយ) ខណៈដែលពួកគេរែកពន់បាបកម្មរបស់ខ្លួននៅលើខ្នងរបស់ពួកគេ។ តើពុំមែនទេឬ អ្វីដែលពួកគេរែកពន់នោះ គឺអាក្រក់ជាទីបំផុត។"},{"id":32,"translation":"ហើយជីវិតលោកិយ គ្មានអ្វីក្រៅពីជាល្បែងកំសាន្ត និងជាការបោកបញ្ឆោតប៉ុណ្ណោះ។ រីឯឋានបរលោកវិញ គឺល្អប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ)។ តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនចេះពិចារណាទេឬ?"},{"id":33,"translation":"យើង(អល់ឡោះ)ពិតជាបានដឹងថា ពាក្យសម្តី(បដិសេធ)របស់ពួកគេ ធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានទុក្ខព្រួយ។ តាមពិត ពួកគេមិនបានបដិសេធនឹងអ្នកនោះឡើយ ក៏ប៉ុន្ដែពួកដែលបំពាន គឺពួកគេប្រឆាំងនឹងបណ្តាភស្តុតាងរបស់អល់ឡោះ។"},{"id":34,"translation":"ជាការពិតណាស់ បណ្ដាអ្នកនាំសារជាច្រើនមុនអ្នក ក៏ត្រូវបានគេបដិសេធដូចគ្នាដែរ ប៉ុន្តែពួកគេបានអត់ធ្មត់ចំពោះការបដិសេធ និងការធ្វើទុក្ខបុកម្នេញ រហូតដល់ជំនួយរបស់យើងបានមកដល់ពួកគាត់។ ហើយគ្មានការកែប្រែនូវពាក្យបន្ទូលរបស់អល់ឡោះឡើយ។ ហើយពិតប្រាកដណាស់ ដំណឹង(រឿងរ៉ាវ)របស់បណ្តាអ្នកនាំសារ(ជំនាន់មុន) គឺបានមកដល់អ្នកហើយ។"},{"id":35,"translation":"ប្រសិនបើការងាកចេញរបស់ពួកគេបង្កការលំបាកខ្លាំងដល់អ្នក ដូច្នេះប្រសិនបើអ្នកមានលទ្ធភាពស្វែងរករូងមួយចូលទៅក្នុងដី ឬជណ្ដើរមួយឡើងទៅលើមេឃ ហើយអ្នកអាចនាំយកភស្ដុតាងណាមួយមកឱ្យពួកគេ(ចូរអ្នកធ្វើចុះ)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងប្រមូលផ្ដុំពួកគេឱ្យស្ថិតលើការចង្អុលបង្ហាញជាមិនខាន។ ដូចនេះ អ្នកមិនត្រូវស្ថិតក្នុងចំណោមអ្នកដែលមិនដឹងរឿងនោះឡើយ។"},{"id":36,"translation":"តាមពិត មានតែអ្នកដែលស្តាប់(ពាក្យសម្តីរបស់ព្យាការីមូហាំម៉ាត់)ទេដែលឆ្លើយតប(ទទួលយកអ្វីដែលគាត់បាននាំមក)នោះ។ ហើយចំពោះអ្នកដែលស្លាប់វិញ អល់ឡោះជាម្ចាស់នឹងបង្កើតពួកគេឱ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)។ បន្ទាប់មក ពួកគេនឹងត្រូវគេនាំត្រលប់ទៅកាន់ទ្រង់(តែមួយគត់)។"},{"id":37,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះសញ្ញាភស្តុតាងមួយពីព្រះជាម្ចាស់របស់គាត់(ព្យាការីមូហាំម៉ាត់)មកឲ្យគាត់តែម្តងទៅ? ចូរអ្នកឆ្លើយថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពក្នុងការបញ្ចុះសញ្ញាភស្តុតាងណាមួយ។ ក៏ប៉ុន្ដែភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។"},{"id":38,"translation":"ហើយសត្វគ្រប់ប្រភេទដែលមាននៅលើផែនដី និងបក្សីដែល(ហើរ)ត្រដាងស្លាបរបស់វា គឺមានអម្បូរជាច្រើនផ្សេងៗដូចពួកអ្នក(មនុស្សលោក)ដែរ។ យើងមិនបានទុកចោលអ្វីមួយក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)ឡើយ។ បន្ទាប់មក ពួកគេនឹងត្រូវគេប្រមូលផ្តុំទៅកាន់ព្រះជាម្ចាស់របស់ពួកគេវិញ។"},{"id":39,"translation":"ហើយពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងរបស់យើង ប្រៀបដូចជាមនុស្សថ្លង់និងមនុស្សគ ដែលស្ថិតក្នុងភាពងងឹតសូន្យសុងដូច្នោះដែរ។ ជនណាហើយដែលអល់ឡោះមានចេតនា ទ្រង់នឹងឱ្យរូបគេវងេ្វង ហើយជនណាហើយដែលទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យរូបគេស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។"},{"id":40,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក ឬថ្ងៃបរលោកបានមកដល់ពួកអ្នក តើពួកអ្នកនឹងបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះឬ(ក្នុងខណៈពេលនោះ) ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះការអះអាងរបស់ពួកអ្នក)មែននោះ?"},{"id":41,"translation":"ផ្ទុយទៅវិញ ចំពោះទ្រង់(តែមួយគត់)ដែលពួកអ្នកនឹងបួងសួងសុំ។ ពេលនោះ ទ្រង់នឹងបញ្ចៀសពួកអ្នកពីអ្វីដែលពួកអ្នកបួងសួងសុំ ប្រសិនបើទ្រង់មានចេតនា ហើយពួកអ្នកនឹងបំភ្លេចនូវអ្វីដែលពួកអ្នកបានធ្វើស្ហ៊ីរិកជាមិនខាន។"},{"id":42,"translation":"ជាការពិតណាស់ យើងបានបញ្ជូន(អ្នកនាំសារ)ទៅកាន់ប្រជាជាតិជាច្រើនមុនអ្នក(តែពួកគេបានបដិសេធ)។ ពេលនោះ យើងបានឱ្យពួកគេទទួលរងនូវភាពក្រខ្សត់ និងជំងឺឈឺថ្កាត់ សង្ឃឹមថាពួកគេនឹងបន្ទាបខ្លួន។"},{"id":43,"translation":"ប្រសិនបើពួកគេបន្ទាបខ្លួននៅពេលដែលពួកគេទទួលនូវគ្រោះរបស់យើងនោះ(ច្បាស់ជាយើងនឹងអាណិតអាសូរដល់ពួកគេជាមិនខាន)។ ក៏ប៉ុន្តែដួងចិត្តរបស់ពួកគេមានភាពរឹងរូស ហើយស្ហៃតនបានតុបតែងលម្អដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":44,"translation":"ហើយនៅពេលដែលពួកគេបានបោះបង់ចោលនូវអ្វីដែលគេបានរំលឹកពួកគេតាមរយៈវា(ភាពក្រខ្សត់ ជំងឺឈឺថ្កាត់) យើងក៏បានបើកនូវបណ្តាទ្វារ(នៃសេចក្តីល្អ)ទាំងឡាយដល់ពួកគេ។ លុះនៅពេលដែលពួកគេសប្បាយរីករាយនឹងអ្វីដែលគេបានផ្តល់ឲ្យពួកគេនោះ យើងក៏បានដាក់ទណ្ឌកម្មភ្លាមៗ។ ហើយនៅពេលនោះ ពួកគេក៏បាត់បង់អស់នូវក្តីសង្ឃឹម។"},{"id":45,"translation":"ពេលនោះ ក្រុមដែលបំពានត្រូវបានគេបំផ្លាញផ្តាច់ពូជ។ ហើយសេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":46,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់បានដកយកសោតវិញ្ញាណ(ការឮ)របស់ពួកអ្នក និងចក្ខុវិញ្ញាណ(ការមើលឃើញ)របស់ពួកអ្នក ព្រមទាំងបោះត្រាភ្ជិតទៅលើចិត្តរបស់ពួកអ្នកនោះ តើមានព្រះផ្សេងឯណាក្រៅពីអល់ឡោះដែលនឹងនាំវាមកឱ្យពួកអ្នកវិញ? ចូរអ្នកពិចារណាចុះ ថា‍តើយើងបានបង្ហាញភស្តុតាងជាច្រើនប្រភេទដល់ពួកគេយ៉ាងដូចម្តេច? បន្ទាប់មក ពួកគេនៅតែងាកចេញដដែល។"},{"id":47,"translation":"ចូរអ្នកពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នកភ្លាមៗ ឬមកដល់ស្ដែងៗ(ឃើញផ្ទាល់នឹងភ្នែក) តើមានអ្នកណាដែលត្រូវគេបំផ្លាញ ក្រៅតែពីក្រុមដែលបំពាននោះ?"},{"id":48,"translation":"ហើយយើងមិនបានបញ្ជូនអ្នកនាំសារទាំងឡាយនោះឡើយ លើកលែងតែដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ(ដល់អ្នកមានជំនឿ) និងជាអ្នកព្រមានបន្លាច(ដល់ពួកគ្មានជំនឿ)។ ដូច្នេះ ជនណាហើយដែលមានជំនឿ និងបានកែប្រែ(ទង្វើរបស់ខ្លួន)នោះ គឺពួកគេគ្មានការភ័យខ្លាចនោះឡើយ ហើយក៏គ្មានទុក្ខព្រួយនោះដែរ។"},{"id":49,"translation":"រីឯពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើង គឺពួកគេនឹងទទួលនូវទណ្ឌកម្មជាមិនខានដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តល្មើស។"},{"id":50,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនដែលប្រាប់ពួកអ្នកថា ខ្ញុំមានឃ្លាំង(នៃលាភសក្ការៈ)របស់អល់ឡោះនោះឡើយ ហើយខ្ញុំក៏មិនដឹងនូវប្រការអាថ៌កំបាំងនោះដែរ។ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកដែរថា ពិតប្រាកដណាស់ រូបខ្ញុំគឺជាម៉ាឡាអ៊ីកាត់នោះទេ។ តាមពិត ខ្ញុំគ្រាន់តែដើរតាមអ្វីដែលគេ(អល់ឡោះ)បានផ្តល់ជាវ៉ាហ៊ីមកឱ្យខ្ញុំប៉ុណ្ណោះ។ ចូរអ្នកពោលថា៖ តើស្មើគ្នាដែរឬទេរវាងមនុស្សខ្វាក់(គ្មានជំនឿ) និងអ្នកដែលអាចមើលឃើញ(មានជំនឿ)? តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនចេះពិចារណាទេឬ?"},{"id":51,"translation":"ហើយតាមរយៈវា(គម្ពីរគួរអាន) ចូរអ្នកព្រមានបន្លាចបណ្តាអ្នកដែលខ្លាចគេប្រមូលផ្ដុំទៅកាន់ព្រះជាម្ចាស់របស់ពួកគេ(នាថ្ងៃបរលោក)ថា៖ សម្រាប់ពួកគេ គ្មានអ្នកគាំពារ និងអ្នកដែលអាចជួយអន្តរាគមន៍ណាផ្សេងពីទ្រង់ឡើយ។ សង្ឃឹមថាពួកគេនឹងកោតខ្លាច(អល់ឡោះ)។"},{"id":52,"translation":"ហើយចូរអ្នកកុំបណ្ដេញបណ្តាអ្នកដែលបួងសួង(គោរពសក្ការៈ)ចំពោះព្រះជាម្ចាស់របស់ពួកគេ ទាំងពេលព្រឹកនិងពេលល្ងាចដោយពួកគេមានចិត្តស្មោះត្រង់ចំពោះទ្រង់ឱ្យសោះ។ អ្នកគ្មានតួនាទីអ្វីបន្តិចសោះឡើយក្នុងការកាត់សេចក្តីលើពួកគេ ហើយពួកគេក៏គ្មានតួនាទីអ្វីបន្តិចណាដែរក្នុងការកាត់សេចក្តីលើអ្នក។ ជាការពិតណាស់ ប្រសិនបើអ្នកបណ្ដេញពួកគេ នោះរូបអ្នកនឹងស្ថិតនៅក្នុងចំណោមពួកដែលបំពានជាមិនខាន។"},{"id":53,"translation":"ហើយដូច្នោះដែរ យើងបានសាកល្បងចំពោះពួកគេមួយចំនួន(អ្នកមានដែលគ្មានជំនឿ)នឹងពួកគេមួយចំនួនទៀត(អ្នកក្រដែលមានជំនឿ) ដើម្បីឱ្យពួកគេ(អ្នកមាន)និយាយថា៖ តើពួកទាំងនោះឬដែលអល់ឡោះជាម្ចាស់បានប្រោសប្រទានដល់ពួកគេក្នុងចំណោមពួកយើងនោះ? តើពុំមែនទេឬ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះបណ្តាអ្នកដែលដឹងគុណ។"},{"id":54,"translation":"ហើយនៅពេលដែលបណ្តាអ្នកដែលមានជំនឿនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើងបានមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកនិយាយថា៖ سَلَامٌ عَلَيْكُمْ (សូមសន្តិភាពកើតមានដល់ពួកអ្នក)។ ព្រះជាម្ចាស់របស់ពួកអ្នកបានដាក់កំណត់ក្តីមេត្តាករុណាលើខ្លួនទ្រង់ផ្ទាល់ថា៖ ជាការពិតណាស់ ជនណាដែលបានប្រព្រឹត្តអំពើអាក្រក់ដោយល្ងង់ខ្លៅក្នុងចំណោមពួកអ្នក ក្រោយមកគេបានសារភាពកំហុសបន្ទាប់ពីនោះ និងបានកែប្រែ(ទង្វើរបស់ខ្លួន)វិញនោះ ជាការពិតណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":55,"translation":"ហើយដូច្នោះដែរ យើងបានបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយ(របស់យើង) ដើម្បីបង្ហាញឱ្យឃើញច្បាស់ពីផ្លូវរបស់ពួកដែលប្រព្រឹត្តអំពើអាក្រក់។"},{"id":56,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ជាការពិតណាស់ គេបានហាមឃាត់ខ្ញុំមិនឱ្យគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះឡើយ។ ចូរអ្នកពោលទៀតថា៖ ខ្ញុំមិនធ្វើតាមទំនើងចិត្តរបស់ពួកអ្នកឡើយ។ ជាការពិតណាស់ ខ្ញុំប្រាកដជាវង្វេងជាមិនខានប្រសិនបើខ្ញុំធ្វើដូច្នោះ ហើយខ្ញុំក៏នឹងមិនស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញនោះដែរ។"},{"id":57,"translation":"ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ តែពួកអ្នកបែរជាបដិសេធនឹងវាទៅវិញ។ ខ្ញុំគ្មានអ្វី(ទណ្ឌកម្ម)ដែលពួកអ្នកទទូចសុំឱ្យឆាប់មកដល់នោះទេ។ តាមពិត ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់នឹងកាត់សេចក្តីប្រកបដោយការពិត។ ហើយទ្រង់ជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត។"},{"id":58,"translation":"ចូរអ្នកពោលចុះថា៖ ប្រសិនបើខ្ញុំមានអ្វី(ទណ្ឌកម្ម)ដែលពួកអ្នកទទូចសុំឱ្យឆាប់មកដល់មែននោះ កិច្ចការរវាងខ្ញុំនិងពួកអ្នកនឹងត្រូវបញ្ចប់ជាមិនខាន។ ហើយអល់ឡោះទ្រង់ដឹងបំផុតចំពោះពួកដែលបំពាន។"},{"id":59,"translation":"ហើយកូនសោរទាំងឡាយនៃប្រការអាថ៌កំបាំង គឺស្ថិតនៅជាមួយទ្រង់(តែមួយគត់)។ គ្មាននរណាម្នាក់ដឹងអំពីវាក្រៅពីទ្រង់ឡើយ។ ហើយទ្រង់ដឹងនូវរាល់អ្វីដែលមាននៅលើគោក និងអ្វីដែលមាននៅក្នុងសមុទ្រ។ គ្មានស្លឹកឈើមួយសន្លឹកណាដែលជ្រុះនោះឡើយ លើកលែងតែទ្រង់ដឹងអំពីវា ហើយក៏គ្មានគ្រាប់ធញ្ញជាតិណាមួយដែលកប់ក្នុងដីងងឹត ឬមានសំណើម ឬក្រៀមស្វិតនោះឡើយ លើកលែងតែមានចារទុកជាស្រេចនៅក្នុងលិខិតកំណត់ត្រាដ៏ច្បាស់លាស់(ឡាវហ៊ុលម៉ះហ៊្វូស)។"},{"id":60,"translation":"ហើយទ្រង់ជាអ្នកដែលធ្វើឲ្យពួកអ្នកស្លាប់នៅពេលយប់(គេងលក់) ហើយទ្រង់ដឹងនូវអ្វីដែលអ្នកធ្វើនៅពេលថ្ងៃ។ បន្ទាប់មក ទ្រង់ធ្វើឱ្យពួកអ្នករស់ឡើងវិញ(ក្រោកពីគេង)ដើម្បីបំពេញនូវអាយុកាល(របស់ពួកអ្នក)ដែលត្រូវបានកំណត់។ ហើយបន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺទៅកាន់ទ្រង់(តែមួយគត់)។ បន្ទាប់មកទៀត ទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":61,"translation":"ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់់។ ហើយគេបានបញ្ជូនម៉ាឡាអ៊ីកាត់ដ៏ឧត្តមទៅកាន់ពួកអ្នក(ដើម្បីកត់ត្រាទង្វើទាំងអស់របស់ពួកអ្នក)។ លុះដល់សេចក្ដីស្លាប់បានមកដល់នរណាម្នាក់ក្នុងចំណោមពួកអ្នក ម៉ាឡាអ៊ីកាត់របស់យើងក៏បានដកយកជីវិតរបស់គេ ហើយពួកគេមិនធេ្វសប្រហែសឡើយ។"},{"id":62,"translation":"ក្រោយមក ពួកគេក៏ត្រូវបានគេនាំត្រលប់ទៅកាន់អល់ឡោះដែលជាព្រះជាម្ចាស់គ្រប់គ្រងពួកគេដ៏ពិតប្រាកដ។ តើពុំមែនទេឬ ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។"},{"id":63,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើអ្នកណាជាអ្នកជួយសង្គ្រោះពួកអ្នកពីភាពងងឹតសូន្យសុង ទាំងនៅលើគោក និងនៅក្នុងសមុទ្រនោះ? ពួកអ្នកបួងសួងសុំពីទ្រង់(តែមួយគត់)ដោយឱនលំទោន និងដោយសម្ងាត់ថា៖ ប្រសិនបើព្រះអង្គសង្គ្រោះយើងខ្ញុំពីគ្រោះនេះ យើងខ្ញុំពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណជាមិនខាន។"},{"id":64,"translation":"ចូរអ្នកពោលថា៖ អល់ឡោះជាអ្នកជួយសង្គ្រោះពួកអ្នកអំពីវា និងអំពីគ្រោះអាសន្នទាំងឡាយ។ តែក្រោយមក ពួកអ្នកបែរជាធ្វើស្ហ៊ីរិក(នឹងទ្រង់)ទៅវិញ។"},{"id":65,"translation":"ចូរអ្នកពោលចុះថា៖ អល់ឡោះគឺជាអ្នកដែលមានសមត្ថភាពបំផុតលើការបញ្ជូនទណ្ឌកម្មទៅកាន់ពួកអ្នកពីខាងលើពួកអ្នក ឬពីខាងក្រោមជើងពួកអ្នក ឬអាចធ្វើឱ្យចិត្តរបស់ពួកអ្នកច្របូកច្របល់ ហើយពួកអ្នកកាប់សម្លាប់គ្នាទៅវិញទៅមក។ ចូរអ្នកពិចារណាមើលចុះថា តើយើងបង្ហាញភស្តុតាងជាច្រើនប្រភេទ(ដល់ពួកគេ)យ៉ាងដូចម្ដេចខ្លះ? សង្ឃឹមថាពួកគេនឹងឈ្វេងយល់។"},{"id":66,"translation":"ហើយក្រុមរបស់អ្នកបានបដិសេធនឹងវា(គម្ពីរគួរអាន) ខណៈដែលវា គឺជាការពិត ។ ចូរអ្នកពោលទៅកាន់ពួកគេចុះថា៖ ខ្ញុំពុំមែនជាអ្នកទទួលខុសត្រូវលើពួកអ្នកនោះទេ។"},{"id":67,"translation":"រាល់ព័ត៌មាន(រឿងរ៉ាវ)ទាំងអស់សុទ្ធតែមានការកំណត់។ ដូចនេះ ពួកអ្នកនឹងដឹងជាមិនខាន។"},{"id":68,"translation":"ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកដែលនិយាយលេងសើចចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ចូរអ្នកដកខ្លួនចេញពីពួកគេចុះ រហូតដល់ពួកគេនិយាយលេងសើចពីរឿងផ្សេង។ ហើយនៅពេលដែលស្ហៃតនបានធ្វើឱ្យអ្នកភ្លេច ចូរអ្នកកុំអង្គុយជាមួយក្រុមដែលបំពានទាំងនោះ(តទៅទៀត)ក្រោយពីអ្នកបាននឹកឃើញហើយនោះ។"},{"id":69,"translation":"ហើយពុំមែនជាតួនាទីរបស់បណ្តាអ្នកដែលកោតខ្លាចអល់ឡោះក្នុងការជំនុំជម្រះពួកគេ(ពួកបំពាន)បន្តិចណាឡើយ។ ក៏ប៉ុន្តែគ្រាន់តែជាការរំលឹក(ដល់ពួកគេប៉ុណ្ណោះ) សង្ឃឹមថាពួកគេកោតខ្លាច។"},{"id":70,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកដែលយកសាសនារបស់ពួកគេធ្វើជាការកំសាន្ត និងជាការលេងសើចទាំងនោះចុះ។ ពួកគេត្រូវបានជីវិតលោកិយបោកបញ្ឆោតពួកគេ។ ហើយចូរអ្នកដាស់តឿន(មនុស្សលោក)តាមរយៈវា(គម្ពីរគួរអាន)ចុះ ដើម្បីកុំឱ្យមានបុគ្គលណាម្នាក់ត្រូវទទួលរងភាពមហន្តរាយ ដោយសារតែទង្វើដែលខ្លួនបានប្រព្រឹត្ត។ សម្រាប់បុគ្គលម្នាក់ៗ គឺគ្មានអ្នកគាំពារ និងអ្នកជួយអន្តរាគមន៍ណាក្រៅពីអល់ឡោះនោះឡើយ។ ហើយបើទោះបីជាគេចង់លោះខ្លួន(ពីទណ្ឌកម្ម))ដោយថ្នូរណាមួយក៏ដោយ ក៏គេមិនទទួលយកការលោះនោះដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលត្រូវបានគេបញ្ជូនទៅកាន់ភាពអន្តរាយ ដោយសារតែទង្វើដែលខ្លួនបានប្រព្រឹត្ត។ គ្រឿងផឹករបស់ពួកគេ គឺទឹកក្តៅពុះកញ្ជ្រោល និងទណ្ឌកម្មដ៏ឈឺចាប់បំផុត ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។"},{"id":71,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើឱ្យយើងគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់យើងផងនោះឬ? ហើយពួកយើងត្រូវចេញពីភាពមានជំនឿបន្ទាប់ពីអល់ឡោះបានចង្អុលបង្ហាញផ្លូវដល់យើងហើយនោះ ប្រៀបដូចជាអ្នកដែលពពួកស្ហៃតនបានពង្វក់រូបគេនៅលើផែនដីនេះ ខណៈដែលរូបគេមានមិត្តភក្តិជាច្រើនដែលអំពាវនាវគេទៅរកការចង្អុលបង្ហាញ(ដោយនិយាយថា៖) ចូរអ្នកមកកាន់ពួកយើងមក (តែគេបែរជាបដិសេធ)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថា៖ ការចង្អុលបង្ហាញរបស់អល់ឡោះ គឺជាការចង្អុលបង្ហាញដ៏ពិតប្រាកដ។ ហើយគេបានប្រើពួកយើងឱ្យប្រគល់ខ្លួន(ជាជនមូស្លីម)ចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":72,"translation":"ហើយទ្រង់បានបង្គាប់ប្រើឱ្យប្រតិបត្តិសឡាត និងកោតខ្លាចចំពោះទ្រង់។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់(តែមួយគត់)។"},{"id":73,"translation":"ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីយ៉ាងពិតប្រាកដ។ នៅថ្ងៃដែលទ្រង់មានបន្ទូល(ចំពោះអ្វីមួយ)ថា៖ “ចូរកើតចុះ” វាក៏កើតឡើងភ្លាមមួយរំពេច។ បន្ទូលរបស់ទ្រង់ គឺជាការពិត។ ហើយអំណាចគ្រប់គ្រងនៅថ្ងៃដែលគេផ្លុំត្រែ(ថ្ងៃបរលោក) គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ទ្រង់ជាអ្នកដឹងបំផុតចំពោះប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។"},{"id":74,"translation":"ចូរអ្នកនឹកឃើញ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ឪពុករបស់គាត់“អាហ្សើរ”ថា៖ តើអ្នកយករូបបដិមាទាំងនេះធ្វើជាព្រះឬ? ជាការពិតណាស់ ខ្ញុំឃើញអ្នកនិងក្រុមរបស់អ្នកស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។"},{"id":75,"translation":"ក៏ដូច្នោះដែរ យើងបានឱ្យព្យាការីអ៊ីព្រហ៊ីមបានឃើញនូវអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងដើម្បីឱ្យរូបគាត់ស្ថិតក្នុងចំណោមអ្នកដែលមានជំនឿជឿជាក់យ៉ាងពិតប្រាកដ។"},{"id":76,"translation":"ហើយនៅពេលដែលពេលរាត្រីបានគ្របដណ្តប់ទៅលើគាត់ គាត់ក៏បានឃើញផ្កាយ។ ពេលនោះ គាត់បាននិយាយថា៖ នេះជាព្រះជាម្ចាស់របស់ខ្ញុំ។ ហើយនៅពេលដែលវាលិចបាត់ទៅវិញ គាត់ក៏និយាយថា៖ ខ្ញុំមិនចូលចិត្តអ្វីដែលលិចបាត់ទៅវិញនោះទេ។"},{"id":77,"translation":"ហើយនៅពេលដែលគាត់ឃើញដួងចន្ទរះឡើង គាត់ក៏បាននិយាយថា៖ នេះជាព្រះជាម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលវាលិចបាត់ទៅវិញ គាត់ក៏និយាយថា៖ ប្រសិនបើព្រះជាម្ចាស់របស់ខ្ញុំ(អល់ឡោះ)មិនចង្អុលបង្ហាញរូបខ្ញុំទេនោះ ច្បាស់ជាខ្ញុំនឹងស្ថិតក្នុងចំណោមក្រុមដែលវង្វេងជាមិនខាន។"},{"id":78,"translation":"នៅពេលដែលគាត់បានឃើញព្រះអាទិត្យរះឡើង គាត់ក៏និយាយថា៖ នេះជាព្រះជាម្ចាស់របស់ខ្ញុំ ព្រោះមួយនេះធំជាងគេ។ តែនៅពេលដែលវាលិចបាត់ទៅវិញ គាត់ក៏បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ពិតណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនោះឡើយ។"},{"id":79,"translation":"ជាការពិតណាស់ ខ្ញុំតម្រង់មុខរបស់ខ្ញុំទៅកាន់(អល់ឡោះ)អ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយមានភាពស្មោះស(ចំពោះទ្រង់តែមួយគត់)។ ហើយខ្ញុំមិនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកនោះឡើយ។"},{"id":80,"translation":"ហើយក្រុមរបស់គាត់បានប្រកែកដេញដោលជាមួយនឹងគាត់។ គាត់ក៏បាននិយាយ៖ តើពួកអ្នកមកប្រកែកដេញដោលជាមួយខ្ញុំនៅក្នុងការមានជំនឿចំពោះអល់ឡោះ(តែមួយគត់)ឬ ខណៈដែលទ្រង់ពិតជាបានចង្អុលបង្ហាញខ្ញុំហើយនោះឬ? ហើយខ្ញុំមិនខ្លាចញញើតចំពោះអ្វី(រូបបដិមាទាំងឡាយ)ដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនឹងវានោះឡើយ លើកលែងតែអ្វីមួយដែលព្រះជាម្ចាស់របស់ខ្ញុំមានចេតនាប៉ុណ្ណោះ។ ការដឹងរបស់ព្រះជាម្ចាស់របស់ខ្ញុំទូលំទូលាយគ្របដណ្តប់លើអ្វីៗទាំងអស់។ តើពួកអ្នកមិននឹកឃើញទេឬ?"},{"id":81,"translation":"តើឱ្យខ្ញុំខ្លាចញញើតចំពោះអ្វី(រូបដិមានានា)ដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនោះយ៉ាងដូចម្តេចទៅ បើពួកអ្នកមិនទាំងខ្លាចញញើតចំពោះការដែលពួកអ្នកធ្វើស្ហ៊ីរិកចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងបញ្ជាក់ដល់ពួកអ្នកអំពីវាផងនោះ? តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះដែលសក្ដិសមនឹងទទួលបាននូវសុវត្ថិភាពជាង ប្រសិនបើពួកអ្នកបានដឹង។"},{"id":82,"translation":"បណ្តាអ្នកដែលមានជំនឿ ហើយគេមិនលាយឡំជំនឿរបស់ពួកគេជាមួយនឹងប្រការស្ហ៊ីរិក អ្នកទាំងនោះហើយសម្រាប់ពួកគេនឹងទទួលបាននូវសុវត្ថិភាព ហើយពួកគេគឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។"},{"id":83,"translation":"ហើយទាំងនោះជាភស្តុតាងរបស់យើងដែលយើងបានប្រទានវាដល់ព្យាការីអ៊ីព្រហ៊ីមដើម្បីតទល់ជាមួយនឹងក្រុមរបស់គាត់។ យើងលើកឋានៈសក្តិចំពោះជនណាដែលយើងមានចេតនា។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) មហាគតិបណ្ឌិត មហាដឹងបំផុត។"},{"id":84,"translation":"ហើយយើងបានប្រទានដល់គាត់នូវព្យាការីអ៊ីស្ហាក(ជាកូន) និងព្យាការីយ៉ាក់កូប(ជាចៅ)។ ម្នាក់ៗក្នុងចំណោមអ្នកទាំងពីរ យើងបានចង្អុលបង្ហាញ(ដល់ពួកគេ)។ ហើយព្យាការីនួហ យើងបានចង្អុលបង្ហាញ(ដល់គាត់)កាលពីមុនផងដែរ។ ហើយក្នុងចំណោមពូជអម្បូររបស់គាត់(ព្យាការីនួហ)គឺព្យាការីហ្ទាវូទ ព្យាការីសូឡៃម៉ាន ព្យាការីអៃយ៉ូប ព្យាការីយូសុហ្វ ព្យាការីមូសា និងព្យាការីហារូន(ក៏យើងបានចង្អុលបង្ហាញដល់ពួកគេផងដែរ)។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះបណ្តាអ្នកសាងអំពើល្អ។"},{"id":85,"translation":"ហើយ(ក៏ដូចគ្នាដែរ) ព្យាការីហ្សាការីយ៉ា ព្យាការីយ៉ះយ៉ា ព្យាការីអ៊ីសា និងព្យាការីអ៊ិលយ៉ាស់។ ហើយអ្នកទាំងអស់នោះ គឺស្ថិតក្នុងចំណោមបណ្តាអ្នកដែលសាងទង្វើកុសល។"},{"id":86,"translation":"ហើយ(ក៏ដូចគ្នាផងដែរ) ព្យាការីអ៊ីស្មាអេល ព្យាការីអិលយ៉ាសាក់ ព្យាការីយូនុស និងព្យាការីលូត។ ហើយយើងបានលើកតម្កើងពួកគេម្នាក់ៗ ឱ្យខ្ពង់ខ្ពស់ជាងគេទាំងអស់លើពិភពលោក។"},{"id":87,"translation":"ហើយក្នុងចំណោមជីដូនជីតា កូនចៅ និងបងប្អូនរបស់ពួកគេ(ក៏យើងបានចង្អុលបង្ហាញពួកគេផងដែរ)។ យើងបានជ្រើសរើសពួកគេ និងបានចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":88,"translation":"នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះដោយទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ តែប្រសិនបើពួកគេ(បណ្តាព្យាការី)បានធ្វើស្ហ៊ីរិកវិញនោះ ទង្វើ(កុសល)ទាំងឡាយដែលពួកគេធ្លាប់បានសាងនឹងត្រូវចាត់ទុកជាអសារបង់ជាមិនខាន។"},{"id":89,"translation":"អ្នកទាំងនោះហើយដែលយើងបានប្រទានឱ្យពួកគេនូវគម្ពីរ គតិបណ្ឌិត និងភាពជាព្យាការី។ តែប្រសិនបើអ្នកទាំងនោះ(អ្នកស្រុកម៉ាក្កះ)បដិសេធចំពោះវា(អ្វីដែលយើងបានប្រទានដល់ព្យាការី) ជាការពិតណាស់ យើងនឹងប្រគល់វាទៅឲ្យក្រុមផ្សេងទៀតដែលមិនមែនជាពួកដែលបដិសេធចំពោះវា(ជំនួសវិញ)។"},{"id":90,"translation":"អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញពីអល់ឡោះ។ ដូចនេះ តាមរយៈការចង្អុលបង្ហាញរបស់ពួកគេ ចូរអ្នកដើរតាមវាចុះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនទាមទារកម្រៃពីពួកអ្នកលើការផ្សព្វផ្សាយ(គម្ពីរគួរអាន)នោះទេ។ ពិតណាស់ វា(គម្ពីរគួរអាន) គ្មានអ្វីក្រៅពីការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ។"},{"id":91,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)មិនបានលើកតម្កើងអល់ឡោះឱ្យសក្ដិសមនឹងឋានៈរបស់ទ្រង់នោះឡើយ ខណៈដែលពួកគេនិយាយថា៖ អល់ឡោះជាម្ចាស់មិនបានបញ្ចុះអ្វីមួយទៅកាន់មនុស្សលោកនោះឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ តើអ្នកណាជាអ្នកដែលបានបញ្ចុះគម្ពីរ(តាវរ៉ត)ដែលព្យាការីមូសាបាននាំមកជាពន្លឺ និងជាការចង្អុលបង្ហាញដល់មនុស្សលោកនោះ? ពួកអ្នក(ពួកយូដា)បានសរសេរវាដាក់ទៅក្នុងសៀវភៅផ្សេងៗ ដោយពួកអ្នកបង្ហាញនូវផ្នែកខ្លះអំពីវា ហើយលាក់បាំងនូវផ្នែកជាច្រើនទៀតអំពីវា។ ហើយគេបានបង្រៀនពួកអ្នក(ឱជនជាតិអារ៉ាប់)នូវអ្វី(គម្ពីរគួរអាន)ដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកមិនធ្លាប់បានដឹងពីមុនមក។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គឺអល់ឡោះជាម្ចាស់ (ជាអ្នកបញ្ចុះវាមក)។ បន្ទាប់មក ចូរអ្នកបណ្តោយពួកគេឱ្យលេងសើចក្នុងភាពវង្វេងរបស់ពួកគេនោះចុះ។"},{"id":92,"translation":"ហើយគម្ពីរនេះ(គម្ពីរគួរអាន)យើងបានបញ្ចុះវាមកប្រកបដោយពរជ័យ និងជាអ្នកបញ្ជាក់ទៅលើបណ្តាគម្ពីរដែលបានបញ្ចុះមកកាលពីមុន និងដើម្បីឱ្យអ្នកដាស់តឿនព្រមានពួកអ្នកស្រុកម៉ាក្កះ និងអ្នកដែលនៅជុំវិញវា(មនុស្សលោកទាំងអស់)។ ហើយបណ្តាអ្នកដែលមានជំនឿចំពោះថ្ងៃបរលោក គឺពួកគេមានជំនឿចំពោះវា(គម្ពីរគួរអាន) ហើយពួកគេជាអ្នកដែលថែរក្សាលើការប្រតិបត្តិសឡាតរបស់ពួកគេ។"},{"id":93,"translation":"គ្មានអ្នកណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតកុហកទៅលើអល់ឡោះជាម្ចាស់ ឬនិយាយថា៖ អល់ឡោះបានផ្តល់វ៉ាហ៊ីដល់ខ្ញុំ ខណៈដែលទ្រង់មិនបានផ្តល់វ៉ាហ៊ីដល់ជននោះបន្តិចណាឡើយ ឬក៏និយាយថា៖ ខ្ញុំនឹងបញ្ចុះ(គម្ពីរមួយ)ដូចអ្វី(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះមកនោះដែរ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកបំពានទាំងនោះក្នុងពេលដែលពួកគេជិតស្លាប់ ខណៈម៉ាឡាអ៊ីកាត់លូកដៃរបស់ពួកគេទៅកាន់ពួកនោះ(ដើម្បីដកហូតព្រលឹង)។ (ម៉ាឡាអ៊ីកាត់បាននិយាយថា៖) ចូរពួកឯង(ព្រលឹង)ចេញពីខ្លួនមក! នៅថ្ងៃនេះ គេនឹងតបស្នងដល់ពួកអ្នកនូវទណ្ឌកម្មដ៏អាម៉ាស់បំផុតដោយសារតែអ្វីដែលពួកអ្នកធ្លាប់បាននិយាយ(ប្រឌិតកុហក)ទៅលើអល់ឡោះខុសពីការពិត ហើយពួកអ្នកធ្លាប់បានក្អេងក្អាង(មិនជឿ)ចំពោះបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់។"},{"id":94,"translation":"ហើយជាការពិតណាស់ ពួកអ្នកមកកាន់យើងនៅថ្ងៃនេះដោយខ្លួនទទេដូចដែលយើងបានបង្កើតពួកអ្នកកាលពីដំបូងដូច្នោះដែរ ហើយពួកអ្នកបានបោះបង់ចោលនូវអ្វីដែលយើងបានប្រទានឱ្យពួកអ្នកនៅពីក្រោយខ្នងពួកអ្នក។ ហើយយើងក៏មិនឃើញអ្នកជួយអន្តរាគមន៍ដែលពួកអ្នកធ្លាប់បានអះអាងថា ពួកវាជាដៃគូ(របស់អល់ឡោះ)នោះនៅជាមួយពួកអ្នកនោះដែរ។ ជាការពិតណាស់ ទំនាក់ទំនងរវាងពួកអ្នកត្រូវបានកាត់ផ្តាច់។ ហើយអ្វីដែលពួកអ្នកធ្លាប់បានអះអាងនោះ ក៏បានរសាត់បាត់អស់ពីពួកអ្នក។"},{"id":95,"translation":"ជាការពិតណាស់ អល់ឡោះជាអ្នកធ្វើឱ្យគ្រាប់ធញ្ញជាតិប្រេះបែក និងធ្វើឲ្យរុក្ខជាតិដុះចេញពីគ្រាប់នោះ។ ទ្រង់បញ្ចេញរបស់មានជីវិតពីរបស់ស្លាប់ និងជាអ្នកបពោ្ចញរបស់ស្លាប់ពីរបស់មានជីវិត។ (អ្នកបង្កើតអ្វីទាំងអស់)នោះគឺអល់ឡោះជាម្ចាស់។ ដូចនេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)ងាកចេញ(ពីការពិត)យ៉ាងដូចម្តេច?"},{"id":96,"translation":"ហើយទ្រង់គឺជាអ្នកញែកពន្លឺពេលព្រឹក(ចេញពីភាពងងឹតនៅពេលយប់) ហើយទ្រង់ធ្វើឱ្យពេលយប់ក្លាយពេលសម្រាក និងធ្វើឱ្យព្រះអាទិត្យនិងព្រះចន្ទធ្វើចលនាតាមការកំណត់។ នោះគឺជាការកំណត់របស់ព្រះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាដឹងបំផុត។"},{"id":97,"translation":"ហើយទ្រង់ជាអ្នកដែលបានបង្កើតផ្កាយជាច្រើនសម្រាប់ពួកអ្នក(ឱកូនចៅអាហ្ទាំ)ដើម្បីឲ្យពួកអ្នកយកវា(ធ្វើជាត្រីវិស័យ)បង្ហាញផ្លូវពួកអ្នកនៅក្នុងពេលយប់ងងឹតទាំងនៅលើគោកនិងនៅលើផ្ទៃសមុទ្រ។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលចេះដឹង។"},{"id":98,"translation":"ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ)។ ហើយជាការពិតណាស់ ទ្រង់បានចាប់ផ្ដើមបង្កើតពួកអ្នកដោយការបង្កើតឪពុករបស់ពួកអ្នកអំពីដី។ បន្ទាប់មក ទ្រង់បានបង្កើតពួកអ្នកពីគេ(អាហ្ទាំ)។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវកន្លែងចាប់កំណើត(ក្នុងស្បូនម្ដាយ) និងកន្លែងផ្ទុក(ក្នុងឆ្អឹងខ្នងឪពុក)។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលឈ្វេងយល់។"},{"id":99,"translation":"ហើយទ្រង់ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃ។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្ដុះនូវរុក្ខជាតិគ្រប់ប្រភេទ។ ហើយយើងបានបណ្តុះចេញពីរុក្ខជាតិនោះនូវដំណាំបៃតង។ យើងបានបង្កើតចេញពីដំណាំបៃតងនោះនូវគ្រាប់ធញ្ញជាតិជាច្រើន។ ហើយពីលំអងផ្កាល្មើ យើងបានបញ្ចេញជាចង្កោមផ្លែដែលនៅជិត(ងាយស្រួលបេះ)។ ហើយយើងបានបញ្ចេញចម្ការជាច្រើនអំពីទំពាំងបាយជូរ ដើមអូលីវ និងដើមទទឹមដែល(ស្លឹករបស់វា)ស្រដៀងគ្នា តែ(ផ្លែរបស់វា)ខុសគ្នា។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)សម្លឹងមើលទៅកាន់ផ្លែរបស់វានៅពេលដែលវាចាប់ផ្តើមចេញក្តិប និងនៅពេលដែលវាទុំចុះ។ ជាការពិតណាស់ នៅក្នុងរឿងទាំងអស់នោះ គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់ក្រុមដែលមានជំនឿ។"},{"id":100,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បានចាត់ទុកជិនជាដៃគូរបស់របស់អល់ឡោះ ខណៈដែលទ្រង់ជាអ្នកដែលបានបង្កើតពួកគេ។ ហើយពួកគេបានប្រឌិតកុហកថាទ្រង់មានបុត្រា និងបុត្រីជាច្រើននាក់ដោយគ្មានចំណេះដឹង។ ទ្រង់មហាបរិសុទ្ធ និងមហាខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេបានពិពណ៌នា។"},{"id":101,"translation":"ទ្រង់ជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនឡើយ។ តើទ្រង់មានបុត្រាយ៉ាងដូចម្តេច បើទ្រង់គ្មានភរិយាផងនោះ? ហើយទ្រង់បានបង្កើតគ្រប់អ្វីៗទាំងអស់។ ហើយទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":102,"translation":"នោះហើយគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)។ គ្មានព្រះឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)។ ហើយទ្រង់ជាអ្នកថែរក្សាលើអ្វីៗទាំងអស់។"},{"id":103,"translation":"គ្មាននរណាម្នាក់អាចមើលឃើញទ្រង់បានឡើយ(នៅក្នុងលោកិយនេះ) តែទ្រង់ទេដែលជាអ្នកមើលឃើញអ្វីទាំងអស់។ ទ្រង់មហាទន់ភ្លន់ មហាដឹងបំផុត។"},{"id":104,"translation":"ជាការពិតណាស់ ភស្ដុតាងជាច្រើនពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ(ឱមនុស្សលោកទាំងឡាយ)។ ដូច្នេះ បុគ្គលណាហើយដែលបានឃើញ(អនុវត្ដតាម) វាគឺសម្រាប់ខ្លួនគេផ្ទាល់។ រីឯបុគ្គលណាដែលមើលមិនឃើញ(មិនអនុវត្ដតាម) គ្រោះថ្នាក់នៃទង្វើនោះ វាក៏ធ្លាក់ទៅលើរូបគេដូចគ្នា។ ហើយខ្ញុំ(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកអ្នកនោះឡើយ។"},{"id":105,"translation":"ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌជាច្រើន(នៃគម្ពីរគួរអាន)។ ហើយពួកគេ(ពួកមុស្ហរីគីន)នឹងនិយាយថា៖ អ្នក(ព្យាការីមូហាំម៉ាត់)បានសិក្សាវា(ពីពួកអះលីគីតាប)ប៉ុណ្ណោះ។ ហើយយើងនឹងបកស្រាយបញ្ជាក់វាសម្រាប់ក្រុមដែលចេះដឹង និងទទួលយកការពិត។"},{"id":106,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អនុវត្តន៍តាមអ្វីដែលគេបានផ្តល់វ៉ាហ៊ីដល់អ្នកពីព្រះជាម្ចាស់របស់អ្នកចុះ។ គ្មានព្រះឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហើយចូរអ្នកងាកចេញពីពួកដែលធ្វើស្ហ៊ីរិក។"},{"id":107,"translation":"ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា គឺពួកគេមិនធ្វើស្ហ៊ីរិកនោះឡើយ។ ហើយយើងមិនបានចាត់តាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើជាអ្នកទទួលខុសត្រូវលើពួកគេឡើយ ហើយអ្នកក៏មិនមែនជាអ្នកគ្រប់គ្រងលើពួកគេដែរ។"},{"id":108,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំជេរប្រមាថពួកដែលគោរពសក្ការៈផ្សេងពីអល់ឡោះឱ្យសោះដែលជាហេតុធ្វើឲ្យពួកគេជេរប្រមាថអល់ឡោះដោយបំពានទាំងល្ងង់ខ្លៅវិញ។ ដូច្នោះដែរ យើងបានតុបតែងលម្អសម្រាប់រាល់ប្រជាជាតិនីមួយៗនូវទង្វើរបស់ពួកគេ(ទាំងល្អ ទាំងអាក្រក់)។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកគេ(នៅថ្ងៃបរលោក) គឺទៅកាន់(អល់ឡោះ)ព្រះជាម្ចាស់របស់ពួកគេវិញ។ ពេលនោះ ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្ត។"},{"id":109,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បានស្បថនឹងអល់ឡោះយ៉ាងម៉ឺងម៉ាត់ថា៖ ប្រសិនបើសញ្ញាភស្តុតាងណាមួយ(ដែលពួកគេបានស្នើសុំនោះ)បានមកដល់ពួកគេ នោះពួកគេប្រាកដជានឹងមានជំនឿលើវាជាមិនខាន។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត សញ្ញាភស្តុតាងទាំងឡាយ គឺស្ថិតនៅឯអល់ឡោះជាម្ចាស់។ តើអ្វីទៅដែលធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដឹងថា ទោះជាសញ្ញាភស្តុតាងនោះមកដល់ ក៏ពួកគេនៅតែមិនមានជំនឿដដែលនោះ?"},{"id":110,"translation":"ហើយយើងនឹងបង្វែរដួងចិត្ត និងចក្ខុរបស់ពួកគេ(ពួកគ្មានជំនឿ)ដូចដែលពួកគេមិនមានជំនឿនឹងវា(គម្ពីរគួរអាន)តាំងពីដំបូង ហើយយើងបានបណ្ដោយពួកគេឱ្យស្ថិតនៅក្នុងភាពវង្វេងរបស់ពួកគេដោយពួកគេមានភាពស្រពិចស្រពិល(ជារៀងរហូត)។"},{"id":111,"translation":"ហើយពិតប្រាកដណាស់ បើទោះបីជាយើងបញ្ជូនម៉ាឡាអ៊ីកាត់ទៅកាន់ពួកគេ ហើយមនុស្សស្លាប់អាចនិយាយប្រាប់ពួកគេ(ពីការពិត) ព្រមទាំងយើងប្រមូលផ្តុំឱ្យពួកគេ(រាល់អ្វីដែលពួកគេទាមទារ)ដាក់ពីមុខពួកគេក៏ដោយ ក៏ពួកគេមិនមានជំនឿនោះដែរ លើកលែងតែ(ជនណាដែល)អល់ឡោះមានចេតនាប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនដឹងនោះឡើយ។"},{"id":112,"translation":"ក៏ដូច្នោះដែរ យើងបានធ្វើឲ្យមាន(សាកល្បង)សម្រាប់គ្រប់ព្យាការីនូវសត្រូវជាស្ហៃតនជិន និងស្ហៃតនមនុស្សដែលពួកវាទាំងនោះបានពង្វក់អូសទាញគ្នាទៅវិញទៅមកដោយការតុបតែងលម្អប្រការដែលអាក្រក់(ឱ្យមើលឃើញថាជាប្រការល្អ)ដើម្បីជាការបោកប្រាស់(ពួកគេ)។ ហើយប្រសិនបើព្រះជាម្ចាស់របស់អ្នកមានចេតនា ពួកគេក៏មិនអាចធ្វើដូច្នោះបាននោះដែរ។ ហេតុនេះ ចូរអ្នកបណ្តោយពួកគេ និងអ្វីដែលពួកគេបានប្រឌិតកុហកនោះចុះ។"},{"id":113,"translation":"និងដើម្បីឱ្យដួងចិត្តរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកទោរទន់ទៅរកវា(អ្វីដែលពួកវាពង្វក់គ្នាទៅវិញទៅមកនោះ) និងពួកគេពេញចិត្ត ព្រមទាំងដើម្បីឱ្យពួកគេទទួលនូវផលកម្មនៃអ្វីដែលពួកគេបានសាង។"},{"id":114,"translation":"តើសមហេតុផលដែរឬទេដែលខ្ញុំទទួលយកការកាត់សេចក្តីផ្សេងពីអល់ឡោះនោះ ខណៈដែលទ្រង់ជាអ្នកដែលបញ្ចុះគម្ពីរ(គួរអាន)ដែលបកស្រាយបញ្ជាក់យ៉ាងច្បាស់លាស់(នូវរាល់ប្រការទាំងអស់)ទៅកាន់ពួកអ្នកនោះ? ហើយចំពោះពួកដែលយើងបានប្រទានគម្ពីរដល់ពួកគេ(ពួកយូដា និងគ្រឹស្ទាន)នោះ ពួកគេដឹងយ៉ាងច្បាស់ថា ពិតណាស់ វា(គម្ពីរគួរអាន) គឺត្រូវបានបញ្ចុះមកពីព្រះជាម្ចាស់របស់អ្នកយ៉ាងពិតប្រាកដ។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការមន្ទិលសង្ស័យឱ្យសោះ។"},{"id":115,"translation":"ហើយបន្ទូលនៃព្រះជាម្ចាស់របស់អ្នក(គម្ពីរគួរអាន) គឺបានបញ្ចប់យ៉ាងពេញលេញដោយត្រឹមត្រូវនិងយុត្តិធម៌បំផុត។ គ្មាននរណាអាចផ្លាស់ប្តូរបន្ទូលរបស់ទ្រង់ឡើយ។ ហើយទ្រង់មហាឮ មហាដឹងបំផុត។"},{"id":116,"translation":"ប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើតាមមនុស្សភាគច្រើននៅលើផែនដីនោះ ពួកគេនឹងធ្វើឱ្យអ្នកវង្វេងចេញពីមាគ៌ារបស់អល់ឡោះជាមិនខាន។ ពិតណាស់ ពួកគេមិនដើរតាមអ្វីក្រៅពីការគិតស្មាននោះឡើយ ហើយពួកគេគ្មានអ្វីក្រៅពីការភូតកុហកប៉ុណ្ណោះ។"},{"id":117,"translation":"ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះអ្នកដែលវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ដឹងបំផុតចំពោះអ្នកដែលទទួលបានការចង្អុលបង្ហាញ។"},{"id":118,"translation":"ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវសត្វដែលគេរំឭកព្រះនាមរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះ) ប្រសិនបើពួកអ្នកពិតជាអ្នកមានជំនឿចំពោះសញ្ញាភស្តុតាងរបស់ទ្រង់មែននោះ។"},{"id":119,"translation":"តើមានអ្វីដែលរារាំងពួកអ្នក(ឱបណ្តាអ្នកមានជំនឿទាំងឡាយ)មិនឱ្យទទួលទាននូវអ្វី(សត្វដែលគេសំឡេះ)ដែលគេបានរំឭកព្រះនាមអល់ឡោះទៅលើវានោះ ខណៈដែលទ្រង់ពិតជាបានបញ្ជាក់ដល់ពួកអ្នករួចនូវអ្វីដែលគេហាមឃាត់ទៅលើពួកអ្នក លើកលែងតែពួកអ្នកមានតម្រូវការចាំបាច់បំផុតចំពោះវាប៉ុណ្ណោះ។ ហើយជាការពិតណាស់ មនុស្សភាគច្រើនបានធ្វើឱ្យគេវង្វេងដោយសារចំណង់តណ្ហារបស់ពួកគេដោយគ្មានចំណេះដឹង។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះពួកដែលបំពាន។"},{"id":120,"translation":"ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បោះបង់ចោលនូវអំពើបាបទាំងឡាយ ទាំងលាតត្រដាង និងលាក់កំបាំង។ ជាការពិតណាស់ ពួកដែលប្រព្រឹត្តអំពើបាប គេ(អល់ឡោះ)នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេបានសាង។"},{"id":121,"translation":"ហើយចូរពួកអ្នក(ឱជនមូស្លីមទាំងឡាយ)កុំបរិភោគឱ្យសោះនូវអ្វី(សត្វ)ដែលគេមិនបានរំឭកព្រះនាមរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះ)។ ជាការពិត វា(ការបរិភោគសត្វដែលគេមិនបានរំឭកឈ្មោះអល់ឡោះនៅពេលសំឡេះ)នោះ គឺជាអំពើល្មើស(ចំពោះអល់ឡោះ)។ ហើយជាការពិតណាស់ ស្ហៃតនពួកវាកំពុងតែពង្វក់អូសទាញអ្នកគាំពាររបស់ពួកវាដើម្បីឱ្យពួកគេជជែកដេញដោលជាមួយនឹងពួកអ្នក។ ហើយប្រសិនបើពួកអ្នកធ្វើតាមពួកគេ នោះពួកអ្នកនឹងក្លាយជាពួកដែលធ្វើស្ហ៊ីរិកជាមិនខាន។"},{"id":122,"translation":"តើមនុស្សដែលស្លាប់(ស្ថិតនៅក្នុងភាពគ្មានជំនឿ អវិជ្ជា និងអំពើល្មើស) ក្រោយមក យើងបានធ្វើឱ្យគេរស់ឡើងវិញ(មានជំនឿ ចំណេះដឹង និងការគោរពប្រតិបត្តិអល់ឡោះ) ហើយយើងបានផ្តល់ឲ្យគេនូវពន្លឺមួយដោយគេដើរក្នុងចំណោមមនុស្សលោកនឹងពន្លឺនោះ ដូចគ្នាទៅនឹងអ្នកដែលស្ថិតក្នុងភាពងងឹតសូន្យសុងដែលមិនអាចចេញពីវារួចដែរឬទេ? ក៏ដូច្នោះដែរ គេបានតុបតែងលម្អដល់ពួកគ្មានជំនឿនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":123,"translation":"ហើយក៏ដូចច្នោះដែរ យើងបានបង្កើតឱ្យមាននៅគ្រប់ភូមិស្រុកទាំងអស់នូវពួកមេកន្ទ្រាញដែលអាក្រក់ដើម្បីឲ្យពួកគេប្រើល្បិចកលក្នុងភូមិស្រុកនោះ។ តាមពិត ពួកគេមិនបានប្រើល្បិចកល(ទៅលើនរណាម្នាក់)ឡើយ លើកលែងតែទៅលើខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។"},{"id":124,"translation":"ហើយនៅពេលដែលសញ្ញាភស្តុតាងណាមួយបានមកដល់ពួកគេ ពួកគេនិយាយថា៖ ពួកយើងមិនមានជំនឿជាដាច់ខាត លុះត្រាតែគេនាំមកឱ្យពួកយើងដូចអ្វីដែលគេបានប្រទានទៅឱ្យបណ្តាអ្នកនាំសាររបស់អល់ឡោះ។ អល់ឡោះដឹងបំផុតចំពោះជនណាដែលសក្ដិសមនឹងទទួលសាររបស់ទ្រង់។ ពួកជនដែលក្រអឺតក្រទមទាំងនោះនឹងទទួលនូវភាពថោកទាបបំផុតនៅឯអល់ឡោះ និងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែកលល្បិចដែលពួកគេធ្លាប់បានរៀបចំ។"},{"id":125,"translation":"ជាការពិតណាស់ ជនណាហើយដែលអល់ឡោះទ្រង់មានចេតនាចង្អុលបង្ហាញដល់រូបគេ ទ្រង់នឹងបើកចិត្តគេទៅកាន់សាសនាអ៊ីស្លាម។ រីឯជនណាហើយដែលទ្រង់មានចេតនាឱ្យរូបគេវង្វេង ទ្រង់នឹងធ្វើឲ្យចិត្តរបស់គេចង្អៀតចង្អល់ ប្រៀបដូចជារូបគេឡើងទៅលើមេឃដូច្នោះដែរ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់ដាក់ទណ្ឌកម្មចំពោះពួកដែលគ្មានជំនឿ។"},{"id":126,"translation":"ហើយនេះគឺជាមាគ៌ានៃព្រះជាម្ចាស់របស់អ្នកដ៏ត្រឹមត្រូវ។ ពិតណាស់ យើងបានបញ្ជាក់នូវបណ្តាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលចេះគិតពិចារណា។"},{"id":127,"translation":"សម្រាប់ពួកគេ គឺទទួលបាននូវលំនៅឋានដែលមានសន្តិភាព(ឋានសួគ៌)នៅឯព្រះជាម្ចាស់របស់ពួកគេ។ ហើយទ្រង់ជាអ្នកដែលគាំពារពួកគេដោយសារតែអ្វី(ទង្វើកុសល)ដែលពួកគេធ្លាប់បានសាង។"},{"id":128,"translation":"ហើយនៅថ្ងៃដែលទ្រង់នឹងប្រមូលផ្តុំពួកគេទាំងអស់គ្នា។ (ទ្រង់បានមានបន្ទូលថា៖) ឱក្រុមជិនទាំងឡាយ! ជាការពិតណាស់ ពួកឯងបានធ្វើឱ្យមនុស្សជាច្រើនវងេ្វង។ ហើយអ្នកដែលដើរតាមពួកគេក្នុងចំណោមមនុស្សបានតបថា៖ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំសុទ្ធតែបានទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយ(ឥឡូវនេះ)ពួកយើងបានដល់ពេលវេលាដែលទ្រង់បានកំណត់ចំពោះយើងខ្ញុំហើយ។ ទ្រង់បានមានបន្ទូលថា៖ ឋាននរក គឺជាទីស្នាក់អាស្រ័យរបស់ពួកអ្នកដោយពួកអ្នកស្ថិតក្នុងវាជាអមតៈ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មហាគតិបណ្ឌិត មហាដឹងបំផុត។"},{"id":129,"translation":"ហើយក៏ដូច្នោះដែរ យើងបានឲ្យពួកដែលបំពានគ្រប់គ្រងលើគ្នាទៅវិញទៅមកដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":130,"translation":"(ទ្រង់បានមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃបរលោកថា៖) ឱក្រុមជិន និងមនុស្សលោកទាំងឡាយ! តើមិនបានមកដល់ពួកអ្នកទេឬ បណ្តាអ្នកនាំសារក្នុងចំណោមពួកអ្នកដែលពួកគេសូត្រឲ្យពួកអ្នកស្តាប់នូវបណ្តាវាក្យខណ្ឌរបស់យើង ព្រមទាំងព្រមានបន្លាចពួកអ្នកពីការជួបជុំគ្នានៅថ្ងៃរបស់ពួកអ្នក(ថ្ងៃបរលោក)នោះ? ពួកគេបានឆ្លើយថា៖ ពួកយើងសូមធ្វើសាក្សីប្រឆាំងនឹងខ្លួនឯង(ថាពិតជាដូច្នោះមែន)។ ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកគេ ហើយពួកគេបានធ្វើសាក្សីប្រឆាំងនឹងខ្លួនឯងទៀតថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានប្រឆាំង។"},{"id":131,"translation":"នោះគឺដោយសារតែព្រះជាម្ចាស់របស់អ្នកមិនបំផ្លាញភូមិស្រុកណាមួយដោយបំពាន ខណៈដែលអ្នកភូមិស្រុកនោះមិនដឹងខ្លួននោះឡើយ(ព្រោះតែការអំពាវនាវមិនបានទៅដល់ពួកគេ)។"},{"id":132,"translation":"ហើយសម្រាប់ពួកគេម្នាក់ៗមានឋានៈរៀងៗខ្លួនអាស្រ័យទៅតាមទង្វើរបស់ពួកគេ។ ហើយព្រះជាម្ចាស់របស់អ្នកទ្រង់មិនធ្វេសប្រហែសចំពោះអ្វីដែលពួកគេបានប្រព្រឹត្តនោះឡើយ។"},{"id":133,"translation":"ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់មហាមានលើសលប់ ប្រកបដោយក្តីមេត្តាករុណា។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងជំនួសដោយក្រុមផ្សេងបន្ទាប់ពីពួកអ្នកតាមអ្វីដែលទ្រង់មានចេតនា ដូចដែលទ្រង់បានបង្កើតពួកអ្នកចេញពីពូជអម្បូរនៃក្រុមផ្សេងទៀតនោះដែរ។"},{"id":134,"translation":"ពិតប្រាកដណាស់ អ្វីដែលគេបានសន្យាចំពោះពួកអ្នក(ឱពួកគ្មានជំនឿទាំងឡាយ) គឺពិតជានឹងមកដល់(យ៉ាងពិតប្រាកដ) ហើយពួកអ្នកគ្មានសមត្ថភាព(ក្នុងការរត់គេច)នោះឡើយ។"},{"id":135,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រកាន់ខ្ជាប់តាមមាគ៌ា(វង្វេង)របស់ពួកអ្នកចុះ ខ្ញុំក៏នឹងប្រកាន់ខ្ជាប់តាមមាគ៌ា(ត្រឹមត្រូវ)របស់ខ្ញុំដែរ។ ហើយពួកអ្នកគង់តែនឹងដឹងថា តើនរណាដែលជាអ្នកទទួលបានលទ្ធផលចុងក្រោយដ៏ល្អប្រសើរនោះ។ ពិតប្រាកដណាស់ ពួកដែលបំពាននឹងមិនទទួលបានជោគជ័យនោះឡើយ។"},{"id":136,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បានបង្កើតមួយចំណែកនៃផលានុផល(ដែលបានមកពីការដាំដុះ) និងសត្វពាហនៈសម្រាប់អល់ឡោះដោយពួកគេនិយាយអះអាងថា៖ (មួយចំណែក)នេះគឺសម្រាប់អល់ឡោះ ហើយ(មួយចំណែក)នេះគឺសម្រាប់ព្រះនានារបស់ពួកយើង។ ជាការពិតណាស់ អ្វីដែល(ពួកគេរៀបចំ)សម្រាប់ព្រះនានារបស់ពួកគេនោះ គឺមិនបានទៅដល់អល់ឡោះឡើយ។ តែអ្វីដែលពួកគេ(បានរៀបចំ)សម្រាប់អល់ឡោះនោះ គឺបានទៅដល់ព្រះនានារបស់ពួកគេ។ អ្វីដែលពួកគេបានវិនិច្ឆ័យនេះ គឺអាក្រក់ជាទីបំផុត។"},{"id":137,"translation":"ហើយក៏ដូច្នោះដែរ ព្រះនានារបស់ពួកគេ(ដែលជាស្ហៃតន)បានតុបតែងលម្អដល់ពួកមុស្ហរីគីនយ៉ាងច្រើងផងដែរ ដោយឱ្យពួកគេសម្លាប់កូនៗខ្លួនឯងដើម្បីបំផ្លាញពួកគេ និងដើម្បីបំភ័ន្តទៅលើពួកគេនូវសាសនារបស់ពួកគេ។ ហើយប្រសិនបើអល់ឡោះមានចេតនា ពួកគេនឹងមិនធ្វើដូច្នោះឡើយ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកគេ និងអ្វីដែលពួកគេប្រឌិតកុហកនោះចុះ។"},{"id":138,"translation":"ហើយពួកគេបានអះអាងថា៖ សត្វពាហនៈ និងផលានុផលទាំងនេះ គឺត្រូវបានហាមឃាត់មិនឱ្យបរិភោគឡើយ លើកលែងតែជនណាដែលពួកយើងចង់(ឱ្យបរិភោគ)ប៉ុណ្ណោះ។ ហើយចំពោះសត្វពាហនៈទាំងនោះដែរ ខ្នងរបស់វា គឺត្រូវបានហាមឃាត់(មិនឱ្យជិះនិងដឹកជញ្ជូនឥវ៉ាន់)ឡើយ។ ហើយសត្វពាហនៈទាំងនោះផងដែរ ពួកគេមិនរំឭកព្រះនាមអល់ឡោះទៅលើវា(នៅពេលសំឡេះនោះទេ)ដោយពួកគេមួលបង្កាច់ទៅលើទ្រង់។ ទ្រង់នឹងតបស្នងដល់ពួកគេចំពោះតែអ្វីដែលពួកគេធ្លាប់បានមួលបង្កាច់នោះ។"},{"id":139,"translation":"ហើយពួកគេនិយាយទៀតថា៖ គភ៌ដែលមានក្នុងពោះសត្វពាហនៈទាំងនេះ នៅពេលដែលកើតមករស់ គឺវាសម្រាប់តែបុរសៗរបស់ពួកយើងប៉ុណ្ណោះ(ទទួលទាន) ហើយវាត្រូវបានហាមឃាត់ចំពោះស្ត្រីៗរបស់ពួកយើង(មិនឲ្យទទួលទានឡើយ)។ តែប្រសិនបើសត្វនោះកើតមកហើយស្លាប់ គឺពួកគេមានចំណែកដូចគ្នា(អាចបរិភោគបានដូចគ្នា)។ ទ្រង់នឹងតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេពណ៌នា។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។"},{"id":140,"translation":"ពិតប្រាដកណាស់ ពិតជាខាតបង់ហើយពួកដែលបានសម្លាប់កូនៗរបស់ខ្លួនដោយល្ងង់ខ្លៅ និងអវិជ្ជា និងបានហាមឃាត់ខ្លួនឯងនូវអ្វី(សត្វពាហនៈ)ដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកគេ ដោយប្រឌិតមួលបង្កាច់ទៅលើអល់ឡោះ។ ជាការពិតណាស់ ពួកគេបានវង្វេង(ពីមាគ៌ាដ៏ត្រឹមត្រូវ) ហើយពួកគេក៏មិនមែនជាអ្នកដែលទទួលបានការចង្អុលបង្ហាញនោះដែរ។"},{"id":141,"translation":"ហើយទ្រង់ជាអ្នកដែលបានបង្កើតនូវចម្ការដំណាំជាច្រើន ដោយ(ដំណាំខ្លះ)ឡើងទ្រើង និង(ដំណាំខ្លះទៀត)មិនឡើងទ្រើង ហើយដើមល្មើ និងដំណាំផ្សេងៗជាច្រើនទៀតដែលមានផ្លែនិងរសជាតិខុសៗគ្នា ព្រមទាំងដើមអូលីវ និងដើមទទឹមដែលស្លឹករបស់វាមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែ(ផ្លែរបស់វា)មានរសជាតិខុសគ្នា។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគផ្លែរបស់វាចុះនៅពេលដែលវាចេញផ្លែ ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់របស់វានៅថ្ងៃប្រមូលផល។ ហើយពួកអ្នកមិនត្រូវខ្ជះខ្ជាយឡើយ។ ជាការពិតណាស់ ទ្រង់មិនស្រលាញ់ពួកដែលខ្ជះខ្ជាយនោះទេ។"},{"id":142,"translation":"ហើយក្នុងចំណោមសត្វពាហនៈនោះដែរ គឺ(ទ្រង់បានបង្កើតឲ្យមាន)សត្វដែលអាចដឹកជញ្ជូនបាន និង(សត្វដែល)មិនអាចដឹកជញ្ជូនបាន។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នក ហើយមិនត្រូវដើរតាមជំហានរបស់ស្ហៃតនឡើយ។ ជាការពិតណាស់ វាគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។"},{"id":143,"translation":"(ទ្រង់បានបង្កើតនូវសត្វពាហនៈចំនួន)ប្រាំបីប្រភេទ គឺសត្វចៀមមួយគូ និងសត្វពពែមួយគូ(ញីនិងឈ្មោល)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើទ្រង់បានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនេះ ឬសត្វញីទាំងពីរប្រភេទនេះ ឬក៏អ្វីដែលមាននៅក្នុងផ្ទៃពោះសត្វញីទាំងពីរប្រភេទនោះ? ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ប្រាប់ខ្ញុំដោយផ្អែកលើចំណេះដឹងមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។"},{"id":144,"translation":"ហើយនិងសត្វអូដ្ឋមួយគូ និងសត្វគោមួយគូ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើទ្រង់បានហាមឃាត់សត្វឈ្មោលទាំងពីរប្រភេទនេះ ឬសត្វញីទាំងពីរប្រភេទនេះ ឬក៏អ្វីដែលមាននៅក្នុងផ្ទៃពោះសត្វញីទាំងពីរប្រភេទនោះ?? ឬមួយក៏ពួកអ្នក(ឱពួកមុស្ហរីគីន)មានវត្តមានក្នុងពេលដែលអល់ឡោះបានផ្តាំផ្ញើពួកអ្នកចំពោះការហាមឃាត់នេះ? ពិតណាស់ គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតភូតកុហកទៅលើអល់ឡោះដើម្បីធ្វើឱ្យមនុស្សវង្វេងដោយគ្មានចំណេះដឹងនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។"},{"id":145,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនបានប្រទះឃើញនៅក្នុងអ្វីដែលគេបានផ្តល់ជាវ៉ាហ៊ីមកកាន់ខ្ញុំនូវការដាក់បម្រាមទៅលើអាហារណាមួយមិនឲ្យបរិភោគនោះឡើយ លើកលែងតែសត្វដែលបានស្លាប់(ដោយមិនបានសំឡេះត្រឹមត្រូវតាមច្បាប់អ៊ីស្លាម) ឬឈាមដែលហូរ ឬសាច់ជ្រូកនោះទេ ពីព្រោះវាជារបស់កខ្វក់ ឬក៏វាត្រូវបានគេសំឡេះជាតង្វាយចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ។ តែចំពោះជនណាដែលមានភាពចាំបាច់ខ្លាំង(ឱ្យទទួលទានអាហារទាំងនេះ) ដោយគេពុំមែនជាអ្នកដែលបំពាន ហើយក៏ពុំមែនជាអ្នករំលងព្រំដែន(នៃតម្រូវការចាំបាច់របស់ខ្លួន)ដែរនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់បំផុត។"},{"id":146,"translation":"ហើយចំពោះពួកយូដា យើងបានដាក់បម្រាមទៅលើពួកគេ(មិនឱ្យទទួលទាន)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះសត្វគោ និងសត្វពពែ យើងបានហាមឃាត់ពួកគេ(មិនឲ្យបរិភោគ)នូវខ្លាញ់របស់វា លើកលែងតែខ្លាញ់ជាប់ឆ្អឹងខ្នង ឬខ្លាញ់ជាប់ពោះវៀន ឬក៏ខ្លាញ់ជាប់ឆ្អឹងរបស់វាប៉ុណ្ណោះ។ នោះគឺជាការតបស្នងរបស់យើងចំពោះពួកគេដោយសារតែការបំពានរបស់ពួកគេ។ ហើយពិតណាស់ យើងគឺជាអ្នកសច្ចៈបំផុត(ចំពោះរាល់អ្វីដែលយើងបានប្រាប់)។"},{"id":147,"translation":"តែប្រសិនបើពួកគេបដិសេធចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកពោលចុះថា៖ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់មានក្តីមេត្តាករុណាដ៏ទូលំទូលាយបំផុត។ ហើយគ្មាននរណាដែលអាចរុញច្រានទណ្ឌកម្មរបស់ទ្រង់ចេញពីក្រុមដែលប្រព្រឹត្តល្មើសបានឡើយ។"},{"id":148,"translation":"ពួកដែលធ្វើស្ហ៊ីរិកនឹងនិយាយថា៖ ប្រសិនបើអល់ឡោះមានចេតនា ពួកយើង និងជីដូនជីតារបស់ពួកយើងនឹងមិនធ្វើស្ហ៊ីរិកឡើយ ហើយពួកយើងក៏មិនដាក់បម្រាមចំពោះអ្វីមួយ(ដែលទ្រង់បានអនុញ្ញាត)នោះដែរ។ ក៏ដូច្នោះដែរ អ្នកជំនាន់មុនពួកគេក៏បានបដិសេធ(នឹងបណ្តាអ្នកនាំសារ)ដូចគ្នាដែរ រហូតដល់ពួកគេបានភ្លក់នូវទណ្ឌកម្មរបស់យើង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលថា៖ តើពួកអ្នកមានចំណេះដឹង(ភស្តុតាងដែលបញ្ជាក់លើសម្តីរបស់ពួកអ្នក)ដែរឬទេ? សូមពួកអ្នកបញ្ចេញវាឲ្យពួកយើងមក? ជាការពិតណាស់ ពួកអ្នកគ្មានតាមអ្វីក្រៅពីការស្មាននោះឡើយ ហើយពួកអ្នកក៏គ្មានអ្វីក្រៅពីការភូតកុហកនោះដែរ។"},{"id":149,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានភស្តុតាងយ៉ាងច្បាស់លាស់។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងចង្អុលបង្ហាញពួកអ្នកទាំងអស់គ្នាមិនខានឡើយ។"},{"id":150,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកនាំមកនូវសាក្សីទាំងឡាយរបស់ពួកអ្នកដែលពួកគេបានធ្វើសាក្សីថា៖ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់បម្រាមចំពោះប្រការនេះមក។ ប្រសិនបើពួកគេធ្វើសាក្សី(ដោយគ្មានចំណេះដឹង)នោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើសាក្សីជាមួយពួកគេ។ ហើយចូរអ្នកកុំដើរតាមទំនើងចិត្តរបស់ពួកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់យើង ហើយនិងពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ខណៈដែលពួកគេចាត់ទុកអ្នកផ្សេងប្រៀបស្មើនឹងទ្រង់(គោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងទ្រង់)នោះ។"},{"id":151,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឱ្យពួកអ្នកស្តាប់នូវអ្វីដែលព្រះជាម្ចាស់របស់ពួកអ្នកទ្រង់បានដាក់បម្រាមលើពួកអ្នកគឺ៖ ពួកអ្នកមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយជាដាច់ខាត ហើយត្រូវធ្វើល្អចំពោះឪពុកម្តាយ។ ពួកអ្នកមិនត្រូវសម្លាប់កូនខ្លួនឯងដោយសារ(ខ្លាច)ក្រនោះឡើយ។ យើង(អល់ឡោះ)ជាអ្នកដែលផ្តល់លាភសក្ការៈដល់ពួកអ្នកនិងដល់ពួកគេ(កូនចៅ)។ ហើយពួកអ្នកមិនត្រូវទៅជិត(បៀតបៀន)អំពើអសីលធម៌(ហ្ស៊ីណា)នោះឡើយ ទោះដោយបើកចំហ ឬលាក់បាំង។ ហើយពួកអ្នកក៏មិនត្រូវសម្លាប់ជីវិតដែលអល់ឡោះបានហាមឃាត់នោះដែរ លើកលែងតែដោយការពិត(មានហេតុផលត្រឹមត្រូវស្របច្បាប់)។ ទាំងនោះ គឺជាអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។"},{"id":152,"translation":"ហើយពួកអ្នកមិនត្រូវបៀតបៀនទ្រព្យសម្បត្តិក្មេងកំព្រាឡើយ លើកលែងតែតាមវិធីសាស្ត្រដែលល្អ(ផ្តល់ផលប្រយោជន៍ដល់ក្មេងកំព្រានោះ) រហូតដល់គេធំពេញវ័យ។ ហើយចូរពួកអ្នកបំពេញនូវការវាល់ និងការថ្លឹងដោយសុក្រឹត។ យើងមិនដាក់បន្ទុកលើនរណាម្នាក់ហួសពីសមត្ថភាពរបស់គេឡើយ។ ហើយនៅពេលដែលពួកអ្នកនិយាយស្តី ចូរពួកអ្នកនិយាយពាក្យពិត សូម្បីតែចំពោះសាច់ញាតិក៏ដោយ។ ហើយចូរពួកអ្នកអនុវត្តនូវកិច្ចសន្យារបស់អល់ឡោះ។ ទាំងនោះ គឺជាអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។"},{"id":153,"translation":"ហើយនេះជាមាគ៌ារបស់យើងដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកដើរតាមវាចុះ។ តែពួកអ្នកមិនត្រូវដើរតាមមាគ៌ាទាំងឡាយផ្សេងឡើយដែលជាហេតុធ្វើឲ្យពួកអ្នកបែកបាក់(ប្រាស់ចាក)ពីមាគ៌ារបស់ទ្រង់។ ទាំងនោះ គឺជាអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកនឹងកោតខ្លាច(អល់ឡោះ)។"},{"id":154,"translation":"បន្ទាប់មក យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)ដើម្បីជាការបំពេញនូវឧបការគុណទៅលើអ្នកដែលសាងកុសល និងដើម្បីជាការបកស្រាយបញ្ជាក់(យ៉ាងលម្អិត)នូវរាល់កិច្ចការទាំងឡាយ ព្រមទាំងជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណា(របស់ទ្រង់)។ សង្ឃឹមថា ពួកគេនឹងមានជំនឿចំពោះការជួបព្រះជាម្ចាស់របស់ពួកគេ(នៅថ្ងៃបរលោក)។"},{"id":155,"translation":"ហើយនេះគឺជាគម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះវាប្រកបដោយពរជ័យ។ ហេតុនេះ ចូរពួកអ្នកដើរតាមវា និងកោតខ្លាច(ប្រុងប្រយ័ត្នពីការធ្វើផ្ទុយនឹងវា)។ សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។"},{"id":156,"translation":"ដើម្បីកុំឱ្យពួកអ្នក(មុស្ហរីគីនអារ៉ាប់)និយាយថា៖ តាមពិត គេបានបញ្ចុះនូវគម្ពីរទៅឲ្យតែមនុស្សពីរក្រុមមុនពួកយើង(ពួកយូដា និងពួកគ្រឹស្ទាន)ប៉ុណ្ណោះ។ ហើយពួកយើងមិនចេះសូត្រគម្ពីររបស់ពួកគេនោះទេ។"},{"id":157,"translation":"និងដើម្បីកុំឱ្យពួកអ្នកនិយាយថា៖ ប្រសិនបើគេបញ្ចុះគម្ពីរណាមួយមកកាន់ពួកយើងនោះ ប្រាកដជាពួកយើងនឹងទទួលបានការចង្អុលបង្ហាញជាងពួកគេជាមិនខាន។ ពិតប្រាកដណាស់ (នៅពេលនេះ)ភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ពួកអ្នក(គឺគម្ពីរគួរអាន)ដែលជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណានោះ បានមកដល់ពួកអ្នកហើយ។ ជាការពិតណាស់ គ្មាននរណាដែលបំពានខ្លាំងជាងអ្នកដែលបដិសេធនឹងបណ្តាភស្តុតាងរបស់អល់ឡោះ និងបែរចេញពីវានោះឡើយ។ យើងនឹងតបស្នងដល់ពួកដែលបែរចេញពីភស្តុតាងទាំងឡាយរបស់យើងនូវទណ្ឌកម្មដ៏អាក្រក់បំផុតដោយសារតែអ្វីដែលពួកគេធ្លាប់បានបែរចេញ។"},{"id":158,"translation":"ពួកគេមិនរង់ចាំអ្វីក្រៅពីការមកដល់របស់ម៉ាឡាអ៊ីកាត់(ដើម្បីដកហូតព្រលឹងពួកគេ) ឬក៏ការមកដល់នៃព្រះជាម្ចាស់របស់អ្នក ឬក៏ការមកដល់នៃសញ្ញាមួយចំនួននៃព្រះជាម្ចាស់របស់អ្នក(សញ្ញាថ្ងៃបរលោក)នោះឡើយ។ នៅថ្ងៃដែលសញ្ញាមួយចំនួននៃព្រះជាម្ចាស់របស់អ្នកបានមកដល់(ពេលដែលថ្ងៃរះពីទិសខាងលិច) ការមានជំនឿ គឺមិនផ្តល់ប្រយោជន៍អ្វីដល់បុគ្គលណាឡើយ ប្រសិនបើគេមិនមានជំនឿពីមុនមក ឬមានជំនឿហើយតែមិនបានសាងទង្វើកុសល(ពីមុនមក)ទេនោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នករង់ចាំ(ប្រការទាំងនេះ)ចុះ។ ពិតណាស់ ពួកយើងក៏ជាអ្នករង់ចាំដែរ។"},{"id":159,"translation":"ពិតប្រាកដណាស់ ពួកដែលធ្វើឱ្យសាសនារបស់ពួកគេបែកបាក់ ហើយពួកគេបែងចែកជាក្រុមៗនោះ គឺអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្មានអ្វីពាក់ព័ន្ធនឹងពួកគេបន្តិចណាឡើយ។ តាមពិត កិច្ចការរបស់ពួកគេ គឺទៅកាន់អល់ឡោះជាម្ចាស់។ បន្ទាប់មក (នៅថ្ងៃបរលោក) ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":160,"translation":"ជនណាដែលនាំមកនូវទង្វើល្អមួយ នោះគេនឹងទទួលបានការតបស្នងវិញទ្វេជាដប់។ តែជនណាដែលបាននាំមកនូវទង្វើអាក្រក់មួយវិញ គឺគេមិនតបស្នងអ្វី(ដល់រូបគេ)លើសពីវានោះឡើយ ហើយពួកគេក៏មិនត្រូវបានគេបំពាននោះដែរ។"},{"id":161,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ខ្ញុំត្រូវបានព្រះជាម្ចាស់របស់ខ្ញុំចង្អុលបង្ហាញរូបខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ជាសាសនាដ៏ពិតដែលជាសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដ៏ស្អាតស្អំ(សាសនាឥស្លាម)។ ហើយគាត់ពុំមែនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។"},{"id":162,"translation":"ចូរអ្នកពោលចុះថា៖ ជាការពិតណាស់ ការសឡាតរបស់ខ្ញុំ ការសំឡេះសត្វរបស់ខ្ញុំ ការរស់នៅរបស់ខ្ញុំ និងការស្លាប់របស់ខ្ញុំ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":163,"translation":"គ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ។ ប្រការទាំងនេះហើយគេ(អល់ឡោះ)ដាក់បទបញ្ជាលើខ្ញុំ។ ហើយខ្ញុំគឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)ដំបូងគេបង្អស់។"},{"id":164,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើឱ្យខ្ញុំយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាព្រះឬ ខណៈដែលទ្រង់គឺជាព្រះជាម្ចាស់នៃអ្វីៗទាំងអស់នោះ? បុគ្គលគ្រប់រូបដែលសាងអំពើបាប គឺមិនធ្លាក់ទៅលើអ្នកផ្សេងក្រៅពីខ្លួនឯងនោះឡើយ ហើយបុគ្គលគ្រប់រូបក៏មិនទទួលខុសត្រូវចំពោះអំពើបាបរបស់អ្នកផ្សេងនោះដែរ។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នក(តែមួយគត់)។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។"},{"id":165,"translation":"ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដី(ពីមួយជំនាន់ទៅមួយជំនាន់) ហើយទ្រង់បានលើកឋានៈបុគ្គលមួយចំនួននៃពួកអ្នកឱ្យប្រសើរលើសគ្នាដើម្បីសាកល្បងពួកអ្នកចំពោះអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នក។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់រហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។"}]},{"id":7,"verses":[{"id":1,"translation":"អាលីហ្វ ឡាម មីម សទ(តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"(គម្ពីរគួរអាន) គឺជាគម្ពីរមួយដែលគេ(អល់ឡោះ)បានបញ្ចុះវាមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហេតុនេះ ចូរកុំឱ្យមានការចង្អៀតចង្អល់នៅក្នុងចិត្តរបស់អ្នកអំពីវា។ (ទ្រង់បញ្ចុះវា)ដើម្បីឱ្យអ្នកព្រមានបន្លាច(មនុស្សលោក)នឹងវា ព្រមទាំងដើម្បីជាការរំឭកដល់បណ្តាអ្នកដែលមានជំនឿ។"},{"id":3,"translation":"ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ដើរតាមអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះមកឱ្យពួកអ្នកពីព្រះជាម្ចាស់របស់ពួកអ្នកចុះ។ ហើយពួកអ្នកមិនត្រូវដើរតាមមេដឹកនាំដែលអាក្រក់ក្រៅពីទ្រង់ឡើយ។ អ្វីដែលពួកអ្នកចងចាំ គឺតិចតួចបំផុត។"},{"id":4,"translation":"តើមានស្រុកភូមិប៉ុន្មានហើយដែលយើងបានបំផ្លាញដោយទណ្ឌកម្មរបស់យើងបានទៅដល់វា(ភូមិស្រុក) ខណៈពេលដែលពួកគេ(អ្នកភូមិ)កំពុងគេងលក់នៅពេលយប់ ឬកំពុងតែគេងសម្រាកនៅពេលថ្ងៃ?"},{"id":5,"translation":"នៅពេលដែលទណ្ឌកម្មរបស់យើងបានទៅដល់ពួកគេ ពួកគេគ្មានអ្វីអះអាងក្រៅតែពីពួកគេនិយាយ(ទទួលស្គាល់)ថា៖ ពិតប្រាកដណាស់ ពួកយើងជាពួកបំពាននោះឡើយ។"},{"id":6,"translation":"យើងពិតជានឹងសួរអ្នកទាំងឡាយ(ប្រជាជាតិ)ដែលយើងបានបញ្ជូន(អ្នកនាំសារ)ទៅកាន់ពួកគេ ហើយយើងក៏ពិតជានឹងសួរបណ្តាអ្នកនាំសារទាំងឡាយផងដែរ។"},{"id":7,"translation":"ហើយយើងប្រាកដជានឹងរៀបរាប់ប្រាប់ពួកគេ(ពីទង្វើរបស់ពួកគេ)ដោយចំណេះដឹង ហើយយើងពុំមែនជាអ្នកអវត្តមានពីពួកគេ(មិននៅជាមួយពួកគេ)នោះឡើយ។"},{"id":8,"translation":"ហើយការថ្លឹង(ទង្វើ)នៅថ្ងៃនោះ(ថ្ងៃបរលោក) គឺដោយយុត្តិធម៌បំផុត។ ដូច្នេះ ជនណាហើយដែលជញ្ជីង(ទង្វើល្អរបស់គេ)មានទម្ងន់ធ្ងន់នោះ ពិតណាស់ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ។"},{"id":9,"translation":"រីឯជនណាហើយដែលជញ្ជីង(ទង្វើល្អរបស់គេ)មានទម្ងន់ស្រាលនោះ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់ខ្លួនឯងដោយសារតែពួកគេធ្លាប់បានបំពានចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើង។"},{"id":10,"translation":"ហើយពិតប្រាកដណាស់ យើងបានផ្ដល់អំណាចគ្រប់គ្រងនៅលើផែនដីដល់ពួកអ្នក(ឱកូនចៅអាហ្ទាំ) ហើយយើងក៏បានប្រទានដល់ពួកអ្នកនូវកត្តាទ្រទ្រង់ជីវិតរស់នៅ(សម្រាប់ពួកអ្នក)នៅលើផែនដីផងដែរ។។ អ្វីដែលពួកអ្នកដឹងគុណនោះ គឺតិចតួចបំផុត។"},{"id":11,"translation":"ហើយពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នក។ ក្រោយមក យើងបានធ្វើឱ្យពួកអ្នកមានរូបរាង។ ក្រោយមកទៀត យើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ទាំងឡាយថា៖ ចូរពួកអ្នកស៊ូជោត(គោរព)ចំពោះអាហ្ទាំ។ ពេលនោះ ពួកគេក៏ស៊ូជោត លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលមិនស្ថិតក្នុងចំណោមអ្នកស៊ូជោតទាំងឡាយ។"},{"id":12,"translation":"(ពេលនោះ)ទ្រង់បានមានបន្ទូលថា៖ តើអ្វីទៅដែលរារាំងឯងមិនឱ្យស៊ូជោតនៅពេលដែលយើងប្រើឯង(ឱ្យស៊ូជោត)នោះ? វាបានតបថា៖ ខ្ញុំល្អប្រសើរជាងគាត់(អាហ្ទាំ)។ ព្រះអង្គបង្កើតរូបខ្ញុំអំពីភ្លើង ហើយព្រះអង្គបានបង្កើតរូបគាត់អំពីដី។"},{"id":13,"translation":"អល់ឡោះបានមានបន្ទូលទៀតថា៖ ចូរឯងចុះចេញពីវា(ឋានសួគ៌)ចុះ។ មិនសក្ដិសមទេសម្រាប់ឯងដែលក្អេងក្អាងនៅក្នុងឋានសួគ៌នេះ។ ហេតុនេះ ចូរឯងចាកចេញចុះ។ ពិតណាស់ ឯងគឺស្ថិតក្នុងចំណោមពួកដែលទាបថោកបំផុត។"},{"id":14,"translation":"វាបាននិយាយថា៖ សូមព្រះអង្គមេត្តាពន្យារពេលដល់ខ្ញុំរហូតដល់ថ្ងៃដែលពួកគេត្រូវបានគេបង្កើតឲ្យរស់ឡើងវិញ(ថ្ងៃបរលោក)ផងចុះ។"},{"id":15,"translation":"ទ្រង់បានតបថា៖ ពិតប្រាកណាស់ ឯងគឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេលឱ្យ។"},{"id":16,"translation":"វាក៏បាននិយាយថា៖ ដោយសារតែព្រះអង្គបានធ្វើឱ្យខ្ញុំវង្វេង ខ្ញុំប្រាកដជានឹងអូសទាញពួកគេឱ្យចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអង្គជាមិនខាន។"},{"id":17,"translation":"ក្រោយមក ខ្ញុំប្រាកដជានឹងទៅដល់ពួកគេ(អូសទាញពួកគេ)ពីខាងមុខ ពីខាងក្រោយ ពីខាងស្តាំ និងពីខាងឆ្វេងពួកគេ។ ហើយព្រះអង្គនឹងមិនឃើញថា ពួកគេភាគច្រើនជាអ្នកដែលដឹងគុណនោះឡើយ។"},{"id":18,"translation":"ទ្រង់បានមានបន្ទូលថា៖ ចូរឯង(នែអ៊ីព្លីស)ចុះចេញពីវា(ឋានសួគ៌)ដោយត្រូវគេស្អប់ខ្ពើម និងត្រូវគេបណ្តេញចេញចុះ។ ជនណាហើយដែលដើរតាមឯងក្នុងចំណោមពួកគេ យើងប្រាកដជានឹងបំពេញនរកជើហាន់ណាំអំពីពួកឯងទាំងអស់គ្នាជាមិនខាន។"},{"id":19,"translation":"(ទ្រង់បានមានបន្ទូលថា៖) ឱអាហ្ទាំ! ចូរអ្នកនិងភរិយារបស់អ្នកស្នាក់នៅក្នុងឋានសួគ៌នេះចុះ ហើយអ្នកទាំងពីរអាចទទួលទានតាមអ្វីដែលអ្នកទាំងពីរប្រាថ្នា។ ក៏ប៉ុន្តែអ្នកទាំងពីរមិនទៅជិតដើមឈើមួយដើមនេះជាដាច់ខាតដែលជាហេតុធ្វើឲ្យអ្នកទាំងពីរស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។"},{"id":20,"translation":"ពេលនោះ ស្ហៃតនបានញុះញង់គេទាំងពីរ(ព្យាការីអាហ្ទាំ និងភរិយារបស់គាត់)ដើម្បីលាតត្រដាងឱ្យពួកគេទាំងពីរបានឃើញនូវកេរខ្មាសរបស់ពួកគេទាំងពីរដែលគេ(អល់ឡោះ)បានបិទបាំងមិនឱ្យគេទាំងពីរមើលឃើញ ហើយវាបាននិយាយថា៖ ព្រះជាម្ចាស់របស់អ្នកទាំងពីរមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើនេះនោះឡើយ លើកលែងតែដើម្បីកុំឱ្យអ្នកទាំងពីរក្លាយជាម៉ាឡាអ៊ីកាត់ ឬដើម្បីកុំឱ្យអ្នកទាំងពីរស្ថិតក្នុងចំណោមអ្នកដែលមានជីវិតអមតៈ(នៅក្នុងឋានសួគ៌)ប៉ុណ្ណោះ។"},{"id":21,"translation":"ហើយវាបានស្បថចំពោះមុខពួកគេទាំងពីរថា៖ ពិតប្រាកដណាស់ ខ្ញុំគឺស្ថិតក្នុងចំណោមអ្នកផ្តល់ដំបូន្មានដល់អ្នកទាំងពីរ(ឱអាហ្ទាំ និងហាវ៉ា)។"},{"id":22,"translation":"ដូច្នេះ វាបានព្យាយាមធ្វើឱ្យពួកគេទាំងពីរ(ចេញពីឋានសួគ៌)ដោយការបោកប្រាស់។ នៅពេលដែលគេទាំងពីរទទួលទានពីដើមឈើ(ដែលគេហាមឃាត់)នោះ កេរខ្មាសរបស់គេទាំងពីរក៏បានលាតត្រដាងឡើង ហើយគេទាំងពីរក៏បានបេះស្លឹកឈើឋានសួគ៌មកបិទបាំងកេរខ្មាសរបស់ខ្លួន។ ពេលនោះ ព្រះជាម្ចាស់របស់ពួកគេទាំងពីរបានហៅគេទាំងពីរ(ដោយបន្ទូលរបស់ទ្រង់)ថា៖ តើយើងមិនបានហាមឃាត់អ្នកទាំងពីរពីដើមឈើនេះ និងប្រាប់អ្នកទាំងពីរថា៖ ពិតប្រាកដណាស់ស្ហៃតន គឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះអ្នកទាំងពីរទេឬ?"},{"id":23,"translation":"គេទាំងពីរបានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំបានបំពានលើខ្លួនឯងហើយ។ ប្រសិនបើព្រះអង្គមិនអភ័យទោស និងមិនមានក្តីមេត្តាដល់យើងខ្ញុំទេនោះ ច្បាស់ជាយើងខ្ញុំនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។"},{"id":24,"translation":"ទ្រង់បានមានបន្ទូលថា៖ ចូរពួកឯងចុះចេញ(ពីឋានសួគ៌នេះ)ចុះ។ ពួកឯងនឹងក្លាយជាសត្រូវនឹងគ្នាទៅវិញទៅមក។ ហើយផែនដីគឺជាកន្លែងសម្រាប់ពួកឯងស្នាក់អាស្រ័យ និងសោយសុខរហូតដល់ថ្ងៃអវសាន(នៃជីវិត)។"},{"id":25,"translation":"ទ្រង់បានមានបន្ទូលថា៖ នៅលើផែនដីនេះ ពួកអ្នកនឹងមានជីវិតរស់នៅ ហើយពួកអ្នកនឹងត្រូវស្លាប់នៅលើផែនដីនេះ ហើយពួកអ្នកក៏នឹងត្រូវគេបញ្ចេញអំពីវាមកវិញផងដែរ(នៅថ្ងៃបរលោក)។"},{"id":26,"translation":"ឱកូនចៅអាហ្ទាំ(មនុស្សលោក)! ជាការពិតណាស់ យើងបានបញ្ចុះទៅឲ្យពួកអ្នកនូវសម្លៀកបំពាក់សម្រាប់បិទបាំងកេរខ្មាសរបស់ពួកអ្នក និងសម្រាប់តុបតែងខ្លួនប្រាណ។ ចំណែកឯសម្លៀកបំពាក់នៃការកោតខ្លាច គឺល្អប្រសើរជាងនេះទៅទៀត។ ទាំងនោះគឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ សង្ឃឹមថា ពួកអ្នកនឹងចងចាំ។"},{"id":27,"translation":"ឱកូនចៅអាហ្ទាំ! ចូរកុំឱ្យស្ហៃតនបោកបញ្ឆោតពួកអ្នក ដូចដែលវាធ្លាប់បានធ្វើឲ្យឪពុកម្តាយទាំងពីរបស់ពួកអ្នកចេញពីឋានសួគ៌ឲ្យសោះដោយវាបានធ្វើឱ្យសម្លៀកបំពាក់របស់គាត់ទាំងពីររបូតចេញពីគាត់ទាំងពីរ ដើម្បីលាតត្រដាងឲ្យឃើញនូវកេរខ្មាសរបស់គាត់ទាំងពីរ(ស្ថិតក្នុងភាពអាក្រាត)។ ជាការពិតណាស់ វានិងបក្សពួករបស់វាអាចមើលឃើញពួកអ្នក ខណៈដែលពួកអ្នកមិនអាចមើលឃើញពួកវាឡើយ។ ពិតប្រាកដណាស់ យើងបានធ្វើឱ្យស្ហៃតនក្លាយជាមេដឹកនាំសម្រាប់ពួកដែលគ្មានជំនឿ។"},{"id":28,"translation":"ហើយនៅពេលដែលពួកគេ(ពួកមុស្ហរីគីន)ប្រព្រឹត្តនូវទង្វើអាក្រក់ណាមួយ ពួកគេនិយាយថា៖ ពួកយើងធ្លាប់បានឃើញជីដូនជីតារបស់ពួកយើងប្រព្រឹត្តបែបនេះ ហើយអល់ឡោះបានប្រើពួកយើងឱ្យធ្វើដូច្នោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបថា៖ ពិតប្រាកដណាស់ អល់ឡោះមិនបានប្រើឱ្យប្រព្រឹត្តនូវទង្វើអាក្រក់ឡើយ។ តើពួកអ្នកនិយាយប្រឌិតទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងឬ?"},{"id":29,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំបានប្រើឱ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌។ ហើយទ្រង់បានបង្គាប់ប្រើពួកអ្នកឱ្យមានភាពស្មោះស(ក្នុងការគោរពសក្ការៈចំពោះទ្រង់)នៅរាល់ម៉ាស្ជិត និងត្រូវបួងសួងសុំពីទ្រង់(តែមួយគត់)ដោយចិត្តជ្រះថ្លាសម្រាប់សាសនារបស់ទ្រង់។ ដូចដែលទ្រង់បានបង្កើតពួកអ្នកពីដំបូងនោះដែរ ពួកអ្នកនឹងត្រឡប់(ទៅកាន់ទ្រង់វិញ)។"},{"id":30,"translation":"មួយក្រុមទទួលបានការចង្អុលបង្ហាញ រីឯមួយក្រុមទៀត ពួកគេសក្តិសមនឹងទទួលភាពវង្វេង។ ជាការពិតណាស់ ពួកគេបានយកស្ហៃតនធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះ ហើយពួកគេគិតស្មានថា ពិតណាស់ ពួកគេគឺជាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញ។"},{"id":31,"translation":"ឱកូនចៅអាហ្ទាំ! ចូរពួកអ្នកតុបតែងលម្អខ្លួនប្រាណពួកអ្នកនៅរាល់ៗម៉ាស្ជិត(ពេលប្រតិបត្តិសឡាត)។ ហើយចូរពួកអ្នកបរិភោគ និងផឹកចុះ តែពួកអ្នកមិនត្រូវខ្ជះខ្ជាយឡើយ។ ជាការពិតណាស់ ទ្រង់មិនស្រលាញ់ពួកដែលខ្ជះខ្ជាយនោះឡើយ។"},{"id":32,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើនរណាជាអ្នកដាក់បម្រាមលើពួកអ្នកមិនឲ្យស្លៀកសម្លៀកបំពាក់ល្អៗដែលអល់ឡោះបានផ្តល់ឲ្យខ្ញុំបម្រើរបស់ទ្រង់ និងចំណីអាហារល្អៗដែលទ្រង់បានប្រទានវាជាលាភសក្ការៈដល់ពួកអ្នកនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រការទាំងនេះ គឺសម្រាប់បណ្តាអ្នកដែលមានជំនឿ(និងអ្នកផ្សេងក្រៅពីពួកគេ)នៅក្នុងជីវិតលោកិយនេះ តែវាគឺសម្រាប់តែពួកគេ(អ្នកមានជំនឿ)ប៉ុណ្ណោះនៅថ្ងៃបរលោក។ ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវបណ្តាភស្តុតាងទាំងឡាយសម្រាប់ក្រុមដែលចេះដឹង។"},{"id":33,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ព្រះជាម្ចាស់របស់ខ្ញុំបានហាមឃាត់មិនឱ្យប្រព្រឹត្តនូវទង្វើអាក្រក់ទាំងឡាយ មិនថាដោយបើកចំហ ឬលាក់បាំងឡើយ។ ទ្រង់ក៏បានហាមឃាត់ពីអំពើបាបទាំងឡាយ និងការបំពារបំពាន(លើគ្នា)ដោយអយុត្តិធម៌ និងមិនឱ្យពួកអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវា ព្រមទាំងមិនឲ្យពួកអ្នកនិយាយប្រឌិតទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងនោះឡើយ។"},{"id":34,"translation":"ហើយរាល់ប្រជាជាតិនីមួយៗ គឺមានអាយុកាលកំណត់រួចជាស្រេច។ ដូចនេះ នៅពេលដែលអាយុកាលកំណត់របស់ពួកគេបានមកដល់ហើយនោះ គឺពួកគេមិនអាចពន្យារពេលនោះឡើយ ហើយក៏មិនអាចឱ្យវាមកដល់មុនពេលកំណត់នោះដែរ ទោះបីមួយវិនាទីក៏ដោយ។"},{"id":35,"translation":"ឱកូនចៅអាហ្ទាំ! ប្រសិនបើបណ្តាអ្នកនាំសារពីក្នុងចំណោមពួកអ្នកបានមកដល់ពួកអ្នក ដោយពួកគាត់សូត្រឱ្យពួកអ្នកស្តាប់នូវបណ្តាវាក្យខណ្ឌរបស់យើងនោះ (ចូរពួកអ្នកគោរពប្រតិបត្តិតាមពួកគាត់ចុះ)។ ជាការពិតណាស់ ជនណាដែលកោតខ្លាច(អល់ឡោះ) ព្រមទាំងបានកែលម្អ(នូវទង្វើរបស់ខ្លួន)នោះ ពួកគេពិតជាគ្មានការភ័យខ្លាច ហើយក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។"},{"id":36,"translation":"រីឯពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងរបស់យើង ព្រមទាំងក្អេងក្អាង(មិនទទួលយកវា) ពួកទាំងនោះហើយគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។"},{"id":37,"translation":"ហើយគ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះ ឬបដិសេធនឹងបណ្តាភស្តុតាងរបស់ទ្រង់នោះឡើយ។ ពួកទាំងនោះនឹងទទួលបាននូវចំណែករបស់ពួកគេដែលបានកត់ត្រាទុកនៅក្នុងបញ្ជីកំណត់ត្រា។ លុះដល់ពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានមកដល់ពួកគេដើម្បីដកហូតព្រលឹងរបស់ពួកគេនោះ ពួកគេ(ម៉ាឡាអ៊ីកាត់)បានសួរថា៖ តើឯណាទៅអ្វីដែលពួកអ្នកធ្លាប់បានគោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះជាម្ចាស់នោះ? ពួកគេបានតបថា៖ ពួកវាបានបាត់ចេញពីពួកយើងហើយ ហើយពួកគេបានធ្វើសាក្សី(ទទួលស្គាល់)ទៅលើខ្លួនឯងថា៖ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកដែលប្រឆាំង។"},{"id":38,"translation":"ទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកចូលឋាននរកជាមួយប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកក្នុងចំណោមពួកជិននិងមនុស្សលោកចុះ។ រាល់ពេលដែលប្រជាជាតិមួយបានចូល(ក្នុងឋាននរក) ពួកគេក៏បានដាក់បណ្តាសាចំពោះអ្នកដែលចូលមុនខ្លួន។ លុះដល់ពេលដែលពួកគេបានចូលក្នុងនរកទាំងអស់គ្នាហើយនោះ ពួកដែលចូលនរកក្រោយគេ(អ្នកដែលដើរតាម)បាននិយាយចំពោះពួកដែលបានចូលនរកមុនខ្លួន(ពួកមេដឹកនាំ)ថា៖ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ពួក(មេដឹកនាំ)ទាំងនោះហើយដែលបានធ្វើឱ្យពួកយើងវង្វេង។ ហេតុនេះ សូមព្រះអង្គមេត្តាដាក់ទណ្ឌកម្មនៃឋាននរកដល់ពួកគេទ្វេដងផងចុះ។ ទ្រង់បានមានបន្ទូលថា៖ គ្រប់ក្រុមទាំងអស់នឹងទទួលនូវទណ្ឌកម្មទ្វេដង ក៏ប៉ុន្តែពួកអ្នកមិនបានដឹងឡើយ។"},{"id":39,"translation":"ពួកដែលចូលនរកមុន(ពួកមេដឹកនាំ)បាននិយាយទៅកាន់ពួកដែលចូលនរកក្រោយ(ពួកដែលដើរតាមពួកគេ)ថា៖ ពួកអ្នកគ្មានអ្វីពិសេសលើសពួកយើងនោះឡើយ។ ហេតុនេះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":40,"translation":"ពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្តុតាងទាំងឡាយរបស់យើង និងក្អេងក្អាងចំពោះវា(មិនព្រមទទួលយក) គេនឹងមិនបើកទ្វារមេឃាសម្រាប់ពួកគេឡើយ ហើយពួកគេក៏មិនអាចចូលឋានសួគ៌បាននោះដែរ លុះត្រាតែសត្វអូដ្ឋអាចចូលក្នុងរន្ធម្ជុលបាន។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះអ្នកដែលប្រព្រឹត្តិអាក្រក់ទាំងឡាយ។"},{"id":41,"translation":"សម្រាប់ពួកគេមានកម្រាលពីភ្លើងនរក(នៅពីក្រោមពួកគេ) និងភ្លើងនរកគ្របពីលើពួកគេ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះពួកដែលបំពាន។"},{"id":42,"translation":"រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល យើង(អល់ឡោះ)មិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីសមត្ថភាពរបស់គេនោះឡើយ។ អ្នកទាំងនោះ គឺជាអ្នកឋានសួគ៌ដោយពួកគេស្ថិតនៅក្នុងវាជាអមតៈ។"},{"id":43,"translation":"ហើយយើងបានដកនូវភាពឈ្នានីសចេញពីដួងចិត្តរបស់ពួកគេ ព្រមទាំងមានទន្លេជាច្រើនហូរកាត់ពីក្រោមពួកគេ។ ហើយពួកគេនិយាយថា៖ សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានចង្អុលបង្ហាញពួកយើងនូវប្រការទាំងនេះ ហើយពួកយើងមិនអាចទទួលបានការចង្អុលបង្ហាញ(ដោយខ្លួនឯង)ឡើយ ប្រសិនបើអល់ឡោះមិនចង្អុលបង្ហាញពួកយើងទេនោះ។ ជាការពិតណាស់ បណ្តាអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកយើងបាននាំមកនូវសេចក្តីពិត។ ហើយមានគេប្រកាសប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ នេះគឺជាឋានសួគ៌ដែលគេផ្តល់វាជាមរតកដល់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":44,"translation":"ហើយបណ្តាអ្នកឋានសួគ៌បានស្រែកសួរពួកឋាននរកថា៖ ពិតប្រាកដណាស់ ពួកយើងបានឃើញហើយថា អ្វីដែលព្រះជាម្ចាស់របស់ពួកយើងបានសន្យានោះ គឺជាការពិត។ តើពួកអ្នកបានឃើញថា អ្វីដែលព្រះជាម្ចាស់របស់ពួកអ្នកបានសន្យា(ព្រមានពីឋាននរក)នោះ គឺជាការពិតដែរឬទេ? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ។ ពេលនោះ មានអ្នកប្រកាសម្នាក់បានប្រកាសប្រាប់រវាងពួកគេថា៖ ពិតប្រាកដណាស់ បណ្តាសារបស់អល់ឡោះ គឺធ្លាក់ទៅលើពួកដែលបំពាន។"},{"id":45,"translation":"គឺពួកដែលរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ ព្រមទាំងមានបំណងធ្វើឱ្យមាគ៌ានោះមានភាពវៀចវេរ។ ហើយពួកគេ គឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។"},{"id":46,"translation":"ហើយនៅចន្លោះរវាងក្រុមទាំងពីរ(ក្រុមឋានសួគ៌ និងក្រុមឋាននរក) គឺមានជញ្ជាំងខណ្ឌ។ នៅពីលើជញ្ជាំងខណ្ឌនោះ គឺមានបុរសជាច្រើនដែលពួកគេស្គាល់ក្រុមទាំងពីរតាមរយៈសញ្ញាសម្គាល់របស់ពួកគេ។ ហើយពួកគេបានស្រែកហៅអ្នកឋានសួគ៌ថា៖ “សូមសន្តិភាពកើតមានដល់ពួកអ្នក”។ ពួកគេមិនទាន់បានចូលវា(ឋានសួគ៌)នោះទេ តែពួកគេមានសង្ឃឹមថានឹងបានចូលវា។"},{"id":47,"translation":"ហើយនៅពេលដែលពួកគេបានបង្វែរក្រសែរភ្នែករបស់ពួកគេសម្លឹងមើលទៅកាន់ពួកឋាននរកវិញ ពួកគេក៏បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាកុំឲ្យយើងខ្ញុំស្ថិតនៅជាមួយនឹងក្រុមដែលបំពាននោះឡើយ។"},{"id":48,"translation":"ហើយពួកអាក់រ៉ហ្វបានស្រែកហៅពួកបុរសៗ(នៃពួកឋាននរក)ដែលពួកគេស្គាល់ពួកនោះតាមរយៈសញ្ញាសម្គាល់របស់ពួកគេថា៖ អ្វីដែលពួកអ្នកខិតខំប្រមូល(ទ្រព្យសម្បត្តិ និងកូនចៅ) និងអ្វីដែលពួកអ្នកធ្លាប់មានភាពក្អេងក្អាង(បដិសេធការពិត)នោះ គឺមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកបានឡើយ។"},{"id":49,"translation":"(អល់ឡោះបានមានបន្ទូលទៅកាន់ពួកគ្មានជំនឿថា៖) តើអ្នកទាំងនោះ(អ្នកឋានសួគ៌)ឬដែលពួកអ្នកបានស្បថថា៖ អល់ឡោះជាម្ចាស់នឹងមិនប្រទានក្តីមេត្តាករុណាដល់ពួកគេទេនោះ? (ហើយទ្រង់ក៏បានមានបន្ទូលទៅកាន់បណ្តាអ្នកមានជំនឿថា៖) ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ចុះដោយគ្មានការភ័យខ្លាចអ្វីទៅលើពួកអ្នកនោះឡើយ ហើយពួកអ្នកក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។"},{"id":50,"translation":"ហើយពួកឋាននរកបានស្រែកហៅបណ្តាអ្នកឋានសួគ៌ថា៖ សូមពួកអ្នកជួយផ្តល់ទឹក ឬក៏ផ្តល់នូវអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នកមកពួកយើងបន្តិចផង។ ពួកគេបានតបថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមរបស់ទាំងពីរនេះ(ចំណីអាហារនិងទឹក)ចំពោះពួកដែលគ្មានជំនឿ។"},{"id":51,"translation":"គឺពួកដែលបានយកសាសនារបស់ខ្លួនជាការលេងសើច និងជាការកម្សាន្ត ហើយឆាកជីវិតលោកិយបានបោកបញ្ឆោតពួកគេ។ ដូច្នេះ នៅថ្ងៃនេះ(ថ្ងៃបរលោក) យើងបំភ្លេចពួកគេ ដូចដែលពួកគេធ្លាប់បានភ្លេចពីជំនួបរបស់ពួកគេនាថ្ងៃនេះ និងដោយសារតែអ្វីដែលពួកគេធ្លាប់បានបដិសេធចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើង។"},{"id":52,"translation":"ហើយជាការពិតណាស់ យើងបាននាំមកឱ្យពួកគេនូវគម្ពីរ(គួរអាននេះ)ដោយយើងបានបកស្រាយពន្យល់ដោយចំណេះដឹង(ពីយើង) ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាចំពោះក្រុមដែលមានជំនឿ។"},{"id":53,"translation":"តើពួកគេ(ពួកគ្មានជំនឿ)គ្មានរង់ចាំអ្វីក្រៅពីអ្វី(ទណ្ឌកម្ម)ដែលគេធ្លាប់បានប្រាប់ពួកគេ(ក្នុងគម្ពីរគួរអាន)ទេឬ? នៅថ្ងៃដែលរាល់អ្វីដែលគេធ្លាប់បានប្រាប់ពួកគេបានមកដល់ ពួកដែលបានភ្លេចវា(គម្ពីរគួរអាន)កាលពីមុន ពួកគេនឹងនិយាយថា៖ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកយើងបាននាំមកនូវការពិត។ ដូចនេះ តើពួកយើងមានអ្នកអន្តរាគមន៍ណាដែលអាចជួយអន្តរាគមន៍ដល់ពួកយើង ឬក៏បញ្ជូនពួកយើងឲ្យត្រឡប់(ទៅកាន់លោកិយវិញ)ដើម្បីពួកយើងនឹងសាងនូវទង្វើ(កុសល)ផ្សេងពីទង្វើ(អាក្រក់)ដែលពួកយើងធ្លាប់បានសាងដែរឬទេ? ជាការពិតណាស់ ពួកគេបានខាតបង់ខ្លួនឯង ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើងនោះ បានបាត់បង់ពីពួកគេ។"},{"id":54,"translation":"ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) គឺអល់ឡោះដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ ទ្រង់បានធ្វើឲ្យពេលថ្ងៃត្រូវបាត់បង់ដោយ(ភាពងងឹតនៃ)ពេលរាត្រី ហើយពេលនីមួយៗ(ពេលយប់និងពេលថ្ងៃ)ត្រូវផ្លាស់ប្តូរវេនគ្នាយ៉ាងឆាប់រហ័ស។ ហើយទ្រង់បានបង្កើតព្រះអាទិត្យ ព្រះចន្ទ និងហ្វូងតារាជាច្រើនដោយពួកវាដើរតាមបទបញ្ជារបស់ទ្រង់។ តើពុំមែនទេឬ ការបង្កើត និងកិច្ចការទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)នោះ។ មហាកិត្តិគុណបំផុតអល់ឡោះព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":55,"translation":"ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បួងសួងសុំពីព្រះជាម្ចាស់របស់ពួកអ្នកដោយការឱនលំទោន និងដោយសម្ងាត់(មិនទាមទារឱ្យគេមើលឃើញ)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនស្រលាញ់ពួកដែលបំពានឡើយ។"},{"id":56,"translation":"ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីឲ្យសោះក្រោយពីវាមានភាពល្អប្រសើរហើយនោះ។ ហើយចូរពួកអ្នកបួងសួងសុំពីទ្រង់ដោយខ្លាច(ទណ្ឌកម្ម) និងមានក្តីសង្ឃឹម។ ជាការពិតណាស់ ក្តីមេត្តាករុណារបស់អល់ឡោះ គឺស្ថិតនៅជិតបំផុតនឹងបណ្តាអ្នកដែលសាងអំពើល្អ។"},{"id":57,"translation":"ហើយទ្រង់ជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងរីករាយពីក្តីករុណារបស់ទ្រង់ដែលនៅខាងមុខ(ធ្លាក់ភ្លៀង)។ លុះដល់ពេលដែលខ្យល់នោះបាននាំមកនូវដុំពពកដ៏ធ្ងន់(ពោរពេញដោយទឹក) យើងក៏បានស្រោចស្រពវាទៅលើតំបន់ដែលរាំងស្ងួត ដោយយើងបានបញ្ចុះទឹកភ្លៀងចេញពីដុំពពកនោះ។ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលគ្រប់ប្រភេទ។ ក៏ដូច្នោះដែរ យើងនឹងបញ្ចេញអ្នកស្លាប់(ចេញពីផ្នូររបស់ពួកគេ) សង្ឃឹមថាពួកអ្នក(មនុស្សលោកទាំងឡាយ)នឹងចងចាំ។"},{"id":58,"translation":"ហើយដីដែលមានជីជាតិនោះ វានឹងដុះចេញនូវរុក្ខជាតិរបស់វាដោយការអនុញ្ញាតពីព្រះជាម្ចាស់របស់វា។ រីឯដីដែលគ្មានជីជាតិវិញ វាមិនអាចដុះចេញអ្វីឡើយលើកលែងតែដោយលំបាកប៉ុណ្ណោះ។ ក៏ដូច្នោះដែរ យើងបានលើកឡើងនូវភស្តុតាងជាច្រើនប្រភេទសម្រាប់ក្រុមដែលចេះដឹងគុណ។"},{"id":59,"translation":"ជាការពិតណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គាត់ដោយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នក(ឱក្រុមរបស់ខ្ញុំ)ទទួលរងនូវទណ្ឌកម្មនៅថ្ងៃដ៏មហិមា(ថ្ងៃបរលោក)។"},{"id":60,"translation":"ពួកមេដឹកនាំក្នុងចំណោមក្រុមរបស់គាត់បានតបថា៖ ជាការពិតណាស់ យើងឃើញថា អ្នកស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។"},{"id":61,"translation":"គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! រូបខ្ញុំមិនមែនជាអ្នកដែលវង្វេងនោះឡើយ។ ក៏ប៉ុន្តែ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់ពីព្រះជាម្ចាស់នៃពិភពទាំងឡាយ។"},{"id":62,"translation":"ខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំផ្តល់ដំបូន្មានដល់ពួកអ្នក ហើយខ្ញុំដឹងអំពីអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹង។"},{"id":63,"translation":"តើពួកអ្នកមានការចម្លែកក្នុងចិត្តឬដែលការរំឭកពីព្រះម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ព្យាការីនួហ)ក្នុងចំណោមពួកអ្នកនោះ? (គាត់មកដល់ពួកអ្នក)ដើម្បីព្រមានបន្លាចពួកអ្នក(ពីទណ្ឌកម្ម) និងដើម្បីឲ្យពួកអ្នកកោតខ្លាចអល់ឡោះ ហើយនិងសង្ឃឹមថា ពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។"},{"id":64,"translation":"ប៉ុន្តែពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ យើង(អល់ឡោះ)ក៏បានសង្គ្រោះរូបគាត់ និងអ្នកដែលនៅជាមួយគាត់ក្នុងសំពៅ ហើយយើងបានឲ្យពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើងលិចលង់(ក្នុងទឹកជំនន់)។ ពិតណាស់ ពួកគេគឺជាក្រុមដែលខ្វាក់(មើលមិនឃើញការពិត)។"},{"id":65,"translation":"ហើយយើងបានបញ្ជូនទៅកាន់ក្រុមអាទនូវព្យាការីហ៊ូទដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ តើពួកអ្នកមិនកោតខ្លាច(ទ្រង់)ទេឬ?"},{"id":66,"translation":"ពួកមេដឹកនាំដែលជាអ្នកប្រឆាំងក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ ជាការពិតណាស់ ពួកយើងឃើញថា អ្នកជាមនុស្សអន់បញ្ញា ហើយពួកយើងគិតថា អ្នកគឺពិតជាស្ថិតក្នុងចំណោមអ្នកដែលភូតកុហក។"},{"id":67,"translation":"គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនមែនជាមនុស្សអន់បញ្ញានោះឡើយ។ ក៏ប៉ុន្តែ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារម្នាក់ពីព្រះជាម្ចាស់នៃពិភពទាំងឡាយ។"},{"id":68,"translation":"ខ្ញុំផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំជាអ្នកផ្តល់ដំបូន្មានដ៏ទៀងត្រង់ម្នាក់សម្រាប់ពួកអ្នក។"},{"id":69,"translation":"តើពួកអ្នកមានការចម្លែកក្នុងចិត្តដែលការរំឭកពីព្រះម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ព្យាការីហ៊ូទ)ក្នុងចំណោមពួកអ្នកនោះដើម្បីគាត់ព្រមានបន្លាចពួកអ្នក(ពីទណ្ឌកម្ម)នោះឬ? ហើយចូរពួកអ្នកចងចាំ ខណៈដែលទ្រង់បានបង្កើតពួកអ្នកជាអ្នកស្នងតំណែង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមរបស់ព្យាការីនួហ ហើយបានបន្ថែមឲ្យពួកអ្នកនូវរាងកាយរឹងមាំខ្លាំងក្លា(លើសពីពួកគេ)។ ហើយចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។"},{"id":70,"translation":"ពួកគេបាននិយាយថា៖ តើអ្នកបានមកដល់ពួកយើងដើម្បីឲ្យពួកយើងគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយបោះបង់ចោលនូវអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពបូជា(ពីមុនមក)នោះឬ? ដូច្នេះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកយើងនោះមក ប្រសិនបើអ្នកពិតជាស្ថិតក្នុងចំណោមអ្នកដែលសច្ចៈ(និយាយពិត)មែននោះ។"},{"id":71,"translation":"គាត់បានតបថា៖ ទណ្ឌកម្ម និងការខឹងសម្បាពីព្រះជាម្ចាស់របស់ពួកអ្នកប្រាកដជានឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ តើពួកអ្នកប្រកែកដេញដោលជាមួយខ្ញុំពីឈ្មោះទាំងឡាយដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឱ្យពួកវា(ថាជាព្រះ)ដោយអល់ឡោះជាម្ចាស់ក៏មិនបានបញ្ចុះនូវភស្តុតាងណាមួយបញ្ជាក់ពីវានោះឬ? ដូច្នេះ ចូរពួកអ្នករង់ចាំមើល(ទណ្ឌកម្ម)ចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកផងដែរ។"},{"id":72,"translation":"ដូច្នេះ យើងក៏បានសង្គ្រោះគាត់ និងអ្នក(មានជំនឿ)ដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ហើយយើងបានបំផ្លាញផ្តាច់ពូជពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងរបស់យើង។ ហើយពួកគេពុំមែនជាអ្នកដែលមានជំនឿឡើយ។"},{"id":73,"translation":"ហើយយើងបានបញ្ជូនទៅកាន់ក្រុមសាមូទនូវព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេ។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ភស្តុតាងយ៉ាងជាក់ច្បាស់ពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាសញ្ញាភស្តុតាងមួយសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកបណ្តោយវាឱ្យដើររកចំណីស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឡើយ។ បើមិនដូច្នោះទេ ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់ជាមិនខាន។"},{"id":74,"translation":"ហើយចូរពួកអ្នកចងចាំ ខណៈដែលទ្រង់បានតែងតាំងពួកអ្នកជាអ្នកស្នងតំណែង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមអាទ និងបានផ្តល់លំនៅឋានដល់ពួកអ្នកនៅលើភពផែនដីនេះដោយពួកអ្នកបានសាងសង់វិមាននៅលើដីរាប ហើយបានចោះភ្នំជាច្រើនធ្វើជាផ្ទះ។ ដូច្នេះ ចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះ ហើយពួកអ្នកមិនត្រូវដើរបង្កវិនាសកម្មនៅលើផែនដីឡើយ។"},{"id":75,"translation":"ពួកមេដឹកនាំដែលក្រអឺតក្រទមនៃក្រុមរបស់គាត់បាននិយាយទៅកាន់អ្នកទន់ខ្សោយដែលជាអ្នកមានជំនឿក្នុងចំណោមពួកគេថា៖ តើពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដឹងច្បាស់ឬទេដែលថា ពិតណាស់ សឡេះ ជាអ្នកដែលត្រូវបានព្រះជាម្ចាស់របស់គេបញ្ជូនមកនោះ? ពួកគេបានឆ្លើយថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលមានជំនឿចំពោះអ្វីដែលគាត់បាននាំមក។"},{"id":76,"translation":"ពួកដែលក្រអឺតក្រទម(ពួកមេដឹកនាំ)បាននិយាយទៀតថា៖ ពិតណាស់ ពួកយើងជាអ្នកដែលគ្មានជំនឿចំពោះអ្វីដែលពួកអ្នក(បណ្តាអ្នកមានជំនឿ)បានជឿនោះឡើយ។"},{"id":77,"translation":"ដូច្នេះ ពួកគេក៏បានសំឡេះសត្វអូដ្ឋញីដោយពួកគេក្រអឺតក្រទមចំពោះបទបញ្ជានៃព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេថែមទាំងនិយាយ(ចំអកឡកឡឺយ)ថា៖ ឱ សឡេះ! ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទណ្ឌកម្ម)ដែលអ្នកបានសន្យាចំពោះពួកយើងនោះមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកនាំសារ(របស់អល់ឡោះ)មែននោះ។"},{"id":78,"translation":"ពេលនោះ មានការរញ្ជួយដីមួយយ៉ាងខ្លាំងដែលបានឆក់យកជីវិតពួកគេ ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។"},{"id":79,"translation":"បន្ទាប់មក ព្យាការីសឡេះក៏បានបែរចេញពីពួកគេ ហើយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្តល់ដំបូន្មានដល់ពួកអ្នកផងដែរ។ ក៏ប៉ុន្តែពួកអ្នកមិនចូលចិត្តអ្នកដែលផ្តល់ដំបូន្មានទាំងឡាយនោះឡើយ។"},{"id":80,"translation":"ហើយ(ចូរអ្នកនឹកឃើញពីរឿងរបស់)ព្យាការីលូត ខណៈដែលគាត់បាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ តើពួកអ្នកប្រព្រឹត្តនូវទង្វើអសីលធម៌(ស្រឡាញ់ភេទដូចគ្នា)ដែលគ្មាននរណាម្នាក់នៅលើពិភពលោកធ្លាប់បានប្រព្រឹត្តវាមុនពួកអ្នកនោះឬ?"},{"id":81,"translation":"ពិតប្រាកដណាស់ ពួកអ្នកពិតជាបានយកបុរសទាំងឡាយមកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលបំពានព្រំដែន(របស់អល់ឡោះ)។"},{"id":82,"translation":"ហើយក្រុមរបស់គាត់ពុំបានឆ្លើយតបចំពោះអ្វីនោះឡើយ ក្រៅពីពួកគេនិយាយថា៖ ចូរពួកអ្នកបណ្តេញពួកគេ(លូត និងក្រុមគ្រួសារ)ចេញពីភូមិស្រុករបស់ពួកអ្នកចុះ។ ពិតណាស់ ពួកគេគឺជាពួកមនុស្សដែលចង់ជម្រះសម្អាតខ្លួន(ពីការរួមភេទជាមួយបុរសដូចគ្នា)។"},{"id":83,"translation":"ដូច្នេះ យើងក៏បានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេ លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលអន្តរាយ។"},{"id":84,"translation":"ហើយយើងបានបញ្ចុះភ្លៀង(ជាដុំថ្ម)មួយមេយ៉ាងធំទៅលើពួកគេ។ ដូចនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្តអំពើអាក្រក់នោះយ៉ាងដូចម្តេច?"},{"id":85,"translation":"ហើយយើងបានបញ្ជូនទៅកាន់ក្រុមម៉ាទយ៉ាន់នូវព្យាការីស៊ូអែបដែលជាបងប្អូនរបស់ពួកគេ។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ភស្តុតាងយ៉ាងជាក់ច្បាស់ពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ ហេតុនេះ ចូរពួកអ្នកបំពេញនូវការវាល់ និងការថ្លឹងឱ្យបានគ្រប់(កុំបំបាត់ភ្នែកជញ្ជីង)។ ហើយពួកអ្នកមិនត្រូវបំបាត់(ឬបន្លំ)មនុស្សលោកចំពោះទំនិញរបស់ពួកគេ(ថ្លឹងមិនគ្រប់)នោះឡើយ ហើយក៏មិនត្រូវបង្កវិនាសកម្មនៅលើផែនដីនោះដែរក្រោយពេលដែលវាមានភាពល្អប្រសើរហើយនោះ។ នោះគឺជាការប្រសើរសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ។"},{"id":86,"translation":"ហើយពួកអ្នកមិនត្រូវអង្គុយនៅតាមដងផ្លូវនានាដើម្បីប្លន់យកទ្រព្យសម្បត្តិ និងរារាំងពីមាគ៌ារបស់អល់ឡោះចំពោះអ្នកដែលមានជំនឿលើទ្រង់ ដោយពួកអ្នកមានបំណងឱ្យវា(មាគ៌ាអល់ឡោះ)មានភាពវៀចវេរនោះឡើយ។ ហើយចូរពួកអ្នកនឹកឃើញ ខណៈដែលពួកអ្នកមានគ្នាតិច ទ្រង់បានធ្វើឱ្យពួកអ្នកមានគ្នាច្រើន។ ហើយចូរពួកអ្នកពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មនោះយ៉ាងដូចម្តេច?"},{"id":87,"translation":"ហើយប្រសិនបើក្រុមមួយក្នុងចំណោមពួកអ្នកមានជំនឿចំពោះអ្វីដែលខ្ញុំបាននាំមក ហើយក្រុមមួយទៀតគ្មានជំនឿចំពោះវាទេនោះ ដូច្នេះ ចូរពួកអ្នកអត់ធ្មត់(រង់ចាំមើល)ចុះ រហូតដល់អល់ឡោះទ្រង់កាត់សេចក្តីរវាងពួកយើង។ ហើយទ្រង់គឺជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត។"},{"id":88,"translation":"ពួកមេដឹកនាំដែលក្រអឺតក្រទមក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ ឱស៊្ហូអែប! ពួកយើងប្រាកដជានឹងបណ្តេញអ្នក និងបណ្តាអ្នកដែលមានជំនឿជាមួយអ្នកចេញពីស្រុកភូមិរបស់យើងនេះ ឬក៏អ្នកត្រូវតែវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ គាត់បានពោលថា៖ តើទោះជាពួកយើងមិនពេញចិត្តក៏ដោយឬ?"},{"id":89,"translation":"ពួកយើងប្រាកដជាប្រឌិតកុហកទៅលើអល់ឡោះជាមិនខានប្រសិនបើពួកយើងត្រឡប់ទៅកាន់សាសនារបស់ពួកអ្នកក្រោយពីអល់ឡោះទ្រង់បានសង្គ្រោះពួកយើងអំពីវាហើយនោះ។ វាមិនត្រឹមត្រូវឡើយសម្រាប់ពួកយើងប្រសិនបើពួកយើងវិលត្រឡប់ទៅកាន់វា(សាសនាខុសឆ្គងរបស់ពួកអ្នក)វិញនោះ លើកលែងតែអល់ឡោះជាព្រះជាម្ចាស់របស់ពួកយើងមានចេតនាប៉ុណ្ណោះ។ ចំណេះដឹងនៃព្រះជាម្ចាស់របស់យើងទូលំទូលាយជ្រួតជ្រាបលើរាល់អ្វីៗទាំងអស់។ ចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ដែលពួកយើងប្រគល់ការទុកចិត្ត។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាវិនិច្ឆ័យរវាងយើងខ្ញុំ និងក្រុមរបស់យើងខ្ញុំដោយយុត្តិធម៌ផងចុះ។ ហើយទ្រង់ជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។"},{"id":90,"translation":"ហើយពួកមេដឹកនាំដែលគ្មានជំនឿក្នុងចំណោមក្រុមរបស់គាត់បាននិយាយ(ព្រមានក្រុមរបស់ពួកគេ)ថា៖ ប្រសិនបើពួកអ្នកតាមស៊្ហូអែបនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជាពួកដែលខាតបង់ជាមិនខាន។"},{"id":91,"translation":"ពេលនោះ ក៏មានរញ្ជួយដីមួយយ៉ាងខ្លាំងបានឆក់យកជីវិតពួកគេ ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។"},{"id":92,"translation":"ពួកដែលបានបដិសេធនឹងព្យាការីស៊្ហូអែប(បានវិនាសអន្តរាយទាំងអស់)ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅទីនោះឡើយ។ ពួកដែលបដិសេធនឹងព្យាការីស៊្ហូអែបនោះ ពួកគេគឺជាពួកដែលខាតបង់។"},{"id":93,"translation":"ហើយគាត់(ព្យាការីស៊្ហូអែប)បានបែរចេញពីពួកគេ ហើយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវសារទាំងឡាយនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្តល់ដំបូន្មានដល់ពួកអ្នកផងដែរ។ ដូច្នេះ តើឱ្យខ្ញុំសោកសា្តយចំពោះក្រុមដែលគ្មានជំនឿនោះយ៉ាងដូចម្តេច?"},{"id":94,"translation":"ហើយយើងមិនបានបញ្ជូនព្យាការីណាម្នាក់ទៅកាន់ភូមិស្រុកណាមួយ(ហើយពួកគេបានប្រឆាំងនឹងគាត់នោះឡើយ) លើកលែងតែយើងធ្វើឲ្យអ្នកស្រុកភូមិនោះជួបប្រទះនូវភាពក្រខ្សត់ និងជំងឺផ្សេងៗ ដោយសង្ឃឹមថា ពួកគេនឹងឱនលំទោន(ចំពោះអល់ឡោះ)។"},{"id":95,"translation":"បន្ទាប់មក យើងបានផ្លាស់ប្តូរស្ថានភាពអាក្រក់នោះដោយជំនួសមកវិញនូវភាពល្អប្រសើរ រហូតដល់ពួកគេបានចម្រើនឡើង។ តែពួកគេបែរជានិយាយថា៖ ជីដូនជីតាររបស់ពួកយើងក៏ធ្លាប់បានជួបប្រទះនូវជំងឺ និងទុក្ខលំបាក(ដូចគ្នានេះដែរ)។ ពេលនោះ យើងក៏បានដាក់ទណ្ឌកម្មពួកគេភ្លាមៗខណៈដែលពួកគេមិនដឹងខ្លួនឡើយ។"},{"id":96,"translation":"ហើយប្រសិនបើអ្នកភូមិស្រុកទាំងនោះមានជំនឿ និងកោតខ្លាច(អល់ឡោះ)នោះ យើងប្រាកដជានឹងបើកឱ្យពួកគេនូវពរជ័យពីលើមេឃនិងផែនដីជាមិនខាន។ ក៏ប៉ុន្តែ ពួកគេបានបដិសេធ។ ដូចនេះ យើងក៏បានដាក់ទណ្ឌកម្មពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":97,"translation":"តើអ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចមានសុវត្ថិភាព(រួចផុត)ពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលយប់ ខណៈដែលពួកគេកំពុងគេងលង់លក់នោះឬ?"},{"id":98,"translation":"ឬក៏អ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចគេចផុតពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលព្រឹក ខណៈដែលពួកគេកំពុងតែធ្វេសប្រហែសនោះឬ?"},{"id":99,"translation":"តើអ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចរួចផុតពីគម្រោងការរបស់អល់ឡោះឬ? ពិតប្រាកដណាស់ គ្មាននរណាម្នាក់គិតថាពួកគេអាចរួចផុតពីគម្រោងការរបស់អល់ឡោះនោះឡើយ លើកលែងតែក្រុមដែលខាតបង់ប៉ុណ្ណោះ។"},{"id":100,"translation":"តើមិនទាន់ច្បាស់លាស់ទៀតឬសម្រាប់អ្នកដែលបានគ្រប់គ្រងនៅលើផែនដីបន្ទាប់ពីអ្នកដែលរស់នៅទីនោះបានវិនាសអន្តរាយដែលថា ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេចំពោះបាបកម្មរបស់ពួកគេនោះ? ហើយយើងបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេមិនអាចស្តាប់ឮ(ការដាស់តឿន)ឡើយ។"},{"id":101,"translation":"ភូមិស្រុកទាំងនោះ យើងបាននិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវរបស់វា។ ជាការពិតណាស់ បណ្តាអ្នកនាំសាររបស់ពួកគេបានទៅដល់ពួកគេដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើន។ ប៉ុន្តែ ពួកគេពុំមានជំនឿចំពោះអ្វីដែលពួកគេធ្លាប់បានបដិសេធពីមុននោះឡើយ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកដែលគ្មានជំនឿ(នឹងព្យាការីមូហាំម៉ាត់)។"},{"id":102,"translation":"ហើយយើង(អល់ឡោះ)មិនបានឃើញថា ភាគច្រើននៃពួកគេជាអ្នកគោរពតាមសន្យា(បទបញ្ជារបស់អល់ឡោះ)នោះឡើយ។ ប៉ុន្តែយើងបានឃើញថា ភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។"},{"id":103,"translation":"ហើយយើង(អល់ឡោះ)មិនបានឃើញថា ភាគច្រើននៃពួកគេជាអ្នកគោរពតាមសន្យា(បទបញ្ជារបស់អល់ឡោះ)នោះឡើយ។ ប៉ុន្តែយើងបានឃើញថា ភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។"},{"id":104,"translation":"ក្រោយមក យើងបានតែងតាំងបន្ទាប់ពីពួកគេ(អ្នកនាំសារទាំងនោះ)នូវព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើងទៅកាន់ហ្វៀរអោន និងក្រុមរបស់គេ តែពួកគេបែរជាបំពាន(ប្រឆាំង)ចំពោះវា។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មនោះទៅជាយ៉ាងណា?"},{"id":105,"translation":"មិនសក្ដិសមឡើយក្នុងការដែលខ្ញុំនិយាយពាក្យសម្តីណាមួយចំពោះអល់ឡោះក្រៅពីពាក្យពិតនោះ។ ជាការពិតណាស់ ខ្ញុំបាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ សូមអ្នក(ឱហ្វៀរអោន)មេត្តាដោះលែងអម្បូរអ៊ីស្រាអែលឲ្យទៅជាមួយខ្ញុំ។"},{"id":106,"translation":"គេ(ហ្វៀរអោន)បានតបថា៖ ប្រសិនបើអ្នកបាននាំសញ្ញាភស្តុតាងណាមួយមកមែននោះ ចូរអ្នកនាំវា(មកបង្ហាញយើង)មក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកទៀងត្រង់មែននោះ។"},{"id":107,"translation":"ពេលនោះ គាត់(ព្យាការីមូសា)ក៏បានបោះដំបងរបស់គាត់ ស្រាប់តែវាក៏ក្លាយទៅជាសត្វពស់មួយយ៉ាងធំ។"},{"id":108,"translation":"ហើយគាត់បានដកដៃរបស់គាត់(ចេញពីហោប៉ៅអាវរបស់គាត់)។ ពេលនោះ វា(ដៃរបស់គាត់) គឺមានពណ៌សភ្លឺថ្លាសម្រាប់អ្នកទស្សនាទាំងឡាយ។"},{"id":109,"translation":"ពួកមេដឹកនាំនៃក្រុមរបស់ហ្វៀនអោនក៏បាននិយាយថា៖ តាមពិត រូបគេនេះពិតជាគ្រូមន្តអាគមដ៏ប៉ិនប្រសព្វ។"},{"id":110,"translation":"គេមានបំណងចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នក។ (ហើយហ្វៀរអោនក៏និយាយថា៖) តើពួកអ្នកចង់ឱ្យខ្ញុំធ្វើដូចម្តេច(ចំពោះមូសា)?"},{"id":111,"translation":"ពួកគេ(ពួកមន្ត្រី)បានតបថា៖ សូមអ្នកពន្យារពេលឱ្យគេ និងបងប្រុសរបស់គេសិនចុះ ហើយសូមអ្នកបញ្ជូនមនុស្សទៅកាន់ទីក្រុងទាំងឡាយដើម្បីប្រមូល(គ្រូមន្តអាគមមក)។"},{"id":112,"translation":"ពួកគេនឹងនាំមកនូវគ្រូមន្តអាគមដែលប៉ិនប្រសព្វបំផុតទាំងអស់មកឲ្យអ្នក។"},{"id":113,"translation":"ហើយនៅពេលដែលគ្រូមន្តអាគមទាំងនោះបានមកដល់ហ្វៀនអោន ពួកគេបានសួរថា៖ តើពួកយើងមានរង្វាន់ដែរឬទេ ប្រសិនបើពួកយើងជាអ្នកឈ្នះ(មូសា)នោះ?"},{"id":114,"translation":"គេ(ហ្វៀរអោន)បានតបថា៖ បាទ ពិតជាមាន ហើយពិតណាស់ ពួកអ្នកនឹងស្ថិតក្នុងចំណោមមនុស្សជំនិត(របស់យើង)។"},{"id":115,"translation":"ពួកគេ(គ្រូមន្តអាគម)បាននិយាយថា៖ ឱមូសា! អ្នកអាចបោះ(ដំបងរបស់អ្នក)មុន ឬក៏ពួកយើងជាអ្នកបោះមុន។"},{"id":116,"translation":"គាត់បានតបថា៖ ចូរពួកអ្នកបោះ(មុន)ចុះ។ នៅពេលដែលពួកគេបោះ ពួកគេបានប្រើមន្តអាគមបំភាន់ភ្នែកមនុស្ស និងបានធ្វើឲ្យមនុស្សមានការភ័យខ្លាច ហើយពួកគេបាននាំមកនូវមន្តអាគមដ៏មហិមា។"},{"id":117,"translation":"ហើយយើង(អល់ឡោះ)ក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថា៖ ចូរអ្នកបោះដំបងរបស់អ្នកចុះ។ រំពេចនោះ(ដំបងក៏បានក្លាយទៅជាសត្វពស់)វាក៏បានលេបអ្វីដែលពួកគេបានបោកប្រាស់(បំភាន់ភ្នែកមនុស្ស)។"},{"id":118,"translation":"នៅពេលនោះ ការពិតក៏បានលេចឡើង ហើយអ្វីដែលពួកគេ(គ្រូមន្តអាគម)បានធ្វើវាឡើងក៏ក្លាយជាឥតបានការ។"},{"id":119,"translation":"ដូច្នេះ ពួកគេ(គ្រូមន្តអាគម)ក៏ត្រូវទទួលបរាជ័យនៅទីនោះ ហើយពួកគេ(ហ្វៀរអោននិងបក្សពួក)ក៏បានវិលត្រឡប់ទៅវិញដោយភាពអាម៉ាស់បំផុត។"},{"id":120,"translation":"ហើយគ្រូមន្តអាគមទាំងនោះ ក៏បានលំឱនកាយស៊ូជោត(ចំពោះអល់ឡោះជាម្ចាស់)។"},{"id":121,"translation":"ពួកគេបាននិយាយថា៖ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់នៃពិភពទាំងឡាយហើយ។"},{"id":122,"translation":"ដែលជាព្រះជាម្ចាស់របស់ព្យាការីមូសា និងព្យាការីហារូន។"},{"id":123,"translation":"ហ្វៀរអោនក៏បាននិយាយថា៖ តើពួកឯងមានជំនឿចំពោះគេ(ព្យាការីមូសា)មុននឹងយើងអនុញ្ញាតឲ្យពួកឯងឬ? ពិតប្រាកដណាស់ នេះគឺជាឧបាយកលដែលពួកអ្នកបានរៀបចំវានៅក្នុងទីក្រុងនេះដើម្បីបណ្តេញអ្នកដែលនៅទីនេះចេញតែប៉ុណ្ណោះ។ ដូច្នេះ ពួកអ្នក(នែគ្រូមន្តអាគមទាំងឡាយ)គង់តែនឹងដឹង។"},{"id":124,"translation":"យើងពិតជានឹងកាត់ដៃជើងពួកឯងឆ្លាស់គ្នា។ ក្រោយមក យើងពិតជានឹងចងឆ្កាងពួកឯងទាំងអស់គ្នាជាមិនខាន។"},{"id":125,"translation":"ពួកគេ(គ្រូមន្តអាគម)បានតបថា៖ ជាការពិតណាស់ ពួកយើងនឹងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកយើង(តែមួយគត់)។"},{"id":126,"translation":"ហើយការដែលអ្នក(ឱហ្វៀរអោន)ផ្តន្ទាទោសពួកយើងនោះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកយើងមានជំនឿនឹងបណ្តាភស្តុតាងនៃព្រះជាម្ចាស់របស់ពួកយើងនៅពេលដែលវាបានមកដល់ពួកយើងនោះឡើយ។ (បន្ទាប់មក ពួកគេបានបួងសួងថា៖) បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាប្រទានភាពអត់ធ្មត់ដល់យើងខ្ញុំ ព្រមទាំងឱ្យយើងខ្ញុំបានស្លាប់ក្នុងនាមជាអ្នកមូស្លីមផងចុះ។"},{"id":127,"translation":"ហើយពួកមេដឹកនាំនៃក្រុមរបស់ហ្វៀរអោនបាននិយាយថា៖ តើអ្នក(ឱហ្វៀរអោន)បណ្តោយឱ្យមូសា និងក្រុមរបស់គេដើរបង្កវិនាសកម្មនៅលើផែនដី ហើយបោះបង់អ្នកនិងព្រះនានារបស់អ្នកឬ? គេ(ហ្វៀរអោន)បានឆ្លើយតបថា៖ (ទេ!) យើងពិតជានឹងសម្លាប់កូនប្រុសទាំងឡាយរបស់ពួកគេ ហើយទុកជីវិតកូនស្រីទាំងឡាយរបស់ពួកគេ)។ ជាការពិតណាស់ ពួកយើងគឺជាអ្នកដែលមានអំណាចខ្លាំងក្លាលើពួកគេ។"},{"id":128,"translation":"ព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ចូរពួកអ្នក(បួងសួង)សុំជំនួយពីអល់ឡោះជាម្ចាស់ និងត្រូវមានភាពអត់ធ្មត់។ ជាការពិតណាស់ ផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយលទ្ធផលចុងក្រោយ(ដ៏ល្អប្រសើរ) គឺសម្រាប់បណ្តាអ្នកដែលកោតខ្លាច។"},{"id":129,"translation":"ពួកគេបានតបថា៖ ពួកយើងត្រូវបានគេធ្វើបាបទាំងមុន និងក្រោយពេលដែលអ្នកមកដល់ពួកយើងថែមទៀត។ គាត់បាននិយាយថា៖ សង្ឃឹមថាព្រះជាម្ចាស់របស់ពួកអ្នកនឹងបំផ្លាញសត្រូវរបស់ពួកអ្នក ហើយនិងឱ្យពួកអ្នកជាអ្នកស្នងដំណែងគ្រប់គ្រងនៅលើផែនដី។ ពេលនោះ ហើយទ្រង់នឹងរង់ចាំមើល ថាតើពួកអ្នកនឹងដូចម្តេច(ថ្លែងអំណរគុណ ឬរមិលគុណ)។"},{"id":130,"translation":"ហើយជាការពិតណាស់ យើងបានដាក់ទណ្ឌកម្មទៅលើក្រុមហ្វៀរអោនដោយឱ្យពួកគេទទួលរងនូវគ្រោះទុរ្ភឹក្ស និងកង្វះខាតផលដំណាំ។ សង្ឃឹមថា ពួកគេនឹងនឹករលឹក។"},{"id":131,"translation":"ហើយនៅពេលដែលប្រការល្អបានមកដល់ពួកគេ ពួកគេនិយាយថា៖ ពួកយើងសក្ដិសមនឹងទទួលបានរបស់ទាំងនេះ។ តែប្រសិនបើពួកគេជួបប្រទះនូវប្រការអាក្រក់ ពួកគេបែរជាមានប្រផ្នូលអាក្រក់ទៅលើព្យាការីមូសា និងអ្នកដែលនៅជាមួយគាត់(អម្បូរអ៊ីស្រាអែល)ទៅវិញ។ តើពុំមែនទេឬ តាមពិត អ្វីទាំងអស់ដែលកើតឡើងចំពោះពួកគេ គឺជាការកំណត់ពីអល់ឡោះជាម្ចាស់។ ក៏ប៉ុន្តែភាគច្រើននៃពួកគេ គឺមិនដឹងឡើយ ។"},{"id":132,"translation":"ហើយពួកគេ(ក្រុមរបស់ហ្វៀរអោន)បាននិយាយថា៖ ទោះបីជាអ្នកនាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកយើងដើម្បីបង្វែរពួកយើង(ចេញពីសាសនាពួកយើង)ក៏ដោយ ក៏ពួកយើងមិនជឿចំពោះអ្នកនោះដែរ។"},{"id":133,"translation":"ដូច្នេះ យើងក៏បានបញ្ជូនទៅកាន់ពួកគេនូវទឹកជំនន់ សត្វកណ្តូប សត្វចៃ សត្វកង្កែប និងឈាមជាសញ្ញាភស្តុតាងដាច់ដោយឡែកពីគ្នា។ ប៉ុន្តែពួកគេនៅតែក្អេងក្អាង(មិនមានជំនឿ) ហើយពួកគេ គឺជាក្រុមដែលប្រព្រឹត្តអាក្រក់។"},{"id":134,"translation":"ហើយនៅពេលដែលទណ្ឌកម្មទាំងនោះបានធ្លាក់ទៅលើពួកគេ ពួកគេក៏និយាយថា៖ ឱមូសា! សូមអ្នកបួងសួងសុំពីព្រះជាម្ចាស់របស់អ្នកនូវអ្វីដែលទ្រង់បានសន្យានឹងអ្នកឲ្យពួកយើងផង។ ប្រសិនបើអ្នកអាចដកយកទណ្ឌកម្មចេញពីពួកយើង នោះពួកយើងប្រាកដជាមានជំនឿចំពោះអ្នក ហើយពួកយើងប្រាកដជានឹងលោះលែងអម្បូរអ៊ីស្រាអែលឱ្យទៅជាមួយអ្នកជាមិនខាន។"},{"id":135,"translation":"ប៉ុន្តែនៅពេលដែលយើង(អល់ឡោះ)បានដកយកទណ្ឌកម្មចេញពីពួកគេក្នុងអំឡុងពេលវេលាកំណត់មួយដែលកំណត់ថាទណ្ឌកម្មធ្លាក់លើពួកគេ ពួកគេបែរជាក្បត់នូវការសន្យា(របស់ខ្លួន)ទៅវិញ។"},{"id":136,"translation":"ដូច្នេះ យើងបានផ្តន្ទាទោសពួកគេដោយយើងបានពន្លិចពួកគេទៅក្នុងទឹកសមុទ្រ ដោយសារតែពួកគេបានបដិសេធចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេធ្លាប់ជាពួកដែលព្រងើយកន្តើយចំពោះវា។"},{"id":137,"translation":"ហើយយើងបានផ្តល់ឱ្យអ្នកដែលត្រូវគេជិះជាន់ធ្វើបាប(អម្បូរអ៊ីស្រាអែល)នូវមរតកនៅទិសខាងកើតនិងទិសខាងលិចនៃផែនដីដែលយើងបានផ្តល់ពរជ័យចំពោះវា។ ហើយបន្ទូលនៃព្រះជាម្ចាស់របស់អ្នកទៅចំពោះអម្បូរអ៊ីស្រាអែលបានបញ្ចប់យ៉ាងពេញលេញដោយសារតែពួកគេបានអត់ធ្មត់។ ហើយយើងបានកម្ទេចនូវអ្វីដែលហ្វៀរអោន និងក្រុមរបស់គេបានធ្វើ ហើយនិងអ្វីដែលពួកគេបានកសាង។"},{"id":138,"translation":"ហើយយើងបានចម្លងអម្បូរអ៊ីស្រាអែលឱ្យឆ្លងផុតសមុទ្រ។ ពេលនោះ ពួកគេបានឆ្លងកាត់ក្រុមមួយដែលកំពុងតែគោរពសក្ការៈចំពោះរូបបដិមារបស់ពួកគេ។ ពួកគេបាននិយាយថា៖ ឱមូសា! សូមអ្នកបង្កើតរូបបដិមាមួយឱ្យពួកយើង(គោរពសក្ការៈ)ដូចដែលពួកទាំងនោះមានរូបបដិមា(សម្រាប់គោរពសក្ការៈ)ផង។ គាត់បានតបថា៖ ពិតប្រាកដណាស់ ពួកអ្នកគឺជាក្រុមដែលល្ងង់ខ្លៅ។"},{"id":139,"translation":"ពិតប្រាកដណាស់ ពួកទាំងនោះនឹងត្រូវគេបំផ្លាញដោយសារតែអ្វីដែលពួកគេកំពុងតែប្រព្រឹត្ត។ ហើយអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ គឺក្លាយជាឥតបានការ។"},{"id":140,"translation":"គាត់(ព្យាការីមូសា)បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! តើឱ្យខ្ញុំស្វែងរកព្រះផ្សេងក្រៅពីអល់ឡោះឱ្យពួកអ្នកគោរពសក្ការៈយ៉ាងដូចម្តេច ខណៈដែលទ្រង់បានលើកតម្កើងពួកអ្នកជាងគេលើពិភពលោកនោះ?"},{"id":141,"translation":"ហើយចូរពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)នឹកឃើញ នៅពេលដែលយើងបានសង្គ្រោះពួកអ្នកពីបក្សពួកហ្វៀរអោន ខណៈដែលពួកគេបានឱ្យពួកអ្នកភ្លក់នូវទារុណកម្មយ៉ាងព្រៃផ្សៃបំផុត ដោយពួកគេសម្លាប់កូនប្រុសទាំងឡាយរបស់ពួកអ្នក ហើយទុកជីវិតកូនស្រីរបស់ពួកអ្នក។ ហើយនៅក្នុងរឿងនោះ គឺជាការសាកល្បងដ៏ធំធេងបំផុតពីព្រះជាម្ចាស់របស់ពួកអ្នក។"},{"id":142,"translation":"ហើយយើង(អល់ឡោះ)បានសន្យានឹងព្យាការីមូសារយៈពេលសាមសិបយប់ ហើយយើងបានបន្ថែមដប់យប់ទៀតដែលធ្វើគ្រប់ចំនួនសែសិបយប់នៃការជួបសន្ទនានឹងព្រះជាម្ចាស់របស់គាត់។ ហើយព្យាការីមូសាបាននិយាយទៅកាន់បងប្រុសរបស់គាត់ព្យាការីហារូនថា៖ ចូរអ្នកធ្វើជាមេដឹកនាំក្រុមរបស់ខ្ញុំជំនួសខ្ញុំសិនចុះ ហើយត្រូវកែលម្អ(កិច្ចការរបស់ពួកគេ) និងមិនត្រូវដើរតាមមាគ៌ារបស់ពួកដែលបង្កវិនាសកម្មឡើយ។"},{"id":143,"translation":"ហើយនៅពេលដែលព្យាការីមូសាបានមកដល់ដើម្បីជួបសន្ទនាជាមួយយើង(អល់ឡោះ) ហើយព្រះជាម្ចាស់របស់គាត់បានមានបន្ទូលជាមួយនឹងគាត់ (ពេលនោះ) ព្យាការីមូសាក៏និយាយថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបង្ហាញឲ្យខ្ញុំអាចមើលទៅកាន់ព្រះអង្គផង។ ទ្រង់បានតបថា៖ អ្នកមិនអាចមើលយើងឃើញនោះឡើយ។ ប៉ុន្តែ ចូរអ្នកមើលទៅកាន់ភ្នំនោះចុះ។ ប្រសិនបើវានៅនឹងថ្កល់នៅកន្លែងរបស់វាដដែល នោះអ្នកនឹងអាចឃើញយើងជាមិនខាន។ នៅពេលដែលព្រះជាម្ចាស់របស់គាត់បានបង្ហាញខ្លួនទៅកាន់ភ្នំនោះ ទ្រង់បានធ្វើឱ្យវារាបស្មើ(ក្លាយជាធូលី) ហើយព្យាការីមូសាក៏បានដួលសន្លប់។ នៅពេលដែលគាត់ដឹងខ្លួនវិញ គាត់ក៏ពោលថា៖ ព្រះអង្គមហាស្អាតស្អំ។ ខ្ញុំសូមសារភាពកំហុសចំពោះព្រះអង្គ ហើយខ្ញុំគឺជាអ្នកដែលមានជំនឿមុនគេបង្អស់។"},{"id":144,"translation":"ទ្រង់បានមានបន្ទូលថា៖ ឱមូសា! ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នកឲ្យមានភាពខ្ពង់ខ្ពស់លើសមនុស្សទាំងឡាយតាមរយៈសាររបស់យើង និងតាមរយៈបន្ទូលរបស់យើង(ដោយផ្ទាល់ទៅកាន់អ្នក)។ ដូច្នេះ ចូរអ្នកទទួលយកនូវអ្វីដែលយើងបានប្រទានដល់អ្នក ហើយអ្នកត្រូវស្ថិតក្នុងចំណោមអ្នកដែលដឹងគុណទាំងឡាយ។"},{"id":145,"translation":"ហើយយើងបានកត់ត្រាឱ្យគាត់(ព្យាការីមូសា)លើបន្ទះក្ដារនូវរាល់អ្វីៗទាំងអស់ ជាការទូន្មាន និងជាការបកស្រាយបំភ្លឺនូវរាល់កិច្ចការទាំងឡាយ។ ហេតុនេះ ចូរអ្នក(ឱព្យាការីមូសា)ទទួលយកវា(គម្ពីរតាវរ៉ត)ដោយម៉ឺងម៉ាត់។ ហើយចូរអ្នកបង្គាប់ក្រុមរបស់អ្នកឱ្យពួកគេទទួលយកដោយប្រសើរបំផុត។ យើងនឹងបង្ហាញពួកអ្នកពីលទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្តល្មើស។"},{"id":146,"translation":"យើងនឹងបង្វែរពួកដែលក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវនោះចេញពីការឈ្វេងយល់នូវបណ្តាសញ្ញាភស្តុតាងរបស់យើង។ ហើយបើទោះបីជាពួកគេបានឃើញរាល់សញ្ញាភស្តុតាងទាំងអស់ក៏ដោយ ក៏ពួកគេមិនមានជំនឿចំពោះវាដែរ។ ហើយប្រសិនបើពួកគេបានឃើញមាគ៌ាដែលត្រឹមត្រូវ គឺពួកគេមិនយកវាធ្វើជាមាគ៌ាឡើយ។ តែប្រសិនបើពួកគេឃើញមាគ៌ាដែលមិនត្រឹមត្រូវវិញ គឺពួកគេយកវាធ្វើជាមាគ៌ា(ដើរតាមភ្លាម)។ នោះគឺដោយសារតែពួកគេបានបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេព្រងើយកន្តើយចំពោះវា។"},{"id":147,"translation":"ហើយពួកដែលបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើង និងការជួប(អល់ឡោះ)នៅថ្ងៃបរលោកនោះ ទង្វើទាំងឡាយរបស់ពួកគេនឹងត្រូវចាត់ទុកជាអសារបង់។ តើគេមិនតបស្នងដល់ពួកគេក្រៅតែពីអ្វីដែលពួកគេបានប្រព្រឹត្តទេឬ?"},{"id":148,"translation":"ហើយក្រោយពីគាត់(ចាកចេញទៅកាន់ការសន្ទនាជាមួយនឹងព្រះជាម្ចាស់របស់គាត់នោះ) ក្រុមរបស់ព្យាការីមូសាបានយកគ្រឿងអលង្ការរបស់ពួកគេធ្វើជារូបសំណាក់កូនគោដែលគ្មានវិញ្ញាណ និងគ្មានសំឡេង។ តើពួកគេមិនឃើញទេឬថា ជាការពិតណាស់ វា(រូបសំណាក់កូនគោនោះ)មិនអាចនិយាយនឹងពួកគេ ហើយក៏មិនអាចចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាត្រឹមត្រូវណាមួយនោះដែរ។ ពួកគេបានយកវា(ធ្វើជាព្រះ) ខណៈដែលពួកគេគឺជាពួកដែលបំពាន។"},{"id":149,"translation":"ហើយនៅពេលដែលពួកគេមានការស្តាយក្រោយ(ចំពោះទង្វើដែលខ្លួនបានធ្វើ) ហើយពួកគេបានដឹងថា ជាការពិតណាស់ ពួកគេបានវង្វេង(ចេញពីមាគ៌ាត្រឹមត្រូវ) ពួកគេក៏បានពោលថា៖ ប្រសិនបើព្រះជាម្ចាស់របស់ពួកយើងមិនអាណិតស្រលាញ់ពួកយើង ហើយអភ័យទោសដល់ពួកយើងទេនោះ ពួកយើងប្រាកដជានឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។"},{"id":150,"translation":"ហើយនៅពេលដែលព្យាការីមូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់វិញ រូបគាត់ពោរពេញទៅដោយការខឹងសម្បា និងទុក្ខព្រួយ(ចំពោះពួកគេ)។ គាត់បាននិយាយថា៖ ការដែលពួកអ្នកធ្វើផ្ទុយនឹងបទបញ្ជារបស់ខ្ញុំបន្ទាប់ពីខ្ញុំអវត្តមាននោះ គឺពិតជាអាក្រក់បំផុត។ តើពួកអ្នកប្រញាប់ប្រញាល់មុននឹងបទបញ្ជាព្រះជាម្ចាស់របស់ពួកអ្នកមកដល់ពួកអ្នកឬ? ហើយគាត់បានគ្រវែងផែនចារឹក(គម្ពីរតាវរ៉ត)នោះ ហើយចាប់ទាញសក់ក្បាលបងប្រុសរបស់គាត់មករកគាត់។ ព្យាការីហារូនបាននិយាយថា៖ ឱប្អូនប្រុស! ពិតប្រាកដណាស់ ក្រុមនេះបានមើលស្រាលចំពោះខ្ញុំ ហើយពួកគេស្ទើរតែសម្លាប់ខ្ញុំទៅទៀត(នៅពេលដែលខ្ញុំហាមឃាត់ពួកគេ)។ ដូចនេះ ចូរអ្នកកុំស្តីបន្ទោសខ្ញុំដែលជាហេតុធ្វើឱ្យសត្រូវសប្បាយរីករាយ និងកុំចាត់ទុកខ្ញុំស្ថិតក្នុងចំណោមក្រុមដែលបំពានឱ្យសោះ។"},{"id":151,"translation":"ព្យាការីមូសាបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអភ័យទោសដល់ខ្ញុំនិងបងប្រុសរបស់ខ្ញុំ និងបញ្ចូលយើងខ្ញុំឱ្យស្ថិតក្នុងក្តីមេត្តាករុណារបស់ព្រះអង្គផងចុះ។ ហើយព្រះអង្គ គឺជាអ្នកដែលមហាអាណិតស្រលាញ់ជាងគេបំផុត។"},{"id":152,"translation":"ជាការពិតណាស់ ពួកដែលបានយករូបសំណាក់កូនគោ(មកគោរពសក្ការៈ)នោះ ពួកគេនឹងទទួលនូវការខឹងសម្បាពីព្រះជាម្ចាស់របស់ពួកគេ ហើយនិងទទួលនូវភាពអាប់ឱននៅក្នុងឆាកជីវិតលោកិយនេះ។ ហើយក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះពួកដែលប្រឌិតកុហក(ទៅលើអល់ឡោះ)។"},{"id":153,"translation":"ហើយបណ្តាអ្នកដែលបានប្រព្រឹត្តនូវទង្វើអាក្រក់ ក្រោយមក ពួកគេបានសារភាពកំហុសបន្ទាប់ពីនោះ ព្រមទាំងមានជំនឿវិញ ពិតប្រាកណាស់ ក្រោយពី(ការសារភាពកំហុសរបស់ពួកគេ)នោះ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":154,"translation":"ហើយនៅពេលដែលកំហឹងបានរំសាយចេញពីព្យាការីមូសានោះ គាត់ក៏បានយកផែនចារឹកនោះមកវិញ។ ហើយនៅក្នុងផែនចារឹកនោះ គឺពោរពេញទៅដោយការចង្អុលបង្ហាញ និងក្តីមេត្តាករុណាចំពោះអ្នកដែលកោតខ្លាចចំពោះព្រះជាម្ចាស់របស់ពួកគេ។"},{"id":155,"translation":"ហើយព្យាការីមូសាបានជ្រើសរើសបុរសចំនួនចិតសិបនាក់ពីក្រុមរបស់គាត់មកកាន់កន្លែងកំណត់របស់យើង។ នៅពេលដែលការរញ្ជួយដីបានឆក់យកជីវិតរបស់ពួកគេ(ព្រោះតែពួកគេសុំចង់ឃើញអល់ឡោះផ្ទាល់នឹងភ្នែក) ព្យាការីមូសាក៏បានពោលថា៖ បពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គមានចេតនា ព្រះអង្គនឹងបំផ្លាញពួកគេ រួមទាំងរូបខ្ញុំមុនពេលពួកគេមកដល់ជាមិនខាន។ តើព្រះអង្គបំផ្លាញពួកយើង ដោយសារតែអ្វីដែលពួកល្ងង់ខ្លៅក្នុងចំណោមពួកយើងបានប្រព្រឹត្តឬ? ជាការពិតណាស់ វាគ្មានអ្វីក្រៅតែពីជាការសាកល្បងរបស់ព្រះអង្គប៉ុណ្ណោះដែលព្រះអង្គធ្វើឱ្យវង្វេងដោយសារវា ចំពោះជនណាដែលព្រះអង្គមានចេតនា ហើយចង្អុលបង្ហាញចំពោះជនណាដែលព្រះអង្គមានចេតនា។ ព្រះអង្គគឺជាអ្នកគាំពាររបស់យើងខ្ញុំ។ ដូចនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំ ព្រមទាំងអាណិតស្រលាញ់ចំពោះយើងខ្ញុំផង។ ហើយព្រះអង្គគឺជាអ្នកដែលអភ័យទោសដ៏ប្រសើរបំផុត។"},{"id":156,"translation":"ហើយសូមព្រះអង្គមេត្តាកត់ត្រាដល់យើងខ្ញុំនូវទង្វើកុសលទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ យើងខ្ញុំសូមសារភាពកំហុសទៅកាន់ព្រះអង្គ។ ទ្រង់បានមានបន្ទូលថា៖ ទណ្ឌកម្មរបស់យើងគឺនឹងធ្លាក់ទៅលើជនណាដែលយើងមានចេតនា។ ចំណែកឯក្តីមេត្តាករុណារបស់យើងវិញ គឺគ្របដណ្តប់លើអ្វីៗទាំងអស់។ ហើយយើងនឹងកំណត់វា(ក្តីមេត្តាករុណារបស់យើង)សម្រាប់បណ្តាអ្នកដែលកោតខ្លាច ហើយពួកគេបរិច្ចាគហ្សាកាត់ ព្រមទាំងបណ្តាអ្នកដែលមានជំនឿនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។"},{"id":157,"translation":"គឺបណ្តាអ្នកដែលដើរតាមអ្នកនាំសារ(មូហាំម៉ាត់)ជាព្យាការីម្នាក់ដែលជាអនក្ខរជន ដែលពួកគេ(ពួកអះលីគីតាប)បានប្រទះឃើញ(លក្ខណៈសម្បត្តិរបស់)គាត់ត្រូវបានកត់ត្រានៅក្នុងគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីលដែលនៅជាមួយពួកគេ។ គាត់បង្គាប់ប្រើពួកគេឱ្យសាងអំពើល្អ និងហាមឃាត់ពួកគេពីអំពើអាក្រក់ ហើយអនុញ្ញាតឱ្យពួកគេនូវចំណីអាហារដែលល្អៗ និងហាមឃាត់ពួកគេនូវចំណីអាហារដែលអាក្រក់ ព្រមទាំងដកចេញពីពួកគេនូវបន្ទុកដ៏លំបាក(កាតព្វកិច្ច)ទាំងឡាយរបស់ពួកគេដែលគេធ្លាប់បានដាក់ទៅលើពួកគេ(កាលពីមុន)។ ដូចនេះ បណ្តាអ្នកដែលមានជំនឿចំពោះគាត់(ព្យាការីមូហាំម៉ាត់) លើកតម្កើងគាត់ និងជួយដល់គាត់ ព្រមទាំងអនុវត្តន៍តាមគម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យគាត់ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យ។"},{"id":158,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ជាអ្នកដែលធ្វើឱ្យរស់ និងជាអ្នកដែលធ្វើឲ្យស្លាប់នោះឡើយ។ ដូច្នេះ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ជាព្យាការីម្នាក់ដែលជាអនក្ខរជនដែលគាត់មានជំនឿលើអល់ឡោះ និងចំពោះបន្ទូលរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្តិតាមគាត់ចុះ សង្ឃឹមថា ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។"},{"id":159,"translation":"ហើយក្នុងចំណោមក្រុមរបស់ព្យាការីមូសា គឺមានក្រុមមួយដែលស្ថិតនៅលើមាគ៌ាត្រឹមត្រូវដោយពួកគេចង្អុលបង្ហាញអ្នកដទៃទៅកាន់ការពិត និងកាត់សេចក្តីដោយយុត្តិធម៌។"},{"id":160,"translation":"ហើយយើងបានបំបែកពួកគេ(អម្បូរអ៊ីស្រាអែល)ទៅជា១២កុលសម្ព័ន្ធ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសានៅពេលដែលក្រុមរបស់គាត់បានស្នើសុំឱ្យផ្តល់ទឹកដល់ពួកគេថា៖ ចូរអ្នក(ឱព្យាការីមូសា)វាយថ្មនឹងដំបងរបស់អ្នកចុះ។ ពេលនោះ វាក៏បានបាញ់ទឹកចេញជា១២រន្ធ(ទៅតាមចំនួនកុលសម្ព័ន្ធទាំង១២)។ ពិតណាស់ រាល់កុលសម្ព័ន្ធនីមួយៗ គឺដឹងពីកន្លែងផឹកទឹករបស់ពួកគេរៀងៗខ្លួន។ ហើយយើងបានធ្វើឱ្យមានពពកបាំងជាម្លប់ពីលើពួកគេ។ ហើយយើងបានបញ្ចុះមកឱ្យពួកគេនូវអាល់ម៉ាន់(ភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ) និងអាស់សាល់វ៉ា(បក្សីមួយប្រភេទដែលស្រដៀងនឹងសត្វក្រួច)។ (យើងបានមានបន្ទូលថា៖) ចូរពួកអ្នកទទួលទាននូវចំណីអាហារល្អៗដែលយើងបានប្រទានឱ្យពួកអ្នកចុះ។ ហើយពួកគេមិនបានបំពានលើយើងឡើយ ក៏ប៉ុន្តែ ពួកគេបំពានទៅលើខ្លួនឯងទៅវិញទេ។"},{"id":161,"translation":"ហើយចូរអ្នកនឹកឃើញ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលគេ(អល់ឡោះ)បានមានបន្ទូលទៅកាន់ពួកគេ(អម្បូរអ៊ីស្រាអែល)ថា៖ ចូរពួកអ្នកចូលទៅកាន់ទីក្រុងនេះ(ក្រុងយេរូសាឡឹម) ហើយចូរពួកអ្នកទទួលទាននូវផលានុផលរបស់វាតាមដែលពួកអ្នកចង់ ហើយពួកអ្នកត្រូវពោលថា៖ “សូមទ្រង់មេត្តាអភ័យទោសដល់យើងខ្ញុំផង”។ ហើយចូរពួកអ្នកចូលតាមទ្វារទាំងឡាយ(របស់វា)ដោយឱនលំទោនចុះ នោះយើងនឹងអភ័យទោសដល់ពួកអ្នកចំពោះកំហុសឆ្គងទាំងឡាយរបស់ពួកអ្នក។ ហើយយើងនឹងបន្ថែម(ប្រការល្អ)ដល់បណ្តាអ្នកដែលសាងអំពើល្អ។"},{"id":162,"translation":"តែពួកដែលបំពានវិញបែរជាផ្លាស់ប្តូរពាក្យពេចន៍ខុសពីពាក្យពេចន៍ដែលគេបាននិយាយទៅកាន់ពួកគេ។ ដូចនេះ យើងក៏បានបញ្ចុះទណ្ឌកម្មពីលើមេឃទៅលើពួកគេដោយសារតែអ្វីដែលពួកគេបានបំពាន។"},{"id":163,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេ(ពួកយូដា)អំពីភូមិស្រុកមួយដែលស្ថិតនៅជិតសមុទ្រ នៅពេលដែលពួកគេបានបំពាន(បម្រាមដោយចេញទៅនេសាទ)នៅថ្ងៃសៅរ៍ ខណៈដែលត្រីផុសចេញមកកាន់ពួកគេយ៉ាងច្រើននៅក្នុងថ្ងៃសៅរ៍។ តែនៅក្នុងថ្ងៃផ្សេងវិញ ត្រីទាំងនោះមិនបានផុសចេញមកកាន់ពួកគេនោះទេ។ ក៏ដូច្នោះដែរ យើងបានសាកល្បងពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តល្មើស។"},{"id":164,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលក្រុមមួយក្នុងចំណោមពួកគេបាននិយាយថា៖ ហេតុអ្វីបានជាពួកអ្នកណែនាំក្រុមដែលអល់ឡោះនឹងបំផ្លាញពួកគេ ឬដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត? ពួកគេ(អ្នកដែលណែនាំ)បាននិយាយថា៖ (ពួកយើងណែនាំដល់ពួកគេ)គឺដើម្បីជាហេតុផលសំអាងមួយចំពោះព្រះជាម្ចាស់របស់ពួកអ្នក ហើយនិងសង្ឃឹមថា ពួកគេនឹងកោតខ្លាច។"},{"id":165,"translation":"ហើយនៅពេលដែលពួកគេ(ពួកប្រឆាំង)បានភ្លេចនូវអ្វីដែលគេណែនាំពួកគេ(បញ្ឈប់ការចេញទៅនេសាទនៅថ្ងៃសៅរ៍)នោះ យើងក៏រំដោះតែបណ្តាអ្នកដែលបានហាមឃាត់គ្នាពីអំពើអាក្រក់ប៉ុណ្ណោះ(ឱ្យរួចផុតពីទណ្ឌកម្ម)។ ហើយយើងបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះពួកដែលបំពានដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តល្មើស។"},{"id":166,"translation":"ហើយនៅពេលដែលពួកគេបានបំពានព្រំដែននៃអ្វីដែលគេបានហាមឃាត់ពួកគេនោះ យើងក៏បានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកឯងកើតទៅជាសត្វស្វាដ៏អាប់ឱនចុះ។"},{"id":167,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានប្រកាសនូវដំណឹងមួយថា ជាការពិតណាស់ ទ្រង់ពិតជានឹងបញ្ជូនទៅកាន់ពួកគេ(ពួកយូដា)នូវអ្នកដែលធ្វើឱ្យពួកគេអាប់ឱន ជាទណ្ឌកម្មដ៏អាក្រក់(ចំពោះពួកគេ) រហូតដល់ថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងរហ័សបំផុត ហើយពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":168,"translation":"ហើយយើងបានបំបែកពួកគេ(អម្បូរអ៊ីស្រាអែល)នៅលើផែនដីនេះជាក្រុមៗ។ ក្នុងចំណោមពួកគេ គឺមានអ្នកដែលសាងទង្វើកុសល ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលធ្វើផ្សេងពីនេះ។ ហើយយើងបានសាកល្បងពួកគេនូវរឿងល្អ និងរឿងអាក្រក់ជាច្រើន សង្ឃឹមថាពួកគេនឹងវិលត្រឡប់(បញ្ឈប់ពីអំពើល្មើសនានា)។"},{"id":169,"translation":"ហើយក្រោយពីពួកទាំងនោះ(កន្លងផុត)ទៅ មានអ្នកជំនាន់ក្រោយបានមកស្នងមរតកគម្ពីរ(តាវរ៉តពីពួកគេ) ដោយពួកគេបានយកគម្ពីរប្តូរទ្រព្យសម្បត្តិតិចតួច។ ហើយពួកគេនិយាយ(ស្រមៃ)ថា៖ គេ(អល់ឡោះ)នឹងអភ័យទោសដល់ពួកយើង។ ហើយប្រសិនបើទ្រព្យសម្បត្តិដ៏តិចតួចនោះបានមកដល់ពួកគេ ពួកគេនឹងទទួលយកវាម្តងហើយម្តងទៀត។ តើគេ(អល់ឡោះ)មិនបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកគេក្នុងគម្ពីរទេឬដែលថា ពួកគេមិនត្រូវនិយាយអ្វីពាក់ព័ន្ធនឹងអល់ឡោះក្រៅពីការពិតនោះឡើយ ខណៈដែលពួកគេបានរៀនសូត្រនូវអ្វីដែលមាននៅក្នុងគម្ពីរហើយនោះ។ ហើយលំនៅដ្ឋាននៅថ្ងៃបរលោក គឺវាល្អប្រសើរបំផុតសម្រាប់បណ្តាអ្នកដែលកោតខ្លាច។ តើពួកអ្នកគ្មានវិចារណញាណទេឬ?"},{"id":170,"translation":"ហើយបណ្តាអ្នកដែលប្រកាន់ខ្ជាប់តាមគម្ពីរ(តាវរ៉ត) និងបានប្រតិបត្តិសឡាតនោះ ជាការពិតណាស់ យើង(អល់ឡោះ)មិនធ្វើឱ្យបាត់បង់នូវផលបុណ្យរបស់អ្នកដែលសាងទង្វើកុសលឡើយ។"},{"id":171,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលយើងបានលើកភ្នំ(តួរ)ដាក់ពីលើពួកគេ(អម្បូរអ៊ីស្រាអែល) ប្រៀបដូចជាម្លប់(ដែលគ្របពីលើពួកគេ) ហើយពួកគេនឹកស្មានថា ពិតណាស់ វានឹងធ្លាក់សង្កត់លើពួកគេ។ (អល់ឡោះបានមានបន្ទូលទៅកាន់ពួកគេថា៖) ចូរពួកអ្នកទទួលយកនូវអ្វីដែលយើងបានប្រទានឲ្យពួកអ្នកឱ្យបានខ្ជាប់ខ្ជួន។ ហើយចូរពួកអ្នកចងចាំនូវអ្វី(ក្បួនច្បាប់)ដែលមាននៅក្នុងវា សង្ឃឹមថាពួកអ្នកនឹងកោតខ្លាច។"},{"id":172,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានបញ្ចេញពីឆ្អឹងខ្នងរបស់កូនចៅអាហ្ទាំនូវពូជពង្សរបស់ពួកគេ ហើយទ្រង់បានឱ្យពួកគេទទួលស្គាល់លើខ្លួនឯង(នូវភាពជាព្រះជាម្ចាស់របស់ទ្រង់)។ (ទ្រង់បានមានបន្ទូលថា៖) តើយើងមិនមែនជាព្រះជាម្ចាស់របស់ពួកអ្នកទេឬ? ពួកគេបានឆ្លើយថា៖ ប្រាកដហើយ ពួកយើងទទួលស្គាល់(ថាគឺទ្រង់ជាព្រះជាម្ចាស់របស់ពួកយើង)។ (ទ្រង់បានមានបន្ទូលទៀតថា៖ ការធ្វើដូចនេះ) គឺដើម្បីកុំឱ្យនៅថ្ងៃបរលោកពួកអ្នកនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងមិនធ្លាប់ដឹងឮរឿងនេះឡើយ។"},{"id":173,"translation":"ឬក៏ពួកអ្នកនិយាយថា ពិតប្រាកដណាស់ ជីដូនជីតារបស់ពួកយើងបានធ្វើស្ហ៊ីរិក(នឹងអល់ឡោះ) ហើយពួកយើងគ្រាន់តែជាពូជពង្សជំនាន់ក្រោយពួកគេប៉ុណ្ណោះ។ (ហើយពួកអ្នកនិយាយថា៖) តើព្រះអង្គនឹងបំផ្លាញពួកយើងដោយសារតែទង្វើរបស់ពួកដែលប្រព្រឹត្តខុស(ជំនាន់មុន)ឬ?"},{"id":174,"translation":"ហើយក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយ សង្ឃឹមថាពួកគេនឹងវិលត្រឡប់(ងាកចេញពីទង្វើស្ហ៊ីរិក)។"},{"id":175,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រឱ្យពួកគេ(អម្បូរអ៊ីស្រាអែល)ស្តាប់ចុះនូវរឿងរ៉ាវរបស់បុរសម្នាក់ដែលយើងបានផ្តល់ឱ្យគេនូវសញ្ញាភស្តុតាងរបស់យើង ក៏ប៉ុន្តែគេបែរជាបោះបង់វាចោលទៅវិញ។ ពេលនោះ ស្ហៃតនក៏បានអូសទាញរូបគេឲ្យដើរតាមវា។ ដូច្នេះ រូបគេក៏ស្ថិតក្នុងចំណោមពួកដែលវង្វេង។"},{"id":176,"translation":"ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងលើកតម្កើងរូបគេតាមរយៈវា(សញ្ញាភស្តុតាងទាំងនោះ)ជាមិនខាន។ ក៏ប៉ុន្តែ រូបគេទោរទន់ទៅរកចំណង់តណ្ហាលោកិយ ព្រមទាំងដើរតាមទំនើងចិត្តរបស់ខ្លួនឯង។ ជាការពិតណាស់ បុគ្គលបែបនេះ គឺប្រៀបដូចជាសត្វឆ្កែមួយក្បាលដូច្នោះដែរ ដែលទោះបីជាអ្នកដេញវា ឬក៏លែងវាចោល ក៏វានៅតែលៀនអណ្តាត។ នោះហើយគឺជាការប្រៀបធៀបចំពោះក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានរឿងរ៉ាវទាំងនោះប្រាប់ពួកគេ(អម្បូរអ៊ីស្រាអែល)ចុះ សង្ឃឹមថា ពួកគេចេះគិតពិចារណា។"},{"id":177,"translation":"ការប្រៀបធៀបក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើងនោះ គឺអាក្រក់បំផុត។ ហើយពួកគេគឺជាពួកដែលធ្លាប់បានបំពានលើខ្លួនឯង។"},{"id":178,"translation":"ជនណាហើយដែលអល់ឡោះទ្រង់ចង្អុលបង្ហាញនោះ រូបគេគឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញដ៏ពិតប្រាកដ។ រីឯជនណាហើយដែលទ្រង់ធ្វើឱ្យរូបគេវង្វេង ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។"},{"id":179,"translation":"ហើយជាការពិតណាស់ យើងបានបង្កើតពួកជិន និងមនុស្សលោកជាច្រើនសម្រាប់ដាក់ក្នុងនរកជើហាន់ណាំ(ដោយសារតែ)ពួកគេមានចិត្ត តែពួកគេមិនយកវាមកពិចារណា។ ពួកគេមានភ្នែក ប៉ុន្តែពួកគេមិនយកភ្នែករបស់ពួកគេមើល(សញ្ញាភស្តុតាងរបស់អល់ឡោះ) ហើយពួកគេមានត្រចៀក តែពួកគេមិនយកវាមកស្តាប់(វាក្យខណ្ឌទាំងឡាយរបស់ទ្រង់)ឡើយ។ ពួកទាំងនោះប្រៀបដូចជាសត្វពាហនៈ។ ផ្ទុយទៅវិញ ពួកគេវង្វេងជាង(សត្វពាហនៈទាំង)នោះទៅទៀត។ ពួកទាំងនោះ គឺជាពួកដែលព្រងើយកន្តើយ។"},{"id":180,"translation":"ហើយសម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើន។ ហេតុនេះ ចូរពួកអ្នកបួងសួងសុំពីទ្រង់តាមរយៈព្រះនាមទាំងនោះចុះ។ ហើយចូរពួកអ្នកបោះបង់ពួកដែលកែប្រែព្រះនាមរបស់ទ្រង់ចុះ។ គេ(អល់ឡោះ)នឹងតបស្នងដល់ពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":181,"translation":"ហើយក្នុងចំណោមអ្នកដែលយើងបានបង្កើតនោះ គឺមានក្រុមមួយដែលទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត (និងអំពាវនាវអ្នកដទៃទៅកាន់ការពិតនោះ) ហើយនិងកាត់សេចក្តីដោយយុត្តិធម៌។"},{"id":182,"translation":"ហើយពួកដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង យើងនឹងល្បួងពួកគេដោយពួកគេមិនដឹងខ្លួនឡើយ។"},{"id":183,"translation":"ហើយយើងនឹងពន្យារពេល(ដាក់ទណ្ឌកម្ម)ដល់ពួកគេ។ ជាការពិតណាស់ គម្រោងការរបស់យើង គឺខ្លាំងក្លាបំផុត។"},{"id":184,"translation":"តើពួកគេមិនគិតពិចារណាទេឬដែលថា មិត្តភក្តិរបស់ពួកគេ(ព្យាការីមូហាំម៉ាត់)ពុំមែនជាមនុស្សវិកលចរិកឡើយ។ តាមពិតរូបគាត់ គ្មានអ្វីក្រៅជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់ប៉ុណ្ណោះ។"},{"id":185,"translation":"តើពួកគេមិនសម្លឹងមើលទៅចំពោះការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីគ្រប់យ៉ាងដែលអល់ឡោះបានបង្កើតនៅក្នុងវាទាំងពីរ ព្រមទាំង(មិនសម្លឹងមើល)ទៅកាន់ឆាកជីវិតរបស់ពួកគេដែលអាចនឹងមកដល់ទីបញ្ចប់(ក្នុងពេលឆាប់ៗ)ទេឬ? ដូច្នេះ តើមានគម្ពីរណាមួយក្រោយពីវា(គម្ពីរគួរអាន)ទៀតដែលពួកគេមានជំនឿចំពោះវានោះ?"},{"id":186,"translation":"ជនណាហើយដែលអល់ឡោះធ្វើឱ្យរូបគេវង្វេង ពិតណាស់ រូបគេគ្មានអ្នកចង្អុលបង្ហាញណា(ក្រៅពីទ្រង់)ឡើយ។ ហើយអល់ឡោះនឹងបណ្តោយឱ្យពួកគេស្ថិតក្នុងភាពវង្វេងដោយពួកគេមានភាពស្រពេចស្រពិល។"},{"id":187,"translation":"ពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីថ្ងៃបរលោក ថាតើពេលណាទើបវាកើតឡើង? ចូរអ្នកពោលចុះថា៖ តាមពិត ចំណេះដឹងអំពីវា គឺនៅឯអល់ឡោះជាម្ចាស់(តែមួយគត់)។ គ្មាននរណាម្នាក់ដែលដឹងពីពេលវេលាកំណត់របស់វាឡើយ គឺមានតែទ្រង់ប៉ុណ្ណោះ។ វាជារឿងអាថ៌កំបាំងបំផុតទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ វានឹងមិនមកដល់ពួកអ្នកឡើយ លើកលែងតែភ្លាមៗ(មួយរំពេច)។ ពួកគេសួរអ្នកហាក់បីដូចជាអ្នកប្រាថ្នាចង់ដឹងអំពីវា។ ចូរអ្នកពោលថា៖ តាមពិត ចំណេះដឹងអំពីវា គឺនៅឯអល់ឡោះជាម្ចាស់(តែមួយគត់) ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងឡើយ(ថាមានតែទ្រង់ដែលដឹងពីរឿងនោះ)។"},{"id":188,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំគ្មានសមត្ថភាពអ្វីអាចផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ហើយក៏មិនអាចការពារគ្រោះថ្នាក់(ចេញពីខ្លួនខ្ញុំ)នោះដែរ លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ ប្រសិនបើខ្ញុំអាចដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំប្រាកដជានឹងទទួលបានប្រការល្អជាច្រើនជាមិនខាន ហើយប្រការអាក្រក់ក៏មិនអាចមកប៉ះពាល់រូបខ្ញុំនោះដែរ។ តាមពិតរូបខ្ញុំគ្មានអ្វីក្រៅពីជាអ្នកព្រមានបន្លាច និងផ្តល់ដំណឹងរីករាយដល់ក្រុមដែលមានជំនឿប៉ុណ្ណោះ។"},{"id":189,"translation":"ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱបុរសនិងស្ត្រីទាំងឡាយ)ចេញពីមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ) ហើយទ្រង់បានបង្កើតចេញពីមនុស្សតែម្នាក់នោះនូវភរិយារបស់គាត់ដើម្បីឲ្យគាត់រួមរស់ជាមួយនាង។ នៅពេលដែលគាត់បានរួមដំណេកជាមួយនាង នាងក៏មានផ្ទៃពោះដោយបានពពោះដ៏ស្រាលនៅពេលដំបូង រួចនាងបានបន្តពពោះបែបនេះ។ នៅពេលដែលផ្ទៃពោះ(របស់នាង)កាន់តែធ្ងន់ គេទាំងពីរក៏បានបួងសួងសុំពីអល់ឡោះជាព្រះជាម្ចាស់របស់គេទាំងពីរថា៖ ប្រសិនបើព្រះអង្គប្រទានឱ្យយើងខ្ញុំនូវកូនដ៏ល្អម្នាក់ ពួកយើងពិតជានឹងក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ(ទ្រង់)ជាមិនខាន។"},{"id":190,"translation":"នៅពេលដែលគេទាំងពីរទទួលនូវកូនដ៏ល្អម្នាក់ គេទាំងពីរបែរជាបានធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់ចំពោះអ្វី(កូន)ដែលទ្រង់បានប្រទានដល់គេទាំងពីរទៅវិញ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។"},{"id":191,"translation":"តើពួកគេយកអ្នកដែលមិនបានបង្កើតអ្វីមួយសោះមកធ្វើស្ហ៊ីរិក(នឹងអល់ឡោះ)ទាំងដែលពួកវាត្រូវបានគេ(អល់ឡោះ)បង្កើតយ៉ាងដូចម្តេច?"},{"id":192,"translation":"ពួកវាមិនអាចជួយអ្វីដល់ពួកគេឡើយ ហើយក៏មិនអាចជួយខ្លួនឯងបាននោះដែរ។"},{"id":193,"translation":"ហើយប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំឲ្យពួកវាចង្អុលបង្ហាញ(ពួកអ្នក) ក៏ពួកវាមិនអាចធ្វើតាមពួកអ្នកបានដែរ។ វាដូចតែគ្នាទេចំពោះពួកអ្នក ទោះបីជាពួកអ្នកបួងសួងសុំពីពួកវា ឬក៏ពួកអ្នកនៅស្ងៀម(មិនបួងសួងសុំពីពួកវា)ក៏ដោយ។"},{"id":194,"translation":"ពិតប្រាកដណាស់ អ្វីដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ ពួកវាក៏ជាខ្ញុំបម្រើ(របស់អល់ឡោះ)ដូចពួកអ្នកដែរ។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីពួកវាចុះ ហើយឱ្យពួកវាឆ្លើយតបចំពោះពួកអ្នកមើល៍ ប្រសិនបើពួកអ្នក គឺជាអ្នកទៀងត្រង់មែននោះ។"},{"id":195,"translation":"តើពួកវា(រូបបដិមាទាំងនោះ)មានជើងដែលអាចដើរបានដែរឬទេ? ឬតើពួកវាមានដៃដែលអាចចាប់កាន់បានដែរឬទេ? ឬតើពួកវាមានភ្នែកដែលអាចមើលឃើញបានដែរឬទេ? ឬតើពួកវាមានត្រចៀកដែលអាចស្តាប់ឮដែរទេ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកបួងសួងសុំពីព្រះនានារបស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកប្រើល្បិចដាក់ខ្ញុំចុះ ហើយកុំពន្យារពេលឱ្យខ្ញុំឱ្យសោះ។"},{"id":196,"translation":"ជាការពិតណាស់ អ្នកដែលគាំពាររូបខ្ញុំ(ព្យាការីមូហាំម៉ាត់) គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបញ្ចុះគម្ពីរ(គួរអាន) ហើយទ្រង់ក៏ជាអ្នកគាំពារអ្នកសាងទង្វើកុសលទាំងឡាយផងដែរ។"},{"id":197,"translation":"ហើយពួក(បដិមា)ដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែបួងសួងសុំក្រៅពីទ្រង់នោះ ពួកវាមិនអាចជួយពួកអ្នកបានឡើយ ហើយពួកវាក៏មិនអាចជួយខ្លួនឯងបានដែរ។"},{"id":198,"translation":"ហើយប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំឲ្យពួកវាចង្អុលបង្ហាញ(ពួកអ្នក)នោះ ពួកវាមិនបានស្តាប់ឮឡើយ។ ហើយអ្នកឃើញពួកវាសម្លឹងមកកាន់អ្នក តែពួកវាមើលមិនឃើញឡើយ។"},{"id":199,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទទួលយកការអធ្យាស្រ័យ(ពីមនុស្ស) និងប្រើគ្នាឱ្យធ្វើល្អ ហើយត្រូវបែរចេញពីពួកល្ងង់ខ្លៅ។"},{"id":200,"translation":"ហើយប្រសិនបើស្ហៃតនមកញុះញង់អ្នកនូវប្រការណាមួយ ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។"},{"id":201,"translation":"ជាការពិតណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) នៅពេលដែលមានក្រុមមួយនៃពួកស្ហៃតនមកញុះញង់ពួកគេ(អូសទាញឱ្យប្រព្រឹត្តបាបកម្ម) គឺពួកគេនឹកឃើញ(ដល់អល់ឡោះ)។ ពេលនោះ ពួកគេគឺជាអ្នកដែលមើលឃើញ(ប្រការត្រឹមត្រូវ)។"},{"id":202,"translation":"ចំណែកឯបងប្អូនរបស់ស្ហៃតន(ក្នុងចំណោមពួកមនុស្សអាក្រក់)វិញ ពួកវានៅតែបន្ថែមឱ្យពួកគេនូវភាពវង្វេង។ ក្រោយមកពួកវាមិនធ្វេសប្រហែសឡើយ"},{"id":203,"translation":"ហើយប្រសិនបើអ្នកមិនបាននាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកគេទេនោះ ពួកគេនឹងនិយាយថា៖ ហេតុអ្វីបានជាអ្នកមិនបង្កើត(ប្រឌិត)សញ្ញាភស្តុតាង(ដោយខ្លួនឯងទៅ)? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តាមពិត ខ្ញុំគ្រាន់តែដើរតាមអ្វីដែលគេផ្តល់ជាវ៉ាហ៊ីឲ្យខ្ញុំពីព្រះជាម្ចាស់របស់ខ្ញុំប៉ុណ្ណោះ។ នេះ(គម្ពីរគួរអាន) គឺជាសញ្ញាភស្តុតាងពីព្រះជាម្ចាស់របស់ពួកអ្នក និងជាការចង្អុលបង្ហាញ ព្រមទាំងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលមានជំនឿ។"},{"id":204,"translation":"ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអាននោះ ចូរពួកអ្នកត្រងត្រាប់ស្តាប់ និងនៅស្ងៀម សង្ឃឹមថាគេនឹងអាណិតស្រលាញ់ដល់ពួកអ្នក។"},{"id":205,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រឭកទៅចំពោះព្រះជាម្ចាស់របស់អ្នកក្នុងខ្លួនរបស់អ្នកដោយបន្ទាបខ្លួន និងកោតខ្លាច និងមិនត្រូវតម្លើងសំឡេងខ្លាំងៗនោះឡើយទាំងនៅពេលព្រឹកនិងនៅពេលល្ងាច។ ហើយចូរអ្នកកុំធ្វើឱ្យខ្លួនឲ្យស្ថិតក្នុងចំណោមពួកដែលព្រងើយកន្តើយឡើយ។"},{"id":206,"translation":"ពិតប្រាកដណាស់ អ្នកដែលនៅជិតព្រះម្ចាស់របស់អ្នក(បណ្តាម៉ាឡាអ៊ីកាត់) ពួកគេមិនក្រអឺតក្រទមចំពោះការគោរពសក្ការៈទ្រង់ឡើយ។ ហើយពួកគេលើកតម្កើងទ្រង់ និងឱនស៊ូជោតចំពោះទ្រង់(តែមួយគត់)។"}]},{"id":8,"verses":[{"id":1,"translation":"ពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីទ្រព្យជ័យភណ្ឌ។ ចូរអ្នកតបថា៖ ទ្រព្យជ័យភណ្ឌទាំងនោះ គឺសម្រាប់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងផ្សះផ្សារទំនាក់ទំនងរវាងពួកអ្នក។ ហើយចូរពួកអ្នកគោរពប្រតិបត្តិអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿមែននោះ។"},{"id":2,"translation":"តាមពិត បណ្តាអ្នកដែលមានជំនឿ(យ៉ាងពិតប្រាកដ)នោះ គឺបណ្តាអ្នកដែលនៅពេលមានគេរំឭកចំពោះអល់ឡោះជាម្ចាស់នោះ ដួងចិត្តរបស់ពួកគេមានភាពញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ឱ្យពួកគេស្តាប់ វាធ្វើឱ្យសេចក្តីជំនឿរបស់ពួកគេកាន់តែកើនឡើងថែមទៀត។ ហើយពួកគេប្រគល់ការទុកចិត្តចំពោះព្រះជាម្ចាស់របស់ពួកគេ(តែមួយគត់)។"},{"id":3,"translation":"គឺបណ្តាអ្នកដែលប្រតិបត្តិសឡាត ហើយពួកគេធ្វើការបរិច្ចាគទានចំពោះអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។"},{"id":4,"translation":"អ្នកទាំងនោះហើយ គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ហើយសម្រាប់ពួកគេ នឹងទទួលបានឋានៈ(ដ៏ខ្ពង់ខ្ពស់)នៅឯព្រះជាម្ចាស់របស់ពួកគេ ព្រមទាំងការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)។"},{"id":5,"translation":"ដូច្នេះដែរ ព្រះជាម្ចាស់របស់អ្នកទ្រង់បានប្រើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឱ្យចាកចេញពីលំនៅដ្ឋានរបស់អ្នកយ៉ាងពិតប្រាកដ ទោះបីជាមានមួយក្រុមក្នុងចំណោមអ្នកមានជំនឿមិនពេញចិត្តក៏ដោយ។"},{"id":6,"translation":"ពួកគេជជែកដេញដោលនឹងអ្នកក្នុងរឿងពិត(ការធ្វើសង្គ្រាម)ក្រោយពីវាបានបង្ហាញយ៉ាងច្បាស់ហើយនោះ ហាក់បីដូចជាពួកគេត្រូវបាននាំទៅរកសេចក្តីស្លាប់ ខណៈដែលពួកគេកំពុងតែឃើញវានឹងភ្នែករបស់ពួកគេដូច្នោះដែរ។"},{"id":7,"translation":"ហើយចូរពួកអ្នកនឹកឃើញ នៅពេលដែលអល់ឡោះជាម្ចាស់បានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលជ័យជម្នះលើក្រុមមួយក្នុងចំណោមក្រុមទាំងពីរ(ក្រុមក្បួនដឹកទំនិញ និងក្រុមកងទ័ព)។ ហើយពួកអ្នកពេញចិត្តចង់ទទួលបានជ័យជម្នះលើក្រុមក្បួនដឹកទំនិញដោយមិនបាច់ប្រយុទ្ធគ្នា។ តែអល់ឡោះជាម្ចាស់ទ្រង់ចង់ពង្រឹងការពិតដោយបន្ទូលរបស់ទ្រង់(ដាក់បទបញ្ជាឱ្យចេញច្បាំង) និងកាត់ផ្តាច់ឫសគល់ពួកដែលប្រឆាំង។"},{"id":8,"translation":"ដើម្បីបញ្ជាក់នូវការពិត ហើយលុបបំបាត់នូវប្រការដែលមិនពិត ទោះបីជាពួកដែលប្រព្រឹត្តអាក្រក់មិនពេញចិត្តក៏ដោយ។"},{"id":9,"translation":"ចូរពួកអ្នកនឹកឃើញ ខណៈដែលពួកអ្នកសុំជំនួយពីព្រះជាម្ចាស់របស់ពួកអ្នក។ ពេលនោះ ទ្រង់បានឆ្លើយតបចំពោះពួកអ្នក(ដោយបន្ទូលរបស់ទ្រង់ថា៖) យើងជាអ្នកពង្រឹងដល់ពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) ដោយទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ចំនួនមួយពាន់នាក់មកជាបន្តបន្ទាប់គ្នា។"},{"id":10,"translation":"ហើយអល់ឡោះបញ្ជូនម៉ាឡាអ៊ីកាត់មក គឺគ្មានអ្វីក្រៅពីជាការផ្តល់ដំណឹងរីករាយ(ដល់ពួកអ្នក) និងដើម្បីធ្វើឱ្យចិត្តរបស់ពួកអ្នកមានភាពនឹងនរនឹងវាប៉ុណ្ណោះ។ ហើយគ្មានជ័យជម្នះនោះឡើយ លើកលែងតែមកពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":11,"translation":"ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកឃើញ នៅពេលដែលទ្រង់បានឱ្យការងងុយគេងគ្របដណ្តប់លើពួកអ្នក ជាសុវត្ថិភាពមួយអំពីទ្រង់ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃមកឱ្យពួកអ្នកដើម្បីជម្រះសម្អាតពួកអ្នក និងបំបាត់ការញុះញង់របស់ស្ហៃតនចេញពីពួកអ្នក ព្រមទាំងដើម្បីចងភ្ជាប់ដួងចិត្តរបស់ពួកអ្នក និងជាការពង្រឹងជើងរបស់ពួកអ្នក(ឲ្យមានភាពងាយស្រួលក្នុងការដើរ)។"},{"id":12,"translation":"នៅពេលដែលព្រះជាម្ចាស់របស់អ្នក(ឱព្យាការីមូហាំម៉ាត់)បានផ្តល់វ៉ាហ៊ីទៅកាន់ម៉ាឡាអ៊ីកាត់(ក្នុងសមរភូមិហ្ពាហ្ទើរ)ថា៖ ជាការពិតណាស់ យើងនៅជាមួយពួកអ្នក។ ដូច្នេះ ចូរពួកអ្នកពង្រឹងកម្លាំងចិត្តរបស់អ្នកមានជំនឿ។ យើងនឹងបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តបស់ពួកគ្មានជំនឿ។ ហេតុនេះ ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)វាយកញ្ចឹងក(ពួកគេ) និងកាត់រាល់សន្លាក់ឆ្អឹងទាំងអស់របស់ពួកគេចុះ។"},{"id":13,"translation":"នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ជាការពិតណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":14,"translation":"(ទណ្ឌកម្ម)នោះគឺសម្រាប់ពួកអ្នក(ឱពួកដែលប្រឆាំង)។ ដូច្នេះ ចូរពួកអ្នកភ្លក់វាចុះ(នៅក្នុងលោកិយ)។ ហើយពិតប្រាកដណាស់ សម្រាប់ពួកដែលប្រឆាំងនឹងទទួលទណ្ឌកម្មក្នុងឋាននរក(នៅថ្ងៃបរលោក)។"},{"id":15,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នកបានជួបនឹងពួកដែលប្រឆាំង(នៅក្នុងសមរភូមិ)ដោយប្រឈមមុខជាមួយពួកគេនោះ ចូរពួកអ្នកកុំបែរខ្នងដាក់ពួកគេ(រត់ត្រឡប់ក្រោយ)ឱ្យសោះ។"},{"id":16,"translation":"ហើយជនណាដែលបានបែរខ្នងរបស់ខ្លួនដាក់ពួកគេ(រត់ត្រឡប់ក្រោយ)នៅក្នុងថ្ងៃនោះដោយមិនមែនក្នុងគោលបំណងរកល្បិចកលដើម្បីប្រយុទ្ធ ឬមិនមែនជាការដកថយទៅរកក្រុម(អ្នកមានជំនឿ)ទេនោះ ជាការពិតណាស់ ជននោះពិតជាបានវិលត្រឡប់មកវិញដោយនាំមកនូវការខឹងសម្បាពីអល់ឡោះជាម្ចាស់ជាមិនខាន ហើយកន្លែងស្នាក់អាស្រ័យរបស់គេ គឺនរកជើហាន់ណាំ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត ។"},{"id":17,"translation":"ជាការពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនបានសម្លាប់ពួកគេ(នាថ្ងៃសមរភូមិហ្ពាទើរ)នោះឡើយ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានសម្លាប់ពួកគេនោះ។ ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ក៏មិនបានគប់(គ្រាប់ក្រួស)នោះដែរនៅពេលដែលអ្នកគប់(ទៅលើពួកគេ)នោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានគប់(ទៅលើពួកគេ)នោះ។ ហើយទ្រង់នឹងសាកល្បងបណ្តាអ្នកមានជំនឿអំពីរឿងនោះនូវការសាកល្បងដ៏ល្អប្រសើរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។"},{"id":18,"translation":"ជ័យជម្នះដែលពួកអ្នកទទួលបាននោះ គឺមកពីអល់ឡោះជាម្ចាស់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលធ្វើឱ្យល្បិចកលរបស់ពួកប្រឆាំងទន់ខ្សោយ។"},{"id":19,"translation":"ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សុំឱ្យ(អល់ឡោះ)ដាក់ទណ្ឌកម្ម ពិតប្រាកដណាស់ ទណ្ឌកម្មនោះបានមកដល់ពួកអ្នកហើយ។ តែប្រសិនបើពួកអ្នកបញ្ឈប់(ការប្រឆាំង) នោះវាជាការប្រសើរសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកវិលត្រឡប់(ទៅកាន់ការប្រឆាំង)វិញ យើងនឹងត្រឡប់ឲ្យពួកអ្នក(នូវភាពបរាជ័យដូចមុន) ហើយក្រុមរបស់ពួកអ្នកនឹងមិនអាចជួយជាប្រយោជន៍អ្វីដល់ពួកអ្នកបន្តិចនោះឡើយ ទោះបីជា(ពួកអ្នក)មានគ្នាច្រើនក៏ដោយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលមានជំនឿ។"},{"id":20,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយពួកអ្នកមិនត្រូវងាកចេញ(ប្រឆាំង)នឹងទ្រង់នោះឡើយ ខណៈដែលពួកអ្នកបានស្តាប់ឮ(បណ្តាវាក្យខណ្ឌរបស់ទ្រង់)ហើយនោះ។"},{"id":21,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កុំធ្វើដូចពួក(ពុតត្បុត និងពួកមុស្ហរីគីន)ដែលពួកគេនិយាយថា៖ ពួកយើងបានឮហើយ ខណៈដែលពួកគេមិនបានស្តាប់ឮ(ទាញប្រយោជន៍ពីអ្វីដែលពួកគេបានស្តាប់ឮ)សោះនោះ។"},{"id":22,"translation":"ជាការពិតណាស់ សត្វលោកដែលអាក្រក់បំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នោះ គឺអ្នកដែលថ្លង់(មិនព្រមស្តាប់ការពិត) និងអ្នកដែលគ(មិននិយាយការពិត)ដែលពួកគេគ្មានការគិតពិចារណានោះឡើយ។"},{"id":23,"translation":"ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ដឹងថា ក្នុងខ្លួនពួកគេមានភាពល្អប្រសើរនោះ ទ្រង់ប្រាកដជានឹងធ្វើឱ្យពួកគេស្តាប់ឮជាមិនខាន។ ហើយបើទោះជាទ្រង់ធ្វើឱ្យពួកគេស្តាប់ឮក៏ដោយ ក៏ពួកគេនៅតែបែរចេញ(ពីការមានជំនឿ)នោះដែរ ខណៈដែលពួកគេគឺជាពួកដែលងាកចេញ។"},{"id":24,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកឆ្លើយតបចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នៅពេលដែលទ្រង់អំពាវនាវពួកអ្នកទៅរកមាគ៌ាដែលត្រឹមត្រូវនោះ។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះទ្រង់អាចរារាំងរវាងបុគ្គល និងចិត្តរបស់គេ(ពីអ្វីដែលគេប្រាថ្នា) ហើយពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់(តែមួយគត់)។"},{"id":25,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កោតខ្លាចនូវភាពវឹកវរដែលមិនត្រឹមតែធ្លាក់ទៅលើពួកដែលបំពានក្នុងចំណោមពួកអ្នកនោះទេ (តែវាក៏អាចប៉ះពាល់ដល់អ្នកផ្សេងទៀតក្រៅពីពួកគេផងដែរ)។ ហើយចូរពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":26,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកឃើញ នៅពេលដែលពួកអ្នកមានគ្នាតិច និងជាអ្នកដែលទន់ខ្សោយនៅលើផែនដី(កាលនៅក្រុងម៉ាក្កះ)។ ពួកអ្នកខ្លាចសត្រូវរបស់ពួកអ្នកធ្វើបាបពួកអ្នក តែអល់ឡោះទ្រង់បានផ្តល់កន្លែងជ្រកកោនដល់ពួកអ្នក(នៅក្រុងម៉ាទីណះ) ហើយទ្រង់បានពង្រឹងពួកអ្នកដោយឱ្យពួកអ្នកទទួលជ័យជម្នះ(នៅក្នុងសមរភូមិហ្ពាហ្ទើរ) ព្រមបានប្រទាននូវលាភសក្ការៈដ៏ល្អៗដល់ពួកអ្នក សង្ឃឹមថា ពួកអ្នកនឹងដឹងគុណ(អល់ឡោះ)។"},{"id":27,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំក្បត់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងក្បត់នឹងទំនុកចិត្តដែលគេមានផ្ងើនឹងពួកអ្នក ខណៈដែលពួកអ្នកបានដឹងហើយនោះ។"},{"id":28,"translation":"ហើយចូរពួកអ្នកដឹងចុះថា៖ ពិតប្រាកដណាស់ ទ្រព្យសម្បត្តិរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកនោះ គឺគ្រាន់តែជាការសាកល្បង(ពីអល់ឡោះ)ប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មាននូវផលបុណ្យដ៏ធំធេង។"},{"id":29,"translation":"ឱបណ្តាអ្នកដែលមានជំនឿ៖ ប្រសិនបើពួកអ្នកកោតខ្លាចអល់ឡោះ ទ្រង់នឹងធ្វើឱ្យពួកអ្នកចេះបែងចែក(រវាងប្រការពិតនិងប្រការមិនពិត) ហើយទ្រង់នឹងលុបលាងនូវរាល់អំពើអាក្រក់ទាំងឡាយរបស់ពួកអ្នកចេញពីពួកអ្នក ព្រមទាំងអភ័យទោសដល់ពួកអ្នក(នូវបាបកម្មទាំងឡាយ)។ ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលមានភាពសប្បុរសដ៏ធំធេងបំផុត។"},{"id":30,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលពួកប្រឆាំងបានរៀបចំល្បិចកលប្រឆាំងនឹងអ្នកដើម្បីឃុំឃាំងអ្នក ឬសម្លាប់អ្នក ឬនិរទេសអ្នក(ចេញពីភូមិស្រុក)។ ពួកគេបានប្រើល្បិចកល តែអល់ឡោះក៏បានរៀបចំគម្រោងការ(ចំពោះពួកគេ)វិញដែរ។ ហើយអល់ឡោះជាអ្នករៀបចំគម្រោងការដ៏ប្រសើរបំផុត។"},{"id":31,"translation":"ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់ ពួកគេនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឮហើយ។ ប្រសិនបើពួកយើងចង់នោះ ពួកយើងប្រាកដជាអាចនិយាយដូច(គម្ពីរគួរអាន)នេះបានជាមិនខាន។ ពិតប្រាកដណាស់ (គម្ពីរគួរអាន)នេះ គឺគ្មានអ្វីក្រៅជារឿងព្រេងនិទានរបស់អ្នកជំនាន់មុននោះឡើយ។"},{"id":32,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ បពិត្រអល់ឡោះជាម្ចាស់! ប្រសិនបើនេះ(អ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក)គឺជាការពិតមកពីព្រះអង្គមែននោះ សូមព្រះអង្គមេត្តាបញ្ចុះភ្លៀងដុំថ្មពីលើមេឃមកលើពួកយើង ឬក៏នាំនូវទណ្ឌកម្មដ៏ខ្លោចផ្សារមកកាន់ពួកយើងមក។"},{"id":33,"translation":"ហើយអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មពួកគេ ខណៈដែលរូបអ្នកនៅជាមួយពួកគេនោះឡើយ ហើយអល់ឡោះក៏មិនមែនជាអ្នកដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេសុំការអភ័យទោស(ពីទ្រង់)នោះដែរ។"},{"id":34,"translation":"តើមានអ្វីដែលរារាំងមិនឱ្យអល់ឡោះដាក់ទណ្ឌកម្មពួកគេ(ពួកមុស្ហរីគីន) ខណៈដែលពួកគេបានរារាំងអ្នកដទៃពីម៉ាស្ជិតអាល់ហារ៉ម ហើយពួកគេក៏មិនមែនជាអ្នកគាំពាររបស់ទ្រង់ដែរនោះ? តាមពិត អ្នកគាំពាររបស់អល់ឡោះនោះ គឺមានតែអ្នកដែលកោតខ្លាចប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេ(ពួកមុស្ហរីគីន)មិនដឹងឡើយ។"},{"id":35,"translation":"ហើយការគោរពសក្ការៈរបស់ពួកគេ(ពួកមុស្ហរីគីន)នៅឯម៉ាស្ជិតហារ៉មនោះ គ្មានអ្វីក្រៅពីការហួចលេង និងទះដៃនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(នែពួកមុស្ហរីគីន)ភ្លក់រសជាតិទណ្ឌកម្មចុះ ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។"},{"id":36,"translation":"ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះ ពួកគេបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេដើម្បីរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ពិតណាស់ ពួកគេនឹងបរិច្ចាគវា។ ក្រោយមក ពួកគេនឹងស្តាយក្រោយ។ ក្រោយមកទៀត ពួកគេនឹងត្រូវទទួលបរាជ័យ។ ហើយពួកដែលប្រឆាំងនឹងត្រូវគេប្រមូលទៅកាន់នរកជើហាន់ណាំ។"},{"id":37,"translation":"ដើម្បីអល់ឡោះទ្រង់ញែកប្រការអាក្រក់ចេញពីប្រការល្អ។ ហើយទ្រង់នឹងដាក់អ្វីដែលអាក្រក់ទាំងអស់នោះគរលើគ្នាជាបន្តបន្ទាប់ រួចទ្រង់នឹងដាក់វាទៅក្នុងនរកជើហាន់ណាំ។ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។"},{"id":38,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគ្មានជំនឿថា៖ ប្រសិនបើពួកគេបញ្ឈប់(ភាពគ្មានជំនឿ)នោះ គេ(អល់ឡោះ)នឹងអភ័យទោសដល់ពួកគេនូវអ្វី(បាបកម្ម)ដែលពួកគេបានសាងកន្លងមក។ តែប្រសិនបើពួកគេវិលត្រឡប់(ទៅរកភាពគ្មានជំនឿ)វិញនោះ ពិតប្រាកដណាស់ មាគ៌ារបស់អ្នកជំនាន់មុនបានកើតឡើងរួចទៅហើយ។"},{"id":39,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ប្រយុទ្ធនឹងពួកគេ រហូតទាល់តែភាពវឹកវរ(អំពើស្ហ៊ីរិក និងការរារាំងអ្នកមូស្លីមពីសាសនារបស់អល់ឡោះ)លែងកើតមាន ហើយសាសនា(ការគោរពសក្ការៈ)ទាំងអស់ គឺសម្រាប់អល់ឡោះជាម្ចាស់(តែមួយ)។ ហើយប្រសិនបើពួកគេបញ្ឈប់(នូវអំពើទាំងអស់នោះ) ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។"},{"id":40,"translation":"តែប្រសិនបើពួកគេបែរចេញវិញនោះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកគាំពាររបស់ពួកអ្នក។ ទ្រង់ជាអ្នកគាំពារដ៏ប្រសើរបំផុត ហើយក៏ជាអ្នកជួយដ៏ល្អប្រសើរបំផុតផងដែរ។"},{"id":41,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដឹងចុះថា៖ ជាការពិតណាស់ ទ្រព្យជ័យភណ្ឌអ្វីមួយដែលពួកអ្នកទទួលបាន គឺមួយភាគប្រាំ ១/៥ សម្រាប់អល់ឡោះ និងសម្រាប់អ្នកនាំសារ(របស់ទ្រង់) សម្រាប់សាច់ញាតិ(របស់លោក) សម្រាប់កូនកំព្រា សម្រាប់ជនក្រីក្រ និងសម្រាប់អ្នកដំណើរដាច់ស្បៀង ប្រសិនបើពួកអ្នកមានជំនឿចំពោះអល់ឡោះ ហើយនិងអ្វីដែលយើងបានបញ្ចុះទៅកាន់ខ្ញុំបម្រើរបស់យើង(ព្យាការីមូហាំម៉ាត់)នៅថ្ងៃបែងចែកខុសត្រូវ(ថ្ងៃសមរភូមិហ្ពាហ្ទើរ) ជាថ្ងៃដែលក្រុមទាំងពីរជួបគ្នាមែននោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។"},{"id":42,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញ) ខណៈដែលពួកអ្នកនៅជិតជ្រុងម្ខាងនៃជ្រលង(ប៉ែកខាងក្រុងម៉ាទីណះ) ហើយពួកគេ(ពួកមុស្ហរីគីន)ស្ថិតនៅជ្រុងម្ខាងទៀតឆ្ងាយពីជ្រលង(ប៉ែកខាងក្រុងម៉ាក្កះ)។ ចំណែកឯក្បួនដឹកទំនិញ(របស់ពួកគេ) គឺស្ថិតនៅកន្លែងទាបជាងពួកអ្នក(ប៉ែកខាងឆ្នេរសមុទ្រក្រហម)។ ហើយបើទោះបីជាពួកអ្នកសន្យាគ្នា(ណាត់គ្នាថានឹងជួបគ្នានៅតំបន់ហ្ពាហ្ទើរក៏ដោយ) ក៏ពួកអ្នកមិនអាចជួបគ្នានៅកន្លែងដែលបានសន្យានោះដែរ ក៏ប៉ុន្តែ(អល់ឡោះទ្រង់បានប្រមូលផ្តុំពួកអ្នកឲ្យជួបគ្នាដោយគ្មានការសន្យាគ្នាជាមុន) ដើម្បីទ្រង់បំពេញនូវកិច្ចការដែលបានកំណត់រួច ដើម្បីឲ្យពួកគ្មានជំនឿនៅតែបន្តគ្មានជំនឿទាំងដែលដឹងយ៉ាងច្បាស់ថាវាជាប្រការខុសឆ្គង និងដើម្បីឲ្យអ្នកដែលមានជំនឿកាន់តែមានការជឿថែមទៀត ដោយពួកគេដឹងច្បាស់ថាវាជាការពិត។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។"},{"id":43,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអល់ឡោះបានបង្ហាញឱ្យអ្នកបានឃើញពួកគេ(ពួកមុស្ហរីគីន)មានគ្នាតិចក្នុងសុបិនរបស់អ្នក។ ប្រសិនបើយើងឱ្យអ្នកបានឃើញពួកគេមានគ្នាច្រើនវិញនោះ ច្បាស់ជាពួកអ្នកនឹងបរាជ័យ និងមានការខ្វែងគំនិតគ្នាក្នុងរឿងនោះជាមិនខាន។ ក៏ប៉ុន្តែ ទ្រង់បានផ្តល់សុវត្ថិភាព(ដល់ពួកអ្នកពីបញ្ហានេះ)។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្ត។"},{"id":44,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញ) នៅពេលដែលគេ(អល់ឡោះ)បង្ហាញឱ្យពួកអ្នកបានឃើញពួកគេមានចំនួនតិចក្នុងក្រសែភ្នែករបស់ពួកអ្នកនៅពេលដែលពួកអ្នកបានជួបនឹងពួកគេ ហើយគេក៏បានឱ្យពួកគេឃើញពួកអ្នកមានចំនួនតិចក្នុងក្រសែភ្នែករបស់ពួកគេផងដែរ ដើម្បីឱ្យអល់ឡោះសម្រេចកិច្ចការដែលបានកំណត់រួច។ ហើយកិច្ចការទាំងអស់នឹងត្រូវគេនាំត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។"},{"id":45,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នកប្រឈមមុខនឹងក្រុមមួយ(ក្នុងចំណោមពួកប្រឆាំង) ចូរពួកអ្នកមានជំហររឹងមាំ ហើយចូរពួកអ្នករំឭកចំពោះអល់ឡោះជាម្ចាស់ឱ្យបានច្រើន សង្ឃឹមថាពួកអ្នកនឹងទទួលជ័យជម្នះ។"},{"id":46,"translation":"ហើយចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងមិនត្រូវខ្វែងគំនិតគ្នានោះឡើយដែលជាហេតុធ្វើឱ្យពួកអ្នកទទួលបរាជ័យ ហើយបាត់បង់នូវភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់។"},{"id":47,"translation":"ហើយចូរពួកអ្នកកុំធ្វើដូចពួក(មុស្ហរីគីន)ដែលចាកចេញពីលំនៅដ្ឋានរបស់ពួកគេប្រកបដោយភាពក្អេងក្អាង និងចង់ឱ្យមនុស្សលោកឃើញ ព្រមទាំងរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះឱ្យសោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេប្រព្រឹត្ត។"},{"id":48,"translation":"ហើយ(ចូរពួកអ្នកនឹកឃើញ) ខណៈដែលស្ហៃតនបានតុបតែងលម្អដល់ពួកគេ(ពួកមុស្ហរីគីន)នូវទង្វើរបស់ពួកគេ ហើយវា(ស្ហៃតន)បាននិយាយថា៖ គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សលោកអាចយកឈ្នះលើពួកអ្នកបានឡើយនៅថ្ងៃនេះ ហើយពិតប្រាកដណាស់ ខ្ញុំជាអ្នកចាំជួយពួកអ្នក។ ក៏ប៉ុន្តែ នៅពេលដែលក្រុមទាំងពីរបានជួបគ្នា ស្ហៃតនក៏បានរត់ចេញពីពួកគេ ហើយវានិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយពួកអ្នកឡើយ។ ជាការពិតណាស់ ខ្ញុំបានឃើញនូវអ្វី(ម៉ាឡាអ៊ីកាត់)ដែលពួកអ្នកមើលមិនឃើញ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចអល់ឡោះ។ ហើយអល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":49,"translation":"(ចូរពួកអ្នកនឹកឃើញ) នៅពេលដែលពួកពុតត្បុត និងអ្នកដែលដួងចិត្តរបស់ពួកគេមានជំងឺ(មានជំនឿទន់ខ្សោយ)បាននិយាយថា៖ អ្នក(មូស្លីម)ទាំងនោះ សាសនារបស់ពួកគេបានបោកប្រាស់ពួកគេ។ ជនណាហើយដែលប្រគល់ការទុកចិត្តលើអល់ឡោះជាម្ចាស់នោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":50,"translation":"ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញ នៅពេលដែលម៉ាឡាអ៊ីកាត់ដកយកព្រលឹងរបស់ពួកដែលគ្មានជំនឿនោះ (អ្នកនឹងឃើញ)ម៉ាឡាអ៊ីកាត់វាយមុខពួកគេ និងវាយខ្នងរបស់ពួកគេ (ហើយនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដែលឆេះសន្ធោសន្ធៅ។"},{"id":51,"translation":"នោះគឺដោយសារតែអ្វី(អំពើអាក្រក់)ដែលពួកអ្នកបានសាងដោយផ្ទាល់ដៃរបស់ពួកអ្នក ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនមែនជាអ្នកដែលបំពានទៅលើខ្ញុំបម្រើ(របស់ទ្រង់ណាម្នាក់)ឡើយ។"},{"id":52,"translation":"ដូចជាអ្វីដែលបានកើតឡើងចំពោះបក្សពួករបស់ហ្វៀរអោន និងអ្នកជំនាន់មុនពួកគេនោះដែរ។ ពួកគេបានប្រឆាំងនឹងសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ។ ដូចនេះ ទ្រង់ក៏បានដាក់ទណ្ឌកម្មពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងក្លា ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":53,"translation":"នោះគឺដោយសារតែអល់ឡោះជាម្ចាស់ទ្រង់មិនមែនជាអ្នកដែលកែប្រែឧបការគុណណាមួយ ដែលទ្រង់ប្រទានវាដល់ក្រុមណាមួយឡើយ រហូតទាល់តែពួកគេកែប្រែដោយខ្លួនឯងប៉ុណ្ណោះ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។"},{"id":54,"translation":"ដូចជាអ្វីដែលបានកើតឡើងចំពោះបក្សពួករបស់ហ្វៀរអោន និងអ្នកជំនាន់មុនពួកគេនោះដែរ។ ពួកគេបានបដិសេជចំពោះសញ្ញាភស្តុតាងទាំងឡាយនៃព្រះជាម្ចាស់របស់ពួកគេ។ ហេតុនេះ យើងក៏បានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយយើងបានពន្លិចបក្សពួកហ្វៀរអោនឲ្យលិចលង់(ក្នុងទឹកសមុទ្រ)។ ហើយរាល់ក្រុមទាំងនោះ ពួកគេគឺជាពួកដែលធ្លាប់បានបំពាន។"},{"id":55,"translation":"ជាការពិតណាស់ សត្វលោកដែលអាក្រក់បំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នោះ គឺពួកដែលប្រឆាំង ដោយពួកគេពុំមានជំនឿឡើយ។"},{"id":56,"translation":"គឺពួកដែលអ្នក(ព្យាការីមូហាំម៉ាត់)បានចុះកិច្ចព្រមព្រៀងជាមួយនឹងពួកគេ ក្រោយមក ពួកគេបានក្បត់កិច្ចព្រមព្រៀងរបស់ពួកគេរាល់លើក ហើយពួកគេមិនកោតខ្លាច(អល់ឡោះ)ឡើយ។"},{"id":57,"translation":"ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានជួបពួកដែលក្បត់កិច្ចព្រមព្រៀងទាំងនោះក្នុងសមរភូមិ ចូរអ្នកដាក់ទណ្ឌកម្មពួកគេឱ្យបានខ្លាំងក្លាបំផុតរហូតដល់អ្នកផ្សេងក្រៅពីពួកគេខ្លាចរអាផងដែរ ដើម្បីឱ្យពួកគេនឹកឃើញ។"},{"id":58,"translation":"តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការបារម្ភខ្លាចក្រុមមួយក្បត់(កិច្ចព្រមព្រៀង) ចូរអ្នកប្រាប់ឱ្យពួកគេបានដឹងពីការរំលាយកិច្ចព្រមព្រៀងដើម្បីឱ្យពួកអ្នកនិងពួកគេបានដឹងស្មើគ្នា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនស្រលាញ់ពួកដែលក្បត់កិច្ចព្រមព្រៀងឡើយ។"},{"id":59,"translation":"ហើយចូរពួកប្រឆាំងកុំគិតស្មានថា ពួកគេអាចរួចផុតពីទណ្ឌកម្ម(របស់អល់ឡោះ)ឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេមិនអាចគេចផុតពីវាបានឡើយ។"},{"id":60,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)រៀបចំតាមលទ្ធភាពរបស់ពួកអ្នកក្នុងការត្រៀមនូវកម្លាំងទ័ព និងទ័ពសេះដោយពួកអ្នកត្រូវបន្លាចវាដល់សត្រូវរបស់អល់ឡោះ និងសត្រូវរបស់ពួកអ្នក ព្រមទាំងក្រុមផ្សេងទៀតក្រៅពីពួកគេដែលពួកអ្នកមិនស្គាល់ពួកគេនោះទេ តែអល់ឡោះទ្រង់ស្គាល់ពួកគេ។ ហើយអ្វីក៏ដោយដែលពួកអ្នកបានបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះនោះ ទ្រង់នឹងតបស្នងដល់ពួកអ្នកវិញជាមិនខាន ហើយពួកអ្នកមិនត្រូវបានគេបំពានឡើយ។"},{"id":61,"translation":"ហើយប្រសិនបើពួកគេ(សត្រូវ)ទោរទន់ទៅរកសន្តិភាព(ចរចាបញ្ចប់សង្គ្រាម)នោះ ដូច្នេះ អ្នកក៏ត្រូវទោរទន់ទៅរកសន្តិភាពវិញដែរ ហើយត្រូវប្រគល់ការទុកចិត្តលើអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។"},{"id":62,"translation":"តែប្រសិនបើពួកគេមានបំណង(ប្រើល្បិចកល)បោកប្រាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ជាការពិតណាស់ អល់ឡោះជាម្ចាស់(តែមួយគត់)គឺគ្រប់គ្រាន់ហើយសម្រាប់អ្នក។ ទ្រង់ជាអ្នកពង្រឹងអ្នកតាមរយៈជំនួយរបស់ទ្រង់ និងតាមរយៈអ្នកមានជំនឿទាំងឡាយ។"},{"id":63,"translation":"ហើយទ្រង់បានបង្រួបបង្រួមរវាងដួងចិត្តរបស់ពួកគេ។ ទោះបីជាអ្នកបរិច្ចាគអ្វីដែលមាននៅលើផែនដីនេះទាំងអស់(ដើម្បីបង្រួបបង្រួមរវាងដួងចិត្តរបស់ពួកគេ)ក៏ដោយ ក៏អ្នកមិនអាចបង្រួបបង្រួមរវាងដួងចិត្តពួកគេបាននោះដែរ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់ទៅវិញទេដែលអាចបង្រួបបង្រួមរវាងពួកគេបាន។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":64,"translation":"ឱព្យាការី(មូហាំម៉ាត់)! អល់ឡោះជាម្ចាស់ និងអ្នកទាំងឡាយដែលដើរតាមក្នុងចំណោមបណ្តាអ្នកមានជំនឿនោះ គឺគ្រប់គ្រាន់ហើយសម្រាប់អ្នក។"},{"id":65,"translation":"ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកជំរុញបណ្តាអ្នកមានជំនឿលើការប្រយុទ្ធ។ ប្រសិនបើក្នុងចំណោមពួកអ្នក(អ្នកមានជំនឿ)មានគ្នាត្រឹមតែម្ភៃនាក់ដែលជាអ្នកអត់ធ្មត់(ប្រយុទ្ធនឹងពួកប្រឆាំង)នោះ គឺអាចយកឈ្នះពីររយនាក់(នៃពួកប្រឆាំង)បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាត្រឹមមួយរយនាក់ គឺអាចយកឈ្នះមួយពាន់នាក់នៃពួកប្រឆាំងបាន ដោយសារតែពួកគេ គឺជាក្រុមមួយដែលគ្មានការយល់ដឹង។"},{"id":66,"translation":"ពេលនេះ អល់ឡោះជាម្ចាស់ទ្រង់បានបន្ធូរបន្ថយដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ព្រោះទ្រង់ដឹងថា ពួកអ្នកមានភាពទន់ខ្សោយ។ ដូច្នេះ ទ្រង់ក៏បានបន្ធូរបន្ថយដល់ពួកអ្នក ជាភាពទន់ភ្លន់(មេត្តាករុណា)របស់ទ្រង់ចំពោះពួកអ្នក។ ដូចនេះ ប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយរយនាក់ដែលជាអ្នកអត់ធ្មត់នោះ គឺអាចយកឈ្នះពីររយនាក់(នៃពួកប្រឆាំង)បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយពាន់នាក់ គឺអាចយកឈ្នះ(ពួកប្រឆាំង)ពីរពាន់នាក់បានដោយការអនុញ្ញាតពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់។"},{"id":67,"translation":"មិនគប្បីឡើយចំពោះព្យាការី(មូហាំម៉ាត់)ក្នុងការទុកឈ្លើយសឹក រហូតទាល់តែគាត់បានសម្លាប់(ពួកប្រឆាំង)នៅលើផែនដីបានច្រើនសិន។ ពួកអ្នក(បណ្តាអ្នកមានជំនឿ)ចង់បានទ្រព្យសម្បត្តិ(ទទួលយកការលោះឈ្លើយសឹកក្នុងសង្គ្រាមហ្ពាហ្ទើរ) តែអល់ឡោះជាម្ចាស់ទ្រង់ចង់(ផ្តល់ផលបុណ្យដល់ពួកអ្នក)នាថ្ងៃបរលោក។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":68,"translation":"ប្រសិនបើគ្មានការកំណត់ពីអល់ឡោះពីមុនមក(ដែលអនុញ្ញាតយកទ្រព្យជ័យភណ្ឌ និងការលោះឈ្លើយសឹក)ទេនោះ ពួកអ្នកប្រាកដជានឹងទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតជាមិនខានចំពោះអ្វីដែលពួកអ្នកទទួលយក។"},{"id":69,"translation":"ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលទានចុះនូវអ្វីដែលបានមកពីទ្រព្យជ័យភណ្ឌដែលគេអនុញ្ញាត និងស្អាតស្អំ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":70,"translation":"ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកពោលទៅកាន់ឈ្លើយសឹក(មុស្ហរីគីន)ដែលនៅក្នុងដៃពួកអ្នកថា៖ ប្រសិនបើអល់ឡោះដឹងថា ក្នុងចិត្តបស់ពួកអ្នកមានគោលបំណងល្អ ទ្រង់ច្បាស់ជានឹងផ្តល់ឱ្យពួកអ្នកនូវអ្វីដែលល្អប្រសើរជាងអ្វី(ទ្រព្យលោះខ្លួន)ដែលគេបានយកពីពួកអ្នកជាមិនខាន ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នកទៀតផង។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":71,"translation":"តែប្រសិនបើពួកគេ(ឈ្លើយសឹកមុស្ហរីគីន)មានបំណងចង់ក្បត់អ្នក ពិតប្រាកដណាស់ ពួកគេក៏ធ្លាប់បានក្បត់អល់ឡោះពីមុនរួចហើយដែរ។ ប៉ុន្តែទ្រង់បានជួយ(អ្នក)ឱ្យយកឈ្នះលើពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។"},{"id":72,"translation":"ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿ និងបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូ(ដោយចំណាយ)ទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ(ពួកមូហាជីរីន) ហើយនិងបណ្តាអ្នកដែលបានផ្តល់ទីជម្រកនិងបានជួយដល់ពួកគេ(ពួកអាន់សរ៍)នោះ អ្នកទាំងនោះ គឺជាអ្នកគាំពារគ្នាទៅវិញទៅមក។ រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ តែមិនបានធ្វើចំណាកស្រុក គឺគ្មានកាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការជួយនិងការពារពួកគេនោះទេ លុះត្រាតែពួកគេធ្វើចំណាកស្រុក(ក្នុងមាគ៌ាអល់ឡោះ)ដែរ។ ហើយប្រសិនបើពួកគេសុំឲ្យពួកអ្នកជួយក្នុងនាមសាសនា គឺចាំបាច់លើពួកអ្នកត្រូវជួយ(ពួកគេ) លើកលែងតែរវាងពួកអ្នក និងពួកដែលបានចុះកិច្ចព្រមព្រៀងជាមួយពួកអ្នកប៉ុណ្ណោះ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":73,"translation":"ហើយពួកដែលគ្មានជំនឿ ពួកគេជាអ្នកគាំពារគ្នាទៅវិញទៅមក។ ប្រសិនបើពួកអ្នកធ្វើដូច្នោះ(យកពួកគ្មានជំនឿធ្វើជាអ្នកគាំពារ) នោះភាពវឹកវរ និងវិនាសកម្មយ៉ាងធំធេងនឹងកើតមាននៅលើផែនដីជាមិនខាន។"},{"id":74,"translation":"ហើយបណ្តាអ្នកដែលមានជំនឿ និងបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះ(ពួកមូហាជីរីន) ហើយនិងបណ្តាអ្នកដែលបានផ្តល់ទីជម្រកនិងបានជួយដល់ពួកគេ(ពួកអាន់ស័រ)នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ សម្រាប់ពួកគេនឹងទទួលបានការអភ័យទោស និងលាភសក្ការៈដ៏ឧត្តុង្គឧត្តម(ឋានសួគ៌)។"},{"id":75,"translation":"ហើយបណ្តាអ្នកដែលមានជំនឿបន្ទាប់(ពីពួកមូហាជីរីន និងពួកអាន់សរ៍) ហើយពួកគេបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូ(ក្នុងមាគ៌ាអល់ឡោះ)ជាមួយនឹងពួកអ្នក អ្នកទាំងនោះក៏ស្ថិតក្នុងចំណោមពួកអ្នកដែរ(ឱបណ្តាអ្នកមានជំនឿ)។ ហើយចំពោះសាច់សាលោហិត ពួកគេសក្ដិសមបំផុតចំពោះសិទ្ធិទទួលមរតកពីគ្នាទៅវិញទៅមកនៅក្នុងច្បាប់របស់អល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ទ្រង់ដឹងនូវអ្វីដែលជាប្រការល្អសម្រាប់ខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះ ទ្រង់ក៏បានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់ពួកគេ។"}]},{"id":9,"verses":[{"id":1,"translation":"នេះគឺជាការកាត់ផ្តាច់ទំនាក់ទំនងរបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ចំពោះអ្នកទាំងឡាយដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បានចុះកិច្ចព្រមព្រៀងជាមួយក្នុងចំណោមពួកមុស្ហរីគីន។"},{"id":2,"translation":"ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ធ្វើដំណើរនៅលើផែនដីរយៈពេលបួនខែ(ដោយសុវត្ថិភាព)ចុះ។ ហើយចូរពួកអ្នកដឹងចុះថា ជាការពិតណាស់ ពួកអ្នកនឹងមិនអាចគេចផុតពី(ទណ្ឌកម្ម)អល់ឡោះឡើយ ហើយជាការពិតណាស់ អល់ឡោះជាម្ចាស់ជាអ្នកធ្វើឱ្យពួកគ្មានជំនឿអាប់ឱន។"},{"id":3,"translation":"ហើយនេះជាសេចក្តីប្រកាសពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទៅកាន់មនុស្សលោកទាំងអស់នាថ្ងៃបុណ្យហាជ្ជីធំ(ថ្ងៃទី១០ខែហ្ស៊ុលហិជ្ជះ)ថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់មិនពាក់ព័ន្ធនឹងពួកមុស្ហរីគីនទៀតឡើយ។ ដូច្នេះ ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សារភាពកំហុសនោះ វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកងាកចេញវិញនោះ ចូរពួកអ្នកដឹងចុះថា ពួកអ្នកពិតជាមិនអាចគេផុតពីអល់ឡោះជាម្ចាស់ឡើយ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់ពួកគ្មានជំនឿនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":4,"translation":"លើកលែងតែពួកមុស្ហរីគីនទាំងឡាយណាដែលពួកអ្នកបានចុះកិច្ចព្រមព្រៀងជាមួយពួកគេ ក្រោយមក ពួកគេមិនបានបំពាននូវប្រការណាមួយចំពោះពួកអ្នក(ក្នុងកិច្ចព្រមព្រៀងនោះ) ហើយពួកគេក៏មិនបានគាំទ្រនរណាម្នាក់ប្រឆាំងនឹងពួកអ្នកនោះដែរ។ ដូច្នេះ ចូរពួកអ្នកបំពេញនូវកិច្ចព្រមព្រៀងនោះដល់ពួកគេ រហូតដល់ពេលកំណត់របស់ពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលកោតខ្លាច។"},{"id":5,"translation":"ដូចនេះ បើកាលណាបណ្តាខែពិសិដ្ឋ(ដែលពួកអ្នកបានឱ្យពួកមុស្ហរីគីនមានសុវត្ថិភាពនោះ)បានបញ្ចប់ ចូរពួកអ្នកសម្លាប់ពួកមុស្ហរីគីនចុះនៅកន្លែងណាក៏ដោយដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកចាប់ពួកគេឈ្លើយសឹក និងឡោមព័ទ្ធពួកគេ ព្រមទាំងចាំឃ្លាំមើលពួកគេគ្រប់ទីកន្លែង។ តែប្រសិនបើពួកគេសារភាពកំហុស ហើយប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់នោះ ដូច្នេះ ចូរពួកអ្នកបោះបង់(បញ្ឈប់)ការសម្លាប់ពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":6,"translation":"ហើយប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមុស្ហរីគីនបានសុំឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជួយការពាររូបគេនោះ ចូរអ្នកឆ្លើយតបចំពោះសំណើរបស់គេចុះដើម្បីឱ្យគេបានស្តាប់បន្ទូលរបស់អល់ឡោះ(គម្ពីរគួរអាន)។ ក្រោយមក ចូរអ្នកនាំគេទៅកាន់កន្លែងដែលមានសុវត្ថិភាពចុះ។ នោះគឺដោយតែពួកគេ គឺជាក្រុមមួយដែលមិនយល់ដឹងឡើយ។"},{"id":7,"translation":"មិនត្រឹមត្រូវទេដែលពួកមុស្ហរីគីនមានកិច្ចព្រមព្រៀងជាមួយអល់ឡោះនិងជាមួយអ្នកនាំសាររបស់ទ្រង់នោះ លើកលែងតែអ្នកទាំងឡាយដែលពួកអ្នក(ឱអ្នកមូស្លីម)បានចុះកិច្ចព្រមព្រៀងជាមួយពួកគេនៅឯម៉ាស្ជិតហារ៉មប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើពួកគេនៅតែគោរពកិច្ចព្រមព្រៀងជាមួយពួកអ្នកនោះ ចូរពួកអ្នកគោរពកិច្ចព្រមព្រៀងជាមួយពួកគេវិញចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលកោតខ្លាច។"},{"id":8,"translation":"តើ(ពួកគេអាចមានកិច្ចព្រមព្រៀងពីអល់ឡោះ)យ៉ាងដូចម្តេច បើនៅពេលដែលពួកគេមានប្រៀបលើពួកអ្នក គឺពួកគេមិនខ្វល់ថាពួកអ្នកជាសាច់ញាតិ ហើយក៏មិនខ្វល់ថាពួកអ្នកមានកិច្ចព្រមព្រៀង(ជាមួយពួកគេ)ផងនោះ? ពួកគេយល់ព្រមជាមួយពួកអ្នកតែនឹងមាត់របស់ពួកគេប៉ុណ្ណោះ តែចិត្តរបស់ពួកគេវិញ គឺបដិសេធ។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។"},{"id":9,"translation":"ពួកគេបានយកបណ្តាវាក្យខណ្ឌរបស់អល់ឡោះប្តូរនឹងកម្រៃបន្តិចបន្តួច។ ពិតណាស់ ពួកគេបានរារាំង(ខ្លួនឯង និងរារាំងអ្នកដទៃ)ពីមាគ៌ារបស់ទ្រង់។ ពិតប្រាកណាស់ អ្វីដែលពួកគេប្រព្រឹត្តនោះ គឺអាក្រក់បំផុត។"},{"id":10,"translation":"ពួកគេមិនខ្វល់ថាអ្នកមានជំនឿនោះជាជាសាច់ញាតិ(ពួកគេ) ឬមានកិច្ចព្រមព្រៀង(ជាមួយពួកគេ)នោះឡើយ។ ហើយពួកគេ គឺជាពួកដែលបំពាន។"},{"id":11,"translation":"ហើយប្រសិនបើពួកគេសារភាពកំហុស និងប្រតិបត្តិសឡាត ព្រមទាំងបានបរិច្ចាគហ្សាកាត់នោះ ពិតប្រាកដណាស់ ពួកគេគឺជាបងប្អូនរួមសាសនារបស់ពួកអ្នក។ ហើយយើងបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌរបស់យើងសម្រាប់ក្រុមដែលយល់ដឹង។"},{"id":12,"translation":"តែប្រសិនបើពួកគេ(ពួកមុស្ហរីគីន)បានរំលាយកិច្ចព្រមព្រៀងរបស់ពួកគេក្រោយពីបានចុះកិច្ចព្រមព្រៀង(ជាមួយពួកអ្នក)ហើយនោះ ព្រមទាំងបានមើលងាយសាសនារបស់ពួកអ្នកនោះ ចូរពួកអ្នកប្រយុទ្ធនឹងពួកមេដឹកនាំនៃពួកប្រឆាំងចុះ។ ពិតប្រាកដណាស់ គ្មានកិច្ចព្រមព្រៀងអ្វីសម្រាប់ពួកគេទៀតនោះឡើយ។ សង្ឃឹមថាពួកគេនឹងបញ្ឈប់(ទង្វើទាំងនោះ)។"},{"id":13,"translation":"ហេតុអ្វីបានជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនប្រយុទ្ធនឹងក្រុមមួយដែលបានរំលាយកិច្ចព្រមព្រៀងរបស់ពួកគេ និងមានបំណងបណ្តេញអ្នកនាំសារ(ចេញពីក្រុងម៉ាក្កះ)ព្រមទាំងពួកគេជាពួកដែលផ្តើមប្រយុទ្ធនឹងពួកអ្នកដំបូងគេបង្អស់នោះ? តើពួកអ្នកខ្លាចពួកគេឬ? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទៅវិញទេដែលសក្ដិសមនឹងពួកអ្នកខ្លាចទ្រង់នោះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលមានជំនឿមែននោះ។"},{"id":14,"translation":"ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រយុទ្ធនឹងពួកគេ(ពួកមុស្ហរីគីន)ចុះ។ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មពួកគេដោយស្នាដៃរបស់ពួកអ្នក និងធ្វើឱ្យពួកគេអាប់ឱន ព្រមទាំងជួយពួកអ្នកឱ្យយកឈ្នះលើពួកគេ ហើយនិងធ្វើឱ្យទុក្ខកង្វល់ទាំងឡាយរសាយចេញពីដួងចិត្តក្រុមដែលមានជំនឿ។"},{"id":15,"translation":"ហើយទ្រង់នឹងធ្វើឱ្យកំហឹងរសាយចេញពីដួងចិត្តរបស់ពួកគេ(អ្នកមានជំនឿ)ផងដែរ។ ហើយអល់ឡោះនឹងទទួលយកនូវការសារភាពកំហុសចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។"},{"id":16,"translation":"តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នឹកស្មានថា ពួកអ្នកត្រូវបានគេបោះបង់(មិនទទួលសាកល្បងពីអល់ឡោះ)ឬ? (ពួកអ្នកពិតជានឹងត្រូវបានគេសាកល្បង) ដើម្បីឲ្យអល់ឡោះដឹងច្បាស់ថា តើអ្នកណាដែលតស៊ូ(ប្រយុទ្ធ)ក្នុងចំណោមពួកអ្នក ហើយពួកគេមិនយកអ្នកផ្សេងក្រៅពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងអ្នកមានជំនឿធ្វើជាអ្នកគាំពារឡើយ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":17,"translation":"មិនសក្តិសមឡើយសម្រាប់ពួកមុស្ហរីគីនក្នុងការកសាងនិងថែទាំបណ្តាម៉ាស្ជិតរបស់អល់ឡោះ ទាំងដែលពួកគេជាអ្នកដែលទទួលស្គាល់លើខ្លួនឯងនូវភាពគ្មានជំនឿនោះ។ ពួកទាំងនោះ ទង្វើរបស់ពួកគេនឹងក្លាយជាអសារបង់ ហើយពួកគេនឹងត្រូវស្ថិតក្នុងឋាននរកជាអមតៈ។"},{"id":18,"translation":"តាមពិត អ្នកដែល(សក្ដិសម)ក្នុងការកសាងនិងថែទាំបណ្តាម៉ាស្ជិតរបស់អល់ឡោះនោះ គឺអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេមិនខ្លាច(នរណាម្នាក់)ក្រៅពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ អ្នកទាំងនោះ សង្ឃឹមថាជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលទទួលបានការចង្អុលបង្ហាញ។"},{"id":19,"translation":"តើពួកអ្នក(ឱពួកមុស្ហរីគីន)ចាត់ទុកការផ្គត់ផ្គង់ទឹកដល់អ្នកដែលធ្វើហាជ្ជី និងការថែទាំម៉ាស្ជិតអាល់ហារ៉ម ដូចគ្នានឹងអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ព្រមទាំងតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់អល់ឡោះឬ? ពួកគេ(ទាំងពីរក្រុម)មិនស្មើគ្នានោះឡើយចំពោះអល់ឡោះជាម្ចាស់។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញក្រុមដែលបំពានឡើយ។"},{"id":20,"translation":"បណ្តាអ្នកដែលមានជំនឿ និងបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេនោះ គឺមានឋានៈខ្ពង់ខ្ពស់បំផុតនៅឯអល់ឡោះជាម្ចាស់។ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ។"},{"id":21,"translation":"ព្រះជាម្ចាស់របស់ពួកគេបានផ្តល់ដំណឹងរីករាយដល់ពួកគេពីក្តីមេត្តាករុណាអំពីទ្រង់ និងការពេញចិត្ត(របស់ទ្រង់ចំពោះពួកគេ) ព្រមទាំងឋានសួគ៌ ដោយពួកគេទទួលបាននូវបរមសុខគ្មានទីបញ្ចប់ឡើយនៅក្នុងវា។"},{"id":22,"translation":"ពួកគេស្ថិតនៅក្នុងឋានសួគ៌នោះជាអមតៈ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានផលបុណ្យដ៏ធំធេងបំផុត។"},{"id":23,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកជីដូនជីតារបស់ពួកអ្នក និងបងប្អូនរបស់ពួកអ្នកធ្វើជាអ្នកគាំពារឱ្យសោះ ដរាបណាពួកគេពេញចិត្តភាពគ្មានជំនឿជាងការមានជំនឿនោះ។ ហើយជនណាដែលយកពួកគេធ្វើជាអ្នកគាំពារក្នុងចំណោមពួកអ្នក ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាពួកដែលបំពាន។"},{"id":24,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើឪពុកម្តាយរបស់ពួកអ្នក(ឱអ្នកមានជំនឿ) កូនចៅរបស់ពួកអ្នក បងប្អូនរបស់ពួកអ្នក ប្រពន្ធរបស់ពួកអ្នក សាច់ញាតិរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកដែលពួកអ្នកខិតខំប្រមូល ហើយនិងជំនួញដែលពួកអ្នកខ្លាចខាតបង់វា ព្រមទាំងលំនៅដ្ឋាន(របស់ពួកអ្នក)ដែលពួកអ្នកពេញចិត្តវានោះ ជាទីស្រលាញ់ពេញចិត្តចំពោះពួកអ្នកជាងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយនិងការតស៊ូក្នុងមាគ៌ារបស់ទ្រង់នោះ ចូរពួកអ្នករង់ចាំចុះ រហូតដល់កិច្ចការ(ទណ្ឌកម្ម)របស់ទ្រង់បានមកដល់។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញក្រុមដែលប្រព្រឹត្តល្មើសឡើយ។"},{"id":25,"translation":"ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ក្នុងសមរភូមិជាច្រើន។ ហើយនៅថ្ងៃសមរភូមិហ៊ូណែនវិញ នៅពេលដែលចំនួនដ៏ច្រើនរបស់ពួកអ្នកបានធ្វើឱ្យពួកអ្នកមានមោទនភាព ក៏ប៉ុន្តែវាមិនបានផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់ពួកអ្នកនោះឡើយ។ ហើយផែនដីដែលធំទូលាយប្រែជាតូចចង្អៀតសម្រាប់ពួកអ្នក។ ក្រោយមក ពួកអ្នកបានរត់បកក្រោយ(ចេញពីសត្រូវរ)។"},{"id":26,"translation":"បន្ទាប់មក អល់ឡោះជាម្ចាស់បានបញ្ចុះភាពនឹងនររបស់ទ្រង់ទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្តាអ្នកដែលមានជំនឿ។ ហើយទ្រង់បានបញ្ចុះកងទ័ព(ម៉ាឡាអ៊ីកាត់)ជាច្រើនដែលពួកអ្នកមើលមិនឃើញពួកគេ(ឱ្យមកជួយពួកអ្នក) ហើយទ្រង់បានដាក់ទណ្ឌកម្មពួកដែលប្រឆាំង។ ហើយនោះ គឺជាការតបស្នងចំពោះពួកដែលប្រឆាំង។"},{"id":27,"translation":"ក្រោយមក អល់ឡោះជាម្ចាស់ទ្រង់បានទទួលយកនូវការសារភាពកំហុសបន្ទាប់ពីនោះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":28,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ពិតប្រាកដណាស់ ពួកមុស្ហរីគីន គឺមានភាពកខ្វក់(ណាជិស)។ ហេតុនេះ ចូរកុំឱ្យពួកគេចូលក្នុងម៉ាស្ជិតអាល់ហារ៉ម(ទឹកដីម៉ាក្កះ)ឲ្យសោះបន្ទាប់ពីឆ្នាំនេះទៅ(ឆ្នាំទីប្រាំបួនហិជ្ជរ៉ោះ)។ ហើយប្រសិនបើពួកអ្នក(ឱអ្នកមានជំនឿ)បារម្ភខ្លាចភាពក្រីក្រនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងផ្តល់ភាពគ្រប់គ្រាន់ដល់ពួកអ្នកដោយភាពសប្បុរសរបស់ទ្រង់ ប្រសិនបើទ្រង់មានចេតនា។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិត។"},{"id":29,"translation":"ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ប្រយុទ្ធនឹងពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកយូដា និងគ្រឹស្ទាន)ដែលមិនមានជំនឿចំពោះអល់ឡោះ ហើយក៏គ្មានជំនឿចំពោះថ្ងៃបរលោក និងមិនចៀសវាងពីប្រការទាំងឡាយដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ ព្រមទាំងមិនប្រកាន់ខ្ជាប់នូវសាសនាដ៏ត្រឹមត្រូវ(សាសនាឥស្លាម) រហូតដល់ពួកគេព្រមបង់ពន្ធដោយផ្ទាល់ដៃរបស់ពួកគេដោយភាពចុះញ៉ម។"},{"id":30,"translation":"ហើយពួកយូដាបាននិយាយថា៖ អ៊ូហ្សៃរ៍ គឺជាបុត្ររបស់អល់ឡោះ។ ចំណែកឯពួកគ្រឹស្ទានវិញបាននិយាយថា៖ អាល់ម៉ាសៀហ(យេស៊ូគ្រឹស្ទ) គឺជាបុត្ររបស់អល់ឡោះ។ នោះគឺគ្រាន់តែជាពាក្យសម្តី(ប្រឌិត)ដែលចេញពីមាត់របស់ពួកគេប៉ុណ្ណោះ។ វាដូចគ្នាទៅនឹងពាក្យសម្តីរបស់ពួកប្រឆាំងជំនាន់មុនដូច្នោះដែរ។ អល់ឡោះក៏បានបំផ្លាញពួកគេ។ តើពួកគេត្រូវបានគេបង្វែរចេញ(ពីសេចក្តីពិត)យ៉ាងដូចម្តេច?"},{"id":31,"translation":"ពួកគេបានយកអ្នកចេះដឹងរបស់ពួកគេ និងពួកបុព្វជិតរបស់ពួកគេធ្វើជាព្រះជាម្ចាស់ក្រៅពីអល់ឡោះ ព្រមទាំងបានយកអាល់ម៉ាសៀហ(ព្យាការីអ៊ីសា)កូនប្រុសរបស់ម៉ារយ៉ាំ(ធ្វើជាព្រះផងដែរ)។ ហើយគេ(អល់ឡោះ)មិនបានប្រើពួកគេនោះឡើយ លើកលែងតែឲ្យពួកគេគោរពសក្ការៈចំពោះព្រះជាម្ចាស់តែមួយគត់។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហាស្អាតស្អំបំផុតអំពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក។"},{"id":32,"translation":"ពួកគេ(ពួកប្រឆាំង)មានបំណងចង់ពន្លត់ពន្លឺរបស់អល់ឡោះ(សាសនាអ៊ីស្លាម)ដោយមាត់របស់ពួកគេ តែអល់ឡោះបដិសេធ(មិនឱ្យគោលបំណងរបស់ពួកគេបានសម្រេចឡើយ)។ ផ្ទុយទៅវិញ ទ្រង់បំពេញពន្លឺរបស់ទ្រង់ ទោះបីជាពួកប្រឆាំងមិនពេញចិត្តក៏ដោយ។"},{"id":33,"translation":"ទ្រង់គឺជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ដោយនាំមកនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) និងសាសនាដ៏ពិត(សាសនាអ៊ីស្លាម)ដើម្បីឱ្យវាមានភាពខ្ពង់ខ្ពស់លើសសាសនាដទៃទៀតទាំងអស់ បើទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តក៏ដោយ។"},{"id":34,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ជាការពិតណាស់ ភាគច្រើននៃអ្នកចេះដឹងបស់ពួកយូដា និងពួកបុព្វជិតរបស់ពួកគ្រឹស្ទាន គឺពួកគេយកទ្រព្យសម្បត្តិមនុស្សលោកដោយខុសច្បាប់ ថែមទាំងបានរារាំង(ពួកគេ)ពីមាគ៌ារបស់អល់ឡោះ។ ហើយចំណែកពួកដែលប្រមែប្រមូលមាសប្រាក់ ហើយពួកគេមិនបានចេញហ្សាកាត់វាក្នុងមាគ៌ារបស់អល់ឡោះទេនោះ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់ពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":35,"translation":"នៅថ្ងៃ(បរលោក)ដែលគេយកវា(មាសប្រាក់នោះ)ទៅដុតក្នុងភ្លើងនរកជើហាន់ណាំ រួចគេយកវាទៅដុតរោលលើថ្ងាស់ ចំហៀងខ្លួន និងខ្នងរបស់ពួកគេ។ (ហើយមានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាអ្វីដែលពួកអ្នកខំប្រមែប្រមូលទុកសម្រាប់ខ្លួនឯងនោះ។ ដូចនេះ ចូរពួកអ្នកភ្លក់ចុះនូវអ្វីដែលពួកអ្នកខិតខំប្រមែប្រមូលទុកនោះ។"},{"id":36,"translation":"ពិតប្រាកដណាស់ ចំនួនខែ(ក្នុងមួយឆ្នាំ)នៅឯអល់ឡោះជាម្ចាស់នោះ គឺមានចំនួនដប់ពីរខែដែលបានចារទុកនៅក្នុងគម្ពីររបស់អល់ឡោះ(ឡាវហ៊ុលម៉ះហ៊្វូស)តាំងពីថ្ងៃដែលទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីមកម្ល៉េះ។ ក្នុងចំណោមនោះ គឺមានបួនខែជាខែបម្រាម។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពានខ្លួនឯងនៅក្នុងបណ្តាខែទាំងនោះឱ្យសោះ។ ហើយចូរពួកអ្នកប្រយុទ្ធនឹងពួកមុស្ហរីគីនទាំងអស់ដូចដែលពួកគេបានប្រយុទ្ធនឹងពួកអ្នកទាំងអស់គ្នាដែរ។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាច។"},{"id":37,"translation":"តាមពិត ការលើកខែបម្រាម(ទៅកាន់ខែផ្សេង) គឺកាន់តែបន្ថែមភាពគ្មានជំនឿ(ដល់ពួកគេ)។ ហើយដោយសារការលើកខែនេះ ពួកគ្មានជំនឿត្រូវបានគេ(ស្ហៃតន)ធ្វើឲ្យវង្វេង ដោយពួកគេបានអនុញ្ញាតឱ្យ(ធ្វើសង្គ្រាម)ក្នុងខែបម្រាមមួយឆ្នាំដោយជំនួសនូវខែបម្រាមនេះទៅឆ្នាំក្រោយវិញដើម្បីឱ្យស្របនឹងចំនួនខែបម្រាមដែលអល់ឡោះទ្រង់បានដាក់បម្រាម(មិនឱ្យធ្វើសង្គ្រាម)។ ដូចនេះ ពួកគេបានអនុញ្ញាតនូវអ្វីដែលអល់ឡោះបានហាមឃាត់។ គេ(ស្ហៃតន)បានតុបតែងលម្អសម្រាប់ពួកគេនូវអំពើអាក្រក់ទាំងឡាយរបស់ពួកគេ។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលប្រឆាំងឡើយ។"},{"id":38,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! តើមានរឿងអ្វីចំពោះពួកអ្នកបានជានៅពេលដែលមានគេនិយាយទៅកាន់ពួកអ្នកថា៖ ចូរពួកអ្នកចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ពួកអ្នកបែរជាខ្ជិលច្រអូស និងបន្តស្ថិតក្នុងលំនៅដ្ឋានរបស់ពួកអ្នកទៅវិញ? តើពួកអ្នកពេញចិត្តនឹងជីវិតលោកិយជាង(ការសោយសុខនៅ)ថ្ងៃបរលោកឬ? ជាការពិតណាស់ ភាពត្រេកត្រអាលនៃជីវិតលោកិយនេះ មិនអាចប្រៀបនឹងថ្ងៃបរលោកបានឡើយ លើកលែងតែបន្តិចប៉ុណ្ណោះ។"},{"id":39,"translation":"ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនចេញទៅប្រយុទ្ធទេនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មពួកអ្នកនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត ហើយទ្រង់នឹងជំនួសក្រុមមួយផ្សេងក្រៅពីពួកអ្នកជាមិនខាន ហើយពួកអ្នកក៏មិនអាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់ទ្រង់នោះឡើយ(ប្រសិនបើពួកអ្នកមិនចេញទៅប្រយុទ្ធនោះ)។ ហើយអល់ឡោះទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។"},{"id":40,"translation":"ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនជួយដល់គាត់(ព្យាការីមូហាំម៉ាត់)ទេនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានជួយដល់គាត់(រួចទៅហើយ) ខណៈពេលដែលពួកគ្មានជំនឿបានបណ្តេញគាត់ និងអាពូហ្ពាកើរ នៅពេលដែលគាត់ទាំងពីរស្ថិតនៅក្នុងរូងភ្នំ(ស៊ួរ)។ ពេលនោះ គាត់បាននិយាយទៅកាន់មិត្តរបស់គាត់(អាពូហ្ពាកើរ)ថា៖ ចូរអ្នកកុំព្រួយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយពួកយើង(ទ្រង់គាំទ្រ និងជួយពួកយើង)។ ខណៈនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះនូវភាពនឹងនររបស់ទ្រង់ទៅកាន់គាត់ ហើយទ្រង់បានពង្រឹងដល់គាត់តាមរយៈកងទ័ព(ម៉ាឡាអ៊ីកាត់)យ៉ាងច្រើនដែលពួកអ្នកមិនអាចមើលឃើញពួកគេបាន។ ហើយទ្រង់បានធ្វើឱ្យពាក្យពេចន៍របស់ពួកប្រឆាំងទាបថោកបំផុត។ រីឯពាក្យបន្ទូលរបស់អល់ឡោះវិញ គឺខ្ពង់ខ្ពស់ឡើង។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":41,"translation":"ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ចេញទៅប្រយុទ្ធទាំងក្នុងពេលងាយស្រួល និងពេលលំបាក ហើយចូរពួកអ្នកតស៊ូប្រយុទ្ធដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។"},{"id":42,"translation":"ប្រសិនបើវា(ការធ្វើដំណើរដែលអ្នកអំពាវនាវពួកគេទៅកាន់នោះ)ជាទ្រព្យជ័យភណ្ឌដែលនៅជិត(ងាយយកបាន) ហើយការធ្វើដំណើរមិនលំបាកទេនោះ ប្រាកដជាពួកគេ(ពួកពុតត្បុត)នឹងគោរពតាមអ្នក(ចេញទៅប្រយុទ្ធជាមួយអ្នក)ជាមិនខាន។ ក៏ប៉ុន្តែ ផ្លូវធ្វើដំណើរ គឺវែងឆ្ងាយ លំបាកដល់ពួកគេ(ទើបពួកគេមិនចេញទៅជាមួយពួកអ្នក)។ ហើយពួកគេនឹងស្បថ(កុហក)ចំពោះអល់ឡោះថា៖ ប្រសិនបើពួកយើងមានលទ្ធភាពនោះ ពួកយើងប្រាកដជានឹងចេញទៅ(ប្រយុទ្ធ)ជាមួយពួកអ្នកជាមិនខានឡើយ។ ពួកគេកំពុងតែបំផ្លាញខ្លួនឯង។ ហើយអល់ឡោះទ្រង់ដឹងបំផុតថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។"},{"id":43,"translation":"អល់ឡោះជាម្ចាស់បានអភ័យទោសដល់អ្នក(ចំពោះការដែលអ្នកអនុញ្ញាតឱ្យពួកគេមិនចេញទៅប្រយុទ្ធ)។ ហេតុអ្វីបានជាអ្នកអនុញ្ញាតឱ្យពួកគេ(មិនចេញទៅប្រយុទ្ធ)បែបនេះ? រហូតទាល់តែអ្នកដឹងច្បាស់ថា អ្នកណាដែលស្មោះត្រង់ និងដឹងថា អ្នកណាដែលភូតកុហកសិន។"},{"id":44,"translation":"បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក គឺគ្មានហេតុផលអ្វីដែលពួកគេសុំអនុញ្ញាតពីអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនចេញទៅតស៊ូប្រយុទ្ធ(ក្នុងមាគ៌ាអល់ឡោះ)ដោយទ្រព្យសម្បត្តិ និងខ្លួនប្រាណរបស់ពួកគេនោះឡើយ។ ហើយអល់ឡោះទ្រង់ដឹងបំផុតចំពោះបណ្តាអ្នកដែលកោតខ្លាច។"},{"id":45,"translation":"តាមពិត ពួកដែលសុំអនុញ្ញាតពីអ្នក(មិនចេញទៅប្រយុទ្ធ)នោះ គឺជាពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ហើយដួងចិត្តរបស់ពួកគេមានការមន្ទិលសង្ស័យ។ ហើយពួកគេមានភាពស្ទាក់ស្ទើរដោយសារតែភាពសង្ស័យរបស់ខ្លួន។"},{"id":46,"translation":"ហើយប្រសិនបើពួកគេពិតជាមានបំណងចង់ចេញ(ទៅប្រយុទ្ធ)មែននោះ ប្រាកដជាពួកគេរៀបចំខ្លួន(សម្រាប់ការប្រយុទ្ធ)ជាមិនខានឡើយ។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់មិនពេញចិត្តឱ្យពួកគេចាកចេញ(ទៅប្រយុទ្ធជាមួយអ្នក)ឡើយ។ ដូច្នេះ ទ្រង់បានធ្វើឱ្យពួកគេមានភាពខ្ជិលច្រអូស។ ហើយមានគេនិយាយថា៖ ចូរពួកអ្នកស្នាក់នៅ(មិនចេញទៅប្រយុទ្ធ)ជាមួយអ្នកស្នាក់នៅផ្ទះទាំងឡាយចុះ។"},{"id":47,"translation":"ប្រសិនបើពួកគេចេញទៅ(ប្រយុទ្ធ)ជាមួយពួកអ្នក ក៏ពួកគេគ្មានបានបន្ថែមអ្វីដល់ពួកអ្នកក្រៅពីបង្កគ្រោះថ្នាក់នោះឡើយ ហើយពួកគេរួសរាន់ក្នុងការចូលជួររបស់ពួកអ្នកដើម្បីបង្កនូវភាពវឹកវរដល់ពួកអ្នកប៉ុណ្ណោះ។ ហើយក្នុងចំណោមពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) គឺមានអ្នកដែលស្តាប់តាមពួកគេផងដែរ។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។"},{"id":48,"translation":"ជាការពិតណាស់ ពួកគេ(ពួកពុតត្បុត)ធ្លាប់បានព្យាយាមបង្កភាពវឹកវរតាំងពីមុន(សង្គ្រាមតាពូក)មកម្ល៉េះ ហើយពួកគេបានរៀបចំឧបាយកលជាច្រើនប្រភេទប្រឆាំងនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) រហូតទាល់តែការពិត(ជំនួយពីអល់ឡោះ)មកដល់។ ហើយកិច្ចការរបស់អល់ឡោះ(សាសនាឥស្លាម)បានស្តែងឡើង ខណៈដែលពួកគេមិនពេញចិត្តនោះឡើយ។"},{"id":49,"translation":"ហើយក្នុងចំណោមពួកគេ មានអ្នកដែលនិយាយថា៖ ឱអ្នកនាំសាររបស់អល់ឡោះ! សូមអ្នកអនុញ្ញាតដល់ខ្ញុំ(មិនចេញទៅធ្វើសង្គ្រាមផង) ហើយសូមអ្នកកុំធ្វើឲ្យខ្ញុំទទួលនូវភាពរឹកវរ។ តើពុំមែនទេឬ ពួកគេបានធ្លាក់ក្នុងភាពវឹកវររួចទៅហើយ។ ហើយពិតប្រាកដណាស់ នរកជើហាន់ណាំនឹងហ៊ុមព័ទ្ធពួកដែលប្រឆាំង។"},{"id":50,"translation":"ប្រសិនបើអ្នកទទួលបាននូវប្រការល្អ គឺធ្វើឲ្យពួកគេ(ពួកពុតត្បុត)មិនពេញចិត្តឡើយ។ តែប្រសិនបើអ្នកទទួលរងនូវគ្រោះថ្នាក់វិញនោះ ពួកគេនិយាយថា៖ ពួកយើងបានការពារខ្លួនរបស់ពួកយើង (ដោយមិនចេញទៅប្រយុទ្ធ)តាំងពីមុន។ ហើយពួកគេនាំគ្នាបែរចេញទាំងសប្បាយរីករាយ។"},{"id":51,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពួកយើងមិនទទួលបានអ្វីក្រៅតែពីអ្វីដែលអល់ឡោះទ្រង់បានចារកំណត់សម្រាប់ពួកយើងប៉ុណ្ណោះ។ ទ្រង់ជាអ្នកគាំពារពួកយើង។ ហើយចំពោះទ្រង់(តែមួយគត់)ដែលបណ្តាអ្នកមានជំនឿប្រគល់ការទុកចិត្ត។"},{"id":52,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នករង់ចាំឱ្យកើតឡើងចំពោះពួកយើងដែលគ្មានអ្វីក្រៅពីប្រការល្អមួយក្នុងចំណោមប្រការល្អទាំងពីរ(ទទួលជ័យជម្នះ ឬពលីជីវិត))នោះឬ? រីឯពួកយើងវិញ ក៏កំពុងរង់ចាំមើលអ្វីដែលកើតឡើងចំពោះពួកអ្នកដែរ ដោយអល់ឡោះឲ្យពួកអ្នកទទួលនូវទណ្ឌកម្មពីទ្រង់ ឬ(ដាក់ទណ្ឌកម្មពួកអ្នក)ដោយស្នាដៃពួកយើងផ្ទាល់។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតណាស់ ពួកយើងក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។"},{"id":53,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកធ្វើការបរិច្ចាគចុះ។ ទោះបី(ពួកអ្នកបរិច្ចាគ)ដោយពេញចិត្ត ឬមិនពេញចិត្តក៏ដោយ ក៏គេ(អល់ឡោះ)មិនទទួលយកពីពួកអ្នកដែរ។ ពិតប្រាកដណាស់ ពួកអ្នកគឺជាក្រុមដែលធ្លាប់ប្រព្រឹត្តល្មើស។"},{"id":54,"translation":"ហើយគ្មានអ្វីដែលរារាំងពួកគេមិនឱ្យគេ(អល់ឡោះ)ទទួលយកការបរិច្ចាគពីពួកគេនោះឡើយ លើកលែងតែដោយសារពួកគេប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេមិនប្រតិបត្តិសឡាតឡើយ លើកលែងតែដោយភាពខ្ជិលច្រអូស ហើយពួកគេក៏មិនបរិច្ចាគទាននោះឡើយ លើកលែងតែពួកគេ(បរិច្ចាគទាំង)មិនពេញចិត្ត(ធ្វើដោយបង្ខំចិត្ត)ប៉ុណ្ណោះ។"},{"id":55,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យទ្រព្យសម្បត្តិរបស់ពួកគេ និងកូនចៅរបស់ពួកគេធ្វើឱ្យអ្នកចាប់អារម្មណ៍ឱ្យសោះ។ តាមពិត អល់ឡោះទ្រង់មានបំណងដាក់ទណ្ឌកម្មពួកគេតាមរយៈប្រការទាំងនេះនៅក្នុងជីវិតលោកិយ ហើយទ្រង់ដកយកជីវិតពួកគេ ខណៈដែលពួកគេជាពួកដែលប្រឆាំង។"},{"id":56,"translation":"ហើយពួកគេ(ពួកពុតត្បុត)ស្បថនឹងអល់ឡោះថា៖ ពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមពួកអ្នក ខណៈដែលពួកគេមិនមែនស្ថិតក្នុងចំណោមពួកអ្នកនោះឡើយ។ ប៉ុន្តែពួកគេ គឺជាក្រុមដែលភ័យខ្លាច។"},{"id":57,"translation":"ប្រសិនបើពួកគេមានកន្លែងជ្រកកោន ឬមានរូងភ្នំ ឬក៏មានរូងក្រោមដី(ដែលអាចលាក់ខ្លួនបាននោះ) ពួកគេប្រាកដជានឹងទៅរកទីនោះជាមិនខាន។ ហើយពួកគេនឹងចូលទៅទាំងប្រញាប់ប្រញាល់បំផុត។"},{"id":58,"translation":"ហើយក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានអ្នកដែលរិះគន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងរឿង(បែងចែក)ទ្រព្យបរិច្ចាគទាន។ ពិតប្រាកដណាស់ ប្រសិនបើគេផ្តល់មួយចំណែកអំពីវាដល់ពួកគេ គឺពួកគេពេញចិត្ត។ តែប្រសិនបើគេមិនផ្តល់អំពីវាដល់ពួកគេទេនោះ ស្រាប់តែពួកគេខឹងសម្បា។"},{"id":59,"translation":"ហើយប្រសិនបើពួកគេពេញចិត្តនូវអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានផ្តល់ឱ្យពួកគេ ហើយពួកគេនិយាយថា៖ អល់ឡោះជាម្ចាស់(តែមួយគត់) គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង។ អល់ឡោះនឹងប្រទានឱ្យពួកយើងដោយភាពសប្បុរសរបស់ទ្រង់ ហើយអ្នកនាំសាររបស់ទ្រង់(ក៏នឹងផ្តល់ឱ្យពួកយើងនូវអ្វីដែលអល់ឡោះបានផ្តល់ដល់គាត់ដែរ)។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលសង្ឃឹមចំពោះអល់ឡោះ។ (ប្រសិនបើពួកគេធ្វើដូច្នោះ គឺវាល្អប្រសើរបំផុតចំពោះពួកគេជាងការដែលពួកគេនិយាយរិះគន់)។"},{"id":60,"translation":"តាមពិត ទ្រព្យហ្សាកាត់នោះ គឺសម្រាប់តែអ្នកក្រខ្សត់ អ្នកទីទាល់ក្រ អ្នកដែលប្រមូលហ្សាកាត់ អ្នកដែលគេទាក់ទាញចិត្តពួកគេ អ្នកដែលចង់រំដោះខ្លួនពីនឹមទាសភាព អ្នកដែលលិចលង់ក្នុងបំណុល អ្នកដែលតស៊ូក្នុងមាគ៌ារបស់អល់ឡោះ និងសម្រាប់អ្នកដំណើរដាច់ស្បៀង។ ជាកាតព្វកិច្ចមកពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិត។"},{"id":61,"translation":"ហើយក្នុងចំណោមពួកគេ គឺមានពួកដែលបង្កការឈឺចាប់ដល់ព្យាការី(មូហាំម៉ាត់)ដោយពួកគេនិយាយថា៖ គាត់ស្តាប់រាល់ពាក្យពេចន៍ទាំងអស់(មិនថាល្អ ឬអាក្រក់)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គាត់(ព្យាការីមូហាំម៉ាត់)ស្តាប់តែអ្វីដែលល្អសម្រាប់ពួកអ្នកប៉ុណ្ណោះ ហើយគាត់ជឿជាក់ចំពោះអល់ឡោះ និងជឿជាក់ចំពោះបណ្តាអ្នកដែលមានជំនឿ ព្រមទាំងមានចិត្តអាណិតស្រលាញ់ចំពោះបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក។ ហើយពួកដែលបង្កការឈឺចាប់ដល់អ្នកនាំសាររបស់អល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។"},{"id":62,"translation":"ពួកគេស្បថនឹងអល់ឡោះនៅចំពោះមុខពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដើម្បីផ្គាប់ចិត្តពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទៅវិញទេដែលសក្ដិសមបំផុតសម្រាប់ពួកគេផ្គាប់ចិត្ត ប្រសិនបើពួកគេជាអ្នកមានជំនឿមែននោះ។"},{"id":63,"translation":"តើពួកគេមិនបានដឹងទេឬថា ពិតប្រាកដណាស់ ជនណាហើយដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ សម្រាប់រូបគេ គឺនរកជើហាន់ណាំដោយត្រូវស្ថិតក្នុងនោះជាអមតៈ។ នោះហើយជាភាពអាម៉ាស់មួយដ៏ធំធេងបំផុត។"},{"id":64,"translation":"ពួកពុតត្បុតទាំងនោះបារម្ភខ្លាចជំពូកណាមួយត្រូវបានបញ្ចុះទៅលើពួកគេដោយរៀបរាប់ប្រាប់បណ្តាអ្នកមានជំនឿពីអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នក(នែពួកពុតត្បុត)បន្តការសើចចំអក(ចំពោះសាសនារបស់អល់ឡោះ)ទៀតចុះ។ ជាការពិតណាស់ អល់ឡោះជាអ្នកដែលលាតត្រដាងនូវអ្វីដែលពួកអ្នកកំពុងតែបារម្ភខ្លាចនោះ។"},{"id":65,"translation":"ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេ ពួកគេប្រាកដជាឆ្លើយថា៖ តាមពិត ពួកយើងគ្រាន់តែចំអកលេង និងនិយាយលេងសើចប៉ុណ្ណោះ។ ចូរអ្នកពោលចុះថា៖ តើចំពោះអល់ឡោះ និងបណ្តាវាក្យខណ្ឌរបស់ទ្រង់ ព្រមទាំងអ្នកនាំសាររបស់ទ្រង់ ពួកអ្នកយកមកចំអកលេងសើចឬ?"},{"id":66,"translation":"ពួកអ្នកមិនបាច់និយាយដោះសារនោះឡើយ។ ពិតណាស់ ពួកអ្នកបានក្លាយជាអ្នកគ្មានជំនឿហើយ ក្រោយពីពួកអ្នកមានជំនឿរួច។ ប្រសិនបើយើងលើកលែងទោសឱ្យក្រុមណាមួយក្នុងចំណោមពួកអ្នក យើងក៏នឹងដាក់ទណ្ឌកម្មក្រុមមួយទៀតដែរ ដោយសារពួកគេគឺជាពួកដែលប្រព្រឹត្តអាក្រក់។"},{"id":67,"translation":"ពួកពុតត្បុតទាំងប្រុស ទាំងស្រី គឺមានលក្ខណៈដូចគ្នា។ ពួកគេប្រើគ្នាឱ្យប្រព្រឹត្តអំពើអាក្រក់ និងហាមឃាត់គ្នាពីអំពើល្អ ហើយពួកគេមានភាពកំណាញ់(ចំពោះការបរិច្ចាគទាន)។ ពួកគេភ្លេចអល់ឡោះ ដូច្នេះ ទ្រង់ក៏បំភ្លេចពួកគេវិញដែរ។ ពិតប្រាកដណាស់ ពួកពុតត្បុត ពួកគេគឺជាពួកដែលប្រព្រឹត្តល្មើស។"},{"id":68,"translation":"អល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះពួកពុតត្បុតទាំងប្រុស ទាំងស្រី និងពួកគ្មានជំនឿនូវនរកជើហាន់ណាំ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ វាគ្រប់គ្រាន់សម្រាប់ពួកគេ។ អល់ឡោះបានដាក់បណ្តាសាពួកគេ។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មជានិរន្តរ៍។"},{"id":69,"translation":"(ទង្វើរបស់ពួកអ្នកនេះ) គឺដូចទៅនឹងអ្នកជំនាន់មុនពួកអ្នកដែរ។ ពួកគេមានកម្លាំងខ្លាំងក្លាជាងពួកអ្នក ហើយមានទ្រព្យសម្បត្តិ និងកូនចៅច្រើនជាងពួកអ្នកទៅទៀត។ ពួកគេសោយសុខនឹងអ្វីដែលគេបានប្រទានដល់ពួកគេ។ ហើយពួកអ្នកក៏សោយសុខនឹងអ្វីដែលគេបានប្រទានដល់ពួកអ្នកដូចដែលអ្នកជំនាន់មុនបានសោយសុខនឹងអ្វីដែលគេបានប្រទានដល់ពួកគេដែរ។ ហើយពួកអ្នកនិយាយចំអក(នឹងការពិត) ដូចដែលពួកគេបាននិយាយចំអកដូចគ្នាដែរ។ ពួកទាំងនោះ ទង្វើកុសលទាំងឡាយរបស់ពួកគេត្រូវក្លាយជាអសារបង់ ហើយពួកទាំងនោះ គឺជាពួកដែលខាតបង់។"},{"id":70,"translation":"តើមិនបានមកដល់ពួកគេទេឬនូវរឿងរ៉ាវរបស់អ្នកជំនាន់មុនពួកគេ ដូចជាក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ ក្រុមរបស់ព្យាការីអ៊ីព្រហ៊ីម អ្នកស្រុកម៉ាទយ៉ាន់ និងភូមិស្រុកក្រុមរបស់ព្យាការីលូត? បណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើន។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនបានបំពានលើពួកគេឡើយ។ ក៏ប៉ុន្តែ ពួកគេទៅវិញទេដែលបំពានលើខ្លួនឯងនោះ។"},{"id":71,"translation":"ហើយបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី គឺជាអ្នកគាំពារគ្នាទៅវិញ។ ពួកគេប្រើគ្នាឱ្យធ្វើអំពើល្អ ហើយហាមឃាត់គ្នាពីអំពើអាក្រក់។ ពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេគោរពប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ អ្នកទាំងនោះហើយដែលអល់ឡោះជាម្ចាស់នឹងផ្តល់ក្តីមេត្តាករុណាដល់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":72,"translation":"អល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រីនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅទីនោះជាអមតៈ ព្រមទាំងមានគេហដ្ឋានយ៉ាងល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន។ ហើយការពេញចិត្តពីអល់ឡោះ គឺធំធេងជាងនោះទៅទៀត។ នោះគឺជាជោគជ័យដ៏ធំធេងបំផុត។"},{"id":73,"translation":"ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកតស៊ូប្រយុទ្ធនឹងពួកគ្មានជំនឿ និងពួកពុតត្បុត ហើយត្រូវតស៊ូឱ្យខ្លាំងក្លាជាមួយពួកគេ។ កន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺឋាននរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។"},{"id":74,"translation":"ពួកគេស្បថនឹងអល់ឡោះថា៖ ពួកគេមិនបាននិយាយ(ប្រមាថចំពោះអ្នក និងសាសនារបស់អ្នក)នោះឡើយ ខណៈដែលពួកគេពិតជាបាននិយាយនូវពាក្យសម្តីដែល(នាំឲ្យពួកគេក្លាយជា)គ្មានជំនឿ ហើយពួកគេបានក្លាយជាអ្នកដែលគ្មានជំនឿក្រោយពីពួកគេបានចូលឥស្លាមហើយនោះ។ ហើយពួកគេប៉ុនប៉ងធ្វើនូវអ្វីដែលពួកគេមិនអាចសម្រេចបាន។ ពួកគេមិនអាចរកអ្វីមកប្រមាថដល់គាត់(ព្យាការីមូហាំម៉ាត់)នោះឡើយ លើកលែងតែអល់ឡោះទ្រង់បានប្រោសប្រទានឱ្យពួកគេដោយឱ្យពួកគេមានបានតាមរយៈការប្រោសប្រទានដល់អ្នកនាំសាររបស់ទ្រង់ប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេសារភាពកំហុស វាជាការប្រសើរបំផុតសម្រាប់ពួកគេ។ តែប្រសិនបើពួកគេងាកចេញវិញនោះ អល់ឡោះទ្រង់នឹងដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយសម្រាប់ពួកគេនៅលើផែនដីនេះ គឺគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។"},{"id":75,"translation":"ហើយក្នុងចំណោមពួកគេ គឺមានអ្នកដែលបានសន្យានឹងអល់ឡោះថា៖ ប្រសិនបើអល់ឡោះជាម្ចាស់ផ្តល់ឱ្យពួកយើងនូវការប្រោសប្រទាន(លាភសក្ការៈ)អំពីទ្រង់នោះ ពួកយើងប្រាកដជានឹងធ្វើការបរិច្ចាគទាន ហើយពួកយើងប្រាកដជានឹងស្ថិតក្នុងចំណោមបណ្តាអ្នកដែលសាងទង្វើកុសលមិនខានឡើយ។"},{"id":76,"translation":"តែនៅពេលដែលទ្រង់បានប្រទានឱ្យពួកគេនូវការប្រោសប្រទានអំពីទ្រង់នោះ ពួកគេបែរជាកំណាញ់ចំពោះវាទៅវិញ។ ហើយពួកគេថែមទាំងបានបែរចេញ ខណៈដែលពួកគេជាពួកដែលប្រឆាំងថែមទៀត។"},{"id":77,"translation":"ដូចនេះ គេក៏បានដាក់ទណ្ឌកម្មពួកគេដោយដាក់ភាពពុតត្បុតទៅក្នុងដួងចិត្តរបស់ពួកគេ រហូតដល់ថ្ងៃដែលពួកគេជួបទ្រង់ ដោយសារតែពួកគេក្បត់នឹងអល់ឡោះចំពោះអ្វីដែលពួកគេបានសន្យានឹងទ្រង់ និងចំពោះអ្វីដែលពួកគេធ្លាប់បានកុហក។"},{"id":78,"translation":"តើពួកគេមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតពីប្រការអាថ៌កំបាំងរបស់ពួកគេ និងការខ្សឹបខ្សៀវគ្នា(រៀបចំឧបាយកល)របស់ពួកគេនោះ? ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។"},{"id":79,"translation":"ពួកដែលមើលស្រាលសប្បុរសជនទាំងឡាយរបស់អ្នកមានជំនឿដែលពួកគេបានបរិច្ចាគទ្រព្យសម្បត្តិ និងអ្នកដែលពុំសូវមានទ្រព្យធនក្នុងការបរិច្ចាគ តែពួកគេបានបរិច្ចាគតាមលទ្ធភាពដែលពួកគេមាន ដោយពួកគេសើចចំអកឱ្យអ្នកទាំងនោះ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានសើចចំអកចំពោះពួកគេវិញដែរ ហើយពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"},{"id":80,"translation":"ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការអភ័យទោស(ពីអល់ឡោះ)ឱ្យពួកគេ ឬមិនសុំការអភ័យទោសឱ្យពួកគេ ហើយទោះបីអ្នកសុំការអភ័យទោសឱ្យពួកគេចិតសិបដងទៀតក៏ដោយ ក៏អល់ឡោះជាម្ចាស់មិនអភ័យទោសដល់ពួកគេនោះដែរ។ នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញចំពោះក្រុមដែលប្រព្រឹត្តល្មើសឡើយ។"},{"id":81,"translation":"ពួកគេ(ពួកពុតត្បុត)ដែលមិនទៅចូលរួមប្រយុទ្ធទាំងនោះ ពួកគេសប្បាយរីករាយក្នុងការស្នាក់នៅ(មិនចេញទៅប្រយុទ្ធ)របស់ពួកគេដោយប្រព្រឹត្តផ្ទុយពី(បទបញ្ជា)អ្នកនាំសារបស់អល់ឡោះ ហើយពួកគេមិនពេញចិត្តក្នុងការតស៊ូប្រយុទ្ធដោយទ្រព្យសម្បត្តិ និងខ្លួនប្រាណរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះឡើយ ហើយពួកគេថែមទាំងនិយាយថា៖ ចូរពួកអ្នកកុំចេញ(ទៅប្រយុទ្ធ)ក្នុងពេលថ្ងៃក្តៅ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ភ្លើងនរកជើហាន់ណាំ គឺក្តៅខ្លាំងជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។"},{"id":82,"translation":"ហេតុនេះ ចូរឱ្យពួកគេសើចសប្បាយបន្តិចសិនចុះ(ក្នុងលោកិយ) ហើយពួកគេនឹងយំសោកច្រើនបំផុត(នៅថ្ងៃបរលោក)ជាមិនខាន ជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":83,"translation":"ប្រសិនបើអល់ឡោះទ្រង់បញ្ជូនអ្នក(ឱព្យាការីមូហាំម៉ាត់)ឱ្យត្រឡប់ទៅកាន់ក្រុមមួយក្នុងចំណោមពួកគេ ហើយពួកគេសុំការអនុញ្ញាតពីអ្នកឲ្យពួកគេអាចចេញទៅប្រយុទ្ធ(ក្នុងសង្គ្រាមផ្សេងទៀត)នោះ ចូរអ្នកពោលចុះថា៖ ពួកអ្នក(ឱពួកពុតត្បុត)មិនអាចចេញទៅ(សមរភូមិផ្សេងទៀត)ជាមួយខ្ញុំបានជាដាច់ខាត ហើយពួកអ្នកក៏មិនអាចប្រយុទ្ធនឹងសត្រូវជាមួយនឹងខ្ញុំបាននោះដែរ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញចិត្តក្នុងការស្នាក់នៅ(មិនចេញទៅប្រយុទ្ធ)តាំងពីដំបូង(ក្នុងសមរភូមិតាពូក)មកហើយ។ ហេតុនេះ ចូរពួកអ្នកបន្តការស្នាក់នៅជាមួយនឹងអ្នកដែលមិនអាចចេញទៅប្រយុទ្ធទាំងឡាយ(អ្នកជំងឺ ស្ត្រី...)ចុះ។"},{"id":84,"translation":"ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនត្រូវសឡាតទៅលើសពនរណាម្នាក់នៃពួកគេ(ពួកពុតត្បុត)ដែលបានស្លាប់ជាដាច់ខាត ហើយអ្នកក៏មិនត្រូវឈរនៅឯទីផ្នូររបស់គេ(សុំការអភ័យទោសឱ្យគេ)នោះដែរ។ ពិតប្រាកដណាស់ ពួកគេបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេបានស្លាប់ក្នុងខណៈដែលពួកគេជាពួកដែលប្រព្រឹត្តល្មើស។"},{"id":85,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យទ្រព្យសម្បត្តិរបស់ពួកគេ និងកូនចៅរបស់ពួកគេធ្វើឱ្យអ្នកចាប់អារម្មណ៍ឱ្យសោះ។ តាមពិត អល់ឡោះទ្រង់មានបំណងដាក់ទណ្ឌកម្មពួកគេតាមរយៈប្រការទាំងនេះនៅក្នុងជីវិតលោកិយ ហើយទ្រង់ដកយកជីវិតពួកគេ ខណៈដែលពួកគេជាពួកដែលប្រឆាំង។"},{"id":86,"translation":"ហើយនៅពេលដែលគេ(អល់ឡោះ)បញ្ចុះជំពូកណាមួយដែលឱ្យពួកគេមានជំនឿចំពោះអល់ឡោះ និងត្រូវតស៊ូប្រយុទ្ធជាមួយអ្នកនាំសាររបស់ទ្រង់នោះ ពួកដែលមានទ្រព្យសម្បត្តិក្នុងចំណោមពួកគេបានសុំការអនុញ្ញាតពីអ្នក(មិនចូលរួមប្រយុទ្ធ) ហើយពួកគេនិយាយថា៖ សូមអ្នកមេត្តាទុកពួកយើងឲ្យនៅជាមួយអ្នកដែលស្នាក់នៅ(មិនអាចចេញទៅប្រយុទ្ធ)ទាំងឡាយផងចុះ។"},{"id":87,"translation":"ពួកគេពេញចិត្ត(នឹងឱ្យខ្លួនរបស់ពួកគេទទួលនូវភាពអាប់ឱន)ដោយការនៅជាមួយអ្នកដែលមិនអាចចេញទៅប្រយុទ្ធទាំងឡាយ(ដែលច្បាប់បានអនុគ្រោះ)។ ហើយគេ(អល់ឡោះ)បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេមិនយល់ដឹងអ្វីឡើយ។"},{"id":88,"translation":"ចំណែកឯអ្នកនាំសារ(មូហាំម៉ាត់) និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់វិញ ពួកគេបានតស៊ូប្រយុទ្ធដោយទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេ។ អ្នកទាំងនោះហើយ សម្រាប់ពួកគេនឹងទទួលបាននូវប្រការល្អជាច្រើន។ ហើយអ្នកទាំងនោះ ពួកគេគឺជាអ្នកដែលទទួលបានជោគជ័យ។"},{"id":89,"translation":"អល់ឡោះបានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ នោះហើយ គឺជាជោគជ័យដ៏ធំធេង។"},{"id":90,"translation":"ហើយពួកដែលដោះសារក្នុងចំណោមពួកអារ៉ាប់ជនបទបានមកដល់ដើម្បីឱ្យគេ(ព្យាការីមូហាំម៉ាត់)អនុញ្ញាតឱ្យពួកគេ(អាចអវត្តមានពីសមរភូមិ)។ ហើយពួកដែលមិនជឿជាក់ចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ពួកគេស្នាក់នៅ(មិនចេញទៅប្រយុទ្ធដោយមិនមកសុំការអនុញ្ញាតតែម្តង)។ ពួកដែលប្រឆាំងក្នុងចំណោមពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":91,"translation":"គ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកទន់ខ្សោយទាំងឡាយ(ស្ត្រីភេទ មនុស្សចាស់ កូនក្មេង) និងអ្នកជំងឺ ហើយនិងអ្នកដែលមិនមានទ្រព្យដើម្បីបរិច្ចាគ(ចំពោះការដែលពួកគេមិនចេញទៅប្រយុទ្ធ)នោះ ប្រសិនបើពួកគេមានភាពស្មោះត្រង់ចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ គ្មានហេតុផលណាដែលត្រូវយកទោសពៃរ៍ចំពោះបណ្តាអ្នកដែលសាងអំពើល្អឡើយ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":92,"translation":"ហើយក៏គ្មានទោសពៃរ៍អ្វីនោះដែរ(ចំពោះអ្នកដែលមិនបានទៅចូលរួមប្រយុទ្ធ) នៅពេលដែលពួកគេបានមកជួបនឹងអ្នកដោយសុំឲ្យអ្នកដឹកពួកគេ(ទៅសមរភូមិ) ហើយអ្នកបានតបទៅកាន់ពួកគេថា៖ ខ្ញុំគ្មានអ្វីសម្រាប់ដឹកពួកអ្នក(ទៅសមរភូមិ)នោះឡើយ។ ពួកគេក៏ត្រឡប់ទៅវិញទាំងស្រក់ទឹកភ្នែកដោយភាពទុក្ខព្រួយ ព្រោះតែពួកគេគ្មានអ្វីសម្រាប់បរិច្ចាគ។"},{"id":93,"translation":"តាមពិត អ្នកដែលត្រូវទទួលទោសពៃរ៍នោះ គឺចំពោះតែអ្នកទាំងឡាយណាដែលពួកគេសុំការអនុញ្ញាតពីអ្នក(មិនចេញទៅប្រយុទ្ធ) ខណៈដែលពួកគេមានលទ្ធភាព(ទាំងទ្រព្យសម្បត្តិ និងខ្លួនប្រាណ)ប៉ុណ្ណោះ។ ពួកគេពេញចិត្ត(នឹងឱ្យខ្លួនរបស់ពួកគេទទួលនូវភាពអាប់ឱន)ដោយការនៅជាមួយអ្នកដែលមិនអាចចេញទៅប្រយុទ្ធទាំងឡាយ(ដែលច្បាប់បានអនុគ្រោះ)។ ហើយអល់ឡោះបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេមិនដឹងអ្វីឡើយ។"},{"id":94,"translation":"ពួកគេ(ពុតត្បុត)នឹងនិយាយដោះសារទៅកាន់ពួកអ្នក(អ្នកមានជំនឿ)នៅពេលដែលពួកអ្នកវិលត្រឡប់(មកពីសមរភូមិ)ទៅកាន់ពួកគេវិញ។ ចូរអ្នកពោលថា៖ ពួកអ្នកមិនចាំបាច់ដោះសារអ្វីនោះទេ។ ពួកយើងមិនជឿពួកអ្នកឡើយ។ ពិតណាស់ អល់ឡោះទ្រង់បានប្រាប់ពួកយើងពីរឿងរ៉ាវរបស់ពួកអ្នកអស់ទៅហើយ។ ហើយអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នឹងរង់ចាំមើលទង្វើរបស់ពួកអ្នក? ក្រោយមក គេនឹងនាំពួកអ្នកត្រឡប់ទៅកាន់(ព្រះជាម្ចាស់)អ្នកដែលដឹងបំផុតនូវប្រការអាថ៌កបាំង និងប្រការដែលលាតត្រដាង។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":95,"translation":"ពួកគេនឹងស្បថនឹងអល់ឡោះនៅចំពោះមុខពួកអ្នកនៅពេលដែលពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)វិលត្រឡប់មកកាន់ពួកគេដើម្បីកុំឲ្យពួកអ្នកស្ដីបន្ទោសពួកគេ។ ហេតុនេះ ចូរពួកអ្នកងាកចេញពីពួកគេចុះ។ ពិតប្រាកដណាស់ ពួកគេមានភាពកខ្វក់។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺនរកជើហាន់ណាំ ជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":96,"translation":"ពួកគេស្បថចំពោះពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)ដើម្បីឱ្យពួកអ្នកអនុគ្រោះដល់ពួកគេ។ ប្រសិនបើពួកអ្នកអនុគ្រោះដល់ពួកគេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអនុគ្រោះដល់ក្រុមដែលប្រព្រឹត្តល្មើសឡើយ។"},{"id":97,"translation":"ពួកអារ៉ាប់ជនបទ ភាពគ្មានជំនឿ និងភាពពុតត្បុត(របស់ពួកគេ) គឺខ្លាំងជាង(អ្នកទីក្រុង)ទៅទៀត(ដោយសារចិត្តពួកគេមានភាពរឹងរូស និងមិនសូវចូលចំណោមអ្នកចេះដឹង)។ (ដូចនេះ) ពួកគេសក្តិសមនឹងមិនដឹងពីក្បួនច្បាប់ផ្សេងៗដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នកនាំសាររបស់ទ្រង់(បែបនេះហើយ)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។"},{"id":98,"translation":"ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ មានអ្នកចាត់ទុកអ្វីដែលគេបរិច្ចាគ(ក្នុងមាគ៌ារបស់អល់ឡោះ)នោះ គឺជាការខាតបង់ ហើយរូបគេរង់ចាំមើលប្រការអាក្រក់កើតមានលើពួកអ្នក(បណ្ដាអ្នកមានជំនឿ)។ ប៉ុន្តែ(តាមពិត)ប្រការអាក្រក់នោះ គឺកើតមានទៅលើពួកគេទៅវិញទេ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។"},{"id":99,"translation":"ហើយក្នុងចំណោមពួកអារ៉ាប់ជនបទ ក៏មានអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ហើយចាត់ទុកអ្វីដែលគេបរិច្ចាគ(ក្នុងមាគ៌ាអល់ឡោះនោះ) គឺជាការបញ្ជិតខ្លួនទៅចំពោះអល់ឡោះ និងទទួលបាននូវការបួងសួងពីអ្នកនាំសារ(របស់អល់ឡោះ)ដែរ។ តើពុំមែនទេឬ ទង្វើទាំងនោះ គឺជាការខិតខ្លួនជិត(ទៅចំពោះអល់ឡោះ)សម្រាប់ពួកគេនោះ? អល់ឡោះនឹងបញ្ចូលពួកគេទៅក្នុងក្ដីមេត្តាករុណារបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":100,"translation":"បណ្តាអ្នកដែលរួសរាន់ទៅកាន់ការមានជំនឿដំបូងគេក្នុងចំណោមអ្នកមូហាជីរីន និងអ្នកអាន់ស័រ ហើយនិងបណ្តាអ្នកដែលដើរ(តាមមាគ៌ា)ពួកគេដោយល្អប្រពៃនោះ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តចំពោះពួកគេ ហើយពួកគេក៏ពេញចិត្តចំពោះទ្រង់វិញដែរ។ ហើយទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយជាជោគជ័យដ៏ធំធេង។"},{"id":101,"translation":"ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលរស់នៅជុំវិញពួកនោះ គឺមានពួកពុតត្បុត។ ហើយក្នុងចំណោមអ្នកដែលរស់នៅក្នុងក្រុងម៉ាទីណះ ក៏មានពួកដែលបន្តស្ថិតក្នុងភាពពុតត្បុតដែរ ដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនស្គាល់ពួកគេនោះទេ តែយើងស្គាល់ពួកគេ។ យើងនឹងដាក់ទណ្ឌកម្មពួកគេពីរដង។ ក្រោយមក ពួកគេនឹងត្រូវគេបញ្ជូនត្រឡប់ទៅកាន់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត(បាតនរក)។"},{"id":102,"translation":"ហើយ(ក្នុងចំណោមពួកគេដែរ)មានអ្នកផ្សេងទៀតដែលពួកគេទទួលស្គាល់កំហុសរបស់ខ្លួន(ដែលមិនបានចូលរួមប្រយុទ្ធ)ដោយពួកគេលាយឡំអំពើល្អជាមួយនឹងអំពើអាក្រក់ផ្សេងទៀត។ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងទទួលយកការសារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":103,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដកយកពីទ្រព្យសម្បត្តិរបស់ពួកគេមួយចំនួនជាទ្រព្យហ្សកាត់ ដើម្បីជាការជម្រះសម្អាតពួកគេ(ពីអំពើល្មើស) និងលើកឋានៈរបស់ពួកគេ ហើយចូរអ្នកបួងសួងឱ្យពួកគេផង។ ពិតប្រាកដណាស់ ការបួងសួងរបស់អ្នក គឺជាភាពនឹងនរសម្រាប់ពួកគេ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។"},{"id":104,"translation":"តើពួកគេមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសពីបណ្ដាខ្ញុំបម្រើរបស់ទ្រង់ និងទទួលយកការបរិច្ចាគទាំងឡាយ។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកទទួលយកការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។"},{"id":105,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកធ្វើចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកមានជំនឿទាំងឡាយនឹងមើលឃើញទង្វើរបស់ពួកអ្នក។ ហើយគេនឹងនាំពួកអ្នកត្រឡប់ទៅកាន់(ព្រះជាម្ចាស់)អ្នកដែលដឹងបំផុតនូវប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលអ្នកធ្លាប់បានសាង។"},{"id":106,"translation":"ហើយ(ក្នុងចំណោមអ្នកដែលអវត្តមានពីសង្គ្រាមតាពួកនោះដែរ) គឺមានអ្នកផ្សេងទៀតដែលពួកគេត្រូវបានគេពន្យារពេលរង់ចាំការសម្រេចរបស់អល់ឡោះ ដោយទ្រង់អាចនឹងដាក់ទណ្ឌកម្មពួកគេ ឬក៏ទទួលយកការសារភាពកំហុសរបស់ពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។"},{"id":107,"translation":"ហើយ(ក្នុងចំណោមពួកពុតត្បុតនោះដែរគឺមាន)ពួកដែលបានកសាងម៉ាស្ជិតដើម្បីបង្កគ្រោះ(ដល់អ្នកមូស្លីម) និង(បង្ហាញនូវ)ភាពគ្មានជំនឿ ហើយនិងបំបែកបំបាក់រវាងបណ្ដាអ្នកដែលមានជំនឿ ព្រមទាំងដើម្បីជាការត្រៀមសម្រាប់ជនដែលធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់តាំងពីមុន(ពេលសាងសង់)មកម្ល៉េះ។ ហើយពួកគេប្រាកដជានឹងស្បថថា៖ (ក្នុងការកសាងម៉ាស្ជិតនេះ) ពួកយើងគ្មានបំណងអ្វីក្រៅពីធ្វើល្អនោះឡើយ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលភូតកុហក។"},{"id":108,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំសឡាតនៅក្នុងម៉ាស្ជិតជាដាច់ខាត។ ពិតប្រាកដណាស់ ម៉ាស្ជិត(គូហ្ពាក)ដែលត្រូវបានសង់ឡើងនៅលើការកោតខ្លាច(អល់ឡោះ)តាំងពីថ្ងៃដំបូងនោះ គឺសក្ដិសមបំផុតសម្រាប់អ្នកក្នុងការសឡាតនៅក្នុងវាជាង(ម៉ាស្ជិតនេះ)។ នៅទីនោះ មានបុរសជាច្រើនដែលពួកគេចូលចិត្តជម្រះសម្អាត(ពីប្រការអាក្រក់ទាំងឡាយ)។ ហើយអល់ឡោះទ្រង់ស្រលាញ់បណ្ដាអ្នកដែលជម្រះសម្អាត។"},{"id":109,"translation":"តើអ្នកដែលបានសាងសង់សំណង់របស់ខ្លួននៅលើការកោតខ្លាច និងការពេញចិត្តពីអល់ឡោះល្អប្រសើរជាង ឬអ្នកដែលសាងសង់សំណង់របស់ខ្លួននៅលើមាត់ជ្រោះដែលហៀបតែនឹងបាក់ស្រុត ហើយរូបគេនិងសំណង់របស់គេនឹងធ្លាក់ទៅជាមួយគ្នាទៅក្នុងនរកជើហាន់ណាំនោះល្អប្រសើរជាង? ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។"},{"id":110,"translation":"សំណង់(ម៉ាស្ជិត)របស់ពួកគេដែលពួកគេបានកសាងនោះ នៅតែជាក្ដីមន្ទិលសង្ស័យក្នុងដួងចិត្តរបស់ពួកគេ រហូតដល់ដួងចិត្តរបស់ពួកគេត្រូវបានកាត់ផ្តាច់(ស្លាប់ ឬត្រូវគេសម្លាប់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។"},{"id":111,"translation":"ពិតប្រាកដណាស់ អល់ឡោះទ្រង់បានទិញ(ប្តូរ)ពីបណ្ដាអ្នកមានជំនឿនូវជីវិតរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេដោយប្រទានដល់ពួកគេវិញនូវឋានសួគ៌។ ពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ដោយពួកគេបានសម្លាប់(ពួកប្រឆាំង) ហើយពួកគេក៏ត្រូវបានគេសម្លាប់វិញដែរ។ ការសន្យារបស់អល់ឡោះចំពោះរឿងនេះ គឺជាការពិតដែលមានបញ្ជាក់នៅក្នុងគម្ពីរតាវរ៉ត គម្ពីរអ៊ិញជីល និងគម្ពីរគួរអាន។ ហើយគ្មាននរណាម្នាក់ដែលគោរពពាក្យសន្យាជាងអល់ឡោះឡើយ។ ដូច្នេះ ចូរអ្នក(ឱបណ្ដាអ្នកមានជំនឿ)សប្បាយរីករាយជាមួយនឹងការលក់ដូររបស់ពួកអ្នកដែលបានព្រមព្រៀងវា(ជាមួយនឹងអល់ឡោះ)ចុះ។ នោះហើយគឺជាជោគជ័យដ៏ធំធេងបំផុត។"},{"id":112,"translation":"(ពួកគេទាំងនោះ) គឺបណ្តាអ្នកដែលសារភាពកំហុស អ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះ) អ្នកដែលកោតសរសើរ(ដល់អល់ឡោះ) អ្នកដែលបួស អ្នកដែលរូកុ អ្នកដែលស៊ូជោត(ក្នុងពេលប្រតិបត្តិសឡាត) អ្នកដែលប្រើគ្នាឱ្យធ្វើអំពើល្អ អ្នកដែលហាមឃាត់គ្នាពីអំពើអាក្រក់ ហើយនិងបណ្ដាអ្នកថែរក្សាច្បាប់បញ្ញត្តិទាំងឡាយរបស់អល់ឡោះ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿ។"},{"id":113,"translation":"មិនគប្បីឡើយចំពោះព្យាការី និងបណ្ដាអ្នកមានជំនឿដែលពួកគេសុំការអភ័យទោសពីអល់ឡោះឱ្យពួកមុស្ហរីគីននោះ ទោះបីជាពួកគេនោះជាសាច់ញាតិនឹងគ្នាក៏ដោយ បន្ទាប់ពីគេបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេថា ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន) គឺជាពួកនរកជើហ៊ីមហើយនោះ។"},{"id":114,"translation":"ហើយការសុំអភ័យទោសរបស់ព្យាការីអ៊ីព្រហ៊ីមឱ្យឳពុករបស់គាត់នោះ គឺគ្មានអ្វីក្រៅពីដោយសារតែគាត់បានសន្យានឹងឪពុករបស់គាត់ថា នឹងសុំការអភ័យទោស(ពីអល់ឡោះ)ឱ្យគាត់ប៉ុណ្ណោះ។ តែនៅពេលដែលវាបានបញ្ជាក់ច្បាស់ដល់គាត់ថា ពិតប្រាកដណាស់ ឪពុករបស់គាត់ គឺជាសត្រូវរបស់អល់ឡោះនោះ គាត់ក៏បានដកខ្លួនចេញពីឪពុករបស់គាត់វិញ។ ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីម គឺអ្នកដែលឱនលំទោនចំពោះអល់ឡោះ ជាអ្នកខន្តីបំផុត។"},{"id":115,"translation":"ហើយអល់ឡោះមិនធ្វើឱ្យក្រុមណាមួយវង្វេងក្រោយពីពួកគេទទួលបានការចង្អុលបង្ហាញនោះឡើយ លុះត្រាតែទ្រង់បានបញ្ជាក់ប្រាប់ដល់ពួកគេនូវប្រការដែលពួកគេចាំបាច់ត្រូវចៀសវាង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":116,"translation":"ពិតប្រាកដណាស់ អំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ប្រទានជីវិត និងដកហូតជីវិត។ ហើយសម្រាប់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)គ្មានអ្នកគាំពារ និងគ្មានអ្នកជួយណាក្រៅពីអល់ឡោះឡើយ។"},{"id":117,"translation":"ជាការពិតណាស់ អល់ឡោះទ្រង់បានទទួលយកការសារភាពកំហុសពីព្យាការី(មូហាំម៉ាត់) ពីអ្នកមូហាជីរីន និងអ្នកអាន់ស័រដែលពួកគេបានគោរពតាមគាត់(ព្យាការីមូហាំម៉ាត់)ក្នុងពេលវេលាដ៏លំបាកបំផុត(សមរភូមិតាពូក) ក្រោយពីដួងចិត្តក្រុមមួយក្នុងចំណោមពួកគេស្ទើរតែបោះបង់(ការប្រយុទ្ធ)ទៅហើយ។ ក្រោយមក ទ្រង់បានទទួលយកការសារភាពកំហុសពីពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាមេត្តាករុណា មហាអាណិតស្រលាញ់បំផុតចំពោះពួកគេ។"},{"id":118,"translation":"ហើយ(ទ្រង់ក៏ទទួលយកការសារភាពកំហុសផងដែរ)ពីបុគ្គលបីរូបដែលពួកគេមិនបានចូលរួម(ក្នុងសមរភូមិតាពូក) រហូតដល់ផែនដីដែលមានភាពទូលំទូលាយនោះបែរជាចង្អៀតចំពោះពួកគេ ហើយដួងចិត្តរបស់ពួកគេក៏មានភាពចង្អៀតចង្អល់ផងដែរ (ដោយត្រូវគេទុកចោល) ហើយពួកគេបានដឹងថា គ្មានកន្លែងជ្រកកោនណាក្រៅពីអល់ឡោះ(សម្រាប់ពួកគេ)ឡើយ លើកលែងតែការវិលត្រឡប់ទៅកាន់ទ្រង់ប៉ុណ្ណោះ។ ក្រោយមក អល់ឡោះក៏បានចង្អុលបង្ហាញពួកគេឱ្យធ្វើការសារភាពកំហុស ហើយទ្រង់បានទទួលយកនូវការសារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។"},{"id":119,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នកស្ថិតនៅជាមួយបណ្ដាអ្នកដែលទៀងត្រង់។"},{"id":120,"translation":"ចំពោះអ្នក(អ្នកមានជំនឿ)ដែលរស់នៅក្រុងម៉ាទីណះ និងពួកអារ៉ាប់ជនបទដែលរស់នៅជុំវិញពួកគេ គឺពួកគេមិនដែលបោះបង់អ្នកនាំសាររបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនស្រលាញ់ខ្លួនឯងជាងគាត់(អ្នកនាំសារមូហាំម៉ាត់)នោះដែរ។ នោះគឺដោយសារតែការស្រេកទឹក ការនឿយហត់ និងការស្រេកឃ្លានមិនប៉ះពាល់ដល់ពួកគេនៅក្នុង(ការតស៊ូក្នុង)មាគ៌ារបស់អល់ឡោះឡើយ។ ពួកគេមិនឈានជើងទៅកន្លែងណាដែលធ្វើឱ្យពួកប្រឆាំងមានកំហឹង ហើយពួកគេក៏មិនដែលជួបប្រទះនូវគ្រោះអ្វីពីសត្រូវនោះដែរ ក្រៅពីអ្វីដែលគេបានកត់ត្រាឱ្យពួកគេនូវទង្វើកុសលប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នកដែលសាងអំពើល្អឡើយ។"},{"id":121,"translation":"ហើយទោះបីជាពួកគេបរិច្ចាគទ្រព្យសម្បត្តិតិចក្ដី ច្រើនក្ដី ហើយទោះបីជាពួកគេឆ្លងកាត់ជ្រលងភ្នំណាមួយក៏ដោយ គឺសុទ្ធតែត្រូវបានគេកត់ត្រាសម្រាប់ពួកគេដើម្បីឱ្យអល់ឡោះនឹងតបស្នងដល់ពួកគេនូវអ្វី(ផលបុណ្យ)ដែលប្រសើរជាងអ្វីដែលពួកគេធ្លាប់បានសាងទៅទៀត។"},{"id":122,"translation":"ហើយចំពោះបណ្ដាអ្នកដែលមានជំនឿ គឺមិនគប្បីចេញទៅធ្វើសង្គ្រាមទាំងអស់គ្នានោះទេ។ ដូច្នេះ រាល់កុលសម្ព័ន្ធនីមួយៗត្រូវទុកមនុស្សមួយចំនួននៃពួកគេឲ្យស្នាក់នៅ(មិនចេញទៅប្រយុទ្ធ)ដើម្បីឱ្យពួកគេឈ្វេងយល់ពីសាសនា(ឥស្លាម) និងដើម្បីទូន្មានក្រុមរបស់ខ្លួននៅពេលដែលក្រុមនោះបានត្រឡប់មកកាន់ពួកគេវិញ។ សង្ឃឹមថាពួកគេនឹងប្រុងប្រយ័ត្ន(ពីទណ្ឌកម្មរបស់អល់ឡោះ)។"},{"id":123,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកប្រយុទ្ធនឹងពួកប្រឆាំងដែលនៅជិតពួកអ្នកបំផុត និងបង្ហាញឲ្យពួកគេឃើញពីភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្ដាអ្នកដែលកោតខ្លាច។"},{"id":124,"translation":"ហើយនៅពេលដែលជំពូកណាមួយ(នៃគម្ពីរគួរអាន)ត្រូវបានគេបញ្ចុះ ក្នុងចំណោមពួកគេ(ពួកពុតត្បុត) មានអ្នកខ្លះនិយាយថា៖ តើមានអ្នកណាក្នុងចំណោមពួកអ្នកដែលការបញ្ចុះជំពូកមួយនេះធ្វើឱ្យជំនឿរបស់គេកាន់តែកើនឡើងនោះ? ចំណែកឯបណ្ដាអ្នកដែលមានជំនឿវិញ ពិតណាស់(ការបញ្ចុះជំពូកនេះ) គឺធ្វើឲ្យជំនឿរបស់ពួកគេកាន់តែកើនឡើង(មានជំនឿកាន់តែខ្លាំង) ហើយពួកគេមានភាពសប្បាយរីករាយ។"},{"id":125,"translation":"រីឯពួកដែលក្នុងចិត្តរបស់ពួកគេមានជំងឺ(ពួកពុតត្បុត)វិញ ជាការពិតណាស់ វាកាន់តែបន្ថែមនូវភាពស្រពេចស្រពិលទៅលើភាពស្រពេចស្រពិលរបស់ពួកគេថែមទៀត ហើយពួកគេស្លាប់ ខណៈពេលដែលពួកគេជាពួកគ្មានជំនឿ។"},{"id":126,"translation":"តើពួកគេ(ពួកពុតត្បុត)ទាំងនោះមិនឃើញថា ពិតណាស់ពួកគេត្រូវបានគេសាកល្បងជារៀងរាល់ឆ្នាំ ចំនួនមួយដង ឬពីរដងទេឬ? ក្រោយមក ពួកគេនៅតែមិនសារភាពកំហុស(ចំពោះអល់ឡោះ) និងមិនភ្ញាក់រលឹកដដែល។"},{"id":127,"translation":"ហើយនៅពេលដែលជំពូកណាមួយ(នៃគម្ពីរគួរអាន)ត្រូវបានគេបញ្ចុះ ពួកគេក្រលេកមើលគ្នាទៅវិញទៅមក (រួចនិយាយថា៖) តើមាននរណាម្នាក់មើលឃើញពួកអ្នកដែរឬទេ? ក្រោយមក ពួកគេក៏ចាកចេញ(ពីកន្លែងជួបជុំនោះ)។ អល់ឡោះជាម្ចាស់បានបង្វែរចិត្តពួកគេដោយសារតែពួកគេ គឺជាក្រុមដែលគ្មានការយល់ដឹង។"},{"id":128,"translation":"ជាការពិតណាស់ អ្នកនាំសារម្នាក់(ព្យាការីមូហាំម៉ាត់)ដែលចេញមកអំពីពូជពង្សរបស់ពួកអ្នក(ឱជនជាតិអារ៉ាប់)បានមកដល់ពួកអ្នកហើយ។ គាត់ជាអ្នកទទួលរងការលំបាកដូចអ្វីដែលពួកអ្នកបានទទួលរងដែរ។ គាត់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពួកអ្នក ហើយគាត់ជាអ្នកដែលមានភាពទន់ភ្លន់ និងក្តីមេត្តាករុណាចំពោះបណ្ដាអ្នកដែលមានជំនឿ។"},{"id":129,"translation":"តែប្រសិនបើពួកគេបែរចេញ(ពីអ្នក)នោះ ចូរអ្នកពោលថា៖ អល់ឡោះជាម្ចាស់តែមួយគត់ គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់តែ(មួយគត់)ដែលខ្ញុំប្រគល់ការទុកចិត្ត ហើយទ្រង់ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។"}]},{"id":10,"verses":[{"id":1,"translation":"អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនោះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដែលប្រកបដោយគតិបណ្ឌិត។"},{"id":2,"translation":"តើវាជារឿងភ្ញាក់ផ្អើលសម្រាប់មនុស្សឬដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់បុសម្នាក់ក្នុងចំណោមពួកគេ(ព្យាការីមូហាំម៉ាត់) ដោយឲ្យគេដាស់តឿនព្រមានមនុស្សលោក(ពីទណ្ឌកម្មអល់ឡោះ)នោះ? ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿថា៖ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យដ៏ល្អប្រពៃពីព្រះជាម្ចាស់របស់ពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានសាងពីមុន។ ពួកគ្មានជំនឿបាននិយាយថា៖ ពិតប្រាកដណាស់ (ព្យាការីមូហាំម៉ាត់)នេះគឺជាគ្រូមន្តអាគមយ៉ាងជាក់ច្បាស់។"},{"id":3,"translation":"ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ ទ្រង់ចាត់ចែងកិច្ចការទាំងឡាយ។ គ្មាននរណាម្នាក់អាចធ្វើអន្តរាគមន៍(ដល់អ្វីមួយ)បានឡើយ លើកលែងតែបន្ទាប់ពីទ្រង់បានអនុញ្ញាតប៉ុណ្ណោះ។ នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)។ តើពួកអ្នកមិននឹករឭកទេឬ?"},{"id":4,"translation":"ទៅកាន់ទ្រង់(តែមួយគត់)ជាកន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នា(នៅថ្ងៃបរលោក)។ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកផ្ដើមបង្កើតអ្វីៗទាំងអស់(ដោយគ្មានគំរូពីមុនមក)។ បន្ទាប់មក ទ្រង់នឹងត្រឡប់គេ(ឱ្យមានវត្តមាន)សារជាថ្មី(បន្ទាប់ពីគេបានស្លាប់) ដើម្បីទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលដោយភាពយុត្តិធម៌បំផុត។ ចំណែកឯពួកដែលគ្មានជំនឿនោះ ពួកគេនឹងទទួលបានទឹកផឹកដែលក្តៅ និងទណ្ឌកម្មដ៏ឈឺចាប់បំផុត ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។"},{"id":5,"translation":"ទ្រង់គឺជាអ្នកដែលបានបង្កើតព្រះអាទិត្យឲ្យមានរស្មីចែងចាំង ហើយ(បង្កើត)ព្រះចន្ទឲ្យមានពន្លឺ ហើយទ្រង់បានកំណត់ដំណើរគោចររបស់វា(ជាខ្នើត-រនោច) ដើម្បីឲ្យពួកអ្នកបានដឹងពីចំនួនឆ្នាំ និងការគណនា(ពេលវេលា)។ អល់ឡោះមិនបានបង្កើតអ្វីៗទាំងនោះឡើយ លើកលែងតែដោយការពិត(គតិបណ្ឌិតច្បាស់លាស់)។ ទ្រង់បកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយសម្រាប់ក្រុមដែលចេះដឹង។"},{"id":6,"translation":"ពិតប្រាកដណាស់ ការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ ហើយនិងអ្វីដែលអល់ឡោះបានបង្កើតនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលកោតខ្លាច(ទ្រង់)។"},{"id":7,"translation":"ប្រាកដណាស់ ពួកដែលមិនរំពឹងថានឹងជួបយើង(អល់ឡោះ) ហើយពួកគេពេញចិត្តជីវិតលោកិយ ព្រមទាំងស្ងប់ចិត្តនឹងវា ហើយនិងពួកដែលព្រងើយកន្តើយចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើងនោះ"},{"id":8,"translation":"ពួកទាំងនោះ កន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺឋាននរក ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":9,"translation":"ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលនោះ ព្រះជាម្ចាស់របស់ពួកគេនឹងចង្អុលបង្ហាញពួកគេដោយសារតែការមានជំនឿរបស់ពួកគេ។ (ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌)ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមពួកគេក្នុងឋានសួគ៌ណាអ៊ីម។"},{"id":10,"translation":"ការបួងសួងរបស់ពួកគេនៅក្នុងឋានសួគ៌នោះគឺ “អល់ឡោះជាម្ចាស់! ព្រះអង្គមហាស្អាតស្អំ”។ ហើយពាក្យស្វាគមន៍របស់ពួកគេនៅក្នុងឋានសួគ៌នោះគឺ សាឡាម(សន្តិភាព)។ ហើយនៅចុងបញ្ចប់នៃការបួងសួងរបស់ពួកគេ (ពួកគេពោលថា៖) សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":11,"translation":"ហើយប្រសិនបើអល់ឡោះឆ្លើយតបភ្លាមៗចំពោះការបួងសួងរបស់មនុស្សនូវប្រការអាក្រក់(ពេលដែលពួកគេបួងសួងសុំ) ដូចដែលទ្រង់ឆ្លើយតបភ្លាមៗចំពោះពួកគេនូវប្រការល្អនោះ ប្រាកដជាអាយុកាលកំណត់របស់ពួកគេនឹងត្រូវបញ្ចប់ជាមិនខាន។ ក៏ប៉ុន្តែទ្រង់ពន្យារពេលឱ្យពួកដែលមិនប្រាថ្នាថានឹងជួបយើងឲ្យស្ថិតនៅក្នុងភាពវង្វេងរបស់ពួកគេ ដោយពួកគេមានភាពស្រពិចស្រពិល(ជារៀងរហូត)។"},{"id":12,"translation":"ហើយនៅពេលគ្រោះថ្នាក់ណាមួយកើតឡើងចំពោះមនុស្ស គឺគេបួងសួងសុំពីយើងទាំងដោយដេកផ្អៀង ឬអង្គុយ ឬឈរ។ តែនៅពេលដែលយើងដកយកគ្រោះនោះចេញពីរូបគេវិញ គេក៏បន្តធ្វើដូចមុន ហាក់បីដូចជារូបគេមិនបានបួងសួងសុំពីយើងឱ្យដកយកគ្រោះដែលគេជួបប្រទះនោះដូច្នោះដែរ។ ក៏ដូច្នោះដែរ គេបានតុបតែងលម្អសម្រាប់ពួកដែលបំពានដោយសារតែអ្វីដែលពួកគេធ្លាប់បានសាង។"},{"id":13,"translation":"ហើយជាការពិតណាស់ យើងបានបំផ្លាញប្រជាជាតិជាច្រើនមុនពួកអ្នក(ឱពួកមុស្ហរីគីន)នៅពេលដែលពួកគេបានបំពាន។ ហើយបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំមកឱ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើន ប៉ុន្តែពួកគេមិនមានជំនឿនោះឡើយ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់ក្រុមដែលប្រព្រឹត្តល្មើសទាំងឡាយ។"},{"id":14,"translation":"ក្រោយមក យើងបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឱ្យធ្វើជាអ្នកស្នងការគ្រប់គ្រងលើផែនដីបន្ទាប់ពីពួកគេ ដើម្បីយើងនឹងពិនិត្យមើលថា តើពួកអ្នកនឹងធ្វើដូចម្ដេច?"},{"id":15,"translation":"ហើយនៅពេលដែលគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់ ពួកដែលមិនរំពឹងថានឹងជួបយើងបាននិយាយថា៖ ចូរអ្នក(ឱមូហាំម៉ាត់)នាំមកនូវគម្ពីរគួរអានផ្សេងក្រៅពី(គម្ពីរ)នេះ ឬផ្លាស់ប្តូរវា។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ វាមិនត្រឹមត្រូវនោះទេក្នុងការដែលខ្ញុំផ្លាស់ប្ដូរវាតាមទំនើងចិត្តខ្ញុំនោះ។ ខ្ញុំមិនដើរតាមអ្វីក្រៅពីវ៉ាហ៊ីដែលគេបានផ្តល់មកឱ្យខ្ញុំឡើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចទណ្ឌកម្មនាថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ប្រសិនបើខ្ញុំល្មើសនឹងព្រះជាម្ចាស់របស់ខ្ញុំនោះ។"},{"id":16,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើអល់ឡោះមានចេតនានោះ ខ្ញុំក៏មិនសូត្រវា(គម្ពីរគួរអាន)ឱ្យពួកអ្នកស្ដាប់ ហើយគេក៏មិនឲ្យពួកអ្នកដឹងអំពីវានោះដែរ។ ជាការពិតណាស់ ខ្ញុំបានរស់នៅជាមួយនឹងពួកអ្នកមួយរយៈកាលដ៏យូរមុននឹងវា(ត្រូវបានគេបញ្ចុះមក) ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?"},{"id":17,"translation":"ជាការពិតណាស់ គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតភូតកុហកទៅលើអល់ឡោះ ឬបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់ទ្រង់នោះឡើយ។ ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តល្មើសនោះនឹងមិនទទួលជោគជ័យឡើយ។"},{"id":18,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បានគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចបង្កគ្រោះថ្នាក់ និងមិនអាចផ្ដល់ផលប្រយោជន៍ដល់ពួកគេផងនោះ។ ហើយពួកគេបាននិយាយថា៖ ពួកវាទាំងនោះ គឺជាអ្នកជួយអន្តរាគមន៍ដល់ពួកយើងនៅចំពោះមុខអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកកំពុងតែបា្រប់អល់ឡោះជាម្ចាស់នូវអ្វីដែលទ្រង់មិនដឹងសោះទាំងនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីនោះឬ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក។"},{"id":19,"translation":"ហើយមនុស្សធ្លាប់ជាប្រជាជាតិតែមួយ(មានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់) តែក្រោយមក ពួកគេបានខ្វែងគំនិតគ្នា។ ហើយប្រសិនបើគ្មានការកំណត់ពីព្រះជាម្ចាស់របស់អ្នកពីមុនមកទេនោះ ទ្រង់ប្រាកដជានឹងកាត់សេចក្ដីរវាងពួកគេចំពោះអ្វីដែលពួកគេខ្វែងគំនិតគ្នា(នៅក្នុងលោកិយនេះ)ជាមិនខានឡើយ។"},{"id":20,"translation":"ហើយពួកគេនិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះឱ្យគាត់(ព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងណាមួយពីព្រះជាម្ចាស់របស់គាត់មក? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត មានតែអល់ឡោះ(តែមួយគត់)ដែលដឹងពីប្រការអាថ៌កំបាំងទាំងឡាយ។ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។"},{"id":21,"translation":"ហើយនៅពេលដែលយើងបានឱ្យមនុស្សលោកភ្លក់រសជាតិនៃក្តីមេត្តាករុណា(ឧបការគុណ) ក្រោយពីគ្រោះបានកើតឡើងចំពោះពួកគេនោះ ស្រាប់តែពួកគេបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៅវិញ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលតបតនឹងឧបាយកលយ៉ាងលឿនបំផុត។ ពិតប្រាកដណាស់ អ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងនឹងកត់ត្រានូវឧបាយកលដែលពួកអ្នកបានរៀបចំ។"},{"id":22,"translation":"ទ្រង់ជាអ្នកដែលសម្រួលដល់ការធ្វើដំណើររបស់ពួកអ្នក(ឱមនុស្សលោក)ទាំងនៅលើគោក និងនៅលើផ្ទៃទឹក។ លុះដល់ពេលពួកអ្នកស្ថិតនៅក្នុងសំពៅ ហើយមានខ្យល់បរិសុទ្ធបានបក់បោកមកលើពួកគេ ហើយពួកគេសប្បាយរីករាយនោះ វាស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំងបានបក់បោកមកលើពួកគេ ព្រមទាំងមានរលកបក់បោកមកលើពួកគេពីគ្រប់ទិសទី ហើយពួកគេគិតថា៖ ពិតប្រាកដណាស់ ភាពអន្តរាយបានហ៊ុមព័ទ្ធពួកគេហើយនោះ ពួកគេក៏បួងសួងសុំពីអល់ឡោះជាម្ចាស់ដោយភាពស្មោះសចំពោះសាសនារបស់ទ្រង់ថា៖ ប្រសិនបើព្រះអង្គជួយសង្រោះយើងខ្ញុំពីគ្រោះមហន្តរាយនេះ យើងខ្ញុំពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ(ទ្រង់)ជាមិនខាន។"},{"id":23,"translation":"តែនៅពេលដែលទ្រង់បានជួយសង្គ្រោះពួកគេ(ពីគ្រោះមហន្តរាយ)ហើយនោះ ស្រាប់តែពួកគេបែរជាបង្កវិនាសកម្មនៅលើផែនដីដោយមិនត្រឹមត្រូវទៅវិញ។ ឱមនុស្សលោកទាំងឡាយ! ការបំពានរបស់ពួកអ្នក គឺនឹងធ្លាក់ទៅលើខ្លួនពួកអ្នកផ្ទាល់ប៉ុណ្ណោះ។ ការត្រេកត្រអាលនឹងជីវិតលោកិយ(គឺគ្រាន់តែបណ្ដោះអាសន្ន)។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺមកកាន់យើង(តែមួយគត់)។ ពេលនោះ យើងនឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":24,"translation":"តាមពិត ការប្រៀបធៀបឆាកជីវិតលោកិយនេះ គឺប្រៀបដូចជាទឹកភ្លៀងដែលយើងបានបញ្ចុះវាពីលើមេឃដែលធ្វើឱ្យរុក្ខជាតិនៅលើផែនដីដុះចម្រុះគ្នានូវអ្វីដែលមនុស្ស និងសត្វអាចបរិភោគបាន។ លុះដល់ពេលដែលដីបានបញ្ចេញនូវភាពស្រស់បំព្រង និងភាពស្រស់ស្អាតរបស់វា(តាមរយៈរុក្ខជាតិជាច្រើនប្រភេទ) ហើយម្ចាស់របស់វាគិតថា ពួកគេជាអ្នកដែលមានលទ្ធភាព(អាចប្រមូលផលអំពីវាបាន)ហើយនោះ ស្រាប់តែបទបញ្ជារបស់យើងក៏បានមកដល់នៅពេលយប់ ឬពេលថ្ងៃ។ ពេលនោះ យើងក៏បានធ្វើឱ្យវាត្រូវខូចខ្ទេចខ្ទីអស់ ហាក់ដូចជាមិនធ្លាប់មានអ្វីសោះកាលពីម្សិល។ ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលចេះគិតពិចារណា។"},{"id":25,"translation":"ហើយអល់ឡោះទ្រង់អំពាវនាវទៅកាន់លំនៅដ្ឋាននៃសន្តិភាព(ឋានសួគ៌) ហើយទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ(សាសនាឥស្លាម)។"},{"id":26,"translation":"សម្រាប់បណ្ដាអ្នកដែលបានសាងអំពើល្អ នឹងទទួលបាននូវប្រការល្អ(ឋានសួគ៌) ហើយនិងការបន្ថែមលើសពីនោះទៅទៀត(មើលឃើញព្រះភក្ត្រអល់ឡោះជាម្ចាស់)។ គ្មានធូលីខ្មៅគ្របដណ្ដប់លើផ្ទៃមុខរបស់ពួកគេឡើយ ហើយក៏គ្មានភាពអាប់ឱន(គ្របដណ្តប់លើវា)នោះដែរ។ អ្នកទាំងនោះហើយ គឺជាអ្នកឋានសួគ៌ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។"},{"id":27,"translation":"រីឯពួកដែលសាងអំពើអាក្រក់ ការតបស្នងចំពោះអំពើអាក្រក់នោះ គឺតាមទំហំនៃអំពើអាក្រក់(របស់ពួកគេ) ហើយភាពអាប់ឱនបានគ្របដណ្តប់លើពួកគេ។ សម្រាប់ពួកគេ គឺគ្មានអ្នកការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ ហាក់ដូចជាមុខរបស់ពួកគេត្រូវបានគ្របដណ្ដប់ដោយភាពងងឹតនៃពេលរាត្រីដូច្នោះដែរ។ ពួកទាំងនោះហើយ គឺជាពួកឋាននរកដោយពួកគេស្ថិតនៅទីនោះជាអមតៈ។"},{"id":28,"translation":"(ហើយចូរអ្នកនឹកឃើញ) នៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នា។ ក្រោយមក យើងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិកថា៖ ចូរពួកអ្នក និងព្រះនានារបស់ពួកអ្នកប្រកាន់ខ្ជាប់នឹងទីកន្លែងរបស់ពួកអ្នកចុះ។ ហើយយើងបានបំបែករវាងពួកគេ។ ហើយព្រះនានារបស់ពួកគេបាននិយាយថា៖ ពួកអ្នកមិនធ្លាប់គោរពសក្ការៈមកចំពោះពួកយើងឡើយ។"},{"id":29,"translation":"(ពួកវាបន្តថា៖) គ្រប់គ្រាន់ហើយដែលអល់ឡោះគឺជាសាក្សីរវាងពួកយើងនិងពួកអ្នក។ ពិតប្រាកដណាស់ ពួកយើងមិនមានអារម្មណ៍(មិនដឹងមិនឮ)ចំពោះការគោរពសក្ការៈរបស់ពួកអ្នកនោះឡើយ។"},{"id":30,"translation":"នៅទីនោះ(កន្លែងកាត់សេចក្ដី) ជីវិតគ្រប់រូបនឹងបានដឹងនូវអ្វីដែលខ្លួនធ្លាប់បានសាង។ ហើយពួកគេត្រូវបានគេនាំត្រឡប់ទៅកាន់អល់ឡោះដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដរបស់ពួកគេ។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើង(ថាជាព្រះនោះ) បានរសាត់បាត់បង់ពីពួកគេ។"},{"id":31,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើនរណាជាអ្នកប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃ និងផែនដី? តើអ្នកណាជាអ្នកគ្រប់គ្រងការឭ និងការឃើញ? ហើយតើនរណាជាអ្នកដែលបញ្ចេញរបស់មានជីវិតពីរបស់ស្លាប់ និងបញ្ចេញរបស់ស្លាប់ពីរបស់មានជីវិត? ហើយតើនរណាជាអ្នកចាត់ចែងកិច្ចការទាំងឡាយ? ពួកគេនឹងឆ្លើយថា៖ គឺអល់ឡោះជាម្ចាស់(តែមួយគត់)។ ចូរអ្នកពោលថា៖ ដូច្នេះ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?"},{"id":32,"translation":"ជាការពិតណាស់ នោះហើយគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នកយ៉ាងពិតប្រាកដ។ ដូច្នេះ តើមានអ្វីទៀតបន្ទាប់ពីការពិត ក្រៅតែពីភាពវង្វេងនោះ? ហេតុនេះ តើពួកអ្នកត្រូវបានគេបង្វែរ(ចេញពីការពិត)យ៉ាងដូចម្តេច?"},{"id":33,"translation":"ក៏ដូច្នោះដែរ បន្ទូលនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានកំណត់ចំពោះពួកដែលប្រព្រឹត្តល្មើសរួចទៅហើយថា៖ ពិតប្រាកដណាស់ ពួកគេគឺគ្មានជំនឿឡើយ។"},{"id":34,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើក្នុងចំណោមព្រះនានារបស់ពួកអ្នកមានអ្នកដែលផ្ដើមបង្កើតអ្វីៗទាំងអស់(ដោយគ្មានគំរូពីមុនមក) បន្ទាប់មក ត្រឡប់វា(ឲ្យមានវត្តមាន)សារជាថ្មី(បន្ទាប់ពីស្លាប់)ដែរឬទេ? ចូរអ្នកពោលចុះថា៖ អល់ឡោះទ្រង់ជាអ្នកផ្ដើមបង្កើតអ្វីៗទាំងអស់(ដោយគ្មានគំរូពីមុនមក)។ បន្ទាប់មក ទ្រង់នឹងត្រឡប់គេ(ឱ្យមានវត្តមាន)សារជាថ្មីឡើងវិញ(បន្ទាប់ពីគេបានស្លាប់)។ ដូច្នេះ តើពួកអ្នក(ឱពួកមុស្ហរីគីន)ត្រូវបានគេបង្វែរ(ចេញពីការពិត)យ៉ាងដូចម្ដេច?"},{"id":35,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើក្នុងចំណោមព្រះនានារបស់ពួកអ្នកមានអ្នកអាចចង្អុលបង្ហាញទៅកាន់ការពិតដែរឬទេ? ចូរអ្នកពោលថា៖ អល់ឡោះ(តែមួយគត់)ដែលអាចចង្អុលបង្ហាញទៅកាន់ការពិតបាន។ ដូច្នេះ តើអ្នកដែលអាចចង្អុលបង្ហាញ(អ្នកដទៃ)ទៅការពិតបានសក្ដិសមនឹងឲ្យគេដើរតាមជាង ឬក៏អ្នកដែលមិនអាចសូម្បីតែចង្អុលបង្ហាញខ្លួនឯង លើកលែងតែត្រូវការគេចង្អុលបង្ហាញនោះ(សក្តិសមជាង)? ដូចនេះ តើពួកអ្នកវិនិច្ឆ័យ(ចំពោះរឿងនេះ)ដោយរបៀបណា?"},{"id":36,"translation":"ហើយភាគច្រើននៃពួកគេ(ពួកមុស្ហរីគីន) គឺមិនដើរតាមអ្វីក្រៅតែពីការស្មានប៉ុណ្ណោះ។ ពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ជាប្រយោជន៍អ្វីដល់ការដឹងច្បាស់បន្តិចណាឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។"},{"id":37,"translation":"ហើយវាមិនត្រឹមត្រូវនោះទេដែលថា គម្ពីរគួរអាននេះត្រូវបានគេបង្កើតឡើង និងថាវាមិនមែនមកពីអល់ឡោះជាម្ចាស់នោះ។ ផ្ទុយទៅវិញ វា(គម្ពីរគួរអាន)គឺជាការបញ្ជាក់ទៅលើបណ្តាគម្ពីរដែលបានបញ្ចុះពីមុនវា និងជាការអធិប្បាយបញ្ជាក់លម្អិតអំពីក្បួនច្បាប់នានាដោយគ្មានការសង្ស័យឡើយនៅក្នុងវាដែលថា ពិតណាស់ វា(ត្រូវបានបញ្ចុះ)មកពីព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":38,"translation":"ផ្ទុយទៅវិញ ពួកគេ(ពួកមុស្ហរីគីន)បែរជានិយាយថា៖ គាត់(ព្យាការីមូហាំម៉ាត់)បានប្រឌិតវាឡើង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ចូរពួកអ្នកនាំមកនូវជំពូកណាមួយដែលដូចនឹងវា(គម្ពីរគួរអាន) ហើយចូរពួកអ្នកហៅអ្នកណាដែលពួកអ្នកអាចហៅពួកគេបានក្រៅពីអល់ឡោះ(ឲ្យមកជួយពួកអ្នក)ចុះ ប្រសិនបើពួកអ្នក គឺជាអ្នកទៀងត្រង់មែននោះ។"},{"id":39,"translation":"ផ្ទុយទៅវិញ ពួកគេ(ប្រញាប់)បដិសេធនឹងវា(គម្ពីរគួរអាន)មុនពេលដែលពួកគេមិនទាន់ទាំងឈ្វេងយល់អំពីវាសោះ ខណៈដែលភាពជាក់ស្តែងរបស់វាមិនទាន់បានមកដល់ពួកគេផងនោះ។ ក៏ដូច្នោះដែរ អ្នកជំនាន់មុនពួកគេក៏បានបដិសេធដូចគ្នាដែរ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបំពាននោះទៅជាយ៉ាងណា?"},{"id":40,"translation":"ហើយក្នុងចំណោមពួកគេ មានអ្នកខ្លះមានជំនឿនឹងវា(គម្ពីរគួរអាន) ហើយមានអ្នកខ្លះទៀត មិនមានជំនឿនឹងវាឡើយ។ ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងបំផុតចំពោះពួកដែលបង្កវិនាសកម្ម។"},{"id":41,"translation":"ហើយប្រសិនបើពួកគេបដិសេធនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកពោលចុះថា៖ ទង្វើរបស់ខ្ញុំ គឺសម្រាប់ខ្ញុំ ហើយទង្វើរបស់ពួកអ្នក គឺសម្រាប់ពួកអ្នក។ ពួកអ្នកមិនពាក់ព័ន្ធនឹងអ្វីដែលខ្ញុំបានប្រព្រឹត្តនោះឡើយ ហើយខ្ញុំក៏មិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះដែរ។"},{"id":42,"translation":"ហើយក្នុងចំណោមពួកគេ(ពួកមុស្ហរីគីន) មានអ្នកខ្លះកំពុងតែស្ដាប់អ្នក(សូត្រគម្ពីរគួរអាន)។ ដូច្នេះ តើអ្នកមានលទ្ធភាពអាចឱ្យមនុស្សថ្លង់ស្តាប់ឮឬ បើទោះជាពួកគេមិនចេះគិតពិចារណាក៏ដោយនោះ?"},{"id":43,"translation":"ហើយក្នុងចំណោមពួកគេមានអ្នកដែលមើលទៅកាន់អ្នក(ឱអ្នកនាំសារ)។ ដូច្នេះ តើអ្នកមានសមត្ថភាពអាចចង្អុលបង្ហាញមនុស្សខ្វាក់ឬ បើទោះជាពួកគេមើលមិនធ្លាប់មើលឃើញក៏ដោយនោះ?"},{"id":44,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំពានលើមនុស្សលោកបន្តិចណាឡើយ។ ក៏ប៉ុន្តែ មនុស្សលោកវិញទេដែលបំពានលើខ្លួនឯងនោះ។"},{"id":45,"translation":"ហើយនៅថ្ងៃដែលទ្រង់ប្រមូលផ្ដុំពួកគេ(ថ្ងៃបរលោក) ពួកគេហាក់ដូចជាមិនធ្លាប់បានរស់នៅ(ក្នុងលោកិយ)នោះឡើយ លើកលែងតែត្រឹមរយៈពេលមួយម៉ោងនៃពេលថ្ងៃដែលពួកគេស្គាល់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ ពិតជាបានខាតបង់ហើយពួកដែលបដិសេធនឹងការជួបអល់ឡោះ(នៅថ្ងៃបរលោក) ហើយពួកគេក៏មិនធ្លាប់ទទួលបានការចង្អុលបង្ហាញនោះដែរ។"},{"id":46,"translation":"ហើយបើទោះបីជាយើងបង្ហាញឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលឃើញមួយចំនួន(នៃទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេ ឬក៏យើងឱ្យអ្នកស្លាប់(មុនអ្នកបានឃើញវា)ក៏ដោយ ក៏កន្លែងវិលត្រឡប់របស់ពួកគេ គឺមកកាន់យើងដដែល។ បន្ទាប់មក អល់ឡោះ គឺជាសាក្សីចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។"},{"id":47,"translation":"ហើយរាល់ប្រជាជាតិនីមួយៗ គឺមានអ្នកនាំសារម្នាក់។ ដូច្នេះ នៅពេលដែលអ្នកនាំសាររបស់ពួកគេបានមកដល់ គេ(អល់ឡោះ)នឹងកាត់សេចក្ដីរវាងពួកគេដោយយុត្តិធម៌។ ហើយពួកគេមិនត្រូវបានគេបំពាននោះឡើយ។"},{"id":48,"translation":"ហើយពួកគេ(ពួកគ្មានជំនឿ)និយាយថា៖ តើការសន្យា(ដាក់ទណ្ឌកម្ម)នេះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នក គឺជាអ្នកទៀងត្រង់មែននោះ?"},{"id":49,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំគ្មានសមត្ថភាពអាចការពារគ្រោះថ្នាក់ចេញពីខ្លួនខ្ញុំ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍(ដល់ខ្លួនឯង)នោះដែរ លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ រាល់ប្រជាជាតិនីមួយៗ គឺមានអាយុកាលកំណត់រួចជាស្រេច។ ដូចនេះ នៅពេលដែលអាយុកាលកំណត់របស់ពួកគេបានមកដល់ហើយនោះ គឺពួកគេមិនអាចពន្យារពេលនោះឡើយ ហើយក៏មិនអាចឱ្យវាមកដល់មុនពេលកំណត់នោះដែរ ទោះបីមួយវិនាទីក៏ដោយ។"},{"id":50,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើពួកអ្នកយល់ឃើញយ៉ាងណា ប្រសិនបើទណ្ឌកម្មរបស់ទ្រង់បានមកដល់ពួកអ្នកនៅពេលយប់ ឬនៅពេលថ្ងៃនោះ តើអ្វីដែលពួកប្រព្រឹត្តល្មើសប្រញាប់ចង់បានអំពីវានោះ?"},{"id":51,"translation":"តើរហូតទាល់តែវា(ទណ្ឌកម្ម)កើតឡើងឬ ទើបពួកអ្នកមានជំនឿនឹងវា? តើពេលនេះ (ទើបពួកអ្នកមានជំនឿឬ) ខណៈដែលពីមុនមក ពួកអ្នកធ្លាប់សុំឱ្យវាឆាប់កើតឡើងនោះ?"},{"id":52,"translation":"ក្រោយមក(បន្ទាប់ពីទណ្ឌកម្មមកដល់) មានគេនិយាយទៅកាន់ពួកបំពានថា៖ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មជាអមតៈនេះ។ តើពួកអ្នកមិនត្រូវបានគេតបស្នងទៅតាមអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តទេឬ?"},{"id":53,"translation":"ហើយពួកគេនឹងស្នើឲ្យអ្នកប្រាប់(ពីទណ្ឌកម្ម)ថា តើវាជាការពិតឬ? ចូរអ្នកពោលថា៖ ពិតមែនហើយ សូមស្បថនឹងអល់ឡោះ វាគឺជាការពិត ហើយពួកអ្នកមិនអាចគេចផុតពីវាបានឡើយ។"},{"id":54,"translation":"ហើយប្រសិនបើរាល់អ្នកបំពានមានអ្វីទាំងអស់នៅលើផែនដី(អាចយកមកលោះរូបគេពីទណ្ឌកម្ម)នោះ ប្រាកដជាគេយកវាមកលោះខ្លួនគេជាមិនខាន។ ហើយពួកគេបានលាក់បាំងវិប្បដិសារី(របស់ខ្លួន)នៅពេលដែលពួកគេបានឃើញទណ្ឌកម្ម(នៅថ្ងៃបរលោក)។ ហើយគេ(អល់ឡោះ)នឹងកាត់សេចក្តីរវាងពួកគេដោយយុត្តិធម៌ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។"},{"id":55,"translation":"តើពុំមែនទេឬដែលរាល់អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងលើផែនដី គឺជាម្ចាស់កម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)នោះ? ហើយតើពុំមែនទេឬដែលការសន្យារបស់អល់ឡោះ គឺជាការពិតនោះ? ក៏ប៉ុន្តែភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។"},{"id":56,"translation":"ទ្រង់ជាអ្នកផ្ដល់ជីវិត និងជាអ្នកដកយកជីវិត។ ហើយគេនឹងនាំពួកអ្នកត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។"},{"id":57,"translation":"ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ ដំបូន្មានពីព្រះជាម្ចាស់របស់ពួកអ្នក(គម្ពីរគួរអាន)បានមកដល់ពួកអ្នកហើយ ហើយវាជាឱសថព្យាបាលនូវអ្វីដែលមាននៅក្នុងដួងចិត្ត ជាការចង្អុលបង្ហាញ និងជាក្ដីមេត្តាករុណាសម្រាប់បណ្តាអ្នកដែលមានជំនឿ។"},{"id":58,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ដោយការប្រោសប្រទានរបស់អល់ឡោះ និងក្ដីមេត្តាករុណារបស់ទ្រង់(ចំពោះពួកអ្នក) ចូរពួកអ្នកសប្បាយរីករាយចុះ។ វាគឺល្អប្រសើរជាងអ្វី(ទ្រព្យសម្បត្តិ)ដែលពួកគេខំប្រមូលទុកទៅទៀត។"},{"id":59,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកយល់យ៉ាងណាចំពោះលាភសក្ការៈដែលអល់ឡោះបានប្រទានដល់ពួកអ្នក ដោយពួកអ្នកបានដាក់ជាបំរាមទៅចំពោះរបស់ខ្លះ ហើយរបស់ខ្លះទៀត ពួកអ្នកអនុញ្ញាត។ ចូរអ្នកពោលទៀតថា៖ តើអល់ឡោះទ្រង់អនុញ្ញាតឱ្យពួកអ្នក(អាចធ្វើដូច្នោះ) ឬមួយក៏ពួកអ្នកប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះ(ដោយខ្លួនឯង)?"},{"id":60,"translation":"ហើយតើអ្វីមួយដែលពួកប្រឌិតកុហកទៅលើអល់ឡោះនោះគិតថានឹងកើតឡើងចំពោះពួកគេនៅថ្ងៃបរលោកនោះ? ពិតប្រាកដណាស់ អល់ឡោះទ្រង់មានការប្រោសប្រណីបំផុតចំពោះមនុស្សលោក ក៏ប៉ុន្តែភាគច្រើននៃពួកគេមិនដឹងគុណឡើយ។"},{"id":61,"translation":"ហើយគ្មានកិច្ចការណាមួយដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានធ្វើ និងគ្មានអ្វីមួយដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន ហើយក៏គ្មានអ្វីមួយដែលពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បានធ្វើនោះដែរ លើកលែងតែយើងឃើញពួកអ្នកនៅពេលដែលពួកអ្នកបានធ្វើវា។ ហើយគ្មានអ្វីមួយអាចលាក់បាំងពីព្រះជាម្ចាស់របស់អ្នកបានឡើយ សូម្បីតែប៉ុនលំអងធូលីដ៏តូចបំផុតនៅលើផែនដី ឬនៅលើមេឃក៏ដោយ ហើយមិនថាវាតូចជាងនេះ ឬធំជាងនេះឡើយ លើកលែងតែវាត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់។"},{"id":62,"translation":"តើពុំមែនទេឬ បណ្ដាអ្នកមានជំនឿដ៏ស្មោះត្រង់លើអល់ឡោះ ពួកគេគ្មានការភ័យខ្លាច ហើយពួកគេក៏មិនមានទុក្ខព្រួយដែរនោះ?"},{"id":63,"translation":"គឺបណ្តាអ្នកដែលមានជំនឿ ហើយពួកគេកោតខ្លាច(អល់ឡោះ)។"},{"id":64,"translation":"ពួកគេនឹងទទួលបានដំណឹងរីករាយទាំងនៅក្នុងជីវិតលោកិយ និងនៅថ្ងៃបរលោក។ បន្ទូលរបស់អល់ឡោះ គឺគ្មានការផ្លាស់ប្ដូរឡើយ។ នោះហើយគឺជាជោគជ័យដ៏ធំធេង។"},{"id":65,"translation":"សូមអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឲ្យពាក្យសម្តីរបស់ពួកគេធ្វើឲ្យអ្នកមានទុក្ខព្រួយ។ ពិតប្រាកដណាស់ អំណាចដ៏ខ្លាំងក្លាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ទ្រង់មហាឮ មហាដឹងបំផុត។"},{"id":66,"translation":"តើពុំមែនទេឬដែលថាអ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)នោះ? ហើយពួកដែលគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះនោះមិនបានប្រតិបត្តិតាមព្រះនានា(របស់ពួកគេ)នោះឡើយ។ តាមពិត ពួកគេដើរតាមតែការស្មាន(របស់ពួកគេ)ប៉ុណ្ណោះ។ ហើយពួកគេក៏គ្មានអ្វីក្រៅពីការប្រឌិតភូតកុហកនោះ។"},{"id":67,"translation":"ទ្រង់ជាអ្នកដែលបានបង្កើតពេលយប់សម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឱ្យពួកអ្នកបានសម្រាកនៅក្នុងវា ហើយទ្រង់បានបង្កើតពេលថ្ងៃជាពន្លឺ។ ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលស្ដាប់ឮ(ចេះគិតពិចារណា)។"},{"id":68,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ អល់ឡោះទ្រង់មានបុត្រ។ ទ្រង់មហាស្អាតស្អំបំផុត។ ទ្រង់មហាមានលើសលប់។ អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីគឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ពួកអ្នក(ឱពួកមុស្ហរីគីន)គ្មានអំណះអំណាងអ្វីមកបញ្ជាក់ចំពោះរឿងនេះឡើយ។ តើពួកអ្នកនិយាយ(ចោទប្រកាន់)ទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងឬ?"},{"id":69,"translation":"ចូរអ្នក(ឱអ្នកនាំសារ)ពោលថា៖ ពិតប្រាកដណាស់ ពួកដែលបានប្រឌិតកុហកទៅលើអល់ឡោះ ពួកគេនឹងមិនទទួលបានជោគជ័យឡើយ។"},{"id":70,"translation":"ភាពត្រេកត្រអាលក្នុងលោកិយ(គឺមួយរយៈពេលខ្លីប៉ុណ្ណោះ)។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកគេ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។ បន្ទាប់មក យើងនឹងឱ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។"},{"id":71,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានប្រាប់ពួកគេ(ពួកមុស្ហរីគីន)នូវរឿងរ៉ាវរបស់ព្យាការីនួហ នៅពេលគាត់បានពោលទៅកាន់ក្រុមរបស់គាត់ថា៖ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើការរស់នៅរបស់ខ្ញុំ និងការដាស់រំឭករបស់ខ្ញុំពីភស្តុតាងនានារបស់អល់ឡោះមានភាពធ្ងន់ធ្ងរសម្រាប់ពួកអ្នកនោះ ជាការពិតណាស់ ចំពោះអល់ឡោះ(តែមួយគត់)ដែលខ្ញុំប្រគល់ការទុកចិត្ត។ ហេតុនេះ ចូរពួកអ្នករៀបចំកិច្ចការរបស់ពួកអ្នក និងហៅព្រះនានារបស់ពួកអ្នក(ឱ្យពួកគេមកជួយពួកអ្នក)ចុះ។ បន្ទាប់មក ចូរកុំឱ្យល្បិចកលរបស់ពួកអ្នកក្លាយជារឿងអាថ៌កំបាំងឱ្យសោះ(សូមធ្វើវាដោយបើកចំហ)។ ក្រោយមកទៀត ចូរពួកអ្នកធ្វើទារុណកម្មលើខ្ញុំមកចុះ និងមិនត្រូវពន្យារពេលដល់ខ្ញុំឡើយ។"},{"id":72,"translation":"ហើយប្រសិនបើពួកអ្នកងាកចេញ(ពីការអំពាវនាវរបស់ខ្ញុំ) ពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ ខ្ញុំមិនបានសុំការតបស្នងពីពួកអ្នកឡើយ។ ផ្ទុយទៅវិញ ការតបស្នង(ផលបុណ្យ)របស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយគេបានបង្គាប់ប្រើខ្ញុំឱ្យក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន(ជាអ្នកមូស្លីម)។"},{"id":73,"translation":"ប៉ុន្តែពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ យើងក៏បានជួយសង្គ្រោះគាត់ និងអ្នកដែលនៅជាមួយគាត់នៅក្នុងសំពៅ ហើយយើងបានធ្វើឱ្យពួកគេ(អ្នកមានជំនឿលើព្យាការីនួហ)ជាអ្នកស្នងការគ្រប់គ្រង(លើផែនដីបន្ទាប់ពីពួកគេ)។ យើងបានពន្លិចពួកដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង(ដោយទឹកជំនន់)។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលត្រូវបានគេព្រមាននោះយ៉ាងដូចម្តេច?"},{"id":74,"translation":"ក្រោយមក យើងបានតែងតាំងអ្នកនាំសារជាច្រើនបន្ទាប់ពីគេ(ព្យាការីនួហ)ទៅកាន់ក្រុមរបស់ពួកគេដោយនាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងយ៉ាងច្រើន។ ប៉ុន្តែពួកគេនៅតែមិនមានជំនឿចំពោះអ្វីដែលពួកគេ(អ្នកជំនាន់មុន)បានបដិសេធដដែល។ ក៏ដូច្នោះដែរ យើងបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកដែលបំពាន។"},{"id":75,"translation":"ក្រោយមកទៀត យើងក៏បានតែងតាំងបន្ទាប់ពីអ្នកនាំសារទាំងនោះនូវព្យាការីមូសា និងព្យាការីហារូនទៅកាន់ហ្វៀរអោន និងបក្សពួករបស់គេជាមួយនឹងសញ្ញាភស្តុតាងជាច្រើនរបស់យើង។ ប៉ុន្តែពួកគេបែរជាក្រអឺតក្រទម(មិនព្រមមានជំនឿ) ហើយពួកគេគឺជាក្រុមដែលប្រព្រឹត្តល្មើស។"},{"id":76,"translation":"ហើយនៅពេលដែលសេចក្តីពិតអំពីយើងបានទៅដល់ពួកគេ ពួកគេបែរជានិយាយថា៖ ពិតប្រាកដណាស់ នេះគឺជាមន្តអាគមយ៉ាងច្បាស់លាស់។"},{"id":77,"translation":"ព្យាការីមូសាបាននិយាយថា៖ តើពួកអ្នកនិយាយមួលបង្កាច់ចំពោះសេចក្តីពិតនៅពេលដែលវាបានមកដល់ពួកអ្នកឬ? តើនេះឬជាមន្តអាគមនោះ ខណៈដែលគ្រូមន្តអាគមទាំងឡាយ គឺមិនទទួលបានជោគជ័យឡើយ។"},{"id":78,"translation":"ពួកគេបានតបថា៖ តើអ្នកមកកាន់ពួកយើងដើម្បីឱ្យពួកយើងបែរចេញពីអ្វី(សាសនា)ដែលពួកយើងបានឃើញជីដូនជីតារបស់ពួកយើងប្រកាន់យក និងដើម្បីឱ្យអ្នកទាំងពីរទទួលបានអំណាចគ្រប់គ្រងនៅលើផែនដីនេះឬ? ពួកយើងមិនទទួលស្គាល់អ្នកទាំងពីរ(ថាជាអ្នកនាំសារពីព្រះជាម្ចាស់)ឡើយ។"},{"id":79,"translation":"ហើយហ្វៀរអោនបាននិយាយថា៖ ចូរពួកអ្នកនាំគ្រូមន្តអាគមដែលខ្លាំងពូកែទាំងអស់មកកាន់យើង។"},{"id":80,"translation":"ហើយនៅពេលដែលគ្រូមន្តអាគមទាំងអស់បានមកដល់ ព្យាការីមូសាបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នក(ឱពួកគ្រូមន្តអាគមទាំងឡាយ)បោះនូវអ្វីដែលពួកអ្នកចង់បោះនោះចុះ។"},{"id":81,"translation":"ហើយនៅពេលពួកគេបានបោះ(នូវមន្តអាគមរបស់ពួកគេ) ព្យាការីមូសាក៏បាននិយាយថា៖ អ្វីដែលពួកអ្នកបាននាំមកនោះ វាគ្រាន់តែជាមន្តអាគមប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះនឹងធ្វើឱ្យវាក្លាយជាអសារបង់(គ្មានប្រសិទ្ធភាព)ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនសម្រួលដល់កិច្ចការរបស់ពួកដែលបង្កវិនាសកម្មឡើយ។"},{"id":82,"translation":"ហើយអល់ឡោះនឹងបញ្ជាក់ឲ្យឃើញនូវការពិតតាមរយៈពាក្យបន្ទូលរបស់ទ្រង់ បើទោះបីជាពួកដែលប្រព្រឹត្តល្មើសទាំងឡាយមិនពេញចិត្តក៏ដោយ។"},{"id":83,"translation":"ហើយគ្មាននរណាដែលមានជំនឿលើព្យាការីមូសាឡើយ លើកលែងតែយុវជនក្នុងចំណោមក្រុមរបស់គាត់(ដែលជាអម្បូរអ៊ីស្រាអែល)ប៉ុណ្ណោះ ខណៈដែលពួកគេបារម្ភខ្លាចហ្វៀរអោននិងក្រុមមន្ត្រីរបស់គេបង្ករភាពវឹកវរដល់ពួកគេ(បង្វែរពួកគេចេញពីការមានជំនឿតាមរយៈការធ្វើទារុណកម្ម)។ ពិតប្រាកដណាស់ ហ្វៀរអោន គឺជាអ្នកដែលក្អេងក្អាងបំផុតនៅលើផែនដី ហើយពិតប្រាកដណាស់ រូបគេគឺស្ថិតក្នុងចំណោមពួកដែលបំពាន។"},{"id":84,"translation":"ហើយព្យាការីមូសាបាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ប្រសិនបើពួកអ្នកមានជំនឿលើអល់ឡោះជាម្ចាស់នោះ ចូរពួកអ្នកប្រគល់ការទុកចិត្តទៅលើទ្រង់(តែមួយគត់) ប្រសិនបើពួកអ្នកជាអ្នកប្រគល់ខ្លួន(ជាជនមូស្លីម)មែននោះ។"},{"id":85,"translation":"ពេលនោះ ពួកគេបានតបថា៖ ពួកយើងបានប្រគល់ការទុកចិត្តទៅចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ហើយ។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាកុំឲ្យពួកយើងក្លាយជាការសាកល្បងសម្រាប់ក្រុមដែលបំពាន។"},{"id":86,"translation":"ហើយសូមព្រះអង្គមេត្តាសង្គ្រោះយើងខ្ញុំចេញពីក្រុមដែលគ្មានជំនឿដោយក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។"},{"id":87,"translation":"ហើយយើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសានិងបងប្រុសរបស់គេ(ព្យាការីហារូន)ថា៖ ចូរអ្នកទាំងពីរតាំងទីលំនៅសម្រាប់ក្រុមរបស់អ្នកទាំងពីរនៅក្នុងប្រទេសអេហ្ស៊ីបនេះ។ ហើយចូរពួកអ្នកធ្វើលំនៅឋានរបស់ពួកអ្នកតម្រង់ទៅកាន់ទិសគិបឡាត់(ពៃទុលមឹកទីស) និងត្រូវប្រតិបត្តិសឡាត។ ហើយចូរអ្នក(ឱព្យាការីមូសា)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿ។"},{"id":88,"translation":"ហើយព្យាការីមូសាបានពោលថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ព្រះអង្គបានប្រទានដល់ហ្វៀរអោននិងក្រុមមន្ត្រីរបស់គេនូវគ្រឿងលម្អ និងទ្រព្យសម្បត្តិជាច្រើននៅក្នុងជីវិតលោកិយនេះ។ ប៉ុន្តែពួកគេបែរជាយករបស់ទាំងនោះធ្វើឱ្យពួកគេវង្វេងចេញពីមាគ៌ារបស់ទ្រង់ទៅវិញ។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេចុះ ហើយសូមព្រះអង្គធ្វើឱ្យចិត្តរបស់ពួកគេមានភាពរឹងរូស(មិនទទួលយកការពិត) ដោយពួកគេនឹងមិនមានជំនឿនោះឡើយ រហូតដល់ពួកគេឃើញទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":89,"translation":"ទ្រង់បានតបថា៖ ជាការពិតណាស់ យើងបានទទួលយកការបួងសួងរបស់អ្នកទាំងពីរហើយ។ ដូច្នេះ ចូរអ្នកទាំងពីរប្រកាន់ខ្ជាប់(នឹងសាសនារបស់អ្នកទាំងពីរ)ចុះ ហើយចូរអ្នកទាំងពីរកុំដើរតាមមាគ៌ារបស់ពួកដែលគ្មានចំណេះដឹង។"},{"id":90,"translation":"ហើយយើងបានចម្លងអម្បូរអ៊ីស្រាអែលឲ្យឆ្លងផុតសមុទ្រ។ ពេលនោះ ហ្វៀរអោននិងទាហានរបស់គេបានដេញតាមពីក្រោយពួកគេដោយការបំពាន និងភាពជាសត្រូវ។ លុះពេលដែលគេ(ហ្វៀរអោន)បានលិចលង់(ក្នុងទឹកសមុទ្រ) គេក៏ពោលថា៖ ខ្ញុំមានជំនឿហើយថា ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពដ៏ពិតប្រាកដក្រៅពីព្រះជាម្ចាស់ដែលអម្បូរអ៊ីស្រាអែលបានជឿទៅលើទ្រង់នោះឡើយ ហើយខ្ញុំស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន(ចំពោះទ្រង់)។"},{"id":91,"translation":"តើពេលនេះ(ទើបឯងមានជំនឿ)ឬ? ជាការពិតណាស់ ឯងធ្លាប់បានប្រឆាំងកាលពីមុន ហើយឯងធ្លាប់ស្ថិតក្នុងចំណោមពួកដែលបង្កវិនាសកម្ម។"},{"id":92,"translation":"ដូច្នេះ នៅក្នុងថ្ងៃនេះ យើងនឹងស្រង់សាកសពឯង(ចេញពីសមុទ្រ)ដើម្បីឲ្យឯងក្លាយជាសញ្ញាភស្តុតាងមួយសម្រាប់អ្នកជំនាន់ក្រោយ។ តែជាការពិតណាស់ ភាគច្រើននៃមនុស្សលោក គឺព្រងើយកន្តើយចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង។"},{"id":93,"translation":"ហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់អម្បូរអ៊ីស្រាអែលនូវលំនៅដ្ឋានមួយដ៏ល្អប្រពៃ(នៅក្នុងទឹកដីស្ហាម) ហើយយើងបានប្រទានលាភសក្ការៈអំពីរបស់ល្អៗជាច្រើនដល់ពួកគេ។ ហើយពួកគេមិនបានខ្វែងគំនិតគ្នាឡើយ(ក្នុងកិច្ចការសាសនា) រហូតដល់ចំណេះដឹង(គម្ពីរគួរអាន)បានមកដល់ពួកគេ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។"},{"id":94,"translation":"ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការមន្ទិលសង្ស័យចំពោះអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះមកឱ្យអ្នកនោះ ចូរអ្នកសួរពួក(អះលីគីតាប)ដែលសូត្រគម្ពីរមុនអ្នក។ ជាការពិតណាស់ សេចក្តីពិតពីព្រះជាម្ចាស់របស់អ្នកបានមកដល់អ្នកហើយ។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការមន្ទិលសង្ស័យឱ្យសោះ។"},{"id":95,"translation":"ហើយចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលជាហេតុធ្វើឱ្យអ្នកស្ថិតក្នុងចំណោមពួកដែលខាតបង់។"},{"id":96,"translation":"ពិតប្រាកដណាស់ ពួកដែលពាក្យបន្ទូលរបស់អល់ឡោះបានកំណត់លើពួកគេ(ថាពួកគេគ្មានជំនឿហើយនោះ) គឺពួកគេនឹងមិនមានជំនឿជាដាច់ខាត។"},{"id":97,"translation":"ហើយបើទោះបីជាសញ្ញាភស្តុតាងទាំងអស់បានមកដល់ពួកគេក៏ដោយ(ក៏ពួកគេគ្មានជំនឿនោះដែរ) រហូតទាល់តែពួកគេបានឃើញទណ្ឌកម្មដ៏ឈឺចាប់(ផ្ទាល់នឹងភ្នែក)។"},{"id":98,"translation":"ហើយគ្មានភូមិស្រុកណាមួយដែលមានជំនឿ ហើយជំនឿនោះផ្តល់ប្រយោជន៍ដល់ពួកគេ(នៅពេលដែលពួកគេឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកហើយនោះ)នោះឡើយ លើកលែងតែក្រុមរបស់ព្យាការីយូនូសប៉ុណ្ណោះ។ នៅពេលពួកគេមានជំនឿហើយនោះ យើងក៏បានដកទណ្ឌកម្មដ៏អាម៉ាស់ក្នុងជីវិតលោកិយចេញពីពួកគេ ហើយបានផ្ដល់ភាពសុខសាន្តដល់ពួកគេរហូតដល់ពេលកំណត់។"},{"id":99,"translation":"ហើយប្រសិនបើព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានចេតនានោះ អ្នកដែលរស់នៅលើផែនដីទាំងអស់ពិតជាមានជំនឿជាមិនខាន។ ដូច្នេះ តើអ្នកអាចបង្ខំមនុស្សលោកឱ្យពួកគេក្លាយជាអ្នកដែលមានជំនឿឬ?"},{"id":100,"translation":"ហើយគ្មានបុគ្គលណាម្នាក់មានជំនឿឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយទ្រង់នឹងដាក់ទណ្ឌកម្មទៅលើពួកដែលមិនគិតពិចារណា។"},{"id":101,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកពិចារណាមើលចុះ ថាតើអ្វីខ្លះដែលមាននៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីនោះ? ប៉ុន្តែសញ្ញាភស្តុតាង និងអ្នកដាស់តឿនព្រមាន(អ្នកនាំសារ)ទាំងឡាយ គឺពុំផ្តល់ជាប្រយោជន៍អ្វីដល់ក្រុមដែលគ្មានជំនឿឡើយ។"},{"id":102,"translation":"ដូច្នេះ តើពួកទាំងនោះមិនរង់ចាំអ្វីក្រៅពី(ក្ដីវិនាស)ដូចបណ្តាថ្ងៃ(វិនាស)របស់ពួកជំនាន់មុនពួកគេនោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។"},{"id":103,"translation":"ក្រោយមក យើងនឹងជួយសង្គ្រោះបណ្ដាអ្នកនាំសាររបស់យើង និងអ្នកទាំងឡាយដែលមានជំនឿ។ ក៏ដូច្នោះដែរ ជាក្តីសប្បុរសអំពីយើង គឺយើងជួយសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ។"},{"id":104,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានភាពមន្ទិលសង្ស័យចំពោះសាសនារបស់ខ្ញុំនោះ ជាការពិតណាស់ ខ្ញុំមិនគោរពសក្ការៈចំពោះអ្នកណាដែលពួកអ្នកគោរពសក្ការៈចំពោះពួកវា(ព្រះនានា)ក្រៅពីអល់ឡោះនោះឡើយ។ ក៏ប៉ុន្តែ ខ្ញុំគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់)ដែលជាអ្នកដកយកជីវិតរបស់ពួកអ្នក។ ហើយគេ(អល់ឡោះ)បានប្រើខ្ញុំឲ្យស្ថិតក្នុងចំណោមអ្នកដែលមានជំនឿ។"},{"id":105,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ឲ្យខ្ជាប់នូវសាសនាដ៏ត្រឹមត្រូវ(សាសនាឥស្លាម)។ ហើយអ្នកមិនត្រូវក្លាយជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។"},{"id":106,"translation":"ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនត្រូវបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្ដល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកនោះឡើយ។ តែប្រសិនបើអ្នកធ្វើដូច្នោះ ពិតប្រាកដណាស់ អ្នកពិតជាស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។"},{"id":107,"translation":"ហើយប្រសិនបើអល់ឡោះឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទទួលរងនូវគ្រោះណាមួយនោះ គឺគ្មានអ្នកដែលអាចដកយកគ្រោះនោះចេញ(ពីអ្នក)ក្រៅពីទ្រង់នោះឡើយ។ ហើយប្រសិនបើទ្រង់មានចេតនាផ្ដល់ឱ្យអ្នកនូវប្រការល្អវិញនោះ ក៏គ្មាននរណាដែលអាចរារាំងនូវការប្រោសប្រទានរបស់ទ្រង់បាននោះដែរ។ ទ្រង់ផ្តល់វាទៅឱ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":108,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ សេចក្តីពិត(គម្ពីរគួរអាន)ពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ ដូច្នេះ ជនណាដែលទទួលបានការចង្អុលបង្ហាញ តាមពិត(ផលនៃ)ការចង្អុលបង្ហាញនោះ គឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយប្រសិនបើជនណាបានវង្វេងវិញនោះ តាមពិត(គ្រោះថ្នាក់នៃ)ភាពវង្វេងនោះ គឺនឹងធ្លាក់ទៅលើខ្លួនគេវិញ(ដូចគ្នា)។ ហើយខ្ញុំមិនមែនជាអ្នកទទួលខុសត្រូវចំពោះពួកអ្នកនោះឡើយ។"},{"id":109,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើរតាមអ្វីដែលគេបានផ្ដល់វ៉ាហ៊ីមកកាន់អ្នក ហើយចូរអ្នកអត់ធ្មត់ចុះ រហូតដល់អល់ឡោះទ្រង់កាត់សេចក្ដី។ ហើយទ្រង់ជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត"}]},{"id":11,"verses":[{"id":1,"translation":"អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (នេះគឺជា)គម្ពីរមួយដែលបណ្តាវាក្យខណ្ឌទាំងឡាយរបស់វាមានភាពសុក្រឹតឥតខ្ចោះ។ បន្ទាប់មក គេបានបកស្រាយបញ្ជាក់(នូវបញ្ហាផ្សេងៗនៅក្នុងវា)ដែលមកពីព្រះជាម្ចាស់ដ៏មហាគតិបណ្ឌិត មហាដឹងបំផុត។"},{"id":2,"translation":"ដើម្បីកុំឲ្យពួកអ្នកគោរពសក្ការៈ(ចំពោះអ្នកផ្សេង)ក្រៅពីអល់ឡោះជាម្ចាស់ឡើយ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿនព្រមាន និងជាអ្នកផ្ដល់ដំណឹងរីករាយមកពីទ្រង់ដល់ពួកអ្នក។"},{"id":3,"translation":"ហើយចូរអ្នក(ឱមនុស្សលោកទាំងឡាយ)សុំការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកសារភាពកំហុសទៅចំពោះទ្រង់ នោះទ្រង់នឹងផ្ដល់ឱ្យពួកអ្នកនូវភាពសុខសាន្ត(ក្នុងជីវិតលោកិយ) រហូតដល់ពេលវេលាដែលត្រូវបានកំណត់(ស្លាប់)។ ហើយទ្រង់នឹងប្រទានឱ្យរាល់អ្នកដែលមានភាពខ្ពង់ខ្ពស់(ក្នុងការគោរពប្រតិបត្តិចំពោះទ្រង់)នូវភាពខ្ពង់ខ្ពស់(ផលបុណ្យ)របស់គេ។ តែប្រសិនបើពួកអ្នកងាកចេញវិញនោះ ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកទទួលរងនូវទណ្ឌកម្មនាថ្ងៃដ៏ធំធេង(ថ្ងៃបរលោក)។"},{"id":4,"translation":"កន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នា គឺទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":5,"translation":"តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន)បានលាក់បាំង(ភាពគ្មានជំនឿ)នៅក្នុងចិត្តរបស់ពួកគេដោយគិតស្មានថា ពួកគេអាចលាក់បាំងពីទ្រង់បាន។ តើពុំមែនទេឬ ខណៈពេលពួកគេគ្របក្បាលរបស់ពួកគេនឹងសម្លៀកបំពាក់របស់ពួកគេនោះ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។"},{"id":6,"translation":"ហើយរាល់សត្វលោកដែលរស់នៅលើភពផែនដីនេះ គឺសុទ្ធតែត្រូវបានអល់ឡោះទ្រង់ផ្តល់លាភសក្ការៈដល់ពួកវាទាំងអស់។ ហើយទ្រង់ដឹងបំផុតនូវកន្លែងស្នាក់នៅរបស់វា និងកន្លែងដែលវាត្រូវស្លាប់។ ហើយរាល់ប្រការទាំងនោះ គឺមាននៅក្នុងគម្ពីរ(កំណត់ត្រា)យ៉ាងច្បាស់លាស់។"},{"id":7,"translation":"ហើយទ្រង់គឺជាអ្នកដែលបានបង្កើមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ។ ហើយអារ៉ស្ហរបស់ទ្រង់ គឺនៅពីលើទឹក ដើម្បីទ្រង់នឹងសាកល្បងពួកអ្នក(ឱមនុស្សលោក) ថាតើនរណាម្នាក់ក្នុងចំណោមពួកអ្នកដែលសាងអំពើល្អជាងគេ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតណាស់ពួកអ្នកនឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញក្រោយពេលស្លាប់នោះ ប្រាកដជាពួកដែលគ្មានជំនឿនឹងនិយាយថា៖ (គម្ពីរគួរអាន)នេះគឺគ្មានអ្វីក្រៅពីមន្តអាគមដ៏ច្បាស់លាស់នោះឡើយ។"},{"id":8,"translation":"ហើយប្រសិនបើយើងពន្យារពេលដាក់ទណ្ឌកម្មពួកគេ រហូតដល់ពេលកំណត់មួយនោះ ប្រាកដជាពួកគេនឹងនិយាយ(ក្នុងន័យចំអក)ថា៖ តើអ្វីទៅដែលរារាំងវា(មិនឲ្យកើតឡើង)នោះ? តើមិនមែនទេឬ នៅថ្ងៃដែលវា(ទណ្ឌកម្ម)មកដល់ពួកគេនោះ គឺគ្មាននរណាម្នាក់អាចបង្វែរវាចេញពីពួកគេបានឡើយ។ ហើយទណ្ឌកម្មដែលពួកគេធ្លាប់សើចចំអកចំពោះវានោះ បានហ៊ុមព័ទ្ធពួកគេ។"},{"id":9,"translation":"ហើយប្រសិនបើយើងឱ្យមនុស្សលោកភ្លក់នូវភាពសុខសាន្តអំពីយើង ក្រោយមក យើងដកយកវាចេញពីពួកគេវិញនោះ នោះពួកគេនឹងមានការអស់សង្ឃឹម និងរមិលគុណជាខ្លាំង។"},{"id":10,"translation":"តែប្រសិនបើយើងបានឱ្យពួកគេភ្លក់នូវឧបការគុណដ៏ទូលំទូលាយ ក្រោយពីពួកគេទទួលរងនូវទុក្ខលំបាកនោះ ពួកគេប្រាកដជានឹងនិយាយថា៖ ប្រការអាក្រក់ទាំងឡាយបានឃ្លាតចេញអំពីខ្ញុំហើយ។ ពិតប្រាកដណាស់ រូបគេ គឺមានភាពសប្បាយរីករាយ និងក្រអឺតក្រទមបំផុត។"},{"id":11,"translation":"លើកលែងតែបណ្តាអ្នកដែលអត់ធ្មត់ និងបានសាងនូវទង្វើកុសលប៉ុណ្ណោះ។ អ្នកទាំងនោះ ពួកគេនឹងទទួលបានការអភ័យទោស និងផលបុណ្យដ៏ធំធេងបំផុត។"},{"id":12,"translation":"ដូច្នេះ ប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងបោះបង់ចោលនូវការផ្សព្វផ្សាយបទបញ្ជាមួយចំនួនដែលគេ(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់អ្នក ហើយទ្រូងរបស់អ្នកមានភាពចង្អៀតចង្អល់(ក្នុងការផ្សព្វផ្សាយវា) ដោយខ្លាចក្រែងពួកគេនិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះកំណប់ទ្រព្យមកឱ្យគាត់(ព្យាការីមូហាំម៉ាត់) ឬនាំម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយគាត់? តាមពិត រូបអ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមាន(ពួកគេ)ប៉ុណ្ណោះ។ ហើយអល់ឡោះជាអ្នកគាំពារលើរាល់អ្វីៗទាំងអស់។"},{"id":13,"translation":"ឬមួយពួកគេ(ពួកមុស្ហរីគីន)នឹងនិយាយថា៖ គាត់(ព្យាការីមូហាំម៉ាត់)បានប្រឌិតនូវគម្ពីរគួរអាននេះឡើង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកនាំយកដប់ជំពូកដែលដូចនឹងវាដែលពួកអ្នកចោទថា វាត្រូវបានគេប្រឌិតឡើងនេះមក ហើយចូរពួកអ្នកកោះហៅអ្នកណាដែលពួកអ្នកអាចហៅមកបានក្រៅពីអល់ឡោះ(ដើម្បីជួយពួកអ្នក) ប្រសិនបើពួកអ្នក ជាអ្នកដែលទៀងត្រង់មែននោះ។"},{"id":14,"translation":"តែប្រសិនបើពួកគេមិនអាចឆ្លើយតបចំពោះពួកអ្នក(ឱអ្នកដែលមានជំនឿ)បានទេនោះ ចូរពួកអ្នកដឹងចុះថា៖ តាមពិត គេបានបញ្ចុះវា(គម្ពីរគួរអាន)មកដោយចំណេះដឹងរបស់អល់ឡោះ។ ហើយពិតណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ដូច្នេះ តើពួកអ្នកនឹងប្រគល់ខ្លួនចំពោះទ្រង់(ក្លាយខ្លួនជាអ្នកមូស្លីម)ដែរឬទេ?"},{"id":15,"translation":"ជនណាដែលប្រាថ្នាចង់បានជីវិតរស់នៅក្នុងលោកិយ និងភាពស្រស់បំព្រងរបស់វា នោះយើងនឹងប្រទានឱ្យពួកគេនូវផលបុណ្យនៃទង្វើរបស់ពួកគេ(ក្នុងលោកិយនេះ)យ៉ាងពេញលេញ ដោយពួកគេមិនត្រូវបានគេបំបាត់ឡើយ។"},{"id":16,"translation":"ពួកទាំងនោះ សម្រាប់ពួកគេនៅថ្ងៃបរលោកគឺគ្មានអ្វីក្រៅពីភ្លើងនរកឡើយ ហើយផលនៃអ្វីដែលគេបានសាងបានរលាយសាបសូន្យអំពីពួកគេ ហើយទង្វើ(កុសល)ដែលពួកគេបានប្រព្រឹត្តត្រូវក្លាយជាអសារបង់។"},{"id":17,"translation":"តើអ្នកដែលស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់គេ(ព្យាការីមូហាំម៉ាត់) ហើយមានសាក្សីម្នាក់ពីទ្រង់(ម៉ាឡាអ៊ីកាត់ជីព្រីល)បានសូត្រវា ព្រមទាំងមានពីមុនវាផងដែរនូវគម្ពីររបស់ព្យាការីមូសា(គម្ពីរតាវរ៉ត) ដែលជាប្រមុខដឹកនាំ និងជាក្តីអាណិតស្រលាញ់ផងនោះ(ដូចគ្នានឹងពួកដែលប្រាថ្នាចង់បានជីវិតរស់នៅក្នុងលោកិយដែលនឹងសាបសូន្យឬ?) អ្នកទាំងនោះ ពួកគេមានជំនឿនឹងវា(គម្ពីរគួរអាន)។ ហើយជនណាដែលគ្មានជំនឿនឹងវា(គម្ពីរគួរអាន)ក្នុងចំណោមក្រុមទាំងឡាយនោះ ពិតណាស់ ឋាននរកគឺជាកន្លែងសន្យាសម្រាប់គេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះវាឱ្យសោះ។ ពិតប្រាកដណាស់ វាជាសេចក្តីពិតពីព្រះជាម្ចាស់របស់អ្នក។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនមានជំនឿឡើយ។"},{"id":18,"translation":"ហើយគ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់ឡើយ។ ពួកទាំងនោះ នឹងត្រូវគេយកទៅបង្ហាញនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ(នៅថ្ងៃបរលោក)។ ហើយមានសាក្សីជាច្រើនបាននិយាយថា៖ ពួកទាំងនោះ គឺជាពួកដែលបានភូតកុហកទៅលើព្រះជាម្ចាស់របស់ពួកគេ។ តើពុំមែនទេឬ បណ្តាសារបស់អល់ឡោះ គឺធ្លាក់ទៅលើពួកដែលបំពាន?"},{"id":19,"translation":"គឺពួកដែលរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ និងចង់ឱ្យមាគ៌ានោះមានភាពវៀចវេរ ហើយពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។"},{"id":20,"translation":"ពួកទាំងនោះ ពួកគេគ្មានលទ្ធភាពរត់គេច(ពីទណ្ឌកម្មអល់ឡោះ)នៅលើផែនដីបានឡើយ ហើយពួកគេក៏គ្មានអ្នកគាំពារណាក្រៅពីអល់ឡោះនោះដែរ។ គេនឹងបន្ថែមទណ្ឌកម្មទ្វេដងទៅលើពួកគេ(នាថ្ងៃបរលោក)។ ពួកគេគ្មានលទ្ធភាពស្តាប់ឮ ហើយក៏គ្មានលទ្ធភាពមើលឃើញ(អ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ)ឡើយ។"},{"id":21,"translation":"ពួកទាំងនោះហើយគឺជាពួកដែលខាតបង់ខ្លួនឯង។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើងនោះ បានបាត់បង់ពីពួកគេ។"},{"id":22,"translation":"ជាការពិត នៅថ្ងៃបរលោក ពួកគេគឺជាពួកដែលខាតបង់យ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":23,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ហើយពួកគេបន្ទាបខ្លួនទៅចំពោះព្រះជាម្ចាស់របស់ពួកគេនោះ អ្នកទាំងនោះហើយគឺជាអ្នកឋានសួគ៌។ ពួកគេនឹងស្ថិតនៅក្នុងវាជាអមតៈ។"},{"id":24,"translation":"ការប្រៀបធៀបរវាងក្រុមទាំងពីរនេះ គឺប្រៀបដូចជាមនុស្សពិការភ្នែក ហើយថ្លង់ និងអ្នកមើលឃើញ ហើយស្តាប់ឮដូច្នោះដែរ។ តើក្រុមទាំងពីរនេះស្មើគ្នាដែរឬទេ? ដូច្នេះ តើពួកអ្នកមិនគិតពិចារណា(យកជាមេរៀន)ទេឬ?"},{"id":25,"translation":"ហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គាត់។ (គាត់បាននិយាយថា៖) ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក។"},{"id":26,"translation":"ពួកអ្នកមិនត្រូវគោរពសក្ការៈ(ចំពោះអ្នកផ្សេង)ក្រៅពីអល់ឡោះឡើយ។ ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកទទួលនូវទណ្ឌកម្មនាថ្ងៃដ៏ឈឺចាប់បំផុត។"},{"id":27,"translation":"ពួកមេដឹកនាំដែលជាពួកប្រឆាំងក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ ពួកយើងមិនបានឃើញអ្នក(មានលក្ខណៈពិសេសអ្វី)ក្រៅពីជាមនុស្សធម្មតាដូចពួកយើងប៉ុណ្ណោះ។ ពួកយើងមិនបានឃើញអ្នកដែលដើរតាមអ្នកនោះ ក្រៅពីមនុស្សដែលទន់ខ្សោយនៃពួកយើងដែលឆាប់ជឿគេ(ដោយគ្មានការពិចារណា)នោះឡើយ ហើយពួកយើងក៏មិនបានឃើញថាអ្នកមានភាពខ្ពង់ខ្ពស់លើសពួកយើងនោះដែរ។ ផ្ទុយទៅវិញ ពួកយើងគិតថា ពួកអ្នកជាពួកដែលភូតកុហក។"},{"id":28,"translation":"គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! តើពួកអ្នកយល់យ៉ាងណា ប្រសិនបើខ្ញុំស្ថិតនៅលើសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណាអំពីទ្រង់ តែគេមិនបានឲ្យពួកអ្នកមើលឃើញវា(ព្រោះតែភាពអវិជ្ជារបស់ពួកអ្នក)នោះ តើខ្ញុំត្រូវបង្ខំពួកអ្នក(ឱ្យមានជំនឿ)ចំពោះវា ទាំងដែលពួកអ្នកមិនពេញចិត្តចំពោះវានោះឬ?"},{"id":29,"translation":"ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនបានស្នើសុំទ្រព្យសម្បត្តិពីពួកអ្នកចំពោះ(ការផ្សព្វផ្សាយ)វានោះឡើយ។ ពិតណាស់ ផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយខ្ញុំក៏មិនមែនជាអ្នកដែលបណ្តេញអ្នកមានជំនឿ(ដែលក្រីក្រ)នោះដែរ។ ជាការពិតណាស់ ពួកគេនឹងជួបព្រះជាម្ចាស់របស់ពួកគេ(នាថ្ងៃបរលោក)។ ប៉ុន្តែខ្ញុំឃើញថា ពួកអ្នកគឺជាក្រុមដែលល្ងង់ខ្លៅ។"},{"id":30,"translation":"ឱក្រុមរបស់ខ្ញុំ! តើអ្នកណាដែលនឹងជួយខ្ញុំឲ្យរួចផុតពី(ទណ្ឌកម្មរបស់)អល់ឡោះ ប្រសិនបើខ្ញុំបណ្ដេញពួកគេ(បណ្តាអ្នកមានជំនឿ)ចេញនោះ? តើពួកអ្នកមិនចេះពិចារណាទេឬ?"},{"id":31,"translation":"ហើយខ្ញុំមិននិយាយទៅកាន់ពួកអ្នកថា៖ ខ្ញុំមានឃ្លាំងទ្រព្យជាច្រើនរបស់អល់ឡោះ ហើយថាខ្ញុំដឹងពីប្រការអាថ៌កំបាំងនោះដែរ។ ខ្ញុំក៏មិនបាននិយាយដែរថា៖ ពិតប្រាកដណាស់ រូបខ្ញុំគឺជាម៉ាឡាអ៊ីកាត់នោះ។ ខ្ញុំក៏មិននិយាយទៅកាន់អ្នក(ក្រីក្រ)ដែលពួកអ្នកមើលងាយពួកគេថា៖ “អល់ឡោះទ្រង់មិនផ្តល់នូវការចង្អុលបង្ហាញដល់ពួកគេ” នោះដែរ។ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ។ ពិតប្រាកដណាស់ ប្រសិនបើខ្ញុំនិយាយដូច្នេះមែននោះ គឺរូបខ្ញុំពិតជាស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។"},{"id":32,"translation":"ពួកគេបាននិយាយថា៖ ឱនួហ! ពិតប្រាកដណាស់ អ្នកបានប្រកែកគ្នាជាមួយពួកយើង និងបានប្រកែកជាមួយពួកយើងនេះច្រើនលើកមកហើយ។ ហេតុនេះ ចូរអ្នកនាំមកកាន់ពួកយើងនូវអ្វី(ទណ្ឌកម្ម)ដែលអ្នកបានសន្យានឹងពួកយើងនោះមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ។"},{"id":33,"translation":"គាត់បានតបវិញថា៖ តាមពិត គឺមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលអាចនាំវា(ទណ្ឌកម្ម)មកកាន់ពួកអ្នកនោះ ប្រសិនបើទ្រង់មានចេតនា។ ហើយពួកអ្នកគ្មានលទ្ធភាពអាចគេចផុត(ពីវា)បានឡើយ។"},{"id":34,"translation":"ហើយដំបូន្មានរបស់ខ្ញុំមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះឡើយទោះបីជាខ្ញុំចង់ផ្តល់ដំបូន្មានដល់ពួកអ្នកក៏ដោយ ប្រសិនបើអល់ឡោះមានបំណងឲ្យពួកអ្នកវង្វេងហើយនោះ។ ទ្រង់គឺជាព្រះជាម្ចាស់របស់ពួកអ្នក។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។"},{"id":35,"translation":"ឬមួយពួកគេនិយាយថា៖ គាត់(ព្យាការីនួហ)បានប្រឌិតកុហកទៅលើអល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើខ្ញុំប្រឌិតវាមែននោះ រូបខ្ញុំតែម្នាក់គត់ដែលជាអ្នកទទួលខុសត្រូវចំពោះបាបកម្មរបស់ខ្ញុំនោះ។ ហើយខ្ញុំមិនពាក់ព័ន្ធនឹងបាបកម្មដែលពួកអ្នកបានប្រព្រឹត្តនោះឡើយ។"},{"id":36,"translation":"ហើយគេ(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហថា៖ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់នៃក្រុមរបស់អ្នក(ឱព្យាការីនួហ)មានជំនឿទៀតនោះទេ ក្រៅតែពីអ្នកដែលមានជំនឿរួចប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នក(ឱព្យាការីនួហ)កុំកើតទុក្ខដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្តឱ្យសោះ។"},{"id":37,"translation":"ហើយចូរអ្នកធ្វើសំពៅមួយក្រោមការត្រួតពិនិត្យរបស់យើង និងតាមរយៈវ៉ាហ៊ីពីយើង។ ហើយអ្នកមិនត្រូវសុំពីយើងឱ្យពន្យារពេលដល់ពួកដែលបំពាននោះឡើយ។ ពិតណាស់ ពួកគេគឺជាពួកដែលត្រូវគេពន្លិចឲ្យលិចលង់(ដោយចៀសមិនផុតឡើយ)។"},{"id":38,"translation":"ហើយគាត់ក៏បាន(ចាប់ផ្តើម)ធ្វើសំពៅ។ រាល់ពេលដែលពួកមេដឹកនាំនៃក្រុមរបស់គាត់បានដើរឆ្លងកាត់ ពួកគេតែងសើចចំអកឱ្យគាត់។ គាត់ក៏បានតបវិញថា៖ ប្រសិនបើពួកអ្នកសើចចំអកឱ្យយើង(នាថ្ងៃនេះ) ពិតប្រាកដណាស់ យើងនឹងសើចចំអកឱ្យពួកអ្នកវិញដូចអ្វីដែលពួកអ្នកសើចចំអកឲ្យយើងជាមិនខាន។"},{"id":39,"translation":"ហើយពួកអ្នកប្រាកដជានឹងដឹងថា តើអ្នកណាដែលទណ្ឌកម្មនឹងធ្លាក់ទៅលើរូបគេដែលធ្វើឱ្យរូបគេអាម៉ាស់ ហើយនិងត្រូវទទួលនូវទណ្ឌកម្មជានិរន្តរ៍នោះ។"},{"id":40,"translation":"លុះពេលដែលបទបញ្ជារបស់យើង(អល់ឡោះ)បានមកដល់ ហើយទឹកបានផុសចេញយ៉ាងច្រើនពីក្នុងដី យើងក៏បានមានបន្ទូល(ទៅកាន់ព្យាការីនួហ)ថា៖ ចូរអ្នកនាំយកសត្វគ្រប់ប្រភេទមួយគូៗ(ញី ឈ្មោល)ផ្ទុកនៅលើសំពៅនេះ ហើយនិងក្រុមគ្រួសាររបស់អ្នកផងដែរ លើកលែងតែអ្នកណាដែលគេបានសម្រេចរួចមកហើយ(ថារូបគេនឹងត្រូវលិចលង់ក្នុងទឹកជំនន់) និងត្រូវដឹកអ្នកដែលមានជំនឿផងដែរ។ ហើយគ្មានអ្នកដែលមានជំនឿជាមួយគាត់ឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។"},{"id":41,"translation":"ហើយគាត់(ព្យាការីនួហ)បាននិយាយថា៖ ចូរពួកអ្នកឡើងជិះលើសំពៅនេះក្នុងព្រះនាមអល់ឡោះដែលឱ្យសំពៅនេះធ្វើដំណើរ និងធ្វើឲ្យវាឈប់។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":42,"translation":"ហើយសំពៅបានដឹកពួកគេធ្វើដំណើរឆ្លងកាត់រលកធំៗប្រៀបដូចភ្នំ។ ហើយព្យាការីនួហបានស្រែកហៅកូនប្រុសរបស់គាត់(ដែលជាអ្នកគ្មានជំនឿ)ដែលស្ថិតនៅកន្លែងមួយ(ដាច់ពីក្រុមអ្នកមានជំនឿ)ថា៖ ឱកូនសម្លាញ់! ចូរកូនឡើងជិះ(លើសំពៅ)ជាមួយពួកយើងមក ហើយចូរកូនកុំស្ថិតក្នុងចំណោមពួកដែលគ្មានជំនឿឱ្យសោះ។"},{"id":43,"translation":"គេបានតបថា៖ ខ្ញុំនឹងទៅជ្រកនៅលើភ្នំដែលអាចការពារខ្ញុំអំពីទឹក(ជំនន់)។ គាត់ក៏តបវិញថា៖ នៅថ្ងៃនេះ គ្មានអ្នកដែលអាចរារាំងពីបទបញ្ជារបស់អល់ឡោះបានឡើយ លើកលែងតែជនណាដែលទ្រង់អាណិតស្រលាញ់(ចំពោះគេ)ប៉ុណ្ណោះ។ ហើយទឹករលកបានបំបែករវាងគេទាំងពីរនាក់(ឪពុក និងកូន)។ ដូចនេះ រូបគេក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេធ្វើឲ្យលិចលង់(ក្នុងទឹកជំនន់)។"},{"id":44,"translation":"(ក្រោយពីទឹកជំនន់បានបញ្ចប់) ទ្រង់បានមានបន្ទូលថា៖ ឱដី! ចូរឯងលេបទឹករបស់ឯងទៅវិញចុះ។ ឱមេឃ! ចូរឯងបញ្ឈប់ការបញ្ចុះទឹកភ្លៀងមកទៀតចុះ។ ពេលនោះ ទឹកក៏បានស្រកទៅវិញអស់។ ហើយបទបញ្ជា(របស់អល់ឡោះ)ក៏ត្រូវបានសម្រេច ហើយសំពៅនោះក៏បានចតនៅលើភ្នំ”ជូទី”។ ហើយមានគេនិយាយថា៖ វិនាសអន្តរាយចុះចំពោះក្រុមដែលបំពាន។"},{"id":45,"translation":"ហើយព្យាការីនួហក៏បានស្រែកបួងសួងទៅកាន់ព្រះជាម្ចាស់របស់គាត់ ដោយគាត់បានពោលថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ កូនប្រុសរបស់ខ្ញុំក៏ជាក្រុមគ្រួសាររបស់ខ្ញុំដែរ ហើយពិតប្រាកដណាស់ ការសន្យាររបស់ព្រះអង្គ គឺជាការពិត។ ហើយព្រះអង្គគឺជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌បំផុត។"},{"id":46,"translation":"ទ្រង់បានតបថា៖ ឱនួហ! ពិតណាស់ រូបគេមិនមែនស្ថិតក្នុងក្រុមគ្រួសាររបស់អ្នកឡើយ ព្រោះថា ទង្វើរបស់គេពុំមែនជាទង្វើកុសលឡើយ។ ហេតុនេះ ចូរអ្នកកុំសុំពីយើងនូវអ្វីដែលអ្នកមិនមានចំណេះដឹងអំពីវាឱ្យសោះ។ ពិតប្រាកដណាស់ យើងសូមដាស់តឿនអ្នក ខ្លាចក្រែងអ្នកស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ។"},{"id":47,"translation":"ព្យាការីនួហបានពោលថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតណាស់ ខ្ញុំសូមការបញ្ចៀសពីព្រះអង្គអំពីការដែលរូបខ្ញុំសុំពីព្រះអង្គនូវអ្វីដែលខ្ញុំគ្មានចំណេះដឹងអំពីវា។ ប្រសិនបើព្រះអង្គមិនអភ័យទោសដល់រូបខ្ញុំ និងមិនមានក្តីមេត្តាករុណាចំពោះរូបខ្ញុំទេនោះ រូបខ្ញុំប្រាកដជាស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។"},{"id":48,"translation":"ទ្រង់បានមានបន្ទូលថា៖ ឱនួហ! ចូរអ្នកចុះទៅកាន់ដីដោយសុខសុវត្ថិភាពអំពីយើង ព្រមទាំងពរជ័យដែលកើតមានទៅលើអ្នក និងទៅលើប្រជាជាតិដែលនៅជាមួយអ្នក។ ហើយចំពោះប្រជាជាតិជាច្រើនទៀត(ដែលជាពួកគ្មានជំនឿ)នោះ យើងនឹងផ្តល់ឲ្យពួកគេនូវការសោយសុខ(ក្នុងជីវិតលោកិយនេះ)។ ក្រោយមក ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតពីយើង(នាថ្ងៃបរលោក)។"},{"id":49,"translation":"ទាំងនេះ គឺស្ថិតក្នុងចំណោមដំណឹងអាថ៌កំបាំងដែលយើងបានផ្តល់វាជាវ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ រូបអ្នក និងក្រុមរបស់អ្នកមិនធ្លាប់បានដឹងអំពីវាពីមុនមកនោះឡើយ។ ហេតុនេះ ចូរអ្នកអត់ធ្មត់ចុះ។ ជាការពិតណាស់ លទ្ធផលចុងក្រោយ(ដ៏ល្អប្រពៃ) គឺសម្រាប់បណ្តាអ្នកដែលកោតខ្លាចអល់ឡោះ។"},{"id":50,"translation":"ហើយ(យើងបានបញ្ជូន)ទៅកាន់ក្រុមអាទនូវព្យាការីហ៊ូទដែលជាបងប្អូនរបស់ពួកគេ។ គាត់(ព្យាការីហ៊ូទ)បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គឺគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ពួកអ្នកគ្មានអ្វីក្រៅពីជាអ្នកដែលប្រឌិតភូតកុហកនោះទេ។"},{"id":51,"translation":"ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនបានសុំពីពួកអ្នកនូវកម្រៃចំពោះ(ការផ្សព្វផ្សាយ)វានោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺនៅលើ(ព្រះជាម្ចាស់)អ្នកដែលបានបង្កើតរូបខ្ញុំប៉ុណ្ណោះ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?"},{"id":52,"translation":"ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកសុំការភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នកចុះ។ ក្រោយមក ចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ នោះទ្រង់នឹងបញ្ចុះទឹកភ្លៀងយ៉ាងច្រើនមកលើពួកអ្នក ហើយទ្រង់នឹងបន្ថែមដល់ពួកអ្នកនូវភាពខ្លាំងក្លាទៅលើភាពខ្លាំងក្លារបស់ពួកអ្នកថែមទៀត។ ហើយពួកអ្នកមិនត្រូវបែរចេញ(ពីអ្វីដែលខ្ញុំអំពាវនាវពួកអ្នក)ក្នុងនាមជាពួកដែលប្រព្រឹត្តល្មើសនោះឡើយ។"},{"id":53,"translation":"ពួកគេបានតបវិញថា៖ ឱហ៊ូទ! អ្នកមិនបាននាំមកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ណាមួយមកកាន់ពួកយើងឡើយ។ ពួកយើងមិនមែនជាអ្នកបោះបង់(ការគោរពសក្ការៈ)ព្រះនានារបស់ពួកយើងដោយសា្តប់តាមសម្តីរបស់អ្នកនោះឡើយ ហើយពួកយើងក៏មិនមែនជាអ្នកដែលមានជំនឿលើអ្នកនោះដែរ។"},{"id":54,"translation":"ពួកយើងមិននិយាយអ្វីក្រៅពីការនិយាយថា៖ ព្រះមួយចំនួនរបស់ពួកយើងបានធ្វើឱ្យអ្នកក្លាយជាមនុស្សវិកលចរិតនោះឡើយ។ គាត់ក៏បានតបវិញថា៖ ពិតប្រាកដណាស់ ខ្ញុំសូមយកអល់ឡោះធ្វើជាសាក្សី ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា៖ ជាការពិតណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិក"},{"id":55,"translation":"ក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចូរពួកអ្នកទាំងអស់គ្នារៀបចំល្បិចកលប្រឆាំងនឹងខ្ញុំចុះ។ ក្រោយមក ចូរពួកអ្នកកុំពន្យារពេលដល់ខ្ញុំឱ្យសោះ។"},{"id":56,"translation":"ពិតប្រាកដណាស់ ខ្ញុំបានប្រគល់ការទុកចិត្តទៅលើអល់ឡោះជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ រាល់សត្វលោកទាំងអស់(នៅលើផែនដីនេះ) គឺសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំ គឺស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។"},{"id":57,"translation":"តែប្រសិនបើពួកអ្នកងាកចេញ(មិនទទួលយក)វិញនោះ ពិតប្រាកដណាស់ ខ្ញុំបានផ្សព្វផ្សាយនូវសារដែលគេផ្តល់មកកាន់ខ្ញុំដល់ពួកអ្នកហើយ។ ហើយព្រះជាម្ចាស់របស់ខ្ញុំនឹងជំនួសក្រុមមួយផ្សេងទៀតក្រៅពីពួកអ្នក។ ពួកអ្នកមិនអាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់ទ្រង់ឡើយ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំជាអ្នកថែរក្សាលើរាល់អ្វីៗទាំងអស់។"},{"id":58,"translation":"ហើយនៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងក៏បានសង្គ្រោះព្យាការីហ៊ូទ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ហើយយើងបានសង្គ្រោះពួកគេពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":59,"translation":"នោះហើយជាក្រុមអាទ។ ពួកគេបានប្រឆាំងនឹងសញ្ញាភស្តុតាងនៃព្រះជាម្ចាស់របស់ពួកគេ និងបានប្រព្រឹត្តល្មើសចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានដើរតាមបទបញ្ជារបស់រាល់ជនទាំងឡាយដែលក្អេងក្អាង ចចេសរឹងរូស(ចំពោះការពិត)។"},{"id":60,"translation":"ហើយពួកគេនឹងទទួលបណ្តាសា(ពីអល់ឡោះ)ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ តើពុំមែនទេឬ ក្រុមអាទបានប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ តើពុំមែនទេឬ ក្តីវិនាសអន្តរាយ គឺធ្លាក់ទៅលើពួកអាទនៃក្រុមរបស់ព្យាការីហ៊ូទ?"},{"id":61,"translation":"ហើយ(យើងបានបញ្ជូន)ទៅកាន់ក្រុមសាមូទនូវព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេ។ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ សម្រាប់ពួកអ្នក គឺគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់បានបង្កើតពួកអ្នកពីដី និងបានឱ្យពួកអ្នករស់នៅលើវាផងដែរ។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពីទ្រង់។ បន្ទាប់មក ចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ចុះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំជាអ្នកដែលនៅជិតបង្កើយ និងជាអ្នកដែលឆ្លើយតប(ចំពោះអ្នកទាំងឡាយដែលបានបួងសួងទៅកាន់ទ្រង់)។"},{"id":62,"translation":"ពួកគេបានតបវិញថា៖ ឱ សឡេះ! ជាការពិតណាស់ រូបអ្នកធ្លាប់ជាបុគ្គលដែលគេសង្ឃឹម (ថានឹងក្លាយជាមេដឹកនាំ)ក្នុងចំណោមពួកអ្នកមុនពេលដែលអ្នកពោលអះអាងបែបនេះ។ តើអ្នកហាមឃាត់ពួកយើងមិនឱ្យគោរពសក្ការៈចំពោះអ្វី(ព្រះនានា)ដែលជីដូនជីតារបស់ពួកយើងធ្លាប់គោរពសក្ការៈនោះឬ? ពិតប្រាកដណាស់ ពួកយើងមានការមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វានោះ។"},{"id":63,"translation":"គាត់បានពោលថា៖ ឱក្រុមរបស់ខ្ញុំ! តើពួកអ្នកយល់យ៉ាងណា ប្រសិនបើខ្ញុំស្ថិតនៅលើសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណាអំពីទ្រង់។ ដូច្នេះ តើនរណាដែលអាចជួយខ្ញុំឲ្យរួចផុតពី(ទណ្ឌកម្មរបស់)អល់ឡោះបាន ប្រសិនបើខ្ញុំប្រឆាំងនឹងទ្រង់នោះ? ពិតប្រាកដណាស់ ពួកអ្នកមិនបានបន្ថែមនូវអ្វីដល់ខ្ញុំក្រៅពីការខាតបង់នោះឡើយ។"},{"id":64,"translation":"ឱក្រុមរបស់ខ្ញុំ! នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាភស្តុតាងមួយសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកបណ្តោយវាឱ្យដើររកចំណីស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឡើយ។ បើមិនដូច្នោះទេ ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មឆាប់ៗនេះជាមិនខាន។"},{"id":65,"translation":"តែពួកគេបានសំឡេះវា(សត្វអូដ្ឋនោះ)។ ពេលនោះ គាត់(ព្យាការីសឡេះ)បាននិយាយថា៖ ចូរពួកអ្នកសោយសុខក្នុងលំនៅឋានរបស់ពួកអ្នករយៈពេលបីថ្ងៃចុះ។ (ក្រោយមក ទណ្ឌកម្មរបស់អល់ឡោះនឹងមកដល់ពួកអ្នកជាមិនខាន)។ នោះជាការសន្យាមួយ(ដែលនឹងកើតឡើងដោយចៀសមិនផុត) ពុំមែនជារឿងកុហកឡើយ។"},{"id":66,"translation":"ហើយនៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងបានសង្គ្រោះព្យាការីសឡេះ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ព្រមទាំង(ឲ្យពួកគេរួចផុត)ពីភាពអាម៉ាស់នាថ្ងៃនោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាខ្លាំងក្លា មហាខ្លាំងពូកែបំផុត។"},{"id":67,"translation":"ហើយសម្រែកដ៏ខ្លាំងមួយបានឆក់យកជីវិតពួកដែលបំពាន(ក្រុមសាមូទ) ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។"},{"id":68,"translation":"ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅទីនោះសោះឡើយ។ តើពុំមែនទេឬ ក្រុមសាមូទបានប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ តើពុំមែនទេឬ ក្តីវិនាសអន្តរាយ គឺធ្លាក់ទៅលើក្រុមសាមូទ?"},{"id":69,"translation":"ហើយជាការពិតណាស់ បណ្តាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានមកដល់ព្យាការីអ៊ីព្រហ៊ីមដោយនាំមកនូវដំណឹងល្អ។ ពួកគេបាននិយាយថា៖ សាឡាម(សូមសន្តិភាពកើតមានដល់អ្នក) ហើយគាត់ក៏តបវិញថា៖ សាឡាម(សូមសន្តិភាពកើតមានដល់អ្នកដូចគ្នាដែរ)។ ក្រោយមក គាត់ក៏បាននាំមកឱ្យពួកគេនូវកូនគោអាំងមួយក្បាល(ដើម្បីទទួលពួកគេ)។"},{"id":70,"translation":"នៅពេលដែលគាត់បានឃើញដៃរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)មិនលូកចាប់សាច់(ដើម្បីទទួលទាន) គាត់បានបដិសេធពួកគេចំពោះទង្វើនេះ ហើយគាត់ក៏មានអារម្មណ៍ភ័យខ្លាចចំពោះពួកគេ។ ពួកគេក៏និយាយថា៖ ចូរអ្នកកុំខ្លាច។ ពួកយើងត្រូវបានគេ(អល់ឡោះ)បញ្ជូនទៅកាន់ក្រុមរបស់ព្យាការីលូត។"},{"id":71,"translation":"ហើយប្រពន្ធរបស់គាត់(នាងសារ៉ោះ)បានឈរស្តាប់នៅទីនោះដោយនាងបានសើចញញឹម។ (ម៉ាឡាអ៊ីកាត់បានបន្តថា៖) ពួកយើងសូមផ្តល់ដំណឹងរីករាយដល់នាងនូវ(កំណើតកូនប្រុសម្នាក់ឈ្មោះ)អ៊ីស្ហាក ហើយបន្ទាប់ពីអ៊ីស្ហាក គឺយ៉ាក់កូប(ជាចៅ)។"},{"id":72,"translation":"នាងបាននិយាយ(ដោយភ្ញាក់ផ្អើល)ថា៖ អស្ចារ្យម្ល៉េះខ្ញុំ! តើឱ្យខ្ញុំមានកូនយ៉ាងដូចម្តេច ខណៈដែលខ្ញុំមានវ័យចំណាស់ ហើយប្តីរបស់ខ្ញុំ(ព្យាការីអ៊ីព្រហ៊ីម)នេះទៀតសោត ក៏មានវ័យចំណាស់ណាស់ហើយដែរនោះ? នេះគឺជារឿងមួយចម្លែកណាស់។"},{"id":73,"translation":"ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថា៖ តើនាងមានការចម្លែកចិត្តចំពោះកិច្ចការរបស់អល់ឡោះឬ? សូមក្តីមេត្តាករុណារបស់អល់ឡោះ និងពរជ័យរបស់ទ្រង់កើតមានដល់ពួកអ្នក ឱក្រុមគ្រួសារ(អ៊ីព្រហ៊ីម)។ ពិតប្រាកដណាស់ ទ្រង់ជាទីកោតសរសើរ មហាថ្កុំថ្កើងបំផុត។"},{"id":74,"translation":"ហើយនៅពេលដែលភាពភ័យខ្លាចបានរសាយចេញពីព្យាការីអ៊ីព្រហ៊ីម ហើយដំណឹងល្អក៏បានមកដល់គាត់(ពីការមានកូនប្រុស និងចៅប្រុស)នោះ គាត់ក៏បានជជែកវែកញែកជាមួយអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់)ពីរឿងក្រុមរបស់ព្យាការីលូត។"},{"id":75,"translation":"ពិតប្រាកដណាស់ ព្យាការីអ៊ីព្រហ៊ីមគឺជាមនុស្សខន្តី ជាអ្នកដែលតែងតែបួងសួង និងជាអ្នកដែលតែងសារភាពកំហុស(ចំពោះអល់ឡោះ)។"},{"id":76,"translation":"(ម៉ាឡាអ៊ីកាត់បានពោលថា៖) ឱព្យាការីអ៊ីព្រហ៊ីម! ចូរអ្នកងាកចេញពីរឿងនេះចុះ(បោះបង់ការជជែកដេញដោល)។ ជាការពិតណាស់ បទបញ្ជានៃព្រះជាម្ចាស់របស់អ្នកពិតជាបានមកដល់ហើយ។ ហើយពិតប្រាកដណាស់ ទណ្ឌកម្មនឹងមកដល់ពួកគេ(ក្រុមរបស់ព្យាការីលូត)ដោយមិនត្រូវបានគេច្រានចោលឡើយ។"},{"id":77,"translation":"ហើយនៅពេលដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់)បានមកដល់ព្យាការីលូត(ក្នុងរូបភាពជាមនុស្សប្រុស) វត្តមានរបស់ពួកគេធ្វើឲ្យគាត់មានការព្រួយបារម្ភ និងមានភាពតានតឹង(ក្នុងចិត្ត)យ៉ាងខ្លាំង។ ហើយគាត់ក៏បាននិយាយថា៖ ថ្ងៃនេះ គឺជាថ្ងៃមួយដ៏លំបាកបំផុត។"},{"id":78,"translation":"ហើយក្រុមរបស់គាត់ក៏បានមកជួបគាត់ទាំងប្រញាប់ប្រញាល់ ដោយសារពីមុនមក ពួកគេធ្លាប់បានប្រព្រឹត្តអំពើអាក្រក់(រួមភេទនឹងបុរសដូចគ្នា)។ គាត់បាននិយាយថា៖ ទាំងនេះគឺជាកូនស្រីរបស់ខ្ញុំ។ ពួកនាងមានភាពស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរកុំធ្វើឱ្យខ្ញុំអាម៉ាស់នៅចំពោះមុខភ្ញៀវរបស់ខ្ញុំឱ្យសោះ។ តើក្នុងចំណោមពួកអ្នក(ឱក្រុមរបស់ខ្ញុំ)គ្មានបុរសណាម្នាក់ដែលមានសតិបញ្ញាល្អទេឬ?"},{"id":79,"translation":"ពួកគេបានតបវិញថា៖ ជាការពិតណាស់ អ្នកបានដឹងហើយថា ពួកយើងមិនត្រូវការកូនស្រីរបស់អ្នកនោះទេ ហើយអ្នកក៏បានដឹងដែរថា តើអ្វីទៅដែលពួកយើងត្រូវការនោះ។"},{"id":80,"translation":"គាត់បាននិយាយថា៖ ប្រសិនបើខ្ញុំមានកម្លាំងអាចទប់ទល់នឹងពួកអ្នក ឬក៏មានញាតិមិត្តដែលអាចជួយដល់ខ្ញុំបាននោះ (ខ្ញុំនឹងការពារភ្ញៀវរបស់ខ្ញុំពីពួកអ្នកជាមិនខាន)។"},{"id":81,"translation":"ពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយថា៖ ឱព្យាការីលូត! ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកនាំសារនៃព្រះជាម្ចាស់របស់អ្នក។ ពួកគេមិនអាចប៉ះពាល់ដល់អ្នកនូវប្រការអាក្រក់ណាមួយជាដាច់ខាត។ ដូច្នេះ ចូរអ្នកនាំក្រុមគ្រួសាររបស់អ្នកចាកចេញ(ពីភូមិនេះ)នៅពេលពាក់កណ្តាលយប់ ហើយចូរកុំឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកងាកក្រោយឱ្យសោះ លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះ ពីព្រោះនាងក៏នឹងទទួល(ទណ្ឌកម្ម)ដូចអ្វីដែលពួកគេទទួលរងដែរ។ ជាការពិតណាស់ ពេលសន្យារបស់ពួកគេនោះ គឺនៅពេលទៀបភ្លឺ។ តើពុំមែនទេឬ ពេលទៀបភ្លឺនោះ គឺនៅកៀកបំផុត។"},{"id":82,"translation":"ដូច្នេះ នៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងក៏បានធ្វើឱ្យភូមិស្រុកនោះក្រឡាប់ពីលើចុះក្រោម។ ហើយយើងបានបញ្ចុះភ្លៀងដុំថ្មពីដីឥដ្ឋដែលគេដុតទៅលើភូមិស្រុកនោះជាបន្តបន្ទាប់។"},{"id":83,"translation":"ដោយវាមានសញ្ញាសម្គាល់ពីព្រះជាម្ចាស់របស់អ្នក។ ហើយវាស្ថិតនៅមិនឆ្ងាយពីពួកដែលបំពាន(ពួកគូរ៉ូស្ហ)នោះឡើយ។"},{"id":84,"translation":"ហើយ(យើងបានបញ្ជូន)ទៅកាន់កុលសម្ព័ន្ធម៉ាទយ៉ាន់នូវព្យាការីស៊្ហូអែបដែលជាបងប្អូនរបស់ពួកគេ។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហើយចូរពួកអ្នកកុំកេងបំបាត់ក្នុងការវាល់ និងការថ្លឹងឲ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំសង្កេតឃើញថាពួកអ្នកមានជីវភាពល្អប្រសើរហើយ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលនូវទណ្ឌកម្មនាថ្ងៃដែលគ្មានកន្លែងអាចគេចផុត(ពីវា)បានឡើយ។"},{"id":85,"translation":"ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកបង្គ្រប់នូវការវាល់ និងការថ្លឹងដោយយុត្តិធម៌(គ្រប់ចំនួន)។ ហើយចូរពួកអ្នកកុំកេងប្រវ័ញ្ចមនុស្សលោកនូវកម្មសិទ្ធិរបស់ពួកគេឱ្យសោះ។ ហើយពួកអ្នកក៏មិនត្រូវបង្កវិនាសកម្មលើផែនដីឡើយ។"},{"id":86,"translation":"អ្វីដែលអល់ឡោះបន្សល់ទុក គឺល្អបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។ ហើយខ្ញុំមិនមែនជាអ្នកដែលឃ្លាំមើល(លើទង្វើរបស់)ពួកអ្នកឡើយ។"},{"id":87,"translation":"ពួកគេបាននិយាយថា៖ ឱស៊្ហូអែប! តើការសឡាតរបស់អ្នកបានបញ្ជាអ្នកឲ្យប្រើពួកយើងបោះបង់នូវអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈ ឬក៏បញ្ជាអ្នកឲ្យប្រើពួកយើងមិនឲ្យចាត់ចែងទ្រព្យសម្បត្តិរបស់ពួកយើងតាមអ្វីដែលពួកយើងចង់ឬ? ជាការពិតណាស់ អ្នកគឺជាមនុស្សដែលមានភាពខន្តី និងមានបញ្ញាឈ្លាសវៃម្នាក់។"},{"id":88,"translation":"គាត់បានតបថា៖ ឱក្រុមរបស់ខ្ញុំ! តើពួកអ្នកយល់យ៉ាងណា ប្រសិនបើខ្ញុំស្ថិតនៅលើសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវលាភសក្ការៈដែលល្អប្រពៃនោះ? ខ្ញុំមិនមានបំណងប្រឆាំងនឹងពួកអ្នកចំពោះអ្វីដែលខ្ញុំបានហាមឃាត់ពួកអ្នកនោះឡើយ។ ខ្ញុំគ្រាន់តែមានបំណងកែលម្អ(ពួកអ្នកឱ្យល្អប្រសើរ)តាមលទ្ធភាពរបស់ខ្ញុំប៉ុណ្ណោះ។ ហើយការណែនាំរបស់ខ្ញុំមិនអាចទទួលបានផលឡើយ លើកលែងតែការអនុញ្ញាតពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ចំពោះទ្រង់(តែមួយគត់)ដែលខ្ញុំប្រគល់ការទុកចិត្ត ហើយចំពោះទ្រង់(តែមួយគត់)ដែលខ្ញុំនឹងវិលត្រឡប់(សារភាពកំហុស)។"},{"id":89,"translation":"ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកកុំបង្កនូវភាពជាសត្រូវជាមួយខ្ញុំខ្លាចក្រែងពួកអ្នកទទួលរងដូចអ្វីដែលក្រុមរបស់ព្យាការីនួហ ឬក្រុមរបស់ព្យាការីហ៊ូទ ឬក្រុមរបស់ព្យាការីសឡេះបានទទួលរង។ ចំណែកឯក្រុមរបស់ព្យាការីលូតវិញ គឺនៅមិនឆ្ងាយពីពួកអ្នកនោះឡើយ។"},{"id":90,"translation":"ហើយចូរពួកអ្នកសុំការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នក។ ក្រោយមក ចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ចុះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំដ៏មហាករុណា មហាអាណិតស្រលាញ់បំផុត។"},{"id":91,"translation":"ពួកគេបាននិយាយថា៖ ឱស៊្ហូអែប! ពួកយើងមិនសូវយល់ច្រើនទេចំពោះអ្វីដែលអ្នកនិយាយ តែពួកយើងឃើញថា នៅក្នុងចំណោមពួកយើង អ្នកគឺជាមនុស្សដែលមានភាពទន់ខ្សោយ។ ហើយប្រសិនបើគ្មានសាច់ញាតិរបស់អ្នក(នៅលើសាសនារបស់ពួកយើង)ទេនោះ ពួកយើងនឹងគប់សម្លាប់អ្នកនឹងដុំថ្មជាមិនខាន។ ហើយអ្នកមិនមែនជាអ្នកដែលខ្លាំងក្លាសម្រាប់ពួកយើងឡើយ។"},{"id":92,"translation":"គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! តើសាច់ញាតិរបស់ខ្ញុំមានភាពខ្លាំងក្លាលើពួកអ្នកជាងអល់ឡោះជាម្ចាស់ឬ? ពួកអ្នកយកទ្រង់ដាក់នៅពីក្រោយខ្នងពួកអ្នក។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ត។"},{"id":93,"translation":"ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រកាន់ខ្ជាប់មាគ៌ារបស់ពួកអ្នកចុះ។ ចំណែកខ្ញុំក៏ប្រកាន់ខ្ជាប់(តាមមាគ៌ារបស់ខ្ញុំ)ដែរ។ ពួកអ្នកគង់តែនឹងដឹងថា តើជនណាដែលទណ្ឌកម្មដ៏អាម៉ាស់នឹងមកដល់រូបគេ ហើយតើជនណាដែលជាអ្នកភូតកុហកនោះ។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។"},{"id":94,"translation":"ហើយនៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងបានសង្គ្រោះព្យាការីស្ហ៊ូអែប និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ហើយសម្រែកដ៏ខ្លាំងមួយបានឆក់យកជីវិតពួកដែលបំពាន(ពួកម៉ាទយ៉ាន់) ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។"},{"id":95,"translation":"ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅទីនោះពីមុនមកសោះ។ តើពុំមែនទេ ភាពអន្តរាយ គឺសម្រាប់ពួកម៉ាទយ៉ាន់ ដូចដែលក្រុមសាមូទបានទទួលនូវភាពអន្តរាយដែរ។"},{"id":96,"translation":"ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើង ព្រមទាំងអំណះអំណាងយ៉ាងច្បាស់លាស់"},{"id":97,"translation":"ទៅកាន់ហ្វៀរអោន និងក្រុមមន្ត្រីរបស់គេ។ ពិតប្រាកដណាស់ ពួកមន្ត្រីទាំងនោះបានធ្វើតាមបទបញ្ជារបស់ហ្វៀរអោន។ ហើយបទបញ្ជារបស់ហ្វៀរអោន គឺមិនមានភាពត្រឹមត្រូវឡើយ។"},{"id":98,"translation":"គេ(ហ្វៀរអោន)នឹងនាំមុខក្រុមរបស់គេនាថ្ងៃបរលោក រហូតដល់គេបញ្ចូលពួកគេទាំងអស់គ្នាទៅក្នុងឋាននរក។ ហើយវាជាកន្លែងដ៏អាក្រក់បំផុតសម្រាប់ដែលចូលទៅក្នុងវា។"},{"id":99,"translation":"ហើយបណ្តាសាក៏ធ្លាក់ទៅលើពួកគេផងដែរនៅក្នុងលោកិយនេះ និងនៅថ្ងៃបរលោក។ អ្វីដែលពួកគេទទួលបាន(ទាំងបណ្តាសា និងទណ្ឌកម្ម)នេះ គឺអាក្រក់បំផុត។"},{"id":100,"translation":"ទាំងនោះ គឺជារឿងរ៉ាវនៃភូមិស្រុកមួយចំនួនដែលយើងបាននិទានប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ក្នុងចំណោមស្រុកភូមិទាំងនេះ មានស្រុកភូមិខ្លះបានបន្សល់ទុកស្លាកស្នាម(ដល់អ្នកជំនាន់ក្រោយ) និងខ្លះទៀតមិនបានបន្សល់ទុកស្លាកស្នាមអ្វីឡើយ(បន្ទាប់ពីការបំផ្លាញនោះ)។"},{"id":101,"translation":"ហើយយើងមិនបានបំពានទៅលើពួកគេឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង។ ហើយព្រះនានារបស់ពួកគេដែលពួកគេធ្លាប់គោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ មិនអាចជួយជាប្រយោជន៍អ្វីដល់ពួកគេឡើយនៅពេលដែលបទបញ្ជានៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានមកដល់ហើយនោះ។ ហើយពួកវាក៏មិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីការខាតបង់នោះដែរ។"},{"id":102,"translation":"ក៏ដូច្នោះដែរ ព្រះជាម្ចាស់របស់អ្នកទ្រង់ដាក់ទណ្ឌកម្មទៅលើភូមិស្រុកទាំងឡាយព្រោះតែពួកគេជាអ្នកដែលបំពាន។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ទ្រង់ គឺឈឺចាប់ និងធ្ងន់ធ្ងរបំផុត។"},{"id":103,"translation":"ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់ជនណាដែលខ្លាចទណ្ឌកម្មនាថ្ងៃបរលោក។ នោះគឺជាថ្ងៃដែលមនុស្សទាំងអស់ត្រូវបានគេប្រមូលផ្តុំទៅកាន់ទ្រង់។ ហើយនោះជាថ្ងៃដែលសត្វលោកទាំងអស់មានវត្តមាន។"},{"id":104,"translation":"ហើយយើងមិនពន្យារពេលវា(ថ្ងៃបរលោក) ក្រៅពីពេលដែលត្រូវបានគេកំណត់នោះឡើយ។"},{"id":105,"translation":"ពេលដែលថ្ងៃនោះមកដល់ គ្មានបុគ្គលណាម្នាក់អាចនិយាយបានឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ហើយក្នុងចំណោមពួកគេ គឺមានអ្នកដែលអពមង្គល និងមានអ្នកដែលមានសុភមង្គល(ចូលឋានសួគ៌)។"},{"id":106,"translation":"ចំណែកឯពួកដែលអពមង្គលនោះ ពួកគេនឹងស្ថិតក្នុងឋាននរក។ សម្រាប់ពួកគេនៅក្នុងនោះ ពួកគេដកដង្ហើមចេញចូលខ្លាំងៗទាំងដង្ហក់។"},{"id":107,"translation":"ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដរាបណាមេឃជាច្រើនជាន់និងផែនដី(ថ្ងៃបរលោក)នៅមានវត្តមាន លើកលែងតែអ្វីដែលព្រះជាម្ចាស់របស់អ្នកទ្រង់មានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។"},{"id":108,"translation":"រីឯអ្នកដែលមានសុភមង្គលវិញ ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌ដោយពួកគេស្ថិតនៅទីនោះជាអមតៈ ដរាបណាមេឃជាច្រើនជាន់ និងផែនដី(ថ្ងៃបរលោក)នៅមានវត្តមាន លើកលែងតែអ្វីដែលព្រះជាម្ចាស់របស់អ្នកទ្រង់មានចេតនាប៉ុណ្ណោះ។ ជាការប្រោសប្រទានមួយដែលមិនមានការកាត់ផ្តាច់(ពីពួកគេ)ឡើយ។"},{"id":109,"translation":"ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះអ្វីដែលពួកគេ(មុស្ហរីគីន)ទាំងនោះគោរពសក្ការៈឱ្យសោះ។ ពួកគេគោរពសក្ការៈដូចតែអ្វីដែលជីដូនជីតារបស់ពួកគេបានគោរពសក្ការៈកាលពីមុនប៉ុណ្ណោះ។ ហើយយើងនឹងបំពេញឱ្យពួកគេនូវចំណែករបស់ពួកគេ(អំពីទណ្ឌកម្ម)ដោយពុំមានការខ្វះខាតឡើយ។"},{"id":110,"translation":"ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ ពេលនោះ ពួកគេបែរជាមានការខ្វែងគំនិតគ្នាចំពោះវាទៅវិញ។ ហើយប្រសិនបើគ្មានការកំណត់ពីមុនពីព្រះជាម្ចាស់របស់អ្នកទេនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មពួកគេ(ក្នុងលោកិយនេះ)ជាមិនខានឡើយ។ ហើយពិតណាស់ ពួកគេ គឺស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំងចំពោះវា(គម្ពីរគួរអាន)។"},{"id":111,"translation":"ហើយជាការពិតណាស់ រាល់ក្រុមទាំងនោះ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងបំពេញឱ្យពួកគេនូវ(ការតបស្នងចំពោះ)ទង្វើរបស់ពួកគេ។ ជាការពិតណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។"},{"id":112,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ខ្ជាប់ជានិច្ច(នូវមាគ៌ាដ៏ត្រឹមត្រូវ)ដូចដែលគេបានដាក់បទបញ្ជាចំពោះអ្នក។ ហើយអ្នកដែលបានសារភាពកំហុសជាមួយអ្នក(ក៏ដូចគ្នាដែរ)។ ហើយចូរពួកអ្នកកុំបំពានព្រំដែន(ច្បាប់)ឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":113,"translation":"ហើយចូរពួកអ្នកកុំទោរទន់ទៅរកពួកដែលបំពាន ដែលជាហេតុធ្វើឱ្យពួកអ្នកត្រូវទទួលរងនូវភ្លើងនរកឲ្យសោះ។ ហើយពួកអ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះឡើយ។ បន្ទាប់មក ពួកអ្នកក៏មិនត្រូវបានគេជួយនោះដែរ។"},{"id":114,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រតិបត្តិសឡាតនៅចុងវេលាទាំងពីរនៃពេលថ្ងៃ (ពេលព្រលឹម និងពេលល្ងាច) និងពេលមួយនៃពេលយប់ផងដែរ។ ជាការពិតណាស់ អំពើល្អវានឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយ។ នោះគឺជាការរំឭកមួយសម្រាប់អ្នកដែលនឹករលឹកទាំងឡាយ។"},{"id":115,"translation":"ហើយចូរអ្នកអត់ធ្មត់ចុះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនធ្វើឱ្យផលបុណ្យរបស់អ្នកដែលសាងអំពើល្អបាត់បង់ឡើយ។"},{"id":116,"translation":"ហេតុអ្វីបានជាក្នុងចំណោមប្រជាជាតិជាច្រើនមុនពួកអ្នក គ្មានអ្នកដែលសាងអំពើល្អនៅសេសសល់ដើម្បីហាមឃាត់ពីការបង្កវិនាសកម្មលើផែនដី? (គ្មានសេសសល់ឡើយ) លើកលែងតែមួយចំនួនតូចនៃអ្នកដែលយើងបានសង្គ្រោះក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយពួកដែលបំពានបានដើរតាមអ្វីដែលពួកគេត្រេកត្រអាល(ក្នុងលោកិយ) ហើយគឺជាពួកដែលប្រព្រឹត្តល្មើស។"},{"id":117,"translation":"ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានបំផ្លាញភូមិស្រុកដោយបំពាន ខណៈដែលអ្នកស្រុកភូមិនោះ គឺជាមនុស្សល្អនោះឡើយ។"},{"id":118,"translation":"ហើយប្រសិនបើព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានចេតនា ទ្រង់ពិតជានឹងធ្វើឲ្យពួកគេជាប្រជាជាតិតែមួយជាមិនខាន។ (ប៉ុន្តែទ្រង់ពុំមានចេតនាដូច្នោះឡើយ។) ដូច្នេះ ពួកគេនៅតែបន្តមានការខ្វែងគំនិតគ្នា។"},{"id":119,"translation":"លើកលែងតែជនណាដែលព្រះជាម្ចាស់របស់អ្នកមានក្តីមេត្តាករុណាចំពោះគេប៉ុណ្ណោះ។ ដូច្នោះហើយដែលទ្រង់បង្កើតពួកគេ។ ដូច្នេះ ក្នុងចំណោមពួកគេ មានអ្នកដែលមានសំណាងអាក្រក់ និងអ្នកដែលមានសំណាងល្អ។ ហើយពាក្យបន្ទូលនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានកំណត់រួចជាស្រេចថា៖ ទ្រង់នឹងបំពេញនរកជើហាន់ណាំពីពពួកជិន និងមនុស្សលោកទាំងអស់។"},{"id":120,"translation":"ហើយរាល់រឿងរ៉ាវរបស់បណ្តាអ្នកនាំសារដែលយើងបាននិទានវាប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាំងនោះ គឺដើម្បីពង្រឹងចិត្តរបស់អ្នកឲ្យមានភាពនឹងនរតាមរយៈវា។ ហើយនៅក្នុងជំពូកនេះ គឺបាននាំមកឱ្យអ្នកនូវការពិត និងដំបូន្មាន ព្រមទាំងជាការរំឭកដល់បណ្តាអ្នកដែលមានជំនឿ។"},{"id":121,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលគ្មានជំនឿថា៖ ចូរពួកអ្នកប្រកាន់ខ្ជាប់មាគ៌ារបស់ពួកអ្នកចុះ។ ចំណែកពួកយើងក៏ប្រកាន់ខ្ជាប់(តាមមាគ៌ារបស់ពួកយើង)ដែរ។"},{"id":122,"translation":"ហើយចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នករង់ចាំមើលដូចគ្នាដែរ។"},{"id":123,"translation":"ហើយប្រការអាថ៌កំបាំងទាំងឡាយដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ កិច្ចការទាំងអស់នឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់នៅថ្ងៃបរលោក)។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គោរពសក្ការៈចំពោះទ្រង់ និងប្រគល់ការទុកចិត្តទៅលើទ្រង់ចុះ។ ហើយព្រះជាម្ចាស់របស់អ្នកមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។"}]},{"id":12,"verses":[{"id":1,"translation":"អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនោះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់បំផុត។"},{"id":2,"translation":"ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ សង្ឃឹមថាពួកអ្នក(ឱពួកអារ៉ាប់)នឹងឈ្វេងយល់។"},{"id":3,"translation":"យើងនឹងនិទានប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងមួយដែលល្អជាងគេបំផុតតាមរយៈគម្ពីរគួរអាននេះ ដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក ខណៈដែលមុននឹងគេបញ្ចុះវាមក រូបអ្នកគឺស្ថិតនៅក្នុងចំណោមអ្នកដែលមិនដឹង(អំពីរឿងនេះ)ឡើយ។"},{"id":4,"translation":"ហើយ(ចូរអ្នកនឹកឃើញ) នៅពេលដែលព្យាការីយូសុះបាននិយាយទៅកាន់ឪពុករបស់គាត់ (ព្យាការីយ៉ាក់កូប)ថា៖ ឱលោកឪពុក! ពិតប្រាកដណាស់ ខ្ញុំបានសុបិនឃើញផ្កាយដប់មួយដួង ព្រះអាទិត្យ និងព្រះចន្ទ ដោយខ្ញុំបានឃើញពួកវាក្រាបស៊ូជោតមកចំពោះខ្ញុំ។"},{"id":5,"translation":"គាត់(ឪពុកព្យាការីយូសុះ)បានតបថា៖ ឱកូនសម្លាញ់របស់ពុក! ចូរកូនកុំនិទានពីសុបិនរបស់កូនប្រាប់ដល់បងប្អូនរបស់កូនឱ្យសោះ ដែលជាហេតុធ្វើឱ្យពួកគេរៀបចំឧបាយកលប្រឆាំងនឹងកូន។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់នឹងមនុស្ស។"},{"id":6,"translation":"ហើយដូច្នោះដែរ ព្រះជាម្ចាស់របស់អ្នកទ្រង់ជ្រើសរើសអ្នក(ឱព្យាការីយូសុះ) និងបានបង្រៀនអ្នកឱ្យចេះកាត់សុបិន។ ហើយទ្រង់បានបំពេញឧបការគុណរបស់ទ្រង់ចំពោះអ្នក និងពូជពង្សរបស់ព្យាការីយ៉ាក់កូប ដូចដែលទ្រង់បានបំពេញវាទៅចំពោះជីតាទាំងពីររបស់អ្នក គឺព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្ហាកពីមុនមកដែរ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកមហាដឹង មហាគតិបណ្ឌិត។"},{"id":7,"translation":"ជាការពិតណាស់ ចំពោះ(រឿងរ៉ាវរបស់)ព្យាការីយូសុះ និងបងប្អូនរបស់គាត់ គឺជាមេរៀនមួយសម្រាប់អ្នកទាំងឡាយដែលសួរនាំ(ពីរឿងរ៉ាវរបស់ពួកគេ)។"},{"id":8,"translation":"នៅពេលដែលពួកគេ(បងប្អូនរបស់គាត់)បាននិយាយគ្នាថា៖ ពិតប្រាកដណាស់ យូសុះ និងប្អូនប្រុសបង្កើតរបស់គេ(ពុនយ៉ាមីន) គឺជាទីស្រលាញ់ពេញចិត្តចំពោះឪពុកយើងជាងពួកយើង ទាំងដែលពួកយើងមានគ្នាច្រើនក៏ដោយ។ ជាការពិតណាស់ ឪពុករបស់យើងស្ថិតក្នុងភាពខុសឆ្គង(លម្អៀង)យ៉ាងច្បាស់លាស់។"},{"id":9,"translation":"ចូរពួកអ្នកសម្លាប់យូសុះ ឬយកគេទៅបំបរបង់ចោលនៅកន្លែងឆ្ងាយចុះ នោះឪពុករបស់ពួកអ្នកនឹងងាកមក(ស្រឡាញ់)តែពួកអ្នកវិញ។ ហើយក្រោយពីនោះមក ពួកអ្នកនឹងក្លាយជាក្រុមមួយដែលល្អត្រឹមត្រូវវិញ។"},{"id":10,"translation":"ម្នាក់ក្នុងចំណោមពួកគេបាននិយាយថា៖ ចូរពួកអ្នកកុំសម្លាប់យូសុះ តែពួកអ្នកត្រូវបោះគេចូលទៅក្នុងបាតអណ្តូងវិញ នោះអ្នកដំណើរមួយចំនួន(ដែលឆ្លងកាត់ទីនោះ)នឹងរើសយកគេជាមិនខាន ប្រសិនបើពួកអ្នកចង់ធ្វើដូច្នោះមែននោះ។"},{"id":11,"translation":"(ក្រោយពេលពួកគេបានឯកភាពគ្នារួច) ពួកគេក៏និយាយថា៖ ឱ ឪពុករបស់ពួកយើង! ហេតុអ្វីបានជាពុកមិនទុកចិត្តពួកយើងឲ្យមើលថែយូសុះ? ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកផ្តល់ដំបូន្មានដល់រូបគេ។"},{"id":12,"translation":"សូមពុកបញ្ជូនរូបគេទៅជាមួយពួកយើងនៅថ្ងៃស្អែក ដើម្បីឱ្យគេបានរីករាយ និងការលេងសប្បាយផងចុះ។ ពិតប្រាកដណាស់ ពួកខ្ញុំគឺជាអ្នកមើលថែរក្សារូបគេ។"},{"id":13,"translation":"គាត់(ឪពុករបស់ពួកគេ)បានតបថា៖ ពិតណាស់ យើងមានការព្រួយបារម្ភនៅពេលដែលពួកឯងយកគេទៅជាមួយ ហើយយើងបារម្ភខ្លាចរូបគេត្រូវឆ្កែចចកខាំស៊ី ខណៈដែលពួកឯងធ្វេសប្រហែសចំពោះរូបគេ។"},{"id":14,"translation":"ពួកគេតបថា៖ ប្រសិនបើរូបគេត្រូវឆ្កែចចកខាំស៊ី ខណៈដែលពួកយើងជាក្រុមដែលខ្លាំងក្លានោះ បើដូច្នោះមែន ពួកយើងគឺជាពួកដែលខាតបង់(គ្មានបានការ)នោះឡើយ។"},{"id":15,"translation":"នៅពេលដែលពួកគេបាននាំរូបគេ(ព្យាការីយូសុះ)ទៅជាមួយ ហើយពួកគេបានឯកភាពគ្នាលើការបោះរូបគេទៅក្នុងអណ្តូងហើយនោះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់រូបគេ(ព្យាការីយូសុះ)ថា៖ ពិតប្រាកដណាស់ អ្នកប្រាកដជានឹងប្រាប់ពួកគេពីទង្វើដែលពួកគេធ្វើនេះ(នៅថ្ងៃណាមួយ)ជាមិនខាន ខណៈដែលពួកគេមិនដឹងខ្លួនឡើយ។"},{"id":16,"translation":"ហើយពួកគេបានវិលត្រឡប់មកជួបនឹងឪពុករបស់ពួកគេវិញនៅពេលព្រលប់ ដោយពួកគេបានធ្វើពុតជាយំ។"},{"id":17,"translation":"ពួកគេបាននិយាយថា៖ ឱ ឪពុករបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានរត់ប្រណាំងគ្នាលេង ហើយពួកយើងបានទុកយូសុះនៅជាមួយឥវ៉ាន់របស់ពួកយើង ស្រាប់តែឆ្កែចចកបានមកខាំស៊ីគេ។ ក៏ប៉ុន្តែ (ទោះជាយ៉ាងណា)ពុកមិនជឿពួកយើងឡើយ ទោះបីជាពួកយើង គឺជាអ្នកដែលទៀងត្រង់ក៏ដោយ។"},{"id":18,"translation":"ហើយពួកគេបាននាំមកនូវអាវរបស់ព្យាការីយូសុះដែលប្រឡាក់ទៅដោយឈាមក្លែងក្លាយ។ គាត់ក៏បាននិយាយថា៖ ផ្ទុយទៅវិញ ពួកឯងបាននាំគ្នាប្រឌិតរឿងនេះឡើងដោយខ្លួនឯងប៉ុណ្ណោះ។ ដូចនេះ ការអត់ធ្មត់គឺប្រសើរបំផុត។ ហើយមានតែអល់ឡោះទេដែលត្រូវបានគេសុំឱ្យជួយ(បង្ហាញការពិត)ទៅលើអ្វីដែលពួកអ្នកបានរៀបរាប់នោះ។"},{"id":19,"translation":"ហើយក្បូនអ្នកដំណើរក៏បានមកដល់(កន្លែងអណ្តូង)។ ពេលនោះ ពួកគេក៏បានបញ្ជូនអ្នកដងទឹករបស់ពួកគេ(ឲ្យទៅដងទឹក)។ អ្នកដងទឹកក៏បានទម្លាក់យោងទឹករបស់គេ (ហើយព្យាការីយូសុះក៏បានតោងខ្សែនោះឡើងមក)។ គេក៏ពោលថា៖ អូហ៍ អស្ចារ្យមែន! នេះជាក្មេងប្រុសទេតើ! ហើយពួកគេក៏បានលាក់រូបគេ(ព្យាការីយូសុះ)ទុកជាទំនិញ។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេបានធ្វើ។"},{"id":20,"translation":"ហើយពួកគេបានលក់យូសុះក្នុងតម្លៃមួយដ៏ថោកបំផុត គឺតែប៉ុន្មានទៀរហាំ(លុយអារ៉ាប់ជំនាន់ដើម)ប៉ុណ្ណោះ។ ហើយពួកគេ គឺជាពួកដែលមិនឲ្យតម្លៃចំពោះយូសុះឡើយ។"},{"id":21,"translation":"ហើយបុរសម្នាក់មកពីប្រទេសអេហ្ស៊ីបដែលបានទិញព្យាការីយូសុះនោះបាននិយាយទៅកាន់ភរិយារបស់ខ្លួនថា៖ ចូរនាងរៀបចំកន្លែងស្នាក់នៅសម្រាប់គេឲ្យបានសមរម្យផង សង្ឃឹមថាគេអាចផ្តល់ផលប្រយោជន៍ដល់ពួកយើង ឬក៏ពួកយើងអាចយកគេធ្វើជាកូនចិញ្ចឹមតែម្តងក៏បាន។ ក៏ដូច្នោះដែរ យើង(អល់ឡោះ)បានផ្តល់ឲ្យព្យការីយូសុះគ្រប់គ្រងនៅក្នុងទឹកដី(ប្រទេសអេហ្ស៊ីប)នេះ ហើយយើងបានបង្រៀនគេឲ្យចេះកាត់សុបិន។ អល់ឡោះជាអ្នកដែលមានអានុភាពបំផុតលើកិច្ចការរបស់ទ្រង់។ ក៏ប៉ុន្តែមនុស្សភាគច្រើនមិនដឹងឡើយ។"},{"id":22,"translation":"ហើយនៅពេលដែលគេ(ព្យាការីយូសុះ)ធំពេញវ័យនោះ យើងបានប្រទានដល់គេនូវភាពឈ្លាសវៃ និងចំណេះដឹង។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះបណ្តាអ្នកដែលសាងអំពើល្អ។"},{"id":23,"translation":"ហើយភរិយារបស់អាហ្ស៊ីសបានហៅព្យាការីយូសុះ(យ៉ាងទន់ភ្លន់) ខណៈដែលគាត់ស្ថិតក្នុងផ្ទះរបស់នាងដើម្បីប្រព្រឹត្តនូវទង្វើអសីលធម៌ ហើយនាងបានបិទទ្វារទាំងអស់។ នាងក៏បាននិយាយថា៖ សូមអ្នកមកកាន់ខ្ញុំមក! គាត់ក៏បានពោលថា៖ ខ្ញុំសុំពីអល់ឡោះបញ្ចៀសខ្ញុំ(ពីរឿងនេះ)។ ពិតប្រាកដណាស់ ចៅហ្វាយរបស់ខ្ញុំ(អាហ្ស៊ីស)បានផ្តល់កន្លែងស្នាក់នៅដ៏ប្រសើរដល់ខ្ញុំ។ ហើយពិតប្រាកដណាស់ ពួកដែលបំពាននោះ គឺមិនទទួលជោគជ័យឡើយ។"},{"id":24,"translation":"ពិតប្រាកដណាស់ នាងមានបំណងប្រព្រឹត្តនូវទង្វើអសីលធម៌ចំពោះគាត់ ហើយគាត់ក៏មានបំណងប្រព្រឹត្តទង្វើបែបនេះចំពោះនាងវិញដែរ ប្រសិនបើគាត់មិនបានឃើញសញ្ញាភស្តុតាងនៃព្រះជាម្ចាស់របស់គាត់ទេនោះ។ នោះគឺដើម្បីយើងនឹងបញ្ចៀសរូបគេពីប្រការអាក្រក់ និងទង្វើអសីលធម៌ទាំងឡាយ។ ពិតប្រាកដណាស់ រូបគេគឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដ៏ស្មោះស។"},{"id":25,"translation":"គេទាំងពីរ(ព្យាការីយូសុះ និងភរិយាអាហ្ស៊ីស)បានប្រញាប់ប្រញាប់ទៅរកទ្វារ(ម្នាក់រត់គេច ម្នាក់រារាំង) ហើយនាងក៏បានធ្វើឱ្យអាវរបស់គាត់រហែកពីខាងក្រោយ ហើយគេទាំងពីរក៏បានប្រទះឃើញស្វាមីរបស់នាងឯមាត់ទ្វារ។ នាងបាននិយាយថា៖ គ្មានការតបស្នងអ្វីសម្រាប់អ្នកដែលមានបំណងអាក្រក់មកលើភរិយារបស់អ្នក(ឱអាហ្ស៊ីស) ក្រៅពីការចាប់ដាក់គុក ឬក៏ដាក់ទណ្ឌកម្មដ៏ឈឺចាប់បំផុត(ចំពោះគេ)នោះឡើយ។"},{"id":26,"translation":"ព្យាការីយូសុះក៏បានតបថា៖ តាមពិត នាងទេដែលទាមទារឱ្យខ្ញុំប្រព្រឹត្តទង្វើអសីលធម៌ជាមួយនាងនោះ។ ហើយសាក្សីម្នាក់អំពីគ្រួសាររបស់នាងបានធ្វើសាក្សីថា៖ ប្រសិនបើអាវរបស់គេរហែកពីខាងមុខ នោះនាងជាអ្នកនិយាយពិត ហើយគេគឺស្ថិតក្នុងចំណោមអ្នកដែលនិយាយកុហក។"},{"id":27,"translation":"តែប្រសិនបើអាវរបស់គេរហែកពីខាងក្រោយវិញនោះ នាងគឺជាអ្នកដែលនិយាយកុហក ហើយរូបគេស្ថិតក្នុងចំណោមអ្នកដែលនិយាយពិត។"},{"id":28,"translation":"ហើយនៅពេលដែលគាត់(អាហ្ស៊ីស)បានឃើញអាវរបស់គេរហែកពីខាងក្រោយ គាត់ក៏បាននិយាយថា៖ ពិតណាស់ វាគ្រាន់តែជាល្បិចកលរបស់ពួកនាងប៉ុណ្ណោះ។ ពិតប្រាកដណាស់ ល្បិចកលរបស់ពួកនាង គឺធំធេងបំផុត។"},{"id":29,"translation":"(គាត់បានបន្តថា៖) ឱយូសុះ! សូមអ្នកបំភ្លេចរឿងនេះចោលចុះ។ ហើយចូរនាងសុំការអភ័យទោសចំពោះទោសកំហុសរបស់នាង។ ជាការពិតណាស់ រូបនាងគឺស្ថិតក្នុងចំណោមអ្នកដែលប្រព្រឹត្តខុសឆ្គង។"},{"id":30,"translation":"ហើយមានស្ត្រីមួយចំនួនដែលនៅទីក្រុងបាននិយាយថា៖ ភរិយារបស់អាហ្ស៊ីសបានហៅអ្នកបម្រើរបស់ខ្លួនដើម្បីប្រព្រឹត្តទង្វើអសីលធម៌ជាមួយរូបគេ។ ជាការពិតណាស់ ក្តីស្រលាញ់បានធ្វើឱ្យនាងងប់ងល់។ យើងពិតជាឃើញថា នាងស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។"},{"id":31,"translation":"នៅពេលដែលនាង(ភរិយាអាហ្ស៊ីស)បានស្តាប់ឮពាក្យរិះគន់របស់ស្ត្រីទាំងនោះ នាងក៏បានចាត់ឱ្យគេទៅអញ្ជើញស្ត្រីទាំងនោះ ហើយនាងបានរៀបចំកន្លែងសម្រាប់ឲ្យពួកនាងទម្រេតខ្លួន និងបានផ្តល់ឱ្យស្ត្រីទាំងអស់នោះនូវកាំបិតម្នាក់មួយ(សម្រាប់ចិតផ្លែឈើ)។ ហើយនាងក៏បាននិយាយ(ទៅកាន់ព្យាការីយូសុះ)ថា៖ ចូរអ្នកចេញទៅកាន់ពួកនាងចុះ។ នៅពេលដែលស្ត្រីទាំងនោះបានឃើញគាត់ ពួកនាងមានការភ្ញាក់ផ្អើលជាខ្លាំង(ចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់គាត់) ហើយពួកនាងក៏បានចិតដៃខ្លួនឯង ព្រមទាំងបាននិយាយថា៖ អល់ឡោះទ្រង់មហាស្អាតស្អំ! នេះមិនមែនជាមនុស្សនោះទេ។ តាមពិត នេះគឺជាម៉ាឡាអ៊ីកាត់មួយរូបដ៏ឧត្តុង្គឧត្តម។"},{"id":32,"translation":"នាង(ភរិយាអាហ្ស៊ីស)ក៏បាននិយាយ(ទៅកាន់ស្ត្រីទាំងនោះ)ថា៖ គេនេះហើយជាអ្វីដែលពួកនាងរិះគន់ខ្ញុំចំពោះគេនោះ។ ពិតប្រាកដណាស់ ខ្ញុំបានទាមទារចង់ប្រព្រឹត្តទង្វើអសីលធម៌ជាមួយនឹងគេពិតមែន តែគេបានបដិសេធ។ ហើយប្រសិនបើគេមិនព្រមធ្វើតាមអ្វីដែលខ្ញុំទាមទារពីគេទេនោះ រូបគេពិតជានឹងត្រូវគេចាប់ឃុំឃាំង ហើយរូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលអាប់ឱនមិនខានឡើយ។"},{"id":33,"translation":"គាត់(ព្យាការីយូសុះ)បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់របស់ខ្ញុំ! មន្ទីរឃុំឃាំង គឺជាទីពេញចិត្តចំពោះខ្ញុំជាងអ្វី(ទង្វើអសីលធម៌)ដែលពួកនាងល្បួងខ្ញុំឱ្យទៅរកវាទៅទៀត។ ប្រសិនបើទ្រង់មិនបញ្ចៀសរូបខ្ញុំពីល្បិចកលរបស់ពួកនាងទេនោះ ខ្ញុំប្រាកដជានឹងលម្អៀងទៅរកពួកនាង ហើយខ្ញុំនឹងស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅជាមិនខាន។"},{"id":34,"translation":"ពេលនោះ ព្រះជាម្ចាស់របស់គាត់ក៏បានឆ្លើយតបចំពោះគាត់។ ដូច្នេះ ទ្រង់ក៏បានបញ្ចៀសរូបគាត់ពីកលល្បិចរបស់ពួកនាង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។"},{"id":35,"translation":"បន្ទាប់មក ក្រោយពេលដែលពួកគេបានឃើញនូវភស្តុតាងនានាមក គំនិតផ្សេងក៏បានលេចឡើងចំពោះពួកគេថា ពួកគេត្រូវតែឃុំឃាំងគាត់(ព្យាការីយូសុះ)មួយរយៈពេលសិន(ដើម្បីកុំឱ្យរឿងអាស្រូវនោះកាន់តែរីកសុសសាយ)។"},{"id":36,"translation":"ហើយមានយុវជនពីរនាក់ទៀតក៏បានចូលទៅក្នុងមន្ទីរឃុំឃាំងនោះជាមួយគាត់ដែរ។ ម្នាក់ក្នុងចំណោមគេទាំងពីរបាននិយាយថា៖ ខ្ញុំបានសុបិនឃើញថា ខ្ញុំបានច្របាច់ទំពាំងបាយជូរធ្វើជាស្រា។ ហើយម្នាក់ទៀតបាននិយាយថា៖ ពិតណាស់ ខ្ញុំបានសុបិនឃើញខ្ញុំកំពុងទូលនំប៉័ងនៅលើក្បាលរបស់ខ្ញុំ ស្រាប់តែមានបក្សីមកចឹកស៊ីនំប៉័ងនោះ។ សូមអ្នក(ឱយូសុះ)បកស្រាយប្រាប់ពួកយើងពីអត្ថន័យរបស់វាផង។ ពិតណាស់ យើងឃើញថា អ្នកគឺស្ថិតក្នុងចំណោមមនុស្សល្អម្នាក់។"},{"id":37,"translation":"គាត់បានតបថា៖ (មិនត្រឹមតែប៉ុណ្ណោះទេ) សូម្បីតែម្ហូបអាហារដែលគេយកមកឱ្យអ្នកទាំងពីរ ក៏ខ្ញុំអាចបកស្រាយពីលក្ខណៈរបស់វាប្រាប់អ្នកទាំងពីរបានដែរមុនពេលដែលវាមកដល់អ្នកទាំងពីរ។ នោះគឺជាអ្វីដែលព្រះជាម្ចាស់របស់ខ្ញុំទ្រង់បានបង្រៀនដល់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំបានបោះបង់ចោលសាសនារបស់ក្រុមដែលមិនមានជំនឿចំពោះអល់ឡោះ ហើយពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។"},{"id":38,"translation":"ហើយខ្ញុំបានដើរតាមសាសនារបស់ជីដូនជីតាខ្ញុំ គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ មិនត្រឹមត្រូវឡើយសម្រាប់ពួកយើងក្នុងការយកអ្វីមួយមកធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះ។ ទាំងនោះគឺជាការប្រោសប្រទានរបស់អល់ឡោះចំពោះពួកយើង និងចំពោះមនុស្សលោកទាំងអស់។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងគុណឡើយ។"},{"id":39,"translation":"(គាត់បន្តថា៖) ឱមិត្តរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! តើ(ការគោរពសក្ការៈចំពោះ)ព្រះជាច្រើនផ្សេងៗល្អជាង ឬ(ការគោរពសក្ការៈចំពោះ)អល់ឡោះដែលជាព្រះជាម្ចាស់តែមួយគត់ ជាអ្នកដែលមានអំណាចបំផុតនោះល្អជាង?"},{"id":40,"translation":"អ្វី(ព្រះនានា)ដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីទ្រង់នោះ គ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យពួកវាប៉ុណ្ណោះដោយអល់ឡោះមិនបានបញ្ចុះភស្តុតាងណាមួយបញ្ជាក់ទៅលើវាឡើយ។ ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ទ្រង់បានដាក់បទបញ្ជាលើពួកអ្នកមិនឱ្យគោរពសក្ការៈ(ចំពោះអ្វីផ្សេង) ក្រៅពីទ្រង់ឡើយ។ នោះហើយជាសាសនាដ៏ត្រឹមត្រូវ។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងឡើយ។"},{"id":41,"translation":"ឱមិត្តរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! រីឯម្នាក់ក្នុងចំណោមអ្នកទាំងពីរ(ដែលសុបិនឃើញច្របាច់ទំពាំងបាយជូរធ្វើស្រា) គឺនឹងក្លាយជាអ្នកចាក់ស្រាថ្វាយស្តេច។ ចំណែកឯម្នាក់ទៀតវិញ រូបគេនឹងត្រូវបានគេចាប់ឆ្កាង ហើយបក្សីនឹងមកចឹក(ស៊ីសាច់)ក្បាលរបស់គេ។ កិច្ចការដែលអ្នកទាំងពីរស្នើសុំឱ្យបកស្រាយនោះ គឺបានចប់សព្វគ្រប់ហើយ។"},{"id":42,"translation":"ហើយគាត់បាននិយាយទៅកាន់អ្នកដែលគាត់ដឹងថានឹងត្រូវបានរួចទោសក្នុងចំណោមគេទាំងពីរ(ពោលគឺអ្នកដែលចាក់ស្រាថ្វាយស្តេច)ថា៖ ចូរអ្នកជួយរំឭករឿងរ៉ាវរបស់ខ្ញុំថ្វាយដល់ព្រះរាជារបស់អ្នកឱ្យបានដឹងផង។ ប៉ុន្តែ ស្ហៃតនបានធ្វើឱ្យគេភ្លេចរំឭករឿងនោះថ្វាយដល់ព្រះរាជា។ ហេតុនេះ គាត់(ព្យាការីយូសុះ)ក៏បន្តស្ថិតនៅក្នុងមន្ទីរឃុំឃាំងនោះអស់រយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត។"},{"id":43,"translation":"ហើយព្រះរាជាបានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងបានសុបិនឃើញគោញីធាត់ប្រាំពីរក្បាលត្រូវបានគោស្គមប្រាំពីរក្បាលស៊ីពួកវា និងបានឃើញស្រូវសាឡីស្រស់ប្រាំពីរកួរ ហើយប្រាំពីរកួរទៀតស្ងួត។ ឱពួកមន្ត្រីទាំងឡាយ! ចូរពួកអ្នកបកស្រាយប្រាប់យើងពីសុបិនរបស់យើងមក ប្រសិនបើពួកអ្នកជាអ្នកចេះកាត់សុបិនមែននោះ។"},{"id":44,"translation":"ពួកគេ(ក្រុមមន្ត្រី)បានឆ្លើយថា៖ វាជាសុបិនដែលច្របូកច្របល់(គ្មានអត្ថន័យអ្វីឡើយ) ហើយពួកយើងក៏មិនមែនជាអ្នកដែលមានចំណេះដឹងខាងកាត់សុបិននោះដែរ។"},{"id":45,"translation":"ហើយអ្នកដែលបានរួចទោសក្នុងចំណោមអ្នកទាំងពីរបាននឹកឃើញ(ដល់ព្យាការីយូសុះ)ក្រោយពីគេបានភ្លេចគាត់អស់មួយរយៈបាននិយាយថា៖ ខ្ញុំនឹងប្រាប់ពួកអ្នកពី(អត្ថន័យនៃ)ការកាត់សុបិននោះ។ ដូចនេះ សូមទ្រង់មេត្តាចាត់ខ្ញុំទៅកាន់រូបគេ។"},{"id":46,"translation":"(បុរសនោះបាននិយាយថា៖) ឱយូសុះដែលជាអ្នកទៀងត្រង់អើយ! សូមអ្នកកាត់សុបិនឲ្យយើងផងចុះចំពោះ(ការសុបិនឃើញ)គោញីធាត់ប្រាំពីរក្បាលត្រូវបានគោស្គមប្រាំពីរក្បាលស៊ីពួកវា ហើយ(និងបានឃើញ)ស្រូវសាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរទៀតស្ងួត ដើម្បីខ្ញុំត្រឡប់ទៅកាន់មនុស្ស(ព្រះរាជា និងមន្ត្រីរបស់ទ្រង់)វិញ សង្ឃឹមថាពួកគេនឹងបានដឹង(ពីអត្ថន័យសុបិននោះ)។"},{"id":47,"translation":"ព្យាការីយូសុះបាននិយាយថា៖ ពួកអ្នកត្រូវដាំដំណាំចំនួនប្រាំពីរឆ្នាំជាប់ៗគ្នា។ ហើយអ្វីដែលពួកអ្នកបានច្រូតទុកនោះ ចូរពួកអ្នករក្សាទុកទាំងកួររបស់វា លើកលែងតែមួយចំនួនតូចដែលពួកអ្នកត្រូវការបរិភោគវាប៉ុណ្ណោះ។"},{"id":48,"translation":"បន្ទាប់ពីរយៈពេលនោះកន្លងផុតទៅ នឹងមានប្រាំពីរឆ្នាំទៀតមកដល់ដែលពួកអ្នកនឹងជួបប្រទះនូវគ្រោះរាំងស្ងួតដែលធ្វើឱ្យមនុស្សលោកបរិភោគអស់នូវអ្វីដែលពួកអ្នកបានប្រមូលទុកសម្រាប់ពួកគេ លើកលែងតែបន្តិចបន្តួចដែលពួកអ្នករក្សាវាទុក(ធ្វើជាពូជ)ប៉ុណ្ណោះ។"},{"id":49,"translation":"ហើយបន្ទាប់ពីរយៈពេលនោះទៅ នឹងមានមួយឆ្នាំទៀតនឹងមកដល់ដែលមនុស្សលោកនឹងទទួលបានភ្លៀងបរិបូរ។ ហើយក្នុងឆ្នាំនោះដែរ មនុស្សនឹងនាំគ្នាផលិតនូវភេសជ្ជៈ។"},{"id":50,"translation":"ព្រះរាជាក៏បានមានបន្ទូលថា៖ ចូរពួកអ្នកនាំគេមកជួបយើង។ ហើយនៅពេលដែលអ្នកនាំសារ(របស់ព្រះរាជា)បានមកដល់គាត់(ព្យាការីយូសុះ) គាត់ក៏បាននិយាយថា៖ ចូរអ្នកត្រឡប់ទៅកាន់ព្រះរាជារបស់អ្នក ហើយសូមឲ្យទ្រង់សួរនាំស្ត្រីដែលបានចិតដៃខ្លួនឯងទាំងនោះ ថាតើមានរឿងអ្វីកើតឡើង។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតចំពោះឧបាយកលរបស់ពួកនាង។"},{"id":51,"translation":"ទ្រង់បានមានបន្ទូល(ទៅកាន់ស្ត្រីទាំងនោះ)ថា៖ តើមានអ្វីកើតឡើងនៅពេលដែលពួកនាងមានបំណងឲ្យយូសុះប្រព្រឹត្តទង្វើអសីលធម៌(ជាមួយនឹងពួកនាង)នោះ? ពួកនាងបានឆ្លើយថា៖ អល់ឡោះទ្រង់មហាស្អាតស្អំ! យើងខ្ញុំមិនធ្លាប់បានដឹងពីភាពអាស្រូវរបស់គេ(ព្យាការីយូសុះ)ឡើយ។ ពេលនោះ ភរិយារបស់អាហ្ស៊ីសក៏បានពោលថា៖ ពេលនេះ ការពិតបានលាតត្រដាងអស់ហើយ គឺខ្ញុំទេដែលមានបំណងប្រព្រឹត្តទង្វើអសីលធម៌លើរូបគេ(ព្យាការីយូសុះ)នោះ។ ហើយពិតប្រាកដណាស់ រូបគេពិតជាស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់។"},{"id":52,"translation":"(នាងបានបន្តថា៖) នោះគឺដើម្បីឱ្យគាត់បានដឹងថា ពិតប្រាកដណាស់ ខ្ញុំមិនបានក្បត់គាត់នៅពេលដែលគាត់អវត្តមានឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបង្ហាញផ្លូវចំពោះឧបាយកលរបស់ពួកក្បត់ឡើយ។"},{"id":53,"translation":"ហើយខ្ញុំក៏មិនអះអាងថាខ្លួនខ្ញុំស្អាតស្អំនោះដែរ។ ជាការពិតណាស់ តណ្ហាតែងតែប្រើឲ្យប្រព្រឹត្តអំពើអាក្រក់ លើកលែងតែជនណាដែលព្រះជាម្ចាស់របស់ខ្ញុំអាណិតស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រឡាញ់បំផុត។"},{"id":54,"translation":"ព្រះរាជាបានមានបន្ទូលថា៖ ចូរពួកអ្នកនាំគេមកជួបយើង។ យើងនឹងតែងតាំងគេជាមនុស្សជំនិតរបស់យើង។ នៅពេលដែលទ្រង់បានមានបន្ទូលជាមួយនឹងគាត់(ព្យាការីយូសុះ)រួច ទ្រង់ក៏មានបន្ទូលថា៖ ជាការពិតណាស់ ចាប់ពីថ្ងៃនេះតទៅ អ្នកគឺជាអ្នកដែលមានឋានៈសក្តិខ្ពង់ខ្ពស់ និងជាទីទុកចិត្តសម្រាប់យើង។"},{"id":55,"translation":"គាត់បានតបថា៖ សូមទ្រង់តែងតាំងខ្ញុំឱ្យធ្វើជាអ្នកគ្រប់គ្រងឃ្លាំងទាំងឡាយនៅក្នុងទឹកដី(អេហ្ស៊ីប)នេះផងចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលគ្រប់គ្រងថែរក្សា និងមានចំណេះដឹងច្បាស់លាស់។"},{"id":56,"translation":"ក៏ដូច្នោះដែរ យើង(អល់ឡោះ)បានប្រទានឱ្យយូសុះនូវអំណាចគ្រប់គ្រងនៅលើទឹកដី(អេហ្ស៊ីប)ដោយគេអាចស្នាក់នៅនិងធ្វើដំណើរទៅកាន់កន្លែងណាក៏បានតាមដែលគេប្រាថ្នា។ យើងប្រទាននូវក្តីមេត្តាករុណារបស់យើងទៅចំពោះជនណាដែលយើងមានចេតនា ហើយយើងមិនបំបាត់ផលបុណ្យរបស់បណ្តាអ្នកដែលសាងអំពើល្អឡើយ។"},{"id":57,"translation":"ហើយផលបុណ្យនៅថ្ងៃបរលោក គឺល្អប្រសើរជាងសម្រាប់បណ្តាអ្នកដែលមានជំនឿ ហើយពួកគេកោតខ្លាច(ទ្រង់)។"},{"id":58,"translation":"ហើយបងប្អូនរបស់ព្យាការីយូសុះបានមកដល់(ទឹកដីអេហ្ស៊ីប) រួចពួកគេបានចូលទៅជួបគាត់។ ពេលនោះ គាត់ក៏ស្គាល់ពួកគេ តែពួកគេមិនស្គាល់គាត់ឡើយ។"},{"id":59,"translation":"ហើយនៅពេលគាត់(ព្យាការីយូសុះ)បានរៀបចំឱ្យពួកគេ(បងប្អូនរបស់គាត់)នូវបង្វេចស្បៀងរបស់ពួកគេរួចរាល់ គាត់ក៏បាននិយាយថា៖ ចូរពួកអ្នកនាំប្អូនប្រុសរបស់ពួកអ្នកពីឪពុករបស់ពួកអ្នកមកជួបខ្ញុំ។ តើពួកអ្នកមិនឃើញទេឬថា ខ្ញុំពិតជាបានវាល់ឱ្យពួកអ្នកយ៉ាងគ្រប់ចំនួន ហើយខ្ញុំគឺជាអ្នកទទួលភ្ញៀវដែលល្អជាងគេនោះ?"},{"id":60,"translation":"តែប្រសិនបើពួកអ្នកមិនបាននាំគេមកជួបខ្ញុំទេនោះ ខ្ញុំនឹងមិនវាល់(ស្បៀងអាហារ)ឱ្យពួកអ្នកទៀតឡើយ ហើយចូរពួកអ្នកកុំមករកខ្ញុំទៀតឱ្យសោះ។"},{"id":61,"translation":"ពួកគេក៏បានតបថា៖ ពួកយើងនឹងព្យាយាមសុំយកគេពីឪពុករបស់គេ។ ពិតប្រាកដណាស់ ពួកយើងពិតជានឹងធ្វើវាឲ្យបាន។"},{"id":62,"translation":"គាត់(ព្យាការីយូសុះ)បាននិយាយទៅកាន់កម្មកររបស់គាត់ថា៖ ចូរពួកអ្នកដាក់លុយកាក់របស់ពួកគេទៅក្នុងក្បួនដំណើររបស់ពួកគេវិញ(ដោយសម្ងាត់) ដើម្បីឲ្យពួកគេដឹងនៅពេលដែលពួកគេត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញ សង្ឃឹមថា(វានឹងជំរុញ)ពួកគេត្រឡប់មកវិញ(ម្តងទៀត)។"},{"id":63,"translation":"នៅពេលដែលពួកគេបានត្រឡប់ទៅកាន់ឪពុករបស់ពួកគេវិញ ពួកគេបាននិយាយថា៖ ឱលោកឪពុករបស់យើង! ការវាល់(ដោះដូរស្បៀង)នឹងត្រូវបានគេហាមឃាត់ពីពួកយើង(ប្រសិនបើពួកយើងមិនបាននាំប្អូនប្រុសរបស់ពួកយើងទៅជាមួយទេនោះ)។ ហេតុនេះ សូមពុកមេត្តាបញ្ជូនប្អូនប្រុសរបស់ពួកយើងទៅជាមួយពួកយើងផងចុះដើម្បីឲ្យពួកយើងទទួលបានការវាល់(ស្បៀងអាហារ)។ ពិតណាស់ ពួកយើងជាអ្នករក្សាការពារគេដ៏ល្អ។"},{"id":64,"translation":"ឪពុករបស់ពួកគេបានតបថា៖ តើឱ្យយើងទុកចិត្តពួកឯងចំពោះរូបគេ(ពុនយ៉ាមីន) ដូចដែលយើងបានទុកចិត្តពួកឯងចំពោះបងប្រុសបង្កើតរបស់គេ(ព្យាការីយូសុះ)ពីមុនមកនោះឬ? ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកថែរក្សាដ៏ល្អបំផុត ហើយទ្រង់ជាអ្នកដែលមានក្តីអាណិតស្រលាញ់ជាងគេបំផុត។"},{"id":65,"translation":"ហើយនៅពេលដែលពួកគេបានបើកមើលបង្វេច(ស្បៀង)របស់ពួកគេ ពួកគេក៏ប្រទះឃើញលុយកាក់របស់ពួកគេត្រូវបានគេបង្វិលត្រឡប់មកឱ្យពួកគេវិញ។ ពេលនោះ ពួកគេក៏និយាយថា៖ ឱលោកឪពុករបស់ពួកយើង! តើពួកយើងចង់បានអ្វីទៀត! នេះគឺជាលុយថ្លៃស្បៀងរបស់ពួកយើងដែលគេបានបង្វិលវាមកឱ្យពួកយើងវិញ។ ពួកយើងបានទទួលនូវស្បៀងអាហារសម្រាប់គ្រួសាររបស់ពួកយើង ហើយអាចថែរក្សាបងប្អូនរបស់ពួកយើង ព្រមទាំងអាចបន្ថែមការវាល់(ដោះដូរស្បៀង)មួយបន្ទុកសត្វអូដ្ឋទៀត។ នោះគឺជារឿងដែលងាយស្រួលបំផុតសម្រាប់គាត់(អាហ្ស៊ីស)។"},{"id":66,"translation":"គាត់បាននិយាយទៅកាន់ពួកគេថា៖ យើងនឹងមិនបញ្ជូនរូបគេ(ពុនយ៉ាមីន)ទៅជាមួយពួកឯងជាដាច់ខាត លុះត្រាតែពួកឯងធ្វើកិច្ចសន្យាមួយដោយស្បថនឹងអល់ឡោះថា ពួកឯងពិតជានឹងនាំគេ(ប្អូនប្រុស)ត្រឡប់មកជួបយើងវិញ លើកលែងតែមានគ្រោះហ៊ុមព័ទ្ធពួកឯងទាំងអស់គ្នា(ដោយមិនអាចចេញរួច)ប៉ុណ្ណោះ។ ហើយនៅពេលដែលពួកគេបានធ្វើកិច្ចសន្យាជាមួយគាត់រួចរាល់ គាត់ក៏បានពោលថា៖ អល់ឡោះជាម្ចាស់ទ្រង់គឺជាសាក្សីចំពោះអ្វីដែលពួកយើងបាននិយាយ។"},{"id":67,"translation":"ហើយឪពុករបស់ពួកគេបាននិយាយ(ផ្តែផ្តាំពួកគេ)ថា៖ ឱកូនសម្លាញ់! ចូរពួកឯងកុំចូលតាមច្រកទ្វារតែមួយ តែពួកឯងត្រូវចូលតាមច្រកទ្វារផ្សេងៗគ្នា។ យើងមិនអាចការពារពួកអ្នកឯងពី(ការកំណត់របស់)អល់ឡោះបន្តិចណាឡើយ។ ពិតប្រាកដណាស់ ការកាត់សេចក្តីនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចំពោះទ្រង់(តែមួយគត់)ដែលយើងប្រគល់ការទុកចិត្ត ហើយចំពោះទ្រង់(តែមួយគត់)ដែលបណ្តាអ្នកដែលប្រគល់ការទុកចិត្តទាំងឡាយត្រូវប្រគល់ការទុកចិត្ត។"},{"id":68,"translation":"ហើយនៅពេលដែលពួកគេបានចូលតាមច្រកទ្វារផ្សេងៗគ្នាតាមការណែនាំរបស់ឪពុកពួកគេ គឺវាមិនអាចការពារពួកគេបន្តិចសោះឡើយនូវអ្វីដែលអល់ឡោះទ្រង់បានកំណត់ទៅលើពួកគេនោះ។ តាមពិត វាគ្រាន់តែជាអារម្មណ៍ខ្វល់ខ្វាយរបស់ព្យាការីយ៉ាក់កូបចំពោះកូនៗរបស់គាត់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ គាត់ជាអ្នកដែលយល់ដឹងចំពោះអ្វីដែលយើងបានបង្រៀនដល់គេ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងឡើយ។"},{"id":69,"translation":"ហើយនៅពេលដែលពួកគេបានចូលទៅជួបព្យាការីយូសុះ គាត់ក៏បានឱបប្អូនប្រុសបង្កើតរបស់គាត់។ គាត់និយាយថា៖ ជាការពិតណាស់ ខ្ញុំគឺជាបងប្រុសបង្កើតរបស់អ្នក យូសុះ។ ហេតុនេះ សូមអ្នកកុំមានការព្រួយបារម្ភចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":70,"translation":"ហើយនៅពេលដែលគាត់(ព្យាការីយូសុះ)បានរៀបចំបង្វេចស្បៀងអាហារឲ្យពួកគេរួចហើយនោះ គាត់ក៏បានដាក់ផ្តិលមាស(របស់ស្តេច)ទៅក្នុងថង់ប្អូនប្រុសបង្កើតរបស់គាត់(ពុនយ៉ាមីន)។ រួចមក មានអ្នកប្រកាសម្នាក់បានស្រែកប្រកាសទៅកាន់ពួកគេថា៖ ឱម្ចាស់អូដ្ឋដែលដឹកស្បៀង! ពិតប្រាកដណាស់ ពួកអ្នកគឺជាចោរ។"},{"id":71,"translation":"ពួកគេបាននិយាយដោយដើរសំដៅទៅកាន់អ្នកប្រកាសនោះថា៖ តើពួកអ្នកបានបាត់អ្វី?"},{"id":72,"translation":"ពួកគេបានឆ្លើយថា៖ ពួកយើងបានបាត់ផ្តិលមាសរបស់ស្តេច។ ហើយសម្រាប់អ្នកណាដែលអាចរកឃើញផ្តិលរបស់ស្តេចនោះ យើងធានាថានឹងផ្តល់រង្វាន់ដល់អ្នកនោះ(នូវស្បៀងអាហារ)មួយបន្ទុកសត្វអូដ្ឋ។"},{"id":73,"translation":"ពួកគេបាននិយាយថា៖ សូមស្បថនឹងអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកអ្នកបានដឹងហើយថា ពួកយើងមកទីនេះមិនមែនដើម្បីបង្កវិនាសកម្ម(បញ្ហា)នៅក្នុងទឹកដីនេះនោះឡើយ ហើយពួកយើងក៏មិនធ្លាប់ធ្វើជាចោរនោះដែរ។"},{"id":74,"translation":"ពួកគេ(ពួកដែលស្រែកប្រកាស)ក៏បានតបវិញថា៖ ដូចនេះ តើអ្វីទៅជាការពិន័យចំពោះវា ប្រសិនបើពួកអ្នកជាអ្នកដែលភូតកុហក?"},{"id":75,"translation":"ពួកគេបានតបថា៖ ការពិន័យចំពោះវា គឺជនណាដែលគេរកឃើញ(ផ្តិលមាសនោះ)នៅក្នុងថង់របស់ខ្លួន គឺត្រូវប្រគល់ខ្លួនធ្វើជាទាសករ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់ពួកដែលបំពាន។"},{"id":76,"translation":"ពេលនោះ គាត់(ព្យាការីយូសុះ)ក៏ចាប់ផ្តើមឆែកឆេរបង្វេចស្បៀងរបស់ពួកគេ មុននឹងបង្វេចស្បៀងប្អូនប្រុសបង្កើតរបស់គាត់។ បន្ទាប់មក គាត់ក៏បានបញ្ចេញនូវផ្តិលមាសនោះចេញពីបង្វេចស្បៀងប្អូនប្រុសបង្កើតរបស់គាត់។ ក៏ដូច្នោះដែរ យើង(អល់ឡោះ)បានរៀបចំផែនការសម្រាប់យូសុះ។ គាត់មិនអាចយកប្អូនប្រុសរបស់គាត់ឲ្យអនុវត្តតាមច្បាប់របស់ព្រះរាជាបានឡើយ លើកលែងតែអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ យើងលើកឋានៈចំពោះជនណាដែលយើងមានចេតនា។ ហើយនៅពីលើបុគ្គលដែលមានចំណេះដឹងទាំងឡាយ គឺមានអ្នកដែលមានចំណេះដឹងខ្លាំងជាង(ហើយនៅពីលើចំណេះដឹងទាំងអស់នោះ គឺអល់ឡោះជាម្ចាស់ដែលជាអ្នកដឹងបំផុត)។"},{"id":77,"translation":"ពួកគេ(បងប្អូនរបស់ព្យាការីយូសុះ)បាននិយាយថា៖ ប្រសិនបើគេ(ប្អូនប្រុសបង្កើតរបស់ព្យាការីយូសុះ)បានលួចនោះ ពិតណាស់ បងប្រុសបង្កើតរបស់គេក៏ធ្លាប់បានលួចពីមុនមកដែរ។ ហើយព្យាការីយូសុះបានលាក់ទុកការឈឺចាប់នោះ ហើយគាត់មិនបានបង្ហាញឲ្យពួកគេបានដឹងនោះទេ។ គាត់បាននិយាយ(ក្នុងចិត្ត)ថា៖ ពួកអ្នកហ្នឹងឯងជាប្រភេទមនុស្សដែលអាក្រក់នោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតអ្វីដែលពួកអ្នកចោទប្រកាន់។"},{"id":78,"translation":"ពួកគេ(បងប្អូនរបស់ព្យាការីយូសុះ)បាននិយាយថា៖ ឱលោកម្ចាស់! ពិតប្រាកដណាស់ រូបគេមានឪពុកម្នាក់ដែលចាស់ជរា។ ហេតុនេះ សូមលោកយកនរណាម្នាក់ក៏បានក្នុងចំណោមពួកយើងជំនួសគេចុះ។ ពិតណាស់ ពួកយើងឃើញថា លោកស្ថិតក្នុងចំណោមអ្នកដែលធ្វើល្អ។"},{"id":79,"translation":"គាត់បានតបថា៖ សូមអល់ឡោះបញ្ចៀសពួកយើងពីការចាប់អ្នកផ្សេងក្រៅតែពីអ្នកដែលពួកយើងបានប្រទះឃើញផ្តិលមាសរបស់ស្តេចនៅជាមួយគេ។ ពិតប្រាកដណាស់ ប្រសិនបើពួកយើងធ្វើដូច្នោះនោះ ពួកយើងពិតជាអ្នកដែលបំពានជាមិនខាន។"},{"id":80,"translation":"ដូច្នោះ នៅពេលដែលពួកគេបានអស់សង្ឃឹមពីរឿងនោះ ពួកគេក៏បានបែរចេញពីមនុស្សលោកដើម្បីនិយាយពិភាក្សាគ្នា។ បងប្រុសច្បងរបស់ពួកគេបាននិយាយថា៖ តើពួកអ្នកមិននឹកឃើញទេឬថា ពិតប្រាកដណាស់ ឪពុករបស់ពួកអ្នកបានឱ្យពួកអ្នកធ្វើកិច្ចសន្យានឹងអល់ឡោះ(ថានឹងនាំរូបគេត្រឡប់ទៅកាន់គាត់វិញ) ហើយកាលពីមុនទៀត ពួកអ្នកបានធ្វើឱ្យបាត់យូសុះរួចមកហើយ។ ជាការពិតណាស់ ខ្ញុំនឹងមិនចាកចេញពីទឹកដឹ(អេហ្ស៊ីប)នេះជាដាច់ខាត លុះត្រាណាតែលោកឪពុករបស់ខ្ញុំអនុញ្ញាតឱ្យខ្ញុំ(ត្រឡប់ទៅវិញ) ឬក៏អល់ឡោះទ្រង់វិនិច្ឆ័យឱ្យខ្ញុំ(នាំយកប្អូនប្រុសរបស់ខ្ញុំមកវិញ)។ ហើយអល់ឡោះគឺជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។"},{"id":81,"translation":"(គាត់បានបន្តថា៖) ចូរពួកអ្នកត្រឡប់ទៅកាន់ឪពុករបស់ពួកអ្នកវិញចុះ ហើយពួកអ្នកត្រូវប្រាប់គាត់ថា៖ ឱ លោកឪពុករបស់ពួកយើង! ជាការពិតណាស់ កូនប្រុសរបស់ពុកបានលួចរបស់គេ(ផ្តិលមាសរបស់ស្តេច) ហើយពួកយើងមិនធ្វើសាក្សីក្រៅតែពីអ្វីដែលពួកយើងបានដឹងនោះឡើយ ហើយពួកយើងក៏មិនមែនជាអ្នកដែលថែរក្សា(ដឹង)នូវប្រការអាថ៌កំបាំងនោះដែរ។"},{"id":82,"translation":"សូមពុកសួរអ្នកស្រុកដែលនៅជាមួយពួកយើងនៅទីនោះ និងក្បួនអ្នកដំណើរដែលពួកយើងបានវិលត្រឡប់មកជាមួយគ្នាចុះ។ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលទៀងត្រង់។"},{"id":83,"translation":"គាត់បានតបថា៖ ផ្ទុយទៅវិញ ពួកឯងទេដែលជាអ្នកប្រឌិតរឿងនេះឡើងដោយខ្លួនឯងនោះ។ ដូចនេះ ការអត់ធ្មត់ គឺជាការប្រសើរបំផុត។ សង្ឃឹមថាអល់ឡោះនឹងនាំពួកគេទាំងអស់មកជួបយើងវិញជាមិនខាន។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាគតិបណ្ឌិតបំផុត។"},{"id":84,"translation":"ហើយគាត់(ព្យាការីយ៉ាក់កូប)ក៏បានបែរចេញពីពួកគេ និងបាននិយាយថា៖ គួរឱ្យអាណោចអាធម្មណាស់ចំពោះយូសុះ។ ហើយភ្នែកទាំងគូរបស់គាត់ក៏ប្រែទៅជាពណ៌ស(ងងឹតភ្នែក) ដោយសារតែទុក្ខព្រួយ ខណៈដែលរូបគាត់ពេញទៅដោយកង្វល់ជាខ្លាំង។"},{"id":85,"translation":"ពួកគេបាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ពុកនៅតែនឹករលឹកដល់យូសុះ រហូតដល់ធ្វើឱ្យជំងឺរបស់ពុកកាន់តែធ្ងន់ធ្ងរ ឬរហូតដល់ពុកស្លាប់។"},{"id":86,"translation":"គាត់បានតបវិញថា៖ តាមពិត យើងគ្រាន់តែត្អូញត្អែរនូវទុក្ខសោកនិងទុក្ខព្រួយរបស់យើងទៅកាន់អល់ឡោះជាម្ចាស់តែប៉ុណ្ណោះ។ ហើយយើងដឹងពីអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹងឡើយ។"},{"id":87,"translation":"ឱកូនៗរបស់ពុក! ចូរពួកឯងទៅ ហើយស៊ើបសួរដំណឹងរបស់យូសុះ និងប្អូនប្រុសរបស់គេចុះ ហើយចូរពួកឯងកុំអស់សង្ឃឹមពីក្តីមេត្តាករុណារបស់អល់ឡោះឲ្យសោះ។ ជាការពិតណាស់ គ្មានជនណាដែលអស់សង្ឃឹមពីក្តីមេត្តាករុណារបស់អល់ឡោះឡើយ លើកលែងតែក្រុមដែលគ្មានជំនឿប៉ុណ្ណោះ។"},{"id":88,"translation":"នៅពេលដែលពួកគេបានចូលទៅជួបគាត់(ព្យាការីយូសុះ) ពួកគេបាននិយាយថា៖ ឱលោកម្ចាស់! ពួកយើងនិងក្រុមគ្រួសារបានជួបប្រទះនូវទុក្ខលំបាក ហើយពួកយើងបាននាំមកនូវលុយកាក់បន្តិចបន្តួចប៉ុណ្ណោះ។ ហេតុនេះ សូមលោកមេត្តាជួយវាល់(ដោះដូរស្បៀង)ដល់ពួកយើងឱ្យបានគ្រប់គ្រាន់ ព្រមទាំងមេត្តាជួយបរិច្ចាគបន្ថែមដល់ពួកយើង(ពីលើនោះ)ផង។ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងតបស្នងដល់អ្នកដែលបរិច្ចាគទាំងឡាយ។"},{"id":89,"translation":"គាត់ក៏បានពោលថា៖ តើពួកអ្នកបានដឹងនូវអ្វីដែលពួកអ្នកបានធ្វើទៅលើយូសុះ និងប្អូនប្រុសរបស់គេដែរឬទេ ខណៈដែលពួកអ្នកជាអ្នកល្ងង់ខ្លៅនោះ?"},{"id":90,"translation":"ពួកគេក៏សួរថា៖ តើអ្នកគឺជាយូសុះមែនឬ? គាត់បានតបថា៖ យើងហ្នឹងហើយជាយូសុះ ហើយនេះ ជាប្អូនប្រុសបង្កើតរបស់ខ្ញុំ(ពុនយ៉ាមីន)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រោសប្រទានដល់ពួកយើង។ ពិតណាស់ ជនណាហើយដែលកោតខ្លាចអល់ឡោះ និងមានភាពអត់ធ្មត់នោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំបាត់ផលបុណ្យរបស់អ្នកដែលសាងអំពើល្អឡើយ។"},{"id":91,"translation":"ពួកគេក៏និយាយថា៖ សូមស្បថនឹងអល់ឡោះជាម្ចាស់! ជាការពិតណាស់ អល់ឡោះទ្រង់បានលើកតម្កើងអ្នកឱ្យខ្ពង់ខ្ពស់ជាងពួកយើង។ ហើយពិតប្រាកដណាស់ ពួកយើងជាពួកដែលធ្លាប់ធ្វើខុស។"},{"id":92,"translation":"គាត់បានតបថា៖ គ្មានការស្តីបន្ទោសអ្វីឡើយចំពោះពួកអ្នកនៅក្នុងថ្ងៃនេះ។ អល់ឡោះនឹងអភ័យទោសដល់ពួកអ្នក។ ហើយទ្រង់គឺជាអ្នកដែលមហាអាណិតស្រលាញ់បំផុត។"},{"id":93,"translation":"(គាត់បន្តថា៖) ចូរពួកអ្នកនាំយកអាវរបស់ខ្ញុំនេះ ហើយយកវាគ្រវាសលើផ្ទៃមុខឪពុករបស់ខ្ញុំចុះ នោះគាត់នឹងមើលឃើញវិញជាមិនខាន ហើយចូរពួកអ្នកនាំក្រុមគ្រួសាររបស់ពួកអ្នកទាំងអស់មកជួបខ្ញុំ។"},{"id":94,"translation":"ហើយនៅពេលដែលក្បួនដំណើរបានទៅដល់(ភូមិរបស់ពួកគេ) ឪពុករបស់ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ យើងធុំក្លិនយូសុះ ប្រសិនបើពួកអ្នកមិនបានចាត់ទុកខ្ញុំជាមនុស្សវង្វេងទេនោះ។"},{"id":95,"translation":"ពួកគេ(កូនៗរបស់គាត់)បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! លោកពុកនៅតែស្ថិតក្នុងភាពវង្វេងវង្វាន់ដូចកាលពីមុនដដែល។"},{"id":96,"translation":"នៅពេលដែលអ្នកនាំដំណឹងល្អបានមកដល់ គេក៏បានគ្រវាសអាវនោះទៅលើផ្ទៃមុខរបស់គាត់(ព្យាការីយ៉ាក់កូប)។ ពេលនោះ គាត់ក៏មើលឃើញឡើងវិញ។ គាត់ក៏និយាយថា៖ តើយើងមិនធ្លាប់បានប្រាប់ពួកឯងទេឬថា ជាការពិតណាស់ យើងដឹងពីអល់ឡោះនូវអ្វីដែលពួកឯងមិនបានដឹងនោះ?"},{"id":97,"translation":"ពួកគេបាននិយាយថា៖ ឱលោកឪពុករបស់ពួកខ្ញុំ! សូមពុកមេត្តាសុំការអភ័យទោស(ពីអល់ឡោះ)ដល់ពួកខ្ញុំចំពោះបាបកម្មទាំងឡាយរបស់ពួកខ្ញុំផង។ ជាការពិតណាស់ ពួកខ្ញុំធ្លាប់ជាអ្នកដែលធ្វើខុស។"},{"id":98,"translation":"គាត់បានតបថា៖ យើងនឹងសុំការអភ័យទោសពីព្រះជាម្ចាស់របស់យើងឱ្យពួកអ្នក។ ជាការពិតណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":99,"translation":"នៅពេលដែលពួកគេបានចូលទៅជួបព្យាការីយូសុះ គាត់(ព្យាការីយូសុះ)ក៏បានស្ទុះទៅឱបឪពុកម្តាយរបស់គាត់ ហើយគាត់បាននិយាយថា៖ ចូរពួកអ្នកចូលមករស់នៅក្នុងប្រទេសអេហ្ស៊ីបចុះ នោះពួកអ្នកនឹងមានសុវត្ថិភាព ប្រសិនបើអល់ឡោះទ្រង់មានចេតនា។"},{"id":100,"translation":"ហើយគាត់(ព្យាការីយូសុះ)បានឲ្យឪពុកម្តាយរបស់គាត់អង្គុយនៅលើកៅអីធំ ហើយពួកគេក៏បានលំឱនកាយស៊ូជោតចំពោះគាត់(ក្នុងន័យគោរពលើកតម្កើងប៉ុណ្ណោះ ពុំមែនក្នុងន័យជាការគោរពសក្ការៈឡើយ)។ គាត់ក៏បាននិយាយថា៖ ឱ លោកឪពុកជាទីស្រឡាញ់របស់ខ្ញុំ! នេះហើយជាអត្ថន័យនៃសុបិនរបស់ខ្ញុំកាលពីមុន។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បានធ្វើឲ្យវាកើតឡើងប្រាកដមែន។ ហើយពិតណាស់ ទ្រង់បានធ្វើល្អចំពោះខ្ញុំ ខណៈដែលទ្រង់បានបញ្ចេញខ្ញុំពីមន្ទីរឃុំឃាំង និងបាននាំអ្នកទាំងអស់គ្នាចេញពីទីជនបទ(មកកាន់ទីនេះ) ក្រោយពីស្ហៃតនបានបំបែកបំបាក់ររវាងខ្ញុំ និងបងប្អូនរបស់ខ្ញុំ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាទន់ភ្លន់ចំពោះអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាគតិបណ្ឌិត។"},{"id":101,"translation":"(គាត់បានបន្តថា៖) បពិត្រព្រះជាម្ចាស់! ជាការពិតណាស់ ព្រះអង្គបានប្រទានដល់ខ្ញុំនូវអំណាចគ្រប់គ្រង(នៅក្នុងទឹកដីអេហ្ស៊ីប) ហើយព្រះអង្គបានបង្រៀនខ្ញុំឱ្យចេះកាត់សុបិន។ បរពិត្រព្រះជាម្ចាស់ដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី! ព្រះអង្គជាអ្នកគាំពារខ្ញុំទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។ សូមព្រះអង្គមេត្តាបញ្ចប់ជីវិតរបស់ខ្ញុំក្នុងនាមជាអ្នកមូស្លីម និងឲ្យរូបខ្ញុំស្ថិតនៅជាមួយបណ្តាអ្នកសាងកុសលទាំងឡាយផង។"},{"id":102,"translation":"ទាំងនោះគឺស្ថិតក្នុងចំណោមរឿងរ៉ាវអាថ៌កំបាំងដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ អ្នកមិនបានស្ថិតនៅជាមួយពួកគេ(បងប្អូនរបស់ព្យាការីយូសុះ)នោះឡើយនៅពេលពេលដែលពួកគេបានឯកភាពគ្នាលើកិច្ចការរបស់ពួកគេ ខណៈដែលពួកគេរៀបចំនូវឧបាយកលនោះ។"},{"id":103,"translation":"ហើយមនុស្សលោកភាគច្រើនគ្មានជំនឿឡើយបើទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្យាយាម(ពន្យល់)យ៉ាងណាក៏ដោយ។"},{"id":104,"translation":"ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានទាមទារកម្រៃពីពួកគេ(ចំពោះការផ្សព្វផ្សាយគម្ពីរគួរអាន)នោះឡើយ។ ពិតណាស់វា(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីការរំឭកទូន្មានដល់មនុស្សលោកទាំងអស់នោះឡើយ។"},{"id":105,"translation":"ហើយមានសញ្ញាភស្តុតាងជាច្រើនដែលមាននៅលើមេឃជាច្រើនជាន់និងនៅលើផែនដីដែលពួកគេឆ្លងកាត់វា តែពួកគេបែរជាងាកចេញអំពីវាទៅវិញ។"},{"id":106,"translation":"ហើយពួកគេភាគច្រើនគ្មានជំនឿចំពោះអល់ឡោះឡើយ មានតែពួកគេជាពួកដែលធ្វើស្ហ៊ីរិកទៅវិញ។"},{"id":107,"translation":"តើពួកគេ(ពួកមុស្ហរីគីន)អាចមានសុវត្ថិភាពដែរឬទេ នៅពេលដែលទណ្ឌកម្មរបស់អល់ឡោះដែលគ្របដណ្តប់លើពួកគេបានមកដល់ពួកគេ ឬក៏ថ្ងៃបរលោកមកដល់ពួកគេភ្លាមៗ ខណៈដែលពួកគេមិនបានដឹងខ្លួននោះ?"},{"id":108,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ នេះគឺជាមាគ៌ារបស់ខ្ញុំដែលខ្ញុំកំពុងតែអំពាវនាវទៅកាន់អល់ឡោះ ដែល(មាគ៌ានេះ)ស្ថិតនៅលើភស្តុតាងយ៉ាងច្បាស់លាស់ដែលរូបខ្ញុំផ្ទាល់ ព្រមទាំងអ្នកដែលដើរតាមខ្ញុំ(ក៏អំពាវនាវទៅកាន់វា)ដែរ។ អល់ឡោះជាម្ចាស់មហាស្អាតស្អំ។ ហើយខ្ញុំមិនមែនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកនោះឡើយ។"},{"id":109,"translation":"ហើយយើងមិនបានបញ្ជូននរណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ក្រៅតែពីបុរសៗ ដោយយើងបានផ្តល់វាហ៊ីទៅកាន់ពួកគេក្នុងចំណោមអ្នកស្រុកភូមិពួកគេនោះឡើយ។ ដូចនេះ តើពួកគេមិនបានធ្វើដំណើរនៅលើផែនដី ហើយពិនិត្យពិចារណាមើលថា តើលទ្ធផលចុងក្រោយនៃពួកជំនាន់មុនពួកគេ(ដែលបដិសេធនោះ)ទៅជាយ៉ាងណា? ហើយឋានបរលោក គឺល្អប្រសើរបំផុតសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះ។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?"},{"id":110,"translation":"លុះដល់ពេលដែលបណ្តាអ្នកនាំសារទាំងឡាយបានអស់សង្ឃឹម ហើយពួកគេ(ពួកគ្មានជំនឿ)គិតស្មានថា ពិតណាស់ ពួកគេត្រូវបានគេ(អ្នកនាំសារ)បោកប្រាស់ ពេលនោះ ជំនួយរបស់យើងក៏បានមកដល់ពួកគេ ហើយយើងក៏បានសង្គ្រោះជនណាដែលយើងមានចេតនា។ ហើយទណ្ឌកម្មរបស់យើងមិនត្រូវបានគេច្រានចេញពីក្រុមឧក្រិដ្ឋជនឡើយ។"},{"id":111,"translation":"ជាការពិតណាស់ នៅក្នុងរឿងរ៉ាវរបស់ពួកគេទាំងនោះ គឺជាមេរៀនមួយសម្រាប់បញ្ញាជនទាំងឡាយ។ ហើយវា(គម្ពីរគួរអាន) មិនមែនជាពាក្យសម្តីដែលត្រូវបានគេប្រឌិតឡើងនោះឡើយ ក៏ប៉ុន្តែវាគឺជាការបញ្ជាក់ចំពោះបណ្តាគម្ពីរទាំងឡាយពីមុនវា និងជាការបកស្រាយនូវរាល់អ្វីគ្រប់យ៉ាង ព្រមទាំងជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលមានជំនឿ។"}]},{"id":13,"verses":[{"id":1,"translation":"អាលីហ្វ ឡាម មីម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន) ហើយនិងអ្វី(គម្ពីរគួរអាន)ដែលគេបញ្ចុះមកពីព្រះជាម្ចាស់របស់អ្នក គឺជាការពិត។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនមានជំនឿឡើយ។"},{"id":2,"translation":"អល់ឡោះជាអ្នកដែលបានលើកមេឃជាច្រើនជាន់ឲ្យខ្ពស់ឡើងដោយគ្មានសសរ ដូចដែលពួកអ្នកបានឃើញ(ផ្ទាល់នឹងភ្នែកស្រាប់)។ ក្រោយមក ទ្រង់នៅលើអារ៉ស្ហ។ ហើយទ្រង់បានបង្កើតព្រះអាទិត្យនិងព្រះចន្ទ។ ពួកវាទាំងអស់សុទ្ធតែធ្វើដំណើរ(តាមគន្លងរបស់វា)រហូតដល់ពេលកំណត់។ ទ្រង់ចាត់ចែងកិច្ចការ និងបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយ សង្ឃឹមថាពួកអ្នកមានការជឿជាក់ចំពោះការជួបនឹងព្រះជាម្ចាស់របស់ពួកអ្នក(នាថ្ងៃបរលោក)។"},{"id":3,"translation":"ទ្រង់ជាអ្នកលាតសន្ធឹងផែនដី ហើយទ្រង់បានបង្កើតឲ្យមានភ្នំ និងទន្លេជាច្រើននៅលើវា។ ហើយរាល់ប្រភេទនៃផលានុផលទាំងឡាយនៅលើផែនដី ទ្រង់បានបង្កើតវាឱ្យមានជាគូៗ(មានញីមានឈ្មោល)។ ទ្រង់បានធ្វើឱ្យពេលយប់គ្របដណ្តប់លើពេលថ្ងៃ។ ជាការពិតណាស់ ទាំងនោះគឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលគិតពិចារណា។"},{"id":4,"translation":"ហើយនៅលើផែនដី គឺមានតំបន់ជាច្រើនដែលនៅជាប់ៗគ្នា និងមានចម្ការជាច្រើន​ ដូចជា ទំពាំងបាយជូរ មានដំណាំ ហើយនិងដើមល្ម៉ើដែលបែកគុម្ភ និងដើមល្ម៉ើដែលមិនបែកគុម្ភ ដែល(ដំណាំទាំងនោះ)គេស្រោចស្រពដោយទឹកតែមួយ តែយើងធ្វើឲ្យវាមានភាពល្អប្រសើរផ្សេងៗគ្នាក្នុងការទទួលទាន។ ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។"},{"id":5,"translation":"ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការងឿងឆ្ងល់(ពីរឿងអ្វីមួយ) ពិតប្រាកដណាស់ អ្វីដែលអ្នកគួរឆ្ងល់នោះ គឺសម្តីរបស់ពួកគេដែលនិយាយថា៖ តើនៅពេលដែលពួកយើង(បានស្លាប់)ក្លាយទៅជាដីហើយនោះ តើពួកយើងត្រូវបានគេបង្កើត(ឲ្យរស់ឡើងវិញ)សាជាថ្មីយ៉ាងដូចម្តេច? ពួកទាំងនោះហើយ គឺជាពួកដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ ហើយពួកទាំងនោះនឹងត្រូវគេដាក់ច្រវាក់(អំពីភ្លើងនរក)នៅលើករបស់ពួកគេ។ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។"},{"id":6,"translation":"ហើយពួកគេសុំឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់នូវប្រការអាក្រក់(ទណ្ឌកម្ម) មុននឹងប្រការល្អ(ជំនឿ)។ ពិតប្រាកដណាស់ ទណ្ឌកម្មបែបនេះបានកើតឡើងរួចមកហើយចំពោះអ្នកជំនាន់មុនពួកគេ។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ពោរពេញដោយការអភ័យទោសដល់មនុស្សលោកចំពោះការបំពានរបស់ពួកគេ។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":7,"translation":"ហើយពួកគ្មានជំនឿបាននិយាយ(ដោយភាពរឹងរូស)ថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះនូវសញ្ញាភស្តុតាង(អច្ឆរិយភាព)ណាមួយពីព្រះជាម្ចាស់របស់គេដល់រូបគេ(ព្យាការីមូហាំម៉ាត់)? តាមពិតអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយរាល់ក្រុមនីមួយៗ គឺតែងតែមានអ្នកដែលចង្អុលបង្ហាញ(ព្យាការី)។"},{"id":8,"translation":"អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងផ្ទៃពោះរបស់ស្ត្រីគ្រប់រូប ហើយទ្រង់ដឹងនូវអ្វីដែលកើតមាននៅក្នុងស្បូនស្ត្រីនៃការមិនគ្រប់ខែ ឬលើសខែ។ ហើយរាល់អ្វីៗទាំងអស់ គឺត្រូវបានកំណត់យ៉ាងជាក់លាក់នៅឯទ្រង់។"},{"id":9,"translation":"ទ្រង់ជាអ្នកដឹងនូវប្រការអាថ៌កំបាំង និងអ្វីដែលលាតត្រដាង ជាម្ចាស់ដ៏មហាធំធេង មហាខ្ពង់ខ្ពស់បំផុត។"},{"id":10,"translation":"ក្នុងចំណោមពួកអ្នក មិនថាអ្នកដែលនិយាយលាក់លៀម ឬនិយាយដោយបើកចំហ មិនថាអ្នកដែលបិទបាំង(ទង្វើរបស់ខ្លួន)នៅពេលយប់ និងអ្នកដែលបង្ហាញ(នូវទង្វើរបស់ខ្លួន)នៅក្នុងពេលថ្ងៃ(ក៏ទ្រង់ដឹង)ដូចតែគ្នាដែរ។"},{"id":11,"translation":"សម្រាប់ទ្រង់ គឺមានម៉ាឡាអ៊ីកាត់ជាច្រើនដែលនៅផ្លាស់ប្តូរគ្នាឃ្លាំមើលមនុស្សលោកពីខាងមុខ និងពីខាងក្រោយដោយពួកគេថែរក្សាមនុស្សលោកទៅតាមបទបញ្ជារបស់អល់ឡោះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនផ្លាស់ប្តូរអ្វីមួយចំពោះក្រុមណាមួយឡើយ លើកលែងតែពួកគេផ្លាស់ប្តូរវាដោយខ្លួនឯងប៉ុណ្ណោះ។ ហើយនៅពេលដែលអល់ឡោះទ្រង់មានបំណងចង់ឲ្យក្រុមណាមួយទទួលនូវប្រការអាក្រក់ គឺគ្មានអ្នកដែលអាចរុញច្រានវាចេញឡើយ។ ហើយសម្រាប់ពួកគេ(មនុស្សលោកទាំងឡាយ)គឺគ្មាននរណាក្រៅពីអល់ឡោះជាអ្នកគាំពារនោះឡើយ។"},{"id":12,"translation":"ហើយទ្រង់គឺជាអ្នកដែលធ្វើឱ្យពួកអ្នក(ឱមនុស្សលោក)ឃើញផ្លេកបន្ទោរ ដោយធ្វើឱ្យពួកអ្នកមានទាំងភាពភ័យខ្លាច និងក្តីសង្ឃឹម(ពីការមានភ្លៀងធ្លាក់)។ ហើយទ្រង់បានបង្កើតពពកយ៉ាងក្រាស់(ពេញទៅដោយទឹកភ្លៀង)។"},{"id":13,"translation":"ហើយផ្គរលាន់បានលើកតម្កើង និងថ្លែងសរសើរចំពោះទ្រង់ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានលើកតម្កើងទ្រង់ដោយការកោតខ្លាចចំពោះទ្រង់ផងដែរ។ ហើយទ្រង់បានបញ្ជូនរន្ទះជាច្រើន ដោយទ្រង់ធ្វើឲ្យទទួលរងគ្រោះដោយសារវាចំពោះជនណាដែលទ្រង់មានចេតនា។ ហើយពួកគេ(ពួកគ្មានជំនឿ)បានប្រកែកគ្នាក្នុងរឿងអល់ឡោះ ខណៈដែលទ្រង់គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត"},{"id":14,"translation":"ការបួងសួងដ៏ពិតប្រាកដ គឺសម្រាប់ទ្រង់(តែមួយគត់)។ ហើយពួក(រូបបដិមាទាំងឡាយ)ដែលគេបួងសួងសុំក្រៅពីទ្រង់នោះ ពួកវាមិនអាចឆ្លើយតបអ្វីមួយចំពោះពួកគេឡើយ ប្រៀបដូចជាមនុស្សម្នាក់ដែលលាបាតដៃទាំងពីររបស់គេទៅរកទឹកដើម្បីឲ្យទឹកធ្លាក់ចូលមាត់របស់គេ តែទឹកនោះ គឺមិនអាចមកដល់មាត់របស់គេបានឡើយ។ ហើយការបួងសួងរបស់ពួកគ្មានជំនឿ គឺគ្មានអ្វីក្រៅពីស្ថិតនៅក្នុងភាពវង្វេងប៉ុណ្ណោះ។"},{"id":15,"translation":"ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីបានលំឱនកាយស៊ូជោតចំពោះអល់ឡោះទាំងស្ម័គ្រចិត្ត និងមិនស្ម័គ្រចិត្ដ។ ហើយស្រមោលរបស់ពួកគេ(ក៏បានឱនលំទោនចំពោះទ្រង់)ទាំងនៅពេលព្រឹក និងពេលល្ងាចផងដែរ។"},{"id":16,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើអ្នកណាជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី? ចូរអ្នកឆ្លើយថា៖ គឺអល់ឡោះ។ ហើយចូរអ្នកពោលទៀតថា៖ ដូច្នេះ តើពួកអ្នកយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាអ្នកគាំពារទាំងដែលពួកវា(អសមត្ថភាព)សូម្បីតែផ្តល់ជាប្រយោជន៍ដល់ខ្លួនឯង ឬការពារគ្រោះថ្នាក់ពីខ្លួនឯងបានផងនោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៀតថា៖ តើស្មើគ្នាដែរឬទេរវាងមនុស្សខ្វាក់(គ្មានជំនឿ) និងអ្នកដែលមើលឃើញ(មានជំនឿ)? ឬក៏ តើស្មើគ្នាដែរឬទេរវាងភាពងងឹត និងពន្លឺ? ឬមួយពួកគេបានយកព្រះនានាមកធ្វើជាដៃគូរួមជាមួយអល់ឡោះ ហើយថាពួកវាបានបង្កើតអ្វីៗដូចការបង្កើតរបស់ទ្រង់ដែរ ដោយពួកគេមានការភ័ន្តច្រឡំរវាងអ្វីដែលអល់ឡោះបង្កើត និងអ្វីដែលពួកវាបានបង្កើត? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ អល់ឡោះ(តែមួយគត់)ជាអ្នកបង្កើតរាល់អ្វីៗទាំងអស់។ ហើយទ្រង់ជាព្រះជាម្ចាស់តែមួយគត់ ជាអ្នកមានអំណាចបំផុត។"},{"id":17,"translation":"ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយវាក៏បានហូរទៅតាមជ្រលងដងអូរអាស្រ័យទៅតាមទំហំរបស់វា ហើយវាបាននាំមកជាមួយនូវពពុះដុំៗ(លើផ្ទៃទឹក)។ ហើយសារធាតុដែលគេដុតរំលាយក្នុងភ្លើងដើម្បីចម្រាញ់ជាគ្រឿងអលង្ការ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ក៏មានពពុះដូចគ្នាដែរ។ ក៏ដូចគ្នាដែរ អល់ឡោះទ្រង់លើកឧទាហរណ៍(ប្រៀបធៀប)រវាងប្រការពិត និងប្រការមិនពិត។ ចំពោះពពុះ វានឹងរលាយបាត់បង់ទៅ(គ្មានផលប្រយោជន៍)។ ចំណែកឯអ្វីដែលផ្តល់ប្រយោជន៍ដល់មនុស្សវិញ វានឹងនៅឋិតឋេរលើផែនដី។ ក៏ដូចគ្នាដែរ អល់ឡោះទ្រង់បានលើកនូវឧទាហរណ៍ជាច្រើនទៀត។"},{"id":18,"translation":"សម្រាប់បណ្តាអ្នកដែលបានឆ្លើយតបចំពោះព្រះជាម្ចាស់របស់ពួកគេ គឺនឹងទទួលបាននូវប្រការល្អ(ឋានសួគ៌)។ ចំណែកឯពួកដែលមិនឆ្លើយតបចំពោះទ្រង់វិញ ប្រសិនបើពួកគេមានអ្វីៗទាំងអស់នៅលើផែនដី ថែមទាំងមានដូចនេះពីលើទៀត ពួកគេប្រាកដជានឹងយកវាទៅលោះខ្លួនពួកគេ(ពីទណ្ឌកម្ម)ជាមិនខាន។ ពួកទាំងនោះនឹងទទួលបាននូវការកាត់សេចក្តីដ៏អាក្រក់បំផុត។ ហើយកន្លែងស្នាក់នៅរបស់ពួកគេ គឺឋាននរកជើហាន់ណាំ។ ហើយវាជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។"},{"id":19,"translation":"ដូចនេះ តើអ្នកដែលដឹងថា តាមពិតអ្វីដែលគេបានបញ្ចុះមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីព្រះជាម្ចាស់របស់អ្នក គឺជាការពិតនោះ ដូចទៅនឹងអ្នកដែលពិការភ្នែក(មិនដឹងការពិត)ដែរឬទេ? តាមពិត គឺមានតែបញ្ញាជនប៉ុណ្ណោះដែលយកជាមេរៀន។"},{"id":20,"translation":"គឺបណ្តាអ្នកដែលអនុវត្តយ៉ាងពេញលេញនូវកិច្ចសន្យារបស់អល់ឡោះ ហើយពួកគេមិនក្បត់កិច្ចសន្យានោះឡើយ។"},{"id":21,"translation":"និងបណ្តាអ្នកដែលផ្សារភ្ជាប់នូវអ្វី(ចំណងសាច់សាលោហិត)ដែលអល់ឡោះប្រើឱ្យផ្សារភ្ជាប់ ហើយពួកគេខ្លាចព្រះជាម្ចាស់របស់ពួកគេ ព្រមទាំងភ័យខ្លាចចំពោះការជំនុំជម្រះដ៏អាក្រក់។"},{"id":22,"translation":"ហើយនិងបណ្តាអ្នកដែលអត់ធ្មត់ដោយស្វែងរកការពេញចិត្តពីព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគនូវអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេទាំងលាក់បាំង និងបើកចំហ ព្រមទាំងតបតចំពោះអំពើអាក្រក់(ដែលគេធ្វើមកលើខ្លួនគេ)ដោយអំពើល្អ។ បណ្តាអ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបាននូវលទ្ធផលដ៏គួរឱ្យកោតសរសើរ។"},{"id":23,"translation":"គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលក្នុងវា ព្រមទាំងអ្នកដែលធ្វើអំពើល្អក្នុងចំណោមឪពុកម្តាយរបស់ពួកគេ ភរិយារបស់ពួកគេ និងកូនចៅរបស់ពួកគេ។ ហើយម៉ាឡាអ៊ីកាត់បានចូលទៅកាន់ពួកគេពីគ្រប់ទ្វារទាំងអស់។"},{"id":24,"translation":"(ម៉ាឡាអ៊ីកាត់ស្វាគមន៍ពួកគេដោយពោលថា៖) សូមសន្តិភាពកើតមានដល់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានអត់ធ្មត់។ ដូច្នេះ លំនៅដ្ឋានចុងក្រោយ(របស់ពួកអ្នក) គឺល្អបំផុត។"},{"id":25,"translation":"ហើយចំពោះពួកដែលបានក្បត់កិច្ចសន្យារបស់អល់ឡោះក្រោយពីទ្រង់បានដាក់កិច្ចសន្យា ហើយពួកគេកាត់ផ្តាច់នូវអ្វី(ចំណងសាច់សាលោហិត)ដែលអល់ឡោះបានប្រើឱ្យផ្សារភ្ជាប់ ព្រមទាំងបង្កវិនាសកម្មនៅលើផែនដី ពួកទាំងនោះសម្រាប់ពួកគេនឹងទទួលនូវការដាក់បណ្តាសា និងទទួលនូវលទ្ធផលចុងក្រោយដ៏អាក្រក់បំផុត(ឋាននរក)។"},{"id":26,"translation":"អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនា និងរឹតត្បិត(ចំពោះជនណាដែលទ្រង់មានចេតនា)។ ហើយពួកគេ(ពួកប្រឆាំង)សប្បាយរីករាយនឹងជីវិតលោកិយ។ ហើយជីវិតលោកិយបើប្រៀបនឹងថ្ងៃបរលោកនោះ គឺគ្មានអ្វីក្រៅពីការត្រេកត្រអាល(មួយរយៈពេលខ្លី)ប៉ុណ្ណោះ។"},{"id":27,"translation":"ហើយពួកប្រឆាំងបាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះទៅឲ្យគាត់(ព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងមួយពីព្រះជាម្ចាស់របស់គាត់? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់(សារភាពកំហុស)ទៅកាន់ទ្រង់។"},{"id":28,"translation":"គឺបណ្តាអ្នកដែលមានជំនឿ ហើយចិត្តរបស់ពួកគេមានភាពនឹងនរដោយការនឹករឭកចំពោះអល់ឡោះ។ តើមិនមែនទេឬ ការរំឭកចំពោះអល់ឡោះ គឺធ្វើឱ្យដួងចិត្តនឹងនរនោះ?"},{"id":29,"translation":"បណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលនោះ ពួកគេនឹងទទួលបាននូវការរស់នៅដ៏ល្អប្រសើរ(នាថ្ងៃបរលោក) និងទទួលនូវលទ្ធផលចុងក្រោយដ៏ប្រពៃបំផុត(ឋានសួគ៌)។"},{"id":30,"translation":"ក៏ដូច្នោះដែរ យើងបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ប្រជាជាតិមួយ ដោយមានប្រជាជាតិជាច្រើនបានកន្លងផុតទៅមុនពួកគេដើម្បីឱ្យអ្នកសូត្រឱ្យពួកគេស្តាប់នូវអ្វី(គម្ពីរគួរអាន)ដែលយើងបានផ្តល់ជាវ៉ាហ៊ីទៅកាន់អ្នក ខណៈដែលពួកគេប្រឆាំងនឹងព្រះជាម្ចាស់ដ៏មហាសប្បុរស។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់គឺជាព្រះជាម្ចាស់របស់ខ្ញុំដែលគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ខ្ញុំប្រគល់ការទុកចិត្តចំពោះទ្រង់(តែមួយគត់) ហើយទៅកាន់ទ្រង់ផងដែរ ការសារភាពកំហុសរបស់ខ្ញុំ។"},{"id":31,"translation":"ហើយប្រសិនបើគម្ពីរគួរអានអាចធ្វើឱ្យភ្នំទាំងឡាយរំកិល(ចេញពីកន្លែងរបស់វា) ឬធ្វើឱ្យផែនដីបែកខ្ញែក ឬធ្វើឱ្យមនុស្សស្លាប់អាចនិយាយបាន(នោះវានឹងក្លាយជាភស្តុតាងមួយដ៏ច្បាស់លាស់ដូចអ្វីដែលពួកគេទាមទារមិនខាន)។ ផ្ទុយទៅវិញ កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ដូច្នេះ តើបណ្តាអ្នកដែលមានជំនឿមិនដឹងទេឬថា ប្រសិនបើអល់ឡោះទ្រង់មានចេតនា នោះទ្រង់នឹងចង្អុលបង្ហាញមនុស្សលោកទាំងអស់ជាមិនខាន។ ហើយចំពោះពួកដែលប្រឆាំង ពួកគេនៅតែបន្តទទួលរងនូវគ្រោះមហន្តរាយដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត ឬក៏មហន្តរាយនោះនឹងកើតឡើងនៅជិតលំនៅឋានរបស់ពួកគេ រហូតទាល់តែកិច្ចសន្យារបស់អល់ឡោះបានមកដល់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនក្បត់សន្យាឡើយ។"},{"id":32,"translation":"ជាការពិតណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏ត្រូវបានគេសើចចំអកចំពោះពួកគាត់ដូចគ្នាដែរ។ ហើយយើងបានពន្យារពេល(ដាក់ទណ្ឌកម្ម)ដល់ពួកប្រឆាំង។ បន្ទាប់មក យើងក៏បានដាក់ទណ្ឌកម្មពួកគេ។ ដូច្នេះ តើទណ្ឌកម្ម(របស់យើងទៅលើពួកគេនោះ)យ៉ាងដូចម្តេចដែរ?"},{"id":33,"translation":"ដូច្នេះ តើអ្នកដែលគ្រប់គ្រងលើរាល់បុគ្គលគ្រប់រូបនូវទង្វើដែលពួកគេប្រព្រឹត្ត(សក្តិសមត្រូវបានគោរពសក្ការៈជាង ឬក៏រូបសំណាក់ដែលអសមត្ថភាពទាំងនោះសក្តិសមជាង)? ហើយពួកគេ(ពួកប្រឆាំង)បានយកព្រះនានាមកធ្វើជាដៃគូជាមួយនឹងអល់ឡោះជាម្ចាស់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នករៀបរាប់ឈ្មោះពួកវាមក។ ឬមួយពួកអ្នកប្រាប់ដល់ទ្រង់នូវអ្វីដែលទ្រង់មិនបានដឹង នៅលើផែនដីនេះ ឬមួយក៏អ្វីដែលពួកអ្នកប្រាប់ទ្រង់គ្រាន់តែជាសម្តីដែលគ្មានការពិតឬ? ផ្ទុយទៅវិញ គេ(ស្ហៃតន)បានតុបតែងលម្អសម្រាប់ពួកប្រឆាំងនូវឧបាយកលរបស់ពួកគេ ហើយបានរារាំងពួកគេពីមាគ៌ាត្រឹមត្រូវ។ ហើយជនណាដែលអល់ឡោះធ្វើឲ្យវង្វេងហើយនោះ គឺរូបគេគ្មានអ្នកចង្អុលបង្ហាញឡើយ។"},{"id":34,"translation":"ពួកគេនឹងទទួលនូវទណ្ឌកម្មនៅក្នុងលោកិយនេះ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺធ្ងន់ធ្ងរជាងនេះទៅទៀត។ ហើយពួកគេគ្មានអ្នកការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ។"},{"id":35,"translation":"លក្ខណៈនៃឋានសួគ៌ដែលគេ(អល់ឡោះ)បានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នោះ គឺមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ផលានុផលរបស់វា និងម្លប់របស់វា គឺមានជានិរន្តន៍។ នោះហើយជាលទ្ធផលចុងក្រោយរបស់បណ្តាអ្នកដែលកោតខ្លាច។ រីឯលទ្ធផលចុងក្រោយរបស់ពួកប្រឆាំងវិញ គឺឋាននរក។"},{"id":36,"translation":"ហើយបណ្តាអ្នកដែលយើងបានប្រទានឱ្យពួកគេនូវគម្ពីរ(ពួកយូដា និងពួកគ្រឹស្ទាន) ពួកគេមានភាពរីករាយចំពោះអ្វីដែលគេបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហើយក្នុងចំណោមក្រុមជាច្រើន(នៃពួកគេ) ក៏មានអ្នកដែលបដិសេធនូវប្រការមួយចំនួនអំពីវាផងដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត គេបានប្រើខ្ញុំឱ្យគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) ហើយមិនឱ្យខ្ញុំយកអ្នកផ្សេងមកធ្វើជាដៃគូរួមនឹងទ្រង់ឡើយ។ ខ្ញុំបួងសួងទៅកាន់ទ្រង់(តែមួយគត់) ហើយកន្លែងវិលត្រឡប់របស់ខ្ញុំ ក៏ទៅកាន់ទ្រង់(តែមួយគត់)ដែរ។"},{"id":37,"translation":"ក៏ដូច្នោះដែរ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាក្បួនច្បាប់ និងជាភាសាអារ៉ាប់។ តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើរតាមទំនើងចិត្តរបស់ពួកគេ(ពួកអះលីគីតាប) ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយនោះ សម្រាប់រូបអ្នក គឺគ្មានអ្នកគាំពារ(ជួយឲ្យយកឈ្នះលើសត្រូវ) និងអ្នកការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ។"},{"id":38,"translation":"ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហើយយើងបានរៀបចំឱ្យពួកគេមានភរិយា និងកូនចៅ។ ហើយគ្មានអ្នកនាំសារណាម្នាក់អាចនាំមកនូវសញ្ញាភស្តុតាងណាមួយនោះឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ រាល់កិច្ចការទាំងអស់ គឺត្រូវបានកំណត់រួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)។"},{"id":39,"translation":"អល់ឡោះទ្រង់លុបបំបាត់នូវអ្វីដែលទ្រង់មានចេតនា ហើយទ្រង់រក្សាទុក(នូវអ្វីដែលទ្រង់មានចេតនា)។ ហើយសៀវភៅកំណត់ត្រាគោល(ឡាវហ៊ុលម៉ះហ៊្វូស) គឺនៅនឹងទ្រង់។"},{"id":40,"translation":"បើទោះបីជាយើងបង្ហាញឱ្យអ្នក(ឱព្យាការីមូហាំម៉ាត់)បានឃើញនូវទណ្ឌកម្មមួយចំនួនដែលយើងបានសន្យានឹងពួកគេ ឬក៏យើងឱ្យអ្នកស្លាប់(មុនបានឃើញវា)ក៏ដោយ ក៏តួនាទីរបស់អ្នក គ្រាន់តែផ្សព្វផ្សាយ(សារ)ប៉ុណ្ណោះ។ ចំណែកឯការកាត់សេចក្តី គឺជាតួនាទីរបស់យើង។"},{"id":41,"translation":"តើពួកគេ(ពួកប្រឆាំង)មិនឃើញទេឬថា ជាការពិតណាស់ យើងបានរំដោះយកទឹកដីរបស់ពួកគេដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីទាំងអស់។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តី ដោយគ្មានអ្នកណាម្នាក់ដែលអាចពិនិត្យវិនិច្ឆ័យលើការកាត់សេចក្ដីរបស់ទ្រង់ឡើយ។ ហើយទ្រង់ជាអ្នកដែលជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។"},{"id":42,"translation":"ហើយជាការពិតណាស់ ពួកជំនាន់មុនពួកគេក៏បានប្រើឧបាយកល(ប្រឆាំងនឹងបណ្តាព្យាការីរបស់ពួកគេ)ដែរ។ ក៏ប៉ុន្តែ គម្រោងការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់ដឹងទាំងអស់នូវអ្វីដែលបុគ្គលគ្រប់រូបបានប្រព្រឹត្ត។ ហើយពួកប្រឆាំងនឹងដឹងថា តើលទ្ធផលចុងក្រោយដ៏ប្រសើរបំផុតនោះ គឺសម្រាប់អ្នកណា?"},{"id":43,"translation":"ហើយពួកប្រឆាំងបាននិយាយថា៖ រូបអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកនាំសារឡើយ។ ចូរអ្នកតបថា៖ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នក ហើយ(ក៏គ្រប់គ្រាន់ដែរ)ដែលមានអ្នកដែលមានចំណេះដឹងខាងគម្ពីរ(ធ្វើជាសាក្សី)នោះ។"}]},{"id":14,"verses":[{"id":1,"translation":"អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ គម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺដើម្បីឱ្យអ្នកនាំមនុស្សលោកចេញពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ពន្លឺ(ការមានជំនឿ)តាមការអនុញ្ញាតពីព្រះជាម្ចាស់របស់ពួកគេទៅកាន់មាគ៌ារបស់អ្នកដ៏មហាខ្លាំងពូកែ ជាអ្នកដែលគេកោតសរសើរ។"},{"id":2,"translation":"អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយភាពអន្តរាយនៃទណ្ឌកម្មដ៏ធ្ងន់ធ្ងរ គឺសម្រាប់ពួកដែលគ្មានជំនឿ។"},{"id":3,"translation":"គឺពួកដែលស្រឡាញ់ពេញចិត្តឆាកជីវិតលោកិយជាងថ្ងៃបរលោក ហើយពួកគេរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះ ព្រមទាំងមានបំណងចង់ឱ្យមាគ៌ានោះមានភាពវៀចវេរ។ ពួកទាំងនោះ គឺស្ថិតនៅក្នុងភាពវង្វេងដ៏សែនឆ្ងាយ។"},{"id":4,"translation":"ហើយរាល់អ្នកនាំសារដែលយើងបានបញ្ជូនទៅ គឺសុទ្ធតែជាអ្នកនិយាយភាសានៃក្រុមរបស់គេ ដើម្បីបកស្រាយបញ្ជាក់ដល់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឱ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់គឺជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":5,"translation":"ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើង។ (យើងបានដាក់បទបញ្ជាដល់គេថា៖) ចូរអ្នកនាំក្រុមរបស់អ្នកចេញពីភាពងងឹត(វង្វេង) ទៅកាន់ពន្លឺ(ការចង្អុលបង្ហាញ) និងត្រូវរំឭកពួកគេពីបណ្តាថ្ងៃរបស់អល់ឡោះ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់គ្រប់បុគ្គលដែលជាអ្នកអត់ធ្មត់ និងដឹងគុណ។"},{"id":6,"translation":"ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះដែលបានប្រទានដល់ពួកអ្នក ខណៈដែលទ្រង់បានសង្គ្រោះពួកអ្នកពីបក្សពួកហ្វៀរអោនដែលពួកគេបានឱ្យពួកអ្នកភ្លក់នូវទារុណកម្មដ៏ព្រៃផ្សៃបំផុត។ ហើយពួកគេបានសម្លាប់កូនប្រុសទាំងឡាយរបស់ពួកអ្នក និងទុកជីវិតកូនស្រីទាំងឡាយរបស់ពួកអ្នក។ នៅក្នុងរឿងនោះ គឺជាការសាកល្បងដ៏ធំធេងបំផុតពីព្រះជាម្ចាស់របស់ពួកអ្នក។"},{"id":7,"translation":"(គាត់បានបន្តទៀតថា៖) ចូរពួកអ្នកចងចាំ នៅពេលដែលព្រះជាម្ចាស់របស់ពួកអ្នកបានប្រកាសថា៖ ប្រសិនបើពួកអ្នកដឹងគុណ យើងពិតជានឹងបន្ថែម(ការប្រោសប្រទាន)ដល់ពួកអ្នកទៀត។ តែប្រសិនបើពួកអ្នកប្រឆាំង(រមិលគុណ)វិញ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់យើង គឺធ្ងន់ធ្ងរបំផុត។"},{"id":8,"translation":"ហើយព្យាការីមូសាបាននិយាយថា៖ ប្រសិនបើពួកអ្នក រួមទាំងអ្នកដែលនៅលើផែនដីទាំងអស់ប្រឆាំង(នឹងអល់ឡោះ ក៏គ្មានផ្តល់គ្រោះថ្នាក់អ្វីដល់ទ្រង់នោះដែរ)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ ជាអ្នកដែលគេកោតសរសើរបំផុត។"},{"id":9,"translation":"តើរឿងរ៉ាវរបស់អ្នកជំនាន់មុនពួកអ្នក(ពួកគ្មានជំនឿ)មិនបានមកដល់ពួកអ្នកទេឬ ដូចជាក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ ព្រមទាំងក្រុមជាច្រើនទៀតបន្ទាប់ពីពួកគេ ដែលគ្មាននរណាម្នាក់ដឹងពី(ចំនួនរបស់)ពួកគេក្រៅពីអល់ឡោះនោះ? បណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនមកកាន់ពួកគេ តែពួកគេបានយកដៃរបស់ពួកគេដាក់ក្នុងមាត់(ដោយកំហឹង) ហើយពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងមិនមានជំនឿចំពោះអ្វីដែលគេបានបញ្ជូនវាមកជាមួយពួកអ្នកឡើយ ហើយពិតណាស់ ពួកយើងមានការសង្ស័យយ៉ាងខ្លាំងចំពោះអ្វីដែលពួកអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វានោះ។"},{"id":10,"translation":"បណ្តាអ្នកនាំសាររបស់ពួកគេបានតបថា៖ តើ(ពួកអ្នក)មានការសង្ស័យចំពោះអល់ឡោះឬ ខណៈដែលទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីនោះ? ទ្រង់អំពាវនាវពួកអ្នក(ទៅកាន់ការមានជំនឿចំពោះទ្រង់) ដើម្បីទ្រង់អភ័យទោសដល់ពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងពន្យារពេលដល់ពួកអ្នករហូតដល់ពេលវេលាកំណត់។ ពួកគេបានតបវិញថា៖ ពួកអ្នកគ្រាន់តែជាមនុស្សលោកធម្មតាដូចពួកយើងប៉ុណ្ណោះ។ ពួកអ្នកមានបំណងចង់រារាំងពួកយើងពីអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈ។ ហេតុនេះ ចូរពួកអ្នកនាំមកឱ្យពួកយើងនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់មួយមក។"},{"id":11,"translation":"បណ្តាអ្នកនាំសាររបស់ពួកគេបានតបទៅកាន់ពួកគេវិញថា៖ ពិតមែនហើយ ពួកយើងគ្រាន់តែជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ ក៏ប៉ុន្តែអល់ឡោះទ្រង់លើកតម្កើងចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយពួកយើងមិនអាចនាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកអ្នកឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយចំពោះអល់ឡោះ(តែមួយគត់)ដែលបណ្តាអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្ត។"},{"id":12,"translation":"តើមានអ្វីដែលរារាំងពួកយើងមិនឱ្យប្រគល់ការទុកចិត្តទៅចំពោះទ្រង់ ខណៈដែលទ្រង់បានចង្អុលបង្ហាញពួកយើងនូវមាគ៌ាដ៏ត្រឹមត្រូវនិងច្បាស់លាស់នោះ? ហើយពួកយើងត្រូវតែអត់ធ្មត់ចំពោះអ្វីដែលពួកអ្នកធ្វើទុក្ខបុកម្នេញមកលើពួកយើង។ ហើយចំពោះអល់ឡោះ(តែមួយគត់)ដែលបណ្តាអ្នកដែលប្រគល់ការទុកចិត្តទាំងឡាយប្រគល់ការទុកចិត្ត(លើទ្រង់)។"},{"id":13,"translation":"ហើយពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្តាអ្នកនាំសាររបស់ពួកគេថា៖ យើងពិតជានឹងបណ្តេញពួកអ្នកចេញពីភូមិស្រុករបស់ពួកយើង ឬពួកអ្នកត្រូវតែវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ ពេលនោះ ព្រះជាម្ចាស់របស់អ្នកនាំសារទាំងនោះបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេថា៖ យើងពិតជានឹងបំផ្លាញពួកដែលបំពានជាមិនខាន។"},{"id":14,"translation":"ហើយយើងនឹងឱ្យពួកអ្នករស់នៅលើទឹកដីនេះបន្ទាប់ពី(ការបំផ្លាញ)ពួកគេ។ នោះគឺសម្រាប់អ្នកដែលខ្លាចនូវភាពធំធេងរបស់យើង និងខ្លាចការព្រមាន(ពីទណ្ឌកម្មរបស់យើង)។"},{"id":15,"translation":"ហើយពួកគេ(អ្នកនាំសារ)ក៏បានបួងសួងសុំឱ្យទ្រង់ជួយពួកគេឱ្យមានជ័យជម្នះលើសត្រូវ។ ហើយភាពអន្តរាយ គឺសម្រាប់រាល់បុគ្គលដែលក្អេងក្អាង ចចេសរឹងរូស។"},{"id":16,"translation":"នៅខាងមុខរូបគេ គឺនរកជើហាន់ណាំ។ នៅក្នុងនោះ គេនឹងឱ្យជននោះផឹកនូវទឹកខ្ទុះឈាម។"},{"id":17,"translation":"រូបគេទ្រាំផឹកវាទាំងលំបាកវេទនាស្ទើរតែមិនអាចលេបចូល។ ហើយសេចក្តីស្លាប់មកដល់រូបគេពីគ្រប់ទិសទីទាំងអស់ ក៏ប៉ុន្តែរូបគេមិនស្លាប់នោះឡើយ។ ហើយនៅខាងមុខជននោះ គឺមានទណ្ឌកម្មដ៏សែនខ្លោចផ្សា(ជាច្រើនផ្សេងទៀត)។"},{"id":18,"translation":"ការប្រៀបធៀបពួកដែលគ្មានជំនឿចំពោះព្រះជាម្ចាស់របស់ពួកគេ ទង្វើរបស់ពួកគេប្រៀបដូចជាធូលីដែលត្រូវបានខ្យល់បោកបក់យ៉ាងខ្លាំងនៅថ្ងៃដែលមានព្យុះសង្ឃរាបោកបក់។ ពួកគេមិនទទួលបានផលប្រយោជន៍ពីអ្វីដែលពួកគេបានសាងបន្តិចណាឡើយ។ នោះហើយគឺជាការរង្វេងដ៏សែនឆ្ងាយ។"},{"id":19,"translation":"តើពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតផែនដីយ៉ាងពិតប្រាកដនោះ? ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងនាំមកនូវអ្នកថ្មីផ្សេងទៀត(ជំនួសពួកអ្នក)ជាមិនខាន។"},{"id":20,"translation":"ហើយនោះមិនមែនជារឿងដែលធ្ងន់ធ្ងរ(ពិបាក)សម្រាប់អល់ឡោះនោះឡើយ។"},{"id":21,"translation":"ហើយពួកគេនឹងចេញពីផ្នូរទាំងអស់គ្នាឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់(នាថ្ងៃបរលោក)។ ហើយពួកទន់ខ្សោយ(អ្នកដើរតាមគេ)បាននិយាយទៅកាន់ពួកមេដឹកនាំ(របស់ខ្លួន)ថា៖ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានដើរតាមពួកអ្នក។ ដូច្នេះ តើពួកអ្នកអាចការពារពួកយើងពីទណ្ឌកម្មរបស់អល់ឡោះបន្តិចណាដែរឬទេ? ពួកគេបានតបវិញថា៖ ប្រសិនបើអល់ឡោះចង្អុលបង្ហាញពួកយើងនោះ ពួកយើងក៏នឹងចង្អុលបង្ហាញដល់ពួកអ្នកដែរ។ វាដូចតែគ្នាទេចំពោះពួកយើង ទោះជាពួកយើងត្អូញត្អែរ ឬពួកយើងទ្រាំអត់ធ្មត់ក៏ដោយ ក៏ពួកយើងគ្មានកន្លែងដែលអាចរត់គេច(ពីទណ្ឌកម្ម)នោះដែរ។"},{"id":22,"translation":"នៅពេលដែលកិច្ចការទាំងអស់បានសម្រេចហើយនោះ ស្ហៃតនបាននិយាយថា៖ ជាការពិតណាស់ អល់ឡោះបានសន្យានឹងពួកអ្នកនូវការសន្យាមួយដែលពិតប្រាកដ។ ហើយខ្ញុំក៏បានសន្យានឹងពួកអ្នកដែរ តែខ្ញុំបានក្បត់សន្យាជាមួយពួកអ្នក។ ខ្ញុំគ្មានអំណាចអ្វីលើពួកអ្នក(ដែលអាចឲ្យពួកអ្នកដើរតាម)នោះឡើយ ក្រៅតែពីខ្ញុំគ្រាន់តែអំពាវនាវពួកអ្នកប៉ុណ្ណោះ ហើយពួកអ្នកក៏បានតាមខ្ញុំ។ ហេតុនេះ ចូរពួកអ្នកកុំបន្ទោសខ្ញុំឱ្យសោះ តែពួកអ្នកត្រូវបន្ទោសខ្លួនឯងវិញ។ ខ្ញុំមិនមែនជាអ្នកដែលអាចជួយការពារពួកអ្នក(ពីទណ្ឌកម្ម)នោះឡើយ ហើយពួកអ្នកក៏មិនមែនជាអ្នកដែលអាចជួយការពារខ្ញុំបាននោះដែរ។ ខ្ញុំសូមបដិសេធចំពោះការដែលពួកអ្នកយកខ្ញុំធ្វើជាដៃគូរួមជាមួយអល់ឡោះកាលពីមុន(ក្នុងលោកិយ)។ ពិតប្រាកដណាស់ ពួកដែលបំពាន សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"},{"id":23,"translation":"ហើយគេនឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេស្ថិតនៅទីនោះជាអមតៈដោយការអនុញ្ញាតពីព្រះជាម្ចាស់របស់ពួកគេ។ ការស្វាគមន៍របស់ពួកគេនៅក្នុងនោះ គឺសាឡាម(សន្តិភាព)។"},{"id":24,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើអល់ឡោះទ្រង់លើកឧទាហរណ៍ប្រៀបធៀបយ៉ាងដូចម្តេចចំពោះពាក្យសម្តីដែលល្អ(កាលីម៉ះតាវហេទ)ដូចទៅនឹងដើមឈើដ៏ល្អមួយដើម(ដើមល្មើ)ដែលឫសរបស់វាចាក់ចូល(ក្នុងដី)យ៉ាងរឹងមាំ ហើយមែកធាងរបស់វាចាក់ឆ្ពោះទៅលើមេឃនោះ?"},{"id":25,"translation":"វាផ្តល់នូវផលានុផលរបស់វាគ្រប់ពេលវេលាដោយការអនុញ្ញាតពីព្រះជាម្ចាស់របស់វា។ ហើយអល់ឡោះទ្រង់លើកយកឧទាហរណ៍ជាច្រើនសម្រាប់មនុស្សលោក សង្ឃឹមថាពួកគេនឹករលឹក។"},{"id":26,"translation":"ហើយការប្រៀបធៀបពាក្យសម្តីដែលអាក្រក់(ពាក្យស្ហ៊ីរិក) គឺប្រៀបដូចជាដើមឈើដែលអាក្រក់មួយដើម(ដើមហាន់ហ្សល់) ដែលគេអាចដកទាំងឫសបានដោយវាគ្មានភាពរឹងមាំ(ជាប់ទៅនឹងដី)ឡើយ។"},{"id":27,"translation":"អល់ឡោះជាម្ចាស់ទ្រង់ពង្រឹងដល់បណ្តាអ្នកដែលមានជំនឿនឹងពាក្យសម្តីដែលរឹងមាំ(កាលីម៉ះស្ហាហាហ្ទះ)ទាំងនៅក្នុងជីវិតលោកិយ និងនៅថ្ងៃបរលោក។ ហើយអល់ឡោះជាម្ចាស់នឹងធ្វើឱ្យពួកដែលបំពានវង្វេង។ ហើយអល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។"},{"id":28,"translation":"តើអ្នកមិនបានឃើញទេ ពួកដែលជ្រើសយកភាពគ្មានជំនឿជំនួសឲ្យការដឹងគុណចំពោះឧបការគុណរបស់អល់ឡោះ ហើយពួកគេធ្វើឱ្យក្រុមរបស់ពួកគេធ្លាក់ទៅក្នុងកន្លែងដែលវិនាសអន្តរាយ។"},{"id":29,"translation":"នោះគឺនរកជើហាន់ណាំដែលពួកគេនឹងចូលទៅក្នុងវា ហើយវាជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុតនោះ។"},{"id":30,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បានយកព្រះនានាមកធ្វើជាដៃគូរួមជាមួយនឹងអល់ឡោះដើម្បីធ្វើឱ្យអ្នកដទៃវង្វេងចេញពីមាគ៌ារបស់ទ្រង់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកត្រេកត្រអាលសិនចុះ។ ពិតប្រាកដណាស់ កន្លែងវិលត្រឡប់របស់ពួកអ្នក គឺឆ្ពោះទៅកាន់ឋាននរក។"},{"id":31,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿឲ្យពួកគេប្រតិបត្តិសឡាត និងបរិច្ចាគអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេទាំងលាក់បាំង និងលាតត្រដាងមុននឹងថ្ងៃមួយ(ថ្ងៃបរលោក)បានមកដល់ដែលគ្មានទេការលក់ដូរ ហើយក៏គ្មានដែរចំណងមិត្តភាព(ក្នុងថ្ងៃនោះ)។"},{"id":32,"translation":"អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដី។ ហើយទ្រង់បានបញ្ចុះពីលើមេឃនូវទឹកភ្លៀង ដោយតាមរយៈទឹកភ្លៀងនោះ ទ្រង់បានបញ្ចេញនូវផលានុផលជាច្រើនប្រភេទជាលាភសក្ការៈសម្រាប់ពួកអ្នក(មនុស្សលោក)។ ហើយទ្រង់បានបង្កើតឱ្យមានសំពៅសម្រាប់ពួកអ្នកដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រទៅតាមបទបញ្ជារបស់ទ្រង់។ ហើយបានបង្កើតទន្លេជាច្រើនសម្រាប់ពួកអ្នកផងដែរ។"},{"id":33,"translation":"ហើយទ្រង់បានបង្កើតព្រះអាទិត្យនិងព្រះចន្ទសម្រាប់ពួកអ្នកដែលវាទាំងពីរធ្វើចលនាតាមគន្លងរបស់វា ព្រមទាំងបានបង្កើតសម្រាប់ពួកអ្នកផងដែរនូវពេលយប់ និងពេលថ្ងៃ។"},{"id":34,"translation":"ហើយទ្រង់បានផ្តល់ឱ្យពួកអ្នកនូវរាល់អ្វីៗដែលពួកអ្នកសុំពីទ្រង់។ ហើយប្រសិនបើពួកអ្នករាប់នូវឧបការគុណរបស់អល់ឡោះនោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដណាស់ មនុស្សលោក គឺជាអ្នកដែលបំពាន រមិលគុណបំផុត ។"},{"id":35,"translation":"ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាធ្វើឱ្យទឹកដីនេះ(ក្រុងម៉ាក្កះ)មានសុខសុវត្ថិភាពផងចុះ ហើយសូមព្រះអង្គមេត្តាបញ្ចៀសរូបខ្ញុំ និងកូនចៅរបស់ខ្ញុំពីកាគោរពសក្ការៈរូបបដិមានានាផង។"},{"id":36,"translation":"បពិត្រព្រះជាម្ចាស់! ជាការពិតណាស់ ពួកវា(រូបបដិមាទាំងនេះ)បានធ្វើឱ្យមនុស្សជាច្រើនវង្វេង។ ហេតុនេះ ជនណាហើយដែលដើរតាមខ្ញុំ ពិតប្រាកដណាស់ រូបគេគឺស្ថិតក្នុងក្រុមរបស់ខ្ញុំ។ រីឯជនណាហើយដែលប្រឆាំងនឹងខ្ញុំ ជាការពិតណាស់ ព្រះអង្គមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":37,"translation":"បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ជាការពិតណាស់ ខ្ញុំបានទុកកូនចៅរបស់ខ្ញុំមួយចំនួនឱ្យរស់នៅឯជ្រលងភ្នំមួយ(ទឹកដីម៉ាក្កះ)ដែលគ្មានដំណាំអ្វីនៅក្នុងវាឡើយ គឺនៅឯគេហដ្ឋានរបស់ព្រះអង្គដ៏ពិសិដ្ឋ(ពៃតុលឡោះ)។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! (ខ្ញុំទុកពួកគេនៅទីនោះ)គឺដើម្បីឱ្យពួកគេប្រតិបត្តិសឡាត។ ហេតុនេះ សូមព្រះអង្គមេត្តាធ្វើឱ្យដួងចិត្តមនុស្សមួយចំនួនស្រឡាញ់ពេញចិត្តទៅកាន់ពួកគេ ព្រមទាំងប្រទាននូវលាភសក្ការៈដល់ពួកគេអំពីផលានុផលនានាផង សង្ឃឹមថា ពួកគេនឹងថ្លែងអំណរគុណ។"},{"id":38,"translation":"បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ព្រះអង្គដឹងបំផុតទាំងអ្វីដែលពួកយើងលាក់បាំង ទាំងអ្វីដែលពួកយើងលាតត្រដាង ហើយគ្មានអ្វីមួយអាចលាក់បាំងពីអល់ឡោះបានឡើយ មិនថានៅលើផែនដី មិនថានៅលើមេឃនោះឡើយ។"},{"id":39,"translation":"ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់បានប្រទានឲ្យខ្ញុំនូវអ៊ីស្មាអែល និងអ៊ីស្ហាកទាំងដែលខ្ញុំមានវ័យចំណាស់ទៅហើយនោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាឮបំផុតនូវការបួងសួង។"},{"id":40,"translation":"បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាធ្វើឱ្យរូបខ្ញុំ និងកូនចៅរបស់ខ្ញុំជាអ្នកដែលប្រតិបត្តិសឡាតយ៉ាងខ្ជាប់ខ្ជួនផង។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាទទួលយកនូវការបួងសួង(របស់ខ្ញុំ)ផងចុះ។"},{"id":41,"translation":"បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាអភ័យទោសដល់រូបខ្ញុំ និងឪពុកម្តាយរបស់ខ្ញុំ ព្រមទាំងបណ្តាអ្នកមានជំនឿទាំងឡាយនៅថ្ងៃជំនុំជម្រះផងចុះ។"},{"id":42,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា អល់ឡោះទ្រង់ព្រងើយកន្តើយចំពោះអ្វីដែលពួកបំពានបានប្រព្រឹត្តឱ្យសោះ។ តាមពិត គេគ្រាន់តែពន្យារពេលដល់ពួកគេរហូតដល់ថ្ងៃមួយ(ថ្ងៃបរលោក)ដែលភ្នែកទាំងឡាយសម្លឹងមើលដោយភ័យរន្ធត់។"},{"id":43,"translation":"ពួកគេក្រោកចេញពីផ្នូររបស់ពួកគេទាំងប្រញាប់ប្រញាល់ដោយងើយក្បាលរបស់ពួកគេ ដោយមិនទម្លាក់ក្រសែភ្នែកឡើយ។ ចំណែកឯចិត្តរបស់ពួកគេវិញ គឺទទេស្អាត។"},{"id":44,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានមនុស្សលោកពីថ្ងៃមួយដែលទណ្ឌកម្មនឹងមកដល់ពួកគេ។ ពេលនោះ ពួកដែលបំពាននឹងនិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាពន្យារពេលដល់យើងខ្ញុំនូវរយៈពេលដ៏ខ្លីមួយផងចុះ នោះពួកយើងនឹងឆ្លើយតបចំពោះការអំពាវនាវរបស់ព្រះអង្គ ហើយពួកយើងនឹងដើរតាមបណ្តាអ្នកនាំសារទាំងឡាយជាមិនខាន។ (ទ្រង់បានតបថា៖) តើពួកអ្នកមិនធ្លាប់បានស្បថស្បែកាលពីមុន(លើលោកិយ)ទេឬ ដែលថាពួកអ្នកនឹងមិនមានការផ្លាស់ប្តូរ(ពីជីវិតលោកិយទៅកាន់ជីវិតបរលោក)នោះ?"},{"id":45,"translation":"ហើយពួកអ្នកបានមកស្នាក់នៅក្នុងលំនៅឋានរបស់ពួកដែលបំពានលើខ្លួនឯង។ ហើយវាបានបញ្ជាក់យ៉ាងច្បាស់ហើយដល់ពួកអ្នក ថាតើយើងបានធ្វើបែបណាចំពោះពួកគេ។ ហើយយើងបានលើកជាឧទហរណ៍ជាច្រើនសម្រាប់ពួកអ្នក។"},{"id":46,"translation":"ហើយជាការពិតណាស់ ពួកគេបានរៀបចំនូវឧបាយកលរបស់ពួកគេ(ដើម្បីសម្លាប់ព្យាការីមូហាំម៉ាត់) តែឧបាយកលរបស់ពួកគេ គឺនៅនឹងទ្រង់(ទ្រង់ដឹងអំពីវា)។ ហើយឧបាយកលរបស់ពួកគេ មិនអាចធ្វើឱ្យភ្នំទាំងឡាយរលត់រលាយឡើយ។"},{"id":47,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ក្បត់កិច្ចសន្យាជាមួយនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ ជាអ្នកដែលមានអានុភាពក្នុងការផ្តន្ទាទោស។"},{"id":48,"translation":"នៅថ្ងៃដែលគេផ្លាស់ប្តូរផែនដីនេះទៅជាផែនដីផ្សេង ហើយមេឃជាច្រើនជាន់វិញ(ក៏ដូចគ្នាដែរ)។ ហើយពួកគេបានក្រោកចេញពីផ្នូរទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ដែលមានអំណាចខ្លាំងពូកែបំផុត។"},{"id":49,"translation":"ហើយនៅថ្ងៃនោះ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួកដែលប្រព្រឹត្តល្មើសត្រូវបានគេចងដៃចងជើងភ្ជាប់ច្រវាក់។"},{"id":50,"translation":"សម្លៀកបំពាក់របស់ពួកគេធ្វើអំពីជ័រ(ងាយឆេះ) ហើយភ្លើងនរកនឹងគ្របដណ្តប់ពេញផ្ទៃមុខរបស់ពួកគេ។"},{"id":51,"translation":"ដើម្បីអល់ឡោះនឹងតបស្នងដល់បុគ្គលគ្រប់រូបចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។"},{"id":52,"translation":"(គម្ពីរគួរអាន)នេះ គឺជាការប្រកាសមួយ(ពីអល់ឡោះ)ដល់មនុស្សលោក និងដើម្បីដាស់តឿនព្រមានពួកគេតាមរយៈវា ហើយនិងដើម្បីឱ្យពួកគេដឹងថា៖ តាមពិត ទ្រង់គឺជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈតែមួយគត់ ព្រមទាំងដើម្បីឱ្យបញ្ញាជនទាំងឡាយនឹករលឹក។"}]},{"id":15,"verses":[{"id":1,"translation":"អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ និងជាវាក្យខណ្ឌនៃគម្ពីរគួរអានដ៏ច្បាស់លាស់។"},{"id":2,"translation":"(នៅថ្ងៃបរលោក) ពួកដែលគ្មានជំនឿមានក្តីស្រមៃថា ប្រសិនបើពួកគេជាអ្នកមូស្លីម (នោះពួកគេនឹងអាចមានឱកាសចេញពីឋាននរកវិញបាន)។"},{"id":3,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយឱ្យពួកគេទទួលទាន និងត្រេកត្រអាល(នឹងជីវិតលោកិយ) ព្រមទាំងឱ្យការស្រមើស្រមៃនោះធ្វើឱ្យពួកគេងប់ងល់ចុះ។ ពិតប្រាកដណាស់ ពួកគេគង់តែនឹងដឹង។"},{"id":4,"translation":"ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លើកលែងតែវាមានការកំណត់ពេលវេលាយ៉ាងច្បាស់លាស់។"},{"id":5,"translation":"វាមិនអាចមកដល់ប្រជាជាតិណាមួយមុនពេលកំណត់របស់វានោះឡើយ ហើយវាក៏មិនអាចមកយឺតជាងពេលកំណត់នោះដែរ។"},{"id":6,"translation":"ហើយពួកគេ(ពួកគ្មានជំនឿនៃអ្នកស្រុកម៉ាក្កះ)បាននិយាយថា៖ ឱអ្នកដែលត្រូវបានគេបញ្ចុះគម្ពីរគួរអានមក! ពិតប្រាកដណាស់ អ្នកជាមនុស្សវិកលចរិត។"},{"id":7,"translation":"ហេតុអ្វីបានជាអ្នកមិននាំម៉ាឡាអ៊ីកាត់មកកាន់ពួកយើង ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ?"},{"id":8,"translation":"(អល់ឡោះបានតបថា៖) យើងមិនបញ្ចុះម៉ាឡាអ៊ីកាត់នោះទេ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយពួកគេក៏មិនមែនជាអ្នកដែលត្រូវបានគេពន្យារពេលនោះដែរ(ពេលដែលទណ្ឌកម្មមកដល់នោះ)។"},{"id":9,"translation":"ពិតប្រាកដណាស់ យើងជាអ្នកដែលបានបញ្ចុះគម្ពីរគួរអាន ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលថែរក្សាវា។"},{"id":10,"translation":"ហើយជាការពិតណាស់ យើងបានបញ្ជូននូវអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ក្រុមប្រជាជាតិជំនាន់មុនជាច្រើន។"},{"id":11,"translation":"ហើយរាល់អ្នកនាំសារទាំងឡាយដែលបានមកដល់ពួកគេ គឺសុទ្ធតែត្រូវបានពួកគេសើចចំអក។"},{"id":12,"translation":"ក៏ដូច្នោះដែរ យើងនឹងបញ្ចូលវា(ការប្រឆាំង)ទៅក្នុងដួងចិត្តរបស់ពួកប្រព្រឹត្តល្មើសទាំងឡាយ។"},{"id":13,"translation":"ពួកគេមិនមានជំនឿចំពោះវា(គម្ពីរគួរអាន)ឡើយ។ ហើយជាការពិតណាស់ មាគ៌ារបស់ពួក(បដិសេធ)ជំនាន់មុន គឺបានកើតឡើងរួចមកហើយ។"},{"id":14,"translation":"ហើយប្រសិនបើយើងបើកទ្វារណាមួយនៃមេឃាឱ្យពួកគេនោះ ពួកគេនៅតែបន្តឡើងទៅលើវារហូត(ដើម្បីមើលឃើញពីភាពអស្ចារ្យនៃការគ្រប់គ្រងរបស់អល់ឡោះ)។"},{"id":15,"translation":"ពួកគេប្រាកដជានឹងនិយាយថា៖ តាមពិតភ្នែករបស់ពួកយើងត្រូវបានគេបំភ័ន្តប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកយើងជាក្រុមមួយដែលត្រូវមន្តអាគមគេប៉ុណ្ណោះ។"},{"id":16,"translation":"ហើយជាការពិតណាស់ យើងបានបង្កើតហ្វូងតារាជាច្រើននៅលើមេឃ ហើយយើងបានលម្អវាសម្រាប់អ្នកដែលគយគន់មើល។"},{"id":17,"translation":"ហើយយើងបានការពារវា(មេឃ)ពីរាល់ពពួកស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា។"},{"id":18,"translation":"លើកលែងតែស្ហៃតនណាដែលបានលួចស្តាប់(ដំណឹងពីម៉ាឡាអ៊ីកាត់)ប៉ុណ្ណោះ។ ហើយអាចម៍ផ្កាយដ៏ភ្លឺច្បាស់បានតាម(ដុតកម្ទេច)វា។"},{"id":19,"translation":"ហើយចំពោះផែនដី យើងបានលាតសន្ធឹងវា ហើយយើងបានបង្កើតភ្នំជាច្រើននៅលើវា(ដើម្បីជាលំនឹង) ព្រមទាំងបានបណ្តុះនូវរុក្ខជាតិគ្រប់ប្រភេទនៅលើវាទៅតាមការកំណត់(បរិមាណរបស់វា)យ៉ាងច្បាស់លាស់។"},{"id":20,"translation":"ហើយយើងបានបង្កើតនៅលើផែនដីនូវកត្តាទ្រទ្រង់ជីវិតរស់នៅសម្រាប់ពួកអ្នក និងសម្រាប់អ្នក(ផ្សេងទៀតក្រៅពីពួកអ្នក)ដែលពួកអ្នកមិនមែនជាអ្នកផ្តល់លាភសក្ការៈដល់គេឡើយ។"},{"id":21,"translation":"ហើយរាល់អ្វីៗទាំងអស់ គឺសុទ្ធតែមាននៅជាមួយយើងនូវឃ្លាំងផ្ទុករបស់វា ហើយយើងបញ្ចុះវាទៅតាមបរិមាណដែលបានកំណត់ច្បាស់លាស់។"},{"id":22,"translation":"ហើយយើងបានបញ្ជូនខ្យល់ឱ្យទៅប្រមូលផ្តុំពពក ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ(ចេញពីដុំពពកនោះ) និងបានផ្តល់ទឹកភ្លៀងនោះដល់អ្នកទាំងអស់គ្នាផឹក។ ហើយពួកអ្នក(ឱមនុស្សលោក)ពុំមែនជាអ្នកដែលស្តុកវា(ទឹក)ទុកនោះឡើយ។"},{"id":23,"translation":"ហើយពិតប្រាកដណាស់ យើងជាអ្នកដែលប្រទានជីវិត និងដកយកជីវិត។ ហើយយើងជាអ្នកទទួលមរតក(ផែនដី និងអ្វីៗដែលនៅលើវា)។"},{"id":24,"translation":"ហើយជាការពិតណាស់ យើងដឹងអំពីពួកជំនាន់មុនពួកអ្នក ហើយយើងក៏ដឹងពីអ្នកជំនាន់ក្រោយផងដែរ។"},{"id":25,"translation":"ហើយជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ជាអ្នកប្រមូលផ្តុំពួកគេ(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។"},{"id":26,"translation":"ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក(ព្យាការីអាហ្ទាំ)ពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានគេសូនជារូបរាង។"},{"id":27,"translation":"ហើយចំពោះអ៊ីព្លិស យើងបានបង្កើតវាកាលពីមុនអំពីភ្លើងដែលក្តៅបំផុត ។"},{"id":28,"translation":"ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ពិតណាស់ យើងនឹងបង្កើតមនុស្សម្នាក់ពីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានគេសូនជារូបរាង។"},{"id":29,"translation":"ហើយនៅពេលដែលយើងបានធ្វើឱ្យគេមានរូបរាងសមសួន និងបានផ្លុំវិញ្ញាណរបស់យើងចូលទៅក្នុងខ្លួនគេហើយនោះ ចូរពួកអ្នកស៊ូជោតទៅចំពោះគេចុះ។"},{"id":30,"translation":"ពេលនោះ ម៉ាឡាអ៊ីកាត់បានស៊ូជោត(ចំពោះព្យាការីអាហ្ទាំ)ទាំងអស់គ្នា។"},{"id":31,"translation":"លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលបដិសេធមិនស្ថិតក្នុងចំណោមអ្នកស៊ូជោតទាំងឡាយឡើយ។"},{"id":32,"translation":"ទ្រង់បានមានបន្ទូល(ទៅកាន់អ៊ីព្លិស)ថា៖ តើអ្វីដែលរារាំងឯងមិនឲ្យស្ថិតក្នុងចំណោមអ្នកស៊ូជោតទាំងឡាយនោះ?"},{"id":33,"translation":"វាបានតបថា៖ ខ្ញុំមិនក្រាបស៊ូជោតចំពោះមនុស្សម្នាក់ដែលព្រះអង្គបានបង្កើតរូបគេពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានសូនជារូបរាងនោះឡើយ។"},{"id":34,"translation":"ទ្រង់បានតបថា៖ ចូរឯងចាកចេញពីទីនេះ(ឋានសួគ៌)ចុះ ពីព្រោះឯងត្រូវគេបណ្តេញចេញហើយ។"},{"id":35,"translation":"ហើយពិតប្រាកដណាស់ ឯងនឹងត្រូវទទួលនូវបណ្តាសា រហូតដល់ថ្ងៃបរលោក។"},{"id":36,"translation":"អ៊ីព្លិសបាននិយាយថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាពន្យារពេលដល់ខ្ញុំ រហូតដល់ថ្ងៃដែលគេធ្វើឲ្យសព្វភាវៈទាំងឡាយរស់ឡើងវិញផងចុះ។"},{"id":37,"translation":"ទ្រង់បានតបថា៖ ពិតប្រាកដណាស់ ឯងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេល"},{"id":38,"translation":"រហូតដល់ថ្ងៃដែលគេបានកំណត់យ៉ាងច្បាស់លាស់(ថ្ងៃបរលោក)។"},{"id":39,"translation":"អ៊ីព្លិសបាននិយាយថា៖ បពិត្រព្រះជាម្ចាស់! ព្រោះតែព្រះអង្គធ្វើឱ្យខ្ញុំវង្វេង ខ្ញុំប្រាកដជានឹងតុបតែងលម្អ(នូវប្រការអាក្រក់)ចំពោះពួកគេនៅលើផែនដី ហើយខ្ញុំប្រាកដជានឹងធ្វើឱ្យពួកគេទាំងអស់គ្នាវង្វេងជាមិនខាន។"},{"id":40,"translation":"លើកលែងខ្ញុំបម្រើរបស់ព្រះអង្គដែលព្រះអង្គបានចង្អុលបង្ហាញពួកគេឱ្យមានភាពស្មោះស(គោរពសក្ការៈចំពោះទ្រង់តែមួយ)ក្នុងចំណោមពួកគេប៉ុណ្ណោះ។"},{"id":41,"translation":"អល់ឡោះបានមានបន្ទូលថា៖ នេះគឺជាមាគ៌ាមួយដ៏ត្រឹមត្រូវដែលឆ្ពោះមកកាន់យើង។"},{"id":42,"translation":"ពិតប្រាកដណាស់ ខ្ញុំបម្រើរបស់យើង(ដែលស្មោះស)នោះ ឯងគ្មានអំណាចអ្វីអូសទាញពួកគេ(ឲ្យវង្វេងឡើយ) លើកលែងតែអ្នកដែលដើរតាមឯងក្នុងចំណោមពួកដែលវង្វេងប៉ុណ្ណោះ។"},{"id":43,"translation":"ហើយពិតប្រាកដណាស់ នរកជើហាន់ណាំ គឺជាកន្លែងដែលគេសន្យាសម្រាប់ពួកគេទាំងអស់គ្នា។"},{"id":44,"translation":"វាមានទ្វារចំនួនប្រាំពីរ។ រាល់ទ្វារនីមួយៗ គឺត្រូវបានគេបែងចែកជាក្រុមៗក្នុងចំណោមពួកគេ(អ្នកដែលដើរតាមអ៊ីព្លិស)យ៉ាងច្បាស់លាស់។"},{"id":45,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។"},{"id":46,"translation":"(មានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកចូលក្នុងវា(ឋានសួគ៌)ប្រកបដោយសន្តិភាព និងសុវត្ថិភាព។"},{"id":47,"translation":"ហើយយើង(អល់ឡោះ)បានដកយកនូវការច្រណែនឈ្នានីសចេញពីដួងចិត្តរបស់ពួកគេឱ្យពួកគេស្រលាញ់គ្នាដូចបងប្អូន ដោយពួកគេអង្គុយលើគ្រែទល់មុខគ្នា។"},{"id":48,"translation":"ក្នុងឋានសួគ៌នោះ ពួកគេគ្មានភាពនឿយហត់ឡើយ ហើយពួកគេក៏មិនត្រូវគេបណ្តេញចេញពីវានោះដែរ។"},{"id":49,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រាប់ខ្ញុំបម្រើរបស់យើងឱ្យបានដឹងថា៖ ពិតប្រាកដណាស់ យើងគឺជាព្រះជាម្ចាស់ដ៏មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":50,"translation":"ហើយពិតប្រាកដណាស់ ទណ្ឌកម្មរបស់យើង ក៏ជាទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែរ។"},{"id":51,"translation":"ហើយចូរអ្នកប្រាប់ពួកគេឱ្យបានដឹងពីរឿងរ៉ាវភ្ញៀវរបស់ព្យាការីអ៊ីព្រហ៊ីម(ដែលជាម៉ាឡាអ៊ីកាត់)។"},{"id":52,"translation":"នៅពេលដែលពួកគេបានចូលទៅជួបគាត់ ពេលនោះពួកគេបាននិយាយថា៖ សាឡាម(សូមសន្តិភាពកើតមានដល់អ្នក)។ (នៅពេលដែលពួកគេមិនទទួលទានអាហារដែលគាត់រៀបចំជូន) គាត់ក៏និយាយថា៖ ពិតប្រាកដណាស់ យើងមានការភ័យខ្លាចចំពោះពួកអ្នក។"},{"id":53,"translation":"ពួកគេបានតបថា៖ ចូរអ្នកកុំភ័យខ្លាច។ ពិតណាស់ ពួកយើងនាំដំណឹងល្អមួយនៃការទទួលបានកូនប្រុសដ៏មានចំណេះដឹងម្នាក់មកប្រាប់អ្នក។"},{"id":54,"translation":"គាត់បានតបវិញថា៖ តើពួកអ្នកផ្តល់ដំណឹងរីករាយដល់ខ្ញុំ(ពីការមានកូន)ឬ ខណៈដែលខ្ញុំមានវ័យចាស់ជរាហើយនោះ? តើអ្នកសំអាងលើអ្វីចំពោះការផ្តល់ដំណឹងរីករាយនេះ?"},{"id":55,"translation":"ពួកគេក៏តបវិញថា៖ ពួកយើងផ្តល់ដំណឹងរីករាយមួយដែលជាការពិតដល់អ្នក។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមអ្នកដែលអស់សង្ឃឹមឱ្យសោះ។"},{"id":56,"translation":"គាត់បាននិយាយថា៖ គ្មានជនណាដែលអស់សង្ឃឹមពីក្តីមេត្តាករុណានៃព្រះជាម្ចាស់របស់គេឡើយ លើកលែងតែពួកដែលវង្វេងប៉ុណ្ណោះ។"},{"id":57,"translation":"គាត់បានបន្តថា៖ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នក ឱបណ្តាអ្នកនាំសារទាំងឡាយ?"},{"id":58,"translation":"ពួកគេ(ម៉ាឡាអ៊ីកាត់ទាំងនោះ)បាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេបញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្តល្មើស(ក្រុមព្យាការីលូត)។"},{"id":59,"translation":"លើកលែងតែក្រុមគ្រួសាររបស់ព្យាការីលូត(ដែលជាអ្នកមានជំនឿ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលជួយសង្គ្រោះពួកគេទាំងអស់គ្នា(ពីការបំផ្លិចបំផ្លាញនោះ)។"},{"id":60,"translation":"លើកលែងតែភរិយារបស់គាត់ប៉ុណ្ណោះ។ ពិតណាស់ ពួកយើងបានកំណត់រួចមកហើយថា ពិតប្រាកដណាស់ រូបនាងគឺស្ថិតក្នុងចំណោមពួកដែលត្រូវទទួលរងនូវការបំផ្លាញ។"},{"id":61,"translation":"ហើយនៅពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)បានទៅដល់ក្រុមគ្រួសាររបស់ព្យាការីលូត"},{"id":62,"translation":"គាត់បាននិយាយថា៖ ពួកអ្នកគឺជាក្រុមដែលគេមិនស្គាល់ឡើយ។"},{"id":63,"translation":"ពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយថា៖ តាមពិត ពួកយើងបាននាំមកឱ្យអ្នកនូវអ្វី(ទណ្ឌកម្ម)ដែលពួកគេមានការមន្ទិលសង្ស័យចំពោះវា។"},{"id":64,"translation":"ហើយពួកយើងបាននាំមកឱ្យអ្នកនូវការពិត ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកទៀងត្រង់។"},{"id":65,"translation":"ហេតុនេះ ចូរអ្នកនាំក្រុមគ្រួសាររបស់អ្នកចាកចេញនៅពេលពាក់កណ្តាលយប់ ហើយអ្នកត្រូវដើរពីក្រោយពួកគេ និងមិនត្រូវឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកងាកក្រោយជាដាច់ខាត។ ហើយចូរពួកអ្នកបន្តដំណើរទៅកាន់កន្លែងណាដែលគេបញ្ជាពួកអ្នកឲ្យទៅចុះ។"},{"id":66,"translation":"នោះហើយជាកិច្ចការដែលយើងបានកំណត់វា ពោលគឺក្រុមទាំងនោះនឹងត្រូវគេបំផ្លាញ(កម្ទេច)ផ្តាច់ពូជនៅពេលដែលចូលដល់វេលាទៀបភ្លឺ។"},{"id":67,"translation":"ហើយអ្នកភូមិ(សាទូម)បានមកដល់(កន្លែងព្យាការីលូត)ដោយភាពសប្បាយរីករាយ។"},{"id":68,"translation":"ព្យាការីលូតបាននិយាយទៅកាន់ពួកគេថា៖ ពិតប្រាកដណាស់ អ្នកទាំងនោះគឺជាភ្ញៀវរបស់ខ្ញុំ។ ហេតុនេះ ចូរពួកអ្នកកុំធ្វើឱ្យខ្ញុំអាម៉ាស់មុខឱ្យសោះ។"},{"id":69,"translation":"ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងកុំធ្វើឱ្យខ្ញុំអាប់ឱន។"},{"id":70,"translation":"ពួកគេបានតបវិញថា៖ តើពួកយើងមិនបានហាមឃាត់អ្នកមិនឱ្យទទួលភ្ញៀវណាម្នាក់ក្នុងចំណោមមនុស្សលោក(ដែលជាបុរស)ទេឬ?"},{"id":71,"translation":"ព្យាការីលូតបាននិយាយថា៖ ពួកគេទាំងនេះជាកូនស្រីរបស់ខ្ញុំ។ (ចូរពួកអ្នករៀបការជាមួយពួកនាងចុះ) ប្រសិនបើពួកអ្នកមានចង់បំពេញចំណង់តណ្ហានោះ។"},{"id":72,"translation":"ហើយយើង(អល់ឡោះ)សូមស្បថនឹងជីវិតរបស់អ្នក(ព្យាការីមូហាំម៉ាត់)ថា៖ ពិតប្រាកដណាស់ ពួកគេគឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងខ្លាំងដោយមិនដឹងអ្វីឡើយ។"},{"id":73,"translation":"ពេលនោះ សម្រែកយ៉ាងខ្លាំងបានឆក់យកជីវិតពួកគេនៅពេលថ្ងៃរះ។"},{"id":74,"translation":"ហើយយើង(អល់ឡោះ)បានធ្វើឱ្យភូមិស្រុកនោះក្រឡាប់ពីលើចុះក្រោម ហើយយើងបានបញ្ចុះទៅលើពួកគេនូវភ្លៀងដុំថ្មពីដីឥដ្ឋ។"},{"id":75,"translation":"ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់អ្នកដែលពិនិត្យមើលដោយការពិចារណា។"},{"id":76,"translation":"ហើយពិតប្រាកដណាស់វា(ភូមិស្រុកក្រុមព្យាការីលូត)នោះ គឺស្ថិតនៅចំផ្លូវធំដែលអ្នកដំណើរឆ្លងកាត់(អាចមើលឃើញ)។"},{"id":77,"translation":"ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់បណ្តាអ្នកដែលមានជំនឿ។"},{"id":78,"translation":"ហើយពិតប្រាកដណាស់ ក្រុមអៃកះ(ក្រុមរបស់ព្យាការីស៊្ហូអែប) គឺពិតជាពួកដែលបំពាន។"},{"id":79,"translation":"ដូចនេះ យើងក៏បានផ្តន្ទាទោសពួកគេ។ ហើយពិតណាស់ វាទាំងពីរ(ភូមិស្រុកក្រុមព្យាការីលូត និងព្យាការីស៊្ហូអែប) គឺស្ថិតនៅចំផ្លូវធំដែលអ្នកដំណើរឆ្លងកាត់(អាចមើលឃើញ)។"},{"id":80,"translation":"ហើយជាការពិតណាស់ ក្រុមដែលរស់នៅជ្រលងហ៊ិជ្ជរ៍(ក្រុមព្យាការីសឡេះ)បានបដិសេធនឹងបណ្តាអ្នកនាំសារទាំងអស់។"},{"id":81,"translation":"ហើយយើងបានប្រទាននូវសញ្ញាភស្តុតាងជាច្រើនដល់ពួកគេ ក៏ប៉ុន្តែពួកគេបែរជាងាកចេញអំពីវាទៅវិញ។"},{"id":82,"translation":"ហើយពួកគេបានចោះភ្នំជាច្រើនធ្វើជាលំនៅឋាន(ដើម្បីស្នាក់នៅ)ដោយសុវត្ថិភាព។"},{"id":83,"translation":"ហើយសម្រែកមួយដ៏ខ្លាំងបានឆក់យកជីវិតពួកគេនៅពេលទៀបភ្លឺ។"},{"id":84,"translation":"ហើយអ្វីដែលពួកគេបានប្រឹងប្រែងស្វែងរក(ទ្រព្យសម្បត្តិ លំនៅឋាន...) គឺមិនអាចផ្តល់ជាប្រយោជន៍អ្វីដល់ពួកគេឡើយ។"},{"id":85,"translation":"ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយជាការពិតណាស់ ថ្ងៃបរលោកនឹងមកដល់(យ៉ាងពិតប្រាកដ)។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អនុគ្រោះ(ដល់ពួកគេ)នូវការអនុគ្រោះមួយដ៏ប្រពៃ។"},{"id":86,"translation":"ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកបង្កើត(អ្វីទាំងអស់) និងមហាដឹងបំផុត។"},{"id":87,"translation":"ហើយជាការពិតណាស់ យើងបានផ្តល់ឱ្យអ្នកនូវជំពូកអាល់ហ្វាទីហះដែលមានប្រាំពីរវាក្យខណ្ឌ និងគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម។"},{"id":88,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំសម្លឹងដោយភ្នែកទាំងគូរបស់អ្នកទៅកាន់អ្វី(លាភសក្ការៈលោកិយ)ដែលយើងបានប្រទានវាទៅឱ្យក្រុមមួយក្នុងចំណោមពួកគេ(ពួកប្រឆាំង)ឱ្យសោះ។ ហើយចូរអ្នកកុំកើតទុក្ខចំពោះ(ការបដិសេធរបស់)ពួកគេ និងត្រូវឱនលំទោនទៅចំពោះបណ្តាអ្នកមានជំនឿ។"},{"id":89,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់(ពីទណ្ឌកម្មរបស់អល់ឡោះ)។"},{"id":90,"translation":"ដូចអ្វី(ទណ្ឌកម្ម)ដែលអល់ឡោះបានទម្លាក់វាទៅលើពួកដែលបែងចែក(គម្ពីររបស់ទ្រង់)។"},{"id":91,"translation":"គឺពួកដែលបែងចែកគម្ពីរគួរអានទៅជាផ្នែកៗ។"},{"id":92,"translation":"ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានស្បថថា៖ (នៅថ្ងៃបរលោក)យើងប្រាកដជានឹងសួរពួកទាំងនោះទាំងអស់គ្នាជាមិនខាន"},{"id":93,"translation":"ពីអ្វីដែលពួកគេបានប្រព្រឹត្ត។"},{"id":94,"translation":"ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាសដោយចំហពីអ្វីដែលគេបានបង្គាប់ប្រើអ្នក ហើយចូរអ្នកងាកចេញពីពួកដែលធ្វើស្ហ៊ីរិក។"},{"id":95,"translation":"ជាការពិតណាស់ មានយើង(តែមួយ)គឺគ្រប់គ្រាន់សម្រាប់អ្នកពីពួកដែលចំអកឡកឡឺយ។"},{"id":96,"translation":"គឺពួកដែលយកអ្នកផ្សេងធ្វើជាព្រះរួមនឹងអល់ឡោះជាម្ចាស់។ ដូច្នេះ ពួកគេគង់តែនឹងដឹងជាមិនខាន។"},{"id":97,"translation":"ហើយពិតប្រាកដណាស់ យើងដឹងថា អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជាមានភាពតាងតឹងនៅក្នុងចិត្តរបស់អ្នកចំពោះអ្វីដែលពួកគេនិយាយ។"},{"id":98,"translation":"ហេតុនេះ ចូរអ្នកលើកតម្កើងដោយការកោតសរសើរដល់ព្រះជាម្ចាស់របស់អ្នក។ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះ)។"},{"id":99,"translation":"ហើយចូរអ្នកបន្តគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់អ្នក រហូតដល់សេចក្តីស្លាប់បានមកដល់អ្នក។"}]},{"id":16,"verses":[{"id":1,"translation":"បទបញ្ជារបស់អល់ឡោះ(ថ្ងៃបរលោក) គឺជិតមកដល់ហើយ។ ហេតុនេះ ចូរពួកអ្នក(ពួកគ្មានជំនឿ)កុំទាមទារឱ្យវាឆាប់មកដល់(មុនពេលកំណត់)។ ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។"},{"id":2,"translation":"ទ្រង់បានបញ្ចុះម៉ាឡាអ៊ីកាត់ដោយនាំនូវវ៉ាហ៊ីតាមបទបញ្ជារបស់ទ្រង់ទៅកាន់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយឲ្យពួកគេដាស់តឿនព្រមានថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង។"},{"id":3,"translation":"ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយពិតប្រាកដ។ ទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។"},{"id":4,"translation":"ទ្រង់បានបង្កើតមនុស្សពីតំណក់ទឹកកាម តែគេបែរជាក្លាយជាអ្នកដែលជជែកដេញដោល(ជំទាស់នឹងការពិត)យ៉ាងច្បាស់លាស់។"},{"id":5,"translation":"ហើយចំពោះសត្វពាហនៈ ទ្រង់បានបង្កើតវាសម្រាប់(ជាប្រយោជន៍ដល់)ពួកអ្នក។ ក្នុងចំណោមនោះ ពួកអ្នកអាចទទួលបានភាពកក់ក្តៅ និងអាចទាញយកប្រយោជន៍ផ្សេងៗ ហើយពួកអ្នកក៏អាចទទួលទានអំពីវាបានផងដែរ។"},{"id":6,"translation":"ហើយពួកអ្នកក៏អាចទទួលបានពីវា(សត្វពាហនៈ)នោះផងដែរ នូវភាពស្រស់ស្អាត(ដែលនាំមកនូវភាពរីករាយ) នៅពេលដែលពួកអ្នកនាំវាត្រឡប់មកក្រោល(នៅពេលល្ងាច) និងនៅពេលដែលពួកអ្នកនាំវាទៅឃ្វាលវិញ(នៅពេលព្រឹក)។"},{"id":7,"translation":"ហើយវាក៏អាចដឹកជញ្ជូនទំនិញធ្ងន់ៗរបស់ពួកអ្នកទៅកាន់ទឹកដីមួយដែលពួកអ្នកមិនអាចធ្វើដំណើរទៅដល់ឡើយ លើកលែងតែ(ទៅដល់)ទាំងលំបាក។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ពួកអ្នកមហាករុណា មហាអាណិតស្រលាញ់បំផុត។"},{"id":8,"translation":"ហើយចំពោះសត្វសេះ សត្វសេះទេស និងសត្វលា គឺសម្រាប់ឲ្យពួកអ្នកជិះ និងជាការលម្អ។ ហើយទ្រង់បានបង្កើតអ្វី(ផ្សេងទៀត)ដែលពួកអ្នកមិនដឹង។"},{"id":9,"translation":"ហើយសម្រាប់អល់ឡោះ គឺការបញ្ជាក់ពីមាគ៌ាដែលត្រឹមត្រូវ។ តែមានមាគ៌ាខ្លះទៀត ជាមាគ៌ាដែលមានភាពវៀចវេរ។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងចង្អុលបង្ហាញពួកអ្នកទាំងអស់គ្នាជាមិនខាន។"},{"id":10,"translation":"ទ្រង់ជាអ្នកបញ្ចុះទឹកភ្លៀងពីលើមេឃ។ តាមរយៈទឹកភ្លៀងនេះ គឺសម្រាប់ពួកអ្នកអាចទទួលទាន និងសម្រាប់រុក្ខជាតិ(លូតលាស់)ដើម្បីឲ្យពួកអ្នកអាចឃ្វាលសត្វ(នៅកន្លែងនោះ)បានផងដែរ។"},{"id":11,"translation":"តាមរយៈទឹកភ្លៀងនោះដែរ ទ្រង់ធ្វើឱ្យដំណាំជាច្រើនដុះចេញមក និងដើមអូលីវ ដើមល្មើ ដើមទំពាំងបាយជូរ ហើយនិងផលានុផលគ្រប់ប្រភេទជាច្រើនទៀតសម្រាប់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។"},{"id":12,"translation":"ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ ហើយនិងហ្វូងតារាជាច្រើនដោយពួកវាគោរពទៅតាមបទបញ្ជារបស់ទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលឈ្វេងយល់។"},{"id":13,"translation":"ហើយអ្វីដែលទ្រង់បានបង្កើតសម្រាប់ពួកអ្នកនៅលើផែនដីនេះ គឺមានពណ៌សម្បុររបស់វាខុសៗគ្នា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់ក្រុមដែលនឹករលឹក។"},{"id":14,"translation":"ហើយទ្រង់ជាអ្នកដែលបានបង្កើតសមុទ្រសម្រាប់ឲ្យពួកអ្នកអាចយកសាច់ស្រស់(ត្រី)អំពីវាមកទទួលទាន និងអាចយកចេញអំពីវានូវគ្រឿងអលង្ការដែលពួកអ្នកអាចយកវាមកពាក់(ជាគ្រឿងលម្អ)បាន។ ហើយពួកអ្នកបានឃើញសំពៅទាំងឡាយធ្វើដំណើរនៅលើវា(ផ្ទៃសមុទ្រ)ដើម្បីពួកអ្នកស្វែងរកការប្រោសប្រទានពីទ្រង់(តាមរយៈជួញដូរ) និងសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ។"},{"id":15,"translation":"ហើយទ្រង់បានបោះភ្ជាប់នៅលើផែនដីនូវភ្នំជាច្រើនដើម្បីកុំឱ្យវាញ័ររញ្ជួយដល់ពួកអ្នក និងបានបង្កើតនូវទន្លេ និងផ្លូវជាច្រើនដើម្បីឲ្យពួកអ្នកទទួលបានការចង្អុលបង្ហាញ(ទៅកាន់គោលដៅ)។"},{"id":16,"translation":"ហើយ(ទ្រង់បានបង្កើតនៅលើផែនដីផងដែរនូវ)សញ្ញាសម្គាល់ជាច្រើន និង(បានបង្កើតនូវ)ហ្វូងតារាដោយពួកគេអាចយកធ្វើជាត្រីវិស័យ(នៅពេលយប់)។"},{"id":17,"translation":"ដូច្នេះ តើអ្នកដែលបានបង្កើត(អ្វីៗទាំងអស់នេះ) ដូចនឹងអ្នកដែលមិនបានបង្កើតអ្វីសោះឬ? ហេតុនេះ តើពួកអ្នកមិននឹករលឹកទេឬ?"},{"id":18,"translation":"ហើយប្រសិនបើពួកអ្នក(ឱមនុស្សលោក)រាប់នូវឧបការគុណរបស់អល់ឡោះនោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":19,"translation":"ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។"},{"id":20,"translation":"ហើយអ្នកដែលពួកគេគោរពសក្ការៈ(ចំពោះវា)ផ្សេងពីអល់ឡោះជាម្ចាស់នោះ ពួកវាមិនបានបង្កើតអ្វីមួយឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវបានគេបង្កើត។"},{"id":21,"translation":"ពួកវាគ្រាន់តែជារបស់ដែលគ្មានវិញ្ញាណ គ្មានជីវិតនោះឡើយ។ ហើយពួកវាក៏មិនដឹងដែរថា តើពេលណាពួកវាត្រូវបានគេបង្កើតឱ្យរស់ឡើងវិញនោះ។"},{"id":22,"translation":"ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺព្រះជាម្ចាស់តែមួយគត់។ ហើយពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ដួងចិត្តរបស់ពួកគេ គឺបដិសេធ(ពីភាពជាព្រះជាម្ចាស់តែមួយរបស់អល់ឡោះ)។ ហើយពួកគេ គឺជាពួកដែលក្រអឺតក្រទម។"},{"id":23,"translation":"គ្មានការសង្ស័យអ្វីឡើយដែលថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតពីអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ ពិតប្រាកដណាស់ ទ្រង់មិនចូលចិត្តពួកដែលក្រអឺតក្រទមឡើយ។"},{"id":24,"translation":"ហើយនៅពេលដែលមានគេសួរទៅកាន់ពួកគេ(ពួកដែលបដិសេធ)ថា៖ តើព្រះជាម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វីមក? ពួកគេឆ្លើយថា៖ គឺគ្រាន់តែជារឿងព្រេងរបស់មនុស្សជំនាន់មុនប៉ុណ្ណោះ។"},{"id":25,"translation":"ដើម្បីឲ្យពួកគេរែកពុននូវបាបកម្មរបស់ពួកគេយ៉ាងពេញលេញនៅថ្ងៃបរលោក ហើយនិងបាបកម្មរបស់ពួកដែលត្រូវបានពួកគេធ្វើឱ្យវង្វេងដោយគ្មានចំណេះដឹង។ ពិតប្រាកដណាស់ អ្វីដែលពួកគេរែកពុននោះ គឺអាក្រក់បំផុត។"},{"id":26,"translation":"ជាការពិតណាស់ ពួក(ប្រឆាំង)ជំនាន់មុនពួកគេបានប្រើល្បិចកល(ចំពោះអ្នកនាំសាររបស់ពួកគេ)។ តែអល់ឡោះបានកម្ទេចគ្រឹះនៃផ្ទះសម្បែងរបស់ពួកគេ ហើយដំបូល(ផ្ទះ)បានធ្លាក់សង្កត់ពីលើពួកគេ។ ហើយនៅពេលនោះ ទណ្ឌកម្មក៏បានមកដល់ពួកគេដោយពួកគេមិនដឹងខ្លួនឡើយ។"},{"id":27,"translation":"ក្រោយមកនៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងធ្វើឱ្យពួកគេអាម៉ាស់ ហើយទ្រង់មានបន្ទូលថា៖ តើឯណាទៅព្រះនានាដែលពួកអ្នកធ្លាប់បានតស៊ូប្រឆាំងនឹងបណ្តាអ្នកនាំសារ និងអ្នកមានជំនឿព្រោះតែពួកវានោះ? ពួកដែលគេផ្តល់ចំណេះដឹងឲ្យបាននិយាយថា៖ ជាការពិតណាស់ ភាពអាម៉ាស់ និងទណ្ឌកម្មនៅថ្ងៃនេះ គឺធ្លាក់ទៅលើពួកដែលប្រឆាំង។"},{"id":28,"translation":"ពួកដែលម៉ាឡាអ៊ីកាត់បានដកយកជីវិតពួកគេ ខណៈដែលពួកគេជាពួកដែលបំពានលើខ្លួនឯង។ ពេលនោះ ពួកគេបានប្រគល់ខ្លួន(នៅពេលដែលសេចក្តីស្លាប់បានមកដល់ពួកគេ ហើយពួកគេបដិសេធថា៖) ពួកយើងមិនធ្លាប់បានប្រព្រឹត្តអំពើល្មើសឡើយ។ (មានគេនិយាយទៅកាន់ពួកគេថា៖) ពុំដូច្នោះឡើយ ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":29,"translation":"ដូច្នេះ ចូរពួកអ្នកចូលតាមទ្វារនានានៃនរកជើហាន់ណាំដោយពួកអ្នកស្ថិតនៅទីនោះជាអមតៈ។ ពិតណាស់ កន្លែងស្នាក់នៅរបស់ពួកដែលក្រអឺតក្រទមនោះ គឺអាក្រក់បំផុត។"},{"id":30,"translation":"ហើយមានគេនិយាយទៅកាន់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ថា៖ តើព្រះជាម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វីមក? ពួកគេបានឆ្លើយថា៖ គឺប្រការល្អ។ សម្រាប់បណ្តាអ្នកដែលធ្វើល្អនៅក្នុងជីវិតលោកិយនេះ គឺនឹងទទួលបានផលល្អ។ ចំណែកឯនៅឋានបរលោកវិញ គឺល្អប្រសើរជាងនោះទៅទៀត។ ហើយលំនៅឋានរបស់អ្នកដែលកោតខ្លាច(អល់ឡោះ)នោះ គឺល្អប្រសើរបំផុត។"},{"id":31,"translation":"គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវាដោយមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបាននូវអ្វីគ្រប់យ៉ាងដែលពួកគេប្រាថ្នា។ ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់នឹងតបស្នងដល់បណ្តាអ្នកដែលកោតខ្លាច។"},{"id":32,"translation":"គឺបណ្តាអ្នកដែលម៉ាឡាអ៊ីកាត់បានដកយកជីវិតពួកគេដោយដួងចិត្តរបស់ពួកគេជ្រះស្អាតពីភាពគ្មានជំនឿ។ ម៉ាឡាអ៊ីកាត់បានពោលថា៖ សូមសន្តិភាពកើតមានដល់ពួកអ្នក។ ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តចុះ។"},{"id":33,"translation":"តើពួកគេ(ពួកមុស្ហរីគីន)មិនរង់ចាំអ្វីក្រៅពីម៉ាឡាអ៊ីកាត់ ឬក៏បទបញ្ជានៃព្រះជាម្ចាស់របស់អ្នក(ទណ្ឌកម្ម)មកដល់ពួកគេឬ? ក៏ដូចគ្នាដែរ អ្នកជំនាន់មុនពួកគេក៏បានធ្វើដូច្នោះដែរ។ ហើយអល់ឡោះមិនបានបំពានលើពួកគេឡើយ តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯងនោះ។"},{"id":34,"translation":"ហើយពួកគេបានទទួលរងនូវប្រការអាក្រក់(ទណ្ឌកម្ម)ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកនោះបានហ៊ុមព័ទ្ធពួកគេ។"},{"id":35,"translation":"ហើយពួកដែលធ្វើស្ហ៊ីរិកបាននិយាយថា៖ ប្រសិនបើអល់ឡោះមានចេតនា នោះពួកយើង និងជីដូនជីតារបស់ពួកយើងមិនគោរពសក្ការៈអ្វីផ្សេងក្រៅពីទ្រង់នោះឡើយ ហើយពួកយើងក៏មិនដាក់បម្រាមនូវអ្វីមួយដែលទ្រង់មិនដាក់បម្រាមនោះដែរ។ ក៏ដូចគ្នាដែរ អ្នកជំនាន់មុនពួកគេក៏បានធ្វើដូច្នោះដែរ។ ហើយតួនាទីរបស់បណ្តាអ្នកនាំសារទាំងឡាយ គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់នោះឡើយ។"},{"id":36,"translation":"ហើយជាការពិតណាស់ យើងបានតែងតាំងទៅកាន់រាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ ដោយប្រើឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងចៀសឆ្ងាយពីតហ្គូត(ការគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះ)។ ពេលនោះក្នុងចំណោមពួកគេ គឺមានអ្នកដែលអល់ឡោះចង្អុលបង្ហាញ។ ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលភាពវង្វេងចាំបាច់ត្រូវតែកើតឡើងចំពោះពួកគេ។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដីចុះ ហើយចូរពួកអ្នកពិនិត្យមើល ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះយ៉ាងដូចម្តេចដែរ?"},{"id":37,"translation":"ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្យាយាមលើការចង្អុលបង្ហាញពួកគេក៏ដោយ ក៏អល់ឡោះជាម្ចាស់មិនចង្អុលបង្ហាញចំពោះជនដែលគេធ្វើឱ្យគេវង្វេងនោះដែរ។ ហើយសម្រាប់ពួកគេ គ្មានអ្នកដែលជួយនោះឡើយ។"},{"id":38,"translation":"ហើយពួកគេបានស្បថនឹងអល់ឡោះដោយការស្បថយ៉ាងម៉ឺងម៉ាត់ថា៖ អល់ឡោះជាម្ចាស់ទ្រង់នឹងមិនធ្វើឲ្យអ្នកដែលស្លាប់រស់ឡើងវិញឡើយ។ មិនដូច្នោះឡើយ។ ការសន្យាទៅលើរឿងនោះ គឺជាការពិត។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមិនដឹងឡើយ។"},{"id":39,"translation":"(ទ្រង់ឲ្យពួកគេរស់ឡើងវិញ)ដើម្បីបញ្ជាក់ដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នានៅក្នុងវា និងដើម្បីឱ្យពួកដែលប្រឆាំងដឹងថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានភូតកុហក។"},{"id":40,"translation":"តាមពិត បន្ទូលរបស់យើងទៅកាន់អ្វីមួយនៅពេលដែលយើងមានបំណងឱ្យវាកើតឡើងនោះ យើងគ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” នោះវានឹងកើតឡើងភ្លាម។"},{"id":41,"translation":"ហើយបណ្តាអ្នកដែលធ្វើចំណាកស្រុកក្នុងនាមអល់ឡោះក្រោយពីពួកគេត្រូវបានគេបំពាននោះ យើងពិតជានឹងផ្តល់កន្លែងស្នាក់ដ៏ល្អប្រពៃឱ្យពួកគេនៅក្នុងលោកិយនេះ។ ហើយសម្រាប់ផលបុណ្យនៅថ្ងៃបរលោកវិញ គឺធំធេងជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។"},{"id":42,"translation":"គឺបណ្តាអ្នកដែលបានអត់ធ្មត់ ព្រមទាំងប្រគល់ការទុកចិត្តទៅចំពោះព្រះជាម្ចាស់របស់ពួកគេ(តែមួយគត់)។"},{"id":43,"translation":"ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រៅពីបុរសៗដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេនោះឡើយ។ ដូច្នេះ ចូរពួកអ្នកសួរពួកដែលគេផ្តល់គម្ពីរឱ្យ (ពួកយូដា និងពួកគ្រឹស្ទាន)ចុះ ប្រសិនបើពួកអ្នកមិនដឹងទេនោះ។"},{"id":44,"translation":"(យើងបានបញ្ជូនពួកគេ)ដោយនាំមកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ និងគម្ពីរជាច្រើន។ ហើយយើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអានដើម្បីឲ្យអ្នកបកស្រាយបញ្ជាក់ដល់មនុស្សលោកនូវអ្វីដែលគេបានបញ្ចុះទៅកាន់ពួកគេ សង្ឃឹមថាពួកគេចេះត្រិះរិះពិចារណា។"},{"id":45,"translation":"តើពួកដែលរៀបចំផែនការអាក្រក់នានាមានសុវត្ថិភាពដែរឬទេ ប្រសិនបើអល់ឡោះជាម្ចាស់ឱ្យពួកគេលិចចូលទៅក្នុងដី(ធរណីស្រូប) ឬក៏ទណ្ឌកម្មមកដល់ពួកគេដោយពួកគេមិនដឹងខ្លួននោះ?"},{"id":46,"translation":"ឬក៏ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេក្នុងខណៈដែលពួកគេធ្វើដំណើរចុះឡើង(ដើម្បីស្វែងរកលាភសក្ការៈ)នោះ? ពិតណាស់ ពួកគេមិនអាចគេចផុត(ពីទណ្ឌកម្ម)បានឡើយ។"},{"id":47,"translation":"ឬក៏ទ្រង់ដាក់ទណ្ឌកម្មពួកគេខណៈដែលពួកគេភ័យខ្លាច(អំពីវា)នោះ? ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នកមហាមេត្តាករុណា មហាអាណិតស្រលាញ់បំផុត។"},{"id":48,"translation":"តើពួកគេ(ពួកដែលបដិសេធ)មិនមើលទៅកាន់អ្វីដែលអល់ឡោះបានបង្កើតទេឬ? ស្រមោលរបស់វាម្តងរេទៅខាងស្តាំ ម្តងទៅខាងឆ្វេងដោយវា(ស្រមោល)ឱនស៊ូជោតចំពោះអល់ឡោះ ខណៈដែលពួកវាជាអ្នកដែលគោរពតាម(បទបញ្ជា)។"},{"id":49,"translation":"ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីនៃពពួកសត្វ ព្រមទាំងបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយ ពួកគេទាំងនោះក្រាបស៊ូជោតចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) ហើយពួកគេមិនក្រអឺតក្រទមឡើយ។"},{"id":50,"translation":"ពួកគេខ្លាចព្រះជាម្ចាស់របស់ពួកគេដែលនៅខាងលើ និងគោរពតាមនូវអ្វីដែលគេបង្គាប់ប្រើពួកគេ។"},{"id":51,"translation":"ហើយអល់ឡោះទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកកុំយកព្រះពីរមកគោរពសក្ការៈឱ្យសោះ។ តាមពិត ទ្រង់(អល់ឡោះ)គឺជាព្រះជាម្ចាស់តែមួយគត់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង(តែមួយគត់)។"},{"id":52,"translation":"ហើយអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយការគោរពសក្ការៈដោយចិត្តស្មោះសជាប់ជានិច្ច គឺសម្រាប់ទ្រង់(តែមួយគត់)។ ដូចនេះ តើពួកអ្នកកោតខ្លាចអ្នកផ្សេងក្រៅពីអល់ឡោះឬ?"},{"id":53,"translation":"ហើយឧបការគុណដែលពួកអ្នក(ឱមនុស្សលោក)ទទួលបាន គឺមកពីអល់ឡោះ(តែមួយគត់)។ ក្រោយមក នៅពេលគ្រោះបានកើតឡើងចំពោះពួកអ្នក គឺពួកអ្នកបួងសួងអង្វរករទៅកាន់ទ្រង់។"},{"id":54,"translation":"ក្រោយមកទៀត នៅពេលដែលទ្រង់ដកយកគ្រោះទាំងនោះចេញពីពួកអ្នក ស្រាប់តែមួយក្រុមក្នុងចំណោមពួកអ្នកបែរជាធ្វើស្ហ៊ីរិកនឹងព្រះជាម្ចាស់របស់ពួកគេទៅវិញ។"},{"id":55,"translation":"ដើម្បីពួកគេរមិលគុណចំពោះអ្វីដែលយើងបានប្រទានដល់ពួកគេ។ ដូច្នេះ ចូរពួកអ្នកសោយសុខ(មួយរយៈពេលខ្លី)សិនចុះ។ ជាការពិតណាស់ ពួកអ្នកគង់តែនឹងដឹងជាមិនខាន។"},{"id":56,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បានរៀបចំសម្រាប់ពួក(ព្រះនានា)ដែលមិនដឹងអ្វីសោះនោះនូវចំណែកមួយពីលាភសក្ការៈដែលយើងបានប្រទានដល់ពួកគេ។ សូមស្បថនឹងអល់ឡោះថា៖ ពួកអ្នកពិតជានឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកបានប្រឌិតឡើងនេះជាមិនខាន។"},{"id":57,"translation":"ហើយពួកគេបានចាត់ទុកកូនស្រី ថាជាបុត្រីរបស់អល់ឡោះជាម្ចាស់។ ទ្រង់មហាស្អាតស្អំ(ពីអ្វីដែលពួកគេចោទប្រកាន់)។ ហើយពួកគេចាត់ទុកអ្វី(កូនប្រុស)ដែលពួកគេពេញចិត្ត(ចង់បាន)នោះជារបស់ខ្លួនឯង។"},{"id":58,"translation":"ហើយនៅពេលដែលមានគេប្រាប់ដំណឹងដល់នរណាម្នាក់នៃពួកគេពីកំណើតកូនស្រី មុខរបស់គេប្រែទៅជាខ្មៅ ហើយរូបគេពោរពេញទៅដោយទុក្ខព្រួយ។"},{"id":59,"translation":"គេលាក់ខ្លួន(គេចមុខ)អំពីក្រុមរបស់ខ្លួនព្រោះតែដំណឹងអាក្រក់ដែលគេទទួលបាន។ (គេគិតក្នុងចិត្តថា៖) តើគេគួររក្សាទុកកូនស្រីនេះឱ្យអាប់ឱនដល់កិត្តិយស ឬក៏យកទៅកប់ក្នុងដី(ទាំងរស់)? តើពុំមែនទេឬ អ្វីដែលពួកគេកំណត់នោះ គឺអាក្រក់បំផុត។"},{"id":60,"translation":"សម្រាប់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក គឺមានលក្ខណៈសម្បត្តិអាក្រក់បំផុត។ តែសម្រាប់អល់ឡោះជាម្ចាស់វិញ ទ្រង់មានលក្ខណៈសម្បត្តិដ៏មហាខ្ពង់ខ្ពស់។ ហើយទ្រង់គឺមហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":61,"translation":"ហើយប្រសិនបើអល់ឡោះដាក់ទណ្ឌកម្មមនុស្សលោកដោយសារតែការបំពាន ទ្រង់នឹងមិនទុកឱ្យសត្វលោកណាមួយមានជីវិតរស់នៅលើផែនដីឡើយ។ ក៏ប៉ុន្តែ ទ្រង់ពន្យារពេលដល់ពួកគេរហូតដល់ពេលវេលាដែលត្រូវបានកំណត់។ ដូច្នេះ នៅពេលដែលអាយុកាលរបស់ពួកគេបានមកដល់ហើយនោះ គឺពួកគេមិនអាចសុំពន្យារពេលបានឡើយ ហើយក៏មិនអាចសុំឱ្យមកដល់មុនពេលកំណត់បានដែរ សូម្បីមួយវិនាទីក៏ដោយ។"},{"id":62,"translation":"ហើយពួកគេចាត់ទុកអ្វី(កូនស្រី)ដែលពួកគេស្អប់(មិនចង់បាន)នោះសម្រាប់អល់ឡោះទៅវិញ។ ហើយអណ្តាតរបស់ពួកគេបាននិយាយដោយកុហកថា៖ ពិតណាស់ ពួកគេនឹងទទួលបានលទ្ធផលដ៏ល្អប្រសើរ។ គ្មានការសង្ស័យឡើយដែលថា ពិតប្រាកដណាស់ សម្រាប់ពួកគេគឺភ្លើងនរក ហើយពិតណាស់ ពួកគេត្រូវបានគេបោះបង់ចោល។"},{"id":63,"translation":"សូមស្បថនឹងអល់ឡោះ! ជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារទៅកាន់ប្រជាជាតិជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ពេលនោះ ស្ហៃតនបានតុបតែងលម្អសម្រាប់ពួកគេនូវទង្វើ(អាក្រក់)របស់ពួកគេ។ ហើយវាជាអ្នកគាំពាររបស់ពួកគេក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"},{"id":64,"translation":"ហើយយើងមិនបានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែដើម្បីឲ្យអ្នកបញ្ជាក់ដល់ពួកគេចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវា ព្រមទាំងជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលមានជំនឿចំពោះអល់ឡោះ។"},{"id":65,"translation":"ហើយអល់ឡោះទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មក តាមរយៈទឹកភ្លៀងនេះ ទ្រង់បានធ្វើឱ្យដីរស់ឡើងវិញក្រោយពីវាស្ងួតហួតហែង។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់ក្រុមដែលស្តាប់ឮ(យកវាមកពិចារណា)។"},{"id":66,"translation":"ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈ គឺជាមេរៀនមួយសម្រាប់ពួកអ្នក(មនុស្សលោក)។ យើងបានផ្តល់ឲ្យពួកអ្នកទទួលទានអំពីអ្វីដែលនៅក្នុងពោះរបស់វាដែលនៅរវាងលាមក និងឈាមនូវទឹកដោះដ៏បរិសុទ្ធ និងមានរសជាតិឆ្ងាញ់សម្រាប់អ្នកដែលទទួលទាន។"},{"id":67,"translation":"ហើយចំពោះផលានុផលនៃដើមល្មើ និងទំពាំងបាយជូរ ពួកអ្នកអាចយកវាមកចំរាញ់ចេញជាគ្រឿងស្រវឹង និងធ្វើជាចំណីអាហារដ៏ល្អ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងមួយសម្រាប់ក្រុមដែលឈ្វេងយល់។"},{"id":68,"translation":"ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានបញ្ជូនសារទៅកាន់សត្វឃ្មុំថា៖ ចូរឯងតាំងសំបុកនានានៅតាមភ្នំ និងនៅតាមដើមឈើមួយចំនួន ក៏ដូចជានៅតាមដំបូលដែលមនុស្សសាងសង់។"},{"id":69,"translation":"ក្រោយមក ចូរឯងស៊ីអំពីផលានុផលទាំងឡាយ ហើយចូរឯងហោះហើរតាមផ្លូវនានារបស់ដែលព្រះជាម្ចាស់របស់ឯងបានបង្ហាញប្រាប់ដោយងាយស្រួលចុះ។ ទឹកឃ្មុំដែលចេញពីពោះរបស់វា គឺមានពណ៌ខុសៗគ្នា ដែលនៅក្នុងនោះ គឺជាឱសថព្យាបាលសម្រាប់មនុស្សលោក។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់ក្រុមដែលចេះគិតពិចារណា។"},{"id":70,"translation":"ហើយអល់ឡោះទ្រង់បានបង្កើតពួកអ្នក។ ក្រោយមក ទ្រង់ដកយកជីវិតរបស់ពួកអ្នក។ ហើយក្នុងចំណោមពួកអ្នក មានអ្នកដែលគេទុកអាយុជីវិតរហូតដល់ដំណាក់កាលអាក្រក់បំផុតនៃជីវិត(ចាស់ជរា) ដោយគេមិនដឹងនូវអ្វីដែលគេធ្លាប់បានដឹងពីមុននោះទេ(ព្រោះតែភាពវង្វេងវង្វាន់)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាមានអានុភាពបំផុត។"},{"id":71,"translation":"ហើយអល់ឡោះទ្រង់បានលើកតម្កើងមនុស្សមួយចំនួននៃពួកអ្នកឱ្យប្រសើរជាងគ្នាចំពោះលាភសក្ការៈ។ ចំពោះអ្នកដែលគេ(អល់ឡោះ)បានលើកតម្កើង ពួកគេមិនចង់ផ្តល់លាភសក្ការៈរបស់ខ្លួនឲ្យទៅខ្ញុំបម្រើដាច់ថ្លៃរបស់ពួកគេដើម្បីឱ្យខ្ញុំបម្រើដាច់ថ្លៃនោះមានភាពស្មើគ្នាជាមួយនឹងពួកគេ(ដែលជាចៅហ្វាយ)ឡើយ។ (ចុះហេតុអ្វីបានជាពួកគេពេញចិត្តចង់ឲ្យអល់ឡោះជាម្ចាស់មានភាពស្មើគ្នាជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់?) ដូច្នេះ តើចំពោះឧបការគុណរបស់អល់ឡោះពួកគេរមិលគុណឬ?"},{"id":72,"translation":"ហើយអល់ឡោះទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវភរិយាពីអម្បូររបស់ពួកអ្នក(ឱមនុស្សលោក) ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកចេញពីភរិយារបស់ពួកអ្នកនូវកូនចៅជាច្រើន ព្រមទាំងបានប្រទាននូវលាភសក្ការៈដល់ពួកអ្នកនូវចំណីអាហារដែលល្អៗ។ ដូច្នេះ តើចំពោះប្រការខុសឆ្គង(រូបបដិមា និងព្រះនានា)ពួកគេមានជំនឿ តែចំពោះឧបការគុណរបស់អល់ឡោះ ពួកគេបែរជារមិលគុណឬ?"},{"id":73,"translation":"ហើយពួកគេគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាគ្មានសិទ្ធិផ្តល់លាភសក្ការៈអ្វីបន្តិចដល់ពួកគេទាំងពីលើមេឃជាច្រើនជាន់ និងនៅលើផែនដីនោះឡើយ ហើយពួកវាក៏គ្មានសមត្ថភាពនោះដែរ។"},{"id":74,"translation":"ហេតុនេះ ចូរពួកអ្នក(ឱមនុស្សលោក)កុំយកអល់ឡោះជាម្ចាស់ទៅប្រៀប(នឹងរូបបដិមាទាំងនោះ)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុត តែពួកអ្នកវិញមិនដឹងអ្វីឡើយ។"},{"id":75,"translation":"អល់ឡោះជាម្ចាស់ទ្រង់លើកនូវឧទាហរណ៍មួយ គឺខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅក្រោមការគ្រប់គ្រងរបស់គេ ដែលរូបគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពអ្វីបន្តិចឡើយ ហើយនិងអ្នកដែលយើងបានប្រទានដល់គេនូវលាភសក្ការៈដ៏ល្អប្រពៃអំពីយើង ដោយគេអាចបរិច្ចាគវាទាំងដោយស្ងាត់កំបាំង និងដោយបើកចំហ។ តើអ្នកទាំងពីរមានភាពស្មើគ្នាដែរឬទេ? ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។"},{"id":76,"translation":"ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកនូវឧទាហរណ៍(មួយទៀត) គឺបុរសពីរនាក់ដោយម្នាក់ក្នុងចំណោមគេទាំងពីរ ជាមនុស្សគដែលគ្មានលទ្ធភាពធ្វើអ្វីឡើយ ហើយរូបគេគឺជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះអាណាព្យាបាលរបស់ខ្លួនថែមទៀត។ ទោះបីជាគេ(អាណាព្យាបាល)ប្រើជននោះឲ្យទៅទីណាក៏ដោយ ក៏រូបគេមិនដែលនាំមកវិញនូវប្រការល្អនោះដែរ។ តើមានភាពស្មើគ្នាដែរឬទេរវាងរូបគេ ហើយនិងអ្នកដែលប្រើ(មនុស្ស)ឱ្យប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌ ហើយរូបគេក៏ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវដែរនោះ?"},{"id":77,"translation":"ហើយប្រការអាថ៌កំបាំងដែលមាននៅលើមេឃជាច្រើនជាន់និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយកិច្ចការនៃថ្ងៃបរលោកនោះ គឺ(នឹងមកដល់យ៉ាងឆាប់រហ័សបំផុត)ប្រៀបបាននឹងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ឬឆាប់ជាងនេះទៅទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":78,"translation":"ហើយអល់ឡោះទ្រង់បានបញ្ចេញពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ពីផ្ទៃម្តាយរបស់ពួកអ្នកដោយពួកអ្នកមិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវការស្តាប់ឮ ការមើលឃើញ និងដួងចិត្ត(ចេះគិតពិចារណា) សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(ចំពោះអល់ឡោះ)។"},{"id":79,"translation":"តើពួកគេ(ពួកមុស្ហរីគីន)មិនបានសម្លឹងមើលទៅកាន់សត្វបក្សីដែលហោះហើរយ៉ាងងាយស្រួលនៅលើអាកាសទេឬ? គ្មាននរណាអាចទប់វា(មិនឱ្យធ្លាក់) ក្រៅពីអល់ឡោះឡើយ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់ក្រុមដែលមានជំនឿ។"},{"id":80,"translation":"ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតចេញពីគេហដ្ឋានរបស់ពួកអ្នក ជាកន្លែងស្នាក់នៅ(និងសម្រាក)សម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតស្បែកសត្វពាហនៈសម្រាប់ពួកអ្នកធ្វើជាតង់ដែលវាស្រាលសម្រាប់ពួកអ្នក(ក្នុងការយកតាមខ្លួន)ក្នុងពេលធ្វើដំណើរ និង(ងាយស្រួលក្នុងការតម្លើង)នៅពេលដែលពួកអ្នកបោះទីតាំង។ ហើយទ្រង់ក៏បានបង្កើតសម្រាប់ពួកអ្នកផងដែរនូវរោមចៀម រោមសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយធ្វើជាគ្រឿងសង្ហារឹម និងជាគ្រឿងតុបតែងលម្អ(ដែលពួកអ្នកអាចប្រើប្រាស់វា)រហូតដល់ពេលកំណត់។"},{"id":81,"translation":"ហើយអល់ឡោះបានបង្កើតសម្រាប់ពួកអ្នកនូវអ្វីដែលផ្តល់ជាម្លប់ដល់ពួកគេអំពី(ដើមឈើ និងអ្វីផ្សេងទៀត)ដែលទ្រង់បានបង្កើត ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកអំពីភ្នំទាំងឡាយនូវរូងភ្នំ និងបានបង្កើតសម្រាប់ពួកអ្នកនូវសម្លៀកបំពាក់ដែលអាចការពារពួកអ្នកអំពីកម្តៅ(និងភាពត្រជាក់) ហើយនិងសម្លៀកបំពាក់(អាវក្រោះ)ដែលអាចការពារពួកអ្នកពីគ្រោះថ្នាក់(ក្នុងសមរភូមិ)។ ក៏ដូច្នោះដែរ ទ្រង់បានបំពេញនូវឧបការគុណរបស់ទ្រង់ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកប្រគល់ខ្លួន(ចំពោះទ្រង់)។"},{"id":82,"translation":"តែប្រសិនបើពួកគេងាកចេញវិញ តាមពិត តួនាទីរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គឺគ្រាន់តែផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់ប៉ុណ្ណោះ។"},{"id":83,"translation":"ពួកគេ(ពួកមុស្ហរីគីន)បានទទួលស្គាល់នូវឧបការគុណរបស់អល់ឡោះ(ភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់)។ ក្រោយមក ពួកគេបែរបដិសេធចំពោះវាទៅវិញ។ ហើយភាគច្រើននៃពួកគេ គឺប្រឆាំង។"},{"id":84,"translation":"ហើយនៅថ្ងៃដែលយើងនឹងតែងតាំងពីរាល់ប្រជាជាតិនីមួយៗនូវ(អ្នកនាំសារម្នាក់ជា)សាក្សី។ បន្ទាប់មក គេនឹងមិនអនុញ្ញាតឱ្យពួកគ្មានជំនឿ(និយាយដោះសារ)ឡើយ ហើយពួកគេក៏មិនត្រូវបានគេសុំឱ្យវិលត្រឡប់(សារភាពកំហុសចំពោះអល់ឡោះ)នោះដែរ។"},{"id":85,"translation":"ហើយនៅពេលដែលពួកបំពានបានឃើញនូវទណ្ឌកម្ម ពេលនោះគេនឹងមិនបន្ធូរបន្ថយ(ទណ្ឌកម្ម)ចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេល(ដាក់ទណ្ឌកម្ម)នោះដែរ។"},{"id":86,"translation":"ហើយនៅពេលដែលពួកធ្វើស្ហ៊ីរិកបានឃើញព្រះនានារបស់ពួកគេ ពួកគេនឹងនិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពួកទាំងនោះហើយជាព្រះនានារបស់ពួកយើងដែលពួកយើងធ្លាប់គោរពសក្ការៈចំពោះពួកវាផ្សេងពីព្រះអង្គនោះ។ ពេលនោះ ពួកវាក៏បានឆ្លើយតបទៅវិញថា៖ ពិតប្រាកដណាស់ ពួកអ្នកគឺជាពួកដែលភូតកុហក។"},{"id":87,"translation":"ហើយនៅថ្ងៃនោះ ពួកគេ(ពួកដែលធ្វើស្ហ៊ីរិក)បានប្រគល់ខ្លួនទៅចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើងនោះបានបាត់បង់ចេញពីពួកគេ។"},{"id":88,"translation":"ពួកដែលប្រឆាំង(នឹងអល់ឡោះ) និងបានរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះនោះ យើងនឹងបន្ថែមទណ្ឌកម្មផ្ទួនៗលើពួកគេដោយសារតែពួកគេបានបង្កវិនាសកម្ម។"},{"id":89,"translation":"ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលយើងនឹងតែងតាំងពីរាល់ប្រជាជាតិនីមួយៗនូវ(អ្នកនាំសារម្នាក់ជា)សាក្សីទៅលើពួកគេពីជាតិសាសន៍របស់ពួកគេផ្ទាល់។ ហើយយើងក៏នឹងនាំរូបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកធ្វើជាសាក្សីទៅលើអ្នកទាំងនោះផងដែរ។ ហើយយើងបានបញ្ចុះនូវគម្ពីរ(គួរអាន)ទៅកាន់អ្នកដើម្បីបញ្ជាក់រាល់អ្វីៗទាំងអស់ ជាការចង្អុលបង្ហាញ ជាក្តីមេត្តាករុណា និងជាដំណឹងរីករាយសម្រាប់បណ្តាអ្នកមូស្លីម។"},{"id":90,"translation":"ពិតប្រាកដណាស់ អល់ឡោះទ្រង់បង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ និងមានគុណធម៌ ហើយនិងបរិច្ចាគទានដល់សាច់ញាតិ ព្រមទាំងហាមឃាត់នូវទង្វើអសីលធម៌ អំពើទុច្ចរិត និងការបំពាន។ ទ្រង់ទូន្មានពួកអ្នក សង្ឃឹមថាពួកអ្នកនឹងនឹករលឹក។"},{"id":91,"translation":"ហើយចូរពួកអ្នកគោរពតាមកិច្ចសន្យារបស់អល់ឡោះដែលជាកាតព្វកិច្ចលើពួកអ្នក ហើយចូរពួកអ្នកកុំក្បត់នឹងពាក្យសម្បថទាំងឡាយក្រោយពីពួកអ្នកបានបញ្ជាក់វា(ស្បថ) ខណៈដែលពួកអ្នកបានយកអល់ឡោះធ្វើជាអ្នកធានាលើពួកអ្នកហើយនោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":92,"translation":"ហើយចូរពួកអ្នកកុំធ្វើខ្លួនឲ្យដូចជាស្ត្រីម្នាក់ដែលបានធ្វើឲ្យអំបោះហុងរបស់នាងខូច ក្រោយពីនាងបានរុំវាយ៉ាងណែនហើយនោះ។ ពួកអ្នកបានធ្វើឱ្យពាក្យសម្បថរបស់ពួកអ្នកក្លាយទៅជាការបោកប្រាស់គ្នារវាងពួកអ្នកដោយសារ(ពួកអ្នកឃើញថា)ក្រុមមួយ(ក្រុមរបស់ពួកអ្នក) មានភាពខ្លាំងក្លាជាងក្រុមមួយទៀត។ តាមពិត អល់ឡោះទ្រង់គ្រាន់តែសាកល្បងពួកអ្នកតាមរយៈវា(ការឲ្យគោរពតាមកិច្ចសន្យា)ប៉ុណ្ណោះ និងដើម្បីទ្រង់បញ្ជាក់ដល់ពួកអ្នកនៅថ្ងៃបរលោកចំពោះអ្វីដែលពួកអ្នកខ្វែងគំនិតគ្នានៅក្នុងវា។"},{"id":93,"translation":"ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ពិតជានឹងធ្វើឱ្យពួកអ្នកក្លាយជាប្រជាជាតិតែមួយជាមិនខាន។ ក៏ប៉ុន្តែទ្រង់ធ្វើឱ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយពួកអ្នកពិតជានឹងត្រូវគេសួរអំពីអ្វីដែលពួកអ្នកធ្លាប់បានសាងមិនខានឡើយ។"},{"id":94,"translation":"ហើយចូរពួកអ្នកកុំធ្វើឲ្យពាក្យសម្បថរបស់ពួកអ្នកក្លាយជាការបោកប្រាស់គ្នារវាងពួកអ្នកដែលជាហេតុនឹងធ្វើឱ្យជើងរបស់ពួកអ្នកញ័រ(រអិលចេញពីមាគ៌ាត្រឹមត្រូវ)បន្ទាប់ពីវាមានលំនឹងហើយនោះ។ ហើយពួកអ្នកនឹងភ្លក់នូវទណ្ឌកម្មដោយសារតែពួកអ្នករារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយសម្រាប់ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":95,"translation":"ហើយចូរពួកអ្នកកុំយកកិច្ចសន្យារបស់អល់ឡោះទៅប្តូរនឹងកម្រៃបន្តិចបន្តួចឱ្យសោះ។ តាមពិត អ្វីដែលមាននៅជាមួយអល់ឡោះ គឺល្អប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។"},{"id":96,"translation":"អ្វីដែលមាននៅជាមួយពួកអ្នកគឺនឹងបាត់បង់ទៅវិញ។ តែអ្វីដែលនៅជាមួយអល់ឡោះ គឺនៅគង់វង្សជានិច្ច។ ហើយយើងពិតជានឹងតបស្នងដល់បណ្តាអ្នកដែលអត់ធ្មត់នូវផលបុណ្យរបស់ពួកគេដែលល្អប្រសើរលើសពីអ្វីដែលពួកគេបានសាងទៅទៀត។"},{"id":97,"translation":"ជនណាដែលបានសាងទង្វើកុសលក្នុងចំណោមបុរសឬស្ត្រី ហើយគេជាអ្នកដែលមានជំនឿទៀតនោះ យើងពិតជានឹងផ្តល់ឲ្យគេនូវជីវិតរស់នៅដ៏ល្អប្រសើរ(ក្នុងលោកិយ) ហើយយើងពិតជានឹងតបស្នងដល់ពួកគេនូវផលបុណ្យរបស់ពួកគេ(នៅថ្ងៃបរលោក)ដែលល្អប្រសើរលើសពីអ្វីដែលពួកគេបានសាងទៅទៀត។"},{"id":98,"translation":"ហើយនៅពេលដែលអ្នក(ឱអ្នកមានជំនឿ)ចង់សូត្រគម្ពីរគួរអាន ចូរអ្នកបួងសួងសុំពីអល់ឡោះឱ្យបញ្ចៀសពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា។\nأَعُوذُ بِاللهِ مِنَ الشَّيْطَانِ الرَّجِيْمِ"},{"id":99,"translation":"ពិតប្រាកដណាស់ វា(ស្ហៃតន)គ្មានអំណាចអ្វីទៅលើបណ្តាអ្នកដែលមានជំនឿ ហើយបានប្រគល់ការទុកចិត្តទៅចំពោះព្រះជាម្ចាស់របស់ពួកគេនោះឡើយ។"},{"id":100,"translation":"តាមពិត អំណាចរបស់វាគឺមានតែទៅលើពួកដែលយកវាធ្វើជាអ្នកគាំពារ ហើយនិងពួកធ្វើស្ហ៊ីរិក(ព្រោះតែដើរតាមវា)ប៉ុណ្ណោះ។"},{"id":101,"translation":"ហើយនៅពេលដែលយើងបានផ្លាស់ប្តូរវាក្យខណ្ឌណាមួយ(នៃគម្ពីរគួរអាន)ដោយវាក្យខណ្ឌមួយផ្សេងទៀត ខណៈដែលទ្រង់ដឹងបំផុតនូវអ្វីដែលទ្រង់ត្រូវបញ្ចុះនោះ ពួកគ្មានជំនឿបែរជានិយាយថា៖ ពិតណាស់ អ្នក(ឱមូហាំម៉ាត់)គឺជាអ្នកប្រឌិតភូតកុហក(ទៅលើអល់ឡោះ)ទៅវិញ។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងនោះឡើយ។"},{"id":102,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ម៉ាឡាអ៊ីកាត់ជីព្រីលបានចុះមកដោយនាំមកនូវគម្ពីរគួរអានពីព្រះជាម្ចាស់របស់អ្នកយ៉ាងពិតប្រាកដ ដើម្បីពង្រឹងដល់បណ្តាអ្នកដែលមានជំនឿ ជាការចង្អុលបង្ហាញ និងជាដំណឹងរីករាយដល់បណ្តាអ្នកមូស្លីម។"},{"id":103,"translation":"ហើយយើង(អល់ឡោះ)ដឹងថា ពិតណាស់ពួកគេ(ពួកមុស្ហរីគីន)នឹងនិយាយថា៖ “តាមពិត អ្នកដែលបង្រៀនគម្ពីរគួរអានដល់គាត់(ព្យាការីមូហាំម៉ាត់)នោះ គ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ”។ ភាសារបស់អ្នកដែលពួកគេចោទថា មកបង្រៀនដល់គាត់នោះ គឺជាភាសាផ្សេងក្រៅពីភាសាអារ៉ាប់។ តែនេះ(គម្ពីរគួរអាន) គឺភាសាអារ៉ាប់យ៉ាងច្បាស់លាស់។"},{"id":104,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះនោះ គឺអល់ឡោះនឹងមិនចង្អុលបង្ហាញពួកគេឡើយ។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":105,"translation":"តាមពិត អ្នកដែលប្រឌិតនូវការភូតកុហកនោះ គឺពួកដែលមិនមានជំនឿចំពោះបណ្តាវាក្យខណ្ឌរបស់អល់ឡោះនោះឯង។ ពួកទាំងនោះហើយ គឺជាពួកដែលភូតកុហក។"},{"id":106,"translation":"ជនណាដែលគ្មានជំនឿនឹងអល់ឡោះក្រោយពីមានជំនឿហើយនោះ (គេនឹងទទួលការខឹងសម្បាពីអល់ឡោះ) លើកលែងតែអ្នកដែលត្រូវបានគេគាបសង្កត់ ទាំងដែលចិត្តរបស់គេវិញនៅនឹងនរលើសេចក្តីជំនឿប៉ុណ្ណោះ។ ក៏ប៉ុន្តែ ជនណាដែលបើកចិត្តទទួលយកភាពគ្មានជំនឿនោះ ពួកគេនឹងទទួលនូវការខឹងសម្បាពីអល់ឡោះ ហើយសម្រាប់ពួកគេ គឺនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":107,"translation":"នោះគឺដោយសារតែពួកគេពេញចិត្តជីវិតលោកិយជាងថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញក្រុមដែលគ្មានជំនឿឡើយ។"},{"id":108,"translation":"ពួកទាំងនោះហើយជាពួកដែលអល់ឡោះជាម្ចាស់ទ្រង់បោះត្រាភ្ជិតលើដួងចិត្ត ការស្តាប់ឮ និងការមើលឃើញរបស់ពួកគេ។ ហើយពួកទាំងនោះហើយ គឺជាពួកដែលព្រងើយកន្តើយ។"},{"id":109,"translation":"គ្មានការសង្ស័យឡើយដែលថា ពិតណាស់ពួកគេនៅថ្ងៃបរលោក គឺជាពួកដែលខាតបង់។"},{"id":110,"translation":"ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះបណ្តាអ្នកដែលបានធ្វើចំណាកស្រុក(ពីក្រុងម៉ាក្កះទៅកាន់ក្រុងម៉ាទីណះ) ក្រោយពីពួកគេត្រូវបានគេសាកល្បង បន្ទាប់មក ពួកគេបានតស៊ូ និងបានអត់ធ្មត់នោះ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក បន្ទាប់ពីរឿងទាំងនោះ គឺមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":111,"translation":"(ចូររំលឹកពួកគេ) នៅថ្ងៃដែលបុគ្គលគ្រប់រូបឈ្លោះប្រកែកចំពោះខ្លួនឯង។ ហើយបុគ្គលគ្រប់រូបនឹងត្រូវបានគេតបស្នងយ៉ាងពេញលេញនូវអ្វីដែលគេបានប្រព្រឹត្តដោយពួកគេមិនត្រូវបានគេបំពានឡើយ។"},{"id":112,"translation":"ហើយអល់ឡោះទ្រង់បានលើកយកឧទាហរណ៍នូវភូមិស្រុកមួយ(ក្រុងម៉ាក្កះ) ដែលធ្លាប់មានសុខសន្តិភាព និងជីវភាពសមរម្យដោយលាភសក្ការៈផ្សេងៗបានមកដល់វា(ក្រុងម៉ាក្កះ)យ៉ាងងាយស្រួលពីគ្រប់ទីកន្លែង។ តែពួកគេបានរមិលគុណចំពោះឧបការគុណរបស់អល់ឡោះទៅវិញ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានឱ្យពួកគេភ្លក់រសជាតិនៃភាពអត់ឃ្លាន និងភាពភ័យខ្លាច ដោយសារតែអ្វីដែលពួកគេបានសាង។"},{"id":113,"translation":"ហើយពិតប្រាកដណាស់ អ្នកនាំសារម្នាក់ដែលចេញពីចំណោមពួកគេ(អ្នកស្រុកម៉ាក្កះ)បានមកដល់ពួកគេ ក៏ប៉ុន្តែពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ ទ្រង់ក៏បានដាក់ទណ្ឌកម្មពួកគេ ខណៈដែលពួកគេ គឺជាពួកដែលបំពាន។"},{"id":114,"translation":"ហេតុនេះ ចូរពួកអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)ទទួលទានចុះអំពីចំណីអាហារដែលគេអនុញ្ញាត(ហាឡាល់) ស្អាតស្អំ ដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នក។ ហើយចូរពួកអ្នកដឹងគុណចំពោះឧបការគុណរបស់អល់ឡោះ ប្រសិនបើពួកអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)មែននោះ។"},{"id":115,"translation":"តាមពិត ទ្រង់បានដាក់បម្រាមទៅលើពួកអ្នកមិនឱ្យទទួលទានសត្វស្លាប់(ដែលពុំបានសំឡេះត្រឹមត្រូវតាមច្បាប់អ៊ីស្លាម) ឈាម សាច់ជ្រូក ហើយនិងអ្វីដែលគេសំឡេះ(ជាតង្វាយ)សម្រាប់អ្នកផ្សេងក្រៅពីអល់ឡោះ។ តែប្រសិនបើជនណាត្រូវបានគេបង្ខំ(ឱ្យទទួលទានអាហារទាំងនេះ) ដោយគេពុំមែនជាអ្នកដែលបំពាន ហើយក៏ពុំមែនជាអ្នករំលងព្រំដែន(នៃតម្រូវការចាំបាច់របស់ខ្លួន)ដែរនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះរូបគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":116,"translation":"ហើយចូរពួកអ្នក(ឱពួកមុស្ហរីគីន)កុំនិយាយនូវអ្វីដែលអណ្តាតរបស់ពួកអ្នកពិពណ៌នាដោយភូតកុហកថា៖ អាហារនេះគេអនុញ្ញាត(ឱ្យទទួលទាន) ហើយអាហារនេះគេមិនអនុញ្ញាត ដើម្បីប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះឲ្យសោះ។ ពិតប្រាកដណាស់ ពួកដែលប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះនោះនឹងមិនទទួលបានជោគជ័យឡើយ។"},{"id":117,"translation":"(ពួកគេទទួលបាន)ការសប្បាយរីករាយក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ហើយ(ថ្ងៃបរលោក) ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។"},{"id":118,"translation":"ហើយចំពោះពួកយូដា យើងបានហាមឃាត់ចំពោះពួកគេនូវអ្វីដែលយើងបាននិទានប្រាប់អ្នកកាលពីមុន(គឺដូចមាននៅក្នុងវាក្យខណ្ឌទី១៤៦ នៃជំពូកអាល់អាន់អាម)។ ហើយយើងមិនបានបំពានលើពួកគេឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង។"},{"id":119,"translation":"បន្ទាប់មក ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចំពោះបណ្តាអ្នកដែលបានសាងអំពើអាក្រក់ដោយល្ងង់ខ្លៅ ក្រោយមក ពួកគេបានសារភាពកំហុស និងបានកែខ្លួនបន្ទាប់ពីនោះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក បន្ទាប់ពីរឿងទាំងនោះ គឺមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":120,"translation":"ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីម គឺជាអ្នកដឹកនាំ(ទៅកាន់ប្រការល្អ) ជាអ្នកដែលគោរពប្រតិបត្តិចំពោះអល់ឡោះ និងជាអ្នកដែលស្មោះសចំពោះសាសនា ហើយគាត់មិនស្ថិតក្នុងចំណោមអ្នកដែលធ្វើស្ហ៊ីរិកឡើយ។"},{"id":121,"translation":"ហើយគាត់ជាអ្នកដែលដឹងគុណចំពោះឧបការគុណរបស់ទ្រង់។ ទ្រង់បានជ្រើសរើសគាត់(ធ្វើជាព្យាការី) និងបានចង្អុលបង្ហាញគាត់ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":122,"translation":"ហើយយើងបានប្រទានដល់គាត់នូវប្រការល្អនៅក្នុងលោកិយនេះ។ ហើយពិតប្រាកដណាស់ នៅថ្ងៃបរលោក គាត់នឹងស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។"},{"id":123,"translation":"ក្រោយមក យើងបានផ្តល់វ៉ាហ៊ីដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថា៖ ចូរអ្នកដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដ៏ស្មោះស។ ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)មិនស្ថិតក្នុងចំណោមអ្នកដែលធ្វើស្ហ៊ីរិកឡើយ។"},{"id":124,"translation":"តាមពិត គេបានចាត់ទុក(ការលើកតម្កើង)ថ្ងៃសៅរ៍ គឺជាកាតព្វកិច្ចទៅលើពួក(យូដា)ដែលបានខ្វែងគំនិតគ្នានៅក្នុងវា។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។"},{"id":125,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពាវនាវទៅកាន់មាគ៌ានៃព្រះជាម្ចាស់របស់អ្នក(សាសនាអ៊ីស្លាម)ដោយគតិបណ្ឌិត និងការណែនាំដែលល្អ។ ហើយចូរអ្នកជជែកវែកញែកជាមួយពួកគេតាមមធ្យោបាយណាដែលល្អបំផុត។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះជនណាដែលង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះបណ្តាអ្នកដែលទទួលបានការចង្អុលបង្ហាញ។"},{"id":126,"translation":"ហើយប្រសិនបើពួកអ្នកចង់ដាក់ទោសពួកគេ(សត្រូវ) ចូរពួកអ្នកដាក់ទោស(ពួកគេ)ដូចអ្វីដែលគេបានប្រព្រឹត្តមកលើពួកអ្នក។ តែប្រសិនបើពួកអ្នកអត់ធ្មត់(មិនសងសឹក) វាពិតជាប្រសើរបំផុតសម្រាប់បណ្តាអ្នកដែលអត់ធ្មត់។"},{"id":127,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះ ហើយការអត់ធ្មត់របស់អ្នក គឺគ្មានអ្វីក្រៅពីការជួយពីអល់ឡោះដល់អ្នក។ ហើយចូរអ្នកកុំមានទុក្ខព្រួយចំពោះពួកគេ និងកុំព្រួយបារម្ភ ដោយសារតែល្បិចកលដែលពួកគេរៀបចំឲ្យសោះ។"},{"id":128,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាច(ទ្រង់) ហើយនិង(នៅជាមួយ)បណ្តាអ្នកដែលសាងអំពើល្អទាំងឡាយ។"}]},{"id":17,"verses":[{"id":1,"translation":"អល់ឡោះមហាស្អាតស្អំដែលបានឲ្យខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ធ្វើដំណើរនាពេលយប់ចេញពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ)ទៅកាន់ម៉ាស្ជិទអាល់អឹកសរ(ក្រុងយេរូសាឡឹម) ដែលយើង(អល់ឡោះ)បានប្រទានពរជ័យនៅជុំវិញវា(ម៉ាស្ជិទអាល់អឹកសរ) ដើម្បីបង្ហាញឲ្យគេ(ព្យាការីមូហាំម៉ាត់)បានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាឃើញបំផុត។"},{"id":2,"translation":"ហើយយើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត) និងបានចាត់ទុកវាជាការចង្អុលបង្ហាញដល់អម្បូរអ៊ីស្រាអែល(ដោយយើងបានហាមឃាត់ថា៖) ពួកអ្នកមិនត្រូវយកអ្នកផ្សេងក្រៅពីយើងធ្វើជាអ្នកគាំពារឡើយ។"},{"id":3,"translation":"ឱពូជអម្បូរដែលយើងបានសង្រ្គោះជាមួយនឹងព្យាការីនួហ! (ចូរពួកអ្នកយកគំរូតាមព្យាការីនួហចុះ។) ពិតប្រាកដណាស់ គាត់គឺជាខ្ញុំបម្រើម្នាក់ដែលដឹងគុណ(អល់ឡោះ)បំផុត។"},{"id":4,"translation":"ហើយយើងបានប្រាប់ដល់អម្បូរអ៊ីស្រាអែលនៅក្នុងគម្ពីរតាវរ៉តថា៖ ពិតប្រាកដណាស់ ពួកអ្នកប្រាកដជានឹងបង្កវិនាសកម្មនៅលើផែនដីនេះចំនួនពីរដង ហើយពួកអ្នកពិតជាបំពានហួសព្រំដែនយ៉ាងខ្លាំងបំផុត។"},{"id":5,"translation":"ហើយនៅពេលដែលការបង្កវិនាសកម្មលើកទីមួយបានកើតឡើង យើងបានចាត់តាំងបណ្តាខ្ញុំបម្រើរបស់យើងដែលជាក្រុមខ្លាំងពូកែបំផុតនោះគ្រប់គ្រងទៅលើពួកអ្នក ហើយពួកគេបានចូលលុកលុយនៅចន្លោះលំនៅឋាន(របស់ពួកអ្នក)។ ហើយការសន្យា(របស់អល់ឡោះ) គឺពិតជាកើតឡើងយ៉ាងពិតប្រាកដ។"},{"id":6,"translation":"ក្រោយមក យើងបានត្រឡប់មកឱ្យពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)នូវជ័យជម្នះទៅលើពួកគេវិញ។ ហើយយើងបានបន្ថែមឱ្យពួកអ្នកនូវទ្រព្យសម្បត្តិ និងកូនចៅ ព្រមទាំងបានធ្វើឱ្យពួកអ្នកមានធនធានច្រើនជាង(សត្រូវរបស់ពួកអ្នក)ថែមទៀត។"},{"id":7,"translation":"ប្រសិនបើពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)សាងអំពើល្អ ផលនៃអំពើល្អនោះគឺសម្រាប់ខ្លួនពួកអ្នកផ្ទាល់។ ហើយប្រសិនបើពួកអ្នកបានសាងអំពើអាក្រក់ ផលអាក្រក់នោះក៏សម្រាប់ខ្លួនពួកអ្នកវិញដូចគ្នា។ ហើយនៅពេលដែលការបង្កវិនាសលើកទីពីរកើតឡើង (យើងក៏បានឱ្យសត្រូវរបស់ពួកអ្នកគ្រប់គ្រងទៅលើពួកអ្នកម្តងទៀត) ដើម្បីពួកគេធ្វើឱ្យពួកអ្នកអាម៉ាស់មុខ និងដើម្បីឱ្យពួកគេចូលក្នុងពៃទុលមឹកទីស ដូចដែលពួកគេបានចូលទៅក្នុងវាកាលពីលើកដំបូង(លើកទីមួយ) ព្រមទាំងដើម្បីពួកគេបំផ្លាញខ្ទេចខ្ទីនូវអ្វីដែលពួកគេបានត្រួតត្រា។"},{"id":8,"translation":"សង្ឃឹមថាព្រះជាម្ចាស់របស់ពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)នឹងអាណិតស្រលាញ់ពួកអ្នក។ តែប្រសិនបើពួកអ្នកត្រឡប់ទៅ(បង្កវិនាសកម្ម)ម្តងទៀត យើងក៏នឹងត្រឡប់ទៅ(ដាក់ទោសពួកអ្នក)វិញដែរ។ ហើយយើងបានបង្កើតនរកជើហាន់ណាំជាកន្លែងឃុំឃាំងសម្រាប់ពួកដែលប្រឆាំង។"},{"id":9,"translation":"ពិតប្រាកដណាស់ គម្ពីរគួរអាននេះចង្អុលបង្ហាញ(មនុស្ស)ទៅរកមាគ៌ាដ៏ល្អត្រឹមត្រូវបំផុត(សាសនាអ៊ីស្លាម) និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលបានសាងនូវទង្វើកុសលថា ជាការពិតណាស់ សម្រាប់ពួកគេនឹងទទួលនូវផលបុណ្យដ៏ធំធេង។"},{"id":10,"translation":"ហើយជាការពិតណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកវិញ យើងបានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត(នៅថ្ងៃបរលោក)។"},{"id":11,"translation":"ហើយមនុស្សលោកបួងសួងសុំឲ្យទទួលបាននូវប្រការអាក្រក់(នៅពេលដែលគេមានកំហឹង) ដូចជាការដែលគេបួងសួងសុំឲ្យទទួលបាននូវប្រការល្អដែរ។ ពិតប្រាកដណាស់ មនុស្សលោក គឺមានចរិតតក់ក្រហល់។"},{"id":12,"translation":"ហើយយើងបានបង្កើតពេលយប់និងពេលថ្ងៃ ជាសញ្ញាពីរ។ ក្រោយមក យើងបានធ្វើឲ្យសញ្ញានៃពេលយប់ (គឺភាពងងឹត) ហើយបានធ្វើឲ្យសញ្ញានៃពេលថ្ងៃ គឺពន្លឺ ដើម្បីពួកអ្នកស្វែងរកការប្រោសប្រទាន(លាភសក្ការៈ)ពីព្រះជាម្ចាស់របស់ពួកអ្នក និងដើម្បីឲ្យពួកអ្នកបានដឹងពីចំនួនឆ្នាំ និងការគណនា(ពេលវេលា)។ ហើយរាល់អ្វីៗទាំងអស់ យើងបានបញ្ជាក់វាយ៉ាងលម្អិត។"},{"id":13,"translation":"ហើយមនុស្សគ្រប់រូប យើងបានឱ្យទង្វើរបស់គេនៅជាប់នឹងក(ប្រៀបដូចខ្សែកនៅជាប់នឹងក)របស់គេជានិច្ច។ ហើយយើងនឹងបញ្ចេញឱ្យគេនៅថ្ងៃបរលោកនូវសៀវភៅកំណត់ត្រាមួយដែលគេនឹងឃើញវាត្រូវបានបើកចំហ(នៅពីមុខគេ)។"},{"id":14,"translation":"(យើងមានបន្ទូលទៅកាន់គេថា៖) ចូរអ្នកអានសៀវភៅកំណត់ត្រារបស់អ្នកចុះ។ គ្រប់គ្រាន់ហើយនៅទីនេះ(ថ្ងៃបរលោក) ដោយរូបអ្នកផ្ទាល់គឺជាអ្នកគណនាចំពោះខ្លួនឯងនោះ។"},{"id":15,"translation":"ជនណាហើយដែលទទួលបានការចង្អុលបង្ហាញ តាមពិតការចង្អុលបង្ហាញនោះគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយជនណាដែលបានវង្វេង តាមពិត ការវង្វេងនោះ ក៏សម្រាប់ខ្លួនគេផ្ទាល់ដែរ។ គ្មានបុគ្គលណាម្នាក់រ៉ាប់រងនូវបាបកម្មរបស់អ្នកដទៃឡើយ។ ហើយយើងមិនដែលដាក់ទណ្ឌកម្ម(លើក្រុមណាមួយឡើយ) លុះត្រាតែយើងបានតែងតាំងអ្នកនាំសារ(ទៅកាន់ពួកគេ)ជាមុនសិន។"},{"id":16,"translation":"ហើយនៅពេលដែលយើងមានចេតនាបំផ្លាញភូមិស្រុកណាមួយ យើងបានបញ្ជាឱ្យអ្នកដែលទទួលបានឧបការគុណច្រើន(អំពីយើងឲ្យគោរពប្រតិបត្តិមកចំពោះយើង) តែពួកគេបែរជាប្រឆាំងទៅវិញ។ ដូច្នេះ ពាក្យសម្តី(ដាក់ទណ្ឌកម្មពួកគេ) ក៏បានកើតឡើងយ៉ាងពិតប្រាកដ។ ពេលនោះ យើងក៏បានបំផ្លាញពួកគេឱ្យវិនាសសាបសូន្យ។"},{"id":17,"translation":"ហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញពួកគេបន្ទាប់ពីព្យាការីនួហ។ គ្រប់គ្រាន់ហើយដែលព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកដែលដឹង និងឃើញបំផុតចំពោះបាបកម្មនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។"},{"id":18,"translation":"ជនណាហើយដែលប្រាថ្នាចង់បានជីវិតលោកិយ យើងនឹងផ្ដល់ឱ្យគេភ្លាមៗនៅក្នុងវា(លោកិយ)នូវអ្វីដែលយើងមានចេតនាសម្រាប់ជនណាដែលយើងចង់(ផ្តល់ឲ្យ)។ ក្រោយមក យើងបានរៀបចំនរកជើហាន់ណាំសម្រាប់គេ ដែលគេនឹងចូលទៅក្នុងវា(នៅថ្ងៃបរលោក)ដោយទទួលនូវការស្ដីបន្ទោស និងត្រូវបានគេបណ្តេញ(ពីក្តីមេត្តាករុណារបស់អល់ឡោះ)។"},{"id":19,"translation":"រីឯជនណាហើយដែលប្រាថ្នាចង់ទទួលបានថ្ងៃបរលោក ហើយគេបានតស៊ូប្រឹងប្រែងដើម្បីវា ហើយគេជាអ្នកដែលមានជំនឿទៀតនោះ ពិតណាស់ អ្នកទាំងនោះហើយដែលការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានគេទទួលយក។"},{"id":20,"translation":"យើងនឹងបន្ថែមឱ្យក្រុមនីមួយៗក្នុងចំណោមពួកគេនូវលាភសក្ការៈពីព្រះជាម្ចាស់របស់អ្នក(ក្នុងលោកិយ)។ ហើយលាភសក្ការៈនៃព្រះជាម្ចាស់របស់អ្នក គឺមិនត្រូវបានគេរារាំង(ពីនរណាម្នាក់)ឡើយ។"},{"id":21,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើយើងបានលើកតម្កើងពួកគេឱ្យមានភាពប្រសើរជាងគ្នាយ៉ាងដូចម្ដេច(ក្នុងលោកិយនេះ)? ហើយនៅថ្ងៃបរលោកវិញ ពួកគេរឹតតែមានភាពខុសគ្នាខ្លាំងបំផុតទាំងឋានៈ និងភាពល្អប្រសើរ។"},{"id":22,"translation":"ចូរអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)កុំបង្កើតព្រះផ្សេង(មកគោរពសក្ការៈ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ឱ្យសោះ ដែលជាហេតុនាំឱ្យអ្នកទទួលរងនូវការស្ដីបន្ទោស និងភាពបរាជ័យ។"},{"id":23,"translation":"ហើយព្រះជាម្ចាស់របស់អ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)បានដាក់បទបញ្ជាមិនឲ្យពួកអ្នកគោរពសក្ការៈឡើយ លើកលែងតែចំពោះទ្រង់(តែមួយគត់) និងត្រូវធ្វើល្អចំពោះឪពុកម្ដាយ។ ប្រសិនបើម្នាក់ក្នុងចំណោមពួកគាត់ទាំងពីរ ឬគាត់ទាំងពីរមានវ័យចាស់ជរារស់នៅជាមួយអ្នក គឺអ្នកមិនត្រូវនិយាយពាក្យសម្តីមិនសមរម្យដាក់គាត់ទាំងពីរឡើយ ហើយក៏មិនត្រូវប្រើសម្ដីធ្ងន់ដាក់គាត់ទាំងពីរនោះដែរ។ តែអ្នកត្រូវនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យសម្ដីដែលល្អប្រពៃ(ទន់ភ្លន់)។"},{"id":24,"translation":"ហើយចូរអ្នកបន្ទាបខ្លួនចំពោះគាត់ទាំងពីរដោយការឱនលំទោនប្រកបដោយក្ដីមេត្តាករុណា។ ហើយចូរអ្នកបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអាណិតស្រលាញ់ដល់លោកទាំងពីរដូចដែលលោកទាំងពីរបានចិញ្ចឹមបីបាច់ខ្ញុំកាលខ្ញុំនៅតូចផងចុះ។"},{"id":25,"translation":"ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក។ ប្រសិនបើពួកអ្នកជាមនុស្សល្អ គឺទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលវិលត្រឡប់(សារភាពកំហុស)ទៅកាន់ទ្រង់។"},{"id":26,"translation":"ហើយចូរអ្នក(ឱអ្នកដែលមានជំនឿ)ផ្ដល់ឱ្យញាតិសន្ដាន ជនក្រីក្រ និងអ្នកដំណើរដែលដាច់ស្បៀងនូវសិទ្ធិរបស់គេ។ ហើយចូរអ្នកកុំខ្ជះខ្ជាយឱ្យសោះ។"},{"id":27,"translation":"ពិតប្រាកដណាស់ អ្នកដែលខ្ជះខ្ជាយនោះ ពួកគេជាបងប្អូនរបស់ពួកស្ហៃតន។ ហើយស្ហៃតន គឺជាអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់របស់វា។"},{"id":28,"translation":"ហើយប្រសិនបើអ្នក(ព្យាការីមូហាំម៉ាត់)បែរចេញអំពីពួកគេ(មិនផ្តល់ការបរិច្ចាគ)ដោយរង់ចាំក្តីមេត្តា(លាភសក្ការៈ)ពីព្រះជាម្ចាស់របស់អ្នកដែលអ្នករំពឹងចំពោះវានោះ ដូច្នេះ ចូរអ្នកពោលទៅកាន់ពួកគេនូវសម្ដីដែលទន់ភ្លន់បំផុត។"},{"id":29,"translation":"ហើយចូរអ្នកកុំក្តាប់ដៃរបស់អ្នកពាក់ទៅនឹងក(កំណាញ់ក្នុងការចំណាយលើផ្លូវល្អ) ហើយក៏មិនត្រូវលាដៃហួសហេតុ(ចំណាយខ្ជះខ្ជាយ)នោះដែរ ដែលជាហេតុធ្វើឱ្យអ្នកទទួលនូវការស្ដីបន្ទោស និងអស់អ្វីពីខ្លួន(សម្រាប់ចំណាយ)។"},{"id":30,"translation":"ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់បើកទូលាយនូវលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនា និងត្បិតត្បៀតវា(ចំពោះជនណាដែលទ្រង់មានចេតនា)។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដឹង និងឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។"},{"id":31,"translation":"ហើយពួកអ្នកមិនត្រូវសម្លាប់កូនចៅរបស់ខ្លួនព្រោះតែខ្លាចក្រនោះឡើយ។ យើងទេដែលជាអ្នកប្រទានលាភសក្ការៈដល់ពួកគេ និងដល់ពួកអ្នកនោះ។ ពិតប្រាកដណាស់ ការសម្លាប់ពួកគេ គឺជាបាបកម្មមួយដ៏ធំបំផុត។"},{"id":32,"translation":"ហើយពួកអ្នកមិនត្រូវទៅក្បែរប្រការហ្ស៊ីណាឡើយ។ ពិតប្រាកដណាស់ វាជាទង្វើអសីលធម៌ និងជាមាគ៌ាដ៏អាក្រក់បំផុត។"},{"id":33,"translation":"ហើយពួកអ្នកមិនត្រូវសម្លាប់ជីវិតដែលអល់ឡោះដាក់បម្រាមនោះឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយជនណាដែលត្រូវបានគេសម្លាប់ដោយបំពាននោះ ជាការពិតណាស់ យើងប្រគល់ឱ្យអ្នកដែលគ្រប់គ្រងចំពោះកិច្ចការរបស់គេ(ជនរងគ្រោះ)នូវសិទ្ធិចាត់ចែង(ចំពោះឃាតករ)។ ដូចនេះ គេ(ភាគីជនរងគ្រោះ)មិនត្រូវបំពានព្រំដែនលើអំពើឃាតកម្មនោះឡើយ។ ពិតប្រាកដណាស់ ភាគីជនរងគ្រោះ គឺត្រូវបានគេជួយការពារ។"},{"id":34,"translation":"ហើយពួកអ្នកមិនត្រូវចាត់ចែងទ្រព្យសម្បត្តិក្មេងកំព្រា(កំព្រាឪពុក)នោះឡើយ លើកលែងតែទៅលើប្រការដែលល្អ(ជាផលប្រយោជន៍ដល់ក្មេងកំព្រានោះ)ប៉ុណ្ណោះ រហូតដល់គេធំដឹងក្តី។ ហើយពួកអ្នកត្រូវគោរពតាមកិច្ចសន្យា។ ពិតប្រាកដណាស់ កិច្ចសន្យានោះនឹងត្រូវគេសួរនាំ(នៅថ្ងៃបរលោក)។"},{"id":35,"translation":"ហើយចូរពួកអ្នកបំពេញនូវការវាល់ឱ្យបានគ្រប់នៅពេលដែលពួកអ្នកវាល់ឱ្យអ្នកដទៃ ហើយត្រូវថ្លឹងនឹងជញ្ជីងដែលមានភាពសុក្រឹតត្រឹមត្រូវ។ នោះគឺជាការល្អ និងប្រសើរបំផុតសម្រាប់លទ្ធផលចុងក្រោយ(នាថ្ងៃបរលោក)។"},{"id":36,"translation":"ហើយអ្នក(ឱមនុស្សលោក)កុំប្រតិបត្តិតាមអ្វីដែលអ្នកគ្មានចំណេះដឹងអំពីវាឲ្យសោះ។ ពិតប្រាកដណាស់ ការស្តាប់ឮ ការមើលឃើញ និងដួងចិត្ត ទាំងអស់នោះ នឹងត្រូវបានគេសួរ(ចំពោះការប្រើប្រាស់វា)។"},{"id":37,"translation":"ហើយអ្នកមិនត្រូវដើរនៅលើផែនដីនេះដោយក្រអឺតក្រទមឡើយ។ ពិតប្រាកដណាស់ អ្នកមិនអាចពុះបំបែកផែនដី(នឹងដំណើរដើរបស់អ្នក)នោះឡើយ ហើយអ្នកក៏មិនខ្ពស់ដល់ភ្នំនោះដែរ។"},{"id":38,"translation":"រាល់ប្រការទាំងនោះ សុទ្ធតែជាប្រការអាក្រក់ចំពោះព្រះជាម្ចាស់របស់អ្នក(ឱមនុស្សលោក)ដែលត្រូវបានទ្រង់ស្អប់ខ្ពើម។"},{"id":39,"translation":"ទាំងអស់នោះ គឺជាគតិបណ្ឌិតដែលព្រះជាម្ចាស់របស់អ្នកបានផ្ដល់វ៉ាហ៊ីមកឱ្យអ្នក។ ហើយអ្នក(ឱមនុស្សលោក)កុំយកព្រះផ្សេងមកគោរពសក្ការៈរួមជាមួយនឹងអល់ឡោះជាម្ចាស់ឱ្យសោះ ដែលជាហេតុនាំឱ្យខ្លួនអ្នកត្រូវគេបោះចូលទៅក្នុងនរកជើហាន់ណាំដោយត្រូវគេស្ដីបន្ទោស និងត្រូវបានគេបណ្តេញ(ឱ្យឃ្លាតឆ្ងាយពីប្រការល្អទាំងឡាយ)។"},{"id":40,"translation":"តើសក្តិសមដែរឬទេដែលថា ព្រះជាម្ចាស់របស់ពួកអ្នក(ឱពួកមុស្ហរីគីន)បានជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នក ហើយទ្រង់ជ្រើសយកម៉ាឡាអ៊ីកាត់ធ្វើជាបុត្រី(សម្រាប់ទ្រង់)នោះ? ពិតប្រាកដណាស់ ពួកអ្នកកំពុងតែនិយាយនូវពាក្យចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":41,"translation":"ហើយជាការពិតណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរគួរអាននេះ(នូវក្បួនច្បាប់ ដំបូន្មាន និងឧទាហរណ៍ជាច្រើន)ដើម្បីឱ្យពួកគេ(មនុស្សលោក)នឹករលឹក។ តែវាមិនបានបន្ថែមអ្វីដល់ពួកគេ ក្រៅពីការឃ្លាតឆ្ងាយ(ពីការពិត)នោះឡើយ។"},{"id":42,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រសិនបើមានព្រះនានារួមជាមួយនឹងអល់ឡោះដូចដែលពួកគេបាននិយាយមែននោះ ច្បាស់ជាព្រះទាំងនោះនឹងស្វែងរកផ្លូវទៅកាន់ព្រះជាម្ចាស់នៃអារ៉ស្ហ(ដើម្បីដណ្តើមអំណាចពីទ្រង់)ជាមិនខាន។"},{"id":43,"translation":"ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេ(ពួកមុស្ហរីគីន)និយាយ។"},{"id":44,"translation":"មេឃទាំងប្រាំពីរជាន់និងផែនដី ព្រមទាំងអ្វីដែលមាននៅក្នុងវាសុទ្ធតែលើកតម្កើងចំពោះទ្រង់ទាំងអស់។ ហើយគ្មានអ្វីមួយដែលមិនលើកតម្កើងដោយការកោតសរសើរចំពោះទ្រង់នោះឡើយ ក៏ប៉ុន្តែពួកអ្នកមិនយល់ពីរបៀបនៃការលើកតម្កើងរបស់ពួកវាឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាខន្តី មហាអភ័យទោសបំផុត។"},{"id":45,"translation":"ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រគម្ពីរគួរអាន យើងបានដាក់នៅចន្លោះរវាងអ្នកនិងពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកនូវរបាំងបិទជិតមួយ។"},{"id":46,"translation":"ហើយយើងបានដាក់គំរបគ្របលើចិត្តរបស់ពួកគេដើម្បីកុំឱ្យពួកគេយល់ពីវា(គម្ពីរគួរអាន) និងបានដាក់ឆ្នុកក្នុងត្រចៀករបស់ពួកគេ។ ហើយនៅពេលដែលអ្នករំឭកនៅក្នុងគម្ពីរគួរអានពីព្រះជាម្ចាស់របស់អ្នកតែមួយគត់ ពួកគេក៏បែរខ្នងរបស់ពួកគេចេញឆ្ងាយ។"},{"id":47,"translation":"យើងដឹងបំផុតពីរបៀបដែលអ្នកដឹកនាំរបស់ពួកគេស្ដាប់វា(គម្ពីរគួរអាន)នៅពេលដែលពួកគេស្តាប់អ្នក(ព្យាការីមូហាំម៉ាត់)សូត្រនោះ។ ហើយ(យើងក៏ដឹងបំផុតផងដែរ)នៅពេលដែលពួកគេខ្សឹបខ្សៀវគ្នា ខណៈដែលពួកបំពានទាំងនោះបាននិយាយថា៖ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មិនបានដើរតាមអ្នកណាក្រៅពីបុរសម្នាក់ដែលត្រូវមន្តអាគមគេនោះឡើយ។"},{"id":48,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើពួកគេលើកឧទាហរណ៍(ប្រៀបធៀប)ចំពោះអ្នកយ៉ាងដូចម្តេច? ដូច្នេះហើយទើបពួកគេវង្វេងដោយពួកគេមិនអាចទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ា(ត្រឹមត្រូវ)ឡើយ។"},{"id":49,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ នៅពេលដែលពួកយើងបាន(ស្លាប់)ក្លាយទៅជាឆ្អឹង ហើយរាងកាយរបស់ពួកយើងរលួយ(ទៅជាដី)ហើយនោះ តើពួកយើងពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញជាថ្មីឬ?"},{"id":50,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ក្លាយទៅជាថ្ម ឬក្លាយទៅជាដែកចុះ។"},{"id":51,"translation":"ឬក្លាយទៅជាភាវៈអ្វីផ្សេងទៀតដែលមានភាពធំធេងក្នុងដួងចិត្តរបស់ពួកអ្នកចុះ។ ពេលនោះ ពួកគេនឹងនិយាយថា៖ តើនរណាជាអ្នកត្រឡប់ពួកយើង(ឲ្យរស់ឡើងវិញ)? ចូរអ្នក(ព្យាការីមូហាំម៉ាត់)ពោលថា៖ គឺអ្នកដែលបានបង្កើតពួកអ្នកកាលពីដំបូងនោះឯង។ នៅពេលនោះ ពួកគេនឹងងក់ក្បាល(ចំអក)ដាក់អ្នក ហើយពួកគេនិយាយ(ផ្គើន)ថា៖ តើវានឹងកើតឡើងនៅពេលណា? ចូរអ្នកតបថា៖ សង្ឃឹមថា វានឹងកើតឡើងឆាប់ៗនេះឯង។"},{"id":52,"translation":"គឺនៅថ្ងៃដែលទ្រង់នឹងហៅពួកអ្នក(ឱ្យក្រោកចេញពីផ្នូរ)។ ពេលនោះ ពួកអ្នកនឹងឆ្លើយតបដោយការកោតសរសើរចំពោះទ្រង់ ហើយពួកអ្នកគិតថា៖ ពិតប្រាកដណាស់ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)នេះឡើយ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។"},{"id":53,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្ដាខ្ញុំបម្រើរបស់យើងឱ្យពួកគេនិយាយពាក្យសម្ដីល្អៗ ព្រោះថាស្ហៃតនវានឹងញុះញង់រវាងពួកគេ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះមនុស្សលោក។"},{"id":54,"translation":"ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ទ្រង់ដឹងបំផុតចំពោះពួកអ្នក។ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអាណិតស្រលាញ់ពួកអ្នក ឬប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នក។ ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើជាអ្នកទទួលខុសត្រូវលើ(ទង្វើរបស់)ពួកគេនោះឡើយ។"},{"id":55,"translation":"ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតពីអ្នកដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី។ ហើយជាការពិតណាស់ យើងបានលើកតម្កើងបណ្ដាព្យាការីមួយចំនួនឱ្យមានភាពល្អប្រសើរជាងគ្នា។ ហើយយើងបានប្រទានឱ្យព្យាការីហ្ទាវូទនូវគម្ពីរហ្សាពួរ។"},{"id":56,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងចុះពីអ្នកដែលពួកអ្នកបានអះអាង(ថាជាព្រះ)ផ្សេងពីអល់ឡោះ។ ជាការពិតណាស់ ពួកវាមិនអាចបញ្ចៀសគ្រោះចេញពីពួកអ្នកបានឡើយ ហើយក៏មិនអាចបង្វែរវា(ទៅកាន់អ្នកផ្សេង)បាននោះដែរ។"},{"id":57,"translation":"ពួកដែលពួកមុស្ហរីគីននៅបួងសួងសុំនោះ ពួកគេខ្លួនឯងក៏កំពុងតែស្វែងរកផ្លូវទៅកាន់ព្រះជាម្ចាស់របស់ពួកគេ(អល់ឡោះ)ដូចគ្នាដែរ ថាតើនរណាក្នុងចំណោមពួកគេដែលជិត(នឹងអល់ឡោះ)ជាងគេ ហើយពួកគេរំពឹងក្តីមេត្តាករុណាពីទ្រង់ និងខ្លាចទណ្ឌកម្មរបស់ទ្រង់។ ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្វីដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន។"},{"id":58,"translation":"ហើយគ្មានភូមិស្រុកណាមួយ(ដែលគ្មានជំនឿ)នោះទេ លើកលែងតែយើងជាអ្នកបំផ្លាញវា(ភូមិស្រុកនោះ) ឬដាក់ទណ្ឌកម្មវានូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតមុននឹងថ្ងៃបរលោកមកដល់។ ទាំងនោះ គឺត្រូវបានកត់ត្រារួចជាស្រេចនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។"},{"id":59,"translation":"ហើយគ្មានអ្វីដែលរារាំងយើងមិនឲ្យបញ្ជូនសញ្ញាភស្តុតាង(អច្ឆរិយភាព)ទាំងឡាយនោះទេ លើកលែងតែដោយសារតែប្រជាជាតិជំនាន់មុនបានបដិសេធចំពោះវារួចមកហើយ។ ហើយយើងបានប្រទានឱ្យពួកសាមូដ(ក្រុមរបស់ព្យាការីសឡេះ)នូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ គឺសត្វអូដ្ឋញីមួយក្បាល តែពួកគេបែរជាបំពានចំពោះវាទៅវិញ។ ហើយយើងមិនបានបញ្ចុះនូវសញ្ញាភស្តុតាង(អច្ឆរិយភាព)ទាំងឡាយនោះឡើយ លើកលែងតែដើម្បីជាការបន្លាច(ដល់ពួកគេ)ប៉ុណ្ណោះ។"},{"id":60,"translation":"ហើយ(ចូរអ្នកនឹកឃើញ) នៅពេលដែលយើងមានបន្ទូលទៅកាន់អ្នកថា៖ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកដឹងជ្រួតជ្រាបពីមនុស្សទាំងអស់។ ហើយយើងមិនបានបង្កើតអ្វីដែលយើងបានបង្ហាញអ្នកឱ្យបានឃើញ(នៅយប់អ៊ីសរ៉ក)នោះឡើយ លើកលែងតែដើម្បីជាការសាកល្បងសម្រាប់មនុស្សលោកប៉ុណ្ណោះ។ ហើយ(យើងក៏មិនបានបង្កើត)ដើមឈើដែលគេបានដាក់បណ្តាសានៅក្នុងគម្ពីរគួរអាន(ដើមហ្សឹកគូម)នោះដែរ (លើកលែងតែដើម្បីជាការសាកល្បងដល់ពួកគេដូចគ្នា)។ ហើយយើងបានបន្លាចពួកគេ(តាមរយៈទណ្ឌកម្ម និងសញ្ញាភស្តុតាងជាច្រើន) តែវាមិនបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីភាពវង្វេងដ៏សែនឆ្ងាយនោះឡើយ។"},{"id":61,"translation":"ហើយ(ចូរអ្នករំលឹក) នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកស៊ូជូតចំពោះព្យាការីអាហ្ទាំ។ ពេលនោះ ពួកគេក៏បានស៊ូជូត(ទាំងអស់គ្នា) លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដោយវាបាននិយាយថា៖ តើខ្ញុំត្រូវស៊ូជូតចំពោះអ្នកដែលព្រះអង្គបានបង្កើតពីដីឥដ្ឋឬ?"},{"id":62,"translation":"វាបាននិយាយ(បន្ត)ថា៖ តើព្រះអង្គយល់ឃើញថា ភាវៈមួយនេះឬដែលព្រះអង្គលើកតម្កើងឲ្យប្រសើរជាងខ្ញុំនោះ? ប្រសិនបើព្រះអង្គទុកជីវិតឱ្យខ្ញុំ រហូតដល់ថ្ងៃបរលោកនោះ ខ្ញុំពិតជានឹងអូសទាញកូនចៅរបស់គេឲ្យវង្វេងជាមិនខាន លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។"},{"id":63,"translation":"ទ្រង់បានមានបន្ទូលថា៖ ចូរឯង ហើយនិងអ្នកដែលដើរតាមឯងក្នុងចំណោមពួកគេចាកចេញទៅ។ ពិតប្រាកដណាស់ នរកជើហាន់ណាំនោះ គឺជាការតបស្នងសម្រាប់ពួកឯង ដែលជាការតបស្នងមួយយ៉ាងពេញលេញ។"},{"id":64,"translation":"ហើយចូរឯង(អ៊ីព្លីស)អូសទាញអ្នកទាំងឡាយណាដែលឯងអាចអូសទាញបានក្នុងចំណោមពួកគេ(មនុស្សលោក)ដោយសំឡេងរបស់ឯងចុះ។ ហើយចូរឯងប្រមូលទ័ពសេះ និងទ័ពថ្មើរជើងរបស់ឯង(ឱ្យពួកគេគោរពតាមឯង)។ ហើយចូរឯងចូលរួមជាមួយពួកគេនៅក្នុងទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកគេ ព្រមទាំងសន្យាចំពោះពួកគេចុះ។ ហើយស្ហៃតនមិនបានសន្យាអ្វីនឹងពួកគេក្រៅពីការបោកប្រាស់នោះឡើយ។"},{"id":65,"translation":"ពិតប្រាកដណាស់ បណ្ដាខ្ញុំបម្រើរបស់យើង(ដែលជាអ្នកមានជំនឿ) គឺឯងគ្មានអំណាចអ្វីគ្រប់គ្រងលើពួកគេនោះឡើយ។ គ្រប់គ្រាន់ហើយដែលព្រះជាម្ចាស់របស់អ្នក គឺជាអ្នកគាំពារ។"},{"id":66,"translation":"ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក) គឺជាអ្នកដែលធ្វើឱ្យសំពៅធ្វើដំណើរលើផ្ទៃសមុទ្រសម្រាប់ពួកអ្នក ដើម្បីពួកអ្នកស្វែងរកលាភសក្ការៈរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះពួកអ្នក។"},{"id":67,"translation":"ហើយនៅពេលដែលពួកអ្នក(ពួកមុស្ហរីគីន)បានជួបគ្រោះនៅលើផ្ទៃសមុទ្រនោះ អ្នកដែលពួកអ្នកធ្លាប់គោរពសក្ការៈបានបាត់បង់(ពីចិត្តរបស់ពួកអ្នក)អស់ លើកលែងតែទ្រង់ប៉ុណ្ណោះ(ដែលពួកអ្នកនឹកឃើញ)។ តែនៅពេលដែលយើងបានសង្គ្រោះពួកអ្នកដល់ត្រើយ ពួកអ្នកបែរជាងាកចេញទៅវិញ។ ហើយមនុស្សលោក គឺជាអ្នកដែលរមិលគុណបំផុត។"},{"id":68,"translation":"តើពួកអ្នក(ឱពួកមុស្ហរីគីន)គិតថាមានសុវត្ថិភាពឬ ប្រសិនបើទ្រង់ធ្វើឲ្យដីស្រូបយកពួកអ្នក ឬក៏ទ្រង់បញ្ចុះភ្លៀងដុំថ្ម(ពីលើមេឃ)ទៅលើពួកអ្នកនោះ? បន្ទាប់មក គឺពួកអ្នកគ្មានអ្នកគាំពារសម្រាប់ពួកអ្នកនោះឡើយ។"},{"id":69,"translation":"ឬក៏ពួកអ្នកគិតថាមានសុវត្ថិភាពឬ ប្រសិនបើទ្រង់ត្រឡប់ពួកអ្នកទៅកាន់សមុទ្រម្ដងទៀត ហើយទ្រង់បញ្ជូនព្យុះសង្ឃរាទៅលើពួកអ្នក រួចគេធ្វើឱ្យពួកអ្នកលិចលង់ដោយសារតែការរមិលគុណរបស់ពួកអ្នកនោះ? បន្ទាប់មក គឺពួកអ្នកគ្មានអ្នកដែលជួយស្នើសុំពីយើងឲ្យជួយពួកអ្នកទៀតនោះឡើយ។"},{"id":70,"translation":"ហើយជាការពិតណាស់ យើងបានលើកតម្កើងកូនចៅអាហ្ទាំ(មនុស្សលោក)។ ហើយយើងបានសម្រួលនូវយានជំនិះដល់ពួកគេទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ។ ហើយយើងបានប្រទាននូវលាភសក្ការៈដល់ពួកគេអំពីប្រការល្អៗ ព្រមទាំងបានលើកតម្កើងពួកគេប្រសើរជាងភាវៈជាច្រើនផ្សេងទៀតដែលយើងបានបង្កើតមក។"},{"id":71,"translation":"(ហើយចូរអ្នកនឹកឃើញ) នៅថ្ងៃដែលយើងនឹងហៅរាល់ក្រុមនីមួយៗរួមជាមួយនឹងមេដឹកនាំរបស់ពួកគេ។ ដូច្នេះ ជនណាដែលត្រូវបានគេផ្ដល់សៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃខាងស្ដាំនោះ អ្នកទាំងនោះនឹងអានសៀវភៅកំណត់ត្រារបស់ខ្លួន(ដោយរីករាយ) ហើយពួកគេមិនត្រូវបានគេបំពានសូម្បីប៉ុនសសៃឆ្មារនោះឡើយ។"},{"id":72,"translation":"ជនណាហើយដែលនៅក្នុង(ជីវិតលោកិយ)នេះ ពួកគេងងឹតភ្នែក(មិនទទួលយកការពិត) នៅថ្ងៃបរលោក អ្នកនោះកាន់តែងងឹត និងវង្វេងចេញពីមាគ៌ា(នៃការចង្អុលបង្ហាញ)ថែមទៀត។"},{"id":73,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)ស្ទើរតែធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីអ្វី(គម្ពីរគួរអាន)ដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់អ្នកទៅហើយដើម្បីឱ្យអ្នកប្រឌិតមកលើយើងនូវអ្វីផ្សេងពីវា(គម្ពីរគួរអាន)។ ប្រសិនបើអ្នកធ្វើដូច្នោះមែននោះ ពួកគេពិតជានឹងយកអ្នកធ្វើជាមិត្តសម្លាញ់ជាមិនខាន។"},{"id":74,"translation":"ហើយប្រសិនបើយើងមិនពង្រឹងរូបអ្នក(ឱ្យស្ថិតនៅលើសេចក្តីពិត)ទេនោះ ប្រាកដណាស់ អ្នកស្ទើរតែទោរទន់ទៅរកពួកគេបន្តិចបន្តួចទៅហើយ។"},{"id":75,"translation":"ប្រសិនបើអ្នកធ្វើដូច្នោះមែននោះ យើងប្រាកដជានឹងឱ្យអ្នកភ្លក់រសជាតិ(ទណ្ឌកម្ម)ទ្វេដងនៅក្នុងលោកិយ និង(ទណ្ឌកម្ម)ទ្វេដងក្រោយពេលស្លាប់។ បន្ទាប់មក គឺអ្នកគ្មានអ្នកដែលជួយការពារអ្នកពី(ទណ្ឌកម្ម)យើងឡើយ។"},{"id":76,"translation":"ពួកគេ(ពួកគ្មានជំនឿ)ស្ទើរតែធ្វើឲ្យអ្នកចាកចេញពីទឹកដី(ម៉ាក្កះ)ទៅហើយដោយសារតែការរំខានរបស់ពួកគេចំពោះអ្នក។ ប្រសិនបើដូច្នោះមែននោះ ពួកគេក៏នឹងមិនអាចរស់នៅទីនោះបន្ទាប់ពីអ្នកបានដែរ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។"},{"id":77,"translation":"(នោះ)គឺជាក្រឹតក្រម(របស់អល់ឡោះ)ចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់យើងដែលយើងបានបញ្ជូនទៅមុនអ្នក។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញថា ក្រឹតក្រមរបស់យើងមានការកែប្រែឡើយ។"},{"id":78,"translation":"ចូរអ្នកប្រតិបត្តិសឡាតចាប់ពីថ្ងៃជ្រេ(សឡាតហ្ស៊ូហូរ និងសឡាតអាសើរ) រហូតដល់ពេលយប់(សឡាតម៉ាហ្គ្រិប និងសឡាតអ៊ីសា) ហើយនិងសឡាតស៊ូពុស(ដោយត្រូវសូត្រវែង)។ ជាការពិតណាស់ ការសឡាតស៊ូពុស គឺត្រូវបានគេធ្វើជាសាក្សី។"},{"id":79,"translation":"ហើយមួយផ្នែកនៃពេលយប់ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រោកសឡាតដើម្បីជាសឡាតបន្ថែមសម្រាប់អ្នក សង្ឃឹមថា ព្រះជាម្ចាស់របស់អ្នកនឹងតែងតាំងរូបអ្នកឲ្យស្ថិតនៅក្នុងឋានៈមួយដែលត្រូវបានគេកោតសរសើរ។"},{"id":80,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបញ្ចូលខ្ញុំតាមច្រកនៃភាពទៀងត្រង់ និងបញ្ចេញរូបខ្ញុំតាមច្រកនៃភាពទៀងត្រង់ផង។ ហើយសូមព្រះអង្គមេត្តាប្រទានឱ្យខ្ញុំនូវភស្តុតាងអំពីទ្រង់ដែលនឹងជួយ(ដល់ខ្ញុំ)ផង។"},{"id":81,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពេលណាដែលការពិតបានមកដល់ នោះប្រការមិនពិតនឹងត្រូវរលាយបាត់បង់។ ពិតប្រាកដណាស់ ប្រការមិនពិតនឹងត្រូវរលាយសាបសូន្យ។"},{"id":82,"translation":"ហើយយើងបានបញ្ចុះ(ឱ្យអ្នក)អំពីគម្ពីរគួរអាននូវអ្វីដែលជាឱសថព្យាបាល និងជាក្តីមេត្តាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿ។ ហើយវា(គម្ពីរគួរអាន)មិនបានបន្ថែមអ្វីដល់ពួកបំពានក្រៅតែពីភាពខាតបង់នោះឡើយ។"},{"id":83,"translation":"ហើយនៅពេលដែលយើងបានប្រទានឧបការគុណដល់មនុស្សលោក គេបែរជាងាកចេញ និងចេញឆ្ងាយពីការគោរពប្រតិបត្តិចំពោះទ្រង់។ តែនៅពេលដែលគេទទួលរងនូវប្រការអាក្រក់ គឺគេមានការអស់សង្ឃឹម(ពីក្តីមេត្តាករុណារបស់អល់ឡោះ)។"},{"id":84,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បុគ្គលគ្រប់រូបតែងតែប្រព្រឹត្តទៅតាមរបៀបដែលស្រដៀងទៅនឹងស្ថានភាពរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់ដឹងបំផុតចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ា(ត្រឹមត្រូវ)ជាងគេ។"},{"id":85,"translation":"ហើយពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីវិញ្ញាណ។ ចូរអ្នកពោលថា៖ វិញ្ញាណ គឺស្ថិតក្នុងចំណោមកិច្ចការនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយពួកអ្នកមិនត្រូវបានគេផ្តល់ឱ្យនូវចំណេះដឹងនោះឡើយ លើកលែងតែបន្តិចន្តូចប៉ុណ្ណោះ។"},{"id":86,"translation":"ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងលុបបំបាត់នូវវ៉ាហ៊ីដែលយើងបានបញ្ចុះមកឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាមិនខាន។ បន្ទាប់មក អ្នកនឹងគ្មានអ្នកណាដែលជួយគាំពារអ្នកប្រឆាំងនឹងយើងក្នុងរឿងនោះបានឡើយ។"},{"id":87,"translation":"ប៉ុន្តែ(យើងមិនបានលុបបំបាត់វានោះទេ)ជាក្ដីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក។ ពិតប្រាកដណាស់ ការប្រោសប្រទានរបស់ទ្រង់ចំពោះអ្នក គឺធំធេងបំផុត។"},{"id":88,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើមនុស្សលោកនិងជិនប្រមូលផ្ដុំគ្នាដើម្បីនាំមកនូវគម្ពីរមួយដែលដូចទៅនឹងគម្ពីរគួរអាននេះ គឺពួកគេមិនអាចនាំមកឱ្យដូចនឹងវា(គម្ពីរគួរអាន)បាននោះឡើយ បើទោះបីជាពួកគេប្រឹងប្រែងជួយគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។"},{"id":89,"translation":"ហើយជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់ចំពោះមនុស្សលោកនៅក្នុងគម្ពីរគួរអាននេះនូវគ្រប់ឧទាហរណ៍ទាំងអស់។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនបែរជាបដិសេធ និងប្រឆាំងចំពោះវា(គម្ពីរគួរអាន)ទៅវិញ។"},{"id":90,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ ពួកយើងនឹងមិនមានជំនឿចំពោះអ្នកជាដាច់ខាត លុះត្រាតែអ្នកធ្វើឱ្យប្រភពទឹកផុសចេញពីទឹកដី(ម៉ាក្កះ)សម្រាប់ពួកយើងសិន។"},{"id":91,"translation":"ឬក៏អ្នកមានចម្ការល្មើ និងទំពាំងបាយជូរ ហើយអ្នកអាចធ្វើឲ្យមានទន្លេជាច្រើនហូរតាមចន្លោះរបស់ចម្ការនោះ។"},{"id":92,"translation":"ឬក៏អ្នកធ្វើឱ្យមេឃធ្លាក់ជាបន្ទះៗមកលើពួកយើងដូចដែលអ្នកបានអះអាង ឬក៏អ្នកនាំអល់ឡោះជាម្ចាស់ និងម៉ាឡាអ៊ីកាត់(របស់ទ្រង់)មកជួបនឹងពួកយើងសិន។"},{"id":93,"translation":"ឬក៏អ្នកមានផ្ទះ(ដែលត្រូវបានតុបតែង)អំពីមាស ឬក៏អ្នកអាចឡើងទៅលើមេឃបានសិន។ ហើយពួកយើងក៏មិនមានជំនឿថា អ្នកបានឡើងទៅនោះដែរ លុះត្រាតែអ្នក(ចុះមកវិញដោយ)នាំមកនូវគម្ពីរមួយដើម្បីពួកយើងអានវា។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំមហាបរិសុទ្ធបំផុត! តើខ្ញុំមិនមែនជាអ្វីក្រៅតែពីជាមនុស្សលោក និងជាអ្នកនាំសារម្នាក់ទេឬ?!"},{"id":94,"translation":"ហើយគ្មានអ្វីដែលរារាំងមនុស្សមិនឱ្យមានជំនឿនោះឡើយនៅពេលដែលការចង្អុលបង្ហាញបានមកដល់ពួកគេហើយនោះ ក្រៅតែពីពួកគេនិយាយថា៖ តើអល់ឡោះតែងតាំងមនុស្សលោកធ្វើជាអ្នកនាំសារឬ?"},{"id":95,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើនៅលើផែនដីមានបណ្ដាម៉ាឡាអ៊ីកាត់ដែលរស់នៅ និងដើរដោយសុខសាន្តនោះ យើងប្រាកដជានឹងបញ្ចុះអ្នកនាំសារម្នាក់ជាម៉ាឡាអ៊ីកាត់ពីលើមេឃទៅកាន់ពួកគេជាមិនខាន។"},{"id":96,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គ្រប់គ្រាន់ហើយដែលអល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។"},{"id":97,"translation":"ហើយជនណាដែលអល់ឡោះទ្រង់ចង្អុលបង្ហាញ ពិតណាស់ រូបគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញ(យ៉ាងពិតប្រាកដ)។ រីឯជនណាដែលទ្រង់ធ្វើឱ្យវង្វេងនោះ ពិតណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមានអ្នកគាំពារណាសម្រាប់ពួកគេក្រៅពីទ្រង់ឡើយ។ ហើយយើងនឹងប្រមូលផ្ដុំពួកគេនៅថ្ងៃបរលោកដោយអូសពួកគេផ្កាប់មុខដែលពួកគេមិនអាចមើលឃើញ មិនអាចនិយាយចេញ ហើយក៏មិនអាចស្ដាប់ឮនោះដែរ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺនរកជើហាន់ណាំ។ រាល់ពេលដែលរងើកភ្លើងរបស់វាជិតរលត់ យើងនឹងបន្ថែមអណ្ដាតភ្លើងលើពួកគេថែមទៀត។"},{"id":98,"translation":"នោះគឺជាការតបស្នងដល់ពួកគេដោយសារតែពួកគេបានប្រឆាំងនឹងបណ្តាសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេបាននិយាយថា៖ នៅពេលដែលពួកយើងបាន(ស្លាប់)ក្លាយទៅជាឆ្អឹង និងបានបែកជាបំណែកតូចៗអស់ទៅហើយនោះ តើពួកយើងពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញសាជាថ្មីឬ?"},{"id":99,"translation":"តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណស់ អល់ឡោះជាម្ចាស់ដែលជាអ្នកបានបង្កើតមេឃជាច្រើនជាន់និងផែនដីនោះ គឺជាអ្នកដែលមានសមត្ថភាពបំផុតក្នុងការបង្កើតពួកគេឱ្យដូចដើមវិញនោះ។ ហើយទ្រង់បានកំណត់នូវអាយុកាលជាក់លាក់សម្រាប់ពួកគេដែលគ្មានការសង្ស័យឡើយចំពោះវា។ ក៏ប៉ុន្តែពួកបំពានបែរជាបដិសេធ និងប្រឆាំងចំពោះរឿងនោះទៅវិញ។"},{"id":100,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រសិនបើពួកអ្នកជាអ្នកគ្រប់គ្រងឃ្លាំងទាំងឡាយនៃក្តីមេត្តាករុណារបស់ព្រះជាម្ចាស់របស់ខ្ញុំមែននោះ ពួកអ្នកនឹងមិនព្រមបរិច្ចាគវានោះឡើយ ព្រោះតែខ្លាចបាត់បង់។ ហើយមនុស្សលោក គឺមានភាពកំណាញ់បំផុត។"},{"id":101,"translation":"ហើយជាការពិតណស់ យើងបានប្រទានឱ្យព្យាការីមូសានូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ចំនួនប្រាំបួន ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់អម្បូរអ៊ីស្រាអែលចុះ នៅពេលដែលគាត់(ព្យាការីមូសា)បានមកដល់ពួកគេ ពេលនោះ ហ្វៀរអោនបាននិយាយទៅកាន់គាត់ថា៖ ឱមូសា! ពិតប្រាកដណាស់ ខ្ញុំយល់ថារូបអ្នក គឺជាអ្នកដែលត្រូវមន្តអាគមគេ។"},{"id":102,"translation":"គាត់បានតបវិញថា៖ ជាការពិតណាស់ រូបអ្នក(ឱហ្វៀរអោន)ពិតជាបានដឹងច្បាស់ថា គ្មាននរណាម្នាក់ដែលអាចបញ្ចុះនូវសញ្ញាភស្តុតាងទាំងនេះក្រៅពីព្រះជាម្ចាស់នៃមេឃានិងផែនដីនោះឡើយ។ ហើយពិតប្រាកដណាស់ ខ្ញុំដឹងច្បាស់ថាអ្នក ឱហ្វៀរអោន គឺជាអ្នកដែលត្រូវវិនាសអន្តរាយ។"},{"id":103,"translation":"ពេលនោះ ហ្វៀរអោនមានបំណងចង់បណ្តេញពួកគាត់(ព្យាការីមូសា និងក្រុមរបស់គាត់)ចេញពីទឹកដី(អេហ្ស៊ីប) តែយើងបានធ្វើឱ្យគេ និងអ្នកដែលនៅជាមួយគេលិចលង់(ទៅក្នុងសមុទ្រ)។"},{"id":104,"translation":"ហើយក្រោយពីនោះមក យើងបានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថា៖ ចូរពួកអ្នករស់នៅលើទឹកដី(ស្ហាម)នេះចុះ។ ពិតប្រាកដណាស់ នៅពេលដែលការសន្យាចុងក្រោយ(ថ្ងៃបរលោក)បានមកដល់ យើងនឹងនាំពួកអ្នកមកទាំងអស់គ្នា(ដើម្បីជំនុំជម្រះ)។"},{"id":105,"translation":"តាមរយៈការពិត យើងបានបញ្ចុះវា(គម្ពីរគួរអាន) ហើយតាមរយៈការពិតនេះដែរ ទ្រង់បានបញ្ចុះវាមក(ដោយគ្មានការកែប្រែ)។ ហើយយើងបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មក គឺដើម្បីធ្វើជាអ្នកផ្ដល់ដំណឹងរីករាយ និងព្រមានបន្លាច។"},{"id":106,"translation":"ហើយ(យើងបានបញ្ចុះ)គម្ពីរគួរអានដោយបានបកស្រាយបញ្ជាក់វាដើម្បីឲ្យអ្នកសូត្រឱ្យមនុស្សលោកស្ដាប់(ដោយសូត្រ)មួយៗ ច្បាស់ៗ។ ហើយយើងបានបញ្ចុះវាបន្តិចម្តងៗ។"},{"id":107,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកមានជំនឿលើវា(គម្ពីរគួរអាន) ឬក៏មិនមានជំនឿលើវា។ ពិតប្រាកដណាស់ បណ្តាអ្នកដែលគេបានផ្តល់ចំណេះដឹងឲ្យកាលពីមុន នៅពេលដែលមានគេសូត្រ(គម្ពីរគួរអាន)ឱ្យពួកគេស្ដាប់ គឺពួកគេលំឱនកាយក្រាបស៊ូជូត(ចំពោះអល់ឡោះ)។"},{"id":108,"translation":"ហើយពួកគេបួងសួងថា៖ ព្រះជាម្ចាស់របស់យើងមហាបរិសុទ្ធបំផុត។ ពិតប្រាកដណាស់ កិច្ចសន្យានៃព្រះជាម្ចាស់របស់ពួកយើង ពិតជានឹងកើតឡើងយ៉ាងពិតប្រាកដ។"},{"id":109,"translation":"ហើយពួកគេបានឱនមុខរបស់ពួកគេ(ក្រាបស៊ូជូត) ហើយពួកគេយំ។ ហើយវាបានបន្ថែមឱ្យពួកគេនូវការឱនលំទោន(ចំពោះអល់ឡោះ)។"},{"id":110,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកបួងសួងសុំពីអល់ឡោះ ឬបួងសួងសុំពីអាល់រ៉ោះម៉ាន(ម្ចាស់ដ៏មហាសប្បុរស)។ ព្រះនាមណាមួយក្នុងចំណោមព្រះនាមទាំងពីរនេះដែលពួកអ្នកបួងសួង គឺសុទ្ធតែជាព្រះនាមរបស់ទ្រង់ដ៏ល្អប្រពៃ។ ហើយចូរអ្នកកុំបញ្ចេញសំឡេងខ្លាំងពេកនៅពេលអ្នកសូត្រ(គម្ពីរគួរអាន)ក្នុងសឡាតរបស់អ្នក ហើយក៏មិនត្រូវសូត្របញ្ចេញសំឡេងតិចពេកនោះដែរ។ ប៉ុន្តែអ្នកត្រូវជ្រើសរើសយកផ្លូវកណ្ដាលក្នុងចំណោមទាំងពីរនេះ(មិនសូត្រឮតិចពេក និងមិនសូត្រឮខ្លាំងពេក)។"},{"id":111,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់ពុំមានបុត្រ ពុំមានដៃគូក្នុងការគ្រប់គ្រង ហើយទ្រង់ក៏មិនទន់ខ្សោយដែលត្រូវការអ្នកគាំពារនោះដែរ។ ហើយចូរអ្នកលើកតម្កើងទ្រង់ឱ្យបានថ្កុំថ្កើងបំផុត។"}]},{"id":18,"verses":[{"id":1,"translation":"ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបញ្ចុះនូវគម្ពីរ(គួរអាន)ទៅឲ្យខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ហើយទ្រង់មិនបានដាក់អ្វីមួយដែលធ្វើឱ្យវាមានភាពវៀចវេរនោះដែរ។"},{"id":2,"translation":"ផ្ទុយទៅវិញ (ទ្រង់បានឲ្យវា)ប្រកបដោយភាពត្រឹមត្រូវ ដើម្បីដាស់តឿនព្រមានពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតពីអល់ឡោះ និង(ដើម្បី)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកមានជំនឿដែលបានសាងទង្វើកុសលថា៖ ពិតប្រាកដណាស់ សម្រាប់ពួកគេនឹងទទួលបាននូវការតបស្នងដ៏ប្រសើរបំផុត(ឋានសួគ៌)។"},{"id":3,"translation":"ពួកគេរស់នៅក្នុងវាជាអមតៈ។"},{"id":4,"translation":"ហើយវា(គម្ពីរគួរអាន)ជាការដាស់តឿនព្រមានដល់ពួកដែលនិយាយថា៖ អល់ឡោះជាម្ចាស់ទ្រង់មានបុត្រ។"},{"id":5,"translation":"ពួកគេ និងជីដូនជីតារបស់ពួកគេគ្មានចំណេះដឹងអ្វីឡើយអំពីរឿងនោះ។ ពាក្យសម្ដី(ចោទប្រកាន់)ដែលចេញពីមាត់របស់ពួកគេនោះ គឺធ្ងន់ធ្ងរបំផុត។ អ្វីដែលពួកគេនិយាយគ្មានអ្វីក្រៅពីពាក្យភូតកុហកនោះឡើយ។"},{"id":6,"translation":"អ្នក(ព្យាការីមូហាំម៉ាត់)ប្រហែលជានឹងធ្វើឱ្យខ្លួនឯងវិនាសទៅហើយព្រោះតែទុក្ខព្រួយដោយសារតែងាកចេញរបស់ពួកគេដោយពួកគេមិនមានជំនឿចំពោះគម្ពីរគួរអាននេះ។"},{"id":7,"translation":"ពិតប្រាកដណាស់ យើងបានបង្កើតអ្វីៗដែលមាននៅលើផែនដីជាការលម្អសម្រាប់វា(ផែនដី) ដើម្បីយើងនឹងសាកល្បងពួកគេ(មនុស្សលោក) ថាតើអ្នកណាក្នុងចំណោមពួកគេដែលសាងទង្វើបានប្រសើរជាងគេ។"},{"id":8,"translation":"ហើយពិតប្រាកដណាស់ យើងនឹងធ្វើឱ្យអ្វីៗដែលមាននៅលើផែនដីទាំងអស់ក្លាយទៅជាដីដែលគ្មានរុក្ខជាតិអ្វីទាំងអស់។"},{"id":9,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា រឿងរ៉ាវរបស់ក្រុមដែលនៅក្នុងរូងភ្នំ និងសិលាចារិក(ដែលចារឈ្មោះពួកគេ) គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងដ៏អស្ចារ្យរបស់យើងឱ្យសោះ។"},{"id":10,"translation":"(ចូរអ្នកនឹកឃើញ) នៅពេលដែលយុវជនមួយក្រុមបានទៅជ្រកកោនក្នុងរូងភ្នំ ពេលនោះពួកគេបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំនូវក្ដីមេត្តាករុណាពីព្រះអង្គផង។ ហើយសូមព្រះអង្គមេត្តាសម្រួលដល់យើងខ្ញុំនូវកិច្ចការរបស់យើងខ្ញុំឆ្ពោះទៅកាន់មាគ៌ាត្រឹមត្រូវផងចុះ។"},{"id":11,"translation":"ពេលនោះ យើងក៏បានដាក់ឆ្នុកនៅលើត្រចៀករបស់ពួកគេ(ឱ្យពួកគេដេកលង់លក់)អស់រយៈពេលជាច្រើនឆ្នាំក្នុងរូងភ្នំ។"},{"id":12,"translation":"ក្រោយមក យើងក៏បានឱ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីយើងដឹងថា តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដឹងច្បាស់ជាងគេពីថេរវេលានៃការស្នាក់នៅ(របស់ពួកគេក្នុងរូងភ្នំ)នោះ។"},{"id":13,"translation":"យើងនឹងប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីរឿងរ៉ាវរបស់ពួកគេយ៉ាងពិតប្រាកដ។ ពិតប្រាកដណាស់ ពួកគេគឺជាយុវជនដែលមានជំនឿលើព្រះជាម្ចាស់របស់ពួកគេ ហើយយើងក៏បានបន្ថែមឱ្យពួកគេនូវការចង្អុលបង្ហាញ។"},{"id":14,"translation":"ហើយយើងបានពង្រឹងដួងចិត្តរបស់ពួកគេ ខណៈដែលពួកគេបានក្រោកឈរ(នៅចំពោះមុខស្ដេចដែលគ្មានជំនឿ) ដោយពួកគេបាននិយាយថា៖ ព្រះជាម្ចាស់របស់ពួកយើង គឺជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី។ ពួកយើងមិនគោរពសក្ការៈចំពោះព្រះផ្សេងក្រៅពីទ្រង់ជាដាច់ខាត។ ជាការពិតណាស់ ប្រសិនបើពួកយើងនិយាយផ្សេងពីនេះ ពួកយើងពិតជាបាននិយាយប្រាសចាកពីការពិតជាមិនខាន។"},{"id":15,"translation":"ពួកទាំងនេះជាក្រុមរបស់ពួកយើងដែលពួកគេបានយកព្រះនានាមកគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់ ខណៈដែលពួកគេមិនមានភស្តុតាងច្បាស់លាស់ណាមួយដើម្បីបញ្ជាក់នោះឡើយ។ ជាការពិតណាស់ គ្មាននរណាដែលបំពានជាងអ្នកដែលប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះឡើយ។"},{"id":16,"translation":"ហើយនៅពេលដែលពួកអ្នកបានដកខ្លួនចេញពីពួកគេ និងអ្វីដែលពួកគេគោរពសក្ការៈក្រៅពីអល់ឡោះនោះ ចូរពួកអ្នកទៅជ្រកកោនក្នុងរូងភ្នំចុះ នោះព្រះជាម្ចាស់របស់ពួកអ្នកនឹងប្រទានឱ្យពួកអ្នកនូវក្ដីមេត្តាករុណាអំពីទ្រង់។ ហើយទ្រង់នឹងសម្រួលដល់ពួកអ្នកនូវរាល់កិច្ចការរបស់ពួកអ្នកឲ្យទទួលបាននូវផលប្រយោជន៍។"},{"id":17,"translation":"ហើយអ្នកនឹងឃើញព្រះអាទិត្យ នៅពេលដែលវារះ គឺវាបញ្ឆិតទៅខាងស្ដាំនៃរូងភ្នំរបស់ពួកគេ ហើយនៅពេលដែលវាលិច គឺវាបញ្ឆិតទៅខាងឆ្វេង(នៃរូងភ្នំ)។ ហើយពួកគេស្ថិតនៅកន្លែងដែលទូលាយនៃរូងភ្នំ។ នោះគឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់។ ជនណាហើយដែលអល់ឡោះចង្អុលបង្ហាញ ពិតប្រាកដណាស់ គេជាអ្នកដែលទទួលបានការចង្អុលបង្ហាញយ៉ាងពិតប្រាកដ។ រីឯជនណាដែលទ្រង់ធ្វើឲ្យវង្វេងនោះ គឺអ្នកនឹងមិនឃើញមានអ្នកគាំពារណាដែលអាចចង្អុលបង្ហាញគេនោះឡើយ។"},{"id":18,"translation":"ហើយអ្នកគិតស្មានថា ពួកគេមិនគេងនោះឡើយ ខណៈដែល(ជាក់ស្តែង)ពួកគេកំពុងតែគេងលង់លក់។ ហើយយើងបានប្រែខ្លួនរបស់ពួកគេ ម្ដងទៅខាងស្ដាំ ម្ដងទៅខាងឆ្វេង។ ហើយឆ្កែរបស់ពួកគេដេកសណ្ដូកជើងមុខទាំងពីររបស់វានៅមាត់រូង។ ប្រសិនបើអ្នកឃើញពួកគេ អ្នកពិតជានឹងរត់បែរចេញពីពួកគេ ហើយវាច្បាស់ជាធ្វើឱ្យអ្នកពោរពេញទៅដោយភាពភ័យខ្លាចអំពីពួកគេជាមិនខាន។"},{"id":19,"translation":"ក៏ដូច្នោះដែរ យើងបានឱ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីឱ្យពួកគេសួរនាំគ្នាទៅវិញទៅមក។ ពេលនោះ ម្នាក់ក្នុងចំណោមពួកគេបានសួរថា៖ តើពួកអ្នកគេងលង់លក់អស់រយៈពេលប៉ុន្មានហើយ? ពួកគេបានឆ្លើយថា៖ ពួកយើងបានគេងលក់(នៅទីនេះ)អស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃ។ ហើយអ្នកខ្លះទៀតនិយាយថា៖ មានតែព្រះជាម្ចាស់របស់ពួកអ្នកប៉ុណ្ណោះដែលដឹងបំផុតពីរយៈពេលដែលពួកអ្នកបានគេងលង់លក់នោះ។ ដូច្នេះ ចូរពួកអ្នកបញ្ជូននរណាម្នាក់ក្នុងចំណោមពួកអ្នកឱ្យយកក្រដាសប្រាក់របស់ពួកអ្នកទាំងនេះទៅទីក្រុង ហើយឱ្យគេរកមើល ថាតើអ្នកណាដែលមានចំណីអាហារដែលល្អជាងគេ។ ហើយចូរឱ្យគេយកចំណីអាហារនោះមកឱ្យពួកអ្នក។ ហើយចូរឱ្យគេមានភាពទន់ភ្លន់ និងមិនត្រូវឱ្យនរណាម្នាក់ដឹងពីកន្លែងរបស់ពួកអ្នកឡើយ។"},{"id":20,"translation":"ជាការពិតណាស់ ប្រសិនបើពួកគេដឹងពីកន្លែងពួកអ្នក នោះពួកគេប្រាកដជានឹងគប់សម្លាប់ពួកអ្នក ឬត្រឡប់ពួកអ្នកទៅកាន់សាសនារបស់ពួកគេវិញជាមិនខាន ហើយពួកអ្នកនឹងមិនទទួលជោគជ័យជារៀងរហូត។"},{"id":21,"translation":"ហើយក៏ដូច្នោះដែរ យើងបានលាតត្រដាងនូវរឿងរ៉ាវរបស់ពួកគេដល់អ្នកជំនាន់នោះដើម្បីឱ្យពួកគេដឹងថា៖ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត ហើយថ្ងៃបរលោក គឺ(នឹងមកដល់យ៉ាងពិតប្រាកដ)គ្មានការសង្ស័យចំពោះវាឡើយ។ នៅពេលដែលពួកគេបានខ្វែងគំនិតគ្នាពីរឿងរ៉ាវរបស់អ្នករូងភ្នំ ពេលនោះពួកគេបាននិយាយថា៖ ចូរពួកអ្នកសង់សំណង់មួយនៅលើមាត់រូងនោះចុះ។ ព្រះជាម្ចាស់របស់ពួកគេដឹងបំផុតអំពីពួកគេ។ ហើយអ្នកដែលមានឥទ្ធិពលលើកិច្ចការរបស់ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងនឹងយកកន្លែងរបស់ពួកគេធ្វើជាម៉ាស្ជិទ(ទីគោរពសក្ការៈ)។"},{"id":22,"translation":"ពួកគេមួយចំនួននឹងនិយាយថា៖ ពួកគេ(អ្នកនៅក្នុងរូងភ្នំ) មានគ្នាបីនាក់ ទីបួនគឺឆ្កែរបស់ពួកគេ។ ហើយអ្នកខ្លះទៀតបាននិយាយថា៖ ពួកគេមានគ្នាប្រាំនាក់ ទីប្រាំមួយគឺឆ្កែរបស់ពួកគេ ដែលសុទ្ធតែជាការសន្និដ្ឋានមិនច្បាស់លាស់។ ហើយអ្នកខ្លះទៀតបាននិយាយថា៖ ពួកគេមានគ្នាប្រាំពីរនាក់ ទីប្រាំបីគឺឆ្កែរបស់ពួកគេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំដឹងបំផុតពីចំនួនរបស់ពួកគេ។ គ្មានអ្នកណាម្នាក់ដឹងពី(ចំនួនពិតប្រាកដរបស់)ពួកគេឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នកកុំជជែកដេញដោលគ្នាពីរឿងរបស់ពួកគេ លើកលែងតែការដេញដោលដែលមាន(អំណះអំណាង)ច្បាស់លាស់។ ហើយចូរអ្នកកុំសួរនរណាម្នាក់ក្នុងចំណោមពួកគេ(ពួកអះលីគីតាប)អំពីរឿងរ៉ាវរបស់អ្នកដែលនៅក្នុងរូងភ្នំឡើយ។"},{"id":23,"translation":"ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំនិយាយពីបំណងអ្វីមួយថា៖ “ពិតណាស់ ខ្ញុំនឹងធ្វើរឿងនេះនៅថ្ងៃស្អែក” ឱ្យសោះ។"},{"id":24,"translation":"លើកលែងតែអ្នកភ្ជាប់នឹងពាក្យ “អ៊ិនស្ហាអល់ឡោះ (ប្រសិនបើអល់ឡោះមានចេតនា)”។ ហើយចូរអ្នករឭកដល់ព្រះជាម្ចាស់របស់អ្នក ប្រសិនបើអ្នកភ្លេច។ ហើយចូរអ្នកពោលថា៖ សង្ឃឹមថាព្រះជាម្ចាស់របស់ខ្ញុំនឹងផ្តល់ការចង្អុលបង្ហាញដល់ខ្ញុំនូវមាគ៌ាដ៏ត្រឹមត្រូវដែលជិតជាងនេះទៅទៀត។"},{"id":25,"translation":"ហើយពួកគេបានគេងលង់លក់នៅក្នុងរូងភ្នំរបស់ពួកគេអស់រយៈពេលបីរយប្រាំបួនឆ្នាំ។"},{"id":26,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវរយៈពេលដែលពួកគេបានគេងលង់លក់។ អាថ៌កំបាំងទាំងអស់ដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ទ្រង់មហាឃើញ និងមហាឮបំផុតចំពោះវា។ សម្រាប់ពួកគេគ្មានអ្នកគាំពារណាក្រៅពីទ្រង់ឡើយ ហើយទ្រង់ក៏គ្មាននរណាម្នាក់ជាដៃគូក្នុងការសម្រេចបទបញ្ញត្តិរបស់ទ្រង់ដែរ។"},{"id":27,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រនូវអ្វីដែលគេបានផ្ដល់ជាវ៉ាហ៊ីមកឱ្យអ្នកនៃគម្ពីរ(គួរអាន)ពីព្រះជាម្ចាស់របស់អ្នកចុះ។ គ្មាននរណាម្នាក់អាចប្ដូរពាក្យបន្ទូលរបស់ទ្រង់បានឡើយ។ ហើយអ្នកក៏មិនអាចស្វែងរកកន្លែងជ្រកកោនណាក្រៅពីទ្រង់នោះដែរ។"},{"id":28,"translation":"ចូរអ្នកអត់ធ្មត់ដោយខ្លួនអ្នកផ្ទាល់ជាមួយនឹងអ្នកដែលបួងសួងទៅកាន់ព្រះជាម្ចាស់របស់ពួកគេទាំងព្រឹកទាំងល្ងាចដោយប្រាថ្នាចង់បានការពេញចិត្តពីទ្រង់។ ហើយចូរអ្នកកុំមើលរំលងពួកគេដោយចង់បានភាពលម្អនៃជីវិតលោកិយឱ្យសោះ។ ហើយអ្នកមិនត្រូវធ្វើតាមអ្នកដែលយើងបានធ្វើឱ្យចិត្តរបស់គេព្រងើយកន្តើយ(មិនយកចិត្តទុកដាក់)ចំពោះការរឭកមកចំពោះយើង ហើយដើរតាមទំនើងចិត្តរបស់ខ្លួននោះឡើយ។ ទង្វើរបស់គេបានក្លាយទៅជាអសារបង់ទៅហើយ។"},{"id":29,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ សេចក្តីពិត គឺមកពីព្រះជាម្ចាស់របស់ពួកអ្នក។ ដូច្នេះ ជនណាដែលមានបំណង ចូរឱ្យគេមានជំនឿចុះ។ ជនណាដែលមានបំណង ចូរឱ្យគេប្រឆាំងចុះ។ ពិតប្រាកដណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលបំពាននូវភ្លើងនរកដែលជាជញ្ជាំងព័ទ្ធជុំវិញពួកគេ។ ហើយប្រសិនបើពួកគេសុំឱ្យគេផ្ដល់ទឹកឲ្យ គេនឹងផ្ដល់ទឹកឱ្យពួកគេនូវទឹកដែលប្រៀបដូចជាប្រេងកំពុងពុះ ដែលធ្វើឱ្យរលាកមុខ(របស់ពួកគេ)។ ជាគ្រឿងផឹកដ៏អាក្រក់បំផុត និងជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។"},{"id":30,"translation":"ជាការពិតណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនោះ ពិតប្រាកដណាស់ យើងនឹងមិនបំបាត់នូវផលបុណ្យរបស់អ្នកដែលបានសាងអំពើល្អឡើយ។"},{"id":31,"translation":"អ្នកទាំងនោះ ពួកគេនឹងទទួលបាននូវឋានសួគ៌អាត់និនដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ នៅក្នុងឋានសួគ៌នោះ ពួកគេត្រូវបានតុបតែងលម្អដោយកងដៃធ្វើអំពីមាស និងស្លៀកសម្លៀកបំពាក់ពណ៌បៃតងធ្វើពីសូត្រម៉ដ្ឋខៃ និងសូត្រក្រាស់ដោយពួកគេផ្អែកខ្លួននៅលើគ្រែ(ដែលត្រូវបានតុបតែងយ៉ាងប្រណីត)។ ជាការតបស្នងដ៏ប្រសើរបំផុត និងជាកន្លែងស្នាក់នៅដ៏ល្អប្រពៃបំផុត។"},{"id":32,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកយកបុរសពីរនាក់មកធ្វើជាឧទាហរណ៍ដល់ពួកគេ។ ម្នាក់ក្នុងចំណោមពួកគេ យើងបានប្រទានឱ្យនូវចម្ការចំនួនពីរអំពីដើមទំពាំងបាយជូរ ហើយយើងបានធ្វើរបងព័ទ្ធជុំវិញចម្ការទាំងពីរនោះនឹងដើមល្មើ ព្រមទាំងធ្វើឱ្យមានដំណាំផ្សេងៗនៅក្នុងចន្លោះចម្ការទាំងពីរនោះទៀតផង។"},{"id":33,"translation":"ចម្ការនីមួយៗបានផ្ដល់នូវផលានុផលរបស់វា(យ៉ាងច្រើន)ដោយគ្មានខ្វះឡើយ។ ហើយយើងបានធ្វើឱ្យមានទន្លេមួយហូរកាត់នៅចន្លោះចម្ការទាំងពីរនោះផងដែរ។"},{"id":34,"translation":"ហើយម្ចាស់ចម្ការនោះមានផលានុផលផ្សេងទៀត។ ពេលនោះ គេបាននិយាយទៅកាន់មិត្តភក្តិរបស់ខ្លួនខណៈដែលគេទាំងពីរកំពុងសន្ទនាគ្នាថា៖ ខ្ញុំមានទ្រព្យសម្បត្តិច្រើនជាងអ្នក និងមានអ្នកខ្លាំងចាំជួយច្រើនជាងអ្នក។"},{"id":35,"translation":"ហើយបុរសនោះបានចូលទៅក្នុងចម្ការរបស់ខ្លួន ខណៈដែលរូបគេជាអ្នកបំពានលើខ្លួនឯង។ គេបាននិយាយថា៖ ខ្ញុំមិនគិតថា ចម្ការនេះនឹងត្រូវវិនាសអន្តរាយនោះឡើយ។"},{"id":36,"translation":"ហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះដែរ។ តែប្រសិនបើវាកើតឡើងមែន ហើយខ្ញុំនឹងត្រូវបានគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងទទួលបាននូវកន្លែងវិលត្រឡប់មួយដែលល្អប្រសើរជាងចម្ការនេះទៅទៀត។"},{"id":37,"translation":"មិត្តភក្តិរបស់គេ(ដែលជាអ្នកមានជំនឿ)បានតបទៅកាន់គេវិញ ខណៈដែលគេទាំងពីរកំពុងសន្ទនាគ្នាថា៖ តើអ្នកប្រឆាំងនឹងអ្នកដែលបានបង្កើតរូបអ្នកអំពីដី បន្ទាប់មក អំពីទឹកកាម បន្ទាប់មកទៀត បានធ្វើឱ្យអ្នកមានរូបរាងជាមនុស្សនោះឬ?"},{"id":38,"translation":"ប៉ុន្តែចំពោះខ្ញុំវិញ ទ្រង់គឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំនឹងមិនយកអ្នកណាម្នាក់មកធ្វើជាដៃគូរួមជាមួយព្រះជាម្ចាស់របស់ខ្ញុំឡើយ។"},{"id":39,"translation":"ហេតុអ្វីបានជានៅពេលដែលអ្នកចូលទៅក្នុងចម្ការរបស់អ្នក អ្នកមិនសូត្រថា ៖\n مَا شَاءَ اللهُ لَا قُوَّةَ إِلَّا بِاللهِ (អ្វីដែលអល់ឡោះមានចេតនា គឺគ្មានឥទ្ធិពលណាក្រៅពីអល់ឡោះឡើយ)? ទោះបីជាអ្នកឃើញថា រូបខ្ញុំមានទ្រព្យសម្បត្តិ និងកូនចៅតិចជាងអ្នកក៏ដោយ"},{"id":40,"translation":"ក៏ខ្ញុំសង្ឃឹមថា ព្រះជាម្ចាស់របស់ខ្ញុំនឹងប្រទានឲ្យខ្ញុំនូវអ្វីដែលល្អប្រសើរជាងចម្ការរបស់អ្នកទៅទៀត ហើយទ្រង់នឹងបញ្ជូនទណ្ឌកម្មពីលើមេឃទៅបំផ្លាញចម្ការរបស់អ្នក។ ពេលនោះ ចម្ការរបស់អ្នកនឹងក្លាយទៅជាដីដែលគ្មានរុក្ខជាតិ។"},{"id":41,"translation":"ឬក៏ទឹករបស់វាត្រូវបានស្រូបចូលទៅក្នុងដីអស់។ ពេលនោះ អ្នកមិនអាចយកទឹកនោះមក(ប្រើប្រាស់)វិញឡើយ។"},{"id":42,"translation":"ហើយផលានុផលនៃចម្ការរបស់គេ(អ្នកគ្មានជំនឿ)ត្រូវបានបំផ្លាញខ្ទេចខ្ទី។ ពេលនោះ បុរសនោះបានទះដៃទាំងពីរ(ដោយការសោកស្ដាយ)ចំពោះអ្វីដែលគេបានចំណាយលើចម្ការនោះ ខណៈដែលទ្រើងរបស់វានោះបានដួលរលំខ្ទេចខ្ទីអស់ ហើយគេបាននិយាយថា៖ ឱអនិច្ចារូបខ្ញុំ! មិនគួរណាខ្ញុំយកអ្នកណាម្នាក់មកធ្វើជាដៃគូរួមជាមួយព្រះជាម្ចាស់របស់ខ្ញុំឡើយ។"},{"id":43,"translation":"ហើយសម្រាប់រូបគេ គ្មានក្រុមណាមួយដែលអាចជួយរូបគេក្រៅពីអល់ឡោះឡើយ ហើយរូបគេក៏មិនអាចរារាំង(ការបំផ្លាញចម្ការ)បាននោះដែរ។"},{"id":44,"translation":"នៅថ្ងៃនោះ សិទ្ធិអំណាចទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ជាអ្នកប្រទានផលបុណ្យដ៏ប្រសើរបំផុត និងជាអ្នកប្រទាននូវលទ្ធផលចុងក្រោយដ៏ប្រសើរបំផុត។"},{"id":45,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកជាឧទាហរណ៍មួយសម្រាប់ពួកគេថា ជីវិតលោកិយ គឺប្រៀបដូចជាទឹកភ្លៀងដែលយើងបានបញ្ចុះវាពីលើមេឃ។ តាមរយៈទឹកភ្លៀងនោះ រុក្ខជាតិទាំងឡាយក៏បានដុះចេញមកចម្រុះគ្នា។ ក្រោយមក ដំណាំទាំងនោះក៏បានក្លាយជាក្រៀមស្វិត ហើយត្រូវបានខ្យល់បក់បោក(ទៅគ្រប់ទីកន្លែង)។ ហើយអល់ឡោះទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។"},{"id":46,"translation":"ទ្រព្យសម្បត្តិនិងកូនចៅ គឺគ្រាន់តែជាគ្រឿងលម្អនៃជីវិតលោកិយប៉ុណ្ណោះ។ រីឯទង្វើកុសលដែលនៅឋិតឋេរជានិរន្តរ៍វិញ គឺជាផលបុណ្យដែលល្អប្រសើរនៅឯព្រះជាម្ចាស់របស់អ្នក និងជាក្តីសង្ឃឹមដ៏ប្រពៃ។"},{"id":47,"translation":"(ហើយចូរអ្នករំលឹក) នៅថ្ងៃដែលយើងនឹងធ្វើឱ្យភ្នំទាំងឡាយរសាត់(ចេញពីកន្លែងរបស់វា) ហើយអ្នកនឹងមើលឃើញផែនដីយ៉ាងច្បាស់។ ហើយយើងនឹងប្រមូលផ្ដុំពួកគេទាំងអស់ដោយមិនបន្សល់ទុកនរណាម្នាក់ក្នុងចំណោមពួកគេឡើយ។"},{"id":48,"translation":"ហើយមនុស្សលោកទាំងអស់ត្រូវបានគេនាំមកបង្ហាញខ្លួនជាជួរៗនៅចំពោះមុខព្រះជាម្ចាស់របស់អ្នក។ (ទ្រង់បានមានបន្ទូលថា៖) ជាការពិតណាស់ ពួកអ្នកមកជួបយើង ដូចពេលដែលយើងបានបង្កើតពួកអ្នកកាលពីដំបូងដូច្នោះដែរ។ ផ្ទុយទៅវិញ ពួកអ្នកបានគិតថា យើងមិនបានកំណត់ពេលសន្យាសម្រាប់ពួកអ្នកនោះឡើយ។"},{"id":49,"translation":"ហើយសៀវភៅកំណត់ត្រាទង្វើត្រូវបានគេដាក់(បង្ហាញ)។ ពេលនោះ អ្នកនឹងឃើញពួកដែលប្រព្រឹត្តល្មើសទាំងឡាយមានការភ័យខ្លាចនូវអ្វីដែលមាននៅក្នុងវា(សៀវភៅកំណត់ត្រាទង្វើរបស់ពួកគេ) ហើយពួកគេនឹងនិយាយថា៖ ឱអនិច្ចាពួកយើង! តើនេះជាសៀវភៅកំណត់ហេតុអ្វីទៅបានជាវាមិនបាត់អ្វីសោះ មិនថាតូច មិនថាធំ លើកលែងតែវាបានកត់ត្រាទុកទាំងអស់ដូច្នោះ? ហើយពួកគេបានឃើញនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៅចំពោះមុខ(ពួកគេ)។ ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបំពានលើនរណាម្នាក់ឡើយ។"},{"id":50,"translation":"(ហើយចូរអ្នករំលឹក) នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកក្រាបស៊ូជូតចំពោះព្យាការីអាហ្ទាំ។ ពេលនោះ ពួកគេទាំងអស់ក៏បានស៊ូជូត លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអម្បូរជិនដោយវាបានងាកចេញពីការប្រតិបត្តិតាមបទបញ្ជានៃព្រះជាម្ចាស់របស់វា។ ដូច្នេះ តើពួកអ្នក(ឱមនុស្សទាំងឡាយ)យកវា និងកូនចៅរបស់វាធ្វើជាអ្នកគាំពារក្រៅពីយើងឬ ខណៈដែលពួកវាគឺជាសត្រូវរបស់ពួកអ្នកនោះ? ការជំនួសបែបនេះ គឺអាក្រក់បំផុតសម្រាប់ពួកដែលបំពាន។"},{"id":51,"translation":"យើងមិនបានយកពួកវាធ្វើជាសាក្សីនៃការបង្កើតមេឃជាច្រើនជាន់និងផែនដី និងនៅក្នុងការបង្កើតពួកគេខ្លួនឯងនោះឡើយ។ ហើយយើងក៏មិនបានយកពួកដែលវង្វេងធ្វើជាជំនួយការនោះដែរ។"},{"id":52,"translation":"ហើយ(ចូរអ្នករំឭក)នៅពេលដែលទ្រង់មានបន្ទូលថា៖ ចូរពួកអ្នកហៅដៃគូទាំងឡាយរបស់យើងដែលពួកអ្នកធ្លាប់បានអះអាងនោះមក។ ពេលនោះ ពួកគេក៏បានហៅពួកវា ប៉ុន្តែពួកវាមិនបានឆ្លើយតបចំពោះពួកគេនោះឡើយ។ ហើយយើងបានបង្កើតកន្លែងវិនាសអន្តរាយមួយរវាងពួកគេ។"},{"id":53,"translation":"ហើយពួកដែលប្រព្រឹត្តល្មើសទាំងឡាយបានឃើញភ្លើងនរក(ផ្ទាល់នឹងភ្នែក) ហើយពួកគេជឿជាក់ថា៖ ពិតប្រាកដណាស់ ពួកគេនឹងធ្លាក់ចូលទៅក្នុងវា ហើយពួកគេមិនមានកន្លែងណាដែលអាចគេចខ្លួនអំពីវាបានឡើយ។"},{"id":54,"translation":"ហើយជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នៅក្នុងគម្ពីរគួរអាននេះនូវរាល់ឧទាហរណ៍ទាំងអស់សម្រាប់មនុស្សលោក។ ក៏ប៉ុន្តែមនុស្សលោក គឺជាភាវៈមួយដែលជជែកដេញដោលច្រើនជាងគេ។"},{"id":55,"translation":"ហើយគ្មានអ្វីដែលរារាំងមនុស្សមិនឲ្យមានជំនឿនោះឡើយ ខណៈដែលការចង្អុលបង្ហាញបានមកដល់ពួកគេ និងរារាំងពួកគេមិនឲ្យសុំការអភ័យទោសពីព្រះជាម្ចាស់របស់ពួកគេនោះដែរ ក្រៅតែពីពួកគេទាមទារឲ្យក្រឹតក្រមរបស់អ្នកជំនាន់មុន(ការបំផ្លាញពួកទាំងនោះ)ធ្លាក់ទៅលើពួកគេ ឬនាំមកឲ្យពួកគេនូវទណ្ឌកម្មផ្ទាល់នឹងភ្នែក។"},{"id":56,"translation":"ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់នោះឡើយ លើកលែងតែជាអ្នកផ្ដល់ដំណឹងរីករាយ និងដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយពួកគ្មានជំនឿបានជជែកដេញដោល(នឹងអ្នកនាំសារ)ដោយមិនត្រឹមត្រូវ ដើម្បីធ្វើឱ្យប្រការមិនត្រឹមត្រូវរបស់ពួកគេបំបាត់នូវប្រការត្រឹមត្រូវ។ ហើយពួកគេបានចាត់ទុកបណ្តាវាក្យខណ្ឌរបស់យើង(គម្ពីរគួរអាន) និងអ្វីដែលគេព្រមានបន្លាចពួកគេនោះ ជាការលេងសើចទៅវិញ។"},{"id":57,"translation":"ហើយគ្មាននរណាម្នាក់ដែលបំពានខ្លាំងជាងអ្នកដែលមានគេរំឭកនូវសញ្ញាភស្តុតាងទាំងឡាយនៃព្រះជាម្ចាស់របស់គេ តែគេបែរជាងាកចេញអំពីវា ហើយភ្លេចនូវអ្វីដែលដៃទាំងពីររបស់គេបានប្រព្រឹត្តនោះឡើយ។ ពិតប្រាកដណាស់ យើងបានដាក់គម្របនៅលើដួងចិត្តរបស់ពួកគេមិនឱ្យពួកគេយល់ពីវា(គម្ពីរគួរអាន) និងបានដាក់ឆ្នុកក្នុងត្រចៀករបស់ពួក(មិនឲ្យស្តាប់ឮ)។ ហើយប្រសិនបើអ្នកអំពាវនាវពួកគេទៅកាន់ការចង្អុលបង្ហាញក៏ដោយ ក៏ពួកគេមិនទទួលការចង្អុលបង្ហាញជាដាច់ខាត។"},{"id":58,"translation":"ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) មហាអភ័យទោស និងមានក្ដីមេត្តាករុណាបំផុត។ ប្រសិនបើទ្រង់យកទោសពៃរ៍ពួកគេចំពោះអ្វីដែលពួកគេបានប្រព្រឹត្តនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗ(ក្នុងលោកិយ)ជាមិនខាន។ ផ្ទុយទៅវិញ សម្រាប់ពួកគេ គឺមានពេលសន្យាជាក់លាក់ដោយពួកគេគ្មានកន្លែងជ្រកកោនណាក្រៅពីទ្រង់ឡើយ។"},{"id":59,"translation":"ហើយភូមិស្រុកទាំងនោះ យើងបានបំផ្លាញពួកគេនៅពេលដែលពួកគេបានបំពាន។ ហើយយើងបានកំណត់ពេលវេលាជាក់លាក់មួយដើម្បីបំផ្លាញពួកគេ។"},{"id":60,"translation":"ហើយ(ចូរអ្នករំលឹក)នៅពេលដែលព្យាការីមូសាបាននិយាយទៅក្មេងបម្រើប្រុសរបស់គាត់ថា៖ ខ្ញុំនៅតែបន្តធ្វើដំណើររហូតទាល់តែខ្ញុំបានទៅដល់ចំណុចប្រសព្វនៃសមុទ្រពីរ ឬក៏ខ្ញុំត្រូវធ្វើដំណើរអស់រយៈពេលយ៉ាងយូរ(ទាល់តែខ្ញុំបានជួបនឹងខ្ញុំបម្រើរបស់អល់ឡោះដែលជាមនុស្សល្អម្នាក់នោះ)។"},{"id":61,"translation":"នៅពេលដែលគេទាំងពីរបានទៅដល់ចំណុចប្រសព្វនៃសមុទ្រពីរ គេទាំងពីរក៏បានភ្លេចត្រីរបស់ពួកគេ។ ពេលនោះ ត្រីក៏បានននៀលតាមផ្លូវរបស់វាចូលទៅក្នុងសមុទ្របាត់ទៅ។"},{"id":62,"translation":"ហើយនៅពេលគេទាំងពីរបានឆ្លងផុតកន្លែងនោះ(ចំណុចប្រសព្វ) គាត់បានពោលទៅកាន់ក្មេងបម្រើប្រុសរបស់គាត់ថា៖ ចូរអ្នកយកអាហារថ្ងៃត្រង់មកឱ្យយើង។ ជាការពិតណាស់ យើងមានការនឿយហត់ជាខ្លាំងក្នុងការធ្វើដំណើររបស់យើងនេះ។"},{"id":63,"translation":"ក្មេងបម្រើនោះបានតបថា៖ តើអ្នកនឹកឃើញទេ នៅពេលដែលពួកយើងបានសម្រាកនៅក្បែរផ្ទាំងថ្មនោះ? ពិតប្រាកណាស់ ខ្ញុំបានភ្លេចត្រី(នៅទីនោះ) ហើយគ្មានអ្វីដែលធ្វើឱ្យខ្ញុំភ្លេចរំលឹកវា(ប្រាប់ដល់អ្នក) ក្រៅពីស្ហៃតននោះឡើយ។ ហើយត្រីនោះក៏បានននៀលតាមផ្លូវរបស់វាចូលទៅក្នុងសមុទ្រយ៉ាងចម្លែក។"},{"id":64,"translation":"គាត់បានតបថា៖ នោះហើយជាអ្វី(កន្លែង)ដែលពួកយើងត្រូវស្វែងរក។ ពេលនោះ គេទាំងពីរក៏បានត្រឡប់ក្រោយតាមដានជើងរបស់គេទាំងពីរវិញ។"},{"id":65,"translation":"ពេលនោះ គេទាំងពីរក៏បានជួបនឹងខ្ញុំបម្រើមា្នក់ក្នុងចំណោមខ្ញុំបម្រើរបស់យើង(ព្យាការីខហ្ទៀរ)ដែលយើងបានប្រទានឲ្យគេនូវក្ដីមេត្តាករុណាពីយើង ហើយយើងបានបង្រៀនដល់គេនូវចំណេះដឹងអំពីយើង។"},{"id":66,"translation":"ព្យាការីមូសាបានពោលទៅកាន់គាត់(ព្យាការីខហ្ទៀរ)៖ តើខ្ញុំអាចដើរតាមអ្នកដើម្បីឱ្យអ្នកបង្រៀនខ្ញុំអំពីចំណេះដឹងត្រឹមត្រូវដែលគេ(អល់ឡោះ)បានបង្រៀនដល់អ្នកដែរឬទេ?"},{"id":67,"translation":"គាត់បានតបថា៖ ពិតប្រាកដណាស់ អ្នកមិនអាចអត់ធ្មត់នៅជាមួយនឹងខ្ញុំបាននោះទេ។"},{"id":68,"translation":"តើអ្នកអាចអត់ធ្មត់ទៅលើអ្វី(សកម្មភាព)ដែលអ្នកមិនដឹងពីមូលហេតុរបស់វាយ៉ាងដូចម្ដេច?!"},{"id":69,"translation":"ព្យាការីមូសាបានតបវិញថា៖ អ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា) អ្នកនឹងឃើញខ្ញុំជាអ្នកដែលអត់ធ្មត់។ ហើយខ្ញុំនឹងមិនធ្វើឲ្យខុសពីបទបញ្ជារបស់អ្នកនោះឡើយ។"},{"id":70,"translation":"គាត់តបថា៖ ដូច្នេះ ប្រសិនបើអ្នកដើរតាមខ្ញុំនោះ អ្នកមិនត្រូវសួរខ្ញុំអំពីអ្វីមួយ(ដែលអ្នកមិនពេញចិត្ត)ឡើយ រហូតទាល់តែខ្ញុំបញ្ជាក់ប្រាប់អ្នកពីមូលហេតុរបស់វា។"},{"id":71,"translation":"ពេលនោះគាត់ទាំងពីរក៏បានធ្វើដំណើរ។ លុះដល់ពេលដែលគាត់ទាំងពីរឡើងលើសំពៅ គាត់(ព្យាការីខហ្ទៀរ)ក៏បានទម្លុះសំពៅនោះ។ នៅពេលនោះ ព្យាការីមូសាក៏និយាយថា៖ តើអ្នកទម្លុះវាដើម្បីឱ្យម្ចាស់សំពៅនេះលិចលង់ឬ? ជាការពិតណាស់ អ្នកបានធ្វើនូវរឿងមួយដ៏អាក្រក់។"},{"id":72,"translation":"គាត់បានតបវិញថា៖ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់នៅជាមួយខ្ញុំបានឡើយ?"},{"id":73,"translation":"ព្យាការីមូសាបានតបថា៖ សូមអ្នកកុំយកទោសពៃរ៍ខ្ញុំព្រោះតែការភ្លេចភ្លាំងរបស់ខ្ញុំ ហើយសូមអ្នកកុំធ្វើឲ្យខ្ញុំលំបាកចំពោះកិច្ចការរបស់ខ្ញុំ។"},{"id":74,"translation":"ពេលនោះ ពួកគាត់ទាំងពីរក៏បានបន្តដំណើរ(ទៅមុខទៀត)។ លុះនៅពេលដែលគាត់ទាំងពីរបានជួបនឹងក្មេងប្រុសម្នាក់ គាត់(ព្យាការីខហ្ទៀរ)ក៏បានសម្លាប់ក្មេងប្រុសនោះ។ ព្យាការីមូសាក៏បានសួរថា៖ តើអ្នកសម្លាប់ជីវិតស្អាតស្អំម្នាក់ដោយមិនត្រឹមត្រូវបែបនេះឬ?! ជាការពិតណាស់ អ្នកបានប្រព្រឹត្តនូវអំពើមួយដែលអាក្រក់បំផុត។"},{"id":75,"translation":"គាត់បានតបថា៖ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់នៅជាមួយខ្ញុំបានឡើយ?"},{"id":76,"translation":"ព្យាការីមូសាបានក៏បានតបថា៖ ប្រសិនបើខ្ញុំសួរម្ដងទៀតអំពីអ្វីមួយបន្ទាប់ពីនេះ សូមអ្នកកុំឲ្យខ្ញុំរួមដំណើរជាមួយអ្នកទៀតអី។ ពិតប្រាកដណាស់ អ្នកបានឈានដល់ការអធ្យាស្រ័យចុងក្រោយចំពោះខ្ញុំទៅហើយ។"},{"id":77,"translation":"ពេលនោះ គាត់ទាំងពីរក៏បន្តដំណើរទៅមុខទៀត។ លុះដល់ពេលគាត់ទាំងពីរទៅដល់ភូមិមួយ គាត់ទាំងពីរបានសុំចំណីអាហារពីអ្នកភូមិនោះ តែពួកគេបានបដិសេធមិនទទួលពួកគាត់ទាំងពីរជាភ្ញៀវឡើយ។ ក្រោយមក គាត់ទាំងពីរបានឃើញជញ្ជាំងមួយនៅក្នុងភូមិជិតដួលរលំ គាត់(ព្យាការីខហ្ទៀរ)ក៏បានធ្វើឱ្យវាត្រង់ឡើងវិញ។ ព្យាការីមូសាក៏បានពោលថា៖ ប្រសិនបើអ្នកចង់ អ្នកអាចយកថ្លៃឈ្នួលចំពោះវាបាន។"},{"id":78,"translation":"គាត់ក៏តបវិញថា៖ នេះជាការបែកគ្នារវាងខ្ញុំ និងអ្នកហើយ។ ខ្ញុំនឹងបកស្រាយប្រាប់អ្នកនូវអ្វីដែលអ្នកមិនអាចអត់ធ្មត់ចំពោះវាបាននោះ។"},{"id":79,"translation":"ចំពោះរឿងសំពៅ ពិតណាស់ វាជាកម្មសិទ្ធិរបស់អ្នកក្រដែលប្រកបរបរនៅលើផ្ទៃសមុទ្រ ហើយខ្ញុំមានចេតនាធ្វើឱ្យវាខូចខាត ព្រោះនៅខាងមុខ គឺមានស្ដេចមួយអង្គដែលនឹងរឹបអូសយកទាំងបង្ខំនូវរាល់សំពៅទាំងឡាយណាដែលល្អៗ។"},{"id":80,"translation":"រីឯរឿងក្មេងប្រុសវិញ គឺឪពុកម្ដាយរបស់គេជាអ្នកដែលមានជំនឿ ហើយយើងខ្លាចពេលគេធំឡើង គេនឹងអូសទាញឪពុកម្ដាយរបស់គេឱ្យធ្លាក់ទៅក្នុងការបំពាន និងភាពគ្មានជំនឿ។"},{"id":81,"translation":"ហើយយើងចង់ឱ្យព្រះជាម្ចាស់របស់គេទាំងពីរផ្លាស់ប្ដូរឱ្យគេទាំងពីរ(ដោយបង្កើត)នូវកូនម្នាក់ផ្សេងទៀតដែលល្អបរិសុទ្ធ និងជាទីស្រឡាញ់(ចំពោះគេទាំងពីរ)ជាងកូននោះ។"},{"id":82,"translation":"ចំណែកឯជញ្ជាំងវិញ ពិតណាស់វាជាកម្មសិទ្ធិរបស់ក្មេងកំព្រាពីរនាក់រស់នៅក្នុងទីក្រុង។ នៅពីក្រោមជញ្ជាំងនោះ គឺមានកំណប់ទ្រព្យរបស់គេទាំងពីរ ហើយឪពុករបស់ក្មេងប្រុសទាំងពីរនេះទៀតសោត គឺជាមនុស្សល្អ។ ដូចនេះ ព្រះជាម្ចាស់របស់អ្នក(ឱព្យាការីមូសា)មានបំណងចង់ឱ្យពេលដែលគេទាំងពីរពេញវ័យ ទ្រង់នឹងបញ្ចេញឲ្យគេទាំងពីរនូវកំណប់ទ្រព្យនោះ ជាក្ដីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក។ ហើយខ្ញុំមិនបានធ្វើវាតាមតែទំនើងចិត្តរបស់ខ្ញុំឡើយ។ នោះហើយគឺជាការបកស្រាយចំពោះអ្វីដែលអ្នកមិនអាចអត់ធ្មត់ចំពោះវាបាននោះ។"},{"id":83,"translation":"ហើយពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីហ្ស៊ុលករណែន។ ចូរអ្នកពោលថា៖ ខ្ញុំនឹងនិទានរឿងរបស់គេមួយផ្នែកប្រាប់ដល់ពួកអ្នកដើម្បីជាការរំលឹក។"},{"id":84,"translation":"ពិតប្រាកដណាស់ យើង(អល់ឡោះ)បានប្រទានដល់គេនូវអំណាចគ្រប់គ្រងនៅលើផែនដី ហើយយើងបានផ្ដល់ដល់គេនូវមាគ៌ាមួយចំពោះអ្វីៗគ្រប់យ៉ាង(ដើម្បីសម្រេចគោលដៅ)។"},{"id":85,"translation":"ហើយគេក៏បានដើរតាមមាគ៌ា(ដែលយើងបានផ្តល់ឲ្យនោះ)។"},{"id":86,"translation":"លុះនៅពេលដែលគេបានទៅដល់កន្លែងព្រះអាទិត្យលិច គេក៏បានឃើញវាលិចទៅក្នុងប្រភពទឹកក្តៅដែលមានភក់ខ្មៅ ហើយគេបានឃើញមនុស្ស(គ្មានជំនឿ)មួយក្រុមនៅទីនោះ។ យើងបានមានបន្ទូលថា៖ ឱហ្ស៊ុលករណែន! អ្នកអាចដាក់ទណ្ឌកម្មពួកគេ ឬក៏អ្នកអាចធ្វើល្អចំពោះពួកគេ។"},{"id":87,"translation":"គាត់បានតបថា៖ ចំពោះជនណាដែលបំពាន ខ្ញុំនឹងដាក់ទណ្ឌកម្មចំពោះរូបគេ។ ក្រោយមក រូបគេនឹងត្រូវគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់គេវិញ។ ពេលនោះ ទ្រង់នឹងដាក់ទណ្ឌកម្មចំពោះរូបគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":88,"translation":"រីឯជនណាដែលមានជំនឿ និងបានសាងទង្វើកុសលនោះ សម្រាប់គេនឹងទទួលបាននូវការតបស្នងដ៏ប្រសើរ(ឋានសួគ៌) ហើយខ្ញុំនឹងនិយាយទៅកាន់គេនូវពាក្យសម្ដីដែលទន់ភ្លន់។"},{"id":89,"translation":"បន្ទាប់មក គេក៏បានដើរតាមមាគ៌ាមួយផ្សេងទៀត។"},{"id":90,"translation":"លុះដល់ពេលដែលគេបានទៅដល់កន្លែងដែលថ្ងៃរះ គេក៏បានឃើញវារះទៅលើក្រុមមួយដែលយើង(អល់ឡោះ)មិនបានផ្ដល់អ្វីដល់ពួកគេដែលអាចបិទបាំងពីកម្ដៅថ្ងៃឡើយ។"},{"id":91,"translation":"គឺដូច្នោះឯង។ ជាការពិតណាស់ ចំណេះដឹងរបស់យើង(អល់ឡោះ) ពិតជាបានដឹងជ្រួតជ្រាបចំពោះអ្វីដែលគេ(ហ្ស៊ុលករណែន)មាន។"},{"id":92,"translation":"បន្ទាប់មកទៀត គេក៏បានដើរតាមមាគ៌ាមួយផ្សេងទៀត។"},{"id":93,"translation":"លុះនៅពេលដែលគេបានទៅដល់ចន្លោះភ្នំទាំងពីរ គេក៏បានប្រទះឃើញមនុស្សមួយក្រុមនៅចន្លោះភ្នំទាំងពីរនោះដែលពួកគេស្ទើរតែមិនយល់នូវពាក្យសម្ដី(របស់អ្នកដទៃ)ឡើយ។"},{"id":94,"translation":"ពួកគេបាននិយាយថា៖ ឱហ្ស៊ុលករណែន! ពិតប្រាកដណាស់ យ៉ាក់ជូចនិងម៉ាក់ជូច គឺជាពួកដែលបង្កវិនាសកម្មនៅលើផែនដី។ ហេតុនេះ តើពួកយើងអាចផ្ដល់ថ្លៃឈ្នួលដល់អ្នកដើម្បីឱ្យអ្នកសាងសង់របាំងការពាររវាងពួកយើងនិងពួកវាបានដែរឬទេ?"},{"id":95,"translation":"គាត់ក៏បានតបថា៖ អ្វីដែលព្រះជាម្ចាស់របស់ខ្ញុំបានប្រទានឱ្យខ្ញុំ គឺប្រសើរជាងនោះទៅទៀត។ ដូច្នេះ សូមពួកអ្នកជួយខ្ញុំដោយកម្លាំងដើម្បីខ្ញុំនឹងសាងសង់របាំងការពាររវាងពួកអ្នក និងពួកវា។"},{"id":96,"translation":"ចូរពួកអ្នកយកដែកមួយបន្ទះៗមកឱ្យខ្ញុំ។ លុះដល់ពេលដែលវាពេញនៅចន្លោះភ្នំទាំងពីរហើយ គាត់ក៏និយាយថា៖ ចូរពួកអ្នកដុតភ្លើង(ទៅលើបន្ទះដែកទាំងនោះ)ចុះ។ លុះដល់ពេលដែលបន្ទះដែកទាំងនោះឡើង(ក្រហម)ដូចភ្លើង គាត់ក៏បាននិយាយថា៖ ចូរពួកអ្នកយកទង់ដែងរលាយមកឱ្យខ្ញុំ។ ខ្ញុំនឹងចាក់ពីលើវា។"},{"id":97,"translation":"ធ្វើដូច្នោះ ពួកវានឹងមិនអាចឡើងឆ្លងកាត់ជញ្ជាំងបានទេ ហើយពួកវាក៏មិនអាចទម្លុះវា(ពីខាងក្រោម)បាននោះដែរ។"},{"id":98,"translation":"គាត់បានបន្តថា៖ នេះជាក្ដីមេត្តាករុណាពីព្រះជាម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលការសន្យានៃព្រះជាម្ចាស់របស់ខ្ញុំបានមកដល់ ទ្រង់នឹងធ្វើឲ្យវា(ជញ្ជាំងដែក)រាបស្មើដល់ដីវិញ។ ហើយការសន្យានៃព្រះជាម្ចាស់របស់ខ្ញុំ គឺជាការពិត។"},{"id":99,"translation":"ហើយយើង(អល់ឡោះ)នឹងព្រលែងពួកវានៅថ្ងៃនោះ(ថ្ងៃដែលការសន្យាមកដល់)ដោយពួកវានៅពពាក់ពពូនគ្នា។ ហើយគេបានផ្លុំត្រែ។ ពេលនោះ យើងក៏បានប្រមូលផ្ដុំពួកគេទាំងអស់គ្នា(ដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង)។"},{"id":100,"translation":"ហើយនៅថ្ងៃនោះ យើងនឹងបង្ហាញនរកជើហាន់ណាំឱ្យពួកដែលគ្មានជំនឿបានឃើញយ៉ាងច្បាស់(ផ្ទាល់នឹងភ្នែក)។"},{"id":101,"translation":"គឺពួកដែលភ្នែករបស់ពួកគេមានរនាំងបាំងមិនឲ្យរំឭកមកចំពោះយើង ហើយពួកគេក៏មិនអាចស្ដាប់ឮ(វាក្យខណ្ឌរបស់យើង)បាននោះដែរ។"},{"id":102,"translation":"តើពួកដែលគ្មានជំនឿគិតស្មានថា ពួកគេអាចយកខ្ញុំបម្រើរបស់យើងធ្វើជាអ្នកគាំពារក្រៅពីយើងបានឬ? ពិតប្រាកដណាស់ យើងបានត្រៀមនរកជើហាន់ណាំទុកសម្រាប់ពួកគ្មានជំនឿជាកន្លែងជ្រកកោន(របស់ពួកគេ)។"},{"id":103,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកអំពីអ្នកដែលខាតបង់ធំធេងជាងគេចំពោះទង្វើទាំងឡាយ(របស់ខ្លួន)ដែរឬទេ?"},{"id":104,"translation":"គឺពួកដែលការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងលោកិយបានក្លាយជាអសារបង់ ខណៈដែលពួកគេគិតថា៖ ពិតប្រាកដណាស់ ពួកគេគឺកំពុងតែធ្វើអំពើល្អ។"},{"id":105,"translation":"ពួកទាំងនោះ គឺជាពួកដែលប្រឆាំងនឹងសញ្ញាភស្តុតាងនៃព្រះជាម្ចាស់របស់ពួកគេ និងការជួបនឹងទ្រង់(នៅថ្ងៃបរលោក)។ ពេលនោះ ទង្វើកុសលទាំងឡាយរបស់ពួកគេ បានក្លាយជាអសារបង់។ ដូច្នេះ នៅថ្ងៃបរលោក យើងនឹងមិនផ្តល់តម្លៃអ្វីបន្តិចដល់ពួកគេនោះឡើយ។"},{"id":106,"translation":"ការតបស្នងសម្រាប់ពួកគេ គឺនរកជើហាន់ណាំ ដោយសារតែពួកគេបានប្រឆាំង និងបានយកសញ្ញាភស្តុតាងរបស់យើង ព្រមទាំងបណ្ដាអ្នកនាំសារទាំងឡាយរបស់យើងធ្វើជាការចំអកឡកឡឺយ។"},{"id":107,"translation":"ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ពួកគេនឹងទទួលបានឋានសួគ៌ហ្វៀរទ័សជាកន្លែងស្នាក់នៅ។"},{"id":108,"translation":"ពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ ដោយពួកគេមិនចង់ឱ្យមានការផ្លាស់ប្ដូរវាឡើយ។"},{"id":109,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើទឹកសមុទ្រ គឺជាទឹកខ្មៅសម្រាប់កត់ត្រាបន្ទូលព្រះជាម្ចាស់របស់ខ្ញុំ នោះទឹកសមុទ្រនឹងត្រូវរីងស្ងួតមុននឹងបញ្ចប់ការកត់ត្រាបន្ទូលព្រះជាម្ចាស់របស់ខ្ញុំជាមិនខាន បើទោះបីពួកយើងនាំយកទឹកសមុទ្រដូចនោះទៀតមកបន្ថែមក៏ដោយ (ក៏មិនគ្រប់គ្រាន់ដែរ)។"},{"id":110,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថា៖ តាមពិត ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈ គឺជាព្រះជាម្ចាស់តែមួយគត់។ ដូចនេះ ជនណាហើយដែលរំពឹងថានឹងជួបព្រះជាម្ចាស់របស់គេនោះ ចូរឱ្យគេសាងទង្វើកុសល និងមិនត្រូវយកអ្នកណាម្នាក់មកគោរពសក្ការៈរួមជាមួយនឹងព្រះជាម្ចាស់របស់គេឡើយ។"}]},{"id":19,"verses":[{"id":1,"translation":"កាហ្វ ហា យ៉ា អ៊ីន សទ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"(នេះគឺជា)ការរំឭកពីក្ដីមេត្តាករុណានៃព្រះជាម្ចាស់របស់អ្នកចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺព្យាការីហ្សាការីយ៉ា។"},{"id":3,"translation":"ខណៈពេលដែលគាត់បួងសួងសុំពីព្រះជាម្ចាស់របស់គាត់នូវការបួងសួងមួយយ៉ាងស្ងាត់ៗបំផុត។"},{"id":4,"translation":"គាត់បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ឆ្អឹងរបស់ខ្ញុំបានទ្រុឌទ្រោមទៅហើយ ឯសក់ក្បាលរបស់ខ្ញុំក៏ស្កូវព្រោងព្រាតទៀត ហើយខ្ញុំក៏មិនធ្លាប់ត្រូវបានព្រះអង្គ ឱព្រះជាម្ចាស់បដិសេធក្នុងការបួងសួងសុំទៅចំពោះព្រះអង្គនោះដែរ។"},{"id":5,"translation":"ហើយពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចញាតិសន្ដានរបស់ខ្ញុំ ដោយបន្ទាប់ពីខ្ញុំស្លាប់ទៅ(មិនបានអនុវត្តពេញលេញតាមក្បួនច្បាប់របស់ព្រះអង្គ) ហើយភរិយារបស់ខ្ញុំក៏ជាស្រ្តីអារថែមទៀត។ ហេតុនេះ សូមព្រះអង្គមេត្តាប្រទានដល់ខ្ញុំនូវអ្នកស្នងត្រកូលម្នាក់អំពីព្រះអង្គផងចុះ"},{"id":6,"translation":"ដែលគេនឹងទទួលមរតកអំពីខ្ញុំ និងទទួលមរតកពីពូជពង្សរបស់ព្យាការីយ៉ាក់កូប។ ហើយសូមព្រះអង្គ ឱព្រះជាម្ចាស់របស់ខ្ញុំ មេត្តាធ្វើឱ្យគេក្លាយទៅជាអ្នកដែលជាទីគាប់ចិត្តផង។"},{"id":7,"translation":"(ទ្រង់បានមានបន្ទូលថា៖) ឱហ្សាការីយ៉ា! ពិតប្រាកដណាស់ យើងសូមផ្ដល់ដំណឹងរីករាយដល់អ្នកនូវក្មេងប្រុស(កូនប្រុស)ម្នាក់ ឈ្មោះរបស់គេគឺ យ៉ះយ៉ា ដែលយើងមិនធ្លាប់ដាក់ឈ្មោះនេះឱ្យអ្នកណាពីមុនមកឡើយ។"},{"id":8,"translation":"គាត់បានតបថា៖ បពិត្រព្រះជាម្ចាស់! តើឲ្យខ្ញុំមានកូនយ៉ាងដូចម្ដេច បើភរិយារបស់ខ្ញុំជាស្រ្តីអារ។ រីឯខ្ញុំវិញ ក៏ឈានដល់វ័យចំណាស់ ទ្រុឌទ្រោមហើយនោះ?!"},{"id":9,"translation":"ម៉ាឡាអ៊ីកាត់(ជីព្រីល)បានពោលថា៖ គឺដូច្នោះឯង។ ប៉ុន្តែព្រះជាម្ចាស់របស់អ្នកទ្រង់មានបន្ទូលថា៖ វាគឺជារឿងងាយស្រួលបំផុតសម្រាប់យើង។ ពិតប្រាកដណាស់ យើងបានបង្កើតអ្នក(ឱហ្សាការីយ៉ា)កាលពីមុនទាំងដែលអ្នកពុំទាន់មានអ្វីសោះ។"},{"id":10,"translation":"គាត់បានតបថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាផ្ដល់និមិត្តសញ្ញាណាមួយដល់ខ្ញុំផង។ ទ្រង់បានតបវិញថា៖ និមិត្តសញ្ញារបស់អ្នក គឺអ្នកមិនអាចនិយាយជាមួយមនុស្សលោកបានឡើយក្នុងរយៈពេលបីយប់ ទាំងដែលអ្នកនៅមានសុខភាពល្អ។"},{"id":11,"translation":"ពេលនោះ គាត់ក៏បានចេញពីកន្លែងថ្វាយបង្គំទៅជួបនឹងក្រុមរបស់គាត់ ហើយគាត់បានធ្វើសញ្ញាទៅកាន់ពួកគេ ដោយឱ្យពួកគេលើកតម្ដើងសរសើរអល់ឡោះ ទាំងព្រឹក ទាំងល្ងាច។"},{"id":12,"translation":"(អល់ឡោះបានមានបន្ទូលថា៖) ឱយ៉ះយ៉ា! ចូរអ្នកប្រកាន់តាមគម្ពីរតាវរ៉តឱ្យបានខ្ជាប់ខ្ជួនបំផុត។ ហើយយើងបានប្រទានការយល់ដឹងដល់គាត់តាំងពីកុមារភាព។"},{"id":13,"translation":"ហើយយើងបានប្រទាននូវក្តីអាណិតស្រលាញ់អំពីយើង និងភាពបរិសុទ្ធពីអំពើបាបកម្មទាំងឡាយ។ ហើយគាត់ គឺជាអ្នកដែលកោតខ្លាច(អល់ឡោះ)។"},{"id":14,"translation":"ហើយគាត់ជាកូនដែលកតញ្ញូចំពោះឪពុកម្តាយ ហើយគាត់មិនដែលក្រអឺតក្រទម និងប្រឆាំងនោះឡើយ។"},{"id":15,"translation":"សូមសន្តិភាពកើតមានដល់គាត់នៅថ្ងៃដែលគាត់ប្រសូត និងនៅថ្ងៃដែលគាត់ស្លាប់ ហើយនិងនៅថ្ងៃដែលត្រូវគេបង្កើតឱ្យរស់ឡើងវិញ(ថ្ងៃបរលោក)។"},{"id":16,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំឭកពីរឿងរបស់ម៉ារយ៉ាំនៅក្នុងគម្ពីរ(គួរអាន) ខណៈដែលនាងបានចាកឆ្ងាយពីក្រុមគ្រួសាររបស់នាងទៅកាន់កន្លែងមួយនៅទិសខាងកើត។"},{"id":17,"translation":"ពេលនោះ នាងបានយករបាំងមួយមកបិទបាំងខ្លួនប្រាណរបស់នាងពីពួកគេ។ ក្រោយមក យើងបានបញ្ជូនម៉ាឡាអ៊ីកាត់របស់យើង គឺជីព្រីល ទៅកាន់នាង ដោយគេតំណែងខ្លួនជាមនុស្សពេញលក្ខណៈម្នាក់ទៅជួបនាង។"},{"id":18,"translation":"នាងបានពោលថា៖ ពិតប្រាកដណាស់ ខ្ញុំសុំពី(អល់ឡោះ)ម្ចាស់មហាសប្បុរសឱ្យបញ្ចៀសរូបខ្ញុំពីអ្នក ប្រសិនបើអ្នកជាអ្នកដែលកោតខ្លាច(អល់ឡោះ)នោះ។"},{"id":19,"translation":"ជីព្រីលបានតបវិញថា៖ តាមពិត ខ្ញុំគឺជាអ្នកនាំសារពីព្រះជាម្ចាស់របស់អ្នកដើម្បីប្រទាន(ដំណឹងរីករាយ)ដល់អ្នកនូវកូនប្រុសដែលបរិសុទ្ធម្នាក់។"},{"id":20,"translation":"នាងបានតបថា៖ តើឱ្យខ្ញុំមានកូនប្រុសយ៉ាងដូចម្ដេច បើគ្មាននរណាម្នាក់ប៉ះពាល់ខ្ញុំ(មិនធ្លាប់រៀបការ) ហើយខ្ញុំក៏មិនធ្លាប់ប្រព្រឹត្តអំពើពេស្យាផងនោះ?!"},{"id":21,"translation":"ម៉ាឡាអ៊ីកាត់(ជីព្រីល)បានពោលថា៖ គឺដូច្នោះឯង។ ប៉ុន្តែព្រះជាម្ចាស់របស់អ្នកទ្រង់មានបន្ទូលថា៖ វាគឺជារឿងងាយស្រួលបំផុតសម្រាប់យើង។ ហើយយើងនឹងយកគេធ្វើជាសញ្ញាភស្តុតាងសម្រាប់មនុស្សលោក និងជាក្ដីមេត្តាករុណាអំពីយើង។ ហើយវាគឺជាកិច្ចការដែលត្រូវបានកំណត់រួចជាស្រេច(នៅក្នុងឡាវហ៊ុលម៉ះហ៊្វូស)។"},{"id":22,"translation":"ដូច្នេះ នាងក៏ចាប់ផ្ដើមមានគភ៌ ហើយនាងក៏បានចាកចេញទៅកន្លែងមួយដែលឆ្ងាយពីមនុស្សលោក។"},{"id":23,"translation":"ហើយការឈឺចាប់នៅពេលមុនសម្រាលបានជំរុញនាងឲ្យដើរទៅកាន់ដើមល្មើមួយដើម។ នាងបានពោលថា៖ ឱអនិច្ចាខ្ញុំអើយ! ប្រសិនបើខ្ញុំបានស្លាប់មុនថ្ងៃនេះ ខ្ញុំនឹងត្រូវបានគេបំភ្លេច មិនត្រូវបានគេនឹកនានោះឡើយ។"},{"id":24,"translation":"នៅពេលនោះ ព្យាការីអ៊ីសា(ដែលទើបប្រសូត្រ)បានស្រែកបា្រប់នាងពីក្រោមជើងរបស់នាងមកថា៖ សូមអ្នកកុំព្រួយបារម្ភអ្វី។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នកបានធ្វើឱ្យមានប្រឡាយទឹកមួយនៅពីក្រោមអ្នក។"},{"id":25,"translation":"ហើយសូមអ្នកចាប់អង្រួនគល់ល្មើនេះ នោះវានឹងជ្រុះនូវផ្លែទុំស្រស់ៗឱ្យអ្នកជាមិនខាន។"},{"id":26,"translation":"ហេតុនេះ ចូរអ្នកទទួលទាន និងផឹក(ទឹកនេះ) ហើយមានភាពរីករាយ(នឹងការទទួលបានកូនប្រុសនេះ)ចុះ។ ហើយប្រសិនបើអ្នកបានជួបមនុស្សណាម្នាក់ ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំបានសច្ចាកាន់តំណមទៅចំពោះព្រះជាម្ចាស់ដ៏មហាសប្បុរស។ ដូចនេះ ខ្ញុំមិននិយាយស្ដីរកនរណាម្នាក់ឡើយក្នុងថ្ងៃនេះ។"},{"id":27,"translation":"បន្ទាប់មក នាងក៏បានទៅកាន់ក្រុមរបស់នាងដោយពកូនទៅជាមួយ។ (ឃើញដូចនោះ) ពួកគេក៏ពោលថា៖ ឱម៉ារយ៉ាំ! ជាការពិតណាស់ អ្នកបាននាំមកនូវរឿងប្រឌិតមួយដ៏ធំធេងបំផុត។"},{"id":28,"translation":"ឱប្អូនស្រីរបស់ហារូន! ឪពុករបស់អ្នកមិនមែនជាអ្នកប្រព្រឹត្តអំពើហ្ស៊ីណាទេ ហើយម្ដាយរបស់អ្នកក៏មិនមែនជាស្រីពេស្យាដែរ។"},{"id":29,"translation":"នៅពេលនោះ នាងក៏បានចង្អុលទៅកាន់ទារកនោះ។ ពេលនោះ ពួកគេក៏និយាយថា៖ តើឱ្យពួកយើងសួរទៅកាន់ទារកដែលនៅក្នុងអង្រឹងនោះយ៉ាងដូចម្ដេចទៅ?!"},{"id":30,"translation":"ទារកនោះ(ព្យាការីអ៊ីសា)ក៏បានពោលថា៖ ពិតប្រាកដណាស់ រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់។ ទ្រង់បានប្រទានគម្ពីរ(អ៊ិញជីល)ដល់ខ្ញុំ និងបានតែងតាំងខ្ញុំជាព្យាការីម្នាក់។"},{"id":31,"translation":"ហើយទ្រង់បានធ្វើឱ្យខ្ញុំក្លាយជាអ្នកដែលមានពរជ័យគ្រប់ទីកន្លែងដែលខ្ញុំមានវត្តមាន ហើយទ្រង់បានផ្តែផ្តាំខ្ញុំឱ្យប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ដរាបណាខ្ញុំនៅមានជីវិត។"},{"id":32,"translation":"និងបានឱ្យខ្ញុំក្លាយជាកូនម្នាក់ដែលកតញ្ញូចំពោះម្តាយរបស់ខ្ញុំ ហើយទ្រង់មិនបានធ្វើឱ្យខ្ញុំក្លាយជាអ្នកក្រអឺតក្រទម និងប្រឆាំងនោះឡើយ។"},{"id":33,"translation":"ហើយសូមឱ្យសុវត្ថិភាពកើតមានដល់ខ្ញុំនៅថ្ងៃដែលខ្ញុំប្រសូត ថ្ងៃដែលខ្ញុំស្លាប់ និងនៅថ្ងៃដែលគេបង្កើតខ្ញុំឱ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)។"},{"id":34,"translation":"នោះហើយគឺជាព្យាការីអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ។ វាជាពាក្យពិតដែលពួកគេ(ពួកយូដា និងគ្រឹស្ទាន)មានការសង្ស័យចំពោះវា។"},{"id":35,"translation":"មិនសក្ដិសមឡើយចំពោះអល់ឡោះដែលថា ទ្រង់មានបុត្រនោះ។ ទ្រង់មហាស្អាតស្អំ។ ហើយនៅពេលដែលទ្រង់មានចេតនាចង់សម្រេចកិច្ចការអ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” នោះវានឹងកើតឡើងភ្លាម។"},{"id":36,"translation":"ហើយពិតប្រាកដណាស់ អល់ឡោះគឺជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់ចុះ។ នេះហើយគឺជាមាគ៌ាដ៏ត្រឹមត្រូវ។"},{"id":37,"translation":"ក្រោយមក ក្រុមជាច្រើនក្នុងចំណោមពួកគេក៏បានខ្វែងគំនិតគ្នា(នៅក្នុងរឿងរបស់ព្យាការីអ៊ីសា)។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលប្រឆាំងនៅថ្ងៃជួបជុំដ៏ធំធេង(ថ្ងៃបរលោក)។"},{"id":38,"translation":"នៅថ្ងៃដែលពួកគេមកជួបនឹងយើង(អល់ឡោះ)នោះ ពួកគេស្តាប់ឮនិងឃើញបំផុត។ ក៏ប៉ុន្តែពួកដែលបំពាននៅក្នុងថ្ងៃនេះ(ក្នុងលោកិយ) គឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។"},{"id":39,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេអំពីថ្ងៃដ៏សោកស្ដាយ(ថ្ងៃបរលោក) ខណៈដែលកិច្ចការត្រូវបានសម្រេច ទាំងដែលពួកគេស្ថិតក្នុងភាពព្រងើយកន្តើយ ហើយពួកគេមិនមានជំនឿឡើយ។"},{"id":40,"translation":"ពិតប្រាកដណាស់ យើង(អល់ឡោះ)នឹងទទួលមរតកផែនដី និងអ្វីៗទាំងអស់ដែលនៅលើផែនដី។ ហើយពួកគេនឹងត្រូវគេនាំត្រឡប់មកកាន់យើង(តែមួយគត់)។"},{"id":41,"translation":"ហើយចូរអ្នករំឭកពីរឿងរបស់ព្យាការីអ៊ីព្រហ៊ីមនៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់ជាមនុស្សសច្ចៈ និងជាព្យាការីម្នាក់។"},{"id":42,"translation":"នៅពេលដែលគាត់បានពោលទៅកាន់ឪពុករបស់គាត់ថា៖ ឱលោកឪពុករបស់ខ្ញុំ! ហេតុអ្វីបានជាពុកគោរពសក្ការៈចំពោះអ្វីដែលមិនអាចស្ដាប់ឮ មិនអាចមើលឃើញ ហើយក៏មិនអាចផ្ដល់ផលប្រយោជន៍អ្វីបន្តិចដល់ពុកទាល់តែសោះនោះ?!"},{"id":43,"translation":"ឱលោកឪពុករបស់ខ្ញុំ! ពិតប្រាកដណាស់ ចំណេះដឹងខ្លះ(ពីអល់ឡោះ)បានមកដល់ខ្ញុំដែលវាមិនបានទៅមកដល់ពុកឡើយ។ ហេតុនេះ សូមពុកធ្វើតាមខ្ញុំ នោះខ្ញុំនឹងចង្អុលបង្ហាញពុកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":44,"translation":"ឱឪពុករបស់ខ្ញុំ! សូមពុកកុំគោរពសក្ការៈចំពោះស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ដ៏មហាសប្បុរស។"},{"id":45,"translation":"ឱលោកឪពុករបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពុកទទួលនូវទណ្ឌកម្មពីព្រះជាម្ចាស់ដ៏មហាសប្បុរស ដែលជាហេតុធ្វើឲ្យពុកក្លាយទៅជាគូកនរបស់ស្ហៃតន។"},{"id":46,"translation":"គេក៏តបវិញថា៖ តើឯងប្រឆាំងនឹងព្រះនានារបស់យើងឬ ឱអ៊ីព្រហ៊ីម? ប្រសិនបើឯងមិនព្រមបញ្ឈប់ទេនោះ យើងពិតជានឹងគប់សម្លាប់ឯងជាមិនខាន។ ហើយចូរឯងចាកចេញឱ្យឆ្ងាយពីយើង។"},{"id":47,"translation":"គាត់បានតបវិញថា៖ សូមសុខសន្តិភាពកើតមានដល់លោកពុក! ខ្ញុំនឹងសុំពីព្រះជាម្ចាស់របស់ខ្ញុំឱ្យទ្រង់អភ័យទោសដល់ពុក។ ពិតប្រាកដណាស់ ទ្រង់តែងតែទន់ភ្លន់ចំពោះខ្ញុំជានិច្ច។"},{"id":48,"translation":"ហើយខ្ញុំនឹងចាកចេញពីពួកអ្នក និងអ្វីដែលពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះ ហើយខ្ញុំនឹងបួងសួងសុំពីព្រះជាម្ចាស់របស់ខ្ញុំ។ សង្ឃឹមថា ព្រះជាម្ចាស់របស់ខ្ញុំទ្រង់មិនបដិសេធចំពោះការបួងសួង(របស់ខ្ញុំ)ឡើយ។"},{"id":49,"translation":"ដូច្នេះ នៅពេលដែលគាត់បានចាកចេញពីពួកគេ និងអ្វីដែលពួកគេគោរពសក្ការៈក្រៅពីអល់ឡោះនោះ យើង(អល់ឡោះ)បានប្រទានដល់គេនូវអ៊ីស្ហាក(ជាកូន) និងយ៉ាក់កូប(ជាចៅ)។ ហើយយើងក៏បានជ្រើសរើសគេទាំងពីរធ្វើជាព្យាការីផងដែរ។"},{"id":50,"translation":"ហើយយើងបានប្រទានដល់ពួកគេនូវក្ដីមេត្តាករុណារបស់យើង និងបានផ្តល់ឲ្យពួកគេនូវការកោតរសរសើរដ៏ខ្ពង់ខ្ពស់(ពីសំណាក់មនុស្សគ្រប់ជំនាន់)។"},{"id":51,"translation":"ហើយចូរអ្នករំឭកពីរឿងរបស់ព្យាការីមូសានៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់គឺជាអ្នកដែលត្រូវបានគេ(អល់ឡោះ)ជ្រើសរើស ហើយក៏ជាអ្នកនាំសារនិងជាព្យាការីម្នាក់ផងដែរ។"},{"id":52,"translation":"ហើយយើង(អល់ឡោះ)បានហៅគេនៅក្បែរភ្នំតួរប៉ែកខាងស្ដាំដៃ ហើយយើងធ្វើឱ្យគេខិតមកជិតយើងដើម្បីយើងបានមានបន្ទូលជាមួយគេ។"},{"id":53,"translation":"ហើយដោយក្ដីករុណាអំពីយើង យើងបានប្រទានដល់គេនូវបងប្រុសរបស់គេ ហារូន ជាព្យាការីម្នាក់។"},{"id":54,"translation":"ហើយចូរអ្នករំឭកពីរឿងរបស់ព្យាការីអ៊ីស្មាអែលនៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់គឺជាអ្នកសច្ចៈចំពោះការសន្យា ហើយក៏ជាអ្នកនាំសារនិងជាព្យាការីម្នាក់ផងដែរ។"},{"id":55,"translation":"ហើយគាត់បានបង្គាប់គ្រួសាររបស់គាត់ឱ្យប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយគាត់ជាអ្នកដែលទទួលបាននូវការពេញចិត្តពីព្រះជាម្ចាស់របស់គាត់។"},{"id":56,"translation":"ហើយចូរអ្នករំឭកពីរឿងព្យាការីអ៊ិតទ្រីសនៅក្នុងគម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គាត់ជាអ្នកសច្ចៈ និងជាព្យាការីម្នាក់។"},{"id":57,"translation":"ហើយយើងបានលើកតម្កើងឋានៈរបស់គេឲ្យមានភាពខ្ពង់ខ្ពស់។"},{"id":58,"translation":"អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះបានប្រទាននូវឧបការគុណដល់ពួកគេនូវភាពជាព្យាការីក្នុងចំណោមកូនចៅអាហ្ទាំ និងក្នុងចំណោមអ្នកដែលយើងបានដឹកពួកគេ(ក្នុងសំពៅ)ជាមួយព្យាការីនួហ ហើយនិងក្នុងចំណោមកូនចៅរបស់ព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្មាអែល ព្រមទាំងក្នុងចំណោមអ្នកទាំងឡាយដែលយើងបានផ្ដល់ការចង្អុលបង្ហាញ និងបានជ្រើសរើសពួកគេ(ឲ្យក្លាយជាព្យាការី)។ នៅពេលដែលមានគេសូត្រឲ្យពួកគេស្ដាប់នូវបណ្តាវាក្យខណ្ឌរបស់ព្រះជាម្ចាស់ដ៏មហាសប្បុរស គឺពួកគេក្រាបស៊ូជូត និងសម្រក់ទឹកភ្នែក(ដោយការកោតខ្លាចចំពោះអល់ឡោះ)។"},{"id":59,"translation":"ក្រោយមក មានអ្នកមួយចំនួនដែលដើរតាមប្រការអាក្រក់បានមកដល់បន្ទាប់ពីពួកគេ(បណ្ដាព្យាការីទាំងនោះ)ដោយពួកគេបោះបង់ការប្រតិបត្តិសឡាត និងដើរតាមកិលេសតណ្ហា។ ដូច្នេះ ពួកគេគង់តែជួបនឹងភាពអន្តរាយជាមិនខាន។"},{"id":60,"translation":"លើកលែងតែជនណាដែលបានសារភាពកំហុស និងមានជំនឿ ហើយបានសាងទង្វើកុសលវិញប៉ុណ្ណោះ។ ពិតប្រាកដណាស់ អ្នកទាំងនោះ ពួកគេនឹងបានចូលឋានសួគ៌ ហើយពួកគេមិនត្រូវបានគេបំពានបន្តិចណាឡើយ។"},{"id":61,"translation":"(ពួកគេនឹងចូល)ឋានសួគ៌អាត់និនដែលព្រះជាម្ចាស់ដ៏មហាសប្បុរសបានសន្យានឹងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាប្រការអាថ៌កំបាំង។ ហើយការសន្យារបស់ទ្រង់ គឺនឹងកើតឡើងជាក់ជាមិនខាន។"},{"id":62,"translation":"ពួកគេនឹងមិនឮនូវពាក្យសម្តីដែលឥតប្រយោជន៍នៅក្នុងឋានសួគ៌ឡើយ គឺមានតែពាក្យសិរីសួស្ដីប៉ុណ្ណោះ។ ហើយសម្រាប់ពួកគេនឹងទទួលបាននូវលាភសក្ការៈនៅក្នុងវា ទាំងព្រឹក ទាំងល្ងាច។"},{"id":63,"translation":"នោះហើយជាឋានសួគ៌ដែលយើងនឹងប្រទានវាជាមរតកទៅឱ្យខ្ញុំបម្រើរបស់យើងទាំងឡាយដែលជាអ្នកកោតខ្លាច។"},{"id":64,"translation":"ហើយពួកយើង(ម៉ាឡាអ៊ីកាត់)គឺមិនចុះមក(ដោយចិត្តឯងនោះឡើយ) លើកលែងតែទៅតាមបទបញ្ជាព្រះជាម្ចាស់របស់អ្នក(ព្យាការីមូហាំម៉ាត់)ប៉ុណ្ណោះ។ អ្វីដែលនៅពីខាងមុខពួកយើង និងអ្វីដែលនៅពីខាងក្រោយពួកយើង ព្រមទាំងអ្វីៗដែលនៅចន្លោះនោះ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយព្រះជាម្ចាស់របស់អ្នក គឺមិនដែលភ្លេចនោះឡើយ។"},{"id":65,"translation":"(ទ្រង់ជា)ព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ។ ហេតុនេះ ចូរអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់) និងត្រូវអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះទ្រង់។ តើអ្នកដឹងទេថា មានអ្នកណាដែលមាននាមដូចទ្រង់នោះ?"},{"id":66,"translation":"ហើយមនុស្សលោកនិយាយថា៖ នៅពេលដែលខ្ញុំបានស្លាប់ហើយនោះ តើខ្ញុំនឹងត្រូវគេបញ្ចេញ(ពីផ្នូរ)ឱ្យមានជីវិតសាជាថ្មីម្ដងទៀតឬ?"},{"id":67,"translation":"តើមនុស្សមិននឹកឃើញទេឬថា៖ ជាការពិតណាស់ យើងបានបង្កើតរូបគេកាលពីមុន ខណៈដែលរូបគេមិនទាន់មានអ្វីសោះនោះ?"},{"id":68,"translation":"ហើយព្រះជាម្ចាស់របស់អ្នកបានស្បថថា៖ ពិតប្រាកដណាស់ យើងនឹងប្រមូលផ្តុំពួកគេ ហើយនិងពពួកស្ហៃតន។ បន្ទាប់មក យើងនឹងនាំពួកគេទៅជុំវិញនរកជើហាន់ណាំដោយដោយពួកគេលត់ជង្គង់ចុះ(នៅក្នុងឋាននរក)។"},{"id":69,"translation":"បន្ទាប់មក យើងពិតជានឹងដកយកអំពីក្រុមនីមួយៗនូវអ្នកដែលប្រឆាំងខ្លាំងជាងគេបំផុតចំពោះព្រះជាម្ចាស់ដ៏មហាសប្បុរសក្នុងចំណោមពួកគេ(យកមកដាក់ទណ្ឌកម្មមុនគេ)។"},{"id":70,"translation":"ក្រោយមកទៀត យើងពិតជាដឹងបំផុតចំពោះពួកដែលសក្ដិសមត្រូវចូលឋាននរកមុនគេ។"},{"id":71,"translation":"ហើយក្នុងចំណោមពួកអ្នក(ឱមនុស្សលោក) គឺសុទ្ធតែត្រូវឆ្លងកាត់វា(ស្ពានស៊ីរ៉ត)។ ហើយការឆ្លងកាត់នេះ គឺជាការកំណត់យ៉ាងដាច់ខាតពីព្រះជាម្ចាស់របស់អ្នក។"},{"id":72,"translation":"បន្ទាប់មក យើងនឹងសង្រ្គោះបណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ) ហើយយើងនឹងទុកឱ្យពួកបំពានលត់ជង្គង់ចុះក្នុងនរកនោះ។"},{"id":73,"translation":"ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងដ៏ច្បាស់លាស់ឲ្យពួកគេស្ដាប់ ពួកដែលគ្មានជំនឿបាននិយាយទៅកាន់បណ្ដាអ្នកដែលមានជំនឿថា៖ តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដែលមានឋានៈ និងមានកន្លែងជួបជុំដែលល្អប្រសើរជាងគេនោះ?"},{"id":74,"translation":"ហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញមុនពួកគេ(ពួកអារ៉ាប់គូរ៉ូស្ហ)ដែលពួកទាំងនោះមានទ្រព្យសម្បត្តិ និងរូបសម្បត្តិល្អប្រសើរជាងពួកគេ(ពួកអារ៉ាប់គូរ៉៉ូស្ហ)ទៅទៀត។"},{"id":75,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ជនណាដែលស្ថិតក្នុងភាពវង្វេង នោះព្រះជាម្ចាស់ដ៏មហាសប្បុរសនឹងពន្យារពេលដល់គេ(ឱ្យកាន់តែវង្វេងថែមទៀត)។ លុះដល់ពេលដែលពួកគេបានឃើញអ្វីដែលគេបានសន្យាចំពោះពួកគេ(ផ្ទាល់នឹងភ្នែក) អាចជាទណ្ឌកម្មភ្លាមៗ ឬក៏ថ្ងៃបរលោក ពេលនោះ ពួកគេនឹងដឹងថា តើអ្នកណាដែលស្ថិតនៅកន្លែងដែលអាក្រក់ និងមានកម្លាំងទ័ពខ្សោយជាង?"},{"id":76,"translation":"ហើយអល់ឡោះជាម្ចាស់នឹងបន្ថែមការចង្អុលបង្ហាញដល់បណ្ដាអ្នកដែលទទួលបានការចង្អុលបង្ហាញថែមទៀត។ ហើយទង្វើកុសលដែលនៅគង់វង្សជានិរន្តរ៍នោះ គឺល្អប្រសើរបំផុតចំពោះព្រះជាម្ចាស់របស់អ្នកក្នុងការផ្តល់ការតបស្នង និងជាលទ្ធផលចុងក្រោយដ៏ប្រពៃ។"},{"id":77,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញដែរឬទេពួកដែលបានប្រឆាំងនឹងបណ្តាភស្តុតាងរបស់យើង ហើយគេនិយាយថា៖ ខ្ញុំប្រាកដជានឹងត្រូវគេផ្ដល់ឱ្យនូវទ្រព្យសម្បត្តិ និងកូនចៅដ៏ច្រើន(នាថ្ងៃបរលោក)ជាមិនខាន?"},{"id":78,"translation":"តើគេដឹងពីប្រការអាថ៌កំបាំង ឬមួយគេទទួលបានការសន្យាណាមួយពីព្រះជាម្ចាស់ដ៏មហាសប្បុរស(ចំពោះរឿងនោះ)ឬ?"},{"id":79,"translation":"មិនដូច្នោះឡើយ យើងនឹងកត់ត្រាទុកនូវអ្វីដែលគេនិយាយ ហើយយើងនឹងបន្ថែមនូវទណ្ឌកម្មលើរូបគេថែមទៀត។"},{"id":80,"translation":"ហើយយើងនឹងយកមរតក(ពីគេទាំងអស់)នូវអ្វីដែលគេបាននិយាយ(ខាងលើ) ហើយគេនឹងវិលត្រឡប់មកជួបយើងវិញ(នៅថ្ងៃបរលោក)ដោយខ្លួនទទេ។"},{"id":81,"translation":"ហើយពួកគេបានយកព្រះនានា(មកគោរពសក្ការៈ)ក្រៅពីអល់ឡោះ ដើម្បីជួយឲ្យពួកគេមានអានុភាព។"},{"id":82,"translation":"មិនដូច្នោះឡើយ ព្រះទាំងនោះនឹងបដិសេធចំពោះការគោរពសក្ការៈរបស់ពួកគេ(ចំពោះពួកវា) ហើយពួកវានឹងក្លាយជាសត្រូវនឹងពួកគេវិញ។"},{"id":83,"translation":"តើអ្នកមិនបានឃើញទេឬ ជាការពិតណាស់ យើងបានបញ្ជូនពួកស្ហៃតនទៅ(គ្រប់គ្រង)លើពួកប្រឆាំងដើម្បីឱ្យវាពង្វក់ពួកគេ(ឱ្យប្រព្រឹត្តអំពើល្មើស)?"},{"id":84,"translation":"ដូច្នេះ សូមអ្នកកុំប្រញាប់សុំឱ្យអល់ឡោះបំផ្លាញពួកគេ។ តាមពិត យើងគ្រាន់តែគណនាឲ្យពួកគេ(នូវអាយុជីវិត និងទង្វើរបស់ពួកគេ)ឱ្យបានច្បាស់លាស់ប៉ុណ្ណោះ។"},{"id":85,"translation":"(ហើយចូរអ្នករំឭក)នៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំបណ្ដាអ្នកដែលកោតខ្លាចទៅកាន់ព្រះជាម្ចាស់ដ៏មហាសប្បុរសក្នុងនាមជាភ្ញៀវកិត្តិយស។"},{"id":86,"translation":"ហើយយើងនឹងកៀងពួកប្រព្រឹត្តល្មើសទៅកាន់នរកជើហាន់ណាំដោយភាពស្រេកឃ្លាន។"},{"id":87,"translation":"ពួកគេគ្មានសិទ្ធិទទួលបានការអន្តរាគមន៍នោះឡើយ លើកលែងតែបណ្តាអ្នកដែលទទួលបានការសន្យាពីព្រះជាម្ចាស់ដ៏មហាសប្បុរសប៉ុណ្ណោះ។"},{"id":88,"translation":"ហើយពួកគេនិយាយថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរស ទ្រង់មានបុត្រ។"},{"id":89,"translation":"ជាការពិតណាស់ ពួកអ្នកបាននាំមកនូវប្រការមួយដែលអាក្រក់បំផុត។"},{"id":90,"translation":"ព្រោះតែសម្តីនេះ មេឃជាច្រើនជាន់ស្ទើរតែប្រេះបែក ផែនដីស្ទើរបែកខ្ទេចខ្ទី ហើយភ្នំទាំងឡាយស្ទើរតែរលំរលាយ"},{"id":91,"translation":"ដោយសារតែពួកគេបានចោទប្រកាន់ថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរស ទ្រង់មានបុត្រ។"},{"id":92,"translation":"ហើយវាមិនត្រឹមត្រូវនោះឡើយដែលថា ព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រនោះ។"},{"id":93,"translation":"រាល់អ្នកដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺសុទ្ធតែត្រឡប់ទៅកាន់ព្រះជាម្ចាស់ដ៏មហាសប្បុរស(នៅថ្ងៃបរលោក)ក្នុងនាមជាខ្ញុំបម្រើ(របស់ទ្រង់)ទាំងអស់។"},{"id":94,"translation":"ជាការពិតណាស់ ទ្រង់បានគណនាពួកគេ និងដឹងពីចំនួនពួកគេយ៉ាងច្បាស់លាស់បំផុត។"},{"id":95,"translation":"ហើយបុគ្គលគ្រប់រូបនឹងទៅជួបទ្រង់វិញនៅថ្ងៃបរលោករៀងៗខ្លួន។"},{"id":96,"translation":"ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ព្រះជាម្ចាស់ដ៏មហាសប្បុរសនឹងប្រទានក្ដីស្រលាញ់ដល់ពួកគេ។"},{"id":97,"translation":"ពិតប្រាកដណាស់ យើងបានសម្រួលវា(គម្ពីរគួរអាន)ជាភាសារបស់អ្នក(ភាសាអារ៉ាប់) ដើម្បីឱ្យអ្នកផ្ដល់ដំណឹងរីករាយតាមរយៈវាដល់បណ្ដាអ្នកដែលកោតខ្លាច និងដាស់តឿនព្រមានតាមរយៈវាចំពោះក្រុមដែលពូកែឈ្លោះប្រកែកគ្នា។"},{"id":98,"translation":"ហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញមុនពួកគេ(ក្រុមរបស់អ្នក)។ តើអ្នកមានអារម្មណ៍អ្វីចំពោះនរណាម្នាក់ក្នុងចំណោមពួកគេ ឬបានឮសំឡេងខ្សឹបខ្សៀវពីពួកគេដែរឬទេ?"}]},{"id":20,"verses":[{"id":1,"translation":"តហា (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"យើងមិនបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីឱ្យអ្នកលំបាកនោះឡើយ។"},{"id":3,"translation":"តែដើម្បីជាការរំឭកដល់អ្នកដែលកោតខ្លាច(អល់ឡោះ)ប៉ុណ្ណោះ។"},{"id":4,"translation":"ជាការបញ្ចុះមកពីអ្នកដែលបានបង្កើតផែនដី និងមេឃជាច្រើនជាន់ដែលខ្ពស់បំផុត។"},{"id":5,"translation":"ព្រះជាម្ចាស់ដ៏មហាសប្បុរស ទ្រង់នៅលើអារ៉ស្ហ។"},{"id":6,"translation":"អ្វីដែលនៅលើមេឃជាច្រើនជាន់ អ្វីដែលនៅលើផែនដី អ្វីដែលនៅចន្លោះវាទាំងពីរ ហើយនិងអ្វីដែលនៅក្រោមដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។"},{"id":7,"translation":"ហើយទោះបីជាអ្នកបញ្ចេញសំឡេងខ្លាំងៗ (ឬលាក់បាំងក៏ដោយ) ក៏ទ្រង់ដឹងបំផុតនូវការសម្ងាត់ និងអ្វីដែលកំបាំងបំផុត។"},{"id":8,"translation":"អល់ឡោះ(តែមួយគត់)គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើន។"},{"id":9,"translation":"តើរឿងរ៉ាវរបស់ព្យាការីមូសាបានមកដល់អ្នក(ព្យាការីមូហាំម៉ាត់)ហើយឬនៅ?"},{"id":10,"translation":"ខណៈពេលដែលគាត់(ព្យាការីមូសា)បានឃើញពន្លឺភ្លើង ពេលនោះគាត់ក៏បានពោលទៅកាន់គ្រួសាររបស់គាត់ថា៖ សូមពួកអ្នក(រង់ចាំ)នៅទីនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថា ខ្ញុំនឹងនាំយកភ្លើងមួយដុំនោះមក(បង្កាត់)ឱ្យពួកអ្នក ឬក៏ខ្ញុំអាចនឹងជួបការចង្អុលបង្ហាញនៅកន្លែងភ្លើងនោះ។"},{"id":11,"translation":"នៅពេលដែលគាត់បានទៅដល់កន្លែងភ្លើងនោះ គេ(អល់ឡោះ)ក៏បានហៅគាត់ថា៖ ឱមូសា!"},{"id":12,"translation":"ពិតប្រាកដណាស់ យើងគឺជាព្រះជាម្ចាស់របស់អ្នក! ហេតុនេះ ចូរអ្នកដោះស្បែកជើងទាំងពីររបស់អ្នកចេញ។ ពិតប្រាកដណាស់ អ្នកកំពុងស្ថិតនៅក្នុងជ្រលងភ្នំទូវ៉ាដ៏ពិសិដ្ឋ។"},{"id":13,"translation":"ហើយយើងបានជ្រើសរើសអ្នក(ដើម្បីផ្សព្វផ្សាយសាររបស់យើង)។ ដូច្នេះ ចូរអ្នកស្ដាប់នូវអ្វីដែលគេនឹងផ្ដល់វ៉ាហ៊ី(ឱ្យអ្នក)ចុះ។"},{"id":14,"translation":"ពិតប្រាកដណាស់ យើងគឺអល់ឡោះដែលគ្មានព្រះជាម្ចាស់ណាត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ដូច្នេះ ចូរអ្នកគោរពសក្ការៈមកចំពោះយើង(តែមួយគត់) ហើយចូរអ្នកប្រតិបត្តិសឡាតដើម្បីជាការរំឭកមកចំពោះយើង។"},{"id":15,"translation":"ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់(ដោយចៀសមិនផុតឡើយ)។ យើងស្ទើរតែនឹងលាក់បាំងវាដើម្បីគេ(អល់ឡោះ)នឹងតបស្នងឱ្យរាល់បុគ្គលគ្រប់រូបនូវអ្វីដែលគេបានខិតខំប្រឹងប្រែង។"},{"id":16,"translation":"ដូច្នេះ ចូរអ្នក(ឱព្យាការីមូសា)កុំឱ្យពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក និងដើរតាមទំនើងចិត្តនោះមករារាំងអ្នកមិនឲ្យមានជំនឿចំពោះវា ដែលជាហេតុធ្វើឱ្យអ្នកវិនាសអន្តរាយឱ្យសោះ។"},{"id":17,"translation":"ហើយតើអ្វីទៅដែលនៅនឹងដៃស្ដាំរបស់អ្នកនោះ ឱមូសា?"},{"id":18,"translation":"គាត់បានតបថា៖ វាគឺជាដំបងរបស់ខ្ញុំ ដែលខ្ញុំប្រើវាសម្រាប់ច្រត់ និងសម្រាប់អន្រួនមែកឈើឱ្យសត្វពពែរបស់ខ្ញុំ(ស៊ី) ហើយនិងសម្រាប់ប្រើជាផលប្រយោជន៍ផ្សេងទៀត។"},{"id":19,"translation":"ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកបោះវាចុះ ឱមូសា!"},{"id":20,"translation":"ពេលនោះ គាត់ក៏បានបោះដំបង។ រំពេចនោះ វាក៏បានក្លាយទៅជាសត្វពស់មួយក្បាលដែលវារយ៉ាងលឿន។"},{"id":21,"translation":"ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកចាប់វាមកវិញ ហើយសូមអ្នកកុំខ្លាចឱ្យសោះ។ យើងនឹងត្រឡប់វាឱ្យទៅជាសភាពដូចដើមវិញ។"},{"id":22,"translation":"ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅក្នុងចំហៀងខ្លួនរបស់អ្នក នោះវានឹងចេញពន្លឺសភ្លឺថ្លា ដែលជាអច្ឆរិយភាពមួយទៀត(របស់អ្នក)។"},{"id":23,"translation":"ដើម្បីយើងនឹងបង្ហាញឱ្យអ្នកបានឃើញនូវសញ្ញាភស្តុតាងដ៏ធំធេងរបស់យើង។"},{"id":24,"translation":"ចូរអ្នកទៅកាន់ហ្វៀរអោន។ ជាការពិតណាស់ គេគឺជាអ្នកដែលបំពាន។"},{"id":25,"translation":"ព្យាការីមូសាបានពោលថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបើកទូលាយនូវចិត្តរបស់ខ្ញុំ(ឱ្យមានទំនុកចិត្តលើខ្លួនឯង និងមានភាពក្លាហាន)ផងចុះ។"},{"id":26,"translation":"ហើយសូមព្រះអង្គមេត្តាសម្រួលដល់ខ្ញុំនូវកិច្ចការរបស់ខ្ញុំផង។"},{"id":27,"translation":"ហើយសូមព្រះអង្គមេត្តាផ្ដល់សមត្ថភាពក្នុងការនិយាយឲ្យបានល្អដល់ខ្ញុំផង"},{"id":28,"translation":"ដើម្បីឱ្យពួកគេងាយយល់សម្ដីរបស់ខ្ញុំ។"},{"id":29,"translation":"ហើយសូមព្រះអង្គមេត្តាតែងតាំងជំនួយការម្នាក់អំពីក្រុមគ្រួសាររបស់ខ្ញុំដល់រូបខ្ញុំផង។"},{"id":30,"translation":"គឺ ហារូន បងប្រុសរបស់ខ្ញុំ។"},{"id":31,"translation":"សូមព្រះអង្គមេត្តាពង្រឹងកម្លាំងខ្ញុំតាមរយៈគាត់ផង។"},{"id":32,"translation":"ហើយសូមឱ្យគាត់ចូលរួមនៅក្នុងកិច្ចការរបស់ខ្ញុំ"},{"id":33,"translation":"ដើម្បីឱ្យពួកយើងលើកតម្កើងព្រះអង្គបានកាន់តែច្រើន"},{"id":34,"translation":"ហើយនិងរំឭកដល់ព្រះអង្គបានកាន់តែច្រើនផងដែរ។"},{"id":35,"translation":"ពិតប្រាកដណាស់ ព្រះអង្គគឺជាអ្នកដែលឃើញបំផុតចំពោះពួកយើង។"},{"id":36,"translation":"ទ្រង់បានតបថា៖ ជាការពិតណាស់ យើងបានប្រទានឱ្យអ្នកតាមសំណើររបស់អ្នកហើយ ឱមូសា!"},{"id":37,"translation":"ហើយជាការពិតណាស់ យើងបានប្រទានឧបការគុណឱ្យអ្នកម្ដងទៀត។"},{"id":38,"translation":"ខណៈដែលយើងបានផ្តល់សារទៅកាន់ម្ដាយរបស់អ្នកនូវអ្វីដែលយើងបានផ្ដល់សារថា៖"},{"id":39,"translation":"ចូរនាងដាក់គេ(មូសា)ទៅក្នុងហឹប ហើយចោលហឹបនោះទៅក្នុងទន្លេចុះ។ ពេលនោះ ទឹកទន្លេនឹងនាំគេទៅកាន់មាត់ច្រាំងវិញ ហើយសត្រូវរបស់យើងនិងសត្រូវរបស់គេ(ហ្វៀរអោន)នឹងយកគេ(ទៅចិញ្ចឹម)ហើយ។ ហើយយើងបានផ្ដល់ឱ្យអ្នក(ឱមូសា)នូវក្តីស្រលាញ់ពីយើង ហើយដើម្បីឲ្យគេចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោមការឃ្លាំមើលរបស់យើង។"},{"id":40,"translation":"នៅពេលដែលបងស្រីរបស់អ្នកបានដើរ(តាមឃ្លាំមើលអ្នក) ហើយនាងបាននិយាយថា៖ តើចង់ឱ្យខ្ញុំចង្អុលប្រាប់ពួកអ្នកនូវអ្នកដែលអាចមើលថែគេ(មូសា)ដែរឬទេ? ពេលនោះ យើងក៏បានបង្វិលអ្នកត្រឡប់ទៅកាន់ម្ដាយរបស់អ្នកវិញ ដើម្បីឱ្យនាងរីករាយចំពោះការវិលត្រឡប់របស់អ្នក និងដើម្បីកុំឱ្យនាងព្រួយបារម្ភ។ ហើយ(ពេលដែលអ្នកធំពេញវ័យ)អ្នកបានសម្លាប់មនុស្សម្នាក់ រួចយើងក៏ជួយសង្គ្រោះអ្នកឱ្យរួចផុតពីភាពភ័យខ្លាច ហើយយើងក៏បានសាកល្បងអ្នកម្តងហើយម្តងទៀត។ ហើយអ្នកបានរស់នៅអស់រយៈកាលជាច្រើនឆ្នាំជាមួយប្រជាជនម៉ាទយ៉ាន់។ ក្រោយមក អ្នកបានមក(ជួបយើង)តាមពេលវេលាដែលបានកំណត់ ឱមូសា!"},{"id":41,"translation":"ហើយយើងបានជ្រើសរើសអ្នកសម្រាប់ខ្លួនយើងផ្ទាល់(ដើម្បីផ្សព្វផ្សាយសារអំពីយើង)។"},{"id":42,"translation":"ចូរអ្នក(ឱមូសា) និងបងប្រុសរបស់អ្នកនាំយកនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយចូរអ្នកទាំងពីរកុំព្រងើយកន្តើយក្នុងការរំឭកមកចំពោះយើងឱ្យសោះ។"},{"id":43,"translation":"ចូរអ្នកទាំងពីរទៅកាន់ហ្វៀរអោនចុះ។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលបំពាន។"},{"id":44,"translation":"ហើយចូរអ្នកទាំងពីរនិយាយទៅកាន់គេ(ហ្វៀរអោន)នូវពាក្យសម្ដីដែលទន់ភ្លន់ សង្ឃឹមថាគេនឹងទទួលការដាស់តឿន ឬកោតខ្លាច(អល់ឡោះ)។"},{"id":45,"translation":"គាត់ទាំងពីរបានតបថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ យើងខ្ញុំខ្លាចគេធ្វើទារុណកម្មយើងខ្ញុំភ្លាមៗ ឬក៏បំពាន(លើយើងខ្ញុំ)។"},{"id":46,"translation":"ទ្រង់បានតបវិញថា៖ ចូរអ្នកទាំងពីរកុំភ័យខ្លាចឱ្យសោះ។ ពិតប្រាកដណាស់ យើងនៅជាមួយអ្នកទាំងពីរដោយយើងឮ ហើយយើងឃើញ។"},{"id":47,"translation":"ដូច្នេះ ចូរអ្នកទាំងពីរទៅជួបគេ(ហ្វៀរអោន)ចុះ ហើយនិយាយទៅកាន់គេថា៖ ពិតប្រាកដណាស់ យើងទាំងពីរគឺជាអ្នកនាំសារនៃព្រះជាម្ចាស់របស់អ្នក(ឱហ្វៀរអោន)។ ដូច្នេះ សូមអ្នកដោះលែងអម្បូរអ៊ីស្រាអែលឱ្យទៅជាមួយពួកយើង ហើយសូមអ្នកឈប់ធ្វើទារុណកម្មពួកគេទៀតទៅ។ ជាការពិតណាស់ យើងបាននាំមកនូវសញ្ញាភស្តុតាងអំពីព្រះជាម្ចាស់របស់អ្នកមកកាន់អ្នក។ ហើយសូមសុខសន្តិភាពកើតមានដល់ជនណាដែលដើរតាមការចង្អុលបង្ហាញ។"},{"id":48,"translation":"ជាការពិតណាស់ គេបានផ្ដល់វ៉ាហ៊ីមកកាន់យើងថា៖ ពិតប្រាកដណាស់ ទណ្ឌកម្មគឺនឹងធ្លាក់ទៅលើជនណាដែលបដិសេធ និងងាកចេញ(ពីអ្វីដែលបណ្តាអ្នកនាំសារបាននាំមក)។"},{"id":49,"translation":"ហ្វៀរអោនបានតបវិញថា៖ ដូច្នេះ តើអ្នកណាជាព្រះជាម្ចាស់របស់អ្នកទាំងពីរនោះ ឱមូសា?"},{"id":50,"translation":"គាត់បានតបថា៖ ព្រះជាម្ចាស់របស់ពួកយើង ទ្រង់គឺជាអ្នកដែលបានប្រទាននូវអ្វីៗគ្រប់បែបយ៉ាងនូវលក្ខណៈសម្បត្តិ(ដែលសក្តិសម)សម្រាប់វា។ បន្ទាប់មក ទ្រង់បានចង្អុលបង្ហាញ(ដល់ពួកវា)។"},{"id":51,"translation":"គេបានតបវិញថា៖ ហើយចុះរឿងរ៉ាវនៃប្រជាជាតិជំនាន់មុនៗនោះយ៉ាងដូចម្ដេចដែរ?"},{"id":52,"translation":"គាត់បានតបថា៖ ចំណេះដឹងអំពីរឿងនោះ គឺនៅឯព្រះជាម្ចាស់របស់ខ្ញុំដែលមាននៅក្នុងគម្ពីរ(ឡាវហុលម៉ាសហ៊្វូស)។ ព្រះជាម្ចាស់របស់ខ្ញុំមិនភាន់ច្រឡំ និងមិនភ្លេចនោះឡើយ។"},{"id":53,"translation":"ទ្រង់គឺជាអ្នកដែលបានបង្កើតផែនដីដែលមានសណ្ឋានលាតសន្ធឹងសម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតនូវផ្លូវជាច្រើននៅលើផែនដីសម្រាប់ពួកអ្នក(ធ្វើដំណើរ)។ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មក តាមរយៈទឹកភ្លៀងនោះ យើង(អល់ឡោះ)បានបញ្ចេញនូវរុក្ខជាតិជាច្រើនប្រភេទខុសៗគ្នា។"},{"id":54,"translation":"ចូរពួកអ្នកទទួលទាន និងឃ្វាលសត្វពាហនៈរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់អ្នកដែលមានប្រាជ្ញាចេះគិតពិចារណា។"},{"id":55,"translation":"អំពីដីនេះហើយដែលយើងបានបង្កើតពួកអ្នក ហើយយើងនឹងឱ្យពួកអ្នកត្រឡប់ទៅក្នុងដីវិញ។ ហើយអំពីដីនេះដែរ យើងនឹងបញ្ចេញពួកអ្នកសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក)។"},{"id":56,"translation":"ហើយជាការពិតណាស់ យើងបានបង្ហាញដល់គេ(ហ្វៀរអោន)នូវសញ្ញាភស្តុតាងទាំងអស់របស់យើង តែគេបែរជាបដិសេធ និងប្រឆាំងទៅវិញ។"},{"id":57,"translation":"ហ្វៀរអោនបាននិយាយថា៖ តើអ្នកមកជួបយើងនេះ គឺដើម្បីបណ្ដេញយើងចេញពីទឹកដីរបស់យើងតាមរយៈមន្តអាគមរបស់អ្នកឬ ឱមូសា?"},{"id":58,"translation":"ដូច្នេះ យើងប្រាកដជានឹងនាំមកកាន់អ្នក(ឱមូសា)នូវមន្តអាគមដូចនឹងមន្តអាគមនេះជាមិនខាន។ ហេតុនេះ ចូរអ្នកកំណត់ពេលវេលា និងទីកន្លែងដែលស្មើភាពគ្នារវាងយើងនិងអ្នក(ដើម្បីតទល់គ្នា)ដោយយើងនិងអ្នកមិនត្រូវក្បត់កិច្ចសន្យាឡើយ។"},{"id":59,"translation":"គាត់បានតបថា៖ ពេលវេលាកំណត់ជួបគ្នារបស់ពួកអ្នក គឺនៅថ្ងៃបុណ្យដោយគេប្រមូលផ្តុំមនុស្ស(មកជួបជុំគ្នា)នៅពេលថ្ងៃរះ។"},{"id":60,"translation":"ហើយហ្វៀរអោនក៏បានត្រឡប់ទៅវិញ រួចគេក៏បានប្រមូលនូវគ្រូមន្តអាគមរបស់ខ្លួន។ បន្ទាប់មក គេក៏បានមកដល់(តាមការកំណត់)។"},{"id":61,"translation":"ព្យាការីមូសាបាននិយាយទៅកាន់ពួកគេ(គ្រូមន្តអាគម)ថា៖ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ចូរពួកអ្នកកុំប្រឌិតភូតកុហកទៅលើអល់ឡោះជាម្ចាស់ឲ្យសោះដែលជាហេតុនាំឱ្យគេដាក់ទណ្ឌកម្មពួកអ្នក។ ពិតជាខាតបង់ហើយពួកដែលប្រឌិតភូតកុហក(ទៅលើអល់ឡោះ)នោះ។"},{"id":62,"translation":"ពេលនោះ ពួកគេ(គ្រូមន្តអាគម)ក៏បានពិភាក្សាគ្នាចំពោះកិច្ចការរបស់ពួកគេ ហើយពួកគេបានជជែកគ្នាដោយសម្ងាត់"},{"id":63,"translation":"ដោយពួកគេនិយាយថា៖ ពិតប្រាកដណាស់ គេទាំងពីរនាក់នេះ គឺជាគ្រូមន្តអាគមដោយគេទាំងពីរមានបំណងចង់បណ្ដេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នកតាមរយៈមន្តអាគមរបស់គេទាំងពីរ។ ហើយពួកគេទាំងពីរចង់បំបាត់នូវមន្តអាគមដ៏អស្ចារ្យរបស់ពួកអ្នក។"},{"id":64,"translation":"ដូច្នេះ ចូរពួកអ្នកប្រមូលល្បិចកលរបស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកឈរជាជួរ។ ពិតប្រាកដណាស់ អ្នកណាដែលមានប្រៀបជាងគេ ពិតជានឹងទទួលបានជ័យជម្នះនៅក្នុងថ្ងៃនេះ។"},{"id":65,"translation":"ពួកគេ(គ្រូមន្តអាគម)បាននិយាយថា៖ ឱមូសា! អ្នកអាចបោះ(មន្តអាគមរបស់អ្នក)មុន ឬក៏ពួកយើងជាអ្នកចាប់ផ្ដើមបោះមុនក៏បាន។"},{"id":66,"translation":"គាត់បានតបថា៖ ទេ! ចូរពួកអ្នកបោះមុនចុះ! (ពេលនោះ ពួកគេក៏បានបោះនូវអ្វីដែលពួកគេមាន) ហើយរំពេចនោះ ខ្សែពួរនិងដំបងរបស់ពួកគេក៏បានបំភ័ន្តភ្នែករបស់ព្យាការីមូសាឲ្យមើលឃើញថាជាសត្វពស់កំពុងតែវារលឿនដោយសារតែមន្តអាគមរបស់ពួកគេ។"},{"id":67,"translation":"ពេលនោះ ព្យាការីមូសាក៏មានអារម្មណ៍ភ័យខ្លាចនៅក្នុងខ្លួនរបស់គាត់។"},{"id":68,"translation":"យើង(អល់ឡោះ)បានមានបន្ទូលថា៖ ចូរអ្នកកុំខ្លាច។ ពិតប្រាកដណាស់ រូបអ្នក គឺជាអ្នកដែលមានប្រៀប(លើពួកគេ)។"},{"id":69,"translation":"ហើយចូរអ្នកបោះអ្វី(ដំបង)ដែលនៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងលេបនូវអ្វីដែលពួកគេបានធ្វើជាមិនខាន។ តាមពិត អ្វីដែលពួកគេបានធ្វើនោះ គឺគ្រាន់តែជាល្បិចកលរបស់គ្រូមន្តអាគមប៉ុណ្ណោះ។ ហើយគ្រូមន្តអាគមមិនទទួលបានជោគជ័យជាដាច់ខាត ទោះបីជាគេមកពីទីណាក៏ដោយ។"},{"id":70,"translation":"ពេលនោះ គ្រូមន្តអាគមទាំងនោះក៏បានក្រាបស៊ូជូត(ចំពោះអល់ឡោះ)។ ពួកគេពោលថា៖ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់របស់ព្យាការីហារូន និងព្យាការីមូសាហើយ។"},{"id":71,"translation":"ហ្វៀរអោនក៏និយាយ(គំរាមពួកគេ)ថា៖ តើពួកអ្នកមានជំនឿនឹងគេ(មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេគឺជាមេរបស់ពួកអ្នកដែលបានបង្រៀនដល់ពួកអ្នកនូវមន្តអាគម។ ដូច្នេះ យើងពិតជានឹងកាត់ដៃកាត់ជើងរបស់ពួកអ្នកឆ្លាស់គ្នា ហើយយើងពិតជានឹងចងឆ្កាងពួកអ្នកទៅនឹងដើមល្មើ ហើយ(ពេលនោះ)ពួកអ្នកពិតជានឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលដាក់ទណ្ឌកម្មខ្លាំងជាង និងស្ថិតស្ថេរជាង?"},{"id":72,"translation":"ពួកគេបានតបវិញថា៖ ពួកយើងមិនអាចលើកតម្កើងអ្នកជាង(ការដើរតាម)សញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ដែលបានមកដល់ពួកយើង ហើយនិងអ្នកដែលបានបង្កើតពួកយើងនោះឡើយ។ ដូច្នេះ ចូរអ្នកធ្វើនូវអ្វីដែលអ្នកចង់ធ្វើចុះ។ តាមពិត អ្នកអាចធ្វើអ្វីបានតែនៅក្នុងជីវិតលោកិយនេះប៉ុណ្ណោះ។"},{"id":73,"translation":"ពិតប្រាកដណាស់ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់របស់ពួកយើងហើយ ដើម្បីទ្រង់នឹងអភ័យទោសដល់ពួកយើងនូវកំហុសឆ្គងទាំងឡាយរបស់ពួកយើង ហើយនិងបាបកម្មនៃមន្តអាគមដែលអ្នកបានបង្ខំពួកយើង(ធ្វើទៅកាន់មូសា)។ ហើយអល់ឡោះគឺជាអ្នកដែលតបស្នងយ៉ាងប្រសើរបំផុត(ចំពោះការតបស្នង) និងស្ថិតស្ថេរជាងគេបំផុត(ចំពោះការដាក់ទណ្ឌកម្ម)។"},{"id":74,"translation":"ជនណាហើយដែលមកជួបនឹងព្រះជាម្ចាស់របស់គេ(នៅថ្ងៃបរលោក)ក្នុងនាមជាឧក្រិដ្ឋជននោះ ពិតណាស់ សម្រាប់រូបគេគឺនរកជើហាន់ណាំ ដោយនៅក្នុងនោះ គេនឹងមិនស្លាប់ ហើយក៏មិនរស់នោះដែរ(វេទនាបំផុតស្ទើរស្លាប់ស្ទើររស់)។"},{"id":75,"translation":"រីឯជនណាដែលមកជួបទ្រង់ក្នុងនាមជាអ្នកដែលមានជំនឿដែលបានសាងទង្វើកុសលនោះ ពិតប្រាកដណាស់អ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបាននូវឋានៈដ៏ខ្ពង់ខ្ពស់។"},{"id":76,"translation":"គឺឋានសួគ៌អាត់និនដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតបស្នងចំពោះអ្នកដែលបានសម្អាតខ្លួន(ពីភាពគ្មានជំនឿ និងអំពើល្មើស)។"},{"id":77,"translation":"ហើយជាការពិតណាស់ យើងបានផ្ដល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថា៖ ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ធ្វើដំណើរទាំងយប់(ចេញពីទឹកដីអេហ្ស៊ីប)។ ហើយចូរអ្នកវាយ(ទឹកសមុទ្រនឹងដំបង)ដើម្បីបង្កើតជាផ្លូវស្ងួតមួយសម្រាប់ពួកគេដោយអ្នកមិនត្រូវខ្លាចគេតាមទាន់ ហើយក៏មិនត្រូវខ្លាច(លិចលង់)នោះដែរ។"},{"id":78,"translation":"បន្ទាប់មក ហ្វៀនអោនរួមនឹងទាហានរបស់គេក៏បានដេញតាមពួកគេ តែទឹកសមុទ្របានគ្របដណ្ដប់ពួកគេ(ហ្វៀរអោន រួមនឹងបក្សពួក) រហូតដល់គេលិចលង់។"},{"id":79,"translation":"ហើយហ្វៀរអោនបានធ្វើឱ្យក្រុមរបស់គេវង្វេង ហើយគេ(ហ្វៀនអោន)មិនបានចង្អុលបង្ហាញ(ពួកគេ)នោះឡើយ។"},{"id":80,"translation":"ឱអម្បូរអ៊ីស្រាអែល! ជាការពិតណាស់ យើងបានសង្គ្រោះពួកអ្នកពីសត្រូវរបស់ពួកអ្នក ហើយយើងបានសន្យានឹងពួកអ្នកនៅឯផ្នែកខាងស្ដាំនៃភ្នំតួរ(ដើម្បីបញ្ចុះគម្ពីរតាវរ៉ត)។ ហើយយើងបានបញ្ចុះមកឱ្យពួកអ្នកនូវអាល់ម៉ាន់(ភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ) និងអាស់សាល់វ៉ា(បក្សីមួយប្រភេទដែលស្រដៀងនឹងសត្វក្រួច)។"},{"id":81,"translation":"ចូរពួកអ្នកទទួលទានអំពីចំណីអាហារល្អៗដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក ហើយចូរពួកអ្នកកុំបំពានចំពោះរឿងនេះដែលជាហេតុធ្វើឱ្យការខឹងសម្បារបស់យើងធ្លាក់ទៅលើពួកអ្នក។ ជនណាហើយដែលការខឹងសម្បារបស់យើងធ្លាក់ទៅលើរូបគេនោះ ពិតណាស់រូបគេប្រាកដជាអន្តរាយជាមិនខាន។"},{"id":82,"translation":"ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុស និងបានសាងទង្វើកុសល។ បន្ទាប់មក គេបានប្រកាន់ខ្ជាប់លើមាគ៌ាដែលត្រឹមត្រូវ(រហូតដល់ស្លាប់)។"},{"id":83,"translation":"ហើយតើអ្វីដែលធ្វើឱ្យអ្នកប្រញាប់ប្រញាល់ចាកចោលក្រុមរបស់អ្នក ឱមូសា?"},{"id":84,"translation":"គាត់បានតបថា៖ ពួកគេទាំងនោះនៅខាងក្រោយខ្ញុំដែលនឹងតាមទាន់ខ្ញុំ ហើយខ្ញុំរួសរាន់មកជួបព្រះអង្គ ឱព្រះជាម្ចាស់ ដើម្បីឱ្យព្រះអង្គពេញចិត្តមកចំពោះខ្ញុំ ។"},{"id":85,"translation":"ទ្រង់បានមានបន្ទូលថា៖ ដូច្នេះ ពិតណាស់យើងបានសាកល្បងក្រុមរបស់អ្នកបន្ទាប់ពីអ្នក(ចាកចេញពីពួកគេ) ហើយសាមីរីបានធ្វើឱ្យពួកគេវង្វេង។"},{"id":86,"translation":"ក្រោយមក ព្យាការីមូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់វិញដោយការខឹងសម្បា និងមានទុក្ខព្រួយជាខ្លាំង(ចំពោះពួកគេ)។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! តើព្រះជាម្ចាស់របស់ពួកអ្នកមិនបានសន្យានឹងពួកអ្នកនូវការសន្យាមួយដ៏ល្អប្រពៃទេឬ? តើការសន្យានោះយូរពេកសម្រាប់ពួកអ្នក ឬមួយពួកអ្នកចង់ឱ្យការខឹងសម្បាពីព្រះជាម្ចាស់របស់ពួកអ្នកធ្លាក់ទៅលើពួកអ្នក ទើបបានជាពួកអ្នកល្មើសនឹងកិច្ចសន្យារបស់ខ្ញុំបែបនេះ?"},{"id":87,"translation":"ពួកគេបានតបវិញថា៖ ពួកយើងមិនបានល្មើសនឹងកិច្ចសន្យារបស់អ្នកដោយចិត្តឯងនោះឡើយ។ ក៏ប៉ុន្តែ (ដោយសារ)ពួកយើងត្រូវទទួលបន្ទុកលីសែងយ៉ាងធ្ងន់នូវគ្រឿងអលង្ការរបស់ក្រុម(ហ្វៀររអោន)។ ក្រោយមក ពួកយើងក៏បានបោះវាចូល(ទៅក្នុងរណ្ដៅភ្លើងមួយ)។ ពេលនោះ សាមីរីក៏បានបោះចោល(អាចម៍ដីពីដានជើងសេះរបស់ជីព្រីល)ដែរ។"},{"id":88,"translation":"បន្ទាប់មក សាមីរីក៏បានយកចេញនូវរូបសំណាកកូនគោមួយក្បាលដែលមានសំឡេង(ចេញពីគ្រឿងអលង្ការទាំងនោះ)មកឲ្យពួកគេ។ ពេលនោះ ពួកគេក៏និយាយថា៖ នេះហើយជាព្រះជាម្ចាស់របស់ពួកអ្នក និងជាព្រះជាម្ចាស់របស់មូសា តែគាត់បានភ្លេចវា(នៅទីនេះ)។"},{"id":89,"translation":"តើពួកទាំងនោះមិនឃើញទេឬថា ពិតប្រាកដណាស់ រូបសំណាក់កូនគោនោះមិនអាចឆ្លើយតបជាមួយពួកគេ ហើយវាគ្មានក៏លទ្ធភាពបង្កគ្រោះថ្នាក់ដល់ពួកគេ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដែរនោះ?"},{"id":90,"translation":"ហើយជាការពិតណាស់ ព្យាការីហារូនក៏បាននិយាយទៅកាន់ពួកគេកាលពីមុនផងដែរថា៖ ឱក្រុមរបស់ខ្ញុំ! តាមពិត ពួកអ្នកគ្រាន់តែត្រូវបានគេសាកល្បងនឹងវា(រូបសំណាក់កូនគោ)ប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក ទ្រង់គឺព្រះជាម្ចាស់ដ៏មហាសប្បុរសបំផុត។ ដូច្នេះ ចូរពួកអ្នកតាមខ្ញុំ និងគោរពតាមបទបញ្ជារបស់ខ្ញុំ។"},{"id":91,"translation":"ពួកគេបានតបថា៖ ពួកយើងនៅតែគោរពសក្ការៈចំពោះវា(រូបសំណាក់កូនគោ)ដដែល រហូតទាល់តែព្យាការីមូសាវិលត្រឡប់មកកាន់ពួកយើងវិញ។"},{"id":92,"translation":"ព្យាការីមូសាបានពោលថា៖ ឱហារូន! តើអ្វីទៅដែលរារាំងអ្នក(មិនឲ្យហាមឃាត់ពួកគេ)នៅពេលដែលអ្នកបានឃើញពួកគេវង្វេង"},{"id":93,"translation":"ដោយមិនធ្វើតាមខ្ញុំបែបនេះ?! តើអ្នកប្រឆាំងនឹងបទបញ្ជារបស់ខ្ញុំឬ?!"},{"id":94,"translation":"ព្យាការីហារូនបានតបថា៖ ឱប្អូនប្រុសរបស់ខ្ញុំ! សូមអ្នកកុំចាប់ពុកចង្កា និងសក់ក្បាលរបស់ខ្ញុំ។ ពិតប្រាកដណាស់ ព្រោះតែខ្ញុំខ្លាចអ្នកនិយាយថា៖ “អ្នកបានបំបែកបំបាក់រវាងអម្បូរអ៊ីស្រាអែល និងមិនធ្វើតាមពាក្យផ្តែផ្ដាំរបស់ខ្ញុំ”។"},{"id":95,"translation":"ព្យាការីមូសាបានពោលថា៖ តើមានរឿងអ្វីដែលនាំឱ្យអ្នកធ្វើដូច្នោះ ឱសាមីរី?"},{"id":96,"translation":"គេបានតបថា៖ ខ្ញុំបានឃើញនូវអ្វីដែលពួកគេមិនបានឃើញវា។ ពេលនោះ ខ្ញុំក៏បានយកដីមួយក្ដាប់ពីដានជើងសេះរបស់ម៉ាឡាអ៊ីកាត់ជីព្រីល។ ក្រោយមក ខ្ញុំក៏បានបោះវា។ ដូច្នោះហើយវាក៏បានបំផុសខ្ញុំឱ្យមានគំនិតធ្វើដូច្នោះ។"},{"id":97,"translation":"ព្យាការីមូសាតបថា៖ សូមអ្នកចាកចេញទៅ! ពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងជីវិត(លោកិយនេះ) គឺអ្នកមានតែពាក្យថា៖ គ្មានទំនាក់ទំនងគ្នាឡើយ។ ហើយពិតប្រាកដណាស់ សម្រាប់អ្នក គឺមានការសន្យាមួយ(នៅថ្ងៃបរលោក)ដោយគេនឹងមិនធ្វើខុសពីកិច្ចសន្យានេះជាដាច់ខាត។ ហើយចូរអ្នកមើលទៅកាន់ព្រះរបស់អ្នក(រូបសំណាក់កូនគោ)ដែលអ្នកនៅតែបន្តគោរពសក្ការៈចំពោះវានោះចុះ។ យើងពិតជានឹងដុតវា បន្ទាប់មក យើងពិតជានឹងបាចវាចូលទៅក្នុងសមុទ្រ(ដើម្បីកុំឲ្យមានសល់ស្លាកស្នាមអ្វីទាំងអស់)។"},{"id":98,"translation":"តាមពិត ព្រះជាម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។"},{"id":99,"translation":"ក៏ដូច្នោះដែរ យើងបាននិទានប្រាប់អ្នកពីរឿងរ៉ាវ(របស់អ្នកជំនាន់មុន)ដែលបានកន្លងផុតទៅ។ ហើយជាការពិតណាស់ យើងបានប្រទានដល់អ្នកនូវការក្រើនរំឭកមួយ(គម្ពីរគួរអាន)អំពីយើង។"},{"id":100,"translation":"ជនណាដែលបានងាកចេញពីវា(គម្ពីរគួរអាន) ពិតប្រាកដណាស់នៅថ្ងៃបរលោក គេនឹងត្រូវរែកពុននូវបាបកម្មដ៏ធំធេងបំផុត។"},{"id":101,"translation":"ពួកគេស្ថិតនៅក្នុងវា(ទណ្ឌកម្ម)ជាអមតៈ។ បន្ទុកដែលពួកគេរែកពុននៅថ្ងៃបរលោកនោះ គឺអាក្រក់បំផុតសម្រាប់ពួកគេ។"},{"id":102,"translation":"គឺនៅថ្ងៃដែលគេ(ម៉ាឡាអ៊ីកាត់)ផ្លុំត្រែ(ជាលើកទីពីរ)។ ហើយនៅថ្ងៃនោះ យើងនឹងប្រមូលផ្តុំពួកឧក្រិដ្ឋជនទាំងឡាយដោយភ្នែករបស់ពួកគេឡើងជាំខៀវ។"},{"id":103,"translation":"ពួកគេនិយាយខ្សឹបខ្សៀវគ្នាថា៖ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)ឡើយ លើកលែងតែដប់ថ្ងៃប៉ុណ្ណោះ។"},{"id":104,"translation":"យើង(អល់ឡោះ)ដឹងបំផុតនូវអ្វីដែលពួកគេនិយាយ ខណៈដែលអ្នកមានបញ្ញាចេះដឹងជាងគេក្នុងចំណោមពួកគេនិយាយថា៖ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)ឡើយ លើកលែងតែមួយថ្ងៃប៉ុណ្ណោះ។"},{"id":105,"translation":"ហើយពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីភ្នំទាំងឡាយ(នៅថ្ងៃបរលោក)។ ដូចនេះ ចូរអ្នកតបថា៖ វានឹងត្រូវព្រះជាម្ចាស់របស់ខ្ញុំបំប៉ើងវាឲ្យខ្ទេចខ្ទី(ទៅជាធូលី)។"},{"id":106,"translation":"ហើយទ្រង់នឹងទុកផែនដីឱ្យទៅជារាបស្មើធេងដោយគ្មានអ្វីសោះ(នៅពីលើវា)។"},{"id":107,"translation":"អ្នកនឹងមិនឃើញមានភាពវៀចវេរនៅលើវានោះឡើយ ហើយក៏មិនឃើញមានកន្លែងខ្ពស់ទាបនោះដែរ។"},{"id":108,"translation":"នៅថ្ងៃនោះ ពួកគេនឹងដើរតាម(សំឡេង)អ្នកដែលស្រែកដោយមិនងាកចេញពីសំឡេងនោះឡើយ។ ហើយសំឡេងទាំងឡាយគឺនៅស្ងៀមស្ងាត់ចំពោះព្រះជាម្ចាស់ដ៏មហាសប្បុរសដោយភាពកោតខ្លាចដោយអ្នកនឹងមិនឮសំឡេងអ្វីក្រៅពីសំឡេងតិចៗនោះឡើយ។"},{"id":109,"translation":"នៅថ្ងៃនោះ ការអន្តរាគមន៍ គឺគ្មានផលប្រយោជន៍អ្វីឡើយ លើកលែងតែជនណាដែលព្រះជាម្ចាស់ដ៏មហាសប្បុរសបានអនុញ្ញាតដល់គេ និងយល់ព្រមឱ្យគេនិយាយ(អន្តរាគមន៍)ប៉ុណ្ណោះ។"},{"id":110,"translation":"ទ្រង់ដឹងបំផុតនូវអ្វីដែលនៅខាងមុខពួកគេ(ថ្ងៃបរលោក) និងអ្វីដែលនៅខាងក្រោយពួកគេ(លោកិយ)។ តែពួកគេវិញ គឺមិនដឹងអ្វីអំពីទ្រង់នោះឡើយ។"},{"id":111,"translation":"ហើយមុខទាំងឡាយ(របស់ពួកគេ)បានឱនឈ្ងោកចុះទៅចំពោះព្រះជាម្ចាស់ដែលមានជីវិតអមតៈ និងជាអ្នកដែលគ្រប់គ្រង។ ពិតជាខាតបង់ហើយអ្នកដែលបាននាំទៅជាមួយនូវអំពើស្ហ៊ីរិកជាប់ខ្លួននោះ។"},{"id":112,"translation":"ហើយជនណាដែលបានសាងទង្វើកុសល ហើយរូបគេជាអ្នកដែលមានជំនឿនោះ ពិតប្រាកដណាស់ គេមិនភ័យខ្លាចរងនូវភាពអយុត្តិធម៌ និងការបំពាននោះឡើយ។"},{"id":113,"translation":"ក៏ដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអាននេះជាភាសាអារ៉ាប់ ហើយយើងបានបកស្រាយបញ្ជាក់នៅក្នុងវានូវការព្រមានជាច្រើនប្រភេទ សង្ឃឹមថាពួកគេនឹងកោតខ្លាច ឬនាំមកឱ្យពួកគេនូវការដាស់រំឭក។"},{"id":114,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ ជាស្ដេចដែលមានអំណាចគ្រប់គ្រងយ៉ាងពិតប្រាកដ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំប្រញាប់ប្រញាល់សូត្រគម្ពីរគួរអានមុននឹងគេផ្ដល់(វ៉ាហ៊ី)មកឱ្យអ្នកចប់សព្វគ្រប់ឱ្យសោះ។ ហើយចូរអ្នកពោលថា៖ “បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបន្ថែមចំណេះដឹងដល់ខ្ញុំផងចុះ”។"},{"id":115,"translation":"ហើយជាការពិតណាស់ យើងបានផ្ដាំផ្ញើចំពោះព្យាការីអាហ្ទាំកាលពីមុន តែគេបែរជាភ្លេចទៅវិញ។ ហើយយើងមិនបានឃើញគេមានការប្ដេជ្ញាចិត្ត(ចំពោះពាក្យផ្ដាំផ្ញើនោះឡើយ)។"},{"id":116,"translation":"ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលយើងបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ចូរពួកអ្នកឱនស៊ូជូតទៅចំពោះអាហ្ទាំ។ ពេលនោះ ពួកគេក៏បានស៊ូជូតទាំងអស់គ្នា លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលបដិសេធ។"},{"id":117,"translation":"ហើយយើងបានមានបន្ទូលថា៖ ឱអាហ្ទាំ! ពិតប្រាកដណាស់ នេះគឺជាសត្រូវរបស់អ្នក និងភរិយារបស់អ្នក។ ហេតុនេះ ចូរអ្នកទាំងពីរកុំឱ្យវាធ្វើឲ្យអ្នកទាំងពីរចេញពីឋានសួគ៌ឱ្យសោះដែលជាហេតុធ្វើឱ្យអ្នកទទួលនូវភាពអពមង្គល។"},{"id":118,"translation":"ពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងឋានសួគ៌នេះ គឺគ្មានភាពអត់ឃ្លាននោះទេ ហើយក៏មិនអាក្រាតកាយនោះដែរ។"},{"id":119,"translation":"ហើយពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងឋានសួគ៌នេះ នឹងមិនស្រេកទឹក ហើយក៏មិនត្រូវកំដៅថ្ងៃនោះឡើយ។"},{"id":120,"translation":"ក្រោយមក ស្ហៃតនបានញុះញង់គេ(ព្យាការីអាហ្ទាំ) ដោយវានិយាយថា៖ ឱអាហ្ទាំ! តើអ្នកចង់ឱ្យខ្ញុំបង្ហាញអ្នកពីដើមឈើមួយដែលធ្វើឲ្យអ្នកមានជីវិតអមតៈ(ពេលទទួលទានវា) និងមានអំណាចគ្រប់គ្រងដែលគ្មានទីបញ្ចប់ដែរឬទេ?"},{"id":121,"translation":"ពេលនោះ គេទាំងពីរក៏បានទទួលទាន(ផ្លែឈើ)អំពីដើមឈើនោះ។ ខណៈនោះ ស្រាប់តែកេរខ្មាសរបស់គេទាំងពីរក៏បានលាតត្រដាងឡើងចំពោះគេទាំងពីរ ហើយគេទាំងពីរក៏បានបេះស្លឹកឈើពីឋានសួគ៌យកមកបិទបាំង(កេរខ្មាសរបស់ខ្លួន)។ ហើយព្យាការីអាហ្ទាំបានប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់របស់គាត់ដោយបានបំពាន(នូវអ្វីដែលទ្រង់ហាមឃាត់)។"},{"id":122,"translation":"ក្រោយមក ព្រះជាម្ចាស់របស់គាត់ក៏បានជ្រើសរើសគាត់ និងបានទទួលយកការសារភាពកំហុសរបស់គាត់ ព្រមទាំងបានចង្អុលបង្ហាញដល់គាត់។"},{"id":123,"translation":"ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកទាំងពីរ(ព្រមទាំងអ៊ីព្លិស)ចុះចេញពីឋានសួគ៌ទាំងអស់គ្នាចុះ។ ពួកអ្នកគឺជាសត្រូវនឹងគ្នាទៅវិញទៅមក។ ហើយប្រសិនបើការចង្អុលបង្ហាញអំពីយើងបានមកដល់ពួកអ្នក ដូច្នេះ ជនណាហើយដែលដើរតាមការចង្អុលបង្ហាញរបស់យើង ពិតប្រាកដណាស់ គេនឹងមិនវង្វេង និងមិនទទួលនូវភាពអពមង្គលឡើយ។"},{"id":124,"translation":"តែជនណាហើយដែលបានងាកចេញពីការដាស់រំឭករបស់យើង ពិតប្រាកដណាស់ រូបគេនឹងរស់នៅប្រកបដោយភាពចង្អៀតចង្អល់។ ហើយនៅថ្ងៃបរលោក យើងនឹងប្រមូលផ្តុំគេក្នុងនាមជាអ្នកពិការភ្នែក។"},{"id":125,"translation":"គេបាននិយាយថា៖ បពិត្រព្រះជាម្ចាស់! ហេតុអ្វីបានជាព្រះអង្គប្រមូលផ្ដុំខ្ញុំមកវិញក្នុងនាមជាអ្នកដែលពិការភ្នែកបែបនេះ ខណៈដែលខ្ញុំធ្លាប់ជាអ្នកភ្នែកភ្លឺទេតើ(កាលនៅលោកិយ)?"},{"id":126,"translation":"ទ្រង់បានតបថា៖ គឺដូច្នេះឯង (គឺដោយសារតែ)សញ្ញាភស្តុតាងជាច្រើនរបស់យើងបានមកដល់អ្នក តែអ្នកបែរជាងាកចេញអំពីវា។ ដូច្នេះ នៅក្នុងថ្ងៃនេះ អ្នកក៏ត្រូវគេបោះបង់ចោលដូចគ្នា។"},{"id":127,"translation":"ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះជនណាដែលព្រងើយកន្តើយ និងមិនមានជំនឿនឹងសញ្ញាភស្តុតាងនៃព្រះជាម្ចាស់របស់គេ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺធ្ងន់ធ្ងរជាង និងស្ថិតស្ថេរជាង។"},{"id":128,"translation":"តើវាមិនបានបង្ហាញដល់ពួកគេ(មុស្ហរីគីនទេ)ឬថា តើមានប្រជាជាតិប៉ុន្មានហើយមុនពួកគេដែលយើងបានបំផ្លាញពួកទាំងនោះ ខណៈដែលពួកគេ(ពួកមុស្ហរីគីន)ក៏បានធ្វើដំណើរឆ្លងកាត់លំនៅឋានរបស់ពួកទាំងនោះផងដែរ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់អ្នកដែលមានប្រាជ្ញាចេះគិតពិចារណា។"},{"id":129,"translation":"ហើយប្រសិនបើគ្មានការកំណត់ជាមុនពីព្រះជាម្ចាស់របស់អ្នក(ក្នុងការពន្យារពេលដាក់ទណ្ឌកម្មពួកគេ) និងការកំណត់អាយុជីវិតជាក់លាក់ទេនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗជាមិនខាន។"},{"id":130,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេនិយាយ ហើយត្រូវលើកតម្កើងដោយការសរសើរចំពោះព្រះជាម្ចាស់របស់អ្នកនៅមុនពេលថ្ងៃរះ(សឡាតហ្វាជើរ) និងមុនពេលថ្ងៃលិច(សឡាតអាសើរ) ហើយនិងមួយផ្នែកនៃពេលយប់(សឡាតអ៊ីស្ហា)។ ហើយចូរអ្នកលើកតម្កើងទ្រង់នៅពេលថ្ងៃជ្រេ(សឡាតហ្ស៊ូហោរ) និងបន្ទាប់ពីថ្ងៃលិច(សឡាតម៉ាហ្គ្រឹប)។ សង្ឃឹមថាអ្នកនឹង(ទទួលបានផលបុណ្យដែល)អ្នកពេញចិត្ត។"},{"id":131,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំសម្លឹងដោយភ្នែកទាំងគូរបស់អ្នកទៅកាន់អ្វី(លាភសក្ការៈលោកិយ)ដែលយើងបានប្រទានវាទៅឱ្យក្រុមមួយក្នុងចំណោមពួកគេ(ពួកប្រឆាំង)ដែលគ្រាន់តែជាការលម្អនៃជីវិតលោកិយដើម្បីយើងសាកល្បងពួកគេចំពោះរឿងនោះឱ្យសោះ។ ហើយលាភសក្ការៈនៃព្រះជាម្ចាស់របស់អ្នក គឺល្អប្រសើរជាង និងស្ថិតស្ថេរជាងនោះទៅទៀត។"},{"id":132,"translation":"ហើយចូរអ្នកបង្គាប់ឱ្យក្រុមគ្រួសាររបស់អ្នកប្រតិបត្តិសឡាត និងចូរអ្នកអត់ធ្មត់លើការប្រតិបត្តិវា។ យើងមិនទាមទារលាភសក្ការៈពីអ្នកឡើយ។ យើងទៅវិញទេដែលជាអ្នកប្រទានលាភសក្ការៈដល់អ្នកនោះ។ ហើយលទ្ធផលចុងក្រោយ គឺសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះ)។"},{"id":133,"translation":"ហើយពួកគេ(ពួកប្រឆាំង)បាននិយាយថា៖ ហេតុអ្វីបានជាគេ(ព្យាការីមូហាំម៉ាត់)មិននាំមកនូវសញ្ញាភស្តុតាងណាមួយពីព្រះជាម្ចាស់របស់គេមកកាន់ពួកយើង? តើគម្ពីរគួរអានដែលជាការបញ្ជាក់ទៅលើបណ្តាគម្ពីរដែលបានបញ្ចុះកាលពីមុននោះមិនបានមកដល់ពួកគេទេឬ?"},{"id":134,"translation":"ហើយពិតប្រាកដណាស់ ប្រសិនបើយើងបំផ្លាញពួកគេ(ពួកប្រឆាំង)ដោយទណ្ឌកម្មមុននឹងយើងបញ្ជូនអ្នកនាំសារនិងគម្ពីរទៅកាន់ពួកគេនោះ ពួកគេប្រាកដជានឹងនិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ហេតុអ្វីបានជាទ្រង់មិនបញ្ជូនអ្នកនាំសារម្នាក់មកកាន់ពួកយើងដើម្បីឱ្យពួកយើងដើរតាមសញ្ញាភស្តុតាងរបស់ព្រះអង្គ(ដែលអ្នកនាំសារបាននាំមក)មុនពេលដែលភាពអាប់ឱននិងភាពអាម៉ាស់ធ្លាក់មកលើពួកយើង?"},{"id":135,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ រាល់ៗបុគ្គល គឺសុទ្ធតែរង់ចាំមើល(នូវអ្វីដែលអល់ឡោះវិនិច្ឆ័យ)។ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះ! ពួកអ្នកនឹងដឹងថា តើអ្នកណាដែលស្ថិតនៅមាគ៌ាត្រឹមត្រូវ និងអ្នកណាដែលទទួលបានការចង្អុលបង្ហាញ(ពីអល់ឡោះ)នោះ?"}]},{"id":21,"verses":[{"id":1,"translation":"ការជំនុំជម្រះចំពោះមនុស្សលោកបានខិតជិតមកដល់ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្តើយ និងងាកចេញ(ពីការដាស់ព្រមាននេះ)។"},{"id":2,"translation":"ហើយគ្មានការរំឭក(គម្ពីរគួរអាន)ថ្មីណាមួយមកពីព្រះជាម្ចាស់របស់ពួកគេបានមកដល់ពួកគេនោះឡើយ លើកលែងតែពួកគេស្តាប់វាដោយដោយលេងសើចប៉ុណ្ណោះ"},{"id":3,"translation":"ដោយដួងចិត្តរបស់ពួកគេព្រងើយកន្តើយ(មិនយកចិត្តទុកដាក់)ចំពោះវា។ ហើយពួកដែលបំពានបាននិយាយខ្សឹបខ្សៀវគ្នាដោយស្ងាត់ៗថា៖ តើមនុស្សម្នាក់នេះ(ព្យាការីមូហាំម៉ាត់)គ្មានអ្វីក្រៅតែពីជាមនុស្សធម្មតាដូចពួកអ្នកទេឬ? ហើយពួកអ្នកដើរតាមមន្តអាគមឬ ខណៈដែលពួកអ្នកមើលឃើញច្បាស់(ថាគេក៏ជាមនុស្សលោកធម្មតាដូចពួកអ្នក)ដែរនោះ?"},{"id":4,"translation":"គាត់(ព្យាការីមូហាំម៉ាត់)បាននិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតនូវពាក្យសម្តីដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ ហើយទ្រង់មហាឮ មហាដឹងបំផុត។"},{"id":5,"translation":"ផ្ទុយទៅវិញ ពួកគេនិយាយថា៖ វា(គម្ពីរគួរអាន)គ្រាន់តែជាសុបិនដែលច្របូកច្របល់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ គេគឺជាអ្នកប្រឌិតកុហកវាឡើង។ ផ្ទុយទៅវិញ គេគឺជាកវីនិពន្ធម្នាក់ប៉ុណ្ណោះ។ ដូច្នេះ ចូរឱ្យគេនាំមកឱ្យពួកយើងនូវអច្ឆរិយភាពណាមួយដូចអ្វីដែលគេបញ្ជូនទៅឲ្យបណ្តាអ្នក(នាំសារ)ជំនាន់មុន។"},{"id":6,"translation":"គ្មានភូមិស្រុកណាមួយមុនពួកគេដែលមានជំនឿនោះឡើយ(ពេលដែលពួកគេទទួលបានតាមការទាមទារ)។ ដូច្នេះ យើងក៏បំផ្លាញវា(ភូមិស្រុកនោះ)ទៅ។ តើពួកទាំងនោះ មានជំនឿឬទេ?"},{"id":7,"translation":"ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែជាបុរសៗដែលយើងផ្តល់វ៉ាហ៊ីទៅកាន់ពួកគេប៉ុណ្ណោះ។ ដូចនេះ ចូរពួកអ្នកសួរអ្នកដែលមានចំណេះដឹង(ពួកអះលីគីតាប)ចុះ ប្រសិនបើពួកអ្នកមិនដឹងនោះ។"},{"id":8,"translation":"ហើយយើងមិនបានបង្កើតពួកគេ(អ្នកនាំសារទាំងនោះ)ជារូបរាងកាយដែលមិនទទួលទានអាហារនោះឡើយ។ ហើយពួកគេក៏មិនមានជីវិតអមតៈនោះដែរ។"},{"id":9,"translation":"ក្រោយមក យើងបានធ្វើឱ្យការសន្យាចំពោះពួកគេក្លាយជាការពិតដោយយើងបានសង្គ្រោះពួកគេ ហើយនិងជនណាដែលយើងមានចេតនា និងបំផ្លាញពួកដែលល្មើសបំពាន។"},{"id":10,"translation":"ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់ពួកអ្នក ដែលមាននៅក្នុងនោះ គឺភាពខ្ពង់ខ្ពស់របស់ពួកអ្នក ។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?"},{"id":11,"translation":"ហើយស្រុកភូមិជាច្រើនមកហើយដែលយើងបានបំផ្លាញវាដោយសារតែពួកគេបានបំពាន។ ហើយយើងបានបង្កើតក្រុមមួយផ្សេងទៀតបន្ទាប់ពីពួកគេ។"},{"id":12,"translation":"ហើយនៅពេលដែលពួកគេបានឃើញនូវទណ្ឌកម្មរបស់យើង ស្រាប់តែពួកគេរត់ចេញពីទីនោះយ៉ាងលឿន។"},{"id":13,"translation":"(ពេលនោះ មានសំឡេងស្រែកហៅពួកគេថា៖) ចូរពួកអ្នកកុំរត់គេចឱ្យសោះ ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់អ្វីដែលពួកអ្នកធ្លាប់បានសោយសុខ និង(ទៅកាន់)លំនៅឋានរបស់ពួកអ្នកវិញចុះ សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេសួរ។"},{"id":14,"translation":"ពួកគេបាននិយាយថា៖ ឱអនិច្ចាពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។"},{"id":15,"translation":"ហើយពួកគេនៅតែទទួលស្គាល់ចំពោះការអះអាងរបស់ខ្លួន រហូតទាល់តែយើងធ្វើឱ្យពួកគេប្រៀបដូចជាដំណាំដែលគេច្រូតកាត់ដែលងាប់អស់។"},{"id":16,"translation":"ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ព្រមទាំងអ្វីៗដែលមាននៅក្នុងវាទាំងពីរជាការលេងសើចនោះឡើយ។"},{"id":17,"translation":"ប្រសិនបើយើងមានបំណងចង់យកមហេសីឬបុត្រនោះ ប្រាកដជាយើងនឹងយកអ្នកដែលនៅក្បែរយើងជាមិនខាន ប្រសិនបើយើងចង់ធ្វើ(ដូច្នោះ)មែននោះ។"},{"id":18,"translation":"ផ្ទុយទៅវិញ យើងនឹងបំភ្លឺភាពពិតទៅលើភាពខុសឆ្គង វាក៏រលាយសាបសូន្យ។ ពេលនោះ ភាពខុសឆ្គងក៏ត្រូវបាត់បង់។ ហើយភាពវិនាសអន្តរាយ គឺសម្រាប់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានចោទប្រកាន់(ទៅលើអល់ឡោះ)។"},{"id":19,"translation":"ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអ្នកដែលនៅក្បែរទ្រង់(ម៉ាឡាអ៊ីកាត់) ពួកគេមិនក្រអឺតក្រទមក្នុងការគោរពសក្ការៈចំពោះទ្រង់ឡើយ ហើយពួកគេក៏មិនមានការនឿយណាយនោះដែរ។"},{"id":20,"translation":"ពួកគេលើកតម្កើងដល់ទ្រង់ទាំងយប់ទាំងថ្ងៃដោយគ្មានការនឿយហត់នោះឡើយ។"},{"id":21,"translation":"ឬមួយគេ(ពួកមុស្ហរីគីន)បានយកព្រះនានានៅលើផែនដីធ្វើជាម្ចាស់ ដែលពួកវាមិនអាចប្រោសជីវិតដែលស្លាប់ឱ្យរស់ឡើងវិញផងនោះ?"},{"id":22,"translation":"ប្រសិនបើនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីមានព្រះច្រើនក្រៅពីអល់ឡោះនោះ វាទាំងពីរ(មេឃនិងផែនដី)ច្បាស់ជាអន្តរាយជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នៃអារ៉ស្ហនោះ ទ្រង់មហាស្អាតស្អំអំពីអ្វីដែលពួកគេចោទប្រកាន់។"},{"id":23,"translation":"ទ្រង់មិនត្រូវបានគេសួរអំពីអ្វីដែលទ្រង់ធ្វើនោះទេ តែពួកគេទៅវិញទេដែលត្រូវបានគេសួរនោះ។"},{"id":24,"translation":"ឬមួយពួកគេយកព្រះនានាក្រៅពីអល់ឡោះធ្វើជាម្ចាស់? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកនាំយកនូវអំណះអំណាងរបស់ពួកអ្នកមក។ គម្ពីរគួរអានដែលនៅជាមួយខ្ញុំនេះ និងគម្ពីររបស់អ្នកជំនាន់មុនខ្ញុំ(គឺមិនមានបញ្ជាក់ពីរឿងនេះឡើយ)។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងពីការពិតនោះឡើយ។ ដូច្នេះ ពួកគេគឺជាពួកដែលងាកចេញ(ពីការពិត)។"},{"id":25,"translation":"ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)។"},{"id":26,"translation":"ហើយពួកគេនិយាយថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រ។ ទ្រង់មហាស្អាតស្អំ។ ផ្ទុយទៅវិញ ពួកគេ(ម៉ាឡាអ៊ីកាត់) គឺជាខ្ញុំបម្រើ(របស់អល់ឡោះ)ដែលត្រូវបានគេលើកតម្កើងប៉ុណ្ណោះ។"},{"id":27,"translation":"ពួកគេ(ម៉ាឡាអ៊ីកាត់)មិនហ៊ានផ្តើមសម្តី(របស់ពួកគេ)មុនទ្រង់នោះឡើយ។ ហើយពួកគេប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់។"},{"id":28,"translation":"ទ្រង់ដឹងនូវអ្វីដែលនៅខាងមុខពួកគេ(ទង្វើកាលពីមុន) និងអ្វីដែលនៅខាងក្រោយពួកគេ(ទង្វើដែលពួកគេនឹងសាង)។ ហើយពួកគេមិនធ្វើអន្តរាគមន៍ដល់នរណានោះឡើយ លើកលែងតែជនណាដែលទ្រង់ពេញចិត្តប៉ុណ្ណោះ។ ហើយដោយការខ្លាចចំពោះទ្រង់ ពួកគេប្រុងប្រយ័ត្ន(ជានិច្ច)។"},{"id":29,"translation":"ហើយជនណាក្នុងចំណោមពួកគេ(ម៉ាឡាអ៊ីកាត់)ដែលនិយាយថា៖ “ពិតណាស់ ខ្ញុំគឺជាម្ចាស់ដែលត្រូវបានគេគោរពសក្ការៈក្រៅពីទ្រង់”នោះ យើងពិតជានឹងតបស្នងនូវនរកជើហាន់ណាំដល់គេ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់ពួកដែលបំពាន។"},{"id":30,"translation":"តើពួកដែលគ្មានជំនឿមិនបានដឹងទេឬថា ជាការពិតណាស់ មេឃជាច្រើនជាន់និងផែនដី វាទាំងពីរគឺធ្លាប់ស្ថិតនៅជាប់គ្នា។ ក្រោយមក យើងក៏បានបំបែកវាចេញពីគ្នា។ ហើយយើងបានបង្កើតរាល់អ្វីៗទាំងអស់ដែលមានជីវិតតាមរយៈទឹក។ ដូច្នេះ តើពួកគេមិនមានជំនឿទេឬ?"},{"id":31,"translation":"ហើយយើងបានបង្កើតនៅលើផែនដីនោះនូវភ្នំជាច្រើន(សម្រាប់ទប់លំនឹង)ដើម្បីកុំឱ្យវាញ័ររញ្ជួយដល់ពួកគេ។ ហើយយើងបានបង្កើតឱ្យមានផ្លូវធំទូលាយជាច្រើននៅលើផែនដី។ សង្ឃឹមថាពួកគេទទួលបានការចង្អុលបង្ហាញ(ទៅកាន់គោលដៅ)។"},{"id":32,"translation":"ហើយយើងបានបង្កើតមេឃជាដំបូលដែលត្រូវបានការពារ។ តែពួកគេ(ពួកមុស្ហរីគីន) បែរជាងាកចេញពីសញ្ញាភស្តុតាងនានារបស់វាដដែល។"},{"id":33,"translation":"ហើយទ្រង់ជាអ្នកដែលបានបង្កើតពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ។ អ្វីៗទាំងនោះ គឺសុទ្ធតែធ្វើដំណើរតាមគន្លងរបស់វា(រៀងៗខ្លួន)។"},{"id":34,"translation":"ហើយយើងមិនបានបង្កើតមនុស្សណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យមានជីវិតអមតៈនោះឡើយ។ ប្រសិនបើអ្នកក៏នឹងត្រូវស្លាប់ដែរនោះ ដូច្នេះ តើពួកគេអាចមានជីវិតអមតៈឬ?"},{"id":35,"translation":"រាល់ជីវិតទាំងអស់ គឺនឹងត្រូវភ្លក់រសជាតិនៃសេចក្តីស្លាប់។ ហើយយើងនឹងសាកល្បងពួកអ្នក(ឱមនុស្សលោក)ដោយប្រការអាក្រក់ និងប្រការល្អ។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់មកកាន់យើង(តែមួយគត់)។"},{"id":36,"translation":"ហើយនៅពេលដែលពួកប្រឆាំងបានឃើញអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេបានយកអ្នកធ្វើជាការលេងសើច(ដោយនិយាយថា៖) តើគេនេះឬដែលមើលងាយព្រះនានារបស់ពួកអ្នកនោះ? ហើយពួកគេក៏ជាពួកដែលប្រឆាំងនឹងការរំឭករបស់ព្រះជាម្ចាស់ដ៏មហាសប្បុរស។"},{"id":37,"translation":"មនុស្សលោកត្រូវបានគេបង្កើតមកដោយមានចរិតអន្ទះសា។ យើងនឹងបង្ហាញឱ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងរបស់យើង។ ហេតុនេះ ចូរពួកអ្នកកុំសុំឲ្យ(ទណ្ឌកម្ម)ឆាប់មកដល់។"},{"id":38,"translation":"ហើយពួកគេបាននិយាយថា៖ តើការសន្យានេះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?"},{"id":39,"translation":"ប្រសិនបើពួកប្រឆាំងបានដឹងនៅពេលដែលពួកគេមិនអាចការពារភ្លើងនរកចេញពីមុខរបស់ពួកគេ និងពីខ្នងរបស់ពួកគេបាន ហើយក៏គ្មានអ្នកណាដែលអាចជួយពួកគេបានដែរនោះ(ម្ល៉ោះពួកគេក៏នឹងមិនសុំឱ្យទណ្ឌកម្មនោះឆាប់មកដល់នោះដែរ)។"},{"id":40,"translation":"ផ្ទុយទៅវិញ វា(ទណ្ឌកម្ម)នឹងមកដល់ពួកគេភ្លាមៗដែលធ្វើឲ្យពួកគេស្រឡាំងកាំង។ ពេលនោះ ពួកគេគ្មានសមត្ថភាពរុញច្រានវានោះទេ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឲ្យនោះដែរ។"},{"id":41,"translation":"ហើយជាការពិតណាស់ មានបណ្តាអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏ត្រូវបានគេចំអកឡកឡឺយដែរ។ ពេលនោះ ពួកដែលចំអកឡកឡឺយក្នុងចំណោមពួកគេត្រូវបានហ៊ុមព័ទ្ធទៅដោយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានចំអកឡកឡឺយចំពោះវានោះ។"},{"id":42,"translation":"ចូរអ្នកសួរទៅកាន់ពួកពោលថា៖ តើមានអ្នកណាដែលអាចការពារពួកអ្នកនៅពេលយប់និងនៅពេលថ្ងៃអំពីព្រះជាម្ចាស់ដ៏មហាសប្បុរស? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលងាកចេញពីការំឭករបស់ព្រះជាម្ចាស់របស់ពួកអ្នក។"},{"id":43,"translation":"ឬមួយពួកគេមានព្រះនានាផ្សេងពីយើងដែលអាចការពារពួកគេ(ពីទណ្ឌកម្ម)? ពិតប្រាកដណាស់ ពួកវាគ្មានសមត្ថភាពសូម្បីតែជួយខ្លួនឯង ហើយពួកវាក៏មិនរួចផុតពីទណ្ឌកម្មរបស់យើងបាននោះដែរ។"},{"id":44,"translation":"ផ្ទុយទៅវិញ យើងបានផ្តល់ការសោយសុខដល់ពួកទាំងនោះ និងជីដូនជីតារបស់ពួកគេ រហូតដល់ពួកគេមានអាយុវែង។ តើពួកគេ(ប្រឆាំង)មិនឃើញទេឬថា ជាការពិតណាស់ យើងបានរំដោះយកទឹកដីរបស់ពួកគេដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីទាំងអស់។ ដូច្នេះ តើពួកគេជាអ្នកឈ្នះឬ?"},{"id":45,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តាមពិត ខ្ញុំគ្រាន់តែដាស់តឿនព្រមានពួកអ្នកតាមរយៈវ៉ាហ៊ីប៉ុណ្ណោះ។ ហើយអ្នកដែលថ្លង់នោះ គឺស្តាប់មិនឮការអំពាវនាវនោះឡើយនៅពេលដែលមានគេដាស់តឿនព្រមានពួកគេនោះ។"},{"id":46,"translation":"ហើយប្រសិនបើមួយចំណែកនៃទណ្ឌកម្មព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្លាក់ទៅលើពួកគេ នោះពួកគេប្រាកដជានឹងនិយាយថា៖ ឱអនិច្ចាពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។"},{"id":47,"translation":"ហើយយើងនឹងដាក់ជញ្ជីងយុត្តិធម៌នៅថ្ងៃបរលោក(ដើម្បីថ្លឹងទង្វើពួកគេ)។ ដូចនេះ គ្មានជីវិតណាម្នាក់ត្រូវបានគេបំពានបន្តិចណាឡើយ សូម្បីតែវា(ទង្វើដែលត្រូវថ្លឹង)មានទំហំតូចប៉ុនគ្រាប់ស្ពៃក៏ដោយ ក៏យើងនាំវាមក(ថ្លឹង)ដែរ។ គ្រប់គ្រាន់ហើយដែលយើងជាអ្នកជំនុំជម្រះ។"},{"id":48,"translation":"ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីមូសា និងព្យាការីហារូននូវគម្ពីរតាវរ៉ត ដែលជាពន្លឺ និងជាការរំឭកដល់បណ្តាអ្នកដែលកោតខ្លាច។"},{"id":49,"translation":"គឺបណ្តាអ្នកដែលខ្លាចព្រះជាម្ចាស់របស់ពួកគេទាំងអាថ៌កំបាំង ហើយពួកគេជាពួកដែលខ្លាចថ្ងៃបរលោក។"},{"id":50,"translation":"ហើយ(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះមកនេះ គឺជាការរំឭកដ៏មានពរជ័យ។ ដូច្នេះ តើពួកអ្នកនៅតែបដិសេធចំពោះវាទៀតឬ?"},{"id":51,"translation":"ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីអ៊ីព្រហ៊ីមនូវការចង្អុលបង្ហាញដល់គេកាលពីមុន។ ហើយយើងជាអ្នកដែលដឹងបំផុតចំពោះគេ។"},{"id":52,"translation":"នៅពេលដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ តើរូបបដិមាដែលពួកអ្នកនាំគ្នាគោរពសក្ការៈចំពោះពួកវាទាំងនេះ គឺជាអ្វី?"},{"id":53,"translation":"ពួកគេតបថា៖ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងគោរពសក្ការៈចំពោះពួកវា។"},{"id":54,"translation":"គាត់ក៏តបថា៖ ពិតប្រាកដណាស់ ពួកអ្នក និងជីដូនជីតារបស់ពួកអ្នក គឺស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។"},{"id":55,"translation":"ពួកគេក៏បានតបវិញថា៖ តើអ្នកនាំមកឱ្យពួកយើងនូវការពិត ឬមួយក៏អ្នកស្ថិតក្នុងចំណោមអ្នកដែលលេងសើច?"},{"id":56,"translation":"គាត់បានតបថា៖ ផ្ទុយទៅវិញ ព្រះជាម្ចាស់របស់អ្នក គឺជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដីដែលទ្រង់បានបង្កើតពួកវាមក។ ហើយខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលធ្វើសាក្សីលើរឿងនោះ។"},{"id":57,"translation":"សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជានឹងរៀបចំគម្រោងការកម្ទេចបដិមារបស់ពួកអ្នក ក្រោយពីពួកអ្នកចាកចោលពួកវា(ទៅចូលរួមពិធីបុណ្យ)។"},{"id":58,"translation":"ពេលនោះ គាត់ក៏បានវាយកម្ទេចរូបបដិមាទាំងនោះជាបំណែកៗ លើកលែងតែបដិមាមួយដែលធំជាងគេ ដើម្បីឱ្យពួកគេត្រឡប់ទៅកាន់វា(ហើយសួរវា)។"},{"id":59,"translation":"(ពេលដែលពួកគេត្រឡប់មកវិញ) ពួកគេសួរថា៖ តើអ្នកណាជាអ្នកធ្វើទង្វើនេះដាក់ព្រះនានារបស់ពួកយើង? ពិតប្រាកដណាស់ អ្នកនោះពិតជាស្ថិតក្នុងចំណោមពួកដែលបំពាន។"},{"id":60,"translation":"ពួកគេមួយចំនួនបាននិយាយថា៖ ពួកយើងបានឮយុវជនម្នាក់និយាយអាក្រក់ពីវា(បដិមា) ដែលគេហៅ(យុវជនម្នាក់នោះ)ថា អ៊ីព្រហ៊ីម។"},{"id":61,"translation":"ពួកគេ(ពួកមេដឹកនាំ)បាននិយាយថា៖ ចូរពួកអ្នកនាំគេមកបង្ហាញនៅចំពោះមុខមហាជនទាំងឡាយ ដើម្បីឱ្យពួកគេធ្វើជាសាក្សី។"},{"id":62,"translation":"ពួកគេក៏បានសួរគាត់ថា៖ តើអ្នកឬដែលបានធ្វើនូវទង្វើបែបនេះដាក់ព្រះនានារបស់ពួកយើង ឱអ៊ីព្រហ៊ីម?"},{"id":63,"translation":"គាត់បានតបថា៖ ផ្ទុយទៅវិញ គឺរូបបដិមាដែលធំជាងគេនេះឯងដែលជាអ្នកធ្វើ។ ហេតុនេះ ចូរពួកអ្នកសួរពួកវាចុះ ប្រសិនបើពួកវាអាចនិយាយបានមែននោះ។"},{"id":64,"translation":"ពេលនោះ ពួកគេក៏បានបែរមកធ្វើការពិចារណាលើខ្លួនឯង។ ពេលនោះ ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលបំពាន។"},{"id":65,"translation":"ក្រោយមក ភាពចចេសរឹងរូសរបស់ពួកគេក៏បានត្រឡប់មកវិញ(ហើយពួកគេបាននិយាយថា៖) ជាការពិតណាស់ អ្នកដឹងច្បាស់ហើយថា រូបបដិមាទាំងនោះមិនអាចនិយាយអ្វីបាននោះទេ។"},{"id":66,"translation":"គាត់ក៏បានតបថា៖ ដូច្នេះ តើពួកអ្នកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍អ្វី ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់ដល់ពួកអ្នកសោះនោះឬ?"},{"id":67,"translation":"គួរឱ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈផ្សេងពីអល់ឡោះនោះ។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?"},{"id":68,"translation":"ពួកគេក៏និយាយថា៖ ចូរពួកអ្នកដុតគេ ហើយសង្គ្រោះព្រះនានារបស់ពួកអ្នកចុះ ប្រសិនបើពួកអ្នកចង់ធ្វើ។"},{"id":69,"translation":"យើង(អល់ឡោះ)បានមានបន្ទូលថា៖ ឱភ្លើង! ចូរឯងប្រែទៅជាត្រជាក់ ហើយផ្តល់សុវត្ថិភាពដល់អ៊ីព្រហ៊ីមចុះ។"},{"id":70,"translation":"ហើយគេមានបំណងរៀបចំផែនការអាក្រក់ចំពោះគាត់ តែយើងបានធ្វើឱ្យពួកគេខាតបង់។"},{"id":71,"translation":"ហើយយើងបានជួយសង្គ្រោះគាត់ និងព្យាការីលូតទៅកាន់ទឹកដីដែលយើងបានប្រទានពរជ័យចំពោះទឹកដីនេះសម្រាប់ពិភពទាំងអស់។"},{"id":72,"translation":"ហើយយើងបានប្រទានបន្ថែមដល់គាត់នូវព្យាការីអ៊ីស្ហាក(ជាកូន) និងព្យាការីយ៉ាក់កូប(ជាចៅ)។ ហើយយើងបានធ្វើឱ្យពួកគេពួកគេទាំងអស់ក្លាយជាអ្នកដែលសាងកុសល។"},{"id":73,"translation":"ហើយយើងបានឱ្យពួកគេក្លាយទៅជាអ្នកដឹកនាំដែលចង្អុលបង្ហាញ(មនុស្សទៅកាន់ប្រការល្អ)ទៅតាមបទបញ្ជារបស់យើង។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេឲ្យសាងអំពើល្អ និងប្រតិបតិ្តសឡាត ហើយនិងបរិច្ចាគហ្សាកាត់។ ហើយពួកគេ គឺជាអ្នកដែលប្រគល់ខ្លួនចំពោះយើង។"},{"id":74,"translation":"ហើយចំពោះព្យាការីលូត យើងបានប្រទានឱ្យគេនូវការ(ចេះ)វិនិច្ឆ័យ និងចំណេះដឹង។ ហើយយើងបានសង្គ្រោះគេពីភូមិស្រុកដែលអ្នកភូមិនោះបានប្រព្រឹត្តនូវទង្វើស្មោកគ្រោក(ស្រលាញ់ភេទដូចគ្នា)។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមអាក្រក់ និងល្មើសច្បាប់។"},{"id":75,"translation":"ហើយយើងបានបញ្ចូលរូបគេ(ព្យាការីលូត)ទៅក្នុងក្តីមេត្តាករុណារបស់យើង។ ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។"},{"id":76,"translation":"ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់ព្យាការីនួហ ខណៈដែលគេបានបួងសួងកាលពីមុន។ ពេលនោះ យើងបានទទួលយកការបួងសួងរបស់គេ។ ហើយយើងបានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេ(អ្នកមានជំនឿ)ពីគ្រោះដ៏ធំធេង។"},{"id":77,"translation":"ហើយយើងបានសង្គ្រោះរូបគេពីក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលអាក្រក់។ ដូច្នេះ យើងក៏បានពន្លិចពួកគេទាំងអស់គ្នា(ក្នុងទឹកជំនន់)។"},{"id":78,"translation":"ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់ព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាន ខណៈដែលគេទាំងពីរបានកាត់ក្តីចំពោះរឿងចម្ការដែលហ្វូងចៀមរបស់ក្រុមមួយបានចូលទៅចម្ការនោះខ្ទេចខ្ទី។ ហើយពិតណាស់ យើងគឺជាសាក្សីចំពោះការកាត់ក្តីរបស់ពួកគេ។"},{"id":79,"translation":"ក្រោយមក យើងបានឱ្យព្យាការីស៊ូឡៃម៉ានយល់ពីរឿងក្តីនេះ។ ហើយចំពោះគេទាំងពីរ យើងប្រទាននូវការវិនិច្ឆ័យ និងចំណេះដឹង។ ហើយយើងបានឱ្យភ្នំ និងសត្វស្លាបទាំងឡាយលើកតម្កើងសរសើរចំពោះយើងជាមួយព្យាការីហ្ទាវូទ។ ហើយយើងជាអ្នកដែលធ្វើរឿងទាំងនេះ។"},{"id":80,"translation":"ហើយយើងបានបង្រៀនដល់គេ(ព្យាការីហ្ទាវូទ)ឱ្យចេះធ្វើអាវក្រោះសម្រាប់ពួកអ្នកដើម្បីការពារពួកអ្នកពីការរងគ្រោះ(ក្នុងសមរភូមិ)។ ដូច្នេះ តើពួកអ្នក(ឱមនុស្សលោក)ជាអ្នកដែលដឹងគុណដែរឬទេ?"},{"id":81,"translation":"ហើយចំពោះព្យាការីស៊ូឡៃម៉ាន យើងបានផ្តល់ឱ្យគេអាចបញ្ជាខ្យល់ដែលបោកបក់យ៉ាងខ្លាំងទៅតាមបទបញ្ជារបស់គេទៅកាន់ទឹកដី(ស្ហាម)ដែលយើងបានប្រទានពរជ័យចំពោះវា។ ហើយយើងជាអ្នកដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":82,"translation":"ហើយក្នុងចំណោមពពួកស្ហៃតន គឺមានអ្នកដែលជ្រមុជទឹកសមុទ្រ(រុករកអ្វីៗ)ឲ្យគេ(ព្យាការីស៊ូឡៃម៉ាន) និងធ្វើកិច្ចការផ្សេងពីនេះទៀត។ ហើយយើងគឺជាអ្នកថែរក្សាចំពោះពួកគេ។"},{"id":83,"translation":"ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់ព្យាការីអៃយ៉ូប ខណៈដែលគេបានបួងសួងពីព្រះជាម្ចាស់របស់គេថា៖ ពិតប្រាកដណាស់ ខ្ញុំបានទទួលរងនូវគ្រោះ(ជំងឺឈឺថ្កាត់ និងបាត់បង់គ្រួសារ) ហើយព្រះអង្គគឺជាអ្នកដែលអាណិតស្រលាញ់ជាងគេបំផុត។"},{"id":84,"translation":"ពេលនោះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងបានដកយកគ្រោះនោះចេញពីរូបគេ និងបានប្រទានឱ្យគេនូវក្រុមគ្រួសារ(ដែលគេបានបាត់បង់)នោះមកវិញ ព្រមទាំងប្រទានឱ្យគេដូចអ្វីដែលធ្លាប់មាននៅជាមួយពួកគេ(កាលពីមុន) ជាក្តីមេត្តាករុណាពីយើង និងជាការរំឭកដល់អ្នកដែលគោរពសក្ការៈ(ចំពោះយើង)ទាំងឡាយ។"},{"id":85,"translation":"ហើយ(ចូរអ្នករំលឹក)រឿងរ៉ាវរបស់ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ីទ្រីស និងព្យាការីហ្ស៊ុលគីហ្វល៍។ ពួកគេទាំងអស់នោះ សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់។"},{"id":86,"translation":"ហើយយើងបានបញ្ចូលពួកគេទៅក្នុងក្តីមេត្តាករុណារបស់យើង ដោយយើងបានឱ្យពួកគេក្លាយជាព្យាការី ព្រមទាំងបញ្ចូលពួកគេទៅក្នុងឋានសួគ៌(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។"},{"id":87,"translation":"ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់អ្នកដែលស្ថិតនៅក្នុងពោះត្រី(ព្យាការីយូនូស) ខណៈដែលគេបានចាកចេញទាំងកំហឹង ដោយគេគិតស្មានថា យើងមិនយកទោសពៃរលើរូបគេឡើយ។ នៅពេលនោះ គេក៏បានបួងសួងទាំងដែលគេស្ថិតនៅក្នុងភាពងងឹត(នៅក្នុងពោះត្រី)ថា៖ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីព្រះអង្គឡើយ។ ព្រះអង្គមហាស្អាតស្អំ។ ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែលបំពាននោះ។"},{"id":88,"translation":"ពេលនោះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងបានសង្គ្រោះរូបគេពីទុក្ខព្រួយនោះ។ ក៏ដូច្នោះដែរ យើងនឹងសង្គ្រោះបណ្តាអ្នកដែលមានជំនឿទាំងឡាយ។"},{"id":89,"translation":"ហើយ(ចូរអ្នករំលឹក)រឿងរ៉ាវរបស់ហ្សាការីយ៉ា ខណៈដែលគេបានបួងសួងសុំពីព្រះជាម្ចាស់របស់គេថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាកុំទុកខ្ញុំឲ្យនៅម្នាក់ឯង(ដោយគ្មានកូនស្នងត្រកូល)ឲ្យសោះ ខណៈដែលព្រះអង្គជាអ្នកដែលផ្តល់នូវអ្នកស្នងត្រកូលដែលល្អបំផុត។"},{"id":90,"translation":"ពេលនោះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងបានប្រទាននូវព្យាការីយ៉ះយ៉ា(ជាកូន)ដល់រូបគេ ហើយយើងបានព្យាបាលភរិយារបស់គេ(ពីជំងឺអារ)។ ពិតប្រាកដណាស់ ពួកគេរួសរាន់ក្នុងការសាងអំពើល្អ ហើយពួកគេបួងសួងមកកាន់យើងដោយក្តីសង្ឃឹម និងកោតខ្លាច។ ហើយពួកគេ គឺជាអ្នកដែលឱនលំទោនបំផុតមកចំពោះយើង។"},{"id":91,"translation":"ហើយ(ចូរអ្នករំឭក)រឿងរ៉ាវអ្នកដែលបានរក្សាភាពបរិសុទ្ធរបស់ខ្លួន(ម៉ារយ៉ាំ) ហើយយើងបានឲ្យជីព្រីលផ្លុំវិញ្ញាណទៅក្នុងខ្លួននាង។(ពេលនោះ នាងក៏មានផ្ទៃពោះ)។ ហើយនាង និងកូនប្រុសរបស់នាង(ព្យាការីអ៊ីសា)ក្លាយជាសញ្ញាភស្តុតាងមួយសម្រាប់មនុស្សលោក។"},{"id":92,"translation":"ជាការពិតណាស់ សាសនារបស់ពួកអ្នកនេះ(ឱមនុស្សលោក) គឺជាសាសនាតែមួយគត់(សាសនាអ៊ីស្លាម) ហើយយើងគឺជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើង(តែមួយគត់)។"},{"id":93,"translation":"ក៏ប៉ុន្តែ ពួកគេបានបែកបាក់គ្នាចំពោះកិច្ចការ(សាសនា)របស់ពួកគេ។ ហើយអ្នកទាំងអស់នោះ គឺនឹងវិលត្រឡប់មកកាន់យើង(តែមួយគត់)។"},{"id":94,"translation":"ដូច្នេះ ជនណាដែលសាងទង្វើកុសល ហើយរូបគេជាអ្នកដែលមានជំនឿទៀតនោះ គឺគេមិនបដិសេធ(បំបាត់)នូវការខំប្រឹងប្រែងរបស់គេឡើយ។ ហើយពិតប្រាកដណាស់ យើងគឺជាអ្នកកត់ត្រាសម្រាប់រូបគេ។"},{"id":95,"translation":"វាមិនអាចទៅរួចឡើយចំពោះស្រុកភូមិដែលយើងបានបំផ្លាញអាចវិលត្រឡប់(ទៅកាន់លោកិយវិញម្តងទៀត)នោះ។"},{"id":96,"translation":"រហូតដល់ពេលដែលគេបើក(រនាំងរបស់)យ៉ាក់ជូច និងម៉ាក់ជូច។ ហើយពួកវានឹងចេញមកយ៉ាងលឿនពីតាមតំបន់ខ្ពស់ៗទាំងឡាយ។"},{"id":97,"translation":"ហើយការសន្យាយ៉ាងពិតប្រាកដ(ថ្ងៃបរលោក)បានខិតជិតមកដល់។ ពេលនោះ ពួកគ្មានជំនឿបានបើកភ្នែកធំៗ(ដោយពួកគេនិយាយថា៖) វិនាសអន្តរាយហើយពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ស្ថិតក្នុងភាពព្រងើយកន្តើយចំពោះថ្ងៃនេះ។ ផ្ទុយទៅវិញ ពួកយើងធ្លាប់ជាពួកដែលបំពាន។"},{"id":98,"translation":"ពិតប្រាកដណាស់ ពួកអ្នក(ពួកគ្មានជំនឿ) និងអ្វីដែលពួកអ្នកគោរពសក្ការៈផ្សេងពីអល់ឡោះ គឺជាអុសសម្រាប់ដុតបញ្ឆេះនរកជើហាន់ណាំដែលពួកអ្នកនឹងចូលទៅក្នុងវា(ជាអមតៈ)។"},{"id":99,"translation":"ប្រសិនបើព្រះទាំងនេះ គឺជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដមែននោះ ច្បាស់ជាពួកវានឹងមិនចូលនរក(ជាមួយពួកគេឡើយ)។ ហើយពួកគេទាំងអស់ គឺស្ថិតនៅទីនោះជាអមតៈ។"},{"id":100,"translation":"នៅក្នុងឋាននរកនោះ ពួកគេស្រែកថ្ងូរយ៉ាងខ្លាំង។ ហើយនៅក្នុងឋាននរកនោះ ពួកគេមិនឮអ្វីឡើយ។"},{"id":101,"translation":"ជាការពិតណាស់ បណ្តាអ្នកដែលគេបានកំណត់អំពីយើងនូវភ័ព្វសំណាងល្អសម្រាប់ពួកគេនោះ ពួកគេគឺជាអ្នកដែលត្រូវបានគេបញ្ចៀសឱ្យឆ្ងាយ(ពីភ្លើងនរក)។"},{"id":102,"translation":"ពួកគេមិនឮសំឡេងអណ្តាតភ្លើងនៃនរកឡើយ។ ហើយពួកគេនៅសោយសុខជាអមតៈតាមអ្វីដែលពួកគេប្រាថ្នា។"},{"id":103,"translation":"ភាពរន្ធត់យ៉ាងក្រៃលែង(នាថ្ងៃបរលោក)មិនបានធ្វើឲ្យពួកគេភ័យខ្លាចនោះឡើយ។ ហើយម៉ាឡាអ៊ីកាត់បានទទួលរាក់ទាក់ចំពោះពួកគេ(ដោយពោលថា៖) នេះគឺជាថ្ងៃរបស់ពួកអ្នកដែលពួកអ្នកធ្លាប់ត្រូវបានគេសន្យា(នៅក្នុងលោកិយ)។"},{"id":104,"translation":"នៅថ្ងៃដែលយើងនឹងមូរមេឃដូចជាការមូរក្រដាសដែលបានសរសេរ។ ដូចដែលយើងបានផ្តើមបង្កើតពួកគេកាលពីដំបូងនោះដែរ យើងនឹងបង្កើតពួកគេម្តងទៀត។ ជាការសន្យារបស់យើងដ៏ពិតប្រាកដ។ ជាការពិតណាស់ យើងគឺជាអ្នកដែលធ្វើ(តាមការសន្យា)។"},{"id":105,"translation":"ហើយជាការពិតណាស់ យើងបានចារនៅក្នុងបណ្តាគម្ពីរទាំងឡាយក្រោយពីយើងបានចារនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)រួចថា៖ ពិតប្រាកដណាស់ ផែនដី គឺខ្ញុំបម្រើរបស់យើងដែលសាងទង្វើកុសលជាអ្នកដែលទទួលមរតករបស់វា។"},{"id":106,"translation":"ជាការពិតណាស់ នៅក្នុង(ការទូន្មាន)នេះ គឺជាមេរៀនដែលគ្រប់គ្រាន់ហើយសម្រាប់ក្រុមដែលគោរពសក្ការៈ(ចំពោះអល់ឡោះតែមួយ)។"},{"id":107,"translation":"ហើយយើងមិនបានបញ្ជូនអ្នក(ព្យាការីមូហាំម៉ាត់)មកនោះឡើយ លើកលែងតែដើម្បីជាក្តីមេត្តាករុណាចំពោះពិភពលោកប៉ុណ្ណោះ។"},{"id":108,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តាមពិត គេគ្រាន់តែផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំថា៖ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺជាព្រះជាម្ចាស់តែមួយគត់។ ដូច្នេះ ចូរពួកអ្នកប្រគល់ខ្លួនចំពោះទ្រង់(ក្លាយជាជនមូស្លីម)។"},{"id":109,"translation":"តែប្រសិនបើពួកគេងាកចេញវិញ ដូច្នេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំបានប្រកាសប្រាប់ពួកអ្នកឲ្យបានដឹងដូចគ្នាហើយ។ ហើយខ្ញុំមិនដឹងទេថា អ្វី(ទណ្ឌកម្ម)ដែលគេសន្យាចំពោះពួកអ្នកនោះ តើវានៅជិតឬនៅឆ្ងាយនោះឡើយ។"},{"id":110,"translation":"ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវពាក្យសម្តីដែល(ពួកអ្នក)លាតត្រដាង និងដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់បាំង។"},{"id":111,"translation":"ហើយខ្ញុំក៏មិនដឹងដែរ ប្រហែលវាជាការសាកល្បងមួយសម្រាប់ពួកអ្នក និងជាការសប្បាយរីករាយមួយ(សម្រាប់ពួកអ្នក)រហូតដល់ពេលកំណត់។"},{"id":112,"translation":"គាត់(ព្យាការីមូហាំម៉ាត់)បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាវិនិច្ឆ័យដោយសច្ចធម៌ផងចុះ។ ហើយចំពោះព្រះជាម្ចាស់របស់យើងដ៏មហាសប្បុរស(តែមួយគត់)ដែលពួកយើងសុំឱ្យជួយប្រឆាំងនឹងអ្វីដែលពួកអ្នកបាននិយាយចោទប្រកាន់។"}]},{"id":22,"verses":[{"id":1,"translation":"ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចព្រះជាម្ចាស់របស់ពួកអ្នក។ ជាការពិតណាស់ ការញ័ររញ្ជួយដីនាថ្ងៃបរលោក គឺជារឿងមួយដ៏ធំធេងបំផុត។"},{"id":2,"translation":"នាថ្ងៃដែលពួកអ្នកនឹងឃើញថា រាល់ស្ត្រីដែលបំបៅកូនទាំងអស់ នឹងភ្លេចភ្លាំងស្មារតីពីកូនដែលខ្លួនបំបៅ។ ហើយរាល់ស្ត្រីដែលមានផ្ទៃពោះ នឹងត្រូវរលូតកូនក្នុងផ្ទៃ។ ហើយអ្នកនឹងឃើញមនុស្សលោកស្រវឹង(បាត់បង់ស្មារតី) តែពួកគេមិនមែនស្រវឹងនោះឡើយ។ ក៏ប៉ុន្តែ(ដោយសារតែ)ទណ្ឌកម្មរបស់អល់ឡោះ គឺធ្ងន់ធ្ងរបំផុត។"},{"id":3,"translation":"ហើយក្នុងចំណោមមនុស្សលោក មានអ្នកខ្លះដែលជជែកដេញដោយពី(សមត្ថភាព)អល់ឡោះដោយគ្មានចំណេះដឹង ហើយគេដើរតាមរាល់ស្ហៃតនដែលរឹងរូស។"},{"id":4,"translation":"គេបានចារទៅលើវា(ស្ហៃតន)ថា៖ ជនណាហើយដែលយកវាធ្វើជាអ្នកគាំពារ ពិតប្រាកដណាស់ វានឹងធ្វើឱ្យរូបគេវង្វេង ហើយនាំរូបគេទៅរកទណ្ឌកម្មនៃភ្លើងនរកជាមិនខាន។"},{"id":5,"translation":"ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានការមន្ទិលសង្ស័យចំពោះការបង្កើតឱ្យរស់ឡើងវិញ(បន្ទាប់ពីស្លាប់)នោះ ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកអំពីដី។ ក្រោយមក គឺអំពីទឹកកាម។ ក្រោយមកទៀត វាក៏ក្លាយទៅជាដុំឈាម។ បន្ទាប់មក វាក៏ក្លាយទៅជាដុំសាច់ដែលមានលក្ខណៈពេញលេញ ឬមិនមានលក្ខណៈពេញលេញ(ដោយត្រូវរលូត)ដើម្បីយើងបញ្ជាក់ដល់ពួកអ្នក(ពីសមត្ថភាពរបស់យើង)។ ហើយយើងឱ្យគភ៌នោះស្ថិតនៅក្នុងស្បូនតាមអ្វីដែលយើងមានចេតនា រហូតដល់ពេលដែលពេលកំណត់។ បន្ទាប់មកទៀត យើងបានបញ្ចេញពួកអ្នក(ពីផ្ទៃម្តាយ)ជាទារក។ ក្រោយមក ពួកអ្នកក៏បានធំពេញវ័យ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះបានស្លាប់ទៅវិញ(មុនពេលពេញវ័យ) ហើយមានអ្នកខ្លះទៀត អាចរស់នៅរហូតដល់វ័យចាស់ជរា ដើម្បីឲ្យរូបគេលែងដឹងនូវអ្វីដែលគេធ្លាប់បានដឹង(វង្វេងវង្វាន់)។ ហើយអ្នកនឹងឃើញដីដែលស្ងួតហួតហែង(គ្មានរុក្ខជាតិសោះ) តែនៅពេលដែលយើងបញ្ចុះទឹកភ្លៀងទៅលើវារួចមក វាក៏កម្រើក និងរីកឡើងវិញ ហើយក៏បានដុះចេញនូវរាល់រុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង។"},{"id":6,"translation":"នោះគឺដោយសារតែអល់ឡោះ គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយទ្រង់ជាអ្នកធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ។ ហើយពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":7,"translation":"ហើយពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងធ្វើឲ្យអ្នកដែលនៅក្នុងផ្នូររស់ឡើងវិញ។"},{"id":8,"translation":"ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលជជែកដេញដោល(ពីភាពជាម្ចាស់តែមួយគត់របស់)អល់ឡោះដោយគ្មានចំណេះដឹង គ្មានការចង្អុលបង្ហាញ ហើយក៏គ្មានគម្ពីរណាមួយបញ្ជាក់នោះឡើយ។"},{"id":9,"translation":"គេបង្វិលករបស់ខ្លួន(ចេញពីការពិតដោយភាពក្រអឺតក្រទម)ដើម្បីធ្វើឲ្យអ្នកដទៃវង្វេងពីមាគ៌ាររបស់អល់ឡោះ។ សម្រាប់រូបគេនឹងទទួលនូវភាពអាម៉ាស់នៅក្នុងលោកិយនេះ ហើយយើងនឹងឱ្យគេភ្លក់ទណ្ឌកម្មនៃភ្លើងនរកដែលឆាបឆេះនៅថ្ងែបរលោក។"},{"id":10,"translation":"(មានគេនិយាយទៅកាន់ជននោះថា៖) នោះគឺដោយសារតែអ្វីដែលអ្នកបានប្រព្រឹត្តកាលពីមុន(ក្នុងលោកិយ)។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់មិនបំពានលើខ្ញុំបម្រើ(របស់ទ្រង់)ឡើយ។"},{"id":11,"translation":"ហើយក្នុងចំណោមមនុស្សលោក មានអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះដោយភាពមន្ទិលសង្ស័យ។ ប្រសិនបើគេទទួលបានប្រការល្អ គេមានភាពនឹងនរចំពោះវា។ តែប្រសិនបើគេជួបប្រទះការសាកល្បង គេនឹងត្រឡប់ទៅដូចដើមវិញដោយរូបគេបានខាតបង់ទាំងលោកិយ និងបរលោក។ នោះគឺជាការខាតបង់យ៉ាងច្បាស់លាស់។"},{"id":12,"translation":"គេគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលវាមិនអាចបង្កគ្រោះថ្នាក់ ហើយក៏មិនអាចផ្តល់ជាប្រយោជន៍អ្វីដល់គេសោះ។ នោះហើយជាការវង្វេងដ៏សែនឆ្ងាយបំផុត។"},{"id":13,"translation":"គេបួងសួងសុំពីអ្នកដែលផ្តល់គ្រោះថ្នាក់ដល់គេជាងផ្តល់ផលប្រយោជន៍។ ជាអ្នកជួយដែលអាក្រក់បំផុត និងជាគូកនដែលអាក្រក់បំផុត។"},{"id":14,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានបំណង។"},{"id":15,"translation":"ជនណាហើយដែលគិតថា ពិតប្រាកដណាស់ អល់ឡោះទ្រង់នឹងមិនជួយដល់គាត់(ព្យាការីមូហាំម៉ាត់)ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកទេនោះ ចូរឱ្យគេចងខ្សែទៅនឹងដំបូលផ្ទះរបស់ខ្លួន(ដើម្បីព្យូរកខ្លួនឯង) រួចចូរឲ្យគេកាត់ខ្សែនោះ។ បន្ទាប់មក ចូរឱ្យគេមើលចុះ ថាតើការធ្វើដូចនោះធ្វើឱ្យកំហឹងដែលមាននៅក្នុងខ្លួនរបស់គេបាត់បង់ដែរឬទេ?"},{"id":16,"translation":"ហើយក៏ដូច្នោះដែរ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ដែលមានវាក្យខណ្ឌជាច្រើនដ៏ច្បាស់លាស់។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានបំណង។"},{"id":17,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ ពួកយូដា ពួកសពីអ៊ីន(ក្រុមមួយនៃអ្នកដែលដើរតាមបណ្តាព្យាការីមួយចំនួន) ពួកគ្រឹស្ទាន ពួកដែលគោរពភ្លើង និងពួកដែលធ្វើស្ហ៊ីរិក ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោក។ ជាការពិតណាស់ អល់ឡោះទ្រង់ជាសាក្សីលើរាល់អ្វីៗទាំងអស់។"},{"id":18,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី ព្រះអាទិត្យ ព្រះចន្ទ ហ្វូងតារា ភ្នំទាំងឡាយ ដើមឈើនានា សត្វ រួមទាំងមនុស្សលោកជាច្រើនបានក្រាបស៊ូជោតចំពោះទ្រង់។ ហើយក៏មានមនុស្សលោកជាច្រើនផងដែរដែលទណ្ឌកម្មនឹងធ្លាក់លើពួកគេ។ ហើយជនណាដែលអល់ឡោះទ្រង់ធ្វើឱ្យរូបគេអាប់ឱននោះ ជាការពិតណាស់ គឺគ្មាននរណាម្នាក់លើកតម្កើងរូបគេនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។"},{"id":19,"translation":"ក្រុមទាំងពីរនេះ(ក្រុមអ្នកដែលមានជំនឿ និងក្រុមដែលគ្មានជំនឿ)បានឈ្លោះប្រកែកគ្នាពីរឿងព្រះជាម្ចាស់របស់ពួកគេ។ ជាការពិតណាស់ ពួកដែលគ្មានជំនឿនោះ គេនឹងកាត់សម្លៀកបំពាក់ពីភ្លើងនរកឲ្យពួកគេ ហើយគេនឹងចាក់ទឹកពុះដែលក្តៅបំផុតពីលើក្បាលពួកគេ។"},{"id":20,"translation":"អ្វីដែលនៅក្នុងពោះរបស់ពួកគេនោះ និងស្បែក(របស់ពួកគេ)នឹងត្រូវរលេះរលួយដោយសារតែទឹកនោះ។"},{"id":21,"translation":"ហើយសម្រាប់ពួកគេ គឺមានញញួរដែក(សម្រាប់វាយក្បាលពួកគេ)។"},{"id":22,"translation":"រាល់ពេលដែលពួកគេចង់ចេញពីឋាននរកដោយសារតែទុក្ខលំបាក(ដែលពួកគេទទួលរង) ពួកគេនឹងត្រូវបានគេ(ម៉ាឡាអ៊ីកាត់)រុញត្រឡប់ទៅក្នុងនរកវិញ។ ហើយ(មានគេនិយាយថា៖)ចូរពួកអ្នកភ្លក់នូវទណ្ឌកម្មដែលឆាបឆេះនេះចុះ។"},{"id":23,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ នៅក្នុងឋានសួគ៌នោះ ពួកគេត្រូវបានគេតុបតែងដោយកងដៃធ្វើអំពីមាស និងគុជខ្យង។ ហើយសម្លៀកបំពាក់របស់ពួកគេនៅក្នុងឋានសួគ៌នោះ គឺក្រណាត់សូត្រ។"},{"id":24,"translation":"ហើយពួកគេត្រូវបានគេចង្អុលបង្ហាញទៅរកពាក្យសម្តីដែលល្អ(កាលីម៉ះតាវហេវទ ការកោតសរសើរអល់ឡោះ...) ហើយពួកគេត្រូវបានគេចង្អុលបង្ហាញទៅរកមាគ៌ាដែលត្រូវបានគេកោតសរសើរ(សាសនាអ៊ីស្លាម)។"},{"id":25,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ហើយបានរារាំងអ្នកដទៃពីមាគ៌ាអល់ឡោះ និងពីម៉ាស្ជិតអាល់ហារ៉មដែលយើងចាត់ទុកវាជាកន្លែងដែលមានភាពស្មើគ្នាទាំងអ្នកដែលរស់នៅទីនោះ(ក្រុងម៉ាក្កះ) និងអ្នកដែលមកពីខាងក្រៅ (ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ)។ ហើយជនណាដែលមានបំណងងាករេ(ចេញពីសេចក្តីពិត)ដោយបំពាននៅទីនោះ យើងនឹងឲ្យរូបគេភ្លក្សនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"},{"id":26,"translation":"ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលយើងបានបញ្ជាក់ដល់ព្យាការីអ៊ីព្រហ៊ីមនូវទីតាំងកាក់ហ្ពះ។ (ហើយយើងបានបញ្ជាថា៖) ចូរអ្នកកុំធ្វើស្ហ៊ីរិកមកចំពោះយើងនូវអ្វីមួយឱ្យសោះ។ ហើយចូរអ្នកសម្អាតគេហដ្ឋានរបស់យើង(កាក់ហ្ពះ)សម្រាប់អ្នកដែលតវ៉ាហ្វ និងអ្នកដែលបញ្ឈរសឡាតទាំងឡាយ។"},{"id":27,"translation":"ហើយចូរអ្នកប្រកាសហៅមនុស្សលោកឱ្យពួកគេមកធ្វើធម្មយាត្រាហាជ្ជី នោះពួកគេនឹងមកកាន់អ្នក(តាមការអំពាវនាវ)ដោយដើរថ្មើរជើង ឬដោយជិះសត្វអូដ្ឋដែលមកពីគ្រប់ច្រកល្ហកដ៏សែនឆ្ងាយ។"},{"id":28,"translation":"ដើម្បីឲ្យពួកគេចូលរួមទទួលនូវផលប្រយោជន៍សម្រាប់ពួកគេ និងដើម្បីឲ្យពួកគេរំឭកព្រះនាមរបស់អល់ឡោះជាម្ចាស់(ទៅលើសត្វជំនូនដែលពួកគេសំឡេះ)នៅក្នុងបណ្តាថ្ងៃដែលត្រូវបានគេកំណត់ចំពោះអ្វីដែលទ្រង់ប្រទានជាលាភសក្ការៈដល់ពួកគេនៃសត្វពាហនៈ។ ដូច្នេះ ចូរពួកអ្នកបរិភោគអំពីវា(សត្វដែលបានសំឡេះ)ទាំងនេះ ហើយចូរបរិច្ចាគទៅដល់អ្នកដែលក្រលំបាក។"},{"id":29,"translation":"បន្ទាប់មក ចូរឲ្យពួកគេបំពេញនូវកិច្ចការហាជ្ជីរបស់ពួកគេ(ដែលនៅសេលសល់) ហើយចូរឲ្យពួកគេបំពេញនូវពាក្យសច្ចារបស់ខ្លួន និងចូរឲ្យពួកគេតវ៉ាហ្វជុំវិញពៃតុលឡោះ។"},{"id":30,"translation":"ទាំងនោះ(គឺជាបទបញ្ជារបស់អល់ឡោះ)។ ហេតុនេះ ជនណាដែលលើកតម្កើងបទបញ្ជារបស់អល់ឡោះ វាគឺជាការប្រសើរសម្រាប់រូបគេនៅឯព្រះជាម្ចាស់របស់គេ។ ហើយគេអនុញ្ញាតឱ្យពួកអ្នកនូវសត្វពាហនៈទាំងឡាយ លើកលែងតែអ្វីដែលគេបានសូត្រប្រាប់ពួកគេ។ ហេតុនេះ ចូរពួកអ្នកចៀសវាងពីប្រការកខ្វក់នៃ(ការគោរព)រូបបដិមានានា និងចូរពួកអ្នកចៀសវាងពីពាក្យសម្តីដែលមិនត្រឹមត្រូវ។"},{"id":31,"translation":"(ចូរអ្នកចៀសវាងពីប្រការទាំងនោះ)ដោយចិត្តស្មោះសចំពោះអល់ឡោះ(តែមួយគត់)ដោយមិនធ្វើស្ហ៊ីរិកនឹងទ្រង់ឡើយ។ ហើយជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ ហាក់បីដូចជារូបគេធ្លាក់ពីលើមេឃ ដោយអាចត្រូវសត្វស្លាបចឹកស៊ី ឬក៏អាចត្រូវខ្យល់បក់កួចយកគេទៅកាន់កន្លែងមួយដ៏ឆ្ងាយ។"},{"id":32,"translation":"ទាំងនោះ(ជាបទបញ្ជារបស់អល់ឡោះ)។ ហើយជនណាដែលលើកតម្កើងអត្តសញ្ញាណរបស់អល់ឡោះនោះ ជាការពិតណាស់ វាគឺបញ្ជាក់ពីចិត្តដែលកោតខ្លាច(ចំពោះអល់ឡោះ)។"},{"id":33,"translation":"សម្រាប់ពួកអ្នក ចំពោះសត្វជំនូនដែលពួកអ្នកសំឡេះ គឺផ្តល់ផលប្រយោជន៍ជាច្រើន រហូតពេលកំណត់(ដែលត្រូវសំឡេះ)។ បន្ទាប់មក កន្លែងដែលត្រូវសំឡេះវា គឺនៅពៃតុលឡោះ(ក្នុងទឹកដីហារ៉ម)។"},{"id":34,"translation":"ហើយរាល់ប្រជាជាតិនីមួយៗ យើងបានកំណត់ឱ្យមានពិធីសំឡេះសត្វដើម្បីឲ្យពួកគេរំឭកព្រះនាមរបស់អល់ឡោះ(ទៅលើសត្វសំឡេះនោះ)ចំពោះអ្វីដែលទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកគេនៃសត្វពាហនៈ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺព្រះជាម្ចាស់តែមួយគត់។ ហេតុនេះ ចូរពួកអ្នកប្រគល់ខ្លួនចំពោះទ្រង់។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលបន្ទាបខ្លួន(ចំពោះអល់ឡោះ)ចុះ។"},{"id":35,"translation":"គឺបណ្តាអ្នកដែលនៅពេលណាដែលមានគេរំឭកពីអល់ឡោះ ដួងចិត្តរបស់ពួកគេមានការភ័យខ្លាច(ពីទណ្ឌកម្មរបស់ទ្រង់) ហើយពួកគេអត់ធ្មត់ចំពោះអ្វីដែលពួកគេជួបប្រទះ។ ពួកគេប្រតិបត្តិសឡាតយ៉ាងពេញលេញ និងបរិច្ចាគ(ទ្រព្យសម្បត្តិ)មួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។"},{"id":36,"translation":"ហើយចំពោះសត្វអូដ្ឋនិងសត្វគោ យើងបានបង្កើតវាសម្រាប់ពួកអ្នកជានិមិត្តសញ្ញាមួយក្នុងចំណោមនិមិត្តសញ្ញាជាច្រើនរបស់អល់ឡោះ។ ចំពោះវាគឺមានផលប្រយោជន៍យ៉ាងច្រើនសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នករំឭកព្រះនាមអល់ឡោះ(សូត្រ باسم الله)ទៅលើសត្វអូដ្ឋដែលសំឡេះក្នុងពេលដែលវានៅឈរ។ ហើយនៅពេលដែលវាបានដួលទៅលើដីហើយនោះ ចូរពួកអ្នកទទួលទានអំពីវា ហើយផ្តល់វាឱ្យទៅអ្នកក្រដែលមិនហ៊ានសុំ និងអ្នកក្រដែលដាច់ចិត្តសុំ។ ដូច្នោះដែរ យើងបានបង្កើតវាសម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។"},{"id":37,"translation":"សាច់ និងឈាមរបស់វា(សត្វដែលសំឡេះ)មិនបានទៅដល់អល់ឡោះនោះឡើយ ក៏ប៉ុន្តែការគោរពកោតខ្លាចរបស់ពួកអ្នកទៅវិញទេដែលទៅដល់ទ្រង់នោះ។ ក៏ដូច្នោះដែរ ទ្រង់បានបង្កើតវា(ជាប្រយោជន៍)សម្រាប់ពួកអ្នកដើម្បីឱ្យពួកអ្នកលើកតម្កើងអល់ឡោះទៅលើអ្វីដែលទ្រង់បានចង្អុលបង្ហាញពួកអ្នក។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលសាងអំពើល្អ។"},{"id":38,"translation":"ពិតប្រាកដណាស់ អល់ឡោះការពារបណ្តាអ្នកដែលមានជំនឿ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនស្រលាញ់រាល់អ្នកដែលក្បត់ និងរមិលគុណឡើយ។"},{"id":39,"translation":"គេ(អល់ឡោះ)បានអនុញ្ញាតឲ្យបណ្តាអ្នក(មានជំនឿ)ដែលត្រូវបានគេប្រយុទ្ធប្រឆាំងនោះ(ធ្វើការប្រយុទ្ធតបតវិញ)ដោយសារតែពួកគេត្រូវបានគេបំពាន។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពបំផុតក្នុងការជួយដល់ពួកគេ។"},{"id":40,"translation":"គឺបណ្តាអ្នកដែលត្រូវបានគេបណ្តេញចេញពីលំនៅឋានរបស់ខ្លួនដោយបំពាន(ដោយពួកគេមិនបានប្រព្រឹត្តបទល្មើសណាមួយ)ក្រៅតែពីពួកគេពោលថា៖ “អល់ឡោះគឺជាព្រះជាម្ចាស់របស់ពួកយើង”នោះឡើយ។ ហើយប្រសិនបើអល់ឡោះមិនទប់ស្កាត់មនុស្សលោក(មិនឲ្យបំពានគ្នា)ទៅវិញទៅមកទេនោះ ច្បាស់ជាពួកគេនឹងបំផ្លិចបំផ្លាញអាស្រមរបស់ពួកឥសី វិហាររបស់ពួកគ្រឹស្ទាន ទីគោរពបូជារបស់ពួកយូដា ហើយនិងបណ្តាម៉ាស្ជិត(របស់អ្នកអ៊ីស្លាម)ដែលគេរំឭកព្រះនាមអល់ឡោះយ៉ាងច្រើននៅក្នុងវាជាមិនខាន។ ហើយអល់ឡោះទ្រង់ពិតជានឹងជួយដល់បណ្តាអ្នកដែលជួយ(សាសនារបស់)ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះពិតជាមហាខ្លាំងក្លា មហាខ្លាំងពូកែបំផុត។"},{"id":41,"translation":"គឺបណ្តាអ្នកទាំងឡាយណាដែលប្រសិនបើយើងផ្តល់អំណាចគ្រប់គ្រងឱ្យពួកគេនៅលើផែនដីនោះ ពួកគេនឹងប្រតិបត្តិសឡាត ហើយបរិច្ចាគហ្សាកាត់ ព្រមទាំងប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់។ ហើយលទ្ធផលចុងក្រោយនៃកិច្ចការទាំងឡាយ គឺត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។"},{"id":42,"translation":"តែប្រសិនបើពួកគេបដិសេធនឹងអ្នក(ព្យាការីមូហាំម៉ាត់)វិញ ជាការពិតណាស់ ពួកជំនាន់មុនពួកគេ ក៏ធ្លាប់បានបដិសេធដូចគ្នាដែរ ដូចជាក្រុមរបស់ព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ"},{"id":43,"translation":"ក្រុមរបស់ព្យាការីអ៊ីព្រហ៊ីម និងក្រុមរបស់ព្យាការីលូត"},{"id":44,"translation":"ហើយនិងក្រុមម៉ាទយ៉ាន់។ ហើយព្យាការីមូសាក៏ត្រូវបានគេបដិសេធផងដែរ។ ពេលនោះ យើងបានពន្យារពេលដល់ពួកដែលគ្មានជំនឿ។ ក្រោយមក យើងក៏បានដាក់ទណ្ឌកម្មពួកគេ។ ដូច្នេះ តើការបំផ្លាញរបស់យើងចំពោះពួកគេយ៉ាងដូចម្តេចដែរ?"},{"id":45,"translation":"ហើយមានភូមិស្រុកជាច្រើនមកហើយដែលយើងបានបំផ្លាញវា ខណៈដែលអ្នកស្រុកភូមិនោះជាពួកដែលបំពាន។ ពេលនោះ ផ្ទះរបស់ពួកគេក៏ត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ អណ្តូងទឹកត្រូវបានខូចខាត ហើយវិមានដ៏ធំស្កឹមស្កៃ(ក៏ត្រូវបានវិនាសផងដែរ)។"},{"id":46,"translation":"ដូច្នេះ តើពួកគេ(ពួកដែលបដិសេធ)មិនបានធ្វើដំណើរនៅលើផែនដី(ដើម្បីពិនិត្យមើល) ដោយយកប្រាជ្ញា(របស់ពួកគេ)មកត្រិះរិះពិចារណា ហើយយកត្រចៀក(របស់ពួកគេ)មកស្តាប់(រឿងរ៉ាវទាំងនោះ)ទេឬ? ជាការពិតណាស់ ការពិការភ្នែកនោះ មិនមែនជាការងងឹតភ្នែក(មើលមិនឃើញ)នោះឡើយ។ ផ្ទុយទៅវិញ វាជាការពិការដួងចិត្តដែលនៅក្នុងទ្រូងទៅវិញទេ។"},{"id":47,"translation":"ហើយពួកគេនឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យដាក់ទណ្ឌកម្មលើពួកគេភ្លាមៗ(ក្នុងលោកិយ)។ ហើយអល់ឡោះទ្រង់មិនធ្វើខុសពីការសន្យារបស់ទ្រង់ឡើយ។ ជាការពិតណាស់ មួយថ្ងៃនៅឯព្រះជាម្ចាស់របស់អ្នក(ថ្ងៃបរលោក)នោះ គឺប្រៀបដូចជាមួយពាន់ឆ្នាំ(តាមពេលវេលា)ដែលពួកអ្នករាប់(ក្នុងលោកិយនេះ)។"},{"id":48,"translation":"ហើយមានភូមិស្រុកជាច្រើនដែលយើងបានពន្យារពេល(ដាក់ទណ្ឌកម្ម)ចំពោះវា ខណៈដែលវា(អ្នកភូមិស្រុក)ជាអ្នកដែលបំពាន។ ក្រោយមក យើងក៏បានដាក់ទណ្ឌកម្មចំពោះវា។ ហើយមកកាន់យើង(តែមួយគត់)ដែលជាទីវិលត្រឡប់(របស់ពួកគេ)។"},{"id":49,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! តាមពិតសម្រាប់ពួកអ្នក ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ប៉ុណ្ណោះ។"},{"id":50,"translation":"ដូច្នេះ បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)។"},{"id":51,"translation":"ហើយពួកដែលព្យាយាមប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់យើង ដោយគិតស្មានថា ពួកគេអាចយកឈ្នះបាននោះ ពួកទាំងនោះគឺជាពួកនរកជើហ៊ីម។"},{"id":52,"translation":"ហើយរាល់អ្នកនាំសារ និងព្យាការីមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលយើងបានបញ្ជូនទៅ នៅពេលណាដែលគេសូត្រ(វាក្យខណ្ឌរបស់អល់ឡោះ) គឺសុទ្ធតែមានស្ហៃតនមកឆាឆៅបន្លំនៅក្នុងការសូត្ររបស់គេ។ ពេលនោះ អល់ឡោះជាម្ចាស់បានធ្វើឱ្យអ្វីដែលស្ហៃតនបន្លំនោះក្លាយជាអសារបង់។ បន្ទាប់មក ទ្រង់ពង្រឹងនូវវាក្យខណ្ឌរបស់ទ្រង់។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។"},{"id":53,"translation":"(វាធ្វើដូច្នោះ)ដើម្បីទ្រង់ធ្វើឱ្យអ្វីដែលស្ហៃតនបន្លំនោះក្លាយជាការសាកល្បងមួយសម្រាប់ពួកដែលដួងចិត្តរបស់ពួកគេមានជំងឺ) និងពួកដែលមានចិត្តរឹងរូស។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន គឺស្ថិតក្នុងភាពជាសត្រូវ និងឃ្លាតឆ្ងាយ(ពីការពិត)។"},{"id":54,"translation":"និងដើម្បីឱ្យបណ្តាអ្នកដែលគេបានផ្តល់ចំណេះដឹងឲ្យបានដឹងថា៖ ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺជាការពិតមកពីព្រះជាម្ចាស់របស់អ្នក។ ដូច្នេះ ពួកគេកាន់តែមានជំនឿចំពោះវា ហើយដួងចិត្តរបស់ពួកគេក៏ឱនលំទោនចំពោះវា។ ហើយពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកចង្អុលបង្ហាញបណ្តាអ្នកដែលមានជំនឿទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":55,"translation":"ហើយពួកដែលគ្មានជំនឿនៅតែមានការសង្ស័យចំពោះវា(គម្ពីរគួរអាន) រហូតទាល់តែថ្ងៃបរលោកមកដល់ពួកគេភ្លាមៗ ឬ(រហូតដល់)ទណ្ឌកម្មនៅថ្ងៃមួយដែលគ្មានសេចក្តីល្អឡើយ(សម្រាប់ពួកគេ)មកដល់ពួកគេ។"},{"id":56,"translation":"សិទ្ធិអំណាចនៅថ្ងៃនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)ដោយទ្រង់នឹងកាត់សេចក្តីរវាងពួកគេ។ ដូចនេះ បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល នឹងស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។"},{"id":57,"translation":"រីឯពួកដែលគ្មានជំនឿ និងបានបដិសេធនូវបណ្តាវាក្យខណ្ឌរបស់យើងវិញ ជាការពិតណាស់ ពួកទាំងនោះសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។"},{"id":58,"translation":"ហើយបណ្តាអ្នកដែលបានធ្វើចំណាកស្រុកក្នុងមាគ៌ារបស់អល់ឡោះ ក្រោយមក ពួកគេត្រូវបានគេសម្លាប់(ក្នុងសង្គ្រាម) ឬបានស្លាប់(ដោយប្រការណាមួយ)នោះ អល់ឡោះជាម្ចាស់ប្រាកដជានឹងប្រទាននូវលាភសក្ការៈដ៏ល្អប្រពៃ(ឋានសួគ៌)ដល់ពួកគេ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។"},{"id":59,"translation":"ទ្រង់ពិតជានឹងបញ្ចូលពួកគេទៅកាន់កន្លែងមួយដែលពួកគេពេញចិត្តនឹងវា។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាខន្តីបំផុត។"},{"id":60,"translation":"ដូច្នោះឯង។ ហើយជនណាដែលតបតដូចអ្វីដែលគេបានបំពានមកលើខ្លួន(គឺគ្មានបាបកម្មនោះឡើយ)។ បន្ទាប់មក ប្រសិនបើរូបគេត្រូវបានគេបំពានម្តងទៀត ពិតប្រាកដណាស់ អល់ឡោះទ្រង់ពិតជាជួយដល់រូបគេជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។"},{"id":61,"translation":"នោះគឺដោយសារតែអល់ឡោះជាម្ចាស់ទ្រង់(មានសមត្ថភាព)បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាឃើញបំផុត។"},{"id":62,"translation":"នោះក៏ព្រោះតែអល់ឡោះ ទ្រង់គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយអ្វីដែលពួកគេគោរពសក្ការៈក្រៅពីទ្រង់នោះ គឺជាប្រការមិនត្រឹមត្រូវ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ មហាធំធេង។"},{"id":63,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចមក ដីក៏បានប្រែក្លាយទៅជាខៀវស្រងាត់(មានរុក្ខជាតិដុះ)នោះ? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាទន់ភ្លន់ មហាដឹងបំផុត។"},{"id":64,"translation":"អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ ជាអ្នកដែលត្រូវបានគេកោតសរសើរបំផុត។"},{"id":65,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវអ្វីៗដែលមាននៅលើផែនដី ហើយនិងសំពៅដែលធ្វើដំណើរលើផ្ទៃសមុទ្រទៅតាមបទបញ្ជារបស់ទ្រង់ ហើយទ្រង់ទប់មេឃមិនឱ្យធ្លាក់មកលើផែនដី លើកលែងតែដោយការអនុញ្ញាតពីទ្រង់នោះ? ជាការពិតណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រលាញ់បំផុត។"},{"id":66,"translation":"ហើយទ្រង់ជាអ្នកផ្តល់ជីវិតដល់ពួកអ្នក។ ក្រោយមក ទ្រង់បានដកយកជីវិតពីពួកអ្នកវិញ។ ក្រោយមកទៀត ទ្រង់បានធ្វើឱ្យពួកអ្នកមានជីវិតឡើងវិញ(ដើម្បីជំនុំជម្រះ)។ ពិតប្រាកដណាស់ មនុស្សលោកពិតជារមិលគុណបំផុត។"},{"id":67,"translation":"រាល់ប្រជាជាតិនីមួយៗ យើងបានបង្កើតនូវច្បាប់បញ្ញត្តិដល់ពួកគេដោយពួកគេត្រូវអនុវត្តន៍តាមច្បាប់បញ្ញត្តិនោះ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យពួកគេ(ពួកមុស្ហរីគីន)ប្រកែកដេញដោលនៅក្នុងក្បួនច្បាប់សាសនា(របស់អ្នក)ឱ្យសោះ។ ហើយចូរអ្នកអំពាវនាវទៅកាន់ព្រះជាម្ចាស់របស់អ្នក។ ពិតប្រាកដណាស់ អ្នកពិតជាស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។"},{"id":68,"translation":"តែប្រសិនបើពួកគេជជែកដេញដោលជាមួយអ្នក ដូច្នេះ ចូរអ្នកពោលថា៖ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":69,"translation":"អល់ឡោះទ្រង់នឹងកាត់សេចក្តីរវាងពួកអ្នកនៅថ្ងៃបរលោកចំពោះអ្វីដែលពួកអ្នកធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។"},{"id":70,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃ និងផែនដីនោះ? ពិតប្រាកដណាស់ ទាំងអស់នោះ គឺមាននៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។ ពិតប្រាកដណាស់ រឿងទាំងអស់នោះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះ។"},{"id":71,"translation":"ហើយពួកគេបានគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះដែលទ្រង់មិនបានបញ្ចុះនូវភស្តុតាងណាមួយបញ្ជាក់ពីវាឡើយ ហើយពួកគេក៏គ្មានចំណេះដឹង(អំពីរឿងនោះ)ដែរ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយឡើយ។"},{"id":72,"translation":"ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងដ៏ច្បាស់លាស់ឱ្យពួកគេស្តាប់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចដឹងពីការមិនពេញចិត្តនៅលើផ្ទៃមុខរបស់ពួកដែលប្រឆាំង។ ពួកគេស្ទើរតែហក់ទៅវាយអ្នកដែលសូត្រវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់នោះទៅហើយ។ ចូរអ្នកពោលចុះថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកពីអ្វីដែលអាក្រក់ជាងនេះទៅទៀតឬទេ? នោះគឺភ្លើងនរកដែលអល់ឡោះទ្រង់បានសន្យាចំពោះពួកដែលប្រឆាំង ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។"},{"id":73,"translation":"ឱមនុស្សលោកទាំងឡាយ! គេបានលើកជាឧទាហរណ៍មួយ(សម្រាប់ពួកអ្នក)។ ហេតុនេះ ចូរពួកអ្នកត្រងត្រាប់ស្តាប់។ ជាការពិតណាស់ ពួកដែលពួកអ្នកកំពុងតែគោរពសក្ការៈផ្សេងពីអល់ឡោះនោះ ពួកវាមិនអាចបង្កើតសូម្បីតែសត្វរុយមួយក្បាលនោះឡើយ បើទោះបីជាពួកវារួមគ្នាដើម្បីបង្កើតវាក៏ដោយ។ ហើយប្រសិនបើសត្វរុយយកអ្វីមួយ(អំពីសំណែនដែលគេសែន) ក៏ពួកវាមិនអាចដេញវាចេញបាននោះដែរ។ ទាំងអ្នកដែលបួងសួងសុំ និងអ្នកដែលត្រូវគេបួងសួងសុំ(រូបបដិមា) គឺទន់ខ្សោយដូចគ្នា។"},{"id":74,"translation":"ពួកគេមិនបានលើកតម្កើងអល់ឡោះជាម្ចាស់ឱ្យសក្ដិសមនឹងឋានៈរបស់ទ្រង់នោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែបំផុត។"},{"id":75,"translation":"អល់ឡោះទ្រង់បានជ្រើសរើសមួយចំនួនពីម៉ាឡាអ៊ីកាត់ និងមួយចំនួនពីមនុស្សលោកឲ្យធ្វើជាអ្នកនាំសារ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាឃើញបំផុត។"},{"id":76,"translation":"ទ្រង់ដឹងបំផុតនូវអ្វីដែលនៅពីមុខពួកគេ(មុនពេលទ្រង់បង្កើតពួកគេ) និងអ្វីដែលនៅពីក្រោយពួកគេ(បន្ទាប់ពីពួកគេស្លាប់)។ ហើយកិច្ចការទាំងអស់នឹងត្រូវគេនាំត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។"},{"id":77,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកឱនរូកុ និងក្រាបស៊ូជោត ហើយនិងគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ពួកអ្នក ព្រមទាំងសាងអំពើល្អ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។"},{"id":78,"translation":"ហើយចូរពួកអ្នកតស៊ូប្រយុទ្ធក្នុងនាមអល់ឡោះនូវការតស៊ូមួយដ៏ពិតប្រាកដ។ ទ្រង់បានជ្រើសរើសពួកអ្នក ហើយទ្រង់មិនបានធ្វើឲ្យមានការលំបាកលើពួកអ្នកនៅក្នុងសាសនា(របស់ពួកអ្នក)នោះឡើយ គឺសាសនាឪពុករបស់ពួកអ្នក ព្យាការីអ៊ីព្រហ៊ីម។ ទ្រង់បានដាក់ឈ្មោះឱ្យពួកអ្នក ថាជាជនមូស្លីមតាំងពីមុន(ក្នុងបណ្តាគម្ពីរមុនៗ) និងនៅក្នុង(គម្ពីរគួរអាន)នេះ ដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីទៅលើពួកអ្នក និងដើម្បីឱ្យពួកអ្នកធ្វើជាសាក្សីទៅលើមនុស្សលោក(ប្រជាជាតិជំនាន់មុនៗ)ផងដែរ។ ហេតុនេះ ចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ព្រមទាំងប្រកាន់ខ្ជាប់នឹងអល់ឡោះជាម្ចាស់ ព្រោះទ្រង់ធ្វើជាអ្នកគាំពាររបស់ពួកអ្នក។ ទ្រង់ជាអ្នកគាំពារ និងជាអ្នកជួយដ៏ល្អប្រសើរបំផុត។"}]},{"id":23,"verses":[{"id":1,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកមានជំនឿពិតជាទទួលបានជោគជ័យ។"},{"id":2,"translation":"គឺបណ្តាអ្នកដែលមានភាពស្មឹងស្មាធក្នុងការសឡាតរបស់ខ្លួន។"},{"id":3,"translation":"និងបណ្តាអ្នកដែលងាកចេញ(បោះបង់ចោល)ពីប្រការដែលឥតប្រយោជន៍ទាំងឡាយ។"},{"id":4,"translation":"និងបណ្តាអ្នកដែលបរិច្ចាគហ្សាកាត់។"},{"id":5,"translation":"និងបណ្តាអ្នកដែលថែរក្សាប្រដាប់ភេទរបស់ខ្លួន"},{"id":6,"translation":"លើកលែងតែចំពោះភរិយារបស់ពួកគេ ឬស្រ្តីបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ជាការពិតណាស់ ពួកគេមិនត្រូវបានគេស្តីបន្ទោសឡើយ។"},{"id":7,"translation":"តែជនណាដែលស្វែងរកការត្រេកត្រអាលក្រៅពីនោះ ពិតប្រាកដណាស់ ពួកទាំងនោះ ពួកគេគឺជាពួកដែលបំពាន។"},{"id":8,"translation":"និងបណ្តាអ្នកដែលថែរក្សាទំនុកចិត្ត និងបំពេញតាមការសន្យារបស់ខ្លួន។"},{"id":9,"translation":"និងបណ្តាអ្នកដែលថែរក្សាលើការប្រតិបត្តិសឡាតរបស់ខ្លួន។"},{"id":10,"translation":"អ្នកទាំងនោះហើយ ពួកគេគឺជាអ្នកដែលត្រូវទទួលមរតក"},{"id":11,"translation":"ដែលពួកគេនឹងត្រូវទទួលមរតកឋានសួគ៌ហ្វៀរទ័ស(ជាឋានសួគ៌ដែលមានលំដាប់ខ្ពស់ជាងគេបំផុត)ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។"},{"id":12,"translation":"ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក(ព្យាការីអាហ្ទាំ)ពីដីឥដ្ឋ។"},{"id":13,"translation":"ក្រោយមក យើងបានបង្កើតគេអំពីទឹកកាមដោយស្ថិតនៅក្នុងស្បូនស្ត្រី(រហូតដល់ពេលប្រសូត)។"},{"id":14,"translation":"ក្រោយមក យើងបានធ្វើឲ្យទឹកកាមនោះក្លាយទៅជាដុំឈាម។ ក្រោយមកទៀត យើងបានធ្វើឱ្យដុំឈាមនោះក្លាយទៅជាដុំសាច់។ បន្ទាប់មក យើងបានធ្វើឲ្យដុំសាច់នោះឱ្យមានជាឆ្អឹង រួចយើងបានគ្របដណ្តប់ឆ្អឹងនោះដោយសាច់។ បន្ទាប់មកទៀត យើងក៏បានបង្កើតវាទៅជារូបរាងមួយផ្សេងទៀត(ដោយការផ្លុំបញ្ចូលព្រលឹងទៅក្នុងវា)។ ហើយអល់ឡោះមហាឧត្តុង្គឧត្តមដែលជាអ្នកបង្កើតដ៏ប្រសើរបំផុត។"},{"id":15,"translation":"ក្រោយមក បន្ទាប់ពីនោះ ពួកអ្នកពិតជានឹងត្រូវស្លាប់ទៅវិញ។"},{"id":16,"translation":"បន្ទាប់មកទៀត នៅថ្ងៃបរលោក ពួកអ្នកពិតជានឹងត្រូវគេបង្កើតឲ្យរស់ឡើងវិញ។"},{"id":17,"translation":"ហើយជាការពិតណាស់ យើងបានបង្កើតនៅខាងលើពួកអ្នក(ឱមនុស្សលោក)នូវមេឃប្រាំពីរជាន់ដែលត្រួតលើគ្នា ហើយយើងមិនបានព្រងើយកន្តើយចំពោះភាវៈទាំងឡាយ(របស់យើង)ឡើយ។"},{"id":18,"translation":"ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃក្នុងបរិមាណកំណត់(ជាក់លាក់)។ ហើយយើងបានឱ្យវា(ទឹកភ្លៀង)ស្ថិតនៅលើផែនដី។ ជាការពិតណាស់ យើងពិតជាអ្នកដែលមានសមត្ថភាពធ្វើឱ្យវាបាត់បង់(រីង)ទៅវិញ។"},{"id":19,"translation":"ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបង្កើតនូវច្បារដំណាំជាច្រើនអំពីដើមល្មើ និងទំពាំងបាយជូរសម្រាប់ពួកអ្នក។ នៅក្នុងចម្ការទាំងនោះ មានផ្លែឈើជាច្រើនប្រភេទ។ ហើយក្នុងចំណោមផ្លែឈើទាំងនោះ ពួកអ្នកអាចបរិភោគបាន។"},{"id":20,"translation":"ហើយ(តាមរយៈទឹកភ្លៀងនេះដែរ យើងបានបង្កើតសម្រាប់ពួកអ្នកនូវ)ដើមហ្សៃទូន ដែលដុះនៅតំបន់ភ្នំតួរសៃណាកដែលអាចចម្រាញ់ចេញជាប្រេង និងជាចំណីអាហារសម្រាប់បរិភោគ។"},{"id":21,"translation":"ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈទាំងឡាយ គឺជាមេរៀនមួយសម្រាប់ពួកអ្នក។ យើងបានផ្តល់ឱ្យពួកអ្នកទទួលទាននូវអ្វី(ទឹកដោះ)ដែលមាននៅក្នុងពោះរបស់វា។ ហើយពួកវាក៏បានផ្តល់នូវផលប្រយោជន៍ជាច្រើនផ្សេងទៀតសម្រាប់ពួកអ្នក ហើយក្នុងចំណោមពួកវា ពួកអ្នកក៏អាចទទួលទានបានផងដែរ។"},{"id":22,"translation":"ហើយពួកអ្នកអាចដឹកជញ្ជូនទំនិញនៅលើវា(សត្វអូដ្ឋ) និងនៅលើសំពៅផងដែរ។"},{"id":23,"translation":"ហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គាត់ ដោយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គឺគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកមិនកោតខ្លាចទ្រង់ទេឬ?"},{"id":24,"translation":"ពួកអ្នកដែលមានឋានៈសក្តិដែលជាពួកប្រឆាំងក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ រូបគេនេះ គឺគ្មានអ្វីក្រៅតែពីជាមនុស្សលោកធម្មតាដូចពួកអ្នកដែលចង់ធ្វើជាចៅហ្វាយនាយ(គ្រប់គ្រង)ទៅលើពួកអ្នកប៉ុណ្ណោះ។ ប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងបញ្ជូនម៉ាឡាអ៊ីកាត់(មកកាន់ពួកយើងជាមិនខាន)។ ពួកយើងមិនដែលបានឮរឿងនេះពីបុព្វបុរសរបស់ពួកយើងជំនាន់មុននោះឡើយ។"},{"id":25,"translation":"រូបគេគ្មានអ្វីក្រៅពីជាបុរសដែលកើតរោគវិកលចរិតនោះឡើយ។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលគេសិនចុះ រហូតដល់ពេលកំណត់(គេភ្ញាក់ខ្លួនវិញ)។"},{"id":26,"translation":"ព្យាការីនួហបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាជួយដល់ខ្ញុំចំពោះអ្វីដែលពួកគេបានបដិសេធផងចុះ។"},{"id":27,"translation":"ពេលនោះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់គេ(ព្យាការីនួហ)ថា៖ ចូរអ្នកធ្វើសំពៅមួយដោយការឃ្លាំមើលពីយើង និងដោយការបង្រៀនពីយើង។ ក្រោយមក នៅពេលដែលបទបញ្ជារបស់យើងបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើននោះ ចូរអ្នកនាំយកចូលទៅក្នុងសំពៅនោះនូវរាល់សត្វដែលមានជីវិតទាំងអស់មួយគូៗ(ញីឈ្មោល) ព្រមទាំងក្រុមគ្រួសាររបស់អ្នកផងដែរ លើកលែងតែជនណាដែលគេបានកំណត់ជាមុនក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឱ្យជួយសង្រ្គោះពួកដែលបានបំពានឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេ គឺជាពួកដែលត្រូវគេពន្លិច(ក្នុងទឹកជំនន់)។"},{"id":28,"translation":"ហើយនៅពេលដែលអ្នក និងអ្នកដែលនៅជាមួយអ្នកបានឡើងលើសំពៅហើយនោះ ចូរអ្នកពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានសង្គ្រោះពួកយើងពីក្រុមដែលបំពាន។"},{"id":29,"translation":"ហើយចូរអ្នកពោលថា៖ បពិតព្រះជាម្ចាស់! សូមព្រះអង្គមេត្តាឱ្យខ្ញុំបានចុះចតនៅកន្លែងមួយដែលមានពរជ័យផងចុះ។ ហើយទ្រង់ជាអ្នកប្រទានកន្លែង(ចុះចត)ដ៏ប្រសើរបំផុត។"},{"id":30,"translation":"ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាង(ដ៏ច្បាស់លាស់)។ ហើយយើងគឺជាអ្នកដែលសាកល្បង(ប្រជាជាតិទាំងឡាយ)។"},{"id":31,"translation":"ក្រោយមក យើងបានបង្កើតប្រជាជាតិមួយផ្សេងទៀតបន្ទាប់ពីពួកគេ(គឺក្រុមអាទ)។"},{"id":32,"translation":"ហើយយើងបានបញ្ជូនអ្នកនាំសារម្នាក់ក្នុងចំណោមពួកគេ(ព្យាការីហ៊ូទ)ទៅកាន់ពួកគេ (ដោយគាត់បាននិយាយថា៖) ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកមិនកោតខ្លាចទ្រង់ទេឬ?"},{"id":33,"translation":"ហើយពួកអ្នកដែលមានឋានៈសក្តិក្នុងចំណោមក្រុមរបស់គាត់ដែលជាពួកប្រឆាំង និងបដិសេធនឹងជំនួបនាថ្ងៃបរលោក ព្រមទាំងយើងបានផ្តល់ការសោយសុខក្នុងជីវិតលោកិយដល់ពួកគេបាននិយាយថា៖ រូបគេនេះ គ្មានអ្វីក្រៅពីជាមនុស្សលោកធម្មតាដូចពួកអ្នកដែលគេទទួលទាននូវអ្វីដែលពួកអ្នកទទួលទាន ហើយផឹកនូវអ្វីដែលពួកអ្នកផឹកប៉ុណ្ណោះ។"},{"id":34,"translation":"ហើយប្រសិនបើពួកអ្នកប្រតិបត្តិតាមមនុស្សលោកធម្មតាម្នាក់ដូចពួកអ្នកដែរ ពិតប្រាកដណាស់ បើដូច្នេះមែននោះ ពួកអ្នកពិតជាពួកដែលខាតបង់ជាមិនខាន។"},{"id":35,"translation":"តើគេបានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ នៅពេលដែលពួកអ្នកស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ ពួកអ្នកពិតជានឹងត្រូវបានគេបញ្ចេញ(ពីផ្នូររបស់ពួកអ្នកម្តងទៀត)ឬ?"},{"id":36,"translation":"អ្វីដែលគេបានសន្យានឹងពួកអ្នកនោះ គឺនៅឆ្ងាយសែនឆ្ងាយ(មិនអាចកើតឡើងទៅរួចឡើយ)។"},{"id":37,"translation":"ពិតណាស់ គ្មានជីវិតរស់នៅណាក្រៅតែពីជីវិតរស់នៅក្នុងលោកិយរបស់យើងនេះឡើយ។ ពួកយើងស្លាប់ ហើយពួកយើងរស់(កើតស្លាប់បន្តបន្ទាប់គ្នា)។ ហើយពួកយើងក៏មិនត្រូវបានគេបង្កើតឲ្យរស់ឡើងវិញម្តងទៀតនោះដែរ។"},{"id":38,"translation":"រូបគេ គ្មានអ្វីក្រៅពីជាបុរសម្នាក់ដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះនោះឡើយ ហើយពួកយើងក៏មិនមានជំនឿលើគេដែរ។"},{"id":39,"translation":"គាត់(ព្យាការីហ៊ូទ)បានពោលថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាជួយដល់ខ្ញុំចំពោះអ្វីដែលពួកគេបានបដិសេធផងចុះ។"},{"id":40,"translation":"ទ្រង់បានតបថា៖ ក្រោយពីរយៈពេលបន្តិចទៀតនេះ ពួកគេប្រាកដជានឹងក្លាយជាអ្នកដែលមានវិប្បដិសារីជាមិនខាន។"},{"id":41,"translation":"ពេលនោះ សម្រែកដ៏ខ្លាំងក្លាបានឆក់យកជីវិតពួកគេយ៉ាងពិតប្រាកដ។ ហើយយើងបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ)ប្រៀបដូចជាសំរាម។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលបំពាន។"},{"id":42,"translation":"ក្រោយមក យើងបានបង្កើតប្រជាជាតិជាច្រើនផ្សេងទៀតបន្ទាប់ពីពួកគេ។"},{"id":43,"translation":"គ្មានប្រជាជាតិណាមួយអាចធ្វើឱ្យពេលវេលាកំណត់(នៃការបំផ្លាញពួកគេ)មកដល់មុនពេលកំណត់នោះឡើយ ហើយក៏មិនអាចពន្យារពេលបាននោះដែរ។"},{"id":44,"translation":"ក្រោយមក យើងបានបញ្ជូនអ្នកនាំសាររបស់យើងជាច្រើនទៀតជាបន្តបន្ទាប់។ រាល់ពេលដែលអ្នកនាំសារនោះបានទៅដល់ប្រជាជាតិរបស់ខ្លួន គឺពួកគេតែងតែបដិសេធចំពោះគាត់។ ហើយយើងបានធ្វើឱ្យពួកគេវិនាសអន្តរាយជាបន្តបន្ទាប់ផងដែរ និងបានធ្វើឲ្យពួកគេក្លាយជារឿងរ៉ាវមួយ(សម្រាប់អ្នកជំនាន់ក្រោយ)។ ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ក្រុមដែលគ្មានជំនឿ។"},{"id":45,"translation":"ក្រោយមកទៀត យើងបានបញ្ជូនព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន ដោយនាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើង ហើយនិងអំណះអំណាងយ៉ាងច្បាស់លាស់"},{"id":46,"translation":"ទៅកាន់ហ្វៀរអោន និងក្រុមមន្ត្រីរបស់គេ តែពួកគេបែរជាក្រអឺតក្រទមទៅវិញ។ ហើយពួកគេធ្លាប់ជាក្រុមដែលព្រហើនក្អេងក្អាង។"},{"id":47,"translation":"ហើយពួកគេបាននិយាយថា៖ តើឱ្យពួកយើងមានជំនឿលើបុគ្គលពីរនាក់ដែលជាមនុស្សធម្មតាដូចពួកយើង ហើយក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ទៀតសោត គឺជាពួកដែលស្ថិតនៅក្រោយបង្គាប់យើងហ្នឹងឬ?"},{"id":48,"translation":"ហើយពួកគេបានបដិសេធចំពោះគេទាំងពីរ(ព្យាការីមូសានិងព្យាការីហារូន)។ ហេតុនេះ ពួកគេក៏ស្ថិតក្នុងចំណោមពួកដែលត្រូវបានគេបំផ្លាញ។"},{"id":49,"translation":"ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ សង្ឃឹមថា ពួកគេនឹងទទួលបានការចង្អុលបង្ហាញ។"},{"id":50,"translation":"ហើយយើងបានធ្វើឱ្យកូនប្រុសរបស់ម៉ារយ៉ាំ(ព្យាការីអ៊ីសា) និងម្តាយរបស់គេ ក្លាយជាសញ្ញាភស្តុតាងមួយ(បញ្ជាក់ពីសមត្ថភាពរបស់យើង)។ ហើយយើងបានផ្តល់ឱ្យគេទាំងពីរនូវកន្លែងមួយខ្ពស់ផុតពីដីដែលអាចស្នាក់នៅបាន និងមានប្រភពទឹក(នៅទីនោះ)ផងដែរ។"},{"id":51,"translation":"ឱបណ្តាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានអំពីចំណីអាហារល្អៗ ហើយចូរពួកអ្នកសាងនូវទង្វើកុសល។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":52,"translation":"ហើយពិតប្រាកដណាស់ សាសនារបស់ពួកអ្នកនេះ គឺជាសាសនាតែមួយគត់(សាសនាអ៊ីស្លាម) ហើយយើងគឺជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកោតខ្លាច(មកចំពោះយើង)។"},{"id":53,"translation":"តែពួកគេ(អ្នកដែលដើរតាមអ្នកនាំសារ)បានបែកបាក់គ្នារវាងពួកគេនៅក្នុងកិច្ចការ(សាសនា)របស់ពួកគេជាក្រុមៗ។ រាល់ក្រុមនីមួយៗ គឺមានមោទនភាពនឹងអ្វីដែលខ្លួនមាន។"},{"id":54,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បោះបង់ពួកគេឱ្យស្ថិតក្នុងភាពវង្វេងរបស់ខ្លួន រហូតដល់ពេលកំណត់ចុះ។"},{"id":55,"translation":"តើពួកគេគិតស្មានថា អ្វីដែលយើងបានប្រទានឲ្យពួកគេអំពីទ្រព្យសម្បត្តិ និងកូនចៅនោះ"},{"id":56,"translation":"គឺយើងរួសរាន់ប្រទានដល់ពួកគេនូវប្រការល្អឬ? (មិនដូច្នោះឡើយ)។ ផ្ទុយទៅវិញ ពួកគេមិនដឹងខ្លួនឡើយ។"},{"id":57,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលមានការប្រុងប្រយ័ត្នដោយកោតខ្លាចព្រះជាម្ចាស់របស់ខ្លួន"},{"id":58,"translation":"និងបណ្តាអ្នកដែលមានជំនឿនឹងបណ្តាវាក្យខណ្ឌនៃព្រះជាម្ចាស់របស់ពួកគេ"},{"id":59,"translation":"និងបណ្តាអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះព្រះជាម្ចាស់របស់ពួកគេ"},{"id":60,"translation":"ហើយនិងបណ្តាអ្នកដែលព្យាយាមក្នុងកិច្ចការសប្បុរស ហើយចិត្តរបស់ពួកគេបារម្ភខ្លាច(គេមិនទទួលយក)នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកគេ"},{"id":61,"translation":"អ្នកទាំងនោះហើយ គឺជាអ្នកដែលរួសរាន់ក្នុងការសាងអំពើល្អ ហើយពួកគេជាអ្នកដែលឈានមុខគេ(ក្នុងការសាងអំពើល្អ)។"},{"id":62,"translation":"ហើយយើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីសមត្ថភាពរបស់គេនោះឡើយ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាមួយដែលរៀបរាប់នូវការពិត(ប្រាប់ពួកគេ)។ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។"},{"id":63,"translation":"ផ្ទុយទៅវិញ ដួងចិត្តរបស់ពួកគេ(ពួកប្រឆាំង) គឺស្ថិតក្នុងភាពធ្វេសប្រហែសអំពី(គម្ពីរគួរអាន)នេះ។ ហើយសម្រាប់ពួកគេ គឺមានទង្វើ(អាក្រក់)ជាច្រើនផ្សេងទៀតក្រៅពីនោះដែលពួកគេប្រព្រឹត្តវា។"},{"id":64,"translation":"លុះដល់ពេលដែលយើងបានឆក់យកជីវិតពួកដែលមានទ្រព្យស្តុកស្តម្ភនៃពួកគេដោយទណ្ឌកម្ម ស្រាប់តែពួកគេស្រែកសុំឲ្យជួយ។"},{"id":65,"translation":"(មានគេនិយាយទៅកាន់ពួកគេថា៖) ពួកអ្នកមិនត្រូវស្រែកសុំឲ្យគេជួយនៅក្នុងថ្ងៃនេះនោះទេ។ ជាការពិតណាស់ ពួកអ្នកមិនត្រូវបានគេជួយឲ្យរួចផុតពី(ទណ្ឌកម្មរបស់)យើងនោះឡើយ។"},{"id":66,"translation":"ជាការពិតណាស់ បណ្តាវាក្យខណ្ឌរបស់យើងធ្លាប់ត្រូវបានគេសូត្រឱ្យពួកអ្នកស្តាប់ហើយ តែពួកអ្នកបែរជានាំគ្នាត្រឡប់ក្រោយ(មិនព្រមស្តាប់វា)ទៅវិញ"},{"id":67,"translation":"ដោយសារភាពក្រអឺតក្រទមព្រោះតែពួកអ្នកអះអាងថា ពួកអ្នកគឺជាម្ចាស់នៃទឹកដីពិសិដ្ឋ។ ហើយពួកអ្នកថែមទាំងបាននិយាយអាក្រក់អំពីវានៅពេលយប់ទៀតផង។"},{"id":68,"translation":"តើពួកគេ(ពួកមុស្ហរីគីន)មិនបានគិតពិចារណាចំពោះគម្ពីរគួរអានទេឬ? ឬមួយក៏បានមកដល់ពួកគេនូវអ្វីដែលមិនធ្លាប់ទៅដល់ជីដូនជីតារបស់ពួកគេកាលពីមុនឬ(ទើបពួកគេប្រឆាំងបែបនេះ)?"},{"id":69,"translation":"ឬមួយក៏ពួកគេមិនស្គាល់អ្នកនាំសាររបស់ពួកគេ(ព្យាការីមូហាំម៉ាត់) ទើបពួកគេបដិសេធនឹងគាត់បែបនេះ?"},{"id":70,"translation":"ឬមួយពួកគេចាត់ទុកគាត់(ព្យាការីមូហាំម៉ាត់)ជាមនុស្សវិកលចរិតឬ? ផ្ទុយទៅវិញ គាត់បាននាំមកកាន់ពួកគេនូវសេចក្តីពិត។ តែភាគច្រើននៃពួកគេ គឺមិនពេញចិត្តនឹងសេចក្តីពិតឡើយ។"},{"id":71,"translation":"ហើយប្រសិនបើសេចក្តីពិតនោះស្របទៅតាមទំនើងចិត្តរបស់ពួកគេវិញ មេឃជាច្រើនជាន់ និងផែនដី ព្រមទាំងអ្វីដែលមាននៅក្នុងវានឹងវិនាសអន្តរាយជាមិនខាន។ ផ្ទុយទៅវិញ យើងបានផ្តល់ឱ្យពួកគេនូវភាពខ្ពង់ខ្ពស់របស់ពួកគេ(គម្ពីរគួរអាន)។ តែពួកគេបែរជាងាកចេញពីភាពខ្ពង់ខ្ពស់នោះទៅវិញ។"},{"id":72,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានទាមទារកម្រៃពីពួកគេឬ(ទើបបានជាពួកគេបដិសេធបែបនេះ)? ជាការពិតណាស់ ការតបស្នងនៃព្រះជាម្ចាស់របស់អ្នក គឺល្អប្រសើរ(ជាងនោះទៅទៀត)។ ហើយទ្រង់គឺជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។"},{"id":73,"translation":"ហើយពិតប្រាកដណាស់ រូបអ្នកពិតជាបានអំពាវនាវពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ(សាសនាអ៊ីស្លាម)។"},{"id":74,"translation":"ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក គឺពួកគេងាកចេញពីមាគ៌ា(ដ៏ត្រឹមត្រូវនេះ)។"},{"id":75,"translation":"ហើយប្រសិនបើយើងមានក្តីមេត្តាករុណាចំពោះពួកគេ និងដកយកចេញពីពួកគេនូវគ្រោះ(រាំងស្ងួត និងគ្រោះទុរ្ភិក្ស)ដែលពួកគេជួបប្រទះនោះ ក៏ពួកគេនឹងនៅតែស្ថិតក្នុងភាពវង្វេងរបស់ពួកគេដោយមានភាពស្រពេចស្រពិលដដែល។"},{"id":76,"translation":"ហើយពិតប្រាកដណាស់ យើងបានសាកល្បងពួកគេដោយគ្រោះផ្សេងៗ តែពួកគេនៅតែមិនព្រមឱនលំទោនចំពោះព្រះជាម្ចាស់របស់ពួកគេ និងមិនព្រមទទូចអង្វរករ(ចំពោះទ្រង់)ដដែល។"},{"id":77,"translation":"លុះនៅពេលដែលយើងបើកទ្វារនៃទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ(នាថ្ងៃបរលោក) ស្រាប់តែពួកគេមានការអស់សង្ឃឹម។"},{"id":78,"translation":"ហើយទ្រង់ជាអ្នកដែលបង្កើតសម្រាប់ពួកអ្នកនូវសោតវិញ្ញាណ ចក្ខុវិញ្ញាណ និងដួងចិត្ត។ អ្វីដែលពួកអ្នកដឹងគុណ គឺតិចតួចបំផុត។"},{"id":79,"translation":"ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឱ្យមានជីវិតនៅលើផែនដី។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។"},{"id":80,"translation":"ហើយទ្រង់ជាអ្នកដែលផ្តល់ជីវិត និងដកយកជីវិត។ ហើយ(ការកំណត់)ភាពខុសគ្នារវាងពេលយប់និងពេលថ្ងៃ គឺជាកម្មសិទ្ធិរបស់ទ្រង់។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?"},{"id":81,"translation":"ផ្ទុយទៅវិញ ពួកគេបាននិយាយដូចអ្វីដែលបុព្វបុរស(របស់ពួកគេ)ជំនាន់មុនបាននិយាយ"},{"id":82,"translation":"ដោយពួកគេនិយាយថា៖ នៅពេលដែលពួកយើងបានស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ តើពួកយើងពិតជានឹងត្រូវបានគេបង្កើតឱ្យរស់ឡើងវិញម្តងទៀតឬ?"},{"id":83,"translation":"ជាការពិតណាស់ ពួកយើង និងជីដូនជីតារបស់ពួកយើងក៏ត្រូវបានគេសន្យាចំពោះរឿងនេះកាលពីមុនដូចគ្នាដែរ។ រឿងនេះគ្មានអ្វីក្រៅពីជារឿងនិទានរបស់អ្នកជំនាន់មុននោះឡើយ។"},{"id":84,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើផែនដី និងអ្វីដែលមាននៅក្នុងវាជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកបានដឹងមែននោះ?"},{"id":85,"translation":"ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ បើដូច្នេះ តើពួកអ្នកមិនភ្ញាក់រលឹកទេឬ?"},{"id":86,"translation":"ចូរអ្នកពោលថា៖ តើអ្នកណាជាព្រះជាម្ចាស់នៃមេឃទាំងប្រាំពីរជាន់ និងជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងនោះ?"},{"id":87,"translation":"ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ បើដូច្នោះ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?"},{"id":88,"translation":"ចូរអ្នកពោលទៀតថា៖ តើអ្នកណាដែលអំណាចគ្រប់គ្រងអ្វីៗទាំងអស់ស្ថិតក្នុងកណ្តាប់ដៃ ហើយជាអ្នកជួយសង្រ្គោះ និងគ្មាននរណាម្នាក់អាចជួយសង្គ្រោះអ្នកដែលទ្រង់ចង់បំផ្លាញនោះឡើយ ប្រសិនបើពួកអ្នកបានដឹងមែននោះ?"},{"id":89,"translation":"ពួកគេនឹងឆ្លើយថា៖ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកតបថា៖ ដូច្នេះ តើពួកអ្នកត្រូវបានគេបោកបញ្ឆោតយ៉ាងដូចម្តេច?"},{"id":90,"translation":"ផ្ទុយទៅវិញ យើងបាននាំមកឱ្យពួកគេនូវការពិត។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។"},{"id":91,"translation":"អល់ឡោះទ្រង់គ្មានបុត្រនោះឡើយ ហើយក៏គ្មានព្រះឯណាដែលត្រូវគោពសក្ការៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់នោះដែរ។ ប្រសិនបើមានមែននោះ ព្រះនីមួយៗប្រាកដជានឹងនាំយកនូវអ្វីដែលខ្លួនបានបង្កើត(ទៅគ្រប់គ្រង) ហើយពួកវានឹងយកប្រៀបលើគ្នាទៅវិញទៅមកជាមិនខាន។ អល់ឡោះជាម្ចាស់មហាស្អាតស្អំពីអ្វីដែលពួកគេបានពណ៌នា។"},{"id":92,"translation":"ទ្រង់ជាអ្នកដឹងនូវប្រការដែលអាថ៌កំបាំង និងប្រការដែលលាតត្រដាង។ ហើយទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក។"},{"id":93,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គពិតជាបង្ហាញឱ្យខ្ញុំបានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលទ្រង់បានសន្យានឹងពួកគេ"},{"id":94,"translation":"បពិត្រព្រះជាម្ចាស់! ដូចនេះ សូមព្រះអង្គមេត្តាកុំឱ្យខ្ញុំស្ថិតក្នុងចំណោមក្រុមដែលបំពាន។"},{"id":95,"translation":"ហើយពិតប្រាកដណាស់ យើងពិតជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឱ្យអ្នក(ព្យាការីមូហាំម៉ាត់)បានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេនោះ។"},{"id":96,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រុញច្រានប្រការអាក្រក់ដោយអ្វីដែលល្អប្រសើរជាង។ ហើយយើងដឹងបំផុតនូវអ្វីដែលពួកគេបានពណ៌នា។"},{"id":97,"translation":"ហើយចូរអ្នកពោលចុះថា៖ បពិត្រព្រះជាម្ចាស់! ខ្ញុំសុំការបញ្ចៀសពីព្រះអង្គអំពីការពង្វក់របស់ពពួកស្ហៃតនផង។"},{"id":98,"translation":"ហើយខ្ញុំសុំការបញ្ចៀសពីព្រះអង្គ ឱព្រះជាម្ចាស់របស់ខ្ញុំ សូមបញ្ចៀសរូបខ្ញុំពីវត្តមានរបស់ពួកវាផង។"},{"id":99,"translation":"លុះនៅពេលដែលសេចក្តីស្លាប់បានមកដល់នរណាម្នាក់ក្នុងចំណោមពួកគេ(ពួកមុស្ហរីគីន) គេនឹងនិយាយថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាឲ្យខ្ញុំបានវិលត្រឡប់(ទៅកាន់លោកិយម្តងទៀត)ផង"},{"id":100,"translation":"ដើម្បីឲ្យខ្ញុំបានសាងទង្វើកុសលវិញចំពោះអ្វីដែលខ្ញុំបានបោះបង់(កាលពីមុន)។ មិនដូច្នោះឡើយ! តាមពិត វាគ្រាន់តែជាពាក្យសម្តីដែលគេនិយាយ(ទទេៗ)ប៉ុណ្ណោះ។ ហើយនៅពីក្រោយពួកគេ គឺមានជញ្ជាំងខណ្ឌចែក(រវាងលោកិយ និងបរលោក) រហូតដល់ថ្ងៃដែលពួកគេត្រូវបានគេបង្កើតឲ្យរស់ឡើងវិញ។"},{"id":101,"translation":"ហើយនៅពេលដែលគេ(ម៉ាឡាអ៊ីកាត់)បានផ្លុំត្រែ ពេលនោះ គ្មានសាច់សាលោហិតអ្វីទៀតឡើយរវាងពួកគេនៅថ្ងៃនោះ ហើយពួកគេក៏មិនសួរគ្នាទៅវិញទៅមកនោះដែរ។"},{"id":102,"translation":"ដូច្នេះ ជនណាហើយដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេមានទម្ងន់ធ្ងន់ជាង ពិតណាស់ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានជោគជ័យ។"},{"id":103,"translation":"តែជនណាហើយដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេមានទម្ងន់ស្រាលជាងនោះ ពិតណាស់ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់ខ្លួនឯងដោយត្រូវស្ថិតនៅក្នុងនរកជើហាន់ណាំជាអមតៈ។"},{"id":104,"translation":"ភ្លើងនរកឆាបឆេះមុខរបស់ពួកគេ ហើយពួកគេរួញក្រញង់នៅក្នុងឋាននរកនោះ។"},{"id":105,"translation":"(មានគេនិយាយទៅកាន់ពួកគេថា៖) តើបណ្តាវាក្យខណ្ឌរបស់យើងមិនធ្លាប់ត្រូវបានសូត្រឱ្យពួកអ្នកស្តាប់ ហើយពួកអ្នកធ្លាប់បានបដិសេធចំពោះវាទេឬ?"},{"id":106,"translation":"ពួកគេបានតបថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ទំនើងចិត្តរបស់យើងខ្ញុំបានគ្របដណ្តប់លើយើងខ្ញុំ ហើយយើងខ្ញុំធ្លាប់ជាក្រុមមួយដែលវង្វេង។"},{"id":107,"translation":"បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចេញយើងខ្ញុំពីវា(ឋាននរក)ផងចុះ។ ពេលនោះ ប្រសិនបើយើងខ្ញុំត្រឡប់ទៅ(រកភាពវង្វេងទៀតនោះ) ជាការពិតណាស់ យើងខ្ញុំគឺជាពួកដែលបំពាន។"},{"id":108,"translation":"ទ្រង់បានតបវិញថា៖ ចូរពួកឯងស្ថិតនៅក្នុងឋាននរកនេះចុះ ហើយចូរពួកឯងកុំនិយាយនឹងយើងទៀត។"},{"id":109,"translation":"ពិតប្រាកដណាស់ មានក្រុមមួយក្នុងចំណោមខ្ញុំបម្រើរបស់យើង(អ្នកមានជំនឿ) ពួកគេបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំមានជំនឿហើយ។ ដូចនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំ និងអាណិតស្រលាញ់ចំពោះយើងខ្ញុំផង។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលអាណិតស្រលាញ់ដ៏ប្រសើរបំផុត។"},{"id":110,"translation":"តែពួកអ្នកបែរជាយកពួកគេជាការចំអកឡកឡឺយទៅវិញ រហូតធ្វើឲ្យពួកអ្នកភ្លេចនូវការរំឭកមកចំពោះយើង ខណៈដែលពួកអ្នកបានសើចចំអកចំពោះពួកគេ។"},{"id":111,"translation":"ពិតប្រាកដណាស់ នៅថ្ងៃនេះ យើងនឹងតបស្នងដល់ពួកគេ(អ្នកមានជំនឿ)ចំពោះអ្វីដែលពួកគេបានអត់ធ្មត់។ ពិតប្រាកដណាស់ ពួកគេជាពួកដែលទទួលបានជោគជ័យ។"},{"id":112,"translation":"ទ្រង់បានមានបន្ទូលថា៖ តើពួកអ្នកបានរស់នៅក្នុងលោកិយរយៈកាលប៉ុន្មានឆ្នាំដែរ?"},{"id":113,"translation":"ពួកគេបានឆ្លើយថា៖ ពួកយើងបានរស់នៅ(ក្នុងលោកិយ)ចំនួនមួយថ្ងៃ ឬកន្លះថ្ងៃតែប៉ុណ្ណោះ។ ដូច្នេះ សូមព្រះអង្គសួរអ្នកដែលចេះគណនាចុះ។"},{"id":114,"translation":"ទ្រង់បានតបថា៖ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)នេះឡើយ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ប្រសិនបើពួកអ្នកបានដឹង។"},{"id":115,"translation":"តើពួកអ្នក(ឱមនុស្សលោក)គិតថា៖ ពិតណាស់ យើងបានបង្កើតពួកអ្នកទទេរៗ((គ្មានហេតុផល) ហើយពួកអ្នកពិតជាមិនត្រូវបានគេនាំត្រឡប់មកកាន់យើងវិញ(ដើម្បីជំនុំជម្រះ)នោះឬ?"},{"id":116,"translation":"ពិតប្រាកដណាស់ អល់ឡោះមហាខ្ពង់ខ្ពស់ ជាស្តេចដែលគ្រប់គ្រងដ៏ពិតប្រាកដ។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តមនោះឡើយ។"},{"id":117,"translation":"ហើយជនណាដែលគោរពសក្ការៈព្រះផ្សេងរួមនឹងអល់ឡោះដែលគ្មានភស្តុតាងបញ្ជាក់ចំពោះវាផងនោះ ជាការពិតណាស់ ការជំនុំជម្រះរបស់គេ គឺស្ថិតនៅលើព្រះជាម្ចាស់របស់គេ។ ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ គឺមិនទទួលជោគជ័យជាដាច់ខាត។"},{"id":118,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអភ័យទោស និងអាណិតស្រលាញ់(ចំពោះរូបខ្ញុំ)ផង។ ហើយទ្រង់គឺជាអ្នកអាណិតស្រលាញ់ដ៏ប្រសើរបំផុត។"}]},{"id":24,"verses":[{"id":1,"translation":"នេះគឺជាជំពូកមួយដែលយើងបានបញ្ចុះ និងបានដាក់កាតព្វកិច្ច(ឱ្យអនុវត្តន៍តាមក្បួនច្បាប់របស់វា) ហើយយើងបានបញ្ចុះនៅក្នុងជំពូកនោះនូវបណ្តាវាក្យខណ្ឌដ៏ច្បាស់លាស់ដើម្បីឱ្យពួកអ្នកចងចាំ។"},{"id":2,"translation":"ស្ត្រីក្រមុំ និងបុរសកំលោះដែលប្រព្រឹត្តអំពើហ្ស៊ីណា ចូរពួកអ្នកវាយគេទាំងពីរក្នុងម្នាក់ៗចំនួនមួយរយរំពាត់។ ហើយពួកអ្នកមិនត្រូវអាណិតអាសូរចំពោះពួកគេទាំងពីរដោយមិនអនុវត្តទៅតាមច្បាប់សាសនារបស់អល់ឡោះនោះឡើយ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ ហើយចូរឱ្យក្រុមមួយនៃអ្នកដែលមានជំនឿចូលរួមធ្វើជាសាក្សីដឹងឮក្នុងការដាក់ទណ្ឌកម្មពួកគេទាំងពីរផងដែរ។"},{"id":3,"translation":"បុរសដែលប្រព្រឹត្តហ្ស៊ីណា គឺមិនត្រូវរៀបការនោះឡើយលើកលែងតែជាមួយនឹងស្ត្រីដែលប្រព្រឹត្តហ្ស៊ីណា ឬស្ត្រីដែលធ្វើស្ហ៊ីរិកប៉ុណ្ណោះ។ ហើយស្ត្រីដែលប្រព្រឹត្តហ្ស៊ីណា ក៏គ្មានអ្នករៀបការនឹងនាងនោះដែរ លើកលែងជាមួយនឹងបុរសដែលប្រព្រឹត្តហ្ស៊ីណា ឬបុរសដែលធ្វើស្ហ៊ីរិកប៉ុណ្ណោះ។ ហើយគេហាមឃាត់ដូច្នោះទៅចំពោះបណ្តាអ្នកមានជំនឿទាំងឡាយ។"},{"id":4,"translation":"ហើយពួកដែលចោទប្រកាន់ស្ត្រីដែលបរិសុទ្ធ(ថាបានប្រព្រឹត្តអំពើហ្ស៊ីណា) ក្រោយមក ពួកគេ(អ្នកដែលចោទប្រកាន់គេ)មិនបាននាំមកនូវសាក្សីចំនួនបួនរូបមកទេនោះ ចូរពួកអ្នកវាយពួកគេចំនួនប៉ែតសិបរំពាត់ ហើយពួកអ្នកមិនត្រូវទទួលយកការធ្វើសាក្សីពីពួកទាំងនោះជាដាច់ខាត។ ហើយពួកទាំងនោះ គឺជាពួកដែលប្រព្រឹត្តល្មើស។"},{"id":5,"translation":"លើកលែងតែអ្នកដែលបានសារភាពកំហុសក្រោយពីនោះ ហើយបានកែខ្លួនវិញប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":6,"translation":"ហើយអ្នកដែលបានចោទប្រកាន់ភរិយារបស់ខ្លួន(ថាបានប្រព្រឹត្តហ្ស៊ីណា) តែពួកគេពុំមានសាក្សីណាក្រៅពីខ្លួនឯងទេនោះ ចូរឱ្យពួកគេម្នាក់ៗស្បថចំពោះអល់ឡោះចំនួនបួនដងថា៖ ពិតប្រាកដណាស់ រូបគេ(ស្វាមី)ពិតជាស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់។"},{"id":7,"translation":"ហើយនៅលើកទីប្រាំ(ចូរឲ្យគេបន្ថែមថា)៖ សូមឲ្យបណ្តាសារបស់អល់ឡោះធ្លាក់លើរូបគេ ប្រសិនបើរូបគេស្ថិតក្នុងចំណោមអ្នកដែលភូតកុហក។"},{"id":8,"translation":"ហើយគេ(អ្នកអនុវត្តច្បាប់)ត្រូវការពារនាងពីការដាក់ទណ្ឌកម្ម(គប់នឹងដុំថ្មរហូតស្លាប់) ដោយត្រូវឱ្យនាងស្បថចំពោះអល់ឡោះចំនួនបួនដងថា៖ ពិតប្រាកដណាស់ រូបគេ(ស្វាមី)ស្ថិតក្នុងចំណោមអ្នកដែលភូតកុហក។"},{"id":9,"translation":"ហើយនៅលើកទីប្រាំ(ចូរឲ្យនាងបន្ថែមថា)៖ សូមឲ្យការខឹងសម្បារបស់អល់ឡោះធ្លាក់ទៅលើនាង ប្រសិនបើគេ(ស្វាមី)ស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់។"},{"id":10,"translation":"ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នកទេនោះ (ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកអ្នកភ្លាមៗជាមិនខាន)។ ហើយទ្រង់ជាអ្នកដែលទទួលនូវការសារភាពកំហុស មហាគតិបណ្ឌិតបំផុត។"},{"id":11,"translation":"ពិតប្រាកដណាស់ ពួកដែលនាំមកនូវការមួលបង្កាច់(ចោទប្រកាន់អាអ៊ីស្ហះ ថាបានប្រព្រឹត្តហ្ស៊ីណា)នោះ គឺជាក្រុមមួយនៃពួកអ្នក(ឱអ្នកមានជំនឿ)នេះឯង។ ចូរពួកអ្នកកុំគិតថា វារឿងអាក្រក់សម្រាប់ពួកអ្នកឱ្យសោះ។ ផ្ទុយទៅវិញ វាជារឿងល្អសម្រាប់ពួកអ្នកទៅវិញទេ។ សម្រាប់បុគ្គលគ្រប់រូបក្នុងចំណោមពួកគេ(ដែលបានចូលរួមក្នុងការចោទប្រកាន់នោះ) គឺត្រូវទទួលចំណែកនៃបាបកម្ម។ ហើយអ្នកដែលទទួលខុសត្រូវធំជាងគេក្នុងរឿងនេះក្នុងចំណោមពួកគេ សម្រាប់រូបគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":12,"translation":"ហេតុអ្វីបានជានៅពេលដែលពួកអ្នកបានឮរឿងនេះ អ្នកមានជំនឿទាំងប្រុសទាំងស្រីមិនព្រមគិតស្មានល្អដោយខ្លួនពួកគេផ្ទាល់ ហើយនិយាយថា នេះគឺជាការចោទប្រកាន់យ៉ាងច្បាស់លាស់នោះ?"},{"id":13,"translation":"ហេតុអ្វីបានជាពួកគេ(អ្នកដែលចោទប្រកាន់)មិននាំមកនូវសាក្សីចំនួនបួននាក់ដើម្បីបញ្ជាក់? ប្រសិនបើពួកគេមិនបាននាំសាក្សីមកទេនោះ ពិតប្រាកដណាស់ ចំពោះអល់ឡោះ ពួកគេ គឺជាពួកដែលភូតកុហក។"},{"id":14,"translation":"ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នកទាំងក្នុងលោកិយ និងនៅថ្ងៃបរលោកទេនោះ ច្បាស់ជាទណ្ឌកម្មដ៏ធំធេងបំផុតនឹងធ្លាក់ទៅលើពួកអ្នកដោយសារតែការមួលបង្កាច់របស់ពួកអ្នកជាមិនខាន។"},{"id":15,"translation":"នៅពេលដែលពួកអ្នកពាំនាំរឿងនោះ(រឿងមួលបង្កាច់)ដោយអណ្តាតរបស់ពួកអ្នក ហើយពួកអ្នកបាននិយាយដោយមាត់របស់ពួកអ្នកនូវអ្វីដែលពួកអ្នកមិនបានដឹង ដោយពួកអ្នកគិតស្មានថា វាគឺជារឿងតូចតាច ខណៈដែលវាគឺជារឿងធំបំផុតចំពោះអល់ឡោះជាម្ចាស់។"},{"id":16,"translation":"ហើយតើហេតុអ្វីបានជានៅពេលដែលពួកអ្នកបានឮរឿងនេះ ពួកអ្នកមិនព្រមនិយាយថា៖ មិនត្រឹមត្រូវនោះទេដែលយើងនាំគ្នាមកនិយាយរឿងនេះ? អល់ឡោះមហាស្អាតស្អំ។ នេះគឺជាការមួលបង្កាច់មួយដ៏ធំធេង។"},{"id":17,"translation":"អល់ឡោះទ្រង់ទូន្មានពួកអ្នកកុំឱ្យត្រឡប់មកធ្វើដូចនេះម្តងទៀត ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ។"},{"id":18,"translation":"ហើយអល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកនូវបណ្តាវាក្យខណ្ឌទាំងឡាយ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។"},{"id":19,"translation":"ពិតប្រាកដណាស់ ពួកដែលចូលចិត្តចង់ឲ្យរឿងអាស្រូវលេចឮសុះសាយក្នុងចំណោមអ្នកដែលមានជំនឿនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងឈឺចាប់បំផុតទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយអល់ឡោះទ្រង់ដឹងបំផុត។ តែពួកអ្នកវិញមិនដឹងឡើយ។"},{"id":20,"translation":"ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះ ហើយនិងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នកទេនោះ (ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកអ្នកភ្លាមៗជាមិនខាន)។ ហើយពិតប្រាកដណាស់ អល់ឡោះមហាអាណិតអាសូរ និងមហាអាណិតស្រលាញ់។"},{"id":21,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំដើរតាមជំហានទាំងឡាយរបស់ស្ហៃតន។ ជនណាហើយដែលដើរតាមជំហានទាំងឡាយរបស់ស្ហៃតននោះ ជាការពិតណាស់ វានឹងប្រើឲ្យប្រព្រឹត្តនូវទង្វើអសីលធម៌ និងអំពើអាក្រក់។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទេនោះ គ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកអាចជ្រះស្អាត(ពីបាបកម្ម)ជាដាច់ខាត ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យជ្រះស្អាត(ពីបាបកម្ម)ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។"},{"id":22,"translation":"ហើយចូរកុំឱ្យអ្នកដែលមានកិត្តិយសថ្លៃថ្នូរក្នុងចំណោមពួកអ្នក និងអ្នកដែលមានទ្រព្យសម្បត្តិធូរធារស្បថថានឹងឈប់បរិច្ចាគឱ្យទៅសាច់ញាតិ ជនក្រីក្រ និងអ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះឱ្យសោះ។ ហើយចូរឱ្យពួកគេ(អ្នកមានទ្រព្យ)អភ័យទោស និងអធ្យាស្រ័យ(ដល់អ្នកទាំងនោះ)។ តើពួកអ្នកមិនចូលចិត្តចង់ឱ្យអល់ឡោះអភ័យទោសដល់ពួកអ្នកទេឬ? ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":23,"translation":"ជាការពិតណាស់ ពួកដែលចោទប្រកាន់បណ្តាស្ត្រីបរិសុទ្ធដែលមិនធ្លាប់គិតផ្តេសផ្តាសព្រមទាំងជាស្ត្រីដែលមានជំនឿទៀតនោះ (ថាបានប្រព្រឹត្តអំពើហ្ស៊ីណា) គេនឹងដាក់បណ្តាសាពួកគេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":24,"translation":"គឺនៅថ្ងៃដែលអណ្តាតរបស់ពួកគេធ្វើសាក្សីប្រឆាំងនឹងពួកគេ(ចំពោះអ្វីដែលពួកគេនិយាយ) ហើយដៃជើងរបស់ពួកគេធ្វើសាក្សីប្រឆាំងនឹងពួកគេចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":25,"translation":"នៅក្នុងថ្ងៃនោះ អល់ឡោះជាម្ចាស់នឹងប្រទានដល់ពួកគេនូវការតបស្នងរបស់ពួកគេប្រកបដោយភាពយុត្តិធម៌បំផុត ហើយពួកគេនឹងដឹងថា ពិតណាស់អល់ឡោះទ្រង់គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ។"},{"id":26,"translation":"ស្ត្រីដែលអាក្រក់ គឺសម្រាប់បុរសដែលអាក្រក់ ហើយបុរសដែលអាក្រក់ គឺសម្រាប់ស្ត្រីដែលអាក្រក់។ ចំណែកស្ត្រីដែលល្អ គឺសម្រាប់បុរសដែលល្អ ហើយបុរសដែលល្អ គឺសម្រាប់ស្ត្រីដែលល្អ។ អ្នក(ដែលល្អៗ)ទាំងនោះ គឺពួកគេចាកផុតពីអ្វីដែលពួក(ដែលអាក្រក់ៗ)ទាំងនោះបាននិយាយ(ចោទប្រកាន់)។ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)។"},{"id":27,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំចូលគេហដ្ឋានណាមួយក្រៅពីគេហដ្ឋានរបស់ពួកអ្នកឱ្យសោះ ទាល់តែពួកអ្នកសុំការអនុញ្ញាត និងឱ្យសាឡាម(គារវកិច្ច)ទៅកាន់ម្ចាស់ផ្ទះជាមុនសិន។ នោះគឺជាការល្អប្រសើរសម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងចងចាំ។"},{"id":28,"translation":"តែប្រសិនបើពួកអ្នកមិនបានឃើញនរណាម្នាក់នៅក្នុងគេហដ្ឋាននោះទេ ចូរពួកអ្នកកុំចូលក្នុងគេហដ្ឋាននោះ រហូតទាល់តែមានគេអនុញ្ញាតឱ្យពួកអ្នក។ ហើយប្រសិនបើគេនិយាយទៅកាន់ពួកអ្នកថា៖ “សូមពួកអ្នកត្រឡប់ទៅវិញចុះ” នោះពួកអ្នកត្រូវតែត្រឡប់ទៅវិញ។ នោះគឺជាការស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":29,"translation":"គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ប្រសិនបើពួកអ្នកចូលក្នុងគេហដ្ឋានណាមួយដែលមិនមែនសម្រាប់រស់នៅដែលនៅក្នុងនោះ មានទ្រព្យសម្បត្តិរបស់ពួកអ្នក។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកលាតត្រដាង និងអ្វីដែលពួកអ្នកលាក់បាំង។"},{"id":30,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់អ្នកមានជំនឿជាបុរសឱ្យទម្លាក់ក្រសែភ្នែករបស់ពួកគេចុះ(ពីការសម្លឹងមើលទៅកាន់អ្វីដែលច្បាប់មិនអនុញ្ញាត) ហើយចូរឱ្យពួកគេថែរក្សាប្រដាប់ភេទរបស់ខ្លួន(ពីអំពើហ្ស៊ីណា)។ នោះគឺជាការស្អាតស្អំបំផុតសម្រាប់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។"},{"id":31,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តាអ្នកមានជំនឿជាស្ត្រីឲ្យពួកនាងទម្លាក់ក្រសែភ្នែកចុះ(ពីការសម្លឹងមើលទៅកាន់ប្រការដែលច្បាប់ហាមឃាត់) ហើយចូរឲ្យពួកនាងថែរក្សាប្រដាប់ភេទរបស់ខ្លួន(ពីអំពើហ្ស៊ីណា)។ ហើយចូរកុំឲ្យពួកនាងបង្ហាញការតុបតែង(សម្រស់)របស់ខ្លួន លើកលែងតែអ្វី(សម្លៀកបំពាក់)ដែលស្តែងចេញជាធម្មតា។ ហើយចូរឲ្យពួកនាងយកស្បៃគ្របឲ្យបានជិតនៅបរិវេណដើមទ្រូង និងករបស់ពួកនាង។ ហើយពួកនាងមិនត្រូវបង្ហាញសម្រស់របស់ពួកនាងនោះឡើយ លើកលែងតែចំពោះប្តីរបស់ពួកនាង ឪពុករបស់ពួកនាង ឪពុកក្មេករបស់ពួកនាង កូនប្រុសទាំងឡាយរបស់ពួកនាង កូនប្រុសប្តីរបស់ពួកនាង(កូនចុង) បងប្អូនប្រុសបង្កើតរបស់ពួកនាង កូនប្រុសៗនៃបងប្អូនប្រុសបង្កើតរបស់ពួកនាង កូនប្រុសៗនៃបងប្អូនស្រីបង្កើតរបស់ពួកនាង(ក្មួយប្រុសបង្កើត) ស្ត្រីគ្នាឯង ឬក៏ខ្ញុំបម្រើដាច់ថ្លៃរបស់ពួកនាង និងអ្នកបម្រើប្រុសៗដែលគ្មានតណ្ហាចំពោះស្ត្រី ព្រមទាំងក្មេងតូចៗដែលពុំទាន់ដឹងពីកេរខ្មាសរបស់ស្ត្រី។ ហើយចូរកុំឲ្យពួកនាងដើរទន្រ្ទាំជើងរបស់ពួកនាងក្នុងគោលបំណងឲ្យគេដឹងនូវអ្វីដែលពួកនាងលាក់បាំងអំពីការតុបតែងរបស់ពួកនាង។ ហើយចូរពួកអ្នកសារភាពកំហុសចំពោះអល់ឡោះទាំងអស់គ្នាចុះ ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។"},{"id":32,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)រៀបការឱ្យអ្នកដែលនៅលីវក្នុងចំណោមពួកអ្នក(ដែលជាអ្នកមានសេរីភាព) និងខ្ញុំបម្រើដាច់ថ្លៃរបស់ពួកអ្នកទាំងប្រុស ទាំងស្រីដែលជាមនុស្សល្អ។ ប្រសិនបើពួកគេជាអ្នកក្រខ្សត់នោះ អល់ឡោះជាម្ចាស់នឹងផ្តល់ភាពមានបានដល់ពួកគេដោយក្តីសប្បុរសរបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់មហាវិសេសវិសាល និងដឹងបំផុត។"},{"id":33,"translation":"ហើយចូរឱ្យអ្នកដែលគ្មានលទ្ធភាពរៀបការរក្សាខ្លួនឲ្យបរិសុទ្ធ រហូតទាល់តែអល់ឡោះទ្រង់ផ្តល់ភាពមានបានដល់ពួកគេដោយការប្រោសប្រទានរបស់ទ្រង់។ ហើយចំពោះខ្ញុំបម្រើដាច់ថ្លៃរបស់ពួកអ្នកដែលស្វែងរកកិច្ចសន្យាលោះខ្លួន(ឱ្យមានសិទ្ធិសេរីភាព) ចូរពួកអ្នក(ចៅហ្វាយនាយ)ទទួលយកនូវការស្នើសុំរបស់ពួកគេ ប្រសិនបើពួកអ្នកបានដឹងថា ពួកគេមានភាពល្អប្រសើរ។ ហើយចូរពួកអ្នកផ្តល់ឲ្យពួកគេនូវទ្រព្យសម្បត្តិខ្លះដែលអល់ឡោះបានប្រទានដល់ពួកអ្នក។ ហើយពួកអ្នកមិនត្រូវបង្ខំស្រីបម្រើដាច់ថ្លៃរបស់ពួកអ្នកឱ្យប្រព្រឹត្តពេស្យាដើម្បីស្វែងរកទ្រព្យសម្បត្តិលោកិយ(ឲ្យពួកអ្នក)នោះឡើយ ប្រសិនបើពួកនាងមានបំណងចង់រក្សាខ្លួនឲ្យបរិសុទ្ធនោះ។ ហើយជនណាដែលបង្ខិតបង្ខំពួកនាង ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុតចំពោះពួកនាងបន្ទាប់ពីពួកនាងត្រូវបានគេបង្ខិតបង្ខំ។"},{"id":34,"translation":"ហើយជាការពិតណាស់ យើងបានបញ្ចុះទៅកាន់ពួកអ្នក(ឱមនុស្សលោក)នូវបណ្តាវាក្យខណ្ឌជាច្រើនដ៏ច្បាស់លាស់ និងរឿងរ៉ាវនៃអ្នកជំនាន់មុនពួកអ្នកដែលបានកន្លងផុត ព្រមទាំងជាដំបូន្មានសម្រាប់បណ្តាអ្នកដែលកោតខ្លាច។"},{"id":35,"translation":"អល់ឡោះជាម្ចាស់ ទ្រង់ជាពន្លឺនៃមេឃជាច្រើនជាន់និងផែនដី។ ពន្លឺរបស់ទ្រង់ ប្រៀបដូចជាប្រឡោះនៅនឹងជញ្ជាំងមួយ ហើយនៅក្នុងនោះ គឺមានចង្កៀង។ ចង្កៀងនោះស្ថិតក្នុងកញ្ចក់។ កញ្ចក់នោះប្រៀបដូចជាដួងតារាដែលបញ្ចេញពន្លឺចែងចាំងដូចគុជខ្យងដែលត្រូវបានអុជបញ្ឆេះដោយប្រេងនៃដើមឈើដ៏មានពរជ័យ ពោលគឺដើមអូលីវ ជាដើមឈើមួយដែលគ្មានអ្វីបាំងវាពីពន្លឺថ្ងៃឡើយ មិនថាពេលថ្ងៃរះ ឬពេលថ្ងៃលិចនោះទេ។ ប្រេងរបស់វាស្ទើរតែមានពន្លឺទៅហើយ បើទោះជាគេពុំទាន់អុជភ្លើងវាក៏ដោយ។ ពន្លឺត្រួតលើពន្លឺ។ អល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញទៅកាន់ពន្លឺរបស់ទ្រង់(គម្ពីរគួរអាន)ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះទ្រង់លើកជាឧទាហរណ៍ជាច្រើនសម្រាប់មនុស្សលោក។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":36,"translation":"(ចង្កៀងនេះត្រូវបានគេអុជបំភ្លឺ)នៅក្នុងបណ្តាគេហដ្ឋាន(ម៉ាស្ជិត)ដែលអល់ឡោះបង្គាប់ប្រើឲ្យលើកតម្កើង និងរំឭកព្រះនាមរបស់ទ្រង់នៅក្នុងវាដោយគេប្រតិបត្តិសឡាតនៅក្នុងវាទាំងពេលព្រឹក និងពេលល្ងាច។"},{"id":37,"translation":"បុរសៗ(ដែលលើកតម្កើងទ្រង់ទាំងនោះ)ការធ្វើជំនួញ និងការលក់ដូរមិនអាចធ្វើឱ្យពួកគេភ្លេចពីការរំឭកចំពោះអល់ឡោះ និងប្រតិបត្តិសឡាត ហើយនិងបរិច្ចាគហ្សាកាត់នោះឡើយ។ ពួកគេភ័យខ្លាចថ្ងៃមួយដែលដួងចិត្ត និងកែវភ្នែកត្រូវក្រឡាប់ចាក់(ថ្ងៃបរលោក)។"},{"id":38,"translation":"ដើម្បីអល់ឡោះទ្រង់តបស្នងដល់ពួកគេយ៉ាងល្អបំផុតនូវអ្វីដែលពួកគេបានសាង ហើយទ្រង់នឹងបន្ថែមឱ្យពួកគេ(លើសពីនេះទៀត)ដោយការប្រោសប្រទានរបស់ទ្រង់។ ហើយអល់ឡោះទ្រង់ប្រទានលាភសក្ការៈដល់ជនណាដែលទ្រង់មានចេតនាដោយឥតគណនាឡើយ។"},{"id":39,"translation":"រីឯពួកដែលគ្មានជំនឿវិញ ទង្វើរបស់ពួកគេ ប្រៀបដូចជាការបំភាន់ភ្នែកនៅទីវាលមួយដែលអ្នកស្រេកទឹកគិតថា វាជាទឹក។ លុះនៅពេលដែលគេទៅដល់កន្លែងនោះ គឺគេពុំឃើញមានអ្វីនៅទីនោះឡើយ។ ហើយ(ពួកគ្មានជំនឿវិញ)គេនឹងប្រទះឃើញអល់ឡោះជាម្ចាស់នៅនឹងមុខគេ(នៅថ្ងៃបរលោក)។ ពេលនោះ ទ្រង់នឹងផ្តល់ឱ្យគេនូវការជំនុំជម្រះរបស់គេយ៉ាងពេញលេញ។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តីយ៉ាងឆាប់រហ័សបំផុត។"},{"id":40,"translation":"ឬក៏(ទង្វើរបស់ពួកគេ)ប្រៀបបានទៅនឹងភាពងងឹតនៅក្នុងបាតសមុទ្រដ៏ជ្រៅមួយដែលមានរលកធំៗគ្របដណ្តប់ពីលើវាផ្ទួនៗ ព្រមទាំងមានពពកខ្មៅ(ដ៏ធំមួយ)គ្របលើរលកនោះទៀត។ គឺភាពងងឹតត្រូវត្រួតពីលើគ្នាទៅវិញទៅមក។ នៅពេលដែលគេដកដៃរបស់គេចេញ គេស្ទើរតែមិនអាចមើលវាឃើញ។ ហើយជនណាដែលអល់ឡោះមិនផ្តល់ឲ្យគេនូវពន្លឺទេនោះ ជាការពិតណាស់ គឺគ្មានពន្លឺសម្រាប់គេនោះឡើយ។"},{"id":41,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ត្រូវបានអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី ព្រមទាំងពពួកបក្សីដែលត្រដាងស្លាបទាំងគូរបស់វា សុទ្ធតែលើកតម្កើងចំពោះទ្រង់នោះ? រាល់ភាវៈទាំងនោះ គឺទ្រង់បានដឹងនូវការសឡាត និងការលើកតម្កើងរបស់វា(ចំពោះទ្រង់)។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។"},{"id":42,"translation":"ហើយការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់អល់ឡោះ(តែមួយគត់)។"},{"id":43,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើឱ្យពពករសាត់។ ក្រោយមក ទ្រង់បានប្រមូលផ្តុំវា រួចមក ទ្រង់បានធ្វើឱ្យវាគរលើគ្នា។ ពេលនោះ អ្នកនឹងឃើញទឹកភ្លៀងចេញពីចន្លោះដុំពពកនោះ។ ហើយទ្រង់បានបញ្ចុះពីលើមេឃចេញពីដុំពពកដ៏ក្រាស់ឃ្មឹកដែលប្រៀបដូចជាភ្នំនោះនូវព្រិលដោយវាត្រូវទៅលើជនណាដែលទ្រង់មានចេតនា និងបញ្ចៀសវាចេញអំពីជនណាដែលទ្រង់មានចេតនា។ ពន្លឺនៃផ្លេកបន្ទោរស្ទើរតែឆក់យកក្រសែភ្នែកទៅហើយ។"},{"id":44,"translation":"អល់ឡោះទ្រង់ផ្លាស់ប្តូររវាងពេលយប់និងពេលថ្ងៃ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលមានការឈ្វេងយល់។"},{"id":45,"translation":"ហើយអល់ឡោះទ្រង់បង្កើតរាល់សត្វលោកទាំងអស់អំពីទឹក។ ក្នុងចំណោមពួកវា មានសត្វខ្លះលូននឹងពោះរបស់វា ខ្លះទៀតដើរដោយជើងពីរ ហើយខ្លះទៀត ដើរដោយជើងបួន។ អល់ឡោះទ្រង់បង្កើតនូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":46,"translation":"ជាការពិតណាស់ យើងបានបញ្ចុះនូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់។ ហើយអល់ឡោះទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":47,"translation":"ហើយពួកគេ(ពួកពុតត្បុត)បាននិយាយថា៖ ពួកយើងមានជំនឿលើអល់ឡោះនិងអ្នកនាំសារ(របស់ទ្រង់) ហើយពួកយើងប្រតិបត្តិតាមហើយ។ បន្ទាប់មក មួយក្រុមក្នុងចំណោមពួកគេបែរងាកចេញក្រោយពីនោះទៅវិញ។ ហើយពួកទាំងនោះ គឺពុំមែនជាអ្នកដែលមានជំនឿឡើយ។"},{"id":48,"translation":"ហើយនៅពេលដែលមានគេអំពាវនាវពួកទាំងនោះទៅកាន់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដើម្បីកាត់សេចក្តីរវាងពួកគេ ស្រាប់តែមួយក្រុមក្នុងចំណោមពួកគេបែរជាងាកចេញទៅវិញ។"},{"id":49,"translation":"តែប្រសិនបើ(ពួកគេបានដឹងថា) ភាពត្រឹមត្រូវ គឺសម្រាប់ពួកគេ នោះពួកគេពិតជានាំគ្នាមកកាន់គាត់(ព្យាការីមូហាំម៉ាត់)ដោយការគោរពជាមិនខាន។"},{"id":50,"translation":"តើក្នុងចិត្តរបស់ពួកគេមានជំងឺ ឬក៏ពួកគេមានការសង្ស័យ ឬក៏ពួកគេមានការបារម្ភខ្លាចអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់មានភាពអយុត្តិធម៌ចំពោះពួកគេ? ផ្ទុយទៅវិញ ពួកទាំងនោះ ពួកគេជាពួកដែលបំពាន។"},{"id":51,"translation":"តាមពិត ពាក្យសម្តីរបស់បណ្តាអ្នកមានជំនឿនៅពេលដែលគេអំពាវនាវពួកគេទៅកាន់អល់ឡោះ និងទៅកាន់អ្នកនាំសាររបស់ទ្រង់ដើម្បីកាត់សេចក្តីរវាងពួកគេនោះ គឺពួកគេឆ្លើយថា៖ ពួកយើងបានឮហើយ និងបានគោរពប្រតិបត្តិតាមហើយ។ អ្នកទាំងនោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ។"},{"id":52,"translation":"ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយខ្លាចអល់ឡោះ ព្រមទាំងកោតខ្លាចទ្រង់ ជាការពិតណាស់ អ្នកទាំងនោះហើយ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ។"},{"id":53,"translation":"ហើយពួកគេ(ពួកពុតត្បុត)បានស្បថនឹងអល់ឡោះនូវការស្បថយ៉ាងម៉ឺងម៉ាត់ថា៖ ប្រសិនបើអ្នក(ព្យាការីមូហាំម៉ាត់)បញ្ជាពួកគេ(ឱ្យចេញប្រយុទ្ធ) ពួកគេប្រាកដជានឹងចេញ(ទៅប្រយុទ្ធ)ជាមិនខាន ។ ចូរអ្នកពោលថា៖ ពួកអ្នកពុំចាំបាច់ស្បថនោះទេ។ ការគោរពប្រតិបត្តិរបស់ពួកអ្នក ត្រូវគេបានដឹងហើយ។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":54,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសារ(របស់ទ្រង់)។ តែប្រសិនបើពួកអ្នកបែរចេញ តាមពិត គាត់(អ្នកនាំសារ)ទទួលខុសត្រូវនូវអ្វីដែលជាបន្ទុក(តួនាទី)របស់គាត់ ហើយពួកអ្នកវិញ គឺត្រូវទទួលខុសត្រូវនូវអ្វីដែលជាបន្ទុក(តួនាទី)របស់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកគោរពប្រតិបត្តិតាមគាត់(ព្យាការីមូហាំម៉ាត់) នោះពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។ ហើយកាតព្វកិច្ចរបស់អ្នកនាំសារ គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់នោះឡើយ។"},{"id":55,"translation":"អល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលក្នុងចំណោមពួកអ្នកថា ទ្រង់ប្រាកដជានឹងឲ្យពួកគេក្លាយជាអ្នកគ្រប់គ្រងនៅលើផែនដី ដូចដែលទ្រង់ធ្លាប់បានផ្តល់ឱ្យអ្នក(មានជំនឿ)ជំនាន់មុនពួកគេគ្រប់គ្រង។ ហើយទ្រង់នឹងធ្វើឱ្យសាសនារបស់ពួកគេដែលទ្រង់ពេញចិត្ត(ឱ្យពួកគេទទួលយកធ្វើជាសាសនា)នោះមានភាពរឹងមាំ។ ហើយទ្រង់ប្រាកដជានឹងជំនួសឱ្យពួកគេវិញនូវសុខសន្តិភាពបន្ទាប់ពី(ពួកគេទទួលនូវ)ការភ័យខ្លាច (នៅពេលដែល)ពួកគេគោរពសក្ការៈមកចំពោះយើង(តែមួយគត់)ដោយពួកគេមិនធ្វើស្ហ៊ីរិកមកចំពោះយើងនូវប្រការណាមួយ។ ជនណាហើយដែលបានប្រឆាំងបន្ទាប់ពីនោះ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលប្រព្រឹត្តល្មើស។"},{"id":56,"translation":"ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយចូរប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រឡាញ់។"},{"id":57,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា៖ ពួកដែលគ្មានជំនឿអាចរត់គេច(ពីទណ្ឌកម្មរបស់អល់ឡោះ)នៅលើផែនដីបានឱ្យសោះ។ ហើយកន្លែងជ្រកកោនរបស់ពួកគេ គឺឋាននរកហើយវាពិតជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។"},{"id":58,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរឱ្យខ្ញុំបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក និងកូនក្មេងដែលមិនទាន់ពេញវ័យក្នុងចំណោមពួកអ្នកសុំការអនុញ្ញាតពីពួកអ្នកនៅក្នុងពេលវេលាទាំងបីនេះ(មុននឹងពួកគេចូលទៅរកពួកអ្នក)គឺ មុនពេលសឡាតស៊ូពុស នៅពេលថ្ងៃត្រង់ខណៈដែលពួកអ្នកដោះសម្លៀកបំពាក់របស់ពួកអ្នក និងក្រោយពេលសឡាតអ៊ីស្ហា។ (ពេលវេលា)ទាំងបីនេះ គឺជាកេរខ្មាសរបស់ពួកអ្នក។ គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកនិងចំពោះពួកគេចំពោះពេលវេលាផ្សេងក្រៅពីនេះ ដែលពួកអ្នកតែងចេញចូលរកគ្នាទៅវិញទៅមក។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់បានបញ្ជាក់ដល់ពួកអ្នកនូវក្បួនច្បាប់ទាំងឡាយ(របស់ទ្រង់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។"},{"id":59,"translation":"ហើយនៅពេលដែលក្មេងតូចៗនៃពួកអ្នកធំពេញវ័យហើយនោះ ចូរឱ្យពួកគេសុំការអនុញ្ញាត ដូចអ្នក(ដែលធំពេញវ័យ)មុនពួកគេសុំការអនុញ្ញាតដែរ។ ដូច្នោះដែរ អល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់នូវបណ្តាវា្យខណ្ឌរបស់ទ្រង់ដល់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។"},{"id":60,"translation":"ហើយចំពោះស្ត្រីវ័យចំណាស់ដែលអស់ចំណង់ក្នុងការរៀបការនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកនាងក្នុងការដោះសម្លៀកបំពាក់ខាងក្រៅរបស់ពួកនាងដោយមិនបង្ហាញឱ្យឃើញនូវការតុបតែង(សម្រស់របស់ពួកនាង)។ តែការរក្សាភាពបរិសុទ្ធ(បិទបាំងរាងកាយឲ្យបានជិត) គឺជាការប្រសើរសម្រាប់ពួកនាង។ ហើយអល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។"},{"id":61,"translation":"គ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកដែលពិការភ្នែក អ្នកដែលពិការជើង ហើយនិងអ្នកជំងឺ (ចំពោះការបោះបង់នូវកាតព្វកិច្ចមួយចំនួនដែលពួកគេគ្មានលទ្ធភាពធ្វើ)។ ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ក្នុងការទទួលទានអាហារពីក្នុងផ្ទះរបស់ពួកអ្នកផ្ទាល់ ឬផ្ទះឪពុករបស់ពួកអ្នក ឬផ្ទះម្ដាយរបស់ពួកអ្នក ឬផ្ទះបងប្អូនប្រុសរបស់ពួកអ្នក ឬផ្ទះបងប្អូនស្រីរបស់ពួកអ្នក ឬផ្ទះឪពុកមាខាងឪពុករបស់ពួកអ្នក ឬផ្ទះម្តាយមីងខាងឪពុករបស់ពួកអ្នក ឬផ្ទះឪពុកមាខាងម្តាយរបស់ពួកអ្នក ឬផ្ទះម្តាយមីងខាងម្តាយរបស់ពួកអ្នក ឬផ្ទះទាំងឡាយដែលពួកអ្នកមានតួនាទីគ្រប់គ្រង ឬក៏ផ្ទះមិត្តភក្តិ(ជិតស្និទ្ធ)របស់ពួកអ្នក។ គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកក្នុងការទទួលទានអាហារ(ពីក្នុងផ្ទះទាំងនោះ)ជាលក្ខណៈជុំគ្នា ឬរៀងៗខ្លួន។ នៅពេលដែលពួកអ្នកចូលក្នុងផ្ទះណាមួយ (ចូរពួកអ្នកឲ្យសាឡាមចំពោះគ្នាទៅវិញទៅមក។ តែប្រសិនបើពុំមាននរណាម្នាក់នៅក្នុងផ្ទះទេនោះ) ចូរពួកអ្នកឱ្យសាឡាមចំពោះខ្លួនឯង ជាការស្វាគមន៍ដែលមានពរជ័យដ៏ប្រសើរពីអល់ឡោះជាម្ចាស់។ ក៏ដូច្នោះដែរ អល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់នូវបណ្តាវាក្យខណ្ឌទាំងឡាយ(របស់ទ្រង់) សង្ឃឹមថាពួកអ្នកនឹងចេះគិតពិចារណា។"},{"id":62,"translation":"តាមពិត អ្នកដែលមានជំនឿ(យ៉ាងពិតប្រាកដ) គឺបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយនៅពេលដែលពួកគេស្ថិតនៅជាមួយគាត់(អ្នកនាំសារ) នៅក្នុងកិច្ចប្រជុំណាមួយ គឺពួកគេមិនចាកចេញ(ពីអង្គប្រជុំ)ឡើយ លុះត្រាតែពួកគេសុំការអនុញ្ញាតពីគាត់(ជាមុនសិន)។ ពិតប្រាកដណាស់ បណ្តាអ្នកដែលសុំការអនុញ្ញាតពីអ្នក អ្នកទាំងនោះហើយគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់(ដ៏ពិតប្រាកដ)។ ដូច្នេះ ប្រសិនបើពួកគេសុំការអនុញ្ញាតពីអ្នកចំពោះកិច្ចការមួយចំនួនរបស់ពួកគេ ចូរអ្នកអនុញ្ញាតឱ្យ(ចាកចេញ)ចំពោះជនណាដែលអ្នកចង់ក្នុងចំណោមពួកគេ ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះដល់ពួកគេផង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":63,"translation":"ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)កុំហៅអ្នកនាំសាររវាងពួកអ្នក(ចំៗឈ្មោះ) ដូចដែលពួកអ្នកហៅគ្នាទៅវិញទៅមកឱ្យសោះ។ ជាការពិតណាស់ អល់ឡោះទ្រង់ដឹងចំពោះពួកដែលលួចចេញ(ពីការប្រជុំរបស់អ្នកនាំសារ)ដោយស្ងាត់ៗនៅក្នុងចំណោមពួកអ្នក(ដោយគ្មានការអនុញ្ញាត)។ ដូច្នេះ ចូរឱ្យពួកដែលធ្វើផ្ទុយនឹងបទបញ្ជារបស់គាត់ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្នដែលនឹងធ្លាក់លើពួកគេ ឬក៏ទណ្ឌកម្មដ៏ឈឺចាប់ធ្លាក់លើពួកគេ។"},{"id":64,"translation":"តើពុំមែនទេឬ ពិតប្រាកដណាស់ អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)នោះ? ទ្រង់ពិតជាដឹងពីស្ថានភាពរបស់ពួកអ្នក។ ហើយនៅថ្ងៃដែលពួកគេត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ ពេលនោះ ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្ត(ក្នុងលោកិយ)។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"}]},{"id":25,"verses":[{"id":1,"translation":"មហាពរជ័យ(អល់ឡោះជាម្ចាស់)ដែលទ្រង់បានបញ្ចុះនូវគម្ពីរគួរអានទៅកាន់ខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ដើម្បីឲ្យគាត់ក្លាយជាអ្នកដាស់តឿនព្រមានសម្រាប់ពិភពលោក។"},{"id":2,"translation":"ជាអ្នកដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់គ្មានបុត្រ និងគ្មានដៃគូរួមជាមួយទ្រង់នៅក្នុងការគ្រប់គ្រងឡើយ។ ហើយទ្រង់បានបង្កើតអ្វីៗទាំងអស់ដោយទ្រង់បានកំណត់(ក្រឹត្យក្រមរបស់វា)យ៉ាងជាក់លាក់។"},{"id":3,"translation":"តែពួកគេបានយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាព្រះដែលពួកវាមិនអាចបង្កើតអ្វីមួយទាល់តែសោះ តែពួកវាទៅវិញទេដែលត្រូវបានគេបង្កើតនោះ។ ហើយពួកវាគ្មានសមត្ថភាពអាចការពារពីគ្រោះថ្នាក់ ឬផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងឡើយ។ ពួកវាគ្មានសមត្ថភាពផ្តល់សេចក្តីស្លាប់ មិនអាចផ្តល់ជីវិត ហើយក៏គ្មានសមត្ថភាពក្នុងការបង្កើតឲ្យរស់សាជាថ្មីនោះដែរ។"},{"id":4,"translation":"ហើយពួកដែលគ្មានជំនឿបាននិយាយថា៖ (គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីការភូតកុហកដែលគេ(ព្យាការីមូហាំម៉ាត់)បានប្រឌិតវាឡើងនោះឡើយ ហើយមានក្រុមមួយផ្សេងទៀតជួយដល់គេប៉ុណ្ណោះ។ ជាការពិតណាស់ ពួកទាំងនោះបាននាំមកនូវការបំពាន និងពាក្យភូតកុហក។"},{"id":5,"translation":"ហើយពួកគេនិយាយទៀតថា៖ (គម្ពីរគួរអាន)ជារឿងព្រេងនិទានរបស់មនុស្សជំនាន់មុនប៉ុណ្ណោះ ដោយគាត់(ព្យាការីមូហាំម៉ាត់)បានចម្លងវា ហើយវាត្រូវបានគេសូត្រឱ្យគាត់ស្តាប់ទាំងព្រឹក ទាំងល្ងាច។"},{"id":6,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ អ្នកដែលបញ្ចុះវាមក គឺជាអ្នកដែលដឹងបំផុតនូវរឿងអាថ៌កំបាំងដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":7,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ ហេតុអ្វីបានជាអ្នកនាំសារ(របស់អល់ឡោះ)រូបនេះ ចេះទទួលទានអាហារ និងចេះដើរផ្សារ(ដូចពួកយើងដែរ)ទៅវិញ? ហេតុអ្វីបានជាគេមិនបញ្ចុះម៉ាឡាអ៊ីកាត់ម្នាក់មកកាន់គាត់ដើម្បីឱ្យម៉ាឡាអ៊ីកាត់នោះក្លាយជាអ្នកដាស់តឿនព្រមានជាមួយគាត់ទៅ?"},{"id":8,"translation":"ឬក៏បញ្ចុះឱ្យគាត់នូវកំណប់ ឬក៏ផ្តល់ឱ្យគាត់មានចម្ការដែលអាចឱ្យគាត់ទទួលទានពីវា? ហើយពួកដែលបំពានបាននិយាយថា៖ ពួកអ្នក(អ្នកមានជំនឿ)មិនបានដើរតាមអ្វី ក្រៅពីបុរសម្នាក់ដែលត្រូវមន្តអាគមគេនោះឡើយ។"},{"id":9,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះ ថាតើពួកគេបានលើកឧទាហរណ៍ចំពោះអ្នកយ៉ាងដូចម្តេច? ដូច្នេះ ពួកគេបានវង្វេងដោយពួកគេមិនអាចដើរនៅលើមាគ៌ា(ត្រឹមត្រូវ)នោះឡើយ។"},{"id":10,"translation":"ទ្រង់មហាមានពរជ័យដែលប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យអ្នក(ព្យាការីមូហាំម៉ាត់)មាននូវអ្វីដែលល្អប្រសើរជាងនោះទៅទៀត គឺសួនដំណាំនានាដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា ហើយទ្រង់នឹងបង្កើតឱ្យអ្នកមាននូវវិមាន(ដ៏ស្កឹមស្កៃ)ផងដែរ។"},{"id":11,"translation":"ផ្ទុយទៅវិញ ពួកគេបានបដិសេធនឹងថ្ងៃបរលោក។ ហើយយើងបានត្រៀមទុកសម្រាប់ជនដែលបដិសេធនឹងថ្ងៃបរលោកនូវភ្លើង(នរក)ដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ។"},{"id":12,"translation":"នៅពេលដែលនរកបានឃើញពួកគេ(ពួកប្រឆាំង)ពីកន្លែងដ៏ឆ្ងាយ ពួកគេនឹងឮសំឡេងខឹងសម្បា និងសំឡេងគ្រហឹមយ៉ាងខ្លាំងពីនរកនោះជាមិនខាន។"},{"id":13,"translation":"ហើយនៅពេលដែលគេបោះពួកទាំងនោះទៅក្នុងកន្លែងដ៏ចង្អៀត(នៃឋាននរក)ដោយដៃរបស់ពួកគេត្រូវបានចងភ្ជាប់ទៅនឹងក(ដោយច្រវាក់) ពួកគេក៏បួងសួងឱ្យខ្លួនឯងវិនាសអន្តរាយ។"},{"id":14,"translation":"(មានគេនិយាយថា៖) នៅថ្ងៃនេះ ចូរពួកអ្នកកុំបួងសួងឱ្យខ្លួនឯងវិនាសអន្តរាយតែមួយដង។ តែពួកអ្នកត្រូវបួងសួងសុំ(ឱ្យខ្លួនឯងវិនាស)ឱ្យបានច្រើនដង(ទើបត្រូវ)។"},{"id":15,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើ(ទណ្ឌកម្ម)ទាំងនោះល្អប្រសើរជាង ឬក៏ឋានសួគ៌ដ៏អមតៈដែលគេបានសន្យាចំពោះអ្នកដែលកោតខ្លាច(អល់ឡោះ)នោះប្រសើរជាង? វាជាការតបស្នង និងជាកន្លែងវិលត្រឡប់សម្រាប់ពួកគេ(អ្នកមានជំនឿ)។"},{"id":16,"translation":"នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបាននូវអ្វីដែលពួកគេប្រាថ្នាជារៀងរហូត។ ហើយការសន្យារបស់ព្រះជាម្ចាស់អ្នក គឺនឹងកើតឡើងយ៉ាងពិតប្រាកដ។"},{"id":17,"translation":"ហើយនៅថ្ងៃដែលទ្រង់ប្រមូលផ្តុំពួកគេ(ពួកមុស្ហរីគីន) និងអ្វីដែលពួកគេគោរពសក្ការៈផ្សេងពីអល់ឡោះ ពេលនោះទ្រង់នឹងសួរទៅកាន់ពួកវា(ព្រះនានា)ថា៖ តើពួកឯងឬដែលបានធ្វើឱ្យខ្ញុំបម្រើរបស់យើងវង្វេង ឬមួយពួកគេបានវង្វេងចេញពីមាគ៌ា(ដ៏ត្រឹមត្រូវដោយខ្លួនឯង)?"},{"id":18,"translation":"ពួកវាបានឆ្លើយថា៖ ព្រះអង្គមហាស្អាតស្អំ។ មិនសក្ដិសមឡើយចំពោះពួកយើងដែលយកអ្នកផ្សេងក្រៅពីព្រះអង្គធ្វើជាអ្នកគាំពារ។ ក៏ប៉ុន្តែ ព្រះអង្គបានផ្តល់ភាពសោយសុខដល់ពួកគេ និងជីដូនជីតារបស់ពួកគេ រហូតដល់ពួកគេបានភ្លេចនូវការរំឭក(ចំពោះព្រះអង្គ)។ ហើយពួកគេគឺជាក្រុមដែលវិនាសអន្តរាយ។"},{"id":19,"translation":"ជាការពិតណាស់ ពួកវាបានបដិសេធនឹងពួកអ្នក(ពួកមុស្ហរីគីន)ចំពោះអ្វីដែលពួកអ្នកបាននិយាយ។ ដូច្នេះ ពួកអ្នកមិនអាចការពារខ្លួនពីទណ្ឌកម្ម ហើយក៏មិនអាចជួយដល់ខ្លួនបាននោះដែរ។ ហើយជនណាដែលបំពានក្នុងចំណោមពួកអ្នក យើងនឹងឱ្យគេភ្លក់នូវទណ្ឌកម្មដ៏ធំធេងបំផុត។"},{"id":20,"translation":"ហើយយើងមិនដែលបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែពួកគេចេះទទួលទានអាហារ និងចេះដើរផ្សារ(ដូចគេឯង)នោះឡើយ។ ហើយយើងបានយកពួកអ្នក(ឱមនុស្សលោក)ធ្វើជាការសាកល្បងចំពោះគ្នាទៅវិញទៅមក ថាតើពួកអ្នកចេះអត់ធ្មត់ដែរឬទេ? ហើយព្រះជាម្ចាស់របស់អ្នក ទ្រង់មហាឃើញបំផុត។"},{"id":21,"translation":"ហើយពួកដែលមិនរំពឹងថានឹងជួបយើងបាននិយាយថា៖ ហេតុអ្វីបានជាគេ(អល់ឡោះ)មិនបញ្ចុះម៉ាឡាអ៊ីកាត់មកកាន់ពួកយើង ឬឱ្យពួកយើងបានឃើញព្រះជាម្ចាស់របស់ពួកយើង(ផ្ទាល់នឹងភ្នែក)តែម្តងទៅ? ជាការពិតណាស់ ពួកគេមានភាពក្រអឺតក្រទមនៅក្នុងខ្លួនពួកគេ និងបានបំពានជ្រុលហួសហេតុបំផុត។"},{"id":22,"translation":"នៅថ្ងៃដែលពួកគេបានឃើញម៉ាឡាអ៊ីកាត់(ផ្ទាល់នឹងភ្នែក) នៅថ្ងៃនោះ គឺគ្មានដំណឹងរីករាយសម្រាប់ពួកឧក្រិដ្ឋទាំងឡាយឡើយ។ ហើយពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថា៖ (ឋានសួគ៌) ជាទីកន្លែងដែលត្រូវបានគេហាមឃាត់(ចំពោះពួកអ្នក)។"},{"id":23,"translation":"ហើយយើងបានត្រឡប់ទៅរកអ្វីដែលពួកគេបានប្រព្រឹត្តអំពីអំពើ(ល្អ) រួចយើងក៏បានធ្វើឱ្យវា(ក្លាយទៅជាអសារបង់)ប្រៀបដូចធូលីដែលរសាត់តាមខ្យល់។"},{"id":24,"translation":"នៅថ្ងៃនោះ ក្រុមអ្នកឋានសួគ៌ គឺមានកន្លែងស្នាក់នៅដ៏ល្អប្រសើរ និងមានកន្លែងសម្រាកដ៏ល្អប្រពៃបំផុត។"},{"id":25,"translation":"ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលមេឃនឹងបែកចេញជាមួយនឹងដុំពពក(ដ៏សក្បុស) ហើយម៉ាឡាអ៊ីកាត់ទាំងឡាយត្រូវបានគេបញ្ចុះមកជាបន្តបន្ទាប់។"},{"id":26,"translation":"ការគ្រប់គ្រងដ៏ពិតប្រាកដនៅថ្ងៃនោះ គឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ដ៏មហាសប្បុរស។ ហើយវាជាថ្ងៃមួយដែលលំបាកជាទីបំផុតចំពោះពួកដែលគ្មានជំនឿ។"},{"id":27,"translation":"ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលអ្នកបំពានខាំដៃទាំងពីររបស់ខ្លួន(ទាំងមានវិប្បដិសារី ដោយគេនិយាយថា៖) ឱអនិច្ចាខ្លួនខ្ញុំអើយ! ខ្ញុំគួរតែជ្រើសយកផ្លូវដើរតាមអ្នកនាំសារ(សាសនាឥស្លាម)។"},{"id":28,"translation":"ឱអនិច្ចាខ្លួនខ្ញុំអើយ! មិនគួរណាខ្ញុំយកបុគ្គលម្នាក់នេះ(អ្នកគ្មានជំនឿ)ធ្វើជាមិត្តជិតស្និទ្ធឡើយ។"},{"id":29,"translation":"ជាការពិតណាស់ រូបគេបានធ្វើឱ្យខ្ញុំវង្វេងចេញពីគម្ពីរគួរអាន ក្រោយពីវាបានមកដល់ខ្ញុំហើយនោះ។ ហើយស្ហៃតន គឺជាអ្នកដែលតែងបោកប្រាស់ចំពោះមនុស្សលោក។"},{"id":30,"translation":"ហើយអ្នកនាំសារ(មូហាំម៉ាត់)បាននិយាយថា៖ បពិត្រព្រះជាម្ចាស់! ជាការពិតណាស់ ក្រុមរបស់ខ្ញុំបាននាំគ្នាបោះបង់គម្ពីរគួរអាននេះ។"},{"id":31,"translation":"ក៏ដូច្នោះដែរ យើងបានបង្កើតសម្រាប់រាល់ព្យាការីទាំងឡាយនូវសត្រូវដែលស្ថិតក្នុងចំណោមពួកឧក្រិដ្ឋជន។ គ្រប់គ្រាន់ហើយដែលព្រះជាម្ចាស់របស់អ្នកជាអ្នកចង្អុលបង្ហាញ និងជាអ្នកដែលជួយ។"},{"id":32,"translation":"ហើយពួកដែលគ្មានជំនឿបាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះគម្ពីរគួរអាននេះទៅឱ្យគាត់(អ្នកនាំសារមូហាំម៉ាត់)ទាំងមូលតែម្តងទៅ? ក៏ដូច្នោះដែរ គឺដើម្បីពង្រឹងចិត្តរបស់អ្នក(ឲ្យមានភាពនឹងនរ)។ ហើយយើងបានបញ្ចុះវាម្តងបន្តិចៗដើម្បីឱ្យមានភាពងាយស្រួល(ក្នុងការយល់ និងទន្ទេញ)។"},{"id":33,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)មិនបាននាំមកឲ្យអ្នកនូវឧទាហរណ៍ណាមួយនោះឡើយ លើកលែងតែយើងបាននាំមកឲ្យអ្នកនូវចម្លើយដែលពិតត្រឹមត្រូវ ហើយនិងការបកស្រាយដ៏ប្រសើរបំផុត។"},{"id":34,"translation":"ពួកដែលត្រូវគេប្រមូលផ្តុំ(នៅថ្ងៃបរលោក)ដោយអូសផ្កាប់មុខទៅកាន់នរកជើហាន់ណាំ ពួកទាំងនោះ គឺមានកន្លែងដ៏អាក្រក់ ហើយឃ្លាតឆ្ងាយពីមាគ៌ា(ដ៏ត្រឹមត្រូវ)បំផុត។"},{"id":35,"translation":"ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត) ហើយយើងក៏បានតែងតាំងបងប្រុសរបស់គាត់(ព្យាការីហារូន)ដែលនៅជាមួយគាត់នោះជាជំនួយការផងដែរ។"},{"id":36,"translation":"ហើយយើងបានមានបន្ទូលថា៖ ចូរអ្នកទាំងពីរធ្វើដំណើរទៅកាន់ក្រុមដែលបដិសេធនឹងបណ្តាភស្តុតាងទាំងឡាយរបស់យើងចុះ។ រួចមក យើងក៏បានបំផ្លាញពួកគេឱ្យវិនាសសាបសូន្យ។"},{"id":37,"translation":"ហើយចំពោះក្រុមរបស់ព្យាការីនួហ នៅពេលដែលពួកគេបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ យើងក៏បានពន្លិចពួកគេ(ក្នុងទឹកជំនន់) ហើយយើងបានយកពួកគេធ្វើជាមេរៀនមួយសម្រាប់មនុស្សលោក។ ហើយយើងបានត្រៀមទុកសម្រាប់ពួកដែលបំពាននូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":38,"translation":"ហើយ(យើងក៏បានបំផ្លាញ)ក្រុមអាទ ក្រុមសាមូទ និងក្រុមរ៉ស(ជាក្រុមរបស់ព្យាការីស៊្ហូអែប) ព្រមទាំងប្រជាជាតិជាច្រើនទៀតនៅរវាងពួកទាំងនោះផងដែរ។"},{"id":39,"translation":"ហើយរាល់ៗ(ក្រុមទាំងនោះ) យើងក៏បានលើកនូវឧទាហរណ៍ជាច្រើនបញ្ជាក់ដល់ពួកគេផងដែរ។ ហើយរាល់ៗ(ក្រុមទាំងនោះ) យើងបានបំផ្លាញឱ្យវិនាសសាបសូន្យ។"},{"id":40,"translation":"ហើយជាការពិតណាស់ ពួកគេ(ពួកមុស្ហរីគីន)បានឆ្លងកាត់ភូមិស្រុកមួយ(ក្រុមព្យាការីលូទ)ដែលត្រូវបានបំផ្លាញដោយភ្លៀងដុំថ្ម។ តើពួកគេមិនបានឃើញភូមិស្រុកនោះទេឬ? ផ្ទុយទៅវិញ ពួកគេមិនធ្លាប់រំពឹងថា នឹងមានការបង្កើតឱ្យរស់ឡើងវិញនោះឡើយ។"},{"id":41,"translation":"ហើយនៅពេលដែលពួកគេបានឃើញអ្នក(ព្យាការីមូហាំម៉ាត់) ពួកគេតែងចំអកឱ្យអ្នក(ដោយនិយាយថា៖) តើម្នាក់នេះឬដែលអល់ឡោះបានតែងតាំងជាអ្នកនាំសារនោះ?"},{"id":42,"translation":"ជាការពិតណាស់ រូបគេស្ទើរតែធ្វើឱ្យពួកយើងងាកចេញពីព្រះនានារបស់ពួកយើងទៅហើយ ប្រសិនបើពួកយើងមិនអត់ធ្មត់លើ(ការគោរពសក្ការៈចំពោះ)វាទេនោះ។ ពួកទាំងនោះគង់តែនឹងដឹងជាមិនខាន នៅពេលដែលពួកគេបានឃើញទណ្ឌកម្ម(ផ្ទាល់នឹងភ្នែក) ថាតើនរណាដែលវង្វេងជាងគេពីមាគ៌ា(ត្រឹមត្រូវ)នោះ?"},{"id":43,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញដែរឬទេ អ្នកដែលយកទំនើងចិត្តរបស់ខ្លួនធ្វើជាព្រះនោះ? ដូច្នេះ តើអ្នកជាអ្នកដែលទទួលខុសត្រូវចំពោះរូបគេឬ?"},{"id":44,"translation":"ឬមួយអ្នកគិតថា ភាគច្រើននៃពួកគេស្តាប់(ដោយទទួលយក) ឬក៏ចេះត្រិះរិះពិចារណាឬ? ពិតណាស់ ពួកគេគ្មានអ្វីក្រៅពីដូចសត្វធាតុនោះទេ។ ផ្ទុយទៅវិញ ពួកគេវង្វេង(ពីមាគ៌ាត្រឹមត្រូវ)ជាងនោះទៅទៀត។"},{"id":45,"translation":"តើអ្នកមិនបានឃើញទេឬ ថាតើព្រះជាម្ចាស់របស់អ្នកទ្រង់បន្លាយស្រមោលយ៉ាងដូចម្តេច? ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងឲ្យវានៅនឹងមួយកន្លែងជាមិនខាន។ បន្ទាប់មក យើងបានធ្វើឲ្យព្រះអាទិត្យជាសញ្ញាសម្គាល់របស់វា(ស្រមោល)។"},{"id":46,"translation":"បន្ទាប់មក យើងបានដកយកស្រមោលនោះមកកាន់យើងបន្តិចម្តងៗ(អាស្រ័យទៅតាមដំណើរព្រះអាទិត្យ)។"},{"id":47,"translation":"ហើយទ្រង់ជាអ្នកដែលបានបង្កើតពេលយប់សម្រាប់ពួកអ្នកជាការបិទបាំង បង្កើតការគេងជាការសម្រាក ហើយទ្រង់បានបង្កើតពេលថ្ងៃដើម្បីជាការស្វែងរកការទ្រទ្រង់ជីវិត។"},{"id":48,"translation":"ហើយទ្រង់ជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងល្អ(ថានឹងមានភ្លៀងធ្លាក់)ដែលជាក្តីមេត្តាករុណារបស់ទ្រង់។ ហើយយើងបានបញ្ចុះពីលើមេឃមកនូវទឹកភ្លៀងដ៏ជ្រះស្អាត។"},{"id":49,"translation":"ដើម្បីយើងធ្វើឱ្យដីដែលគ្មានជីជាតិមានជីជាតិឡើងវិញតាមរយៈទឹកភ្លៀងនោះ។ ហើយយើងក៏បានផ្តល់វាទៅដល់សត្វពាហនៈ និងមនុស្សលោកជាច្រើនដែលយើងបានបង្កើតផងដែរ។"},{"id":50,"translation":"ហើយជាការពិតណាស់ យើងបានចាត់ចែងវា(ទឹកភ្លៀង)រវាងពួកគេដើម្បីឱ្យពួកគេយកវាធ្វើជាមេរៀន។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើន គឺគ្មានអ្វីក្រៅពីការប្រឆាំងនោះឡើយ។"},{"id":51,"translation":"ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបញ្ជូនទៅកាន់ភូមិស្រុកនីមួយៗនូវអ្នកដាស់តឿនព្រមាន(អ្នកនាំសារ)ម្នាក់ជាមិនខាន។"},{"id":52,"translation":"ដូច្នេះ ចូរអ្នកកុំគោរពតាមពួកប្រឆាំងឲ្យសោះ តែអ្នកត្រូវតស៊ូជាមួយពួកគេតាមរយៈវា(គម្ពីរគួរអាន)នូវការតស៊ូមួយដ៏ខ្លាំងក្លា។"},{"id":53,"translation":"ហើយទ្រង់ជាអ្នកដែលបានធ្វើឱ្យសមុទ្រពីរនៅជាប់គ្នា ដោយមួយជាទឹកសាបឆ្ងាញ់ពិសារ និងមួយទៀតប្រៃល្វីង។ ហើយទ្រង់បានធ្វើឱ្យមានរបាំងមួយដែលខ័ណ្ឌចែករវាងវាទាំងពីរ និងរារាំងវាទាំងពីរ(មិនឱ្យជ្រាបចូលគ្នា)។"},{"id":54,"translation":"ហើយទ្រង់ជាអ្នកដែលបានបង្កើតមនុស្សលោកពីទឹកកាម ហើយបានបង្កើតឲ្យគេមានជាសាច់សាលោហិត និងសាច់ថ្លៃ។ ហើយព្រះជាម្ចាស់របស់អ្នក គឺមានអានុភាពបំផុត។"},{"id":55,"translation":"តែពួកគេ(ពួកប្រឆាំង)បែរជាគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះនូវអ្វីដែលមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់អ្វីសោះដល់ពួកគេទៅវិញ។ ហើយអ្នកប្រឆាំង គឺជាអ្នកដែលជួយ(ស្ហៃតន)ប្រឆាំងនឹងព្រះជាម្ចាស់របស់គេ។"},{"id":56,"translation":"ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកឡើយ លើកលែងតែដើម្បីជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមានប៉ុណ្ណោះ។"},{"id":57,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នង(កម្រៃ)ណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ លើកលែងតែជនណាដែលចង់ប្រកាន់យកនូវមាគ៌ាឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់គេប៉ុណ្ណោះ។"},{"id":58,"translation":"ហើយចូរអ្នកប្រគល់ការទុកចិត្តទៅលើអ្នកដែលមានជីវិតអមតៈគ្មានថ្ងៃស្លាប់ចុះ ហើយអ្នកត្រូវលើកតម្កើងដោយការសរសើរចំពោះទ្រង់។ គ្រប់គ្រាន់ហើយដែលទ្រង់ជាអ្នកដឹងបំផុតចំពោះបាបកម្មនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។"},{"id":59,"translation":"(ទ្រង់)ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ (ទ្រង់)ជាព្រះជាម្ចាស់ដ៏មហាសប្បុរស។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងសុំពីទ្រង់ដែលជាអ្នកមហាដឹងបំផុតនោះចុះ។"},{"id":60,"translation":"ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកគ្មានជំនឿ)ថា៖ ចូរពួកអ្នកក្រាបស៊ូជោតចំពោះព្រះជាម្ចាស់ដ៏មហាសប្បុរស ពួកគេតបថា៖ តើព្រះជាម្ចាស់ដ៏មហាសប្បុរសនោះជាអ្វី? តើពួកយើងក្រាបស៊ូជោតទៅចំពោះអ្វីដែលអ្នកបានប្រើពួកយើង(ឱ្យស៊ូជោតទៅកាន់)ឬ? ហើយវាបានធ្វើឱ្យពួកគេកាន់តែឃ្លាតឆ្ងាយ(ពីការមានជំនឿ)ថែមទៀត។"},{"id":61,"translation":"ទ្រង់មហាមានពរជ័យដែលបានបង្កើតនូវតារានិករជាច្រើននៅលើមេឃ និងបានបង្កើតនៅលើមេឃនោះផងដែរនូវព្រះអាទិត្យ និងព្រះចន្ទដែលបញ្ចេញពន្លឺ(ដែលទទួលបានពីព្រះអាទិត្យ)។"},{"id":62,"translation":"ហើយទ្រង់ជាអ្នកដែលបានបង្កើតពេលយប់និងពេលថ្ងៃឲ្យផ្លាស់វេនគ្នា សម្រាប់ជនណាដែលចង់យកធ្វើជាមេរៀន ឬក៏ចង់ដឹងគុណ(ចំពោះអល់ឡោះ)។"},{"id":63,"translation":"ហើយបណ្តាខ្ញុំបម្រើនៃព្រះជាម្ចាស់ដ៏មហាសប្បុរសនោះ គឺបណ្តាអ្នកដែលធ្វើដំណើរនៅលើផែនដីដោយឱនលំទោន។ ហើយនៅពេលដែលពួកល្ងង់ខ្លៅនិយាយ(អសុរស)ទៅកាន់ពួកគេ ពួកគេតបទៅវិញដោយពាក្យសម្តីល្អៗ។"},{"id":64,"translation":"និងបណ្តាអ្នកដែលចំណាយពេលវេលានៅពេលយប់ដើម្បីស៊ូជោត និងឈរ(ប្រតិបត្តិសឡាត)ចំពោះព្រះជាម្ចាស់របស់ពួកគេ។"},{"id":65,"translation":"និងបណ្តាអ្នកដែលបួងសួងសុំថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចៀសយើងខ្ញុំពីទណ្ឌកម្មនៃនរកជើហាន់ណាំផងចុះ។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់វា គឺមានជានិរន្តរ៍។"},{"id":66,"translation":"ពិតប្រាកដណាស់ វាជាទីលំនៅ និងជាកន្លែងស្នាក់អាស្រ័យដ៏អាក្រក់បំផុត។"},{"id":67,"translation":"និងបណ្តាអ្នកដែលនៅពេលណាដែលពួកគេចំណាយទ្រព្យសម្បត្តិ គឺពួកគេមិនខ្ជះខ្ជាយពេក ហើយក៏ត្បិតត្បៀតពេកនោះដែរ។ តែពួកគេចំណាយដោយសមរម្យ។"},{"id":68,"translation":"និងបណ្តាអ្នកដែលមិនបួងសួងសុំពីអ្នកផ្សេងរួមជាមួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះទ្រង់ដាក់បម្រាមឡើយ លើកលែងតែដោយមូលហេតុត្រឹមត្រូវ ហើយពួកគេក៏មិនប្រព្រឹត្តអំពើហ្ស៊ីណានោះដែរ។ ក៏ប៉ុន្តែជនណាហើយដែលប្រព្រឹត្តនូវអំពើទាំងនោះ ពួកគេនឹងទទួលនូវបាបកម្ម។"},{"id":69,"translation":"រូបគេនឹងត្រូវគេបន្ថែមទណ្ឌកម្មទ្វេដងនៅថ្ងៃបរលោក។ ហើយគេនឹងស្ថិតក្នុងទណ្ឌកម្មដ៏អាម៉ាស់នេះជាអមតៈ។"},{"id":70,"translation":"លើកលែងតែជនណាដែលបានសារភាពកំហុស និងមានជំនឿ ហើយបានសាងទង្វើកុសលវិញប៉ុណ្ណោះ។ អ្នកទាំងនោះ គឺអល់ឡោះជាម្ចាស់នឹងផ្លាស់ប្តូរអំពើអាក្រក់របស់ពួកគេទៅជាអំពើល្អវិញ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":71,"translation":"ហើយជនណាដែលបានសារភាពកំហុស និងបានសាងទង្វើកុសល ពិតប្រាដកណាស់ រូបគេបានសារភាពកំហុសចំពោះអល់ឡោះដ៏ត្រឹមត្រូវ។"},{"id":72,"translation":"និងបណ្តាអ្នកដែលមិនធ្វើសាក្សីកុហក។ ហើយនៅពេលដែលពួកគេដើរឆ្លងកាត់ក្រុមដែលធ្វើទង្វើឥតប្រយោជន៍ គឺពួកគេឆ្លងកាត់ដោយថ្លៃថ្នូរ(មិនចូលរួមជាមួយពួកគេឡើយ)។"},{"id":73,"translation":"និងបណ្តាអ្នកដែលនៅពេលណាដែលមានគេរំឭកពីបណ្តាវាក្យខណ្ឌនៃព្រះជាម្ចាស់របស់ពួកគេ គឺពួកគេមិនធ្វើជាថ្លង់ ធ្វើជាខ្វាក់នោះឡើយ។"},{"id":74,"translation":"និងបណ្តាអ្នកដែលបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាប្រទានដល់យើងខ្ញុំនូវភរិយា និងកូនចៅរបស់យើងខ្ញុំដែលជាទីគាប់ចិត្ត(សម្រាប់យើងខ្ញុំ)ផង ហើយសូមព្រះអង្គមេត្តាឲ្យយើងខ្ញុំក្លាយជាអ្នកដឹកនាំសម្រាប់អ្នកដែលកោតខ្លាចផងចុះ។"},{"id":75,"translation":"បណ្តាអ្នកទាំងនោះ ពួកគេនឹងត្រូវគេតបស្នងនូវកន្លែងដ៏ខ្ពង់ខ្ពស់បំផុត(ក្នុងឋានសួគ៌)ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។ ហើយនៅក្នុងនោះ ពួកគេត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ទទួលស្វាគមន៍ និងទទួលបាននូវសុវត្ថិភាព។"},{"id":76,"translation":"ពួកគេស្ថិតនៅទីនោះជាអមតៈ។ ជាទីលំនៅ និងជាកន្លែងស្នាក់អាស្រ័យដ៏ប្រសើរបំផុត។"},{"id":77,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថា៖ ព្រះជាម្ចាស់របស់ខ្ញុំមិនខ្វល់នឹងពួកអ្នកនោះឡើយប្រសិនបើគ្មានការបួងសួងរបស់ពួកអ្នកទេនោះ។ ជាការពិតណាស់ ពួកអ្នកបានបដិសេធ(នឹងអ្នកនាំសារ)។ ដូច្នេះ ទណ្ឌកម្មជានិរន្តរ៍(នឹងធ្លាក់ទៅលើពួកអ្នក)ជាមិនខានឡើយ។"}]},{"id":26,"verses":[{"id":1,"translation":"ត ស៊ីន មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"ទាំងនេះជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។"},{"id":3,"translation":"ប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើឲ្យខ្លួនឯងអន្តរាយទៅហើយព្រោះតែពួកគេមិនមានជំនឿ។"},{"id":4,"translation":"ប្រសិនបើយើងមានចេតនា យើងនឹងបញ្ចុះនូវសញ្ញាភស្តុតាងណាមួយពីលើមេឃទៅកាន់ពួកគេ(ពួកដែលបដិសេធ)ជាមិនខាន។ នៅពេលនោះ ច្បាស់ជាក្បាលរបស់ពួកគេនឹងឱនលំទោនមករកវា(សញ្ញាភស្តុតាងនោះ)ជាដរាបមិនខានឡើយ។"},{"id":5,"translation":"ហើយគ្មានការរំឭកថ្មីណាមួយពីព្រះជាម្ចាស់ដ៏មហាសប្បុរសមកដល់ពួកគេ(ពួកមុស្ហរីគីន)នោះឡើយ លើកលែងតែពួកគេបានងាកចេញអំពីវា។"},{"id":6,"translation":"ជាការពិតណាស់ ពួកគេបានបដិសេធ(នឹងគម្ពីរគួរអាន)។ ដូច្នេះ ដំណឹងដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះ ប្រាកដជានឹងមកដល់ពួកគេជាមិនខាន។"},{"id":7,"translation":"តើពួកទាំងនោះមិនបានមើលទៅកាន់ផែនដីទេឬ ថាតើយើងបានបណ្តុះនៅលើវានូវរាល់រុក្ខជាតិដ៏ល្អស្រស់បំព្រងប៉ុន្មានប្រភេទ?"},{"id":8,"translation":"ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាង(ដ៏ច្បាស់លាស់)។ ក៏ប៉ុន្តែ ពួកគេភាគច្រើនគ្មានជំនឿឡើយ។"},{"id":9,"translation":"ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។"},{"id":10,"translation":"ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានហៅព្យាការីមូសាថា៖ ចូរអ្នកធ្វើដំណើរទៅកាន់ក្រុមដែលបំពាន។"},{"id":11,"translation":"គឺក្រុមរបស់ហ្វៀរអោន។ (ហើយអ្នកត្រូវនិយាយទៅកាន់ពួកគេថា) តើពួកគេមិនកោតខ្លាច(អល់ឡោះ)ទេឬ?"},{"id":12,"translation":"គាត់(ព្យាការីមូសា)បានតបថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកគេបដិសេធ(ចំពោះខ្ញុំ)។"},{"id":13,"translation":"ហើយទ្រូងរបស់ខ្ញុំមានភាពចង្អៀត ហើយអណ្តាតរបស់ខ្ញុំក៏និយាយមិនសូវច្បាស់ទៀត។ ដូច្នេះ សូមព្រះអង្គមេត្តាបញ្ជូន(ម៉ាឡាអ៊ីកាត់ជីព្រីល)ទៅកាន់ហារូន(ដើម្បីឱ្យគាត់ធ្វើជាជំនួយខ្ញុំ)ផងចុះ។"},{"id":14,"translation":"ហើយខ្ញុំធ្លាប់មានទោសឧក្រិដ្ឋមួយជាមួយពួកគេ។ ដូច្នេះ ខ្ញុំខ្លាចពួកគេសម្លាប់ខ្ញុំវិញ។"},{"id":15,"translation":"ទ្រង់បានមានបន្ទូលថា៖ មិនដូច្នោះឡើយ។ ហេតុនេះ ចូរអ្នកទាំងពីរនាំយកសញ្ញាភស្តុតាងរបស់យើង(ទៅកាន់ពួកគេ)ចុះ។ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នក ជាអ្នកដឹងឮ។"},{"id":16,"translation":"ដូច្នេះ ចូរអ្នកទាំងពីរទៅជួបហ្វៀរអោនចុះ ហើយនិយាយទៅកាន់គេថា៖ ពិតប្រាកដណាស់ ពួកយើង គឺជាអ្នកនាំសាររបស់ព្រះជាម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។"},{"id":17,"translation":"សូមអ្នកដោះលែងអម្បូរអ៊ីស្រាអែលឱ្យទៅជាមួយពួកយើង។"},{"id":18,"translation":"គេ(ហ្វៀរអោន)បានតបថា៖ តើយើងមិនបានចិញ្ចឹមបីបាច់អ្នកនៅក្នុងគ្រួសាររបស់យើងកាលអ្នកនៅតូច ហើយបានឱ្យអ្នករស់នៅជាមួយយើងជាច្រើនឆ្នាំនៃជីវិតរបស់អ្នកទេឬ?"},{"id":19,"translation":"ហើយអ្នកបានប្រព្រឹត្តបទឧក្រិដ្ឋមួយ(ដោយបានសម្លាប់បុរសម្នាក់)។ ហើយអ្នកគឺស្ថិតក្នុងចំណោមអ្នកដែលរមិលគុណ។"},{"id":20,"translation":"គាត់បានតបថា៖ ខ្ញុំពិតជាបានប្រព្រឹត្តបែបនោះមែនខណៈដែល(កាលនោះ)ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលវង្វេង។"},{"id":21,"translation":"ហើយខ្ញុំក៏បានគេចចេញពីពួកអ្នកដោយសារតែខ្ញុំខ្លាចពួកអ្នក(សម្លាប់ខ្ញុំវិញ)។ ក្រោយមក ព្រះជាម្ចាស់របស់ខ្ញុំបានផ្តល់ឲ្យខ្ញុំនូវចំណេះដឹង និងបានឲ្យខ្ញុំស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ។"},{"id":22,"translation":"តើនោះឬដែលអ្នកចាត់ទុកជាគុណបំណាច់របស់អ្នកមានចំពោះខ្ញុំ ខណៈដែលអ្នកបានយកអម្បូរអ៊ីស្រាអែលធ្វើជាទាសករនោះ?"},{"id":23,"translation":"ហ្វៀរអោនបាននិយាយថា៖ តើព្រះជាម្ចាស់នៃពិភពទាំងឡាយ ជាអ្វីទៅ?"},{"id":24,"translation":"គាត់(ព្យាការីមូសា)បានតបថា៖ គឺជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកដែលជឿជាក់មែននោះ។"},{"id":25,"translation":"គេ(ហ្វៀរអោន)ក៏និយាយទៅកាន់ពួក(មន្ត្រី)ដែលនៅជុំវិញគេថា៖ តើពួកអ្នកមិនបានឮ(សម្តីរបស់មូសា)ទេឬ?"},{"id":26,"translation":"គាត់បានបន្តទៀតថា៖ ទ្រង់ជាព្រះជាម្ចាស់របស់ពួកអ្នក ហើយក៏ជាព្រះជាម្ចាស់ជីដូនជីតារបស់ពួកអ្នកពីមុនៗផងដែរ។"},{"id":27,"translation":"ហ្វៀរអោនបាននិយាយថា៖ ជាការពិតណាស់ អ្នកនាំសាររបស់ពួកអ្នកដែលគេបញ្ជូនមកកាន់ពួកអ្នក គឺពិតជាមនុស្សវិកលចរិត។"},{"id":28,"translation":"ព្យាការីមូសាបានតបថា៖ ទ្រង់ជាព្រះជាម្ចាស់នៃទិសខាងកើត និងទិសខាងលិច ហើយនិងអ្វីៗដែលមាននៅចន្លោះវាទាំងពីរផងដែរ ប្រសិនបើពួកអ្នកចេះគិតពិចារណាមែននោះ។"},{"id":29,"translation":"ហ្វៀនអោនបាននិយាយថា៖ ប្រសិនបើអ្នកយកផ្សេងក្រៅពីយើងធ្វើជាព្រះនោះ យើងប្រាកដជានឹងឱ្យអ្នកស្ថិតក្នុងចំណោមអ្នកដែលជាប់ឃុំឃាំងជាមិនខាន។"},{"id":30,"translation":"គាត់បានតបថា៖ បើទោះជាខ្ញុំនាំមកកាន់អ្នកនូវអំណះអំណាងយ៉ាងច្បាស់លាស់ក៏ដោយឬ?"},{"id":31,"translation":"ហ្វៀនអោនបានតបថា៖ បើដូច្នោះមែន ចូរអ្នកនាំយកវាមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ។"},{"id":32,"translation":"ពេលនោះ ព្យាការីមូសាក៏បានបោះដំបងរបស់គាត់។ រំពេចនោះ វាក៏បានក្លាយទៅជាសត្វពស់យ៉ាងពិតប្រាកដ។"},{"id":33,"translation":"ហើយគាត់បានដកដៃរបស់គាត់ចេញ(ពីហោប៉ៅ)។ រំពេចនោះ វាក៏មានពន្លឺសភ្លឺសម្រាប់អ្នកទស្សនាទាំងឡាយ(បានឃើញ)។"},{"id":34,"translation":"ហ្វៀរអោនក៏និយាយទៅកាន់ពួក(មន្ត្រី)ដែលនៅជុំវិញគេថា៖ ពិតប្រាកដណាស់ (បុរសម្នាក់)នេះ គឺជាគ្រូមន្តអាគមដ៏ប៉ិនប្រសប់បំផុតម្នាក់។"},{"id":35,"translation":"គេចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នកតាមរយៈមន្តអាគមរបស់គេ។ ដូច្នេះ តើពួកអ្នកឲ្យយើងធ្វើបែបណា?"},{"id":36,"translation":"ពួកគេបានឆ្លើយថា៖ ចូរអ្នកពន្យារពេលឱ្យគេ និងបងប្រុសរបស់គេសិនចុះ។ ហើយចូរអ្នកបញ្ជូន(ទាហាន)ទៅគ្រប់ទីក្រុងទាំងអស់ដើម្បីប្រមូល(គ្រូមន្តអាគម)មក។"},{"id":37,"translation":"ពួកគេនឹងនាំមកឱ្យអ្នកនូវគ្រូមន្តអាគមដែលស្ទាត់ជំនាញបំផុតជាមិនខាន។"},{"id":38,"translation":"ក្រោយមក គេក៏បានប្រមូលគ្រូមន្តអាគមដើម្បីមកជួបជុំគ្នានៅថ្ងៃដែលត្រូវបានកំណត់(យ៉ាងច្បាស់លាស់)។"},{"id":39,"translation":"ហើយមានគេនិយាយទៅកាន់មនុស្ស(ដែលមកចូលរួមទស្សនា)ថា៖ តើពួកអ្នកមកជួបជុំគ្នាអស់ហើយឬនៅ?"},{"id":40,"translation":"សង្ឃឹមថា ពួកយើងនឹងតាមគ្រូមន្តអាគមទាំងនោះប្រសិនបើពួកគេជាអ្នកដែលទទួលជ័យជម្នះ។"},{"id":41,"translation":"ហើយនៅពេលដែលគ្រូមន្តអាគមទាំងនោះបានមកដល់ ពួកគេបាននិយាយទៅកាន់ហ្វៀរអោនថា៖ តើពួកយើងនឹងទទួលបានការតបស្នងដែរឬទេ ប្រសិនបើពួកយើងជាអ្នកឈ្នះ(លើមូសា)នោះ?"},{"id":42,"translation":"គេបានតបថា៖ ពិតមែនហើយ។ បើដូច្នោះមែននោះ ពិតណាស់ ពួកអ្នកនឹងបានស្ថិតក្នុងចំណោមមនុស្សជំនិត(របស់យើង)។"},{"id":43,"translation":"ព្យាការីមូសាបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកបោះអ្វីដែលចង់បោះនោះ(មុន)ចុះ។"},{"id":44,"translation":"ពេលនោះ ពួកគេក៏បានបោះខ្សែនិងដំបងរបស់ពួកគេ ហើយពួកគេបានស្បថនឹងអំណាចរបស់ហ្វៀរអោនថា៖ ជាការពិតណាស់ ពួកយើង ប្រាកដជាអ្នកដែលទទួលជ័យជម្នះ។"},{"id":45,"translation":"បន្ទាប់មក ព្យាការីមូសាក៏បានបោះដំបងរបស់គាត់។ រំពេចនោះ (វាក៏បានក្លាយទៅជាសត្វពស់ដ៏ធំមួយ) និងលេបនូវអ្វីដែលពួកគេកំពុងបំភ័ន្តភ្នែកនោះ។"},{"id":46,"translation":"ពេលនោះ គ្រូមន្តអាគមទាំងនោះ ក៏បានលំឱនកាយស៊ូជោត"},{"id":47,"translation":"ដោយពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយនឹងព្រះជាម្ចាស់នៃពិភពទាំងឡាយ"},{"id":48,"translation":"ដែលជាព្រះជាម្ចាស់របស់ព្យាការីមូសា និងព្យាការីហារូន។"},{"id":49,"translation":"ហ្វៀរអោនក៏និយាយថា៖ តើពួកឯងមានជំនឿលើរូបគេមុននឹងយើងអនុញ្ញាតឱ្យពួកឯងឬ? ជាការពិតណាស់ រូបគេគឺជាមេរបស់ពួកឯងដែលបានបង្រៀនមន្តអាគមដល់ពួកឯង។ ដូច្នេះ ពួកឯងគង់តែនឹងដឹងជាមិនខាន។ យើងប្រាកដជានឹងកាត់ដៃជើងរបស់ពួកឯងឆ្លាស់គ្នា ហើយយើងពិតជានឹងចងឆ្កាងពួកឯងទាំងអស់គ្នាមិនខានឡើយ។"},{"id":50,"translation":"ពួកគេ(គ្រូមន្តអាគម)បានតបថា៖ គ្មានបញ្ហាអ្វីឡើយ(ចំពោះពាក្យគំរាមទាំងនេះ)។ ពិតប្រាកដណាស់ ពួកយើងនឹងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកយើងវិញជាមិនខាន។"},{"id":51,"translation":"ពិតប្រាកដណាស់ ពួកយើងសង្ឃឹមថា ព្រះជាម្ចាស់របស់យើងនឹងអភ័យទោសចំពោះកំហុសឆ្គងទាំងឡាយរបស់ពួកយើង ព្រោះពួកយើងគឺជាអ្នកដែលមានជំនឿមុនគេ។"},{"id":52,"translation":"ហើយយើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថា៖ ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ភៀសខ្លួនចេញទាំងយប់។ ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេដេញតាមហើយ។"},{"id":53,"translation":"ពេលនោះ ហ្វៀរអោនក៏បានបញ្ជូន(មេទ័ព)ឱ្យប្រមូល(កងទ័ព)តាមបណ្តាក្រុងនានា។"},{"id":54,"translation":"(ហ្វៀរអោនបាននិយាយថា៖) ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាពួកតូចទាប និងមានចំនួនតិចតួចប៉ុណ្ណោះ។"},{"id":55,"translation":"ហើយពួកគេពិតជាបានធ្វើឱ្យយើងខឹងសម្បាយ៉ាងខ្លាំង។"},{"id":56,"translation":"ហើយពិតណាស់ ពួកយើងទាំងអស់គ្នាបានត្រៀមលក្ខណៈរួចជាស្រេច(ដើម្បីតាមចាប់ពួកគេ)។"},{"id":57,"translation":"ដូច្នេះ យើង(អល់ឡោះ)ក៏បានបណ្តេញពួកគេ(ហ្វៀរអោននិងបក្សពួក)ចេញពីទឹកដីដែលពោរពេញទៅដោយសួនឧទ្យាន និងប្រភពទឹកហូរជាច្រើន"},{"id":58,"translation":"ព្រមទាំងឃ្លាំងទ្រព្យ និងលំនៅឋានដ៏ប្រពៃ។"},{"id":59,"translation":"ក៏ដូច្នោះដែរ យើងបានប្រទាន(របស់ទាំងនោះ)ឱ្យអម្បូរអ៊ីស្រាអែល។"},{"id":60,"translation":"ក្រោយមក ពួកទាំងនោះ(ហ្វៀរអោននិងបក្សពួក)ក៏បានតាមទាន់ពួកគេនៅពេលថ្ងៃរះ។"},{"id":61,"translation":"ហើយនៅពេលដែលក្រុមទាំងពីរបានឃើញគ្នា ក្រុមរបស់ព្យាការីមូសាបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវគេតាមទាន់ហើយ។"},{"id":62,"translation":"ព្យាការីមូសាបានតបថា៖ មិនដូច្នោះឡើយ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់នៅជាមួយខ្ញុំ។ ទ្រង់នឹងបង្ហាញ(ផ្លូវដល់ខ្ញុំ)ជាមិនខាន។"},{"id":63,"translation":"នៅពេលនោះ យើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថា៖ ចូរអ្នកវាយសមុទ្រនឹងដំបងរបស់អ្នកចុះ។ រំពេចនោះ ទឹកសមុទ្រក៏បានញែកចេញពីគ្នា(ជាដប់ពីរផ្លូវ)។ ហើយរាល់បំណែកនីមួយៗ ប្រៀបបាននឹងភ្នំដ៏ធំ។"},{"id":64,"translation":"ហើយយើងបានឱ្យក្រុមផ្សេងទៀត(ក្រុមហ្វៀរអោន)កាន់តែខិតទៅជិតទីនោះ(រហូតបានចូលក្នុងសមុទ្រងនោះ)។"},{"id":65,"translation":"ហើយយើងក៏បានសង្គ្រោះព្យាការីមូសា និងអ្នកទាំងអស់ដែលនៅជាមួយគេ។"},{"id":66,"translation":"បន្ទាប់មក យើងបានពន្លិចក្រុមផ្សេងទៀត(ក្រុមហ្វៀរអោន)។"},{"id":67,"translation":"ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។"},{"id":68,"translation":"ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។"},{"id":69,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រឱ្យពួកគេស្តាប់នូវរឿងរ៉ាវរបស់ព្យាការីអ៊ីព្រហ៊ីម។"},{"id":70,"translation":"ខណៈដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ តើអ្វីទៅដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះ?"},{"id":71,"translation":"ពួកគេតបថា៖ ពួកយើងកំពុងតែគោរពសក្ការៈចំពោះរូបបដិមា ហើយពួកយើងនឹងបន្តគោរពសក្ការៈចំពោះវា(ជារៀងរហូត)។"},{"id":72,"translation":"គាត់បានសួរថា៖ តើពួកវាស្តាប់ឮពួកអ្នកដែរឬទេនៅពេលដែលពួកអ្នកបួងសួងនោះ?"},{"id":73,"translation":"ឬពួកវាអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ឬក៏អាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកដែរឬទេ?"},{"id":74,"translation":"ពួកគេបានឆ្លើយថា៖ ផ្ទុយទៅវិញ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងធ្វើដូច្នេះ។ (ហើយពួកយើងក៏ធ្វើតាមពួកគាត់ទៅ)។"},{"id":75,"translation":"គាត់បានពោលថា៖ តើពួកអ្នកបានឃើញដែរឬទេថា អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈ"},{"id":76,"translation":"ទាំងពួកអ្នក និងជីដូនជីតារបស់ពួកអ្នកជំនាន់មុននោះ"},{"id":77,"translation":"ពិតណាស់ ពួកវា គឺជាសត្រូវរបស់ខ្ញុំ លើកលែងតែ(អល់ឡោះ)ព្រះជាម្ចាស់នៃពិភពទាំងឡាយប៉ុណ្ណោះ"},{"id":78,"translation":"ដែលទ្រង់ជាអ្នកដែលបានបង្កើតខ្ញុំ និងចង្អុលបង្ហាញរូបខ្ញុំ។"},{"id":79,"translation":"ហើយទ្រង់(តែមួយគត់)ដែលជាអ្នកផ្តល់ចំណីអាហារ និងទឹកផឹកដល់ខ្ញុំ។"},{"id":80,"translation":"ហើយនៅពេលដែលខ្ញុំឈឺ គឺទ្រង់(តែមួយគត់)ដែលធ្វើឱ្យខ្ញុំជាសះស្បើយ។"},{"id":81,"translation":"ហើយទ្រង់ជាអ្នកដែលដកយកជីវិតរបស់ខ្ញុំ បន្ទាប់មក ទ្រង់បង្កើតខ្ញុំឲ្យរស់ឡើង(នាថ្ងៃបរលោក)។"},{"id":82,"translation":"ហើយទ្រង់(តែមួយគត់)ជាអ្នកដែលខ្ញុំសង្ឃឹមថានឹងអភ័យទោសដល់ខ្ញុំនូវកំហុសឆ្គងទាំងឡាយរបស់ខ្ញុំនៅថ្ងៃបរលោក។"},{"id":83,"translation":"(គាត់បានបួងសួងថា៖) បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាប្រទានដល់រូបខ្ញុំនូវគតិបណ្ឌិត និងបញ្ចូលរូបខ្ញុំទៅក្នុងចំណោមអ្នកដែលសាងទង្វើកុសលផងចុះ។"},{"id":84,"translation":"ហើយសូមព្រះអង្គមេត្តាផ្តល់ឱ្យខ្ញុំនូវការកោតសរសើរនិងការរំលឹកដ៏ល្អប្រពៃពីបណ្តាអ្នកជំនាន់ក្រោយផងចុះ។"},{"id":85,"translation":"ហើយសូមព្រះអង្គមេត្តាឱ្យខ្ញុំស្ថិតក្នុងចំណោមអ្នកដែលទទួលមរតកឋានសួគ៌ណាអ៊ីមផង។"},{"id":86,"translation":"ហើយសូមព្រះអង្គមេត្តាអភ័យទោសដល់ឪពុករបស់ខ្ញុំផងចុះ។ ពិតប្រាកដណាស់ រូបគាត់បានស្ថិតក្នុងចំណោមពួកដែលវង្វេង។"},{"id":87,"translation":"ហើយសូមព្រះអង្គមេត្តាកុំធ្វើឱ្យខ្ញុំអាម៉ាស់នៅថ្ងៃដែលពួកគេត្រូវបានគេបង្កើតឲ្យរស់ឡើងវិញ(ថ្ងៃបរលោក)ផងចុះ។"},{"id":88,"translation":"គឺនៅថ្ងៃដែលទ្រព្យសម្បត្តិ និងកូនចៅមិនអាចផ្តល់ជាប្រយោជន៍អ្វីនោះឡើយ។"},{"id":89,"translation":"លើកលែងតែជនណាដែលបានត្រឡប់ទៅជួបអល់ឡោះដោយដួងចិត្តបរិសុទ្ធប៉ុណ្ណោះ។"},{"id":90,"translation":"ហើយឋានសួគ៌ត្រូវបានគេបង្ខិតឱ្យទៅជិតបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)។"},{"id":91,"translation":"ចំណែកឯឋាននរកត្រូវបានគេបង្ហាញឲ្យពួកដែលវង្វេងបានឃើញ។"},{"id":92,"translation":"ហើយមានគេនិយាយទៅកាន់ពួកទាំងនោះថា៖ តើនៅឯណាទៅអ្វីដែលពួកអ្នកធ្លាប់គោរពសក្ការៈ"},{"id":93,"translation":"ក្រៅពីអល់ឡោះនោះ? តើពួកវាអាចជួយពួកអ្នក ឬក៏ពួកវាអាចជួយខ្លួនឯងបានដែរឬទេ?"},{"id":94,"translation":"ហើយពួកវា(រូបបដិមា) និងអ្នកដែលពួកវាធ្វើឱ្យវង្វេងនោះ ត្រូវបានគេបោះចូលទៅក្នុងនរក"},{"id":95,"translation":"រួមទាំងបក្សពួករបស់អ៊ីព្លិសទាំងអស់ផងដែរ។"},{"id":96,"translation":"ពួកវាបាននិយាយឈ្លោះប្រកែកគ្នា ខណៈដែលពួកវាស្ថិតនៅក្នុងឋាននរកនោះថា៖"},{"id":97,"translation":"សូមស្បថនឹងអល់ឡោះ! ពិតប្រាកដណាស់ ពួកយើងពិតជាធ្លាប់ស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់"},{"id":98,"translation":"ខណៈដែលពួកយើងបានឱ្យតម្លៃពួកឯងស្មើនឹងព្រះជាម្ចាស់នៃពិភពទាំងឡាយ។"},{"id":99,"translation":"ហើយគ្មានរណាធ្វើឱ្យពួកយើងវង្វេង ក្រៅពីពួកឧក្រិដ្ឋជននោះឡើយ។"},{"id":100,"translation":"ដូច្នេះ សម្រាប់ពួកយើង គឺគ្មានអ្នកជួយអន្តរាគមន៍ណានោះឡើយ។"},{"id":101,"translation":"ហើយក៏គ្មានមិត្តជិតស្និទ្ធណា(ដែលអាចជួយពួកយើងបាន)នោះដែរ។"},{"id":102,"translation":"ពិតប្រាកដណាស់ ប្រសិនបើពួកយើងមានឱកាសម្តងទៀត ពួកយើងប្រាកដជានឹងស្ថិតក្នុងចំណោមអ្នកដែលមានជំនឿជាមិនខាន។"},{"id":103,"translation":"ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។"},{"id":104,"translation":"ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។"},{"id":105,"translation":"ក្រុមរបស់ព្យាការីនួហបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ។"},{"id":106,"translation":"នៅពេលដែលព្យាការីនួហដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?"},{"id":107,"translation":"ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។"},{"id":108,"translation":"ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។"},{"id":109,"translation":"ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។"},{"id":110,"translation":"ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។"},{"id":111,"translation":"ពួកគេបានតបវិញថា៖ តើឱ្យពួកយើងមានជំនឿលើអ្នកឬ ខណៈអ្នកដែលដើរតាមអ្នក គឺសុទ្ធតែជាពួកដែលមានឋានៈតូចទាបនោះ?"},{"id":112,"translation":"គាត់បានពោលថា៖ ខ្ញុំគ្មានកាតព្វកិច្ចត្រូវដឹងពីអ្វីដែលពួកគេបានប្រព្រឹត្តនោះឡើយ។"},{"id":113,"translation":"តាមពិត ការជំនុំជម្រះរបស់ពួកគេ គឺស្ថិតនៅលើព្រះជាម្ចាស់របស់ខ្ញុំប៉ុណ្ណោះ ប្រសិនបើពួកអ្នកបានដឹងនោះ។"},{"id":114,"translation":"ហើយខ្ញុំមិនមែនជាអ្នកដែលបណ្តេញបណ្តាអ្នកដែលមានជំនឿនោះដែរ។"},{"id":115,"translation":"តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់ប៉ុណ្ណោះ។"},{"id":116,"translation":"ពួកគេបានតបថា៖ ឱនួហ! ប្រសិនបើអ្នកមិនព្រមបញ្ឈប់ទេនោះ អ្នកប្រាកដជានឹងស្ថិតក្នុងចំណោមអ្នកដែលត្រូវគេគប់សម្លាប់ជាមិនខាន។"},{"id":117,"translation":"គាត់ក៏បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! ជាការពិតណាស់ ក្រុមរបស់ខ្ញុំបានបដិសេធ(នឹងខ្ញុំ)។"},{"id":118,"translation":"ហេតុនេះ សូមព្រះអង្គមេត្តាវិនិច្ឆ័យរវាងខ្ញុំនិងពួកគេនូវការវិនិច្ឆ័យមួយ(ដ៏យុត្តិធម៌)ផង ហើយសូមព្រះអង្គមេត្តាសង្គ្រោះរូបខ្ញុំ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយខ្ញុំផងចុះ។"},{"id":119,"translation":"ពេលនោះ យើង(អល់ឡោះ)ក៏បានសង្គ្រោះរូបគេ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេ(ដោយផ្ទុកពួកគេ)ទៅក្នុងសំពៅមួយដែលពេញទៅដោយបន្ទុក។"},{"id":120,"translation":"បន្ទាប់មក យើងបានពន្លិចពួកដែលនៅសេសសល់ក្រោយពីពួកគេ។"},{"id":121,"translation":"ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។"},{"id":122,"translation":"ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។"},{"id":123,"translation":"ពួកអាទបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ។"},{"id":124,"translation":"ខណៈពេលដែលព្យាការីហ៊ូទដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?"},{"id":125,"translation":"ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។"},{"id":126,"translation":"ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។"},{"id":127,"translation":"ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។"},{"id":128,"translation":"តើពួកអ្នកសាងសង់សំណង់ដ៏ស្កឹមស្កៃនៅគ្រប់កន្លែងខ្ពស់ៗបែបនេះគ្រាន់តែជាការលេងសើច"},{"id":129,"translation":"និងចាត់ទុកវិមានទាំងឡាយហាក់បីដូចជាពួកអ្នកនឹងរស់នៅជាអមតៈនោះឬ?"},{"id":130,"translation":"ហើយនៅពេលដែលពួកអ្នកវាយធ្វើបាបឬសម្លាប់(នរណាម្នាក់) ពួកអ្នកវាយធ្វើបាបដោយភាពឃោរឃៅបំផុត។"},{"id":131,"translation":"ហេតុនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។"},{"id":132,"translation":"ហើយចូរពួកអ្នកខ្លាចអ្នកដែលបានប្រទាន(ឧបការគុណទាំងឡាយ)ដល់ពួកអ្នកនូវអ្វីដែលពួកអ្នកបានដឹង។"},{"id":133,"translation":"ទ្រង់បានប្រទាននូវសត្វពាហនៈ និងកូនចៅជាច្រើនដល់ពួកអ្នក"},{"id":134,"translation":"ព្រមទាំងសួនឧទ្យាន និងប្រភពទឹកជាច្រើនទៀតផង។"},{"id":135,"translation":"ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលរងនូវទណ្ឌកម្មនៅថ្ងៃដ៏មហិមា(ថ្ងៃបរលោក)។"},{"id":136,"translation":"ពួកគេបានតបវិញថា៖ វាដូចតែគ្នាទេសម្រាប់ពួកយើង ទោះបីជាអ្នកទូន្មាន(ដល់ពួកយើង) ឬមិនស្ថិតក្នុងចំណោមអ្នកដែលទូន្មានក៏ដោយ (ក៏ពួកយើងគ្មានជំនឿដែរ)។"},{"id":137,"translation":"(សាសនារបស់ពួកយើង)នេះគឺគ្មានអ្វីក្រៅពីសាសនារបស់អ្នកជំនាន់មុននោះឡើយ។"},{"id":138,"translation":"ហើយពួកយើងក៏មិនមែនជាអ្នកដែលត្រូវគេដាក់ទណ្ឌកម្មនោះដែរ។"},{"id":139,"translation":"ជាការពិតណាស់ ពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ យើងក៏បានបំផ្លាញពួកគេ។ ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។"},{"id":140,"translation":"ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។"},{"id":141,"translation":"ពួកសាមូទបានបដិសេធនឹងអ្នកនាំសារទាំងឡាយ។"},{"id":142,"translation":"ខណៈពេលដែលព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?"},{"id":143,"translation":"ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។"},{"id":144,"translation":"ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។"},{"id":145,"translation":"ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។"},{"id":146,"translation":"តើពួកអ្នកត្រូវគេទុកឲ្យនៅទីនេះដោយសុវត្ថិភាពឬ?"},{"id":147,"translation":"គឺនៅក្នុងសួនឧទ្យាន និងប្រភពទឹកនានា"},{"id":148,"translation":"ព្រមទាំងដំណាំដាំដុះ ហើយនិងដើមល្មើដែលផ្លែរបស់វាទន់ផ្អែមឆ្ងាញ់។"},{"id":149,"translation":"ហើយពួកអ្នកបានចោះភ្នំទាំងឡាយធ្វើជាផ្ទះយ៉ាងស្ទាត់ជំនាញ។"},{"id":150,"translation":"ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។"},{"id":151,"translation":"ហើយចូរពួកអ្នកកុំគោរពតាមបទបញ្ជារបស់ពួកបំពានឱ្យសោះ។"},{"id":152,"translation":"គឺពួកដែលបង្កវិនាសកម្មនៅលើផែនដី និងមិនធ្វើឲ្យវាមានភាពល្អប្រសើរឡើយ។"},{"id":153,"translation":"ពួកគេបានតបថា៖ តាមពិត រូបអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវមន្តអាគមច្រើន។"},{"id":154,"translation":"អ្នកគ្មានអ្វីក្រៅតែជាមនុស្សលោកធម្មតាដូចពួកយើងប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នកនាំមកនូវសញ្ញាភស្តុតាងណាមួយមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ។"},{"id":155,"translation":"គាត់បានពោលថា៖ នេះគឺជាសត្វអូដ្ឋញីមួយក្បាល។ សម្រាប់វា គឺមានចំណែកផឹកទឹក ហើយសម្រាប់ពួកអ្នក ក៏មានចំណែកផឹកទឹកផងដែរទៅតាមថ្ងៃដែលគេបានកំណត់។"},{"id":156,"translation":"ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយនោះឡើយ ដែលជាហេតុនាំឱ្យពួកអ្នកទទួលនូវទណ្ឌកម្មនៅថ្ងៃដ៏មហិមា។"},{"id":157,"translation":"តែពួកគេបានសំឡេះវា។ ដូច្នេះ ពួកគេក៏បានក្លាយជាអ្នកដែលមានវិប្បដិសារី។"},{"id":158,"translation":"នៅពេលនោះ ទណ្ឌកម្មក៏បានឆក់យកជីវិតពួកគេ។ ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។"},{"id":159,"translation":"ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។"},{"id":160,"translation":"ក្រុមរបស់ព្យាការីលូតបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ។"},{"id":161,"translation":"ខណៈពេលដែលព្យាការីលូតដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?"},{"id":162,"translation":"ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។"},{"id":163,"translation":"ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។"},{"id":164,"translation":"ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។"},{"id":165,"translation":"ហេតុអ្វីបានជាពួកអ្នករួមមេត្រីជាមួយនឹងបុរសដូចគ្នានៅលើផែនដី"},{"id":166,"translation":"ហើយពួកអ្នកបែរជាបោះបង់ការរួមមេត្រីជាមួយភរិយារបស់ខ្លួនដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ពួកអ្នកទៅវិញ? ផ្ទុយទៅវិញ ពួកអ្នក គឺជាក្រុមដែលបំពាន។"},{"id":167,"translation":"ពួកគេបានតបថា៖ ឱលូត! ប្រសិនបើអ្នកមិនព្រមបញ្ឈប់ទេនោះ ពិតណាស់ រូបអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមអ្នកដែលត្រូវគេបណ្តេញចេញ(ពីភូមិស្រុក)ជាមិនខាន។"},{"id":168,"translation":"គាត់បានតបវិញថា៖ ពិតប្រាកដណាស់ រូបខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់ពួកអ្នក។"},{"id":169,"translation":"(គាត់បានបួងសួងថា៖) បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាសង្គ្រោះរូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំអំពីអ្វីដែលពួកគេបានប្រព្រឹត្តផងចុះ។"},{"id":170,"translation":"ពេលនោះ យើង(អល់ឡោះ)ក៏បានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេទាំងអស់គ្នា។"},{"id":171,"translation":"លើកលែងតែស្ត្រីចំណាស់ម្នាក់(ប្រពន្ធរបស់គាត់)ប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលអន្តរាយ។"},{"id":172,"translation":"ក្រោយមក យើងក៏បានបំផ្លាញអ្នកដទៃទៀត(ពួកដែលគ្មានជំនឿ)។"},{"id":173,"translation":"ហើយយើងបានបញ្ចុះភ្លៀង(ដុំថ្ម)ទៅលើពួកគេ។ ភ្លៀងដែលធ្លាក់លើពួកដែលត្រូវគេព្រមាននោះ គឺពិតជាអាក្រក់បំផុត។"},{"id":174,"translation":"ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។"},{"id":175,"translation":"ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។"},{"id":176,"translation":"ក្រុមអៃកាសបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ។"},{"id":177,"translation":"ខណៈពេលដែលព្យាការីស្ហ៊ូអែបបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?"},{"id":178,"translation":"ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។"},{"id":179,"translation":"ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។"},{"id":180,"translation":"ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។"},{"id":181,"translation":"ចូរពួកអ្នកបំពេញនូវការវាល់ឱ្យបានគ្រប់ ហើយពួកអ្នកមិនត្រូវស្ថិតក្នុងចំណោមអ្នកដែលគៃបំបាត់នោះឡើយ។"},{"id":182,"translation":"ហើយចូរពួកអ្នកថ្លឹងនឹងជញ្ជឺងដែលត្រឹមត្រូវ។"},{"id":183,"translation":"ហើយពួកអ្នកមិនត្រូវកេងប្រវ័ញ្ចមនុស្សលោកចំពោះកម្មសិទ្ធិរបស់ពួកគេ និងមិនត្រូវបង្កើននូវការបង្កវិនាសកម្មនៅលើផែនដីនោះឡើយ។"},{"id":184,"translation":"ហើយចូរពួកអ្នកកោតខ្លាចអ្នកដែលបានបង្កើតពួកអ្នក និងអ្នកជំនាន់មុនៗជាច្រើន។"},{"id":185,"translation":"ពួកគេបានតបថា៖ តាមពិត រូបអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវមន្តអាគមច្រើន។"},{"id":186,"translation":"អ្នកគ្មានអ្វីក្រៅតែជាមនុស្សលោកធម្មតាដូចពួកយើងប៉ុណ្ណោះ។ ហើយពួកយើងជឿជាក់ថា រូបអ្នកពិតជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលភូតកុហកប៉ុណ្ណោះ។"},{"id":187,"translation":"ដូច្នេះ ចូរអ្នកទម្លាក់មួយបំណែកនៃទណ្ឌកម្មពីលើមេឃមកកាន់ពួកយើងមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ។"},{"id":188,"translation":"គាត់បានតបថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":189,"translation":"តែពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ ទណ្ឌកម្មនៃថ្ងៃដែលភ្លើងចេញពីម្លប់ពពកបានឆក់យកជីវិតពួកគេ។ ពិតប្រាកដណាស់ វាជាទណ្ឌកម្មនាថ្ងៃដ៏មហិមា។"},{"id":190,"translation":"ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។"},{"id":191,"translation":"ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។"},{"id":192,"translation":"ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺពិតជាត្រូវបានបញ្ចុះមកពីព្រះជាម្ចាស់នៃពិភពទាំងឡាយ"},{"id":193,"translation":"ដែលម៉ាឡាអ៊ីកាត់ជីព្រីលជាអ្នកស្មោះត្រង់បំផុតបាននាំវាមក"},{"id":194,"translation":"(ដោយបានសូត្រវា)ទៅលើដួងចិត្តរបស់អ្នក(ព្យាការីមូហាំម៉ាត់)ដើម្បីឱ្យអ្នកក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដាស់តឿនព្រមាន"},{"id":195,"translation":"ដោយ(គេបានបញ្ចុះវា)ជាភាសាអារ៉ាប់យ៉ាងច្បាស់លាស់។"},{"id":196,"translation":"ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)ក៏មានបញ្ជាក់ប្រាប់នៅក្នុងបណ្តាគម្ពីរមុនៗផងដែរ។"},{"id":197,"translation":"តើវាមិនមែនជាសញ្ញាភស្តុតាងមួយសម្រាប់ពួកគេ(ពួកដែលបដិសេធ)ទៀតឬដែលមានពួកអ្នកប្រាជ្ញនៃអម្បូរអ៊ីស្រាអែលបានដឹងអំពីវានោះ?"},{"id":198,"translation":"ហើយប្រសិនបើយើងបញ្ចុះវាទៅលើជនមួយចំនួនដែលមិនមែនជាអ្នកនិយាយភាសាអារ៉ាប់"},{"id":199,"translation":"រួចជននោះសូត្រវាឱ្យពួកគេស្តាប់ ក៏ពួកគេមិនមានជំនឿចំពោះវាដដែល។"},{"id":200,"translation":"ក៏ដូច្នោះដែរ យើងបានបញ្ចូលការបដិសេធ(ចំពោះគម្ពីរគួរអាន)ទៅក្នុងដួងចិត្តរបស់ពួកប្រព្រឹត្តល្មើស។"},{"id":201,"translation":"ពួកគេគ្មានជំនឿចំពោះវានោះឡើយ លុះត្រាតែពួកគេបានឃើញទណ្ឌកម្មដ៏ឈឺចាប់(ផ្ទាល់នឹងភ្នែក)។"},{"id":202,"translation":"រួចមកទណ្ឌកម្មក៏មកដល់ពួកគេភ្លាមៗ ខណៈពួកគេមិនដឹងខ្លួនឡើយ។"},{"id":203,"translation":"ពេលនោះ ពួកគេនឹងនិយាយថា៖ តើពួកយើងជាអ្នកដែលត្រូវគេពន្យារពេលឲ្យដែរឬទេ?"},{"id":204,"translation":"តើពួកគេសុំឱ្យទណ្ឌកម្មរបស់យើងធ្លាក់មកលើពួកគេភ្លាមៗឬ?"},{"id":205,"translation":"ដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងទេថា ប្រសិនបើយើងឲ្យពួកគេសោយសុខក្នុងរយៈពេលជាច្រើនឆ្នាំ"},{"id":206,"translation":"ក្រោយមក អ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកគេបានមកដល់ពួកគេ"},{"id":207,"translation":"អ្វីដែលគេផ្តល់ឲ្យពួកគេបានសោយសុខនោះ គឺមិនបានផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។"},{"id":208,"translation":"ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយនោះឡើយ លើកលែងតែមានអ្នកដាស់តឿនព្រមានភូមិស្រុកនោះ(ជាមុន)"},{"id":209,"translation":"ដើម្បីជាការក្រើនរំឭក(ដល់ពួកគេ)។ ហើយយើងពុំមែនជាអ្នកដែលបំពាននោះឡើយ។"},{"id":210,"translation":"ហើយពួកស្ហៃតនមិនបានបញ្ចុះវា(គម្ពីរគួរអាន)នោះឡើយ។"},{"id":211,"translation":"មិនត្រឹមត្រូវនោះឡើយចំពោះពួកវា(ក្នុងការធ្វើដូច្នោះ) ហើយពួកវាក៏គ្មានសមត្ថភាពនោះដែរ"},{"id":212,"translation":"(ព្រោះ)ពិតណាស់ ពួកវាត្រូវបានគេបណ្តេញចេញមិនឲ្យស្តាប់(គម្ពីរគួរអាន)ឡើយ។"},{"id":213,"translation":"ហេតុនេះ ចូរអ្នកកុំគោរពសក្ការៈចំពោះព្រះផ្សេងរួមនឹងអល់ឡោះឱ្យសោះ ដែលជាហេតុធ្វើឱ្យអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលទណ្ឌកម្ម។"},{"id":214,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានសាច់ញាតិរបស់អ្នកដែលជិតបំផុត។"},{"id":215,"translation":"ហើយចូរអ្នកបន្ទាបខ្លួនរបស់អ្នកចំពោះអ្នកដែលដើរតាមអ្នកក្នុងចំណោមបណ្តាអ្នកដែលមានជំនឿទាំងឡាយ។"},{"id":216,"translation":"តែប្រសិនបើពួកគេប្រឆាំងនឹងអ្នក ចូរអ្នកពោលថា៖ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។"},{"id":217,"translation":"ហើយចូរអ្នកប្រគល់ការទុកចិត្តលើអ្នកដែលមហាខ្លាំងពូកែ មហាអាណិតស្រលាញ់បំផុតចុះ"},{"id":218,"translation":"ដែលទ្រង់ជាអ្នកមើលឃើញអ្នកនៅពេលដែលអ្នកក្រោកឈរប្រតិបត្តិសឡាត(តែម្នាក់ឯង)"},{"id":219,"translation":"និងការផ្លាស់ប្តូរ(កាយវិការរបស់អ្នក)ជាមួយបណ្តាអ្នកដែលប្រតិបត្តិសឡាតទាំងឡាយ។"},{"id":220,"translation":"ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។"},{"id":221,"translation":"តើចង់ឱ្យយើង(អល់ឡោះ)ប្រាប់ពួកអ្នកទេថា តើពួកស្ហៃតននោះ វាចុះទៅលើអ្នកណា?"},{"id":222,"translation":"គឺវាចុះទៅលើរាល់ពួកដែលភូតកុហក មានបាបកម្មច្រើន(ពួកគ្រូទាយ)។"},{"id":223,"translation":"ពួកវាផ្តល់អ្វីដែលវាស្តាប់ឮ(ទៅកាន់គ្រូទាយទាំងឡាយ)។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលភូតកុហក។"},{"id":224,"translation":"ហើយពួកកវីទាំងឡាយ អ្នកដែលដើរតាមពួកគេ គឺជាពួកដែលវង្វេង។"},{"id":225,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ រាល់ការនិពន្ធ(របស់ពួកគេ)មានភាពមិនច្បាស់លាស់ឡើយ។"},{"id":226,"translation":"ហើយពិតប្រាកដណាស់ ពួកគេនិយាយនូវអ្វីដែលពួកគេមិនបានធ្វើ។"},{"id":227,"translation":"លើកលែងតែកវីទាំងឡាយណាដែលមានជំនឿ និងបានសាងនូវទង្វើកុសល ព្រមទាំងរឭកដល់អល់ឡោះយ៉ាងច្រើន និងបានទទួលជ័យជម្នះ(លើសត្រូវ)ក្រោយពីពួកគេត្រូវបានគេបំពានប៉ុណ្ណោះ។ ហើយពួកដែលបំពាននឹងដឹងថា តើកន្លែងវិលត្រឡប់ណាមួយដែលពួកគេត្រូវវិលត្រឡប់ទៅកាន់(នៅថ្ងៃបរលោក)នោះ។"}]},{"id":27,"verses":[{"id":1,"translation":"ត ស៊ីន (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរគួរអាន និងជាគម្ពីរដ៏ច្បាស់លាស់។"},{"id":2,"translation":"ជាការចង្អុលបង្ហាញ និងជាដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿ។"},{"id":3,"translation":"គឺបណ្តាអ្នកដែលប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេជាអ្នកដែលជឿជាក់យ៉ាងពិតប្រាកដចំពោះថ្ងៃបរលោក។"},{"id":4,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក យើងបានតុបតែងដល់ពួកគេនូវទង្វើរបស់ពួកគេ។ ជាការពិតណាស់ ពួកគេមានភាពស្រពេចស្រពិល។"},{"id":5,"translation":"ពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងអាក្រក់បំផុត(នៅក្នុងលោកិយ)។ ហើយនៅថ្ងៃបរលោក ពួកគេគឺជាពួកដែលខាតបង់។"},{"id":6,"translation":"ហើយពិតប្រាកដណាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជាត្រូវបានគេផ្តល់ឱ្យនូវគម្ពីរគួរអាននេះដែល(ត្រូវបានបញ្ចុះ)មកពីព្រះជាម្ចាស់ដែលមហាគតិបណ្ឌិត មហាដឹងបំផុត។"},{"id":7,"translation":"(ចូរអ្នកនឹកឃើញ)នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមគ្រួសាររបស់គាត់ថា៖ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ ខ្ញុំនឹងនាំដំណឹងខ្លះអំពីវាមកកាន់ពួកអ្នក ឬនាំយកដុំភ្លើងមកបង្កាត់ឱ្យពួកអ្នកដើម្បីឱ្យពួកអ្នកមានភាពកក់ក្តៅ។"},{"id":8,"translation":"ហើយនៅពេលដែលគាត់បានទៅដល់ទីនោះ គេ(អល់ឡោះ)បានស្រែកហៅគាត់ថា៖ ពិតប្រាកដណាស់ គេបានប្រសិទ្ធិពរជ័យដល់អ្នកដែលនៅក្បែរពន្លឺភ្លើង ហើយនិងអ្នកដែលនៅជុំវិញវា។ ហើយអល់ឡោះជាម្ចាស់មហាបរិសុទ្ធ ជាព្រះជាម្ចាស់នៃពិភពទាំងឡាយ។"},{"id":9,"translation":"ឱមូសា! ជាការពិតណាស់ យើងនេះហើយគឺជាអល់ឡោះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":10,"translation":"ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ នៅពេលដែលគាត់បានឃើញដំបងនោះមានចលនាប្រៀបដូចជាសត្វពស់ គាត់ក៏រត់បកក្រោយដោយមិនត្រឡប់មកវិញឡើយ។ (ទ្រង់បានមានបន្ទូលថា៖) ឱមូសា! ចូរអ្នកកុំខ្លាចវាអី។ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារទាំងឡាយ ពួកគេមិនមានភាពភ័យខ្លាចនៅចំពោះមុខយើងឡើយ។"},{"id":11,"translation":"ក៏ប៉ុន្តែ ចំពោះជនណាដែលបានបំពាន ក្រោយមកគេបានប្រព្រឹត្តអំពើល្អក្រោយពីបានប្រព្រឹត្តអំពើអាក្រក់នោះរួច ពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":12,"translation":"ហើយចូរអ្នកដាក់ដៃរបស់អ្នកទៅក្នុងហោប៉ៅអាវរបស់អ្នកចុះ នោះវានឹងបញ្ចេញពន្លឺសភ្លឺថ្លាដោយពុំមែនជាប្រការអាក្រក់ឡើយដែលវាស្ថិតក្នុងចំណោមអច្ឆរិយភាពទាំងប្រាំបួនដែលបញ្ជូនទៅកាន់ហ្វៀរអោន និងក្រុមរបស់គេ។ ជាការពិតណាស់ ពួកគេគឺជាក្រុមដែលប្រព្រឹត្តអំពើល្មើស។"},{"id":13,"translation":"តែនៅពេលដែលសញ្ញាភស្តុតាងរបស់យើងបានមកដល់ពួកគេយ៉ាងជាក់ច្បាស់ ពួកគេបែរជានិយាយថា៖ នេះគឺជាមន្តអាគមយ៉ាងច្បាស់លាស់ទៅវិញ។"},{"id":14,"translation":"ហើយពួកគេបានប្រឆាំងនឹងវា(សញ្ញាភស្តុតាងទាំងនោះ)ទាំងបំពាន និងក្អេងក្អាង ខណៈដែលខ្លួនរបស់ពួកគេផ្ទាល់ដឹងយ៉ាងច្បាស់អំពីវា។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មនោះទៅជាយ៉ាងណា?"},{"id":15,"translation":"ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាននូវចំណេះដឹងដ៏ខ្ពង់ខ្ពស់។ ហើយគេទាំងពីរបានពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានលើកតម្កើងពួកយើង(ទាំងពីរនាក់)លើសពីខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿជាច្រើនផ្សេងទៀត។"},{"id":16,"translation":"ហើយព្យាការីស៊ូឡៃម៉ានបានទទួលមរតកពីព្យាការីហ្ទាវូទ(ដែលជាឪពុក)។ ហើយគាត់បាននិយាយថា៖ ឱមនុស្សលោកទាំងឡាយ! គេ(អល់ឡោះ)បានបង្រៀនយើងឱ្យយល់ពីភាសារបស់បក្សី ហើយគេបានប្រទានដល់យើងនូវអ្វីគ្រប់បែបយ៉ាង។ ពិតប្រាកដណាស់ ប្រការទាំងអស់នេះ គឺជាការប្រោសប្រទានយ៉ាងច្បាស់លាស់(អំពីទ្រង់)។"},{"id":17,"translation":"ហើយគេបានប្រមូលឲ្យព្យាការីស៊ូឡៃម៉ាននូវកងទ័ពរបស់គាត់មានទាំងមនុស្ស ជិន និងសត្វបក្សីទាំងឡាយ។ ជាការពិតណាស់ ពួកវាត្រូវបានដឹកនាំ(ជាក្បួន)ប្រកបដោយសណ្តាប់ធ្នាប់។"},{"id":18,"translation":"លុះពេលដែលពួកគេបានទៅដល់ជ្រលងសត្វស្រមោច មេក្រុមរបស់សត្វស្រមោចបាននិយាយថា៖ ឱសត្វស្រមោចទាំងឡាយ! ចូរពួកឯងនាំគ្នាចូលសំបុករបស់ពួកឯងដើម្បីកុំឲ្យស៊ូឡៃម៉ាននិងកងទ័ពរបស់គេបំផ្លាញពួកឯង ខណៈដែលពួកគេមិនដឹងខ្លួនឡើយ។"},{"id":19,"translation":"ពេលនោះ គាត់ក៏បានញញឺមដោយអស់សំណើចនឹងសម្តីរបស់វា ហើយគាត់បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាចង្អុលបង្ហាញដល់ខ្ញុំដើម្បីឱ្យខ្ញុំថ្លែងអំណរគុណចំពោះឧបការគុណរបស់ព្រះអង្គដែលបានប្រទានដល់ខ្ញុំ និងដល់មាតាបិតារបស់ខ្ញុំផងចុះ។ ហើយសូមឱ្យខ្ញុំបានសាងនូវទង្វើកុសលដែលព្រះអង្គពេញចិត្ត ព្រមទាំងបញ្ចូលរូបខ្ញុំទៅក្នុងចំណោមខ្ញុំបម្រើរបស់ព្រះអង្គដែលជាអ្នកសាងទង្វើកុសលដោយក្តីមេត្តាករុណារបស់ព្រះអង្គផងចុះ។"},{"id":20,"translation":"ហើយគាត់(ព្យាការីស៊ូឡៃម៉ាន)បានពិនិត្យហ្វូងសត្វបក្សីទាំងឡាយ ហើយគាត់ក៏បានពោលថា៖ ហេតុអ្វីបានជាខ្ញុំមិនឃើញសត្វហ៊ុទហ៊ុទ ឬមួយក៏វាអវត្តមាន(មិនបានមកចូលរួម)?"},{"id":21,"translation":"ខ្ញុំប្រាកដជានឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះវា ឬខ្ញុំនឹងសំឡេះវា ឬមួយក៏វាត្រូវនាំមកនូវហេតុផលដ៏ច្បាស់លាស់(សមហេតុផល)ណាមួយមកឱ្យខ្ញុំ។"},{"id":22,"translation":"តែមិនយូរប៉ុន្មាន (វាក៏បានមកដល់) ហើយវាក៏បាននិយាយថា៖ ខ្ញុំបានដឹងនូវអ្វីដែលអ្នកមិនបានដឹងអំពីវា ហើយខ្ញុំបាននាំមកឱ្យអ្នកនូវដំណឹងដ៏ច្បាស់លាស់មួយពីក្រុងសាហ្ពាក់។"},{"id":23,"translation":"ពិតប្រាកដណាស់ ខ្ញុំបានឃើញស្ត្រីម្នាក់(ជាក្សត្រីយ៍)ដែលគ្រប់គ្រងលើពួកគេ(អ្នកស្រុកសាហ្ពាក់) ហើយគេបានផ្តល់ឱ្យព្រះនាងនូវអ្វីៗគ្រប់បែបយ៉ាង ហើយព្រះនាងមានរាជបល្ល័ង្គមួយដ៏ធំអស្ចារ្យ។"},{"id":24,"translation":"ខ្ញុំបានឃើញព្រះនាង និងក្រុមរបស់ព្រះនាងគោរពសក្ការៈចំពោះព្រះអាទិត្យក្រៅពីអល់ឡោះ ហើយស្ហៃតនបានតុបតែងលម្អដល់ពួកគេនូវទង្វើទាំងឡាយរបស់ពួកគេ និងបានរារាំងពួកគេពីមាគ៌ា(ត្រឹមត្រូវ)។ ដូច្នេះ ពួកគេមិនទទួលបានការចង្អុលបង្ហាញនោះឡើយ។"},{"id":25,"translation":"(ស្ហៃតនធ្វើដូច្នោះ)ដើម្បីកុំឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដែលជាអ្នកបញ្ចេញនូវអ្វីដែលលាក់ទុកនៅលើមេឃជាច្រើនជាន់ និងផែនដី។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់កំបាំង និងអ្វីដែលពួកអ្នកលាតត្រដាង។"},{"id":26,"translation":"អល់ឡោះជាម្ចាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងឡើយ។"},{"id":27,"translation":"គាត់(ព្យាការីស៊ូឡៃម៉ាន)បានតបថា៖ យើងនឹងរង់ចាំមើល ថាតើឯងនិយាយពិត ឬក៏ឯងស្ថិតក្នុងចំណោមអ្នកដែលនិយាយកុហក។"},{"id":28,"translation":"ចូរឯងនាំរាជសាររបស់យើងនេះ ហើយទម្លាក់វាទៅឲ្យពួកគេ។ បន្ទាប់មក ចូរឯងងាកចេញពីពួកគេបន្តិច ហើយរង់ចាំមើល ថាតើពួកគេនឹងឆ្លើយតបមកវិញយ៉ាងដូចម្តេច។"},{"id":29,"translation":"(ក្រោយពីទទួលបានរាជសារ) ព្រះនាងក៏បាននិយាយថា៖ ឱពួកមន្ត្រីទាំងឡាយ! ពិតប្រាកដណាស់ គេបានផ្តល់នូវរាជសារដ៏ឧត្តុង្គឧត្តមមួយដល់យើង។"},{"id":30,"translation":"ពិតប្រាកដណាស់ រាជសារនេះគឺមកពីស៊ូឡៃម៉ាន ហើយវាផ្តើមដោយ بسم الله الرحمن الرحيم (ក្នុងនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់) ៖"},{"id":31,"translation":"ចូរពួកអ្នកកុំក្រអឺតក្រទមចំពោះយើងឱ្យសោះ ហើយចូរពួកអ្នកមកកាន់យើងក្នុងនាមជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។"},{"id":32,"translation":"ព្រះនាងបាននិយាយថា៖ ឱពួកមន្ត្រីទាំងឡាយ! ចូរពួកអ្នកផ្តល់យោបល់ឲ្យយើងនៅក្នុងកិច្ចការរបស់យើងនេះ។ យើងមិនអាចសម្រេចកិច្ចការណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្តមានជាមួយយើង។"},{"id":33,"translation":"ពួកគេបានតបថា៖ ពួកយើងសុទ្ធសឹងតែជាអ្នកខ្លាំងពូកែ និងជាអ្នកដែលក្លាហានបំផុត។ ហើយការសម្រេចចិត្ត គឺនៅលើព្រះនាង។ ហេតុនេះ សូមព្រះនាងពិចារណាមើលចុះ ថាតើព្រះនាងដាក់បទបញ្ជាបែបណា(មកលើពួកយើង)។"},{"id":34,"translation":"ព្រះនាងក៏បានតបថា៖ ជាការពិតណាស់ ក្សត្រទាំងឡាយ កាលណាពួកគេចូលទៅក្នុងភូមិស្រុកណាមួយ ពួកគេច្បាស់ជាបំផ្លិចបំផ្លាញវា និងធ្វើឱ្យអ្នកមានកិត្តិយសខ្ពង់ខ្ពស់នៃភូមិស្រុកនោះក្លាយជាជនទាបថោកជាមិនខាន។ ដូច្នោះឯងដែលពួកគេតែងតែធ្វើ។"},{"id":35,"translation":"ពិតប្រាកដណាស់ យើងនឹងបញ្ជូនជំនូនមួយទៅកាន់ពួកគេ ហើយរង់ចាំមើល ថាតើអ្នកនាំសារទាំងឡាយ(ដែលយើងបញ្ជូនទៅ)នឹងនាំអ្វីត្រឡប់មកវិញ។"},{"id":36,"translation":"ហើយនៅពេលដែលគេ(អ្នកនាំសាររបស់ក្សត្រីយ៍)បានទៅដល់ព្យាការីស៊ូឡៃម៉ាន គាត់ក៏បាននិយាយថា៖ តើពួកអ្នកផ្តល់ទ្រព្យសម្បត្តិ(ជំនូន)ទាំងនេះដល់យើងឬ? ជាការពិតណាស់ អ្វីដែលអល់ឡោះបានប្រទានដល់ខ្ញុំ គឺល្អប្រសើរជាងអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នកទៅទៀត។ ផ្ទុយទៅវិញ ពួកអ្នកវិញទេដែលសប្បាយរីករាយនឹងជំនូនរបស់ពួកអ្នកនោះ។"},{"id":37,"translation":"ចូរអ្នកត្រឡប់ទៅកាន់ពួកគេវិញចុះ។ ជាការពិតណាស់ យើងពិតជានឹងនាំកងទ័ពឆ្ពោះទៅកាន់ពួកគេដែលពួកគេគ្មានសមត្ថភាពទប់ទល់នឹងវាបានឡើយ ហើយយើងប្រាកដជានឹងបណ្តេញពួកគេចេញពីវា(ទឹកដីសាហ្ពាក់)យ៉ាងអាម៉ាស់។ ហើយពួកគេជាជនដែលតូចទាបបំផុត។"},{"id":38,"translation":"គាត់(ព្យាការីស៊ូឡៃម៉ាន)បាននិយាយថា៖ ឱមន្ត្រីទាំងឡាយ! តើនរណាម្នាក់ក្នុងចំណោមពួកអ្នកអាចនាំរាជបល្ល័ង្គរបស់ព្រះនាងមកឱ្យយើងមុននឹងពួកគេមកកាន់យើងក្នុងនាមជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)?"},{"id":39,"translation":"អ៊ីហ្វរីតដែលស្ថិតក្នុងចំណោមពួកជិនបានឆ្លើយថា៖ ខ្ញុំអាចនាំវាមកប្រគល់ឱ្យអ្នកបានមុននឹងអ្នកក្រោកចេញពីកន្លែងរបស់អ្នក។ ហើយពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលខ្លាំងពូកែ និងជាអ្នកដែលស្មោះត្រង់បំផុត។"},{"id":40,"translation":"អ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងគម្ពីរម្នាក់បាននិយាយថា៖ ខ្ញុំអាចនាំវាមកប្រគល់ឱ្យអ្នកមុននឹងអ្នកព្រិចភ្នែករបស់អ្នកទៅទៀត(ក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ)។ នៅពេលដែលគាត់បានឃើញបល្ល័ង្គនោះស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏ពោលថា៖ នេះគឺជាការប្រោសប្រទានពីព្រះជាម្ចាស់របស់ខ្ញុំ ដើម្បីទ្រង់នឹងសាកល្បងខ្ញុំ ថាតើខ្ញុំដឹងគុណ ឬក៏រមិលគុណ? ហើយជនណាដែលដឹងគុណ តាមពិត គឺគេដឹងគុណសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ រីឯជនណាដែលរមិលគុណវិញ ពិតប្រាកណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាមានលើសលប់ មហាសប្បុរសបំផុត។"},{"id":41,"translation":"គាត់បាននិយាយថា៖ ចូរពួកអ្នកផ្លាស់ប្តូររូបរាងបល្ល័ង្គរបស់ព្រះនាងដល់ព្រះនាង យើងនឹងចាំមើលថាតើព្រះនាងទទួលការចង្អុលបង្ហាញ(ឱ្យស្គាល់វា) ឬក៏ព្រះនាងស្ថិតក្នុងចំណោមអ្នកដែលមិនទទួលបានការចង្អុលបង្ហាញ។"},{"id":42,"translation":"នៅពេលដែលព្រះនាងមកដល់ មានគេសួរទៅកាន់ព្រះនាងថា៖ តើនេះជាបល្ល័ង្គរបស់ព្រះនាងឬ? ព្រះនាងក៏តបថា៖ ដូចជាវាហ្នឺងហើយ។ (ព្យាការីស៊ូឡៃម៉ានក៏បានពោលថា៖) ហើយគេបានប្រទានដល់យើងនូវចំណេះដឹងមុនព្រះនាង ហើយពួកយើងគឺជាអ្នកប្រគល់ខ្លួន(ជាជនមូស្លីម)។"},{"id":43,"translation":"ហើយអ្វីដែលព្រះនាងធ្លាប់បានគោរពសក្ការៈផ្សេងពីអល់ឡោះនោះបានរារាំងព្រះនាង(ពីការគោរពសក្ការៈចំពោះអល់ឡោះតែមួយ)។ ហើយពិតប្រាកដណាស់ ព្រះនាងគឺធ្លាប់ស្ថិតក្នុងចំណោមក្រុមដែលគ្មានជំនឿ។"},{"id":44,"translation":"មានគេនិយាយទៅកាន់ព្រះនាងថា៖ សូមព្រះនាងអញ្ជើញចូលទៅក្នុងវិមាននេះចុះ។ ហើយនៅពេលដែលព្រះនាងបានឃើញវា ទ្រង់គិតស្មានថាវាជាទឹក រួចទ្រង់ក៏បានសើយសំពត់របស់ទ្រង់ត្រឹមស្មងជើងរបស់ទ្រង់(ដើម្បីកុំឲ្យទទឹក)។ គាត់(ព្យាការីស៊ូឡៃម៉ាន)ក៏បាននិយាយថា៖ តាមពិត វាជាវិមានមួយដែលក្រាលដោយកញ្ចក់ដែលមានទឹកនៅពីក្រោម។ ពេលនោះ ព្រះនាងក៏បានមានបន្ទូលថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំបានបំពានលើខ្លួនឯង ហើយខ្ញុំសូមប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម)ជាមួយព្យាការីស៊ូឡៃម៉ានទៅចំពោះអល់ឡោះដែលជាម្ចាស់នៃពិភពទាំងអស់។"},{"id":45,"translation":"ហើយជាការពិតណាស់ យើងបានបញ្ជូនទៅកាន់ក្រុមសាមូទនូវព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេ(ដោយគាត់បង្គាប់ថា៖) ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ពេលនោះ ស្រាប់តែពួកគេបានបែកជាពីរក្រុមដោយបានឈ្លោះប្រកែកគ្នាទៅវិញ។"},{"id":46,"translation":"គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាពួកអ្នកប្រញាប់សុំឱ្យទទួលនូវប្រការអាក្រក់មុននឹងប្រការល្អយ៉ាងដូច្នេះ? ហេតុអ្វីបានជាពួកអ្នកមិនសុំការអភ័យទោសពីអល់ឡោះ? សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រឡាញ់។"},{"id":47,"translation":"ពួកគេបានតបថា៖ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារតែអ្នក និងអ្នកដែលនៅជាមួយអ្នកនេះឯង។ គាត់បានតបថា៖ ប្រផ្នូលអាក្រក់របស់ពួកអ្នក គឺនៅឯអល់ឡោះប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលត្រូវគេសាកល្បង។"},{"id":48,"translation":"ហើយនៅក្នុងទីក្រុងនោះមានបុរសប្រាំបួននាក់ដែលតែងបង្កវិនាសកម្មនៅលើផែនដី ហើយពួកគេមិនព្រមធ្វើឲ្យមានភាពប្រសើរនោះឡើយ។"},{"id":49,"translation":"ពួកគេបាននិយាយថា៖ ពួកអ្នកត្រូវស្បថនឹងអល់ឡោះថា ពួកយើងនឹងទៅរកគេ(ព្យាការីសឡេះ) និងក្រុមគ្រួសាររបស់គេនៅយប់នេះ(ដើម្បីសម្លាប់ពួកគេចោល)។ បន្ទាប់មក ពួកយើងប្រាកដជានឹងប្រាប់អាណាព្យាបាលរបស់គេថា៖ ពួកយើងមិនបានចូលរួមក្នុងការសម្លាប់ក្រុមគ្រួសាររបស់គេនោះឡើយ។ ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលទៀងត្រង់។"},{"id":50,"translation":"ហើយពួកគេបានរៀបចំឧបាយកល តែយើងក៏បានរៀបចំគម្រោងការ(តបត)វិញផងដែរ ខណៈពួកគេមិនដឹងខ្លួនឡើយ។"},{"id":51,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយនៃឧបាយកលរបស់ពួកគេទៅជាយ៉ាងណា? ពិតប្រាកដណាស់ យើងបានកម្ទេចពួកគេ និងក្រុមរបស់ពួកគេទាំងអស់គ្នា(ដោយគ្មានសេសសល់ម្នាក់ឡើយ)។"},{"id":52,"translation":"ហើយលំនៅឋានរបស់ពួកទាំងនោះបានក្លាយទៅជាទទេស្អាត(គ្មានមនុស្សរស់នៅ)ដោយសារតែការបំពានរបស់ពួកគេ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់ក្រុមដែលយល់ដឹង។"},{"id":53,"translation":"ហើយយើងបានសង្គ្រោះបណ្តាអ្នកមានជំនឿដែលពួកគេធ្លាប់បានកោតខ្លាច(អល់ឡោះ)។"},{"id":54,"translation":"ហើយ(ចូរអ្នករំលឹកនូវរឿងរ៉ាវរបស់)ព្យាការីលូត នៅពេលដែលគាត់បាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ តើពួកអ្នកប្រព្រឹត្តនូវទង្វើអសីលធម៌(ស្រឡាញ់ភេទដូចគ្នា)បែបនេះឬ ខណៈដែលពួកអ្នកបានដឹង(ថាវាទង្វើស្មោគគ្រោក)ហើយនោះ?"},{"id":55,"translation":"តើពួកអ្នកពិតជាយកបុរសៗ(ដូចគ្នា)មកបំពេញចំណង់តណ្ហាក្រៅពីស្ត្រីបែបនេះឬ? ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមមួយដែលល្ងង់ខ្លៅបំផុត។"},{"id":56,"translation":"ហើយការឆ្លើយតបនៃក្រុមរបស់គាត់ គឺគ្មានអ្វីក្រៅពីពួកគេនិយាយថា៖ ចូរពួកអ្នកបណ្តេញក្រុមគ្រួសាររបស់លូតចេញពីភូមិស្រុករបស់ពួកអ្នកចុះ។ ជាការពិតណាស់ ពួកគេជាមនុស្សស្អាតស្អំ។"},{"id":57,"translation":"ដូចនេះ យើងក៏បានសង្គ្រោះរូបគេ(ព្យាការីលូត) និងក្រុមគ្រួសាររបស់គេ លើកលែងតែភរិយារបស់គេប៉ុណ្ណោះដែលយើងបានកំណត់ឱ្យនាងស្ថិតក្នុងចំណោមអ្នកដែលត្រូវទទួលទណ្ឌកម្ម។"},{"id":58,"translation":"ហើយយើងបានបញ្ចុះភ្លៀង(ដុំថ្ម)ទៅកាន់ពួកគេ។ ភ្លៀងដែលធ្លាក់លើពួកដែលត្រូវគេព្រមាននោះ គឺពិតជាអាក្រក់បំផុត។"},{"id":59,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ ហើយសូមសុខសន្តិភាពកើតមានដល់បណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលទ្រង់បានជ្រើសរើស(ជាអ្នកនាំសារ)។ តើអល់ឡោះជាម្ចាស់ប្រសើរជាង ឬក៏អ្វីដែលពួកគេធ្វើស្ហ៊ីរិកនោះ(ល្អប្រសើរជាង)?"},{"id":60,"translation":"ឬមួយអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់បានបញ្ចុះទៅកាន់ពួកអ្នកនូវទឹកភ្លៀងពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះចេញមកនូវសួនឧទ្យានជាច្រើនដែលមានភាពស្រស់បំព្រង(ល្អប្រសើរជាង)ដោយពួកអ្នកមិនអាចបណ្តុះនូវដើមឈើទាំងនោះបានឡើយ? តើមានព្រះឯណា(ដែលអាចធ្វើដូច្នោះ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ដែរឬទេ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលងាកចេញ(ពីការពិត)។"},{"id":61,"translation":"ឬមួយអ្នកដែលបានធ្វើឱ្យផែនដីមានលំនឹង ហើយបានបង្កើតឲ្យមានទន្លេជាច្រើននៅចន្លោះវា ហើយនិងបានបង្កើតឱ្យមានភ្នំជាច្រើននៅលើវា ព្រមទាំងបង្កើតឱ្យមានរបាំងនៅចន្លោះរវាងសមុទ្រពីរ(ល្អប្រសើរជាង)? តើមានព្រះឯណា(ដែលអាចធ្វើដូច្នោះ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ដែរឬទេ? ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។"},{"id":62,"translation":"ឬមួយអ្នកដែលឆ្លើយតបចំពោះអ្នកដែលជួបទុក្ខលំបាកនៅពេលដែលគេបួងសួងសុំពីទ្រង់ និងដកយកនូវរឿងអាក្រក់(ចេញពីរូបគេ) ព្រមទាំងបង្កើតពួកអ្នកឲ្យស្នងការគ្រប់គ្រងនៅលើផែនដី(ល្អប្រសើរជាង)? តើមានព្រះឯណា(ដែលអាចប្រោសប្រទានដូច្នោះ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ដែរឬទេ? អ្វីដែលពួកអ្នកយកធ្វើជាមេរៀន គឺតិចតួចបំផុត។"},{"id":63,"translation":"ឬក៏អ្នកដែលចង្អុលបង្ហាញពួកអ្នកនៅក្នុងភាពងងឹតទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ និងជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងល្អបញ្ជាក់ពីក្តីមេត្តាករុណារបស់ទ្រង់(ទឹកភ្លៀង)ដែលនៅខាងមុខ(ល្អប្រសើរជាង)? តើមានព្រះឯណា(ដែលអាចធ្វើដូច្នោះ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ដែរឬទេ? អល់ឡោះទ្រង់មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។"},{"id":64,"translation":"ឬមួយក៏អ្នកដែលផ្តើមបង្កើតពីដំបូង បន្ទាប់មក ទ្រង់ធ្វើឱ្យគេរស់ឡើងវិញ(ក្រោយពេលស្លាប់) និងជាអ្នកដែលប្រទានលាភសក្ការៈដល់ពួកអ្នកពីលើមេឃ និងផែនដី(ល្អប្រសើរជាង)? តើមានព្រះឯណា(ដែលអាចធ្វើដូច្នោះ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ដែរឬទេ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកនាំយកនូវអំណះអំណាងរបស់ពួកអ្នកមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។"},{"id":65,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ គ្មាននរណាម្នាក់ដែលនៅលើមេឃជាច្រើនជាន់ និងផែនដីអាចដឹងពីប្រការអាថ៌កំបាំងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់(តែមួយគត់) ហើយពួកគេក៏មិនដឹងដែរថា តើពេលណាដែលពួកគេត្រូវបានគេបង្កើតឱ្យរស់ឡើងវិញនោះ។"},{"id":66,"translation":"ផ្ទុយទៅវិញ ពួកគេនឹងដឹងយ៉ាងច្បាស់នៅថ្ងៃបរលោក? ផ្ទុយទៅវិញ (នៅក្នុងលោកិយ)ពួកគេមានការមន្ទិលសង្ស័យចំពោះវា។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងងងឹត(មិនដឹងអ្វីសោះ)ពីវាទៀតផង។"},{"id":67,"translation":"ហើយពួកដែលគ្មានជំនឿបាននិយាយថា៖ តើនៅពេលដែលពួកយើងនិងជីដូនជីតារបស់ពួកយើងបាន(ស្លាប់)ក្លាយទៅជាដីហើយនោះ តើពួកយើងពិតជាត្រូវគេបង្កើតឱ្យរស់ឡើងវិញឬ?"},{"id":68,"translation":"ជាការពិតណាស់ ពួកយើងនិងជីដូនជីតារបស់ពួកយើងធ្លាប់ត្រូវបានគេសន្យាបែបនេះតាំងពីមុនមកម្ល៉េះ។ នេះគ្មានអ្វីក្រៅពីរឿងព្រេងនិទានរបស់អ្នកជំនាន់មុនប៉ុណ្ណោះ។"},{"id":69,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកឧក្រិដ្ឋជននោះទៅជាយ៉ាងណា?"},{"id":70,"translation":"ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំកើតទុក្ខចំពោះពួកគេ និងកុំពិបាកចិត្តដោយសារអ្វីដែលពួកគេបានប្រើឧបាយកល។"},{"id":71,"translation":"ហើយពួកគេបាននិយាយថា៖ តើការសន្យានេះនឹងកើតឡើងនៅពេលណា ប្រសិនបើពួកអ្នកជាអ្នកដែលទៀងត្រង់មែននោះ?"},{"id":72,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ជួនកាលអ្វី(ទណ្ឌកម្ម)មួយចំនួនដែលពួកអ្នកបានសុំឱ្យវាឆាប់មកដល់នោះ បានខិតមកជិតពួកអ្នករួចទៅហើយ។"},{"id":73,"translation":"ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់មានក្តីសប្បុរសបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនដឹងគុណឡើយ។"},{"id":74,"translation":"ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងនូវអ្វីដែលចិត្តរបស់ពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។"},{"id":75,"translation":"ហើយគ្មានអាថ៌កំបាំងណាមួយនៅលើមេឃនិងនៅលើផែនដីនោះឡើយ លើកលែងតែវាត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរដ៏ច្បាស់លាស់(ឡាវហ៊ុលម៉ះហ៊្វូស)។"},{"id":76,"translation":"ពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺនិទានប្រាប់ដល់អម្បូរអ៊ីស្រាអែលនូវរឿងរ៉ាវជាច្រើនដែលពួកគេបានខ្វែងគំនិតគ្នាចំពោះវា។"},{"id":77,"translation":"ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់បណ្តាអ្នកដែលមានជំនឿ។"},{"id":78,"translation":"ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្តីរវាងពួកគេដោយច្បាប់របស់ទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាដឹងបំផុត។"},{"id":79,"translation":"ដូច្នេះ ចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតនៅលើភាពត្រឹមត្រូវយ៉ាងច្បាស់លាស់។"},{"id":80,"translation":"ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនអាចធ្វើឱ្យអ្នកដែលស្លាប់អាចស្តាប់ឮបានឡើយ ហើយក៏មិនអាចធ្វើឱ្យអ្នកដែលថ្លង់អាចស្តាប់ឮការអំពាវនាវ(របស់អ្នក)នោះដែរ នៅពេលណាដែលពួកគេត្រឡប់ក្រោយ(បែរចេញពីអ្នក)ហើយនោះ។"},{"id":81,"translation":"ហើយអ្នកក៏មិនមែនជាអ្នកផ្តល់ការចង្អុលបង្ហាញដល់អ្នកងងឹតភ្នែកឲ្យចេញពីភាពវង្វេងរបស់ពួកគេនោះដែរ។ អ្នកអាចធ្វើឲ្យស្តាប់ឮតែចំពោះអ្នកដែលមានជំនឿចំពោះវាក្យខណ្ឌរបស់យើងប៉ុណ្ណោះ ព្រោះពួកគេ គឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។"},{"id":82,"translation":"ហើយនៅពេលដែលពាក្យសម្តី(ដាក់ទណ្ឌកម្ម)បានធ្លាក់ទៅលើពួកគេហើយនោះ យើងនឹងបញ្ចេញទៅកាន់ពួកគេនូវសត្វមួយប្រភេទចេញពីក្នុងដីដោយវានិយាយទៅកាន់ពួកគេថា ជាការពិតណាស់ មនុស្សលោកមិនបានជឿជាក់ចំពោះសញ្ញាភស្តុតាងរបស់យើងឡើយ។"},{"id":83,"translation":"ហើយនៅថ្ងៃដែលយើងនឹងប្រមូលផ្តុំរាល់ប្រជាជាតិទាំងអស់នូវក្រុមមួយក្នុងចំណោមពួកដែលបានបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង ដោយពួកគេត្រូវបានបែងចែកជាក្រុមៗ។"},{"id":84,"translation":"លុះនៅពេលដែលពួកគេបានមកដល់(កន្លែងជំនុំជម្រះ) ទ្រង់បានមានបន្ទូលថា៖ តើពួកអ្នកបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើងឬ ខណៈដែលពួកអ្នកមិនបានដឹងច្បាស់ផងនោះ? ឬពួកអ្នកបានធ្វើអ្វីខ្លះ?"},{"id":85,"translation":"ហើយពាក្យសម្តី(ទណ្ឌកម្ម)បានធ្លាក់ទៅលើពួកគេដោយសារតែពួកគេបានបំពាន។ ដូច្នេះ ពួកគេមិនអាចនិយាយ(ដោះសារ)បានឡើយ។"},{"id":86,"translation":"តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានបង្កើតពេលយប់ដើម្បីឱ្យពួកគេសម្រាកនៅក្នុងវា និង(បានបង្កើត)ពេលថ្ងៃដើម្បីឱ្យពួកគេអាចមើលឃើញ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលមានជំនឿ។"},{"id":87,"translation":"ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលគេ(ម៉ាឡាអ៊ីកាត់)ផ្លុំត្រែ។ ពេលនោះ អ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីទាំងអស់មានការភ័យរន្ធត់ លើកលែងតែជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយរាល់ភាវៈទាំងអស់នៅថ្ងៃនោះ នឹងមកជួបទ្រង់ដោយការគោរពតាម។"},{"id":88,"translation":"ហើយអ្នកនឹងឃើញភ្នំទាំងឡាយដែលអ្នកគិតថាវានៅនឹងថ្កល់(មួយកន្លែង)នឹងរសាត់យ៉ាងលឿនដូចពពក។ ជាការបង្កើតរបស់អល់ឡោះដែលធ្វើឲ្យរាល់អ្វីៗទាំងអស់មានភាពឥតខ្ចោះ។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":89,"translation":"ជនណាដែលបាននាំមកនូវប្រការល្អ សម្រាប់រូបគេនឹងទទួលបាននូវអ្វីដែលប្រសើរជាងនោះ។ ហើយពួកគេជាអ្នកដែលមានសុវត្ថិភាពបំផុតពីការភ័យរន្ធត់នៅថ្ងៃនោះ។"},{"id":90,"translation":"តែជនណាដែលបាននាំមកនូវប្រការអាក្រក់វិញ គេនឹងគ្រវែងរូបគេទៅក្នុងឋាននរកដោយផ្កាប់មុខ។ (ហើយមានគេនិយាយទៅកាន់ពួកគេថា៖) តើគេមិនតបស្នងដល់ពួកអ្នកក្រៅតែពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តទេឬ?"},{"id":91,"translation":"(ចូរអ្នកពោលថា៖) តាមពិត គេបានបង្គាប់ខ្ញុំឲ្យគោរពសក្ការៈចំពោះព្រះជាម្ចាស់នៃទឹកដីនេះ(ទឹកដីម៉ាក្កះ)ដែលទ្រង់ចាត់ទុកវាជាទឹកដីពិសិដ្ឋ។ ហើយអ្វីៗទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយរូបខ្ញុំត្រូវបានគេបង្គាប់ឲ្យស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។"},{"id":92,"translation":"ហើយ(គេក៏បង្គាប់)ឱ្យខ្ញុំសូត្រគម្ពីរគួរអាន(ឱ្យមនុស្សលោកស្តាប់)ផងដែរ។ ដូច្នេះ ជនណាដែលទទួលបានការចង្អុលបង្ហាញ តាមពិតគេទទួលបានការចង្អុលបង្ហាញសម្រាប់ខ្លួនឯង។ រីឯជនណាដែលវង្វេងវិញនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិតរូបខ្ញុំគ្រាន់តែស្ថិតក្នុងចំណោមអ្នកដាស់តឿនព្រមានប៉ុណ្ណោះ។"},{"id":93,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។ ទ្រង់នឹងបង្ហាញឲ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់ ហើយពួកអ្នកនឹងស្គាល់វា។ ហើយព្រះជាម្ចាស់របស់អ្នកមិនព្រងើយកន្តើយពីអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។"}]},{"id":28,"verses":[{"id":1,"translation":"ត ស៊ីន មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។"},{"id":3,"translation":"យើងនឹងនិទានឱ្យអ្នកស្តាប់(ឱអ្នកនាំសារមូហាំម៉ាត់)នូវរឿងរ៉ាវយ៉ាងពិតប្រាកដរបស់ព្យាការីមូសា និងហ្វៀរអោនសម្រាប់ក្រុមដែលមានជំនឿ។"},{"id":4,"translation":"ជាការពិតណាស់ ហ្វៀរអោនគឺជាអ្នកដែលក្រអឺតក្រទមនៅលើទឹកដី(អេហ្ស៊ីប) ហើយគេបានធ្វើឱ្យអ្នកដែលនៅទីនោះបែកបាក់ជាក្រុមៗ។ គេជិះជាន់ធ្វើបាបក្រុមមួយក្នុងចំណោមពួកគេ(អម្បូរអ៊ីស្រាអែល)ដោយសម្លាប់កូនប្រុសៗរបស់ពួកគេ ហើយទុកជីវិតឱ្យកូនស្រីៗរបស់ពួកគេ។ ពិតប្រាកដណាស់ រូបគេស្ថិតនៅក្នុងចំណោមពួកដែលបង្កវិនាសកម្ម។"},{"id":5,"translation":"ហើយយើងមានបំណងចង់ផ្តល់នូវការប្រោសប្រទានទៅដល់អ្នកដែលត្រូវគេជិះជាន់ធ្វើបាបនៅលើទឹកដី(អេហ្ស៊ីប) និងធ្វើឱ្យពួកគេក្លាយទៅជាមេដឹកនាំ ព្រមទាំងធ្វើឱ្យពួកគេក្លាយជាអ្នកដែលទទួលមរតក(បន្ទាប់ពីហ្វៀរអោន)។"},{"id":6,"translation":"ហើយយើងនឹងប្រទានឱ្យពួកគេ(អម្បូរអ៊ីស្រាអែល)នូវការគ្រប់គ្រងនៅលើផែដី។ ហើយយើងនឹងឱ្យហ្វៀរអោន និងហាម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរបានឃើញនូវអ្វីដែលពួកគេធ្លាប់ព្រួយបារម្ភអំពីពួកគេ(អម្បូរអ៊ីស្រាអែល)។"},{"id":7,"translation":"ហើយយើងបានផ្តល់សារទៅកាន់ម្តាយរបស់ព្យាការីមូសាថា៖ ចូរនាងបំបៅគេចុះ។ តែប្រសិនបើនាងមានការព្រួយបារម្ភចំពោះរូបគេ ចូរបណ្តែតគេតាមទន្លេ(នីល)ចុះ។ ហើយចូរនាងកុំព្រួយបារម្ភ និងកុំកើតទុក្ខ។ ពិតប្រាកដណាស់ យើងនឹងត្រឡប់រូបគេមកកាន់នាងវិញ ហើយនឹងធ្វើឲ្យរូបគេស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ។"},{"id":8,"translation":"ពេលនោះ ក្រុមរបស់ហ្វៀនអោនក៏បានរើសយកគេ(ទៅចិញ្ចឹម)ដែលរូបគេនឹងក្លាយទៅជាសត្រូវ និងជាក្តីកង្វល់ចំពោះពួកគេ។ ពិតប្រាកដណាស់ ហ្វៀរអោន និងហាម៉ាន ព្រមទាំងពលទាហានរបស់គេទាំងពីរ គឺជាពួកដែលប្រព្រឹត្តបាបកម្ម។"},{"id":9,"translation":"ហើយភរិយារបស់ហ្វៀនអោនបាននិយាយថា៖ (ក្មេងប្រុសម្នាក់នេះ)ជាប្រភពនៃក្តីរីករាយសម្រាប់ខ្ញុំនិងសម្រាប់អ្នក។ ចូរអ្នកកុំសម្លាប់គេអី សង្ឃឹមថាគេអាចនឹងមានប្រយោជន៍ដល់យើង ឬក៏យកគេធ្វើជាកូនចិញ្ចឹមតែម្តងក៏បាន។ តែពួកគេពុំបានដឹងនោះឡើយ។"},{"id":10,"translation":"ហើយដួងចិត្តម្តាយរបស់ព្យាការីមូសា ក្លាយទៅជាទទេស្អាត។ នាងស្ទើរតែបង្ហាញឱ្យគេបានដឹងទៅហើយ(ថានោះជាកូនរបស់នាង) ប្រសិនបើយើងមិនផ្តល់លំនឹងដល់ដួងចិត្តរបស់នាងដើម្បីឱ្យនាងស្ថិតក្នុងចំណោមដែលអ្នកមានជំនឿទេនោះ។"},{"id":11,"translation":"ហើយគាត់បាននិយាយទៅកាន់បងស្រីរបស់ព្យាការីមូសាថា៖ ចូរឯងតាមឃ្លាំមើលគេចុះ។ ពេលនោះ នាងក៏បានឈរមើលគេពីចម្ងាយ ខណៈដែលពួកគេមិនបានដឹងឡើយ។"},{"id":12,"translation":"ហើយយើងបានដាក់បម្រាមលើរូបគេ(មិនឲ្យបៅដោះ)ពីគ្រប់ស្ត្រីទាំងអស់តាំងពីមុន។ ពេលនោះ បងស្រីរបស់ព្យាការីមូសាបាននិយាយថា៖ តើចង់ឱ្យខ្ញុំចង្អុលបង្ហាញពួកអ្នកពីគ្រួសារមួយដែលអាចចិញ្ចឹមបីបាច់គេឲ្យពួកអ្នក ហើយពួកគេអាចថ្នាក់ថ្នមមើលថែគេបានយ៉ាងល្អដែរឬទេ?"},{"id":13,"translation":"ពេលនោះ យើងក៏បានត្រឡប់រូបគេទៅកាន់ម្តាយរបស់គេវិញដើម្បីឱ្យនាងមានក្តីរីករាយ ហើយឈប់កើតទុក្ខ និងដើម្បីឱ្យនាងដឹងថា ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ក៏ប៉ុន្តែភាគច្រើននៃពួកគេមិនបានដឹងឡើយ។"},{"id":14,"translation":"ហើយនៅពេលដែលគេមានកម្លាំងមាំមួន និងធំពេញវ័យ យើងបានប្រទានដល់គេនូវគតិបណ្ឌិត និងចំណេះដឹង។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អ។"},{"id":15,"translation":"ហើយគាត់បានចូលទៅក្នុងទីក្រុងក្នុងពេលដែលមនុស្សទាំងឡាយសម្រាក។ ពេលនោះ គាត់បានប្រទះឃើញបុរសពីរនាក់កំពុងតែវាយតប់គ្នា ដោយម្នាក់មកពីក្រុមរបស់គាត់(អម្បូរអ៊ីស្រាអែល) ហើយម្នាក់ទៀត មកពីក្រុមសត្រូវរបស់គាត់(ក្រុមរបស់ហ្វៀរអោន)។ នៅពេលនោះ បុរសម្នាក់ដែលមកពីក្រុមរបស់គាត់ក៏បានសុំឱ្យគាត់ជួយតទល់នឹងសត្រូវរបស់ខ្លួន។ ព្យាការីមូសាក៏បានដាល់បុរសនោះ។ ភ្លាមនោះ គេក៏បានបាត់បង់ជីវិត។ គាត់ក៏និយាយថា៖ នេះគឺស្ថិតក្នុងចំណោមទង្វើរបស់ស្ហៃតន។ ពិតប្រាកដណាស់ ស្ហៃតន គឺជាសត្រូវ និងជាអ្នកធ្វើឱ្យវង្វេងយ៉ាងច្បាស់លាស់។"},{"id":16,"translation":"គាត់បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! ខ្ញុំពិតជាបានបំពានលើខ្លួនឯង។ ហេតុនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់ខ្ញុំផង។ ពេលនោះ ទ្រង់ក៏បានអភ័យទោសដល់គាត់។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":17,"translation":"គាត់បានបួងសួងទៀតថា៖ បពិត្រព្រះជាម្ចាស់! តាមរយៈអ្វីដែលព្រះអង្គបានប្រោសប្រទានដល់ខ្ញុំ ខ្ញុំនឹងមិនធ្វើខ្លួនជាអ្នកដែលជួយដល់ពួកឧក្រិដ្ឋជនជាដាច់ខាត។"},{"id":18,"translation":"ក្រោយមក វាក៏បានធ្វើឱ្យគាត់ស្ថិតនៅក្នុងទីក្រុងដោយភាពភ័យខ្លាច និងចាំឃ្លាំមើល។ ពេលនោះ អ្នកដែលសុំឱ្យគាត់ជួយកាលពីម្សិលមិញ ក៏បានស្រែកឲ្យគាត់ជួយម្តងទៀត។ ព្យាការីមូសាក៏បាននិយាយទៅកាន់បុរសនោះថា៖ ពិតប្រាកដណាស់ អ្នកពិតជាអ្នកដែលវង្វេងយ៉ាងច្បាស់លាស់។"},{"id":19,"translation":"ហើយនៅពេលដែលគាត់មានបំណងចង់ចាប់អ្នកដែលជាសត្រូវរបស់ពួកគាត់ទាំងពីរ បុរសនោះក៏បាននិយាយថា៖ ឱមូសា! តើអ្នកចង់សម្លាប់ខ្ញុំ ដូចដែលអ្នកបានសម្លាប់មនុស្សម្នាក់កាលពីម្សិលមិញឬ? អ្នកគ្មានបំណងអ្វីក្រៅពីចង់ធ្វើជាអ្នកដែលក្អេងក្អាងនៅលើផែនដីនេះនោះឡើយ ហើយអ្នកក៏មិនចង់ធ្វើជាអ្នកដែលផ្សះផ្សារ(រវាងមនុស្សលោក)នោះដែរ។"},{"id":20,"translation":"ហើយមានបុរសម្នាក់ធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់មកពីជាយក្រុងបានមកដល់(ព្យាការីមូសា)។ គាត់បាននិយាយថា៖ ឱមូសា! ពិតប្រាកដណាស់ ពួកមន្ត្រីទាំងឡាយកំពុងតែពិគ្រោះពិភាក្សាគ្នាអំពីរឿងអ្នកដើម្បីសម្លាប់អ្នក។ ដូច្នេះ ចូរអ្នកចាកចេញ(ពីទឹកដីនេះ)ចុះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកណែនាំដ៏ល្អម្នាក់សម្រាប់អ្នក។"},{"id":21,"translation":"ពេលនោះ គាត់ក៏បានចាកចេញពីទីនោះទាំងភ័យខ្លាច និងចាំឃ្លាំមើល។ គាត់បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាសង្គ្រោះរូបខ្ញុំពីក្រុមដែលបំពានផង។"},{"id":22,"translation":"ហើយនៅពេលដែលគាត់ធ្វើដំណើរតម្រង់ឆ្ពោះទៅកាន់ទឹកដីម៉ាទយ៉ាន់ គាត់បានពោលថា៖ សង្ឃឹមថាព្រះជាម្ចាស់របស់ខ្ញុំនឹងចង្អុលបង្ហាញខ្ញុំទៅកាន់មាគ៌ាដែលល្អ។"},{"id":23,"translation":"ហើយនៅពេលដែលគាត់បានទៅដល់(អណ្តូង)ទឹកនៃតំបន់ម៉ាទយ៉ាន់ គាត់បានឃើញមនុស្សមួយក្រុមកំពុងដងទឹកឱ្យសត្វផឹក ហើយគាត់ក៏បានឃើញស្ត្រីពីរនាក់ផ្សេងទៀតក្រៅពីពួកគេដែលកំពុងតែរារាំងសត្វរបស់ខ្លួន(ពីទឹកនោះ)។ គាត់បានសួរថា៖ តើអ្នកទាំងពីរមានបញ្ហាអ្វី? គេទាំងពីរបានតបថា៖ ពួកខ្ញុំមិនអាចឱ្យទឹកផឹក(ដល់សត្វរបស់ពួកយើង)ឡើយ ទាល់តែពួកគង្វាលទាំងនោះចាកចេញ។ ហើយឪពុករបស់ពួកខ្ញុំ ជាមនុស្សចាស់ជរា។"},{"id":24,"translation":"ពេលនោះ គាត់ក៏បានឲ្យទឹកដល់សត្វរបស់អ្នកទាំងពីរនោះផឹក។ បន្ទាប់មក គាត់បានត្រឡប់ទៅរកម្លប់វិញ(ដើម្បីសម្រាក) ហើយគាត់បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំពិតត្រូវការនូវអ្វីដែលល្អដែលព្រះអង្គប្រទានដល់ខ្ញុំ។"},{"id":25,"translation":"ពេលនោះ ស្រ្តីម្នាក់ក្នុងចំណោមអ្នកទាំងពីរក៏បានដើរមកជួបនឹងព្យាការីមូសាដោយភាពអៀនខ្មាស។ នាងនិយាយថា៖ ពិតប្រាកដណាស់ ឪពុករបស់ខ្ញុំគាត់អញ្ជើញអ្នក(ទៅជួបគាត់)ដើម្បីផ្តល់ថ្លៃឈ្នួលដល់អ្នកចំពោះការដែលអ្នកបានឱ្យទឹកដល់សត្វរបស់ពួកយើងផឹក។ នៅពេលដែលព្យាការីមូសាបានទៅជួបគាត់ ហើយបានរៀបរាប់ពីដំណើររឿងប្រាប់ដល់គាត់ គាត់ក៏ពោលថា៖ សូមអ្នកកុំខ្លាច! អ្នកបានរួចផុតពីក្រុមដែលបំពានហើយ។"},{"id":26,"translation":"ស្ត្រីម្នាក់ក្នុងចំណោមអ្នកទាំងពីរបាននិយាយថា៖ ឱលោកឪពុកជាទីស្រលាញ់! សូមលោកឪពុកជួលគាត់តែម្តងទៅ។ ពិតប្រាកដណាស់ មនុស្សដ៏ប្រសើរដែលលោកឪពុកជួលនោះ គឺមានទាំងកម្លាំងខ្លាំងក្លា និងភាពស្មោះត្រង់។"},{"id":27,"translation":"ឪពុករបស់នាងបាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំមានបំណងរៀបការម្នាក់ក្នុងចំណោមកូនស្រីទាំងពីររបស់ខ្ញុំឱ្យទៅអ្នក ដោយអ្នកត្រូវធ្វើការឱ្យខ្ញុំរយៈពេលប្រាំបីឆ្នាំ។ ប្រសិនបើអ្នកចង់បង្គ្រប់រយៈពេលដប់ឆ្នាំ វាគឺស្ថិតនៅលើអ្នក។ ហើយខ្ញុំគ្មានបំណងធ្វើឱ្យអ្នកមានការលំបាកឡើយ។ អ្នកនឹងឃើញថា ខ្ញុំស្ថិតក្នុងចំណោមមនុស្សល្អត្រឹមត្រូវម្នាក់ ប្រសិនបើអល់ឡោះមានចេតនា។"},{"id":28,"translation":"គាត់បានតបថា៖ នេះជាកិច្ចព្រមព្រៀងរវាងខ្ញុំនិងអ្នក។ អំឡុងពេលណាមួយក៏ដោយក្នុងអំឡុងពេលទាំងពីរ(ប្រាំបីឆ្នាំ ឬដប់ឆ្នាំ)ដែលខ្ញុំបានបំពេញ គឺគ្មានការបំពានមកលើខ្ញុំនោះឡើយ។ ហើយអល់ឡោះជាអ្នកឃ្លាំមើលចំពោះអ្វីដែលពួកយើងនិយាយ។"},{"id":29,"translation":"នៅពេលដែលព្យាការីមូសាបានបំពេញតាមកាលកំណត់រួចរាល់ ហើយគាត់បានធ្វើដំណើរជាមួយនឹងក្រុមគ្រួសាររបស់គាត់ គាត់ក៏បានឃើញពន្លឺភ្លើងមួយនៅក្បែរភ្នំតួរ។ គាត់ក៏បានពោលទៅកាន់ក្រុមគ្រួសាររបស់គាត់ថា៖ សូមពួកអ្នកនៅទីនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថាខ្ញុំនឹងនាំដំណឹងខ្លះៗពីវាមកកាន់ពួកអ្នក ឬក៏នាំយកដុំភ្លើងមកបង្កាត់ឱ្យពួកអ្នកដើម្បីឱ្យពួកអ្នកមានភាពកក់ក្តៅ។"},{"id":30,"translation":"ហើយនៅពេលដែលគាត់បានទៅដល់ទីនោះ គេ(អល់ឡោះ)បានស្រែកហៅគាត់ចេញពីដើមឈើមួយដើមនៅក្បែរជ្រលងភ្នំខាងស្តាំនៅទីកន្លែងដែលប្រកបដោយពរជ័យថា៖ ឱមូសា! ពិតប្រាកដណាស់ យើងគឺអល់ឡោះ ជាព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":31,"translation":"ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ នៅពេលដែលគាត់បានឃើញដំបងនោះមានចលនាប្រៀបដូចជាសត្វពស់ គាត់ក៏រត់បកក្រោយដោយមិនត្រឡប់មកវិញឡើយ។ (ទ្រង់បានមានបន្ទូលថា៖) ឱមូសា! ចូរអ្នកចូលមក ហើយកុំខ្លាច។ ពិតប្រាកដណាស់ រូបអ្នកស្ថិតក្នុងចំណោមអ្នកដែលមានសុវត្ថិភាពហើយ។"},{"id":32,"translation":"ហើយចូរអ្នកដាក់ដៃរបស់អ្នកទៅក្នុងហោប៉ៅអាវរបស់អ្នកចុះ នោះវានឹងបញ្ចេញពន្លឺសភ្លឺថ្លាដោយពុំមែនជាប្រការអាក្រក់ឡើយ។ ហើយចូរអ្នកឱបដៃរបស់អ្នកដើម្បីបំបាត់ភាពភ័យខ្លាច។ ពិតណាស់ ទាំងពីរ គឺជាសញ្ញាភស្តុតាងពីរពីព្រះជាម្ចាស់របស់អ្នកទៅកាន់ហ្វៀរអោន និងពួកមន្ត្រីរបស់គេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលប្រព្រឹត្តល្មើស។"},{"id":33,"translation":"គាត់បានតបថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំបានសម្លាប់ជីវិតម្នាក់នៃពួកគេ ហើយខ្ញុំខ្លាចពួកគេនឹងសម្លាប់ខ្ញុំវិញ។"},{"id":34,"translation":"ហើយបងប្រុសរបស់ខ្ញុំ ហារូន គាត់និយាយច្បាស់ជាងខ្ញុំ។ ហេតុនេះ សូមព្រះអង្គមេត្តាបញ្ជូនគាត់ឱ្យទៅជាមួយខ្ញុំជាអ្នកជួយបញ្ជាក់ពីសច្ចភាពរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំបាម្ភខ្លាចពួកគេបដិសេធនឹងខ្ញុំ។"},{"id":35,"translation":"ទ្រង់បានតបថា៖ យើងនឹងជួយពង្រឹងដល់អ្នកតាមរយៈបងប្រុសរបស់អ្នក ហើយយើងនឹងប្រទានឱ្យអ្នកទាំងពីរនូវសញ្ញាភស្តុតាង។ ដូចនេះ ពួកគេមិនអាចធ្វើឱ្យប្រការអាក្រក់ណាមួយប៉ះពាល់ដល់អ្នកទាំងពីរបានឡើយ។ តាមរយៈបណ្តាភស្តុតាងទាំងឡាយរបស់យើង អ្នកទាំងពីរ ហើយនិងអ្នកដែលដើរតាមអ្នកទាំងពីរ គឺជាអ្នកដែលទទួលបានជោគជ័យ។"},{"id":36,"translation":"ហើយនៅពេលដែលព្យាការីមូសាបាននាំមកកាន់ពួកគេនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងដ៏ច្បាស់លាស់ ពួកគេបែរជានិយាយថា៖ នេះគ្មានអ្វីក្រៅពីមន្តអាគមដែលគេប្រឌិតវាឡើងប៉ុណ្ណោះ ហើយពួកយើងមិនដែលបានឮរឿងបែបនេះពីជីដូនជីតារបស់ពួកយើងជំនាន់មុនៗនោះឡើយ។"},{"id":37,"translation":"ហើយព្យាការីមូសាបាននិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតចំពោះជនណាដែលបាននាំមកនូវការចង្អុលបង្ហាញអំពីទ្រង់ ហើយនិងជនណាដែលទទួលបាននូវលទ្ធផលចុងក្រោយដ៏គួរឱ្យកោតសរសើរ។ ពិតប្រាកដណាស់ ពួកដែលបំពាននឹងមិនបានទទួលជោគជ័យនោះឡើយ។"},{"id":38,"translation":"ហើយហ្វៀរអោនបាននិយាយថា៖ ឱមន្ត្រីទាំងឡាយ! យើងមិនដែលដឹងសោះថា ពួកអ្នកមានព្រះផ្សេងដែលត្រូវគោរពសក្ការៈក្រៅពីយើងនោះ។ ដូច្នេះ ឱហាម៉ាន! ចូរអ្នកដុតដីធ្វើជាដុំឥដ្ឋឱ្យយើង រួចសង់វិមានយ៉ាងខ្ពស់មួយឱ្យយើង ដើម្បីឲ្យយើងឡើងទៅមើលព្រះជាម្ចាស់របស់មូសា។ ពិតប្រាកដណាស់ យើងគិតថា រូបគេគឺស្ថិតក្នុងចំណោមអ្នកដែលភូតកុហក។"},{"id":39,"translation":"ហើយគេ(ហ្វៀរអោន) និងពលទាហានរបស់គេបានក្រអឺតក្រទមនៅលើទឹកដី(អេហ្ស៊ីប)ដោយមិនត្រឹមត្រូវ។ ហើយពួកគេគិតថា ពិតណាស់ ពួកគេនឹងមិនត្រូវគេនាំត្រឡប់មកកាន់យើងវិញឡើយ។"},{"id":40,"translation":"ដូច្នេះ យើងក៏បានក្របួចគេ និងពលទាហានទាំងឡាយរបស់គេ រួចក៏បោះពួកគេចូលទៅក្នុងសមុទ្រ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបំពានទៅជាយ៉ាងណា?"},{"id":41,"translation":"ហើយយើងបានធ្វើឱ្យពួកគេក្លាយជាមេដឹកនាំដែលអំពាវនាវទៅកាន់ឋាននរក។ ហើយនៅថ្ងៃបរលោក ពួកគេនឹងមិនត្រូវបានគេជួយឡើយ។"},{"id":42,"translation":"ហើយយើងនឹងឲ្យបណ្តាសានៅជាប់ជាមួយនឹងពួកគេនៅក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក ពួកគេគឺស្ថិតក្នុងចំណោមពួកដែលត្រូវគេស្អប់ខ្ពើម។"},{"id":43,"translation":"ហើយពិតប្រាកដណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)ក្រោយពីយើងបានបំផ្លាញប្រជាជាតិជំនាន់មុនៗដើម្បីជាការបំភ្លឺដល់មនុស្សលោក ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណា។ សង្ឃឹមថាពួកគេនឹងនឹកឃើញ។"},{"id":44,"translation":"ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានមានវត្តមាននៅក្បែរភ្នំខាងលិចនោះទេនៅពេលដែលយើងបានដាក់បទបញ្ជាទៅកាន់ព្យាការីមូសា ហើយអ្នកក៏មិនបានស្ថិតនៅក្នុងចំណោមអ្នកធ្វើសាក្សីនោះដែរ។"},{"id":45,"translation":"ក៏ប៉ុន្តែ យើងបានបង្កើតនូវប្រជាជាតិជាច្រើនដោយពួកគេបានរស់នៅអស់រយៈពេលដ៏យូរ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)ក៏មិនបានរស់នៅជាមួយអ្នកស្រុកម៉ាទយ៉ាន់ដោយអ្នកសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់នោះដែរ។ ក៏ប៉ុន្តែ យើងទៅវិញទេដែលជាអ្នកបញ្ជូនសារ(ទៅកាន់អ្នក)។"},{"id":46,"translation":"ហើយអ្នកក៏មិនបាននៅក្បែរភ្នំតួរនោះដែរ នៅពេលដែលយើងស្រែកហៅ(ព្យាការីមូសា)នោះ។ ក៏ប៉ុន្តែ (យើងបញ្ជូនអ្នកធ្វើជាអ្នកនាំសារ)ដើម្បីជាក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់ក្រុមមួយដែលគ្មានអ្នកដាស់តឿនព្រមានណាម្នាក់មុនអ្នកបានទៅដល់ពួកគេនោះឡើយ។ សង្ឃឹមថាពួកគេនឹងនឹកឃើញ។"},{"id":47,"translation":"ហើយប្រសិនបើ(យើងមិនបានបញ្ជូនអ្នកទៅកាន់ពួកគេ) ហើយពួកគេទទួលរងគ្រោះដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត នោះពួកគេនឹងនិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ហេតុអ្វីបានជាព្រះអង្គមិនបញ្ជូនអ្នកនាំសារណាម្នាក់មកកាន់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំដើរតាម(ប្រតិបត្តិ)វាក្យខណ្ឌទាំងឡាយរបស់ទ្រង់ និងដើម្បីឱ្យយើងខ្ញុំក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលមានជំនឿ?"},{"id":48,"translation":"ហើយនៅពេលដែលសេចក្តីពិត(ព្យាការីមូហាំម៉ាត់)បានទៅដល់ពួកគេ ពួកគេបែរជានិយាយថា៖ ហេតុអ្វីបានជាគេ(អល់ឡោះ)មិនផ្ដល់ឱ្យគាត់ដូចអ្វីដែលគេបានផ្ដល់ឱ្យព្យាការីមូសា? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពុំមែនទេឬដែលពួកគេ(ពួកយូដា)ក៏បានប្រឆាំងនឹងអ្វីដែលគេបានផ្ដល់ឲ្យព្យាការីមូសាកាលពីមុនដែរនោះ? ពួកគេបាននិយាយថា៖ វាទាំងពីរនេះ(គម្ពីរតាវរ៉តនិងគម្ពីរគួរអាន) គឺជាមន្តអាគមដែលវាជួយជ្រោមជ្រែងគ្នាទៅវិញទៅមកប៉ុណ្ណោះ ហើយពួកគេនិយាយទៀតថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកប្រឆាំងរាល់អ្វីៗ(ដែលមាននៅក្នុងវា)។"},{"id":49,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ដូច្នេះ ចូរពួកអ្នកនាំមកនូវគម្ពីរណាមួយមកពីអល់ឡោះដែលមានការចង្អុលបង្ហាញល្អប្រសើរជាងវាទាំងពីរមកចុះ នោះខ្ញុំនឹងប្រតិបត្តិតាមវាជាមិនខាន ប្រសិនបើពួកអ្នកជាអ្នកដែលទៀងត្រង់មែននោះ។"},{"id":50,"translation":"តែប្រសិនបើពួកគេមិនឆ្លើយតបនឹងអ្នកទេនោះ អ្នកត្រូវដឹងចុះថា៖ តាមពិត ពួកគេដើរតាមតែទំនើងចិត្តរបស់ខ្លួនប៉ុណ្ណោះ។ ហើយគ្មាននរណាម្នាក់វង្វេងជាងអ្នកដែលដើរតាមទំនើងចិត្តខ្លួនឯងដោយមិនទទួលការចង្អុលបង្ហាញពីអល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។"},{"id":51,"translation":"ហើយជាការពិតណាស់ យើងបានបញ្ជាក់ដល់ពួកគេនូវពាក្យបន្ទូល(គម្ពីរគួរអាន) សង្ឃឹមថាពួកគេនឹងនឹករលឹក។"},{"id":52,"translation":"បណ្តាអ្នកដែលយើងបានប្រទានឲ្យពួកគេនូវគម្ពីរមុននឹងគម្ពីរគួរអាន ពួកគេក៏ជាអ្នកដែលមានជំនឿនឹងវា(គម្ពីរគួរអាន)ផងដែរ។"},{"id":53,"translation":"ហើយនៅពេលដែលមានគេសូត្រ(គម្ពីរគួរអាន)ឱ្យពួកគេស្តាប់ ពួកគេនិយាយថា៖ ពួកយើងមានជំនឿនឹងវាហើយ។ ពិតប្រាកដណាស់ វាជាសេចក្តីពិតមកពីព្រះជាម្ចាស់របស់ពួកយើង។ ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នកមូស្លីមផងដែរមុននឹងវា(គម្ពីរគួរអាន)បានមកដល់។"},{"id":54,"translation":"បណ្តាអ្នកទាំងនោះ គេនឹងប្រទានឲ្យពួកគេនូវផលបុណ្យរបស់ពួកគេចំនួនពីរដងដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។ ហើយពួកគេរុញច្រានអំពើអាក្រក់ដោយអំពើល្អ ព្រមទាំងបរិច្ចាគនូវអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេទៀតផង។"},{"id":55,"translation":"ហើយនៅពេលដែលពួកគេ(អ្នកមានជំនឿទាំងនោះ)បានឮនូវពាក្យសម្តីដែលគ្មានប្រយោជន៍ គឺពួកគេងាកចេញពីវា ហើយពួកគេនិយាយថា៖ សម្រាប់ពួកយើង គឺទង្វើរបស់ពួកយើង ហើយសម្រាប់ពួកអ្នក គឺទង្វើរបស់ពួកអ្នកនោះ។ សូមសុខសន្តិភាពមានដល់ពួកអ្នក។ ពួកយើងមិនត្រូវការពួកល្ងង់ខ្លៅឡើយ។"},{"id":56,"translation":"ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនអាចផ្តល់ការចង្អុលបង្ហាញដល់ជនដែលអ្នកស្រលាញ់បានឡើយ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់ទៅវិញទេដែលផ្តល់ការចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់ដឹងបំផុតចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញ។"},{"id":57,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ ប្រសិនបើពួកយើងដើរតាមការចង្អុលបង្ហាញដែលនៅជាមួយអ្នក គេ(សត្រូវ)នឹងបណ្តេញពួកយើងចេញពីទឹកដីរបស់ពួកយើងជាមិនខាន។ តើយើង(អល់ឡោះ)មិនបានផ្តល់ឱ្យពួកទាំងនោះនូវទឹកដីពិសិដ្ឋ(ទឹកដីម៉ាក្កះ)ដែលមានសុខសុវត្ថិភាព ហើយគេនាំទៅកាន់ទីនោះនូវផលានុផលគ្រប់ប្រភេទជាលាភសក្ការៈអំពីយើងទេឬ? ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនដឹងឡើយ។"},{"id":58,"translation":"ហើយមានភូមិស្រុកជាច្រើនមកហើយដែលយើងបានបំផ្លាញដោយសារតែការរមិលគុណ(របស់ពួកគេ)ចំពោះការប្រទានជីវភាពរស់នៅ(ដ៏ប្រសើរដល់ពួកគេ)។ ហើយលំនៅឋានរបស់ពួកគេ គឺគ្មានអ្នករស់នៅបន្ទាប់ពីពួកគេឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។ ហើយយើងគឺជាអ្នកដែលត្រូវទទួលមរតក។"},{"id":59,"translation":"ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកដែលបំផ្លាញភូមិស្រុកណាមួយនោះឡើយ លុះត្រាតែទ្រង់បញ្ជូនទៅកាន់ភូមិស្រុកនោះនូវអ្នកនាំសារម្នាក់ដើម្បីឲ្យគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់។ ហើយយើងក៏មិនមែនជាអ្នកដែលបំផ្លាញភូមិស្រុកណាមួយនោះដែរ លើកលែងតែអ្នកស្រុកភូមិនោះជាពួកដែលបំពាន។"},{"id":60,"translation":"ហើយអ្វីក៏ដោយដែលគេបានប្រទានឲ្យពួកអ្នក វាគ្រាន់តែជាការសោយសុខ និងជាគ្រឿងតុបតែងលម្អនៃជីវិតលោកិយប៉ុណ្ណោះ។ តែអ្វីដែលនៅជាមួយអល់ឡោះ គឺល្អប្រសើរនិងគង់វង្សជាង។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?"},{"id":61,"translation":"តើអ្នកដែលយើងបានសន្យាចំពោះគេនូវការសន្យាដ៏ប្រសើរមួយ(ឋានសួគ៌) ហើយរូបគេទទួលវាពិតប្រាកដនោះ ដូចគ្នានឹងអ្នកដែលយើងបានប្រទានដល់គេនូវការសោយសុខនៃជីវិតលោកិយនេះ រួចមកនៅថ្ងៃបរលោក រូបគេស្ថិតក្នុងចំណោមអ្នកដែលត្រូវគេនាំទៅកាន់(ការជំនុំជម្រះ)ដែរឬទេ?"},{"id":62,"translation":"ហើយនៅថ្ងៃដែលទ្រង់នឹងហៅពួកគេដោយទ្រង់សួរថា៖ តើដៃគូទាំងឡាយរបស់យើងដែលពួកអ្នកធ្លាប់បានអះអាងនោះនៅឯណា?"},{"id":63,"translation":"ពួកដែលពាក្យសម្តី(ទណ្ឌកម្ម)ត្រូវធ្លាក់ទៅលើពួកគេបាននិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពួកទាំងនោះហើយដែលយើងខ្ញុំបានធ្វើឱ្យវង្វេង។ យើងខ្ញុំបានធ្វើឱ្យពួកគេវង្វេង ដូចដែលយើងខ្ញុំបានវង្វេង(ខ្លួនឯង)ដែរ។ យើងខ្ញុំសូមដកខ្លួនចេញ(ពីពួកគេ)ទៅកាន់ព្រះអង្គវិញហើយ។ ពួកគេមិនបានគោរពសក្ការៈចំពោះយើងខ្ញុំឡើយ។"},{"id":64,"translation":"ហើយមានគេនិយាយ(ទៅកាន់ពួកគេ)ថា៖ ចូរពួកអ្នកស្រែកហៅព្រះនានារបស់ពួកអ្នកមក។ ពេលនោះ ពួកគេក៏បានស្រែកហៅពួកវា ក៏ប៉ុន្តែពួកវាមិនបានឆ្លើយតបនឹងពួកគេនោះទេ ហើយពួកគេក៏បានឃើញទណ្ឌកម្ម(ផ្ទាល់នឹងភ្នែក)។ ប្រសិនបើពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញនោះ (ពួកគេនឹងមិនទទួលទណ្ឌកម្មឡើយ)។"},{"id":65,"translation":"ហើយនៅថ្ងៃដែលទ្រង់នឹងហៅពួកគេដោយទ្រង់សួរថា៖ តើពួកអ្នកបានឆ្លើយតបអ្វីខ្លះចំពោះអ្នកនាំសារទាំងឡាយ(របស់យើង)?"},{"id":66,"translation":"ដំណឹងទាំងឡាយ(ដែលពួកគេយកធ្វើជាអំណះអំណាង)បានលាក់បាំងពីពួកគេនៅថ្ងៃនោះ ហើយពួកគេក៏មិនសួរគ្នាទៅវិញទៅមកនោះដែរ។"},{"id":67,"translation":"រីឯជនណាដែលបានសារភាពកំហុស ហើយមានជំនឿ និងបានសាងទង្វើកុសលវិញនោះ សង្ឃឹមថា ពួកគេនឹងស្ថិតក្នុងចំណោមអ្នកដែលទទួលបានជោគជ័យ។"},{"id":68,"translation":"ហើយព្រះជាម្ចាស់របស់អ្នកទ្រង់បង្កើត និងជ្រើសរើសនូវអ្វីដែលទ្រង់មានចេតនា។ សម្រាប់ពួកគេ គឺគ្មានជម្រើសនោះឡើយ។ អល់ឡោះទ្រង់មហាស្អាតស្អំ និងខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។"},{"id":69,"translation":"ហើយព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងបំផុតនូវអ្វីដែលដួងចិត្តរបស់ពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។"},{"id":70,"translation":"ហើយទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់ការសរសើរទាំងឡាយ ទាំងលើកដំបូង(ក្នុងលោកិយ) និងចុងក្រោយ(ថ្ងៃបរលោក) គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់) ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។"},{"id":71,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឱ្យពេលយប់កើតមានទៅលើពួកអ្នកជារៀងរហូត(ដោយគ្មានពេលថ្ងៃ) រហូតដល់ថ្ងៃបរលោកនោះ តើមានព្រះឯណាក្រៅពីអល់ឡោះជាម្ចាស់ដែលអាចនាំនូវពន្លឺមកឱ្យពួកអ្នកបាន? ដូច្នេះ តើពួកអ្នកមិនស្តាប់ឮទេឬ?"},{"id":72,"translation":"ចូរអ្នកពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឱ្យពេលថ្ងៃកើតមានទៅលើពួកអ្នកជារៀងរហូត(ដោយគ្មានពេលយប់) រហូតដល់ថ្ងៃបរលោកនោះ តើមានព្រះឯណាក្រៅពីអល់ឡោះជាម្ចាស់ដែលអាចនាំពេលយប់មកឱ្យពួកអ្នកដែលអាចឱ្យពួកអ្នកសម្រាកបាននោះ? ដូច្នេះ តើពួកអ្នកមិនមើលឃើញទេឬ?"},{"id":73,"translation":"ហើយក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់ គឺទ្រង់បានបង្កើតពេលយប់ និងពេលថ្ងៃសម្រាប់ពួកអ្នកដើម្បីឲ្យពួកអ្នកសម្រាក(នាពេលយប់) និងដើម្បីឱ្យពួកអ្នកស្វែងរកការប្រោសប្រទានរបស់ទ្រង់(នៅពេលថ្ងៃ) ហើយសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ។"},{"id":74,"translation":"ហើយនៅថ្ងៃដែលទ្រង់នឹងហៅពួកគេដោយទ្រង់សួរថា៖ តើដៃគូទាំងឡាយរបស់យើងដែលពួកអ្នកធ្លាប់បានអះអាងនោះនៅឯណា?"},{"id":75,"translation":"ហើយយើង(អល់ឡោះ)នឹងដកយកពីគ្រប់ប្រជាជាតិទាំងអស់នូវសាក្សីម្នាក់(ជាព្យាការីរបស់ពួកគេ) ហើយយើងបានមានបន្ទូលថា៖ ចូរពួកអ្នកនាំមកនូវភស្តុតាងរបស់ពួកអ្នកមក។ ពេលនោះ ពួកគេបានដឹងច្បាស់យ៉ាងថា៖ ពិតប្រាកដណាស់ សេចក្តីពិត គឺសម្រាប់អល់ឡោះ។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើងនោះបានបាត់បង់ពីពួកគេ។"},{"id":76,"translation":"ពិតប្រាកដណាស់ ករូនគឺស្ថិតក្នុងចំណោមក្រុមរបស់ព្យាការីមូសា តែគេបានក្អេងក្អាងចំពោះពួកគេ។ ហើយយើងបានប្រទានឱ្យគេនូវកំណប់ទ្រព្យមួយចំនួនដែលកូនសោទាំងឡាយរបស់វា ពិតជា(មានទម្ងន់)ធ្ងន់បំផុតដែលត្រូវការអ្នកលីដែលមានកម្លាំងជាច្រើន ខណៈដែលក្រុមរបស់គេបាននិយាយទៅកាន់គេថា៖ ចូរអ្នកកុំសប្បាយហួសហេតុពេក។ ជាការពិតណាស់ អល់ឡោះទ្រង់មិនស្រលាញ់ពួកដែលសប្បាយហួសហេតុពេកនោះឡើយ។"},{"id":77,"translation":"ហើយចូរអ្នកស្វែងរកផលបុណ្យសម្រាប់ថ្ងៃបរលោកតាមរយៈអ្វី(ទ្រព្យសម្បត្តិ)ដែលអល់ឡោះបានប្រទានដល់អ្នក។ ហើយចូរអ្នកកុំភ្លេចចំណែករបស់អ្នកនៅក្នុងលោកិយ។ ហើយចូរអ្នកធ្វើល្អ(ដាក់មនុស្ស) ដូចដែលអល់ឡោះបានធ្វើល្អដាក់អ្នក។ ហើយចូរអ្នកកុំស្វែងរកការបង្កវិនាសកម្មនៅលើផែនដីឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រលាញ់ពួកដែលបង្កវិនាសកម្មឡើយ។"},{"id":78,"translation":"ករូនបាននិយាយថា៖ តាមពិតគេប្រទានវាដល់ខ្ញុំ គឺដោយសារតែចំណេះវិជ្ជាដែលខ្ញុំមានប៉ុណ្ណោះ។ តើរូបគេមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបំផ្លាញប្រជាជាតិជំនាន់មុនជាច្រើនមុនរូបគេដែលពួកគេ គឺជាក្រុមដែលខ្លាំងក្លា និងមានទ្រព្យសម្បត្តិច្រើនជាងរូបគេទៅទៀត? ហើយគេមិនសួរពីបាបកម្មរបស់ពួកឧក្រិដ្ឋជនទាំងឡាយឡើយ។"},{"id":79,"translation":"ក្រោយមក ករូនបានចាកចេញទៅកាន់ក្រុមរបស់គេក្នុងលក្ខណៈតុបតែង(ស្តែងពីភាពអំនួតរបស់ខ្លួន)។ (ឃើញដូចនេះ) ពួកដែលប្រាថ្នាចង់បានតែជីវិតលោកិយបាននិយាយថា៖ អភ័ព្វណាស់យើង! ប្រសិនបើពួកយើងមានដូចអ្វីដែលគេប្រទានឱ្យករូនដែរ(ពិតជាប្រសើរខ្លាំងណាស់)។ ពិតប្រាកដណាស់ រូបគេពិតជាមានសំណាងធំធេងណាស់។"},{"id":80,"translation":"រីឯបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឱ្យវិញបាននិយាយថា៖ អន្តរាយហើយពួកអ្នក! ផលបុណ្យរបស់អល់ឡោះនោះ គឺល្អប្រសើរជាងសម្រាប់អ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសល។ ហើយគ្មាននរណាដែលទទួលយក(ការទូន្មាននេះ)ឡើយ លើកលែងតែបណ្តាអ្នកដែលអត់ធ្មត់ប៉ុណ្ណោះ។"},{"id":81,"translation":"ពេលនោះ យើងក៏បានឱ្យដីស្រូបយករូបគេ(ករូន) និងលំនៅឋានរបស់គេ។ ហើយសម្រាប់រូបគេ គឺគ្មានក្រុមណាមួយដែលអាចជួយរូបគេក្រៅពីអល់ឡោះឡើយ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបាននោះដែរ។"},{"id":82,"translation":"ហើយពួកដែលប្រាថ្នាចង់បានដូចអ្វីដែលករូនមានកាលពីម្សិលបាននិយាយ(ដោយភាពសោកស្តាយ)ថា៖ តើអ្នកមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈ(របស់ទ្រង់) និងត្បិតត្បៀតវាចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់? ប្រសិនបើអល់ឡោះមិនផ្តល់ក្តីមេត្តាដល់ពួកយើងទេនោះ ប្រាកដជាទ្រង់នឹងពន្លិចពួកយើង(ចូលទៅក្នុងដី)ដែរជាមិនខាន។ តើអ្នកមិនបានដឹងទេឬថា ពួកដែលប្រឆាំងនឹងមិនទទួលបានជោគជ័យឡើយ។"},{"id":83,"translation":"លំនៅឋាននៅថ្ងៃបរលោកនោះ គឺយើងបានបង្កើតវាសម្រាប់បណ្តាអ្នកដែលគ្មានបំណងក្រអឺតក្រទម និងបង្កវិនាសកម្មនៅលើផែនដីឡើយ។ ហើយលទ្ធផលចុងក្រោយ គឺសម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)។"},{"id":84,"translation":"ជនណាដែលបាននាំមកនូវប្រការល្អ សម្រាប់រូបគេនឹងទទួលបាននូវអ្វីដែលប្រសើរជាងនោះ។ រីឯជនណាដែលបាននាំមកនូវប្រការអាក្រក់វិញ គឺគេមិនតបស្នងដល់ពួកដែលសាងអំពើអាក្រក់ក្រៅតែពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនោះឡើយ។"},{"id":85,"translation":"ពិតប្រាកដណាស់ អ្នកដែលដាក់កាតព្វកិច្ចលើអ្នក(ឲ្យផ្សព្វផ្សាយ)នូវគម្ពីរគួរអាន គឺជាអ្នកដែលត្រឡប់អ្នកទៅកាន់កន្លែងដើម(ទឹកដីម៉ាក្កះ)វិញ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតចំពោះជនណាដែលនាំមកនូវការចង្អុលបង្ហាញ ហើយនិងជនណាដែលស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។"},{"id":86,"translation":"ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់រំពឹងថា គេនឹងបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នកនោះឡើយ។ ក៏ប៉ុន្តែនោះដោយសារក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក(ចំពោះអ្នក)ប៉ុណ្ណោះ។ ដូច្នេះ ចូរអ្នកកុំធ្វើជាអ្នកជួយជ្រោមជ្រែងដល់ពួកប្រឆាំងឱ្យសោះ។"},{"id":87,"translation":"ហើយចូរកុំឱ្យពួកទាំងនោះរារាំងអ្នកពីវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះក្រោយពីគេបានបញ្ចុះវាទៅកាន់អ្នកហើយនោះឱ្យសោះ។ ហើយចូរអ្នកអំពាវនាវ(មនុស្ស)ទៅកាន់ព្រះជាម្ចាស់របស់អ្នក។ ហើយចូរអ្នកកុំធ្វើខ្លួនឲ្យស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឱ្យសោះ។"},{"id":88,"translation":"ហើយចូរអ្នកកុំគោរពសក្ការៈព្រះផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់ឱ្យសោះ ព្រោះគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់អ្វីៗទាំងអស់នឹងត្រូវវិនាស លើកលែងតែវង់ភក្ត្ររបស់ទ្រង់ប៉ុណ្ណោះ។ ហើយការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។"}]},{"id":29,"verses":[{"id":1,"translation":"អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"តើមនុស្សលោកគិតស្មានថា គេនឹងបណ្តោយឲ្យពួកគេនិយាយថា “ពួកយើងមានជំនឿហើយ” ដោយពួកគេមិនត្រូវគេបានសាកល្បងឬ?"},{"id":3,"translation":"ជាការពិតណាស់ យើងបានសាកល្បងអ្នកជំនាន់មុនពួកគេរួចមកហើយ។ ហើយអល់ឡោះដឹងបំផុតចំពោះអ្នកដែល(មានជំនឿ)ពិត ហើយទ្រង់ដឹងបំផុតចំពោះអ្នកដែលភូតកុហក។"},{"id":4,"translation":"ឬមួយក៏ពួកដែលសាងអំពើអាក្រក់គិតស្មានថា ពួកគេគេចផុតពី(ទណ្ឌកម្ម)យើងឬ? អ្វីដែលពួកគេវិនិច្ឆ័យ(គិតស្មាន)នោះ គឺអាក្រក់បំផុត។"},{"id":5,"translation":"ជនណាដែលរំពឹងថានឹងបានជួបអល់ឡោះ(នៅថ្ងៃបរលោក)នោះ ពិតប្រាកដណាស់ កាលកំណត់អល់ឡោះប្រាកដជានឹងមកដល់ជាមិនខាន។ ហើយទ្រង់មហាឮ មហាដឹងបំផុត។"},{"id":6,"translation":"ហើយជនណាដែលបានតស៊ូ(ក្នុងមាគ៌ារបស់អល់ឡោះ) តាមពិត គឺគេតស៊ូសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអ្វីពីពិភពទាំងឡាយឡើយ។"},{"id":7,"translation":"ហើយបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល យើងប្រាកដជានឹងលុបបំបាត់នូវអំពើអាក្រក់របស់ពួកគេ ហើយយើងពិតជានឹងតបស្នងដល់ពួកគេប្រសើរជាងអ្វីដែលពួកគេធ្លាប់បានសាងទៅទៀត។"},{"id":8,"translation":"ហើយយើងបានផ្តាំផ្ញើមនុស្សលោកឱ្យធ្វើល្អចំពោះឪពុកម្តាយរបស់ខ្លួន។ តែប្រសិនបើគាត់ទាំងពីរព្យាយាមឲ្យអ្នកធ្វើស្ហ៊ីរិកមកចំពោះយើងនូវអ្វីដែលអ្នកមិនមានចំណេះដឹងអំពីវាសោះ ចូរអ្នកកុំគោរពតាមគាត់ទាំងពីរឱ្យសោះ។ កន្លែងវិលត្រឡប់របស់ពួកអ្នក គឺមកកាន់យើង(តែមួយគត់)។ ពេលនោះ យើងនឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត(ក្នុងលោកិយ)។"},{"id":9,"translation":"ហើយបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល យើងប្រាកដជានឹងបញ្ចូលពួកគេទៅក្នុងចំណោមអ្នកដែលសាងទង្វើកុសលទាំងឡាយ។"},{"id":10,"translation":"ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលនិយាយថា “ពួកយើងមានជំនឿលើអល់ឡោះហើយ”។ តែនៅពេលដែលរូបគេទទួលរងនូវការធ្វើទុក្ខបុកម្នេញក្នុងនាម(ជាអ្នកមានជំនឿចំពោះ)អល់ឡោះ រូបគេបែររជាចាត់ទុកការធ្វើទុកបុកម្នេញរបស់មនុស្ស ដូចជាទណ្ឌកម្មរបស់អល់ឡោះទៅវិញ។ តែប្រសិនបើជំនួយពីព្រះជាម្ចាស់របស់អ្នកបានមកដល់ រូបគេប្រាកដជានឹងនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងធ្លាប់នៅជាមួយពួកអ្នកដែរ។ តើពុំមែនទេឬដែលថា ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលមានក្នុងដួងចិត្តភាវៈទាំងឡាយ?"},{"id":11,"translation":"ហើយអល់ឡោះទ្រង់ដឹងបំផុតចំពោះអ្នកដែលមានជំនឿ(ពិតប្រាកដ) ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះពួកដែលពុតត្បុត។"},{"id":12,"translation":"ហើយពួកដែលគ្មានជំនឿបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿថា៖ ចូរពួកអ្នកដើរតាមមាគ៌ា(សាសនា)របស់ពួកយើងចុះ ពួកយើងនឹងរែកពុននូវបាបកម្មទាំងឡាយរបស់ពួកអ្នក(ជំនួសពួកអ្នក)។ (តាមពិត) ពួកទាំងនោះមិនអាចរែកពុននូវបាបកម្មរបស់ពួកគេបន្តិចណាឡើយ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។"},{"id":13,"translation":"ហើយពួកទាំងនោះពិតជានឹងរែកពុននូវបាបកម្មរបស់ខ្លួនឯង និងត្រូវរែកពុនបាបកម្ម(អ្នកដែលដើរតាមពួកគេ)ថែមពីលើបាបកម្មរបស់ពួកគេទៀត។ ហើយនៅថ្ងៃបរលោក ពួកគេពិតជានឹងត្រូវគេសួរពីអ្វីដែលពួកគេធ្លាប់បានប្រឌិតភូតកុហក។"},{"id":14,"translation":"ហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គេ ហើយគេបានរស់នៅជាមួយពួកគេអស់រយៈពេលប្រាំបួនរយហាសិបឆ្នាំ។ (តែពួកគេបានដិសេធ)។ ពេលនោះ ទឹកជំនន់(ដ៏ធំមួយ)ក៏បានឆក់យកជីវិតពួកគេ ខណៈដែលពួកគេ គឺជាពួកដែលបំពាន។"},{"id":15,"translation":"ហើយយើងក៏បានសង្គ្រោះរូបគេ និងអ្នកដែលនៅលើសំពៅ។ ហើយយើងបានធ្វើឱ្យរឿងនោះ គឺជាមេរៀនមួយសម្រាប់ពិភពទាំងឡាយ។"},{"id":16,"translation":"ហើយ(ចូរអ្នករំលឹកនូវរឿងរ៉ាវ)ព្យាការីអ៊ីព្រហ៊ីម នៅពេលដែលគាត់បាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) ហើយចូរពួកអ្នកកោតខ្លាចទ្រង់។ នោះគឺជាការល្អប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។"},{"id":17,"translation":"តាមពិត អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈក្រៅពីអល់ឡោះនោះ គ្រាន់តែជារូបបដិមាប៉ុណ្ណោះ។ ហើយពួកអ្នកបានប្រឌិតនូវការភូតកុហក(ដោយហៅវាថាជាព្រះ)។ ពិតប្រាកដណាស់ អ្វីដែលពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះនោះ មិនអាចផ្តល់លាភសក្ការៈអ្វីដល់ពួកអ្នកបានឡើយ។ ដូច្នេះ ចូរពួកអ្នកស្វែងរកលាភសក្ការៈពីអល់ឡោះ ហើយត្រូវគោរពសក្ការៈចំពោះទ្រង់ និងត្រូវដឹងគុណទ្រង់(តែមួយគត់)។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់។"},{"id":18,"translation":"តែប្រសិនបើពួកអ្នកបដិសេធ(ចំពោះព្យាការីមូហាំម៉ាត់) ពិតប្រាកដណាស់ ប្រជាជាតិជំនាន់មុនពួកអ្នកក៏ធ្លាប់បានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)ដែរ។ ហើយតួនាទីរបស់អ្នកនាំសារ គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់នោះឡើយ។"},{"id":19,"translation":"តើពួកទាំងនោះមិនបានឃើញទេឬថា តើអល់ឡោះទ្រង់ផ្តើមបង្កើតសត្វលោក បន្ទាប់មក ទ្រង់បង្កើតវាជាថ្មីម្តងទៀតយ៉ាងដូចម្តេច? ពិតប្រាកដណាស់ រឿងទាំងនោះគឺងាយស្រួលបំផុតចំពោះអល់ឡោះ។"},{"id":20,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដី ហើយពិនិត្យមើលចុះ ថាតើទ្រង់ផ្តើមបង្កើតសត្វលោកយ៉ាងដូចម្តេច? បន្ទាប់មក អល់ឡោះនឹងបង្កើតពួកគេសាជាថ្មីម្តងទៀតនៅថ្ងៃបរលោក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":21,"translation":"ទ្រង់ដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា និងមានក្តីមេត្តាករុណាចំពោះជនណាដែលទ្រង់មានចេតនា។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។"},{"id":22,"translation":"ហើយពួកអ្នកមិនអាចរត់គេច(ពីទណ្ឌកម្មអល់ឡោះ)បានឡើយ មិនថានៅលើផែនដី ឬនៅលើមេឃនោះឡើយ។ ហើយសម្រាប់ពួកអ្នក គឺគ្មានអ្នកគាំពារ ហើយក៏គ្មានអ្នកជួយណាក្រៅពីអល់ឡោះនោះដែរ។"},{"id":23,"translation":"ហើយពួកដែលប្រឆាំងនឹងសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ និងការជួបទ្រង់(នៅថ្ងៃបរលោក) ពួកទាំងនោះ គឺជាពួកដែលអស់សង្ឃឹមពីក្តីមេត្តាករុណារបស់យើង។ ហើយពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":24,"translation":"ហើយការឆ្លើយតបនៃក្រុមរបស់គាត់(ព្យាការីអ៊ីព្រហ៊ីម) គឺគ្មានអ្វីក្រៅពីពួកគេនិយាយថា៖ ចូរពួកអ្នកសម្លាប់គេ ឬដុតគេនោះឡើយ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានសង្គ្រោះរូបគាត់ពីភ្លើង។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលមានជំនឿ។"},{"id":25,"translation":"ហើយគាត់បាននិយាយថា៖ តាមពិតអ្វីដែលពួកអ្នកយកមកគោរពសក្ការៈក្រៅពីអល់ឡោះនោះ គ្រាន់តែជារូបបដិមាប៉ុណ្ណោះដើម្បីជាការស្រលាញ់រាប់អានគ្នារវាងពួកអ្នកនៅក្នុងជីវិតលោកិយ។ ក្រោយមកនៅថ្ងៃបរលោក ពួកអ្នកនឹងដកខ្លួនចេញពីគ្នា ហើយដាក់បណ្តាសាគ្នាទៅវិញទៅមកមិនខានឡើយ។ កន្លែងស្នាក់អាស្រ័យរបស់ពួកអ្នក គឺឋាននរក។ ហើយសម្រាប់ពួកអ្នក គឺគ្មានអ្នកជួយឡើយ។"},{"id":26,"translation":"ពេលនោះ ព្យាការីលូតក៏មានជំនឿលើគាត់។ ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)បានពោលថា៖ ខ្ញុំនឹងភៀសខ្លួនទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំ(ទៅកាន់ទឹកដីស្ហាម)។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិតបំផុត។"},{"id":27,"translation":"ហើយយើងបានប្រទានដល់គេនូវអ៊ីស្ហាក(ជាកូន) និងយ៉ាក់កូប(ជាចៅ)។ ហើយយើងបានធ្វើឱ្យកូនចៅរបស់គេទទួលបាននូវភាពជាព្យាការី និងគម្ពីរ។ ហើយយើងបានប្រទានឱ្យគេនូវផលបុណ្យរបស់គេនៅក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។"},{"id":28,"translation":"ហើយ(ចូរអ្នករំលឹកនូវរឿងរ៉ាវ)ព្យាការីលូត នៅពេលដែលគាត់បានពោលទៅកាន់ក្រុមរបស់គាត់ថា៖ ពិតប្រាកដណាស់ ពួកអ្នកពិតជាបានប្រព្រឹត្តនូវទង្វើអសីលធម៌(ដ៏អាក្រក់បំផុត)ដែលគ្មានអ្នកណាម្នាក់ក្នុងពិភពលោកធ្លាប់បានប្រព្រឹត្តវាមុនពួកអ្នកនោះឡើយ។"},{"id":29,"translation":"តើពួកអ្នករួមមេត្រីនឹងបុរសដូចគ្នា ហើយស្ទាក់ផ្លូវធ្វើដំណើរ ព្រមទាំងប្រព្រឹត្តអំពើអាក្រក់នៅកន្លែងជួបជុំរបស់ពួកអ្នកបែបនេះឬ? ហើយការឆ្លើយតបនៃក្រុមរបស់គាត់(ចំពោះគាត់) គឺគ្មានអ្វីក្រៅពីពួកគេនិយាយថា៖ ចូរអ្នកនាំយកទណ្ឌកម្មរបស់អល់ឡោះមកកាន់ពួកយើងមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកទៀងត្រង់មែននោះ។"},{"id":30,"translation":"គាត់(ព្យាការីលូត)បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាជួយខ្ញុំឱ្យទទួលជោគជ័យទៅលើក្រុមដែលបង្កវិនាសកម្មផងចុះ។"},{"id":31,"translation":"ហើយនៅពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងដែលនាំដំណឹងរីករាយទៅដល់ព្យាការីអ៊ីព្រហ៊ីមបានមកដល់ ពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេប្រើឱ្យមកបំផ្លាញអ្នកភូមិស្រុកនេះ។ ពិតប្រាកដណាស់ អ្នកភូមិស្រុកនេះ គឺជាពួកដែលបំពាន។"},{"id":32,"translation":"គាត់(ព្យាការីអ៊ីព្រហ៊ីម)បាននិយាយថា៖ ពិតប្រាកដណាស់ នៅក្នុងភូមិស្រុកនេះ គឺមានព្យាការីលូត(នៅក្នុងនោះ)ដែរ។ ពួកគេ(ម៉ាឡាអ៊ីកាត់)បានតបថា៖ ពួកយើងដឹងបំផុតថាអ្នកណាខ្លះដែលនៅក្នុងភូមិស្រុកនោះ។ ពួកយើងពិតជានឹងសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេ លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលវិនាសអន្តរាយ។"},{"id":33,"translation":"ហើយនៅពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានទៅដល់ព្យាការីលូត ការមកដល់របស់ពួកគេធ្វើឱ្យគាត់មានការព្រួយបារម្ភ និងកើតទុក្ខជាខ្លាំង។ ពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយថា៖ ចូរអ្នកកុំភ័យខ្លាច និងកុំកើតទុក្ខ។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកជួយសង្គ្រោះអ្នក និងក្រុមគ្រួសាររបស់អ្នក លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលអន្តរាយ។"},{"id":34,"translation":"ពិតប្រាកដណាស់ ពួកយើងត្រូវបានគេប្រើឲ្យបញ្ចុះនូវទណ្ឌកម្មពីលើមេឃទៅលើអ្នកភូមិស្រុកនេះដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តល្មើស។"},{"id":35,"translation":"ហើយជាការពិតណាស់ យើងបានបន្សល់ទុកពីភូមិស្រុកនេះនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលចេះគិតពិចារណា។"},{"id":36,"translation":"ហើយយើងបានបញ្ជូនទៅកាន់តំបន់ម៉ាទយ៉ាន់នូវព្យាការីស៊្ហូអែបដែលជាបងប្អូនរបស់ពួកគេ។ ហើយគាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) ហើយពួកអ្នកត្រូវសង្ឃឹម(ទទួលបាននូវការតបស្នង)នាថ្ងៃបរលោកចុះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីឱ្យសោះ។"},{"id":37,"translation":"តែពួកគេបានបដិសេធចំពោះគាត់។ ពេលនោះ រញ្ជួយដី(ដ៏ខ្លាំង)បានឆក់យកជីវិតពួកគេ ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។"},{"id":38,"translation":"ហើយ(យើងក៏បានបំផ្លាញ)ក្រុមអាទ និងក្រុមសាមូទផងដែរ។ ពិតប្រាកដណាស់ វាបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នក(អ្នកស្រុកម៉ាក្កះ)អំពីលំនៅឋានទាំងឡាយរបស់ពួកគេ។ ហើយស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើរបស់ពួកគេ រួចបានរារាំងពួកគេពីមាគ៌ាត្រឹមត្រូវ ខណៈដែលពួកគេ ជាអ្នកដែលមើលឃើញច្បាស់(នូវការពិត)។"},{"id":39,"translation":"ហើយ(យើងក៏បានបំផ្លាញ)ករូន ហ្វៀរអោន និងហាម៉ានផងដែរ។ ហើយជាការពិតណាស់ ព្យាការីមូសាបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងជាច្រើន តែពួកគេបែរជាក្រអឺតក្រទមនៅលើផែនដីទៅវិញ។ ហើយពួកគេមិនអាចគេចផុត(ពីទណ្ឌកម្មរបស់យើង)បានឡើយ។"},{"id":40,"translation":"ហើយយើងបានដាក់ទណ្ឌកម្មរាល់ក្រុមនីមួយ(ខាងលើ)ព្រោះតែបាបកម្មរបស់គេ។ ក្នុងចំណោមពួកគេ មានអ្នកដែលយើងបានបញ្ជូនដុំថ្មទៅលើគេ(ក្រុមព្យាការីលូត)។ ហើយក្នុងចំណោមពួកគេ មានអ្នកដែលត្រូវសម្រែកយ៉ាងខ្លាំងឆក់យកជីវិតគេ(ក្រុមព្យាការីសឡេះ និងក្រុមព្យាការីស្ហ៊ូអែប)។ ក្នុងចំណោមពួកគេ មានអ្នកដែលយើងបានធ្វើឱ្យដីស្រូបយករូបគេ(ករូន)។ ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលយើងពន្លិចទៅក្នុងទឹក(ក្រុមព្យាការីនួហ ហ្វៀរអោន និងហាម៉ាន)។ ហើយអល់ឡោះពិតជាមិនបានបំពានលើពួកគេនោះឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបំពានលើខ្លួនឯងនោះ។"},{"id":41,"translation":"ការប្រៀបធៀបពួកដែលយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ ប្រៀបដូចទៅនឹងសត្វពីងពាងដែលបានធ្វើសំបុកដូច្នោះដែរ។ ពិតប្រាកដណាស់ សំបុកដែលអន់ជាងគេបំផុត គឺសំបុកសត្វពីងពាងហ្នឹងឯង ប្រសិនបើពួកគេបានដឹង។"},{"id":42,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេគោរពសក្ការៈចំពោះពួកវាក្រៅពីទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":43,"translation":"ទាំងនោះជាឧទាហរណ៍ដែលយើងបានលើកឡើងដល់មនុស្សលោក។ ហើយគ្មានអ្នកណាយល់អំពីវានោះឡើយ លើកលែងតែអ្នកដែលមានចំណេះដឹងប៉ុណ្ណោះ។"},{"id":44,"translation":"អល់ឡោះទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយពិតប្រាកដ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់បណ្តាអ្នកដែលមានជំនឿ។"},{"id":45,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រនូវអ្វីដែលគេបានវ៉ាហ៊ីដល់អ្នកអំពីគម្ពីរ(គួរអាន) និងប្រតិបត្តសឡាតចុះ។ ជាការពិតណាស់ សឡាតអាចហាមឃាត់ពីទង្វើអសីលធម៌ និងអំពើអាក្រក់ទាំងឡាយ។ ហើយការរំឭកទៅចំពោះអល់ឡោះ គឺពិតជាធំធេងបំផុត។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":46,"translation":"ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំជជែកដេញដោលជាមួយនឹងពួកអះលីគីតាប លើកលែងតែតាមវិធីសាស្ត្រដ៏ល្អ លើកលែងតែ(ជាមួយ)ពួកដែលបំពានក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយចូរពួកអ្នកពោលថា៖ ពួកយើងមានជំនឿហើយចំពោះអ្វីដែលគេបញ្ចុះមកកាន់ពួកយើង និងបញ្ចុះមកកាន់ពួកអ្នក។ ហើយព្រះជាម្ចាស់របស់ពួកយើង និងព្រះជាម្ចាស់របស់អ្នក គឺតែមួយគត់។ ហើយពួកយើងជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។"},{"id":47,"translation":"ក៏ដូច្នោះដែរ យើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអាន។ ហើយ(ក្នុងចំណោម)អ្នកដែលយើងបានផ្តល់ឲ្យពួកគេនូវគម្ពីរ(អម្បូរអ៊ីស្រាអែល) គឺពួកគេមានជំនឿចំពោះវា(គម្ពីរគួរអាន)។ ហើយក្នុងចំណោមពួកទាំងនោះ(ពួកមុស្ហរីគីនម៉ាក្កះ) ក៏មានអ្នកដែលមានជំនឿចំពោះវាដែរ។ ហើយគ្មានអ្នកដែលប្រឆាំងនឹងវាក្យខណ្ឌទាំងឡាយរបស់យើងឡើយ លើកលែងតែពួកគ្មានជំនឿប៉ុណ្ណោះ។"},{"id":48,"translation":"ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់បានសូត្រ(គម្ពីរណាមួយ)មុននឹងគម្ពីរគួរអានឡើយ ហើយអ្នកក៏មិនធ្លាប់បានសរសេរអ្វីមួយនឹងដៃស្តាំរបស់អ្នកនោះដែរ។ ប្រសិនបើដូច្នោះវិញនោះ ប្រាកដជាពួកខុសឆ្គងនឹងមានការមន្ទិលសង្ស័យជាមិនខាន។"},{"id":49,"translation":"ផ្ទុយទៅវិញ វាជាបណ្តាវាក្យខណ្ឌដ៏ច្បាស់លាស់ដែលស្ថិតនៅក្នុងដួងចិត្តរបស់បណ្តាអ្នកដែលគេបានផ្តល់ឱ្យនូវចំណេះដឹង។ ហើយគ្មានអ្នកដែលប្រឆាំងនឹងវាក្យខណ្ឌទាំងឡាយរបស់យើងឡើយ លើកលែងតែពួកដែលបំពានប៉ុណ្ណោះ។"},{"id":50,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះមកឱ្យគាត់(ព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងទាំងឡាយពីព្រះជាម្ចាស់របស់គេទៅ? ចូរអ្នកតបថា៖ តាមពិត សញ្ញាភស្តុតាងទាំងឡាយ គឺនៅឯអល់ឡោះជាម្ចាស់។ ហើយតាមពិត រូបខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់ម្នាក់ប៉ុណ្ណោះ។"},{"id":51,"translation":"តើគម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលគេបានសូត្រឱ្យពួកគេស្តាប់នោះ វាមិនទាន់គ្រប់គ្រាន់សម្រាប់ពួកគេទៀតឬ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាក្តីមេត្តាករុណា និងជាដាស់រំលឹកសម្រាប់ក្រុមដែលមានជំនឿ។"},{"id":52,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាម្ចាស់ជាសាក្សីរវាងខ្ញុំ និងពួកអ្នក។ ទ្រង់ដឹងបំផុតនូវអ្វីដែលនៅលើមេឃជាច្រើនជាន់ និងផែនដី។ រីឯពួកដែលមានជំនឿលើប្រការមិនត្រឹមត្រូវ ហើយគ្មានជំនឿលើអល់ឡោះជាម្ចាស់វិញនោះ ពួកទាំងនោះគឺជាពួកដែលខាតបង់។"},{"id":53,"translation":"ហើយពួកគេបានស្នើសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យទណ្ឌកម្មកើតឡើងភ្លាមៗ(ចំពោះពួកគេ)។ ហើយប្រសិនបើគ្មានកាលកំណត់ច្បាស់លាស់ទេនោះ ប្រាកដជាទណ្ឌកម្មនឹងមកដល់ពួកគេជាមិនខាន។ ហើយវានឹងមកដល់ពួកគេភ្លាមៗ ដោយពួកគេមិនដឹងខ្លួនឡើយ។"},{"id":54,"translation":"ហើយពួកគេបានស្នើសុំអ្នកឲ្យទណ្ឌកម្មកើតឡើងភ្លាមៗ(ចំពោះពួកគេ)។ ហើយពិតប្រាកដណាស់ នរកជើហាន់ណាំប្រាកដជានឹងហ៊ុមព័ទ្ធពួកដែលគ្មានជំនឿ។"},{"id":55,"translation":"នៅថ្ងៃ(បរលោក)ទណ្ឌកម្មនឹងគ្របដណ្តប់ពួកគេពីខាងលើ និងនៅពីខាងក្រោមជើងពួកគេ ហើយទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកភ្លក់ចុះនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":56,"translation":"ឱបណ្តាខ្ញុំបម្រើទាំងឡាយរបស់យើងដែលមានជំនឿ! ពិតប្រាកដណាស់ ផែនដីរបស់យើងគឺទូលំទូលាយណាស់។ ដូច្នេះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើងតែមួយគត់។"},{"id":57,"translation":"រាល់ជីវិតទាំងអស់នឹងត្រូវភ្លក់រសជាតិនៃសេចក្តីស្លាប់។ បន្ទាប់មក ពួកអ្នកនឹងត្រូវគេនាំត្រឡប់មកកាន់យើងវិញ។"},{"id":58,"translation":"ហើយបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល យើងពិតជានឹងឱ្យពួកគេស្នាក់នៅក្នុងវិមាននៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ការតបស្នងចំពោះបណ្តាអ្នកដែលសាងកុសលនោះ គឺប្រសើរបំផុត។"},{"id":59,"translation":"គឺបណ្តាអ្នកដែលបានអត់ធ្មត់ ហើយពួកគេប្រគល់ការទុកចិត្តទៅចំពោះព្រះជាម្ចាស់របស់ពួកគេ(តែមួយគត់)។"},{"id":60,"translation":"ហើយសត្វលោកជាច្រើនដែលពួកវាគ្មានសមត្ថភាពប្រមូលលាភសក្ការៈរបស់ខ្លួនទុកឡើយ ប៉ុន្តែអល់ឡោះទ្រង់ប្រទានលាភសក្ការៈដល់ពួកវា និងដល់ពួកអ្នក។ ហើយទ្រង់មហាឮ មហាដឹងបំផុត។"},{"id":61,"translation":"ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេ(ពួកមូស្ហរីគីន)ថា៖ តើអ្នកណាជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី និងធ្វើឱ្យព្រះអាទិត្យនិងព្រះចន្ទមានចលនា ប្រាកដជាពួកគេនឹងឆ្លើយថា៖ គឺអល់ឡោះ។ ដូច្នេះ តើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?"},{"id":62,"translation":"អល់ឡោះទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":63,"translation":"ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេថា៖ តើនរណាជាអ្នកបញ្ចុះទឹកភ្លៀងពីលើមេឃ រួចបានឱ្យដីនោះមានជីវិតឡើងវិញតាមរយៈទឹកភ្លៀងក្រោយពីវាបានស្ងួតហួតហែងហើយនោះ ពួកគេប្រាកដជាឆ្លើយថា៖ គឺអល់ឡោះជាម្ចាស់។ ចូរអ្នកពោលថា៖ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេមិនគិតពិចារណាឡើយ។"},{"id":64,"translation":"ហើយឆាកជីវិតលោកិយនេះ គឺគ្មានអ្វីក្រៅពីការលេងសើច និងជាការកម្សាន្តនោះឡើយ។ តែថ្ងៃបរលោកទៅវិញទេ ទើបជាជីវិតរស់នៅដ៏ពិតប្រាកដ ប្រសិនបើពួកគេបានដឹង។"},{"id":65,"translation":"ហើយនៅពេលដែលពួកគេ(ពួកគ្មានជំនឿ)បានជិះលើសំពៅ ពួកគេបានបួងសួងសុំពីអល់ឡោះដោយភាពស្មោះសចំពោះទ្រង់។ តែនៅពេលដែលទ្រង់បានសង្គ្រោះពួកគេដល់ត្រើយ ពួកគេបែរជាធ្វើស្ហ៊ុិរិក(ចំពោះទ្រង់)ទៅវិញ។"},{"id":66,"translation":"ដើម្បីពួកគេប្រឆាំងនឹងអ្វី(ឧបការគុណ)ដែលយើងបានប្រទានដល់ពួកគេ និងដើម្បីពួកគេសោយសុខ(ក្នុងជីវិតលោកិយ)។ ដូច្នេះ ពួកគេគង់តែនឹងដឹងជាមិនខាន។"},{"id":67,"translation":"តើពួកទាំងនោះមិនបានឃើញទេឬ យើងបានបង្កើតទឹកដីពិសិដ្ឋដែលប្រកបដោយសុវត្ថិភាព(ទឹកដីម៉ាក្កះ) ខណៈដែលមនុស្សនៅជុំវិញពួកគេកំពុងត្រូវបានគេវាយឆ្មក់(គ្មានសុវត្ថិភាព)? តើពួកគេមានជំនឿនឹងប្រការខុសឆ្គង ហើយបែរជាប្រឆាំងនឹងឧបការគុណអល់ឡោះទៅវិញឬ?"},{"id":68,"translation":"គ្មាននរណាដែលបំពានជាងអ្នកដែលប្រឌិតកុហកទៅលើអល់ឡោះ ឬបដិសេធនឹងការពិតនៅពេលដែលវាបានមកដល់រូបគេនោះឡើយ។ តើពុំមែនទេ នរកជើហាន់ណាំ គឺជាកន្លែងស្នាក់អាស្រ័យសម្រាប់ពួកដែលប្រឆាំងនោះ!"},{"id":69,"translation":"ហើយអ្នកដែលបានតស៊ូក្នុង(មាគ៌ារបស់)យើង យើងពិតជានឹងចង្អុលបង្ហាញពួកគេនូវមាគ៌ារបស់យើង។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពិតជាស្ថិតនៅជាមួយបណ្តាអ្នកដែលសាងអំពើល្អ។"}]},{"id":30,"verses":[{"id":1,"translation":"អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"គេ(ពួកហ្វារីស៊ី)បានយកឈ្នះទៅលើពួករ៉ូម។"},{"id":3,"translation":"នៅត្រង់កន្លែងទាបបំផុតនៃផែនដី។ ហើយពួកគេ(ពួករ៉ូម)នឹងយកជ័យជម្នះលើពួកគេវិញជាមិនខានឡើយ ក្រោយពីពួកគេបានបរាជ័យ"},{"id":4,"translation":"ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ កិច្ចការទាំងមុន ទាំងក្រោយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយនៅថ្ងៃនោះ(ថ្ងៃដែលពួករ៉ូមទទួលជ័យជម្នះ) បណ្តាអ្នកមានជំនឿនឹងសប្បាយរីករាយ"},{"id":5,"translation":"ដោយសារតែជំនួយរបស់អល់ឡោះ។ អល់ឡោះជាម្ចាស់ទ្រង់ជួយដល់ជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។"},{"id":6,"translation":"ជាការសន្យាមកពីអល់ឡោះជាម្ចាស់។ អល់ឡោះទ្រង់មិនធ្វើឲ្យខុសនូវការសន្យាររបស់ទ្រង់ឡើយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងឡើយ។"},{"id":7,"translation":"ពួកគេដឹងតែរឿងជាក់ស្តែងនៃការរស់នៅក្នុងលោកិយប៉ុណ្ណោះ។ តែចំពោះថ្ងៃបរលោកវិញ ពួកគេបែរជាមិនខ្វាយខ្វល់ទៅវិញ។"},{"id":8,"translation":"តើពួកគេមិនគិតពិចារណាចំពោះខ្លួនពួកគេផ្ទាល់ទេឬ? អល់ឡោះមិនបានបង្កើតមេឃជាច្រើននិងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរឡើយ លើកលែងតែដោយសេចក្តីពិត និងមានអាយុកាលកំណត់យ៉ាងច្បាស់លាស់។ ក៏ប៉ុន្តែភាគច្រើននៃមនុស្សលោក គឺគ្មានជំនឿចំពោះការជួបនឹងព្រះជាម្ចាស់របស់ពួកគេឡើយ។"},{"id":9,"translation":"តើពួកទាំងនោះមិនបានធ្វើដំណើរលើផែនដី ហើយពិនិត្យពិចារណាមើលទេឬ ថាតើលទ្ធផលចុងក្រោយនៃមនុស្សជំនាន់មុនពួកគេទៅជាយ៉ាងណា? ពួកទាំងនោះ គឺខ្លាំងក្លាជាងពួកគេ ហើយពួកគេបានដាំដុះ(ធ្វើកសិកម្ម)លើផ្ទៃដី និងសាងសង់(សំណង់ផ្សេងៗ)លើផែនដីច្រើនជាងអ្វីដែលពួកគេបានសាងសង់ទៅទៀត។ ហើយអ្នកនាំសារទាំងឡាយរបស់ពួកគេបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើន(តែពួកគេបានបដិសេធ)។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបានបំពានលើពួកគេឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបំពានលើខ្លួនឯង។"},{"id":10,"translation":"បន្ទាប់មក លទ្ធផលចុងក្រោយនៃពួកដែលសាងទង្វើអាក្រក់នោះ គឺអាក្រក់ជាទីបំផុតព្រោះតែពួកគេបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ ហើយពួកគេថែមទាំងចំអកឡកឡឺយចំពោះវាថែមទៀត។"},{"id":11,"translation":"អល់ឡោះជាម្ចាស់ទ្រង់ផ្តើមបង្កើតសត្វលោក។ បន្ទាប់មក ទ្រង់បានបង្កើតវាឡើងវិញ។ ក្រោយមក ពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។"},{"id":12,"translation":"ហើយនៅពេលដែលថ្ងៃបរលោកមកដល់ ពួកឧក្រិដ្ឋជនទាំងឡាយ នឹងមានការអស់សង្ឃឹមជាខ្លាំង។"},{"id":13,"translation":"ហើយព្រះនានារបស់ពួកគេ(ដែលពួកគេធ្លាប់គោរពសក្ការៈ)មិនអាចជួយអន្តរាគមន៍អ្វីដល់ពួកគេឡើយ។ ហើយ(នៅថ្ងៃនោះ)ពួកគេ គឺជាអ្នកដែលប្រឆាំងនឹងព្រះនានារបស់ពួកគេវិញ។"},{"id":14,"translation":"ហើយនៅពេលដែលថ្ងៃបរលោកបានមកដល់ នៅក្នុងថ្ងៃនោះ ពួកគេនឹងត្រូវបែកខ្ញែកគ្នា។"},{"id":15,"translation":"រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ពួកគេនឹងស្ថិតនៅក្នុងសួនឧទ្យាន(ឋានសួគ៌)ប្រកបដោយភាពសប្បាយរីករាយ។"},{"id":16,"translation":"រីឯពួកដែលគ្មានជំនឿ និងបដិសេធនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់យើង ព្រមទាំងជំនួបនាថ្ងៃបរលោក ពួកទាំងនោះហើយគឺជាពួកដែលត្រូវបានគេនាំទៅកាន់ទណ្ឌកម្ម។"},{"id":17,"translation":"ដូច្នេះ ចូរពួកអ្នកលើកតម្កើងអល់ឡោះជាម្ចាស់នៅពេលល្ងាច និងនៅពេលព្រឹកព្រលឹម។"},{"id":18,"translation":"ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់(តែមួយគត់)ទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី ទាំងពេលរសៀល និងពេលថ្ងៃត្រង់។"},{"id":19,"translation":"ទ្រង់បញ្ចេញរបស់មានជីវិតពីរបស់ស្លាប់ ហើយបពោ្ចញរបស់ស្លាប់ពីរបស់មានជីវិត។ ហើយទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ ក្រោយពីវាបានងាប់(ស្ងួតហួតហែង)។ ហើយក៏ដូច្នោះដែរ ពួកអ្នកនឹងត្រូវគេបញ្ចេញ(ពីផ្នូរ)មកវិញ។"},{"id":20,"translation":"ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)អំពីដី។ បន្ទាប់មក ពួកអ្នកក៏បានក្លាយជាមនុស្សដែលបានពង្រាយគ្នា(រស់នៅពាសពេញផែនដី)។"},{"id":21,"translation":"ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតសម្រាប់ពួកអ្នក(ឱបុរសទាំងឡាយ)នូវភរិយាចេញពីខ្លួនរបស់ពួកអ្នកដើម្បីឱ្យពួកអ្នករួមរស់ជាមួយនាង និងបានបង្កើតឱ្យមានក្តីស្រលាញ់ និងក្តីមេត្តាករុណារវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះពិចារណា។"},{"id":22,"translation":"ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងភាពខុសគ្នានៃភាសា និងពណ៌សម្បុររវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់អ្នកដែលមានចំណេះដឹង។"},{"id":23,"translation":"ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺការគេងរបស់ពួកអ្នកនៅពេលយប់និងពេលថ្ងៃ និងការដែលពួកអ្នកស្វែងរកការប្រោសប្រទាន(លាភសក្ការៈ)របស់ទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលស្តាប់(ដោយពិចារណា)។"},{"id":24,"translation":"ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់ឱ្យពួកអ្នកបានឃើញផ្លេកបន្ទោរដោយពួកអ្នកមានការភ័យខ្លាច(ពីផ្លេកបន្ទោរ) និងប្រាថ្នាចង់បាន(ទឹកភ្លៀង)។ ហើយទ្រង់បានបញ្ចុះឱ្យពួកអ្នកនូវទឹកភ្លៀងពីលើមេឃ។ ពេលនោះ ទ្រង់ក៏បានធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ ក្រោយពីវាបានងាប់(ស្ងួតហួតហែង)តាមរយៈទឹកភ្លៀងនោះ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។"},{"id":25,"translation":"ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ដែរនោះ គឺមេឃនិងផែនដីឈរឡើងទៅតាមបទបញ្ជារបស់ទ្រង់។ ក្រោយមក នៅពេលដែលទ្រង់បានហៅពួកអ្នកនូវការហៅមួយឲ្យចេញពីដី ពេលនោះ ពួកអ្នកក៏ចេញ(ពីផ្នូរមក)។"},{"id":26,"translation":"ហើយទាំងអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ រាល់អ្វីទាំងអស់នោះ សុទ្ធតែប្រគល់ខ្លួនគោរពតាមទ្រង់។"},{"id":27,"translation":"ហើយទ្រង់គឺជាអ្នកផ្តើមបង្កើតសត្វលោក។ បន្ទាប់មក ទ្រង់បានបង្កើតវាឡើងវិញម្តងទៀតហើយវាជារឿងងាយស្រួលបំផុតសម្រាប់ទ្រង់។ ហើយទ្រង់មានលក្ខណៈខ្ពង់ខ្ពស់បំផុតទាំងនៅលើមេឃជាច្រើនជាន់និងផែនដី។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":28,"translation":"ទ្រង់បានលើកជាឧទាហរណ៍មួយសម្រាប់ពួកអ្នកចេញពីខ្លួនរបស់ពួកអ្នកផ្ទាល់គឺ តើពួកអ្នកមានទាសករដាច់ថ្លៃដែលជាដៃគូរួមចំណែក(ជាមួយពួកអ្នក)ចំពោះអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នកដោយស្មើភាពគ្នាដែរឬទេ? ពួកអ្នកបារម្ភខ្លាចចំពោះពួកគេ ដូចដែលអ្នកបារម្ភខ្លាចអ្នកមួយចំនួននៃពួកអ្នកដែលមានសិទ្ធិដូចពួកអ្នកដែរ។ ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលចេះគិតពិចារណា។"},{"id":29,"translation":"ផ្ទុយទៅវិញ ពួកដែលបំពានបានដើរតាមចំណង់តណ្ហារបស់ខ្លួនដោយគ្មានចំណេះដឹង។ ដូច្នេះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញដល់ជនដែលអល់ឡោះធ្វើឱ្យវង្វេងនោះ? ហើយសម្រាប់ពួកគេ ក៏គ្មានអ្នកជួយដែរ។"},{"id":30,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅកាន់សាសនាដ៏ត្រឹមត្រូវ(សាសនាអ៊ីស្លាម) ជាសាសនាកំណើតដែលអល់ឡោះបានបង្កើតមនុស្សលោកឱ្យស្ថិតនៅលើវា។ គ្មានការផ្លាស់ប្តូរឡើយចំពោះការបង្កើតរបស់អល់ឡោះ។ នោះហើយជាសាសនាដ៏ត្រឹមត្រូវ។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងឡើយ។"},{"id":31,"translation":"ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់ទ្រង់(ដោយការសារភាពកំហុស) និងកោតខ្លាចចំពោះទ្រង់ ព្រមទាំងប្រតិបត្តិសឡាត។ ហើយចូរពួកអ្នកកុំស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក។"},{"id":32,"translation":"គឺពួកដែលបំបែកបំបាក់សាសនារបស់ខ្លួនដោយពួកគេបែកបាក់ជាក្រុម។ រាល់ក្រុមនីមួយៗ គឺគេរីករាយជាមួយនឹងអ្វីដែលខ្លួនមាន។"},{"id":33,"translation":"ហើយនៅពេលដែលមនុស្សលោកទទួលនូវគ្រោះនានា គឺពួកគេបួងសួងសុំពីព្រះជាម្ចាស់របស់ពួកគេ(អល់ឡោះ)ដោយវិលត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។ ក្រោយមក នៅពេលដែលទ្រង់ឲ្យពួកគេទទួលនូវក្តីមេត្តាករុណាអំពីទ្រង់ ស្រាប់តែមួយក្រុមក្នុងចំណោមពួកគេ(ត្រឡប់ទៅ)ធ្វើស្ហ៊ីរិកនឹងព្រះជាម្ចាស់របស់ពួកគេទៅវិញ។"},{"id":34,"translation":"ដើម្បីពួកគេរមិលគុណចំពោះអ្វី(ឧបការគុណ)ដែលយើងបានប្រទានឲ្យពួកគេ។ ហេតុនេះ ចូរពួកអ្នកសោយសុខចុះ។ ពិតណាស់ ពួកអ្នកគង់តែនឹងដឹងជាមិនខាន។"},{"id":35,"translation":"ឬមួយយើងបានបញ្ចុះទៅកាន់ពួកទាំងនោះនូវភស្តុតាងមួយដោយបានរៀបរាប់នូវអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិកនឹងទ្រង់ឬ?"},{"id":36,"translation":"ហើយនៅពេលដែលយើងឱ្យមនុស្សលោកភ្លក់នូវក្តីមេត្តាករុណា គឺពួកគេសប្បាយរីករាយនឹងវា។ តែប្រសិនបើប្រការអាក្រក់កើតឡើងចំពោះពួកគេដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្តដោយដៃរបស់ពួកគេនោះ បែរជាពួកគេអស់សង្ឃឹមទៅវិញ។"},{"id":37,"translation":"តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយ និងត្បិតត្បៀតនូវលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនា? ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់ក្រុមដែលមានជំនឿ។"},{"id":38,"translation":"ដូច្នេះ ចូរអ្នក(ឱជនមូស្លីម)ផ្តល់ជូនសាច់ញាតិ ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀងនូវសិទ្ធិរបស់គេ។ នោះគឺជាការប្រសើរបំផុតសម្រាប់អ្នកដែលចង់បានការពេញចិត្តពីអល់ឡោះ។ អ្នកទាំងនោះហើយ ពួកគេគឺជាអ្នកដែលទទួលបានជោគជ័យ។"},{"id":39,"translation":"ហើយអ្វីដែលពួកអ្នកបានផ្តល់ឲ្យអ្នកដទៃក្នុងគោលបំណងទទួលបានការប្រាក់ដើម្បីឲ្យទ្រព្យសម្បត្តិរបស់មនុស្សមានការកើនឡើងនោះ គឺវាមិនមានការកើនឡើងអ្វីឡើយចំពោះអល់ឡោះជាម្ចាស់។ ចំណែកឯអ្វីដែលពួកអ្នកបានផ្តល់ឲ្យអ្នកដទៃអំពីទ្រព្យហ្សាកាត់ក្នុងបំណងចង់បានការពេញចិត្តពីអល់ឡោះនោះ ពិតប្រាកដណាស់ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានការបង្កើន(ផលបុណ្យ)ទ្វេដង។"},{"id":40,"translation":"អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលបង្កើតពួកអ្នក។ បន្ទាប់មក ទ្រង់ប្រទានលាភសក្ការៈឱ្យពួកអ្នក។ បន្ទាប់មកទៀត ទ្រង់បានដកយកជីវិតពួកអ្នក។ រួចមក ទ្រង់ឱ្យពួកអ្នករស់ឡើងវិញ។ តើក្នុងចំណោមព្រះនានារបស់ពួកអ្នក មានអ្នកដែលអាចធ្វើអ្វីមួយអំពីរឿងទាំងនោះបានដែរឬទេ? ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។"},{"id":41,"translation":"គ្រោះមហន្តរាយនានាដែលលេចឡើងនៅលើដីគោក និងនៅផ្ទៃទឹក គឺដោយសារតែអ្វីដែលមនុស្សលោកបានប្រព្រឹត្តដោយដៃរបស់ពួកគេផ្ទាល់នោះឯង ដើម្បីទ្រង់ឱ្យពួកគេភ្លក្ស(នូវផលតបស្នងចំពោះ)ទង្វើខ្លះៗដែលពួកគេបានប្រព្រឹត្ត។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់(កែខ្លួន)។"},{"id":42,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកធ្វើដំណើរនៅលើផែនដី ហើយពិនិត្យមើលថា តើលទ្ធផលចុងក្រោយរបស់ពួកជំនាន់មុនយ៉ាងដូចម្តេច? ភាគច្រើននៃពួកគេ គឺជាពួកដែលធ្វើស្ហ៊ីរិក។"},{"id":43,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅកាន់សាសនាដ៏ត្រឹមត្រូវមុននឹងថ្ងៃមួយបានមកដល់ដែលគ្មានអ្នកណាអាចទប់ស្កាត់វាពីអល់ឡោះបានឡើយ។ នៅថ្ងៃនោះ ពួកគេត្រូវបានបែងចែកជាក្រុមៗ។"},{"id":44,"translation":"ជនណាដែលប្រឆាំង ពិតណាស់ការប្រឆាំងរបស់គេ គឺនឹងធ្លាក់ទៅលើខ្លួនគេផ្ទាល់។ រីឯជនណាដែលបានសាងទង្វើកុសល គឺពួកគេបានរៀបចំសម្រាប់ខ្លួនឯង(នូវផ្លូវទៅកាន់ឋានសួគ៌)។"},{"id":45,"translation":"ដើម្បីទ្រង់នឹងតបស្នងដល់បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលនូវការប្រោសប្រទានរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មិនស្រលាញ់ពួកដែលប្រឆាំងឡើយ។"},{"id":46,"translation":"ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់បានបញ្ជូនខ្យល់ជាការផ្តល់ដំណឹងល្អ(ថានឹងមានភ្លៀងធ្លាក់) និងដើម្បីឱ្យពួកអ្នកភ្លក់នូវក្តីមេត្តាករុណារបស់ទ្រង់ ហើយនិងដើម្បីឱ្យសំពៅធ្វើដំណើរទៅតាមបទបញ្ជារបស់ទ្រង់ ព្រមទាំងដើម្បីឱ្យពួកអ្នកស្វែងរកនូវការប្រោសប្រទានអំពីទ្រង់ ដើម្បីពួកអ្នកថ្លែងអំណរគុណ(ចំពោះទ្រង់)។"},{"id":47,"translation":"ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ក្រុមរបស់ពួកគេដោយនាំមកឲ្យពួកគេនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់។ (ប៉ុន្តែពួកទាំងនោះបានបដិសេធ)។ ហេតុនេះ យើងក៏បានផ្តន្ទាទោសពួកដែលប្រព្រឹត្តអំពើអាក្រក់ទាំងឡាយ។ ហើយការសង្រ្គោះបណ្តាអ្នកមានជំនឿ គឺជាសិទ្ធិ(របស់ពួកគេ)មកលើយើង។"},{"id":48,"translation":"អល់ឡោះទ្រង់ជាអ្នកដែលបញ្ជូនខ្យល់ដោយវាបានបក់ផាត់ពពក។ ហើយទ្រង់បានពង្រាយវា(ពពក)នៅលើផ្ទៃមេឃតាមដែលទ្រង់មានចេតនា រួចទ្រង់បានធ្វើឱ្យវាក្លាយជាដុំៗ។ ពេលនោះ អ្នកនឹងឃើញទឹកភ្លៀងចេញពីចន្លោះដុំពពកទាំងនោះ។ ហើយនៅពេលដែលទ្រង់បានឱ្យទឹកភ្លៀងនោះធ្លាក់ត្រូវជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ពេលនោះពួកគេមានភាពសប្បាយរីករាយ។"},{"id":49,"translation":"ហើយប្រាកដណាស់ មុនពេលដែលគេបញ្ចុះទឹកភ្លៀងទៅកាន់ពួកគេនោះ ពួកគេគឺជាពួកដែលពុំមានសង្ឃឹម(ថានឹងមានភ្លៀងធ្លាក់)ឡើយ។"},{"id":50,"translation":"ដូច្នេះ ចូរអ្នកពិនិត្យមើលចុះទៅកាន់ឥទ្ធិពលនៃក្តីមេត្តាករុណារបស់អល់ឡោះ(ទឹកភ្លៀង)នោះ ថាតើទ្រង់ធ្វើឱ្យដីដែលស្ងួតហួតហែងមានជីវិតឡើងវិញយ៉ាងដូចម្តេច? ពិតប្រាកដណាស់ អ្នកដែលអាចធ្វើដូចនោះបាន ក៏ជាអ្នកដែលអាចធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក)ផងដែរ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":51,"translation":"ហើយប្រសិនបើយើងបញ្ជូនខ្យល់(ដែលបំផ្លិចបំផ្លាញដំណាំពួកគេ) ហើយពួកគេបានឃើញវាប្រែទៅជាពណ៌លឿង(ក្រោយពីវាមានពណ៌ខៀវស្រងាត់) ពួកគេប្រាកដជានឹងនៅតែប្រឆាំង(នឹងអល់ឡោះ)បន្ទាប់ពីនោះដដែល។"},{"id":52,"translation":"ហើយពិតប្រាកដណាស់ អ្នក(ព្យាការីមូហាំម៉ាត់)មិនអាចធ្វើឱ្យអ្នកស្លាប់អាចស្តាប់ឮ ហើយក៏មិនអាចធ្វើឱ្យអ្នកថ្លង់ស្តាប់ឮការអំពាវនាវនោះដែរ ប្រសិនបើពួកគេបែរខ្នងងាកចេញហើយនោះ។"},{"id":53,"translation":"ហើយអ្នកក៏មិនអាចចង្អុលបង្ហាញមនុស្សខ្វាក់ឲ្យចេញពីភាពវង្វេងរបស់ពួកគេនោះដែរ។ តាមពិត អ្នកអាចធ្វើឲ្យស្តាប់ឮតែចំពោះអ្នកដែលមានជំនឿចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ដោយពួកគេគឺជាអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)។"},{"id":54,"translation":"អល់ឡោះគឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ពីភាពទន់ខ្សោយ។ ក្រោយមក បន្ទាប់ពីភាពទន់ខ្សោយ ទ្រង់បានធ្វើឱ្យពួកអ្នកមានភាពរឹងមាំ។ បន្ទាប់មកទៀត ក្រោយពីពួកអ្នកមានភាពរឹងមាំ ទ្រង់បានឱ្យពួកអ្នកមានភាពទន់ខ្សោយ និងចាស់ជរាវិញ។ ទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនា។ ហើយទ្រង់មហាដឹង មហាមានអានុភាពបំផុត។"},{"id":55,"translation":"ហើយនៅថ្ងៃដែលថ្ងៃបរលោកកើតឡើង ពួកដែលប្រព្រឹត្តអាក្រក់នឹងស្បថថា ពួកគេមិនបានរស់នៅក្នុងលោកិយឡើយ លើកលែងតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ក៏ដូចគ្នាដែរ ពួកគេធ្លាប់ត្រូវបានបង្វែរចេញ(ពីសេចក្តីពិត)។"},{"id":56,"translation":"ហើយបណ្តាអ្នកដែលគេបានប្រទានចំណេះដឹង និងជំនឿដល់ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកអ្នកបានរស់នៅ(ក្នុងលោកិយ)តាមរយៈពេលដែលអល់ឡោះបានកត់ត្រារួច រហូតដល់ថ្ងៃដែលគេបង្កើតឱ្យរស់ឡើងវិញ។ ជាការពិតណាស់ នេះគឺជាថ្ងៃដែលគេបង្កើតឱ្យរស់ឡើងវិញ។ ក៏ប៉ុន្តែពួកអ្នកមិនបានដឹងឡើយ។"},{"id":57,"translation":"ដូច្នេះ នៅថ្ងៃនោះ លេសដោះសារទាំងឡាយរបស់ពួកបំពាន គឺគ្មានផលប្រយោជន៍អ្វីដល់ពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេទាមទារឱ្យធ្វើការសារភាពកំហុស(ពីអល់ឡោះ)នោះដែរ។"},{"id":58,"translation":"ហើយពិតប្រាកដណាស់ យើងបានលើកគ្រប់ឧទាហរណ៍នៅក្នុងគម្ពីរគួរអាននេះដល់មនុស្សលោក។ ហើយបើទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នាំមកឱ្យពួកគេនូវសញ្ញាភស្តុតាង(ដែលបញ្ជាក់ពីសច្ចភាពរបស់អ្នក)ក៏ដោយ ក៏ពួកដែលប្រឆាំងប្រាកដជានឹងនិយាយថា៖ ពួកអ្នកគ្មានអ្វីក្រៅពីជាពួកដែលបោកប្រាស់នោះឡើយ។"},{"id":59,"translation":"ក៏ដូច្នោះដែរ អល់ឡោះនឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកដែលមិនដឹង(ពីការពិត)។"},{"id":60,"translation":"ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ហើយចូរកុំឱ្យពួកដែលគ្មានការជឿជាក់(ចំពោះការបង្កើតឲ្យរស់ឡើងវិញ)ធ្វើឱ្យអ្នកទន់ខ្សោយ(បោះបង់ការអត់ធ្មត់)ឱ្យសោះ។"}]},{"id":31,"verses":[{"id":1,"translation":"អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដែលប្រកបដោយគតិបណ្ឌិត។"},{"id":3,"translation":"ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់អ្នកដែលសាងអំពើល្អទាំងឡាយ។"},{"id":4,"translation":"គឺបណ្តាអ្នកដែលប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេមានជំនឿយ៉ាងមុតមំានឹងថ្ងៃបរលោក។"},{"id":5,"translation":"អ្នកទាំងនោះហើយដែលស្ថិតនៅលើការចង្អុលបង្ហាញពីព្រះជាម្ចាស់របស់ពួកគេ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ។"},{"id":6,"translation":"ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលទិញយកសម្តីលេងសើចដើម្បីធ្វើឲ្យ(មនុស្សលោក)វង្វេងចេញពីមាគ៌ារបស់អល់ឡោះដោយគ្មានចំណេះដឹង ហើយយកវាក្យខណ្ឌរបស់អល់ឡោះធ្វើជាការសើចចំអក។ ពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។"},{"id":7,"translation":"ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌទាំងឡាយរបស់យើងឱ្យគេស្តាប់ គឺគេបែរចេញពីវាដោយភាពក្រអឺតក្រទមប្រៀបដូចរូបគេមិនបានឮវាសោះ ហាក់ដូចជានៅក្នុងត្រចៀកទាំងពីររបស់គេមានឆ្នុកបិទដូច្នោះដែរ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់គេពីទណ្ឌកម្មដ៏ឈឺចាប់បំផុតចុះ។"},{"id":8,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសល សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ណាអ៊ីម។"},{"id":9,"translation":"ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ការសន្យាររបស់អល់ឡោះ គឺជាពិត។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":10,"translation":"ទ្រង់បានបង្កើតមេឃជាច្រើនជាន់ដោយគ្មានសសរ(ទ្រ)ឡើយដូចដែលពួកអ្នកបានឃើញ ហើយទ្រង់បានបង្កើតភ្នំទាំងឡាយនៅលើផែនដីជាលំនឹងដើម្បីកុំឱ្យវាញ័ររញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយនៅលើផែនដីនូវសត្វពាហនៈជាច្រើនប្រភេទ។ ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចយើងបានបណ្ដុះនៅលើផែនដីនូវរុក្ខជាតិគ្រប់ប្រភេទដ៏ស្រស់បំព្រង។"},{"id":11,"translation":"នេះគឺជាការបង្កើតរបស់អល់ឡោះ។ ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បង្ហាញឱ្យយើងបានឃើញមក ថាតើមានអ្វីខ្លះដែលអ្នកផ្សេងក្រៅពីទ្រង់បានបង្កើតនោះ? ផ្ទុយទៅវិញ ពួកដែលបំពាន គឺស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។"},{"id":12,"translation":"ហើយពិតប្រាកដណាស់ យើងបានប្រទានឱ្យលុកម៉ាននូវគតិបណ្ឌិត។ (យើងបានមានបន្ទូលថា៖) ចូរអ្នកដឹងគុណអល់ឡោះ។ ជនណាហើយដែលដឹងគុណ តាមពិតគេដឹងគុណចំពោះខ្លួនឯងប៉ុណ្ណោះ។ រីឯជនណាហើយដែលរមិលគុណ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។"},{"id":13,"translation":"ហើយ(ចូរអ្នករំលឹក)នៅពេលដែលលុកម៉ានបាននិយាយទៅកាន់កូនរបស់គេដោយបានទូន្មានថា៖ ឱកូនសម្លាញ់! ចូរកូនកុំធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់ឱ្យសោះ។ ពិតប្រាកដណាស់ អំពើស្ហ៊ីរិក គឺជាការបំពានដ៏ធំធេងបំផុត។"},{"id":14,"translation":"ហើយយើង(អល់ឡោះ)បានផ្តែផ្តាំដល់មនុស្សលោក(ឱ្យធ្វើល្អ)ចំពោះឪពុកម្តាយរបស់ខ្លួន។ ម្តាយរបស់គេបានពពោះរូបគេដោយភាពលំបាកជាន់លើលំបាក ហើយបានផ្តាច់គេពីការបំបៅក្នុងអំឡុងពេលពីរឆ្នាំ។ (យើងបានមានបន្ទូលថា៖) ចូរអ្នកដឹងគុណមកចំពោះយើង និងទៅចំពោះឪពុកម្តាយរបស់អ្នក។ ហើយកន្លែងវិលត្រឡប់(របស់អ្នក) គឺមកកាន់យើង(តែមួយគត់)។"},{"id":15,"translation":"ហើយប្រសិនបើគាត់ទាំងពីរព្យាយាមឱ្យអ្នកធ្វើស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីដែលអ្នកគ្មានចំណេះដឹងអំពីវាទេនោះ ចូរអ្នកកុំធ្វើតាមគាត់ទាំងពីរឲ្យសោះ។ ប៉ុន្តែអ្នកត្រូវមានទំនាក់ទំនងជាមួយគាត់ទាំងពីរនៅក្នុងលោកិយដោយល្អប្រសើរ។ ហើយចូរអ្នកដើរតាមមាគ៌ារបស់អ្នកដែលវិលត្រឡប់មកកាន់យើង។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺមកកាន់យើង(តែមួយគត់)។ ពេលនោះ យើងនឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":16,"translation":"ឱកូនសម្លាញ់! ប្រាកដណាស់ (មិនថាអំពើអាក្រក់ ឬអំពើល្អឡើយ) ទោះបីជាវាមានទំហំតូចប៉ុនគ្រាប់ស្ពៃ ហើយស្ថិតនៅក្នុងផ្ទាំងថ្ម ឬនៅលើមេឃជាច្រើនជាន់ ឬក៏នៅលើផែនដីក៏ដោយ ក៏អល់ឡោះនឹងនាំយកវាមកដែរ(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ អល់ឡោះមហាល្អិតល្អន់ មហាដឹងបំផុត។"},{"id":17,"translation":"ឱកូនសម្លាញ់! ចូរកូនប្រតិបត្តិសឡាត និងប្រើគ្នាឱ្យធ្វើល្អ ហាមឃាត់គ្នាពីអំពើអាក្រក់ ព្រមទាំងអត់ធ្មត់ទៅលើអ្វីដែលកើតឡើងចំពោះកូន។ ប្រាកដណាស់ នោះគឺស្ថិតក្នុងចំណោមកាតព្វកិច្ចដែលត្រូវអនុវត្ត។"},{"id":18,"translation":"ហើយចូរកូនកុំងាកមុខចេញពីមនុស្សលោក(ដោយភាពក្អេងក្អាង) ហើយកុំដើរនៅលើផែនដីដោយភាពក្រអឺតក្រទមឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រលាញ់បណ្តាជនដែលក្រអឺតក្រទម និងក្អេងក្អាងនោះឡើយ។"},{"id":19,"translation":"ហើយចូរបន្ទន់ឥរិយាបថក្នុងដំណើដើរររបស់កូន និងបន្ទន់សំឡេងរបស់កូនផងដែរ។ ពិតប្រាកដណាស់ សំឡេងដែលអាក្រក់បំផុត គឺសំឡេងរបស់សត្វលា។"},{"id":20,"translation":"តើពួកអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានសម្រួលដល់ពួកអ្នកនូវអ្វីដែលនៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដី។ ហើយទ្រង់បានបំពេញឱ្យពួកអ្នកនូវឧបការគុណទាំងឡាយរបស់ទ្រង់ ទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង។ ហើយក្នុងចំណោមមនុស្សលោកមានអ្នកដែលជជែកដេញដោលពី(ភាពជាម្ចាស់តែមួយគត់របស់)អល់ឡោះដោយគ្មានចំណេះដឹង គ្មានការចង្អុលបង្ហាញ ហើយក៏គ្មានគម្ពីរមកបំភ្លឺនោះដែរ។"},{"id":21,"translation":"ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកដើរតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកគេឆ្លើយតបថា៖ ផ្ទុយទៅវិញ ពួកយើងដើរតាមតែអ្វីដែលពួកយើងបានឃើញជីដូនជីតារបស់ពួកយើងធ្វើប៉ុណ្ណោះ។ តើសូម្បីតែស្ហៃតនអំពាវនាវពួកទាំងនោះទៅកាន់ទណ្ឌកម្មដែលឆាបឆេះ(ក៏ពួកគេនៅតែធ្វើតាម)ដែរឬ?"},{"id":22,"translation":"ហើយជនណាដែលប្រគល់ខ្លួនទៅកាន់អល់ឡោះ ហើយគេជាមនុស្សល្អត្រឹមត្រូវទៀតនោះ ពិតប្រាកដណាស់ គេពិតជាបានប្រកាន់ខ្ជាប់នូវមូលហេតុដែលនាំទៅរកការពេញចិត្តពីអល់ឡោះ។ ហើយលទ្ធផលចុងក្រោយនៃកិច្ចការទាំងឡាយ គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។"},{"id":23,"translation":"រីឯជនណាដែលប្រឆាំងវិញនោះ ចូរកុំឱ្យការប្រឆាំងរបស់គេធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានទុក្ខព្រួយ។ កន្លែងវិលត្រឡប់របស់ពួកគេ គឺមកកាន់យើង(តែមួយគត់) ហើយយើងនឹងប្រាប់ពួកគេពីអ្វីដែលពួកគេប្រព្រឹត្ត។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលមាននៅក្នុងចិត្ត(របស់ពួកគេ)។"},{"id":24,"translation":"យើងនឹងឱ្យពួកគេសោយសុខមួយរយៈពេលខ្លីប៉ុណ្ណោះ(ក្នុងលោកិយ)។ បន្ទាប់មក យើងនឹងអូសពួកគេទៅកាន់ទណ្ឌកម្មដ៏សែនធ្ងន់ធ្ងរបំផុត(នៅថ្ងៃបរលោក)។"},{"id":25,"translation":"ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេថា៖ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី? ប្រាកដជាពួកគេនឹងឆ្លើយថា៖ គឺអល់ឡោះ។ ចូរអ្នកពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។"},{"id":26,"translation":"អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ ជាទីកោតសរសើរបំផុត។"},{"id":27,"translation":"ហើយប្រសិនបើដើមឈើទាំងអស់នៅលើផែនដី គឺជាស្លាបប៉ាកា ហើយសមុទ្រ(ធ្វើជាទឹកថ្នាំដើម្បីសរសេរ) រួចបន្ថែមពីលើនោះនូវសមុទ្រចំនួនប្រាំពីរទៀតក៏ដោយ ក៏នៅតែមិនអាចកត់ត្រាអស់នូវបន្ទូលរបស់អល់ឡោះដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":28,"translation":"ការបង្កើតពួកអ្នក និងការធ្វើឲ្យពួកអ្នករស់ឡើងវិញ គឺប្រៀបដូចជាជីវិតតែមួយប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាឃើញបំផុត។"},{"id":29,"translation":"តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បានកំណត់គន្លងគោចររបស់ព្រះអាទិត្យនិងព្រះចន្ទ ដោយវាទាំងពីរធ្វើដំណើររហូតដល់ពេលវេលាដែលត្រូវបានកំណត់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":30,"translation":"នោះគឺដោយសារតែអល់ឡោះ(តែមួយគត់)គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយអ្វីដែលពួកគេកំពុងតែគោរពសក្ការៈផ្សេងពីទ្រង់នោះ គឺជាប្រការមិនត្រឹមត្រូវ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ មហាធំធេងបំផុត។"},{"id":31,"translation":"តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ សំពៅទាំងឡាយអាចធ្វើដំណើរនៅលើផ្ទៃសមុទ្របានដោយឧបការគុណរបស់អល់ឡោះដើម្បីទ្រង់បង្ហាញឱ្យពួកអ្នក(ឱមនុស្សលោក)បានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់ និងអ្នកដែលដឹងគុណ។"},{"id":32,"translation":"ហើយនៅពេលដែលទឹករលកបានគ្របដណ្តប់លើពួកគេប្រៀបដូចជាពពកនោះ ពួកគេបានបួងសួងទៅកាន់អល់ឡោះដោយចិត្តស្មោះស។ តែនៅពេលដែលទ្រង់បានសង្រ្គោះពួកគេដល់ត្រើយ ស្រាប់តែមួយចំនួននៃពួកគេ គឺជាពួកដែលមិនសូវដឹងគុណទៅវិញ។ ហើយគ្មានជនណាដែលប្រឆាំងនឹងសញ្ញាភស្តុតាងរបស់យើងឡើយ លើកលែងតែរាល់អ្នកដែលក្បត់ និងអ្នកដែលរមិលគុណប៉ុណ្ណោះ។"},{"id":33,"translation":"ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចព្រះជាម្ចាស់របស់ពួកអ្នក។ ហើយចូរពួកអ្នកខ្លាចថ្ងៃមួយដែលឪពុកមិនអាចជួយអ្វីដល់កូន ហើយកូនក៏មិនអាចជួយអ្វីបន្តិចដល់ឪពុកនោះដែរ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ដូច្នេះ ចូរកុំឱ្យឆាកជីវិតលោកិយបោកប្រាស់ពួកអ្នកឱ្យសោះ ហើយចូរកុំឱ្យពួកបោកប្រាស់នោះ បោកប្រាស់ពួកអ្នកពីអល់ឡោះបានឱ្យសោះ។"},{"id":34,"translation":"ពិតប្រាកដណាស់ ចំណេះដឹងអំពីថ្ងៃបរលោក គឺស្ថិតនៅឯអល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បញ្ចុះទឹកភ្លៀង ហើយទ្រង់ដឹងនូវអ្វីដែលមាននៅក្នុងស្បូនស្ត្រី។ ហើយបុគ្គលម្នាក់ៗមិនបានដឹងទេថា តើខ្លួននឹងទទួលបានអ្វីនៅថ្ងៃស្អែក ហើយក៏គ្មាននរណាម្នាក់អាចដឹងថា តើរូបគេនឹងត្រូវស្លាប់នៅទីណានោះដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងជ្រួតជ្រាបបំផុត។"}]},{"id":32,"verses":[{"id":1,"translation":"អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"ការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីព្រះជាម្ចាស់នៃពិភពទាំងអស់ដោយគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។"},{"id":3,"translation":"ឬមួយពួកគេ(ពួកប្រឆាំង)និយាយថា៖ គេ(ព្យាការីមូហាំម៉ាត់)បានប្រឌិតកុហកវា(គម្ពីរគួរអាន)ឡើង។ ផ្ទុយទៅវិញ វាជាការពិតពីព្រះជាម្ចាស់របស់អ្នកដើម្បីឱ្យអ្នកដាស់តឿនព្រមានក្រុមមួយដែលមិនធ្លាប់មានអ្នកដាស់តឿនព្រមានណាម្នាក់មុនអ្នកបានទៅដល់ពួកគេនោះឡើយ។ សង្ឃឹមថា ពួកគេនឹងទទួលបានការចង្អុលបង្ហាញ។"},{"id":4,"translation":"អល់ឡោះគឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ សម្រាប់ពួកអ្នក(ឱមនុស្សលោក) គឺគ្មានអ្នកគាំពារ និងគ្មានអ្នកជួយអន្តរាគមន៍ណាក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?"},{"id":5,"translation":"ទ្រង់ចាត់ចែងកិច្ចការទាំងឡាយពីលើមេឃដល់ផែនដី។ បន្ទាប់មក (កិច្ចការទាំងនោះ)វានឹងឡើងទៅកាន់ទ្រង់វិញនៅថ្ងៃមួយដែលរយៈពេលរបស់វាស្មើនឹងមួយពាន់ឆ្នាំតាមអ្វីដែលពួកអ្នកគណនា(ក្នុងលោកិយ)។"},{"id":6,"translation":"នោះគឺជាអ្នកដែលដឹងបំផុតនូវប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង ជាអ្នកដែលមហាខ្លាំងពូកែ មហាអាណិតស្រលាញ់។"},{"id":7,"translation":"ទ្រង់ជាអ្នកដែលបង្កើតអ្វីៗទាំងអស់ឲ្យមានភាពល្អឥតខ្ចោះ។ ហើយទ្រង់បានចាប់ផ្តើមបង្កើតមនុស្ស(ព្យាការីអាហ្ទាំ)អំពីដីឥដ្ឋ។"},{"id":8,"translation":"បន្ទាប់មក ទ្រង់បានបង្កើតកូនចៅរបស់គេអំពីទឹកកាមដែលគ្មានតម្លៃ។"},{"id":9,"translation":"បន្ទាប់មក ទ្រង់បានបង្កើតគេឱ្យមានលក្ខណៈពេញលេញ ហើយទ្រង់បានផ្លុំព្រលឹងទៅក្នុងខ្លួនរបស់គេ។ ហើយទ្រង់បានបង្កើតឱ្យពួកអ្នក(ឱមនុស្សលោក)នូវសោតវិញ្ញាណ ចក្ខុវិញ្ញាណ និងដួងចិត្ត។ អ្វីដែលពួកអ្នកដឹងគុណ(អល់ឡោះ) គឺតិចតួចបំផុត។"},{"id":10,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ តើនៅពេលដែលពួកយើង(ស្លាប់)កប់ទៅក្នុងដីហើយនោះ តើពួកយើងនឹងត្រូវបានគេបង្កើត(ឱ្យរស់ឡើងវិញ)សាជាថ្មីឬ? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលគ្មានជំនឿចំពោះការជួបនឹងព្រះជាម្ចាស់របស់ពួកគេឡើយ។"},{"id":11,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ម៉ាលីគុលម៉ោតដែលទទួលបន្ទុកខាងដកយកជីវិត នឹងមកដកយកជីវិតពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងត្រូវគេនាំត្រឡប់មកកាន់ព្រះជាម្ចាស់របស់ពួកអ្នកវិញ។"},{"id":12,"translation":"ហើយប្រសិនបើអ្នកបានឃើញ នៅពេលដែលពួកឧក្រិដ្ឋជនទាំងឡាយឱនក្បាលរបស់ពួកគេចុះនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ។ (ហើយពួកគេពោលថា៖) បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំបានឃើញ និងបានឮហើយ។ ហេតុនេះ សូមព្រះអង្គមេត្តាឱ្យយើងខ្ញុំត្រឡប់(ទៅកាន់ជីវិតលោកិយវិញម្តងទៀត)ដើម្បីឱ្យយើងខ្ញុំអាចសាងទង្វើកុសលវិញ។ ពិតប្រាកដណាស់ (ពេលនេះ)យើងខ្ញុំ គឺជាអ្នកដែលជឿជាក់យ៉ាងពិតប្រាកដ។"},{"id":13,"translation":"ហើយប្រសិនបើយើងមានចេតនា យើងនឹងផ្តល់ឱ្យបុគ្គលគ្រប់រូបនូវការចង្អុលបង្ហាញជាមិនខាន។ ប៉ុន្តែបន្ទូលរបស់យើងបានសម្រេចអំពីយើងរួចទៅហើយថា៖ យើងពិតជានឹងបំពេញនរកជើហាន់ណាំពីពពួកជិន និងមនុស្សលោកទាំងអស់។"},{"id":14,"translation":"(មានគេនិយាយទៅកាន់ពួកទាំងនោះថា៖) ចូរពួកអ្នកភ្លក់ចុះ(នូវរសជាតិនៃទណ្ឌកម្ម) ដោយសារតែពួកអ្នកភ្លេចពីជំនួបនៅថ្ងៃរបស់ពួកអ្នក(នៅថ្ងៃបរលោក)នេះ។ ពិតប្រាកដណាស់ (នៅថ្ងៃនេះ)យើងក៏បំភ្លេចពួកអ្នកដូចគ្នា។ ហើយចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដ៏អមតៈដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":15,"translation":"ជាការពិតណាស់ អ្នកដែលមានជំនឿនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់យើង នៅពេលណាគេរំលឹកពួកគេនឹងវាក្យខណ្ឌទាំងនោះ គឺពួកគេលំឱនកាយស៊ូជោត និងលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេមិនក្រអឺតក្រទមឡើយ។"},{"id":16,"translation":"ខ្នងរបស់ពួកគេបានក្រោកចេញពីកន្លែងគេង។ ពួកគេបួងសួងសុំពីព្រះជាម្ចាស់របស់ពួកគេដោយការបារម្ភខ្លាច(ទណ្ឌកម្ម) និងក្តីប្រាថ្នា(ចង់បានផលបុណ្យ) ហើយពួកគេបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។"},{"id":17,"translation":"ជាការពិតណាស់ គ្មានបុគ្គលណាម្នាក់ដឹងនោះទេនូវអ្វីដែលគេបានរក្សាទុកសម្រាប់ពួកគេ(អ្នកមានជំនឿ)អំពីអ្វីដែលធ្វើឱ្យពួកគេគាប់ចិត្តនោះ ជាការតបស្នងចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត(ក្នុងលោកិយ)។"},{"id":18,"translation":"ដូច្នេះ តើអ្នកដែលមានជំនឿ ដូចគ្នានឹងអ្នកដែលប្រព្រឹត្តល្មើសឬ? ពួកគេគឺមិនដូចគ្នាឡើយ។"},{"id":19,"translation":"រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ពិតណាស់ សម្រាប់ពួកគេគឺឋានសួគ៌ជាកន្លែងស្នាក់នៅ ជាកិត្តិយស(ពីអល់ឡោះចំពោះពួកគេ) និងជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":20,"translation":"ចំណែកឯពួកដែលប្រព្រឹត្តល្មើសវិញនោះ កន្លែងស្នាក់នៅរបស់ពួកគេ គឺឋាននរក។ រាល់ពេលដែលពួកគេចង់ចេញអំពីវា ពួកគេត្រូវបានគេបញ្ជូនឱ្យត្រឡប់ទៅនៅក្នុងវាវិញ។ ហើយមានគេពោលទៅកាន់ពួកគេថា៖ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវា។"},{"id":21,"translation":"ហើយយើងប្រាកដជានឹងឱ្យពួកទាំងនោះភ្លក់នូវទណ្ឌកម្មកម្រិតស្រាល(ក្នុងលោកិយ)មុននឹងទណ្ឌកម្មធ្ងន់ធ្ងរបំផុត(នៅថ្ងៃបរលោក)។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់។"},{"id":22,"translation":"ហើយគ្មាននរណាដែលបំពានជាងពួកដែលត្រូវបានគេទូន្មានដោយវាក្យខណ្ឌទាំងឡាយរបស់ព្រះជាម្ចាស់របស់គេ ក្រោយមក គេបែរជាងាកចេញពីវាទៅវិញនោះឡើយ។ ពិតប្រាកដណាស់ យើងគឺជាអ្នកផ្តន្ទាទោសដល់ពួកឧក្រិដ្ឋជនទាំងឡាយ។"},{"id":23,"translation":"ហើយពិតប្រាកដណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះការជួបនឹងព្យាការីមូសា(នៅយប់អ៊ីសរ៉កនិងមៀករ៉ច)ឱ្យសោះ។ ហើយយើងបានចាត់ទុកវា(គម្ពីរតាវរ៉ត) ជាការចង្អុលបង្ហាញដល់អម្បូរអ៊ីស្រាអែល។"},{"id":24,"translation":"ហើយយើងបានឱ្យពួកគេមួយចំនួន(អម្បូរអ៊ីស្រាអែល)ក្លាយទៅជាមេដឹកនាំដែលចង្អុលបង្ហាញ(ទៅកាន់ការពិត)ទៅតាមបទបញ្ជារបស់យើងនៅពេលដែលពួកគេបានអត់ធ្មត់។ ហើយពួកគេបានជឿជាក់យ៉ាងពិតប្រាកដចំពោះវាក្យខណ្ឌទាំងឡាយរបស់យើង។"},{"id":25,"translation":"ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់នឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។"},{"id":26,"translation":"តើវាមិនទាន់បានបញ្ជាក់ច្បាស់ដល់ពួកទាំងនោះទៀតឬ ថាតើមានប្រជាជាតិជំនាន់មុនពួកគេប៉ុន្មានហើយដែលយើងបានបំផ្លាញ ដែលពួកទាំងនោះក៏បានដើរកាត់លំនៅដ្ឋានរបស់ពួកគេផងដែរនោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាង។ តើពួកគេមិនស្តាប់ឮទេឬ?"},{"id":27,"translation":"តើពួកទាំងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងបានបញ្ជូនទឹកភ្លៀងទៅកាន់ដីដែលស្ងួតហួតហែង។ ពេលនោះ តាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវដំណាំសម្រាប់សត្វពាហនៈរបស់ពួកគេ និងខ្លួនពួកគេផ្ទាល់ទទួលទាន។ តើពួកគេមិនបានឃើញទេឬ?"},{"id":28,"translation":"ហើយពួកគេថែមទាំងនិយាយថា៖ តើពេលណាទើបការកាត់សេចក្តីនេះមកដល់ ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?"},{"id":29,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ថ្ងៃកាត់សេចក្តីនោះ ការមានជំនឿរបស់ពួកប្រឆាំង(នៅលើលោកិយ) គឺគ្មានផលប្រយោជន៍អ្វីដល់ពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឲ្យនោះដែរ។"},{"id":30,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេ ហើយរង់ចាំមើលចុះ។ ពិតប្រាកដណាស់ ពួកគេក៏ជាអ្នកដែលរង់ចាំមើលដែរ។"}]},{"id":33,"verses":[{"id":1,"translation":"ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកកោតខ្លាចអល់ឡោះ(តែមួយគត់) ហើយមិនត្រូវប្រតិបត្តិតាមពួកគ្មានជំនឿ និងពួកពុតត្បុតឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិតបំផុត។"},{"id":2,"translation":"ហើយចូរអ្នកប្រតិបត្តិតាមអ្វីដែលគេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកពីព្រះជាម្ចាស់របស់អ្នកចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":3,"translation":"ហើយចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះជាម្ចាស់។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកគាំពារ។"},{"id":4,"translation":"អល់ឡោះជាម្ចាស់មិនបង្កើតសម្រាប់បុរសម្នាក់ឱ្យមានបេះដូងពីរនៅក្នុងទ្រូងរបស់គេឡើយ។ ហើយទ្រង់មិនបានចាត់ទុកភរិយាទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកនិយាយហ្ស៊ីហើរទៅកាន់នោះជាម្តាយរបស់ពួកអ្នកនោះឡើយ ហើយទ្រង់ក៏មិនចាត់ទុកកូនចិញ្ចឹមរបស់ពួកអ្នកជាកូនបង្កើតរបស់ពួកអ្នកនោះដែរ។ នោះគ្រាន់តែជាពាក្យសម្ដីដែលពួកអ្នកនិយាយនឹងមាត់របស់ពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលពាក្យពិត និងចង្អុលបង្ហាញទៅកាន់មាគ៌ា(ត្រឹមត្រូវ)។"},{"id":5,"translation":"ចូរពួកអ្នកដាក់នាមត្រកូលពួកគេ(កូនចិញ្ចឹម)ទៅតាមត្រកូលឪពុកបង្កើតពួកគេចុះ វាជារឿងយុត្តិធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នកមិនស្គាល់(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេទេនោះ ពិតណាស់ (ពួកគេគឺ)ជាបងប្អូនរួមសាសនារបស់ពួកអ្នក និងជាអ្នកដែលពួកអ្នករំដោះចេញពីភាពជាទាសករ។ ហើយគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នកដែលពួកអ្នកហៅនាមត្រកូលរបស់ពួកគេខុស(ដោយអចេតនា) លើកលែងតែអ្វីដែលពួកអ្នកមានចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":6,"translation":"ព្យាការី(មូហាំម៉ាត់)មានសិទ្ធិបំផុតចំពោះបណ្តាអ្នកមានជំនឿជាងពួកគេខ្លួនឯងទៅទៀត ហើយភរិយាទាំងឡាយរបស់គាត់ គឺជាមាតារបស់ពួកគេ។ ហើយអ្នកដែលជាសាច់សាលោហិតនឹងគ្នា គឺមានសិទ្ធិក្នុងការទទួលកេរមរតកពីគ្នាទៅវិញទៅមកស្របទៅតាមច្បាប់របស់អល់ឡោះជាងបណ្តាអ្នកដែលមានជំនឿ និងអ្នកដែលបានភៀសខ្លួន(ក្នុងមាគ៌ាអល់ឡោះ)ទៅទៀត លើកលែងតែពួកអ្នកចង់ធ្វើល្អចំពោះមនុស្សដែលស្រឡាញ់គ្នាជិតដិតប៉ុណ្ណោះ។ ពិតណាស់រឿងនោះគឺត្រូវបានគេកត់ត្រាទុកនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)រួចហើយ។"},{"id":7,"translation":"ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលយើងបានទទួលយកពីបណ្តាព្យាការីទាំងឡាយនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់របស់ពួកគេ និង(បានទទួលយក)អំពីអ្នក ពីព្យាការីនួហ ពីព្យាការីអ៊ីព្រហ៊ីម ពីព្យាការីមូសា និងពីព្យាការីអ៊ីសា កូន ម៉ារីយ៉ាំ។ ហើយយើងបានទទួលយកពីពួកគេនូវកិច្ចសន្យាមួយដ៏មុតមាំបំផុត"},{"id":8,"translation":"ដើម្បីទ្រង់នឹងសួរអ្នកដែលទៀងត្រង់ទាំងឡាយពីភាពសច្ចៈរបស់ពួកគេ។ ហើយទ្រង់បានត្រៀមទុកសម្រាប់ពួកដែលប្រឆាំងនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"},{"id":9,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះជាម្ចាស់ទៅលើពួកអ្នក ខណៈដែលកងទ័ពជាច្រើន(របស់ពួកប្រឆាំង)បានមកដល់ពួកអ្នក។ ពេលនោះ យើងបានបញ្ជូនខ្យល់ និងកងទ័ព(ម៉ាឡាអ៊ីកាត់)ជាច្រើនដែលពួកអ្នកមើលមិនឃើញទៅកាន់ពួកគេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":10,"translation":"(ចូរអ្នកនឹកឃើញ)នៅពេលដែលពួកគេ(ពួកប្រឆាំង)បានមកកាន់ពួកអ្នកពីខាងលើ និងពីខាងក្រោមពួកអ្នក។ នៅខណៈនោះ កែវភ្នែកទាំងឡាយបានស្រឡាំងកាំង ហើយដួងចិត្តពោរពេញទៅដោយក្តីរន្ធត់។ ហើយពួកអ្នកនឹកស្មានចំពោះអល់ឡោះនូវការនឹកស្មានគ្រប់បែបយ៉ាង។"},{"id":11,"translation":"នៅទីនោះ បណ្តាអ្នកមានជំនឿត្រូវបានគេសាកល្បង ហើយពួកគេត្រូវបានគេធ្វើឲ្យ(ភ័យ)ញាប់ញ័រយ៉ាងក្រៃលែង។"},{"id":12,"translation":"នៅថ្ងៃនោះ ពួកពុតត្បុត និងបណ្តាអ្នកដែលនៅក្នុងដួងចិត្តរបស់ពួកគេមានជំងឺបាននិយាយថា៖ អ្វីដែលអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់បានសន្យាចំពោះពួកយើងនោះ គឺគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។"},{"id":13,"translation":"ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលក្រុមមួយក្នុងចំណោមពួកគេ(ពួកពុតត្បុត)បាននិយាយថា៖ ឱអ្នកស្រុកយ៉ាសរិប(ឈ្មោះក្រុងម៉ាទីណះមុនអ៊ីស្លាមមកដល់)! គ្មានទីតាំងឈរជើងសម្រាប់ពួកអ្នកទៀតឡើយ។ ដូច្នេះ ចូរពួកអ្នកត្រឡប់ទៅវិញចុះ។ ហើយមានក្រុមមួយទៀតក្នុងចំណោមពួកគេបានសុំការអនុញ្ញាតពីព្យាការី ដោយពួកគេនិយាយថា៖ “ផ្ទះរបស់ពួកយើង គ្មានអ្នកការពារឡើយ” ខណៈដែល(ការពិត)វាមិនមែនគ្មានអ្នកការពារឡើយ។ ពួកគេគ្មានបំណងអ្វីក្រៅពីរត់គេចប៉ុណ្ណោះ។"},{"id":14,"translation":"ហើយប្រសិនបើគេ(ពួកសត្រូវ)បានចូលលុកលុយទៅលើពួកគេពីគ្រប់ច្រកទាំងអស់ ហើយគេសុំឱ្យពួកគេវិលត្រឡប់ទៅកាន់ភាពគ្មានជំនឿ នោះពួកគេប្រាកដជាទទួលយកជាមិនខាន ហើយគ្មានអ្នកណាដែលបង្អែរបង្អង់ក្នុងការវិលត្រឡប់(ទៅរកភាពគ្មានជំនឿ)នោះឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។"},{"id":15,"translation":"ហើយពិតប្រាកដណាស់ ពួក(ពុតត្បុត)ទាំងនោះធ្លាប់បានសន្យានឹងអល់ឡោះកាលពីមុនថា ពួកគេនឹងមិនរត់បកក្រោយទៀតឡើយ។ ហើយការសន្យាររបស់អល់ឡោះ គឺត្រូវតែទទួលខុសត្រូវ។"},{"id":16,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ការរត់គេចដែលពួកអ្នករត់គេច(ដោយខ្លាច)ពីសេចក្តីស្លាប់ ឬ(ខ្លាច)ការប្រយុទ្ធនោះ គឺគ្មានផលប្រយោជន៍អ្វីដល់ពួកអ្នកឡើយ។ ហើយបើទោះជាបែបនោះក៏ដោយ ក៏គេមិនផ្តល់ឲ្យពួកអ្នកសោយសុខនោះដែរ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។"},{"id":17,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើមានអ្នកណាដែលអាចការពារពួកអ្នកពីអល់ឡោះបាន ប្រសិនបើទ្រង់មានចេតនាចង់ឱ្យពួកអ្នកទទួលនូវប្រការអាក្រក់ ឬមានចេតនាចង់ឱ្យពួកអ្នកទទួលបាននូវក្តីមេត្តាករុណានោះ? ហើយសម្រាប់ពួកគេ គឺគ្មានអ្នកគាំពារ និងគ្មានអ្នកជួយណាក្រៅពីអល់ឡោះឡើយ។"},{"id":18,"translation":"ជាការពិតណាស់ អល់ឡោះទ្រង់ដឹងបំផុតចំពោះពួកដែលរារាំងអ្នកដទៃក្នុងចំណោមពួកអ្នក និងពួកដែលនិយាយទៅកាន់បងប្អូនរបស់ពួកគេថា៖ “ចូរពួកអ្នកមករកពួកយើងវិញមក”។ ហើយពួកទាំងនោះមិនដែលទៅសមរភូមិឡើយ លើកលែងតែដោយកម្របំផុត។"},{"id":19,"translation":"ពួកគេកំណាញ់បំផុតទៅលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)។ ហើយបើកាលណាភាពភ័យខ្លាចបានមកដល់ អ្នកនឹងឃើញពួកគេមើលមកកាន់អ្នកដោយភ្នែកក្រឡាប់ចាក់ដូចអ្នកដែលសេចក្តីស្លាប់គ្របដណ្តប់លើរូបគេ(ជិតស្លាប់)ដូច្នោះដែរ។ ហើយបើកាលណាភាពភ័យខ្លាចបានរសាយបាត់ ពួកគេក៏វាយប្រហារពួកអ្នកដោយប្រើពាក្យបញ្ឈឺដោយភាពកំណាញ់បំផុតចំពោះប្រការល្អ។ ពួកទាំងនោះពុំមែនជាពួកដែលមានជំនឿឡើយ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានលុបបំបាត់នូវទង្វើ(កុសល)របស់ពួកគេ។ ហើយនោះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះ។"},{"id":20,"translation":"ពួកគេ(ពួកពុតត្បុត)នឹកស្មានថា ពួកពហុក្រុមទាំងនោះនឹងមិនដកថយទៅវិញឡើយ។ ហើយប្រសិនបើពួកពហុក្រុមទាំងនោះមកម្តងទៀត ពួកគេប្រាថ្នាថា ពួកគេនឹងទៅជាមួយពួកអារ៉ាប់ជនបទដោយចាំស៊ើបសួរព័ត៌មានរបស់ពួកអ្នក។ ហើយបើទោះបីជាពួកគេស្ថិតនៅជាមួយពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក៏ដោយ ក៏ពួកគេមិនចូលរួមប្រយុទ្ធនោះដែរ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។"},{"id":21,"translation":"ពិតប្រាកដណាស់ សម្រាប់ពួកអ្នក ចំពោះអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់) គឺជាគំរូដ៏ល្អសម្រាប់ជនណាដែលរំពឹង(ផលបុណ្យពី)អល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានរំឭកទៅចំពោះអល់ឡោះយ៉ាងច្រើន។"},{"id":22,"translation":"ហើយនៅពេលដែលអ្នកមានជំនឿបានឃើញពួកពហុក្រុមជាច្រើន ពួកគេបាននិយាយថា៖ នេះហើយជាអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានសន្យាចំពោះពួកយើង។ ហើយអ្វីដែលអល់ឡោះនិងអ្នកនាំសារបានសន្យា គឺជាការពិត។ ហើយវាមិនបានបន្ថែមអ្វីដល់ពួកគេក្រៅតែពីការមានជំនឿ និងការប្រគល់ខ្លួននោះឡើយ។"},{"id":23,"translation":"ក្នុងចំណោមបណ្តាអ្នកមានជំនឿ គឺមានបុរសជាច្រើនដែលទៀងត្រង់ចំពោះអ្វីដែលពួកគេបានសន្យាជាមួយនឹងអល់ឡោះ។ ដូច្នេះ ក្នុងចំណោមពួកគេ មានអ្នកខ្លះបានពលីជីវិត ហើយមានអ្នកខ្លះទៀត កំពុងតែរង់ចាំ។ ហើយពួកគេពុំបានផ្លាស់ប្តូរ(នូវអ្វីដែលពួកគេបានសន្យា)នោះឡើយ។"},{"id":24,"translation":"ដើម្បីអល់ឡោះនឹងតបស្នងដល់បណ្តាអ្នកដែលទៀងត្រង់ចំពោះភាពសច្ចៈរបស់ពួកគេ។ ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកពុតត្បុត ប្រសិនបើទ្រង់មានចេតនា ឬទុកឲ្យពួកគេសារភាពកំហុស។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":25,"translation":"ហើយអល់ឡោះបានឱ្យពួកគ្មានជំនឿត្រឡប់ទៅវិញជាមួយនឹងទុក្ខព្រួយរបស់ពួកគេដោយពួកគេមិនទទួលបាននូវប្រការល្អឡើយ។ ហើយអល់ឡោះបានជួយជ្រោមជ្រែងបណ្តាអ្នកមានជំនឿក្នុងការប្រយុទ្ធ(ជាមួយពួកគេ)។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែបំផុត។"},{"id":26,"translation":"ហើយអល់ឡោះបានឱ្យពួកអះលីគីតាបដែលបានជួយពួកទាំងនោះចុះចេញពីបន្ទាយរបស់ពួកគេ។ ហើយទ្រង់បានបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តរបស់ពួកគេ។ មួយក្រុមនៃពួកគេត្រូវបានពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)សម្លាប់ ហើយមួយក្រុមទៀតត្រូវបានពួកអ្នកចាប់ជាឈ្លើយសឹក។"},{"id":27,"translation":"ហើយទ្រង់បានឱ្យពួកអ្នកទទួលមរតកពីទឹកដី លំនៅឋាន និងទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងទឹកដីផ្សេងទៀតដែលពួកគេមិនធ្លាប់បានជាន់(កាន់កាប់)នោះពីមុនមកឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":28,"translation":"ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកពោលទៅកាន់ភរិយាទាំងឡាយរបស់អ្នកថា៖ ប្រសិនបើពួកនាងចង់បានតែការរស់នៅក្នុងលោកិយ និងការតុបតែងលម្អរបស់វា ចូរពួកនាងអញ្ជើញមក ខ្ញុំនឹងឲ្យពួកនាងបានសោយសុខ ហើយខ្ញុំនឹងលែងលះពួកនាងនូវការលែងលះមួយដ៏ល្អប្រសើរ។"},{"id":29,"translation":"តែបើសិនជាពួកនាងចង់បាន(ការពេញចិត្តពី)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងថ្ងៃបរលោកនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់អ្នកដែលធ្វើល្អក្នុងចំណោមពួកនាងនូវផលបុណ្យដ៏ធំធេង។"},{"id":30,"translation":"ឱបណ្តាភរិយាទាំងឡាយរបស់ព្យាការី! ជនណាក្នុងចំណោមពួកនាងដែលបានប្រព្រឹត្តទង្វើអសីលធម៌ដ៏ច្បាស់លាស់ នោះនាងនឹងត្រូវគេដាក់ទណ្ឌកម្មទ្វេដង ហើយនោះគឺជារឿងដ៏ងាយស្រួលបំផុតសម្រាប់អល់ឡោះជាម្ចាស់។"},{"id":31,"translation":"ហើយជនណាក្នុងចំណោមពួកនាងដែលប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសល យើងនឹងប្រទានឱ្យនាងនូវផលបុណ្យទ្វេដង ហើយយើងបានរៀបចំសម្រាប់នាងនូវលាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)។"},{"id":32,"translation":"ឱបណ្តាភរិយាទាំងឡាយរបស់ព្យាការី(មូហាំម៉ាត់)! ជាការពិតណាស់ ពួកនាងមិនដូចស្ត្រីណាម្នាក់ក្នុងចំណោមស្ត្រីដទៃឡើយ ប្រសិនបើពួកនាងកោតខ្លាច(អល់ឡោះ)នោះ។ ដូច្នេះ ចូរពួកនាងកុំប្រើពាក្យសម្ដីម្ញ៉ិកម្ញ៉ក់ដែលជាហេតុធ្វើឱ្យអ្នកដែលនៅក្នុងចិត្តរបស់គេមានជំងឺ(ចំណង់តណ្ហា)ចាប់អារម្មណ៍ឲ្យសោះ។ តែចូរពួកនាងនិយាយដោយប្រើពាក្យសម្តីល្អៗ។"},{"id":33,"translation":"ហើយចូរពួកនាងរក្សាខ្លួននៅក្នុងផ្ទះរបស់ពួកនាង ហើយចូរកុំបង្ហាញភាពឆើតឆាយ(របស់ពួកនាង)ដូចពួកស្ត្រីសម័យកាលអវិជ្ជាពីមុនបង្ហាញភាពឆើតឆាយនោះឱ្យសោះ។ ហើយចូរពួកនាងប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ តាមពិត អល់ឡោះជាម្ចាស់ទ្រង់មានបំណងចង់បំបាត់នូវភាពកខ្វក់ចេញពីពួកអ្នក ឱក្រុមគ្រួសារព្យាការី និងជម្រះសម្អាតពួកអ្នកឲ្យមានភាពជ្រះស្អាត។"},{"id":34,"translation":"ហើយចូរពួកនាងរំឭកនូវអ្វីដែលគេបានសូត្រនៅក្នុងផ្ទះរបស់ពួកនាងនៃបណ្តាវាក្យខណ្ឌរបស់អល់ឡោះ(គម្ពីរគួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាទន់ភ្លន់ មហាដឹងបំផុត។"},{"id":35,"translation":"ពិតប្រាកដណាស់ បណ្តាជនមូស្លីមទាំងប្រុសទាំងស្រី បណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី បណ្តាអ្នកដែលគោរពប្រតិបត្តិអល់ឡោះទាំងប្រុសទាំងស្រី បណ្តាអ្នកសច្ចៈទាំងប្រុសទាំងស្រី បណ្តាអ្នកដែលអត់ធ្មត់ទាំងប្រុសទាំងស្រី បណ្តាអ្នកដែលបារម្ភខ្លាច(ចំពោះអល់ឡោះ)ទាំងប្រុសទាំងស្រី បណ្តាអ្នកដែលបរិច្ចាគទានទាំងប្រុសទាំងស្រី បណ្តាអ្នកដែលកាន់អំណត់បួសទាំងប្រុសទាំងស្រី បណ្តាអ្នកដែលថែរក្សាកេរខ្មាសរបស់ខ្លួនទាំងប្រុសទាំងស្រី និងបណ្តាអ្នកដែលរឭកទៅចំពោះអល់ឡោះយ៉ាងច្រើនទាំងប្រុសទាំងស្រី អ្នកទាំងនោះ អល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។"},{"id":36,"translation":"ហើយមិនត្រឹមត្រូវឡើយសម្រាប់អ្នកមានជំនឿទាំងប្រុសទាំងស្រី នៅពេលណាដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានកំណត់នូវបទបញ្ជាណាមួយ(ចំពោះពួកគេ)ហើយនោះ ពួកគេបែរជាមានជម្រើសក្នុងកិច្ចការរបស់ពួកគេក្រៅពីនោះទៅវិញ។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងយ៉ាងច្បាស់លាស់។"},{"id":37,"translation":"ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បាននិយាយទៅកាន់អ្នកដែលអល់ឡោះបានប្រទាននូវឧបការគុណដល់គេ ហើយអ្នកក៏បានផ្តល់នូវឧបការគុណដល់គេផងដែរនោះ(ពោលគឺហ្ស៊េត កូន ហារីសះ)ថា៖ “ចូរអ្នករួមរស់ជាមួយភរិយារបស់អ្នកចុះ ហើយចូរអ្នកកោតខ្លាចអល់ឡោះ” តែអ្នកបានលាក់ទុកក្នុងចិត្តរបស់អ្នកនូវអ្វីដែលអល់ឡោះបានបង្ហាញវាដល់អ្នកដោយសារអ្នកខ្លាច(ខ្មាស)មនុស្សលោក។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលសក្ដិសមឱ្យអ្នកខ្លាចទ្រង់នោះ។ ហើយនៅពេលដែលហ្ស៊េទបានសម្រេចចិត្ត(លែងលះនាង) យើងក៏បានរៀបការនាងឱ្យទៅអ្នក ដើម្បីកុំឱ្យបណ្តាអ្នកមានជំនឿទាំងឡាយមានទោសពៃរ៍ចំពោះការរៀបការជាមួយនឹងភរិយារបស់កូនចិញ្ចឹមរបស់ខ្លួននៅពេលដែលពួកគេ(កូនចិញ្ចឹម)បានលែងលះពួកនាងហើយនោះ។ ហើយកិច្ចការរបស់អល់ឡោះត្រូវបានគេអនុវត្តន៍។"},{"id":38,"translation":"គ្មានទោសពៃរ៍អ្វីឡើយលើព្យាការី(មូហាំម៉ាត់)ចំពោះអ្វីដែលអល់ឡោះបានអនុញ្ញាតដល់គាត់នោះ ព្រោះវាក៏ជាមាគ៌ា(លំអាន)របស់អល់ឡោះចំពោះបណ្តាអ្នកជំនាន់មុនផងដែរ។ ហើយបទបញ្ជារបស់អល់ឡោះ គឺត្រូវបានកំណត់យ៉ាងដាច់ខាត។"},{"id":39,"translation":"(បណ្តាព្យាការីទាំងនោះ) គឺជាអ្នកដែលបានផ្សព្វផ្សាយសារទាំងឡាយរបស់អល់ឡោះ ហើយពួកគេខ្លាចទ្រង់ ដោយពួកគេមិនខ្លាចនរណាម្នាក់ក្រៅពីអល់ឡោះឡើយ។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកថែរក្សា(នូវរាល់ទង្វើទាំងឡាយ)។"},{"id":40,"translation":"ព្យាការីមូហាំម៉ាត់ពុំមែនជាឪពុករបស់នរណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ។ ក៏ប៉ុន្តែ គាត់គឺជាអ្នកនាំសាររបស់អល់ឡោះ និងជាព្យាការីចុងក្រោយបង្អស់។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":41,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នករឭកដល់អល់ឡោះឱ្យបានច្រើនបំផុត។"},{"id":42,"translation":"ហើយចូរពួកអ្នកលើកតម្កើងទ្រង់ ទាំងពេលព្រឹកនិងពេលល្ងាច។"},{"id":43,"translation":"ទ្រង់គឺជាអ្នកប្រសិទ្ធិពរជ័យដល់ពួកអ្នក ហើយបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់(ក៏សុំពរជ័យឱ្យពួកអ្នកផងដែរ) ដើម្បីទ្រង់បញ្ចេញពួកអ្នកពីភាពងងឹតទៅកាន់ពន្លឺ។ ហើយទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះបណ្តាអ្នកមានជំនឿ។"},{"id":44,"translation":"ការស្វាគមន៍របស់ពួកគេ(អ្នកមានជំនឿ)នៅថ្ងៃដែលពួកគេជួបនឹងព្រះជាម្ចាស់របស់ពួកគេនោះ គឺសាឡាម(សន្តិភាព)។ ហើយអល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវផលបុណ្យដ៏ប្រពៃ(ឋានសួគ៌)។"},{"id":45,"translation":"ឱព្យាការី(មូហាំម៉ាត់)! ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកជាសាក្សី ជាអ្នកផ្តល់ដំណឹងរីករាយ និងព្រមានបន្លាច"},{"id":46,"translation":"ហើយនិងជាអ្នកអំពាវនាវទៅកាន់(ការគោរពសក្ការៈ)អល់ឡោះជាម្ចាស់ដោយការអនុញ្ញាតពីទ្រង់ និងជាចង្កៀងបំភ្លឺ។"},{"id":47,"translation":"ហើយចូរអ្នកផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿថា៖ ពិតប្រាកដណាស់ សម្រាប់ពួកគេនឹងទទួលបាននូវការប្រោសប្រទានដ៏ធំធេង។"},{"id":48,"translation":"ហើយចូរអ្នកកុំប្រតិបត្តិតាមពួកគ្មានជំនឿនិងពួកពុតត្បុត និងកុំខ្វល់ពីការធ្វើទុក្ខបុកម្នេញរបស់ពួកគេ។ ហើយចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះចុះ។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកគាំពារ។"},{"id":49,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នករៀបអាពាហ៍ពិពាហ៍ជាមួយបណ្តាស្រ្តីដែលមានជំនឿ ក្រោយមក ពួកអ្នកបានលែងលះពួកនាងវិញមុនពេលដែលពួកអ្នកបានរួមដំណេកជាមួយនឹងពួកនាង ជាការពិតណាស់ ពួកនាងពុំមានរយៈពេលរង់ចាំ(អ៊ិទហ្ទះ)ដែលត្រូវរាប់នោះឡើយ។ តែសូមពួកអ្នកផ្តល់ឱ្យពួកនាងនូវទ្រព្យសម្បត្តិ(ជាការប៉ះប៉ូវដល់ពួកនាង) ហើយចូរបើកផ្លូវឱ្យពួកនាងដោយល្អប្រពៃ។"},{"id":50,"translation":"ឱព្យាការី(មូហាំម៉ាត់)! ពិតប្រាកដណាស់ យើងបានអនុញ្ញាតឱ្យអ្នកនូវភរិយាទាំងឡាយរបស់អ្នកដែលអ្នកបានប្រគល់(ឱ្យពួកនាង)នូវប្រាក់ខាន់ស្លារបស់ពួកនាងរួច ហើយនិងខ្ញុំបម្រើដាច់ថ្លៃដែលអល់ឡោះបានប្រទានឱ្យអ្នកពីឈ្លើយសឹក(ជាជ័យភណ្ឌ)នោះ។ ហើយ(យើងក៏បានអនុញ្ញាតឱ្យអ្នករៀបការផងដែរជាមួយនឹង)កូនស្រីរបស់ពូមីងខាងឪពុករបស់អ្នក(ក្មួយស្រីបង្កើតខាងឪពុក) និងកូនស្រីរបស់ពូមីងខាងម្តាយរបស់អ្នក(ក្មួយស្រីបង្កើតខាងម្តាយ)ដែលពួកនាងបានភៀសខ្លួនជាមួយអ្នក ព្រមទាំងស្ត្រីដែលជាអ្នកមានជំនឿ ប្រសិនបើនាងព្រមប្រគល់ខ្លួនរបស់នាងឲ្យព្យាការី(ដោយគ្មានខាន់ស្លា) ប្រសិនបើព្យាការីចង់រៀបការជាមួយនាងដែលជាករណីពិសេសសម្រាប់តែអ្នក(ព្យាការីមូហាំម៉ាត់)ប៉ុណ្ណោះខុសពីបណ្តាអ្នកមានជំនឿទាំងឡាយ។ ពិតប្រាកដណាស់ យើងដឹងនូវអ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅលើពួកគេ(បណ្តាអ្នកមានជំនឿ)ចំពោះរឿងភរិយារបស់ពួកគេ ហើយនិងស្រ្តីបម្រើដាច់ថ្លៃ ដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ដើម្បីកុំឱ្យអ្នកមានការចង្អៀតចង្អល់អ្វីឡើយ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"},{"id":51,"translation":"ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចមិនរួមមេត្រីជាមួយភរិយារូបណាដែលអ្នកប្រាថ្នាក្នុងចំណោមពួកនាង និងអាចរួមមេត្រីជាមួយភរិយាណាដែលអ្នកប្រាថ្នា។ ហើយចំពោះភរិយាណាដែលអ្នកមានបំណងត្រឡប់(ទៅរួមមេត្រីជាមួយ)ក្នុងចំណោមភរិយាដែលអ្នកបានដកខ្លួនចេញ(មិនរួមមេត្រីជាមួយ) គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នក(ក្នុងការធ្វើដូច្នេះ)។ នោះគឺកៀកបំផុតក្នុងការដែលធ្វើឲ្យពួកនាងមានភាពរីករាយ និងមិនមានទុក្ខព្រួយ ព្រមទាំងធ្វើឱ្យពួកនាងពេញចិត្តនូវអ្វីដែលអ្នកបានផ្តល់ឱ្យពួកនាងគ្រប់គ្នា។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាខន្តីបំផុត។"},{"id":52,"translation":"គេមិនអនុញ្ញាតឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រៀបការជាមួយស្ត្រីផ្សេងបន្ទាប់ពីនេះឡើយ ហើយគេក៏មិនអនុញ្ញាតឱ្យអ្នកលែងលះពួកនាងដើម្បីរៀបការជាមួយនឹងស្ត្រីផ្សេងទៀតនោះដែរ ទោះបីជាសម្រស់ស្រស់ស្អាតរបស់ពួកនាងធ្វើឱ្យអ្នកចាប់អារម្មណ៍ក៏ដោយ លើកលែងតែខ្ញុំបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់អ្នកប៉ុណ្ណោះ។ ហើយអល់ឡោះជាអ្នកឃ្លាំមើលលើរាល់អ្វីៗទាំងអស់។"},{"id":53,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំចូលគេហដ្ឋានរបស់ព្យាការី លើកលែងតែគេអនុញ្ញាតឱ្យពួកអ្នកដើម្បីទៅទទួលទានអាហារប៉ុណ្ណោះដោយមិនត្រូវទៅអង្គុយរង់ចាំមុននោះឡើយ។ ក៏ប៉ុន្តែ នៅពេលដែលគេអញ្ជើញពួកអ្នក សូមពួកអ្នកចូលទៅចុះ។ ហើយបើកាលណាពួកអ្នកទទួលទានអាហាររួចរាល់ហើយនោះ សូមពួកអ្នកចាកចេញទៅ ហើយសូមកុំនៅបន្តនិយាយគ្នាលេង(បន្ទាប់ពីនោះ)ឱ្យសោះ។ ពិតប្រាកដណាស់ ការធ្វើដូច្នោះ គឺធ្វើឱ្យមានភាពទើសទាល់ដល់ព្យាការី ហើយគាត់មានការអៀនខ្មាសចំពោះពួកអ្នក។ ប៉ុន្តែអល់ឡោះទ្រង់មិនអៀនខ្មាសចំពោះរឿងត្រឹមត្រូវឡើយ។ ហើយនៅពេលដែលពួកអ្នកសុំរបស់របរណាមួយពីពួកនាង(ភរិយាព្យាការី) ចូរពួកអ្នកសុំពួកនាងពីក្រោយរបាំង។ នោះគឺជាការស្អាតស្អំបំផុតចំពោះចិត្តរបស់ពួកអ្នក និងចិត្តរបស់ពួកនាង។ ហើយមិនគប្បីឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការដែលពួកអ្នកធ្វើឱ្យមានការប៉ះពាល់ដល់អ្នកនាំសាររបស់អល់ឡោះ ហើយក៏មិនត្រូវរៀបការជាមួយនឹងភរិយាទាំងឡាយរបស់គាត់ក្រោយពីគាត់(បានស្លាប់)ជាដាច់ខាត។ ពិតប្រាកដណាស់ ការធ្វើដូច្នោះ គឺជារឿងមួយដ៏ធំធេងបំផុតចំពោះអល់ឡោះជាម្ចាស់។"},{"id":54,"translation":"ទោះបីជាពួកអ្នកលាតត្រដាងអ្វីមួយ ឬក៏ពួកអ្នកលាក់បាំងវាក៏ដោយ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":55,"translation":"គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកនាង(ក្នុងការមិនពាក់ហ៊ីហ្ជាប)ជាមួយនឹងឪពុករបស់ពួកនាង កូនប្រុសរបស់ពួកនាង បងប្អូនប្រុសរបស់ពួកនាង ក្មួយប្រុសរបស់ពួកនាងទាំងខាងបងប្អូនប្រុសនិងខាងបងប្អូនស្រី ស្ត្រីដែលមានជំនឿ និងស្ត្រីបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកនាង។ ហើយចូរពួកនាងកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកធ្វើសាក្សីលើរាល់អ្វីៗទាំងអស់។"},{"id":56,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងម៉ាឡាអ៊ីកាត់ទាំងឡាយរបស់ទ្រង់សឡាវ៉ាតលើព្យាការី(មូហាំម៉ាត់)។ ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកសឡាវ៉ាត និងឲ្យសាឡាមទៅលើគាត់ចុះ។"},{"id":57,"translation":"ពិតប្រាកដណាស់ ពួកដែលធ្វើឲ្យប៉ះពាល់ដល់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ អល់ឡោះជាម្ចាស់នឹងដាក់បណ្តាសាពួកគេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។"},{"id":58,"translation":"ហើយពួកដែលធ្វើឲ្យប៉ះពាល់ដល់បណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី ទាំងដែលពួកគេគ្មានកំហុស ពួកទាំងនោះពិតជាប្រព្រឹត្តនូវការចោទប្រកាន់ភូតកុហក និងបាបកម្មយ៉ាងច្បាស់លាស់។"},{"id":59,"translation":"ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកពោលទៅកាន់ភរិយាទាំងឡាយរបស់អ្នក កូនស្រីទាំងឡាយរបស់អ្នក និងទៅកាន់បណ្តាស្ត្រីដែលជាអ្នកមានជំនឿទាំងឡាយឱ្យបិទបាំងរាងកាយរបស់ពួកនាង(ដោយគ្រប)ដោយស្បៃរបស់ពួកនាង(ពីលើក្បាលដល់ក្រោមទ្រូង)។ ការធ្វើដូច្នោះ គឺងាយស្រួលបំផុតនឹងឱ្យគេស្គាល់(ថាជាស្ត្រីដែលមានសិទ្ធិសេរីភាព) ហើយក៏មិនត្រូវគេបៀតបៀនពួកនាងនោះដែរ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":60,"translation":"ប្រសិនបើពួកពុតត្បុត និងពួកដែលក្នុងចិត្តរបស់ពួកគេមានជំងឺ ហើយនិងពួកដែលនាំព័ត៌មានប្រឌិតក្នុងក្រុងម៉ាទីណះមិនព្រមបញ្ឈប់(ទង្វើរបស់ពួកគេ)ទេនោះ យើងប្រាកដជានឹងឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ត្រួតត្រាលើពួកគេជាមិនខាន។ ក្រោយមក ពួកគេនឹងមិនអាចរស់នៅក្បែអ្នកនៅទីនោះទៀតឡើយ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។"},{"id":61,"translation":"ពួកគេត្រូវបានគេដាក់បណ្តាសា។ នៅទីកន្លែងណាក៏ដោយដែលគេប្រទះឃើញពួកគេ ពួកគេនឹងត្រូវគេចាប់ជាឈ្លើយសឹក ហើយនិងត្រូវគេសម្លាប់រង្គាលជាមិនខាន។"},{"id":62,"translation":"នេះគឺជាមាគ៌ារបស់អល់ឡោះចំពោះពួកដែលបានកន្លងផុតទៅកាលពីមុន។ ហើយអ្នកនឹងមិនឃើញមាគ៌ារបស់អល់ឡោះមានការផ្លាស់ប្តូរឡើយ។"},{"id":63,"translation":"គេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីថ្ងៃបរលោក។ ចូរអ្នកឆ្លើយថា៖ ចំណេះដឹងអំពីវា គឺស្ថិតនៅឯអល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃបរលោកនឹងមកដល់ឆាប់ៗនោះ?"},{"id":64,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាពួកគ្មានជំនឿ និងបានត្រៀមទុកសម្រាប់ពួកគេនូវភ្លើងនរកដែលឆេះឆាប។"},{"id":65,"translation":"ពួកគេស្ថិតនៅក្នុងវាជាអមតៈដោយពួកគេគ្មានអ្នកគាំពារ ហើយក៏គ្មានអ្នកជួយនោះដែរ។"},{"id":66,"translation":"គឺនៅថ្ងៃដែលមុខរបស់ពួកគេត្រូវបានគេផ្កាប់ទៅក្នុងនរក។ ពួកគេនិយាយថា៖ ឱអនិច្ចាពួកយើង! គួរណាស់តែពួកយើងគោរពប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសារ(របស់ទ្រង់)។"},{"id":67,"translation":"ហើយពួកគេបានពោលថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ យើងខ្ញុំបានគោរពប្រតិបត្តិតាមពួកមេដឹកនាំ និងពួកដែលមានឋានៈខ្ពង់ខ្ពស់នៃយើងខ្ញុំ ហើយពួកគេក៏បានធ្វើឱ្យយើងខ្ញុំវង្វេងចេញពីមាគ៌ា(ដែលត្រឹមត្រូវ)។"},{"id":68,"translation":"បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គដាក់ទណ្ឌកម្មទ្វេដងលើពួកទាំងនោះ ហើយសូមព្រះអង្គដាក់បណ្តាសាដ៏ធ្ងន់ធ្ងរចំពោះពួកគេផងចុះ។"},{"id":69,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំធ្វើខ្លួនដូចពួកដែលធ្វើទុក្ខបុកម្នេញព្យាការីមូសាឲ្យសោះ។ ពេលនោះ អល់ឡោះក៏បានឱ្យគាត់ចាកផុតពីអ្វីដែលពួកគេបាននិយាយ(ចោទប្រកាន់)។ ហើយពិតប្រាកដណាស់ គាត់(ព្យាការីមូសា)ជាអ្នកដែលមានឋានៈដ៏ឧត្តុង្គឧត្តមបំផុតចំពោះអល់ឡោះជាម្ចាស់។"},{"id":70,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ និងត្រូវនិយាយនូវពាក្យសម្តីដែលត្រឹមត្រូវ"},{"id":71,"translation":"នោះទ្រង់នឹងកែលម្អឲ្យពួកអ្នកនូវទង្វើទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដណាស់ រូបគេពិតជាទទួលបាននូវជោគជ័យដ៏ធំធេង។"},{"id":72,"translation":"ពិតប្រាកដណាស់ យើងបានបង្ហាញទំនួលខុសត្រូវ(បទបញ្ជា និងការហាមឃាត់)ទៅកាន់មេឃជាច្រើនជាន់ និងផែនដី ព្រមទាំងភ្នំទាំងឡាយ ប៉ុន្តែពួកវាបានបដិសេធមិនហ៊ានទទួលយកវា និងខ្លាចមិនអាចអនុវត្តន៍បាន។ តែមនុស្សលោកបានទទួលយកវា។ ពិតប្រាកដណាស់ គេ(មនុស្សលោក) គឺជាអ្នកបំពាន និងជាអ្នកដែលល្ងង់ខ្លៅបំផុត(ចំពោះខ្លួនឯង)។"},{"id":73,"translation":"ដើម្បីអល់ឡោះនឹងដាក់ទណ្ឌកម្មលើពួកពុតត្បុតទាំងប្រុសទាំងស្រី និងពួកមុស្ហរីគីនទាំងប្រុសទាំងស្រី ហើយទទួលយកការសារភាពកំហុសរបស់បណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។"}]},{"id":34,"verses":[{"id":1,"translation":"ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធរបស់ទ្រង់(តែមួយគត់)។ ហើយការសរសើរទាំងឡាយនៅថ្ងៃបរលោកក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។"},{"id":2,"translation":"ទ្រង់ដឹងនូវអ្វីដែលចូលទៅក្នុងដី និងអ្វីដែលចេញពីដី អ្វីដែលចុះមកពីលើមេឃ ហើយនិងអ្វីដែលឡើងទៅលើមេឃវិញ។ ហើយទ្រង់មហាអាណិតស្រលាញ់ មហាអភ័យទោសបំផុត។"},{"id":3,"translation":"ហើយពួកដែលគ្មានជំនឿបាននិយាយថា៖ ថ្ងៃបរលោកនឹងមិនអាចមកដល់(កើតឡើង)ចំពោះពួកយើងឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពុំដូច្នោះឡើយ សូមស្បថនឹងព្រះជាម្ចាស់នៃខ្ញុំ! ថ្ងៃបរលោកប្រាកដជានឹងមកដល់ពួកអ្នកពុំខានឡើយ។ (អល់ឡោះ)ជាអ្នកដែលដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយដោយគ្មានអ្វីមួយអាចលាក់បាំងពីការដឹងរបស់ទ្រង់ឡើយ សូម្បីតែវាមានទម្ងន់តូចប៉ុនសត្វស្រមោចក៏ដោយ មិនថានៅលើមេឃជាច្រើនជាន់ ឬនៅលើផែនដីឡើយ។ ហើយក៏គ្មានអ្វីដែលតូចជាងនេះ ឬធំជាងនេះនោះឡើយ លើកលែងតែត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់។"},{"id":4,"translation":"ដើម្បីទ្រង់នឹងតបស្នងដល់បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល។ អ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)។"},{"id":5,"translation":"ហើយពួកដែលព្យាយាមប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់យើង ដោយគិតស្មានថា ពួកគេអាចយកឈ្នះបាននោះ ពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងអាក្រក់ និងខ្លោចផ្សាបំផុត។"},{"id":6,"translation":"ហើយបណ្តាអ្នកដែលគេផ្តល់ចំណេះដឹងឲ្យបានដឹងថា៖ ពិតប្រាកដណាស់ អ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះទៅឱ្យអ្នកពីព្រះជាម្ចាស់របស់អ្នក វាគឺជាការពិត ហើយវាចង្អុលបង្ហាញទៅកាន់មាគ៌ារបស់អ្នកដែលមហាខ្លាំងពូកែ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។"},{"id":7,"translation":"ហើយពួកដែលគ្មានជំនឿបាននិយាយថា៖ តើពួកអ្នកចង់ឱ្យយើងប្រាប់ពួកអ្នកដែរឬទេអំពីបុរសម្នាក់ដែលបានប្រាប់ពួកអ្នកថា នៅពេលពួកអ្នកបាន(ស្លាប់)រលួយខ្ទេចខ្ទីទៅហើយនោះ ពួកអ្នកពិតជានឹងត្រូវបានគេបង្កើតឱ្យរស់សាជាថ្មីនោះ?"},{"id":8,"translation":"តើគេម្នាក់នេះប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះ ឬក៏គេជាមនុស្សវិកលចរិត? ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿចំពោះថ្ងៃបរលោកនឹងស្ថិតនៅក្នុងទណ្ឌកម្ម និងភាពវង្វេងដ៏សែនឆ្ងាយ។"},{"id":9,"translation":"តើពួកទាំងនោះមិនបានឃើញទេឬនូវមេឃជាច្រើនជាន់ និងផែនដីដែលនៅពីមុខពួកគេ និងនៅពីក្រោយពួកគេនោះ? ប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងឱ្យដីស្រូបយកពួកគេ ឬយើងឱ្យមួយចំណែកនៃមេឃធ្លាក់ទៅលើពួកគេជាមិនខាន។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់រាល់ខ្ញុំបម្រើ(របស់អល់ឡោះ)ដែលតែងវិលត្រឡប់(សារភាពកំហុស)។"},{"id":10,"translation":"ហើយពិតប្រាកដណាស់ យើងបានផ្តល់ឱ្យព្យាការីហ្ទាវូទនូវការប្រោសប្រទានអំពីយើង។ (យើងបានមានបន្ទូលថា៖) ឱភ្នំ និងបក្សាបក្សីទាំងឡាយ! ចូរពួកឯងទាំងអស់គ្នាលើកតម្កើងមកចំពោះយើងជាមួយព្យាការីហ្ទាវូទចុះ។ ហើយយើងបានឱ្យដែកក្លាយទៅជាទន់សម្រាប់រូបគេ(ព្យាការីហ្ទាវូទ)។"},{"id":11,"translation":"ចូរអ្នក(ឱព្យាការីហ្ទាវូទ)ធ្វើអាវក្រោះឲ្យមានភាពទូលាយ និងកំណត់ទំហំរបស់វាឱ្យបានសមរម្យ ហើយចូរពួកអ្នកសាងទង្វើកុសល។ ពិតប្រាកដណាស់ យើងឃើញបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":12,"translation":"ហើយយើងបានសម្រួលដល់ព្យាការីសូឡៃម៉ាន(ក្នុងការបញ្ជា)ខ្យល់ដោយវាធ្វើដំណើរមួយព្រឹកស្មើនឹងរយៈពេលធ្វើដំណើរ(ធម្មតា)មួយខែ ហើយវាធ្វើដំណើរមួយល្ងាច ស្មើនឹងរយៈពេលធ្វើដំណើរមួយខែ។ ហើយយើងបានធ្វើឱ្យស្ពាន់ក្លាយទៅជាទន់សម្រាប់គេ។ ហើយក្នុងចំណោមពួកជិន គឺមានអ្នកធ្វើការឱ្យគេ(ព្យាការីស៊ូឡៃម៉ាន)ទៅតាមបទបញ្ជានៃព្រះជាម្ចាស់របស់គេ។ ហើយអ្នកណាក្នុងចំណោមពួកវាដែលងាកចេញ(មិនធ្វើ)តាមបទបញ្ជារបស់យើងទេនោះ យើងនឹងឱ្យវាភ្លក់នូវទណ្ឌកម្មនៃភ្លើងនរកដែលឆាបឆេះ។"},{"id":13,"translation":"ពួកវាធ្វើការឱ្យគាត់តាមអ្វីដែលគាត់ចង់បាន ដូចជាសង់វិហារ រូបចម្លាក់ ចានធំដូចជាស្រះទឹក និងឆ្នាំងធំដែលនៅនឹងមួយកន្លែង។ (យើងបានមានបន្ទូលថា៖) ចូរពួកអ្នក ឱក្រុមគ្រួសារហ្ទាវូទ សម្ដែងនូវការដឹងគុណ(ចំពោះយើង)។ តែខ្ញុំបម្រើរបស់យើងដែលដឹងគុណ គឺតិចតួចបំផុត។"},{"id":14,"translation":"ហើយនៅពេលដែលយើងបានកំណត់ឱ្យគាត់(ព្យាការីសូឡៃម៉ាន)ស្លាប់ គឺគ្មានអ្វីដែលបង្ហាញឱ្យពួក(ជិន)ទាំងនោះដឹងថាគាត់បានស្លាប់នោះឡើយ រហូតទាល់តែសត្វកណ្តៀរបានស៊ីឈើច្រត់របស់គាត់។ នៅពេលដែលគាត់ដួល ពួកជិនទាំងនោះក៏បានដឹងថា៖ ប្រសិនបើពួកវាដឹងពីប្រការអាថ៌កំបាំងមែននោះ ពួកវាក៏មិនស្ថិតនៅក្នុងទណ្ឌកម្មដ៏អាម៉ាស់នោះដែរ។"},{"id":15,"translation":"ពិតប្រាកដណាស់ សម្រាប់កុលសម្ព័ន្ធសាហ្ពាក់ ចំពោះលំនៅឋានរបស់ពួកគេ គឺជាសញ្ញាភស្តុតាងមួយ គឺចម្ការពីរ ដោយមួយនៅខាងស្តាំ ហើយមួយទៀតនៅខាងឆ្វេង(នៃភូមិស្រុករបស់ពួកគេ)។ (យើងបានមានបន្ទូលថា៖) ចូរពួកអ្នកទទួលទានចុះអំពីលាភសក្ការៈនៃព្រះជាម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកដឹងគុណចំពោះវា។ (វា)ជាទឹកដីដ៏ល្អប្រសើរ ហើយ(ទ្រង់)ជាម្ចាស់ដ៏មហាអភ័យទោសបំផុត។"},{"id":16,"translation":"ក៏ប៉ុន្តែពួកគេបានងាកចេញ។ ដូចនេះ យើងក៏បានបញ្ជូនទឹកជំនន់ដែលហូរបក់បោកយ៉ាងខ្លាំងទៅលើពួកគេ។ ហើយយើងបានផ្លាស់ប្តូរចម្ការទាំងពីររបស់ពួកគេនូវចម្ការពីរផ្សេងពីនោះដែលផ្លែរបស់វាមានរសជាតិល្វីង និងដើមឈើដែលមិនផ្តល់ផ្លែផ្កា ហើយនិងមានតែដើមពុទ្រាតិចតួចប៉ុណ្ណោះ។"},{"id":17,"translation":"នោះគឺជាការតបស្នងដល់ពួកគេចំពោះអ្វីដែលពួកគេរមិលគុណ។ ហើយយើងមិនបានតបស្នង(បែបនេះ)ក្រៅតែចំពោះពួកដែលរមិលគុណប៉ុណ្ណោះ។"},{"id":18,"translation":"ហើយយើងបានធ្វើឱ្យរវាងពួកគេ(ក្រុមសាហ្ពាក់) និងរវាងភូមិស្រុកដែលយើងបានប្រទានពរជ័យនៅក្នុងវា(ទឺកដីស្ហាម)នោះក្លាយជាភូមិដ្ឋានដែលស្ថិតនៅជាប់គ្នា។ ហើយយើងបានកំណត់ឱ្យការធ្វើដំណើរ(រវាងភូមិស្រុកទាំងពីរ)មានភាពងាយស្រួល។ (យើងបានមានបន្ទូលថា៖) ចូរពួកអ្នកធ្វើដំណើរនៅក្នុងទឹកដីនោះ មិនថាពេលយប់ឬពេលថ្ងៃ ប្រកបដោយសុវត្ថិភាពចុះ។"},{"id":19,"translation":"ក៏ប៉ុន្តែពួកគេបែរជានិយាយថា៖ “បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាធ្វើឱ្យការធ្វើដំណើររវាងពួកយើងមានរយៈចម្ងាយឆ្ងាយវិញចុះ”។ ហើយពួកគេបានបំពានលើខ្លួនឯង។ ដូច្នេះ យើងក៏បានធ្វើឱ្យ(រឿង)ពួកគេក្លាយជារឿងរ៉ាវដែលអ្នកជំនាន់ក្រោយ(លើកមកនិយាយ) ហើយយើងបានបំបែកពួកគេឱ្យបែកបាក់ខ្ចាត់ខ្ចាយ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់រាល់អ្នកដែលអត់ធ្មត់ និងដឹងគុណ។"},{"id":20,"translation":"ហើយប្រាកដណាស់ អ៊ីព្លីសបានសម្រេចនូវអ្វីដែលវាគិតស្មាន។ ដូច្នេះ ពួកគេក៏បានដើរតាមវា លើកលែងតែមួយក្រុមក្នុងចំណោមបណ្តាអ្នកដែលមានជំនឿប៉ុណ្ណោះ។"},{"id":21,"translation":"ហើយវាគ្មានអំណាចអ្វីទៅលើពួកគេនោះឡើយ។ ក៏ប៉ុន្តែដើម្បីឲ្យយើងដឹងថា តើជនណាដែលមានជំនឿចំពោះថ្ងៃបរលោកក្នុងចំណោមអ្នកដែលមានការមន្ទិលសង្ស័យចំពោះវា។ ហើយព្រះជាម្ចាស់របស់អ្នកជាអ្នកថែរក្សាលើអ្វីៗទាំងអស់។"},{"id":22,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកហៅពួកដែលពួកអ្នកអះអាង(ថាជាព្រះ)ក្រៅពីអល់ឡោះមក។ ពួកវាគ្មានកម្មសិទ្ធិគ្រប់គ្រងអ្វីបន្តិចឡើយ សូម្បីតែវត្ថុដែលតូចប៉ុនគ្រាប់ស្ពៃក៏ដោយ មិនថានៅលើមេឃ នៅលើផែនដីនោះឡើយ ហើយពួកវាក៏គ្មានហ៊ុនចំណែកអ្វី(ជាមួយអល់ឡោះ)នៅក្នុងវាទាំងពីរនោះដែរ។ ហើយសម្រាប់ទ្រង់ក៏ពុំមានអ្នកដែលជួយ(ដល់ទ្រង់)ក្នុងចំណោមពួកទាំងនោះដែរ។"},{"id":23,"translation":"ហើយការជួយអន្តរាគមន៍នោះ គឺគ្មានប្រយោជន៍អ្វីនៅចំពោះទ្រង់នោះឡើយ លើកលែងតែចំពោះជនណាដែលទ្រង់អនុញ្ញាតដល់គេប៉ុណ្ណោះ។ លុះដល់ពេលដែលភាពភ័យខ្លាចបានបាត់ចេញពីដួងចិត្តរបស់ពួកគេ(ម៉ាឡាអ៊ីកាត់) ពួកគេក៏សួរថា៖ តើព្រះជាម្ចាស់របស់ពួកអ្នកមានបន្ទូលម្តេចខ្លះ? ពួកគេបានឆ្លើយថា៖ (ទ្រង់បានមានបន្ទូល)ពិត។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្តុង្គឧត្តម។"},{"id":24,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើនរណាជាអ្នកដែលប្រទានលាភសក្ការៈដល់ពួកអ្នកពីលើមេឃជាច្រើនជាន់និងផែនដី? ចូរអ្នកពោលថា៖ គឺអល់ឡោះជាម្ចាស់។ ហើយពិតប្រាកដណាស់ ពួកយើង ឬពួកអ្នកដែលនឹងស្ថិតនៅលើការចង្អុលបង្ហាញ ឬស្ថិតនៅលើភាពវង្វេងយ៉ាងច្បាស់លាស់នោះ។"},{"id":25,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពួកអ្នកនឹងមិនត្រូវគេសួរពីបាបកម្មដែលពួកយើងបានប្រព្រឹត្តនោះឡើយ ហើយពួកយើងក៏មិនត្រូវគេសួរពីអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះដែរ។"},{"id":26,"translation":"ចូរអ្នកពោលថា៖ ព្រះជាម្ចាស់របស់ពួកយើង ទ្រង់នឹងប្រមូលផ្តុំរវាងពួកយើង(ទាំងអស់គ្នា)។ ក្រោយមក ទ្រង់នឹងកាត់សេចក្តីរវាងពួកយើងប្រកបដោយភាពយុត្តិធម៌បំផុត។ ហើយទ្រង់គឺជាអ្នកវិនិច្ឆ័យដ៏មហាដឹងបំផុត។"},{"id":27,"translation":"ចូរអ្នកពោលថា៖ ចូរពួកអ្នកបង្ហាញខ្ញុំមកនូវពួកទាំងឡាយដែលពួកអ្នកយកវាមកធ្វើជាដៃគូ(គោរពសក្ការៈ)រួមនឹងអល់ឡោះជាម្ចាស់នោះ។ មិនដូច្នោះឡើយ។ ផ្ទុយទៅវិញ អល់ឡោះទ្រង់គឺជាព្រះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":28,"translation":"ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែទៅកាន់មនុស្សលោកទូទៅដើម្បីផ្តល់ដំណឹងរីករាយ និងដាស់តឿនព្រមាន។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងនោះឡើយ។"},{"id":29,"translation":"ហើយពួកគេនិយាយថា៖ តើការសន្យានេះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?"},{"id":30,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ការសន្យាសម្រាប់ពួកអ្នកនោះ គឺនៅថ្ងៃមួយដែលពួកអ្នកមិនអាចសុំពន្យារពេល ហើយក៏មិនអាចសុំឱ្យវាមកដល់មុននោះដែរ សូម្បីមួយវិនាទីក៏ដោយ។"},{"id":31,"translation":"ហើយពួកដែលគ្មានជំនឿបាននិយាយថា៖ ពួកយើងមិនជឿនឹងគម្ពីរគួរអាននេះជាដាច់ខាត ហើយក៏មិនជឿនឹងគម្ពីរដែលត្រូវបានបញ្ចុះពីមុនមកនោះដែរ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញ ខណៈដែលពួកបំពានទាំងនោះត្រូវបានគេឱ្យឈរនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ ពួកគេនឹងស្តីបន្ទោសគ្នាទៅវិញទៅមក ដោយពួកដែលទន់ខ្សោយនឹងនិយាយទៅកាន់មេដឹកនាំ(របស់ពួកគេ)ថា៖ ប្រសិនបើគ្មានពួកអ្នក(នាំពួកយើងឱ្យវង្វេង)ទេនោះ ប្រាកដជាពួកយើងនឹងក្លាយជាអ្នកដែលមានជំនឿជាមិនខាន។"},{"id":32,"translation":"ពួកមេដឹកនាំបាននិយាយទៅកាន់ពួកទន់ខ្សោយវិញថា៖ តើពួកយើងបានរារាំងពួកអ្នកពីការចង្អុលបង្ហាញបន្ទាប់ពីវាបានមកដល់ពួកអ្នកឬ? ផ្ទុយទៅវិញ ពួកអ្នកគឺជាពួកឧក្រិដ្ឋជន។"},{"id":33,"translation":"ហើយពួកទន់ខ្សោយក៏បានតបទៅកាន់ពួកមេដឹកនាំវិញថា៖ ផ្ទុយទៅវិញ ពួកអ្នកបានប្រើឧបាយកលទាំងយប់ទាំងថ្ងៃ ខណៈដែលពួកអ្នកប្រើពួកយើងឱ្យប្រឆាំងនឹងអល់ឡោះ និងឱ្យពួកយើងបង្កើតដៃគូសម្រាប់ទ្រង់។ ហើយពួកគេបានលាក់បាំងនូវវិប្បដិសារីនៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក។ ហើយយើងបានដាក់ច្រវាក់នៅនឹងករបស់ពួកប្រឆាំង។ តើពួកគេត្រូវបានគេតបស្នងក្រៅតែពីអ្វីដែលពួកគេបានប្រព្រឹត្តឬទេ?"},{"id":34,"translation":"ហើយយើងមិនបានបញ្ជូនអ្នកដាស់តឿនព្រមានទៅកាន់ភូមិស្រុកមួយឡើយ លើកលែងតែពួកដែលមានឋានៈសក្តិនៃស្រុកភូមិនោះនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលប្រឆាំងចំពោះអ្វីដែលពួកអ្នកត្រូវបានគេបញ្ជូនមក។"},{"id":35,"translation":"ហើយពួកគេបាននិយាយទៀតថា៖ ពួកយើងជាអ្នកដែលមានទ្រព្យសម្បត្តិ និងកូនចៅច្រើនជាងគេ។ ហើយពួកយើងក៏នឹងមិនត្រូវគេដាក់ទណ្ឌកម្មនោះដែរ។"},{"id":36,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនា។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយ។"},{"id":37,"translation":"ហើយទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកអ្នកមិនអាចនាំពួកអ្នកឲ្យខិតមកជិតការពេញចិត្តពីយើងនោះឡើយ ក៏ប៉ុន្តែមានតែអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលទៅវិញទេ។ អ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបានការតបស្នងទ្វេដងចំពោះអ្វីដែលពួកគេបានសាង ហើយពួកគេជាអ្នកដែលមានសុវត្ថិភាពស្ថិតនៅឯកន្លែងដ៏ខ្ពង់ខ្ពស់បំផុត(នៃឋានសួគ៌)។"},{"id":38,"translation":"ហើយពួកដែលព្យាយាមប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់យើង ដោយគិតស្មានថា ពួកគេអាចយកឈ្នះបាននោះ ពួកទាំងនោះហើយគឺជាពួកដែលត្រូវបានគេនាំទៅកាន់ទណ្ឌកម្ម។"},{"id":39,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយអ្វីមួយដែលពួកអ្នកបានបរិច្ចាគនោះ ពិតប្រាកដណាស់ ទ្រង់នឹងជំនួសវាឱ្យពួកអ្នកវិញ។ ហើយទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។"},{"id":40,"translation":"ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលអល់ឡោះទ្រង់ប្រមូលផ្តុំពួកគេទាំងអស់គ្នា។ បន្ទាប់មក ទ្រង់មានបន្ទូលទៅកាន់ពួកម៉ាឡាអ៊ីកាត់ថា៖ តើពួកទាំងនោះឬដែលពួកគេធ្លាប់គោរពសក្ការៈមកចំពោះពួកអ្នកនោះ?"},{"id":41,"translation":"ពួកគេបានឆ្លើយតបថា៖ ព្រះអង្គមហាស្អាតស្អំ! ព្រះអង្គគឺជាអ្នកគាំពារយើងខ្ញុំ មិនមែនពួកគេឡើយ។ ផ្ទុយទៅវិញ ពួកទាំងនោះបានគោរពសក្ការៈទៅចំពោះជិនដោយភាគច្រើននៃពួកគេ គឺមានជំនឿចំពោះពួកវា។"},{"id":42,"translation":"ដូច្នេះនៅថ្ងៃនេះ ពួកអ្នកមិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់គ្នាទៅវិញទៅមកនោះឡើយ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកដែលបំពានថា៖ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវា។"},{"id":43,"translation":"ហើយនៅពេលដែលមានគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងដ៏ច្បាស់លាស់ឱ្យពួកគេស្តាប់ ពួកគេនិយាយថា៖ ម្នាក់នេះ(ព្យាការីមូហាំម៉ាត់)គឺគ្មានអ្វីក្រៅតែពីចង់រារាំងពួកអ្នកពីអ្វីដែលជីដូនជីតារបស់ពួកអ្នកធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ហើយពួកគេនិយាយទៀតថា៖ (គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីការប្រឌិត ភូតកុហកនោះឡើយ។ ហើយពួកដែលប្រឆាំងបាននិយាយចំពោះសេចក្តីពិត(គម្ពីរគួរអាន)នៅពេលដែលវាបានមកដល់ពួកគេថា៖ នេះគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងច្បាស់លាស់នោះឡើយ។"},{"id":44,"translation":"ហើយយើងមិនបានផ្តល់ឲ្យពួកគេនូវគម្ពីរណាមួយដល់ពួកគេដែលពួកគេសិក្សាវានោះឡើយ ហើយយើងក៏មិនបានបញ្ជូនអ្នកដាស់តឿនព្រមានណាម្នាក់ទៅកាន់ពួកគេមុនអ្នកនោះដែរ។"},{"id":45,"translation":"ហើយពួកជំនាន់មុនពួកគេបានបដិសេធ(ចំពោះអ្នកនាំសាររបស់ពួកគេ)។ ហើយពួកគេ(ពួកមុស្ហរីគីនម៉ាក្កះ) មិនទាន់បានទទួល សូម្បីតែមួយភាគដប់នៃអ្វីដែលយើងបានប្រទានឲ្យពួកទាំងនោះផង។ ក៏ប៉ុន្តែពួកគេបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់យើង។ ដូច្នេះ តើទណ្ឌកម្ម(របស់យើងចំពោះពួកគេ)យ៉ាងដូចម្តេចដែរ?"},{"id":46,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំសូមទូន្មានពួកអ្នកនូវរឿងមួយ។ ចូរពួកអ្នកក្រោកឈរឡើងពីរនាក់ក៏បាន ម្នាក់ឯងក៏បាន ដោយស្មោះសចំពោះអល់ឡោះ។ បន្ទាប់មក ចូរពួកអ្នកគិតពិចារណាចុះ។ មិត្តភក្តិរបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាមនុស្សវិកលចរិតឡើយ។ រូបគាត់គ្មានអ្វីក្រៅពីជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះ។"},{"id":47,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនទាមទារពីពួកអ្នកនូវផលបុណ្យនោះឡើយ។ វាគឺសម្រាប់ពួកអ្នកប៉ុណ្ណោះ។ ចំណែកឯផលបុណ្យរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់។ ហើយទ្រង់ជាសាក្សីលើរាល់អ្វីៗទាំងអស់។"},{"id":48,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បំបាត់(ប្រការខុសឆ្គង)ដោយការពិត។ ហើយទ្រង់ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។"},{"id":49,"translation":"ចូរអ្នកពោលថា៖ ការពិតបានមកដល់ ហើយប្រការមិនពិតបានបាត់បង់ ហើយវាក៏មិនត្រឡប់មកវិញនោះដែរ។"},{"id":50,"translation":"ចូរអ្នកពោលថា៖ ប្រសិនបើខ្ញុំវង្វេង តាមពិត ការវង្វេងនោះ គឺធ្លាក់មកលើខ្ញុំខ្លួនឯង។ តែប្រសិនបើខ្ញុំទទួលបានការចង្អុលបង្ហាញវិញនោះ គឺដោយសារតែអ្វីដែលព្រះជាម្ចាស់របស់ខ្ញុំបានផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំ។ ពិតប្រាកដណាស់ ទ្រង់មហាឮ និងនៅជិតបំផុត។"},{"id":51,"translation":"ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញ នៅពេលដែលពួកគេមានការភ័យខ្លាច។ ពេលនោះ ពួកគេគ្មានកន្លែងរត់គេចនោះឡើយ។ ហើយពួកគេត្រូវបានគេនាំខ្លួនមកពីកន្លែងដ៏ជិតបំផុត។"},{"id":52,"translation":"ហើយពួកគេនិយាយថា៖ ពួកយើងមានជំនឿនឹងវាហើយ។ តើពួកគេមានជំនឿយ៉ាងដូចម្តេច ខណៈដែលកន្លែងដែលគេទទួលយកជំនឿបានឃ្លាតឆ្ងាយពីពួកគេហើយនោះ?"},{"id":53,"translation":"ហើយជាការពិតណាស់ ពួកគេបានប្រឆាំងនឹងវាកាលពីមុន ហើយពួកគេបានចោទប្រកាន់ដោយការប៉ាន់ស្មានខុសយ៉ាងសែនឆ្ងាយ។"},{"id":54,"translation":"ហើយគេបានរារាំងរវាងពួកគេ និងរវាងអ្វីដែលពួកគេប្រាថ្នាចង់បាន ដូចដែលគេបានធ្វើចំពោះពួកដែល(មានលក្ខណៈ)ដូចពួកគេនោះដែរ។ ពិតប្រាកដណាស់ ពួកគេធ្លាប់មានភាពមន្ទិលសង្ស័យបំផុត។"}]},{"id":35,"verses":[{"id":1,"translation":"ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី។ ទ្រង់ជាអ្នកដែលឲ្យម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារ(ដោយពួកគេ)មានស្លាបពីរ ស្លាបបី និងស្លាបបួន។ ទ្រង់បន្ថែមក្នុងការបង្កើតនូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":2,"translation":"អ្វីដែលទ្រង់បានប្រទានឱ្យមនុស្សលោកនៃក្តីមេត្តាករុណា(របស់ទ្រង់) គឺគ្មាននរណាម្នាក់អាចរារាំងវាបានឡើយ។ ហើយអ្វីដែលទ្រង់រារាំងនោះ ក៏គ្មាននរណាម្នាក់អាចផ្តល់វាដល់គេបន្ទាប់ពីទ្រង់បាននោះដែរ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":3,"translation":"ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នករំឭកនូវឧបការគុណរបស់អល់ឡោះមកលើពួកអ្នក។ តើមានអ្នកបង្កើតណាផ្សេងក្រៅពីអល់ឡោះជាម្ចាស់ដែលផ្តល់លាភសក្ការៈដល់ពួកអ្នកពីលើមេឃនិងផែនដីដែរឬទេ? គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរ(ចេញពីការពិត)យ៉ាងដូចម្តេច?"},{"id":4,"translation":"ហើយប្រសិនបើពួកគេបដិសេធនឹងអ្នក(ព្យាការីមូហាំម៉ាត់)នោះ ពិតណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអ្នកក៏ត្រូវបានគេបដិសេធដែរ។ ហើយកិច្ចការទាំងឡាយនឹងត្រូវគេនាំត្រឡប់ទៅកាន់អល់ឡោះ(តែមួយគត់)។"},{"id":5,"translation":"ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ដូច្នេះ ចូរកុំឱ្យឆាកជីវិតលោកិយបោកបញ្ឆោតពួកអ្នក និងចូរកុំឱ្យមេបោកបញ្ឆោតទាំងឡាយ(ស្ហៃតន) បោកបញ្ឆោតពួកអ្នកពីអល់ឡោះឱ្យសោះ។"},{"id":6,"translation":"ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវរបស់ពួកអ្នក(ឱមនុស្សលោក)។ ដូច្នេះ ចូរពួកអ្នកចាត់ទុកវាជាសត្រូវចុះ។ តាមពិត វាអំពាវនាវអ្នកដែលដើរតាមវាដើម្បីឱ្យពួកគេស្ថិតក្នុងចំណោមពួកឋាននរកដែលឆេះឆាប។"},{"id":7,"translation":"ពួកដែលគ្មានជំនឿ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលវិញ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។"},{"id":8,"translation":"ដូច្នេះ តើជនដែលត្រូវបានគេតុបតែងលម្អទង្វើអាក្រក់របស់គេឲ្យគេមើលឃើញថាវាជាប្រការល្អ(ដូចគ្នានឹងអ្នកដែលអល់ឡោះចង្អុលបង្ហាញឬ)? ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើឱ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ដូច្នេះ សូមអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើឱ្យខ្លួនឯងអន្តរាយដោយទុក្ខព្រួយព្រោះតែ(ការប្រឆាំងរបស់)ពួកគេឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះអ្វីដែលពួកគេប្រព្រឹត្ត។"},{"id":9,"translation":"ហើយអល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ ហើយវាក៏បានធ្វើឱ្យពពករសាត់។ ពេលនោះ យើងបានស្រោចស្រពទឹកភ្លៀងនោះទៅកាន់ទឹកដីដែលរាំងស្ងួត។ ហើយតាមរយៈទឹកភ្លៀងនោះ យើងក៏បានឱ្យដីនោះមានជីជាតិឡើងវិញក្រោយពីវាបានស្ងួតហួតហែង។ ការបង្កើតឱ្យរស់ឡើងវិញ(នៅថ្ងៃបរលោក) ក៏ដូច្នោះដែរ។"},{"id":10,"translation":"ជនណាហើយដែលចង់បានភាពខ្លាំងក្លា ពិតណាស់ ភាពខ្លាំងក្លាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយពាក្យពេចន៍ដែលល្អ(ការរំឭកចំពោះអល់ឡោះ) គឺឡើងទៅកាន់ទ្រង់ ហើយទង្វើកុសល ត្រូវគេលើកឡើងទៅកាន់ទ្រង់។ ហើយពួកដែលរៀបឧបាយកលអាក្រក់ សម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ ហើយឧបាយកលរបស់ពួកទាំងនោះនឹងត្រូវទទួលអន្តរាយ។"},{"id":11,"translation":"ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតពួកអ្នកអំពីដី បន្ទាប់មកពីទឹកកាម។ បន្ទាប់មកទៀត ទ្រង់បានបង្កើតពួកអ្នកឱ្យមានជាគូៗ។ គ្មានស្រ្តីណាម្នាក់ដែលពពោះ ហើយក៏គ្មានស្ត្រីណាម្នាក់ដែលប្រសូត្របុត្រនោះដែរ លើកលែងតែទ្រង់ដឹងទាំងអស់។ ហើយគ្មានការបន្ថែម ឬកាត់បន្ថយអាយុនរណាម្នាក់នោះឡើយ លើកលែងតែត្រូវបានកត់ត្រាទុកក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)ទាំងអស់។ ពិតប្រាកដណាស់ នោះគឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះជាម្ចាស់។"},{"id":12,"translation":"ហើយសមុទ្រពីរមិនអាចស្មើគ្នាឡើយ គឺមួយមានរសជាតិសាប ងាយស្រួលទទួលទាន ហើយមួយទៀតមានរសជាតិប្រៃល្វីង។ ហើយរាល់សមុទ្រទាំងពីរនេះ ពួកអ្នកអាចបរិភោគនូវសាច់ស្រស់(ត្រី) ហើយពួកអ្នកក៏អាចយកចេញ(ពីសមុទ្រនោះ)នូវគ្រឿងអលង្ការដែលពួកអ្នកពាក់វាផងដែរ។ ហើយអ្នកឃើញសំពៅទាំងឡាយពុះជ្រែកផ្ទៃសមុទ្រដើម្បីស្វែងរកការប្រោសប្រទានរបស់ទ្រង់។ ហើយសង្ឃឹមថា ពួកអ្នកនឹងដឹងគុណ(អល់ឡោះ)។"},{"id":13,"translation":"ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បានកំណត់គន្លងគោចររបស់ព្រះអាទិត្យនិងព្រះចន្ទ ដោយវាទាំងពីរធ្វើដំណើររហូតដល់ពេលវេលាដែលត្រូវបានកំណត់។ នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ អំណាចគ្រប់គ្រងទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ រីឯពួកដែលពួកអ្នកគោរពសក្ការៈក្រៅពីទ្រង់នោះ ពួកវាគ្មានសមត្ថភាពអ្វីនោះឡើយ សូម្បីតែប៉ុនស្រទាប់គ្រាប់ល្មើក៏ដោយ។"},{"id":14,"translation":"ទោះបីជាពួកអ្នកបួងសួងសុំពីពួកវាក៏ដោយ ក៏ពួកវាមិនឮការបួងសួងរបស់ពួកអ្នកដែរ។ ហើយបើទោះបីជាពួកវាឮ ក៏ពួកវាមិនអាចឆ្លើយតបនឹងពួកអ្នកបានដែរ។ ហើយនៅថ្ងៃបរលោក ពួកវានឹងបដិសេធចំពោះការធ្វើស្ហ៊ីរិករបស់ពួកអ្នក។ ហើយគ្មាននរណាម្នាក់អាចប្រាប់ដំណឹងពិតអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាងអ្នកដែលមហាដឹងបំផុត(អល់ឡោះ)ឡើយ។"},{"id":15,"translation":"ឱមនុស្សលោកទាំងឡាយ! ពួកអ្នកគឺជាអ្នកដែលត្រូវការបំផុតទៅកាន់អល់ឡោះជាម្ចាស់។ ចំណែកឯអល់ឡោះជាម្ចាស់វិញ ទ្រង់មហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។"},{"id":16,"translation":"ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងបំផ្លាញពួកអ្នក ហើយនាំមកនូវភាវៈថ្មី(មកជំនួសពួកអ្នក)ជាមិនខាន។"},{"id":17,"translation":"ហើយនោះពុំមែនជារឿងដែលលំបាកសម្រាប់អល់ឡោះជាម្ចាស់ឡើយ។"},{"id":18,"translation":"ហើយគ្មានបុគ្គលណាម្នាក់រ៉ាប់រងនូវបាបកម្មរបស់អ្នកដទៃឡើយ។ ហើយប្រសិនបើបុគ្គលដែលមានអំពើបាបធ្ងន់ធ្ងរសុំឱ្យអ្នកដទៃរែកពុនបាបកម្មនោះ(ជំនួសខ្លួន) ក៏គ្មានគេរែកពុនអ្វីមួយអំពីវាបន្តិចនោះដែរ ទោះបីជាម្នាក់នោះ ជាសាច់ញាតិរបស់គេក៏ដោយ។ តាមពិត អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្រាន់តែដាស់តឿនព្រមានចំពោះអ្នកដែលខ្លាចព្រះជាម្ចាស់របស់ពួកគេដោយអាថ៌កំបាំង ហើយពួកគេប្រតិបត្តិសឡាតប៉ុណ្ណោះ។ ហើយជនណាដែលសម្អាតខ្លួន(ពីអំពើល្មើស) តាមពិត គឺគេសម្អាតសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់អល់ឡោះ(តែមួយគត់)។"},{"id":19,"translation":"ហើយមិនស្មើគ្នានោះទេរវាងមនុស្សខ្វាក់ និងអ្នកដែលមើលឃើញ"},{"id":20,"translation":"ហើយភាពងងឹត និងពន្លឺ"},{"id":21,"translation":"ហើយនិងម្លប់ និងកន្លែងក្តៅ(គ្មានម្លប់)នោះ។"},{"id":22,"translation":"ហើយក៏មិនស្មើគ្នានោះដែររវាងមនុស្សរស់ និងមនុស្សស្លាប់នោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ធ្វើឱ្យស្តាប់ឮ(ការចង្អុលបង្ហាញ)ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពុំមែនជាអ្នកដែលអាចធ្វើឱ្យអ្នកដែលនៅក្នុងផ្នូរស្តាប់ឮនោះឡើយ។"},{"id":23,"translation":"អ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ប៉ុណ្ណោះ។"},{"id":24,"translation":"ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាមួយនឹងការពិតដើម្បីឱ្យអ្នកធ្វើជាអ្នកផ្តល់ដំណឹងរីករាយ និងដាស់តឿនព្រមាន។ ហើយរាល់ប្រជាជាតិទាំងអស់ គឺតែងតែមានអ្នកដាស់តឿនព្រមាន(ទៅកាន់ពួកគេ)។"},{"id":25,"translation":"ហើយប្រសិនបើពួកគេបដិសេធនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ជាការពិតណាស់ អ្នកជំនាន់មុនពួកគេក៏បានបដិសេធ(នឹងអ្នកនាំសារពួកគេ)ដូចគ្នាដែរ។ បណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ ព្រមទាំងគម្ពីរ(នៃក្បួនច្បាប់) និងគម្ពីរដែលបំភ្លឺ។"},{"id":26,"translation":"ដូចនេះ យើងក៏បានបំផ្លាញពួកដែលប្រឆាំង។ ដូច្នេះ តើទណ្ឌកម្ម(របស់យើងទៅលើពួកគេ)យ៉ាងដូចម្តេច?"},{"id":27,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលយ៉ាងច្រើនដែលមានពណ៌ខុសៗគ្នា។ ហើយភ្នំមួយចំនួន គឺមានឆ្នូតដែលមានពណ៌ខុសៗគ្នា គឺពណ៌ស ក្រហម និងឆ្នូតពណ៌ខ្មៅងងឹត។"},{"id":28,"translation":"ហើយក្នុងចំណោមមនុស្សលោក សត្វល្មូន និងសត្វពាហនៈក៏មានពណ៌ខុសៗគ្នាដូច្នោះដែរ។ តាមពិត មានតែអ្នកដែលមានចំណេះដឹងទេដែលខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាអភ័យទោសបំផុត។"},{"id":29,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលសូត្រគម្ពីររបស់អល់ឡោះ និងបានប្រតិបត្តិសឡាត ហើយនិងបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេទាំងលាក់បាំង ទាំងបើកចំហដោយពួកគេរំពឹងនូវជំនួញមួយដែលគ្មានការខាតបង់។"},{"id":30,"translation":"ដើម្បីទ្រង់នឹងបំពេញឱ្យពួកគេនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញ ព្រមទាំងបន្ថែមដល់ពួកគេនូវការប្រោសប្រទានអំពីទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាដឹងគុណបំផុត។"},{"id":31,"translation":"ហើយគម្ពីរ(គួរអាន)ដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) វាគឺជាការពិតដើម្បីបញ្ជាក់ទៅលើបណ្តាគម្ពីរទាំងឡាយពីមុនមក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។"},{"id":32,"translation":"ក្រោយមក យើងបានប្រទានគម្ពីរ(គួរអាន)ដល់អ្នកដែលយើងបានជ្រើសរើសក្នុងចំណោមខ្ញុំបម្រើរបស់យើង(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់)។ ក្នុងចំណោមពួកគេ មានអ្នកបំពានលើខ្លួនឯង។ ហើយក្នុងចំណោមពួកគេ គឺមានអ្នកដែលបំពេញត្រឹមតែកាតព្វកិច្ច ហើយក្នុងចំណោមពួកគេទៀត គឺមានអ្នកដែលរួសរាន់ក្នុងការសាងអំពើល្អដោយការអនុញ្ញាតពីអល់ឡោះ។ នោះគឺជាការប្រោសប្រទានដ៏ធំធេង។"},{"id":33,"translation":"គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវាដោយពួកគេត្រូវបានគេតុបតែងនៅក្នុងនោះដោយខ្សែដៃធ្វើអំពីមាស និងគុជខ្យង។ ហើយសម្លៀកបំពាក់របស់ពួកគេនៅក្នុងនោះ គឺក្រណាត់សូត្រ។"},{"id":34,"translation":"ហើយពួកគេបានពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបំបាត់នូវទុក្ខព្រួយចេញពីពួកយើង។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកយើង គឺពិតជាមហាអភ័យទោស មហាដឹងគុណបំផុត។"},{"id":35,"translation":"ទ្រង់គឺជាអ្នកដែលបានប្រទានឱ្យពួកយើងនូវលំនៅឋានដែលអមតៈ(ឋានសួគ៌)ដោយការប្រោសប្រទានអំពីទ្រង់។ នៅក្នុង(ឋានសួគ៌)នោះ ពួកយើងមិនទទួលនូវភាពហត់នឿយ និងក៏មិនទទួលនូវការលំបាកអ្វីឡើយ។"},{"id":36,"translation":"រីឯពួកដែលគ្មានជំនឿវិញ សម្រាប់ពួកគេគឺនរកជើហាន់ណាំ។ គេមិនកំណត់ឱ្យពួកគេស្លាប់ ហើយក៏មិនបន្ធូរបន្ថយនូវទណ្ឌកម្មដល់ពួកគេនោះដែរ។ ដូច្នោះដែរ យើងនឹងតបស្នងរាល់ជនដែលប្រឆាំងទាំងឡាយ។"},{"id":37,"translation":"ហើយពួកគេស្រែកយ៉ាងខ្លាំងនៅក្នុងឋាននរកនោះថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចេញយើងខ្ញុំ(ពីឋាននរកវិញ)ផងចុះ ដើម្បីពួកយើងនឹងសាងទង្វើកុសលជំនួសទង្វើ(អាក្រក់)ដែលពួកយើងធ្លាប់បានសាង។ (ទ្រង់បានតបថា៖) តើពុំមែនទេឬដែលយើងបានទុកអាយុជីវិតឱ្យពួកអ្នក(ក្នុងលោកិយ)ដើម្បីធ្វើការពិចារណាចំពោះជនណាដែលចង់ពិចារណា ថែមទាំងអ្នកដាស់តឿនព្រមានក៏បានមកដល់ពួកអ្នកទៀតនោះ? ហេតុនេះ ចូរពួកអ្នកភ្លក់ចុះ(នូវទណ្ឌកម្មភ្លើងនរក)។ ពិតណាស់ សម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយនោះឡើយ។"},{"id":38,"translation":"ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដឹងបំផុតនូវអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលនៅក្នុងដួងចិត្ត។"},{"id":39,"translation":"ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នក(ឱបណ្តាមនុស្សលោក)ជាអ្នកស្នងការគ្រប់គ្រងនៅលើផែនដី។ ដូច្នេះ ជនណាដែលប្រឆាំង ពិតណាស់ ការប្រឆាំងរបស់គេ គឺធ្លាក់ទៅលើខ្លួនគេផ្ទាល់ប៉ុណ្ណោះ។ ហើយការប្រឆាំងរបស់ពួកគេ គឺគ្មានបានបន្ថែមអ្វីដល់ពួកប្រឆាំងនៅចំពោះអល់ឡោះជាម្ចាស់ឡើយ ក្រៅតែពីការខឹងក្រោធប៉ុណ្ណោះ។ ហើយការប្រឆាំងរបស់ពួកគេ ក៏គ្មានបានបន្ថែមអ្វីដល់ពួកប្រឆាំងក្រៅតែពីការខាតបង់នោះដែរ។"},{"id":40,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំអំពីព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះ តើមានអ្វីខ្លះនៃផែនដីដែលពួកវាបានបង្កើតនោះ? ឬមួយក៏ពួកវាបានចូលរួម(ជាមួយអល់ឡោះ)ក្នុងការបង្កើតមេឃជាច្រើនជាន់? ឬមួយក៏យើងបានប្រទានឱ្យពួកគេនូវគម្ពីរមួយដែលពួកគេយកវាជាអំណះអំណាង? ផ្ទុយទៅវិញ ពួកដែលបំពានមិនបានសន្យាអ្វីចំពោះគ្នាទៅវិញទៅមកក្រៅតែពីការបោកប្រាស់នោះឡើយ។"},{"id":41,"translation":"ពិតប្រាកដណាស់ អល់ឡោះទ្រង់ទប់មេឃជាច្រើនជាន់និងផែនដីកុំឱ្យវាទាំងពីរញ័ររញ្ជួយ។ ហើយប្រសិនបើវាទាំងពីរញ័ររញ្ជួយនោះ ក៏គ្មាននរណាម្នាក់អាចទប់វាទាំងពីរក្រៅពីទ្រង់នោះដែរ។ ពិតប្រាកដណាស់ ទ្រង់មហាខន្តី មហាអភ័យទោសបំផុត។"},{"id":42,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បានស្បថយ៉ាងម៉ឺងម៉ាត់នឹងអល់ឡោះថា៖ ប្រសិនបើមានអ្នកដាស់តឿនព្រមានបានមកដល់ពួកគេ ប្រាកដជាពួកគេនឹងទទួលបានការចង្អុលបង្ហាញជាងប្រជាជាតិទាំងឡាយជាមិនខាន។ ប៉ុន្តែនៅពេលដែលអ្នកដាស់តឿនព្រមាន(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ វាមិនបានបន្ថែមអ្វីដល់ពួកគេ ក្រៅតែពីការឃ្លាតកាន់តែឆ្ងាយ(ពីការពិត)នោះឡើយ។"},{"id":43,"translation":"(ពួកគេស្បថបែបនោះ)ដោយភាពក្រអឺតក្រទមនៅលើផែនដី និងគម្រោងការអាក្រក់ប៉ុណ្ណោះ។ ហើយគម្រោងដ៏អាក្រក់(របស់ពួកគេ) គឺមិនធ្លាក់លើអ្នកណាក្រៅតែពីពួកដែលរៀបគម្រោងការនោះឡើយ។ ដូច្នេះ តើពួកទាំងនោះមិនរង់ចាំអ្វីក្រៅពីមាគ៌ារបស់ពួកជំនាន់មុននោះឬ? ជាការពិតណាស់ អ្នកនឹងមិនឃើញមាគ៌ារបស់អល់ឡោះមានការផ្លាស់ប្តូរឡើយ ហើយអ្នកក៏មិនឃើញមាគ៌ារបស់អល់ឡោះមានការប្រែប្រួលនោះដែរ។"},{"id":44,"translation":"តើពួកគេ(ពួកមុស្ហរីគីន)មិនបានធ្វើដំណើរលើផែនដី ហើយពិចារណាមើលទេឬ ថាតើលទ្ធផលចុងក្រោយនៃប្រជាជាតិជំនាន់មុនពួកគេទៅជាយ៉ាងណា ខណៈដែលពួកទាំងនោះខ្លាំងក្លាជាងពួកគេទៅទៀត? ហើយគ្មានអ្វីមួយដែលនៅលើមេឃជាច្រើនជាន់និងផែនដីអាចធ្វើឲ្យទ្រង់អសមត្ថភាពនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាពបំផុត។"},{"id":45,"translation":"ហើយប្រសិនបើអល់ឡោះយកទោសពៃរ៍មនុស្សលោកចំពោះអ្វីដែលពួកគេបានសាងនោះ ច្បាស់ជាទ្រង់មិនបន្សល់ទុកសត្វលោកណាមួយនៅលើផែនដីនោះឡើយ។ ក៏ប៉ុន្តែទ្រង់ពន្យារឱ្យពួកគេរហូតដល់ពេលកំណត់។ ហើយនៅពេលដែលកាលកំណត់របស់ពួកគេបានមកដល់ហើយនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។"}]},{"id":36,"verses":[{"id":1,"translation":"យ៉ាស៊ីន (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"(អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដែលប្រកបដោយគតិបណ្ឌិត។"},{"id":3,"translation":"ពិតប្រាកដណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពិតជាស្ថិតក្នុងចំណោមបណ្តាអ្នកនាំសារទាំងឡាយ"},{"id":4,"translation":"ដែលស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ"},{"id":5,"translation":"(គម្ពីរគួរអាននេះ)ត្រូវបានគេបញ្ចុះមកពីព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាអាណិតស្រលាញ់"},{"id":6,"translation":"ដើម្បីឱ្យអ្នកដាស់តឿនព្រមានចំពោះក្រុមមួយដែលជីដូនជីតារបស់ពួកគេពុំធ្លាប់មានដាស់តឿនព្រមាននោះឡើយ។ ដូច្នេះ ពួកគេគឺជាពួកដែលព្រងើយកន្តើយ។"},{"id":7,"translation":"ពិតប្រាកដណាស់ ពាក្យពេចន៍(ទណ្ឌកម្ម)ត្រូវបានកំណត់ទៅលើភាគច្រើននៃពួកគេ។ ពិតប្រាកដណាស់ ពួកគេមិនមានជំនឿឡើយ។"},{"id":8,"translation":"ពិតប្រាកដណាស់ យើងបានដាក់ច្រវាក់កពួកគេ(ភ្ជាប់នឹងដៃទាំងពីរ)ដាក់ក្រោមចង្ការធ្វើឲ្យ(ក្បាល)ពួកគេងើយឡើងលើ(ជាប់ជានិច្ច)។"},{"id":9,"translation":"ហើយយើងបានដាក់របាំងមួយនៅពីមុខពួកគេ និងនៅពីក្រោយពួកគេ រួចយើងបានបំបាំងភ្នែកពួកគេ។ ដូច្នេះ ពួកគេមិនអាចមើលឃើញ(ការពិត)នោះឡើយ។"},{"id":10,"translation":"វាដូចតែគ្នាទេចំពោះពួកទាំងនោះ ទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេ ឬក៏មិនដាស់តឿនព្រមានពួកគេក៏ដោយ ក៏ពួកគេមិនមានជំនឿនោះដែរ។"},{"id":11,"translation":"តាមពិត អ្នកដាស់តឿនព្រមានតែចំពោះអ្នកដែលដើរតាមការរំលឹក(គម្ពីរគួរអាន) ហើយគេខ្លាចព្រះជាម្ចាស់ដ៏មហាសប្បុរសទាំង(នៅកន្លែង)កំបាំង។ ដូច្នេះ ចូរអ្នក(ព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់រូបគេនូវការអភ័យទោស និងផលបុណ្យដ៏ប្រពៃ(ឋានសួគ៌)។"},{"id":12,"translation":"ពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ ហើយយើងកត់ត្រាទុកនូវអ្វីដែលពួកគេបានសាង និងអ្វីៗដែលពួកគេបន្សល់ទុក។ ហើយពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់ គឺយើងបានកត់ត្រាទុកនៅក្នុងគម្ពីរមួយ(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់។"},{"id":13,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកជាឧទាហរណ៍សម្រាប់ពួកគេនូវរឿងរ៉ាវរបស់អ្នកស្រុកភូមិមួយនៅពេលដែលបណ្តាអ្នកនាំសារបានទៅដល់ភូមិស្រុកនោះ។"},{"id":14,"translation":"ខណៈដែលយើងបានបញ្ជូន(អ្នកនាំសារ)ពីរនាក់ទៅកាន់ពួកគេ តែពួកគេបានបដិសេធនឹងគេទាំងពីរ។ ដូច្នេះ យើងក៏បានពង្រឹង(គេទាំងពីរ)ដោយអ្នកទីបីទៀត។ ហើយពួកគាត់(អ្នកនាំសារ)បាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលត្រូវបានគេបញ្ជូនមកកាន់ពួកអ្នក។"},{"id":15,"translation":"ពួកគេបានតបថា៖ ពួកអ្នកគ្មានអ្វីក្រៅតែជាមនុស្សលោកដូចពួកយើងប៉ុណ្ណោះ។ ហើយព្រះជាម្ចាស់ដ៏មហាសប្បុរសក៏មិនបានបញ្ចុះអ្វីមួយមកនោះដែរ។ តាមពិត ពួកអ្នកគ្រាន់តែជាមនុស្សភូតកុហកប៉ុណ្ណោះ។"},{"id":16,"translation":"ពួកគាត់បានតបវិញថា៖ ព្រះជាម្ចាស់របស់ពួកយើងទ្រង់ដឹងថា ពិតប្រាកដណាស់ ពួកយើងពិតជាអ្នកដែលត្រូវបានគេបញ្ជូនមកកាន់ពួកអ្នកប្រាកដមែន។"},{"id":17,"translation":"ហើយពួកយើងគ្មានកាតព្វកិច្ចអ្វីក្រៅពីការផ្សព្វផ្សាយ(សារ)ដ៏ច្បាស់លាស់ប៉ុណ្ណោះ។"},{"id":18,"translation":"ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារពួកអ្នក។ ប្រសិនបើពួកអ្នកមិនព្រមបញ្ឈប់(ការអំពាវនាវ)ទេនោះ ពួកយើងប្រាកដជានឹងគប់សម្លាប់ពួកអ្នក ហើយពួកអ្នកនឹងទទួលរងនូវទារុណកម្មដ៏សែនឈឺចាប់ពីពួកយើងជាមិនខាន។"},{"id":19,"translation":"ពួកគាត់ក៏តបវិញថា៖ ប្រផ្នូលអាក្រក់របស់ពួកអ្នក គឺនៅជាមួយនឹងពួកអ្នក។ តើការដែលគេទូន្មានពួកអ្នកនោះ(ជាប្រផ្នូលអាក្រក់)ឬ? ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលបំពាន។"},{"id":20,"translation":"ហើយមានបុរសម្នាក់មកពីជាយក្រុងបានមកដល់យ៉ាងប្រញាប់ប្រញាល់។ គេបាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកដើរតាមអ្នកនាំសារទាំងនោះចុះ។"},{"id":21,"translation":"ចូរពួកអ្នកដើរតាមអ្នកដែលមិនបានទាមទារកម្រៃអ្វីសោះពីពួកអ្នកចុះ ព្រោះពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។"},{"id":22,"translation":"ហើយតើមានអ្វីដែលរារាំងខ្ញុំមិនឱ្យគោរពសក្ការៈចំពោះអ្នកដែលបានបង្កើតខ្ញុំ ហើយពួកអ្នកត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)នោះ?"},{"id":23,"translation":"តើឱ្យខ្ញុំយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាព្រះឬ? ប្រសិនបើព្រះជាម្ចាស់ដ៏មហាសប្បុរសមានចេតនាឱ្យខ្ញុំទទួលនូវគ្រោះណាមួយនោះ ការអន្តរាគមន៍របស់ពួកវាមិនអាចផ្តល់ជាប្រយោជន៍អ្វីបន្តិចដល់ខ្ញុំឡើយ ហើយក៏មិនអាចសង្គ្រោះ(រូបខ្ញុំ)បាននោះដែរ។"},{"id":24,"translation":"ពិតប្រាកដណាស់ ប្រសិនបើដូច្នោះ រូបខ្ញុំប្រាកដជាស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ជាមិនខាន។"},{"id":25,"translation":"ពិតប្រាកដណាស់ ខ្ញុំមានជំនឿហើយលើព្រះជាម្ចាស់របស់ពួកអ្នក(អល់ឡោះ)។ ហេតុនេះ ចូរពួកអ្នកស្តាប់ខ្ញុំ។"},{"id":26,"translation":"(ក្រោយពីបុរសនោះត្រូវបានគេសម្លាប់) មានគេនិយាយទៅកាន់គាត់ថា៖ ចូរអ្នកចូលឋានសួគ៌ចុះ។ គាត់ក៏បានពោលថា៖ ឱអនិច្ចាក្រុមរបស់ខ្ញុំ! គួរណាតែពួកគេបានដឹង"},{"id":27,"translation":"នូវអ្វីដែលព្រះជាម្ចាស់របស់ខ្ញុំបានអភ័យទោសដល់រូបខ្ញុំ និងបានឲ្យរូបខ្ញុំស្ថិតក្នុងចំណោមអ្នកដែលត្រូវគេលើកតម្កើង។"},{"id":28,"translation":"ហើយយើងមិនបានបញ្ចុះកងទ័ព(ម៉ាឡាអ៊ីកាត់)ពីលើមេឃទៅបំផ្លាញក្រុមរបស់គេបន្ទាប់ពីរូបគេ(ត្រូវបានគេសម្លាប់)នោះឡើយ ហើយយើងក៏មិនមែនជាអ្នកបញ្ចុះ(ម៉ាឡាអ៊ីកាត់)នោះដែរ។"},{"id":29,"translation":"វាគ្រាន់តែសម្រែកយ៉ាងខ្លាំងមួយប៉ុណ្ណោះ។ នៅពេលនោះ ពួកគេក៏ស្លាប់អស់គ្មានសល់។"},{"id":30,"translation":"គួរឱ្យសោកស្តាយបំផុតចំពោះខ្ញុំបម្រើទាំងឡាយ! គ្មានអ្នកនាំសារណាម្នាក់បានមកដល់ពួកគេឡើយ លើកលែងតែពួកគេសើចចំអកចំពោះគាត់ទៅវិញ។"},{"id":31,"translation":"តើពួកគេមិនបានឃើញទេឬ តើមានប្រជាជាតិជំនាន់មុនពួកគេប៉ុន្មានហើយដែលយើងបានបំផ្លាញនោះ? ជាការពិតណាស់ ពួកទាំងនោះមិនបានវិលត្រឡប់មកកាន់ពួកគេវិញឡើយ។"},{"id":32,"translation":"ហើយរាល់ប្រជាជាតិទាំងអស់ ពួកគេនឹងត្រូវគេនាំមកឲ្យមានវត្តមាននៅចំពោះមុខយើងទាំងអស់គ្នា(នៅថ្ងៃបរលោក)។"},{"id":33,"translation":"ហើយជាសញ្ញាភស្តុតាងមួយសម្រាប់ពួកគេ គឺដីដែលស្លាប់(ស្ងួតហួតហែង) យើងបានឲ្យវារស់ឡើងវិញ(មានរុក្ខជាតិដុះតាមរយៈទឹកភ្លៀង) ហើយយើងបានបញ្ចេញពីដីនោះនូវគ្រាប់ធញ្ញជាតិ(ជាច្រើនប្រភេទ)ដោយពួកគេអាចទទួលទានអំពីវាបាន។"},{"id":34,"translation":"ហើយយើងបានឱ្យដីនោះមាននូវចម្ការជាច្រើនអំពីដើមល្មើ និងទំពាំងបាយជូរ។ ហើយយើងបានធ្វើឱ្យមានប្រភពទឹកបាញ់ចេញពីក្នុងវាផងដែរ"},{"id":35,"translation":"ដើម្បីឱ្យមនុស្សលោកទទួលទានអំពីផលានុផលរបស់វា ខណៈដែលពួកគេមិនបានប្រឹងប្រែងដោយដៃរបស់ពួកគេឡើយ។ ដូច្នេះ តើពួកគេមិនដឹងគុណ(អល់ឡោះ)ទេឬ?"},{"id":36,"translation":"ទ្រង់មហាស្អាតស្អំដែលបានបង្កើតឲ្យមានជាគូៗនូវរាល់អ្វីៗទាំងអស់ ទាំងអំពីអ្វីដែលដុះចេញពីក្នុងដី និងអំពីខ្លួនរបស់គេផ្ទាល់ ហើយនិងអំពីអ្វីផ្សេងទៀតដែលពួកគេមិនបានដឹង។"},{"id":37,"translation":"ហើយជាសញ្ញាភស្តុតាងសម្រាប់ពួកគេផងដែរ គឺយើងបានធ្វើឱ្យពេលយប់ដកយក(ពន្លឺ)ពេលថ្ងៃ។ ពេលនោះ ស្រាប់តែពួកគេស្ថិតនៅក្នុងភាពងងឹតសូន្យសុង។"},{"id":38,"translation":"ហើយចំពោះព្រះអាទិត្យ គឺវាធ្វើចលនាទៅតាមគន្លងរបស់វា(យ៉ាងជាក់លាក់)។ នោះគឺជាការកំណត់របស់ព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាដឹងបំផុត។"},{"id":39,"translation":"រីឯព្រះចន្ទ យើងបានកំណត់វាជាដំណាក់ៗ(ជារៀងរាល់យប់) រហូតដល់វាត្រឡប់ទៅវិញ ប្រៀបដូចជាធាងល្មើដែលស្ងួត។"},{"id":40,"translation":"ព្រះអាទិត្យមិនអាចធ្វើដំណើរទៅទាន់ព្រះចន្ទនោះឡើយ ហើយពេលយប់ក៏មិនអាចមកដល់មុនពេលថ្ងៃនោះដែរ។ ហើយរាល់អ្វីៗទាំងនោះ គឺសុទ្ធតែធ្វើចលនាតាមគន្លងរបស់វារៀងៗខ្លួន។"},{"id":41,"translation":"ហើយជាសញ្ញាភស្តុតាងសម្រាប់ពួកគេផងដែរនោះ គឺយើងបានដឹកកូនចៅរបស់ពួកគេក្នុងសំពៅដែលពោរពេញ(ទៅដោយភាវៈគ្រប់ប្រភេទ)។"},{"id":42,"translation":"ហើយយើងបានបង្កើតសម្រាប់ពួកគេនូវអ្វីដែលពួកគេជិះ(យានជំនិះផ្សេងៗ)ដូចទៅនឹងសំពៅនោះដែរ។"},{"id":43,"translation":"ហើយប្រសិនបើយើងមានចេតនា យើងនឹងពន្លិចពួកគេជាមិនខាន។ នៅពេលនោះ ពួកគេគ្មានអ្នកជួយ ហើយក៏មិនត្រូវបានគេសង្គ្រោះនោះដែរ។"},{"id":44,"translation":"លើកលែងតែដោយក្តីមេត្តាករុណាអំពីយើង និងឱ្យ(ពួកគេ)សោយសុខរហូតដល់ពេលកំណត់ប៉ុណ្ណោះ។"},{"id":45,"translation":"ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកមុស្ហរីគីន)ថា៖ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះអ្វីដែលនៅខាងមុខពួកអ្នក(ថ្ងៃបរលោក) និងអ្វីដែលនៅខាងក្រោយពួកអ្នក(លោកិយ) សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រឡាញ់ (គឺពួកគេមិនធ្វើតាមឡើយ)។"},{"id":46,"translation":"ហើយគ្មានសញ្ញាភស្តុតាងណាមួយក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយរបស់ព្រះជាម្ចាស់ពួកគេបានមកដល់ពួកគេឡើយ លើកលែងតែពួកគេងាកចេញអំពីវា។"},{"id":47,"translation":"ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកទាំងនោះថា៖ ចូរពួកអ្នកបរិច្ចាគអំពីអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកអ្នក ពួកដែលគ្មានជំនឿនោះបានតបទៅកាន់បណ្តាអ្នកមានជំនឿវិញថា៖ តើឱ្យពួកយើងផ្តល់អាហារឱ្យអ្នកដែលប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងប្រទានអាហារដល់គេនោះឬ? ពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)គ្មានអ្វីក្រៅពីស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់នោះឡើយ។"},{"id":48,"translation":"ហើយពួកគេនិយាយថា៖ តើការសន្យានេះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?"},{"id":49,"translation":"ពួកទាំងនោះគ្មានរង់ចាំអ្វីក្រៅពីសម្រែកមួយ(សំឡេងត្រែលើកទីមួយ)ដែលឆក់យកជីវិតពួកគេ ខណៈដែលពួកគេកំពុងតែឈ្លោះប្រកែកគ្នានោះឡើយ។"},{"id":50,"translation":"នៅពេលនោះ ពួកគេមិនអាចធ្វើការផ្តែផ្តាំ ហើយក៏មិនអាចវិលត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេបាននោះដែរ។"},{"id":51,"translation":"ហើយគេបានផ្លុំត្រែ(ជាលើកទីពីរ)។ ស្រាប់តែពេលនោះ ពួកគេក្រោកចេញពីផ្នូរយ៉ាងលឿនឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់ពួកគេ។"},{"id":52,"translation":"ពួកគេនិយាយថា៖ អន្តរាយហើយពួកយើង! តើនរណាជាអ្នកឲ្យពួកយើងក្រោកចេញពីផ្នូររបស់ពួកយើងនេះ? (មានគេឆ្លើយថា៖) នេះហើយជាអ្វីដែលព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់បានសន្យា ហើយបណ្តាអ្នកនាំសារទាំងឡាយក៏បានប្រាប់នូវដំណឹងពិតនេះដែរ។"},{"id":53,"translation":"វាគ្មានអ្វីក្រៅពីសម្រែក(ផ្លុំត្រែ)តែមួយប៉ុណ្ណោះ។ ស្រាប់តែពេលនោះ ពួកគេត្រូវគេនាំមកឲ្យមានវត្តមាននៅចំពោះមុខយើងទាំងអស់គ្នា។"},{"id":54,"translation":"ដូច្នេះនៅថ្ងៃនេះ គ្មានជីវិតណាមួយត្រូវបានគេបំពានបន្តិចនោះឡើយ។ ហើយពួកអ្នកក៏មិនត្រូវបានតបស្នងក្រៅតែពីអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះដែរ។"},{"id":55,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកឋានសួគ៌ នៅក្នុងថ្ងៃនោះ គឺពួកគេរវល់នឹងភាពសោយសុខ។"},{"id":56,"translation":"ពួកគេ និងភរិយារបស់ពួកគេផ្អែកខ្លួនលើគ្រែដ៏ល្អប្រណីតក្រោមម្លប់(ដ៏ត្រជាក់ត្រជុំ)។"},{"id":57,"translation":"នៅក្នុងឋានសួគ៌នោះ ពួកគេនឹងទទួលបានផ្លែឈើគ្រប់ប្រភេទ ហើយពួកគេនឹងទទួលបាននូវអ្វីដែលពួកគេស្នើសុំ។"},{"id":58,"translation":"(ពួកគេទទួលបាន)សាឡាមដែលជាបន្ទូលពីព្រះជាម្ចាស់ដ៏មហាអាណិតស្រលាញ់បំផុត។"},{"id":59,"translation":"(មានគេនិយាយទៅកាន់ពួកគ្មានជំនឿថា៖) នៅថ្ងៃនេះ ឱពួកឧក្រិដ្ឋជនទាំងឡាយ ចូរពួកអ្នកញែកខ្លួនចេញ(ពីបណ្តាអ្នកមានជំនឿ)ចុះ។"},{"id":60,"translation":"(អល់ឡោះបានមានបន្ទូលថា៖) តើយើងមិនបានផ្តែផ្តាំអ្នកទេឬ ឱកូនចៅអាហ្ទាំថា៖ ចូរពួកអ្នកកុំគោរពសក្ការៈចំពោះស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។"},{"id":61,"translation":"តែពួកអ្នកត្រូវគោរពសក្ការៈមកចំពោះយើងវិញ។ នេះហើយជាមាគ៌ាដ៏ត្រឹមត្រូវ។"},{"id":62,"translation":"ហើយជាការពិតណាស់ ស្ហៃតនបានធ្វើឱ្យមនុស្សយ៉ាងច្រើនក្នុងចំណោមពួកអ្នកវង្វេង។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?"},{"id":63,"translation":"នេះហើយជាឋាននរកជើហាន់ណាំដែលពួកអ្នកធ្លាប់ត្រូវបានគេសន្យា។"},{"id":64,"translation":"នៅថ្ងៃនេះ ចូរពួកអ្នកចូលទៅក្នុងវាចុះដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។"},{"id":65,"translation":"នៅថ្ងៃនេះ យើងនឹងបោះត្រាភ្ជិតទៅលើមាត់របស់ពួកគេ ហើយដៃទាំងពីររបស់ពួកគេនឹងនិយាយមកកាន់យើង។ ចំណែកឯជើងរបស់ពួកគេធ្វើជាសាក្សីចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":66,"translation":"ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងបិទភ្នែករបស់ពួកគេជាមិនខាន។ ពេលនោះ ពួកគេនឹងប្រជែងគ្នានៅលើស្ពានស៊ីរ៉ត។ ដូចនេះ តើពួកគេអាចមើលឃើញយ៉ាងដូចម្តេច?"},{"id":67,"translation":"ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងផ្លាស់ប្តូររូបរាងរបស់ពួកគេដោយឱ្យពួកគេ(ខ្វិន)នៅមួយកន្លែងជាមិនខាន។ ពេលនោះ ពួកគេនឹងមិនអាច(ផ្លាស់ទី)ទៅមុខ ទៅក្រោយបាននោះឡើយ។"},{"id":68,"translation":"ហើយជនណាដែលយើងប្រទានឱ្យគេមានអាយុវែង យើងនឹងឱ្យគេត្រឡប់ទៅសភាពដើមវិញ(ទន់ខ្សោយដូចមុន)។ ដូច្នេះ តើពួកគេមិនគិតពិចារណាទេឬ?"},{"id":69,"translation":"ហើយយើងមិនបានបង្រៀនកំណាព្យដល់គេ(ព្យាការីមូហាំម៉ាត់)ឡើយ ហើយក៏មិនគប្បីសម្រាប់គេ(ក្នុងការរៀនវា)នោះដែរ។ តាមពិតវាគឺគ្មានអ្វីក្រៅពីការដាស់រំឭក និងគម្ពីរគួរអានដ៏ច្បាស់លាស់នោះឡើយ។"},{"id":70,"translation":"ដើម្បីឱ្យគេ(ព្យាការីមូហាំម៉ាត់)ដាស់តឿនព្រមានចំពោះអ្នកដែល(ដួងចិត្តរបស់គេ)នៅរស់។ ហើយពាក្យពេចន៍(ទណ្ឌកម្ម)ត្រូវបានកំណត់ទៅលើពួកដែលប្រឆាំង។"},{"id":71,"translation":"តើពួកគេមិនបានឃើញទេ ពិតប្រាកដណាស់ ក្នុងចំណោមអ្វីដែលយើងបានបង្កើតដោយដៃយើងផ្ទាល់ គឺយើងបានបង្កើតសម្រាប់ពួកគេនូវសត្វពាហនៈជាច្រើន។ ហើយពួកគេជាអ្នកគ្រប់គ្រង(លើវា)។"},{"id":72,"translation":"ហើយយើងបានសម្រួលវាដល់ពួកគេ ដោយក្នុងចំណោមពួកវា គឺមានខ្លះជាជំនិះរបស់ពួកគេ ហើយខ្លះទៀត ពួកគេអាចបរិភោគវាបាន។"},{"id":73,"translation":"ហើយសម្រាប់ពួកគេ ចំពោះសត្វពាហនៈទាំងនោះ គឺផ្តល់ជាប្រយោជន៍នានា និងផ្តល់ជាភេសជ្ជៈ(ទឹកដោះ)ផងដែរ។ ដូច្នេះ តើពួកគេមិនដឹងគុណ(អល់ឡោះ)ទេឬ?"},{"id":74,"translation":"តែពួកគេបែរជាយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាព្រះ ដោយពួកគេសង្ឃឹមថា ពួកវានឹងជួយដល់ពួកគេទៅវិញ។"},{"id":75,"translation":"ពួកវាគ្មានលទ្ធភាពជួយពួកគេនោះឡើយ។ ហើយពួកគេទាំងអស់គ្នានឹងត្រូវគេនាំ(ទៅកាន់ទណ្ឌកម្ម)។"},{"id":76,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យពាក្យសម្ដីរបស់ពួកគេធ្វើឱ្យអ្នកមានទុក្ខព្រួយឱ្យសោះ។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។"},{"id":77,"translation":"តើមនុស្សលោកមិនបានឃើញទេឬ ពិតប្រាកដណាស់ យើងបានបង្កើតរូបគេអំពីទឹកកាម។ បន្ទាប់មក រូបគេបែរជាក្លាយជាអ្នកពូកែដេញដោលច្រើនទៅវិញ។"},{"id":78,"translation":"ហើយគេបានលើកឧទាហរណ៍មកកាន់យើង តែគេបែរជាភ្លេចកំណើតខ្លួនឯងទៅវិញដោយគេនិយាយថា៖ តើអ្នកណាដែលអាចឲ្យឆ្អឹងរស់ឡើងវិញបាន ខណៈដែលវាពួកផុយទៅហើយនោះ?"},{"id":79,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបថា៖ អ្នកដែលអាចឱ្យវារស់ឡើងវិញនោះ គឺអ្នកដែលបានបង្កើតវាពីដំបូងនោះឯង។ ហើយទ្រង់មហាដឹងបំផុតនូវរាល់ភាវៈទាំងអស់។"},{"id":80,"translation":"ទ្រង់គឺជាអ្នកដែលបានបង្កើតភ្លើងចេញពីដើមឈើបៃតងស្រស់សម្រាប់ពួកអ្នក។ ហើយពេលនោះ ពួកអ្នកក៏បង្កាត់ភ្លើងអំពីវា។"},{"id":81,"translation":"តើអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ពុំមែនជាអ្នកដែលមានសមត្ថភាពអាចបង្កើតឲ្យដូចពួកគេ(ម្តងទៀត)ទេឬ? ពិតមែនហើយ ទ្រង់គឺជាអ្នកបង្កើត(ភាវៈទាំងអស់) មហាដឹងបំផុត។"},{"id":82,"translation":"តាមពិត កិច្ចការរបស់ទ្រង់ នៅពេលណាដែលទ្រង់មានចេតនាចង់ឱ្យអ្វីមួយកើតឡើងនោះ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” វានឹងកើតឡើងភ្លាម។"},{"id":83,"translation":"ពិតប្រាកដណាស់ ទ្រង់មហាស្អាតស្អំដែលអំណាចគ្រប់គ្រងអ្វីៗទាំងអស់ គឺស្ថិតក្នុងកណ្តាប់ដៃទ្រង់(តែមួយគត់)។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។"}]},{"id":37,"verses":[{"id":1,"translation":"(អល់ឡោះ)ស្បថនឹងពួកម៉ាឡាអ៊ីកាត់ដែលរៀបគ្នាជាជួរ។"},{"id":2,"translation":"(ទ្រង់)ស្បថនឹងពួកម៉ាឡាអ៊ីកាត់ដែល(មានតួនាទី)គ្រប់គ្រងពពក។"},{"id":3,"translation":"ហើយ(ស្បថ)នឹងពួកម៉ាឡាអ៊ីកាត់ដែលសូត្របន្ទូលរបស់អល់ឡោះ។"},{"id":4,"translation":"ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែមួយអង្គគត់។"},{"id":5,"translation":"ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងមេឃនិងផែនដី។ ហើយទ្រង់ជាព្រះជាម្ចាស់គ្រប់គ្រងព្រះអាទិត្យទាំងកន្លែងនានាដែលវារះ និងកន្លែងនានាដែលវាលិច។"},{"id":6,"translation":"ពិតប្រាកដណាស់ យើងបានតុបតែងលម្អមេឃលោកិយ(មេឃជាន់ទីមួយ)ដោយដួងតារាជាច្រើន។"},{"id":7,"translation":"និងបានការពារ(មេឃ)ពីពពួកស្ហៃតនដែលបំពាន"},{"id":8,"translation":"ដោយមិនឲ្យពួកវាស្តាប់ឮម៉ាឡាអ៊ីកាត់ដែលនៅលើមេឃ(និយាយគ្នា)នោះឡើយ។ ហើយពួកវាត្រូវបានគេគប់(ដោយអាចម៍ផ្កាយ)ពីគ្រប់ទិសទាំងអស់"},{"id":9,"translation":"ដើម្បីបណ្តេញពួកវា(ឱ្យចេញឆ្ងាយ)។ ហើយពួកវានឹងត្រូវទទួលទណ្ឌកម្មជានិរន្តន៍(នៅថ្ងៃបរលោក)។"},{"id":10,"translation":"លើកលែងតែអ្នកដែលបានលួចស្តាប់ប៉ុណ្ណោះ។ នៅពេលនោះ អាចម៍ផ្កាយក៏បានដេញតាមដុតពួកវា។"},{"id":11,"translation":"ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរពួកគេ(ពួកគ្មានជំនឿ)ថា៖ តើពួកគេជាភាវៈដែលមានភាពខ្លាំងក្លាជាង ឬមួយអ្នកដែលយើងបានបង្កើត(មានភាពខ្លាំងក្លាជាង)? ពិតប្រាកដណាស់ យើងបានបង្កើតពួកគេ(មនុស្សលោក)ពីដីដែលស្អិតប៉ុណ្ណោះ។"},{"id":12,"translation":"ផ្ទុយទៅវិញ រូបអ្នក(ឱព្យាការីមូហាំម៉ាត់)មានការងឿងឆ្ងល់ ខណៈដែលពួកគេចំអកឡកឡឺយ។"},{"id":13,"translation":"ហើយនៅពេលដែលមានគេដាស់រំលឹកពួកគេ ពួកគេមិនទទួលយកការដាស់រំលឹកនោះឡើយ។"},{"id":14,"translation":"ហើយនៅពេលដែលពួកគេបានឃើញសញ្ញាភស្តុតាងណាមួយ គឺពួកគេនាំគ្នាចំអកឡកឡឺយ។"},{"id":15,"translation":"ហើយពួកគេនិយាយថា៖ នេះគ្មានអ្វីក្រៅពីមន្តអាគមដ៏ច្បាស់លាស់នោះឡើយ។"},{"id":16,"translation":"នៅពេលដែលពួកយើងបានស្លាប់ ហើយពួកយើងក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ តើពួកយើងនឹងត្រូវគេបង្កើតឲ្យរស់ឡើងវិញឬ?"},{"id":17,"translation":"តើជីដូនជីតារបស់ពួកយើងពីមុន(ក៏ដូចគ្នាដែរ)ឬ?"},{"id":18,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបថា៖ ពិតមែនហើយ។ ហើយពួកអ្នក គឺជាពួកដែលទាបថោកបំផុត។"},{"id":19,"translation":"តាមពិត វាគ្រាន់តែជាការផ្លុំត្រែតែមួយដងប៉ុណ្ណោះ(ផ្លុំត្រែលើកទីពីរ)។ ស្រាប់តែពេលនោះ ពួកគេ(ក៏ក្រោកចេញពីផ្នូរ)សម្លឹងមើល។"},{"id":20,"translation":"ហើយពួកគេនិយាយថា៖ ឱអនិច្ចាពួកយើង! នេះគឺជាថ្ងៃជំនុំជម្រះ។"},{"id":21,"translation":"(មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាថ្ងៃកាត់សេចក្តីដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។"},{"id":22,"translation":"(ហើយមានគេនិយាយទៅកាន់ម៉ាឡាអ៊ីកាត់ថា៖) ចូរពួកអ្នកប្រមូលពួកដែលបំពាន និងគូកនរបស់ពួកគេ ព្រមទាំងអ្វីដែលពួកគេធ្លាប់គោរពសក្ការៈ"},{"id":23,"translation":"ក្រៅពីអល់ឡោះមក រួចចូរណែនាំពួកគេទៅកាន់ផ្លូវទៅនរកចុះ។"},{"id":24,"translation":"ហើយចូរឃាត់ខ្លួនពួកគេ(នៅទីនោះ)។ ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេសួរចម្លើយ។"},{"id":25,"translation":"(មានគេនិយាយទៅកាន់ពួកគេថា៖) ហេតុអ្វីបានជាពួកអ្នកមិនព្រមជួយគ្នា?"},{"id":26,"translation":"ផ្ទុយទៅវិញ នៅក្នុងថ្ងៃនេះ ពួកគេគឺជាពួកដែលប្រគល់ខ្លួន។"},{"id":27,"translation":"ហើយពួកគេបែរសំដៅទៅរកគ្នាដោយស្តីបន្ទោសគ្នាទៅវិញទៅមក។"},{"id":28,"translation":"ពួកគេបាននិយាយ(ទៅកាន់ពួកមេដឹកនាំរបស់ខ្លួន)ថា៖ ពិតប្រាកដណាស់ ពួកអ្នកធ្លាប់បានមកកាន់ពួកយើងតាមរយៈផ្លូវសាសនា(ដោយការបោកបញ្ឆោត)។"},{"id":29,"translation":"ពួកទាំងនោះបានតបវិញថា៖ ផ្ទុយទៅវិញ ពួកអ្នកពុំធ្លាប់ជាអ្នកដែលមានជំនឿនោះឡើយ។"},{"id":30,"translation":"ហើយពួកយើងក៏គ្មានអំណាចអ្វី(បង្ខិតបង្ខំ)ពួកអ្នកនោះដែរ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមមួយដែលបំពាន។"},{"id":31,"translation":"ហើយពាក្យបន្ទូល(ដាក់ទណ្ឌកម្ម)របស់ព្រះជាម្ចាស់ពួកយើងចាំបាច់ត្រូវតែកើតឡើងចំពោះពួកយើង។ ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលត្រូវភ្លក់(ទណ្ឌកម្ម)។"},{"id":32,"translation":"ហើយពួកយើងបានពង្វក់ពួកអ្នកឲ្យវង្វេង។ ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលវង្វេង។"},{"id":33,"translation":"ដូច្នេះ នៅថ្ងៃនេះ ពួកគេនឹងត្រូវស្ថិតក្នុងទណ្ឌកម្មរួមគ្នា។"},{"id":34,"translation":"ក៏ដូច្នោះដែរ យើងក៏នឹងធ្វើដូចគ្នានេះចំពោះពួកឧក្រិដ្ឋជនទាំងឡាយផងដែរ។"},{"id":35,"translation":"ពិតប្រាកដណាស់ ពួកទាំងនោះ នៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ គឺពួកគេក្រអឺតក្រទម(មិនទទួលយក)ឡើយ។"},{"id":36,"translation":"ហើយពួកគេថែមទាំងនិយាយថា៖ តើពួកយើងត្រូវបោះបង់ព្រះនានារបស់ពួកយើងដោយសារតែកវីនិពន្ធដែលវិកលចរិតម្នាក់នេះឬ?"},{"id":37,"translation":"ផ្ទុយទៅវិញ គាត់(ព្យាការីមូហាំម៉ាត់)បាននាំមកនូវសេចក្តីពិត ហើយនិងបញ្ជាក់ទៅលើបណ្តាអ្នកនាំសារទាំងឡាយ(ចំពោះអ្វីដែលពួកគាត់បាននាំមក)។"},{"id":38,"translation":"ពិតប្រាកដណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន)ប្រាកដជានឹងត្រូវភ្លក់នូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":39,"translation":"ហើយពួកអ្នកក៏មិនត្រូវបានគេតបស្នងក្រៅតែពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនោះដែរ។"},{"id":40,"translation":"លើកលែងខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះដែលមានភាពស្មោះស(ចំពោះទ្រង់)ប៉ុណ្ណោះ។"},{"id":41,"translation":"អ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបានលាភសក្ការៈជានិរន្តន៍"},{"id":42,"translation":"គឺផ្លែឈើជាច្រើនប្រភេទ។ ហើយពួកគេ គឺជាអ្នកដែលត្រូវបានលើកតម្កើង"},{"id":43,"translation":"ក្នុងឋានសួគ៌ណាអ៊ីម។"},{"id":44,"translation":"ពួកគេផ្អែកខ្លួននៅលើគ្រែដោយបែរមុខរកគ្នា។"},{"id":45,"translation":"មានគេចាំបម្រើកែវស្រាជុំវិញពួកគេពីប្រភពទន្លេស្រា។"},{"id":46,"translation":"វាមានពណ៌សដែលមានរសជាតិឆ្ងាញ់បំផុតសម្រាប់អ្នកដែលទទួលទាន។"},{"id":47,"translation":"វាគ្មានផលប៉ះពាល់ដល់រាងកាយឡើយ ហើយក៏មិនធ្វើឲ្យពួកគេបាត់បង់សតិបញ្ញានោះដែរ។"},{"id":48,"translation":"ហើយពួកគេនឹងទទួលបានស្ត្រីដែលល្អបរិសុទ្ធដែលកែវភ្នែករបស់ពួកនាងមិនសម្លឹងមើលទៅកាន់អ្នកដទៃឡើយ។"},{"id":49,"translation":"ពួកនាងប្រៀបដូចជាពងសត្វដែលត្រូវបានគេថែរក្សាយ៉ាងល្អ។"},{"id":50,"translation":"ហើយពួកគេបែរសំដៅទៅរកគ្នាដោយសួរនាំគ្នាទៅវិញទៅមក។"},{"id":51,"translation":"មានម្នាក់ក្នុងចំណោមពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំធ្លាប់មានមិត្តភក្តិម្នាក់។"},{"id":52,"translation":"គេបាននិយាយ(មកកាន់ខ្ញុំ)ថា៖ តើឯងស្ថិតក្នុងចំណោមអ្នកដែលជឿជាក់(លើការបង្កើតឱ្យរស់ឡើងវិញ)ឬ?"},{"id":53,"translation":"នៅពេលដែលពួកយើងស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ តើពួកយើងពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញឬ?"},{"id":54,"translation":"គេក៏សួរថា៖ តើពួកអ្នកបានឃើញ(ម្នាក់នោះ)ដែរឬទេ?"},{"id":55,"translation":"នៅពេលនោះ គេក៏បានរកមើល(ជននោះ) ហើយគេក៏បានឃើញជននោះស្ថិតនៅកណ្តាលឋាននរក។"},{"id":56,"translation":"គេក៏និយាយថា៖ សូមស្បថនឹងអល់ឡោះ! ពិតណាស់ អ្នកស្ទើរតែបំផ្លាញខ្ញុំទៅហើយ។"},{"id":57,"translation":"ហើយប្រសិនបើគ្មានការប្រោសប្រទានពីព្រះជាម្ចាស់របស់ខ្ញុំទេនោះ ប្រាកដជាខ្ញុំនឹងត្រូវស្ថិតក្នុងចំណោមពួកដែលត្រូវគេនាំមក(ឲ្យទទួលទណ្ឌកម្ម)ជាមិនខាន។"},{"id":58,"translation":"ពិតប្រាកដណាស់ ពួកយើង(បណ្តាអ្នកចូលឋានសួគ៌)នឹងមិនស្លាប់ទៀតឡើយ"},{"id":59,"translation":"លើកលែងការស្លាប់លើកទីមួយរបស់ពួកយើងប៉ុណ្ណោះ។ ហើយពួកយើងក៏មិនត្រូវបានគេដាក់ទណ្ឌកម្មនោះដែរ។"},{"id":60,"translation":"ពិតប្រាកដណាស់ នេះគឺពិតជាជោគជ័យដ៏ធំធេងបំផុត។"},{"id":61,"translation":"ដើម្បីទទួលបានបែបនេះ ចូរអ្នកដែលសាងអំពើល្អទាំងឡាយ ខិតខំសាងនូវអំពើល្អ។"},{"id":62,"translation":"តើអ្វីទាំងនោះជាការប្រទានដ៏ល្អ ឬក៏ដើមហ្សឹកគូមល្អជាង?"},{"id":63,"translation":"ពិតប្រាកដណាស់ យើងបានបង្កើតដើមឈើនេះជាការសាកល្បងមួយសម្រាប់ពួកដែលបំពាន។"},{"id":64,"translation":"ជាការពិតណាស់ វាជាដើមឈើមួយដែលដុះចេញពីបាតនរក។"},{"id":65,"translation":"ផ្លែរបស់វាប្រៀបដូចជាក្បាលរបស់ពួកស្ហៃតន។"},{"id":66,"translation":"ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន)ប្រាកដជានឹងទទួលទានអំពីវា។ ហើយពោះរបស់ពួកគេ គឺពេញទៅដោយផ្លែនោះ។"},{"id":67,"translation":"បន្ទាប់មក ពួកគេនឹងបានផឹកទឹកដ៏ក្តៅបំផុតលាយជាមួយវា។"},{"id":68,"translation":"បន្ទាប់មកទៀត កន្លែងវិលត្រឡប់របស់ពួកគេ គឺឆ្ពោះទៅកាន់ឋាននរក។"},{"id":69,"translation":"ពិតប្រាកដណាស់ ពួកទាំងនោះបានឃើញជីដូនជីតារបស់ពួកគេស្ថិតក្នុងភាពវង្វេង។"},{"id":70,"translation":"ហេតុនេះ ពួកគេក៏ធ្វើតាមលំអានជីដូនជីតាពួកគេយ៉ាងឆាប់រហ័ស។"},{"id":71,"translation":"ហើយជាការពិតណាស់ ភាគច្រើននៃអ្នកជំនាន់មុនពួកគេបានវង្វេងមុនពួកគេទៅទៀត។"},{"id":72,"translation":"ហើយពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកដាស់តឿនព្រមានជាច្រើនទៅកាន់ពួកគេ (តែពួកគេបែរជាប្រឆាំង)។"},{"id":73,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលត្រូវគេដាស់តឿនព្រមាននោះទៅជាយ៉ាងណា?"},{"id":74,"translation":"លើកលែងតែខ្ញុំបម្រើរបស់អល់ឡោះដែលមានភាពស្មោះស(ចំពោះទ្រង់)ប៉ុណ្ណោះ។"},{"id":75,"translation":"ហើយជាការពិតណាស់ ព្យាការីនួហបានបួងសួងសុំមកកាន់យើង(ឲ្យជួយ)។ ពិតប្រាកដណាស់ យើងជាអ្នកឆ្លើយតប(ចំពោះការបួងសួង)ដ៏ប្រសើរបំផុត។"},{"id":76,"translation":"ហើយយើងបានសង្គ្រោះគេ និងក្រុមគ្រួសាររបស់គេពីគ្រោះដ៏ធំធេង។"},{"id":77,"translation":"ហើយយើងបានធ្វើឲ្យពូជពង្សរបស់គេ គឺជាអ្នកដែលនៅសេសសល់(ក្រោយពីទឹកជំនាន់)។"},{"id":78,"translation":"ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេដល់អ្នកជំនាន់ក្រោយ។"},{"id":79,"translation":"សូមសន្តិភាពក្នុងសាកលលោកកើតមានដល់ព្យាការីនួហ។"},{"id":80,"translation":"ក៏ដូច្នោះដែរ ពិតប្រាកដណាស់ យើងនឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អ។"},{"id":81,"translation":"ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។"},{"id":82,"translation":"ក្រោយមក យើងបានធ្វើឲ្យអ្នកដទៃទៀតលិចលង់។"},{"id":83,"translation":"ហើយពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលស្ថិតនៅលើមាគ៌ារបស់គាត់(ព្យាការីនួហ) គឺព្យាការីអ៊ីព្រហ៊ីម។"},{"id":84,"translation":"ខណៈដែលគាត់បានមកជួបព្រះជាម្ចាស់របស់គាត់ដោយដួងចិត្តស្អាតស្អំ។"},{"id":85,"translation":"នៅពេលដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ តើអ្វីទៅដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះ?"},{"id":86,"translation":"តើព្រះដែលគេប្រឌិតឡើងទាំងនេះឬដែលពួកអ្នកនាំគ្នាគោរពសក្ការៈក្រៅពីអល់ឡោះនោះ?"},{"id":87,"translation":"ដូច្នេះ តើពួកអ្នកគិតដូចម្តេចចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់?"},{"id":88,"translation":"ក្រោយមក គាត់បានសម្លឹងមើលទៅកាន់ហ្វូងតារា"},{"id":89,"translation":"រួចគាត់និយាយថា៖ ជាការពិតណាស់ ខ្ញុំឈឺ(មិនអាចទៅចូលរួមបុណ្យជាមួយពួកអ្នកបានទេ)។"},{"id":90,"translation":"ដូច្នេះ ពួកគេក៏ទុកគាត់ចោល ហើយចាកចេញទៅ។"},{"id":91,"translation":"ពេលនោះ គាត់ក៏បានងាកទៅរកព្រះទាំងឡាយរបស់ពួកគេ ហើយគាត់ក៏បាននិយាយថា៖ តើពួកឯងមិនទទួលទានអាហារទេឬ?"},{"id":92,"translation":"ហេតុអ្វីបានជាពួកឯងមិនព្រមនិយាយបែបនេះ?"},{"id":93,"translation":"ហើយគាត់ក៏បានដើរទៅជិតពួកវាដោយបានវាយពួកវានឹងដៃស្តាំ(របស់គាត់)។"},{"id":94,"translation":"ពេលនោះ ពួកគេក៏បានដើរសំដៅមកកាន់គាត់យ៉ាងលឿន។"},{"id":95,"translation":"គាត់ក៏បាននិយាយថា៖ តើពួកអ្នកគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកឆ្លាក់វា(ដោយផ្ទាល់ដៃពួកអ្នក)នោះឬ"},{"id":96,"translation":"ខណៈដែលអល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នក និងអ្វីដែលពួកអ្នកកំពុងធ្វើនោះ?"},{"id":97,"translation":"ពួកគេបាននិយាយថា៖ ចូរពួកអ្នកសង់សំណង់មួយសម្រាប់គេ ហើយបោះគេចូលទៅក្នុងភ្លើងដែលឆាបឆេះនោះចុះ។"},{"id":98,"translation":"ហើយពួកគេមានបំណងរៀបចំឧបាយកល(អាក្រក់)ចំពោះគេ តែយើងបានធ្វើឱ្យពួកគេបរាជ័យ។"},{"id":99,"translation":"ហើយគាត់ក៏បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំនឹងធ្វើដំណើរទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំ។ ទ្រង់នឹងចង្អុលបង្ហាញខ្ញុំជាមិនខាន។"},{"id":100,"translation":"បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាប្រទាននូវកូនប្រុសដ៏កតញ្ញូម្នាក់ឱ្យខ្ញុំផង។"},{"id":101,"translation":"ពេលនោះ យើងក៏បានផ្តល់ដំណឹងរីករាយដល់គេនូវកូនប្រុសម្នាក់ដែលអត់ធ្មត់(គឺព្យាការីអ៊ីស្មាអែល)។"},{"id":102,"translation":"នៅពេលដែលគេធំអាចដើរជាមួយគាត់បាន គាត់បាននិយាយថា៖ ឱកូនសម្លាញ់! ជាការពិតណាស់ ពុកបានឃើញក្នុងសុបិនថា ពិតប្រាកដណាស់ ពុកត្រូវសំឡេះកូន។ ហេតុនេះ សូមកូនគិតមើលចុះ តើកូនយល់យ៉ាងណា? គេក៏តបវិញថា៖ ឱលោកឪពុកជាទីស្រឡាញ់! សូមពុកធ្វើតាមអ្វីដែលគេបានបញ្ជាប្រើពុកចុះ។ ប្រសិនបើអល់ឡោះមានចេតនា ពុកនឹងឃើញថា រូបកូនស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់។"},{"id":103,"translation":"ហើយនៅពេលដែលគេទាំងពីរបានប្រគល់ខ្លួន(អនុវត្តតាមបទបញ្ជា) គាត់ក៏បានផ្កាប់មុខគេ(ព្យាការីអ៊ីស្មាអែល)ទៅនឹងដី។"},{"id":104,"translation":"ពេលនោះ យើងបានហៅគេថា៖ ឱអ៊ីព្រហ៊ីម!"},{"id":105,"translation":"ជាការពិតណាស់ អ្នកពិតជាបានអនុវត្តតាមសុបិនមែន។ ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។"},{"id":106,"translation":"ពិតប្រាកដណាស់ នេះគឺជាការសាកល្បងមួយយ៉ាងច្បាស់លាស់។"},{"id":107,"translation":"ហើយយើងបានលោះរូបគេ(ព្យាការីអ៊ីស្មាអែល)ដោយការសំឡេះ(សត្វចៀម)ដ៏ធំមួយ។"},{"id":108,"translation":"ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេ(ព្យាការីអ៊ីព្រហ៊ីម)ដល់អ្នកជំនាន់ក្រោយ។"},{"id":109,"translation":"សូមសន្តិភាពកើតមានដល់ព្យាការីអ៊ីព្រហ៊ីម។"},{"id":110,"translation":"ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។"},{"id":111,"translation":"ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។"},{"id":112,"translation":"ហើយយើងបានប្រទានដំណឹងរីករាយមួយដល់គេនូវ(កូនប្រុសម្នាក់ទៀតឈ្មោះ)អ៊ីស្ហាក ជាព្យាការីម្នាក់ក្នុងចំណោមអ្នកសាងទង្វើកុសលទាំងឡាយ។"},{"id":113,"translation":"ហើយយើងបានប្រទាននូវពរជ័យដល់គេ(ព្យាការីអ៊ីព្រហ៊ីម) និងព្យាការីអ៊ីស្ហាក។ ក្នុងចំណោមកូនចៅរបស់គេទាំងពីរ គឺមានអ្នកដែលសាងអំពើល្អ ហើយនិងអ្នកដែលបំពានលើខ្លួនឯងយ៉ាងច្បាស់លាស់។"},{"id":114,"translation":"ហើយពិតប្រាកដណាស់ យើងបានប្រោសប្រទាន(នូវភាពជាព្យាការី)ដល់ព្យាការីមូសា និងព្យាការីហារូន។"},{"id":115,"translation":"ហើយយើងបានសង្គ្រោះគេទាំងពីរ និងក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ឱ្យរួចផុតពីគ្រោះដ៏ធំ។"},{"id":116,"translation":"ហើយយើងបានជួយដល់ពួកគេ។ ដូច្នេះ ពួកគេ គឺជាអ្នកដែលទទួលជោគជ័យ។"},{"id":117,"translation":"ហើយយើងបានប្រទានដល់គេទាំងពីរនូវគម្ពីរ(តាវរ៉ត)ដ៏ច្បាស់លាស់។"},{"id":118,"translation":"ហើយយើងបានចង្អុលបង្ហាញគេទាំងពីរនូវមាគ៌ាដ៏ត្រឹមត្រូវ។"},{"id":119,"translation":"ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះគេទាំងពីរដល់អ្នកជំនាន់ក្រោយ។"},{"id":120,"translation":"សូមសន្តិភាពកើតមានដល់ព្យាការីមូសា និងព្យាការីហារូន។"},{"id":121,"translation":"ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។"},{"id":122,"translation":"ពិតប្រាកដណាស់ គេទាំងពីរស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។"},{"id":123,"translation":"ហើយពិតប្រាកដណាស់ ព្យាការីអ៊ិលយ៉ាស គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។"},{"id":124,"translation":"ខណៈដែលគេបាននិយាយទៅកាន់ក្រុមរបស់គេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?"},{"id":125,"translation":"តើពួកអ្នកគោរពសក្ការៈចំពោះបដិមាហ្ពាក់ឡាន់ ហើយបែរជាបោះបង់ចោល(មិនគោរពសក្ការៈ)អ្នកដែលបង្កើតដ៏ប្រសើរជាងគេនោះឬ?"},{"id":126,"translation":"គឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួក និងជាព្រះជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកជំនាន់មុន។"},{"id":127,"translation":"តែពួកគេបានបដិសេធ(មិនជឿ)ចំពោះគាត់។ ដូចនេះ ពួកគេគឺជាពួកដែលត្រូវបានគេនាំ(ទៅកាន់ទណ្ឌកម្ម)។"},{"id":128,"translation":"លើកលែងតែខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះដែលមានចិត្តស្មោះសប៉ុណ្ណោះ។"},{"id":129,"translation":"ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេដល់អ្នកជំនាន់ក្រោយ។"},{"id":130,"translation":"សូមសន្តិភាពកើតមានដល់ព្យាការីអ៊ិលយ៉ាស។"},{"id":131,"translation":"ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។"},{"id":132,"translation":"ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។"},{"id":133,"translation":"ហើយជាការពិតណាស់ ព្យាការីលូត គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។"},{"id":134,"translation":"ខណៈពេលដែលយើងបានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេទាំងអស់គ្នា"},{"id":135,"translation":"លើកលែងតែស្ត្រីចំណាស់ម្នាក់(ភរិយារបស់គេ)ប៉ុណ្ណោះដែលត្រូវគេបំផ្លាញ។"},{"id":136,"translation":"ក្រោយមក យើងបានបំផ្លាញអ្នកផ្សេងទៀត(ដែលនៅសល់)។"},{"id":137,"translation":"ហើយពិតប្រាកដណាស់ ពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)ពិតជាបានឆ្លងកាត់លំនៅឋានរបស់ពួកគេ(ក្រុមរបស់ព្យាការីលូត)ទាំងពេលព្រឹក"},{"id":138,"translation":"និងពេលយប់។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?"},{"id":139,"translation":"ហើយពិតប្រាកដណាស់ ព្យាការីយូនុស គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។"},{"id":140,"translation":"ខណៈដែលគេបានរត់គេចទៅកាន់សំពៅមួយដែលពោរពេញដោយបន្ទុក។"},{"id":141,"translation":"នៅពេលនោះ ពួកគេក៏បានធ្វើការចាប់ឆ្នោត ហើយរូបគេក៏ស្ថិតក្នុងចំណោមអ្នកដែលទទួលបរាជ័យ(រួចក៏ត្រូវគេបោះចូលក្នុងសមុទ្រ)។"},{"id":142,"translation":"ពេលនោះ ត្រីដ៏ធំមួយក៏បានលេបគាត់(ចូលទៅក្នុងពោះ) ខណៈដែលគាត់ជាអ្នកដែលត្រូវបានគេស្តីបន្ទោស។"},{"id":143,"translation":"ពិតប្រាកដណាស់ ប្រសិនបើរូបគេមិនមែនជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលលើកតម្កើង(ចំពោះអល់ឡោះ)យ៉ាងច្រើនទេនោះ"},{"id":144,"translation":"ប្រាកដជារូបគេនឹងត្រូវស្ថិតក្នុងពោះត្រីនោះរហូតដល់ថ្ងៃដែលគេបង្កើតឲ្យរស់ឡើងវិញមិនខានឡើយ។"},{"id":145,"translation":"ហើយយើងបានបញ្ចេញគេពីពោះត្រីមកវិញនៅឯវាលរហោស្ថានមួយ ខណៈដែលរូបគេទន់ខ្សោយ។"},{"id":146,"translation":"ហើយយើងបានបណ្តុះនូវរុក្ខជាតិមួយដើមជាប្រភេទដើមល្ពៅដល់គេ(ដើម្បីជ្រកម្លប់)។"},{"id":147,"translation":"ហើយយើងបានបញ្ជូនគេទៅកាន់ក្រុមដែលមានគ្នាមួយរយពាន់នាក់ ឬច្រើនជាងនោះទៅទៀត។"},{"id":148,"translation":"ពេលនោះ ពួកគេក៏មានជំនឿ។ ដូច្នេះ យើងក៏បានឱ្យពួកគេសោយសុខ(ក្នុងជីវិតលោកិយ) រហូតដល់ពេលកំណត់(ស្លាប់)។"},{"id":149,"translation":"ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរពួកគេ(ពួកមុស្ហរីគីន)ថា៖ តើកូនស្រី គឺសម្រាប់ព្រះជាម្ចាស់របស់អ្នក រីឯកូនប្រុសវិញ គឺសម្រាប់ពួកគេឬ?"},{"id":150,"translation":"ឬមួយយើងបានបង្កើតម៉ាឡាអ៊ីកាត់ទាំងនោះជាភេទស្រី ខណៈដែលពួកគេមានវត្តមានឬ?"},{"id":151,"translation":"តើពុំមែនទេឬ ពិតប្រាកដណាស់ ដោយសារតែការប្រឌិតភូតកុហករបស់ពួកគេ ពួកគេបានចោទប្រកាន់ថា៖"},{"id":152,"translation":"អល់ឡោះជាម្ចាស់ទ្រង់ប្រសូត្របុត្រ។ ហើយពិតប្រាកដណាស់ ពួកគេពិតជាពួកដែលភូតកុហក។"},{"id":153,"translation":"តើទ្រង់ជ្រើសយកកូនស្រីដោយមិនជ្រើសយកកូនប្រុសឬ?"},{"id":154,"translation":"តើមានអ្វីកើតឡើងចំពោះពួកអ្នក(ឱពួកមុស្ហរីគីន)ទើបបានជាពួកអ្នកហ៊ានកាត់សេចក្តីបែបនេះ?"},{"id":155,"translation":"តើពួកអ្នកមិនគិតពិចារណាទេឬ?"},{"id":156,"translation":"ឬមួយក៏ពួកអ្នកមានភស្តុតាងច្បាស់លាស់ណាមួយ?"},{"id":157,"translation":"បើដូច្នោះមែននោះ ចូរពួកអ្នកនាំយកគម្ពីររបស់ពួកអ្នកនោះមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។"},{"id":158,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បានចាត់ទុករវាងទ្រង់(អល់ឡោះ)និងពួកម៉ាឡាអ៊ីកាត់ ថាជាសាច់សាលោហិតនឹងគ្នា។ ហើយពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់បានដឹងថា ពួកទាំងនោះពិតជានឹងត្រូវគេនាំទៅកាន់ទណ្ឌកម្ម។"},{"id":159,"translation":"អល់ឡោះជាម្ចាស់មហាស្អាតស្អំបំផុតពីអ្វីដែលពួកគេពិពណ៌នា(ចំពោះទ្រង់)។"},{"id":160,"translation":"លើកលែងតែខ្ញុំបម្រើរបស់អល់ឡោះដែលមានភាពស្មោះស(ចំពោះទ្រង់)ប៉ុណ្ណោះ។"},{"id":161,"translation":"ពិតប្រាកដណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន) និងអ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះ"},{"id":162,"translation":"គឺពួកអ្នកពុំមែនជាអ្នកដែលអាចធ្វើឱ្យនរណាម្នាក់វង្វេងនោះឡើយ"},{"id":163,"translation":"លើកលែងតែជនណាដែលត្រូវបានកំណត់ឱ្យស្ថិតក្នុងនរកជើហ៊ីមប៉ុណ្ណោះ។"},{"id":164,"translation":"(ម៉ាឡាអ៊ីកាត់បាននិយាយថា៖) ម្នាក់ៗក្នុងចំណោមពួកយើង គឺសុទ្ធតែមានកន្លែងដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់(នៅលើមេឃ)។"},{"id":165,"translation":"ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលឈរជាជួរៗ។"},{"id":166,"translation":"ហើយពិតណាស់ ពួកយើងគឺជាអ្នកដែលលើកតម្កើងដល់អល់ឡោះជាម្ចាស់។"},{"id":167,"translation":"ហើយពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន)ធ្លាប់បាននិយាយថា៖"},{"id":168,"translation":"ប្រសិនបើពួកយើងមានគម្ពីរមួយដូចអ្នកជំនាន់មុន"},{"id":169,"translation":"ប្រាកដជាពួកយើងនឹងក្លាយជាខ្ញុំបម្រើរបស់អល់ឡោះដែលមានចិត្តស្មោះស(ចំពោះទ្រង់)ជាមិនខាន។"},{"id":170,"translation":"តែ(ជាក់ស្តែង)ពួកគេបែរជាប្រឆាំងនឹងវាទៅវិញ។ ដូច្នេះ ពួកគេគង់តែនឹងដឹងមិនខានឡើយ។"},{"id":171,"translation":"ហើយពិតប្រាកដណាស់ ពាក្យបន្ទូលរបស់យើងបានកំណត់ចំពោះបណ្តាអ្នកនាំសារទាំងឡាយ(របស់យើង)រួចទៅហើយថា៖"},{"id":172,"translation":"ជាការពិតណាស់ ពួកគេជាអ្នកដែលត្រូវបានគេជួយ។"},{"id":173,"translation":"ហើយពិតប្រាកដណាស់ កងទ័ពរបស់យើង គឺជាអ្នកដែលទទួលបានជ័យជម្នះ។"},{"id":174,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេ រហូតដល់ពេលកំណត់មួយចុះ។"},{"id":175,"translation":"ហើយចូរអ្នកមើលទៅពួកគេចុះ។ ពួកគេក៏គង់តែនឹងឃើញ(ទណ្ឌកម្ម)ជាមិនខាន។"},{"id":176,"translation":"តើពួកទាំងនោះសុំឱ្យទណ្ឌកម្មរបស់យើងឆាប់កើតឡើងចំពោះពួកគេឬ?"},{"id":177,"translation":"ហើយនៅពេលដែលទណ្ឌកម្មរបស់ពួកគេបានធ្លាក់លើពួកគេ វាគឺជាពេលព្រឹកដ៏អាក្រក់បំផុតសម្រាប់ពួកដែលត្រូវគេដាស់តឿនព្រមាន។"},{"id":178,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេ រហូតដល់ពេលកំណត់មួយចុះ។"},{"id":179,"translation":"ហើយចូរអ្នកមើលទៅពួកគេចុះ។ ពួកគេក៏គង់តែនឹងឃើញ(ទណ្ឌកម្ម)ជាមិនខាន។"},{"id":180,"translation":"ព្រះជាម្ចាស់របស់អ្នក ជាព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ ទ្រង់ស្អាតស្អំបំផុតពីអ្វីដែលពួកគេពិពណ៌នា(ចំពោះទ្រង់)។"},{"id":181,"translation":"ហើយសូមសន្តិភាពកើតមានដល់បណ្តាអ្នកនាំសារទាំងឡាយ។"},{"id":182,"translation":"ហើយសេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។"}]},{"id":38,"verses":[{"id":1,"translation":"សទ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដែលផ្ទុកទៅដោយការរំឭក។"},{"id":2,"translation":"ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿស្ថិតក្នុងភាពក្រអឺតក្រទម និងប្រឆាំង។"},{"id":3,"translation":"មានប្រជាជាតិជំនាន់មុនពួកគេជាច្រើនរួចមកហើយដែលយើងបានបំផ្លាញ។ ពេលនោះ ពួកគេបានស្រែក(សុំការសារភាពកំហុស) ខណៈដែលពេលនោះ ពុំមែនជាពេលដែលអាចរួចផុត(ពីទណ្ឌកម្ម)នោះឡើយ។"},{"id":4,"translation":"ហើយពួកគេមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកដាស់តឿនព្រមានម្នាក់អំពីពួកគេ(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថា៖ ម្នាក់នេះជាគ្រូមន្តអាគម ជាជនដែលកុហកបោកប្រាស់។"},{"id":5,"translation":"តើរូបគេចាត់ទុកព្រះដ៏ច្រើនថាជាព្រះតែមួយឬ? ពិតប្រាកដណាស់ នេះពិតជារឿងមួយដ៏ចម្លែក។"},{"id":6,"translation":"ហើយពួកមេដឹកនាំនៃពួកគេក៏បានដើរចេញ (ហើយនិយាយថា៖) ចូរពួកអ្នកប្រកាន់ខ្ជាប់ និងអត់ធ្មត់លើ(ការគោរពសក្ការៈ)ព្រះទាំងឡាយរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នេះគ្រាន់តែជាអ្វីដែលគេ(ព្យាការីមូហាំម៉ាត់)ចង់បានប៉ុណ្ណោះ។"},{"id":7,"translation":"ពួកយើងមិនធ្លាប់បានឮបែបនេះពីសាសនាចុងក្រោយនោះឡើយ។ នេះគ្រាន់តែជាការប្រឌិតកុហកប៉ុណ្ណោះ។"},{"id":8,"translation":"តើគេបញ្ចុះគម្ពីរគួរអានឱ្យគាត់(ព្យាការីមូហាំម៉ាត់)ដោយរំលងពួកយើងឬ? ផ្ទុយទៅវិញ ពួកទាំងនោះស្ថិតនៅក្នុងភាពសង្ស័យចំពោះការរំលឹក(វ៉ាហ៊ី)របស់យើង។ (ផ្ទុយទៅវិញ)ដោយសារតែពួកគេមិនទាន់បានភ្លក់នូវទណ្ឌកម្ម។"},{"id":9,"translation":"ឬមួយក៏ពួកគេមានឃ្លាំងនៃក្តីមេត្តាករុណារបស់ព្រះជាម្ចាស់របស់អ្នកដ៏មហាខ្លាំងពូកែ និងជាអ្នកដែលប្រទានឲ្យ?"},{"id":10,"translation":"ឬមួយក៏ពួកគេមានអំណាចគ្រប់គ្រងមេឃជាច្រើននិងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ? បើដូច្នោះមែននោះ ចូរឱ្យពួកគេរកវិធី(ឡើងទៅលើមេឃចុះ)។"},{"id":11,"translation":"ពួកទាំងនោះគឺជាកងទ័ពដែលបរាជ័យ ដូចជាក្រុមអ្នកជំនាន់មុនដូច្នោះដែរ។"},{"id":12,"translation":"(អ្នកជំនាន់មុនពួកគេ)បានបដិសេធមុនពួកគេទៅទៀត (ដូចជា)ក្រុមរបស់ព្យាការីនួហ ក្រុមអាទ និងហ្វៀរអោនដែលមានអំណាចខ្លាំងពូកែ"},{"id":13,"translation":"ហើយនិងពួកសាមូទ ក្រុមរបស់ព្យាការីលូត ព្រមទាំងក្រុមអៃកះ(ក្រុមព្យាការីស៊្ហូអែប)។ ពួកទាំងនោះ គឺជាក្រុម(ដែលប្រឆាំង)។"},{"id":14,"translation":"រាល់ក្រុមទាំងនោះ សុទ្ធតែបានបដិសេធនឹងបណ្តាអ្នកនាំសារ(របស់ពួកគេ)។ ដូច្នេះ ទណ្ឌកម្ម គឺសក្តិសមបំផុត(សម្រាប់ពួកគេ)។"},{"id":15,"translation":"ហើយពួកទាំងនោះ ពួកគេគ្មានរង់ចាំអ្វីក្រៅពីសម្រែកតែមួយប៉ុណ្ណោះ ដោយគ្មានការត្រឡប់ក្រោយនោះឡើយ។"},{"id":16,"translation":"ហើយពួកគេបាននិយាយ(ផ្គើន)ថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាផ្តល់ឱ្យមួយចំណែកអំពីទណ្ឌកម្មដល់ពួកយើងភ្លាមៗមុននឹងថ្ងៃជំនុំជម្រះមកដល់ផង។"},{"id":17,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេនិយាយ។ ហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ខ្ញុំបម្រើរបស់យើង ព្យាការីហ្ទាវូទ ដែលជាអ្នកមានអំណាចខ្លាំងក្លា។ ពិតប្រាកដណាស់ រូបគេជាអ្នកដែលសារភាពកំហុសច្រើនបំផុត(ចំពោះអល់ឡោះ)។"},{"id":18,"translation":"ពិតប្រាកដណាស់ យើងបានឱ្យភ្នំឱ្យទាំងឡាយលើកតម្កើង(មកចំពោះយើង)ជាមួយនឹងរូបគេ(ព្យាការីហ្ទាវូទ)ទាំងពេលល្ងាច និងទាំងពេលព្រឹក។"},{"id":19,"translation":"(ហើយយើងក៏បានឱ្យ)សត្វបក្សីទាំងឡាយប្រមូលផ្តុំគ្នា(លើកតម្កើងមកចំពោះយើងជាមួយគេ)ផងដែរ ដោយពួកវាទាំងអស់សុទ្ធតែគោរពតាមគេ(ព្យាការីហ្ទាវូទ)។"},{"id":20,"translation":"ហើយយើងបានពង្រឹងអំណាចរបស់គេ និងបានប្រទានឱ្យគេនូវភាពជាព្យាការី និងការចេះវិនិច្ឆ័យយ៉ាងច្បាស់លាស់។"},{"id":21,"translation":"តើដំណឹងនៃជម្លោះ(រវាងបុរសពីរនាក់)នៅពេលដែលគេទាំងពីរបានផ្លោះរបង(ចូលទៅ)កន្លែងគោរពសក្ការៈ(របស់ព្យាការីហ្ទាវូទ)នោះបានមកដល់អ្នកដែរទេ(ឱអ្នកនាំសារមូហាំម៉ាត់)?"},{"id":22,"translation":"ខណៈដែលគេទាំងពីរបានចូលទៅកាន់ព្យាការីហ្ទាវូទ ពេលនោះ គាត់មានការភិតភ័យអំពីពួកគេ។ ពួកគេក៏និយាយថា៖ សូមអ្នកកុំខ្លាច! (ពួកយើងទាំងពីរ)គឺជាគូជម្លោះនឹងគ្នាដោយសារតែម្នាក់នៃពួកយើងបានបំពានទៅលើម្នាក់ទៀត។ ដូចនេះ សូមអ្នកមេត្តាកាត់សេចក្តីរវាងពួកយើងដោយត្រឹមត្រូវផង ហើយសូមកុំឱ្យមានភាពអយុត្តិធម៌កើតឡើង និងសូមចង្អុលបង្ហាញពួកយើងទៅកាន់មាគ៌ាដែលត្រឹមត្រូវផងចុះ។"},{"id":23,"translation":"ពិតប្រាកដណាស់ នេះគឺជាបងប្អូនរបស់ខ្ញុំ។ គាត់មានពពែញីចំនួនកៅសិបប្រាំបួនក្បាល ចំណែកឯខ្ញុំវិញ មានពពែញីតែមួយក្បាលគត់។ ហើយគាត់បាននិយាយថា៖ សូមអ្នកប្រគល់វាឲ្យខ្ញុំ។ ហើយគាត់ប៉ិនប្រសព្វក្នុងការនិយាយស្តី(ពូកែលើកអំណះអំណាង)ជាងខ្ញុំ។"},{"id":24,"translation":"គាត់(ព្យាការីហ្ទាវូទ)ក៏បានពោលថា៖ ពិតប្រាកដណាស់ បងប្អូនរបស់អ្នកបានបំពានលើអ្នកហើយ ខណៈដែលគាត់បានសុំឱ្យអ្នកប្រគល់ពពែញីរបស់អ្នកទៅឱ្យគាត់ថែមទៀតនោះ។ ហើយភាគច្រើននៃអ្នកដែលចូលហ៊ុនគ្នា គឺតែងតែបំពានលើគ្នាទៅវិញទៅមក លើកលែងតែបណ្តាអ្នកមានជំនឿ និងបានសាងនូវទង្វើកុសលប៉ុណ្ណោះ។ ក៏ប៉ុន្តែពួកគេមានតិចតួចណាស់។ ក្រោយមក គាត់បានដឹងច្បាស់ថា តាមពិតយើង(អល់ឡោះ)គ្រាន់តែសាកល្បងលើគេប៉ុណ្ណោះ។ ពេលនោះ គេក៏បានសុំការអភ័យទោសពីព្រះជាម្ចាស់របស់គេ ហើយបានក្រាបស៊ូជូត និងសារភាពកំហុស(ចំពោះទ្រង់)។"},{"id":25,"translation":"ពេលនោះ យើងក៏បានអភ័យទោសដល់គេចំពោះរឿងនោះ។ ហើយពិតណាស់ រូបគេគឺជាអ្នកដែលមានឋានៈជិតបំផុតចំពោះយើង និងមានកន្លែងវិលត្រឡប់ដ៏ប្រសើរបំផុត(នៅថ្ងៃបរលោក)។"},{"id":26,"translation":"ឱហ្ទាវូទ! ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកឱ្យធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដី។ ហេតុនេះ ចូរអ្នកកាត់ក្តីរវាងមនុស្សលោកដោយយុត្តិធម៌ និងមិនត្រូវធ្វើតាមទំនើងចិត្តរបស់អ្នកដែលជាហេតុធ្វើឱ្យអ្នកវង្វេងចេញពីមាគ៌ារបស់អល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ ពួកដែលវង្វេងចេញពីមាគ៌ារបស់អល់ឡោះ សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែពួកគេភ្លេចថ្ងៃជំនុំជម្រះ។"},{"id":27,"translation":"ហើយយើងមិនបានបង្កើតមេឃនិងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរដោយឥតប្រយោជន៍នោះឡើយ។ នោះគឺជាការគិតស្មានរបស់ពួកប្រឆាំងប៉ុណ្ណោះ។ ដូច្នេះ ភាពអន្តរាយនៃឋាននរក គឺសម្រាប់ពួកប្រឆាំង។"},{"id":28,"translation":"តើយើងចាត់ទុកបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលដូចគ្នាទៅនឹងពួកដែលបង្កវិនាសកម្មនៅលើផែនដី ឬក៏ចាត់ទុកបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ដូចទៅនឹងពួកដែលប្រព្រឹត្តបាបកម្មឬ?"},{"id":29,"translation":"(គម្ពីរគួរអាននេះ)ជាគម្ពីរមួយដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលប្រកបដោយពរជ័យ ដើម្បីឱ្យពួកគេត្រិះរិះពិចារណាចំពោះបណ្តាវាក្យខណ្ឌទាំងឡាយរបស់វា និងដើម្បីឱ្យបណ្តាបញ្ញាជនទាំងឡាយឈ្វេងយល់។"},{"id":30,"translation":"ហើយយើងបានប្រទានឱ្យព្យាការីហ្ទាវូទនូវព្យាការីសូឡៃម៉ាន។ រូបគេ(ព្យាការីស៊ូឡៃម៉ាន)ជាខ្ញុំបម្រើដ៏ល្អម្នាក់។ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលតែងតែសារភាពកំហុស(ចំពោះអល់ឡោះ)។"},{"id":31,"translation":"(ចូរអ្នកនឹកឃើញ)នៅពេលដែលគេបានបង្ហាញឱ្យគាត់(ព្យាការីស៊ូឡៃម៉ាន)បានឃើញនៅពេលរសៀលនូវសត្វសេះដែលរត់លឿនដែលអាចឈរជើងបី ហើយលើកជើងមួយបាន។"},{"id":32,"translation":"ពេលនោះ គាត់បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំបានផ្តល់អាទិភាពលើការស្រលាញ់របស់ល្អ(សត្វសេះ)ជាងការរំឭកចំពោះព្រះជាម្ចាស់របស់ខ្ញុំ រហូតដល់ថ្ងៃបានលិច(ធ្វើឱ្យខ្ញុំខកខានមិនបានសឡាតអាសើរ)។"},{"id":33,"translation":"ចូរពួកអ្នកនាំសេះនោះត្រឡប់មកកាន់យើងវិញ។ ពេលនោះ គាត់ក៏បានកាប់ជើង និងកសេះនោះនឹងផ្លែដាវ។"},{"id":34,"translation":"ហើយពិតប្រាកដណាស់ យើង(អល់ឡោះ)បានសាកល្បងព្យាការីស៊ូឡៃម៉ាន ហើយយើងបានដាក់រូបកាយមួយនៅលើបល្ល័ង្គ(កៅអីស្តេច)របស់គេ។ ក្រោយមក គេក៏បានសារភាពកំហុស(មកចំពោះយើង)។"},{"id":35,"translation":"គេបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអភ័យទោសដល់រូបខ្ញុំផងចុះ ហើយសូមព្រះអង្គមេត្តាប្រទាននូវអំណាច(ជាពិសេស)ដល់ខ្ញុំដែលគ្មាននរណាម្នាក់អាចទទួលបានវាបន្ទាប់ពីខ្ញុំឡើយ។ ពិតប្រាកដណាស់ ព្រះអង្គគឺជាអ្នកដែលប្រទានដ៏លើសលប់បំផុត។"},{"id":36,"translation":"ហើយយើងបានសម្រួលដល់គេដោយឲ្យខ្យល់បក់បោកបានយ៉ាងល្អទៅតាមបទបញ្ជារបស់គេដោយអាចនាំរូបគេទៅកាន់ទីណាដែលគេប្រាថ្នា។"},{"id":37,"translation":"ហើយចំពោះស្ហៃតន(ក៏ដូចគ្នាដែរ)។ ក្នុងចំណោមពួកវា មានអ្នកដែលសាងសង់ មានអ្នកដែលជ្រមុជទឹក(រាវរកវត្ថុមានតម្លៃក្នុងសមុទ្រឱ្យព្យាការីស៊ូឡៃម៉ាន)។"},{"id":38,"translation":"ហើយមានក្រុមផ្សេងទៀត គឺត្រូវបានដាក់ច្រវ៉ាក់ជាប់។"},{"id":39,"translation":"នេះគឺជាការប្រទានរបស់យើង(ដែលបានប្រទានដល់អ្នក)។ ដូច្នេះ ចូរអ្នកផ្តល់វា ឬមិនផ្តល់វា(ចំពោះជនណាដែលអ្នកប្រាថ្នាចុះ) ដោយអ្នកមិនត្រូវបានគេយកទោសពៃរ៍អ្វីឡើយ។"},{"id":40,"translation":"ហើយពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលមានឋានៈជិតបំផុតចំពោះយើង និងមានកន្លែងវិលត្រឡប់ដ៏ប្រសើរបំផុត(នៅថ្ងៃបរលោក)។"},{"id":41,"translation":"ហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ខ្ញុំបម្រើរបស់យើង ព្យាការីអៃយ៉ូប នៅពេលដែលគេបានបួងសួងទៅកាន់ព្រះជាម្ចាស់របស់គេថា៖ ពិតប្រាកដណាស់ ស្ហៃតនជាមូលហេតុធ្វើឱ្យខ្ញុំលំបាក និងឈឺចាប់។"},{"id":42,"translation":"(យើងក៏បានមានបន្ទូលថា៖) ចូរអ្នកទន្ទ្រាំជើងរបស់អ្នកនឹងដីចុះ។ នេះជាទឹកត្រជាក់សម្រាប់ងូត និងផឹក(ព្យាបាលជំងឺរបស់អ្នក)។"},{"id":43,"translation":"ហើយយើងបានប្រទានឱ្យគេនូវក្រុមគ្រួសាររបស់គេវិញ ព្រមទាំងបានបន្ថែមលើសពីនោះដល់រូបគេថែមទៀត ជាក្តីមេត្តាករុណាអំពីយើង និងជាការដាស់រំលឹកសម្រាប់បញ្ញាជនទាំងឡាយ។"},{"id":44,"translation":"(យើងបានមានបន្ទូលថា៖) ចូរអ្នក(ព្យាការីអៃយ៉ូប)យកស្មៅមួយកណ្តាប់ដៃ រួចវាយ(ទៅលើភរិយាអ្នក)ចុះ ហើយចូរអ្នកកុំបំពានពាក្យសម្បថ។ ពិតប្រាកដណាស់ យើងបានឃើញរូបគេជាអ្នកដែលអត់ធ្មត់។ (រូបគេ)ជាខ្ញុំបម្រើដ៏ល្អប្រពៃម្នាក់។ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលតែងតែសារភាពកំហុស(ចំពោះអល់ឡោះ)។"},{"id":45,"translation":"ហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ខ្ញុំបម្រើទាំងឡាយរបស់យើង គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ ពួកគេជាអ្នកដែលមានភាពខ្លាំងក្លា និងមានប្រាជ្ញាឈ្លាសវៃ។"},{"id":46,"translation":"ពិតប្រាកដណាស់ យើងបានប្រទានឱ្យពួកគេជាពិសេសដោយឱ្យដួងចិត្តរបស់ពួកគេគិតគូរជានិច្ចចំពោះថ្ងៃបរលោក។"},{"id":47,"translation":"ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមបណ្តាអ្នកដែលយើងបានជ្រើសរើស(ជាអ្នកនាំសារ និងជាអ្នកដែលគោរពប្រតិបត្តិ)។"},{"id":48,"translation":"ហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ិលយ៉ាសាក់ និងព្យាការីហ្ស៊ុលគីហ្វលី។ រាល់អ្នកទាំងនោះ គឺសុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេជ្រើសរើស។"},{"id":49,"translation":"នេះគឺជាការរំលឹក(នៅក្នុងគម្ពីរគួរអាន)។ ហើយពិតប្រាកដណាស់ សម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពិតជានឹងទទួលបាននូវកន្លែងវិលត្រឡប់ដ៏ល្អប្រពៃ។"},{"id":50,"translation":"គឺឋានសួគ៌អាត់និនដែលបណ្តាទ្វារទាំងឡាយរបស់វាត្រូវបានគេបើកសម្រាប់(ទទួលសា្វគមន៍)ពួកគេ។"},{"id":51,"translation":"ពួកគេទម្រេតខ្លួន(នៅលើគ្រែ)ក្នុងឋានសួគ៌នោះ។ ពួកគេស្នើសុំ(ពីអ្នកបម្រើ)នូវផ្លែឈើ និងភេសជ្ជៈជាច្រើនប្រភេទនៅក្នុងវា។"},{"id":52,"translation":"ហើយពួកគេមានស្រ្តីទេពអប្សរជាច្រើនដែលមិនសម្លឹងទៅកាន់បុរសណាក្រៅពីស្វាមីរបស់ពួកនាងនោះឡើយ ហើយពួកនាងមានអាយុស្មើៗគ្នា។"},{"id":53,"translation":"នេះគឺជាអ្វីដែលគេបានសន្យាចំពោះពួកអ្នក(អ្នកដែលកោតខ្លាច)ក្នុងថ្ងៃជំនុំជម្រះ។"},{"id":54,"translation":"ពិតប្រាកដណាស់ នេះគឺជាលាភសក្ការៈរបស់យើង។ វាគ្មានទីបញ្ចប់នោះឡើយ។"},{"id":55,"translation":"ទាំងនេះ(គឺជាការតបស្នងសម្រាប់អ្នកដែលកោតខ្លាច)។ រីឯសម្រាប់ពួកដែលបំពានវិញនឹងទទួលបានកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។"},{"id":56,"translation":"គឺនរកជើហាន់ណាំដែលហ៊ុមព័ទ្ធពួកគេ។ ពិតណាស់ វាជាកន្លែងដ៏អាក្រក់បំផុត។"},{"id":57,"translation":"នេះគឺជាទឹកដ៏ក្តៅបំផុត ហើយនិងខ្ទុះឈាម។ ដូច្នេះ ចូរឱ្យពួកគេភ្លក់វាចុះ។"},{"id":58,"translation":"ហើយទណ្ឌកម្មផ្សេងទៀតក៏មានលក្ខណៈស្រដៀងនឹងទណ្ឌកម្មនេះដែរ។"},{"id":59,"translation":"(ពួកឋាននរកបានប្រកែកគ្នាថា៖) នេះគឺជាក្រុមមួយដែលបានចូលឋាននរកជាមួយពួកអ្នក។ (អ្នកទាំងនោះក៏បានឆ្លើយតបវិញថា៖) គ្មានការស្វាគមន៍អ្វីចំពោះពួកគេឡើយ។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលត្រូវចូលឋាននរក។"},{"id":60,"translation":"ពួកគេក៏បាននិយាយ(ទៅកាន់មេដឹកនាំរបស់ខ្លួន)ថា៖ ផ្ទុយទៅវិញ ពួកអ្នកទៅវិញទេដែលគ្មានការស្វាគមន៍អ្វីសម្រាប់ពួកអ្នកនោះ។ ពួកអ្នកជាមូលហេតុនាំឱ្យពួកយើងត្រូវទទួលទណ្ឌកម្មនេះ។ ពិតប្រាកដណាស់ វាជាកន្លែងស្នាក់អាស្រ័យដ៏អាក្រក់បំផុត។"},{"id":61,"translation":"ពួកគេ(ពួកដែលដើរតាមគេ)បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ជនណាដែលធ្វើឲ្យយើងខ្ញុំវង្វេង សូមព្រះអង្គមេត្តាដាក់ទណ្ឌកម្មទ្វេដងដល់រូបគេផងចុះនៅក្នុងឋាននរកនេះ។"},{"id":62,"translation":"ហើយពួកគេ(ពួកដែលក្រអឺតក្រទម)បាននិយាយថា៖ ហេតុអ្វីបានជាពួកយើងមិនឃើញពួកបុរសៗដែលពួកយើងធ្លាប់បានចាត់ទុកពួកគេថាជាពួកមនុស្សអាក្រក់នោះ(ស្ថិតក្នុងឋាននរកជាមួយពួកយើង)?"},{"id":63,"translation":"តើការដែលពួកយើងមើលងាយពួកគេនោះខុស ឬមួយ(ពួកគេស្ថិតចូលឋាននរកហើយ) គ្រាន់តែពួកយើងមិនបានឃើញពួកគេ?"},{"id":64,"translation":"ពិតប្រាកដណាស់ ការប្រកែកគ្នារបស់ពួកឋាននរកនោះ គឺជារឿងពិត។"},{"id":65,"translation":"ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ប៉ុណ្ណោះ។ ហើយគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ដែលមហាខ្លាំងពូកែនោះឡើយ។"},{"id":66,"translation":"(ទ្រង់)ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ ជាអ្នកដែលមហាខ្លាំងពូកែ មហាអភ័យទោសបំផុត។"},{"id":67,"translation":"ចូរអ្នក(អ្នកនាំសារឱមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាដំណឹងដ៏ធំធេង។"},{"id":68,"translation":"តែពួកអ្នកបែរជាងាកចេញពីវាទៅវិញ។"},{"id":69,"translation":"ខ្ញុំគ្មានចំណេះដឹងអ្វីពីរឿងប្រកែកគ្នារបស់ម៉ាឡាអ៊ីកាត់ដែលនៅលើមេឃនោះឡើយ។"},{"id":70,"translation":"តាមពិតគេផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំនេះ គឺដោយសារតែខ្ញុំជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ប៉ុណ្ណោះ។"},{"id":71,"translation":"ហើយ(ចូរអ្នករំលឹក)នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ពួកម៉ាឡាអ៊ីកាត់ថា៖ ពិតប្រាកដណាស់ យើងជាអ្នកបង្កើតមនុស្សម្នាក់ពីដីឥដ្ឋ(គឺព្យាការីអាហ្ទាំ)។"},{"id":72,"translation":"ហើយនៅពេលដែលយើងធ្វើឱ្យគេមានរូបរាងសមសួន និងបានផ្លុំបញ្ចូលវិញ្ញាណរបស់យើងទៅក្នុងខ្លួនគេហើយនោះ ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ឱនស៊ូជូតចំពោះគេចុះ។"},{"id":73,"translation":"ពេលនោះ ម៉ាឡាអ៊ីកាត់ទាំងអស់ក៏បានឱនស៊ូជូតចំពោះគេ"},{"id":74,"translation":"លើកលែងតែអ៊ីព្លីសប៉ុណ្ណោះដែលក្រអឺតក្រទម(មិនព្រមស៊ូជូត) ហើយវាក៏បានស្ថិតក្នុងចំណោមពួកដែលប្រឆាំង។"},{"id":75,"translation":"ទ្រង់បានមានបន្ទូលថា៖ នែអ៊ីព្លីស! តើអ្វីដែលរារាំងឯងមិនឱ្យស៊ូជូតទៅចំពោះអ្វីដែលយើងបានបង្កើតដោយព្រះហស្តទាំងពីររបស់យើងនោះ? តើឯងក្អេងក្អាង ឬក៏ឯងស្ថិតក្នុងចំណោមអ្នកដែលក្រអឺតក្រទម?"},{"id":76,"translation":"វាបានឆ្លើយថា៖ ខ្ញុំល្អជាងរូបគេ(ព្យាការីអាហ្ទាំ)។ ព្រះអង្គបង្កើតរូបខ្ញុំអំពីភ្លើង តែព្រះអង្គបានបង្កើតរូបគេពីដីឥដ្ឋប៉ុណ្ណោះ។"},{"id":77,"translation":"ទ្រង់បានមានបន្ទូលថា៖ ដូច្នេះ ចូរឯងចាកចេញពីទីនេះចុះ។ ពិតប្រាកដណាស់ ឯងត្រូវបានគេដាក់បណ្តាសាហើយ។"},{"id":78,"translation":"ហើយពិតប្រាកដណាស់ ឯងត្រូវទទួលនូវបណ្តាសាអំពីយើង រហូតដល់ថ្ងៃបរលោក។"},{"id":79,"translation":"វាបានតបថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាពន្យារពេលដល់រូបខ្ញុំ រហូតដល់ថ្ងៃដែលពួកគេត្រូវបានគេបង្កើតឱ្យរស់ឡើងវិញផងចុះ។"},{"id":80,"translation":"ទ្រង់បានតបថា៖ ពិតប្រាកដណាស់ រូបឯងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេលឲ្យ"},{"id":81,"translation":"រហូតដល់ថ្ងៃដែលត្រូវបានគេកំណត់យ៉ាងច្បាស់លាស់។"},{"id":82,"translation":"វាបាននិយាយថា៖ ជាការពិតណាស់ ខ្ញុំសូមស្បថនឹងភាពខ្លាំងពូកែរបស់ព្រះអង្គថា៖ ពិតប្រាកដណាស់ ខ្ញុំប្រាកដជានឹងធ្វើឱ្យពួកគេ(កូនចៅព្យាការីអាហ្ទាំ)ទាំងអស់វង្វេងជាមិនខាន។"},{"id":83,"translation":"លើកលែងតែខ្ញុំបម្រើរបស់ព្រះអង្គដែលមានចិត្តស្មោះសក្នុងចំណោមពួកគេប៉ុណ្ណោះ។"},{"id":84,"translation":"ទ្រង់បានតបថា៖ ពិតប្រាកដណាស់ ការពិត(គឺមកអំពីយើង) ហើយបន្ទូលរបស់យើង គឺជាការពិតដែលថា៖"},{"id":85,"translation":"យើងពិតជានឹងបំពេញនរកជើហាន់ណាំដោយរូបឯង និងអ្នកដែលដើរតាមឯងក្នុងចំណោមពួកគេ(កូនចៅព្យាការីអាហ្ទាំ)ទាំងអស់គ្នា។"},{"id":86,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនបានស្នើសុំកម្រៃអ្វីពីពួកអ្នកចំពោះវា(ការអំពាវនាវ)នោះឡើយ ហើយខ្ញុំក៏មិនមែនស្ថិតនៅក្នុងចំណោមពួកដែលប្រឌិតបន្ថែមនោះដែរ។"},{"id":87,"translation":"វា(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីជាការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ។"},{"id":88,"translation":"ហើយពួកអ្នក(ឱពួកមុស្ហរីគីន)ប្រាកដជានឹងបានដឹងពីដំណឹងរបស់វា(គម្ពីរគួរអាន)ក្រោយពីពេលនេះតទៅ។"}]},{"id":39,"verses":[{"id":1,"translation":"ការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":2,"translation":"ពិតប្រាកដណាស់ យើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរ(គួរអាន)យ៉ាងពិតប្រាកដ។ ហេតុនេះ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះប្រកបដោយភាពស្មោះសចំពោះទ្រង់ក្នុងសាសនា។"},{"id":3,"translation":"តើពុំមែនទេឬ សាសនាដែលបរិសុទ្ធ(សាសនាអ៊ីស្លាម) គឺជាកម្មសិទ្ធិរបស់អល់ឡោះនោះ? ហើយពួកដែលយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ(ពួកគេនិយាយថា៖) ពួកយើងមិនបានគោរពសក្ការៈចំពោះពួកវានោះឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតខ្លួនពួកយើងឱ្យមានឋានៈនៅជិតអល់ឡោះប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្តីរវាងពួកគេចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញចំពោះជនដែលកុហកបោកប្រាស់ និងប្រឆាំងឡើយ។"},{"id":4,"translation":"ប្រសិនបើអល់ឡោះចង់យកនរណាម្នាក់ធ្វើជាបុត្រនោះ ទ្រង់ប្រាកដជានឹងជ្រើសរើសក្នុងចំណោមអ្វីដែលទ្រង់បានបង្កើតនូវអ្វីដែលទ្រង់មានចេតនាជាមិនខាន។ ទ្រង់មហាស្អាតស្អំ។ អល់ឡោះទ្រង់គឺជាព្រះជាម្ចាស់តែមួយ មហាខ្លាំងក្លាបំផុត។"},{"id":5,"translation":"ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីយ៉ាងពិតប្រាកដ។ ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បញ្ជាព្រះអាទិត្យ និងព្រះចន្ទដោយឱ្យវាទាំងពីរធ្វើដំណើរ(តាមគន្លងរៀងៗខ្លួន)រហូតដល់ពេលវេលាដែលត្រូវបានកំណត់។ តើពុំមែនទេឬ ទ្រង់មហាខ្លាំងពូកែ មហាអភ័យទោសបំផុត។"},{"id":6,"translation":"ទ្រង់បានបង្កើតពួកអ្នកពីមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ)។ បន្ទាប់មក ទ្រង់បានបង្កើតចេញពីរូបគេនូវភរិយារបស់គេ(ហាវ៉ា)។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសត្វពាហនៈចំនួនប្រាំបីគូ។ ទ្រង់បង្កើតពួកអ្នកនៅក្នុងផ្ទៃម្តាយរបស់ពួកអ្នកជាដំណាក់កាលៗដោយស្ថិតក្នុងទីងងឹតបី(ពោះ ស្បូន និងសុក)។ (អ្នកដែលបង្កើតអ្វីៗទាំងអស់)នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ ការគ្រប់គ្រងទាំងអស់ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?"},{"id":7,"translation":"ប្រសិនបើពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រឆាំងនោះ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាមានលើសលប់មិនត្រូវការពួកអ្នកឡើយ។ តែទ្រង់ក៏មិនពេញចិត្តឱ្យខ្ញុំបម្រើ(របស់ទ្រង់)ប្រឆាំងនោះដែរ។ ហើយប្រសិនបើពួកអ្នកដឹងគុណ គឺទ្រង់ពេញចិត្តចំពោះពួកអ្នក។ ហើយគ្មានបុគ្គលណាម្នាក់រ៉ាប់រងនូវបាបកម្មរបស់អ្នកដទៃឡើយ។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នក(តែមួយគត់)។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលនៅក្នុងចិត្ត។"},{"id":8,"translation":"ហើយនៅពេលដែលមនុស្សបានជួបប្រទះនឹងគ្រោះ គឺរូបគេបួងសួងទៅកាន់ព្រះជាម្ចាស់របស់គេដោយវិលត្រឡប់(សារភាពកំហុស)ទៅកាន់ទ្រង់។ បន្ទាប់មក នៅពេលដែលទ្រង់ប្រទានឱ្យគេនូវឧបការគុណ រូបគេបែរជាភ្លេចនូវអ្វីដែលរូបគេបានបួងសួងទៅកាន់ទ្រង់កាលពីមុន ហើយថែមទាំងបានបង្កើតនូវដៃគូជាច្រើនសម្រាប់អល់ឡោះជាម្ចាស់ដើម្បីធ្វើឱ្យអ្នកដទៃវង្វេងពីមាគ៌ារបស់ទ្រង់ទៅវិញ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរអ្នកសោយសុខជាមួយនឹងភាពគ្មានជំនឿរបស់អ្នកមួយរយៈពេលខ្លីសិនចុះ។ ពិតប្រាដកណាស់ អ្នកគឺស្ថិតក្នុងចំណោមពួកឋាននរក។"},{"id":9,"translation":"តើអ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះ)ដោយចំណាយពេលយប់របស់គេក្រាបស៊ូជូត និងឈរ(សឡាត)ដោយខ្លាច(ទណ្ឌកម្ម)ថ្ងៃបរលោក ហើយរំពឹងក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់គេនោះ(ល្អជាង ឬក៏ពួកប្រឆាំងល្អជាង)? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើស្មើគ្នាដែរឬទេរវាងអ្នកដែលបានដឹង និងអ្នកដែលមិនបានដឹង? តាមពិត មានតែបញ្ញាជនប៉ុណ្ណោះដែលចេះពិចារណា។"},{"id":10,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ឱបណ្តាខ្ញុំបម្រើ(របស់អល់ឡោះ)ដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចព្រះជាម្ចាស់របស់ពួកអ្នក។ សម្រាប់បណ្តាអ្នកដែលសាងអំពើល្អក្នុងលោកិយនេះនឹងទទួលបានផលល្អ។ ហើយផែនដីរបស់អល់ឡោះ គឺទូលំទូលាយណាស់។ តាមពិត គេនឹងប្រទានឲ្យបណ្តាអ្នកដែលអត់ធ្មត់ទាំងឡាយនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញដោយឥតគណនា។"},{"id":11,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ រូបខ្ញុំត្រូវបានគេបង្គាប់ប្រើឱ្យគោរពសក្ការៈទៅចំពោះអល់ឡោះ(តែមួយគត់)ប្រកបដោយចិត្តស្មោះចំពោះទ្រង់ក្នុងសាសនា។"},{"id":12,"translation":"ហើយគេក៏បានបង្គាប់ប្រើខ្ញុំឱ្យក្លាយជាអ្នកដែលកាន់សាសនាអ៊ីស្លាមដំបូងគេបង្អស់ផងដែរ។"},{"id":13,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ខ្ញុំខ្លាចទទួលទណ្ឌកម្មនៅថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ប្រសិនបើខ្ញុំប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់របស់ខ្ញុំ។"},{"id":14,"translation":"ចូរអ្នកពោលទៀតថា៖ ខ្ញុំគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ប្រកបដោយចិត្តស្មោះសចំពោះទ្រង់ក្នុងសាសនារបស់ខ្ញុំ។"},{"id":15,"translation":"ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)គោរពសក្ការៈចំពោះអ្វីដែលពួកអ្នកចង់ក្រៅពីទ្រង់ចុះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ពួកដែលខាតបង់(ពិតប្រាកដ)នោះ គឺពួកដែលខាតបង់ខ្លួនឯងនិងក្រុមគ្រួសាររបស់ខ្លួននៅថ្ងៃបរលោក។ តើមិនមែនទេឬដែលថា នោះគឺជាការខាតបង់យ៉ាងច្បាស់លាស់នោះ?"},{"id":16,"translation":"នៅពីលើពួកគេនិងនៅពីក្រោមពួកគេ គឺមានពពកនៃភ្លើងនរក។ នោះជាអ្វីដែលអល់ឡោះបន្លាចវាដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ឱបណ្តាខ្ញុំបម្រើទាំងឡាយ(របស់យើង)! ចូរពួកអ្នកកោតខ្លាចមកចំពោះយើងចុះ។"},{"id":17,"translation":"រីឯបណ្តាអ្នកដែលបានចៀសឆ្ងាយពីតហ្គូតដោយមិនគោរពសក្ការៈចំពោះវា ព្រមទាំងសារភាពកំហុសចំពោះអល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលបាននូវដំណឹងរីករាយ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយនេះដល់បណ្តាខ្ញុំបម្រើទាំងឡាយ(របស់យើង)ចុះ។"},{"id":18,"translation":"គឺបណ្តាអ្នកដែលស្តាប់នូវពាក្យសម្ដីទាំងឡាយ ហើយពួកគេធ្វើតាមពាក្យសម្តីដែលល្អបំផុត(បន្ទូលរបស់អល់ឡោះ និងប្រសាសន៍អ្នកនាំសាររបស់ទ្រង់) អ្នកទាំងនោះហើយ គឺជាអ្នកដែលអល់ឡោះទ្រង់ចង្អុលបង្ហាញដល់ពួកគេ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលមានសតិបញ្ញាល្អប្រពៃ។"},{"id":19,"translation":"ចំពោះអ្នកដែលពាក្យពេចន៍ទណ្ឌកម្មត្រូវបានកំណត់ទៅលើរូបគេហើយនោះ ដូច្នេះ តើរូបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចសង្គ្រោះអ្នកដែលស្ថិតក្នុងឋាននរកបានឬ?"},{"id":20,"translation":"ផ្ទុយទៅវិញ បណ្តាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេ សម្រាប់ពួកគេនឹងទទួលបានវិមានជាច្រើនសង់ពីលើគ្នាដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាផងដែរ។ ជាការសន្យារបស់អល់ឡោះ។ អល់ឡោះជាម្ចាស់ទ្រង់មិនក្បត់ពាក្យសន្យាឡើយ។"},{"id":21,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយទ្រង់បានបញ្ចូលវាទៅក្នុងដីកើតជាប្រភពទឹក។ បន្ទាប់មក តាមរយៈវា ទ្រង់បានបញ្ចេញនូវដំណាំដាំដុះដែលមានពណ៌ខុសៗគ្នា។ ក្រោយមក ទ្រង់បានធ្វើឱ្យដំណាំនោះប្រែទៅជាស្ងួតដោយអ្នកបានឃើញវាមានពណ៌លឿង។ រួចមក ទ្រង់ក៏បានឱ្យវាខ្ទេចខ្ទី។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាការដាស់រំឮកសម្រាប់បញ្ញាជនទាំងឡាយ។"},{"id":22,"translation":"តើអ្នកដែលអល់ឡោះបើកចិត្តរបស់គេឱ្យទទួលយកអ៊ីស្លាម ហើយរូបគេស្ថិតនៅលើពន្លឺពីព្រះជាម្ចាស់របស់គេនោះ(ដូចគ្នានឹងអ្នកដែលមិនមានលក្ខណៈបែបនេះឬ)? ពិតប្រាកដណាស់ ភាពអន្តរាយ គឺសម្រាប់ពួកដែលចិត្តរបស់ពួកគេរឹងរូសពីការរំឭកចំពោះអល់ឡោះ។ ពួកទាំងនោះគឺស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។"},{"id":23,"translation":"អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះនូវបន្ទូលដ៏ល្អប្រពៃជាទីបំផុត(គម្ពីរគួរអាន)ជាគម្ពីរមួយដែលមានលក្ខណៈស្រដៀងគ្នាដោយមានរៀបរាប់នូវបញ្ហាផ្សេងៗ។ ស្បែករបស់បណ្តាអ្នកដែលខ្លាចព្រះជាម្ចាស់របស់ពួកគេ ព្រឺញាប់ញ័រនៅពេលដែលបានឮវា។ ក្រោយមក ស្បែក និងចិត្តរបស់ពួកគេប្រែទន់ទៅកាន់ការរំលឹកចំពោះអល់ឡោះ។ នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះដែលទ្រង់ចង្អុលបង្ហាញនឹងវាចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាដែលអល់ឡោះធ្វើឱ្យវង្វេង ពិតណាស់ រូបគេគឺគ្មានអ្នកដែលចង្អុលបង្ហាញឡើយ។"},{"id":24,"translation":"តើអ្នកដែលត្រូវគេបោះផ្កាប់មុខទៅក្នុងទណ្ឌកម្មដ៏អាក្រក់នៅថ្ងៃបរលោក(ល្អជាង ឬអ្នកដែលសោយសុខក្នុងឋានសួគ៌ល្អជាង)? ហើយមានគេនិយាយទៅកាន់ពួកដែលបំពានថា៖ ចូរពួកអ្នកភ្លក់ចុះនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":25,"translation":"អ្នកជំនាន់មុនពួកគេ(ពួកមុស្ហរីគីន)បានបដិសេធ(នឹងអ្នកនាំសារ) ពេលនោះ ទណ្ឌកម្មក៏បានមកដល់ពួកគេ(ភ្លាមៗ)ដោយពួកគេមិនដឹងខ្លួនឡើយ។"},{"id":26,"translation":"ដូច្នេះ អល់ឡោះក៏បានឱ្យពួកគេភ្លក់នូវភាពអាម៉ាស់បំផុតនៅក្នុងជីវិតលោកិយ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។"},{"id":27,"translation":"ហើយពិតប្រាកដណាស់ យើងបានលើកជាឧទាហរណ៍សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននូវឧទាហរណ៍ជាច្រើនប្រភេទ សង្ឃឹមថាពួកគេនឹងនឹករលឹក។"},{"id":28,"translation":"(យើងបានបញ្ចុះ)គម្ពីរគួរអានជាភាសាអារ៉ាប់ដែលគ្មានភាពវៀចវេរ(ក្នុងវា)ឡើយ សង្ឃឹមថាពួកគេកោតខ្លាច(អល់ឡោះ)។"},{"id":29,"translation":"អល់ឡោះទ្រង់បានលើកជាឧទាហរណ៍នូវបុរសម្នាក់(ជាខ្ញុំបម្រើគេ)ដែលមានចៅហ្វាយច្រើននាក់(គ្រប់គ្រង)ដែលតែងឈ្លោះប្រកែកគ្នា(ក្នុងរឿងខ្ញុំបម្រើនោះ) ហើយនិងបុរសម្នាក់ទៀត(ខ្ញុំបម្រើម្នាក់ទៀត)ដែលមានចៅហ្វាយ(គ្រប់គ្រង)តែម្នាក់។ តើស្មើគ្នាឬទេរវាងឧទាហរណ៍ទាំងពីរនេះ? ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។"},{"id":30,"translation":"ពិតប្រាកដណាស់ រូបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងត្រូវស្លាប់ ហើយពិតប្រាកដណាស់ ពួកគេក៏នឹងត្រូវស្លាប់ដែរ។"},{"id":31,"translation":"ក្រោយមក នៅថ្ងៃបរលោក ពិតណាស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងឈ្លោះប្រកែកគ្នានៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នកជាមិនខាន។"},{"id":32,"translation":"ហើយគ្មានអ្នកណាដែលបំពានជាងអ្នកដែលប្រឌិតកុហកទៅលើអល់ឡោះ និងបដិសេធនឹងភាពសច្ចៈ(សេចក្តីពិត)នៅពេលដែលវាបានមកដល់រូបគេនោះឡើយ។ តើពុំមែនទេឬដែលឋាននរក គឺជាកន្លែងស្នាក់អាស្រ័យសម្រាប់ពួកប្រឆាំងនោះ?"},{"id":33,"translation":"រីឯអ្នកដែលនាំមកនូវភាពសច្ចៈ ហើយបានជឿជាក់ចំពោះវា អ្នកទាំងនោះហើយគឺជាអ្នកដែលកោតខ្លាច(អល់ឡោះ)។"},{"id":34,"translation":"សម្រាប់ពួកគេនឹងទទួលបាននូវអ្វីដែលពួកគេប្រាថ្នានៅឯព្រះជាម្ចាស់របស់ពួកគេ។ នោះហើយជាការតបស្នងរបស់បណ្តាអ្នកដែលសាងអំពើល្អ។"},{"id":35,"translation":"ដើម្បីអល់ឡោះនឹងលុបបំបាត់ពីពួកគេនូវទង្វើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បានសាង។ ហើយទ្រង់នឹងតបស្នងឱ្យពួកគេនូវផលបុណ្យរបស់ពួកគេល្អប្រសើរជាងអ្វីដែលពួកគេធ្លាប់បានសាងនោះទៅទៀត។"},{"id":36,"translation":"តើមិនគ្រប់គ្រាន់ទេឬដែលអល់ឡោះជាអ្នកការពារខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)នោះ? ហើយពួកគេបានបន្លាចអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដោយព្រះនានារបស់ពួកគេក្រៅពីទ្រង់។ ហើយជនណាដែលអល់ឡោះធ្វើឱ្យវង្វេង ពិតប្រាកដណាស់ សម្រាប់រូបគេគឺគ្មានអ្នកចង្អុលបង្ហាញឡើយ។"},{"id":37,"translation":"រីឯជនណាដែលអល់ឡោះចង្អុលបង្ហាញ ក៏គ្មានអ្នកណាអាចធ្វើឱ្យគេវង្វេងនោះដែរ។ តើពុំមែនទេឬដែលអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ ជាអ្នកដែលផ្តន្ទាទោស(ពួកដែលប្រព្រឹត្តល្មើសនឹងទ្រង់)នោះ?"},{"id":38,"translation":"ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកទាំងនោះថា៖ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ពួកគេប្រាកដជាឆ្លើយថា៖ គឺអល់ឡោះ។ ចូរអ្នកពោលទៀតថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក អ្វីដែលពួកអ្នកគោរពសក្ការៈផ្សេងពីអល់ឡោះ ប្រសិនបើអល់ឡោះទ្រង់មានចេតនាចង់ឱ្យខ្ញុំទទួលនូវគ្រោះអ្វីមួយ តើពួកវាអាចការពារគ្រោះនោះបានដែរឬទេ? ឬក៏ ប្រសិនបើទ្រង់មានចេតនាចង់ឲ្យខ្ញុំទទួលបាននូវក្តីមេត្តាករុណា តើពួកវាអាចរារាំងក្តីមេត្តាករុណារបស់ទ្រង់បានដែរឬទេ? ចូរអ្នកពោលចុះថា៖ អល់ឡោះជាម្ចាស់តែមួយគត់ គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ ហើយចំពោះទ្រង់តែមួយគត់ដែលបណ្តាអ្នកដែលទុកចិត្តទាំងឡាយ ប្រគល់ការទុកចិត្ត(ទៅលើទ្រង់)។"},{"id":39,"translation":"ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រកាន់ខ្ជាប់មាគ៌ារបស់ពួកអ្នកចុះ។ ចំណែកខ្ញុំក៏ប្រកាន់ខ្ជាប់(តាមមាគ៌ារបស់ខ្ញុំ)ដែរ។ ពិតណាស់ ពួកអ្នកគង់តែនឹងដឹងជាមិនខានថា៖"},{"id":40,"translation":"តើអ្នកណាដែលទណ្ឌកម្ម(ក្នុងលោកិយ)នឹងធ្លាក់លើរូបគេដែលនឹងធ្វើឱ្យគេអាម៉ាស់ ហើយនិងទណ្ឌកម្មដ៏អមតៈ(នាថ្ងៃបរលោក)ធ្លាក់ទៅលើរូបគេនោះ។"},{"id":41,"translation":"ពិតប្រាកដណាស់ យើងបានបញ្ចុះឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអាន សម្រាប់មនុស្សលោកយ៉ាងពិតប្រាកដ។ ដូច្នេះ ជនណាហើយដែលទទួលបានការចង្អុលបង្ហាញ វាគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយជនណាដែលវង្វេង តាមពិតការវង្វេងនោះ គឺធ្លាក់ទៅលើរូបគេ(ដូចគ្នា)។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកគេនោះឡើយ។"},{"id":42,"translation":"អល់ឡោះជាម្ចាស់ជាអ្នកដកយកជីវិតទាំងឡាយនៅពេលដែលគេស្លាប់ ហើយ(ជាអ្នកដកយកជីវិត)អ្នកដែលមិនទាន់ស្លាប់នៅពេលដែលគេគេងលង់លក់ផងដែរ ដោយទ្រង់ឃាត់ទុកព្រលឹងទាំងឡាយណាដែលទ្រង់បានកំណត់ឱ្យគេស្លាប់ ហើយទ្រង់បញ្ជូន(ព្រលែង)ព្រលឹងផ្សេងទៀត(ដែលមិនទាន់កំណត់ឱ្យស្លាប់) រហូតដល់ពេលវេលាដែលបានកំណត់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់អ្នកដែលចេះគិតពិចារណា។"},{"id":43,"translation":"ឬមួយពួកគេ(ពួកមុស្ហរីគីន)យកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកជួយអន្តរាគមន៍? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើសូម្បីតែពួកវាគ្មានលទ្ធភាពគ្រប់គ្រងអ្វីបន្តិច ហើយក៏គ្មានប្រាជ្ញាចេះគិតផងនោះឬ?"},{"id":44,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ការជួយអន្តរាគមន៍ទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ក្រោយមក ពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។"},{"id":45,"translation":"ហើយនៅពេលមានគេរំលឹកពីអល់ឡោះជាម្ចាស់តែមួយគត់ ចិត្តរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកមានការស្អប់ខ្ពើម។ តែនៅពេលដែលមានគេរំលឹកពីអ្វីផ្សេងក្រៅពីទ្រង់ ស្រាប់តែពួកគេសប្បាយរីករាយ។"},{"id":46,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បពិត្រអល់ឡោះជាម្ចាស់ ជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដី ជាអ្នកដែលដឹងបំផុតចំពោះប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង! ព្រះអង្គ(តែមួយគត់)ដែលកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយរបស់ព្រះអង្គ(នៅថ្ងៃបរលោក)ចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នា។"},{"id":47,"translation":"ហើយពិតប្រាកដណាស់ ប្រសិនបើពួកបំពានមានអ្វីគ្រប់យ៉ាងទាំងអស់នៅលើផែនដី និងមានដូចនេះបន្ថែមពីលើនោះទៀត ប្រាកដជាពួកគេនឹងយកវាមកលោះខ្លួនពីទណ្ឌកម្មដ៏អាក្រក់នាថ្ងៃបរលោកជាមិនខាន។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេមិនធ្លាប់គិតស្មានដល់បានបង្ហាញឡើងចំពោះពួកគេតាមបទបញ្ជារបស់អល់ឡោះ។"},{"id":48,"translation":"ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បានប្រព្រឹត្តក៏បានបង្ហាញឡើងចំពោះ(មុខ)ពួកគេផងដែរ។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវាក៏បានហ៊ុមព័ទ្ធពួកគេ។"},{"id":49,"translation":"នៅពេលដែលមនុស្សជួបនឹងគ្រោះ គឺរូបគេបានបួងសួងមកចំពោះយើង។ ក្រោយមក នៅពេលដែលយើងប្រទាននូវឧបការគុណអំពីយើងដល់រូបគេ គេបែរជានិយាយថា៖ ពិតណាស់ គេប្រទានវាឱ្យខ្ញុំដោយសារតែគេដឹង(ថាខ្ញុំសក្ដិសមនឹងទទួលបាន)។ ផ្ទុយទៅវិញ វាគឺជាការសាកល្បង(ចំពោះគេ)ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងឡើយ។"},{"id":50,"translation":"ពិតប្រាកដណាស់ ពួក(ប្រឆាំង)ជំនាន់មុនពួកគេក៏ធ្លាប់បាននិយាយពាក្យនេះដែរ។ ដូច្នេះ អ្វីដែលពួកគេបានប្រឹងប្រែងនោះ មិនអាចផ្តល់ជាប្រយោជន៍អ្វីដល់ពួកគេឡើយ។"},{"id":51,"translation":"ហេតុនេះ ពួកគេក៏ទទួលនូវការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេធ្លាប់បានប្រព្រឹត្ត។ ហើយពួកដែលបំពានក្នុងចំណោមពួកទាំងនោះ(ពួកមុស្ហរីគីន) ពួកគេគង់តែនឹងទទួលនូវការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេធ្លាប់បានប្រព្រឹត្ត(ដូចពួកជំនាន់មុន)ជាមិនខាន។ ហើយពួកគេមិនអាចគេចផុត(ពីអល់ឡោះ)ឡើយ។"},{"id":52,"translation":"តើពួកគេមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនានោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់ក្រុមដែលមានជំនឿ។"},{"id":53,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ខ្ញុំបម្រើរបស់យើងដែលបានបំពានលើខ្លួនឯងថា៖ ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងអភ័យទោសចំពោះបាបកម្មទាំងអស់។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":54,"translation":"ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នក ព្រមទាំងប្រគល់ខ្លួនចំពោះទ្រង់ មុនពេលដែលទណ្ឌកម្មបានមកដល់ពួកអ្នក។ ក្រោយមក ពួកអ្នកនឹងមិនត្រូវបានគេជួយឡើយ។"},{"id":55,"translation":"ហើយចូរពួកអ្នកប្រតិបត្តិតាមអ្វីដែលប្រសើរជាងគេបំផុត(គម្ពីរគួរអាន)ដែលគេបានបញ្ចុះទៅកាន់ពួកអ្នកពីព្រះជាម្ចាស់របស់ពួកអ្នកមុនពេលដែលទណ្ឌកម្មបានមកដល់ពួកអ្នកភ្លាមៗខណៈដែលពួកអ្នកមិនដឹងខ្លួនឡើយ។"},{"id":56,"translation":"ដើម្បីកុំឱ្យបុគ្គលណាម្នាក់និយាយថា៖ គួរឱ្យសោកស្តាយខ្លាំងណាស់ចំពោះអ្វីដែលខ្ញុំបានធ្វេសប្រហែសក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ ហើយរូបខ្ញុំធ្លាប់ស្ថិតក្នុងចំណោមពួកដែលសើចចំអក។"},{"id":57,"translation":"ឬក៏និយាយថា៖ ប្រសិនបើអល់ឡោះទ្រង់ចង្អុលបង្ហាញដល់ខ្ញុំនោះ ប្រាកដជាខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលកោតខ្លាច(ចំពោះទ្រង់)ជាមិនខាន។"},{"id":58,"translation":"ឬក៏និយាយនៅពេលដែលគេបានឃើញទណ្ឌកម្មថា៖ ប្រសិនបើខ្ញុំអាចត្រឡប់ទៅលោកិយវិញ(ម្តងទៀត) នោះរូបខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អជាមិនខាន។"},{"id":59,"translation":"មិនដូច្នោះឡើយ។ ជាការពិតណាស់ សញ្ញាភស្តុតាងជាច្រើនរបស់យើងបានមកដល់អ្នក តែអ្នកបែរជាបដិសេធចំពោះវា និងបានក្រអឺតក្រទមទៅវិញ ហើយអ្នកថែមទាំងបានស្ថិតក្នុងចំណោមពួកដែលប្រឆាំងនឹងអល់ឡោះថែមទៀត។"},{"id":60,"translation":"ហើយនៅថ្ងៃបរលោក អ្នកនឹងឃើញថា ពួកដែលប្រឌិតកុហកទៅលើអល់ឡោះនោះ មុខរបស់ពួកគេខ្មៅងងឹត។ តើពុំមែនទេឬ នៅក្នុងនរកជើហាន់ណាំ គឺជាកន្លែងស្នាក់នៅសម្រាប់ពួកដែលក្រអឺតក្រទម។"},{"id":61,"translation":"ហើយអល់ឡោះជាម្ចាស់នឹងសង្គ្រោះបណ្តាអ្នកដែលកោតខ្លាច(ទ្រង់)ដោយភាពជោគជ័យរបស់ពួកគេ។ ប្រការអាក្រក់(ទណ្ឌកម្ម)នឹងមិនបៀតបៀនពួកគេឡើយ ហើយពួកគេក៏ពុំមានទុក្ខព្រួយនោះដែរ។"},{"id":62,"translation":"អល់ឡោះជាម្ចាស់ជាអ្នកដែលបង្កើតរាល់អ្វីៗទាំងអស់។ ហើយទ្រង់ជាអ្នកថែរក្សានូវរាល់អ្វីៗទាំងអស់។"},{"id":63,"translation":"កូនសោ(ឃ្លាំង)នៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយពួកដែលប្រឆាំងនឹងវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់។"},{"id":64,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តើចំពោះអ្នកផ្សេងក្រៅអល់ឡោះឬដែលពួកអ្នកប្រើខ្ញុំឱ្យគោរពសក្ការៈនោះ ឱពួកល្ងង់ខ្លៅទាំងឡាយ!"},{"id":65,"translation":"ហើយជាការពិតណាស់ គេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងទៅកាន់អ្នក(នាំសារ)ជំនាន់មុនអ្នកថា៖ ប្រសិនបើអ្នកធ្វើស្ហ៊ុិរិក(មកចំពោះយើង) នោះទង្វើ(កុសល)របស់អ្នកពិតជានឹងរលាយសាបសូន្យ ហើយអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។"},{"id":66,"translation":"ផ្ទុយទៅវិញ ចំពោះអល់ឡោះ(តែមួយគត់) ចូរអ្នកគោរពសក្ការៈ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលដឹងគុណ។"},{"id":67,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)មិនបានលើកតម្កើងអល់ឡោះឱ្យសក្ដិសមនឹងឋានៈរបស់ទ្រង់ឡើយ ខណៈដែលផែនដីទាំងមូល គឺស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់នៅថ្ងៃបរលោក ហើយមេឃទាំងប្រាំពីរជាន់ គឺត្រូវបានមូរដោយដៃស្តាំរបស់ទ្រង់។ ទ្រង់មហាស្អាតស្អំ មហាខ្ពង់ខ្ពស់បំផុតពីអ្វីដែលពួកគេបានធ្វើស្ហ៊ីរិក។"},{"id":68,"translation":"ហើយគេបានផ្លុំត្រែ ពេលនោះអ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដីនឹងត្រូវស្លាប់ទាំងអស់ លើកលែងតែជនណាដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ បន្ទាប់មក គេបានផ្លុំត្រែម្តងទៀត ពេលនោះស្រាប់តែពួកគេក្រោកឈររង់ចាំមើល។"},{"id":69,"translation":"ហើយផែនដីត្រូវបានបំភ្លឺដោយពន្លឺនៃព្រះជាម្ចាស់របស់វា សៀវភៅកំណត់ត្រា(ទង្វើរបស់មនុស្ស)ត្រូវបានគេចែក(ឱ្យមនុស្សគ្រប់គ្នា) ហើយបណ្តាព្យាការីនិងអ្នកធ្វើសាក្សីទាំងឡាយត្រូវបានគេនាំមក។ ហើយគេនឹងកាត់សេចក្តីរវាងពួកគេដោយយុត្តិធម៌បំផុតដោយពួកគេមិនត្រូវបានគេបំពានឡើយ។"},{"id":70,"translation":"ហើយគេនឹងតបស្នងយ៉ាងពេញលេញដល់បុគ្គលគ្រប់រូបចំពោះអ្វីដែលពួកគេប្រព្រឹត្ត។ ហើយទ្រង់ដឹងបំផុតចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។"},{"id":71,"translation":"ហើយពួកគ្មានជំនឿត្រូវបានគេកៀងទៅកាន់នរកជើហាន់ណាំទាំងហ្វូងៗ។ លុះនៅពេលដែលពួកគេបានទៅដល់វា គេបានបើកទ្វារទាំងឡាយរបស់វា ហើយឆ្មាំនរកបាននិយាយទៅកាន់ពួកគេថា៖ តើបណ្តាអ្នកនាំសារទាំងឡាយក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នកដោយសូត្រឱ្យពួកអ្នកស្តាប់នូវវាក្យខណ្ឌទាំងឡាយរបស់ព្រះជាម្ចាស់ពួកអ្នក និងបានព្រមានបន្លាចពួកអ្នកពីជំនួបនៅថ្ងៃនេះទេឬ? ពួកគេឆ្លើយថា៖ ពិតមែនហើយ។ ក៏ប៉ុន្តែពាក្យទណ្ឌកម្ម គឺត្រូវបានកំណត់ឲ្យធ្លាក់ទៅលើពួកគ្មានជំនឿ។"},{"id":72,"translation":"មានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកចូលទៅតាមទ្វារនានារបស់នរកជើហាន់ណាំចុះដោយពួកអ្នកនឹងស្ថិតនៅក្នុងនោះជាអមតៈ។ ហើយកន្លែងស្នាក់នៅរបស់ពួកក្រអឺតក្រទម គឺអាក្រក់បំផុត។"},{"id":73,"translation":"រីឯបណ្តាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេត្រូវបានគេនាំទៅកាន់ឋានសួគ៌ទាំងក្រុមៗ។ លុះនៅពេលដែលពួកគេបានមកដល់ឋានសួគ៌ហើយនោះ គេក៏បើកទ្វារនានារបស់វាឱ្យពួកគេ ហើយឆ្មាំឋានសួគ៌បាននិយាយទៅកាន់ពួកគេថា៖ សូមសន្តិភាពកើតមានដល់ពួកអ្នក។ ពួកអ្នកស្អាតស្អំហើយ។ ដូច្នេះ ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយស្ថិតនៅក្នុងនោះជាអមតៈចុះ។"},{"id":74,"translation":"ហើយពួកគេនិយាយថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានបំពេញនូវការសន្យារបស់ទ្រង់ចំពោះពួកយើង និងបានប្រទានឱ្យពួកយើងនូវមរតកនៃទឹកដី(ឋានសួគ៌)ដោយពួកយើងអាចរស់នៅទីកន្លែងណាក៏បានក្នុងឋានសួគ៌នេះតាមតែពួកយើងប្រាថ្នា។ ដូច្នេះ ផលបុណ្យ(ការតបស្នង)របស់បណ្តាអ្នកដែលសាងទង្វើ(កុសល) គឺល្អប្រសើរបំផុត។"},{"id":75,"translation":"ហើយអ្នកនឹងឃើញម៉ាឡាអ៊ីកាត់ទាំងឡាយនៅព័ទ្ធជុំវិញអារ៉ស្ហដោយពួកគេលើកតម្កើងដោយការកោតសរសើរដល់ព្រះជាម្ចាស់របស់ពួកគេ។ ហើយគេនឹងកាត់សេចក្តីរវាងពួកគេដោយយុត្តិធម៌។ ហើយមានគេនិយាយថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។"}]},{"id":40,"verses":[{"id":1,"translation":"ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"ការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីអល់ឡោះជាម្ចាស់ដែលមហាខ្លាំងពូកែ មហាដឹងបំផុត។"},{"id":3,"translation":"(ទ្រង់)ជាអ្នកអភ័យទោសបំផុតចំពោះបាបកម្ម ជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត ជាអ្នកដែលមានការប្រោសប្រទានបំផុត។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ កន្លែងវិលត្រឡប់(នៃខ្ញុំបម្រើទាំងរបស់ទ្រង់) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។"},{"id":4,"translation":"គ្មាននរណាដែលជជែកដេញដោលចំពោះវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះនោះឡើយ លើកលែងតែពួកដែលគ្មានជំនឿប៉ុណ្ណោះ។ ដូច្នេះ ចូរកុំឱ្យការផ្លាស់ប្តូរទីកន្លែងរបស់ពួកគេ(ពួកគ្មានជំនឿ)ក្នុងស្រុកទេសនោះបោកប្រាស់អ្នកឱ្យសោះ។"},{"id":5,"translation":"ក្រុមរបស់ព្យាការីនួហ និងក្រុមជាច្រើនទៀតបន្ទាប់ពីពួកគេបានបដិសេធមុនពួកទាំងនោះ(ពួកមុស្ហរីគីន)ទៅទៀត។ ហើយរាល់ប្រជាជាតិនីមួយៗសុទ្ធតែមានបំណងអាក្រក់ចំពោះអ្នកនាំសាររបស់ពួកគេដើម្បីសម្លាប់គេចោល។ ហើយពួកគេបានជជែកដេញដោលទាំងខុសឆ្គងដើម្បីលុបបំបាត់ការពិតនឹងភាពខុសឆ្គងនោះ។ ហេតុនេះ យើងក៏បានដាក់ទណ្ឌកម្មពួកគេ។ ដូច្នេះ តើទណ្ឌកម្មនោះយ៉ាងដូចម្តេចដែរ?"},{"id":6,"translation":"ក៏ដូច្នោះដែរ ពាក្យបន្ទូលនៃព្រះជាម្ចាស់របស់អ្នកគឺត្រូវបានកំណត់ទៅលើពួកគ្មានជំនឿថា ជាការពិតណាស់ ពួកគេគឺជាពួកឋាននរក។"},{"id":7,"translation":"បណ្តាអ្នកដែលទ្រអារ៉ស្ហ(ម៉ាឡាអ៊ីកាត់) ហើយនិងអ្នកដែលនៅជុំវិញវា គឺពួកគេកំពុងតែលើកតម្កើងដោយការកោតសរសើរដល់ព្រះជាម្ចាស់របស់ពួកគេ និងមានជំនឿចំពោះទ្រង់ ព្រមទាំងសុំការអភ័យទោស(ពីអល់ឡោះ)ដល់បណ្តាអ្នកដែលមានជំនឿ(ដោយពួកគេបួងសួងថា៖) បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ក្តីមេត្តាករុណា និងចំណេះដឹងរបស់ព្រះអង្គ គឺគ្របដណ្តប់លើអ្វីៗទាំងអស់។ ហេតុនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់បណ្តាអ្នកដែលសារភាពកំហុស និងបានដើរតាមមាគ៌ារបស់ព្រះអង្គ ហើយសូមព្រះអង្គមេត្តាការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីមផងចុះ។"},{"id":8,"translation":"បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចូលពួកគេទៅក្នុងឋានសួគ៌អាត់និនដែលព្រះអង្គបានសន្យាចំពោះពួកគេ ហើយនិង(បញ្ចូលក្នុងឋានសួគ៌ជាមួយពួកគេផងដែរនូវ)ជីដូនជីតារបស់ពួកគេ ភរិយារបស់ពួកគេ និងកូនចៅរបស់ពួកគេដែលជាអ្នកបានសាងអំពើល្អនោះផង។ ពិតប្រាកដណាស់ ព្រះអង្គមហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":9,"translation":"ហើយសូមព្រះអង្គមេត្តាការពារពួកគេពីទង្វើអាក្រក់ទាំងឡាយផង។ ជនណាហើយដែលព្រះអង្គការពារនៅថ្ងៃនោះ(ថ្ងៃបរលោក) គឺព្រះអង្គពិតជាបានផ្តល់ក្តីមេត្តាករុណាដល់គេ។ នោះហើយ គឺជាជោគជ័យដ៏ធំធេង។"},{"id":10,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ពួកគេត្រូវបានគេស្រែក(ប្រាប់)ថា៖ ពិតប្រាកដណាស់ ការខឹងសម្បារបស់អល់ឡោះ(ចំពោះពួកអ្នក) គឺធំធេងជាងការខឹងសម្បារបស់ពួកអ្នកចំពោះខ្លួនឯងទៅទៀត ខណៈដែលពួកអ្នក(កាលនៅលោកិយ)ត្រូវបានគេអំពាវនាវទៅកាន់ការមានជំនឿ ប៉ុន្តែពួកអ្នកបែរជាប្រឆាំង។"},{"id":11,"translation":"ពួកគេបានពោលថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ព្រះអង្គបានឱ្យយើងខ្ញុំស្លាប់ពីរដង និងបានឱ្យយើងខ្ញុំមានជីវិតពីរដង។ ពេលនេះ ពួកយើងទទួលស្គាល់ហើយចំពោះបាបកម្មរបស់យើងខ្ញុំ។ ដូចនេះ តើមានមធ្យោបាយអ្វីដែលអាចឱ្យពួកយើងចេញ(ពីឋាននរក)ដែរឬទេ?"},{"id":12,"translation":"(ទណ្ឌកម្មលើ)ពួកអ្នកនោះ គឺដោយសារតែនៅពេលណាដែលគេអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់ ពួកអ្នកបែរជាប្រឆាំងនឹងទ្រង់។ តែប្រសិនបើគេធ្វើស្ហ៊ីរិកចំពោះទ្រង់ ពួកអ្នកបែរជាមានជំនឿទៅវិញ។ ដូច្នេះ ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះដែលមហាខ្ពង់ខ្ពស់ មហាធំធេង។"},{"id":13,"translation":"ទ្រង់គឺជាអ្នកដែលបង្ហាញឱ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់។ ហើយទ្រង់បានបញ្ចុះសម្រាប់ពួកអ្នកនូវទឹកភ្លៀងពីលើមេឃជាលាភសក្ការៈមួយ។ ហើយគ្មានអ្នកណាដែលនឹករលឹកឡើយ លើកលែងតែអ្នកដែលវិលត្រឡប់(ទៅកាន់ទ្រង់)ប៉ុណ្ណោះ។"},{"id":14,"translation":"ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿទាំងឡាយ)គោរពសក្ការៈចំពោះអល់ឡោះដោយចិត្តស្មោះសចំពោះទ្រង់ក្នុងសាសនា បើទោះជាពួកគ្មានជំនឿមិនពេញចិត្តក៏ដោយ។"},{"id":15,"translation":"ទ្រង់មានឋានៈខ្ពស់បំផុត ជាម្ចាស់នៃអារ៉ស្ហ។ ទ្រង់ផ្តល់វ៉ាហ៊ីពីបទបញ្ជារបស់ទ្រង់ទៅឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដើម្បីឱ្យពួកគេព្រមានបន្លាចអំពីថ្ងៃជួបជុំ(ថ្ងៃបរលោក)។"},{"id":16,"translation":"នៅថ្ងៃដែលពួកគេបានបង្ហាញខ្លួន(ចំពោះមុខអល់ឡោះ)។ គ្មានអ្វីមួយអំពីពួកគេអាចលាក់បាំងពីអល់ឡោះបានឡើយ។ (ទ្រង់សួរថា៖) តើអំណាចគ្រប់គ្រងនៅថ្ងៃនេះជាកម្មសិទ្ធិរបស់អ្នកណា? (ទ្រង់បានឆ្លើយដោយអង្គឯងថា៖) ជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយអង្គគត់ ជាអ្នកមហាខ្លាំងក្លាបំផុត។"},{"id":17,"translation":"នៅថ្ងៃនេះ បុគ្គលគ្រប់រូបនឹងត្រូវគេតបស្នងឲ្យចំពោះអ្វីដែលរូបគេបានប្រព្រឹត្ត។ គ្មានភាពអយុត្តិធម៌នោះឡើយក្នុងថ្ងៃនេះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។"},{"id":18,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេពីថ្ងៃបរលោកដែលជិតមកដល់ ខណៈដែលបេះដូង(របស់ពួកគេ)លោតមកនៅដើមក(ភ័យរន្ធត់)ដោយពួកគេពោរពេញទៅដោយទុក្ខព្រួយ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានមិត្តភក្តិ ហើយក៏គ្មានអ្នកជួយអន្តរាគមន៍ណាដែលទទួលយកគេនោះដែរ។"},{"id":19,"translation":"អល់ឡោះដឹងនូវភាពក្បត់នៃកែវភ្នែក(លួចមើលដោយស្ងាត់ៗ) ហើយនិងអ្វីដែលលាក់បាំងនៅក្នុងដួងចិត្ត។"},{"id":20,"translation":"ហើយអល់ឡោះទ្រង់កាត់សេចក្តីដោយភាពយុត្តិធម៌បំផុត។ ហើយអ្វី(ព្រះនានា)ដែលពួកគេគោរពសក្ការៈក្រៅពីទ្រង់នោះ ពួកវាមិនបានកាត់សេចក្តីអ្វីបន្តិចនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឮ មហាឃើញបំផុត។"},{"id":21,"translation":"តើពួកគេ(ពួកមុស្ហរីគីន)មិនបានធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលទេឬ ថាតើលទ្ធផលចុងក្រោយរបស់ពួក(បដិសេធ)ជំនាន់មុនពួកគេនោះយ៉ាងដូចម្តេច? ពួកទាំងនោះមានភាពខ្លាំងក្លាជាងពួកគេ ថែមបានបន្សល់ទុកនូវកេរដំណែលនានានៅលើផែនដីច្រើនជាងពួកគេទៅទៀត។ តែអល់ឡោះទ្រង់បានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយសម្រាប់ពួកគេ គឺគ្មានអ្នកដែលការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបានឡើយ។"},{"id":22,"translation":"នោះគឺដោយសារតែមានអ្នកនាំសារជាច្រើនរបស់ពួកគេបានមកដល់ពួកគេដោយនាំមកនូវភស្តុតាងជាច្រើនយ៉ាងច្បាស់លាស់ តែពួកគេបែរជាប្រឆាំងទៅវិញ។ ហេតុនេះ អល់ឡោះជាម្ចាស់ក៏បានបំផ្លាញពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងក្លា ជាអ្នកដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត។"},{"id":23,"translation":"ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីមូសាជាមួយនឹងសញ្ញាភស្តុតាងជាច្រើនរបស់យើង និងអំណះអំណាងជាច្រើនយ៉ាងច្បាស់លាស់"},{"id":24,"translation":"ទៅកាន់ហ្វៀរអោន និងហាម៉ាន ហើយនិងករូន តែពួកគេបែរជានិយាយថា៖ (ព្យាការីមូសាគឺជា)គ្រូមន្តអាគម ជាអ្នកដែលភូតកុហកបំផុតទៅវិញ។"},{"id":25,"translation":"ហើយនៅពេលដែលគេ(ព្យាការីមូសា)បាននាំមកឱ្យពួកគេនូវការពិតអំពីយើង ពួកគេនិយាយថា៖ ចូរពួកអ្នកសម្លាប់កូនប្រុសទាំងឡាយរបស់បណ្តាអ្នកដែលមានជំនឿជាមួយគេ ហើយទុកជីវិតកូនស្រីទាំងឡាយរបស់ពួកគេចុះ។ ហើយឧបាយកលរបស់ពួកប្រឆាំង គ្មានអ្វីក្រៅពីភាពវង្វេងនោះឡើយ។"},{"id":26,"translation":"ហើយហ្វៀរអោនបាននិយាយថា៖ ចូរពួកអ្នកទុកឱ្យយើងសម្លាប់មូសា ហើយឱ្យគេបួងសួងសុំពីព្រះជាម្ចាស់របស់គេ(ឱ្យការពារគេពីយើង)ចុះ។ ពិតណាស់ យើងខ្លាចគេផ្លាស់ប្តូរសាសនារបស់ពួកអ្នក ឬក៏គេបង្កវិនាសកម្មលើផែនដី។"},{"id":27,"translation":"ហើយព្យាការីមូសាបាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំសុំការការពារពីព្រះជាម្ចាស់របស់ខ្ញុំ និងព្រះជាម្ចាស់របស់ពួកអ្នកឱ្យរួចផុតពីរាល់ពួកក្រអឺតក្រទមដែលគ្មានជំនឿចំពោះថ្ងៃជំនុំជម្រះ។"},{"id":28,"translation":"ហើយមានបុរសម្នាក់ដែលជាអ្នកមានជំនឿក្នុងចំណោមពូជពង្សរបស់ហ្វៀរអោនដែលបានលាក់បាំងសេចក្តីជំនឿរបស់ខ្លួនបាននិយាយថា៖ តើពួកអ្នកចង់សម្លាប់បុរសម្នាក់ដែលគ្រាន់តែគេនិយាយថា៖ “ព្រះជាម្ចាស់របស់ខ្ញុំ គឺអល់ឡោះ”នោះឬ ខណៈដែលរូបគេបាននាំមកឲ្យពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើនពីព្រះជាម្ចាស់របស់ពួកអ្នកនោះ? ប្រសិនបើគេជាអ្នកភូតកុហក នោះការភូតកុហករបស់គេ គឺធ្លាក់ទៅកាន់គេវិញប៉ុណ្ណោះ។ តែប្រសិនបើគេជាអ្នកដែលនិយាយពិតវិញ នោះអ្វី(ទណ្ឌកម្ម)មួយចំនួនដែលគេសន្យាចំពោះពួកអ្នក នឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញដល់ពួកបំពាន និងពួកដែលកុហកភូតភរនោះឡើយ។"},{"id":29,"translation":"ឱក្រុមរបស់ខ្ញុំ! អំណាចនៅថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ពួកអ្នកដោយពួកអ្នកជាអ្នកឈ្នះនៅលើទឹកដី(អេហ្ស៊ីប)នេះ។ ក៏ប៉ុន្តែ តើអ្នកណាដែលជួយការពារពួកយើងឱ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះ ប្រសិនបើវាមកដល់ពួកយើងនោះ? ហ្វៀរអោនបានតបថា៖ អ្វីដែលខ្ញុំបង្ហាញដល់ពួកអ្នក គឺគ្មានអ្វីក្រៅពីការយល់ឃើញរបស់ខ្ញុំនោះឡើយ ហើយអ្វីដែលខ្ញុំចង្អុលបង្ហាញពួកអ្នកនេះ ក៏គ្មានអ្វីក្រៅពីជាមាគ៌ាដ៏ត្រឹមត្រូវនោះដែរ។"},{"id":30,"translation":"ហើយបុរសដែលមានជំនឿនោះបាននិយាយទៀតថា៖ ឱក្រុមរបស់ខ្ញុំ! (ប្រសិនបើពួកអ្នកសម្លាប់ព្យាការីមូសា) ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលនូវទណ្ឌកម្ម ដូចថ្ងៃរបស់ក្រុមនានា(ដែលទទួលទណ្ឌកម្ម)។"},{"id":31,"translation":"ដូចជាស្ថានភាពរបស់ក្រុមព្យាការីនួហ ក្រុមអាទ ក្រុមសាមូទ និងពួកទាំងឡាយបន្ទាប់ពីពួកគេ។ ហើយអល់ឡោះទ្រង់គ្មានបំណងបំពានលើខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)ឡើយ។"},{"id":32,"translation":"ឱក្រុមរបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលទណ្ឌកម្មនៅថ្ងៃដែលមនុស្សស្រែកហៅគ្នាទៅវិញទៅមក(ថ្ងៃបរលោក)។"},{"id":33,"translation":"គឺនៅថ្ងៃដែលពួកអ្នកបែរខ្នងរត់គេច។ សម្រាប់ពួកអ្នក គឺគ្មានអ្នកជួយការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ។ ជនណាហើយដែលអល់ឡោះធ្វើឲ្យវង្វេង ពិតប្រាកដណាស់ សម្រាប់រូបគេគឺគ្មានអ្នកដែលចង្អុលបង្ហាញនោះឡើយ។"},{"id":34,"translation":"ហើយជាការពិតណាស់ ព្យាការីយូសុះបាននាំមកឱ្យពួកអ្នកកាលពីមុននូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់ ក៏ប៉ុន្តែពួកអ្នកនៅតែមានការមន្ទិលសង្ស័យចំពោះអ្វីដែលគាត់នាំមកឱ្យពួកអ្នក។ លុះនៅពេលដែលគាត់ស្លាប់ ពួកអ្នកនិយាយថា៖ អល់ឡោះជាម្ចាស់នឹងមិនតែងតាំងអ្នកនាំសារណាម្នាក់បន្ទាប់ពីគាត់ទៀតឡើយ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់ធ្វើឱ្យវង្វេងរាល់ជនដែលបំពានដែលមានភាពមន្ទិលសង្ស័យ។"},{"id":35,"translation":"ពួកដែលជជែកដេញដោលចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដោយគ្មានអំណះអំណាងណាមួយបានមកដល់ដៃពួកគេទេនោះ វាជារឿងគួរឲ្យខឹងសម្បាបំផុតចំពោះអល់ឡោះ និងចំពោះបណ្តាអ្នកដែលមានជំនឿ។ ក៏ដូច្នោះដែរ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើរាល់ដួងចិត្តពួកដែលក្រអឺតក្រទម និងផ្តាច់ការ។"},{"id":36,"translation":"ហើយហ្វៀរអោនបាននិយាយថា៖ ឱហាម៉ាន! ចូរអ្នកសាងសង់សំណង់មួយឱ្យយើង សង្ឃឹមថាយើងអាចទៅដល់ទ្វារទាំងឡាយបាន។"},{"id":37,"translation":"គឺទ្វារមេឃាទាំងឡាយដើម្បីឲ្យយើង(ឡើង)ទៅមើលព្រះជាម្ចាស់របស់មូសា។ ហើយពិតប្រាកដណាស់ យើងគិតថា រូបគេគឺជាអ្នកដែលភូតកុហក។ ដូច្នោះដែរ គេបានតុបតែងលម្អដល់ហ្វៀរអោននូវទង្វើអាក្រក់របស់គេ និងរារាំងរូបគេពីមាគ៌ា(ត្រឹមត្រូវ)។ ហើយឧបាយកលរបស់ហ្វៀរអោននោះ គឺគ្មានអ្វីក្រៅពីស្ថិតនៅក្នុងភាពខាតបង់នោះឡើយ។"},{"id":38,"translation":"ហើយបុរសដែលមានជំនឿនោះបាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកដើរតាមខ្ញុំចុះ នោះខ្ញុំនឹងចង្អុលបង្ហាញពួកអ្នកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":39,"translation":"ឱក្រុមរបស់ខ្ញុំ! តាមពិតឆាកជីវិតលោកិយនេះ គ្រាន់តែជាការសោយសុខ(មួយរយៈពេលខ្លី)ប៉ុណ្ណោះ។ រីឯបរលោកទៅវិញទេ ទើបជាទីកន្លែងដែលអមតៈ។"},{"id":40,"translation":"ជនណាដែលបានសាងអំពើអាក្រក់ រូបគេនឹងត្រូវបានគេតបស្នងដូចអ្វីដែលរូបគេបានសាងនោះ។ រីឯជនណាដែលបានសាងទង្វើកុសលមិនថាបុរសឬស្ត្រី ហើយរូបគេជាអ្នកដែលមានជំនឿទៀតនោះ អ្នកទាំងនោះហើយដែលនឹងត្រូវចូលឋានសួគ៌ដោយពួកគេនឹងត្រូវគេប្រទានលាភសក្ការៈឲ្យក្នុងឋានសួគ៌នោះដោយឥតគណនាឡើយ។"},{"id":41,"translation":"ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាខ្ញុំអំពាវនាវពួកអ្នកទៅរកភាពជោគជ័យ តែពួកអ្នកបែរជាអំពាវនាវខ្ញុំទៅកាន់ឋាននរកទៅវិញបែបនេះ?"},{"id":42,"translation":"ពួកអ្នកអំពាវនាវខ្ញុំដើម្បីឲ្យខ្ញុំប្រឆាំងនឹងអល់ឡោះ និងធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីដែលខ្ញុំគ្មានចំណេះដឹងសោះអំពីវា ខណៈខ្ញុំវិញ គឺអំពាវនាវពួកអ្នកទៅកាន់ព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាអភ័យទោសបំផុត។"},{"id":43,"translation":"គ្មានការសង្ស័យឡើយ តាមពិតអ្វីដែលពួកអ្នកអំពាវនាវខ្ញុំទៅកាន់វានោះ គឺមិនសក្តិសមក្នុងការអំពាវនាវទៅកាន់វានោះឡើយ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយពិតណាស់ កន្លែងវិលត្រឡប់របស់ពួកយើង គឺទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន ពួកគេគឺជាពួកឋាននរក។"},{"id":44,"translation":"ពិតណាស់ ពួកអ្នកនឹងនឹកឃើញនូវអ្វីដែលខ្ញុំបាននិយាយ(ដាស់តឿន)ទៅកាន់ពួកអ្នក។ ហើយខ្ញុំសូមប្រគល់កិច្ចការរបស់ខ្ញុំទៅកាន់អល់ឡោះ(តែមួយគត់)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)។"},{"id":45,"translation":"ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានការពាររូបគេពីឧបាយកលអាក្រក់ដែលពួកគេបានរៀបចំ។ ហើយពូជពង្សរបស់ហ្វៀរអោនក៏ត្រូវបានហ៊ុមព័ទ្ធទៅដោយទណ្ឌកម្មដ៏អាក្រក់(លិចលង់ក្នុងទឹកសមុទ្រ)។"},{"id":46,"translation":"(ក្រោយពេលពួកគេស្លាប់)ឋាននរកត្រូវបានគេយកមកបង្ហាញពួកគេទាំងព្រឹកទាំងល្ងាច។ ហើយនៅថ្ងៃបរលោក (មានគេនិយាយថា៖) ចូរពួកអ្នកបញ្ចូលបក្សពួកហ្វៀរអោនទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចុះ។"},{"id":47,"translation":"ហើយនៅពេលដែលពួកគេឈ្លោះប្រកែកគ្នានៅក្នុងឋាននរក ពួកដែលទន់ខ្សោយ(ដែលដើរតាមគេ)បាននិយាយទៅកាន់ពួកក្រអឺតក្រទម(ពួកមេដឹកនាំ)ថា៖ ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាអ្នកដែលដើរតាមពួកអ្នក។ ហេតុនេះ តើពួកអ្នកអាចទទួលជំនួសពួកយើងមួយផ្នែកនៃ(ទណ្ឌកម្ម)ភ្លើងនរកបានដែរឬទេ?"},{"id":48,"translation":"ពួកក្រអឺតក្រទម(ពួកមេដឹកនាំ)បានតបថា៖ ពិតណាស់ ពួកយើងស្ថិតនៅក្នុងឋាននរកទាំងអស់គ្នា។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)រួចទៅហើយ។"},{"id":49,"translation":"ហើយពួកដែលស្ថិតនៅក្នុងឋាននរកបាននិយាយទៅកាន់ឆ្មាំនរកជើហាន់ណាំថា៖ សូមពួកអ្នកមេត្តាបួងសួងសុំពីព្រះជាម្ចាស់របស់ពួកអ្នកឱ្យទ្រង់សម្រាលទណ្ឌកម្មពីពួកយើងមួយថ្ងៃផង។"},{"id":50,"translation":"ពួកគេបានតបវិញថា៖ តើបណ្តាអ្នកនាំសាររបស់ពួកអ្នកមិនធ្លាប់បាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទេឬ? ពួកគេឆ្លើយថា៖ ពិតមែនហើយ។ ឆ្មាំនរកក៏តបវិញ៖ ដូច្នេះ ចូរពួកអ្នកបួងសួងសុំ(ដោយខ្លួនឯង)ចុះ។ ហើយការបួងសួងរបស់ពួកប្រឆាំង គឺគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវង្វេងនោះឡើយ។"},{"id":51,"translation":"ពិតប្រាកដណាស់ យើង(អល់ឡោះ)ប្រាកដជានឹងជួយដល់បណ្តាអ្នកនាំសាររបស់យើង និងបណ្តាអ្នកដែលមានជំនឿនៅក្នុងជីវិតលោកិយនេះ និងនៅថ្ងៃដែលសាក្សីទាំងឡាយបានមកធ្វើសាក្សី(ថ្ងៃបរលោក)។"},{"id":52,"translation":"គឺនៅថ្ងៃដែលការដោះសាររបស់ពួកបំពានមិនអាចជួយជាប្រយោជន៍អ្វីដល់ពួកគេបានឡើយ។ ហើយសម្រាប់ពួកគេនឹងទទួលនូវបណ្តាសា និងទទួលបានកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។"},{"id":53,"translation":"ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវការចង្អុលបង្ហាញ និងបានឲ្យអម្បូរអ៊ីស្រាអែលទទួលមរតកគម្ពីរ(តាវរ៉ត)។"},{"id":54,"translation":"ជាការចង្អុលបង្ហាញ និងជាការដាស់រំឭកសម្រាប់បញ្ញាជនទាំងឡាយ។"},{"id":55,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ហើយចូរអ្នកសុំការអភ័យទោសចំពោះបាបកម្មរបស់អ្នក និងត្រូវលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកទាំងព្រឹក និងល្ងាច។"},{"id":56,"translation":"ពួកដែលជជែកដេញដោលចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដោយគ្មានអំណះអំណាងណាមួយបានមកដល់ពួកគេទេនោះ តាមពិតនៅក្នុងដួងចិត្តរបស់ពួកគេ គឺគ្មានអ្វីក្រៅពីភាពក្រអឺតក្រទម។ ពួកគេនឹងមិនទទួលបាន(ដូចអ្វីដែលពួកគេចង់បាន)ជាដាច់ខាត។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សុំការការពារពីអល់ឡោះចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាឃើញបំផុត ។"},{"id":57,"translation":"ការបង្កើតមេឃជាច្រើនជាន់និងផែនដី គឺពិតជាធំធេង(អស្ចារ្យ)ជាងការបង្កើតមនុស្សលោកទៅទៀត។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយ។"},{"id":58,"translation":"មនុស្សខ្វាក់ និងអ្នកដែលមើលឃើញ គឺមិនស្មើគ្នាឡើយ។ ហើយបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ក៏មិនស្មើគ្នានឹងពួកដែលសាងអំពើអាក្រក់នោះដែរ។ អ្វីដែលពួកអ្នកនឹករលឹក គឺតិចតួចបំផុត។"},{"id":59,"translation":"ជាការពិតណាស់ ថ្ងៃបរលោកប្រាកដជានឹងមកដល់ដោយគ្មានការសង្ស័យចំពោះវាឡើយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនជឿឡើយ។"},{"id":60,"translation":"ហើយព្រះជាម្ចាស់របស់ពួកអ្នកបានមានបន្ទូលថា៖ ចូរពួកអ្នកបួងសួងមកកាន់យើងចុះ នោះយើងនឹងឆ្លើយតបចំពោះពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈមកចំពោះយើង ពួកគេនឹងត្រូវចូលក្នុងនរកជើហាន់ណាំដោយភាពទាបថោកបំផុត។"},{"id":61,"translation":"អល់ឡោះគឺជាអ្នកដែលបង្កើតពេលយប់សម្រាប់ពួកអ្នកដើម្បីឱ្យពួកអ្នកបានសម្រាកនៅក្នុងវា និង(បានបង្កើត)ពេលថ្ងៃឲ្យមានពន្លឺ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មានការប្រោសប្រទានបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងគុណឡើយ។"},{"id":62,"translation":"(អ្នកដែលប្រទានឧបការគុណទាំងនោះដល់ពួកអ្នក)នោះគឺអល់ឡោះជាព្រះជាម្ចាស់របស់ពួកអ្នក ជាអ្នកដែលបង្កើតអ្វីៗទាំងអស់។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?"},{"id":63,"translation":"ក៏ដូច្នោះដែរ គេក៏បង្វែរពួកដែលប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ(ដូចគ្នាដែរ)។"},{"id":64,"translation":"អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតផែនដីសម្រាប់ពួកអ្នក(ឱមនុស្សលោក)ជាកន្លែងរស់នៅ និងបានបង្កើតមេឃជាសំណង់មួយ(នៅពីលើផែនដី)។ ហើយទ្រង់បានបង្កើតពួកអ្នកឱ្យមានរូបរាងល្អសមសួន ព្រមទាំងបានប្រទាននូវលាភសក្ការៈដល់ពួកអ្នកអំពីប្រការល្អៗជាច្រើន។ (អ្នកដែលប្រទានឧបការគុណទាំងនោះដល់ពួកអ្នក)នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ អល់ឡោះមហាឧត្តុង្គឧត្តម ជាព្រះជាម្ចាស់នៃពិភពទាំងឡាយ។"},{"id":65,"translation":"ទ្រង់គឺជាអ្នកដែលមានជីវិត(ជាអមតៈ)។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចូរពួកអ្នកបួងសួងសុំពីទ្រង់ដោយភាពស្មោះសចំពោះទ្រង់ក្នុងសាសនា។ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":66,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ គេបានហាមឃាត់ខ្ញុំមិនឱ្យគោរពសក្ការៈទៅចំពោះអ្នកដែលពួកអ្នកគោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះនោះឡើយនៅពេលដែលភស្តុតាងដ៏ច្បាស់លាស់ជាច្រើនពីព្រះជាម្ចាស់របស់ខ្ញុំបានមកដល់ខ្ញុំហើយនោះ។ ហើយគេបានបង្គាប់ប្រើខ្ញុំឱ្យប្រគល់ខ្លួនចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":67,"translation":"ទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកអំពីដី។ ក្រោយមក អំពីទឹកកាម រួចមក ក្លាយទៅជាដុំឈាម។ បន្ទាប់មក ទ្រង់បានបញ្ចេញពួកអ្នក(ពីផ្ទៃម្តាយ)ជាទារក។ បន្ទាប់មកទៀត ពួកអ្នកបានធំពេញវ័យ។ ក្រោយមក ពួកអ្នកក៏បានក្លាយទៅជាចាស់ជរា។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះបានស្លាប់មុននោះ(មុនចាស់ជរា)។ ហើយ(ទ្រង់ធ្វើដូច្នោះ)ដើម្បីឱ្យពួកអ្នករស់រានមានជីវិតរហូតដល់ពេលកំណត់។ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។"},{"id":68,"translation":"ទ្រង់ជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត។ នៅពេលដែលទ្រង់សម្រេចកិច្ចការអ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថា៖ “ចូរកើតចុះ” វានឹងកើតឡើងភ្លាម។"},{"id":69,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពួកដែលជជែកដេញដោលចំពោះវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះនោះ ថាតើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?"},{"id":70,"translation":"ពួកដែលបានបដិសេធនឹងគម្ពីរ(គួរអាន) ហើយនិងអ្វីដែលយើងបានបញ្ជូនមកតាមរយៈបណ្តាអ្នកនាំសាររបស់យើងនោះ ពួកទាំងនោះគង់តែនឹងដឹងជាមិនខាន។"},{"id":71,"translation":"នៅពេលដែលខ្នោះត្រូវបានដាក់ជាប់នឹងករបស់ពួកគេ និងច្រវាក់(ត្រូវបានគេចងជាប់នឹងជើង)ដោយពួកគេត្រូវបានគេអូស"},{"id":72,"translation":"ចូលទៅក្នុងទឹកដ៏ក្តៅបំផុត។ បន្ទាប់មក ពួកគេត្រូវបានគេដុត(នៅក្នុងភ្លើងនរក)។"},{"id":73,"translation":"ក្រោយមក មានគេនិយាយទៅកាន់ពួកគេថា៖ តើឯណាទៅ អ្វីដែលពួកអ្នកធ្លាប់យកមកគោរពសក្ការៈ"},{"id":74,"translation":"ផ្សេងពីអល់ឡោះនោះ? ពួកគេបានឆ្លើយថា៖ ពួកវាបានបាត់ចេញពីពួកយើងទៅហើយ។ ផ្ទុយទៅវិញ ពួកយើងមិនធ្លាប់គោរពសក្ការៈទៅចំពោះអ្វីមួយ(ដែលសក្តិសម)កាលពីមុននោះឡើយ។ ក៏ដូច្នោះដែរ អល់ឡោះនឹងធ្វើឱ្យពួកដែលគ្មានជំនឿវង្វេង។"},{"id":75,"translation":"(ទណ្ឌកម្មដែលធ្លាក់លើពួកអ្នក)នោះគឺដោយសារតែអ្វីដែលពួកអ្នកធ្លាប់សប្បាយរីករាយនៅលើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែពួកអ្នកក្រអឺតក្រទម។"},{"id":76,"translation":"ចូរពួកអ្នកចូលតាមទ្វារនានារបស់នរកជើហាន់ណាំដោយស្ថិតនៅទីនោះជាអមតៈចុះ។ ពិតប្រាកដណាស់ កន្លែងរស់នៅរបស់ពួកដែលក្រអឺតក្រទម គឺអាក្រក់បំផុត។"},{"id":77,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ហើយទោះបីជាយើងឱ្យអ្នកបានឃើញនូវប្រការខ្លះៗ(ទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេ ឬក៏យើងអាចឱ្យអ្នកស្លាប់(មុននោះ)ក៏ដោយ ក៏ពួកគេនឹងត្រូវគេនាំត្រឡប់មកកាន់យើង(តែមួយគត់)។"},{"id":78,"translation":"ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ក្នុងចំណោមពួកគេ មានអ្នកខ្លះយើងបាននិទានប្រាប់អ្នក(នូវរឿងរ៉ាវរបស់ពួកគេ) ហើយមានអ្នកខ្លះទៀត យើងមិនបាននិទានប្រាប់អ្នក(នូវរឿងរ៉ាវរបស់ពួកគេ)ឡើយ។ ហើយគ្មានអ្នកនាំសារណាម្នាក់អាចនាំមកនូវសញ្ញាភស្តុតាងណាមួយឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយនៅពេលដែលបទបញ្ជារបស់អល់ឡោះបានមកដល់ ទ្រង់នឹងកាត់សេចក្តី(រវាងពួកគេ)ដោយយុត្តិធម៌បំផុត។ ហើយនៅទីនោះ ពួកដែលប្រព្រឹត្តខុសនឹងទទួលនូវការខាតបង់។"},{"id":79,"translation":"អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលបានបង្កើតសត្វពាហនៈសម្រាប់ពួកអ្នក ដោយមួយចំនួនអំពីពួកវាសម្រាប់ឱ្យពួកអ្នកជិះ ហើយមួយចំនួនទៀត ពួកអ្នកអាចទទួលទានបាន។"},{"id":80,"translation":"ហើយចំពោះពួកវាទាំងនោះ គឺមានផលប្រយោជន៍ជាច្រើន(ផ្សេងទៀត)សម្រាប់ពួកអ្នក ។ តាមរយៈវា ពួកអ្នកអាចបំពេញតម្រូវការផ្សេងៗដោយការដឹកជញ្ជូនទៅដល់គោលដៅដែលពួកអ្នកត្រូវការ ហើយគេអាចដឹកជញ្ជូនពួកអ្នកតាមរយៈវា និងតាមរយៈសំពៅផងដែរ។"},{"id":81,"translation":"ហើយទ្រង់បានបង្ហាញឱ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់។ ដូច្នេះ តើមានសញ្ញាភស្តុតាងណាមួយរបស់អល់ឡោះដែលពួកអ្នកមិនទទួលស្គាល់នោះ?"},{"id":82,"translation":"តើពួកគេមិនធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលទេឬ ថាតើលទ្ធផលចុងក្រោយរបស់ពួក(បដិសេធ)ជំនាន់មុនពួកគេយ៉ាងដូចម្តេច? ពួកទាំងនោះមានចំនួនច្រើនជាងពួកគេ និងមានកម្លាំងខ្លាំងក្លាជាងពួកគេ ព្រមទាំងបន្សល់ទុកនូវកេរដំណែលនៅលើផែនដីច្រើនជាងពួកគេទៅទៀត។ ក៏ប៉ុន្តែអ្វីដែលពួកគេខិតខំប្រឹងប្រែងនោះ គឺគ្មានផ្តល់ផលប្រយោជន៍អ្វីចំពោះពួកគេឡើយ។"},{"id":83,"translation":"ហើយនៅពេលដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកនូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់មកកាន់ពួកគេ ពួកគេបែរជារីករាយនឹងចំណេះដឹងដែលពួកគេមានទៅវិញ។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះ ក៏បានហ៊ុមព័ទ្ធពួកគេ។"},{"id":84,"translation":"នៅពេលដែលពួកគេបានឃើញទណ្ឌកម្មរបស់យើង ពួកគេក៏និយាយថា៖ ពួកយើងមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ហើយ ហើយពួកយើងប្រឆាំងចំពោះអ្វីដែលពួកយើងធ្លាប់បានធ្វើស្ហ៊ីរិក។"},{"id":85,"translation":"ក៏ប៉ុន្តែការមានជំនឿរបស់ពួកគេ គឺគ្មានប្រយោជន៍អ្វីឡើយនៅពេលដែលពួកគេបានឃើញទណ្ឌកម្មរបស់យើង(ផ្ទាល់នឹងភ្នែក)ហើយនោះ។ វាជាមាគ៌ារបស់អល់ឡោះដែលបានកំណត់រួចទៅហើយចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ហើយនៅទីនោះ ពួកប្រឆាំងក៏ត្រូវទទួលនូវការខាតបង់។"}]},{"id":41,"verses":[{"id":1,"translation":"ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"(គម្ពីរគួរអាននេះ)ជាការបញ្ចុះមកពីព្រះជាម្ចាស់ដ៏មហាសប្បុរស មហាអាណិតស្រលាញ់។"},{"id":3,"translation":"ជាគម្ពីរមួយដែលវាក្យខណ្ឌទាំងឡាយរបស់វាត្រូវបានបកស្រាយយ៉ាងច្បាស់លាស់។ ហើយគម្ពីរគួរអាននេះជាភាសាអារ៉ាប់សម្រាប់ក្រុមដែលចេះដឹង។"},{"id":4,"translation":"ជាអ្នកផ្តល់ដំណឹងរីករាយ និងដាស់តឿនព្រមាន។ ក៏ប៉ុន្តែភាគច្រើននៃពួកគេបែរជាងាកចេញទៅវិញដោយពួកគេមិនព្រមស្តាប់(វា)នោះឡើយ។"},{"id":5,"translation":"ហើយពួកគេនិយាយថា៖ ដួងចិត្តរបស់ពួកយើងមានគម្របបិទជិតចំពោះអ្វីដែលអ្នក(ព្យាការីមូហាំម៉ាត់)អំពាវនាវពួកយើងទៅកាន់វា ក្នុងត្រចៀករបស់ពួកយើងមានឆ្នុកចុក ហើយនៅរវាងពួកយើងនិងអ្នក គឺមានរនាំងបាំង។ ដូច្នេះ ចូរអ្នកអនុវត្តន៍(តាមមាគ៌ារបស់អ្នកចុះ) ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នកអនុវត្តន៍(តាមមាគ៌ារបស់ពួកយើង)ដែរ។"},{"id":6,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ខ្ញុំជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ គ្រាន់តែគេបានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា៖ តាមពិត ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈ គឺជាព្រះជាម្ចាស់តែមួយគត់។ ដូច្នេះ ចូរពួកអ្នកប្រកាន់ខ្ជាប់តាមមាគ៌ាដែលនាំ(ពួកអ្នក)ទៅកាន់ទ្រង់ និងសុំការអភ័យទោសពីទ្រង់ចុះ។ ហើយភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលធ្វើស្ហ៊ីរិក។"},{"id":7,"translation":"ពួកដែលមិនព្រមបរិច្ចាគហ្សាកាត់ ពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកឡើយ។"},{"id":8,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល សម្រាប់ពួកគេនឹងទទួលបាននូវផលបុណ្យដែលគ្មានទីបញ្ចប់ឡើយ។"},{"id":9,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ហេតុអ្វីបានជាពួកអ្នកគ្មានជំនឿនឹងអ្នកដែលបានបង្កើតផែនដីក្នុងរយៈពេលពីរថ្ងៃ ហើយពួកអ្នកបែរជាបង្កើត(ព្រះនានា)ជាដៃគូសម្រាប់ទ្រង់ទៅវិញ? (ទ្រង់)នោះហើយ គឺជាព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":10,"translation":"ហើយនៅលើផែនដីនោះទ្រង់បានបង្កើតភ្នំជាច្រើននៅពីលើវា និងបានប្រទានពរជ័យចំពោះវា ព្រមទាំងបានកំណត់នៅលើវានូវស្បៀងអាហាររបស់វាក្នុងរយៈពេលបួនថ្ងៃ សម្រាប់អ្នកដែលចង់សួរ(អំពីវា)។"},{"id":11,"translation":"បន្ទាប់មក ទ្រង់បានសំដៅទៅកាន់មេឃ ខណៈដែលវានៅជាផ្សែងនៅឡើយ ហើយទ្រង់បានមានបន្ទូលទៅកាន់មេឃនិងផែនដីថា៖ ចូរឯងទាំងពីរគោរពតាមបទបញ្ជាយើង ទោះដោយស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្តក៏ដោយ។ ពួកវាទាំងពីរបានឆ្លើយថា៖ យើងខ្ញុំធ្វើតាមដោយស្ម័គ្រចិត្ត។"},{"id":12,"translation":"ហើយទ្រង់បានបង្កើតមេឃប្រាំពីរជាន់ក្នុងរយៈពេលពីរថ្ងៃ។ ហើយទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់មេឃរាល់ជាន់នីមួយៗនូវកិច្ចការរបស់វា។ ហើយយើង(អល់ឡោះ)បានតុបតែងលម្អមេឃផែនដីដោយហ្វូងតារាជាច្រើន ហើយបានការពារ(ពីពួកស្ហៃតន)។ នោះគឺជាការកំណត់របស់ព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាដឹងបំផុត។"},{"id":13,"translation":"តែប្រសិនបើពួកទាំងនោះងាកចេញ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំសូមដាស់តឿនព្រមានពួកអ្នកនូវទណ្ឌកម្ម ដូចទណ្ឌកម្មរបស់ក្រុមអាទ និងក្រុមសាមូទ។"},{"id":14,"translation":"ខណៈដែលអ្នកនាំសារជាច្រើនបានមកដល់ពួកគេជាបន្តបន្ទាប់ (ដោយប្រើពួកគេថា៖) ពួកអ្នកមិនត្រូវគោរពសក្ការៈ(អ្នកផ្សេង)ក្រៅពីអល់ឡោះឡើយ ពួកគេបានតបវិញថា៖ ប្រសិនបើព្រះជាម្ចាស់របស់ពួកយើងមានចេតនា ទ្រង់ប្រាកដជានឹងបញ្ចុះម៉ាឡាអ៊ីកាត់(មកកាន់ពួកយើង)ជាមិនខាន។ ពិតណាស់ ពួកយើងគឺជាពួកដែលប្រឆាំងចំពោះអ្វីដែលគេបានបញ្ជូនវាមកកាន់ពួកអ្នក។"},{"id":15,"translation":"ចំណែកឯក្រុមអាទ ពួកគេបានក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ។ ហើយពួកគេនិយាយថា៖ តើមានអ្នកណាដែលខ្លាំងជាងពួកយើងទៀតនោះ? តើពួកគេមិនឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតពួកគេ ទ្រង់គឺជាអ្នកដែលខ្លាំងក្លាជាងពួកគេទៅទៀតនោះ? ហើយពួកគេធ្លាប់បានប្រឆាំងនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។"},{"id":16,"translation":"ហើយយើងបានបញ្ជូនព្យុះត្រជាក់ខ្លាំងបំផុតទៅកាន់ពួកគេក្នុងរយៈពេលជាច្រើនថ្ងៃដ៏អាក្រក់ ដើម្បីឱ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏អាម៉ាស់បំផុតនៅក្នុងជីវិតលោកិយ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺកាន់តែធ្វើឱ្យពួកគេអាម៉ាស់ជាងនេះទៅទៀត។ ហើយពួកគេនឹងមិនត្រូវបានគេជួយឡើយ។"},{"id":17,"translation":"រីឯក្រុមសាមូទវិញ ពិតណាស់ យើងបានចង្អុលបង្ហាញពួកគេ។ ប៉ុន្តែពួកគេបែរជាពេញចិត្តភាពងងឹតជាងការចង្អុលបង្ហាញទៅវិញ។ ពេលនោះ រន្ទះនៃទណ្ឌកម្មដ៏អាម៉ាស់បំផុតក៏បានឆក់យកជីវិតពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":18,"translation":"ហើយយើងបានសង្រ្គោះបណ្តាអ្នកដែលមានជំនឿដែលពួកគេធ្លាប់បានកោតខ្លាច(អល់ឡោះ)។"},{"id":19,"translation":"ហើយនៅថ្ងៃដែលគេប្រមូលផ្តុំសត្រូវទាំងឡាយរបស់អល់ឡោះទៅកាន់ឋាននរកដោយពួកគេត្រូវបានគេរុញបញ្ចូល(ទៅក្នុងឋាននរក)។"},{"id":20,"translation":"លុះនៅពេលដែលពួកគេទៅដល់ឋាននរក (ហើយពួកគេមិនទទួលស្គាល់អំពើល្មើសរបស់ខ្លួន) ពេលនោះ ត្រចៀក ភ្នែក ហើយនិងស្បែករបស់ពួកគេក៏បានធ្វើសាក្សីប្រឆាំងនឹងពួកគេចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":21,"translation":"ហើយពួកគេបាននិយាយទៅកាន់ស្បែករបស់ពួកគេថា៖ ហេតុអ្វីបានជាពួកឯងធ្វើសាក្សីប្រឆាំងនឹងយើង? ពួកវាបានតបថា៖ អល់ឡោះជាអ្នកដែលឲ្យពួកយើង(អវៈយវៈ)អាចនិយាយបាន ជាអ្នកឱ្យអ្វីៗទាំងអស់ចេះនិយាយ។ ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកតាំងពីដំបូង។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។"},{"id":22,"translation":"ហើយពួកអ្នកមិនអាចលាក់បាំងមិនឱ្យត្រចៀករបស់ពួកអ្នក ភ្នែករបស់ពួកអ្នក និងស្បែករបស់ពួកអ្នកធ្វើសាក្សីប្រឆាំងនឹងពួកអ្នកបានឡើយ។ ក៏ប៉ុន្តែពួកអ្នកគិតស្មានថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនដឹងច្រើនទេនូវអ្វីដែលពួកអ្នកបានប្រព្រឹត្តនោះ។"},{"id":23,"translation":"ការគិតស្មាន(ដ៏អាក្រក់)របស់ពួកអ្នកដែលបានគិតស្មានទៅលើព្រះជាម្ចាស់របស់ពួកអ្នកនោះហើយដែលធ្វើឱ្យពួកអ្នកអន្តរាយ។ ហេតុនេះ ពួកអ្នកក៏ក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលខាតបង់។"},{"id":24,"translation":"ទោះបីជាពួកគេទ្រាំអត់ធ្មត់ក៏ដោយ ក៏ឋាននរកនៅតែជាកន្លែងស្នាក់នៅសម្រាប់ពួកគេដដែល។ ហើយបើទោះជាពួកគេសុំត្រឡប់(ទៅកាន់លោកិយវិញ)ក៏ដោយ ក៏ពួកគេមិនត្រូវបានគេឆ្លើយតបនោះដែរ។"},{"id":25,"translation":"ហើយយើងបានរៀបចំសម្រាប់ពួកទាំងនោះឱ្យមានគូកន(អំពីពួកស្ហៃតន)ដោយពួកវាតុបតែងលម្អឱ្យពួកគេទាំងពីខាងមុខ និងពីខាងក្រោយពួកគេ។ ហើយពាក្យ(ទណ្ឌកម្ម)ក៏បានធ្លាក់ទៅលើពួកគេដូចប្រជាជាតិជំនាន់មុនជាច្រើននៃពពួកជិន និងមនុស្សលោកដែរ។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកដែលខាតបង់បំផុត។"},{"id":26,"translation":"ហើយពួកគ្មានជំនឿបាននិយាយថា៖ ចូរពួកអ្នកកុំស្តាប់គម្ពីរគួរអាននេះឱ្យសោះ តែពួកអ្នកត្រូវដំឡើងសំឡេងរំខានវិញ សង្ឃឹមថាពួកអ្នកនឹងទទួលបានជ័យជម្នះ។"},{"id":27,"translation":"ដូច្នេះ យើងប្រាកដជានឹងឱ្យពួកប្រឆាំងនោះភ្លក់នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត(នៅថ្ងៃបរលោក)។ ហើយយើងពិតជានឹងតបស្នងដល់ពួកគេនូវអ្វីដែលអាក្រក់ជាងអ្វីដែលពួកគេធ្លាប់បានសាងទៅទៀត។"},{"id":28,"translation":"ការតបស្នងចំពោះសត្រូវទាំងឡាយរបស់អល់ឡោះនោះ គឺឋាននរក។ នៅក្នុងនោះ សម្រាប់ពួកគេនឹងទទួលបានកន្លែងស្នាក់នៅដែលអមតៈជាការតបស្នងចំពោះការប្រឆាំងរបស់ពួកគេនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។"},{"id":29,"translation":"ហើយពួកប្រឆាំងបាននិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាឱ្យយើងខ្ញុំបានឃើញពួកជិន និងពួកមនុស្សដែលបានធ្វើឱ្យយើងខ្ញុំវង្វេងផង។ យើងខ្ញុំនឹងដាក់គេទាំងពីរក្រោមបាតជើងរបស់យើងខ្ញុំនៅក្នុងឋាននរក ដើម្បីឱ្យគេទាំងពីរស្ថិតក្នុងចំណោមពួកដែលស្ថិតក្នុងបាតនរក។"},{"id":30,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលនិយាយថា៖ “ព្រះជាម្ចាស់របស់ពួកយើង គឺអល់ឡោះ” ក្រោយមកគេបានប្រកាន់ខ្ជាប់(ក្បួនច្បាប់របស់ទ្រង់) ម៉ាឡាអ៊ីកាត់នឹងចុះមកកាន់ពួកគេ(នៅពេលជិតស្លាប់ ដោយនិយាយថា៖) សូមពួកអ្នកកុំខ្លាច និងកុំមានទុក្ខព្រួយ ហើយសូមពួកអ្នករីករាយនឹងឋានសួគ៌ដែលពួកអ្នកធ្លាប់បានគេសន្យា។"},{"id":31,"translation":"ពួកយើងគឺជាអ្នកគាំពារពួកអ្នកទាំងនៅក្នុងជីវិតលោកិយ និងនៅថ្ងៃបរលោក។ ហើយនៅក្នុងឋានសួគ៌នោះ ពួកអ្នកនឹងបានទទួលបាននូវអ្វីដែលពួកអ្នកប៉ងប្រាថ្នា ហើយនៅក្នុងនោះដែរ ពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកស្នើសុំ។"},{"id":32,"translation":"ជាការទទួលស្វាគមន៍អំពីព្រះជាម្ចាស់ដ៏មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":33,"translation":"ហើយគ្មាននរណាម្នាក់ដែលមានពាក្យសម្តីល្អប្រសើរជាងអ្នកដែលអំពាវនាវទៅកាន់អល់ឡោះ និងបានសាងទង្វើកុសល ព្រមទាំងបាននិយាយថា៖ ពិតប្រាកដណាស់ រូបខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)នោះឡើយ។"},{"id":34,"translation":"ហើយអំពើល្អ និងអំពើអាក្រក់មិនស្មើគា្ននោះទេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបត(ចំពោះអំពើអាក្រក់)ដោយអ្វីដែលប្រសើរជាង។ ពេលនោះ អ្នកដែលរវាងរូបអ្នក និងរូបគេមានភាពជាសត្រូវនោះ នឹងក្លាយទៅជាមិត្តជិតស្និទ្ធដ៏ល្អជាមិនខាន។"},{"id":35,"translation":"ហើយគ្មាននរណាដែលទទួលបានបែបនេះឡើយ លើកលែងតែអ្នកដែលអត់ធ្មត់។ ហើយក៏គ្មាននរណាម្នាក់ដែលទទួលបានបែបនេះនោះដែរ លើកលែងតែអ្នកដែលមានភ័ព្វសំណាងដ៏ធំធេងប៉ុណ្ណោះ។"},{"id":36,"translation":"ហើយប្រសិនបើស្ហៃតនបានមកញុះញង់អ្នកដោយប្រការណាមួយ ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។"},{"id":37,"translation":"ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ។ ចូរពួកអ្នកកុំស៊ូជោតចំពោះព្រះអាទិត្យ និងកុំស៊ូជោតចំពោះព្រះចន្ទឱ្យសោះ តែពួកអ្នកត្រូវស៊ូជោតចំពោះអល់ឡោះ(តែមួយគត់)ដែលបានបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់(យ៉ាងពិតប្រាកដ)មែននោះ។"},{"id":38,"translation":"តែប្រសិនបើពួកអ្នកក្រអឺតក្រទម ក៏បណ្តាអ្នកដែលនៅឯព្រះជាម្ចាស់របស់អ្នក(ម៉ាឡាអ៊ីកាត់) ពួកគេលើកតម្កើងទ្រង់ទាំងយប់ ទាំងថ្ងៃដែរ ហើយពួកគេមិនមានការធុញទ្រាន់ឡើយ។"},{"id":39,"translation":"ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ផងដែរ គឺពិតណាស់អ្នកបានឃើញផែនដីរាំងស្ងួត។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វាក៏រស់រានមានជីវិត និងមានរុក្ខជាតិដុះឡើង។ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឱ្យវា(ដី)មានជីវិតឡើងវិញ(មានរុក្ខជាតិដុះ) គឺពិតជាអ្នកដែលអាចធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញផងដែរ។ ពិតប្រាកដណាស់ ទ្រង់មហាមានអានុភាពលើអ្វីៗទាំងអស់។"},{"id":40,"translation":"ពិតប្រាកដណាស់ ពួកដែលងាកចេញពីបណ្តាវាក្យខណ្ឌរបស់យើង ពួកគេមិនអាចលាក់បាំងពីយើងបានឡើយ។ ដូច្នេះ តើអ្នកដែលត្រូវបានគេបោះចូលទៅក្នុងភ្លើងនរកនោះប្រសើរជាង ឬក៏អ្នកដែលបានមកដល់នៅថ្ងៃបរលោកដោយមានសុវត្ថិភាព(រួចផុតពីទណ្ឌកម្ម)នោះប្រសើរជាង? ចូរពួកអ្នកធ្វើនូវអ្វីដែលពួកអ្នកចង់ចុះ។ ពិតប្រាកដណាស់ ទ្រង់ឃើញបំផុតចំពោះអ្វីដែលពួកអុ្នកប្រព្រឹត្ត។"},{"id":41,"translation":"ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងគម្ពីរគួរអាននៅពេលដែលវាបានមកដល់ពួកគេហើយនោះ (ពួកគេពិតជានឹងត្រូវទទួលទណ្ឌកម្ម)។ ហើយពិតប្រាកដណាស់ វាគឺជាគម្ពីរដ៏ឧត្តុង្គឧត្តម។"},{"id":42,"translation":"ប្រការមិនពិតមិនអាចមកដល់វា(គម្ពីរគួរអាន)បានឡើយ ទាំងនៅពីមុខ និងទាំងនៅពីក្រោយវា។ ជាការបញ្ចុះមកពីព្រះជាម្ចាស់ដ៏មហាគតិបណ្ឌិត ជាអ្នកដែលត្រូវបានគេកោតសរសើរបំផុត។"},{"id":43,"translation":"អ្វីដែលគេនិយាយទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់) ក៏ដូចតែអ្វីដែលគេបាននិយាយទៅកាន់បណ្តាអ្នកនាំសារជំនាន់មុនអ្នកដូចគ្នាដែរ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់មានការអភ័យទោស និងមានទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":44,"translation":"ហើយប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះជាភាសាផ្សេងពីភាសាអារ៉ាប់នោះ ប្រាកដជាពួកគេនឹងនិយាយថា៖ ហេតុអ្វីបានជាគេមិនបកស្រាយបញ្ជាក់នូវវាក្យខណ្ឌទាំងឡាយរបស់វា? តើអាចទេដែលគម្ពីរគួរអាននេះជាភាសាផ្សេង ខណៈដែលគាត់(ព្យាការីមូហាំម៉ាត់)ជាជនជាតិអារ៉ាប់នោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ វា(គម្ពីរគួរអាន)ជាការចង្អុលបង្ហាញ និងជាឱសថព្យាបាលសម្រាប់បណ្តាអ្នកដែលមានជំនឿ។ រីឯពួកដែលគ្មានជំនឿវិញ នៅក្នុងត្រចៀករបស់ពួកគេ គឺមានឆ្នុក ហើយវាគឺជាភាពងងឹតចំពោះពួកគេ។ ពួកទាំងនោះ(ហាក់បីដូចជា)ត្រូវបានគេស្រែកហៅពីទីកន្លែងដ៏ឆ្ងាយដូច្នោះដែរ។"},{"id":45,"translation":"ហើយពិតប្រាកដណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ ក្រោយមក គេបានខ្វែងគំនិតគ្នាចំពោះវា។ ហើយប្រសិនបើគ្មានការកំណត់កាលពីមុនពីព្រះជាម្ចាស់របស់អ្នកទេនោះ ប្រាកដជាទ្រង់នឹងកាត់សេចក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកគេ(ពួកគ្មានជំនឿ) គឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ាងខ្លាំងពីវា(គម្ពីរគួរអាន)។"},{"id":46,"translation":"ជនណាដែលបានសាងទង្វើកុសល វាគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយជនណាដែលបានសាងអំពើអាក្រក់ វាក៏នឹងធ្លាក់លើរូបគេដូចគ្នា។ ហើយព្រះជាម្ចាស់របស់អ្នកមិនមែនជាអ្នកបំពានលើខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)ឡើយ។"},{"id":47,"translation":"ចំណេះដឹងនៃថ្ងៃបរលោក គឺត្រឡប់ទៅកាន់ទ្រង់(តែមួយគត់)។ គ្មានផ្លែឈើអ្វីមួយដែលចេញពីស្រទាប់របស់វា ហើយក៏គ្មានសត្វញីណាមួយពរពោះ និងកើតកូននោះដែរ លើកលែងតែដោយការដឹងរបស់ទ្រង់ទាំងអស់។ ហើយនៅថ្ងៃដែលទ្រង់ហៅពួកគេ(ពួកដែលធ្វើស្ហ៊ីរិក)ថា៖ តើដៃគូទាំងឡាយរបស់យើង(ដែលពួកអ្នកធ្លាប់អះអាង)នោះនៅឯណា? ពួកគេឆ្លើយថា៖ យើងខ្ញុំសូមទទួលស្គាល់នៅចំពោះមុខព្រះអង្គថា គ្មាននរណាម្នាក់នៃយើងខ្ញុំធ្វើសាក្សីថា ព្រះអង្គមានដៃគូឡើយ។"},{"id":48,"translation":"ហើយអ្វីដែលពួកគេធ្លាប់គោរពសក្ការៈកាលពីមុននោះ បានបាត់បង់អំពីពួកគេ។ ហើយពួកគេបានដឹងយ៉ាងច្បាស់ថា គ្មានកន្លែងជ្រកកោនសម្រាប់ពួកគេ(ពីទណ្ឌកម្ម)នោះឡើយ។"},{"id":49,"translation":"មនុស្សលោកមិនធុញទ្រាន់នឹងការសុំចង់បានប្រការល្អនោះឡើយ។ តែប្រសិនបើគេជួបប្រទះប្រការអាក្រក់វិញ ពេលនោះពួកគេនឹងមានការអស់សង្ឃឹមយ៉ាងខ្លាំង។"},{"id":50,"translation":"ហើយប្រសិនបើយើងបានឱ្យគេភ្លក់នូវក្តីមេត្តាករុណាអំពីយើងក្រោយពីគេទទួលនូវគ្រោះ ប្រាកដជាគេនឹងនិយាយថា៖ នេះគឺដោយសារខ្ញុំស័ក្ដិសមនឹងទទួលបានវា។ ហើយខ្ញុំមិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះឡើយ។ តែប្រសិនបើខ្ញុំត្រូវគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំវិញ ប្រាកដជាខ្ញុំនឹងទទួលបាននូវប្រការល្អនៅឯទ្រង់ជាមិនខាន។ ដូច្នេះ យើង(អល់ឡោះ)ប្រាកដជានឹងប្រាប់ពួកដែលគ្មានជំនឿនូវអ្វីដែលពួកគេបានប្រព្រឹត្ត ហើយយើងប្រាកដជានឹងឱ្យពួកគេភ្លក់នូវទណ្ឌកម្មដ៏ខ្លាំងក្លាជាទីបំផុត។"},{"id":51,"translation":"ហើយនៅពេលដែលយើងបានប្រទានឧបការគុណដល់មនុស្ស គេបានបែរចេញពីការដឹងគុណ។ តែនៅពេលដែលគេជួបប្រទះនឹងប្រការអាក្រក់វិញនោះ គឺគេបួងសួងសុំយ៉ាងច្រើន។"},{"id":52,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើវា(គម្ពីរគួរអាន)ពិតជាមកពីអល់ឡោះមែន ក្រោយមក ពួកអ្នកបែរជាប្រឆាំងនឹងវាទៅវិញ ថាតើអ្នកណាដែលវង្វេងជាងអ្នកដែលខ្វែងគំនិតគ្នាដ៏សែនឆ្ងាយ(អំពីការពិត)នោះ?"},{"id":53,"translation":"យើងនឹងឱ្យពួកគេបានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងគ្រប់ទិសទីនៃផែនដី និងនៅក្នុងខ្លួនរបស់ពួកគេផ្ទាល់ រហូតដល់វាបានបញ្ជាក់យ៉ាងច្បាស់សម្រាប់ពួកគេថា៖ ជាការពិតណាស់ វា(គម្ពីរគួរអាន) គឺជាការពិត។ តើមិនគ្រប់គ្រាន់ទៀតឬដែលព្រះជាម្ចាស់របស់អ្នកទ្រង់ជាសាក្សីលើរាល់អ្វីៗទាំងអស់។"},{"id":54,"translation":"តើពុំមែនទេឬដែលថា ពិតណាស់ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យអំពីការជួបនឹងព្រះជាម្ចាស់របស់ពួកគេ(នៅថ្ងៃបរលោក)។ តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ទ្រង់មហាជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។"}]},{"id":42,"verses":[{"id":1,"translation":"ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"អ៊ីន ស៊ីន កហ្វ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":3,"translation":"វាហ៊ីដែលគេបានផ្តល់ទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)គឺដូចគ្នានឹងវ៉ាហ៊ីដែលគេបានផ្តល់ឱ្យបណ្តាព្យាការីជំនាន់មុនអ្នកដែរ។ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":4,"translation":"អ្វីដែលនៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាធំធេង។"},{"id":5,"translation":"មេឃជាច្រើនជាន់ស្ទើរតែប្រេះបែកពីផ្នែកខាងលើរបស់វា ហើយម៉ាឡាអ៊ីកាត់ទាំងឡាយបានលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់ពួកគេ និងសុំអភ័យទោសឲ្យអ្នកដែលនៅលើផែនដី។ តើពុំមែនទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":6,"translation":"ហើយពួកដែលយកអ្នកផ្សេងក្រៅទ្រង់ធ្វើជាអ្នកគាំពារនោះ អល់ឡោះទ្រង់ជាអ្នកឃ្លាំមើលពួកគេ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកគេនោះឡើយ។"},{"id":7,"translation":"ក៏ដូច្នោះដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)នូវគម្ពីរគួរអានជាភាសាអារ៉ាប់ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់អ្នកស្រុកម៉ាក្កះ និងអ្នកដែលនៅជុំវិញវា ព្រមទាំងដាស់តឿនព្រមាន(ពួកគេ)ពីថ្ងៃប្រមូលផ្តុំ(ថ្ងៃបរលោក)ដែលគ្មានការសង្ស័យឡើយចំពោះវា។ (នៅថ្ងៃនោះ) មួយក្រុមស្ថិតក្នុងឋានសួគ៌ ហើយមួយក្រុមទៀតស្ថិតក្នុងនរកដែលឆេះសន្ធោសន្ធៅ។"},{"id":8,"translation":"ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យពួកគេក្លាយជាប្រជាជាតិតែមួយជាមិនខាន។ ក៏ប៉ុន្តែ ទ្រង់បញ្ចូលជនណាដែលទ្រង់មានចេតនាទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់។ រីឯពួកដែលបំពាន សម្រាប់ពួកគេ គឺគ្មានអ្នកគាំពារ ហើយក៏គ្មានអ្នកជួយនោះដែរ។"},{"id":9,"translation":"ផ្ទុយទៅវិញ ពួកគេ(ពួកមុស្ហរីគីន)បានយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកគាំពារ ហើយទ្រង់ជាអ្នកធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក)។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":10,"translation":"ហើយប្រការអ្វីមួយដែលពួកអ្នកបានខ្វែងគំនិតគ្នាចំពោះវា ពិតប្រាកដណាស់ ការកាត់សេចក្តីចំពោះវា គឺទៅកាន់អល់ឡោះ(គម្ពីរគួរអាន និងស៊ុណ្ណះ)។ នោះហើយគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ខ្ញុំ។ ចំពោះទ្រង់(តែមួយគត់)ដែលខ្ញុំប្រគល់ការទុកចិត្ត ហើយចំពោះទ្រង់(តែមួយគត់)ដែលខ្ញុំវិលត្រឡប់។"},{"id":11,"translation":"ទ្រង់ជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី។ ទ្រង់បានបង្កើតសម្រាប់ពួកអ្នកអំពីខ្លួនរបស់ពួកអ្នកផ្ទាល់ឲ្យមានជាគូ ហើយក្នុងចំណោមសត្វពាហនៈក៏មានជាគូដែរ។ ទ្រង់ឲ្យពួកអ្នកមានចំនួនកាន់តែច្រើនឡើង(តាមរយៈការរៀបអាពាហ៍ពិពាហ៍)។ គ្មានអ្វីមួយអាចប្រដូចនឹងទ្រង់បានឡើយ។ ហើយទ្រង់មហាឮ មហាឃើញបំផុត។"},{"id":12,"translation":"កូនសោ(ឃ្លាំង)នៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":13,"translation":"ទ្រង់បានដាក់ចេញនូវច្បាប់បញ្ញត្តិសាសនា(អ៊ីស្លាម)សម្រាប់ពួកអ្នក ដូចអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះព្យាការីនួហនោះដែរ។ ហើយអ្វីដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺដូចអ្វីដែលយើងបានផ្តែផ្តាំចំពោះព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសាដែរ គឺ់ពួកអ្នកត្រូវបញ្ឈរសាសនា និងមិនត្រូវបែកបាក់គ្នានៅក្នុងវានោះឡើយ។ អ្វីដែលពួកអ្នកកំពុងតែអំពាវនាវពួកគេទៅកាន់នោះ គឺធ្ងន់ធ្ងរបំផុតចំពោះពួកមុស្ហរីគីន។ អល់ឡោះជ្រើសរើសទៅកាន់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់(សារភាពកំហុស)។"},{"id":14,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)មិនបានបែកបាក់គ្នាឡើយ លើកលែងតែក្រោយពីចំណេះដឹងបានមកដល់ពួកគេដោយសារតែការបំពានរវាងពួកគេប៉ុណ្ណោះ។ ហើយប្រសិនបើគ្មានការកំណត់ជាមុនពីព្រះជាម្ចាស់របស់អ្នករហូតដល់ពេលកំណត់ទេនោះ ប្រាកដជាគេនឹងកាត់ក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលទទួលមរតកគម្ពីរ(តាវរ៉ត និងអ៊ិញជីល)ក្រោយពីពួកគេ គឺស្ថិតក្នុងភាពមន្ទិលសង្ស័យយ៉ាងច្បាស់ចំពោះវា(គម្ពីរគួរអាន)។"},{"id":15,"translation":"ដូច្នេះ ចំពោះសាសនាដ៏ត្រឹមត្រូវនេះ ចូរអ្នកអំពាវនាវ(មនុស្ស) ហើយចូរអ្នកប្រកាន់ឱ្យបានខ្ជាប់ខ្ជួនដូចអ្វីដែលគេបានបង្គាប់ប្រើចំពោះអ្នក និងមិនត្រូវដើរតាមទំនើងចិត្តរបស់ពួកគេឡើយ។ ហើយចូរអ្នកពោលថា៖ ខ្ញុំមានជំនឿចំពោះគម្ពីរដែលអល់ឡោះបានបញ្ចុះមក។ ហើយគេបានបង្គាប់ប្រើខ្ញុំឱ្យកាត់សេចក្តីរវាងពួកអ្នកដោយយុត្តិធម៌។ អល់ឡោះ គឺជាព្រះជាម្ចាស់របស់ពួកយើង និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ទង្វើរបស់ពួកយើង គឺសម្រាប់ពួកយើង ហើយទង្វើរបស់ពួកអ្នក គឺសម្រាប់ពួកអ្នក។ គ្មានការប្រកែកគ្នានោះទេរវាងពួកយើងនិងពួកអ្នក។ អល់ឡោះទ្រង់នឹងប្រមូលផ្តុំរវាងពួកយើងទាំងអស់គ្នា។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។"},{"id":16,"translation":"ហើយពួកដែលជជែកដេញដោលពីរឿង(សាសនា)អល់ឡោះក្រោយពីមានគេទទួលយកវាហើយនោះ ការជជែកដេញដោលរបស់ពួកគេ គឺត្រូវសាបសូន្យនៅចំពោះមុខព្រះជាម្ចាស់របស់ពួកគេ។ ហើយពួកគេនឹងទទួលនូវការខឹងសម្បា(ពីអល់ឡោះ)។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":17,"translation":"អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលបានបញ្ចុះគម្ពីរទាំងឡាយដោយពិតប្រាកដ ហើយនិងជញ្ជីងនៃភាពយុត្តិធម៌។ ហើយតើអ្វីដែលធ្វើឲ្យអ្នកដឹងថា ថ្ងៃបរលោក ជិតនឹងមកដល់នោះ?"},{"id":18,"translation":"ពួកដែលគ្មានជំនឿសុំឱ្យវា(ថ្ងៃបរលោក)ឆាប់មកដល់។ រីឯបណ្តាអ្នកដែលមានជំនឿវិញ ពួកគេខ្លាចថ្ងៃនោះ ហើយពួកគេដឹងច្បាស់ថា វាគឺជាការពិត។ តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ពួកដែលមន្ទិលសង្ស័យចំពោះថ្ងៃបរលោកនោះ គឺពិតជាស្ថិតក្នុងភាពវង្វេងដ៏សែនឆ្ងាយ។"},{"id":19,"translation":"អល់ឡោះទ្រង់មានភាពទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ទ្រង់ប្រទានលាភសក្ការៈដល់ជនណាដែលទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងក្លា មហាខ្លាំងពូកែ។"},{"id":20,"translation":"ជនណាដែលចង់បានផលបុណ្យថ្ងៃបរលោក យើងនឹងបន្ថែមដល់គេចំពោះផលបុណ្យរបស់គេ។ រីឯជនណាដែលចង់បានតែផលបុណ្យលោកិយ យើងនឹងប្រទានឱ្យគេអំពីវា។ ហើយនៅថ្ងៃបរលោក សម្រាប់រូបគេ គឺគ្មានទទួលបានចំណែកអ្វីឡើយ។"},{"id":21,"translation":"ឬមួយពួកគេមានព្រះនានាផ្សេងពីអល់ឡោះដែលបានដាក់ច្បាប់បញ្ញត្តិសាសនាសម្រាប់ពួកគេនូវអ្វីដែលអល់ឡោះមិនបានអនុញ្ញាត? ហើយប្រសិនបើគ្មានការកំណត់(ពីអល់ឡោះ)ទេនោះ ប្រាកដជាគេនឹងកាត់សេចក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"},{"id":22,"translation":"អ្នកនឹងឃើញពួកដែលបំពានមានការភ័យខ្លាចចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត ខណៈដែលវា(ទណ្ឌកម្ម)ធ្លាក់លើពួកគេ។ រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលវិញនោះ ពួកគេស្ថិតនៅក្នុងសួនឧទ្យានទាំងឡាយនៃឋានសួគ៌។ ពួកគេទទួលបាននូវអ្វីដែលពួកគេប្រាថ្នានៅឯព្រះជាម្ចាស់របស់ពួកគេ។ នោះហើយគឺជាការប្រោសប្រទានដ៏ធំធេងបំផុត។"},{"id":23,"translation":"នោះហើយជាអ្វីដែលអល់ឡោះផ្តល់ជាដំណឹងរីករាយដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលមានជំនឿ និងសាងទង្វើកុសល។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនទាមទារពីពួកអ្នកនូវការតបស្នងអ្វីចំពោះវាឡើយ លើកលែងតែក្តីស្រលាញ់ក្នុងភាពជាសាច់ញាតិប៉ុណ្ណោះ។ ហើយជនណាដែលបានសាងអំពើល្អមួយ យើងនឹងបន្ថែមប្រការល្អដល់គេថែមទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាដឹងគុណបំផុត។"},{"id":24,"translation":"ឬមួយពួកគេនិយាយថា៖ រូបគេ(ព្យាការីមូហាំម៉ាត់)ប្រឌិតកុហកទៅលើអល់ឡោះ។ ពិតណាស់ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងបោះត្រាភ្ជិតលើដួងចិត្តរបស់អ្នក ហើយទ្រង់នឹងលុបបំបាត់ប្រការខុសឆ្គង និងពង្រឹងភាពត្រឹមត្រូវដោយបន្ទូលរបស់ទ្រង់ជាមិនខាន។ ប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។"},{"id":25,"translation":"ហើយទ្រង់ជាអ្នកទទួលយកនូវការសារភាពកំហុសពីខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ និងអធ្យាស្រ័យ(លើកលែងទោស)ចំពោះអំពើអាក្រក់ទាំងឡាយ(របស់ពួកគេ)។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":26,"translation":"ហើយទ្រង់ទទួលយកនូវការបួងសួងរបស់បណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ព្រមទាំងបន្ថែមដល់ពួកគេនូវការប្រោសប្រទានរបស់ទ្រង់ថែមទៀត។ រីឯពួកដែលគ្មានជំនឿ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":27,"translation":"ហើយប្រសិនបើអល់ឡោះទ្រង់បើកទូលាយនូវលាភសក្ការៈចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ប្រាកដជាពួកគេនឹងបំពាននៅលើផែនដីជាមិនខាន។ ក៏ប៉ុន្តែទ្រង់បញ្ចុះទៅតាមកម្រិត(បរិមាណ)ដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។"},{"id":28,"translation":"ហើយទ្រង់ជាអ្នកដែលបញ្ចុះទឹកភ្លៀងក្រោយពីពួកគេបានអស់សង្ឃឹម(ថានឹងមិនមានភ្លៀងធ្លាក់) ហើយទ្រង់ស្រោចស្រពក្តីមេត្តាករុណារបស់ទ្រង់។ ហើយទ្រង់ជាអ្នកគាំពារ ជាអ្នកដែលត្រូវគេកោតសរសើរ។"},{"id":29,"translation":"ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺការបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងបានពង្រាយនូវសត្វលោកជាច្រើននៅលើវាទាំងពីរ(មេឃនិងផែនដី)។ ហើយនៅពេលណាដែលទ្រង់មានចេតនា ទ្រង់មានសមត្ថភាពបំផុតក្នុងការប្រមូលផ្តុំពួកគេ។"},{"id":30,"translation":"ហើយគ្រោះថ្នាក់ណាមួយដែលពួកអ្នក(មនុស្សលោក)ទទួលរង គឺដោយសារតែអ្វីដែលបានប្រព្រឹត្តដោយផ្ទាល់ដៃពួកអ្នក ហើយទ្រង់បានអធ្យាស្រ័យយ៉ាងច្រើន(ចំពោះពួកអ្នក)។"},{"id":31,"translation":"ហើយពួកអ្នកពុំមានសមត្ថភាព(ក្នុងការរត់គេចពីទណ្ឌកម្មអល់ឡោះ)នៅលើផែនដីនោះឡើយ។ ហើយពួកអ្នកក៏គ្មានអ្នកគាំពារ និងអ្នកជួយណាក្រៅពីអល់ឡោះនោះដែរ។"},{"id":32,"translation":"ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺសំពៅ(ដ៏ធំដែលធ្វើដំណើរ)លើផ្ទៃសមុទ្រ ប្រៀបដូចជាភ្នំ។"},{"id":33,"translation":"ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យខ្យល់ឈប់បោកបក់ ហើយសំពៅនោះនឹងនៅនឹងថ្កល់លើផ្ទៃសមុទ្រជាមិនខាន។ ប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់ និងអ្នកដែលចេះដឹងគុណ។"},{"id":34,"translation":"ឬទ្រង់នឹងបំផ្លាញវាដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្ត។ ហើយទ្រង់បានអធ្យាស្រ័យ(ឱ្យពួកគេ)យ៉ាងច្រើនទៅហើយ។"},{"id":35,"translation":"ហើយពួកដែលជជែកដេញដោលចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ពួកគេបានដឹងថា សម្រាប់ពួកគេ គឺពុំមានកន្លែងជ្រកកោន(ពីទណ្ឌកម្មយើង)ឡើយ។"},{"id":36,"translation":"ហើយអ្វីក៏ដោយដែលគេបានប្រទានឱ្យពួកអ្នក(ឱមនុស្សលោក) វាគ្រាន់តែជាភាពត្រេកត្រអាលនៃជីវិតលោកិយប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ្វីដែលនៅឯអល់ឡោះជាម្ចាស់ គឺល្អប្រសើរ និងឋិតឋេរជាងនោះទៅទៀតសម្រាប់បណ្តាអ្នកដែលមានជំនឿ ហើយពួកគេប្រគល់ការទុកចិត្តចំពោះព្រះជាម្ចាស់របស់ពួកគេ។"},{"id":37,"translation":"និងបណ្តាអ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងប្រការអាក្រក់ផ្សេងៗ។ ហើយនៅពេលដែលពួកគេខឹងសម្បា(ចំពោះនរណាម្នាក់) គឺពួកគេអភ័យទោសឲ្យ។"},{"id":38,"translation":"និងបណ្តាអ្នកដែលឆ្លើយតបចំពោះព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេប្រតិបត្តិសឡាត ហើយពួកគេចេះពិភាក្សារវាងគ្នាក្នុងកិច្ចទាំងឡាយរបស់ពួកគេ ព្រមទាំងបរិច្ចាគមួយចំនួននៃអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។"},{"id":39,"translation":"និងបណ្តាអ្នកដែលនៅពេលពួកគេទទួលរងការបំពាន គឺពួកគេយកឈ្នះវិញ(ដោយមិនមានការបំពាន)។"},{"id":40,"translation":"ហើយការតបស្នងចំពោះអំពើអាក្រក់ គឺដូចទៅនឹងអំពើអាក្រក់នោះវិញ។ តែជនណាដែលអធ្យាស្រ័យ ហើយបានផ្សះផ្សារវិញនោះ ជាការពិតណាស់ ផលបុណ្យរបស់គេ គឺនៅឯអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ទ្រង់មិនស្រលាញ់ពួកដែលបំពានឡើយ។"},{"id":41,"translation":"ហើយជនណាដែលតបតក្រោយពីរងនូវការបំពាន ពិតប្រាកដណាស់ អ្នកទាំងនោះ គឺគ្មានទោសពៃរ៍អ្វីទៅលើពួកគេឡើយ។"},{"id":42,"translation":"តាមពិត ទោសពៃរ៍នោះ គឺសម្រាប់តែពួកដែលបំពានលើមនុស្ស និងប្រព្រឹត្តល្មើសនៅលើផែនដីដោយមិនត្រឹមត្រូវប៉ុណ្ណោះ។ ពួកទាំងនោះ សម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":43,"translation":"រីឯជនណាដែលអត់ធ្មត់ ហើយអភ័យទោសឱ្យគេ ពិតប្រាកដណាស់ នោះគឺជាកិច្ចការមួយដែលត្រូវបានគេកោតសរសើរ។"},{"id":44,"translation":"ហើយជនណាដែលអល់ឡោះធ្វើឱ្យវង្វេងហើយនោះ ពិតប្រាកដណាស់ សម្រាប់រូបគេ គឺគ្មានអ្នកគាំពារណាបន្ទាប់ពីទ្រង់ឡើយ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងបានឃើញពួកដែលបំពាន នៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក(នៅថ្ងៃបរលោក) ពួកគេនឹងនិយាយថា៖ តើពួកយើងមានផ្លូវណា(ដែលអាចត្រឡប់ទៅកាន់លោកិយវិញម្តងទៀត)ដែរឬទេ?"},{"id":45,"translation":"ហើយអ្នកនឹងឃើញពួកគេត្រូវបានគេបង្ហាញទៅកាន់ឋាននរក គឺពួកគេឱនលំទោនដោយភាពអាម៉ាស់ ព្រមទាំងលួចសម្លឹងមើលទៅកាន់ឋាននរកដោយ(ក្រសែភ្នែកភ័យខ្លាច)។ ហើយបណ្តាអ្នកដែលមានជំនឿបាននិយាយថា៖ ពិតប្រាកដណាស់ ពួកដែលខាតបង់(ពិតប្រាកដនោះ) គឺពួកដែលបានខាតបង់ខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួននៅថ្ងៃបរលោក។ តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ពួកដែលបំពាន នឹងស្ថិតនៅក្នុងទណ្ឌកម្មជាអមតៈ។"},{"id":46,"translation":"ហើយសម្រាប់ពួកគេគឺគ្មានអ្នកគាំពារណាដែលអាចជួយពួកគេក្រៅពីអល់ឡោះឡើយ។ ជនណាហើយដែលអល់ឡោះធ្វើឱ្យវង្វេង ពិតណាស់ សម្រាប់រូបគេគឺគ្មានផ្លូវណា(ដែលអាចនាំរូបគេទៅកាន់ការពិត)ឡើយ។"},{"id":47,"translation":"ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ឆ្លើយតបនឹងព្រះជាម្ចាស់របស់ពួកអ្នកមុននឹងថ្ងៃមួយ(ថ្ងៃបរលោក)ដែលគ្មានអ្នកណាអាចរារាំងវាពីអល់ឡោះបានមកដល់។ នៅថ្ងៃនោះ ពួកអ្នកគ្មានកន្លែងជ្រកកោននោះឡើយ ហើយពួកអ្នកក៏គ្មានការបដិសេធនោះដែរ។"},{"id":48,"translation":"តែប្រសិនបើពួកគេងាកចេញ ពិតប្រាកដណាស់ យើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកថែរក្សាពួកគេឡើយ។ អ្នកគ្មានតួនាទីអ្វីក្រៅពីការផ្សព្វផ្សាយប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ នៅពេលដែលយើងបានឱ្យមនុស្សលោកភ្លក់នូវក្តីមេត្តាករុណាអំពីយើង គឺរូបគេរីករាយនឹងវា។ តែប្រសិនបើពួកគេទទួលនូវប្រការអាក្រក់ដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្ត ជាការពិតណាស់ មនុស្សលោកគឺរមិលគុណបំផុត។"},{"id":49,"translation":"ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បង្កើតអ្វីតាមដែលទ្រង់មានចេតនា។ ទ្រង់ប្រទានឱ្យមានតែកូនស្រីចំពោះជនណាដែលទ្រង់មានចេតនា និងប្រទានឱ្យមានតែកូនប្រុសចំពោះជនណាដែលទ្រង់មានចេតនា។"},{"id":50,"translation":"ឬក៏ទ្រង់ប្រទានឱ្យពួកគេទាំងកូនប្រុស ទាំងកូនស្រី។ ហើយទ្រង់ក៏អាចឱ្យជនណាដែលទ្រង់មានចេតនាជាមនុស្សគ្មានកូន(អារ)ផងដែរ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាមានអានុភាពបំផុត។"},{"id":51,"translation":"ហើយគ្មានមនុស្សលោកណាម្នាក់ដែលអល់ឡោះទ្រង់មានបន្ទូលទៅកាន់គេនោះឡើយ លើកលែងតែតាមរយៈវ៉ាហ៊ី ឬ(ទ្រង់មានបន្ទូល)ពីក្រោយរបាំង ឬក៏ទ្រង់បញ្ជូនអ្នកនាំសារ(ជាម៉ាឡាអ៊ីកាត់) រួចគេផ្តល់វ៉ាហ៊ីនោះដោយការអនុញ្ញាតពីទ្រង់នូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាខ្ពង់ខ្ពស់ មហាគតិបណ្ឌិត។"},{"id":52,"translation":"ក៏ដូច្នោះដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអានអំពីយើងផ្ទាល់។ អ្នកមិនធ្លាប់បានដឹងទេថា អ្វីទៅជាគម្ពីរ និងអ្វីទៅជាជំនឿនោះ។ ប៉ុន្តែយើងបានឲ្យវា(គម្ពីរគួរអាន)ជាពន្លឺបំភ្លឺដែលយើងចង្អុលបង្ហាញតាមរយៈវាចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើង។ ហើយប្រាកដណាស់ រូបអ្នកពិតជាបានចង្អុលបង្ហាញ(មនុស្សលោក)ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":53,"translation":"គឺជាមាគ៌ារបស់អល់ឡោះជាម្ចាស់ដែលអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ តើពុំមែទេឬ កិច្ចការទាំងឡាយ គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។"}]},{"id":43,"verses":[{"id":1,"translation":"ហាមីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"(អល់ឡោះទ្រង់)ស្បថនឹងគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។"},{"id":3,"translation":"ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសាអារ៉ាប់ សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។"},{"id":4,"translation":"ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺស្ថិតនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)ដែលនៅជាមួយនឹងយើងដែលមានលក្ខណៈខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិត។"},{"id":5,"translation":"ដូច្នេះ តើយើងត្រូវបញ្ឈប់ការបញ្ចុះគម្ពីរគួរអានទៅកាន់ពួកអ្នកដោយសារតែពួកអ្នកជាក្រុមដែលបំពានឬ?"},{"id":6,"translation":"មានព្យាការីជាច្រើននាក់ហើយដែលយើងបានបញ្ជូនទៅកាន់អ្នកជំនាន់មុនៗ។"},{"id":7,"translation":"ប៉ុន្តែគ្មានព្យាការីណាម្នាក់បានមកដល់ពួកគេនោះឡើយ លើកលែងតែពួកគេចំអកឡកឡឺយចំពោះព្យាការីនោះ។"},{"id":8,"translation":"ដូច្នេះ យើងក៏បានបំផ្លាញពួកដែលមានកម្លាំងខ្លាំងក្លាជាងពួកទាំងនោះ(ពួកមុស្ហរីគីន)ទៅទៀត។ ហើយគំរូ(នៃការបំផ្លាញអ្នកជំនាន់មុន)ក៏បានកើតឡើងរួចទៅហើយ។"},{"id":9,"translation":"ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេ(ពួកមុស្ហរីគីន)ថា៖ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ប្រាកដជាពួកគេនឹងឆ្លើយថា៖ អ្នកដែលបានបង្កើតពួកវា(មេឃនិងផែនដី) គឺព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាដឹងបំផុត។"},{"id":10,"translation":"(ទ្រង់)ជាអ្នកដែលបានបង្កើតផែនដីឱ្យមានសណ្ឋានលាតសន្ធឹងសម្រាប់ពួកអ្នក ហើយទ្រង់បានបង្កើតនូវផ្លូវជាច្រើននៅលើវាសម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។"},{"id":11,"translation":"ហើយ(ទ្រង់)ជាអ្នកដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមបរិមាណ(ដែលចាំបាច់)។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានធ្វើឱ្យដីដែលហួតហែងមានជីជាតិឡើងវិញ។ ក៏ដូច្នោះដែរ គេនឹងបញ្ចេញពួកអ្នក(ពីផ្នូររបស់ពួកអ្នក)មកវិញ។"},{"id":12,"translation":"ហើយ(ទ្រង់)ក៏ជាអ្នកដែលបានបង្កើតរាល់អ្វីៗទាំងអស់ឱ្យមានជាគូៗ។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសំពៅ និងសត្វពាហនៈដែលពួកអ្នកអាចជិះវាបាន។"},{"id":13,"translation":"ដើម្បីឲ្យពួកអ្នកអាចជិះលើខ្នងរបស់ពួកវា។ បន្ទាប់មក ពួកអ្នកនឹកឃើញនូវឧបការគុណនៃព្រះជាម្ចាស់របស់ពួកអ្នកនៅពេលដែលពួកអ្នកបានជិះលើខ្នងរបស់វា ហើយពួកអ្នកពោលថា៖ ទ្រង់មហាស្អាតស្អំដែលបានសម្រួលដល់ពួកយើងនូវប្រការនេះ ហើយពួកយើងពុំមែនជាអ្នកដែលមានសមត្ថភាព(ក្នុងការទទួលបានវានោះឡើយ)។"},{"id":14,"translation":"ហើយពិតណាស់ ពួកយើងពិតជានឹងត្រូវវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកយើង(តែមួយគត់)។"},{"id":15,"translation":"ហើយពួកគេ(ពួកមុស្ហរីគីន)បានចាត់ទុកបណ្តាខ្ញុំបម្រើរបស់ទ្រង់មួយចំនួន(ម៉ាឡាអ៊ីកាត់) ជាចំណែកមួយសម្រាប់ទ្រង់។ ពិតប្រាកដណាស់ មនុស្សលោក គឺពិតជារមិលគុណយ៉ាងច្បាស់លាស់។"},{"id":16,"translation":"តើ(ពួកអ្នកគិតថា)ទ្រង់ជ្រើសយកបុត្រីពីអ្វីដែលទ្រង់បានបង្កើត(សម្រាប់ខ្លួនទ្រង់) ហើយទ្រង់ជ្រើសរើសកូនប្រុសសម្រាប់ពួកអ្នកឬ?"},{"id":17,"translation":"ហើយនៅពេលដែលគេផ្តល់ដំណឹងដល់នរណាម្នាក់ក្នុងចំណោមពួកគេនូវអ្វី(កូនស្រី)ដែលគេបានចោទប្រកាន់ទៅលើព្រះជាម្ចាស់ដ៏មហាសប្បុរស មុខរបស់គេប្រែជាពណ៌ខ្មៅ ហើយរូបគេពោរពេញទៅដោយទុក្ខព្រួយ។"},{"id":18,"translation":"តើ(ពួកគេភ្ជាប់ទៅកាន់ទ្រង់)អ្នកដែលត្រូវគេចិញ្ចឹមក្នុងលក្ខណៈតុបតែង ហើយពេលដែលជជែកដេញដោល ក៏មិនចេះយកហេតុផលច្បាស់លាស់(មកបញ្ជាក់)ផងនោះឬ?"},{"id":19,"translation":"ហើយពួកគេចាត់ទុកម៉ាឡាអ៊ីកាត់ទាំងឡាយដែលជាខ្ញុំបម្រើរបស់ព្រះជាម្ចាស់ដ៏មហាសប្បុរស ថាជាភេទស្រី។ តើពួកទាំងនោះមានវត្តមាននៅពេលដែលទ្រង់បានបង្កើតពួកគេ(ម៉ាឡាអ៊ីកាត់)ឬ? គេនឹងកត់ត្រាទុកនូវការអះអាងរបស់ពួកទាំងនោះ ហើយពួកទាំងនោះនឹងត្រូវគេសួរ។"},{"id":20,"translation":"ហើយពួកគេបាននិយាយថា៖ ប្រសិនបើព្រះជាម្ចាស់ដ៏មហាសប្បុរសមានចេតនា ពួកយើងក៏មិនគោរពសក្ការៈទៅចំពោះពួកគេដែរ។ ពួកគេគ្មានចំណេះដឹងអ្វីអំពីរឿងនោះឡើយ។ ពួកគេគ្មានអ្វីក្រៅពីការភូតកុហកនោះឡើយ។"},{"id":21,"translation":"ឬមួយយើង(អល់ឡោះ)បានប្រទាននូវគម្ពីរណាមួយទៅឱ្យពួកគេមុនវា(គម្ពីរគួរអាន) ហើយពួកគេជាអ្នកដែលប្រកាន់ខ្ជាប់នឹងគម្ពីរនោះ?"},{"id":22,"translation":"ផ្ទុយទៅវិញ ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកដែលត្រូវបានគេចង្អុលបង្ហាញឲ្យដើរតាមលំអានរបស់ពួកគេ។"},{"id":23,"translation":"ក៏ដូច្នោះដែរ យើងមិនបានបញ្ជូនអ្នកដាស់តឿនព្រមានមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទៅកាន់ភូមិស្រុកណាមួយនោះឡើយ លើកលែងតែពួកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៃស្រុកភូមិនោះតែងតែនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងស្ថិតនៅលើសាសនាមួយ។ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកដែលដើរតាមលំអាន(មាគ៌ា)របស់ពួកគេ។"},{"id":24,"translation":"គេ(អ្នកដាស់តឿនព្រមាន)បាននិយាយថា៖ តើបើទោះជាខ្ញុំបាននាំមកឱ្យពួកអ្នកនូវអ្វីដែលល្អប្រសើរជាងអ្វីដែលពួកអ្នកបានឃើញជីដូនជីតារបស់ពួកអ្នកប្រកាន់ខ្ជាប់ក៏ដោយឬ? ពួកគេបានតបថា៖ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលប្រឆាំងនឹងអ្វីដែលគេបញ្ជូនពួកអ្នកឲ្យនាំវាមក។"},{"id":25,"translation":"ហេតុនេះ យើងក៏បានផ្តន្ទាទោសពួកគេ។ ដូច្នេះ ចូរអ្នកពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធនោះទៅជាយ៉ាងណា?"},{"id":26,"translation":"ហើយ(ចូរអ្នករំលឹក)នៅពេលព្យាការីអ៊ីព្រហ៊ីមបាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធជាមួយនឹងអ្វីដែលពួកអ្នកគោរពសក្ការៈនោះឡើយ។"},{"id":27,"translation":"លើកលែងអ្នកដែលបានបង្កើតខ្ញុំ(អល់ឡោះ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់នឹងចង្អុលបង្ហាញដល់ខ្ញុំ។"},{"id":28,"translation":"ហើយគាត់បានធ្វើឲ្យវា(ពាក្យ لا إله إلا الله)ក្លាយជាពាក្យមួយដែលនៅគង់វង្ស(សម្រាប់អ្នកជំនាន់ក្រោយ)។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់។"},{"id":29,"translation":"ផ្ទុយទៅវិញ យើងបានឲ្យពួកទាំងនោះ និងជីដូនជីតារបស់ពួកគេបានសោយសុខ រហូតដល់សេចក្តីពិត(គម្ពីរគួរអាន) និងអ្នកនាំសារដ៏ច្បាស់លាស់ម្នាក់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ។"},{"id":30,"translation":"តែនៅពេលដែលសេចក្តីពិត(គម្ពីរគួរអាន)បានមកដល់ពួកគេ ពួកគេបែរជានិយាយថា៖ “នេះគឺជាមន្តអាគម ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលប្រឆាំងនឹងវា”ទៅវិញ។"},{"id":31,"translation":"ហើយពួកគេបាននិយាយទៀតថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះគម្ពីរគួរអាននេះទៅឲ្យបុរសដ៏ថ្កុំថ្កើងម្នាក់ដែលមកពីភូមិស្រុកពីរនេះ(ម៉ាក្កះ ឬតអ៊ីហ្វ)ទៅ?"},{"id":32,"translation":"តើពួកគេបែងចែកក្តីមេត្តាករុណានៃព្រះជាម្ចាស់អ្នកឬ? យើង(អល់ឡោះ)ទេដែលបែងចែកការរស់នៅរវាងពួកគេនៅក្នុងជីវិតលោកិយនេះ ហើយយើងបានលើកឋានៈអ្នកមួយចំនួននៃពួកគេលើអ្នកមួយចំនួនទៀត ដើម្បីឱ្យពួកគេទាញយកប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយក្តីមេត្តាករុណានៃព្រះជាម្ចាស់របស់អ្នក គឺល្អប្រសើរជាងអ្វី(លាភសំណាងលោកិយ)ដែលពួកគេខិតខំប្រមូលទៅទៀត។"},{"id":33,"translation":"ហើយប្រសិនបើមនុស្សលោកមិនមែនស្ថិតនៅជាប្រជាជាតិតែមួយ(ដែលគ្មានជំនឿ)ទេនោះ យើងប្រាកដជានឹងឱ្យគេហដ្ឋានទាំងឡាយរបស់ពួកគ្មានជំនឿមានដំបូល និងជណ្តើរធ្វើអំពីប្រាក់ដែលពួកគេអាចឡើងបានជាមិនខាន។"},{"id":34,"translation":"ហើយ(យើងនឹងឱ្យ)គេហឋានទាំងឡាយរបស់ពួកគេមានទ្វារ និងគ្រែជាច្រើនដែលពួកគេអាចទម្រេតខ្លួនលើវាបាន។"},{"id":35,"translation":"ព្រមទាំងមាសផងដែរ។ ហើយរាល់របស់ទាំងនោះគ្រាន់តែជាការត្រេកត្រអាលនៃជីវិតលោកិយប៉ុណ្ណោះ។ រីឯ(ការសោយសុខ)នៅថ្ងៃបរលោកដែលនៅឯព្រះជាម្ចាស់របស់អ្នក គឺសម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)។"},{"id":36,"translation":"ហើយជនណាដែលងាកចេញពីការរំលឹកនៃព្រះជាម្ចាស់ដ៏មហាសប្បុរស(គម្ពីរគួរអាន)យើងនឹងឱ្យស្ហៃតនពង្វក់រូបគេ ហើយវានឹងក្លាយជាគូកនសម្រាប់រូបគេ។"},{"id":37,"translation":"ហើយពិតប្រាកដណាស់ ពួកវានឹងរារាំងពួកគេពីមាគ៌ា(ត្រឹមត្រូវ) ទាំងដែលពួកគេគិតស្មានថា ពិតណាស់ ពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។"},{"id":38,"translation":"លុះនៅពេលដែលជននោះបានមកជួបយើង(នៅថ្ងៃបរលោក) គេក៏និយាយថា៖ ឱអនិច្ចា! គួរណាស់តែរវាងខ្ញុំ និងអ្នក(ស្ហៃតន)នៅឃ្លាតឆ្ងាយពីគ្នាដូចទិសខាងកើត និងទិសខាងលិច។ ពិតណាស់ (អ្នក)ជាគូកនដ៏អាក្រក់បំផុត។"},{"id":39,"translation":"តែវាមិនបានផ្តល់ជាប្រយោជន៍អ្វីឡើយដល់ពួកអ្នកនៅក្នុងថ្ងៃនេះ ខណៈដែលពួកអ្នកបានបំពាន។ ជាការពិតណាស់ ពួកអ្នកស្ថិតនៅក្នុងទណ្ឌកម្មរួមជាមួយគ្នា។"},{"id":40,"translation":"ដូច្នេះ តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចធ្វើឱ្យអ្នកថ្លង់ស្តាប់ឮ ឬអាចចង្អុលបង្ហាញដល់អ្នកខ្វាក់ និងអ្នកដែលស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់បានដែរឬ?"},{"id":41,"translation":"ហើយបើទោះបីជាយើងឱ្យអ្នកស្លាប់(មុន)ក៏ដោយ ក៏យើងនៅតែជាអ្នកដែលផ្តន្ទាទោសពួកគេដែរ។"},{"id":42,"translation":"ឬក៏យើងបង្ហាញឱ្យអ្នកបានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលយើងបានសន្យាចំពោះពួកគេក៏ដោយ ក៏យើង(នៅតែ)ជាអ្នកដែលសមត្ថភាពលើពួកគេដដែល។"},{"id":43,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ខ្ជាប់នូវអ្វីដែលគេបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។"},{"id":44,"translation":"ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺពិតជាភាពថ្កុំថ្កើងសម្រាប់អ្នក និងសម្រាប់ក្រុមរបស់អ្នកផងដែរ។ ហើយពួកអ្នកនឹងត្រូវគេសួរជាមិនខាន។"},{"id":45,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់អ្នកនាំសារទាំងឡាយរបស់យើងដែលយើងបានបញ្ជូនមុនអ្នកថា៖ តើយើងធ្លាប់បានបង្កើតព្រះនានាឱ្យពួកគេគោរពសក្ការៈផ្សេងពីព្រះជាម្ចាស់ដ៏មហាសប្បុរសដែរឬទេ?"},{"id":46,"translation":"ហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៅកាន់ហ្វៀរអោននិងមន្ត្រីទាំងឡាយរបស់គេ ដោយគាត់(ព្យាការីមូសា)បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់ព្រះជាម្ចាស់នៃពិភពទាំងឡាយ។"},{"id":47,"translation":"តែនៅពេលដែលគាត់បាននាំមកនូវសញ្ញាភស្តុតាងជាច្រើនរបស់យើងទៅកាន់ពួកគេ ស្រាប់តែពួកគេបែរជាសើចចំអកឡកឡឺយចំពោះវាទៅវិញ។"},{"id":48,"translation":"ហើយយើង(អល់ឡោះ)មិនបានបង្ហាញឲ្យពួកគេបានឃើញនូវសញ្ញាភស្តុតាងណាមួយឡើយ លើកលែងតែសញ្ញាភស្តុតាងនោះមានលក្ខណៈធំធេងជាងសញ្ញាភស្តុតាងមុនៗ។ ហើយយើងបានដាក់ទណ្ឌកម្មពួកគេ(ក្នុងលោកិយ) សង្ឃឹមថាពួកគេនឹងវិលត្រឡប់។"},{"id":49,"translation":"ហើយពួកគេបាននិយាយ(ទៅកាន់ព្យាការីមូសា)ថា៖ ឱគ្រូមន្តអាគម! សូមអ្នកបួងសួងសុំពីព្រះជាម្ចាស់របស់អ្នកនូវអ្វីដែលទ្រង់បានសន្យានឹងអ្នក(ថានឹងដកយកទណ្ឌកម្មពីពួកយើង)។ ពិតប្រាកដណាស់ ពួកយើងពិតជាអ្នកដែលទទួលបានការចង្អុលបង្ហាញជាមិនខាន។"},{"id":50,"translation":"តែនៅពេលដែលយើងបានដកយកនូវទណ្ឌកម្មចេញពីពួកគេ ស្រាប់តែពួកគេបែរជាក្បត់(សម្តីខ្លួនឯង)ទៅវិញ។"},{"id":51,"translation":"ហើយហ្វៀរអោនបានស្រែកប្រកាសនៅក្នុងក្រុមរបស់គេដោយពោលថា៖ ឱក្រុមរបស់យើង! តើយើងមិនមែនជាស្តេចគ្រប់គ្រងប្រទេសអេហ្ស៊ីប ហើយទន្លេទាំងនេះហូរកាត់ពីក្រោមយើងទេឬ? តើពួកអ្នកមិនបានឃើញទេឬ?"},{"id":52,"translation":"ផ្ទុយទៅវិញ យើងល្អប្រសើរជាងបុគ្គលម្នាក់នេះ(ព្យាការីមូសា)ដែលជាមនុស្សទន់ខ្សោយ ហើយនិយាយមិនទាំងសូវច្បាស់ផងនោះ។"},{"id":53,"translation":"ដូចនេះ ហេតុអ្វីបានជាគេមិនបំពាក់កងដៃអំពីមាសទៅឱ្យរូបគេ ឬឱ្យម៉ាឡាអ៊ីកាត់រួមដំណើរមកជាមួយគេទៅ។"},{"id":54,"translation":"ហ្វៀរអោនបានធ្វើឲ្យក្រុមរបស់គេឡប់សតិ។ ដូច្នេះ ពួកគេក៏បានគោរពតាមគេ។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាក្រុមដែលប្រព្រឹត្តល្មើស។"},{"id":55,"translation":"ហើយនៅពេលដែលពួកគេធ្វើឱ្យយើងខឹងសម្បា យើងក៏បានផ្តន្ទាទោសពួកគេដោយឱ្យពួកគេទាំងអស់គ្នាលិចលង់(ក្នុងសមុទ្រ)។"},{"id":56,"translation":"ហើយយើងបានយកពួកគេធ្វើជាគំរូសម្រាប់អ្នកជំនាន់មុន និងជាមេរៀនសម្រាប់អ្នកផ្សេងទៀត។"},{"id":57,"translation":"នៅពេលដែលគេបានលើកយកកូនប្រុសរបស់ម៉ារយ៉ាំ(ព្យាការីអ៊ីសា)ធ្វើជាឧទាហរណ៍ ស្រាប់តែក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នាំគ្នាស្រែកហ៊ោកញ្ជ្រៀវ។"},{"id":58,"translation":"ហើយពួកគេនិយាយថា៖ តើព្រះទាំងឡាយរបស់ពួកយើងល្អជាង ឬគាត់(ព្យាការីអ៊ីសា)ល្អជាង? អ្វីដែលពួកគេលើកយកគាត់មកប្រៀបធៀបសម្រាប់អ្នកបែបនេះ គឺគ្មានអ្វីក្រៅពីការប្រកែកដេញដោលនោះឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែល(ចូលចិត្ត)ឈ្លោះប្រកែក។"},{"id":59,"translation":"រូបគេ(ព្យាការីអ៊ីសា) គ្មានអ្វីក្រៅតែពីជាខ្ញុំបម្រើម្នាក់ដែលយើងបានប្រទានឧបការគុណដល់គេ និងបានយកគេជាមេរៀនសម្រាប់អម្បូរអ៊ីស្រាអែលឡើយ។"},{"id":60,"translation":"ហើយប្រសិនបើយើងមានចេតនា ហើយយើងនឹងបង្កើតម៉ាឡាអ៊ីកាត់ឱ្យគ្រប់គ្រងផែនដីជំនួសពួកអ្នកជាមិនខាន។"},{"id":61,"translation":"ហើយពិតប្រាកដណាស់វា(ការចុះមករបស់ព្យាការីអ៊ីសាមុនថ្ងៃបរលោកកើតឡើង) គឺពិតជាសញ្ញាមួយនៃថ្ងៃបរលោក។ ហេតុនេះ ពួកអ្នកមិនត្រូវមានការមន្ទិលសង្ស័យចំពោះវាឡើយ។ ហើយចូរពួកអ្នកប្រតិបត្តិតាមខ្ញុំ(ព្យាការីមូហាំម៉ាត់)។ នេះហើយជាមាគ៌ាដ៏ត្រឹមត្រូវ។"},{"id":62,"translation":"ហើយចូរពួកអ្នកកុំឱ្យស្ហៃតនរារាំងពួកអ្នក(ពីមាគ៌ាដ៏ត្រឹមត្រូវ)ឲ្យសោះ។ ពិតប្រាកដណាស់ វាជាសត្រូវយ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក។"},{"id":63,"translation":"ហើយនៅពេលដែលព្យាការីអ៊ីសាបានមកដល់ដោយនាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ គាត់បានពោលថា៖ ពិតប្រាកដណាស់ ខ្ញុំបាននាំមកកាន់ពួកអ្នកនូវគតិបណ្ឌិត ហើយខ្ញុំប្រាកដជានឹងបញ្ជាក់ប្រាប់ពួកអ្នកនូវរឿងរ៉ាវមួយចំនួនដែលពួកអ្នកមានការខ្វែងគំនិតគ្នាចំពោះវា។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។"},{"id":64,"translation":"ពិតប្រាកដណាស់ អល់ឡោះ ទ្រង់គឺជាព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្កាៈចំពោះទ្រង់(តែមួយគត់)។ នេះហើយជាមាគ៌ាដ៏ត្រឹមត្រូវ។"},{"id":65,"translation":"ហើយក្រុមជាច្រើនបានខ្វែងគំនិតគ្នារវាងពួកគេ(ក្នុងរឿងព្យាការីអ៊ីសា)។ ដូច្នេះ ភាពវិនាសអន្តរាយដោយទណ្ឌកម្មនៅថ្ងៃដ៏ឈឺចាប់បំផុត គឺសម្រាប់ពួកដែលបំពាន។"},{"id":66,"translation":"តើពួកទាំងនោះគ្មានរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលមកដល់ពួកគេភ្លាមៗ ខណៈដែលពួកគេមិនដឹងខ្លួននោះឬ?"},{"id":67,"translation":"មិត្តជិតស្និទ្ធទាំងឡាយនៅក្នុងថ្ងៃនោះ(ថ្ងៃបរលោក) នឹងក្លាយជាសត្រូវនឹងគ្នាទៅវិញទៅមក លើកលែងតែបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ប៉ុណ្ណោះ។"},{"id":68,"translation":"(ទ្រង់នឹងមានបន្ទូលទៅកាន់ពួកគេថា៖) ឱខ្ញុំបម្រើទាំងឡាយរបស់យើង! គ្មានការភ័យខ្លាចអ្វីឡើយចំពោះពួកអ្នកនៅក្នុងថ្ងៃនេះ ហើយពួកអ្នកក៏គ្មានទុក្ខព្រួយអ្វីនោះដែរ។"},{"id":69,"translation":"បណ្តាអ្នកដែលមានជំនឿចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេជាអ្នកដែលប្រគល់ខ្លួននោះ"},{"id":70,"translation":"(មានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នក និងបណ្តាអ្នកដែលមានជំនឿដូចពួកអ្នក ចូលទៅក្នុងឋានសួគ៌ដោយក្តីរីករាយចុះ។"},{"id":71,"translation":"មានគេចាំបម្រើជុំវិញពួកគេជាមួយនឹងថាសអាហារ និងពែងធ្វើអំពីមាស។ នៅក្នុងឋានសួគ៌នោះមានអ្វីគ្រប់យ៉ាងតាមដែលគេប្រាថ្នា និង(គយគន់មើលយ៉ាង)គាប់នេត្រាផងដែរ។ ហើយពួកអ្នកស្ថិតនៅក្នុងឋានសួគ៌នេះជាអមតៈ។"},{"id":72,"translation":"នោះហើយជាឋានសួគ៌ដែលគេបានប្រទានវាជាមរតកដល់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":73,"translation":"នៅក្នុងឋានសួគ៌នោះ មានផ្លែឈើជាច្រើនសម្រាប់ពួកអ្នកទទួលទានអំពីវា។"},{"id":74,"translation":"ពិតប្រាកដណាស់ ពួកឧក្រិដ្ឋជនទាំងឡាយ គឺស្ថិតក្នុងទណ្ឌកម្មនៃនរកជើហាន់ណាំជាអមតៈ។"},{"id":75,"translation":"គេមិនបន្ធូរបន្ថយ(ទណ្ឌកម្ម)ដល់ពួកគេឡើយ ហើយពួកគេស្ថិតនៅក្នុងវាដោយក្តីអស់សង្ឃឹម។"},{"id":76,"translation":"ហើយយើងមិនបានបំពានលើពួកគេឡើយ ប៉ុន្តែពួកគេទៅវិញទេដែលធ្លាប់ជាពួកបំពាននោះ។"},{"id":77,"translation":"ហើយពួកគេបានស្រែកហៅ(ឆ្មាំនរក)ថា៖ ឱម៉ាលិក! សូមឱ្យព្រះជាម្ចាស់របស់អ្នកបញ្ចប់ជីវិតពួកយើងចុះ។ គេបានតបវិញថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវស្ថិតនៅ(ក្នុងនរកនេះ)ជារៀងរហូត។"},{"id":78,"translation":"ជាការពិតណាស់ យើងបាននាំមកកាន់ពួកអ្នកនូវសេចក្តីពិត។ ក៏ប៉ុន្តែភាគច្រើននៃពួកអ្នកមិនពេញចិត្តនឹងសេចក្តីពិតនោះឡើយ។"},{"id":79,"translation":"ផ្ទុយទៅវិញ ពួកគេបានរៀបចំល្បិចកល តែយើងទៅវិញទេដែលជាអ្នករៀបចំល្បិចកល(ខ្លាំងជាងនោះ)ទៅទៀត។"},{"id":80,"translation":"ឬមួយក៏ពួកគេគិតស្មានថា ជាការពិតណាស់ យើងមិនឮរឿងសម្ងាត់របស់ពួកគេ និងការខ្សឹបខ្សៀវរបស់ពួកគេឬ? មិនដូច្នោះឡើយ។ ហើយអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងដែលនៅជាមួយពួកគេ គឺកំពុងតែកត់ត្រា(នូវអ្វីដែលពួកគេបានធ្វើ)។"},{"id":81,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រសិនបើព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រ ពិតណាស់ ខ្ញុំគឺជាអ្នកដែលគោរពសក្ការៈ(ចំពោះបុត្រនោះ)ដំបូងគេបង្អស់។"},{"id":82,"translation":"ព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងជាព្រះជាម្ចាស់នៃអារ៉ស្ហនោះទ្រង់មហាស្អាតស្អំបំផុតអំពីអ្វីដែលពួកគេចោទប្រកាន់។"},{"id":83,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយឱ្យពួកគេវង្វេង និងលេងសើចចុះ រហូតដល់ពួកគេបានជួបនឹងថ្ងៃដែលគេបានសន្យាចំពោះពួកគេ(ថ្ងៃបរលោក)។"},{"id":84,"translation":"ហើយទ្រង់ជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ(តែមួយគត់)នៅលើមេឃ និងជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ(តែមួយគត់)នៅលើផែនដី។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។"},{"id":85,"translation":"ទ្រង់មហាឧត្តុង្គត្តមដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយចំណេះដឹងនៃថ្ងៃបរលោក គឺនៅឯទ្រង់។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។"},{"id":86,"translation":"ហើយអ្នកដែលពួកគេកំពុងតែគោរពសក្ការៈ(ចំពោះវា)ផ្សេងពីទ្រង់នោះ គឺគ្មានអំណាចអ្វីក្នុងការជួយអន្តរាគមន៍នោះឡើយ លើកលែងតែអ្នកដែលបានធ្វើសាក្សីចំពោះការពិត ហើយពួកគេបានដឹង។"},{"id":87,"translation":"ហើយប្រសិនបើអ្នកសួរពួកគេថា៖ តើនរណាជាអ្នកដែលបានបង្កើតពួកគេ ប្រាកដជាពួកគេឆ្លើយថា៖ គឺអល់ឡោះ។ ដូច្នេះ តើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?"},{"id":88,"translation":"ហើយគាត់(ព្យាការីមូហាំម៉ាត់)បានពោលទៅកាន់ទ្រង់ថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមដែលគ្មានជំនឿនោះឡើយ។"},{"id":89,"translation":"ដូច្នេះ ចូរអ្នកងាកចេញពីពួកគេចុះ ហើយពោលថា៖ សាឡាម។ ពិតប្រាកដណាស់ ពួកគេគង់តែនឹងដឹងជាមិនខាន។"}]},{"id":44,"verses":[{"id":1,"translation":"ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"(អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដ៏ច្បាស់លាស់។"},{"id":3,"translation":"ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអាននៅយប់ដ៏មានពរជ័យ(យប់ឡៃឡាទុលក៏ទើរ)។ ពិតប្រាកដណាស់ យើងគឺជាអ្នកដាស់តឿនព្រមាន។"},{"id":4,"translation":"នៅក្នុងយប់នោះ គេបែងចែកនូវរាល់កិច្ចការទាំងឡាយប្រកបដោយគតិបណ្ឌិត។"},{"id":5,"translation":"ជាកិច្ចការមកពីយើងផ្ទាល់។ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបញ្ជូន(បណ្តាអ្នកនាំសារទាំងឡាយ)"},{"id":6,"translation":"ជាក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។"},{"id":7,"translation":"(ទ្រង់)ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកជឿជាក់មែននោះ។"},{"id":8,"translation":"គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត ជាព្រះជាម្ចាស់របស់ពួកអ្នក និងជាព្រះជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកជំនាន់មុនៗ។"},{"id":9,"translation":"ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យដោយពួកគេលេងសើច។"},{"id":10,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រង់ចាំមើលចុះនៅថ្ងៃដែលមេឃនឹងនាំមកនូវផ្សែងយ៉ាងច្បាស់លាស់"},{"id":11,"translation":"ដោយវានឹងគ្របដណ្ដប់លើមនុស្សលោក។ (ហើយមានគេនិយាយថា៖) នេះគឺជាទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"},{"id":12,"translation":"(ពេលនោះ ពួកគេក៏បួងសួងថា៖) បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាដកយកទណ្ឌកម្មពីយើងខ្ញុំផងចុះ។ យើងខ្ញុំពិតជាអ្នកដែលមានជំនឿ។"},{"id":13,"translation":"តើពួកគេអាចភ្ញាក់រលឹកយ៉ាងដូចម្តេច(នៅពេលនេះ) ខណៈដែលអ្នកនាំសារដ៏ច្បាស់លាស់ម្នាក់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ"},{"id":14,"translation":"បន្ទាប់មក ពួកគេបែរជាបែរចេញពីគាត់ ថែមទាំងនិយាយថា៖ (គាត់ជា)មនុស្សដែលត្រូវគេពង្វក់ ជាមនុស្សវិកលចរិតថែមទៀតនោះ?"},{"id":15,"translation":"ពិតប្រាកដណាស់ យើងជាអ្នកដកយកទណ្ឌកម្មបន្តិចបន្តួច(ពីពួកអ្នក)។ ពិតណាស់ ពួកអ្នកនឹងវិលត្រឡប់(ទៅកាន់ការប្រព្រឹត្តដូចមុនដដែល)។"},{"id":16,"translation":"នៅថ្ងៃដែលយើងដាក់ទណ្ឌកម្ម(ពួកគេ)នូវទណ្ឌកម្មដ៏ធំធេង។ ពិតប្រាកដណាស់ យើងជាអ្នកផ្តន្ទាទោស(ពួកគេ)។"},{"id":17,"translation":"ហើយពិតប្រាកដណាស់ យើងបានសាកល្បងក្រុមរបស់ហ្វៀរអោនមុនពួកទាំងនោះទៅទៀត ខណៈដែលអ្នកនាំសារដ៏ឧត្តុង្គឧត្តមម្នាក់(ព្យាការីមូសា)បានមកដល់ពួកគេ។"},{"id":18,"translation":"(គាត់បាននិយាយថា៖) ចូរពួកអ្នកប្រគល់ខ្ញុំបម្រើរបស់អល់ឡោះ(អម្បូរអ៊ីស្រាអែល)ឱ្យមកខ្ញុំវិញមក។ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។"},{"id":19,"translation":"ហើយចូរពួកអ្នកកុំក្រអឺតក្រទមចំពោះអល់ឡោះជាម្ចាស់ឱ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់។"},{"id":20,"translation":"ហើយពិតណាស់ ខ្ញុំសុំពីព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នកឱ្យការពារខ្ញុំកុំឱ្យពួកអ្នកគប់សម្លាប់ខ្ញុំ(នឹងដុំថ្ម)។"},{"id":21,"translation":"តែប្រសិនបើពួកអ្នកមិនជឿជាក់ចំពោះខ្ញុំទេនោះ សូមពួកអ្នកបណ្តោយខ្ញុំ(ឲ្យស្ថិតលើមាគ៌ារបស់ខ្ញុំ)ចុះ។"},{"id":22,"translation":"ពេលនោះ ព្យាការីមូសាបានពោលទៅកាន់ព្រះជាម្ចាស់របស់គាត់ថា៖ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមដែលប្រឆាំង។"},{"id":23,"translation":"(អល់ឡោះបានបញ្ជាថា៖) ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ចេញដំណើរទាំងយប់ទៅ។ ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេដេញតាមហើយ។"},{"id":24,"translation":"ហើយចូរអ្នកទុកទឹកសមុទ្រឱ្យនៅបែបនេះចុះ។ ពិតប្រាកដណាស់ ពួកគេ(ហ្វៀរអោននិងបក្សពួក) គឺជាកងទ័ពដែលត្រូវគេពន្លិច(ទៅក្នុងសមុទ្រ)។"},{"id":25,"translation":"តើពួកគេបានបន្សល់ទុកចំនួនប៉ុន្មាននៃសួនឧទ្យាន និងប្រភពទឹកនានា"},{"id":26,"translation":"និងចម្ការ ហើយនិងភូមិគ្រឹះដ៏ប្រណីត"},{"id":27,"translation":"ព្រមទាំងការស់នៅដែលពួកគេធ្លាប់បានសោយសុខនោះ?"},{"id":28,"translation":"ក៏ដូច្នោះដែរ យើងបានប្រទានវាជាមរតកសម្រាប់ក្រុមផ្សេងទៀត។"},{"id":29,"translation":"ហើយមេឃ និងផែនដីមិនបានយំស្រណោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឱ្យនោះដែរ។"},{"id":30,"translation":"ហើយជាការពិតណាស់ យើងបានសង្គ្រោះអម្បូរអ៊ីស្រាអែលពីទណ្ឌកម្មដ៏អាម៉ាស់"},{"id":31,"translation":"ពីសំណាក់ហ្វៀរអោន។ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលក្រអឺតក្រទមម្នាក់ក្នុងចំណោមពួកដែលបំពាន។"},{"id":32,"translation":"ហើយជាការពិតណាស់ យើងបានជ្រើសរើសពួកគេ(អម្បូរអ៊ីស្រាអែល)ឱ្យមានភាពខ្ពង់ខ្ពស់លើពិភពលោក(នាសម័យកាលនោះ)ដោយចំណេះដឹងពីយើង។"},{"id":33,"translation":"ហើយយើងបានប្រទានឱ្យពួកគេនូវសញ្ញាភស្តុតាងជាច្រើនដែលក្នុងនោះមានការសាកល្បងដ៏ច្បាស់លាស់។"},{"id":34,"translation":"ពិតប្រាកដណាស់ ពួកទាំងនោះ(ពួកមុស្ហរីគីន)ប្រាកដជានឹងនិយាយថា៖"},{"id":35,"translation":"វាគ្មានអ្វីក្រៅពីការស្លាប់លើកទីមួយរបស់ពួកយើងនោះឡើយ ហើយពួកយើងក៏មិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញនោះដែរ។"},{"id":36,"translation":"ដូច្នេះ ចូរអ្នក(ឱមូហាំម៉ាត់)នាំជីដូនជីតារបស់ពួកយើង(ដែលបានស្លាប់ទៅហើយនោះ)មកកាន់ពួកយើងមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។"},{"id":37,"translation":"តើពួកគេល្អជាង ឬក៏ក្រុមទុបហ្ពាក់ និងអ្នកជំនាន់មុនពួកគេដែលយើងបានបំផ្លាញនោះ(ល្អជាង)? ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកឧក្រិដ្ឋជន។"},{"id":38,"translation":"ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរជាការលេងសើចនោះឡើយ។"},{"id":39,"translation":"យើងមិនបានបង្កើតវាទាំងពីរនោះ លើកលែងតែមានបុព្វហេតុច្បាស់លាស់។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងឡើយ។"},{"id":40,"translation":"ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្តី គឺជាពេលកំណត់របស់ពួកគេទាំងអស់គ្នា។"},{"id":41,"translation":"ជាថ្ងៃដែលមិត្តភក្តិមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គ្នាបន្តិចណាឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយនោះដែរ។"},{"id":42,"translation":"លើកលែងតែជនណាដែលអល់ឡោះមានក្តីមេត្តាករុណា(ចំពោះរូបគេ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។"},{"id":43,"translation":"ពិតប្រាកដណាស់ ដើមហ្ស៊ឹកគូម"},{"id":44,"translation":"គឺជាអាហារសម្រាប់អ្នកដែលមានបាបកម្មដ៏ធំធេង"},{"id":45,"translation":"ដែលវាប្រៀបបីដូចជាលោហៈធាតុដែលកំពុងពុះនៅក្នុងពោះ"},{"id":46,"translation":"ប្រៀបដូចជាទឹកពុះដ៏សែនក្តៅបំផុត។"},{"id":47,"translation":"(មានគេនិយាយទៅកាន់ឆ្មាំនរកថា៖) ចូរចាប់ជននោះ រួចទាញរូបគេបោះទៅកណ្តាលនរកជើហ៊ីមចុះ។"},{"id":48,"translation":"បន្ទាប់មក ចូរពួកអ្នកចាក់ពីលើក្បាលជននោះនូវទណ្ឌកម្មអំពីទឹកដ៏សែនក្តៅបំផុត។"},{"id":49,"translation":"(មានគេនិយាយចំអកទៅកាន់ជននោះថា៖) ចូរអ្នកភ្លក់ចុះ។ ពិតប្រាកដណាស់ អ្នកគឺជាជនដែលខ្លាំងពូកែ និងថ្លៃថ្នូរ។"},{"id":50,"translation":"ជាការពិតណាស់ នេះគឺជាអ្វីដែលពួកអ្នកធ្លាប់មានការសង្ស័យចំពោះវា។"},{"id":51,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺស្ថិតនៅកន្លែងដែលមានសុវត្ថិភាពបំផុត។"},{"id":52,"translation":"គឺស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។"},{"id":53,"translation":"ពួកគេស្លៀកសម្លៀកបំពាក់ដែលធ្វើពីក្រណាត់សូត្រម៉ដ្ឋខៃ និងគ្រើម ដោយអង្គុយទល់មុខគ្នា។"},{"id":54,"translation":"ក៏ដូច្នោះដែរ យើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេនឹងស្រ្តីទេពអប្សរ។"},{"id":55,"translation":"នៅក្នុងឋានសួគ៌នោះ ពួកគេហៅឱ្យគេយកផ្លែឈើគ្រប់ប្រភេទដោយសុវត្ថិភាព។"},{"id":56,"translation":"នៅក្នុងនោះដែរ ពួកគេមិនភ្លក់រសជាតិស្លាប់ទៀតឡើយ ក្រៅតែពីការស្លាប់លើកដំបូង(ក្នុងលោកិយ)ប៉ុណ្ណោះ។ ហើយទ្រង់បានការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីម។"},{"id":57,"translation":"ជាការប្រោសប្រទានពីព្រះជាម្ចាស់របស់អ្នក(ចំពោះពួកគេ)។ នោះហើយជាជោគជ័យដ៏ធំធេងបំផុត។"},{"id":58,"translation":"ជាការពិតណាស់ យើងបានធ្វើឱ្យវា(គម្ពីរគួរអាន)មានភាពងាយស្រួល(ដោយបញ្ចុះវា)ជាភាសារបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) សង្ឃឹមថាពួកគេនឹងយកជាមេរៀន។"},{"id":59,"translation":"ដូច្នេះ ចូរអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ពួកគេក៏ជាអ្នកដែលរង់ចាំមើលដែរ។ "}]},{"id":45,"verses":[{"id":1,"translation":"ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"ការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីអល់ឡោះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":3,"translation":"ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី គឺជាសញ្ញាភស្តុតាងសម្រាប់បណ្តាអ្នកដែលមានជំនឿ។"},{"id":4,"translation":"ហើយនៅក្នុងការបង្កើតពួកអ្នក(ឱមនុស្សលោក) និងការពង្រាយសត្វទាំងឡាយ(ពាសពេញផែនដី) គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលជឿជាក់។"},{"id":5,"translation":"ហើយការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ និងទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះពីលើមេឃ ដែលតាមរយៈវា ទ្រង់បានធ្វើឱ្យដីមានជីជាតិឡើងវិញ ក្រោយពីវាបានស្ងួតហួតហែង ព្រមទាំងការផ្លាស់ប្តូរទិសខ្យល់ គឺសុទ្ធតែជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។"},{"id":6,"translation":"ទាំងនោះគឺជាបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលយើងបានសូត្រវាឲ្យអ្នកស្តាប់យ៉ាងពិតប្រាកដ។ ដូច្នេះ តើមានពាក្យសម្តីណាបន្ទាប់ពីអល់ឡោះ និងបណ្តាវាក្យខណ្ឌរបស់ទ្រង់ដែលពួកគេមានជំនឿនោះ?"},{"id":7,"translation":"ភាពវិនាសអន្តរាយ គឺសម្រាប់រាល់អ្នកដែលភូតកុហកដែលមានបាបកម្មច្រើន។"},{"id":8,"translation":"ជននោះបានស្តាប់ឮវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដែលគេបានសូត្រឱ្យរូបគេស្តាប់។ ក្រោយមក រូបគេនៅតែបន្តដោយភាពក្រអឺតក្រទម ហាក់បីដូចជារូបគេមិនបានស្តាប់ឮវាឡើយ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់រូបគេពីទណ្ឌកម្មដ៏សែនឈឺចាប់បំផុតចុះ។"},{"id":9,"translation":"ហើយនៅពេលដែលរូបគេបានដឹងពីអ្វីមួយក្នុងចំណោមវាក្យខណ្ឌរបស់យើង គេបែរជាយកវាជាការចំអកលេងសើចទៅវិញ។ ពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។"},{"id":10,"translation":"នៅពីមុខពួកគេ គឺនរកជើហាន់ណាំ។ ហើយអ្វីដែលពួកគេខិតខំស្វែងរក និងអ្វីដែលពួកគេយកមកធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះនោះ មិនអាចជួយជាប្រយោជន៍អ្វីបន្តិចដល់ពួកគេនោះឡើយ។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធំធេងបំផុត។"},{"id":11,"translation":"(គម្ពីរគួរអាន)នេះគឺជាការចង្អុលបង្ហាញ។ រីឯពួកដែលប្រឆាំងនឹងវាក្យខណ្ឌនៃព្រះជាម្ចាស់របស់ពួកគេនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏អាក្រក់ និងឈឺចាប់បំផុត។"},{"id":12,"translation":"អល់ឡោះជាអ្នកដែលបានបង្កើតសមុទ្រសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដើម្បីឱ្យសំពៅទាំងឡាយធ្វើដំណើរនៅលើវាទៅតាមបទបញ្ជារបស់ទ្រង់ និងដើម្បីឱ្យពួកអ្នកស្វែងរកការប្រោសប្រទានរបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។"},{"id":13,"translation":"ហើយទ្រង់បានបង្កើតអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីសម្រាប់ពួកអ្នក។ អ្វីៗទាំងអស់នោះ គឺមកពីទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលឈ្វេងយល់។"},{"id":14,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្តាអ្នកដែលមានជំនឿឲ្យពួកគេអធ្យាស្រ័យចំពោះពួកដែលមិនរំពឹងផលបុណ្យឬទណ្ឌកម្មរបស់អល់ឡោះ ដើម្បីទ្រង់នឹងតបស្នងដល់ក្រុមមួយចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":15,"translation":"ជនណាដែលសាងទង្វើកុសល ពិតណាស់ វាគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយជនណាដែលសាងទង្វើអាក្រក់ ពិតណាស់ វាក៏ធ្លាក់លើរូបគេដូចគ្នា។ ក្រោយមក ពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នកវិញ។"},{"id":16,"translation":"ហើយជាការពិតណាស់ យើងបានប្រទានឱ្យអម្បូរអ៊ីស្រាអែលនូវគម្ពីរ ក្បួនច្បាប់នានា និងភាពជាព្យាការី។ ហើយយើងបានប្រទានឱ្យពួកគេនូវលាភសក្ការៈពីប្រការល្អៗជាច្រើន ព្រមទាំងបានលើកតម្កើងពួកគេឱ្យខ្ពង់ខ្ពស់ជាងគេក្នុងសាកលលោក(នាសម័យកាលនោះ)។"},{"id":17,"translation":"ហើយយើងបានប្រទានឱ្យពួកគេនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ជាច្រើនពីកិច្ចការទាំងឡាយ។ ហើយពួកគេមិនបានខ្វែងគំនិតគ្នាឡើយ លើកលែងតែក្រោយពេលដែលចំណេះដឹងបានមកដល់ពួកគេព្រោះតែការបំពានរវាងពួកគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់នឹងកាត់សេចក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នា។"},{"id":18,"translation":"ក្រោយមក យើងបានធ្វើឱ្យអ្នក(ព្យាការីមូហាំម៉ាត់)ស្ថិតនៅលើក្បួនច្បាប់ដ៏ច្បាស់លាស់នៃកិច្ចការសាសនា។ ដូច្នេះ ចូរអ្នកដើរតាមវាចុះ ហើយចូរអ្នកកុំដើរតាមទំនើងចិត្តរបស់ពួកដែលមិនដឹងអ្វីឲ្យសោះ។"},{"id":19,"translation":"ជាការពិតណាស់ ពួកគេមិនអាចជួយជាប្រយោជន៍អ្វីបន្តិចដល់អ្នកពី(ទណ្ឌកម្ម)អល់ឡោះនោះឡើយ។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន ពួកគេជាអ្នកគាំពារគ្នាទៅវិញទៅមក។ ហើយអល់ឡោះគឺជាអ្នកគាំពាររបស់បណ្តាអ្នកដែលកោតខ្លាច។"},{"id":20,"translation":"(គម្ពីរគួរអាន)នេះ គឺជាការបំភ្លឺសម្រាប់មនុស្សលោក ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលជឿជាក់។"},{"id":21,"translation":"ឬមួយក៏ពួកដែលសាងអំពើអាក្រក់ទាំងនោះគិតស្មានថា យើងចាត់ទុកពួកគេដូចគ្នាទៅនឹងបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ទាំងពេលដែលពួកគេនៅមានជីវិត និងនៅពេលដែលពួកគេស្លាប់ឬ? ការវិនិច្ឆ័យរបស់ពួកគេបែបនេះ គឺអាក្រក់បំផុត។"},{"id":22,"translation":"ហើយអល់ឡោះទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយមានបុព្វហេតុច្បាស់លាស់ ដើម្បីគេនឹងតបស្នងរាល់បុគ្គលគ្រប់រូបទៅតាមអ្វីដែលរូបគេបានប្រព្រឹត្ត។ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។"},{"id":23,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញដែរឬទេ ពួកដែលយកទំនើងចិត្តខ្លួនឯងធ្វើជាព្រះ ហើយអល់ឡោះបានធ្វើឱ្យរូបគេវង្វេងក្រោយពីចំណេះដឹង(បានទៅដល់រូបគេ)។ ហើយទ្រង់បានបោះត្រាភ្ជិតទៅលើត្រចៀករបស់គេ និងដួងចិត្តរបស់គេ ព្រមទាំងដាក់របាំងនៅលើភ្នែករបស់គេ(មិនឱ្យមើលឃើញការពិត)។ ដូច្នេះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញរូបគេ បន្ទាប់ពីអល់ឡោះនោះ? តើពួកអ្នកមិនឃើញទេឬ?"},{"id":24,"translation":"ហើយពួកគេបាននិយាយថា៖ វាគ្មានអ្វីក្រៅតែពីជីវិតលោកិយរបស់យើងនោះឡើយ។ ពួកយើងស្លាប់ ពួកយើងកើត។ ហើយគ្មានអ្វីបំផ្លាញពួកយើងនោះ ក្រៅតែពី(ដំណើរទៅមុខនៃ)ពេលវេលាប៉ុណ្ណោះ។ សម្រាប់ពួកទាំងនោះ គឺគ្មានចំណេះដឹងអ្វីអំពីរឿងនោះឡើយ ហើយពួកគេក៏គ្មានអ្វីក្រៅតែពីការស្មាននោះដែរ។"},{"id":25,"translation":"ហើយនៅពេលដែលមានគេសូត្រវាក្យខណ្ឌដ៏ច្បាស់លាស់របស់យើងឱ្យពួកគេស្តាប់ ពួកគេគ្មានអំណះអំណាងអ្វី ក្រៅតែពីពួកគេពោលថា៖ ចូរពួកអ្នកនាំជីដូនជីតារបស់ពួកយើង(ដែលបានស្លាប់ទៅហើយនោះ)មកកាន់ពួកយើងមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។"},{"id":26,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ អល់ឡោះជាម្ចាស់ទ្រង់បានឱ្យពួកអ្នកមានជីវិត បន្ទាប់មក ទ្រង់ដកយកជីវិតពួកអ្នកវិញ។ ក្រោយមក ទ្រង់នឹងប្រមូលផ្តុំពួកអ្នកទៅកាន់ថ្ងៃបរលោកដែលគ្មានការមន្ទិលសង្ស័យចំពោះវានោះឡើយ។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមិនដឹងឡើយ។"},{"id":27,"translation":"ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយនៅពេលដែលថ្ងៃបរលោកកើតឡើង នៅថ្ងៃនោះពួកដែលប្រព្រឹត្តខុសឆ្គងនឹងទទួលនូវការខាតបង់។"},{"id":28,"translation":"ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញប្រជាជាតិទាំងអស់លុតជង្គង់ចុះ។ រាល់ប្រជាជាតិទាំងអស់នឹងត្រូវគេកោះហៅឱ្យទៅទទួលបញ្ជីកំណត់ត្រាទង្វើរបស់ខ្លួន។ (មានគេនិយាយទៅកាន់ពួកគេថា៖) នៅថ្ងៃនេះ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងត្រូវគេតបស្នងចំពោះអ្វីដែលពួកអ្នកធ្លាប់បានសាង។"},{"id":29,"translation":"នេះគឺជាសៀវភៅកំណត់ត្រារបស់យើង(អល់ឡោះ)ដែលនិយាយអំពីពួកអ្នកដោយពិតប្រាកដ។ ពិតប្រាកដណាស់ យើងបានឱ្យគេ(ម៉ាឡាអ៊ីកាត់)កត់ត្រាទុកនូវអ្វីៗដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":30,"translation":"រីឯបណ្តាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលវិញនោះ ព្រះជាម្ចាស់របស់ពួកគេនឹងបញ្ចូលពួកគេទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់។ នោះហើយជាជោគជ័យយ៉ាងច្បាស់លាស់។"},{"id":31,"translation":"ចំណែកឯពួកដែលគ្មានជំនឿវិញ (មានគេនិយាយទៅកាន់ពួកគេថា៖) តើវាក្យខណ្ឌទាំងឡាយរបស់យើងមិនធ្លាប់ត្រូវបានគេសូត្រឱ្យពួកអ្នកស្តាប់ទេឬ តែពួកអ្នកបែរជាក្រអឺតក្រទមទៅវិញនោះ? ហើយពួកអ្នកធ្លាប់ជាក្រុមឧក្រិដ្ឋជន។"},{"id":32,"translation":"ហើយនៅពេលដែលមានគេនិយាយ(ទៅកាន់ពួកអ្នក)ថា៖ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត ហើយថ្ងៃបរលោក គឺគ្មានការសង្ស័យចំពោះវាឡើយនោះ ពួកអ្នកបែរជានិយាយថា៖ ពួកយើងមិនដឹងទេថា អ្វីទៅជាថ្ងៃបរលោកនោះ។ ពួកយើងគិតថា វាក្រៅអ្វីពីការស្មានប៉ុណ្ណោះ ហើយពួកយើងក៏មិនមែនជាអ្នកដែលជឿជាក់នោះដែរ។"},{"id":33,"translation":"ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេបានសាង បានលាតត្រដាងឡើងចំពោះមុខពួកគេ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះបានហ៊ុមព័ទ្ធពួកគេ។"},{"id":34,"translation":"ហើយមានគេនិយាយថា៖ នៅថ្ងៃនេះយើងបំភ្លេចពួកអ្នក ដូចដែលពួកអ្នកធ្លាប់បានភ្លេចពីជំនួបរបស់ពួកអ្នកនាថ្ងៃនេះ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកអ្នក គឺឋាននរក។ ហើយសម្រាប់ពួកអ្នក គឺគ្មានអ្នកជួយឡើយ។"},{"id":35,"translation":"នោះគឺដោយសារតែពួកអ្នកបានយកវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះធ្វើជាការលេងសើច ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកអ្នក។ ដូច្នេះនៅថ្ងៃនេះ ពួកគេមិនត្រូវបានគេឲ្យចាកចេញពីឋាននរកឡើយ ហើយពួកគេក៏មិនត្រូវបានគេឱ្យវិលត្រឡប់(ទៅកាន់លោកិយវិញម្តងទៀត)នោះដែរ។"},{"id":36,"translation":"ពិតប្រាកដណាស់ ការសសើរទាំងឡាយ គឺសម្រាប់អល់ឡោះ ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់ និងជាព្រះជាម្ចាស់នៃផែនដី ជាព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":37,"translation":"ហើយអំណាចមហិមាទាំងនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"}]},{"id":46,"verses":[{"id":1,"translation":"ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។"},{"id":2,"translation":"ការបញ្ចុះគម្ពីរ(គួរអាន) គឺមកពីអល់ឡោះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":3,"translation":"យើង(អល់ឡោះ)មិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅរវាងវាទាំងពីរនោះឡើយ លើកលែងតែដោយការពិត និងពេលកំណត់យ៉ាងច្បាស់លាស់។ ចំណែកឯពួកគ្មានជំនឿ គឺជាពួកដែលងាកចេញពីអ្វីដែលគេបានដាស់តឿនព្រមានពួកគេ។"},{"id":4,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកឃើញដែរឬទេ អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈក្រៅពីអល់ឡោះនោះ ចូរពួកអ្នកបង្ហាញខ្ញុំមក ថាតើអ្វីមួយនៃផែនដីដែលពួកវាបានបង្កើតនោះ? ឬមួយពួកវារួមចំណែកក្នុង(ការបង្កើត)មេឃជាច្រើនជាន់(ជាមួយអល់ឡោះ)? ចូរពួកអ្នកនាំគម្ពីរមួយមុននឹងគម្ពីរនេះ(គម្ពីរគួរអាន)មកឱ្យខ្ញុំ ឬក៏ចំណេះដឹងដែលគេបានបន្សល់ទុកមក ប្រសិនបើពួកអ្នកជាអ្នកដែលទៀងត្រង់មែននោះ។"},{"id":5,"translation":"ហើយគ្មានអ្នកណាដែលវង្វេងជាងពួកដែលបួងសួងអ្វីផ្សេងក្រៅពីអល់ឡោះដែលវាមិនអាចឆ្លើយតបចំពោះគេបាន រហូតដល់ថ្ងៃបរលោកនោះឡើយ។ ហើយពួកវាជាពួកដែលមិនដឹងអ្វីចំពោះការបួងសួងរបស់ពួកគេឡើយ។"},{"id":6,"translation":"ហើយនៅពេលដែលគេប្រមូលផ្តុំមនុស្សលោក ពួកវានឹងក្លាយជាសត្រូវរបស់ពួកគេ។ ហើយពួកវាបដិសេធចំពោះការគោរពសក្ការៈរបស់ពួកគេ។"},{"id":7,"translation":"ហើយនៅពេលដែលមានគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងដ៏ច្បាស់លាស់ឱ្យពួកគេស្តាប់ ពួកដែលប្រឆាំងបាននិយាយចំពោះសេចក្តីពិត(គម្ពីរគួរអាន)នៅពេលដែលវាបានមកដល់ពួកគេថា៖ នេះគឺជាមន្តអាគមយ៉ាងច្បាស់លាស់។"},{"id":8,"translation":"ឬមួយពួកទាំងនោះនិយាយថា៖ គាត់(ព្យាការីមូហាំម៉ាត់)បានប្រឌិតវា(គម្ពីរគួរអាន)នេះឡើង? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ប្រសិនបើខ្ញុំប្រឌិតវាឡើង(ដោយខ្លួនឯង)មែននោះ ពួកអ្នកមិនអាចការពាររូបខ្ញុំពី(ទណ្ឌកម្ម)អល់ឡោះអ្វីបន្តិចនោះឡើយ។ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកចោទប្រកាន់ចំពោះវា។ គ្រប់គ្រាន់ហើយដែលទ្រង់ជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":9,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនមែនជាអ្នកនាំសារដំបូងគេបង្អស់នោះឡើយ ហើយខ្ញុំក៏មិនដឹងថា គេ(អល់ឡោះ)នឹងធ្វើអ្វីចំពោះរូបខ្ញុំ និងចំពោះពួកអ្នកនោះដែរ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅតែពីវ៉ាហ៊ីដែលគេបានផ្តល់មកកាន់ខ្ញុំឡើយ។ ហើយរូបខ្ញុំក៏គ្មានអ្វីក្រៅតែពីជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់នោះដែរ។"},{"id":10,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើវា(គម្ពីរគួរអាន)មកពីអល់ឡោះពិតមែន តែពួកអ្នកបែរជាបានប្រឆាំងនឹងវា ហើយក៏មានសាក្សីម្នាក់ក្នុងចំណោមអម្បូរអ៊ីស្រាអែលបានធ្វើសាក្សីទទួលស្គាល់ដូចនេះ ហើយរូបគេក៏មានជំនឿ(ចំពោះវា)ដែរ តែពួកអ្នក បែរជាក្រអឺតក្រទមទៅវិញនោះ (តើនេះពុំមែនជាការបំពានដ៏ធ្ងន់ធ្ងរទេឬ)? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។"},{"id":11,"translation":"ហើយពួកដែលគ្មានជំនឿបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿថា៖ ប្រសិនបើវាជាប្រការល្អមែននោះ មិនមែនពួកគេរួសរាន់ទៅកាន់(ការជឿជាក់ចំពោះ)វាមុនពួកយើងនោះឡើយ។ ហើយនៅពេលដែលពួកគេមិនទទួលបានការចង្អុលបង្ហាញនឹងវា នោះពួកគេនឹងនិយាយថា៖ នេះជារឿងភូតកុហកតាំងពីយូរលង់ណាស់មកហើយ។"},{"id":12,"translation":"ហើយមុននឹងវា(គម្ពីរគួរអាន) គឺមានគម្ពីររបស់ព្យាការីមូសា(គម្ពីរតាវរ៉ត) ដែលជាការដឹកនាំ និងជាក្តីមេត្តាករុណា។ ហើយគម្ពីរ(គួរអាន)នេះជាអ្នកបញ្ជាក់(ទៅលើគម្ពីរទាំងឡាយដែលបានបញ្ចុះពីមុន)ជាភាសាអារ៉ាប់ ដើម្បីដាស់តឿនព្រមានដល់ពួកដែលបំពាន និងជាដំណឹងរីករាយសម្រាប់បណ្តាអ្នកដែលសាងអំពើល្អ។"},{"id":13,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលនិយាយថា៖ “ព្រះជាម្ចាស់របស់ពួកយើង គឺអល់ឡោះ” ក្រោយមក ពួកគេបានប្រកាន់ខ្ជាប់(ក្បួនច្បាប់របស់ទ្រង់) ពិតណាស់ គ្មានការភ័យខ្លាចអ្វីឡើយចំពោះពួកគេ ហើយពួកគេក៏គ្មានទុក្ខព្រួយអ្វីនោះដែរ។"},{"id":14,"translation":"អ្នកទាំងនោះ គឺជាអ្នកឋានសួគ៌។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":15,"translation":"ហើយយើង(អល់ឡោះ)បានផ្តែផ្តាំមនុស្សលោកឱ្យធ្វើល្អចំពោះឪពុកម្តាយរបស់ខ្លួន។ ម្តាយរបស់គេបានពពោះគេយ៉ាងលំបាក និងបានប្រសូត្រគេមកយ៉ាងលំបាកបំផុត។ ហើយការពពោះ និងផ្តាច់ដោះរបស់គេ គឺមានរយៈពេលសាមសិបខែ។ លុះដល់ពេលដែលគេធំពេញវ័យ និងបានឈានដល់អាយុសែសិបឆ្នាំ គេក៏បួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាឱ្យខ្ញុំចេះដឹងគុណចំពោះឧបការគុណរបស់ព្រះអង្គដែលបានប្រទានមកឱ្យខ្ញុំ និងប្រទានឱ្យឪពុកម្តាយរបស់ខ្ញុំផងចុះ ហើយសូមមេត្តាឱ្យខ្ញុំសាងនូវទង្វើកុសលដែលព្រះអង្គពេញចិត្ត និងសូមព្រះអង្គមេត្តាកែលម្អកូនចៅរបស់ខ្ញុំឲ្យខ្ញុំផង។ ពិតប្រាកដណាស់ ខ្ញុំសូមសារភាពកំហុសចំពោះព្រះអង្គ ហើយពិតប្រាកដណាស់ រូបខ្ញុំស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន។"},{"id":16,"translation":"អ្នកទាំងនោះហើយដែលយើងទទួលយកពីពួកគេនូវអំពើល្អទាំងឡាយដែលពួកគេបានសាង ហើយយើងនឹងអធ្យាស្រ័យចំពោះអំពើអាក្រក់ទាំងឡាយរបស់ពួកគេដោយស្ថិតក្នុងចំណោមអ្នកឋានសួគ៌ ជាការសន្យាដ៏ពិតប្រាកដដែលគេធ្លាប់បានសន្យាចំពោះពួកគេ។"},{"id":17,"translation":"ហើយអ្នកដែលបាននិយាយទៅកាន់ឪពុកម្តាយរបស់ខ្លួនថា៖ ថ្វឺយអ្នកទាំងពីរ! តើអ្នកទាំងពីរសន្យានឹងខ្ញុំថា គេនឹងបញ្ចេញរូបខ្ញុំ(ពីផ្នូរមកវិញ) ខណៈដែលជាច្រើនសតវត្សមកហើយបានកន្លងផុតទៅមុនខ្ញុំ (តែគ្មានអ្នកណាម្នាក់រស់ឡើងវិញ)ផងនោះឬ? ហើយគាត់ទាំងពីរបានបួងសួងសុំពីអល់ឡោះ(ឲ្យកូនរបស់ខ្លួន) និងបាននិយាយថា៖ វិនាសអន្តរាយហើយកូន! ចូរកូនមានជំនឿចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ តែគេបានតបថា៖ នេះគ្មានអ្វីក្រៅពីជារឿងព្រេងនិទានរបស់អ្នកជំនាន់មុននោះឡើយ។"},{"id":18,"translation":"ពួកទាំងនោះហើយជាពួកដែលពាក្យពេចន៍(ទណ្ឌកម្ម)ត្រូវធ្លាក់លើពួកគេក្នុងចំណោមប្រជាជាតិដែលបានកន្លងផុតទៅមុនពួកគេនៃពួកជិន និងមនុសុ្សលោក។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់។"},{"id":19,"translation":"ហើយរាល់ៗពួកគេ(មនុស្សល្អ និងមនុស្សអាក្រក់) គឺមានឋានៈជាច្រើនអាស្រ័យទៅតាមអ្វីដែលពួកគេបានប្រព្រឹត្ត និងដើម្បីទ្រង់តបស្នងយ៉ាងពេញលេញចំពោះទង្វើរបស់ពួកគេ។ ហើយពួកគេមិនត្រូវបានគេបំពានឡើយ។"},{"id":20,"translation":"ហើយនៅថ្ងៃដែលពួកគ្មានជំនឿត្រូវបានគេបង្ហាញទៅកាន់ឋាននរក (មានគេនិយាយទៅកាន់ពួកគេថា៖) ពួកអ្នកបានធ្វើឱ្យបាត់បង់នូវប្រការល្អរបស់ពួកអ្នកនៅក្នុងជីវិតលោកិយ ហើយពួកអ្នកបានសោយសុខជាមួយវារួចហើយ។ ដូច្នេះ នៅថ្ងៃនេះ គេនឹងតបស្នងដល់ពួកអ្នកនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត ដោយសារតែពួកអ្នកធ្លាប់បានក្រអឺតក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តល្មើស។"},{"id":21,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពី(ព្យាការីហ៊ូទ)បងប្អូនរបស់ក្រុមអាទ នៅពេលដែលគាត់បានព្រមានក្រុមរបស់គាត់នៅឯតំបន់“អះក៏ហ្វ”។ ហើយពិតប្រាកដណាស់ មានអ្នកដាស់តឿនព្រមានជាច្រើនដែលបានកន្លងផុតទៅមុនគាត់ និងបន្ទាប់ពីគាត់(ដោយពួកគាត់បាននិយាយថា៖) ចូរពួកអ្នកកុំគោរពសក្ការៈ លើកលែងតែចំពោះអល់ឡោះប៉ុណ្ណោះ។ ពិតប្រាកដណាស់ ខ្ញុំបារម្ភខ្លាចពួកអ្នកទទួលនូវទណ្ឌកម្មនៅថ្ងៃដ៏ធំធេង(ថ្ងៃបរលោក)។"},{"id":22,"translation":"ពួកគេបានតបវិញថា៖ តើអ្នកមកកាន់ពួកយើងដើម្បីបង្វែរពួកយើងចេញពីព្រះទាំងឡាយរបស់ពួកយើងឬ? ដូចនេះ ចូរអ្នកនាំមកកាន់ពួកយើងនូវអ្វី(ទណ្ឌកម្ម)ដែលអ្នកបានសន្យានឹងពួកយើងនោះមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកទៀងត្រង់មែននោះ។"},{"id":23,"translation":"គាត់(ព្យាការីហ៊ូទ)បានតបវិញថា៖ តាមពិត ចំណេះដឹង(ពីរឿងនោះ) គឺនៅឯអល់ឡោះ ហើយខ្ញុំគ្រាន់តែផ្សព្វផ្សាយប្រាប់ពួកអ្នកនូវអ្វីដែលគេបានបញ្ជូនខ្ញុំឱ្យពាំនាំវាមកប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំយល់ឃើញថា ពួកអ្នកគឺជាក្រុមដែលល្ងង់ខ្លៅ។"},{"id":24,"translation":"ហើយនៅពេលដែលពួកគេបានឃើញវា(ទណ្ឌកម្ម)លាតសន្ធឹង(នៅលើមេឃ)តម្រង់ឆ្ពោះមកកាន់ជ្រលងភ្នំរបស់ពួកគេ ពួកគេក៏និយាយថា៖ ពពកដ៏ធំនេះនឹងនាំទឹកភ្លៀងមកកាន់ពួកយើង។ ព្យាការីហ៊ូទបានតបថា៖ (មិនដូច្នោះឡើយ។) ផ្ទុយទៅវិញ វាគឺជាអ្វីដែលពួកអ្នកសុំឱ្យវាឆាប់មកដល់នោះហើយ។ ជាខ្យល់ដែលផ្ទុកទៅដោយទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":25,"translation":"វាបានបំផ្លាញអ្វីៗទាំងអស់ទៅតាមបទបញ្ជានៃព្រះជាម្ចាស់របស់វា។ ពេលនោះ ពួកគេក៏ត្រូវបានស្លាប់អស់ដោយគ្មានអ្វីនៅសេសសល់ក្រៅតែពីផ្ទះសម្បែងរបស់ពួកគេប៉ុណ្ណោះ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់ក្រុមឧក្រិដ្ឋជនទាំងឡាយ។"},{"id":26,"translation":"ហើយជាការពិតណាស់ យើងបានប្រទាននូវអំណាចគ្រប់គ្រងដល់ពួកគេ(ក្រុមអាទ)នូវអ្វីដែលយើងមិនបានប្រទានវាឱ្យពួកអ្នកឡើយ។ ហើយយើងបានបង្កើតឲ្យពួកគេនូវការស្តាប់ឮ ការមើលឃើញ និងប្រាជ្ញា។ ក៏ប៉ុន្តែការស្តាប់ឮ ការមើលឃើញ និងប្រាជ្ញារបស់ពួកគេមិនបានផ្តល់ប្រយោជន៍អ្វីបន្តិចដល់ពួកគេឡើយ ខណៈដែលពួកគេបានប្រឆាំងនឹងសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវានោះ បានហ៊ុមព័ទ្ធពួកគេ។"},{"id":27,"translation":"ហើយពិតប្រាកដណាស់ យើងបានបំផ្លាញភូមិឋានជាច្រើននៅជុំវិញពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ) ហើយយើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើន សង្ឃឹមថាពួកគេនឹងវិលត្រលប់។"},{"id":28,"translation":"ហេតុអ្វីបានជាអ្នកដែលពួកគេយកមកគោរពសក្ការៈក្រៅពីអល់ឡោះដើម្បីបញ្ជិតខ្លួនទៅកាន់ព្រះជាម្ចាស់នោះ មិនជួយដល់ពួកគេ? ផ្ទុយទៅវិញ ពួកវាបានវង្វេងចេញពីពួកគេ។ នោះហើយជាការកុហករបស់ពួកគេ និងអ្វីដែលពួកគេបានប្រឌិតឡើង។"},{"id":29,"translation":"ហើយ(ចូរអ្នករំលឹក) នៅពេលដែលយើងបានបញ្ជូនក្រុមមួយនៃពួកជិនទៅកាន់អ្នក ដើម្បីពួកគេស្តាប់គម្ពីរគួរអាន។ ហើយនៅពេលដែលពួកគេ(ពួកជិន)បានទៅដល់ ពួកគេបាននិយាយថា៖ ចូរពួកអ្នកនៅស្ងៀម។ ហើយនៅពេលដែលគេ(ព្យាការីមូហាំម៉ាត់)សូត្រចប់ ពួកគេបានត្រលប់ទៅកាន់ក្រុមរបស់ខ្លួនវិញក្នុងនាមជាដាស់តឿនព្រមាន។"},{"id":30,"translation":"ពួកគេ(ពួកជិន)បាននិយាយថា៖ ឱក្រុមរបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានស្តាប់ឮគម្ពីរមួយ(គម្ពីរគួរអាន)ដែលគេបានបញ្ចុះក្រោយពីព្យាការីមូសាជាការបញ្ជាក់ទៅលើគម្ពីរទាំងឡាយដែលបានបញ្ចុះមុនវា ហើយវាចង្អុលបង្ហាញទៅកាន់សេចក្តីពិត និងទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។"},{"id":31,"translation":"ឱក្រុមរបស់ពួកយើង! ចូរពួកអ្នកឆ្លើយតបចំពោះអ្នកអំពាវនាវរបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់) និងមានជំនឿចំពោះគាត់ នោះទ្រង់នឹងអភ័យទោសដល់ពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នក ព្រមទាំងសង្គ្រោះពួកអ្នកពីទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":32,"translation":"ជនណាហើយដែលមិនឆ្លើយតបចំពោះអ្នកអំពាវនាវរបស់អល់ឡោះទេនោះ ពិតណាស់ រូបគេមិនអាចរួចផុត(ពីទណ្ឌកម្មអល់ឡោះ)នៅលើផែនដីនោះឡើយ ហើយរូបគេក៏គ្មានអ្នកគាំពារណាក្រៅពីទ្រង់នោះដែរ។ ពួកទាំងនោះហើយដែលស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។"},{"id":33,"translation":"តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី និងមិនអសមត្ថភាពក្នុងការបង្កើតពួកវានោះ គឺទ្រង់ពិតជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ? ពិតមែនហើយ ជាការពិតណាស់ ទ្រង់ពិតជាមានអានុភាពលើរាល់អ្វីៗទាំងអស់។"},{"id":34,"translation":"ហើយនៅថ្ងៃដែលពួកគ្មានជំនឿត្រូវបានគេបង្ហាញទៅកាន់ឋាននរក (ហើយមានគេនិយាយថា៖) តើនេះមិនមែនជាការពិតទេឬ? ពួកគេឆ្លើយថា៖ ពិតមែនហើយ សូមស្បថនឹងព្រះជាម្ចាស់របស់ពួកយើង! គេបានបន្តថា៖ ដូច្នេះ ចូរពួកអ្នកភ្លក់ទណ្ឌកម្មចុះ ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។"},{"id":35,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ ដូចដែលបណ្តាអ្នកដែលមានឆន្ទៈមោះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ចុះ ហើយចូរអ្នកកុំសុំឱ្យទណ្ឌកម្មឆាប់មកដល់ពួកគេឱ្យសោះ។ នៅថ្ងៃដែលពួកគេ(ពួកបដិសេធ)បានឃើញអ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកគេ (ពួកគេមានអារម្មណ៍ថា) ហាក់បីដូចជាពួកគេមិនបានរស់នៅ(លើលោកិយ)នេះឡើយ លើកលែងតែមួយរយៈពេល(ដ៏ខ្លី)នៃពេលថ្ងៃប៉ុណ្ណោះ។ (នេះជា)សេចក្តីប្រកាស(សម្រាប់ពួកគេ)។ ដូចនេះ គេមិនបំផ្លាញឡើយ លើកលែងតែក្រុមដែលប្រព្រឹត្តល្មើសប៉ុណ្ណោះ។"}]},{"id":47,"verses":[{"id":1,"translation":"ពួកដែលគ្មានជំនឿ និងបានរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះនោះ ទ្រង់នឹងធ្វើឱ្យទង្វើ(កុសល)របស់ពួកគេក្លាយជាអសារបង់។"},{"id":2,"translation":"រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ព្រមទាំងមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ដែលវាជាការពិតមកពីព្រះជាម្ចាស់របស់ពួកគេនោះ ទ្រង់នឹងលុបលាងនូវអំពើអាក្រក់ទាំងឡាយរបស់ពួកគេ និងកែលម្អនូវកិច្ចការទាំងឡាយរបស់ពួកគេ។"},{"id":3,"translation":"នោះគឺដោយសារតែពួកដែលគ្មានជំនឿ គឺពួកគេដើរតាមប្រការខុសឆ្គង។ ចំណែកឯបណ្តាអ្នកដែលមានជំនឿវិញ គឺពួកគេដើរតាមប្រការត្រឹមត្រូវពីព្រះជាម្ចាស់របស់ពួកគេ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់បានលើកយកគំរូរបស់ពួកគេ(ធ្វើជាឧទាហរណ៍)សម្រាប់មនុស្សលោក។"},{"id":4,"translation":"ហើយនៅពេលដែលពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បានជួបនឹងពួកគ្មានជំនឿ(នៅក្នុងសមរភូមិ) ចូរពួកអ្នកវាយកញ្ចឹងក(របស់ពួកគេ) រហូតដល់ពួកអ្នកធ្វើឲ្យពួកគេទន់ខ្សោយ។ ពេលនោះ ចូរពួកអ្នកចាប់ពួកគេជាឈ្លើយសឹក។ ក្រោយមក (ពួកអ្នកអាច)ដោះលែងពួកគេដោយគ្មានសំណង ឬដោយការលោះឈ្លើយសឹក រហូតដល់សង្គ្រាមបានបញ្ចប់។ នោះ(គឺជាច្បាប់របស់អល់ឡោះ)។ ហើយប្រសិនបើអល់ឡោះទ្រង់មានចេតនា ទ្រង់ប្រាកដជានឹងឱ្យ(អ្នកមានជំនឿ)យកជ័យជម្នះទៅលើពួកគេ(ដោយមិនចាំបាច់ប្រយុទ្ធគ្នា)ជាមិនខាន ក៏ប៉ុន្តែ គឺដើម្បីទ្រង់សាកល្បងមួយចំនួននៃពួកអ្នកនឹងអ្នកមួយចំនួនទៀត។ ហើយបណ្តាអ្នកមានជំនឿដែលត្រូវបានគេសម្លាប់នៅក្នុងមាគ៌ារបស់អល់ឡោះនោះ ទ្រង់នឹងមិនលុបបំបាត់នូវទង្វើកុសលទាំងឡាយរបស់ពួកគេដាច់ខាត។"},{"id":5,"translation":"ទ្រង់នឹងចង្អុលបង្ហាញពួកគេ និងកែលម្អនូវកិច្ចការទាំងឡាយរបស់ពួកគេ។"},{"id":6,"translation":"ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលទ្រង់បានពណ៌នាពីវាដល់ពួកគេ។"},{"id":7,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ប្រសិនបើពួកអ្នកជួយ(សាសនា)អល់ឡោះ នោះទ្រង់់នឹងជួយពួកអ្នកវិញ ព្រមទាំងពង្រឹងជំហររបស់ពួកអ្នក។"},{"id":8,"translation":"រីឯពួកដែលគ្មានជំនឿវិញ ភាពវិនាសអន្តរាយគឺសម្រាប់ពួកគេ ហើយទ្រង់នឹងលុបបំបាត់នូវទង្វើ(កុសល)ទាំងឡាយរបស់ពួកគេ។"},{"id":9,"translation":"នោះគឺដោយសារតែពួកគេស្អប់អ្វី(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះមក។ ដូច្នេះ ទ្រង់ក៏បានធ្វើឲ្យទង្វើកុសលទាំងឡាយរបស់ពួកគេក្លាយជាអសារបង់។"},{"id":10,"translation":"តើពួកគេមិនបានធ្វើដំណើរលើផែនដី ហើយពិចារណាមើលទេឬថា តើលទ្ធផលចុងក្រោយរបស់ពួក(បដិសេធ)ជំនាន់មុនពួកគេទៅជាយ៉ាងណា? អល់ឡោះទ្រង់បានបំផ្លាញពួកគេ។ ហើយសម្រាប់ពួកដែលគ្មានជំនឿក៏នឹងទទួល(លទ្ធផលចុងក្រោយ)ដូចគ្នានេះដែរ។"},{"id":11,"translation":"នោះគឺដោយសារតែអល់ឡោះជាម្ចាស់ គឺជាអ្នកគាំពារបណ្តាអ្នកដែលមានជំនឿ។ រីឯពួកដែលគ្មានជំនឿវិញ សម្រាប់ពួកគេគឺគ្មានអ្នកគាំពារឡើយ។"},{"id":12,"translation":"ពិតបា្រកដណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ហើយពួកដែលគ្មានជំនឿវិញ ពួកគេសោយសុខ និងបរិភោគអាហារប្រៀបដូចសត្វពាហនៈស៊ី(ចំណី)ដូច្នោះដែរ។ ហើយឋាននរក គឺជាកន្លែងស្នាក់នៅសម្រាប់ពួកគេ។"},{"id":13,"translation":"ហើយមានភូមិស្រុកជាច្រើនដែលមានភាពខ្លាំងក្លាជាងភូមិស្រុករបស់អ្នក(ក្រុងម៉ាក្កះ)ដែលគេបានបណ្ដេញអ្នក(ព្យាការីមូហាំម៉ាត់)ចេញទៅទៀត តែយើងបានបំផ្លាញពួកគេដោយពួកគេគ្មានអ្នកជួយឡើយ។"},{"id":14,"translation":"ដូច្នេះ តើអ្នកដែលស្ថិតនៅលើភស្តុតាងយ៉ាងច្បាស់លាស់ពីព្រះជាម្ចាស់របស់គេ ដូចគ្នានឹងអ្នកដែលត្រូវបានគេតុបតែងលម្អនូវអំពើអាក្រក់របស់គេ និងដើរតាមទំនើងចិត្តរបស់ពួកគេឬ?"},{"id":15,"translation":"លក្ខណៈរបស់ឋានសួគ៌ដែលគេបានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នោះ គឺមានទន្លេជាច្រើនអំពីទឹកដែលមិនប្រែប្រួល និងមានទន្លេជាច្រើនអំពីទឹកដោះគោដែលមិនប្រែប្រួលរសជាតិរបស់វា ហើយនិងទន្លេជាច្រើនអំពីសុរាដែលមានរសជាតិឆ្ងាញ់ពិសារសម្រាប់អ្នកដែលទទួលទាន ព្រមទាំងមានទន្លេជាច្រើនអំពីទឹកឃ្មុំដ៏បរិសុទ្ធ។ ហើយនៅក្នុងឋានសួគ៌នោះផងដែរ ពួកគេនឹងទទួលបានផ្លែឈើគ្រប់ប្រភេទ និងការអភ័យទោសពីព្រះជាម្ចាស់របស់ពួកគេ។ តើ(អ្នកដែលទទួលបានបែបនេះ)ដូចគ្នាទៅនឹងអ្នកស្ថិតនៅជាអមតៈក្នុងឋាននរក ហើយពួកគេត្រូវបានគេឱ្យផឹកទឹកដ៏សែនក្តៅបំផុតដែលធ្វើឱ្យពោះវៀនរបស់ពួកគេដាច់ដោចឬ?"},{"id":16,"translation":"ហើយក្នុងចំណោមពួកគេ(ពួកពុតត្បុត) គឺមានអ្នកដែលស្តាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ លុះនៅពេលដែលពួកគេបានចាកចេញអំពីអ្នក ពួកគេបាននិយាយទៅកាន់បណ្តាអ្នកដែលគេបានផ្តល់ចំណេះដឹងឲ្យថា៖ តើគេបាននិយាយអ្វីអម្បាញ់មិញ? ពួកទាំងនោះហើយដែលអល់ឡោះទ្រង់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ ហើយពួកគេក៏ធ្វើតាមទំនើងចិត្តរបស់ខ្លួន។"},{"id":17,"translation":"ចំណែកឯបណ្តាអ្នកដែលទទួលបានការចង្អុលបង្ហាញ ទ្រង់បានបន្ថែមនូវការចង្អុលបង្ហាញដល់ពួកគេថែមទៀត និងពង្រឹងដល់ពួកគេនូវការកោតខ្លាចរបស់ពួកគេ។"},{"id":18,"translation":"ដូច្នេះ តើពួកគេមិនរង់ចាំអ្វីក្រៅពីថ្ងៃបរលោកដែលនឹងមកដល់ពួកគេភ្លាមៗនោះឬ? ពិតប្រាកដណាស់ សញ្ញាទាំងឡាយរបស់វាបានមកដល់រួចទៅហើយ។ ដូច្នេះ តើពួកគេមានការភ្ញាក់រលឹកយ៉ាងដូចម្តេច នៅពេលដែលវា(ថ្ងៃបរលោក)បានមកដល់ពួកគេហើយនោះ?"},{"id":19,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងចុះថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ហើយចូរអ្នកសុំការអភ័យទោសចំពោះបាបកម្មរបស់អ្នក និង(សុំការអភ័យទោស)ដល់បណ្តាអ្នកមានជំនឿ ទាំងប្រុសទាំងស្រី។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីសកម្មភាពរបស់ពួកអ្នក និងកន្លែងស្នាក់នៅរបស់ពួកអ្នក។"},{"id":20,"translation":"ហើយបណ្តាអ្នកដែលមានជំនឿបាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះជំពូកមួយ(ដែលប្រើឲ្យធ្វើសង្រ្គាម)? តែនៅពេលដែលគេបានបញ្ចុះនូវជំពូកមួយដែលបកស្រាយបញ្ជាក់យ៉ាងច្បាស់លាស់ ហើយគេបានលើកឡើងនៅក្នុងនោះពីការធ្វើសង្គ្រាម អ្នកនឹងឃើញពួកដែលចិត្តរបស់ពួកគេមានជំងឺ(ពួកពុតត្បុត)សម្លឹងមើលទៅកាន់អ្នក ដូចជាខ្សែភ្នែករបស់អ្នកដែលសេចក្តីស្លាប់គ្របដណ្តប់លើរូបគេដូច្នោះដែរ។ ដូច្នេះ ជារឿងដែលល្អសម្រាប់ពួកគេ"},{"id":21,"translation":"គឺការគោរពប្រតិបត្តិអល់ឡោះ និង(និយាយនូវ)ពាក្យសម្តីដែលល្អ។ ហើយនៅពេលដែលបទបញ្ជា(ធ្វើសង្គ្រាម)ត្រូវបានសម្រេច ប្រសិនបើពួកគេមានភាពស្មោះត្រង់ចំពោះអល់ឡោះ វាគឺជាការប្រសើរសម្រាប់ពួកគេ។"},{"id":22,"translation":"តើពួកអ្នកសង្ឃឹមយ៉ាងណា ប្រសិនបើពួកអ្នកងាកចេញ(ពីគម្ពីរគួរអាននិងស៊ុណ្ណះ) គឺពួកអ្នកនឹងបង្កវិនាសកម្មនៅលើផែនដី ព្រមទាំងកាត់ផ្តាច់ចំណងសាច់សាលោហិតរបស់ពួកអ្នកជាមិនខាន។"},{"id":23,"translation":"ពួកទាំងនោះហើយដែលអល់ឡោះទ្រង់ដាក់បណ្តាសាពួកគេ ហើយទ្រង់បានធ្វើឱ្យពួកគេថ្លង់ និងបានធ្វើឱ្យភ្នែករបស់ពួកគេខ្វាក់(មើលមិនឃើញការពិត)ផងដែរ។"},{"id":24,"translation":"ដូច្នេះ តើពួកគេមិនត្រឹះរិះពិចារណាចំពោះគម្ពីរគួរអានទេឬ ឬមួយក៏ដួងចិត្តរបស់ពួកគេត្រូវបានចាក់សោជិត?"},{"id":25,"translation":"ពិតប្រាកដណាស់ ពួកដែលបែរត្រឡប់ក្រោយ(ចាកចេញពីភាពមានជំនឿ)ក្រោយពីការចង្អុលបង្ហាញបានបញ្ជាក់ដល់ពួកគេហើយនោះ គឺស្ហៃតនជាអ្នកតុបតែងលម្អដល់ពួកគេ និងឱ្យពួកគេមានក្តីស្រមៃវែងឆ្ងាយ។"},{"id":26,"translation":"នោះគឺដោយសារតែពួកគេបាននិយាយទៅកាន់ពួក(យូដា)ដែលមិនពេញចិត្តចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមកថា៖ ពួកយើងនឹងធ្វើតាមពួកអ្នកចំពោះកិច្ចការមួយចំនួន។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវរឿងសម្ងាត់របស់ពួកគេ។"},{"id":27,"translation":"ដូច្នេះ តើ(ស្ថានភាពពួកគេ)យ៉ាងណាទៅវិញ នៅពេលដែលម៉ាឡាអ៊ីកាត់ដកយកជីវិតរបស់ពួកគេដោយបានវាយទៅលើមុខ និងខ្នងរបស់ពួកគេនោះ?"},{"id":28,"translation":"នោះគឺដោយសារតែពួកគេដើរតាមអ្វីដែលធ្វើឱ្យអល់ឡោះខឹងសម្បាចំពោះពួកគេ ហើយពួកគេមិនពេញចិត្តចំពោះអ្វីដែលទ្រង់ពេញចិត្ត។ ហេតុនេះ ទ្រង់ក៏បានឱ្យទង្វើកុសលទាំងឡាយរបស់ពួកគេក្លាយជាអសារបង់។"},{"id":29,"translation":"ឬមួយពួកដែលក្នុងចិត្តរបស់ពួកគេមានជំងឺ(ពួកពុតត្បុត)នឹកស្មានថា អល់ឡោះទ្រង់នឹងមិនបញ្ចេញភាពឈ្នានីសរបស់ពួកគេមកខាងក្រៅទេឬ?"},{"id":30,"translation":"ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជាបង្ហាញឱ្យអ្នកបានឃើញពួកគេ(ពួកពុតត្បុត)។ ពេលនោះអ្នកពិតជានឹងស្គាល់ពួកគេតាមរយៈសញ្ញាសម្គាល់របស់ពួកគេជាមិនខាន។ ហើយអ្នកក៏នឹងស្គាល់ពួកគេតាមរយៈរបៀបនៃការនិយាយស្តីរបស់ពួកគេផងដែរ។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីទង្វើរបស់ពួកអ្នក។"},{"id":31,"translation":"ហើយយើងប្រាកដជានឹងសាកល្បងពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) រហូតទាល់តែយើងដឹងនូវអ្នកដែលតស៊ូ(ប្រយុទ្ធ) និងអ្នកដែលអត់ធ្មត់ក្នុងចំណោមពួកអ្នក។ ហើយយើងនឹងសាកល្បងចំពោះសកម្មភាពរបស់ពួកអ្នក។"},{"id":32,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ និងបានរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះ ព្រមទាំងបានប្រព្រឹត្តផ្ទុយពីអ្នកនាំសារ(របស់ទ្រង់)ក្រោយពីការចង្អុលបង្ហាញបានបញ្ជាក់ច្បាស់ដល់ពួកគេហើយនោះ ពួកទាំងនោះមិនអាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់អល់ឡោះនោះឡើយ។ ហើយទ្រង់នឹងធ្វើឱ្យទង្វើកុសលទាំងឡាយរបស់ពួកគេក្លាយជាអសារបង់។"},{"id":33,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសារ(របស់ទ្រង់) ហើយចូរកុំធ្វើឱ្យខូចនូវទង្វើកុសលទាំងឡាយរបស់ពួកអ្នកឱ្យសោះ។"},{"id":34,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ និងបានរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះ ក្រោយមក ពួកគេបានស្លាប់ទាំងដែលពួកគេជាអ្នកគ្មានជំនឿនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងមិនអភ័យទោសដល់ពួកគេជាដាច់ខាត។"},{"id":35,"translation":"ដូច្នេះ ចូរពួកអ្នក(ឱបណ្តាពួកអ្នកមានជំនឿ)កុំទន់ខ្សោយ ហើយអំពាវនាវទៅកាន់សន្តិភាព ខណៈដែលពួកអ្នកជាអ្នកដែលមានភាពខ្លាំងក្លា(មានប្រៀបជាងពួកគេ)ឲ្យសោះ។ អល់ឡោះទ្រង់នៅជាមួយពួកអ្នក ហើយទ្រង់នឹងមិនកាត់បន្ថយ(ផលបុណ្យនៃ)ទង្វើកុសលរបស់ពួកអ្នកជាដាច់ខាត។"},{"id":36,"translation":"តាមការពិត ឆាកជីវិតលោកិយ គ្រាន់តែជាលេងសើច និងជាការបោកប្រាស់ប៉ុណ្ណោះ។ ហើយប្រសិនបើពួកអ្នកមានជំនឿ និងកោតខ្លាច(អល់ឡោះ) ទ្រង់នឹងប្រទានឱ្យពួកអ្នកនូវផលបុណ្យរបស់ពួកអ្នក។ ហើយទ្រង់មិនទាមទារយកពីពួកអ្នកនូវទ្រព្យសម្បត្តិទាំងអស់របស់ពួកអ្នកនោះឡើយ។"},{"id":37,"translation":"ប្រសិនបើទ្រង់ទាមទារវាពីពួកអ្នក រួចទ្រង់ទទូចទាមទារពីពួកអ្នក(ឱ្យបរិច្ចាគទាំងអស់) នោះពួកអ្នកនឹងកំណាញ់ ហើយទ្រង់នឹងលាតត្រដាងនូវការមិនពេញចិត្តរបស់ពួកអ្នកជាមិនខាន។"},{"id":38,"translation":"ឱអ្នកទាំងអស់គ្នា(ដែលជាអ្នកមានជំនឿ)! ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេអំពាវនាវឱ្យបរិច្ចាគ(ទ្រព្យសម្បត្តិ)ក្នុងមាគ៌ារបស់អល់ឡោះ។ ប៉ុន្តែក្នុងចំណោមពួកអ្នក គឺមានអ្នកដែលកំណាញ់។ ហើយជនណាដែលកំណាញ់ តាមពិត រូបគេកំពុងតែកំណាញ់ចំពោះខ្លួនឯងប៉ុណ្ណោះ។ អល់ឡោះមហាមានលើសលប់។ ចំណែកឯពួកអ្នក គឺដែលជាអ្នកខ្វះខាត។ ហើយប្រសិនបើពួកអ្នកងាកចេញ(ពីការមានជំនឿ) ទ្រង់នឹងជំនួសដោយក្រុមមួយទៀតក្រៅពីពួកអ្នក។ ក្រោយមក ពួកគេនឹងមិនមានលក្ខណៈ(អាក្រក់)ដូចពួកអ្នកឡើយ។"}]},{"id":48,"verses":[{"id":1,"translation":"ពិតប្រាកដណាស់ យើងផ្តល់ឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវជ័យជម្នះមួយយ៉ាងច្បាស់លាស់។"},{"id":2,"translation":"ដើម្បីអល់ឡោះទ្រង់អភ័យទោសដល់អ្នកចំពោះបាបកម្មរបស់អ្នកដែលបានសាងពីមុន និងបាបកម្មដែលនៅខាងមុខ។ ហើយទ្រង់នឹងបំពេញឧបការគុណរបស់ទ្រង់ដល់អ្នក និងចង្អុលបង្ហាញអ្នកនូវមាគ៌ាដ៏ត្រឹមត្រូវ។"},{"id":3,"translation":"ហើយទ្រង់នឹងជួយដល់អ្នកនូវការជួយមួយដ៏រឹងមាំ។"},{"id":4,"translation":"ទ្រង់គឺជាអ្នកដែលបានបញ្ចុះនូវភាពនឹងនរទៅក្នុងដួងចិត្តរបស់បណ្តាអ្នកដែលមានជំនឿដើម្បីឱ្យពួកគេកាន់តែបន្ថែមនូវសេចក្តីជំនឿទៅលើសេចក្តីជំនឿរបស់ពួកគេថែមទៀត។ ហើយកងទ័ពទាំងឡាយដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។"},{"id":5,"translation":"ដើម្បីទ្រង់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រីទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ហើយទ្រង់នឹងលុបបំបាត់ពីពួកគេនូវអំពើអាក្រក់ទាំងឡាយរបស់ពួកគេ។ នោះហើយជាជោគជ័យដ៏ធំធេងបំផុតនៅឯអល់ឡោះជាម្ចាស់។"},{"id":6,"translation":"ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកពុតត្បុតទាំងប្រុសទាំងស្រី និងពួកដែលធ្វើស្ហ៊ីរិកទាំងប្រុសទាំងស្រីដែលពួកគេគិតស្មានចំពោះអល់ឡោះនូវការគិតស្មានដ៏អាក្រក់។ ទណ្ឌកម្មដ៏អាក្រក់បានព័ទ្ធជុំវិញពួកគេ។ ហើយអល់ឡោះទ្រង់ខឹងសម្បាចំពោះពួកគេ ព្រមទាំងដាក់បណ្តាសាពួកគេ។ ហើយទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវនរកជើហាន់ណាំ ហើយវាគឺជាកន្លែងវិលត្រលប់ដ៏អាក្រក់បំផុត។"},{"id":7,"translation":"ហើយកងទ័ពទាំងឡាយដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":8,"translation":"ពិតប្រាកដណាស់ យើងបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកធ្វើសាក្សី និងជាអ្នកផ្តល់ដំណឹងរីករាយ ព្រមទាំងជាអ្នកដាស់តឿនព្រមាន។"},{"id":9,"translation":"ដើម្បីឲ្យពួកអ្នកមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយជួយដល់(សាសនា)ទ្រង់ និងលើកតម្កើងទ្រង់ ព្រមទាំងបញ្ជាក់ពីភាពបរិសុទ្ធចំពោះទ្រង់ ទាំងព្រឹកទាំងល្ងាច។"},{"id":10,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលបានធ្វើសច្ចាប្រណិធានជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) តាមពិតពួកគេបានធ្វើសច្ចាប្រណិធានជាមួយនឹងអល់ឡោះជាម្ចាស់។ ព្រះហស្តរបស់ទ្រង់នៅពីលើដៃរបស់ពួកគេ។ ដូច្នេះ ជនណាហើយដែលបានក្បត់ តាមពិតគេបានក្បត់លើខ្លួនឯងប៉ុណ្ណោះ។ ហើយជនណាដែលបានបំពេញតាមអ្វីដែលគេបានសន្យានឹងអល់ឡោះ ពិតប្រាកដណាស់ ទ្រង់នឹងប្រទានដល់គេនូវផលបុណ្យដ៏ធំធេង(ឋានសួគ៌)។"},{"id":11,"translation":"ពួកដែលមិនបានរួមដំណើរ(ទៅកាន់ទីក្រុងម៉ាក្កះ)ក្នុងចំណោមពួកអារ៉ាប់ជនបទនឹងនិយាយទៅកាន់អ្នកថា៖ ទ្រព្យសម្បត្តិនិងក្រុមគ្រួសាររបស់ពួកយើងបានរំខានពួកយើង(មិនឱ្យរួមដំណើរជាមួយអ្នក)បាន។ ហេតុនេះ សូមអ្នកសុំការអភ័យទោសពីអល់ឡោះដល់ពួកយើងផង។ ពួកគេនិយាយនឹងអណ្តាតរបស់ពួកគេនូវអ្វីដែលផ្ទុយពីដួងចិត្តរបស់ពួកគេ ។ ចូរអ្នកពោលចុះថា៖ តើមានអ្នកណាម្នាក់ដែលមានអំណាចអ្វីមួយអាចរារាំងពួកអ្នកពីអល់ឡោះ ប្រសិនបើទ្រង់មានចេតនាឱ្យពួកអ្នកទទួលគ្រោះ ឬមានចេតនាឲ្យពួកអ្នកទទួលបានប្រយោជន៍នោះ? ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":12,"translation":"ផ្ទុយទៅវិញ ពួកអ្នកគិតស្មានថា អ្នកនាំសារ(មូហាំម៉ាត់) និងបណ្តាអ្នកមានជំនឿនឹងមិនអាចវិលត្រលប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់(នៅឯក្រុងម៉ាទីណះ)វិញជាដាច់ខាត។ ហើយគេបានតុបតែងលម្អបែបនោះនៅក្នុងដួងចិត្តរបស់ពួកអ្នក ហើយពួកអ្នកគិតស្មាន(ចំពោះអល់ឡោះ)នូវការគិតស្មានដ៏អាក្រក់។ ហើយពួកអ្នកធ្លាប់ជាក្រុមមួយដែលអន្តរាយ។"},{"id":13,"translation":"ហើយជនណាដែលគ្មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿនូវភ្លើងនរកដែលឆេះសន្ធោសន្ធៅ។"},{"id":14,"translation":"ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ទ្រង់អភ័យទោសឲ្យចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":15,"translation":"ពួកដែលមិនបានរួមដំណើរ(ទៅកាន់ទីក្រុងម៉ាក្កះ)ទាំងនោះ នៅពេលដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចេញដំណើទៅយកទ្រព្យជ័យភណ្ឌ(ដែលបានពីសមរភូមិខ័យពើរ) ពួកគេនឹងនិយាយថា៖ សូមទុកឱ្យពួកយើងទៅជាមួយពួកអ្នកផង។ ពួកទាំងនោះមានបំណងចង់ផ្លាស់ប្តូរការសន្យារបស់អល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពួកអ្នកមិនអាចទៅជាមួយពួកយើងបានជាដាច់ខាត ពីព្រោះអល់ឡោះទ្រង់បានសន្យា(នឹងពួកយើង)កាលពីមុនរួចមកហើយ។ ពេលនោះ ពួកគេនឹងនិយាយថា៖ ផ្ទុយទៅវិញ គឺពួកអ្នកច្រណែនឈ្នានីសនឹងពួកយើងប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកទាំងនោះទៅវិញទេដែលមិនយល់អ្វីឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។"},{"id":16,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលមិនបានចេញទៅប្រយុទ្ធក្នុងចំណោមពួកអារ៉ាប់ជនបទថា៖ ពួកអ្នកនឹងត្រូវគេអំពាវនាវទៅកាន់ក្រុមមួយដែលមានកម្លាំងខ្លាំងក្លាដោយពួកអ្នកត្រូវប្រយុទ្ធជាមួយពួកគេ ឬឱ្យពួកគេចូលអ៊ីស្លាម។ ហេតុនេះ ប្រសិនបើពួកអ្នកប្រតិបត្តិតាម នោះអល់ឡោះជាម្ចាស់នឹងប្រទានឲ្យពួកអ្នកនូវផលបុណ្យដ៏ប្រពៃ(ឋានសួគ៌)។ តែប្រសិនបើពួកអ្នកបែរចេញ ដូចដែលពួកអ្នកធ្លាប់បែរចេញ(មិនរួមដំណើរទៅកាន់ក្រុងម៉ាក្កះ)កាលពីមុន ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នកនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"},{"id":17,"translation":"គ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកពិការភ្នែក និងគ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកពិការជើង ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះអ្នកដែលមានជំងឺ(ប្រសិនបើពួកគេមិនបានចេញទៅប្រយុទ្ធនោះ)។ ហើយជនណាដែលគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នោះទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ រីឯជនណាហើយដែលបែរចេញវិញនោះ ទ្រង់នឹងដាក់ទណ្ឌកម្មរូបគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"},{"id":18,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានយល់ព្រម(ពេញចិត្ត)ចំពោះបណ្តាអ្នកដែលមានជំនឿ ខណៈដែលពួកគេបានសច្ចាប្រណិធានជាមួយអ្នក(ឱព្យាការីមូហាំម៉ាត់)នៅក្រោមដើមឈើ។ ពិតណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្តរបស់ពួកគេ។ ដូច្នេះ ទ្រង់ក៏បានបញ្ចុះភាពនឹងនរទៅលើពួកគេ និងបានតបស្នងដល់ពួកគេនូវជ័យជម្នះក្នុងពេលដ៏ខ្លី(ខាងមុខ)"},{"id":19,"translation":"ព្រមទាំងទ្រព្យជ័យភណ្ឌយ៉ាងច្រើនដែលពួកគេនឹងទទួលបានវា។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":20,"translation":"អល់ឡោះជាម្ចាស់ទ្រង់បានសន្យានឹងពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវជ័យភណ្ឌយ៉ាងច្រើនដែលពួកអ្នកនឹងទទួលបានវា ហើយទ្រង់បានប្រទានឱ្យពួកអ្នកភ្លាមៗនូវ(ជ័យភណ្ឌខ័យពើរ)នេះ។ ហើយទ្រង់បានរារាំងដៃមនុស្សលោកមិនឲ្យបង្កគ្រោះថ្នាក់ដល់ពួកអ្នក និងដើម្បីឱ្យវាក្លាយជាសញ្ញាភស្តុតាងមួយសម្រាប់បណ្តាអ្នកដែលមានជំនឿ។ ហើយទ្រង់នឹងចង្អុលបង្ហាញពួកអ្នកនូវមាគ៌ាដ៏ត្រឹមត្រូវ"},{"id":21,"translation":"ព្រមទាំង(ជ័យភណ្ឌ)ផ្សេងទៀតដែលពួកអ្នកមិនទាន់មានលទ្ធភាពទៅលើវា តែអល់ឡោះទ្រង់ជ្រាបដឹងបំផុតចំពោះវា។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":22,"translation":"ហើយប្រសិនបើពួកប្រឆាំងប្រយុទ្ធនឹងពួកអ្នក ពួកគេប្រាកដជានឹងរត់បកក្រោយវិញជាមិនខាន។ បន្ទាប់មក ពួកគេនឹងមិនមានអ្នកគាំពារឡើយ ហើយក៏មិនមានអ្នកជួយនោះដែរ។"},{"id":23,"translation":"វាជាមាគ៌ារបស់អល់ឡោះដែលបានកន្លងផុតទៅកាលពីមុនរួចមកហើយ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមាគ៌ារបស់អល់ឡោះមានការផ្លាស់ប្តូរឡើយ។"},{"id":24,"translation":"ហើយទ្រង់ជាអ្នកដែលបានរារាំងដៃពួកគេ(ពួកមុស្ហរីគីន)មិនឲ្យបង្កគ្រោះថ្នាក់ដល់ពួកអ្នក និងបានរារាំងដៃពួកអ្នក(អ្នកមានជំនឿ)មិនឲ្យបង្កគ្រោះថ្នាក់ដល់ពួកគេនៅកណ្តាលក្រុងម៉ាក្កះវិញដែរ ក្រោយពីទ្រង់បានឲ្យពួកអ្នកមានលទ្ធភាពលើពួកគេ។ ហើយអល់ឡោះទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":25,"translation":"ពួកគេ(ពួកមុស្ហរីគីន)គឺជាពួកដែលគ្មានជំនឿ និងបានរារាំងពួកអ្នកពីម៉ាស្ជិតអាល់ហារ៉ម ព្រមទាំងបានឃាត់សត្វជំនូនមិនឱ្យទៅដល់កន្លែង(សំឡេះ)របស់វា។ ហើយប្រសិនបើគ្មានអ្នកដែលមានជំនឿប្រុសស្រី(ស្ថិតនៅលាយឡំជាមួយពួកគ្មានជំនឿ)ដែលពួកអ្នកមិនស្គាល់ពួកគេ ដោយពួកអ្នកអាចនឹងសម្លាប់ពួកគេ(រួមជាមួយពួកគ្មានជំនឿ)ដែលនាំឲ្យពួកអ្នកត្រូវទទួលបាបកម្មដោយពួកអ្នកមិនដឹងទេនោះ (ប្រាកដជាអល់ឡោះនឹងឱ្យពួកអ្នកគ្រប់គ្រងអំណាចលើពួកមុស្ហរីគីននៅពេលនោះជាមិនខាន) ដើម្បីទ្រង់នឹងបញ្ចូលជនណាដែលទ្រង់មានចេតនាទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់។ ប្រសិនបើពួកអ្នកអាចបែងចែង(រវាងពួកគ្មានជំនឿ និងអ្នកមានជំនឿ)បាននោះ យើងប្រាកដជានឹងដាក់ទណ្ឌកម្មដល់ពួកដែលគ្មានជំនឿក្នុងចំណោមពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតជាមិនខាន។"},{"id":26,"translation":"នៅពេលដែលទ្រង់បានធ្វើឲ្យមាននៅក្នុងដួងចិត្តរបស់ពួកគ្មានជំនឿនូវភាពក្រអឺតក្រទមដែលជាភាពក្រអឺតក្រទមនៃសម័យកាលអវិជ្ជា ពេលនោះ អល់ឡោះទ្រង់បានបញ្ចុះភាពនឹងនររបស់ទ្រង់ទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្តាអ្នកដែលមានជំនឿ ព្រមទាំងបានឲ្យពួកគេប្រកាន់ខ្ជាប់នូវពាក្យកោតខ្លាច (គឺពាក្យ لا إله إلا الله) ខណៈដែលពួកគេ គឺសក្ដិសមនឹងពាក្យនេះ និងជាម្ចាស់នៃពាក្យនេះផងដែរ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":27,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានធ្វើឱ្យសុបិនរបស់អ្នកនាំសាររបស់ទ្រង់ក្លាយជាការពិតដែលថា ពួកអ្នកពិតជានឹងបានចូលម៉ាស្ជិតអាល់ហារ៉ម(ទឹកដីម៉ាក្កះ)ដោយសុវត្ថិភាព ប្រសិនបើអល់ឡោះមានចេតនា ហើយបានកោរសក់ និងកាត់សក់របស់ពួកអ្នក ដោយគ្មានភ័យខ្លាចអ្វីឡើយ។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកមិនបានដឹង។ ដូច្នេះ ទ្រង់បានធ្វើឱ្យរឿងផ្សេងពីនោះកើតឡើយដោយការទទួលនូវជ័យជម្នះក្នុងពេលដ៏ខ្លីខាងមុខ។"},{"id":28,"translation":"ទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ដោយនាំមកនូវការចង្អុលបង្ហាញ និងសាសនាដែលពិត(សាសនាអ៊ីស្លាម)ដើម្បីឱ្យសាសនានេះខ្ពង់ខ្ពស់លើសសាសនាផ្សេងទាំងអស់។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកធ្វើសាក្សីនោះ។"},{"id":29,"translation":"ព្យាការីមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ហើយបណ្តាអ្នកដែលនៅជាមួយគាត់(សហាហ្ពាត់) គឺពួកគេមានភាពតឹងរឹងទៅលើពួកគ្មានជំនឿ តែមានក្តីមេត្តាករុណារវាងអ្នកមានជំនឿដូចគ្នា។ អ្នកនឹងឃើញពួកគេឱនរូកុ និងក្រាបស៊ូជោតដោយប្រាថ្នាការប្រោសប្រទាន និងការពេញចិត្តពីអល់ឡោះ។ សញ្ញាសម្គាល់របស់ពួកគេ គឺមានស្លាកស្នាមស៊ូជោតនៅលើផ្ទៃមុខរបស់ពួកគេ។ នោះជាលក្ខណៈសម្បត្តិរបស់ពួកគេដែលមាននៅក្នុងគម្ពីរតាវរ៉ត។ រីឯលក្ខណៈសម្បត្តិរបស់ពួកគេដែលមាននៅក្នុងគម្ពីរអ៊ិញជីល គឺប្រៀបដូចជារុក្ខជាតិដែលបញ្ចេញនូវពន្លករបស់វា។ ក្រោយមក វាក៏រឹងមាំ និងធំឡើង ហើយក៏បានដុះត្រង់ឡើងនៅលើដើមរបស់វាដែលធ្វើឱ្យកសិករទាំងឡាយមានការពេញចិត្ត។ (ការប្រៀបធៀបដូច្នេះ) គឺដើម្បីឱ្យពួកគ្មានជំនឿមានការខឹងសម្បាចំពោះពួកគេ(សហាហ្ពាត់)។ អល់ឡោះបានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលក្នុងចំណោមពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។"}]},{"id":49,"verses":[{"id":1,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំវិនិច្ឆ័យ(អ្វីមួយ)មុនអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ឲ្យសោះ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។"},{"id":2,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំដំឡើងសំឡេងរបស់ពួកអ្នកខ្លាំងជាងសំឡេងរបស់ព្យាការី និងកុំហៅគាត់ខ្លាំងៗដូចពួកអ្នកហៅគ្នាឯងនោះឲ្យសោះ ខ្លាចក្រែងទង្វើកុសលរបស់ពួកអ្នកក្លាយជាអសារបង់ទាំងដែលពួកអ្នកមិនដឹងខ្លួន។"},{"id":3,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលថ្នមសំឡេងរបស់ពួកគេនៅចំពោះមុខអ្នកនាំសាររបស់អល់ឡោះ អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះទ្រង់សាកល្បងចិត្តរបស់ពួកគេដើម្បីឱ្យពួកគេកោតខ្លាច(ទ្រង់)។ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងផលបុណ្យដ៏ធំធេង។"},{"id":4,"translation":"ពិតប្រាកដណាស់ ពួកដែលស្រែកហៅអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីក្រោយរបាំងនោះ ភាគច្រើននៃពួកគេមិនចេះគិតពិចារណាឡើយ។"},{"id":5,"translation":"ហើយប្រសិនបើពួកទាំងនោះអត់ធ្មត់ រហូតដល់អ្នកចេញមកជួបពួកគេ គឺពិតជាល្អប្រសើរសម្រាប់ពួកគេ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":6,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ប្រសិនបើមានអ្នកប្រព្រឹត្តល្មើសបាននាំដំណឹងអ្វីមួយមកប្រាប់ពួកអ្នក ចូរពួកអ្នកបញ្ជាក់ឱ្យបានច្បាស់ ខ្លាចក្រែងពួកអ្នកបង្កគ្រោះថ្នាក់ដល់ក្រុមមួយដោយគ្មានចំណេះដឹង ដែលជាហេតុធ្វើឲ្យពួកអ្នកមានវិប្បដិសារីចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត។"},{"id":7,"translation":"ហើយចូរពួកអ្នកដឹងចុះថា ជាការពិតណាស់ នៅក្នុងចំណោមពួកអ្នក គឺមានអ្នកនាំសាររបស់អល់ឡោះ។ ប្រសិនបើគាត់ធ្វើតាមពួកអ្នកក្នុងកិច្ចការជាច្រើន(ដែលពួកអ្នកផ្តល់ជាយោបល់) ប្រាកដជាពួកអ្នកនឹងមានការលំបាកជាមិនខាន។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់បានឱ្យសេចក្តីជំនឿជាទីស្រឡាញ់ពេញចិត្តចំពោះពួកអ្នក និងបានតុបតែងលម្អវានៅក្នុងដួងចិត្តរបស់ពួកអ្នក ហើយធ្វើឲ្យភាពគ្មានជំនឿ ការបំពាន និងការប្រព្រឹត្តល្មើសជាទីស្អប់ខ្ពើមចំពោះពួកអ្នក។ អ្នកទាំងនោះហើយជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។"},{"id":8,"translation":"ជាការប្រោសប្រទាន និងជាឧបការគុណពីអល់ឡោះ(ចំពោះពួកគេ)។ ហើយអល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិត។"},{"id":9,"translation":"ប្រសិនបើមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿប្រយុទ្ធគ្នា ចូរពួកអ្នកផ្សះផ្សាររវាងពួកគេទាំងពីរ។ ហើយប្រសិនបើភាគីណាមួយក្នុងចំណោមភាគីទាំងពីរបានបំពានលើភាគីម្ខាងទៀត ចូរពួកអ្នកប្រយុទ្ធនឹងភាគីដែលបំពាននោះ រហូតទាល់តែពួកគេត្រឡប់ទៅរកច្បាប់របស់អល់ឡោះ។ នៅពេលដែលពួកគេបានត្រលប់(មករកច្បាប់របស់អល់ឡោះ)ហើយនោះ ចូរពួកអ្នកផ្សះផ្សាររវាងភាគីទាំងពីរដោយយុត្តិធម៌។ ហើយចូរពួកអ្នកមានភាពយុត្តិធម៌។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលប្រកាន់នូវភាពយុត្តិធម៌។"},{"id":10,"translation":"តាមពិត បណ្តាអ្នកដែលមានជំនឿ គឺជាបងប្អូននឹងគ្នា(ក្នុងសាសនា)។ ហេតុនេះ ចូរពួកអ្នកផ្សះផ្សាររវាងបងប្អូនពួកអ្នកចុះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។"},{"id":11,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរកុំឱ្យក្រុមមួយមើលងាយក្រុមមួយទៀតឱ្យសោះ។ ជួនកាល ក្រុមដែលត្រូវគេមើលងាយនោះល្អជាងក្រុមដែលមើលងាយគេទៅទៀត។ ហើយចូរកុំឱ្យស្ត្រីមើលងាយស្ត្រីដូចគ្នា។ ជួនកាល ស្ត្រីដែលត្រូវគេមើលងាយនោះល្អជាងស្ត្រីដែលមើលងាយគេទៅទៀត។ ហើយចូរពួកអ្នកកុំបង្អាប់គ្នា និងកុំដាក់ងារឱ្យគ្នាឱ្យសោះ។ ការប្រព្រឹត្តល្មើសក្រោយពីមានជំនឿរួចហើយនោះ គឺជាលក្ខណៈដ៏អាក្រក់បំផុត។ ហើយជនណាដែលមិនបានសារភាពកំហុសទេនោះ ពួកទាំងនោះហើយ គឺជាពួកដែលបំពាន។"},{"id":12,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកចៀសវាងពីការសង្ស័យច្រើន។ ពិតប្រាកដណាស់ ការសង្ស័យមួយចំនួន គឺជាបាបកម្ម។ ហើយចូរពួកអ្នកកុំស៊ើប(រឿងសម្ងាត់អ្នកដទៃ) និងកុំនិយាយដើមគ្នាទៅវិញទៅមកឱ្យសោះ។ តើនរណាម្នាក់នៃពួកអ្នកពេញចិត្តនឹងស៊ីសាច់បងប្អូនរបស់ខ្លួនដែលស្លាប់ទៅហើយនោះ? ពិតណាស់ ពួកអ្នកពិតជាស្អប់ខ្ពើមវា។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកទទួលនូវការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។"},{"id":13,"translation":"ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីបុរសម្នាក់(ព្យាការីអាហ្ទាំ) និងស្ត្រីម្នាក់(ហាវ៉ា)។ ហើយយើងបានធ្វើឱ្យពួកអ្នកមានជាជនជាតិនិងកុលសម្ព័ន្ធជាច្រើនដើម្បីឱ្យពួកអ្នកស្គាល់គ្នាទៅវិញទៅមក។ ពិតប្រាកដណាស់ អ្នកដែលថ្កុំថ្កើងជាងគេនៅចំពោះអល់ឡោះក្នុងចំណោមពួកអ្នក គឺអ្នកដែលកោតខ្លាច(អល់ឡោះ)ជាងគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាជ្រួតជ្រាបបំផុត។"},{"id":14,"translation":"ពួកអារ៉ាប់ជនបទបាននិយាយថា៖ ពួកយើងមានជំនឿហើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពួកអ្នកមិនទាន់មានជំនឿឡើយ ប៉ុន្តែ ចូរពួកអ្នកនិយាយថា៖ ពួកយើងបានប្រគល់ខ្លួន(ជាជនមូស្លីម)ហើយ ខណៈដែលសេចក្តីជំនឿមិនទាន់ចូលទៅក្នុងដួងចិត្តរបស់ពួកអ្នកទេនោះ។ ហើយប្រសិនបើពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នោះទ្រង់នឹងមិនធ្វើឱ្យ(ផលបុណ្យនៃ)ទង្វើកុសលរបស់ពួកអ្នកបាត់បង់បន្តិចណាឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":15,"translation":"តាមពិត បណ្តាអ្នកដែលមានជំនឿ គឺអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ បន្ទាប់មក ពួកគេគ្មានការមន្ទិលសង្ស័យឡើយ ហើយពួកគេបានតស៊ូដោយទ្រព្យសម្បត្តិរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ។ អ្នកទាំងនោះហើយ គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។"},{"id":16,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកកំពុងប្រាប់អល់ឡោះឱ្យទ្រង់ដឹងពីសាសនារបស់ពួកអ្នកឬ ខណៈដែលអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដីនោះ? ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":17,"translation":"ពួក(អារ៉ាប់ជនបទ)ទាំងនោះគិតថា ពួកគេមានគុណបំណាច់មកលើអ្នកចំពោះការចូលអ៊ីស្លាមរបស់ពួកគេ។ ចូរអ្នកតបវិញចុះថា៖ ពួកអ្នកពុំមានគុណបំណាច់អ្វីមកលើខ្ញុំចំពោះការចូលអ៊ីស្លាមរបស់ពួកអ្នកនោះឡើយ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទៅវិញទេដែលមានគុណបំណាច់លើពួកអ្នក ដោយទ្រង់បានចង្អុលបង្ហាញពួកអ្នកឱ្យមានជំនឿ ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។"},{"id":18,"translation":"ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"}]},{"id":50,"verses":[{"id":1,"translation":"កហ្វ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដ៏ថ្កុំថ្កើន។"},{"id":2,"translation":"ផ្ទុយទៅវិញ ពួកគេភ្ញាក់ផ្អើលដែលអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមពួកគេបានមកដល់ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថា៖ នេះគឺជារឿងមួយដ៏ចម្លែក។"},{"id":3,"translation":"តើនៅពេលដែលពួកយើងបានស្លាប់ និងបានក្លាយជាដីអស់នោះ (តើពួកយើងត្រូវបានគេបង្កើតឲ្យរស់ឡើងវិញម្តងទៀតឬ)? នោះគឺជាការវិលត្រឡប់មួយដ៏សែនឆ្ងាយ(មិនអាចទៅរួចឡើយ)។"},{"id":4,"translation":"ពិតប្រាកដណាស់ យើង(អល់ឡោះ)ដឹងបំផុតនូវអ្វីដែលដីបានស៊ីអំពី(រាងកាយ)ពួកគេ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាដែលត្រូវបានរក្សាទុក។"},{"id":5,"translation":"ផ្ទុយទៅវិញ ពួកគេ(ពួកមុស្ហរីគីន)បានបដិសេធនឹងសេចក្តីពិត(គម្ពីរគួរអាន)នៅពេលដែលវាបានមកដល់ពួកគេ។ ហើយពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់។"},{"id":6,"translation":"តើពួកទាំងនោះមិនបានមើលទៅកាន់មេឃដែលនៅពីលើពួកគេទេឬ ថាតើយើងបានសាងសង់វា និងបានតុបតែងលម្អវា ព្រមទាំងគ្មានការប្រេះស្រាំអ្វីសោះយ៉ាងដូចម្តេច?"},{"id":7,"translation":"ចំណែកឯផែនដី យើងបានលាតសន្ធឹងវា និងបានបង្កើតភ្នំជាច្រើននៅលើវា(ជាលំនឹង) ព្រមទាំងបានបណ្តុះនូវរុក្ខជាតិគ្រប់ប្រភេទនៅលើវាយ៉ាងស្រស់បំព្រង"},{"id":8,"translation":"ដើម្បីឲ្យ(ពួកអ្នក)ឃើញច្បាស់ និងជាការរំឭកចំពោះរាល់ខ្ញុំបម្រើរបស់អល់ឡោះដែលវិលត្រឡប់ទៅរកទ្រង់។"},{"id":9,"translation":"ហើយយើងបានបញ្ចុះពីលើមេឃនូវទឹក(ភ្លៀង)ដែលប្រកបដោយពរជ័យ។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះចេញនូវចម្ការដំណាំជាច្រើន និងគ្រាប់ធញ្ញជាតិដែលអាចច្រូតកាត់បាន"},{"id":10,"translation":"ព្រមទាំងដើមល្មើដែលមានដើមដ៏ខ្ពស់មានចង្កោមផ្លែស្រាក់លើគ្នា"},{"id":11,"translation":"ដើម្បីជាលាភសក្ការៈសម្រាប់ខ្ញុំបម្រើ(របស់អល់ឡោះ)។ ហើយតាមរយៈទឹកភ្លៀងនោះផងដែរ យើងបានធ្វើឱ្យដីដែលស្ងួតហួតហែងមានជីវិតឡើងវិញ។ ក៏ដូចគ្នាដែរ ការបញ្ចេញ(ពួកអ្នកពីផ្នូរ)មកវិញ។"},{"id":12,"translation":"(អ្នកជំនាន់មុនពួកមុស្ហរីគីន)បានបដិសេធមុនពួកគេទៅទៀត (ដូចជា)ក្រុមរបស់ព្យាការីនួហ ពួករ៉ស និងពួកសាមូទ"},{"id":13,"translation":"ហើយនិងក្រុមអាទ ហ្វៀរអោន ក្រុមរបស់ព្យាការីលូត"},{"id":14,"translation":"ក្រុមអៃកះ ព្រមទាំងពួកទុបហ្ពាក់។ រាល់ក្រុមទាំងអស់នោះសុទ្ធតែបានបដិសេធនឹងអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។ ដូច្នេះ ការសន្យា(ចំពោះពួកគេ)ក៏បានកើតឡើងពិតប្រាកដ។"},{"id":15,"translation":"តើយើងអសមត្ថភាពក្នុងការបង្កើតភាវៈទាំងឡាយពីដំបូងឬ? ផ្ទុយទៅវិញ ពួកគេស្ថិតក្នុងភាពមន្ទិលសង្ស័យចំពោះការបង្កើតសារជាថ្មី។"},{"id":16,"translation":"ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក ហើយយើងដឹងច្បាស់នូវអ្វីដែលចិត្តគំនិតរបស់គេសញ្ជឹងគិតអំពីវា។ ហើយយើងនៅជិតខ្លួនគេជាងសរសៃកដែលតភ្ជាប់ទៅនឹងបេះដូងទៅទៀត។"},{"id":17,"translation":"ខណៈដែលម៉ាឡាអ៊ីកាត់ពីររូបអង្គុយនៅខាងស្តាំ និងខាងឆ្វេងចាំកត់ត្រា(ទង្វើរបស់គេ)។"},{"id":18,"translation":"រាល់ពាក្យសម្តីដែលគេនិយាយចេញមក គឺសុទ្ធតែមានអ្នកឃ្លាំមើល និងកត់ត្រាដែលនៅជាមួយគេជានិច្ច។"},{"id":19,"translation":"ហើយភាពឈឺចាប់នៃសេចក្តីស្លាប់បានមកដល់យ៉ាងពិតប្រាកដ។ នោះហើយជាអ្វីដែលអ្នក(មនុស្សលោក)ធ្លាប់បានរត់គេចអំពីវា។"},{"id":20,"translation":"ហើយគេបានផ្លុំត្រែ(ជាលើកទីពីរ)។ នោះហើយជាថ្ងៃនៃការសន្យា(ដាក់ទណ្ឌកម្មពួកគ្មានជំនឿ)។"},{"id":21,"translation":"ហើយបុគ្គលគ្រប់ៗរូបបានមកដល់ដោយនៅជាមួយគេ គឺមានអ្នកនាំផ្លូវ និងអ្នកធ្វើសាក្សី។"},{"id":22,"translation":"ពិតប្រាកដណាស់ អ្នកធ្លាប់ព្រងើយកន្តើយចំពោះរឿងនេះ។ ដូច្នេះ យើងបានបើកចេញនូវគម្រប(ដែលគ្របចិត្ត)របស់អ្នកចេញពីអ្នក។ ហេតុដូច្នេះ ការឃើញរបស់អ្នកនៅថ្ងៃនេះ គឺច្បាស់បំផុត។"},{"id":23,"translation":"ហើយម៉ាឡាអ៊ីកាត់ដែលកត់ត្រាទង្វើរបស់គេបាននិយាយថា៖ អ្វីដែលមាននៅជាមួយខ្ញុំនេះ គឺជាកំណត់ត្រាទង្វើដែលបានត្រៀមទុកជាស្រេច។"},{"id":24,"translation":"(អល់ឡោះបានមានបន្ទូលថា៖) ចូរអ្នកទាំងពីរបោះទៅក្នុងនរកជើហាន់ណាំនូវរាល់ពួកដែលប្រឆាំង ចចេសរឹងរូសចុះ។"},{"id":25,"translation":"ជាពួកដែលច្រើនតែរារាំងនូវប្រការល្អ ជាអ្នកដែលបំពាន និងជាអ្នកដែលមានការមន្ទិលសង្ស័យ។"},{"id":26,"translation":"គឺអ្នកដែលបានយកព្រះផ្សេងមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់។ ហេតុនេះ ចូរអ្នកទាំងពីរបោះគេទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចុះ។"},{"id":27,"translation":"(ស្ហៃតនដែលជា)គូកនរបស់គេបាននិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ខ្ញុំមិនបានធ្វើឱ្យរូបគេវង្វេងនោះទេ ក៏ប៉ុន្តែរូបគេខ្លួនឯងទេដែលធ្លាប់ស្ថិតក្នុងភាពវង្វេងដ៏សែនឆ្ងាយនោះ។"},{"id":28,"translation":"ទ្រង់បានមានបន្ទូលថា៖ ចូរពួកឯងកុំមកឈ្លោះប្រកែកគ្នានៅចំពោះមុខយើងឱ្យសោះ។ ជាការពិតណាស់ យើងបានផ្តល់ការព្រមានដល់ពួកឯងរួចទៅហើយ(ក្នុងលោកិយ)។"},{"id":29,"translation":"បន្ទូលរបស់យើងមិនអាចគេកែប្រែបានឡើយ ហើយយើងក៏មិនមែនជាអ្នកដែលបំពានទៅលើខ្ញុំបម្រើទាំងឡាយ(របស់យើង)នោះដែរ។"},{"id":30,"translation":"(ចូរអ្នករំលឹកដល់ក្រុមរបស់អ្នក) នៅថ្ងៃដែលយើងនឹងសួរទៅកាន់នរកជើហាន់ណាំថា៖ តើឯងពេញហើយឬនៅ? វាឆ្លើយថា៖ តើមានបន្ថែមទៀតទេ?"},{"id":31,"translation":"ហើយឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិតបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ដោយវានៅមិនឆ្ងាយ(ពីពួកគេ)ឡើយ។"},{"id":32,"translation":"(មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាអ្វីដែលគេបានសន្យានឹងពួកអ្នក សម្រាប់រាល់អ្នកដែលវិលត្រឡប់(សារភាពកំហុស) និងអ្នកដែលថែរក្សា(នូវអ្វីដែលគេបានដាក់ជាកាតព្វកិច្ច)។"},{"id":33,"translation":"គឺអ្នកដែលខ្លាចព្រះជាម្ចាស់ដ៏មហាសប្បុរសដោយអាថ៌កំបាំង ហើយគេបានមកដល់(ថ្ងៃបរលោក)ដោយដួងចិត្តដែលសារភាពកំហុស។"},{"id":34,"translation":"(មានគេនិយាយទៅកាន់ពួកគេថា៖) សូមពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយសុខសន្តិភាពចុះ។ នោះគឺជាថ្ងៃដែលអមតៈ។"},{"id":35,"translation":"នៅក្នុងនោះ ពួកគេទទួលបានតាមអ្វីដែលពួកគេប្រាថ្នា។ ហើយយើងនៅមានការបន្ថែម(លើសពីនោះ)ទៀត។"},{"id":36,"translation":"ហើយមានប្រជាជាតិជាច្រើនមកហើយមុនពួកគេ(ពួកមុសុ្ហរីគីន)ដែលយើងបានបំផ្លាញ ដែលពួកទាំងនោះជាពួកដែលមានភាពខ្លាំងក្លាជាងពួកគេទៅទៀត។ ហើយពួកគេបានធ្វើដំណើរក្នុងទឹកដី(របស់ខ្លួនដើម្បីគេចពីការបំផ្លាញ)។ តើពួកគេមានកន្លែងរត់គេចដែរឬទេ?"},{"id":37,"translation":"ប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាការដាស់រំឭកសម្រាប់អ្នកដែលមានដួងចិត្ត(ចេះគិតពិចារណា) ឬនៅស្ងៀមស្តាប់ដោយចិត្តទុកដាក់បំផុត។"},{"id":38,"translation":"ហើយជាការពិតណាស់ យើងបានបង្កើតមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយយើងគ្មានការនឿយហត់ឡើយ។"},{"id":39,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះចំពោះអ្វីដែលពួកគេនិយាយ។ ហើយចូរអ្នកលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិច។"},{"id":40,"translation":"ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកប្រតិបត្តិសឡាត និង(លើកតម្កើងទ្រង់)ក្រោយពេលប្រតិបត្តិសឡាតរួច។"},{"id":41,"translation":"ហើយចូរអ្នកស្តាប់(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអ្នកទទួលបន្ទុកខាងផ្លុំត្រែបានផ្លុំត្រែ(ជាលើកទីពីរ)ចេញពីកន្លែងដែលជិតបំផុត"},{"id":42,"translation":"ជាថ្ងៃដែលពួកគេបានឮសម្រែកយ៉ាងពិតប្រាកដ។ នោះគឺជាថ្ងៃក្រោកចេញ(ពីផ្នូររបស់ពួកគេ)។"},{"id":43,"translation":"ពិតប្រាកដណាស់ យើងជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត។ ហើយកន្លែងវិលត្រឡប់ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។"},{"id":44,"translation":"នៅថ្ងៃដែលដីបានបែកចេញពីពួកគេ(ដោយពួកគេបានក្រោកចេញពីផ្នូរ)យ៉ាងលឿន។ ហើយការប្រមូលផ្តុំ(ពួកគេ)នោះ គឺជារឿងងាយស្រួលបំផុតសម្រាប់យើង។"},{"id":45,"translation":"យើងដឹងបំផុតនូវអ្វីដែលពួកគេនិយាយ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកដែលអាចបង្ខំពួកគេ(ឱ្យមានជំនឿ)នោះឡើយ។ ដូច្នេះ ចូរអ្នករំលឹកតាមរយៈគម្ពីរគួរអានចំពោះអ្នកដែលខ្លាចការព្រមាន(របស់យើង)ចុះ។"}]},{"id":51,"verses":[{"id":1,"translation":"(អល់ឡោះ)ស្បថនឹងខ្យល់ដែលបក់បោកល្អងធូលី។"},{"id":2,"translation":"(ទ្រង់)ស្បថនឹងពពកដែលនាំទឹកភ្លៀងដ៏ច្រើន។"},{"id":3,"translation":"(ទ្រង់)ស្បថនឹងសំពៅដែលធ្វើដំណើរដោយភាពងាយស្រួល។"},{"id":4,"translation":"(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលបែងចែកកិច្ចការទាំងឡាយ។"},{"id":5,"translation":"ពិតប្រាកដណាស់ អ្វីដែលគេបានសន្យានឹងពួកអ្នក គឺជាការពិត។"},{"id":6,"translation":"ហើយការជំនុំជម្រះ គឺនឹងកើតឡើងយ៉ាងពិតប្រាកដ។"},{"id":7,"translation":"(ទ្រង់)ស្បថនឹងមេឃដែលមានភាពស្រស់ស្អាត។"},{"id":8,"translation":"ជាការពិតណាស់ ពួកអ្នកស្ថិតនៅលើពាក្យសម្តីខុសៗគ្នា(ចំពោះគម្ពីរគួរអាន និងព្យាការីមូហាំម៉ាត់)។"},{"id":9,"translation":"គេបង្វែរចេញអំពីវានូវជនដែលត្រូវបានគេបង្វែរចេញ(ពីការមានជំនឿ)។"},{"id":10,"translation":"ពួកដែលភូតកុហកត្រូវបានគេដាក់បណ្តាសា។"},{"id":11,"translation":"គឺពួកដែលស្ថិតក្នុងភាពគ្មានជំនឿ ជាអ្នកដែលព្រងើយកន្តើយ។"},{"id":12,"translation":"ពួកគេសួរថា៖ តើថ្ងៃជំនុំជម្រះនឹងកើតឡើងនៅពេលណា?"},{"id":13,"translation":"គឺនៅថ្ងៃដែលពួកគេត្រូវបានគេដាក់ទណ្ឌកម្មនៅលើភ្លើងនរក។"},{"id":14,"translation":"(មានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកភ្លក់ទណ្ឌកម្មរបស់ពួកអ្នកចុះ។ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់សុំឱ្យវាឆាប់មកដល់នោះ។"},{"id":15,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតក្នុងឋានសួគ៌ និងប្រភពទឹកជាច្រើន។"},{"id":16,"translation":"ពួកគេទទួលយកនូវអ្វីដែលព្រះជាម្ចាស់របស់ពួកគេបានប្រទានឱ្យពួកគេ។ ពិតប្រាកដណាស់ កាលពីមុននោះ ពួកគេធ្លាប់ជាអ្នកដែលសាងអំពើល្អ។"},{"id":17,"translation":"ពួកគេធ្លាប់គេងយប់តិចតួចប៉ុណ្ណោះ។"},{"id":18,"translation":"ហើយនៅពេលទៀបភ្លឺ(មុនហ្វាជើររះ) ពួកគេសុំការអភ័យទោស(ពីអល់ឡោះ)។"},{"id":19,"translation":"ហើយចំពោះទ្រព្យសម្បត្តិរបស់ពួកគេវិញ គឺមានចំណែកសម្រាប់អ្នកសុំទាន និងអ្នកក្រដែលមិនហ៊ានសុំ។"},{"id":20,"translation":"ហើយចំពោះផែនដី គឺជាសញ្ញាភស្តុតាងសម្រាប់បណ្តាអ្នកដែលជឿជាក់។"},{"id":21,"translation":"និងនៅក្នុងខ្លួនរបស់ពួកអ្នក(ក៏ដូចគ្នាដែរ)។ ដូច្នេះ តើពួកអ្នកមិនឃើញទេឬ?"},{"id":22,"translation":"ចំណែកឯនៅលើមេឃ គឺមានលាភសក្ការៈរបស់ពួកអ្នក និងអ្វីដែលគេបានសន្យាចំពោះពួកអ្នក។"},{"id":23,"translation":"ទ្រង់បានស្បថនឹងខ្លួនទ្រង់ដែលជាព្រះជាម្ចាស់នៃមេឃនិងផែនដីថា៖ ជាការពិតណាស់ វា(ការសន្យានោះ) គឺជាការពិតដូចជាការដែលពួកអ្នកនិយាយនោះដែរ។"},{"id":24,"translation":"តើរឿងរ៉ាវនៃភ្ញៀវរបស់ព្យាការីអ៊ីព្រហ៊ីមដែលត្រូវបានគេលើកតម្កើងនោះ បានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែរឬទេ?"},{"id":25,"translation":"ខណៈដែលពួកគេបានចូលទៅជួបគាត់ ពេលនោះពួកគេបាននិយាយថា៖ សូមសន្តិភាព(កើតមានដល់អ្នក)។ គាត់បានតបវិញថា៖ សូមសន្តិភាព(កើតមានដល់ពួកអ្នកដូចគ្នា)។ (ពួកអ្នកជា)ក្រុមដែលគេមិនស្គាល់។"},{"id":26,"translation":"ក្រោយមក គាត់ក៏បានដើរទៅកាន់ក្រុមគ្រួសាររបស់គាត់យ៉ាងស្ងៀមស្ងាត់ រួចគាត់បាននាំមកនូវកូនគោ(អាំង)ដ៏ធាត់មួយក្បាល(មកទទួលពួកគេ)។"},{"id":27,"translation":"ហើយគាត់បានដាក់វាជិតពួកគេ។ គាត់បាននិយាយថា៖ តើពួកអ្នកមិនទទួលទានទេឬ?"},{"id":28,"translation":"(ពេលដែលពួកគេមិនទទួលទាន) គាត់ក៏មានអារម្មណ៍ភ័យខ្លាចអំពីពួកគេ។ ពួកគេក៏និយាយថា៖ “សូមអ្នកកុំខ្លាច”។ ហើយពួកគេបានផ្តល់ដំណឹងរីករាយដល់គាត់នូវកូនប្រុសម្នាក់ដែលពោរពេញដោយចំណេះដឹង។"},{"id":29,"translation":"ពេលនោះ ភរិយារបស់គាត់(នាងសារ៉ោះ)បានចេញមកហើយស្រែក(ដោយក្តីរីករាយ) និងបានទះមុខខ្លួនឯង ហើយនាងបាននិយាយថា៖ ស្ត្រីចំណាស់ម្នាក់ដែលអារ(តើអាចមានកូនដែរឬ)?"},{"id":30,"translation":"ពួកគេ(ម៉ាឡាអ៊ីកាត់)ក៏បានតបថា៖ ដូច្នោះឯងដែលព្រះជាម្ចាស់របស់អ្នកបានមានបន្ទូល។ ជាការពិតណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។"},{"id":31,"translation":"គាត់(ព្យាការីអ៊ីព្រហ៊ីម)បានសួរថា៖ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នក ឱអ្នកនាំសារទាំងឡាយ?"},{"id":32,"translation":"ពួកគេបានតបថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេបញ្ជូនទៅកាន់ក្រុមឧក្រិដ្ឋជន(ក្រុមព្យាការីលូត)"},{"id":33,"translation":"ដើម្បីនាំដុំថ្មពីដីឥដ្ឋទម្លាក់លើពួកគេ"},{"id":34,"translation":"ដែលវាជាសញ្ញាមួយពីព្រះជាម្ចាស់របស់អ្នកចំពោះពួកដែលបំពាន។"},{"id":35,"translation":"ហើយយើងបានបញ្ចេញបណ្តាអ្នកមានជំនឿដែលរស់នៅក្នុងភូមិស្រុក(របស់ព្យាការីលូត)នោះ។"},{"id":36,"translation":"ហេតុនេះ យើងមិនបានឃើញនៅទីនោះក្រៅតែពីផ្ទះមួយក្នុងចំណោមបណ្តាអ្នកមូស្លីមប៉ុណ្ណោះ។"},{"id":37,"translation":"ហើយយើងបានបន្សល់ទុកនៅក្នុងភូមិស្រុកនោះនូវសញ្ញាភស្តុតាងមួយសម្រាប់អ្នកដែលខ្លាចទណ្ឌកម្មដ៏ឈឺចាប់។"},{"id":38,"translation":"ហើយនៅក្នុងរឿងរ៉ាវរបស់ព្យាការីមូសា នៅពេលដែលយើងបានបញ្ជូនគេទៅកាន់ហ្វៀរអោនដោយនាំនូវអច្ឆរិយភាពជាច្រើនដ៏ច្បាស់លាស់នោះ (ក៏ជាសញ្ញាភស្តុតាងមួយផងដែរ)។"},{"id":39,"translation":"ក៏ប៉ុន្តែ ហ្វៀរអោនបានគេចចេញដោយ(ភាពក្អេងក្អាងនឹង)អំណាចរបស់ខ្លួន ហើយគេបាននិយាយថា៖ (ព្យាការីមូសា)ជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត។"},{"id":40,"translation":"ដូច្នេះ យើងបានដាក់ទណ្ឌកម្មគេ(ហ្វៀរអោន)និងកងទ័ពរបស់គេដោយយើងបានបោះពួកគេចូលទៅក្នុងសមុទ្រ ខណៈដែលរូបគេ ជាជនដែលត្រូវបានគេស្តីបន្ទោស។"},{"id":41,"translation":"ហើយនៅក្នុងរឿងរ៉ាវរបស់ក្រុមអាទ (ក៏ជាសញ្ញាភស្តុតាងមួយដែរ) ខណៈដែលយើងបានបញ្ជូនខ្យល់ព្យុះទៅកាន់ពួកគេ។"},{"id":42,"translation":"រាល់អ្វីក៏ដោយដែលខ្យល់នេះបោកបក់ត្រូវ គឺសុទ្ធតែត្រូវបានវាបំផ្លាញប្រៀបដូចជាផេះផង់។"},{"id":43,"translation":"ហើយនៅក្នុងរឿងរ៉ាវរបស់ពួកសាមូទ(ក៏ជាភស្តុតាងមួយផងដែរ) នៅពេលដែលគេបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកសោយសុខ(មួយរយៈពេលខ្លី)សិនចុះ រហូតដល់ពេលវេលាដែលបានកំណត់។"},{"id":44,"translation":"ហើយពួកគេបានក្អេងក្អាងចំពោះបទបញ្ជានៃព្រះជាម្ចាស់របស់ពួកគេ។ ពេលនោះ រន្ទះក៏បានឆក់យកជីវិតពួកគេ ខណៈដែលពួកគេកំពុងតែសម្លឹងមើល។"},{"id":45,"translation":"នៅពេលនោះ ពួកគេគ្មានសមត្ថភាព(រត់គេចពីទណ្ឌកម្ម)នោះឡើយ ហើយពួកគេក៏មិនអាចជួយ(ខ្លួនឯង)បាននោះដែរ។"},{"id":46,"translation":"ហើយ(យើងបានបំផ្លាញ)ក្រុមរបស់ព្យាការីនួហមុន(ពួកគេ)។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាក្រុមដែលប្រព្រឹត្តល្មើស។"},{"id":47,"translation":"ហើយចំពោះមេឃ យើងបានបង្កើតវាដោយអានុភាពរបស់យើង ហើយពិតប្រាកដណាស់ យើងគឺជាអ្នកធ្វើឲ្យវាមានភាពធំទូលាយ។"},{"id":48,"translation":"ហើយចំពោះផែនដី យើងបានលាតសន្ធឹងវា ហើយយើងជាអ្នកលាតសន្ធឹងវាយ៉ាងល្អបំផុត។"},{"id":49,"translation":"ហើយរាល់អ្វីៗទាំងអស់ យើងបានបង្កើតវាជាគូៗ សង្ឃឹមថាពួកអ្នកនឹងនឹកឃើញ។"},{"id":50,"translation":"ដូច្នេះ ចូរពួកអ្នករត់គេចទៅកាន់អល់ឡោះចុះ។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់អំពីទ្រង់សម្រាប់ពួកអ្នក។"},{"id":51,"translation":"ហើយចូរពួកអ្នកកុំបង្កើតព្រះផ្សេង(មកគោរពសក្ការៈ)រួមជាមួយនឹងអល់ឡោះឱ្យសោះ។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់អំពីទ្រង់សម្រាប់ពួកអ្នក។"},{"id":52,"translation":"ក៏ដូចគ្នាដែរ គ្មានអ្នកនាំសារណាម្នាក់បានមកដល់អ្នកជំនាន់មុនពួកគេឡើយ លើកលែងតែពួកទាំងនោះនិយាយថា៖ (រូបគេ)ជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត។"},{"id":53,"translation":"តើពួកគេបានផ្តាំផ្ញើគ្នាឲ្យបដិសេធនឹងអ្នកនាំសារទាំងឡាយឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលបំពាន។"},{"id":54,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកគេចុះ។ ពិតប្រាកដណាស់ អ្នកមិនត្រូវបានគេស្តីបន្ទោសឡើយ។"},{"id":55,"translation":"ហើយចូរអ្នកដាស់រំឭក ព្រោះការដាស់រំឭក គឺផ្តល់ផលប្រយោជន៍ដល់បណ្តាអ្នកដែលមានជំនឿ។"},{"id":56,"translation":"ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ។"},{"id":57,"translation":"យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើងក៏មិនត្រូវការឱ្យពួកគេផ្តល់អាហារ(ដល់យើង)នោះដែរ។"},{"id":58,"translation":"ប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលប្រទានលាភសក្ការៈ ជាអ្នកដែលមានអានុភាពខ្លាំងក្លាបំផុត។"},{"id":59,"translation":"ពិតប្រាកដណាស់ សម្រាប់ពួកដែលបំពាន ពួកគេនឹងទទួលបានចំណែក(នៃទណ្ឌកម្ម)ដូចជាក្រុមជំនាន់មុនពួកគេដូច្នោះដែរ។ ហេតុនេះ ចូរពួកគេកុំសុំឲ្យ(ទណ្ឌកម្ម)ឆាប់មកដល់។"},{"id":60,"translation":"ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលគ្មានជំនឿនៅថ្ងៃដែលពួកគេត្រូវបានសន្យា(ថ្ងៃបរលោក)។"}]},{"id":52,"verses":[{"id":1,"translation":"(អល់ឡោះ)ស្បថនឹងភ្នំតួរ។"},{"id":2,"translation":"(ទ្រង់)ស្បថនឹងគម្ពីរ(គួរអាន)ដែលត្រូវបានគេកត់ត្រា"},{"id":3,"translation":"នៅក្នុងក្រដាសដែលត្រូវបានគេលាតត្រដាង។"},{"id":4,"translation":"(ទ្រង់)ស្បថនឹងពៃតុលម៉ាក់មួរ ។"},{"id":5,"translation":"(ទ្រង់)ស្បថនឹងដំបូល(មេឃ)ដែលត្រូវបានគេលើកយ៉ាងខ្ពស់។"},{"id":6,"translation":"(ទ្រង់)ស្បថនឹងសមុទ្រដែលពោរពេញទៅដោយទឹក។"},{"id":7,"translation":"ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងកើតឡើងយ៉ាងពិតប្រាកដ។"},{"id":8,"translation":"គ្មាននរណាម្នាក់អាចរារាំងវាបានឡើយ។"},{"id":9,"translation":"នៅថ្ងៃដែលមេឃរង្គោះរង្គើ"},{"id":10,"translation":"ហើយភ្នំទាំងឡាយបានរសាត់(ចេញពីទីតាំងរបស់វា)។"},{"id":11,"translation":"ពិតប្រាកដណាស់ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលបដិសេធ។"},{"id":12,"translation":"គឺពួកដែលលេងសើចនឹងប្រការដែលមិនត្រឹមត្រូវ។"},{"id":13,"translation":"នៅថ្ងៃដែលពួកគេត្រូវបានគេរុញច្រានយ៉ាងខ្លាំងទៅកាន់នរកជើហាន់ណាំ។"},{"id":14,"translation":"(មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។"},{"id":15,"translation":"ដូច្នេះ តើនេះជាមន្តអាគមឬ? ឬមួយក៏ពួកអ្នកមិនបានឃើញទេ?"},{"id":16,"translation":"ចូរពួកអ្នកភ្លក់វាចុះ។ ហើយទោះបីជាពួកអ្នកអត់ធ្មត់ ឬមិនអត់ធ្មត់ក៏ដោយ ក៏វាដូចតែគ្នាទេចំពោះពួកអ្នក។ តាមពិត គេតបស្នងដល់ពួកអ្នកចំពោះតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តប៉ុណ្ណោះ។"},{"id":17,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតនៅក្នុងឋានសួគ៌ និងបរមសុខ។"},{"id":18,"translation":"ពួកគេរីករាយជាមួយនឹងអ្វីដែលព្រះជាម្ចាស់របស់ពួកគេបានប្រទានដល់ពួកគេ។ ហើយព្រះជាម្ចាស់របស់ពួកគេបានការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីម។"},{"id":19,"translation":"ចូរពួកអ្នកទទួលទាន និងផឹកដោយក្តីរីករាយចុះដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":20,"translation":"ពួកគេទម្រេតខ្លួននៅលើគ្រែទល់មុខគ្នា។ ហើយយើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេនឹងស្រ្តីទេពអប្សរ។"},{"id":21,"translation":"ចំពោះបណ្តាអ្នកដែលមានជំនឿ និងកូនចៅរបស់ពួកគេដែលបានដើរតាមពួកគេក្នុងភាពមានជំនឿនោះ យើងនឹងឱ្យកូនចៅរបស់ពួកគេបានជួបជុំជាមួយពួកគេ(ក្នុងឋានសួគ៌) ហើយយើងមិនធ្វើឱ្យ(ផលបុណ្យនៃ)ទង្វើកុសលរបស់ពួកគេបាត់បង់បន្តិចណាឡើយ។ រាល់បុគ្គលគ្រប់រូបនឹងទទួលបានតាមអ្វីដែលខ្លួនបានសាង។"},{"id":22,"translation":"ហើយយើងបានបន្ថែមឱ្យពួកគេ(អ្នកឋានសួគ៌)នូវផ្លែឈើ និងសាច់ទៅតាមអ្វីដែលពួកគេចូលចិត្ត។"},{"id":23,"translation":"នៅក្នុងឋានសួគ៌នោះ ពួកគេហុចកែវស្រាឱ្យគ្នាទៅវិញទៅមកដែលវាមិនធ្វើឱ្យពួកគេនិយាយពាក្យសម្ដីឥតប្រយោជន៍ និងពាក្យសម្តីដែលមានបាបកម្មនោះឡើយ។"},{"id":24,"translation":"ហើយមានក្មេងៗជាច្រើនដើរជុំវិញ(ចាំបម្រើ)ពួកគេ ដែលក្មេងៗទាំងនោះប្រៀបដូចជាគជ់ខ្យងដែលត្រូវបានរក្សាទុកដូច្នោះដែរ។"},{"id":25,"translation":"ហើយពួកគេបានសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។"},{"id":26,"translation":"ពួកគេនិយាយថា៖ ពិតប្រាកដណាស់ កាលពីមុន ក្នុងពេលពួកយើងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកយើង គឺពួកយើងធ្លាប់ជាអ្នកដែលបារម្ភខ្លាច(ទណ្ឌកម្មអល់ឡោះ)។"},{"id":27,"translation":"ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានប្រោសប្រទានឱ្យពួកយើង ហើយបានការពារពួកយើងពីទណ្ឌកម្មដ៏សែនក្តៅ។"},{"id":28,"translation":"ពិតប្រាកដណាស់ កាលពីមុន ពួកយើងធ្លាប់បានបួងសួងទៅកាន់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាសប្បុរស មហាអាណិតស្រលាញ់បំផុត។"},{"id":29,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំឭកចុះ ព្រោះថាជាមួយនឹងឧបការគុណនៃព្រះជាម្ចាស់របស់អ្នក គឺអ្នកមិនមែនជាគ្រូទាយ ហើយក៏មិនមែនជាមនុស្សវិកលចរិតនោះដែរ។"},{"id":30,"translation":"ឬមួយពួកគេ(ពួកមុស្ហរីគីន)និយាយថា៖ (រូបគេជា)កវីនិពន្ធម្នាក់ដែលពួកយើងនៅរង់ចាំសេចក្តីស្លាប់មកដល់រូបគេ។"},{"id":31,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ រូបខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។"},{"id":32,"translation":"ផ្ទុយទៅវិញ តើសតិបញ្ញារបស់ពួកគេបញ្ជាពួកគេឱ្យនិយាយដូច្នោះឬ? ផ្ទុយទៅវិញ ពួកគេជាក្រុមដែលបំពាន។"},{"id":33,"translation":"ឬមួយពួកគេនិយាយថា៖ រូបគាត់តាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង)? ផ្ទុយទៅវិញ ពួកគេមិនមានជំនឿឡើយ។"},{"id":34,"translation":"ដូច្នេះ ចូរឱ្យពួកគេនាំយកពាក្យពេចន៍ណាមួយដែលដូចនឹងវា(គម្ពីរគួរអាន)មក ប្រសិនបើពួកគេជាអ្នកទៀងត្រង់(ចំពោះការអះអាងរបស់ខ្លួន)មែននោះ។"},{"id":35,"translation":"តើពួកទាំងនោះត្រូវបានគេបង្កើតមកដោយគ្មានអ្នកបង្កើត ឬមួយក៏ពួកគេជាអ្នកបង្កើត(ខ្លួនឯង)?"},{"id":36,"translation":"ឬមួយពួកគេបានបង្កើតមេឃជាច្រើនជាន់និងផែនដី? ផ្ទុយទៅវិញ ពួកគេមិនជឿជាក់ឡើយ។"},{"id":37,"translation":"ឬមួយក៏ពួកគេមានឃ្លាំង(លាភសក្ការៈ)នៃព្រះជាម្ចាស់របស់អ្នក ឬមួយក៏ពួកគេជាអ្នកមានអំណាចខ្លាំងក្លា?"},{"id":38,"translation":"ឬមួយក៏ពួកគេមានជណ្តើរឡើងទៅស្តាប់(វ៉ាហ៊ីរបស់អល់ឡោះ)? បើដូច្នោះ ចូរឱ្យពួកគេនាំអ្នកដែលបានស្តាប់ឮ(វ៉ាហ៊ីនោះ)ក្នុងចំណោមពួកគេដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់មក។"},{"id":39,"translation":"ឬមួយក៏បុត្រី គឺសម្រាប់ទ្រង់ ចំណែកឯកូនប្រុសវិញ គឺសម្រាប់ពួកអ្នក?"},{"id":40,"translation":"ឬមួយក៏អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារពីពួកគេនូវកម្រៃ(ចំពោះផ្សព្វផ្សាយសារ)ដែលធ្វើពួកគេមានការលំបាកក្នុងការបង់កម្រៃនោះ(ដល់អ្នក)?"},{"id":41,"translation":"ឬមួយក៏ពួកគេដឹងពីប្រការអាថ៌កំបាំង រួចពួកគេកត់ត្រាទុក(ប្រាប់ដល់មនុស្ស)?"},{"id":42,"translation":"ឬមួយក៏ពួកទាំងនោះមានបំណងចង់ប្រើឧបាយកល(ចំពោះអ្នក)? ជាការពិតណាស់ ពួកដែលប្រឆាំង ឧបាយកលរបស់ពួកគេ គឺត្រឡប់ទៅកាន់ខ្លួនឯងទៅវិញទេ។"},{"id":43,"translation":"ឬមួយក៏ពួកគេមានព្រះផ្សេងក្រៅពីអល់ឡោះ? អល់ឡោះជាម្ចាស់មហាស្អាតស្អំបំផុតពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក។"},{"id":44,"translation":"ហើយប្រសិនបើពួកគេឃើញបំណែកមួយអំពីមេឃធ្លាក់ចុះមក ពួកគេនឹងនិយាយថា៖ នេះជាពពកដែលគរលើគ្នា(ធម្មតា)ប៉ុណ្ណោះ។"},{"id":45,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកគេចុះ រហូតដល់ពួកគេជួបនឹងថ្ងៃរបស់ពួកគេ(ថ្ងៃបរលោក) ដែលក្នុងថ្ងៃនោះ ពួកគេនឹងត្រូវទទួលវិនាសកម្ម។"},{"id":46,"translation":"គឺថ្ងៃដែលឧបាយកលរបស់ពួកគេគ្មានផ្តល់ជាប្រយោជន៍អ្វីបន្តិចសម្រាប់ពួកគេសោះឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។"},{"id":47,"translation":"ហើយប្រាកដណាស់ សម្រាប់ពួកអ្នកដែលបំពាន គឺនឹងទទួលនូវទណ្ឌកម្មផ្សេងពីនោះទៀត(ក្នុងលោកិយ)។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងនោះឡើយ។"},{"id":48,"translation":"ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះច្បាប់នៃព្រះជាម្ចាស់របស់អ្នកចុះ ត្បិតអ្នកស្ថិតនៅក្រោមការឃ្លាំមើលពីយើង។ ហើយចូរអ្នក លើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកនៅពេលដែលអ្នកក្រោក(ទៅសឡាត និងក្រោកពីដំណេក)។"},{"id":49,"translation":"ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងដល់ទ្រង់ និងនៅពេលដែលផ្កាយហៀបលិចបាត់ពន្លឺ។"}]},{"id":53,"verses":[{"id":1,"translation":"(អល់ឡោះ)ស្បថនឹងផ្កាយនៅពេលដែលវាលិចបាត់។"},{"id":2,"translation":"មិត្តភក្តិរបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)មិនបានវង្វេង និងមិនបានភ័ន្តច្រឡំឡើយ។"},{"id":3,"translation":"ហើយគាត់ក៏មិននិយាយអ្វីតាមទំនើងចិត្តនោះដែរ។"},{"id":4,"translation":"វា(គម្ពីរគួរអាន និងស៊ុណ្ណះ)គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលគេបានវ៉ាហ៊ីទៅកាន់គាត់នោះឡើយ។"},{"id":5,"translation":"អ្នកដែលមានកម្លាំងខ្លាំងក្លា(ម៉ាឡាអ៊ីកាត់ជីព្រីល)បានបង្រៀនដល់គាត់។"},{"id":6,"translation":"ជាអ្នកដែលមានរូបរាងស្រស់ស្អាត ហើយគេបានបង្ហាញ(រូបរាងពិតរបស់ខ្លួន)"},{"id":7,"translation":"ខណៈដែលគេនៅឯជើងមេឃដ៏ខ្ពស់។"},{"id":8,"translation":"បន្ទាប់មក គេបានខិតទៅជិតគាត់ ហើយកាន់តែខិតជិតទៅៗ"},{"id":9,"translation":"ដែល(គម្លាតនេះ)មានប្រវែងរវាងចុងធ្នូទាំងពីរ ឬជិតជាងនេះ។"},{"id":10,"translation":"ហើយទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់ខ្ញុំបម្រើរបស់ទ្រង់នូវអ្វីដែលទ្រង់បានផ្តល់ជាវ៉ាហ៊ី(តាមរយៈជីព្រីល)។"},{"id":11,"translation":"ចិត្តរបស់គាត់(ព្យាការីមូហាំម៉ាត់)មិនបានភូតកុហកចំពោះអ្វីដែលគាត់បានឃើញនោះឡើយ។"},{"id":12,"translation":"តើពួកអ្នក(ឱពួកមុស្ហរីគីន)បដិសេធចំពោះគាត់នូវអ្វីដែលគាត់បានឃើញឬ?"},{"id":13,"translation":"ហើយពិតប្រាកដណាស់ គាត់បានឃើញគេ(ជីព្រីល)ម្តងទៀត"},{"id":14,"translation":"នៅឯ “ស៊ិទរ៉តុលមុនតាហា”។"},{"id":15,"translation":"នៅទីនោះ គឺមានឋានសួគ៌ម៉ាក់វ៉ា។"},{"id":16,"translation":"នៅពេលដែល(កិច្ចការរបស់អល់ឡោះ)បានគ្របដណ្តប់ទៅលើស៊ិទរ៉តុលមុនតាហានូវអ្វីដែលបានគ្របដណ្តប់។"},{"id":17,"translation":"កែវភ្នែករបស់គាត់មិនបានងាករេ ហើយក៏មិនបានបំពាននោះដែរ។"},{"id":18,"translation":"ពិតប្រាកដណាស់ គាត់បានឃើញនូវសញ្ញាភស្តុតាងដ៏ធំធេងជាច្រើននៃព្រះជាម្ចាស់របស់គាត់។"},{"id":19,"translation":"តើពួកអ្នក(ឱពួកមុស្ហរីគីន)យល់យ៉ាងណាចំពោះបដិមា ឡាត និង អ៊ុហ្សា"},{"id":20,"translation":"ព្រមទាំងបដិមា ម៉ាណាត មួយទៀតដែលជាបដិមាទីបី?"},{"id":21,"translation":"តើកូនប្រុស គឺសម្រាប់ពួកអ្នក(ឱពួកមុស្ហរីគីន) រីឯកូនស្រី គឺសម្រាប់អល់ឡោះជាម្ចាស់ឬ?"},{"id":22,"translation":"នោះគឺជាការបែងចែកដ៏អយុត្តិធម៌បំផុត។"},{"id":23,"translation":"ពួកបដិមាទាំងនោះ គឺគ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឱ្យវាប៉ុណ្ណោះ ដោយអល់ឡោះជាម្ចាស់មិនបានបញ្ចុះភស្តុតាងណាមួយបញ្ជាក់ពីវាឡើយ។ ពួកគេគ្មានធ្វើតាមអ្វីក្រៅតែពីការស្មាន និងទំនើងចិត្ត(របស់ខ្លួន)ប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការចង្អុលបង្ហាញពីព្រះជាម្ចាស់របស់ពួកគេបានមកដល់ពួកគេហើយ។"},{"id":24,"translation":"ឬមួយក៏មនុស្សលោកអាចទទួលបាននូវអ្វីដែលពួកគេប្រាថ្នា?"},{"id":25,"translation":"ជាការពិតណាស់ បរលោក និងលោកិយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។"},{"id":26,"translation":"ហើយមានម៉ាឡាអ៊ីកាត់ជាច្រើននៅលើមេឃជាច្រើនជាន់ដែលការជួយអន្តរាគមន៍របស់ពួកគេ គឺគ្មានផ្តល់ជាប្រយោជន៍អ្វីបន្តិចណាឡើយ លើកលែងតែក្រោយពីទ្រង់បានអនុញ្ញាតសម្រាប់ជនណាដែលទ្រង់មានចេតនា ហើយទ្រង់យល់ព្រមប៉ុណ្ណោះ។"},{"id":27,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ពួកគេបានដាក់ឈ្មោះ(កំណត់ភេទ)ឱ្យពួកម៉ាឡាអ៊ីកាត់ថាជាភេទស្រី។"},{"id":28,"translation":"ហើយពួកគេគ្មានចំណេះដឹងអ្វីអំពីវានោះឡើយ។ ពួកគេគ្មានតាមអ្វីក្រៅតែពីការស្មានប៉ុណ្ណោះ ហើយពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ជាប្រយោជន៍ក្នុងការបញ្ជាក់ពីការពិតអ្វីបន្តិចបានឡើយ។"},{"id":29,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីអ្នកដែលបែរចេញពីការរំឭករបស់យើង(គម្ពីរគួរអាន) ហើយគ្មានចង់បានអ្វីក្រៅតែពីជីវិតលោកិយប៉ុណ្ណោះនោះចុះ។"},{"id":30,"translation":"នោះគឺជាកម្រិតនៃចំណេះដឹងរបស់ពួកគេ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ដឹងបំផុតចំពោះជនណាដែលវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញ។"},{"id":31,"translation":"ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់) ដើម្បីទ្រង់នឹងតបស្នងដល់ពួកដែលសាងអំពើអាក្រក់នូវអ្វីដែលពួកគេបានប្រព្រឹត្ត និងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អនូវប្រការល្អ(ឋានសួគ៌)។"},{"id":32,"translation":"គឺបណ្តាអ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងអំពើអាក្រក់ លើកលែងតែបាបកម្មតូចតាចប៉ុណ្ណោះ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកជាអ្នកដែលអភ័យទោសដ៏ទូលំទូលាយបំផុត។ ទ្រង់ដឹងបំផុតចំពោះពួកអ្នក ខណៈដែលទ្រង់បានបង្កើតពួកអ្នកអំពីដី និងក្នុងខណៈដែលពួកអ្នកនៅជាគភ៌ក្នុងផ្ទៃម្តាយរបស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំលើកសរសើរខ្លួនឯងថាជាអ្នកស្អាតស្អំឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតចំពោះជនណាដែលកោតខ្លាច(ចំពោះទ្រង់ពិតប្រាកដ)។"},{"id":33,"translation":"តើអ្នកឃើញដែរឬទេ អ្នកដែលបែរចេញ(ពីការគោរពប្រតិបត្តិអល់ឡោះ)"},{"id":34,"translation":"ហើយគេបានបរិច្ចាគ(ទ្រព្យ)បន្តិចបន្តួច ក្រោយមក គេក៏ឈប់វិញនោះ?"},{"id":35,"translation":"តើគេមានចំណេះដឹងពីប្រការអាថ៌កំបាំង ដោយគេបានឃើញ(ដោយផ្ទាល់ភ្នែក)ឬ?"},{"id":36,"translation":"ឬមួយក៏មិនមានគេប្រាប់រូបគេពីអ្វីដែលមាននៅក្នុងគម្ពីរស៊ូហ៊ុហ្វមូសា"},{"id":37,"translation":"និង(គម្ពីរស៊ូហ៊ុហ្វ)អ៊ីព្រហ៊ីមដែលគាត់បានបំពេញ(គ្រប់កាតព្វកិច្ច)ទេឬ?"},{"id":38,"translation":"ពិតណាស់ គ្មានបុគ្គលណាម្នាក់រ៉ាប់រងនូវបាបកម្មរបស់អ្នកដទៃឡើយ។"},{"id":39,"translation":"ហើយពិតប្រាកដណាស់ មនុស្សលោកក៏មិនបានទទួលបានអ្វីក្រៅតែពីអ្វីដែលខ្លួនបានខិតខំប្រឹងប្រែងនោះដែរ។"},{"id":40,"translation":"ហើយពិតប្រាកដណាស់ ការខិតខំប្រឹងប្រែងរបស់គេ ច្បាស់ជានឹងត្រូវបានគេបង្ហាញឱ្យឃើញ។"},{"id":41,"translation":"បន្ទាប់មក គេនឹងតបស្នងដល់រូបគេនូវការតបស្នងមួយយ៉ាងពេញលេញ។"},{"id":42,"translation":"ហើយជាការពិតណាស់ ទីបញ្ចប់ គឺឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នក។"},{"id":43,"translation":"ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកធ្វើឱ្យសើចសប្បាយ និងធ្វើឱ្យយំសោក។"},{"id":44,"translation":"ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដកជីវិត និងផ្តល់ជីវិត។"},{"id":45,"translation":"ហើយពិតណាស់ ទ្រង់បានបង្កើតឱ្យមានជាគូៗ ភេទប្រុស ភេទស្រី"},{"id":46,"translation":"ពីទឹកកាមមួយតំណក់កាលណាគេបញ្ចូលទៅក្នុងស្បូន។"},{"id":47,"translation":"ហើយពិតប្រាកដណាស់ ការបង្កើត(ពួកគេ)ម្តងទៀត គឺស្ថិតនៅលើទ្រង់។"},{"id":48,"translation":"ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកប្រទាននូវភាពមានបាន និងធ្វើឱ្យ(ពួកគេ)មានភាពស្កប់ស្កល់។"},{"id":49,"translation":"ហើយទ្រង់ជាព្រះជាម្ចាស់នៃផ្កាយ “អាស់ស្សៀករ៉”។"},{"id":50,"translation":"ហើយពិតប្រាកដណាស់ ទ្រង់បានបំផ្លាញក្រុមអាទដំបូង"},{"id":51,"translation":"ហើយនិងពួកសាមូទដោយទ្រង់មិនបានបន្សល់ទុក(នរណាម្នាក់)នោះឡើយ"},{"id":52,"translation":"ព្រមទាំង(បានបំផ្លាញ)ក្រុមរបស់ព្យាការីនួហកាលពីមុនផងដែរ។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកដែលបំពាន និងរឹងរូសបំផុត។"},{"id":53,"translation":"ហើយចំពោះភូមិស្រុកក្រុមព្យាការីលូត ទ្រង់ក៏បានឲ្យវាវិនាសផងដែរ។"},{"id":54,"translation":"ហើយទ្រង់បានគ្របដណ្តប់ភូមិឋាននោះ(ដោយដុំថ្ម)នូវអ្វីដែលបានគ្របដណ្តប់។"},{"id":55,"translation":"ដូចនេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកដែលអ្នកមន្ទិលសង្ស័យនោះ?"},{"id":56,"translation":"នេះ(ព្យការីមូហាំម៉ាត់)គឺជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់តឿនព្រមានមុនៗ។"},{"id":57,"translation":"ថ្ងៃបរលោកកាន់តែខិតជិតមកដល់ហើយ។"},{"id":58,"translation":"គ្មានអ្នកណាដែលអាចរារាំងវាបានក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ។"},{"id":59,"translation":"ដូច្នេះ តើពួកអ្នកមានការងឿងឆ្ងល់ចំពោះគម្ពីរគួរអាននេះ"},{"id":60,"translation":"ហើយពួកអ្នកនាំគ្នាសើចចំអក(ចំពោះវា) និងមិនបានយំ"},{"id":61,"translation":"ខណៈដែលពួកអ្នកព្រងើយកន្តើយ(ងាកចេញអំពីវា)ឬ?"},{"id":62,"translation":"ហេតុនេះ ចូរពួកអ្នកស៊ូជោតចំពោះអល់ឡោះ និងគោរពសក្ការៈ(ចំពោះទ្រង់)។"}]},{"id":54,"verses":[{"id":1,"translation":"ថ្ងៃបរលោកបានខិតជិតមកដល់ ហើយព្រះចន្ទក៏បានបែកជាពីរ(រួចហើយដែរ)។"},{"id":2,"translation":"តែបើទោះបីជាពួកគេ(ពួកមុស្ហរីគីន)បានឃើញសញ្ញាភស្តុតាងក៏ដោយ ក៏ពួកគេងាកចេញ(មិនមានជំនឿ)នោះដែរ ហើយពួកគេថែមទាំងនិយាយថា៖ វាគឺជាមន្តអាគមដែលមិនឋិតថេរប៉ុណ្ណោះ។"},{"id":3,"translation":"ហើយពួកគេបានបដិសេធ និងបានដើរតាមទំនើងចិត្តរបស់ខ្លួន។ ហើយរាល់កិច្ចការទាំងអស់នឹងកើតឡើងជាមិនខាន។"},{"id":4,"translation":"ហើយពិតប្រាកដណាស់ ដំណឺង(ពីពួកជំនាន់មុន)បានមកដល់ពួកគេដែលវាគ្រប់គ្រាន់ហើយ(ក្នុងការបញ្ឈប់ពួកគេពីការប្រឆាំង)។"},{"id":5,"translation":"(គម្ពីរគួរអាន)ជាគតិបណ្ឌិតដ៏ពេញលេញ។ តែការដាស់តឿនព្រមាននោះ មិនបានផ្តល់ផលប្រយោជន៍អ្វី(ដល់ពួកគេ)ឡើយ។"},{"id":6,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកគេចុះ (ហើយរង់ចាំ)ថ្ងៃដែលអ្នកស្រែកហៅ(ម៉ាឡាអ៊ីកាត់)ស្រែកហៅ(ពួកគេ)ទៅកាន់កិច្ចការដ៏រន្ធត់។"},{"id":7,"translation":"កែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលពួកគេក្រោកចេញពីផ្នូរ ប្រៀបបីដូចជាសត្វកណ្តូបដែលនៅរាយប៉ាយ។"},{"id":8,"translation":"ពួកគេប្រញាប់ប្រញាល់ឆ្ពោះទៅកាន់អ្នកដែលបានស្រែកហៅ(ពួកគេ)នោះ។ ពួកដែលប្រឆាំងបាននិយាយថា៖ នេះគឺជាថ្ងៃដែលលំបាកវេទនាបំផុត។"},{"id":9,"translation":"ក្រុមរបស់ព្យាការីនួហបានបដិសេធមុនពួកគេ(ពួកមុស្ហរីគីន)ទៅទៀតដោយពួកគេបានបដិសេធចំពោះខ្ញុំបម្រើរបស់យើង(ព្យាការីនួហ) ហើយពួកគេបាននិយាយថា៖ (គេ)ជាមនុស្សវិកលចរិត ថែមទាំងបានគំរាមកំហែងសព្វបែបយ៉ាង។"},{"id":10,"translation":"ពេលនោះ គេក៏បានបួងសួងទៅកាន់ព្រះម្ចាស់របស់គេថា៖ ពិតប្រាកដណាស់ រូបខ្ញុំទន់ខ្សោយមិនអាចតបតពួកគេបានឡើយ។ ហេតុនេះ សូមព្រះអង្គមេត្តាជួយឱ្យខ្ញុំយកឈ្នះ(លើពួកគេ)ផងចុះ។"},{"id":11,"translation":"ពេលនោះ យើងក៏បានបើកបណ្តាទ្វារនៃមេឃាដោយនាំមកនូវទឹកភ្លៀងយ៉ាងច្រើន។"},{"id":12,"translation":"ហើយយើងក៏បានធ្វើឱ្យផែនដីបញ្ចេញនូវប្រភពទឹកជាច្រើនផុសចេញមក។ ហើយទឹក(ដែលធ្លាក់ពីលើមេឃ និងទឹកដែលចេញពីក្នុងដី)បានជួបគ្នាទៅតាមបទបញ្ជាដែលត្រូវគេបានកំណត់។"},{"id":13,"translation":"ហើយយើងបានដឹករូបគេ(នៅលើសំពៅ)ដែលផ្គុំឡើងពីបន្ទះក្តារនិងដែកគោល។"},{"id":14,"translation":"វាបានធ្វើដំណើរទៅតាមការឃ្លាំមើលរបស់យើង (ហើយយើងបានពន្លិចក្រុមផ្សេងទៀត) ជាការតបស្នងដល់ជនដែលបានប្រឆាំង។"},{"id":15,"translation":"ហើយពិតប្រាកដណាស់ យើងបានបន្សល់វាទុកជាសញ្ញាភស្តុតាងមួយ។ ដូច្នេះ តើមានអ្នកដែលយកធ្វើជាមេរៀនដែរឬទេ?"},{"id":16,"translation":"ដូច្នេះ តើទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើងនោះយ៉ាងដូចម្តេចដែរ?"},{"id":17,"translation":"ហើយជាការពិតណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមានភាពងាយស្រួលសម្រាប់ការនឹករលឹក។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ?"},{"id":18,"translation":"ពួកអាទបានបដិសេធ(ចំពោះព្យាការីហ៊ូទ)។ តើទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើងនោះយ៉ាងដូចម្តេចដែរ?"},{"id":19,"translation":"ជាការពិតណាស់ យើងបានបញ្ជូនខ្យល់ដែលត្រជាក់បំផុតទៅកាន់ពួកគេក្នុងថ្ងៃដ៏អាក្រក់បំផុតជាបន្តបន្ទាប់"},{"id":20,"translation":"ដោយវាបានគួចយកមនុស្សចេញពីផ្ទែដី ប្រៀបដូចជាដើមល្មើដែលដាច់ចេញពីគល់។"},{"id":21,"translation":"ដូច្នេះ តើទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើងនោះយ៉ាងដូចម្តេចដែរ?"},{"id":22,"translation":"ហើយជាការពិតណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមានភាពងាយស្រួលសម្រាប់ការនឹករលឹក។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ?"},{"id":23,"translation":"ពួកសាមូទបានបដិសេធនឹងការដាស់តឿនព្រមាន។"},{"id":24,"translation":"ហើយពួកគេបាននិយាយថា៖ តើឲ្យពួកយើងដើរតាមគេដែលជាមនុស្ស(ធម្មតា)ម្នាក់ក្នុងចំណោមពួកយើងឬ? បើដូច្នោះមែន ពួកយើងពិតជានឹងស្ថិតក្នុងភាពវង្វេង និងវិកលចរិតជាមិនខាន។"},{"id":25,"translation":"តើគេ(អល់ឡោះ)បញ្ចុះវ៉ាហ៊ីទៅឲ្យរូបគេដោយរំលងពួកយើងឬ? ផ្ទុយទៅវិញ រូបគេ(ព្យាការីសឡេះ) គឺជាអ្នកភូតកុហក និងក្អេងក្អាង។"},{"id":26,"translation":"ពួកគេគង់តែនឹងដឹងនៅថ្ងៃខាងមុខជាមិនខាន ថាតើអ្នកណាជាអ្នកភូតកុហក និងក្អេងក្អាងនោះ?"},{"id":27,"translation":"ជាការពិតណាស់ យើង(អល់ឡោះ)បានបញ្ជូនសត្វអូដ្ឋញីមួយក្បាលដើម្បីជាការសាកល្បងចំពោះពួកគេ។ ដូច្នេះ ចូរអ្នក(ឱព្យាការីសឡេះ)តាមដានមើលពួកគេ និងមានភាពអត់ធ្មត់ចុះ។"},{"id":28,"translation":"ហើយចូរអ្នកប្រាប់ពួកគេថា ជាការពិតណាស់ ទឹកត្រូវបានបែងចែក(ជាវេន)រវាងពួកគេ(និងសត្វអូដ្ឋនោះ)។ រាល់វេនផឹកនីមួយៗ គឺសម្រាប់តែម្ចាស់វេនប៉ុណ្ណោះ។"},{"id":29,"translation":"ពេលនោះ ពួកគេបានហៅមិត្តភក្តិម្នាក់របស់ពួកគេ ហើយគេក៏បានយកដាវ រួចក៏សម្លាប់សត្វអូដ្ឋនោះ។"},{"id":30,"translation":"ដូច្នេះ តើទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើងនោះយ៉ាងដូចម្តេចដែរ?"},{"id":31,"translation":"ពិតប្រាកដណាស់ យើងបានបញ្ជូនសម្រែកមួយយ៉ាងខ្លាំងទៅកាន់ពួកគេ (ហើយវាបានបំផ្លាញពួកគេ)។ ពេលនោះ ពួកគេប្រៀបដូចជាស្មៅស្ងួតដែលគេទុកធ្វើជាចំណីសត្វដូច្នោះដែរ។"},{"id":32,"translation":"ហើយជាការពិតណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមានភាពងាយស្រួលសម្រាប់ការរំលឹកចងចាំ។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ?"},{"id":33,"translation":"ក្រុមរបស់ព្យាការីលូតបានបដិសេធចំពោះការដាស់តឿនព្រមាន។"},{"id":34,"translation":"ពិតប្រាកដណាស់ យើងក៏បានបញ្ជូនព្យុះដុំថ្មទៅកាន់ពួកគេ លើកលែងតែក្រុមគ្រួសាររបស់ព្យាការីលូតប៉ុណ្ណោះដោយយើងបានសង្គ្រោះពួកគេនៅមុនពេលទៀបភ្លឺ"},{"id":35,"translation":"ជាឧបការគុណមួយអំពីយើង។ ក៏ដូចគ្នាដែរ យើងនឹងតបស្នងចំពោះជនណាដែលចេះដឹងគុណ។"},{"id":36,"translation":"ហើយជាការពិតណាស់ គេ(ព្យាការីលូត)បានដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់យើង តែពួកគេបែរជាមានការមន្ទិលសង្ស័យចំពោះការដាស់តឿនព្រមាននោះទៅវិញ។"},{"id":37,"translation":"ហើយជាការពិតណាស់ ពួកគេបានសុំគាត់ប្រព្រឹត្តអំពើអសីលធម៌ជាមួយភ្ញៀវរបស់គាត់។ ពេលនោះ យើងក៏បានបិទបាំងភ្នែករបស់ពួកគេ។ (ហើយមានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើង។"},{"id":38,"translation":"ហើយពិតប្រាកដណាស់ ទណ្ឌកម្មជានិរន្តរ៍បានមកដល់ពួកគេនៅពេលព្រឹកព្រលឹម។"},{"id":39,"translation":"ដូច្នេះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើង។"},{"id":40,"translation":"ហើយជាការពិតណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមានភាពងាយស្រួលសម្រាប់ការរលឹកចងចាំ។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ?"},{"id":41,"translation":"ហើយជាការពិតណាស់ ការដាស់តឿនព្រមានបានមកដល់បក្សពួករបស់ហ្វៀរអោន។"},{"id":42,"translation":"ពួកគេបានបដិសេធចំពោះសញ្ញាភស្តុតាងទាំងអស់របស់យើង។ ដូច្នេះ យើងក៏បានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មរបស់ព្រះជាម្ចាស់មហាខ្លាំងពូកែ ជាអ្នកមានអានុភាពបំផុត។"},{"id":43,"translation":"តើការប្រឆាំងរបស់ពួកអ្នក(ឱពួកមុស្ហរីគីន)ប្រសើរជាងពួកទាំងនោះ ឬមួយក៏ពួកអ្នកមានការធានាឱ្យរួចផុត(ពីទណ្ឌកម្ម)នៅក្នុងបណ្តាគម្ពីរ(ជំនាន់មុន)ឬ?"},{"id":44,"translation":"ឬមួយពួកគេនិយាយថា៖ ពួកយើងទាំងអស់គ្នាជាអ្នកឈ្នះ?"},{"id":45,"translation":"ពួកគេទាំងអស់នឹងត្រូវចាញ់ ហើយពួកគេនឹងរត់បកក្រោយ។"},{"id":46,"translation":"ផ្ទុយទៅវិញ ថ្ងៃបរលោក គឺជាពេលសន្យារបស់ពួកគេ ហើយថ្ងៃបរលោក គឺធំធេង និងល្វីងជូរចត់បំផុត។"},{"id":47,"translation":"ពិតប្រាកដណាស់ ពួកឧក្រិដ្ឋជនគឺស្ថិតនៅក្នុងភាពវង្វេង និងការលំបាកវេទនា។"},{"id":48,"translation":"នៅថ្ងៃដែលពួកគេត្រូវបានគេអូសផ្កាប់មុខនៅក្នុងភ្លើងនរក។ (ហើយមានគេនិយាយថា៖) ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មនៃភ្លើងនរក។"},{"id":49,"translation":"ពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់ គឺយើងបានបង្កើតវាទៅតាមការកំណត់(អំពីយើង)។"},{"id":50,"translation":"ហើយបទបញ្ជារបស់យើង គឺយើងគ្រាន់តែមានបន្ទូលនូវពាក្យមួយម៉ាត់ប៉ុណ្ណោះ (វានឹងកើតឡើងភ្លាម)ក្នុងមួយប៉ប្រិចភ្នែក។"},{"id":51,"translation":"ហើយជាការពិតណាស់ យើងបានបំផ្លាញអ្នកដែល(ប្រឆាំង)ដូចពួកអ្នក។ ដូច្នេះ តើមានអ្នកដែលយកជាមេរៀនដែរឬទេ?"},{"id":52,"translation":"ហើយរាល់អ្វីៗទាំងអស់ដែលពួកគេបានប្រព្រឹត្តវា គឺត្រូវបានកត់ត្រាទុកក្នុងសៀវភៅកំណត់ត្រា។"},{"id":53,"translation":"ហើយរាល់ទង្វើតូចធំ(របស់ពួកគេ) សុទ្ធតែត្រូវបានកត់ត្រាទុក។"},{"id":54,"translation":"ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតនៅក្នុងឋានសួគ៌ និងទន្លេជាច្រើន"},{"id":55,"translation":"ស្ថិតនៅកន្លែងដែលពិតប្រាកដនៅឯព្រះជាម្ចាស់ដែលជាស្តេច ជាអ្នកដែលមានអានុភាពបំផុត។"}]},{"id":55,"verses":[{"id":1,"translation":"ព្រះជាម្ចាស់ដ៏មហាសប្បុរស។"},{"id":2,"translation":"ទ្រង់បានបង្រៀនគម្ពីរគួរអាន។"},{"id":3,"translation":"ទ្រង់បានបង្កើតមនុស្សលោក។"},{"id":4,"translation":"ទ្រង់បានបង្រៀនគេឱ្យចេះបរិយាយ។"},{"id":5,"translation":"ព្រះអាទិត្យនិងព្រះចន្ទធ្វើដំណើរតាមគន្លងរបស់វាយ៉ាងជាក់លាក់។"},{"id":6,"translation":"ហើយរុក្ខជាតិនិងដើមឈើទាំងឡាយពួកវាក្រាបស៊ូជោត(ចំពោះអល់ឡោះ)។"},{"id":7,"translation":"ហើយចំពោះមេឃ ទ្រង់បានលើកវាឡើង ហើយទ្រង់បានដាក់នូវភាពយុត្តិធម៌(នៅលើផែនដី)"},{"id":8,"translation":"ដើម្បីកុំឱ្យពួកអ្នក(ឱមនុស្សលោក)មានការបំពាននៅក្នុងការថ្លឹងថ្លែង។"},{"id":9,"translation":"ហើយចូរពួកអ្នកថ្លឹងដោយភាពយុត្តិធម៌ និងមិនត្រូវគៃបំបាត់នៅក្នុងការថ្លឹងឡើយ។"},{"id":10,"translation":"ហើយចំពោះផែនដី ទ្រង់បានសន្ធឹងវាដើម្បីឱ្យសត្វលោកទាំងឡាយ(រស់នៅ)។"},{"id":11,"translation":"នៅលើផែនដីនោះ មានផ្លែឈើ និងដើមល្មើដែលមានចង្កោមផ្លែជាច្រើន"},{"id":12,"translation":"ព្រមទាំងគ្រាប់ធញ្ញជាតិដែលមានសំបក និងរុក្ខជាតិដែលមានក្លិនក្រអូប។"},{"id":13,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":14,"translation":"ទ្រង់បានបង្កើតមនុស្សលោក(ព្យាការីអាហ្ទាំ)អំពីដីស្ងួត ប្រៀបដូចជាដីដែលគេដុត។"},{"id":15,"translation":"ហើយទ្រង់បានបង្កើតជិនពីអណ្តាតភ្លើង។"},{"id":16,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":17,"translation":"(ទ្រង់)ជាព្រះជាម្ចាស់នៃកន្លែងទាំងពីរដែលព្រះអាទិត្យរះ និងកន្លែងទាំងពីរដែលព្រះអាទិត្យលិច(ទាំងក្នុងរដូវក្ដៅ និងរដូវរងា)។"},{"id":18,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":19,"translation":"ទ្រង់ធ្វើឱ្យសមុទ្រពីរ(ទឹកប្រៃនិងទឹកសាប)ជួបគ្នា។"},{"id":20,"translation":"នៅរវាងវាទាំងពីរ គឺមានរបាំងខណ្ឌមិនឱ្យវាទាំងពីរជ្រាបចូលគ្នាបានឡើយ។"},{"id":21,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":22,"translation":"គជ់ខ្យង ហើយនិងផ្កាថ្ម គឺចេញពីសមុទ្រទាំងពីរ។"},{"id":23,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":24,"translation":"ហើយ(ការសម្រួលឲ្យ)សំពៅដ៏ធំដែលធ្វើដំណើរលើផ្ទៃសមុទ្រប្រៀបដូចភ្នំនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។"},{"id":25,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":26,"translation":"រាល់អ្វីៗទាំងអស់នៅលើវា(ផែនដី) គឺត្រូវតែវិនាសអន្តរាយ។"},{"id":27,"translation":"លើកលែងព្រះភ័ក្រ្តនៃព្រះជាម្ចាស់របស់អ្នកដែលពោរពេញទៅដោយភាពថ្កុំថ្កើង និងភាពសប្បុរសប៉ុណ្ណោះដែលគង់វង្ស(ជាអមតៈ)។"},{"id":28,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":29,"translation":"រាល់អ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី គឺបួងសួងសុំពីទ្រង់។ ជារៀងរាល់ថ្ងៃ ទ្រង់ចាត់ចែងកិច្ចការ(របស់ទ្រង់)។"},{"id":30,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":31,"translation":"យើងនឹងធ្វើការទូទាត់ដល់ពួកអ្នក ឱពួកមនុស្ស និងជិនទាំងឡាយ!"},{"id":32,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":33,"translation":"ឱពួកជិន និងមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានសមត្ថភាពអាចចេញផុតពីជ្រុងទាំងឡាយនៃមេឃជាច្រើនជាន់និងផែនដី ចូរពួកអ្នកចេញឲ្យផុតចុះ។ ពួកអ្នកមិនអាចចេញផុតបានឡើយ លើកលែងតែមានអំណាចណាមួយ។"},{"id":34,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":35,"translation":"គេបញ្ជូនអណ្តាតភ្លើង និងលោហធាតុទៅកាន់អ្នកទាំងពីរ(ឱមនុស្សលោកនិងជិន)។ ដូច្នេះ អ្នកទាំងពីរមិនអាចជួយគ្នាបាននោះឡើយ។"},{"id":36,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":37,"translation":"នៅពេលដែលមេឃបែកប្រេះ ពេលនោះ វាក្លាយជាពណ៌ក្រហមប្រៀបដូចប្រេងដែលកំពុងពុះ។"},{"id":38,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":39,"translation":"ហើយនៅក្នុងថ្ងៃនោះ មនុស្សលោកនិងជិននឹងមិនត្រូវបានគេសួរពីបាបកម្មរបស់ខ្លួននោះឡើយ។"},{"id":40,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":41,"translation":"គេស្គាល់ពួកឧក្រិដ្ឋជនទាំងឡាយតាមរយៈសញ្ញាសម្គាល់របស់ពួកគេ រួចគេបានចាប់សក់បង្ហើយ និងជើងរបស់ពួកគេ(បោះគ្រវែងទៅក្នុងនរក)។"},{"id":42,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":43,"translation":"(មានគេពោលទៅកាន់ពួកទាំងនោះថា៖) នេះហើយជានរកជើហាន់ណាំដែលពួកឧក្រិដ្ឋជនទាំងឡាយបានបដិសេធចំពោះវានោះ។"},{"id":44,"translation":"ពួកគេនៅវិលវល់រវាងវា(ភ្លើងនរក) និងរវាងទឹកដ៏សែនក្តៅបំផុត។"},{"id":45,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":46,"translation":"រីឯសម្រាប់អ្នកដែលខ្លាចការឈរនៅចំពោះមុខព្រះជាម្ចាស់របស់គេ គឺទទួលបានឋានសួគ៌ពីរ។"},{"id":47,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":48,"translation":"ឋានសួគ៌ទាំងពីរនេះ គឺមានមែកឈើដែលពោរពេញទៅដោយផ្លែផ្កា។"},{"id":49,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":50,"translation":"នៅក្នុងវាទាំងពីរ គឺមានប្រភពទឹកចំនួនពីរដែលហូរ។"},{"id":51,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":52,"translation":"នៅក្នុងវាទាំងពីរផងដែរ រាល់ផ្លែឈើទាំងអស់ គឺមានជាគូៗ(ពីរប្រភេទ)។"},{"id":53,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":54,"translation":"ពួកគេទម្រេតខ្លួននៅលើពូកដែលកម្រាលរបស់វាធ្វើពីសូត្រក្រាស់។ ហើយរាល់ផ្លែឈើ(ក្នុងឋានសួគ៌នោះ) គឺស្ថិតនៅជិតពួកគេបង្កើយ។"},{"id":55,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":56,"translation":"នៅក្នុងនោះ មានស្រ្តីទេពអប្សរជាច្រើនដែលមិនសម្លឹងទៅកាន់បុរសណាក្រៅពីស្វាមីរបស់ពួកនាងឡើយ ហើយក៏គ្មានមនុស្សឬជិនណាម្នាក់ធ្លាប់ប៉ះពាល់ពួកនាងមុនពួកគេនោះដែរ។"},{"id":57,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":58,"translation":"ពួកនាង(ស្រស់ស្អាត)ប្រៀបដូចជាត្បូងទទឹម និងផ្កាថ្ម។"},{"id":59,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":60,"translation":"តើពុំមែនទេឬដែលការតបស្នងចំពោះអ្នកដែលសាងអំពើល្អ គឺគ្មានអ្វីក្រៅពីប្រការល្អនោះ?"},{"id":61,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":62,"translation":"ហើយក្រៅពីឋានសួគ៌ទាំងពីរនោះ គឺមានឋានសួគ៌ពីរផ្សេងទៀត។"},{"id":63,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":64,"translation":"វាទាំងពីរនោះ គឺមានពណ៌បៃតងចាស់។"},{"id":65,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":66,"translation":"នៅក្នុងវាទាំងពីរ គឺមានប្រភពទឹកចំនួនពីរដែលបញ្ចេញទឹកយ៉ាងច្រើនឥតឈប់ឈរ។"},{"id":67,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":68,"translation":"នៅក្នុងវាទាំងពីរនេះដែរ គឺមានផ្លែឈើ ល្មើ និងផ្លែទទឹម។"},{"id":69,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":70,"translation":"នៅក្នុងនោះផងដែរ គឺមានស្រ្តីដ៏ល្អប្រពៃ និងស្រស់ស្អាតជាច្រើន។"},{"id":71,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":72,"translation":"បណ្តាស្រ្តីសួគ៌ាត្រូវបានបិទបាំងនៅក្នុងពន្លា។"},{"id":73,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":74,"translation":"គ្មានមនុស្សនិងជិនណាម្នាក់ធ្លាប់ប៉ះពាល់ពួកនាងមុនពួកគេនោះឡើយ។"},{"id":75,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":76,"translation":"ពួកគេទម្រេតខ្លួននៅលើខ្នើយដែលមានស្រោមពណ៌បៃតង និងកម្រាលព្រំដ៏ប្រណិត។"},{"id":77,"translation":"ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?"},{"id":78,"translation":"មហាពរជ័យព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដែលពោរពេញទៅដោយភាពថ្កុំថ្កើង និងភាពសប្បុរស។"}]},{"id":56,"verses":[{"id":1,"translation":"នៅពេលដែលថ្ងៃបរលោកកើតឡើង"},{"id":2,"translation":"ចំពោះការកើតឡើងរបស់វា គឺគ្មានអ្នកដែលបដិសេធទៀតឡើយ។"},{"id":3,"translation":"គេទម្លាក់(ពួកគ្មានជំនឿទៅក្នុងឋាននរក) និងលើកឋានៈ(បណ្តាអ្នកដែលមានជំនឿក្នុងឋានសួគ៌)។"},{"id":4,"translation":"នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរង្គើយ៉ាងខ្លាំងបំផុត"},{"id":5,"translation":"ហើយភ្នំទាំងឡាយត្រូវបានគេបំបែកឱ្យបែកខ្ទេចខ្ទី"},{"id":6,"translation":"ពេលនោះ វាក៏ក្លាយជាធូលីដែលរសាត់តាមខ្យល់។"},{"id":7,"translation":"(នៅថ្ងៃនោះ) ពួកអ្នកត្រូវបានបែងចែកជាបីក្រុម ៖"},{"id":8,"translation":"ក្រុមខាងស្តាំ។ ខ្ពង់ខ្ពស់យ៉ាងណាទៅក្រុមខាងស្តាំនោះ!"},{"id":9,"translation":"និងក្រុមខាងឆ្វេង។ អាក្រក់យ៉ាងណាទៅក្រុមខាងឆ្វេងនោះ!"},{"id":10,"translation":"ហើយនិងក្រុមដែលរួសរាន់ក្នុងការសាងអំពើល្អ។"},{"id":11,"translation":"អ្នកទាំងនោះ គឺជាអ្នកដែល(មានឋានៈ)ជិតនឹងអល់ឡោះជាម្ចាស់"},{"id":12,"translation":"ដោយស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។"},{"id":13,"translation":"មួយក្រុមធំ គឺមកពីប្រជាជាតិនេះ និងប្រជាជាតិជំនាន់មុនៗ។"},{"id":14,"translation":"ហើយភាគតិច គឺជាមនុស្សសម័យកាលចុងក្រោយ។"},{"id":15,"translation":"(ពួកគេ)នៅលើគ្រែធ្វើអំពីមាស"},{"id":16,"translation":"ដោយទម្រេតខ្លួននៅលើគ្រែទល់មុខគ្នា។"},{"id":17,"translation":"ហើយមានក្មេងៗដែលមានវ័យក្មេងជានិច្ចដើរជុំវិញ(ចាំបម្រើ)ពួកគេ"},{"id":18,"translation":"ដោយមានពែង កំសៀវ ហើយនិងកែវស្រាមកពីទន្លេដែលហូរ(ក្នុងឋានសួគ៌)។"},{"id":19,"translation":"វាមិនធ្វើឲ្យពួកគេឈឺក្បាល និងបាត់បង់សតិដោយសារវានោះឡើយ។"},{"id":20,"translation":"ហើយមានផ្លែឈើជាច្រើនដែលពួកគេអាចជ្រើសរើសបាន"},{"id":21,"translation":"និងសាច់បក្សីជាច្រើនតាមដែលពួកគេត្រូវការ"},{"id":22,"translation":"ព្រមទាំងស្រ្តីសួគ៌"},{"id":23,"translation":"ដែលប្រៀបដូចជាគជ់ខ្យងដែលត្រូវបានថែរក្សា(ទុកយ៉ាងល្អ)"},{"id":24,"translation":"ជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។"},{"id":25,"translation":"ពួកគេមិនឮនូវពាក្យសម្តីដែលអាក្រក់ និងពាក្យសម្តីដែលនាំឱ្យមានបាបកម្មនៅក្នុងវានោះឡើយ។"},{"id":26,"translation":"មានតែពាក្យឲ្យសាឡាមគ្នាប៉ុណ្ណោះ។"},{"id":27,"translation":"ហើយក្រុមខាងស្តាំ។ ខ្ពង់ខ្ពស់យ៉ាងណាទៅក្រុមខាងស្តាំនោះ!"},{"id":28,"translation":"(ពួកគេ)នៅក្រោមដើមពុទ្រាដែលពុំមានបន្លា"},{"id":29,"translation":"ក្រោមដើមចេកដែលមានផ្លែត្រួតលើគ្នា"},{"id":30,"translation":"នៅក្រោមម្លប់ជាប់ជានិច្ច"},{"id":31,"translation":"ហើយមានទឹកហូរជាប់រហូត"},{"id":32,"translation":"និងមានផ្លែឈើជាច្រើន"},{"id":33,"translation":"ដែលមិនចេះអស់ និងមិនអាចរារាំង(ពីពួកគេ)នោះដែរ"},{"id":34,"translation":"ហើយនិងពូកដែលត្រូវបានគេលើក(ដាក់លើគ្រែ)។"},{"id":35,"translation":"ពិតប្រាកដណាស់ យើងបានបង្កើតពួកនាង(ស្រ្តីសួគ៌)នូវការបង្កើតមួយ(ខុសពីការបង្កើតធម្មតា)"},{"id":36,"translation":"ដោយយើងបានឱ្យពួកនាងនៅក្រមុំព្រហ្មចារីយ៍ជានិច្ច"},{"id":37,"translation":"ដែលស្រលាញ់តែស្វាមីរបស់ខ្លួនប៉ុណ្ណោះ និងមានអាយុស្មើៗគ្នា"},{"id":38,"translation":"សម្រាប់ក្រុមខាងស្តាំ។"},{"id":39,"translation":"ពួកគេជាក្រុមជាច្រើននៃប្រជាជាតិជំនាន់មុនៗ។"},{"id":40,"translation":"និងក្រុមជាច្រើននៃប្រជាជាតិជំនាន់ក្រោយផងដែរ។"},{"id":41,"translation":"រីឯក្រុមខាងឆ្វេង។ អាក្រក់យ៉ាងណាទៅក្រុមខាងឆ្វេងនោះ!"},{"id":42,"translation":"(ពួកគេ)ស្ថិតនៅក្រោមខ្យល់ដ៏សែនក្តៅបំផុត និងក្រោមទឹកដ៏សែនក្តៅបំផុត។"},{"id":43,"translation":"និងនៅក្រោមម្លប់នៃផ្សែងដ៏ខ្មៅងងឹត"},{"id":44,"translation":"ដែលវាមិនត្រជាក់ ហើយក៏មិនសុខស្រួលនោះដែរ។"},{"id":45,"translation":"ប្រាកដណាស់ កាលពីមុននេះ ពួកគេធ្លាប់ជាពួកដែលសោយសុខ(ក្នុងលោកិយ)។"},{"id":46,"translation":"ហើយពួកគេធ្លាប់ស្ថិតនៅលើការប្រព្រឹត្តអំពើបាបដ៏ធំធេង។"},{"id":47,"translation":"ហើយពួកគេធ្លាប់បាននិយាយថា៖ នៅពេលដែលពួកយើងស្លាប់ ហើយបានក្លាយជាដី និងឆ្អឹងហើយនោះ ពួកយើងនឹងត្រូវបានគេបង្កើតឱ្យរស់ឡើងវិញឬ?"},{"id":48,"translation":"ចុះជីដូនជីតារបស់ពួកយើងជំនាន់មុនៗនោះ?"},{"id":49,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ"},{"id":50,"translation":"ពិតជានឹងត្រូវបានគេប្រមូលផ្តុំទៅកាន់ទីណាត់មួយនាថ្ងៃដែលត្រូវបានកំណត់។"},{"id":51,"translation":"បន្ទាប់មក ប្រាកដណាស់ពួកអ្នក ឱពួកវង្វេងដែលបដិសេធ"},{"id":52,"translation":"ប្រាកដជានឹងបានទទួលទានអំពីដើមហ្ស៊ឹកគូម"},{"id":53,"translation":"ហើយពួកអ្នកនឹងបំពេញពោះ(របស់ពួកអ្នក)នឹងផ្លែនោះ។"},{"id":54,"translation":"រួចមក ពួកអ្នកនឹងផឹកទឹកដ៏សែនក្តៅបំផុត"},{"id":55,"translation":"ដោយពួកអ្នកផឹក(យ៉ាងច្រើន)ដូចសត្វអូដ្ឋដែលស្រេកទឹក។"},{"id":56,"translation":"នេះហើយជាអ្វីដែលគេត្រៀមទទួលពួកគេនៅថ្ងៃបរលោក។"},{"id":57,"translation":"យើងបានបង្កើតពួកអ្នក។ ដូចនេះ ហេតុអ្វីបានជាពួកអ្នកមិនជឿជាក់?"},{"id":58,"translation":"តើពួកអ្នកឃើញដែរឬទេនូវទឹកកាមដែលពួកអ្នកបញ្ចូលទៅក្នុងស្បូនស្ត្រី"},{"id":59,"translation":"តើពួកអ្នកជាអ្នកដែលបានបង្កើតវា ឬមួយយើងជាអ្នកបង្កើតវា?"},{"id":60,"translation":"យើងបានកំណត់សេចក្តីស្លាប់រវាងពួកអ្នក។ ហើយយើងមិនមែនជាអ្នកដែលអសមត្ថភាពនោះទេ"},{"id":61,"translation":"លើការផ្លាស់ប្តូរក្រុមមួយផ្សេងទៀតដែលដូចពួកអ្នក ហើយបង្កើតពួកអ្នកក្នុងលក្ខណៈមួយដែលពួកអ្នកមិនបានដឹងនោះ។"},{"id":62,"translation":"ហើយពិតប្រាកដណាស់ ពួកអ្នកបានដឹងពីការបង្កើត(ពួកអ្នក)លើកដំបូងហើយ។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកមិនយកជាមេរៀន?"},{"id":63,"translation":"តើពួកអ្នកបានឃើញដែរឬទេនូវអ្វីដែលពួកអ្នកបានសាបព្រួសនោះ?"},{"id":64,"translation":"តើពួកអ្នកជាអ្នកបណ្តុះវា ឬមួយយើងជាអ្នកដែលបណ្តុះវា(ឱ្យដុះឡើង)?"},{"id":65,"translation":"ប្រសិនបើយើងមានចេតនា យើងពិតជានឹងធ្វើឱ្យវាក្រៀមស្វិត ហើយពួកអ្នកនឹងមានការភ្ញាក់ផ្អើល(ចំពោះអ្វីដែលបានកើតឡើង)ជាមិនខាន។"},{"id":66,"translation":"(ពួកអ្នកនឹងនិយាយថា៖) ប្រាកដណាស់ ពួកយើងត្រូវបានគេដាក់ទណ្ឌកម្ម។"},{"id":67,"translation":"ផ្ទុយទៅវិញ ពួកយើងត្រូវបានគេរារាំង(ពីលាភសក្ការៈ)។"},{"id":68,"translation":"តើពួកអ្នកបានឃើញដែរឬទេចំពោះទឹកដែលពួកអ្នកផឹកនោះ"},{"id":69,"translation":"តើពួកអ្នកជាអ្នកបញ្ចុះវា(ទឹកភ្លៀង)ពីដុំពពក ឬមួយក៏យើងជាអ្នកដែលបញ្ចុះវា?"},{"id":70,"translation":"ប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងធ្វើឱ្យវាមានរសជាតិប្រៃខ្លាំងជាមិនខាន។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណ?"},{"id":71,"translation":"តើពួកអ្នកឃើញដែរឬទេចំពោះភ្លើងដែលពួកអ្នកបង្កាត់នោះ"},{"id":72,"translation":"តើពួកអ្នកជាអ្នកបង្កើតដើមឈើ(ដែលអាចយកមកបង្កាត់)វាបាន ឬមួយក៏យើងជាអ្នកដែលបង្កើតវា?"},{"id":73,"translation":"យើងបានបង្កើតវា(ភ្លើង)ជាការដាស់រំឭក និងជាប្រយោជន៍ដល់អ្នកដំណើរទាំងឡាយ។"},{"id":74,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងនូវព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាធំធេងចុះ។"},{"id":75,"translation":"(អល់ឡោះទ្រង់)ស្បថនឹងទីគោចររបស់ហ្វូងតារាទាំងឡាយ។"},{"id":76,"translation":"ហើយពិតប្រាកដណាស់ វាជាការស្បថដ៏ធំធេងមួយ ប្រសិនបើពួកអ្នកបានដឹង។"},{"id":77,"translation":"ពិតប្រាកដណាស់ វាជាគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម"},{"id":78,"translation":"ដែលត្រូវបានរក្សាទុកនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។"},{"id":79,"translation":"គ្មានអ្នកណាអាចប៉ះពាល់វាបានឡើយ លើកលែងតែអ្នកដែលស្អាតស្អំប៉ុណ្ណោះ។"},{"id":80,"translation":"ជាការបញ្ចុះមកពីព្រះជាម្ចាស់នៃពិភពទាំងឡាយ ។"},{"id":81,"translation":"តើពួកអ្នក(ឱពួកមុស្ហរីគីន)បដិសេធនឹងគម្ពីរគួរអាននេះ"},{"id":82,"translation":"ហើយពួកអ្នកចាត់ទុក(ការដឹងគុណ)លាភសក្ការៈរបស់ពួកអ្នកដោយពួកអ្នកប្រឆាំងបែបនេះឬ?"},{"id":83,"translation":"ដូច្នេះ ហេតុអ្វីបានជានៅពេលដែល(ព្រលឹង)បានទៅដល់បំពង់ក"},{"id":84,"translation":"ខណៈដែលពេលនោះ ពួកអ្នកកំពុងតែសម្លឹងមើល(អ្នកជិតស្លាប់)"},{"id":85,"translation":"ហើយយើង គឺនៅជិតរូបគេជាងពួកអ្នកទៅទៀត ប៉ុន្តែពួកអ្នកមិនបានឃើញនោះឡើយ"},{"id":86,"translation":"ដូច្នេះ តើពួកអ្នកមានសមត្ថភាពដែរឬទេ ប្រសិនបើពួកអ្នកមិនត្រូវបានគេជំនុំជម្រះទេនោះ"},{"id":87,"translation":"ចូរពួកអ្នកឱ្យព្រលឹងនោះត្រលប់មកវិញមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។"},{"id":88,"translation":"រីឯប្រសិនបើរូបគេស្ថិតក្នុងចំណោមអ្នកដែលមានឋានៈជិត(ចំពោះអល់ឡោះ)"},{"id":89,"translation":"គេនឹងទទួលបានក្តីមេត្តាករុណា និងភាពរីករាយ ហើយនិងឋានសួគ៌ណាអ៊ីម។"},{"id":90,"translation":"រីឯប្រសិនបើរូបគេស្ថិតក្នុងចំណោមក្រុមខាងស្តាំវិញ"},{"id":91,"translation":"(មានគេនិយាយទៅកាន់រូបគេថា៖) សូមសន្តិភាពកើតមានដល់អ្នកដោយបានស្ថិតក្នុងចំណោមក្រុមខាងស្តាំ។"},{"id":92,"translation":"ចំណែកឯប្រសិនបើរូបគេស្ថិតក្នុងចំណោមពួកបដិសេធដែលវង្វេងវិញនោះ"},{"id":93,"translation":"ពិតណាស់ គេត្រៀមទទួលរូបគេដោយទឹកដ៏សែនក្តៅបំផុត"},{"id":94,"translation":"ហើយនិងត្រូវបានគេដុតដោយភ្លើងនរកជើហ៊ីម។"},{"id":95,"translation":"ពិតប្រាកដណាស់ នេះគឺជាការពិតយ៉ាងជាក់ច្បាស់។"},{"id":96,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងនូវព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាធំធេងចុះ។"}]},{"id":57,"verses":[{"id":1,"translation":"អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដីបានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":2,"translation":"ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ទ្រង់ផ្តល់ជីវិត និងដកយកជីវិត។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":3,"translation":"ទ្រង់ជាអ្នកដំបូងគេបង្អស់ ជាអ្នកចុងក្រោយគេបង្អស់ ជាអ្នកខ្ពស់ជាងគេបង្អស់ ជាអ្នកជិតជាងគេបំផុត។ ហើយទ្រង់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":4,"translation":"ទ្រង់គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ ទ្រង់ដឹងនូវអ្វីដែលចូលទៅក្នុងដី និងអ្វីដែលចេញពីដី អ្វីដែលចុះមកពីលើមេឃ ហើយនិងអ្វីដែលឡើងទៅលើមេឃ។ ហើយទ្រង់នៅជាមួយពួកអ្នកទោះបីជាពួកអ្នកស្ថិតនៅទីណាក៏ដោយ។ ហើយទ្រង់មហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":5,"translation":"ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយកិច្ចការទាំងឡាយ នឹងត្រូវគេនាំត្រលប់ទៅកាន់ទ្រង់វិញ(តែមួយគត់)។"},{"id":6,"translation":"ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់មហាដឹងបំផុតនូវអ្វីដែលនៅក្នុងដួងចិត្ត។"},{"id":7,"translation":"ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយចូរពួកអ្នកបរិច្ចាគអំពីអ្វីដែលអល់ឡោះបានប្រទានឱ្យពួកអ្នកគ្រប់គ្រងវា។ ដូច្នេះ ជនណាដែលមានជំនឿក្នុងចំណោមពួកអ្នក និងបានបរិច្ចាគ(ទ្រព្យសម្បត្តិរបស់ខ្លួន) សម្រាប់ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ធំធេង។"},{"id":8,"translation":"តើមានអ្វីដែលរារាំងពួកអ្នកមិនឱ្យមានជំនឿចំពោះអល់ឡោះជាម្ចាស់ ខណៈដែលអ្នកនាំសារ(របស់ទ្រង់)កំពុងតែអំពាវនាវពួកអ្នកដើម្បីឲ្យពួកអ្នកមានជំនឿចំពោះព្រះជាម្ចាស់របស់ពួកអ្នកនោះ? ហើយពិតប្រាកដណាស់ ទ្រង់បានទទួលយកនូវកិច្ចសន្យាពីពួកអ្នករួចទៅហើយ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។"},{"id":9,"translation":"ទ្រង់ជាអ្នកដែលបានបញ្ចុះមកឱ្យខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់ដើម្បីបញ្ចេញពួកអ្នកពីភាពងងឹតទៅកាន់ពន្លឺ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមេត្តាករុណា មហាអាណិតស្រលាញ់បំផុតចំពោះពួកអ្នក។"},{"id":10,"translation":"ហើយតើមានអ្វីដែលរារាំងពួកអ្នកមិនឱ្យបរិច្ចាគ(ទ្រព្យសម្បត្តិ)ក្នុងមាគ៌ារបស់អល់ឡោះ ខណៈដែលមរតកនៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះនោះ? មិនស្មើគ្នាឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) អ្នកដែលបានបរិច្ចាគនិងបានប្រយុទ្ធមុនពេលរំដោះ(ទឹកដីម៉ាក្កះ) ហើយនិងអ្នកដែលបានបរិច្ចាគ និងបានប្រយុទ្ធបន្ទាប់ពីរំដោះ អ្នកទាំងនោះ មានឋានៈធំធេងជាងអ្នកដែលបានបរិច្ចាគ និងបានប្រយុទ្ធក្រោយពេលរំដោះ។ ហើយរាល់ក្រុមទាំងពីរ អល់ឡោះបានសន្យាផ្តល់នូវប្រការល្អ(ឋានសួគ៌)។ ហើយអល់ឡោះមហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":11,"translation":"ជនណាហើយដែលបានឲ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ប្រសើរ ទ្រង់នឹងប្រទានទ្វេដងដល់រូបគេ ហើយសម្រាប់រូបគេនឹងទទួលបានផលបុណ្យដ៏ប្រពៃ(ឋានសួគ៌)។"},{"id":12,"translation":"នៅថ្ងៃដែលអ្នកនឹងឃើញបណ្តាអ្នកមានជំនឿប្រុសស្រី ពន្លឺរបស់ពួកគេភ្លឺចែងចាំងនៅខាងមុខពួកគេ និងនៅខាងស្តាំដៃពួកគេ។ (ហើយមានគេនិយាយទៅកាន់ពួកគេថា៖) ដំណឹងរីករាយរបស់ពួកអ្នកក្នុងថ្ងៃនេះ គឺ(ការចូល)ឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកអ្នកស្ថិតនៅក្នុងវាជាអមតៈ។ នោះហើយ គឺជាជោគជ័យដ៏ធំធេង។"},{"id":13,"translation":"នៅថ្ងៃដែលពួកពុតត្បុតប្រុសស្រីបាននិយាយទៅកាន់បណ្តាអ្នកមានជំនឿថា៖ សូមពួកអ្នករង់ចាំពួកយើងផង ដើម្បីពួកយើងអាចទទួលបានពន្លឺខ្លះពីពួកអ្នក។ មានគេនិយាយ(ចំអក)ថា៖ ចូរពួកអ្នកត្រលប់ក្រោយវិញ ហើយស្វែងរកពន្លឺ(ដោយខ្លួនឯង)ចុះ។ ហើយនៅពេលនោះ គេបានញែករវាងពួកគេ(និងបណ្តាអ្នកមានជំនឿ)ដោយរបងមួយដែលមានទ្វារ។ នៅខាងក្នុងវា(ប៉ែកខាងអ្នកមានជំនឿ) គឺមានក្តីមេត្តាករុណា។ ចំណែកឯផ្នែកខាងក្រៅវាដែលនៅខាងពួកពុតត្បុត គឺមានទណ្ឌកម្ម។"},{"id":14,"translation":"ពួកទាំងនោះបានស្រែកហៅពួកគេ(បណ្តាអ្នកមានជំនឿ)ថា៖ តើពួកយើងមិនធ្លាប់ស្ថិតនៅជាមួយពួកអ្នកទេឬ? ពួកគេបានតបវិញថា៖ ពិតមែនហើយ ក៏ប៉ុន្តែពួកអ្នកបានបំផ្លាញខ្លួនឯង ហើយពួកអ្នករង់ចាំ(ឱ្យបណ្តាអ្នកមានជំនឿទទួលបរាជ័យ) ព្រមទាំងពួកអ្នកមានការសង្ស័យ ហើយក្តីស្រមៃរបស់ពួកអ្នកបានបោកប្រាស់ពួកអ្នក រហូតដល់កិច្ចការរបស់អល់ឡោះបានមកដល់។ ហើយ(ស្ហៃតន)បានបោកប្រាស់ពួកអ្នក(ឱ្យប្រាសចាកពី)អល់ឡោះ។"},{"id":15,"translation":"ដូច្នេះ នៅក្នុងថ្ងៃនេះ គេមិនទទួលយកការលោះពីពួកអ្នក និងពីពួកដែលប្រឆាំងនោះឡើយ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកអ្នក គឺឋាននរក។ វាគឺសក្ដិសមបំផុតសម្រាប់ពួកអ្នក។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។"},{"id":16,"translation":"តើមិនទាន់ដល់ពេលទៀតឬសម្រាប់បណ្តាអ្នកដែលមានជំនឿដែលចិត្តរបស់ពួកគេទន់ភ្លន់ចំពោះការរំឭកទៅចំពោះអល់ឡោះ និងចំពោះសេចក្តីពិត(គម្ពីរគួរអាន)ដែលគេបានបញ្ចុះមក? ហើយកុំឱ្យពួកគេដូចទៅនឹងពួកដែលគេបានប្រទានគម្ពីរឲ្យកាលពីមុន(ពួកយូដានិងគ្រឹស្ទាន)ដោយពេលវេលាដ៏យូរអង្វែងបានអូសបន្លាយលើពួកគេធ្វើឱ្យចិត្តរបស់ពួកគេប្រែជារឹងរូស។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។"},{"id":17,"translation":"ចូរពួកអ្នកជា្របចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឱ្យដីមានជីជាតិឡើងវិញ ក្រោយពីវាស្ងួតហួតហែង។ ប្រាកដណាស់ យើងបានបញ្ជាក់ដល់ពួកអ្នកនូវសញ្ញាភស្តុតាងជាច្រើន សង្ឃឹមថា ពួកអ្នកចេះគិតពិចារណា។"},{"id":18,"translation":"ប្រាកដណាស់ បណ្តាអ្នកដែលបរិច្ចាគទាន ទាំងប្រុសទាំងស្រី និងបានឲ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ប្រសើរ ទ្រង់នឹងប្រទានទ្វេដងដល់ពួកគេ ហើយសម្រាប់ពួកគេនឹងទទួលបានផលបុណ្យដ៏ប្រពៃ(ឋានសួគ៌)។"},{"id":19,"translation":"ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់ អ្នកទាំងនោះហើយគឺអ្នកសច្ចៈបំផុត។ ហើយបណ្តាអ្នកដែលពលីជីវិត(ក្នុងមាគ៌ាអល់ឡោះ) សម្រាប់ពួកគេនឹងទទួលបាននូវផលបុណ្យរបស់ពួកគេនៅឯព្រះជាម្ចាស់របស់ពួកគេ និងទទួលបានពន្លឺ(នៅថ្ងៃបរលោក)។ ហើយចំពោះពួកដែលគ្មានជំនឿ និងបានបដិសេធចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ពួកទាំងនោះ គឺជាពួកនរកជើហ៊ីម។"},{"id":20,"translation":"ចូរពួកអ្នកជ្រាបចុះថា តាមពិត ឆាកជីវិតលោកិយ គ្រាន់តែជាលេងសើច ជាការកំសាន្ត និងជាការតុបតែងលម្អ ហើយនិងជាការអួតអាងគ្នារវាងពួកអ្នក ព្រមទាំងជាការបង្កើននូវទ្រព្យសម្បត្តិ និងកូនចៅប៉ុណ្ណោះ ប្រៀបដូចជាទឹកភ្លៀងដែលធ្វើឱ្យអ្នកដាំដុះទាំងឡាយមានក្តីរំភើបចំពោះដំណាំរបស់ខ្លួន។ ក្រោយមក វាក៏ប្រែទៅជាស្វិតស្រពោន ហើយអ្នកនឹងឃើញវាប្រែជាពណ៌លឿង។ រួចមក វាក៏ក្លាយជាកម្ទេចកម្ទីទៅវិញ។ ហើយនៅថ្ងៃបរលោក គឺមានទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ហើយនិងមានការអភ័យទោស និងការពេញចិត្តពីអល់ឡោះ។ ហើយឆាកជីវិតលោកិយ គ្មានអ្វីក្រៅពីភាពត្រេកត្រអាល បោកបញ្ឆោតនោះឡើយ។"},{"id":21,"translation":"ចូរពួកអ្នកប្រណាំងប្រជែងគ្នាទៅកាន់ការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នក និងទៅកាន់ឋានសួគ៌ ដែលទទឹងរបស់វា ប្រៀបដូចជាទទឹងមេឃនិងផែនដីដែលគេបានត្រៀមទុកសម្រាប់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់។ នោះគឺជាការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់ប្រទានវាចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាអ្នកដែលមានការប្រោសប្រទានដ៏ធំធេងបំផុត។"},{"id":22,"translation":"គ្មានគ្រោះណាមួយកើតមាននៅលើផែនដី ហើយក៏គ្មានគ្រោះណាមួយកើតមានក្នុងខ្លួនពួកអ្នកនោះឡើយ លើកលែងតែវាសុទ្ធតែ(ត្រូវបានគេកត់ត្រាទុក)នៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)មុនពេលដែលយើងបង្កើតវា។ ពិតប្រាកដណាស់ នោះគឺជារឿងងាយស្រួលបំផុតចំពោះអល់ឡោះ។"},{"id":23,"translation":"(ធ្វើដូច្នោះ) គឺដើម្បីកុំឱ្យពួកអ្នកមានទុក្ខព្រួយចំពោះអ្វីដែលបានបាត់បង់ពីពួកអ្នក និងដើម្បីកុំឱ្យពួកអ្នកសប្បាយហួសហេតុចំពោះអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នក។ ហើយអល់ឡោះទ្រង់មិនស្រលាញ់រាល់ពួកដែលក្រអឺតក្រទម មានអំនួតក្អេងក្អាងឡើយ។"},{"id":24,"translation":"គឺពួកដែលកំណាញ់ និងបានប្រើមនុស្សលោកឱ្យកំណាញ់(ដូចខ្លួនដែរ)។ ជនណាហើយដែលងាកចេញ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកមហាមានលើសលប់ ជាទីកោតសរសើរបំផុត។"},{"id":25,"translation":"ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារទាំងឡាយរបស់យើងដោយនាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់។ ហើយយើងបានបញ្ចុះមកជាមួយពួកគេនូវគម្ពីរ និងជញ្ជីងយុត្តិធម៌ដើម្បីឱ្យមនុស្សលោកមានទំនាក់ទំនងគ្នាដោយយុត្តិធម៌។ ហើយយើងបានបញ្ចុះដែកដែលវាមានភាពរឹងមាំបំផុត និងផ្តល់ជាប្រយោជន៍ជាច្រើនផងដែរសម្រាប់មនុស្ស។ ហើយនិងដើម្បីឱ្យអល់ឡោះដឹងថា តើជនណាដែលជួយដល់ទ្រង់ និងអ្នកនាំសារទាំងឡាយរបស់ទ្រង់ដោយកំបាំង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែ។"},{"id":26,"translation":"ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីនួហ និងព្យាការីអ៊ីព្រហ៊ីម ហើយយើងបានប្រទាននូវភាពជាព្យាការីនិងគម្ពីរដល់ពូជពង្សរបស់គេទាំងពីរ។ ក្នុងចំណោមពួកគេ គឺមានអ្នកដែលទទួលបានការចង្អុលបង្ហាញ។ តែភាគច្រើននៃពួកគេ ជាអ្នកដែលប្រព្រឹត្តល្មើស។"},{"id":27,"translation":"ក្រោយមក យើងបានបញ្ជូនអ្នកនាំសារជាច្រើនរបស់យើងជាបន្តបន្ទាប់នៅលើលំអានរបស់ពួកគេ។ ហើយយើងបានបញ្ជូនព្យាការីអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ និងបានប្រទានដល់គេនូវគម្ពីរអ៊ិញជីល។ ហើយយើងបានដាក់ទៅក្នុងដួងចិត្តរបស់អ្នកដែលដើរតាមគេនូវក្តីអាណិតស្រលាញ់ និងក្តីមេត្តាករុណា។ តែពួកបុព្វជិត(របស់ពួកគេ)បានបង្កើតថ្មី(នូវភាពជ្រុលនិយមក្នុងការគោរពសក្ការៈ)នូវអ្វីដែលយើងមិនបានដាក់ជាកាតព្វកិច្ចលើពួកគេឡើយ ក្រៅតែពី(ពួកគេធ្វើដូច្នោះ)ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ។ ប៉ុន្តែពួកគេមិនបានអនុវត្តវាបានត្រឹមត្រូវនោះឡើយ។ ដូច្នេះ យើងក៏បានប្រទានឱ្យបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកគេនូវផលបុណ្យរបស់ពួកគេ។ តែភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។​"},{"id":28,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ ហើយចូរពួកអ្នកមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ចុះ នោះទ្រង់នឹងប្រទានឱ្យពួកអ្នកទ្វេងដងអំពីក្តីមេត្តាករុណារបស់ទ្រង់ និងប្រទានឱ្យពួកអ្នកនូវពន្លឺដោយពួកអ្នកទទួលបានការចង្អុលបង្ហាញតាមរយៈវា ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នក។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":29,"translation":"(ធ្វើដូច្នោះ) គឺដើម្បីឱ្យពួកអះលីគីតាបបានដឹងថា ពិតប្រាកដណាស់ ពួកគេគ្មានសមត្ថភាពអ្វីបន្តិចណាឡើយទៅលើអ្វីមួយនៃការប្រោសប្រទានរបស់អល់ឡោះនោះ ហើយពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់(តែមួយគត់)ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាអ្នកដែលមានការប្រោសប្រទានដ៏ធំធេងបំផុត។"}]},{"id":58,"verses":[{"id":1,"translation":"អល់ឡោះជាម្ចាស់ពិតបានស្តាប់ឮនូវសម្ដីរបស់ស្ត្រីម្នាក់ដែលបានជជែកដេញដោលជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងរឿងស្វាមីរបស់នាង ហើយនាងបានត្អូញត្អែរទៅកាន់អល់ឡោះ។ ហើយអល់ឡោះទ្រង់ឮបំផុតនូវការជជែកគ្នារវាងអ្នកទាំងពីរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាឃើញបំផុត។"},{"id":2,"translation":"អ្នកដែលនិយាយ”ហ្ស៊ីហ៊ើរ”ចំពោះភរិយារបស់ខ្លួនក្នុងចំណោមពួកអ្នក គឺពួកនាង(ភរិយា) មិនមែនជាម្ដាយរបស់ពួកគេឡើយ។ តាមពិត ម្ដាយរបស់ពួកគេ គឺអ្នកដែលបានប្រសូតពួកគេមក។ ពិតប្រាកដណាស់ ពួកគេពិតជានិយាយនូវពាក្យសម្ដីដ៏អាក្រក់ និងភូតកុហកបំផុត។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ពិតជាអ្នកដែលមហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។"},{"id":3,"translation":"អ្នកដែលនិយាយ”ហ្ស៊ីហ៊ើរ”ចំពោះភរិយារបស់ខ្លួន ក្រោយមក ពួកគេចង់លានូវពាក្យសម្តីដែលពួកគេបាននិយាយវិញ គឺគេត្រូវដោះលែងទាសីម្នាក់ឱ្យមានសេរីភាពមុនពេលដែលពួកគេចង់រួមដំណេកជាមួយគ្នា។ នោះជាអ្វីដែលគេផ្តល់ដំបូន្មានដល់ពួកអ្នក។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។"},{"id":4,"translation":"ហើយជនណាដែលគ្មាន(ទាសីដោះលែង) គឺគេត្រូវបួសចំនួនពីរខែបន្តបន្ទាប់គ្នាមុនពេលដែលពួកគេចង់រួមដំណេកជាមួយគ្នា។ តែជនណាដែលគ្មានសមត្ថភាព គឺគេត្រូវផ្តល់អាហារដល់ជនក្រីក្រចំនួនហុកសិបនាក់។ នោះគឺដើម្បីឱ្យពួកអ្នកមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ នោះហើយជាព្រំដែនច្បាប់របស់អល់ឡោះ។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"},{"id":5,"translation":"ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពួកគេនឹងត្រូវគេធ្វើឱ្យអាប់ឱន ដូចដែលអ្នកជំនាន់មុនពួកគេត្រូវបានគេធ្វើឲ្យអាប់ឱនដូច្នោះដែរ។ ហើយជាការពិតណាស់ យើងបានបញ្ចុះនូវសញ្ញាភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើន។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងទទួលនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។"},{"id":6,"translation":"គឺនៅថ្ងៃដែលអល់ឡោះទ្រង់ឲ្យពួកគេរស់ឡើងវិញទាំងអស់គ្នា។ ពេលនោះ ទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្ត។ អល់ឡោះទ្រង់បានកត់ត្រាវាទុក តែពួកគេបានភ្លេចវា។ ហើយអល់ឡោះជាសាក្សីលើរាល់អ្វីៗទាំងអស់។"},{"id":7,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីនោះ? គ្មានការខ្សឹបខ្សៀវគ្នាស្ងាត់ៗណាមួយរបស់បុគ្គលបីនាក់ឡើយ លើកលែងតែមានទ្រង់ជាអ្នកទីបួននៃពួកគេ។ ហើយក៏គ្មានការខ្សឹបខ្សៀវគ្នាស្ងាត់ៗណាមួយរបស់បុគ្គលប្រាំនាក់នោះដែរ លើកលែងតែមានទ្រង់ជាអ្នកទីប្រាំមួយនៃពួកគេ។ ហើយទោះជា(ពួកគេ)មានគ្នាតិចជាងនេះ ឬច្រើនជាងនេះក៏ដោយ ក៏មានទ្រង់នៅជាមួយពួកគេជានិច្ច ទោះបីជាពួកគេស្ថិតនៅទីណាក៏ដោយ។ បន្ទាប់មក នៅថ្ងៃបរលោក ទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":8,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះពួក(យូដា)ដែលត្រូវបានគេហាមឃាត់មិនឲ្យខ្សឹបខ្សៀវគ្នា ក្រោយមក ពួកគេបែរជាត្រឡប់ទៅរកអ្វីដែលគេបានហាមឃាត់នោះទៅវិញ ហើយពួកគេបានខ្សឹបខ្សៀវគ្នាពីប្រការដែលនាំឲ្យមានបាប ភាពជាសត្រូវ និងការប្រឆាំងនឹងអ្នកនាំសារ។ ហើយនៅពេលពួកគេមកជួបអ្នក ពួកគេស្វាគមន៍អ្នកនឹងពាក្យដែលអល់ឡោះមិនបានស្វាគមន៍អ្នកនឹងវាឡើយ។ ហើយពួកគេបាននិយាយគ្នាថា៖ ហេតុអ្វីបានជាអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងនិយាយ? គ្រប់គ្រាន់ហើយសម្រាប់ពួកគេនូវនរកជើហាន់ណាំដែលពួកគេត្រូវចូលនោះ។ ពិតណាស់ វាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។"},{"id":9,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នកខ្សឹបខ្សៀវគ្នា ចូរពួកអ្នកកុំខ្សឹបខ្សៀវគ្នាពីប្រការដែលនាំឲ្យមានបាប ភាពជាសត្រូវ និងការប្រឆាំងនឹងអ្នកនាំសារឱ្យសោះ។ តែពួកអ្នកត្រូវខ្សឹបខ្សៀវគ្នាពីប្រការល្អ និងការកោតខ្លាច។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់(នៅថ្ងៃបរលោក)។"},{"id":10,"translation":"តាមពិត ការខ្សឹបខ្សៀវគ្នាស្ងាត់ៗ គឺមកពីស្ហៃតនដើម្បីឱ្យអ្នកមានជំនឿទាំងឡាយមានទុក្ខព្រួយ។ តែវាមិនអាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់ពួកគេ(បណ្តាអ្នកដែលមានជំនឿ)បានឡើយ លើកលែងតែអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតប៉ុណ្ណោះ។ ហើយចូរឱ្យបណ្ដាអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្ដលើអល់ឡោះ(តែមួយគត់)។"},{"id":11,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! កាលណាមានគេនិយាយទៅកាន់ពួកអ្នកថា៖ “សូមពួកអ្នកសម្រួលកន្លែងអង្គុយឱ្យទូលាយ” ចូរពួកអ្នកសម្រួល(ឲ្យពួកគេ)ចុះ នោះអល់ឡោះជាម្ចាស់នឹងសម្រួលឱ្យទូលាយដល់ពួកអ្នកវិញ។ ហើយបើសិនជាមានគេនិយាយ(មកកាន់ពួកអ្នក)ថា៖ “សូមពួកអ្នកងើបចេញ” ចូរពួកអ្នកងើបចេញ(ពីកន្លែងនោះ)ចុះ។ អល់ឡោះទ្រង់លើកឋានៈបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឱ្យនូវឋានៈ(ដ៏ខ្ពង់ខ្ពស់)ជាច្រើន។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។"},{"id":12,"translation":"ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលណាដែលពួកអ្នកចង់ពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារ(មូហាំម៉ាត់)នោះ ចូរពួកអ្នកបរិច្ចាគទានជាមុនសិនមុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ នោះគឺជាការប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកគ្មាន(អ្វីនឹងបរិច្ចាគ)ទេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":13,"translation":"តើពួកអ្នកខ្លាចក្រព្រោះតែការបរិច្ចាគទានមុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់(ជាមួយអ្នកនាំសារ)នោះឬ? ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកមិនធ្វើ(ដូចនោះ) ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសរបស់ពួកអ្នក ដូច្នេះ ចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចុះ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។"},{"id":14,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពួក(ពុតត្បុត)ដែលបានចងសម្ព័ន្ធមិត្តជាមួយនឹងក្រុមមួយ(ពួកយូដា)ដែលអល់ឡោះខឹងសម្បាចំពោះពួកគេ? ពួកទាំងនោះ មិនស្ថិតក្នុងចំណោមពួកអ្នកឡើយ ហើយក៏មិនស្ថិតក្នុងចំណោមពួកគេ(ពួកយូដា)នោះដែរ។ ហើយពួកគេបានស្បថទាំងភូតកុហក ខណៈដែលពួកគេបានដឹង។"},{"id":15,"translation":"អល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ ជាការពិតណាស់ ទង្វើដែលពួកគេធ្លាប់បានប្រព្រឹត្ត គឺអាក្រក់បំផុត។"},{"id":16,"translation":"ពួកគេបានយកការស្បថកុហករបស់ពួកគេធ្វើជាខែលការពារ ហើយពួកគេបានរារាំងពីមាគ៌ារបស់អល់ឡោះ។ ដូចនេះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។"},{"id":17,"translation":"ទ្រព្យសម្បត្ដិនិងកូនចៅរបស់ពួកគេមិនអាចការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ ពួកទាំងនោះ គឺជាពួកឋាននរក។ ពួកគេស្ថិតនៅក្នុងវាជាអមតៈ។"},{"id":18,"translation":"នៅថ្ងៃដែលអល់ឡោះបង្កើតពួកគេឱ្យរស់ឡើងវិញទាំងអស់គ្នា ពេលនោះ ពួកគេស្បថចំពោះទ្រង់ ដូចដែលពួកគេបានស្បថ(កុហក)ចំពោះពួកអ្នកដូច្នោះដែរ។ ហើយពួកគេគិតស្មានថា ពិតប្រាកដណាស់ ពួកគេអាចនឹងទទួលបានផលប្រយោជន៍(ពីការស្បថនោះ)។ តើពុំមែនទេឬ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។"},{"id":19,"translation":"ស្ហៃតនបានគ្របដណ្ដប់លើពួកគេដែលជាហេតុធ្វើឱ្យពួកគេភេ្លចពីការរំឭកចំពោះអល់ឡោះ។ ពួកទាំងនោះហើយ គឺជាក្រុមរបស់ស្ហៃតន។ តើពុំមែនទេឬ ក្រុមរបស់ស្ហៃតននោះ គឺជាពួកដែលខាតបង់បំផុត។"},{"id":20,"translation":"ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពួកទាំងនោះ គឺស្ថិតក្នុងភាពអាប់ឱនបំផុត។"},{"id":21,"translation":"អល់ឡោះបានកត់ត្រារួចទៅហើយថា៖ យើង និងបណ្តាអ្នកនាំសាររបស់យើង ពិតជានឹងទទួលបានជ័យជម្នះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែ។"},{"id":22,"translation":"អ្នកនឹងមិនជួបប្រទះនោះឡើយនូវក្រុមមួយដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោកដែលស្រឡាញ់ពេញចិត្តពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ទោះបីជាអ្នកទាំងនោះជាឪពុករបស់ពួកគេ ឬជាកូនរបស់ពួកគេ ឬជាបងប្អូនរបស់ពួកគេ ឬជាសាច់ញាតិរបស់ពួកគេក៏ដោយ។ អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះបានពង្រឹងនូវសេចក្តីជំនឿនៅក្នុងដួងចិត្ដរបស់ពួកគេ និងធ្វើឱ្យពួកគេកាន់តែមានភាពរឹងមាំថែមទៀតតាមរយៈជំនួយពីទ្រង់។ ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ អល់ឡោះទ្រង់ពេញចិត្តចំពោះពួកគេ ហើយពួកគេក៏ពេញចិត្តទ្រង់វិញដែរ។ អ្នកទាំងនោះហើយ គឺជាក្រុមរបស់អល់ឡោះ។ តើពុំមែនទេឬ ពិតប្រាកដណាស់ ក្រុមរបស់អល់ឡោះនោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ។"}]},{"id":59,"verses":[{"id":1,"translation":"អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":2,"translation":"ទ្រង់ជាអ្នកដែលបានបណេ្ដញពួកប្រឆាំងនៃពួកអះលីគីតាប(អម្បូរណាហ្ទៀរ)ពីលំនៅឋានរបស់ពួកគេដែលជាការបណ្តេញចេញដំបូងគេបង្អស់។ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនធ្លាប់គិតទេថា ពួកគេនឹងចាកចេញនោះ។ ហើយពួកគេគិតថា៖ ពិតប្រាកដណាស់ បន្ទាយរបស់ពួកគេអាចការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបាន។ ក៏ប៉ុន្ដែ (កិច្ចការរបស់)អល់ឡោះបានមកដល់ពួកគេទាំងដែលពួកគេមិននឹកស្មានដល់។ ហើយទ្រង់បានបញ្ចូលនូវភាពភ័យរន្ធត់ទៅក្នុងដួងចិត្ដរបស់ពួកគេ។ ពួកគេបានកម្ទេចលំនៅដ្ឋានរបស់ពួកគេដោយផ្ទាល់ដៃរបស់ពួកគេ និងដោយស្នាដៃបណ្តាអ្នកដែលមានជំនឿ។ ដូច្នេះ ចូរពួកអ្នកយកជាមេរៀនចុះ ឱអ្នកដែលមានការឈ្វេងយល់ទាំងឡាយ។"},{"id":3,"translation":"ហើយប្រសិនបើអល់ឡោះមិនកំណត់លើពួកគេឱ្យចាកចេញទេនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មពួកគេក្នុងលោកិយជាមិនខាន។ ហើយនៅថ្ងៃបរលោកវិញ ពួកគេនឹងទទួលទណ្ឌកម្មនៃភ្លើងនរក។"},{"id":4,"translation":"នោះគឺដោយសារតែពួកគេបានប្រព្រឹត្តល្មើសនឹង(បទបញ្ជា)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយជនណាដែលបានប្រព្រឹត្តល្មើសនឹងអល់ឡោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":5,"translation":"ដើមល្មើដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បានកាប់រំលំ ឬក៏ពួកអ្នកទុកវាឱ្យឈរនៅនឹងគល់របស់វាដដែល គឺដោយការអនុញ្ញាតពីអល់ឡោះទាំងអស់ និងដើម្បីទ្រង់ធ្វើឱ្យពួកដែលប្រព្រឹត្តល្មើសទទួលនូវភាពអាម៉ាស់បំផុត។"},{"id":6,"translation":"ហើយអ្វីដែលអល់ឡោះបានប្រគល់ទៅឱ្យអ្នកនាំសាររបស់ទ្រង់អំពី(ទ្រព្យសម្បត្តិ)ពួកគេនោះ គឺពួកអ្នកមិនបានចំណាយសេះមួយក្បាល ឬសត្វអូដ្ឋមួយក្បាល(ទៅច្បាំងយកវា)នោះឡើយ។ ក៏ប៉ុន្ដែអល់ឡោះទ្រង់ផ្ដល់អំណាចដល់អ្នកនាំសារទាំងឡាយរបស់ទ្រង់ឱ្យយកឈ្នះទៅលើជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":7,"translation":"ហើយអ្វីដែលអល់ឡោះបានប្រគល់ទៅឱ្យអ្នកនាំសាររបស់ទ្រង់អំពី(ទ្រព្យសម្បត្តិ)អ្នកស្រុកភូមិនោះ វា(ជាចំណែក)សម្រាប់អល់ឡោះ សម្រាប់អ្នកនាំសារ(មូហាំម៉ាត់) សម្រាប់សាច់ញាតិ(របស់អ្នកនាំសារ) សម្រាប់កេ្មងកំព្រា ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀង។ ហើយអ្វីដែលអ្នកនាំសារ(មូហាំម៉ាត់)បាននាំមក ចូរពួកអ្នក(ឱបណ្តាអុ្នកមានជំនឿ)ទទួលយកវា។ ហើយអ្វីដែលគាត់ហាមឃាត់ពួកអ្នកអំពីវា ចូរពួកអ្នកបញ្ឈប់។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។"},{"id":8,"translation":"(ហើយទ្រព្យសម្បត្តិនោះផងដែរ) គឺសម្រាប់ជនក្រីក្រនៃពួកមូហាជីរីនដែលពួកគេត្រូវបានគេបណ្តេញចេញពីលំនៅដ្ឋានរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេ ដោយស្វែងរកការប្រោសប្រទានពីអល់ឡោះ និងការពេញចិត្ត(ពីទ្រង់) ហើយពួកគេបានជួយដល់(សាសនារបស់)អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ អ្នកទាំងនោះហើយ គឺជាអ្នកដែលទៀងត្រង់។"},{"id":9,"translation":"ចំណែកឯអ្នកដែលរស់នៅក្នុងក្រុងម៉ាទីណះ និងមានជំនឿមុននឹងពួកមូហាជីរីន(ភៀសខ្លួនមក) គឺពួកគេស្រលាញ់អ្នកដែលបានភៀសខ្លួនមកកាន់ពួកគេ ហើយនៅក្នុងដួងចិត្ដរបស់ពួកគេពុំមានភាពច្រណែនឈ្នានីសចំពោះអ្វីដែលគេបានផ្តល់ឲ្យពួកមូហាជីរីននោះឡើយ ហើយពួកគេថែមទាំងគិតគូដល់ពួកមូហាជីរីនមុនខ្លួនឯងទៅទៀត ទោះបីជាពួកគេមានតម្រូវការក៏ដោយ។ ហើយជនណាដែលជម្រះភាពកំណាញ់ចេញពីខ្លួនរបស់គេ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ។"},{"id":10,"translation":"ហើយអ្នក(ជំនាន់ក្រោយ)ដែលមកដល់បន្ទាប់ពីពួក(មូហាជីរីន និងពួកអាន់ស័រ)ទាំងនោះ ពួកគេបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាអភ័យទោសដល់យើងខ្ញុំ និងបងប្អូនរបស់យើងខ្ញុំដែលមានជំនឿមុនយើងខ្ញុំផង ហើយសូមព្រះអង្គមេត្ដាកុំធ្វើឱ្យចិត្ដរបស់យើងខ្ញុំមានភាពច្រណែនឈ្នានីសចំពោះបណ្ដាអ្នកដែលមានជំនឿ។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ព្រះអង្គមហាមេត្ដាករុណា មហាអាណិតស្រលាញ់។"},{"id":11,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញពួកពុតត្បុតទេឬ ដែលពួកគេបាននិយាយទៅកាន់បងប្អូនរបស់ពួកគេដែលជាពួកប្រឆាំងក្នុងចំណោមពួកអះលីគីតាប(អម្បូរណាហ្ទៀរ)ថា៖ ប្រសិនបើពួកអ្នកត្រូវបានគេបណេ្ដញចេញ ពួកយើងប្រាកដជានឹងចាកចេញជាមួយពួកអ្នកដែរ។ ហើយពួកយើងមិនធ្វើតាមនរណាម្នាក់ជាដាច់ខាតក្នុងរឿងរបស់ពួកអ្នក។ ហើយប្រសិនបើមានគេប្រយុទ្ធនឹងពួកអ្នក ពួកយើងប្រាកដជានឹងជួយពួកអ្នកជាមិនខាន។ តែអល់ឡោះទ្រង់ធ្វើសាក្សីថា៖ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។"},{"id":12,"translation":"ប្រសិនបើគេបណ្តេញពួកទាំងនោះចេញ ពួកគេនឹងមិនចាកចេញជាមួយពួកទាំងនោះឡើយ។ ប្រសិនបើមានគេប្រយុទ្ធនឹងពួកទាំងនោះ ក៏ពួកគេមិនជួយពួកទាំងនោះដែរ។ ហើយបើទោះជាពួកគេទៅជួយពួកទាំងនោះក៏ដោយ ក៏ពួកគេពិតជានឹងត្រឡប់ក្រោយជាមិនខាន។ បន្ទាប់មក ពួកគេនឹងមិនត្រូវបានគេជួយឡើយ។"},{"id":13,"translation":"ពិតប្រាកដណាស់ នៅក្នុងចិត្តរបស់ពួកគេ(ពួកពុតត្បុតនិងពួកយូដា) គឺពួកគេខ្លាចពួកអ្នក(បណ្តាអ្នកមានជំនឿ)ខ្លាំងជាងខ្លាចអល់ឡោះជាម្ចាស់ទៅទៀត។ នោះគឺដោយសារពួកគេជាក្រុមមួយដែលពុំមានការឈ្វេងយល់ឡើយ។"},{"id":14,"translation":"ពួកគេ(ពួកយូដា)មិនហ៊ានប្រយុទ្ធនឹងពួកអ្នកទាំងអស់គ្នាឡើយ លើកលែងតែនៅក្នុងភូមិស្រុកដែលមានកំពែងការពារ ឬក៏ពីក្រោយជញ្ជាំងប៉ុណ្ណោះ។ ភាពជាសត្រូវរវាងពួកគេ គឺខ្លាំងក្លាបំផុត។ អ្នកគិតស្មានថា ពួកគេរួបរួមគ្នា។ តែ(តាមពិត) ដួងចិត្តរបស់ពួកគេ គឺផ្សេងៗពីគ្នា។ នោះគឺដោយសារតែពួកគេគឺជាក្រុមមួយដែលមិនចេះពិចារណាឡើយ។"},{"id":15,"translation":"(ពួកយូដាទាំងនោះ)គឺដូចជាពួក(មុស្ហរីគីន)មុនពួកគេបន្តិចនោះដែរ។ ពួកគេ(ពួកមុស្ហរីគីន)បានភ្លក់នូវលទ្ធផលចុងក្រោយរបស់ពួកគេដ៏អាក្រក់បំផុត។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។"},{"id":16,"translation":"(ពួកពុតត្បុត)គឺដូចជាស្ហៃតនដែរ ខណៈដែលវាបាននិយាយទៅកាន់មនុស្សលោកថា៖ ចូរអ្នកប្រឆាំងចុះ។ លុះពេលដែលគេបានប្រឆាំង វាបែរជានិយាយថា៖ ខ្ញុំមិនពាក់ព័ន្ធអ្វីនឹងអ្នកឡើយ។ ប្រាកដណាស់ ខ្ញុំខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់នៃពិភពទាំងអស់។"},{"id":17,"translation":"លទ្ធផលចុងក្រោយរបស់គេទាំងពីរ(ស្ហៃតននិងអ្នកដែលតាមវា) គឺគេទាំងពីរនឹងស្ថិតនៅក្នុងឋាននរក ដោយត្រូវស្ថិតនៅក្នុងវាជាអមតៈ។ នោះហើយជាការតបស្នងចំពោះពួកដែលបំពាន។"},{"id":18,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរឱ្យបុគ្គលគ្រប់រូបពិនិត្យមើលចំពោះអ្វីដែលគេបានសាងទុកសម្រាប់ថ្ងៃស្អែក(ថ្ងៃបរលោក)។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":19,"translation":"ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំធ្វើដូចពួកដែលបានភេ្លចអល់ឡោះ។ ពេលនោះ អល់ឡោះបានធ្វើឱ្យពួកគេភ្លេចខ្លួនឯងវិញ។ ពួកទាំងនោះហើយ គឺជាពួកដែលប្រព្រឹត្តល្មើស។"},{"id":20,"translation":"មិនស្មើគ្នាឡើយ(រវាង)ពួកឋាននរក និងបណ្ដាអ្នកឋានសួគ៌នោះ។ បណ្ដាអ្នកឋានសួគ៌ ពួកគេ គឺជាអ្នកដែលទទួលជោគជ័យ។"},{"id":21,"translation":"ប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះទៅលើភ្នំណាមួយ នោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងឃើញវាឱនលំទោន និងបែកជាបំណែកដោយសារតែការខ្លាចអល់ឡោះ។ ទាំងនោះជាឧទាហរណ៍ដែលយើងបានលើកឡើងសម្រាប់មនុស្សលោក សង្ឃឹមថាពួកគេត្រិះរិះពិចារណា។"},{"id":22,"translation":"ទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ជាអ្នកដឹងបំផុតពីប្រការអាថ៌កំបាំង និងអ្វីដែលលាតត្រដាង។ ទ្រង់មហាសប្បុរស មហាអាណិតស្រលាញ់។"},{"id":23,"translation":"ទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ ជាស្តេចគ្រប់គ្រង ជាអ្នកមហាបរិសុទ្ធ មហាស្អាតស្អំ ជាអ្នកដែលបញ្ជាក់ពីសច្ចភាព ជាអ្នកឃ្លាំមើល មហាខ្លាំងពូកែ មានអំណាចផ្តាច់មុខ និងអំណាចមហិមា។ ទ្រង់មហាបរិសុទ្ធពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក។"},{"id":24,"translation":"ទ្រង់គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើត ជាអ្នកធ្វើឱ្យអ្វីៗទាំងអស់មានវត្តមាន ជាអ្នកផ្តល់រូបរាង(ដល់សព្វភាវៈទាំងអស់)។ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើន។ អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដីបានលើកតម្កើងទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"}]},{"id":60,"verses":[{"id":1,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកសត្រូវរបស់យើងនិងសត្រូវរបស់ពួកអ្នក ធ្វើជាអ្នកគាំពារដោយពួកអ្នកផ្តល់ការស្រលាញ់ទៅកាន់ពួកគេឱ្យសោះ ខណៈដែលពួកគេបានប្រឆាំងនឹងសេចក្តីពិតដែលបានមកដល់ពួកអ្នក។ ពួកគេបានបណ្តេញអ្នកនាំសារ(មូហាំម៉ាត់) និងពួកអ្នក(ពីទឹកដីម៉ាក្កះ) ដោយសារតែពួកអ្នកមានជំនឿចំពោះអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក ប្រសិនបើពួកអ្នកចាកចេញដើម្បីតស៊ូក្នុងមាគ៌ារបស់យើង និងស្វែងរកការពេញចិត្តពីយើងនោះ។ ពួកអ្នកបានផ្តល់ការស្រឡាញ់ទៅកាន់ពួកគេដោយលាក់បាំង ខណៈដែលយើងដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួអ្នកលាតត្រដាង។ ជនណាហើយដែលបានធ្វើដូច្នោះក្នុងចំណោមពួកអ្នក ពិតប្រាកដណាស់ រូបគេពិតជាបានវង្វេងចេញពីមាគ៌ាដែលត្រឹមត្រូវហើយ។"},{"id":2,"translation":"ប្រសិនបើពួកគេមានអំណាចលើពួកអ្នកវិញ ពួកគេនឹងក្លាយជាសត្រូវសម្រាប់ពួកអ្នក ហើយពួកគេនឹងលើកដៃរបស់ពួកគេនិងអណ្តាតរបស់ពួកគេមករកពួកអ្នកដោយប្រការអាក្រក់ ហើយពួកគេប្រាថ្នាចង់ឲ្យពួកអ្នកប្រឆាំង(ដូចពួកគេដែរ)។"},{"id":3,"translation":"ញាតិសណ្តានរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក មិនអាចជួយជាប្រយោជន៍អ្វីដល់ពួកអ្នកឡើយ។ នៅថ្ងៃបរលោក ទ្រង់នឹងបំបែករវាងពួកអ្នក។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។"},{"id":4,"translation":"ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីម និងអ្នកដែលនៅជាមួយគាត់ គឺជាគំរូដ៏ល្អសម្រាប់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) ខណៈពេលដែលពួកគេបានពោលទៅកាន់ក្រុមរបស់ពួកគេថា៖ ពិតប្រាកដណាស់ ពួកយើងមិនពាក់ព័ន្ធនឹងពួកអ្នក និងអ្វីដែលពួកអ្នកគោរពសក្ការៈផេ្សងពីអល់ឡោះឡើយ ដោយពួកយើងប្រឆាំងនឹងពួកអ្នក។ ហើយវាបង្ហាញឱ្យឃើញថា រវាងពួកយើងនិងពួកអ្នក គឺជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នាជាដរាប រហូតទាល់តែពួកអ្នកមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ លើកលែងតែពាក្យសម្ដីរបស់ព្យាការីអ៊ីព្រហ៊ីមប៉ុណ្ណោះដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ថា៖ ខ្ញុំនឹងសុំការអភ័យទោស(ពីអល់ឡោះ)ដល់អ្នក។ ហើយខ្ញុំមិនមានអំណាចអ្វីអាចការពារអ្នកពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ចំពោះព្រះអង្គ(តែមួយគត់)ដែលយើងខ្ញុំប្រគល់ការទុកចិត្ដ ទៅកាន់ព្រះអង្គដែលយើងខ្ញុំសារភាពកំហុស ហើយកន្លែងវិលត្រឡប់(របស់យើងខ្ញុំ) គឺទៅកាន់ព្រះអង្គ(តែមួយគត់)។"},{"id":5,"translation":"បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាកុំធ្វើឱ្យយើងខ្ញុំក្លាយជាការសាកល្បងចំពោះពួកគ្មានជំនឿ។ ហើយសូមព្រះអង្គមេត្ដាអភ័យទោសដល់យើងខ្ញុំផងចុះ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ព្រះអង្គមហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":6,"translation":"ពិតប្រាកដណាស់ នៅក្នុងរឿងរបស់ពួកគេ គឺជាគំរូដ៏ល្អមួយសម្រាប់ពួកអ្នក ចំពោះជនណាដែលរំពឹង(ផលបុណ្យពី)អល់ឡោះ និងថ្ងៃបរលោក។ រីឯជនណាហើយបែរចេញ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ ជាទីកោតសរសើរបំផុត។"},{"id":7,"translation":"សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងធ្វើឲ្យពួកអ្នក(បណ្តាអ្នកមានជំនឿ) ហើយនិងពួកដែលពួកអ្នកចងសត្រូវជាមួយក្នុងចំណោមពួកគេមានក្តីស្រលាញ់(ចំពោះគ្នាវិញ)។ ហើយអល់ឡោះមហាមានអានុភាពបំផុត។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":8,"translation":"អល់ឡោះជាម្ចាស់មិនបានហាមឃាត់ពួកអ្នកនោះទេក្នុងការធ្វើល្អ និងផ្តល់ភាពយុត្តិធម៌ដល់ពួកដែលមិនបានធ្វើសង្រ្គាមប្រឆាំងនឹងពួកអ្នកក្នុងសាសនា និងមិនបានបណ្តេញពួកអ្នកចេញពីលំនៅឋានរបស់ពួកអ្នកទេនោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលប្រកាន់នូវភាពយុត្តិធម៌។"},{"id":9,"translation":"តាមពិត អល់ឡោះទ្រង់ហាមឃាត់ពួកអ្នកមិនឱ្យចងសម្ព័ន្ធភាពតែជាមួយពួកដែលបានធ្វើសង្រ្គាមប្រឆាំងនឹងពួកអ្នកក្នុងសាសនា និងបានបណ្តេញពួកអ្នកចេញពីលំនៅឋានរបស់ពួកអ្នក ហើយនិងគាំទ្រក្នុងការបណ្តេញពួកអ្នកប៉ុណ្ណោះ។ ជនណាហើយដែលបានចងសម្ព័ន្ធភាពជាមួយពួកទាំងនោះ ពិតប្រាកដណាស់ ពួកទាំងនោះហើយ គឺជាពួកដែលបំពាន។"},{"id":10,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលមានបណ្តាស្ដ្រីមានជំនឿដែលជាអ្នកភៀសខ្លួនបានមកដល់ពួកអ្នក ចូរពួកអ្នកសាកល្បងពួកនាងចុះ។ អល់ឡោះទ្រង់ដឹងបំផុតចំពោះសេចក្តីជំនឿរបស់ពួកនាង។ ប្រសិនបើពួកអ្នកបានដឹងថា ពួកនាងគឺជាអ្នកដែលមានជំនឿ ចូរពួកអ្នកកុំបញ្ជូនពួកនាងត្រឡប់ទៅកាន់(ស្វាមីពួកនាងដែលជា)ពួកគ្មានជំនឿវិញឱ្យសោះ។ ពួកនាងមិនត្រូវបានអនុញ្ញាតសម្រាប់ពួកគេនោះឡើយ ហើយពួកគេក៏មិនត្រូវបានអនុញ្ញាតសម្រាប់ពួកនាងនោះដែរ។ ហើយចូរពួកអ្នកផ្តល់ឱ្យពួកគេ(ស្វាមីរបស់ពួកនាងដែលគ្មានជំនឿ)នូវអ្វីដែលពួកគេបានចំណាយ(អំពីប្រាក់ខាន់ស្លា)។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដែលពួកអ្នករៀបការជាមួយនឹងពួកនាង នៅពេលណាដែលពួកអ្នកបានផ្តល់ប្រាក់ខាន់ស្លាដល់ពួកនាងហើយនោះ។ ហើយពួកអ្នកមិនត្រូវបន្តរួមរស់ជាមួយភរិយាដែលគ្មានជំនឿនោះឡើយ។ ហើយចូរពួកអ្នកទាមទារមកវិញនូវអ្វីដែលពួកអ្នកបានចំណាយ(ជាខាន់ស្លាចំពោះពួកនាង)។ ហើយចូរឲ្យពួកគេ(ពួកគ្មានជំនឿ)ទាមទារមកវិញដូចគ្នានូវអ្វីដែលពួកគេបានចំណាយ(អំពីខាន់ស្លា)។ នោះគឺជាក្បួនច្បាប់របស់អល់ឡោះដែលទ្រង់កាត់សេចក្ដីរវាងពួកអ្នក។ ហើយអល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិត។"},{"id":11,"translation":"ហើយប្រសិនបើពួកអ្នកមិនទទួលបានអ្វីមួយ(ខាន់ស្លា)ពីភរិយារបស់ពួកអ្នកមួយចំនួនដែលបានវិលត្រលប់ទៅកាន់ភាពគ្មានជំនឿវិញ ដូច្នេះ នៅពេលដែលពួកអ្នកទទួលជ័យជម្នះ គឺពួកអ្នកត្រូវផ្ដល់ឱ្យអ្នកដែលភរិយារបស់គេវិលទៅរកភាពគ្មានជំនឿនោះ(ពីទ្រព្យជ័យភណ្ឌ) ដូចទៅនឹងអ្វីដែលពួកគេបានចំណាយ(ជាខាន់ស្លាលើពួកនាង)។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ ក្នុងនាមជាអ្នកដែលមានជំនឿលើទ្រង់។"},{"id":12,"translation":"ឱព្យាការី(មូហាំម៉ាត់)! នៅពេលដែលបណ្ដាស្ដ្រីដែលមានជំនឿបានមកកាន់អ្នកដោយពួកនាងសច្ចាប្រណិធាននឹងអ្នកថា ពួកនាងនឹងមិនធ្វើស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីមួយជាដាច់ខាត ហើយពួកនាងនឹងមិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា មិនសម្លាប់កូនៗខ្លួនឯង និងមិនក្លែងបន្លំកូនអ្នកដទៃ(ដែលកើតពីអំពើសហាយស្មន់របស់ខ្លួន) ថាជាកូន(ជាមួយ)ប្តី ហើយនិងមិនប្រព្រឹត្តល្មើសនឹងអ្នកចំពោះប្រការល្អទាំងឡាយ(ដែលអ្នកបង្គាប់ប្រើ) ចូរអ្នកទទួលយកការធ្វើសច្ចាប្រណិធានរបស់ពួកនាង ព្រមទាំងសុំការអភ័យទោសពីអល់ឡោះឱ្យពួកនាងចុះ បន្ទាប់ពីពួកនាងបានសច្ចាប្រណិធាននឹងអ្នករួចហើយនោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":13,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកក្រុមមួយដែលអល់ឡោះទ្រង់ខឹងសម្បាចំពោះពួកគេធ្វើជាអ្នកគាំពារឱ្យសោះ។ ជាការពិតណាស់ ពួកគេអស់សង្ឃឹមចំពោះ(ផលបុណ្យ)ថ្ងៃបរលោក ដូចជាពួកគ្មានជំនឿអស់សង្ឃឹមចំពោះ(ការឲ្យ)អ្នកដែលនៅក្នុងផ្នូរ(រស់ឡើងវិញ)ដូច្នោះដែរ (ដោយសារតែពួកគេមិនជឿឡើយ)។"}]},{"id":61,"verses":[{"id":1,"translation":"អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":2,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ហេតុអ្វីបានជាពួកអ្នកនិយាយនូវអ្វីដែលពួកអ្នកមិនបានធ្វើ?"},{"id":3,"translation":"អល់ឡោះទ្រង់់ស្អប់ខ្ពើមបំផុតចំពោះការដែលពួកអ្នកនិយាយនូវអ្វីដែលពួកអ្នកមិនបានធ្វើបែបនេះ។"},{"id":4,"translation":"ពិតប្រាកដណាស់ អល់ឡោះទ្រង់ស្រលាញ់បណ្តាអ្នកដែលបានប្រយុទ្ធក្នុងមាគ៌ារបស់ទ្រង់ដែលតម្រៀបគ្នាជាជួរៗ ប្រៀបដូចជាសំណង់អគារដ៏រឹងមាំ។"},{"id":5,"translation":"ចូរអ្នករំលឹក(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាពួកអ្នកធ្វើទុក្ខបុកម្នេញមកចំពោះខ្ញុំ ខណៈដែលពួកអ្នកដឹងហើយថា ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកនោះ? ហើយនៅពេលដែលពួកគេបែរចេញ អល់ឡោះក៏បានធ្វើឱ្យចិត្ដរបស់ពួកគេកាន់តែឃ្លាតឆ្ងាយ(ពីការពិត)។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលប្រព្រឹត្តល្មើសឡើយ។"},{"id":6,"translation":"ហើយចូរអ្នករំលឹក(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ បាននិយាយថា៖ ឱអម្បូរអ៊ីស្រាអែល! ពិតប្រាកដណាស់ រូបខ្ញុំជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នក ដើម្បីបញ្ជាក់នូវគម្ពីរតាវរ៉តដែលទ្រង់បានបញ្ចុះមកមុនខ្ញុំ និងដើម្បីផ្ដល់ដំណឹងរីករាយដល់ពួកអ្នកអំពីអ្នកនាំសារម្នាក់ទៀតដែលនឹងមកដល់បន្ទាប់ពីខ្ញុំ ដែលគាត់មានឈ្មោះថា អះម៉ាត់ (ព្យាការីមូហាំម៉ាត់)។ ក៏ប៉ុន្ដែ នៅពេលដែលគាត់បានមកដល់ពួកគេដោយនាំមកនូវសញ្ញាភស្ដុតាងដ៏ច្បាស់លាស់ជាច្រើន ពួកគេបែរជានិយាយថា៖ នេះជាមន្ដអាគមយ៉ាងច្បាស់លាស់ទៅវិញ។"},{"id":7,"translation":"ហើយគ្មានអ្នកណាដែលបំពានជាងអ្នកដែលប្រឌិតភូតកុហកលើអល់ឡោះជាម្ចាស់ ខណៈដែលរូបគេត្រូវបានគេអំពាវនាវទៅកាន់សាសនាអ៊ីស្លាមនោះឡើយ។ ហើយអល់ឡោះជាម្ចាសទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។"},{"id":8,"translation":"ពួកគេមានបំណងចង់ពន្លត់នូវពន្លឺរបស់អល់ឡោះ(គម្ពីរគួរអាន)ដោយអណ្តាតរបស់ពួកគេ តែអល់ឡោះទ្រង់ជាអ្នកបំពេញនូវពន្លឺរបស់ទ្រង់ ទោះបីជាពួកគ្មានជំនឿមិនពេញចិត្តក៏ដោយ។"},{"id":9,"translation":"អល់ឡោះទ្រង់ជាអ្នកដែលបញ្ជូនអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ដោយនាំមកនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) និងសាសនាពិត(សាសនាអ៊ីស្លាម)ដើម្បីឱ្យសាសនានេះខ្ពង់ខ្ពស់លើសសាសនាដទៃទាំងឡាយ បើទោះជាពួកមុស្ហរីគីនមិនពេញចិត្តក៏ដោយ។"},{"id":10,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! តើពួកអ្នកចង់ឱ្យយើងបង្ហាញប្រាប់ពួកអ្នកពីជំនួញមួយដែលអាចសង្រ្គោះពួកអ្នកពីទណ្ឌកម្មដ៏សែនឈឺចាប់ដែរឬទេ?"},{"id":11,"translation":"គឺពួកអ្នកត្រូវមានជំនឿលើអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់ ហើយត្រូវតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់ទ្រង់ដោយទ្រព្យសម្បត្ដិនិងខ្លួនប្រាណរបស់ពួកអ្នក។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។"},{"id":12,"translation":"ទ្រង់នឹងអភ័យទោសដល់ពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ព្រមទាំងលំនៅដ្ឋានដ៏ល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន។ នោះហើយគឺជាជោគជ័យដ៏ធំធេង។"},{"id":13,"translation":"ហើយ(និងឧបការគុណ)ផ្សេងទៀតដែលពួកអ្នកពេញចិត្តចំពោះវា គឺការជួយពីអល់ឡោះ និងការរំដោះ(ទឹកដី)ដ៏ឆាប់ខាងមុខ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿ។"},{"id":14,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកធ្វើខ្លួនជាអ្នកជួយដល់(សាសនា)អល់ឡោះ ដូចដែលព្យាការីអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ បានពោលទៅកាន់ក្រុមអាល់ហាវ៉ារីយីន(សាវ័ករបស់គាត់)ថា៖ តើអ្នកណាខ្លះដែលចូលរួមជាមួយខ្ញុំជួយដល់(សាសនា)អល់ឡោះនោះ? ពេលនោះ ក្រុមអាល់ហាវ៉ារីយីនបានឆ្លើយថា៖ ពួកយើង គឺជាអ្នកជួយដល់(សាសនា)អល់ឡោះ។ ហើយមួយក្រុមនៃអម្បូអ៊ីស្រាអែលមានជំនឿ ហើយមួយក្រុមផ្សេងទៀតបានប្រឆាំង។ ហេតុនេះ យើងក៏បានពង្រឹងដល់បណ្ដាអ្នកដែលមានជំនឿទៅលើសត្រូវរបស់ពួកគេ។ ដូច្នេះ ពួកគេក៏បានក្លាយជាអ្នកដែលទទួលបានជ័យជម្នះ។"}]},{"id":62,"verses":[{"id":1,"translation":"អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះ ជាសេ្ដចគ្រប់គ្រង ជាអ្នកមហាបរិសុទ្ធ មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":2,"translation":"ទ្រង់ជាអ្នកដែលបានបញ្ជូនទៅកាន់ក្រុមដែលមិនចេះអក្សរ(ពួកអារ៉ាប់)នូវអ្នកនាំសារម្នាក់ពីក្នុងចំណោមពួកគេ ដោយសូត្រនូវវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ឲ្យពួកគេស្តាប់ និងជម្រះសម្អាតពួកគេ ព្រមទាំងបង្រៀនដល់ពួកគេនូវគម្ពីរ(គួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ) ខណៈដែលកាលពីមុន ពួកគេពិតជាស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។"},{"id":3,"translation":"ហើយ(បញ្ជូនទៅកាន់)ក្រុមផ្សេងទៀតក្នុងចំណោមពួកគេដែលអ្នកទាំងនោះមិនទាន់មកដល់នៅឡើយ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"},{"id":4,"translation":"នោះគឺជាការប្រោសប្រទានរបស់អល់ឡោះដែលទ្រង់ប្រទានវាទៅឱ្យជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះទ្រង់មានការប្រោសប្រទានដ៏ធំធេងបំផុត។"},{"id":5,"translation":"ការប្រៀបធៀបពួក(យូដា)ដែលគេដាក់កាតព្វកិច្ចឱ្យអនុវត្ដន៍តាមគម្ពីរតាវរ៉ត ក្រោយមក ពួកគេបែរជាមិនអនុវត្ដន៍តាមវាទៅវិញ គឺប្រៀបដូចជាសត្វលាដែលដឹកគម្ពីរជាច្រើន។ ការប្រៀបធៀបពួកដែលបដិសេធនឹងបណ្តាវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះ គឺអាក្រក់បំផុត។ ហើយអល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។"},{"id":6,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱពួកយូដាទាំងឡាយ! ប្រសិនបើពួកអ្នកអះអាងថា ពួកអ្នកពិតជាសំណព្វចិត្តរបស់អល់ឡោះជាម្ចាស់ក្រៅពីមនុស្សដទៃមែននោះ ចូរពួកអ្នកប្រាថ្នាចង់ស្លាប់មើល៍ ប្រសិនបើពួកអ្នក គឺជាអ្នកទៀងត្រង់មែននោះ។"},{"id":7,"translation":"ពួកគេនឹងមិនប្រាថ្នាចង់ស្លាប់ជាដាច់ខាតព្រោះតែអ្វីដែលពួកគេបានប្រព្រឹត្ត(កន្លងមក)។ ហើយអល់ឡោះមហាដឹងបំផុតចំពោះពួកដែលបំពាន។"},{"id":8,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ សេចក្ដីស្លាប់ដែលពួកអ្នកខំរត់គេចពីវានោះ គឺពិតជានឹងទៅជួបពួកអ្នកជាមិនខាន។ បន្ទាប់មក គេនឹងនាំពួកអ្នកត្រលប់ទៅកាន់អ្នកដែលមហាដឹងបំផុតពីប្រការអាថ៌កំបាំង និងប្រការលាតត្រដាង។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។"},{"id":9,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! នៅពេលដែលគេ(អាហ្សាន)ប្រកាសហៅទៅកាន់ការប្រតិបត្តិសឡាតនៅថ្ងៃសុក្រ ចូរពួកអ្នករួសរាន់ទៅកាន់ការរំលឹកអល់ឡោះ(ស្តាប់ខុតហ្ពះ និងសឡាតជុមអាត់) ហើយចូរពួកអ្នកបោះបង់នូវការលក់ដូរ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង។"},{"id":10,"translation":"ហើយនៅពេលដែលគេបានបញ្ចប់ការសឡាត(ជុមអាត់) ចូរពួកអ្នកបំបែកគ្នានៅលើផែនដី ហើយស្វែងរកការប្រោសប្រទានពីអល់ឡោះ។ ហើយចូរពួកអ្នករំឭកចំពោះអល់ឡោះឲ្យបានច្រើន សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។"},{"id":11,"translation":"តែប្រសិនបើពួកគេឃើញការជួញដូរ ឬការកម្សាន្តសប្បាយ ពួកគេបំបែកគ្នាទៅរកវា ហើយបោះបង់អ្នកឱ្យនៅឈរ(សូត្រខុតហ្ពះតែឯង) ចូរអ្នកពោលថា៖ អ្វីដែលនៅឯអល់ឡោះ គឺល្អប្រសើរជាងការកម្សាន្តសប្បាយ និងការជួញដូរនោះទៅទៀត។ ហើយអល់ឡោះជាអ្នកប្រទានលាភសក្ការៈដ៏ប្រសើរបំផុត។"}]},{"id":63,"verses":[{"id":1,"translation":"នៅពេលដែលពួកពុតត្បុតមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេនិយាយថា៖ ពួកយើងសូមធ្វើសាក្សីថា៖ ពិតប្រាកដណាស់ អ្នកពិតជាអ្នកនាំសាររបស់អល់ឡោះ។ ហើយអល់ឡោះទ្រង់ដឹងហើយថា អ្នកពិតជាអ្នកនាំសាររបស់ទ្រង់នោះ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកពុតត្បុត គឺពិតជាពួកដែលភូតកុហក។"},{"id":2,"translation":"ពួកគេបានយកការស្បថស្បែរបស់ខ្លួនធ្វើជាខែលបិទបាំង ហើយពួកគេបានរារាំង(មនុស្ស)ពីមាគ៌ារបស់អល់ឡោះ។ ពិតណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ គឺអាក្រក់បំផុត។"},{"id":3,"translation":"នោះគឺដោយសារតែពួកគេមានជំនឿ ក្រោយមក ពួកគេបានប្រឆាំងទៅវិញ។ ដូចេ្នះ គេក៏បានបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេ។ ហេតុនេះ ពួកគេមិនយល់អ្វីឡើយ។"},{"id":4,"translation":"ហើយនៅពេលដែលអ្នកឃើញពួកគេ លក្ខណៈខាងក្រៅរបស់ពួកគេធ្វើឱ្យអ្នកមានការចាប់អារម្មណ៍។ ហើយបើសិនជាពួកគេនិយាយ អ្នកនឹងស្តាប់សម្តីរបស់ពួកគេ។ ពួកគេប្រៀបដូចជាកំណាត់ឈើដែលគេផ្អែកចោលប៉ុណ្ណោះ។ ពួកគេគិតថា គ្រប់សំឡេងស្រែកទាំងឡាយ គឺសំដៅទៅរកពួកគេ។ ពួកគេជាសត្រូវ(យ៉ាងពិតប្រាកដ)។ ដូចនេះ ចូរអ្នកប្រុងប្រយ័ត្នចំពោះពួកគេ។ អល់ឡោះទ្រង់ដាក់បណ្ដាសាពួកគេ។ តើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?"},{"id":5,"translation":"ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ “ចូរពួកអ្នកនាំគ្នាមក នោះអ្នកនាំសាររបស់អល់ឡោះនឹងសុំការអភ័យទោសដល់ពួកអ្នក” ពួកគេបែរជាគ្រវីក្បាលរបស់ពួកគេ ហើយអ្នកនឹងឃើញពួកគេបដិសេធ ទាំងដែលពួកគេ ជាពួកក្រអឺតក្រទម។"},{"id":6,"translation":"វាដូចតែគ្នាទេចំពោះពួកគេ ទោះបីជាអ្នកសុំការអភ័យទោសឱ្យពួកគេ ឬមិនសុំការអភ័យទោសឱ្យពួកគេក៏ដោយ ក៏អល់ឡោះទ្រង់មិនអភ័យទោសឱ្យពួកគេជាដាច់ខាត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលប្រព្រឹត្តល្មើសឡើយ។"},{"id":7,"translation":"ពួកគេនេះឯងដែលនិយាយថា៖ ចូរពួកអ្នកកុំបរិច្ចាគឱ្យទៅអ្នកដែលនៅជាមួយអ្នកនាំសាររបស់អល់ឡោះឱ្យសោះ លុះត្រាតែពួកគេចាកចេញ(ពីគាត់)។ ហើយឃ្លាំង(ទ្រព្យ)នៃមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ក៏ប៉ុន្តែពួកពុតត្បុតមិនយល់នោះឡើយ។"},{"id":8,"translation":"ពួកគេបាននិយាយថា៖ “ប្រសិនបើពួកយើងត្រលប់ទៅកាន់ក្រុងម៉ាទីណះវិញ នោះអ្នកខ្លាំងនឹងបណ្ដេញពួកអ្នកទន់ខ្សោយចេញពីនោះជាមិនខាន” ខណៈដែលភាពខ្លាំងពូកែ គឺជាកម្មសិទិ្ធរបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកដែលមានជំនឿសោះនោះ។ ក៏ប៉ុន្ដែ ពួកពុតត្បុតមិនដឹងនោះឡើយ។"},{"id":9,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរកុំឱ្យទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នករំខានពួកអ្នកពីការរំលឹកចំពោះអល់ឡោះឲ្យសោះ។ ជនណាហើយដែលធ្វើដូច្នោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។"},{"id":10,"translation":"ហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក មុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ក្នុងចំណោមពួកអ្នក។ ពេលនោះ គេនឹងនិយាយ៖ បពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គពន្យារពេលឱ្យខ្ញុំបន្ដិចទៀត ប្រាកដជាខ្ញុំនឹងធ្វើការបរិច្ចាគ ហើយខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសលជាមិនខាន។"},{"id":11,"translation":"ហើយអល់ឡោះទ្រង់មិនពន្យារពេលឱ្យបុគ្គលណាម្នាក់ជាដាច់ខាតនៅពេលណាដែលកាលកំណត់នៃអាយុជីវិតរបស់គេបានមកដល់ហើយនោះ។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។"}]},{"id":64,"verses":[{"id":1,"translation":"អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដីបានលើកតម្កើងចំពោះអល់ឡោះ។ អំណាចគ្រប់គ្រង និងការកោតសរសើរទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":2,"translation":"ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក។ ក៏ប៉ុន្តែ មួយចំនួននៃពួកអ្នក ជាអ្នកដែលគ្មានជំនឿ។ ហើយមួយចំនួនទៀតនៃពួកអ្នក គឺជាអ្នកដែលមានជំនឿ។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។"},{"id":3,"translation":"ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយពិតប្រាកដ។ ហើយទ្រង់បានបង្កើតរូបរាងពួកអ្នក និងបានធ្វើឱ្យរូបរាងរបស់ពួកអ្នកល្អស្អាត។ ហើយកន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។"},{"id":4,"translation":"ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី។ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលនៅក្នុងដួងចិត្ដ។"},{"id":5,"translation":"តើដំណឹងរបស់ពួកដែលបានប្រឆាំងកាលពីមុនមិនបានមកដល់ពួកអ្នក(ពួកមុស្ហរីគីន)ទេឬ? ជាការពិតណាស់ ពួកគេបានភ្លក់នូវលទ្ធផលចុងក្រោយរបស់ពួកគេដ៏អាក្រក់បំផុត។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"},{"id":6,"translation":"នោះគឺដោយសារតែបណ្ដាអ្នកនាំសារទាំងឡាយរបស់ពួកគេបាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនមកកាន់ពួកគេ តែពួកគេបែរជានិយាយថា៖ តើមនុស្សលោក(ធម្មតាដូចពួកយើង)អាចចង្អុលបង្ហាញដល់ពួកយើងឬ? ហេតុនេះ ពួកគេក៏បានប្រឆាំង និងបានបែរចេញ។ ហើយអល់ឡោះមិនត្រូវការពួកគេនោះឡើយ។ ហើយអល់ឡោះមហាមានលើសលុប ជាទីកោតសរសើរបំផុត។"},{"id":7,"translation":"ពួកដែលគ្មានជំនឿបានអះអាងថា៖ ជាការពិតណាស់ ពួកគេនឹងមិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ មិនដូច្នោះឡើយ! សូមស្បថនឹងព្រះជាម្ចាស់របស់ខ្ញុំ! ទ្រង់ប្រាកដជានឹងបង្កើតពួកអ្នកឱ្យរស់ឡើងវិញជាមិនខាន។ បន្ទាប់មក គេពិតជានឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។ ហើយនោះ គឺជារឿងងាយស្រួលបំផុតចំពោះអល់ឡោះ។"},{"id":8,"translation":"ដូច្នេះ ចូរពួកអ្នកមានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងពន្លឺ(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះមក។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។"},{"id":9,"translation":"(ចូរអ្នកនឹកឃើញ) នៅថ្ងៃដែលគេនឹងប្រមូលផ្ដុំពួកអ្នកសម្រាប់ថ្ងៃប្រមូលផ្តុំ។ នោះគឺជាថ្ងៃដែលស្ដែងចេញនូវភាពខាតបង់(និងភាពខុសគ្នា)។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសល ទ្រង់នឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយរបស់គេ ហើយទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាជោគជ័យដ៏ធំធេងបំផុត។"},{"id":10,"translation":"រីឯពួកដែលបានប្រឆាំង ហើយបានបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង ពួកទាំងនោះហើយគឺជាពួកឋាននរកដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។"},{"id":11,"translation":"គ្មានអ្នកណាម្នាក់ទទួលរងនូវគ្រោះអ្វីមួយឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ នោះទ្រង់នឹងចង្អុលបង្ហាញដួងចិត្ដរបស់គេ។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":12,"translation":"ហើយចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះ និងប្រតិបត្ដិតាមអ្នកនាំសារ(មូហាំម៉ាត់)។ តែប្រសិនបើពួកអ្នកងាកចេញ តាមពិត កាតព្វកិច្ចលើអ្នកនាំសាររបស់យើង គឺគ្រាន់តែផ្សព្វផ្សាយ(សារ)យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។"},{"id":13,"translation":"អល់ឡោះ(តែមួយគត់)គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហេតុនេះ ចូរឱ្យបណ្ដាអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្ដលើអល់ឡោះជាម្ចាស់ចុះ។"},{"id":14,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ពិតប្រាកដណាស់ ភរិយារបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកមួយចំនួន គឺជាសត្រូវចំពោះពួកអ្នក។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ។ តែប្រសិនបើពួកអ្នកអធ្យាស្រ័យ សណ្ដោសប្រណី និងអភ័យទោសដល់ពួកគេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":15,"translation":"តាមពិត ទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក គឺជាការសាកល្បង(ចំពោះពួកអ្នក)។ ហើយនៅឯអល់ឡោះ គឺមានផលបុណ្យយ៉ាងធំធេងបំផុត។"},{"id":16,"translation":"ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះតាមលទ្ធភាពរបស់ពួកអ្នក។ ហើយចូរពួកអ្នកស្ដាប់ និងប្រតិបត្ដិតាម ព្រមទាំងបរិច្ចាគ(ទ្រព្យសម្បត្ដិ) នោះវាជាការប្រសើរសម្រាប់ខ្លួនពួកអ្នក។ ហើយជនណាដែលត្រូវបានគេការពារខ្លួនរបស់គេពីភាពកំណាញ់ ពិតប្រាកដណាស់ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានជោគជ័យ។"},{"id":17,"translation":"ប្រសិនបើពួកអ្នកឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ នោះទ្រង់នឹងបង្កើនវាទ្វេដងដល់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នក។ ហើយអល់ឡោះមហាដឹងគុណ មហាខន្តីបំផុត។"},{"id":18,"translation":"(ទ្រង់)ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង មហាខ្លាំងពូកែ មហាគតិបណ្ឌិត។"}]},{"id":65,"verses":[{"id":1,"translation":"ឱព្យាការី(មូហាំម៉ាត់)! នៅពេលដែលពួកអ្នក(ចង់)លែងលះភរិយា គឺពួកអ្នកត្រូវលែងលះពួកនាងនៅក្នុងអ៊ិតហ្ទះរបស់ពួកនាង និងត្រូវចងចាំ(រយៈពេលនៃ)អ៊ិតហ្ទះនោះផង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ ពួកអ្នកមិនត្រូវបណេ្ដញពួកនាងចេញពីផ្ទះរបស់ពួកនាងនោះឡើយ ហើយពួកនាងក៏មិនត្រូវចាកចេញ(ដោយចិត្ដឯង)នោះដែរ លើកលែងតែពួកនាងបានប្រព្រឹត្ដនូវទង្វើអសីលធម៌យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។ នោះហើយជាព្រំដែន(ច្បាប់)របស់អល់ឡោះ។ ហើយជនណាដែលបានបំពានព្រំដែន(ច្បាប់)របស់អល់ឡោះ គឺគេពិតជាបានបំពានលើខ្លួនឯង។ អ្នកមិនដឹងឡើយ ជួនកាលអល់ឡោះអាចធ្វើឱ្យកិច្ចការអ្វីមួយកើតឡើងបន្ទាប់ពីនោះក៏ថាបាន។"},{"id":2,"translation":"ហើយនៅពេលដែលពួកនាងជិតផុតរយៈពេល(អ៊ិតហ្ទះ)របស់ពួកនាងហើយនោះ ចូរពួកអ្នកវិលទៅរួមរស់ជាមួយនឹងពួកនាងវិញដោយសមរម្យ ឬបែកគ្នានឹងពួកនាងដោយសមរម្យ។ ហើយចូរពួកអ្នករកសាក្សីដ៏យុត្ដិធម៌ចំនួនពីរនាក់ក្នុងចំណោមពួកអ្នក។ ហើយពួកអ្នក(ឱអ្នកដែលធ្វើសាក្សី)ត្រូវធ្វើសាក្សីដោយស្មោះសចំពោះអល់ឡោះ។ នោះហើយជាអ្វីដែលគេផ្តល់ដំបូន្មានចំពោះជនណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក។ ហើយជនណាដែលកោតខ្លាចអល់ឡោះ ទ្រង់នឹងធ្វើឱ្យគេមានច្រកចេញ"},{"id":3,"translation":"ហើយទ្រង់នឹងប្រទានលាភសក្ការៈដល់គេដោយនឹកស្មានមិនដល់។ ហើយជនណាដែលប្រគល់ការទុកចិត្ដលើអល់ឡោះ គឺទ្រង់(តែមួយគត់)គ្រប់គ្រាន់ហើយសម្រាប់គេ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកសម្រេចនូវកិច្ចការរបស់ទ្រង់។ ពិតណាស់ អល់ឡោះទ្រង់បង្កើតសម្រាប់រាល់អ្វីៗទាំងអស់ គឺមានការកំណត់ជាក់លាក់។"},{"id":4,"translation":"ហើយចំពោះស្ត្រី(ចំណាស់)ដែលអស់រដូវក្នុងចំណោមភរិយាទាំងឡាយពួកអ្នក ប្រសិនបើពួកអ្នកមានការសង្ស័យ គឺរយៈពេលអ៊ិតហ្ទះរបស់ពួកនាង គឺបីខែ។ ហើយចំពោះក្មេងស្រីដែលមិនទាន់មានរដូវ(ក៏ដូចគ្នាដែរ)។ រីឯស្ដ្រីដែលមានគភ៌វិញ រយៈពេល(អ៊ិតហ្ទះ)របស់ពួកនាង គឺរហូតដល់ពួកនាងសម្រាលកូនរួច។ ហើយជនណាដែលកោតខ្លាចអល់ឡោះ ទ្រង់នឹងផ្ដល់ភាពងាយស្រួលនូវរាល់កិច្ចការទាំងឡាយរបស់គេ។"},{"id":5,"translation":"នោះគឺជាបទបញ្ជារបស់អល់ឡោះដែលទ្រង់បានបញ្ចុះវាមកកាន់ពួកអ្នក។ ហើយជនណាដែលកោតខ្លាចអល់ឡោះ ទ្រង់នឹងលុបបំបាត់ពីរូបគេនូវប្រការអាក្រក់ទាំងឡាយរបស់គេ ហើយទ្រង់នឹងប្រទានឱ្យគេនូវផលបុណ្យដ៏ធំធេង។"},{"id":6,"translation":"ចូរពួកអ្នកឲ្យពួកនាង(ភរិយាដែលស្ថិតក្នុងអ៊ិតហ្ទះ)ស្នាក់នៅកន្លែងណាដែលពួកអ្នករស់នៅតាមលទ្ធភាពរបស់ពួកអ្នក។ ហើយចូរពួកអ្នកកុំបង្កការលំបាកដល់ពួកនាងដែលជាហេតុធ្វើឱ្យពួកនាងមានភាពតានតឹងឱ្យសោះ។ ហើយប្រសិនបើពួកនាងមានគភ៌ ចូរពួកអ្នកផ្គត់ផ្គង់ជីវភាពដល់ពួកនាង រហូតដល់ពួកនាងសម្រាលកូនរួច។ ហើយប្រសិនបើពួកនាងបំបៅកូនឱ្យពួកអ្នក ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវថ្លៃឈ្នួល(នៃការបំបៅ)នោះផង ហើយចូរពិភាក្សាគ្នារវាងពួកអ្នក(ពីកម្រៃឈ្នួលនៃការបំបៅ)ដោយសមរម្យ។ តែប្រសិនបើពួកអ្នកមិនឯកភាពគ្នាទេនោះ ចូរឱ្យគេ(ឪពុក)រកអ្នកបំបៅផេ្សងទៀតចុះ។"},{"id":7,"translation":"ចូរឲ្យអ្នកដែលមានជីវភាពធូរធារផ្គត់ផ្គង់ទៅតាមជីវភាពធូរធាររបស់ខ្លួន។ រីឯជនណាដែលលាភសក្ការៈរបស់គេមានកម្រិត ចូរឱ្យគេផ្គត់ផ្គង់ទៅតាមអ្វីដែលអល់ឡោះបានផ្តល់ដល់គេ(តាមលទ្ធភាព)។ អល់ឡោះពុំដាក់បន្ទុកលើបុគ្គលណាម្នាក់លើសពីអ្វីដែលទ្រង់បានផ្ដល់ដល់គេឡើយ។ ហើយអល់ឡោះនឹងធ្វើឱ្យមានភាពងាយស្រួលបន្ទាប់ពីមានការលំបាក។"},{"id":8,"translation":"ហើយមានអ្នកភូមិស្រុកជាច្រើនដែលបានប្រឆាំងនឹងបទបញ្ជានៃព្រះជាម្ចាស់របស់ពួកគេនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ដូច្នេះ យើងក៏បានទូទាត់ពួកគេនូវការទូទាត់មួយដ៏ធ្ងន់ធ្ងរ និងបានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មមួយដ៏សែនរន្ធត់ជាទីបំផុត។"},{"id":9,"translation":"ហើយពួកគេបានភ្លក់នូវលទ្ធផលចុងក្រោយរបស់ពួកគេដ៏អាក្រក់បំផុត។ ហើយលទ្ធផលចុងក្រោយនៃកិច្ចការរបស់ពួកគេនោះ គឺមានតែការខាតបង់ប៉ុណ្ណោះ។"},{"id":10,"translation":"អល់ឡោះទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ឱបញ្ញាជនទាំងឡាយដែលជាអ្នកមានជំនឿ។ ជាការពិតណាស់ អល់ឡោះបានបញ្ចុះនូវការរំឭកមួយមកកាន់ពួកអ្នក។"},{"id":11,"translation":"នោះគឺអ្នកនាំសារម្នាក់(ព្យាការីមូហាំម៉ាត់)ដោយគាត់សូត្រនូវវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដ៏ច្បាស់លាស់ឱ្យពួកអ្នកស្តាប់ដើម្បីបញ្ចេញបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលពីភាពងងឹតទៅកាន់ពន្លឺ។ ហើយជនណាដែលមានជំនឿលើអល់ឡោះ និងបានសាងទង្វើកុសល រូបគេនឹងត្រូវគេបញ្ចូលទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ជាការពិតណាស់ អល់ឡោះទ្រង់ប្រទានដល់គេនូវលាភសក្ការៈដ៏ប្រសើរបំផុត(ក្នុងឋានសួគ៌)។"},{"id":12,"translation":"អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតមេឃប្រាំពីរជាន់ ហើយផែនដីក៏ដូចគ្នាដែរ។ បទបញ្ជារបស់អល់ឡោះត្រូវគេបញ្ចុះមករវាងពួកវា(មេឃនិងផែនដី) ដើម្បីឱ្យពួកអ្នកដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ហើយអល់ឡោះទ្រង់មហាដឹងជ្រួតជ្រាបលើរាល់អ្វីៗទាំងអស់។"}]},{"id":66,"verses":[{"id":1,"translation":"ឱព្យាការី(មូហាំម៉ាត់)! ហេតុអ្វីបានជាអ្នកដាក់បម្រាម(លើខ្លួនឯង)នូវអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតដល់អ្នកព្រោះតែចង់បានការពេញចិត្ដពីភរិយាទាំងឡាយរបស់អ្នក? ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។"},{"id":2,"translation":"ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់កាតព្វកិច្ចលើពួកអ្នកក្នុងការដោះ(លុបលាង)ពាក្យសម្បថរបស់ពួកអ្នក។ ហើយអល់ឡោះជាអ្នកគាំពាររបស់ពួកអ្នក។ ហើយទ្រង់មហាដឹង មហាគតិបណ្ឌិត។"},{"id":3,"translation":"ហើយ(ចូរនឹកឃើញ)នៅពេលដែលព្យាការី(មូហាំម៉ាត់)បានប្រាប់រឿងសម្ងាត់មួយដល់ភរិយាមួយចំនួនរបស់គាត់(ហាហ្វសោះ)។ ដូច្នេះ នៅពេលដែលនាង(ហាហ្វសោះ)បានប្រាប់រឿងរ៉ាវនោះ(ដល់អាអ៊ីស្ហះ) ហើយអល់ឡោះបានលាតត្រដាងរឿងនោះឲ្យគាត់បានដឹង គាត់ក៏បានប្រាប់(ហាហ្វសោះ)ឱ្យដឹងនូវរឿងមួយចំនួន និងលាក់បាំងរឿងមួយចំនួន។ នៅពេលដែលគាត់បានប្រាប់នាងពីរឿងនោះ នាងក៏បានសួរថា៖ តើអ្នកណាប្រាប់រឿងនេះដល់អ្នក? គាត់បានឆ្លើយថា៖ គឺព្រះជាម្ចាស់ដ៏មហាដឹងជ្រួតជ្រាបបំផុតបានប្រាប់ខ្ញុំ។"},{"id":4,"translation":"ចូរអ្នកទាំងពីរ(ហាហ្វសោះនិងអាអ៊ីស្ហះ)សារភាពកំហុសចំពោះអល់ឡោះ ព្រោះដួងចិត្តរបស់អ្នកទាំងពីរ គឺលម្អៀង(ទៅរកការស្រឡាញ់ប្រការដែលព្យាការីមិនពេញចិត្ត)ហើយ។ តែប្រសិនបើអ្នកទាំងពីរនៅតែបន្តរួមគ្នាប្រឆាំងនឹងគាត់ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកគាំពារដល់គាត់ ហើយម៉ាឡាអ៊ីកាត់ជីព្រីល និងអ្នកដែលសាងទង្វើកុសលនៃបណ្ដាអ្នកមានជំនឿ ព្រមទាំងម៉ាឡាអ៊ីកាត់ទាំងឡាយ ក៏ជាអ្នកជួយ(ដល់គាត់)បន្ទាប់ពីនោះដែរ។"},{"id":5,"translation":"ប្រសិនបើគាត់លែងលះពួកនាង សង្ឃឹមថាព្រះជាម្ចាស់របស់គាត់នឹងផ្លាស់ប្ដូរឱ្យគាត់នូវភរិយាជាច្រើនទៀតដែលល្អជាងពួកនាង ជាស្រ្តីមូស្លីម ជាស្ត្រីដែលមានជំនឿ ជាស្ត្រីដែលគោរពប្រតិបត្តិ(ចំពោះអល់ឡោះ) ជាស្ត្រីដែលសារភាពកំហុស ជាស្ត្រីដែលគោរពសក្ការៈ ជាស្ត្រីដែលកាន់អំណត់បួស (ដែលមួយចំនួន)ជាស្រ្តីមេម៉ាយ (និងមួយចំនួនទៀត)ជាស្រ្តីក្រមុំ។"},{"id":6,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកការពារខ្លួនប្រាណពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកពីភ្លើងនរក ដែលវត្ថុសម្រាប់ដុត(បញ្ឆេះ)វា គឺមនុស្សនិងដុំថ្ម។ នៅពីលើឋាននរកនោះ គឺមានម៉ាឡាអ៊ីកាត់ជាច្រើនដែលមានទឹកមុខម៉ឺងម៉ាត់។ ពួកគេមិនល្មើសនឹងអល់ឡោះចំពោះអ្វីដែលទ្រង់ដាក់បទបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វីដែលគេបង្គាប់ប្រើចំពោះពួកគេ។"},{"id":7,"translation":"ឱពួកដែលគ្មានជំនឿ! ពួកអ្នកមិនចាំបាច់ដោះសារអ្វីនោះទេនៅថ្ងៃនេះ។ តាមពិត គេតបស្នងដល់ពួកអ្នកចំពោះតែអ្វីដែលពួកអ្នកធ្លាប់បានសាងប៉ុណ្ណោះ។"},{"id":8,"translation":"ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកសារភាពកំហុសចំពោះអល់ឡោះនូវការសារភាពមួយដ៏ស្មោះស សង្ឃឹមថាព្រះជាម្ចាស់របស់ពួកអ្នកនឹងលុបបំបាត់ពីពួកអ្នកនូវប្រការអាក្រក់ទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីវា(នៅថ្ងៃបរលោក) គឺនៅថ្ងៃដែលអល់ឡោះនឹងមិនធ្វើឱ្យព្យាការី និងបណ្ដាអ្នកដែលមានជំនឿជាមួយគាត់អាម៉ាស់ឡើយ។ ពន្លឺរបស់ពួកគេភ្លឺចែងចាំងពីខាងមុខ និងខាងស្ដាំពួកគេ(ពេលឆ្លងស្ពានស៊ីរ៉ត)។ ពួកគេបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាបំពេញនូវពន្លឺសម្រាប់យើងខ្ញុំ (រហូតឆ្លងផុតស្ពានស៊ីរ៉ត) និងសូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំផង។ ពិតប្រាកដណាស់ ព្រះអង្គមានអានុភាពលើអ្វីៗទាំងអស់។"},{"id":9,"translation":"ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកតស៊ូប្រឆាំងនឹងពួកគ្មានជំនឿ និងពួកពុតត្បុត និងត្រូវធ្វើឱ្យបានតឹងរ៉ឹងបំផុតចំពោះពួកគេ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។"},{"id":10,"translation":"អល់ឡោះទ្រង់បានលើកយកភរិយារបស់ព្យាការីនួហ និងភរិយារបស់ព្យាការីលូតធ្វើជាឧទាហរណ៍មួយសម្រាប់ពួកដែលគ្មានជំនឿ។ នាងទាំងពីរស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំបម្រើទាំងពីរក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់យើងដែលជាអ្នកសាងទង្វើកុសល។ ប៉ុន្តែ នាងទាំងពីរបានក្បត់នឹងពួកគេទាំងពីរ(ស្វាមីពួកនាង)។ ដូច្នេះ គាត់ទាំងពីរមិនអាចជួយការពារពួកនាងទាំងពីរពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ ហើយមានគេនិយាយទៅកាន់ពួកនាងទាំងពីរថា៖ ចូរអ្នកទាំងពីរចូលទៅក្នុងឋាននរកជាមួយនឹងពួកដែលបានចូលទាំងឡាយចុះ។"},{"id":11,"translation":"ហើយអល់ឡោះក៏បានលើកយកភរិយារបស់ហ្វៀរអោនធ្វើជាឧទាហរណ៍សម្រាប់បណ្តាអ្នកដែលមានជំនឿផងដែរ ខណៈដែលនាងបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្ដាសង់លំនៅឋានមួយសម្រាប់ខ្ញុំនៅក្បែរនឹងព្រះអង្គក្នុងឋានសួគ៌ផង។ ហើយសូមព្រះអង្គមេត្ដាសង្គ្រោះរូបខ្ញុំពីហ្វៀរអោន និងទង្វើ(អាក្រក់)របស់គេ ព្រមទាំងសង្គ្រោះរូបខ្ញុំពីក្រុមដែលបំពានផងចុះ។"},{"id":12,"translation":"ហើយ(ទ្រង់ក៏បានលើកជាឧទាហរណ៍សម្រាប់បណ្តាអ្នកដែលមានជំនឿផងដែរ គឺ)ម៉ារយ៉ាំ កូនស្រីរបស់អ៊ិមរ៉ន ដែលនាងបានរក្សាភាពបរិសុទ្ធរបស់នាង(ពីប្រការហ្ស៊ីណា)។ ពេលនោះ យើងបានឲ្យជីព្រីលផ្លុំវិញ្ញាណទៅក្នុងស្បូនរបស់នាង។ ហើយនាងបានជឿជាក់ចំពោះពាក្យបន្ទូលនៃព្រះជាម្ចាស់របស់នាង និងបណ្ដាគម្ពីររបស់ទ្រង់។ ហើយនាងគឺស្ថិតក្នុងចំណោមអ្នកដែលគោរពប្រតិបត្ដិ(ចំពោះអល់ឡោះ)។"}]},{"id":67,"verses":[{"id":1,"translation":"មហាពរជ័យ(អល់ឡោះជាម្ចាស់)ដែលអំណាចគ្រប់គ្រងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។"},{"id":2,"translation":"(ទ្រង់)ជាអ្នកដែលបានបង្កើតការស្លាប់ និងការរស់(មានជីវិត)ដើម្បីសាកល្បងពួកអ្នក ថាតើអ្នកណាក្នុងចំណោមពួកអ្នកដែលសាងទង្វើបានប្រសើរជាងគេ។ ហើយទ្រង់មហាខ្លាំងពូកែ មហាអភ័យទោស។"},{"id":3,"translation":"(ទ្រង់)ជាអ្នកដែលបានបង្កើតមេឃប្រាំពីរជាន់ត្រួតលើគ្នា។ អ្នកនឹងមិនឃើញថា នៅក្នុងការបង្កើតរបស់ព្រះជាម្ចាស់ដ៏មហាសប្បុរសនោះមានភាពឆ្គាំឆ្គងនោះឡើយ។ ហេតុនេះ ចូរអ្នកសម្លឹងមើល(ទៅកាន់មេឃ)ម្តងទៀត ថាតើ(អ្នកឃើញ)មានការប្រេះស្រាំដែរឬទេ?"},{"id":4,"translation":"បន្ទាប់មក ចូរអ្នកក្រឡេកមើលម្ដងហើយម្ដងទៀត ការសម្លឹងមើលនោះនឹងវិលត្រឡប់មកកាន់អ្នកវិញក្នុងសភាពអាម៉ាស់ ហើយវាមានភាពនឿយហត់បំផុត។"},{"id":5,"translation":"ហើយជាការពិតណាស់ យើងបានតុបតែងលម្អមេឃលោកិយដោយហ្វូងតារាជាច្រើន ហើយយើងបានបង្កើតពួកវាសម្រាប់គប់ពពួកស្ហៃតន(ដែលលួចស្តាប់ដំណឹងនៅលើមេឃ)។ ហើយយើងបានត្រៀមទុកសម្រាប់ពួកវានូវទណ្ឌកម្ម(ភ្លើងនរក)ដែលឆាបឆេះ។"},{"id":6,"translation":"ហើយសម្រាប់ពួកដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ គឺនឹងទទួលទណ្ឌកម្មនៃនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។"},{"id":7,"translation":"នៅពេលដែលពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងភ្លើងនរក ពួកគេបានឮសម្រែកមួយដ៏ខ្លាំងក្លាបំផុត ខណៈដែលវា(ភ្លើងនរក)កំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំង។"},{"id":8,"translation":"វា(ឋាននរក)ស្ទើរតែបែកខ្ចាត់ខ្ចាយព្រោះតែកំហឹង។ រាល់ពេលដែលក្រុមមួយត្រូវបានគេគ្រវែងចូលទៅក្នុងវា អ្នកដែលយាមឋាននរកបានសួរទៅកាន់ពួកគេថា៖ តើអ្នកដាស់តឿនព្រមានពុំបានមកដល់ពួកអ្នកទេឬ?"},{"id":9,"translation":"ពួកគេបានតបថា៖ ពិតមែនហើយ អ្នកដាស់តឿនព្រមានពិតជាបានមកដល់ពួកយើង តែពួកយើងបានបដិសេធ(ចំពោះគាត់)។ ហើយពួកយើងបាននិយាយថា៖ អល់ឡោះមិនបានបញ្ចុះអ្វីមួយនោះឡើយ។ ពួកអ្នកគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងដ៏ធ្ងន់ធ្ងរនោះឡើយ។"},{"id":10,"translation":"ហើយពួកគេបាននិយាយទៀតថា៖ បើសិនជាពួកយើងស្តាប់ ឬចេះគិតពិចារណា នោះពួកយើងក៏មិនស្ថិតក្នុងចំណោមពួកឋាននរកនោះដែរ។"},{"id":11,"translation":"ពេលនោះ ពួកគេបានទទួលស្គាល់ចំពោះបាបកម្មរបស់ខ្លួន។ ដូច្នេះ ការឃ្លាតឆ្ងាយ(ពីក្ដីមេត្ដាករុណារបស់អល់ឡោះ) គឺសម្រាប់ពួកឋាននរក។"},{"id":12,"translation":"ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេក្នុងពេលស្ងាត់កំបាំង សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោស និងផលបុណ្យយ៉ាងធំធេងបំផុត(ឋានសួគ៌)។"},{"id":13,"translation":"ចូរពួកអ្នក(ឱមនុស្សលោក)លាក់បាំងសម្ដីរបស់ពួកអ្នក ឬបើកចំហវាចុះ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។"},{"id":14,"translation":"តើអ្នកដែលបានបង្កើតនោះមិនបានដឹង(ពីសព្វភាវៈរបស់ទ្រង់)ទេឬ? ហើយទ្រង់មហាទន់ភ្លន់ មហាដឹងបំផុត។"},{"id":15,"translation":"ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួលសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីរបស់វា និងទទួលទានពីលាភសក្ការៈរបស់ទ្រង់ចុះ។ ហើយការបង្កើតឲ្យរស់ឡើងវិញ គឺឆ្ពោះទៅកាន់ទ្រង់(តែមួយគត់)។"},{"id":16,"translation":"តើពួកអ្នកគិតថាមានសុវត្ថិភាពពីអ្នកដែលនៅលើមេឃក្នុងករណីដែលទ្រង់ធ្វើឱ្យផែនដីស្រូបយកពួកអ្នក ខណៈដែលវាញ័ររញ្ជួយនោះឬ?"},{"id":17,"translation":"ឬមួយពួកអ្នកគិតថាមានសុវត្ថិភាពពីអ្នកដែលនៅលើមេឃ ក្នុងករណីដែលទ្រង់បញ្ជូនព្យុះដុំថ្មទៅលើពួកអ្នកនោះឬ? ពិតណាស់ ពួកអ្នកគង់តែនឹងដឹងថាតើការព្រមាននោះយ៉ាងដូចម្តេច។"},{"id":18,"translation":"ហើយជាការពិតណាស់ អ្នកជំនាន់មុនពួកគេ(ពួកមុស្ហរីគីន)បានបដិសេធ(នឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ)។ ដូចនេះ តើការព្រមាន(របស់យើង)យ៉ាងដូចម្តេចដែរ?"},{"id":19,"translation":"តើពួកទាំងនោះមិនបានសម្លឹងមើលទៅកាន់សត្វបក្សីដែល(ហើរ)ត្រដាងស្លាប និងក្តោបស្លាប(របស់វា)នៅពីលើពួកគេទេឬ? គ្មានអ្វីដែលអាចទ្រពួកវា(មិនឱ្យធ្លាក់)ក្រៅពីព្រះជាម្ចាស់ដ៏មហាសប្បុរសនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":20,"translation":"តើអ្នកណាជាកងទ័ពរបស់ពួកអ្នកដែលអាចជួយពួកអ្នកក្រៅពីព្រះជាម្ចាស់ដ៏មហាសប្បុរសនោះ? ពិតណាស់ ពួកគ្មានជំនឿគ្មានអ្វីក្រៅពីស្ថិតក្នុងការបោកបញ្ឆោត(របស់ស្ហៃតន)នោះឡើយ។"},{"id":21,"translation":"តើអ្នកណាដែលអាចផ្តល់លាភសក្ការៈដល់ពួកអ្នកបានទៅ ប្រសិនបើទ្រង់រារាំងលាភសក្ការៈរបស់ទ្រង់នោះ? ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្ថិតនៅក្នុងភាពចចេសរឹងរូស និងក្រអឺតក្រទមដដែល។"},{"id":22,"translation":"ដូចេ្នះ តើអ្នកដែលដើរឱនមុខរបស់ខ្លួនទទួលបានការចង្អុលបង្ហាញជាង ឬមួយអ្នកដែលដើរត្រង់លើមាគ៌ាដ៏ត្រឹមត្រូវនោះ(ទទួលបានការចង្អុលបង្ហាញជាង)?"},{"id":23,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក ហើយទ្រង់បានបង្កើតឱ្យពួកអ្នកនូវសោត ចក្ខុ និងដួងចិត្ត។ អ្វីដែលពួកអ្នកដឹងគុណ គឺតិចតួចបំផុត។"},{"id":24,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឲ្យរីកសុសសាយនៅលើផែនដី។ ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់(តែមួយគត់)។"},{"id":25,"translation":"ហើយពួកគេ(ពួកគ្មានជំនឿ)បាននិយាយថា៖ តើការសន្យានេះនឹងកើតឡើងនៅពេលណា ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?"},{"id":26,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ចំណេះដឹង(ពីថ្ងៃបរលោក) គឺនៅឯអល់ឡោះ។ ហើយតាមពិត រូបខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់ប៉ុណ្ណោះ។"},{"id":27,"translation":"ដូច្នេះ នៅពេលដែលពួកគេបានឃើញវា(ទណ្ឌកម្ម)នៅជិតពួកគេ គឺធ្វើឲ្យទឹកមុខរបស់ពួកគ្មានជំនឿប្រែជាអាក្រក់ ហើយមានគេនិយាយ(ទៅកាន់ពួកគេ)ថា៖ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់បានទាមទារសុំឱ្យវាឆាប់មកដល់នោះ។"},{"id":28,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឱ្យខ្ញុំនិងអ្នកដែលនៅជាមួយខ្ញុំស្លាប់ ឬក៏ទ្រង់អាណិតស្រលាញ់ពួកយើង ដូច្នេះ តើមានអ្នកណាដែលអាចការពារពួកគ្មានជំនឿពីទណ្ឌកម្មដ៏សែនឈឺចាប់បាននោះ?"},{"id":29,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ទ្រង់ជាព្រះជាម្ចាស់ដ៏មហាសប្បុរស។ ពួកយើងមានជំនឿចំពោះទ្រង់ ហើយពួកយើងប្រគល់ការទុកចិត្ដចំពោះទ្រង់(តែមួយគត់)។ ហើយពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាដែលស្ថិតក្នុងភាពវងេ្វងដ៏ច្បាស់លាស់នោះ?"},{"id":30,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទឹកផឹករបស់ពួកអ្នកប្រែជារីងស្ងួតអស់ ដូច្នេះ តើមានអ្នកណាដែលអាចនាំប្រភពទឹកមកឱ្យពួកអ្នកវិញបាននោះ?"}]},{"id":68,"verses":[{"id":1,"translation":"នូន (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងស្លាបប៉ាកកា និងអ្វីដែលពួកគេកត់ត្រា។"},{"id":2,"translation":"ដោយឧបការគុណនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺអ្នកមិនមែនជាមនុស្សវិកលចរិតនោះឡើយ។"},{"id":3,"translation":"ពិតប្រាកដណាស់ សម្រាប់អ្នក គឺនឹងទទួលបានផលបុណ្យដោយគ្មានទីបញ្ចប់នោះឡើយ។"},{"id":4,"translation":"ហើយពិតប្រាកដណាស់ រូបអ្នកស្ថិតនៅលើសីលធម៌ដ៏ឧត្តុង្គឧត្តមបំផុត។"},{"id":5,"translation":"ពិតណាស់ អ្នកនឹងបានឃើញ ហើយពួកគេក៏នឹងបានឃើញដូចគ្នាដែរ"},{"id":6,"translation":"ថាតើនរណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ?"},{"id":7,"translation":"ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះជនដែលវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះជនដែលទទួលបានការចង្អុលបង្ហាញទាំងឡាយ។"},{"id":8,"translation":"ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើតាមពួកដែលបដិសេធឱ្យសោះ។"},{"id":9,"translation":"ពួកគេប្រាថ្នាថា ប្រសិនបើអ្នកបន្ទន់ឥរិយាបថ(ចំពោះពួកគេ) នោះពួកគេនឹងបន្ទន់ឥរិយាបថ(ចំពោះអ្នកវិញ)។"},{"id":10,"translation":"ហើយចូរអ្នកកុំធ្វើតាមរាល់ពួកដែលចូលចិត្តស្បថបំពានដែលទាបថោកនោះឱ្យសោះ។"},{"id":11,"translation":"គឺអ្នកដែលចូលចិត្ដនិយាយដើមគេ និងដើរនិយាយចាក់រុកគេ។"},{"id":12,"translation":"ជាអ្នកដែលចូលចិត្តកំណាញ់ក្នុងផ្លូវល្អ បំពានលើអ្នកដទៃ និងប្រព្រឹត្ដអំពើបាបច្រើន។"},{"id":13,"translation":"ជាមនុស្សដែលអសីលធម៌ ថែមទាំងជាកូនឥតខាន់ស្លា។"},{"id":14,"translation":"នោះដោយសារតែគេជាអ្នកមានទ្រព្យសម្បត្ដិនិងកូនចៅច្រើន។"},{"id":15,"translation":"នៅពេលដែលមានគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងឱ្យគេស្ដាប់ គេបែរជានិយាយថា៖ នេះជារឿងព្រេងនិទានរបស់អ្នកជំនាន់មុនប៉ុណ្ណោះ។"},{"id":16,"translation":"យើងនឹងដាក់សញ្ញាចំណាំនៅលើច្រមុះ(របស់គេ)។"},{"id":17,"translation":"ពិតប្រាកដណាស់ យើងបានសាកល្បងពួកគេ(ពួកមុស្ហរីគីន) ដូចដែលយើងបានសាកល្បងចំពោះពួកម្ចាស់ចម្ការនោះដែរ ខណៈដែលពួកគេបានស្បថថា ពួកគេពិតជានឹងទៅប្រមូលផលវាទាំងព្រឹកព្រលឹម។"},{"id":18,"translation":"តែពួកគេមិនបាននិយាយថា អិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា)នោះឡើយ។"},{"id":19,"translation":"ដូច្នេះ ព្រះជាម្ចាស់របស់អ្នកក៏បានបញ្ជូនភ្លើងទៅកាន់ចម្ការនោះ(ទាំងយប់) ខណៈដែលពួកគេកំពុងតែគេងលង់លក់។"},{"id":20,"translation":"ពេលនោះ វា(បានឆេះខ្ទេច)ប្រៀបដូចជាពេលយប់ដែលងងឹតសូន្យសុង។"},{"id":21,"translation":"ហើយពួកគេបានស្រែកហៅគ្នានៅពេលព្រឹកព្រលឹមថា៖"},{"id":22,"translation":"ចូរនាំគ្នាចេញដំណើរពីព្រលឹមទៅកាន់ចម្ការរបស់ពួកអ្នក ប្រសិនបើពួកអ្នកចង់ប្រមូលផល(អំពីវា)មែននោះ។"},{"id":23,"translation":"ពេលនោះ ពួកគេក៏នាំគ្នាធ្វើដំណើរ(ឆ្ពោះទៅកាន់ចម្ការ) ហើយពួកគេនិយាយគ្នាតិចៗថា៖"},{"id":24,"translation":"ថ្ងៃនេះ មិនត្រូវឱ្យអ្នកក្រចូលមកក្នុងចម្ការរបស់ពួកអ្នកជាដាច់ខាត។"},{"id":25,"translation":"ហើយពួកគេស្រូតដំណើរទាំងព្រលឹមក្នុងបំណងរារាំងអ្នកក្រ ដោយគិតថា ខ្លួនមានលទ្ធភាពអាចធ្វើបាន។"},{"id":26,"translation":"នៅពេលដែលពួកគេបានឃើញចម្ការនោះ(ត្រូវភ្លើងឆេះខ្ទេច) ពួកគេនិយាយថា៖ ពួកយើងពិតជាវង្វេងផ្លូវហើយ។"},{"id":27,"translation":"(ទេ) ផ្ទុយទៅវិញ ពួកយើងត្រូវបានគេរារាំង(ពីការប្រមូលផលចម្ការ)នោះ។"},{"id":28,"translation":"អ្នកដែលល្អជាងគេក្នុងចំណោមពួកគេបាននិយាយថា៖ តើខ្ញុំមិនបានប្រាប់ពួកអ្នកទេឬថា៖ ហេតុអ្វីបានជាពួកអ្នកមិនពោលថា អិនស្ហាអល់ឡោះ?"},{"id":29,"translation":"ពួកគេបានពោលថា៖ ព្រះជាម្ចាស់របស់ពួកយើងដ៏មហាស្អាតស្អំ! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។"},{"id":30,"translation":"បន្ទាប់មក ពួកគេបានសំដៅទៅរកគ្នាដោយស្ដីបន្ទោសគ្នាទៅវិញទៅមក។"},{"id":31,"translation":"ពួកគេនិយាយថា៖ អនិច្ចាពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។"},{"id":32,"translation":"សង្ឃឹមថាព្រះជាម្ចាស់របស់ពួកយើងនឹងជំនួសឱ្យពួកយើងវិញនូវអ្វីដែលល្អប្រសើរជាងនោះទៅទៀត។ ពិតប្រាកដណាស់ ទៅកាន់ទ្រង់(តែមួយគត់)ដែលពួកយើងប្រាថ្នា(នូវប្រការល្អ)។"},{"id":33,"translation":"នោះហើយជាទណ្ឌកម្ម(ក្នុងលោកិយ)។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺធំធេងជាងនោះទៅទៀត ប្រសិនបើពួកគេបានដឹង។"},{"id":34,"translation":"ពិតប្រាកដណាស់ សម្រាប់បណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺទទួលបានឋានសួគ៌ណាអ៊ីមនៅឯព្រះជាម្ចាស់របស់ពួកគេ។"},{"id":35,"translation":"តើយើង(អល់ឡោះ)ចាត់ទុកជនមូស្លីមទាំងឡាយដូចគ្នានឹងពួកឧក្រិដ្ឋជនឬ?"},{"id":36,"translation":"តើមានអ្វីកើតឡើងចំពោះពួកអ្នក(ឱពួកមុស្ហរីគីន)ទើបបានជាពួកអ្នកហ៊ានកាត់សេចក្តីបែបនេះ?"},{"id":37,"translation":"ឬក៏ពួកអ្នកមានគម្ពីរមួយដែលពួកអ្នកសិក្សាអំពីវា?"},{"id":38,"translation":"(បើដូច្នោះមែននោះ) នៅក្នុងគម្ពីរនោះពិតជាបានចែងថា សម្រាប់ពួកអ្នក គឺអាចជ្រើសរើសបាន។"},{"id":39,"translation":"ឬមួយពួកអ្នកមានកិច្ចព្រមព្រៀងដ៏ច្បាស់លាស់មួយអំពីយើងរហូតដល់ថ្ងៃបរលោកដែលថា ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលបានតាមអ្វីដែលពួកអ្នកចង់?"},{"id":40,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេថា៖ តើនរណាក្នុងចំណោមពួកគេជាអ្នកទទួលខុសត្រូវចំពោះរឿងនោះ?"},{"id":41,"translation":"ឬមួយពួកគេមានព្រះផ្សេងៗជាច្រើន? បើដូចេ្នះមែន ចូរឱ្យពួកគេនាំព្រះទាំងឡាយរបស់ពួកគេមក ប្រសិនបើពួកគេជាអ្នកទៀងត្រង់មែននោះ។"},{"id":42,"translation":"នៅថ្ងៃដែលទ្រង់បញ្ចេញកំភួនជើង ហើយពួកគេត្រូវបានគេអំពាវនាវឱ្យស៊ូជោត តែពួកគេ(ពួកគ្មានជំនឿ)មិនអាចស៊ូជោតបាននោះឡើយ។"},{"id":43,"translation":"កែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលភាពអាម៉ាស់បានគ្របដណ្ដប់លើពួកគេ។ ជាការពិតណាស់ ពួកគេធ្លាប់ត្រូវបានគេអំពាវនាវឱ្យស៊ូជោត ខណៈដែលពួកគេមានសុខភាពល្អ (តែពួកគេមិនស៊ូជោតឡើយ)។"},{"id":44,"translation":"ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឲ្យយើង និងអ្នកដែលបដិសេធនឹងពាក្យសម្តី(គម្ពីរគួរអាន)នេះ។ យើងនឹងល្បួងពួកគេ ដោយពួកគេមិនដឹងខ្លួនឡើយ។"},{"id":45,"translation":"ហើយយើងពន្យារពេលដល់ពួកគេ។ ជាពិតណាស់ គម្រោងការរបស់យើង គឺខ្លាំងក្លាបំផុត។"},{"id":46,"translation":"ឬមួយក៏អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារកម្រៃពីពួកគេ ដែលការបង់កម្រៃនោះជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះពួកគេ?"},{"id":47,"translation":"ឬមួយពួកគេដឹងរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រាវាទុក?"},{"id":48,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការកំណត់របស់ព្រះជាម្ចាស់អ្នក ហើយចូរអ្នកកុំធ្វើដូចអ្នកដែលស្ថិតក្នុងពោះត្រីហ៊ូត(ព្យាការីយូនុស) ខណៈដែលគាត់បានបួងសួងនៅក្នុងពេលដែលគាត់ពោរពេញដោយទុក្ខព្រួយ។"},{"id":49,"translation":"ប្រសិនបើគ្មានឧបការគុណពីព្រះជាម្ចាស់របស់គាត់ទៅដល់គាត់ទេនោះ ច្បាស់ជារូបគាត់នឹងត្រូវត្រីនោះខ្ជាក់ចោលនៅទីវាលរហោស្ថានជាមិនខាន ខណៈដែលគាត់ជាអ្នកដែលត្រូវគេស្ដីបន្ទោស។"},{"id":50,"translation":"តែព្រះជាម្ចាស់របស់គាត់បានជ្រើសរើសគាត់(ជាអ្នកនាំសារ)។ ដូច្នេះ ទ្រង់ក៏បានធ្វើឱ្យគាត់ស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។"},{"id":51,"translation":"ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ស្ទើរតែធ្វើឱ្យអ្នកមានគ្រោះថ្នាក់ដោយសារតែក្រសែភ្នែករបស់ពួកគេ នៅពេលដែលពួកគេបានស្ដាប់ឮគម្ពីរគួរអាន ហើយពួកគេនិយាយថា៖ ពិតប្រាកដណាស់ រូបគេ(ព្យាការីមូហាំម៉ាត់) គឺជាមនុស្សវិកលចរិត។"},{"id":52,"translation":"ហើយវា(គម្ពីរគួរអាន) គឺគ្មានអ្វីក្រៅពីការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ។\n "}]},{"id":69,"verses":[{"id":1,"translation":"ថ្ងៃបរលោក(ជាថ្ងៃដែលនឹងកើតឡើងពិតប្រាកដ)។"},{"id":2,"translation":"អ្វីទៅជាថ្ងៃបរលោក?"},{"id":3,"translation":"ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាថ្ងៃបរលោកនោះ?"},{"id":4,"translation":"ពួកសាមូទ និងពួកអាទបានបដិសេធនឹងថ្ងៃបរលោក។"},{"id":5,"translation":"រីឯពួកសាមូទ ជាការពិតណាស់ គេបានបំផ្លាញពួកគេដោយសម្រែកមួយយ៉ាងខ្លាំងក្លា។"},{"id":6,"translation":"ចំណែកឯពួកអាទវិញ ជាការពិតណាស់ គេបានបំផ្លាញពួកគេដោយខ្យល់ត្រជាក់ដែលបក់បោកយ៉ាងខ្លាំងក្លា។"},{"id":7,"translation":"ទ្រង់បញ្ជូនវាមកលើពួកគេរយៈពេលប្រាំពីរយប់ប្រាំបីថ្ងៃជាប់ៗគ្នា។ ហើយអ្នកនឹងឃើញក្រុមនោះស្លាប់បាត់បង់ជីវិត ដែលពួកគេប្រៀបដូចជាដើមល្មើដែលដួលរលំ។"},{"id":8,"translation":"ដូច្នេះ តើអ្នកឃើញពួកគេនៅមានជីវិតសេសសល់ដែរឬទេ?"},{"id":9,"translation":"ហើយហ្វៀរអោន និងអ្នកជំនាន់មុនហ្វៀរអោន ហើយនិងស្រុកភូមិក្រុមរបស់ព្យាការីលូត គឺសុទ្ធតែបានប្រព្រឹត្ដនូវអំពើខុសឆ្គង។"},{"id":10,"translation":"ហើយពួកគេបានបដិសេធនឹងអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកគេ។ ហេតុនេះ ទ្រង់ក៏បានដាក់ទណ្ឌកម្មពួកគេនូវទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត។"},{"id":11,"translation":"ពិតប្រាកដណាស់ នៅពេលទឹកបានជន់លិចឡើងហួសកម្រិត យើងបានផ្ទុកពួកអ្នកក្នុងសំពៅ(ដែលព្យាការីនូហបានសង់ឡើង)។"},{"id":12,"translation":"ដើម្បីយើងនឹងយករឿងនោះធ្វើជាការដាស់រំលឹកសម្រាប់ពួកអ្នក ហើយធ្វើឱ្យត្រចៀកចងចាំនូវអ្វីដែលបានស្តាប់ឮ។"},{"id":13,"translation":"ហើយនៅពេលដែលគេ(ម៉ាឡាអ៊ីកាត់)បានផ្លុំត្រែចំនួនមួយដង(ផ្លុំត្រែលើកទីមួយ)"},{"id":14,"translation":"ហើយផែនដី និងភ្នំទាំងឡាយត្រូវបានគេលើកចេញ(ពីកន្លែងរបស់វា) រួចវាទាំងពីរត្រូវបានបែកខ្ទេចខ្ទីនោះ"},{"id":15,"translation":"ថ្ងៃនោះហើយជាថ្ងៃដែលថ្ងៃបរលោកកើតឡើង។"},{"id":16,"translation":"ហើយមេឃបានប្រេះបែក។ ហើយនៅថ្ងៃនោះ វាប្រែជាទន់ខ្សោយ។"},{"id":17,"translation":"ពួកម៉ាឡាអ៊ីកាត់ឋិតនៅគ្រប់ជ្រុងនៃមេឃ។ ហើយនៅថ្ងៃនោះ មានម៉ាឡាអ៊ីកាត់ចំនួនប្រាំបីនាក់ទ្រអារ៉ស្ហព្រះជាម្ចាស់របស់អ្នកពីលើពួកគេ។"},{"id":18,"translation":"នៅថ្ងៃនោះ ពួកអ្នកត្រូវបានគេនាំមកបង្ហាញខ្លួន។ គ្មានអាថ៌កំបាំងអ្វីមួយអំពីពួកអ្នកអាចលាក់បាំងបាននោះឡើយ។"},{"id":19,"translation":"រីឯជនណាដែលត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់គេពីខាងស្ដាំ នោះគេនឹងនិយាយថា៖ ចូរពួកអ្នកយកសៀវភៅកំណត់ត្រា(ទង្វើ)របស់ខ្ញុំទៅអានចុះ។"},{"id":20,"translation":"ពិតប្រាកដណាស់ ខ្ញុំដឹងប្រាកដថា ខ្ញុំពិតជានឹងទទួលបាននូវការតបស្នងរបស់ខ្ញុំ។"},{"id":21,"translation":"ជាការពិតណាស់ គេនឹងទទួលបាននូវការរស់នៅមួយដែលជាទីគាប់ចិត្ដ។"},{"id":22,"translation":"គឺស្ថិតនៅក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់បំផុត។"},{"id":23,"translation":"ផ្លែឈើរបស់វាឋិតនៅជិតបង្កើយ(នឹងរូបគេ)។"},{"id":24,"translation":"(មានគេនិយាយថា៖) ចូរពួកអ្នកបរិភោគ និងផឹកដោយរីករាយចុះ ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងក្នុងបណ្តាថ្ងៃកន្លងផុតទៅ(ក្នុងលោកិយ)។"},{"id":25,"translation":"រីឯជនណាដែលត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់គេពីខាងឆ្វេងវិញ នោះគេនឹងនិយាយថា៖ ឱអនិច្ចាខ្លួនខ្ញុំអើយ! មិនគួរណាខ្ញុំត្រូវបានគេប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់ខ្ញុំសោះ។"},{"id":26,"translation":"ហើយខ្ញុំក៏មិនដឹងដែរថា អ្វីទៅជាការតបស្នងរបស់ខ្ញុំនោះ។"},{"id":27,"translation":"ឱអនិច្ចា! គួរណាស់តែសេចក្ដីស្លាប់(ក្នុងលោកិយ)ជាទីបញ្ចប់នៃអ្វីៗទាំងអស់។"},{"id":28,"translation":"ទ្រព្យសម្បត្ដិរបស់ខ្ញុំមិនអាចជួយជាប្រយោជន៍អ្វីដល់ខ្ញុំឡើយ។"},{"id":29,"translation":"អំណះអំណាងរបស់ខ្ញុំ ក៏បានវិនាសបាត់បង់ពីខ្ញុំដែរ។"},{"id":30,"translation":"(មានគេនិយាយថា៖) ចូរពួកអ្នក(ឱម៉ាឡាអ៊ីកាត់)ចាប់ជននេះ រួចដាក់ខ្នោះគេចុះ។"},{"id":31,"translation":"បន្ទាប់មក ចូរពួកអ្នកបោះគេចូលក្នុងនរកជើហ៊ីម។"},{"id":32,"translation":"បន្ទាប់មកទៀត ចូរពួកអ្នកដោតគេនឹងច្រវាក់ដែលមានប្រវែងចិតសិបហត្ថចុះ។"},{"id":33,"translation":"ពិតប្រាកដណាស់ គេមិនធ្លាប់មានជំនឿលើអល់ឡោះដ៏មហាធំធេងឡើយ។"},{"id":34,"translation":"ហើយគេក៏មិនដែលជំរុញគ្នាឲ្យផ្ដល់អាហារដល់អ្នកក្រីក្រនោះដែរ។"},{"id":35,"translation":"ដូចនេះ នៅក្នុងថ្ងៃនេះ គេគ្មានសាច់ញាតិណាដែលអាចការពាររូបគេ(ពីទណ្ឌកម្ម)នោះឡើយ។"},{"id":36,"translation":"ហើយគ្មានចំណីអាហារ(សម្រាប់គេ)ក្រៅពីខ្ទុះឈាមនោះឡើយ។"},{"id":37,"translation":"គ្មានអ្នកណាដែលទទួលទានវា ក្រៅតែពីពួកដែលប្រព្រឹត្តបាបកម្មប៉ុណ្ណោះ។"},{"id":38,"translation":"(អល់ឡោះ)ទ្រង់ស្បថនឹងអ្វីគ្រប់យ៉ាងដែលពួកអ្នកមើលឃើញ"},{"id":39,"translation":"ហើយនិងអ្វីគ្រប់យ៉ាងដែលពួកអ្នកមើលមិនឃើញ។"},{"id":40,"translation":"ជាការពិតណាស់ វា(គម្ពីរគួរអាន) គឺជាបន្ទូល(របស់អល់ឡោះដែលសូត្រដោយ)អ្នកនាំសាររបស់ទ្រង់ដ៏មហាឧត្តុង្គឧត្តម។"},{"id":41,"translation":"ហើយវាមិនមែនជាពាក្យពេចន៍របស់អ្នកកវីឡើយ។ តិចតួចបំផុត អ្វីដែលពួកអ្នកមានជំនឿ។"},{"id":42,"translation":"ហើយវាក៏មិនមែនជាពាក្យពេចន៍របស់គ្រូទាយនោះដែរ។ តិចតួចបំផុតអ្វីដែលពួកអ្នកត្រិះរិះពិចារណា។"},{"id":43,"translation":"(តែវា)ជាការបញ្ចុះមកពីព្រះជាម្ចាស់នៃពិភពទាំងឡាយ។"},{"id":44,"translation":"បើសិនជាគេ(ព្យាការីមូហាំម៉ាត់)និយាយប្រឌិតមកលើយើងនូវពាក្យពេចន៍មួយចំនួន(ដែលយើងមិនបានមានបន្ទូល)"},{"id":45,"translation":"យើងពិតជានឹងផ្ដន្ទាទោសគេដោយអានុភាព(របស់យើង)។"},{"id":46,"translation":"បន្ទាប់មក យើងនឹងកាត់ផ្តាច់សរសៃឈាមបេះដូងរបស់គេ។"},{"id":47,"translation":"គ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកអាចរារាំងរូបគេឱ្យរួចផុត(ពីទណ្ឌកម្មយើង)បានឡើយ។"},{"id":48,"translation":"ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាការដាស់រំឭកដល់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)។"},{"id":49,"translation":"ហើយពិតប្រាកដណាស់ យើងដឹងច្បាស់ថា ក្នុងចំណោមពួកអ្នក មានអ្នកដែលបដិសេធ(ចំពោះគម្ពីរគួរអាននេះ)។"},{"id":50,"translation":"ហើយជាការពិតណាស់ វា(ការបដិសេធនឹងគម្ពីរគួរអាន)ពិតជាវិប្បដិសារីមួយចំពោះពួកគ្មានជំនឿ។"},{"id":51,"translation":"ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាសេចក្តីពិតដ៏ច្បាស់លាស់បំផុត។"},{"id":52,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដមចុះ។"}]},{"id":70,"verses":[{"id":1,"translation":"អ្នកបួងសួងម្នាក់បានបួងសួងសុំឱ្យទណ្ឌកម្មកើតឡើង។"},{"id":2,"translation":"សម្រាប់ពួកគ្មានជំនឿ គឺគ្មានអ្នកការពាររូបគេ"},{"id":3,"translation":"ពីអល់ឡោះជាម្ចាស់ដែលមានភាពខ្ពង់ខ្ពស់នោះឡើយ។"},{"id":4,"translation":"ម៉ាឡាអ៊ីកាត់ទាំងឡាយ និងជីព្រីលឡើងទៅកាន់ទ្រង់នៅក្នុងថ្ងៃមួយដែលរយៈពេលរបស់វាស្មើនឹងហាសិបពាន់ឆ្នាំ(នៃលោកិយ)។"},{"id":5,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះនូវការអត់ធ្មត់មួយដ៏ល្អប្រសើរ។"},{"id":6,"translation":"ពិតប្រាកដណាស់ ពួកគេមើលឃើញវា(ទណ្ឌកម្ម)នៅឆ្ងាយបំផុត។"},{"id":7,"translation":"តែយើងឃើញវានៅជិតបង្កើយ។"},{"id":8,"translation":"ថ្ងៃដែលមេឃប្រែក្លាយដូចជាលោហធាតុដែលត្រូវគេរំលាយ។"},{"id":9,"translation":"ហើយភ្នំទាំងឡាយប្រែក្លាយដូចជារោមសត្វ។"},{"id":10,"translation":"ហើយគ្មានសាច់ញាតិណាសួរសុខទុក្ខសាច់ញាតិ(របស់ខ្លួន)នោះឡើយ។"},{"id":11,"translation":"ពួកគេឃើញសាច់ញាតិរបស់ពួកគេ។ ជនគ្មានជំនឿមានបំណងលោះខ្លួនពីទណ្ឌកម្មនៅថ្ងៃនោះនឹងកូនចៅរបស់ខ្លួន"},{"id":12,"translation":"និងភរិយារបស់ខ្លួន បងប្អូនរបស់ខ្លួន"},{"id":13,"translation":"និងសាច់សាលោហិតរបស់ខ្លួនដែលធ្លាប់ពឹងពាក់គ្នា"},{"id":14,"translation":"ព្រមទាំងអ្នកនៅលើផែនដីទាំងអស់។ បន្ទាប់មក ឱ្យរូបគេរួចផុត(ពីទណ្ឌកម្មអល់ឡោះ)។"},{"id":15,"translation":"មិនដូច្នោះឡើយ។ ជាការពិតណាស់ វាគឺជាភ្លើងនរកដែលឆាបឆេះសន្ធោសន្ធៅ"},{"id":16,"translation":"ដែលវាឆេះរលេះរលួយស្បែកក្បាល(និងគ្រប់ស្បែកទាំងអស់)។"},{"id":17,"translation":"វាស្រែកហៅអ្នកដែលបែរក្រោយ និងងាកចេញ(ពីមាគ៌ាត្រឹមត្រូវ)"},{"id":18,"translation":"ហើយប្រមូល(ទ្រព្យសម្បត្ដិ) រួចរក្សាទុក(មិនព្រមបរិច្ចាគ)។"},{"id":19,"translation":"ពិតប្រាកដណាស់ មនុស្សលោកត្រូវបានគេបង្កើតឡើងដោយមានចិត្តអន្ទះសា។"},{"id":20,"translation":"នៅពេលមានគ្រោះអាក្រក់កើតឡើងចំពោះរូបគេ គេគ្មានភាពអត់ធ្មត់ឡើយ។"},{"id":21,"translation":"តែនៅពេលដែលគេទទួលបានប្រការល្អ គេបែរជាកំណាញ់ទៅវិញ។"},{"id":22,"translation":"លើកលែងតែបណ្តាអ្នកដែលប្រតិបត្តិសឡាតប៉ុណ្ណោះ"},{"id":23,"translation":"ដែលពួកគេតែងប្រតិបត្ដិសឡាតរបស់ខ្លួនជាប់ជានិច្ច។"},{"id":24,"translation":"និងបណ្ដាអ្នកដែលដកយកមួយចំណែកអំពីទ្រព្យសម្បត្ដិរបស់ពួកគេសម្រាប់បរិច្ចាគ"},{"id":25,"translation":"ដល់អ្នកសុំទាន និងអ្នកក្រដែលមិនហ៊ានសុំ។"},{"id":26,"translation":"និងបណ្ដាអ្នកដែលជឿជាក់ចំពោះថ្ងៃបរលោក។"},{"id":27,"translation":"និងបណ្ដាអ្នកដែលខ្លាចទណ្ឌកម្មនៃព្រះជាម្ចាស់របស់ពួកគេ។"},{"id":28,"translation":"ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់ពួកគេគ្មាននរណាម្នាក់មានសុវត្ថិភាពឡើយ។"},{"id":29,"translation":"និងបណ្ដាអ្នកដែលថែរក្សាប្រដាប់ភេទរបស់ពួកគេ"},{"id":30,"translation":"លើកលែងតែចំពោះភរិយារបស់ខ្លួន ឬខ្ញុំបម្រើស្រីដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ។"},{"id":31,"translation":"តែជនណាដែលស្វែងរក(ការតេ្រកត្រអាល)ផ្សេងពីនោះ ជាការពិតណាស់ ពួកទាំងនោះហើយគឺជាពួកដែលបំពាន។"},{"id":32,"translation":"និងបណ្ដាអ្នកដែលបំពេញនូវទំនុកចិត្ត និងកិច្ចសន្យារបស់ខ្លួន។"},{"id":33,"translation":"និងបណ្តាអ្នកដែលធ្វើសាក្សីដោយត្រឹមត្រូវ។"},{"id":34,"translation":"ហើយនិងបណ្តាអ្នកដែលថែរក្សាលើការសឡាតរបស់ខ្លួន។"},{"id":35,"translation":"អ្នកទាំងនោះហើយដែលស្ថិតក្នុងឋានសួគ៌ដែលត្រូវបានគេលើកតម្កើង។"},{"id":36,"translation":"តើមានអ្វីដែលធ្វើឱ្យពួកគ្មានជំនឿបដិសេធចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)យ៉ាងលឿនបែបនេះ?"},{"id":37,"translation":"(ពួកគេ)ស្ថិតនៅទាំងខាងស្ដាំ និងខាងឆេ្វង ជាក្រុមផ្សេងៗ។"},{"id":38,"translation":"តើបុគ្គលម្នាក់ៗនៃពួកគេប្រាថ្នាថានឹងត្រូវបានគេបញ្ចូលទៅក្នុងឋានសួគ៌ណាអ៊ីមឬ?"},{"id":39,"translation":"មិនដូច្នោះឡើយ! ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបង្កើតពួកគេពីអ្វីដែលពួកគេបានដឹង។"},{"id":40,"translation":"ទ្រង់ស្បថនឹង(ខ្លួនឯងដែលជា)ព្រះជាម្ចាស់នៃទិសខាងកើត និងទិសខាងលិចថា៖ ពិតប្រាកដណាស់ យើងគឺជាអ្នកមានសមត្ថភាពបំផុត"},{"id":41,"translation":"លើការជំនួសពួកគេ(ពួកមុស្ហរីគីន)នឹងក្រុមមួយដែលល្អប្រសើរជាងពួកគេ។ ហើយយើងពុំមែនអសមត្ថភាព(ក្នុងការធ្វើដូច្នោះ)នោះឡើយ។"},{"id":42,"translation":"ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឱ្យពួកគេលិចលង់ និងលេងសើចចុះ រហូតដល់ពួកគេជួបនឹងថ្ងៃរបស់ពួកគេដែលត្រូវបានគេសន្យា។"},{"id":43,"translation":"គឺនៅថ្ងៃដែលពួកគេក្រោកចេញពីផ្នូរយ៉ាងលឿនហាក់ដូចជាពួកគេប្រជែងគ្នាទៅកាន់រូបបដិមា(របស់ពួកគេ)ដូច្នោះដែរ។"},{"id":44,"translation":"កែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលភាពអាម៉ាស់បានគ្របដណ្ដប់លើពួកគេ។ នោះហើយជាថ្ងៃដែលពួកគេធ្លាប់ត្រូវបានគេសន្យា។"}]},{"id":71,"verses":[{"id":1,"translation":"ពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គេ (ហើយយើងបានមានបន្ទូលថា៖) ចូរអ្នកដាស់តឿនព្រមានក្រុមរបស់អ្នកមុននឹងទណ្ឌកម្មដ៏ឈឺចាប់បានមកដល់ពួកគេ។"},{"id":2,"translation":"គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក។"},{"id":3,"translation":"ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងកោតខ្លាចទ្រង់ ហើយគោរពប្រតិបត្ដិតាមខ្ញុំ"},{"id":4,"translation":"នោះទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងពន្យារអាយុជីវិតពួកអ្នក រហូតដល់ពេលវេលាដែលត្រូវបានកំណត់។ ពិតប្រាកដណាស់ ពេលវេលាកំណត់របស់អល់ឡោះ កាលណាវាមកដល់ គឺគេមិនពន្យារពេលឡើយ ប្រសិនបើពួកអ្នកបានដឹង។"},{"id":5,"translation":"គាត់បានពោលថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំបានអំពាវនាវក្រុមរបស់ខ្ញុំទាំងយប់ទាំងថ្ងៃ។"},{"id":6,"translation":"តែការអំពាវនាវរបស់ខ្ញុំ គ្មានបន្ថែមអ្វីដល់ពួកគេក្រៅពីការគេចចេញនោះឡើយ។"},{"id":7,"translation":"ហើយពិតប្រាកដណាស់ រាល់ពេលដែលខ្ញុំអំពាវនាវពួកគេដើម្បីព្រះអង្គអភ័យទោសដល់ពួកគេ ពួកគេបែរជាយកម្រាមដៃញ៉ុកត្រចៀកខ្លួនឯង និងបានយកសម្លៀកបំពាក់គ្របមុខ ហើយពួកគេនៅតែបន្ដ(ប្រឆាំង) និងក្អេងក្អាងជាខ្លាំង។"},{"id":8,"translation":"បន្ទាប់មក ខ្ញុំពិតជាបានអំពាវនាវពួកគេដោយបើកចំហ។"},{"id":9,"translation":"ក្រោយមកទៀត ខ្ញុំពិតជាបានអំពាវនាវពួកគេដោយសំឡេងខ្លាំងៗ ហើយក៏បានអំពាវនាវពួកគេដោយស្ងាត់ៗផងដែរ។"},{"id":10,"translation":"ហើយខ្ញុំបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកសុំការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលមហាអភ័យទោសបំផុត។"},{"id":11,"translation":"ទ្រង់នឹងបញ្ចុះទឹកភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់មកកាន់ពួកអ្នក។"},{"id":12,"translation":"ហើយទ្រង់នឹងប្រទាននូវទ្រព្យសម្បត្ដិនិងកូនចៅជាច្រើនដល់ពួកអ្នក និងបង្កើតសម្រាប់ពួកអ្នកនូវចម្ការដំណាំជាច្រើន ហើយនិងបង្កើតសម្រាប់ពួកអ្នកនូវទនេ្លជាច្រើនផងដែរ។"},{"id":13,"translation":"ហេតុអ្វីបានជាពួកអ្នកមិនខ្លាចចំពោះភាពធំធេងរបស់អល់ឡោះជាម្ចាស់ដូចនេះ?"},{"id":14,"translation":"ជាការពិតណាស់ ទ្រង់បានបង្កើតពួកអ្នកជាដំណាក់កាលៗ។"},{"id":15,"translation":"តើពួកអ្នកមិនបានឃើញទេឬ ថាតើអល់ឡោះទ្រង់បង្កើតមេឃប្រាំពីរជាន់តម្រៀបលើគ្នា"},{"id":16,"translation":"ព្រមទាំងបង្កើតនូវព្រះចន្ទនៅលើមេឃជាពន្លឺ និងបង្កើតព្រះអាទិត្យជាជាចង្កៀងយ៉ាងដូចម្តេច?"},{"id":17,"translation":"ហើយអល់ឡោះទ្រង់បានបង្កើតពួកអ្នកអំពីដី។"},{"id":18,"translation":"បន្ទាប់មក ទ្រង់ត្រលប់ពួកអ្នកទៅក្នុងដីវិញ(បន្ទាប់ពីស្លាប់)។ បន្ទាប់មកទៀត ទ្រង់នឹងបញ្ចេញពួកអ្នក(ពីដីមកវិញនៅថ្ងៃបរលោក)។"},{"id":19,"translation":"ហើយអល់ឡោះទ្រង់បានបង្កើតផែនដីឱ្យលាតសន្ធឹងសម្រាប់ពួកអ្នក"},{"id":20,"translation":"ដើម្បីឲ្យពួកអ្នកអាចធ្វើដំណើរនៅលើវាតាមផ្លូវដែលធំទូលាយជាច្រើន។"},{"id":21,"translation":"ព្យាការីនួហបានពោលថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ពួកគេបានប្រឆាំងនឹងខ្ញុំ ហើយពួកគេបែរជាដើរតាមជនដែលទ្រព្យសម្បត្ដិ និងកូនចៅរបស់គេមិនបានបន្ថែមអ្វីដល់គេក្រៅតែពីភាពខាតបង់ទៅវិញ។"},{"id":22,"translation":"ហើយពួកគេបានប្រើល្បិចកលមួយយ៉ាងធំ។"},{"id":23,"translation":"ហើយពួកគេ(ពួកមេដឹកនាំ)បាននិយាយថា៖ ចូរពួកអ្នកកុំបោះបង់ព្រះទាំងឡាយរបស់ពួកអ្នក និងកុំបោះបង់បដិមាវ៉ាតទិន, ស៊ូវ៉ាក, យ៉ាហ្គូស, យ៉ាអ៊ូក, និងណាស់រ៉ ឲ្យសោះ។"},{"id":24,"translation":"ហើយជាការពិតណាស់ ពួកវាបានធ្វើឱ្យមនុស្សជាច្រើនវងេ្វង។ ហើយសូមព្រះអង្គកុំបន្ថែមអ្វីដល់ពួកដែលបំពានក្រៅពីភាពវងេ្វងនោះឡើយ។"},{"id":25,"translation":"ដោយសារតែកំហុសឆ្គងរបស់ពួកគេ ពួកគេត្រូវបានគេពន្លិច(ដោយទឹកជំនន់)។ ក្រោយមក ពួកគេត្រូវបានគេបញ្ចូលទៅក្នុងឋាននរក។ ពិតណាស់ ពួកគេគ្មានអ្នកជួយណាក្រៅពីអល់ឡោះឡើយ។"},{"id":26,"translation":"ហើយព្យាការីនួហបានពោលថា៖ បពិតព្រះជាម្ចាស់! សូមព្រះអង្គមេត្ដាកុំទុកឱ្យពួកគ្មានជំនឿណាម្នាក់មានជីវិតនៅលើផែនដីឱ្យសោះ។"},{"id":27,"translation":"ជាការពិតណាស់ ប្រសិនបើព្រះអង្គទុកឱ្យពួកគេនៅមានជីវិត នោះពួកគេនឹងធ្វើឱ្យខ្ញុំបម្រើរបស់ព្រះអង្គវង្វេងជាមិនខាន។ ហើយពួកគេក៏គ្មានបង្កើតកូនចៅណាក្រៅពីកូនចៅដែលអាក្រក់ និងប្រឆាំងប៉ុណ្ណោះ។"},{"id":28,"translation":"បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្ដាអភ័យទោសដល់ខ្ញុំ និងឪពុកម្ដាយរបស់ខ្ញុំ ព្រមទាំងបណ្តាអ្នកដែលបានចូលក្នុងផ្ទះរបស់ខ្ញុំក្នុងនាមជាអ្នកមានជំនឿ និងបណ្ដាអ្នកមានជំនឿទាំងប្រុសទាំងស្រីផង។ ហើយសូមព្រះអង្គមេត្ដាកុំបន្ថែមអ្វីដល់ពួកដែលបំពាន ក្រៅពីភាពវិនាសនោះឡើយ។"}]},{"id":72,"verses":[{"id":1,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គេបានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ជាការពិតណាស់ មានមួយក្រុមក្នុងចំណោមពួកជិនបានមកស្ដាប់ខ្ញុំ(សូត្រគម្ពីរគួរអាន)។ ហើយពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឮនូវគម្ពីរគួរអានមួយដ៏អស្ចារ្យ"},{"id":2,"translation":"ដែលចង្អុលបង្ហាញទៅកាន់ភាពត្រឹមត្រូវ។ ដូចនេះ ពួកយើងក៏មានជំនឿចំពោះវា ហើយពួកយើងមិនយកអ្នកណាម្នាក់មកធ្វើស្ហ៊ីរិកនឹងព្រះជាម្ចាស់របស់ពួកយើងឡើយ។"},{"id":3,"translation":"ហើយជាការពិតណាស់ ព្រះជាម្ចាស់របស់ពួកយើងដ៏មហាខ្ពង់ខ្ពស់ ទ្រង់គ្មានភរិយា និងគ្មានបុត្រនោះឡើយ។"},{"id":4,"translation":"ហើយពិតប្រាកដណាស់ អ្នកមានបញ្ញាខ្សោយនៃពួកយើង(អ៊ីព្លីស)ធ្លាប់បាននិយាយប្រឌិតទៅលើអល់ឡោះនូវសម្ដីដ៏ជ្រុលហួសហេតុ។"},{"id":5,"translation":"ហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានគិតថា ជាការពិតណាស់ មនុស្ស និងជិនមិននិយាយប្រឌិតកុហកលើអល់ឡោះជាដាច់ខាត។"},{"id":6,"translation":"ហើយពិតប្រាកដណាស់ មានបុរសជាច្រើនក្នុងចំណោមមនុស្សលោកធ្លាប់បានសុំពីបុរសនៃពួកជិន(ឱ្យការពារពួកគេ)។ តែពួកជិនទាំងនោះរឹតតែបន្ថែមនូវការភ័យខ្លាចដល់ពួកគេថែមទៀត។"},{"id":7,"translation":"ហើយពិតប្រាកដណាស់ ពួកគេ(ពួកគ្មានជំនឿ)បានគិតស្មានដូចពួកអ្នក(ជិនគ្មានជំនឿ)ដែរ ដែលថា ពិតណាស់ អល់ឡោះនឹងមិនបង្កើតអ្នកណាម្នាក់ឲ្យរស់ឡើងវិញឡើយ។"},{"id":8,"translation":"ហើយពិតប្រាកដណាស់ ពួកយើងបានទាមទារ(ចង់ដឹង)ដំណឹងនៅលើមេឃ តែពួកយើងបានប្រទះឃើញថាមេឃពោរពេញទៅដោយអ្នកការពារដ៏រឹងមាំ និងដុំភ្លើងជាច្រើន។"},{"id":9,"translation":"ហើយជាការពិតណាស់ ពួកយើងធ្លាប់បានឈរជើងនៅតាមទីតាំងមួយចំនួននៅលើមេឃដើម្បីលួចស្តាប់(ដំណឹងផ្សេងៗពីម៉ាឡាអ៊ីកាត់)។ តែឥឡូវនេះ(ក្រោយពីព្យាការីមូហាំម៉ាត់ក្លាយជាអ្នកនាំសារ) នរណាហើយដែលលួចស្តាប់(ដំណឹងពីម៉ាឡាអ៊ីកាត់) រូបគេនឹងត្រូវទទួលរងនូវការគប់ដោយដុំភ្លើងជាមិនខាន។"},{"id":10,"translation":"ហើយពិតប្រាកដណាស់ ពួកយើងមិនដឹងនោះឡើយថា តើគេចង់ឱ្យអ្នកនៅលើផែនដីបានអាក្រក់ ឬមួយក៏ព្រះជាម្ចាស់របស់ពួកគេចង់ឱ្យពួកគេទទួលបានការចង្អុលបង្ហាញ។"},{"id":11,"translation":"ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង មានអ្នកខ្លះជាអ្នកដែលសាងកុសល ហើយមានអ្នកខ្លះទៀត គឺមិនដូច្នោះឡើយ។ ពួកយើងមានច្រើនក្រុមខុសៗគ្នា។"},{"id":12,"translation":"ហើយពិតប្រាកដណាស់ ពួកយើងបានដឹងយ៉ាងប្រាកដថា៖ ពួកយើងមិនអាចគេចផុតពី(បទបញ្ជា)អល់ឡោះនៅលើផែនដីនោះឡើយ ហើយពួកយើងក៏មិនអាចរត់គេចពី(ទណ្ឌកម្ម)ទ្រង់បាននោះដែរ។"},{"id":13,"translation":"ហើយពិតប្រាកដណាស់ នៅពេលដែលពួកយើងបានឮការចង្អុលបង្ហាញ(គម្ពីរគួរអាន) ពួកយើងក៏មានជំនឿលើវា។ ហេតុនេះ ជនណាហើយដែលមានជំនឿលើព្រះជាម្ចាស់របស់គេនោះ គឺគេមិនខ្លាចបាត់បង់ផលបុណ្យ ហើយក៏មិនខ្លាចគេបំពាននោះដែរ។"},{"id":14,"translation":"ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង មានអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម) ហើយក្នុងចំណោមពួកយើង ក៏មានអ្នកដែលល្មើសបំពានផងដែរ។ ដូច្នេះ ជនណាដែលប្រគល់ខ្លួន អ្នកទាំងនោះហើយគឺជាអ្នកដែលស្វែងរកការចង្អុលបង្ហាញ។"},{"id":15,"translation":"រីឯពួកដែលល្មើសបំពានវិញ ពួកគេនឹងក្លាយជាអុសសម្រាប់នរកជើហាន់ណាំ។"},{"id":16,"translation":"ហើយប្រសិនបើពួកគេ(ជិននិងមនុស្សលោក)ដើរតាមមាគ៌ា(អ៊ីស្លាម) យើងពិតជានឹងផ្ដល់ឱ្យពួកគេនូវទឹកភ្លៀងយ៉ាងច្រើនជាមិនខាន"},{"id":17,"translation":"ដើម្បីយើងនឹងសាកល្បងពួកគេនឹងវា។ ហើយជនណាដែលងាកចេញពីការរំលឹកនៃព្រះជាម្ចាស់របស់ខ្លួន គេនឹងបញ្ចូលរូបគេទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":18,"translation":"ហើយពិតប្រាកដណាស់ ម៉ាស្ជិទទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហេតុនេះ ពួកអ្នកមិនត្រូវបួងសួងសុំពីអ្នកណាម្នាក់រួមជាមួយនឹងអល់ឡោះឡើយ។"},{"id":19,"translation":"ហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំបម្រើម្នាក់របស់អល់ឡោះ(ព្យាការីមូហាំម៉ាត់) បានក្រោកឈរគោរពសក្ការៈចំពោះទ្រង់ ពួកគេ(ជិន)ស្ទើរតែប្រជ្រៀតជាន់លើគ្នា(ដើម្បីស្តាប់ការសូត្រគម្ពីរគួរអាន)ទៅហើយ។"},{"id":20,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិតខ្ញុំបួងសួងសុំពីព្រះជាម្ចាស់របស់ខ្ញុំ(តែមួយគត់) ហើយខ្ញុំមិនយកអ្នកណាម្នាក់មកធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់ជាដាច់ខាត។"},{"id":21,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំគ្មានលទ្ធភាពការពារពួកអ្នកពីគ្រោះថ្នាក់នោះឡើយ ហើយខ្ញុំក៏គ្មានលទ្ធភាពផ្ដល់ការចង្អុលបង្ហាញ(ដល់ពួកអ្នក)នោះដែរ។"},{"id":22,"translation":"ចូរអ្នកពោលទៀតថា៖ គ្មានអ្នកណាម្នាក់អាចជួយសង្គ្រោះរូបខ្ញុំពី(ទណ្ឌកម្ម)អល់ឡោះបានឡើយ ហើយខ្ញុំក៏គ្មានកន្លែងជ្រកកោនណាក្រៅពីទ្រង់នោះដែរ។"},{"id":23,"translation":"ប៉ុន្តែ ខ្ញុំអាចផ្សព្វផ្សាយពីអល់ឡោះ និងសាររបស់ទ្រង់។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដណាស់ សម្រាប់រូបគេ គឺនរកជើហាន់ណាំដោយរូបគេស្ថិតនៅក្នុងវាជាអមតៈ។"},{"id":24,"translation":"លុះដល់ពេលដែលពួកគេ(ពួកមុស្ហរីគីន)បានឃើញនូវអ្វី(ទណ្ឌកម្ម)ដែលគេបានសន្យាចំពោះពួកគេ នៅពេលនោះ ពួកគេនឹងដឹងថា តើអ្នកណាជាអ្នកដែលមានអ្នកជួយដ៏ខ្សោយជាងគេ និងមានបក្សពួកតិចជាងគេ?"},{"id":25,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំមិនដឹងទេថា តើអ្វីដែលគេបានសន្យាចំពោះពួកអ្នកនោះនឹងកើតឡើងឆាប់ៗ ឬក៏ព្រះជាម្ចាស់របស់ខ្ញុំធ្វើឲ្យវានៅមានពេលវែង(ទៅមុខ)ទៀត?"},{"id":26,"translation":"(ទ្រង់)ជាអ្នកដឹងនូវប្រការអាថ៌កំបាំង។ ដូចនេះ ទ្រង់មិនលាតត្រដាងអាថ៌កំបាំងរបស់ទ្រង់ឱ្យនរណាម្នាក់ដឹងឡើយ"},{"id":27,"translation":"លើកលែងតែជនណាដែលទ្រង់ពេញចិត្តក្នុងចំណោមអ្នកនាំសារ(របស់ទ្រង់)ប៉ុណ្ណោះ។ ហើយទ្រង់បានចាត់តាំងអ្នកយាម(ម៉ាឡាអ៊ីកាត់)នៅពីខាងមុខនិងនៅពីក្រោយអ្នកនាំសារនោះ។"},{"id":28,"translation":"ដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ដឹងថា ជាការពិតណាស់ ពួកគេ(អ្នកនាំសារទាំងឡាយ)ពិតជាបានផ្សព្វផ្សាយសារនៃព្រះជាម្ចាស់របស់ពួកគេប្រាកដមែន។ ហើយទ្រង់ដឹងជ្រួតជ្រាបបំផុតចំពោះអ្វីដែលមាននៅនឹងពួកគេ។ ហើយទ្រង់ដឹងពីចំនួននៃគ្រប់អ្វីៗទាំងអស់។"}]},{"id":73,"verses":[{"id":1,"translation":"ឱអ្នកដែលដណ្ដប់ភួយ(ព្យាការីមូហាំម៉ាត់)!"},{"id":2,"translation":"ចូរអ្នកក្រោកប្រតិបត្តិសឡាតនៅពេលយប់ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។"},{"id":3,"translation":"(ចូរក្រោកសឡាតឱ្យបាន)ពាក់កណ្ដាលយប់ ឬតិចជាងពាក់កណ្តាលយប់បន្ដិច។"},{"id":4,"translation":"ឬអាចបន្ថែមច្រើនជាងពាក់កណ្ដាលយប់ក៏បាន។ ហើយចូរអ្នកសូត្រគម្ពីរគួរអានឱ្យច្បាស់ៗ មួយៗ។"},{"id":5,"translation":"ពិតប្រាកដណាស់ យើងនឹងបញ្ចុះឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវពាក្យពេចន៍ដ៏ធ្ងន់មួយ(គម្ពីរគួរអាន)។"},{"id":6,"translation":"ពិតប្រាកដណាស់ ការគោរពសក្ការៈនៅពេលយប់ គឺមានឥទ្ធិពលលើដួងចិត្តជាង និងសូត្របានត្រឹមត្រូវជាង។"},{"id":7,"translation":"ពិតប្រាកដណាស់ សម្រាប់អ្នក(ព្យាការីមូហាំម៉ាត់)នៅពេលថ្ងៃ គឺបានចំណាយពេលច្រើនលើកិច្ចការងារផ្សេងៗ។"},{"id":8,"translation":"ហើយចូរអ្នករំឭកព្រះនាមនៃព្រះជាម្ចាស់របស់អ្នក ហើយចូរអ្នកផ្តាច់ខ្លួនទៅកាន់ការគោរពសក្ការៈចំពោះទ្រង់ដោយពេញលេញ។"},{"id":9,"translation":"(ទ្រង់)ជាព្រះជាម្ចាស់នៃទិសខាងកើត និងទិសខាងលិច។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហេតុនេះ ចូរអ្នកយកទ្រង់ធ្វើជាអ្នកគាំពារចុះ។"},{"id":10,"translation":"ចូរអ្នក(ព្យាការីមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេនិយាយ និងត្រូវចេញឱ្យឆ្ងាយពីពួកគេក្នុងលក្ខណៈមួយដ៏ល្អប្រពៃ។"},{"id":11,"translation":"ហើយចូរអ្នកទុកយើង និងពួកបដិសេធដែលទទួលបានឧបការគុណ ហើយនិងពន្យារពេលឱ្យពួកគេបន្ដិចសិនចុះ។"},{"id":12,"translation":"ពិតប្រាកដណាស់ (នៅថ្ងៃបរលោក) យើងមានខ្សែច្រវ៉ាក់ដ៏ធ្ងន់ និងភ្លើងនរកដែលឆាបឆេះ"},{"id":13,"translation":"ព្រមទាំងចំណីអាហារដែលធ្វើឱ្យស្លាក់ ហើយនិងទណ្ឌកម្មដ៏សែនឈឺចាប់បំផុត(សម្រាប់ពួកគេ)។"},{"id":14,"translation":"គឺនៅថ្ងៃដែលផែនដីនិងភ្នំទាំងឡាយញ័ររញ្ជួយ ហើយភ្នំទាំងឡាយនឹងក្លាយទៅជាពំនូកខ្សាច់ដែលប៉ើងខ្ចាត់ខ្ចាយ។"},{"id":15,"translation":"ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារម្នាក់ទៅកាន់ពួកអ្នក(គឺព្យាការីមូហាំម៉ាត់)ដែលធ្វើជាសាក្សីលើពួកអ្នក ដូចដែលយើងបានបញ្ជូនអ្នកនាំសារម្នាក់(ព្យាការីមូសា)ទៅកាន់ហ្វៀរអោនដែរ។"},{"id":16,"translation":"តែហ្វៀរអោនបែរជាប្រឆាំងនឹងអ្នកនាំសារនោះ។ ហេតុនេះ យើងក៏បានដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":17,"translation":"តើពួកអ្នកអាចការពារខ្លួនពួកអ្នកយ៉ាងដូចម្តេចនៅថ្ងៃមួយដែលធ្វើឱ្យក្មេងតូចឡើងស្កូវ ប្រសិនបើពួកអ្នកប្រឆាំងនោះ?"},{"id":18,"translation":"មេឃបានប្រេះបែកព្រោះតែភាពរន្ធត់របស់វា។ ការសន្យារបស់ទ្រង់នឹងកើតឡើងយ៉ាងពិតប្រាកដ។"},{"id":19,"translation":"ពិតប្រាកដណាស់ នេះជាការដាស់រំឭកមួយ។ ហេតុនេះ ជនណាដែលមានបំណងទទួលយកការដាស់រំលឹក ចូរឲ្យគេជ្រើសយកមាគ៌ាទៅកាន់ព្រះជាម្ចាស់របស់គេចុះ។"},{"id":20,"translation":"ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ពិតណាស់អ្នកបានក្រោកសឡាតតិចជាងពីរភាគបីនៃពេលយប់ ជួនកាលពាក់កណ្ដាលយប់ និងជួនកាលមួយភាគបីនៃពេលយប់។ ហើយក្រុមមួយក្នុងចំណោមអ្នកដែលនៅជាមួយអ្នក (ក៏ពួកគេធ្វើដូច្នោះដែរ)។ ហើយអល់ឡោះទ្រង់បានកំណត់ពេលយប់និងពេលថ្ងៃ។ ទ្រង់ដឹងថា ពួកអ្នកពុំមានសមត្ថភាព(សឡាតពេញមួយយប់)នោះទេ។ ហេតុនេះ ទ្រង់ក៏បានបន្ធូរបន្ថយដល់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកសូត្រនូវអ្វីដែលងាយស្រួលសម្រាប់ពួកអ្នកអំពីគម្ពីរគួរអាន។ ទ្រង់ក៏បានដឹងដែរថា ក្នុងចំណោមពួកអ្នក គឺនឹងមានអ្នកដែលមានជំងឺ ហើយមានអ្នកផ្សេងទៀតត្រូវធ្វើដំណើរលើផែនដីដើម្បីស្វែងរកការប្រោសប្រទានពីអល់ឡោះ ហើយក៏មានអ្នកផ្សេងទៀត ត្រូវចេញប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ។ ហេតុនេះ ចូរពួកអ្នកសូត្រនូវអ្វីដែលងាយស្រួលសម្រាប់ពួកអ្នកអំពីគម្ពីរគួរអានចុះ។ ហើយចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ព្រមទាំងឲ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ។ ហើយប្រការល្អណាមួយដែលពួកអ្នកបានសាងវាសម្រាប់ខ្លួនឯង នោះពួកអ្នកពិតជានឹងឃើញវានៅឯអល់ឡោះជាម្ចាស់ ហើយវាល្អប្រសើរជាង និងទទួលបានផលបុណ្យធំធេងជាង។ ហើយចូរពួកអ្នកសុំការអភ័យទោសពីអល់ឡោះចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។"}]},{"id":74,"verses":[{"id":1,"translation":"ឱអ្នកដែលដណ្ដប់ភួយ(ព្យាការីមូហាំម៉ាត់)!"},{"id":2,"translation":"ចូរក្រោកឡើង រួចដាស់តឿនព្រមាន(មនុស្សលោក)។"},{"id":3,"translation":"ហើយចំពោះព្រះជាម្ចាស់របស់អ្នក ចូរអ្នកលើកតម្កើង។"},{"id":4,"translation":"ហើយចំពោះសម្លៀកបំពាក់របស់អ្នក ចូរអ្នកសម្អាត។"},{"id":5,"translation":"ហើយចំពោះរូបបដិមា ចូរអ្នកចៀសឱ្យឆ្ងាយ។"},{"id":6,"translation":"ហើយចូរកុំឲ្យអ្វីមួយដល់អ្នកដទៃដោយប្រាថ្នាចង់បានការតបស្នងច្រើនមកវិញឲ្យសោះ។"},{"id":7,"translation":"ហើយចំពោះ(បទបញ្ជា)ព្រះជាម្ចាស់របស់អ្នក ចូរអ្នកអត់ធ្មត់។"},{"id":8,"translation":"នៅពេលដែលគេផ្លុំត្រែ(លើកទីពីរ)"},{"id":9,"translation":"ថ្ងៃនោះហើយគឺជាថ្ងៃដែលលំបាកបំផុត"},{"id":10,"translation":"ចំពោះពួកគ្មានជំនឿ ដោយគ្មានភាពងាយស្រួលឡើយ។"},{"id":11,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកយើង និងអ្នកដែលយើងបានបង្កើតគេមកតែឯង"},{"id":12,"translation":"ហើយយើងបានធ្វើឱ្យគេក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ"},{"id":13,"translation":"និងមានកូនច្រើនរស់នៅជុំគ្នា"},{"id":14,"translation":"ព្រមទាំងបានប្រទានដល់គេនូវជីវិតរស់នៅដែលស្រណុកសុខស្រួល។"},{"id":15,"translation":"បន្ទាប់មក គេនៅតែមានភាពលោភលន់ចង់ឱ្យយើងបន្ថែម(ឱ្យគេ)ថែមទៀត។"},{"id":16,"translation":"មិនដូច្នោះឡើយ! ពិតប្រាកដណាស់ គេគឺជាអ្នកដែលប្រឆាំងរឹងរូសចំពោះវាក្យខណ្ឌទាំងឡាយរបស់យើង។"},{"id":17,"translation":"យើងនឹងដាក់ទណ្ឌកម្មលើគេកាន់តែខ្លាំង។"},{"id":18,"translation":"ជាការពិតណាស់ រូបគេបានរិះគិត និងបានរៀប(ពាក្យចោទប្រកាន់)។"},{"id":19,"translation":"ពិតណាស់ រូបគេត្រូវបានគេដាក់បណ្ដាសា។ តើគេអាចរៀប(ពាក្យចោទប្រកាន់)បានយ៉ាងដូចមេ្ដច?"},{"id":20,"translation":"បន្ទាប់មក រូបគេត្រូវបានគេដាក់បណ្ដាសា។ តើគេអាចរៀប(ពាក្យចោទប្រកាន់)បានយ៉ាងដូចមេ្ដច?"},{"id":21,"translation":"បន្ទាប់មកទៀត គេបានត្រិះរិះពិចារណា(សាជាថ្មី)។"},{"id":22,"translation":"ក្រោយមក គេធ្វើមុខក្រញូវ ហើយខឹងមួម៉ៅ។"},{"id":23,"translation":"ក្រោយមកទៀត គេបានបែរចេញ និងបានក្រអឺតក្រទម"},{"id":24,"translation":"រួចគេនិយាយថា៖ ពិតណាស់ (គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីមន្តអាគមដែលគេទទួលបាន(ពីអ្នកជំនាន់មុន)ប៉ុណ្ណោះ។"},{"id":25,"translation":"(គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីពាក្យសម្តីមនុស្សធម្មតាប៉ុណ្ណោះ។"},{"id":26,"translation":"យើង(អល់ឡោះ)នឹងបញ្ចូលរូបគេទៅក្នុងនរកសាកើរ។"},{"id":27,"translation":"តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា តើនរកសាកើរជាអ្វីនោះ?"},{"id":28,"translation":"វាមិនបន្សល់ទុកអ្វី ហើយវាក៏មិនទុកអ្វីចោលដែរ(គឺបំផ្លាញទាំងអស់)។"},{"id":29,"translation":"វាឆាបឆេះធ្វើឱ្យស្បែកប្រែ។"},{"id":30,"translation":"នៅលើនរកនោះ មាន(ម៉ាឡាអ៊ីកាត់)ដប់ប្រាំបួននាក់។"},{"id":31,"translation":"ហើយយើងមិនបានបង្កើតឆ្មាំនរកក្រៅពីម៉ាឡាអ៊ីកាត់ឡើយ។ ហើយយើងក៏មិនបានបង្កើតចំនួនរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)នោះដែរ លើកលែងតែដើម្បីជាការសាកល្បងចំពោះពួកដែលគ្មានជំនឿប៉ុណ្ណោះ ដើម្បីឱ្យពួកដែលគេផ្តល់គម្ពីរឲ្យមានការជឿជាក់យ៉ាងច្បាស់ និងដើម្បីឲ្យបណ្ដាអ្នកដែលមានជំនឿកាន់តែបន្ថែមនូវសេចក្តីជំនឿថែមទៀត និងដើម្បីកុំឱ្យពួកដែលគេផ្តល់គម្ពីរឲ្យ ព្រមទាំងបណ្ដាអ្នកដែលមានជំនឿមានការសង្ស័យ ហើយនិងដើម្បីឱ្យពួកដែលក្នុងដួងចិត្តរបស់ពួកគេមានជំងឺ និងពួកប្រឆាំងនិយាយថា៖ តើអល់ឡោះមានបំណងអ្វីចំពោះការលើកឧទាហរណ៍នេះ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់ធ្វើឱ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយគ្មាននរណាម្នាក់ដឹងពីចំនួនកងទ័ពនៃព្រះជាម្ចាស់របស់អ្នកឡើយ។ ហើយវា(ឋាននរក)គ្មានអ្វីក្រៅពីជាការដាស់រំឭកដល់មនុស្សលោកនោះឡើយ។"},{"id":32,"translation":"មិនដូច្នោះឡើយ។ (អល់ឡោះ)ទ្រង់ស្បថនឹងព្រះចន្ទ។"},{"id":33,"translation":"ហើយទ្រង់ស្បថនឹងពេលយប់នៅពេលដែលវាបានរំលងផុតទៅ។"},{"id":34,"translation":"ហើយទ្រង់ស្បថនឹងពេលព្រលឹមនៅពេលដែលវាបពោ្ចញរស្មី។"},{"id":35,"translation":"ជាការពិតណាស់ វា(ឋាននរក) ជាការសាកល្បងមួយដ៏ធំធេង"},{"id":36,"translation":"ដើម្បីជាការព្រមានបន្លាចដល់មនុស្សលោក។"},{"id":37,"translation":"សម្រាប់ជនណាក្នុងចំណោមពួកអ្នកដែលចង់ដើរទៅមុខ(មានជំនឿ) ឬចង់ដើរថយក្រោយ(ប្រឆាំង)។"},{"id":38,"translation":"រាល់បុគ្គលគ្រប់រូប គឺទទួលខុសត្រូវចំពោះអ្វីដែលរូបគេបានសាង។"},{"id":39,"translation":"លើកលែងតែក្រុមខាងស្តាំ(អ្នកមានជំនឿ)ប៉ុណ្ណោះ។"},{"id":40,"translation":"ពួកគេសួរនាំគ្នាទៅវិញទៅមកនៅក្នុងឋានសួគ៌"},{"id":41,"translation":"អំពីពួកឧក្រិដ្ឋជនទាំងឡាយថា៖"},{"id":42,"translation":"តើមូលហេតុអ្វីទៅទើបគេបញ្ចូលពួកអ្នកទៅក្នុងនរកសាកើរដូចនេះ?"},{"id":43,"translation":"ពួកគេឆ្លើយថា៖ (ដោយសារតែ)ពួកយើងមិនធ្លាប់ស្ថិតក្នុងចំណោមអ្នកដែលប្រតិបត្ដិសឡាតឡើយ។"},{"id":44,"translation":"ហើយពួកយើងក៏មិនធ្លាប់បានផ្ដល់អាហារដល់ជនក្រីក្រនោះដែរ។"},{"id":45,"translation":"ហើយពួកយើងធ្លាប់និយាយមិនត្រឹមត្រូវជាមួយពួកដែលវង្វេង។"},{"id":46,"translation":"ហើយពួកយើងធ្លាប់បានបដិសេធថ្ងៃបរលោក"},{"id":47,"translation":"រហូតដល់សេចក្ដីស្លាប់បានមកដល់ពួកយើង។"},{"id":48,"translation":"ហើយការធ្វើអន្ដរាគមន៍ពីបណ្ដាអ្នកធ្វើអន្តរាយទាំងឡាយ គឺគ្មានផ្តល់ជាប្រយោជន៍អ្វីដល់ពួកគេឡើយ។"},{"id":49,"translation":"តើហេតុអ្វីទៅបានជាពួកគេ(ពួកមុស្ហរីគីន)ងាកចេញពីការដាស់រំលឹក(គម្ពីរគួរអាន)"},{"id":50,"translation":"ពួកគេហាក់បីដូចជាសត្វលាដែលផ្អើលខ្លាំង"},{"id":51,"translation":"ដែលវារត់គេចពីសត្វតោ។"},{"id":52,"translation":"ផ្ទុយទៅវិញ បុគ្គលម្នាក់ៗក្នុងចំណោមពួកគេចង់ឱ្យគេផ្តល់ឲ្យនូវគម្ពីរមួយដែលល្បីសុសសាយ។"},{"id":53,"translation":"មិនដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកគេមិនខ្លាចថ្ងៃបរលោកឡើយ។"},{"id":54,"translation":"ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)ជាការដាស់រំឭក។"},{"id":55,"translation":"ដូចនេះ ជនណាដែលចង់ទទួលការដាស់រំលឹក គេនឹងយកវាជាការដាស់រំលឹក។"},{"id":56,"translation":"ហើយពួកគេមិនយកវាជាការដាស់រំលឹកនោះឡើយ លើកលែងតែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ទ្រង់គឺជាអ្នកដែលគេត្រូវកោតខ្លាច និងជាអ្នកដែលអភ័យទោស។"}]},{"id":75,"verses":[{"id":1,"translation":"(អល់ឡោះ)ទ្រង់ស្បថនឹងថ្ងៃបរលោក។"},{"id":2,"translation":"ហើយទ្រង់ស្បថនឹងវិញ្ញាណដែលចេះស្តីបន្ទោស។"},{"id":3,"translation":"តើមនុស្សលោកគិតស្មានថា យើងមិនអាចប្រមូលផ្តុំឆ្អឹងរបស់គេឬ?"},{"id":4,"translation":"ពិតមែនហើយ យើងពិតជាមានសមត្ថភាពក្នុងការតម្រៀបម្រាមដៃរបស់គេ(ឱ្យដូចដើមវិញ)។"},{"id":5,"translation":"ផ្ទុយទៅវិញ មនុស្សលោកចង់បន្តប្រព្រឹត្តអំពើអាក្រក់តទៅមុខទៀត។"},{"id":6,"translation":"គេសួរថា៖ តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា?"},{"id":7,"translation":"នៅពេលដែលភ្នែកភ័យស្លន់ស្លោ"},{"id":8,"translation":"ហើយព្រះចន្ទបានបាត់ពន្លឺ"},{"id":9,"translation":"ហើយព្រះអាទិត្យនិងព្រះចន្ទត្រូវបានគេប្រមូល"},{"id":10,"translation":"នៅថ្ងៃនោះ មនុស្សលោកនឹងនិយាយថា៖ តើត្រូវរត់គេចទៅកន្លែងណា?"},{"id":11,"translation":"ទេ! គ្មានកន្លែងរត់គេចឡើយ។"},{"id":12,"translation":"កន្លែងវិលត្រឡប់នៅថ្ងៃនោះ គឺមានតែឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នកប៉ុណ្ណោះ។"},{"id":13,"translation":"នៅថ្ងៃនោះ គេនឹងប្រាប់មនុស្សលោកនូវអ្វីដែលរូបគេបានប្រព្រឹត្ដកន្លងមក និងអ្វីដែលរូបគេមិនទាន់បានប្រព្រឹត្ដ។"},{"id":14,"translation":"ផ្ទុយទៅវិញ មនុស្សលោកគឺជាសាក្សីប្រឆាំងនឹងខ្លួនឯង។"},{"id":15,"translation":"ទោះបីជាគេនាំមកនូវលេសដោះសារយ៉ាងច្រើនក៏ដោយ។"},{"id":16,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំកម្រើកអណ្តាតរបស់អ្នកសូត្រគម្ពីរគួរអាន(លឿនពេក) ព្រោះតែប្រញាប់ទន្ទេញវាឲ្យសោះ។"},{"id":17,"translation":"ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវប្រមូលផ្តុំវា ហើយឱ្យអ្នកសូត្រវា(បានត្រឹមត្រូវ)។"},{"id":18,"translation":"ដូច្នេះ នៅពេលណាដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់ជីព្រីល)សូត្រវា ចូរអ្នកស្តាប់និងសូត្រតាមការសូត្ររបស់គេ។"},{"id":19,"translation":"បន្ទាប់មក ពិតប្រាកដណាស់ យើងមានតួនាទីជាអ្នកបកស្រាយបញ្ជាក់វា(ដល់អ្នក)។"},{"id":20,"translation":"មិនដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកអ្នកស្រលាញ់ពេញចិត្ដ(ការរស់នៅក្នុង)លោកិយ"},{"id":21,"translation":"ហើយបោះបង់ថ្ងៃបរលោក។"},{"id":22,"translation":"ទឹកមុខ(អ្នកមានជំនឿ)នៅថ្ងៃនោះ គឺស្រស់ស្រាយ"},{"id":23,"translation":"ដោយសម្លឹងមើលទៅកាន់ព្រះជាម្ចាស់របស់គេ។"},{"id":24,"translation":"រីឯទឹកមុខ(ពួកគ្មានជំនឿ)នៅថ្ងៃនោះ គឺក្រញូវ"},{"id":25,"translation":"ដោយរូបគេដឹងច្បាស់ថា រូបគេពិតជានឹងត្រូវទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាមិនខាន។"},{"id":26,"translation":"មិនដូច្នោះឡើយ។ នៅពេលដែលព្រលឹងបានមកដល់បំពង់ក"},{"id":27,"translation":"គេនិយាយទៅកាន់គ្នាថា៖ តើមាននរណាអាចព្យាបាលគេបាន?"},{"id":28,"translation":"ហើយគេដឹង(ខ្លួនឯង)យ៉ាងច្បាស់ថា ពិតណាស់ រូបគេនឹងត្រូវលាចាក(លោកិយ)ជាមិនខាន។"},{"id":29,"translation":"ស្ថានភាពដ៏លំបាកបំផុតបានប្រមូលផ្តុំគ្នានៅចុងក្រោយនៃជីវិតលោកិយ និងពេលចាប់ផ្តើមនៃជីវិតបរលោក។"},{"id":30,"translation":"នៅថ្ងៃនោះ គេនឹងនាំរូបគេទៅកាន់ព្រះជាម្ចាស់របស់គេ។"},{"id":31,"translation":"ពិតណាស់ គេមិនបានជឿជាក់ ហើយក៏មិនបានប្រតិបត្តិសឡាតនោះដែរ។"},{"id":32,"translation":"ក៏ប៉ុន្ដែ គេបានបដិសេធ និងបែរចេញ។"},{"id":33,"translation":"ក្រោយមក គេបានដើរទៅជួបក្រុមគ្រួសាររបស់គេដោយភាពក្រអឺតក្រទម។"},{"id":34,"translation":"អន្តរាយហើយសម្រាប់ឯង ហើយក៏អន្តរាយទៀត។"},{"id":35,"translation":"ក្រោយមក អន្តរាយហើយសម្រាប់ឯង ហើយក៏អន្តរាយទៀត។"},{"id":36,"translation":"តើមនុស្សលោកគិតស្មានថា រូបគេត្រូវបានគេបោះបង់ចោលដោយមិនជំនុំជម្រះឬ?"},{"id":37,"translation":"តើមនុស្សមិនបានកើតមកពីតំណក់ទឹកកាមដែលចូលទៅក្នុងស្បូនទេឬ?"},{"id":38,"translation":"ក្រោយមក គេក៏ក្លាយទៅជាដុំឈាម ហើយទ្រង់បានបង្កើតរូបគេ រួចធ្វើឱ្យគេមានរូបរាងពេញលេញ។"},{"id":39,"translation":"ក្រោយមកទៀត ទ្រង់បានបង្កើតគេឱ្យមានជាគូៗ(ប្រុស ស្រី)។"},{"id":40,"translation":"តើអ្នកដែលអាចធ្វើដូច្នោះ ពុំមែនជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញទេឬ???"}]},{"id":76,"verses":[{"id":1,"translation":"ជាការពិតណាស់ រយៈពេលដ៏យូរបានកន្លងផុតមុនពេលដែលមនុស្សមានវត្តមាន ខណៈដែលគេពុំទាន់ជាអ្វីមួយដែលត្រូវគេរំលឹកនៅឡើយ។"},{"id":2,"translation":"ជាការពិតណាស់ យើងបានបង្កើតមនុស្សពីតំណក់(ទឹកកាម)ដែលលាយចូលគ្នា ដើម្បីយើងនឹងសាកល្បងគេ។ បន្ទាប់មក យើងបានឱ្យគេស្ដាប់ឮ និងមើលឃើញ។"},{"id":3,"translation":"ពិតប្រាកដណាស់ យើងបានបញ្ជាក់ដល់គេនូវមាគ៌ា(ចង្អុលបង្ហាញនិងមាគ៌ាដែលវង្វេង)។ (ក្រោយមក) រូបគេអាចជាអ្នកដឹងគុណ ឬជាអ្នកដែលប្រឆាំង។"},{"id":4,"translation":"ជាការពិតណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលប្រឆាំងនូវច្រវាក់ និងខ្នោះ ព្រមទាំងភ្លើងដែលឆេះសន្ធោសន្ធៅ។"},{"id":5,"translation":"ពិតប្រាកដណាស់ អ្នកសាងអំពើល្អទាំងឡាយ (នៅក្នុងថ្ងៃបរលោក) ពួកគេទទួលទានស្រាដែលលាយជាមួយទឹកក្រអូបកាហ្វូរ។"},{"id":6,"translation":"ជាប្រភពទឹកដែលខ្ញុំបម្រើអល់ឡោះទទួលទានដែលវាហូរទៅគ្រប់ទីកន្លែងដែលពួកគេត្រូវការ។"},{"id":7,"translation":"ពួកគេ(ជាអ្នកដែល)បានបំពេញតាមបំណន់ ហើយពួកគេខ្លាចថ្ងៃមួយដែលប្រការអាក្រក់របស់វារាលដាលគ្រប់ទីកន្លែង(ថ្ងៃបរលោក)។"},{"id":8,"translation":"ហើយពួកគេផ្ដល់អាហារដែលពួកគេចូលចិត្ដទៅឱ្យជនក្រីក្រ ក្មេងកំព្រា និងឈ្លើយសឹក។"},{"id":9,"translation":"(ពួកគេនិយាយថា៖) តាមពិត ពួកយើងផ្ដល់អាហារដល់ពួកអ្នក គឺដើម្បីទទួលបានការពេញចិត្តពីអល់ឡោះប៉ុណ្ណោះ ដោយពួកយើងមិនចង់បានការតបស្នង និងការថ្លែងអំណរគុណអ្វីពីពួកអ្នកឡើយ។"},{"id":10,"translation":"ពិតប្រាកដណាស់ ពួកយើងខ្លាចព្រះជាម្ចាស់របស់ពួកយើងនៅថ្ងៃមួយដែល(ពួកគ្មានជំនឿ)មានទឹកមុខក្រញូវដោយសារតែក្តីរន្ធត់(ក្នុងថ្ងៃនោះ)។"},{"id":11,"translation":"ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានការពារពួកគេពីគ្រោះអាក្រក់នៃថ្ងៃនោះ ហើយទ្រង់បានប្រទានឱ្យពួកគេនូវពន្លឺដ៏ត្រចះត្រចង់ និងក្ដីរីករាយ។"},{"id":12,"translation":"ហើយទ្រង់បានតបស្នងដល់ពួកគេនូវឋានសួគ៌ និង(សម្លៀកបំពាក់អំពី)សូត្រដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។"},{"id":13,"translation":"ពួកគេទំរេតខ្លួនលើគ្រែក្នុងឋានសួគ៌នោះ។ នៅក្នុងឋានសួគ៌នោះដែរ ពួកគេមិនត្រូវកំដៅថ្ងៃ ហើយក៏មិនត្រជាក់ខ្លាំងដែរ។"},{"id":14,"translation":"ហើយម្លប់ដើមឈើរបស់វានៅជិតពួកគេ ហើយផ្លែឈើរបស់វាត្រូវបានគេធ្វើឱ្យងាយស្រួលសម្រាប់ពួកគេបេះបំផុត។"},{"id":15,"translation":"ហើយមានអ្នកបម្រើជុំវិញពួកគេដោយមានភាជន៍ធ្វើអំពីប្រាក់ និងពែងថ្មកែវ។"},{"id":16,"translation":"ថ្មកែវនោះធ្វើអំពីប្រាក់ដោយត្រូវបានកំណត់កម្រិត(ចំណុះ)យ៉ាងសមល្មម។"},{"id":17,"translation":"ហើយពួកគេត្រូវបានគេបម្រើស្រាដែលមានលាយជាមួយខ្ញី។"},{"id":18,"translation":"(ពួកគេទទួលទានពី)ប្រភពស្រានៅក្នុងឋានសួគ៌ដែលគេឱ្យឈ្មោះថា សាល់សាហ្ពីល។"},{"id":19,"translation":"ហើយមានក្មេងៗដែលមានវ័យក្មេងជានិច្ចដើរជុំវិញ(ចាំបម្រើ)ពួកគេ។ នៅពេលដែលអ្នកឃើញពួកគេ អ្នកនឹងគិតថា ពួកគេជាគជ់ខ្យងដ៏ភ្លឺចែងចាំង។"},{"id":20,"translation":"ហើយនៅពេលដែលអ្នកមើល(គ្រប់ទីកន្លែង)ក្នុងឋានសួគ៌នោះ អ្នកនឹងឃើញនូវការប្រោសប្រទាន(គ្រប់បែបយ៉ាង) និងអំណាចដ៏ធំធេង។"},{"id":21,"translation":"នៅពីលើខ្លួនប្រាណរបស់ពួកគេ គឺ(គ្របដណ្តប់ដោយ)សម្លៀកបំពាក់ពណ៌បៃតងធ្វើអំពីសូត្រម៉ដ្ឋខៃ និងសូត្រក្រាស់ ព្រមទាំងត្រូវបានគេបំពាក់ដោយកងដៃធ្វើអំពីប្រាក់។ ហើយព្រះជាម្ចាស់បានប្រទានឱ្យពួកគេនូវភេសជ្ជៈដ៏បរិសុទ្ធ។"},{"id":22,"translation":"(ហើយមានគេនិយាយទៅកាន់ពួកគេថា៖) ពិតប្រាកដណាស់ ទាំងអស់នេះ គឺជាការតបស្នងសម្រាប់ពួកអ្នក។ ហើយការប្រឹងប្រែងរបស់ពួកអ្នកត្រូវបានគេទទួលយក។"},{"id":23,"translation":"ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាដំណាក់កាលៗ។"},{"id":24,"translation":"ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការកំណត់នៃព្រះជាម្ចាស់របស់អ្នក ហើយអ្នកមិនត្រូវប្រតិបត្ដិតាមអ្នកដែលប្រព្រឹត្ដបាបកម្ម ឬអ្នកដែលប្រឆាំងក្នុងចំណោមពួកគេឡើយ។"},{"id":25,"translation":"ហើយចូរអ្នករំឭកព្រះនាមនៃព្រះជាម្ចាស់របស់អ្នកទាំងព្រឹក ទាំងល្ងាច។"},{"id":26,"translation":"ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកស៊ូជោតចំពោះទ្រង់ និងប្រតិបត្តិសឡាតចំពោះទ្រង់ឲ្យបានយូរ។"},{"id":27,"translation":"ពិតប្រាកដណាស់ ពួក(មុស្ហរីគីន)ទាំងនោះ ពួកគេស្រលាញ់(ការរស់នៅក្នុង)លោកិយ ហើយពួកគេបោះបង់ថ្ងៃដ៏សែនធ្ងន់ធ្ងរបំផុត(ថ្ងៃបរលោក)ដាក់ពីក្រោយខ្នងពួកគេ។"},{"id":28,"translation":"យើងជាអ្នកដែលបានបង្កើតពួកគេ និងបានធ្វើឲ្យរាងកាយពួកគេមានភាពរឹងមាំ។ ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងផ្លាស់ប្ដូរក្រុមផេ្សងទៀតមកជំនួសពួកគេជាមិនខាន។"},{"id":29,"translation":"ពិតប្រាកដណាស់ នេះជាការដាស់រំឭកមួយ។ ហេតុនេះ ជនណាដែលមានបំណងទទួលយកការដាស់រំលឹក ចូរឲ្យគេជ្រើសយកមាគ៌ាទៅកាន់ព្រះជាម្ចាស់របស់គេចុះ។"},{"id":30,"translation":"ហើយពួកអ្នកមិនអាចមានចេតនាអ្វីមួយនោះឡើយ លើកលែងតែអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិតបំផុត។"},{"id":31,"translation":"ទ្រង់បញ្ចូលជនណាដែលទ្រង់មានចេតនាទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់។ ហើយចំពោះពួកដែលបំពាន ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។"}]},{"id":77,"verses":[{"id":1,"translation":"(អល់ឡោះ)ទ្រង់ស្បថនឹងខ្យល់ដែលត្រូវគេបញ្ជូនមកជាបន្ដបន្ទាប់។"},{"id":2,"translation":"ហើយទ្រង់ស្បថនឹងខ្យល់ព្យុះដែលបក់បោកយ៉ាងខ្លាំងក្លា។"},{"id":3,"translation":"ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកពង្រាយទឹកភ្លៀង។"},{"id":4,"translation":"ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះមកជាមួយនឹងការបែងចែករវាងប្រការពិតនិងប្រការមិនពិត។"},{"id":5,"translation":"ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលនាំវ៉ាហ៊ីចុះមក"},{"id":6,"translation":"ដើម្បីកុំឲ្យមានការដោះសាណាមួយ ឬជាការដាស់តឿនព្រមាន។"},{"id":7,"translation":"ពិតប្រាកដណាស់ អ្វីដែលគេសន្យាចំពោះពួកអ្នក ពិតជានឹងកើតឡើង។"},{"id":8,"translation":"នៅពេលដែលផ្កាយទាំងឡាយត្រូវបានគេបំបាត់ពន្លឺ(របស់វា)"},{"id":9,"translation":"ហើយនៅពេលដែលមេឃត្រូវប្រេះបែក"},{"id":10,"translation":"ហើយនៅពេលដែលភ្នំទាំងឡាយត្រូវគេបំប៉ើង"},{"id":11,"translation":"ហើយនៅពេលដែលបណ្ដាអ្នកនាំសារទាំងឡាយត្រូវបានគេកំណត់ពេល។"},{"id":12,"translation":"តើពួកគាត់ត្រូវបានគេពន្យារពេលរហូតដល់ថ្ងៃណា?"},{"id":13,"translation":"រហូតដល់ថ្ងៃកាត់សេចក្តី។"},{"id":14,"translation":"តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ថ្ងៃកាត់សេចក្តីជាអ្វីនោះ?"},{"id":15,"translation":"ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។"},{"id":16,"translation":"តើយើងមិនបានបំផ្លាញអ្នកជំនាន់មុនទេឬ?"},{"id":17,"translation":"បន្ទាប់មក យើងក៏បានបំផ្លាញអ្នកជំនាន់ក្រោយពួកគេទៀត។"},{"id":18,"translation":"ក៏ដូចគ្នាដែរ យើងបានធ្វើ(ដូចនោះ)ចំពោះពួកឧក្រិដ្ឋជនទាំងឡាយ។"},{"id":19,"translation":"ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។"},{"id":20,"translation":"តើយើងមិនបានបង្កើតពួកអ្នកពីទឹកកាមដ៏ទន់ខ្សោយទេឬ?"},{"id":21,"translation":"ហើយយើងបានដាក់វានៅក្នុងកន្លែងដែលត្រូវបានគេថែរក្សា(ស្បូនស្រ្តី)"},{"id":22,"translation":"រហូតដល់រយៈកាលកំណត់មួយ។"},{"id":23,"translation":"ហើយយើងបានកំណត់(នូវលក្ខណៈរបស់វា)។ ជាការពិតណាស់ យើងជាអ្នកកំណត់ដ៏ប្រសើរបំផុត។"},{"id":24,"translation":"ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។"},{"id":25,"translation":"តើយើងមិនបានបង្កើតផែនដីជាកន្លែងប្រមូលផ្តុំ"},{"id":26,"translation":"ទាំងអ្នករស់ ទាំងអ្នកស្លាប់ទេឬ?"},{"id":27,"translation":"ហើយយើងបានបង្កើតភ្នំខ្ពស់ៗទាំងឡាយនៅលើផែនដីដើម្បីទប់លំនឹង។ ហើយយើងបានផ្ដល់ទឹកសាបដែលបរិសុទ្ធឱ្យពួកអ្នកផឹក។"},{"id":28,"translation":"ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។"},{"id":29,"translation":"(នៅថ្ងៃបរលោក មានគេនិយាយទៅកាន់ពួកដែលបដិសេធថា៖) ចូរពួកអ្នកធ្វើដំណើរទៅកាន់អ្វី(ទណ្ឌកម្ម)ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ។"},{"id":30,"translation":"ចូរពួកអ្នកធ្វើដំណើរទៅកាន់ម្លប់(នៃផ្សែងភ្លើងនរក)ដែលបែកជាបីផ្នែកនោះចុះ។"},{"id":31,"translation":"គ្មានម្លប់ត្រជាក់ឡើយ ហើយក៏គ្មានអ្វីអាចរារាំងពីអណ្តាតភ្លើង(នរក)នោះដែរ។"},{"id":32,"translation":"ពិតប្រាកដណាស់ វាជះផ្កាភ្លើងយ៉ាងខ្លាំងប្រៀបដូចជាវិមានដ៏ធំស្កឹមស្កៃ"},{"id":33,"translation":"ដែលប្រៀបដូចជាសត្វអូដ្ឋលឿង។"},{"id":34,"translation":"ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។"},{"id":35,"translation":"នេះគឺជាថ្ងៃដែលពួកគេ(ពួកបដិសេធ)មិនអាចនិយាយអ្វីបានឡើយ។"},{"id":36,"translation":"ហើយពួកគេក៏មិនត្រូវបានគេអនុញ្ញាតឱ្យនិយាយដោះសានោះដែរ។"},{"id":37,"translation":"ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។"},{"id":38,"translation":"នេះគឺជាថ្ងៃកាត់សេចក្ដី។ យើងបានប្រមូលផ្តុំពួកអ្នក និងអ្នកជំនាន់មុនទាំងអស់។"},{"id":39,"translation":"ដូចនេះ ប្រសិនបើពួកអ្នកមានកលល្បិចអ្វី(ដើម្បីរំដោះខ្លួនពីទណ្ឌកម្ម) ចូរពួកអ្នកប្រើកលល្បិចនោះចុះ។"},{"id":40,"translation":"ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។"},{"id":41,"translation":"ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតនៅក្រោមម្លប់ និងមានប្រភពទឹកជាច្រើន"},{"id":42,"translation":"ព្រមទាំងផ្លែឈើ(គ្រប់ប្រភេទ)តាមអ្វីដែលពួកគេប្រាថ្នា។"},{"id":43,"translation":"(ហើយមានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកបរិភោគ និងផឹកដោយក្ដីរីករាយចុះ ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាង។"},{"id":44,"translation":"ក៏ដូចគ្នាដែរ ពិតប្រាកដណាស់ យើងនឹងតបស្នងដល់បណ្ដាអ្នកដែលសាងអំពើល្អ។"},{"id":45,"translation":"ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។"},{"id":46,"translation":"(ហើយមានគេនិយាយទៅកាន់ពួកទាំងនោះថា៖) ចូរពួកអ្នកបរិភោគ និងត្រេកត្រអាលមួយរយៈពេលខ្លីសិនចុះ ព្រោះពិតណាស់ ពួកអ្នកគឺជាពួកឧក្រិដ្ឋជន។"},{"id":47,"translation":"ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។"},{"id":48,"translation":"ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកទាំងនោះថា៖ ចូរពួកអ្នកប្រតិបត្តិសឡាត គឺពួកគេមិនសឡាតឡើយ។"},{"id":49,"translation":"ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។"},{"id":50,"translation":"ដូចនេះ តើមានពាក្យសម្តីអ្វីបន្ទាប់ពីវា(គម្ពីរគួរអាន)ដែលពួកគេមានជំនឿនោះ?"}]},{"id":78,"verses":[{"id":1,"translation":"តើពួកគេ(មុស្ហរីគីន)កំពុងតែសួរគ្នាពីរឿងអ្វី?"},{"id":2,"translation":"គឺអំពីដំណឹងដ៏សំខាន់"},{"id":3,"translation":"ដែលពួកគេខ្វែងគំនិតគ្នាចំពោះវា។"},{"id":4,"translation":"មិនដូច្នោះឡើយ ពួកគេគង់តែនឹងដឹង។"},{"id":5,"translation":"ក្រោយមក មិនដូច្នោះឡើយ ពួកគេគង់តែនឹងដឹង។"},{"id":6,"translation":"តើយើង(អល់ឡោះ)មិនបានបង្កើតផែនដីឱ្យមានសណ្ឋានលាតសន្ធឹង"},{"id":7,"translation":"និងភ្នំជាច្រើនជាបង្គោលស្នឹងទេឬ?"},{"id":8,"translation":"ហើយយើងបានបង្កើតពួកអ្នកមានគូ(ប្រុស និងស្ត្រី)។"},{"id":9,"translation":"ហើយយើងបានឱ្យការដេករបស់ពួកអ្នកជាការសម្រាក។"},{"id":10,"translation":"ហើយយើងបានបង្កើតពេលយប់ជាការបិទបាំង។"},{"id":11,"translation":"ហើយយើងបានបង្កើតពេលថ្ងៃជាពេលប្រកបរបរ(ចិញ្ចឹមជីវិត)។"},{"id":12,"translation":"យើងបានបង្កើតនៅពីលើពួកអ្នកនូវ(មេឃ)ប្រាំពីរជាន់ជាសំណង់ដ៏រឹងមាំ។"},{"id":13,"translation":"យើងបានបង្កើតព្រះអាទិត្យឱ្យមានរស្មីចែងចាំង និងមានកម្តៅ។"},{"id":14,"translation":"ហើយយើងបានបញ្ចុះទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់ពីដុំពពក"},{"id":15,"translation":"ដើម្បីយើងបញ្ចេញតាមរយៈទឹកភ្លៀងនោះនូវគ្រាប់ធញ្ញជាតិ និងរុក្ខជាតិជាច្រើន"},{"id":16,"translation":"ព្រមទាំងចម្ការដំណាំដែលចាក់ស្រេះគ្នាត្រសុំត្រសាយ។"},{"id":17,"translation":"ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្តី(រវាងភាវៈទាំងឡាយ) គឺជាពេលវេលាកំណត់។"},{"id":18,"translation":"គឺថ្ងៃដែលគេផ្លុំត្រែ(លើកទីពីរ)។ ពេលនោះ ពួកអ្នកនឹងមកជាក្រុមៗ។"},{"id":19,"translation":"ហើយមេឃត្រូវបានគេបើកចំហដោយវាមានទ្វារជាច្រើន។"},{"id":20,"translation":"ហើយភ្នំត្រូវបានគេបំប៉ើង(ចេញពីកន្លែងរបស់វា) ដែលវាប្រៀបដូចជារូបបំភាន់ភ្នែក។"},{"id":21,"translation":"ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀម"},{"id":22,"translation":"ជាកន្លែងវិលត្រលប់សម្រាប់ពួកដែលបំពាន។"},{"id":23,"translation":"ពួកគេស្ថិតនៅទីនោះជាអមតៈ។"},{"id":24,"translation":"នៅក្នុងឋាននរកនោះ ពួកគេមិនស្គាល់រសជាតិត្រជាក់ ហើយក៏គ្មានគ្រឿងផឹកនោះដែរ"},{"id":25,"translation":"លើកលែងតែទឹកដ៏សែនក្តៅ និងខ្ទុះឈាមប៉ុណ្ណោះ"},{"id":26,"translation":"ជាការតបស្នងដ៏សក្ដិសមបំផុត(សម្រាប់ពួកគេ)។"},{"id":27,"translation":"ជាការពិតណាស់ ពួកគេមិនធ្លាប់រំពឹងថាមានការជំនុំជម្រះឡើយ។"},{"id":28,"translation":"ហើយពួកគេថែមទាំងបានបដិសេធសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៀតផង។"},{"id":29,"translation":"ហើយរាល់អ្វីៗទាំងអស់ យើងបានកត់ត្រាវាទុកនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វូស)។"},{"id":30,"translation":"ដូចេ្នះ ចូរពួកអ្នក(ឱពួកគ្មានជំនឿ)ភ្លក់ចុះ។ ហើយយើងមិនបន្ថែមអ្វីដល់ពួកអ្នកក្រៅតែពីទណ្ឌកម្មនោះឡើយ។"},{"id":31,"translation":"ពិតប្រាកដណាស់ សម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នឹងទទួលបានកន្លែងជោគជ័យ(ឋានសួគ៌)"},{"id":32,"translation":"ដែលមានសួនឧទ្យាន និងចម្ការទំពាំងបាយជូរ"},{"id":33,"translation":"និងស្ដ្រីព្រហ្មចារីយ៍ជាច្រើនដែលមានវ័យស្មើៗគ្នា"},{"id":34,"translation":"ព្រមទាំងកែវដែលពេញដោយស្រា។"},{"id":35,"translation":"នៅក្នុងឋានសួគ៌នោះ ពួកគេមិនឮពាក្យសម្តីឥតបានការ ហើយពួកគេក៏មិននិយាយកុហកគ្នានោះដែរ។"},{"id":36,"translation":"(ទាំងនោះ)គឺជាការតបស្នងពីព្រះជាម្ចាស់របស់អ្នក ជាការប្រោសប្រទានដ៏ពេញលេញមួយ(អំពីទ្រង់)។"},{"id":37,"translation":"(ទ្រង់ជា)ព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ ជាព្រះជាម្ចាស់ដ៏មហាសប្បុរស។ ពួកគេមិនអាចនិយាយអ្វីបានឡើយ (លុះត្រាតែមានការអនុញ្ញាតពីទ្រង់)។"},{"id":38,"translation":"នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ជីព្រីល និងម៉ាឡាអ៊ីកាត់ទាំងឡាយតម្រៀបជាជួរៗ។ ពួកគេមិនអាចនិយាយអ្វីបានឡើយ លើកលែងតែអ្នកដែលព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់អនុញ្ញាតដល់គេ ហើយគេនិយាយតែពាក្យសម្តីដែលត្រឹមត្រូវប៉ុណ្ណោះ។"},{"id":39,"translation":"នោះគឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។ ដូចេ្នះ ជនណាដែលចង់ទទួលបានជោគជ័យ ចូរឱ្យគេជ្រើសយកកន្លែងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់គេចុះ។"},{"id":40,"translation":"ពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នូវទណ្ឌកម្មដែលនៅជិតបំផុត គឺនៅថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅកាន់អ្វីដែលគេធ្លាប់បានសាងកន្លងមក។ ហើយអ្នកគ្មានជំនឿនឹងនិយាយថា៖ “ឱអនិច្ចាខ្ញុំអើយ! សូមឱ្យខ្ញុំក្លាយជាដី(ដូចសត្វទាំងឡាយ)ផងចុះ។"}]},{"id":79,"verses":[{"id":1,"translation":"(អល់ឡោះ)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកហូតព្រលឹងពួកគ្មានជំនឿដោយឃោឃៅ។"},{"id":2,"translation":"(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកយកព្រលឹងបណ្តាអ្នកមានជំនឿដោយទន់ភ្លន់។"},{"id":3,"translation":"(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះពីលើមេឃ និងឡើងទៅកាន់មេឃវិញយ៉ាងលឿន។"},{"id":4,"translation":"(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលប្រជែងគ្នាអនុវត្តបទបញ្ជារបស់អល់ឡោះ។"},{"id":5,"translation":"(ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលរៀបចំនូវបទបញ្ជារបស់អល់ឡោះ។"},{"id":6,"translation":"នៅថ្ងៃដែលផែនដីញ័ររញ្ជួយ(ដោយការផ្លុំត្រែលើកទីមួយ)"},{"id":7,"translation":"ហើយការផ្លុំត្រែលើកទីពីរក៏កើតមានឡើងបន្ទាប់ពីវា"},{"id":8,"translation":"នៅថ្ងៃនោះ ដួងចិត្ត(ពួកគ្មានជំនឿ) ភ័យញាប់ញ័រ។"},{"id":9,"translation":"កែវភ្នែករបស់ពួកគេបង្ហាញនូវភាពភ័យខ្លាច។"},{"id":10,"translation":"ពួកគេនិយាយថា៖ តើពួកយើងពិតជានឹងត្រូវគេត្រឡប់ឲ្យមានជីវិតម្តងទៀតឬ?"},{"id":11,"translation":"តើពួកយើងពិតជានឹងត្រូវគេត្រឡប់ឲ្យមានជីវិតឬ ខណៈដែលពួកយើងបានក្លាយជាឆ្អឹងដែលពុកផុយហើយនោះ?"},{"id":12,"translation":"ពួកគេនិយាយទៀតថា៖ ប្រសិនបើដូច្នោះមែន វាពិតជាការវិលត្រឡប់ដ៏ខាតបង់បំផុត។"},{"id":13,"translation":"តាមពិត វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ)តែមួយដងប៉ុណ្ណោះ។"},{"id":14,"translation":"ស្រាប់តែពេលនោះ ពួកគេក៏បានរស់ឡើងវិញ។"},{"id":15,"translation":"តើដំណឹងរបស់ព្យាការីមូសាបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ?"},{"id":16,"translation":"នៅពេលដែលព្រះជាម្ចាស់របស់គាត់បានហៅគាត់នៅឯជ្រលងភ្នំទូវ៉ាដ៏ពិសិដ្ឋថា៖"},{"id":17,"translation":"ចូរអ្នកធ្វើដំណើរទៅកាន់ហ្វៀរអោនចុះ។ ពិតប្រាកដណាស់ គេជាអ្នកដែលបំពាន។"},{"id":18,"translation":"ហើយចូរអ្នកនិយាយ(ទៅកាន់គេ)ថា ៖ តើអ្នក(ឱហ្វៀរអោន)ចង់ជម្រះសម្អាតខ្លួន"},{"id":19,"translation":"និងឱ្យខ្ញុំណែនាំអ្នកទៅកាន់ព្រះជាម្ចាស់របស់អ្នក(អល់ឡោះ) រួចអ្នកនឹងកោតខ្លាចទ្រង់ដែរឬទេ?"},{"id":20,"translation":"ពេលនោះ គាត់ក៏បានបង្ហាញឲ្យគេ(ហ្វៀរអោន)ឃើញនូវសញ្ញាភស្តុតាងដ៏ធំមួយ។"},{"id":21,"translation":"តែគេបែរជាបដិសេធ និងប្រឆាំងទៅវិញ។"},{"id":22,"translation":"ក្រោយមក គេបែរក្រោយ(ងាកចេញពីការមានជំនឿ) និងព្យាយាមប្រឆាំង(នឹងព្យាការីមូសា)។"},{"id":23,"translation":"ហើយគេបានប្រមូល(ក្រុមរបស់គេ) រួចស្រែកប្រកាសថា៖"},{"id":24,"translation":"យើងគឺជាព្រះជាម្ចាស់របស់ពួកអ្នកដ៏មហាខ្ពង់ខ្ពស់។"},{"id":25,"translation":"ដូច្នេះ អល់ឡោះក៏បានដាក់ទណ្ឌកម្មរូបគេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។"},{"id":26,"translation":"ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះ)។"},{"id":27,"translation":"តើការបង្កើតពួកអ្នក(ឲ្យរស់ឡើងវិញម្តងទៀត)លំបាកជាង ឬមួយក៏ការបង្កើតមេឃដែលយើងបានបង្កើតវារួចនោះ(លំបាកជាង)?"},{"id":28,"translation":"ទ្រង់បានលើកវាខ្ពស់ប្រៀបដូចជាសំណង់មួយពីលើពួកអ្នក ហើយទ្រង់ធ្វើឱ្យវាមានផ្ទៃរាបស្មើ។"},{"id":29,"translation":"ទ្រង់បានធ្វើឱ្យពេលយប់របស់វាមានភាពងងឹត ហើយទ្រង់បានបញ្ចេញពន្លឺរបស់វា(ព្រះអាទិត្យ)មកវិញនៅពេលថ្ងៃរះ។"},{"id":30,"translation":"ហើយបន្ទាប់ពីនោះ ទ្រង់បានបង្កើតផែនដីឲ្យលាតសន្ធឹង។"},{"id":31,"translation":"ទ្រង់បានបពោ្ចញពីដីនូវទឹករបស់វា និងរុក្ខជាតិរបស់វា។"},{"id":32,"translation":"ហើយទ្រង់បានបង្កើតភ្នំជាស្នឹង(សម្រាប់ទប់លំនឹង)ផែនដី។"},{"id":33,"translation":"(ទាំងអស់នោះ) គឺដើម្បីជាប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈរបស់ពួកអ្នក។"},{"id":34,"translation":"នៅពេលដែលការផ្លុំត្រែលើកទីពីរត្រូវបានបន្លឺឡើង"},{"id":35,"translation":"នៅថ្ងៃនោះ មនុស្សលោកនឹងនឹកឃើញ(ទាំងអស់)នូវអ្វីដែលខ្លួនបានសាង"},{"id":36,"translation":"ហើយនរកជើហ៊ីមត្រូវបានគេនាំមកបង្ហាញឱ្យអ្នកដែលបានឃើញ បានឃើញច្បាស់។"},{"id":37,"translation":"ដូច្នេះ ចំពោះអ្នកដែលបានបំពាន"},{"id":38,"translation":"និងបានឲ្យតម្លៃឆាកជីវិតលោកិយ(ខ្លាំងជាងជីវិតបរលោក)"},{"id":39,"translation":"ពិតប្រាកដណាស់ នរកជើហ៊ីមគឺជាកន្លែងស្នាក់នៅរបស់គេ។"},{"id":40,"translation":"រីឯជនណាដែលខ្លាចការឈរនៅចំពោះមុខព្រះជាម្ចាស់របស់គេ ហើយបានទប់ស្កាត់ខ្លួនពីកិលេសតណ្ហា"},{"id":41,"translation":"ពិតប្រាកដណាស់ ឋានសួគ៌គឺជាកន្លែងស្នាក់នៅរបស់គេ។"},{"id":42,"translation":"ពួកគេ(ពួកមុស្ហរីគីន)នឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីថ្ងៃបរលោក ថាតើវានឹងកើតឡើងនៅពេលណា?"},{"id":43,"translation":"រូបអ្នកមិនមែនជាអ្នកដែលដឹងពីពេលវេលារបស់វាឡើយ។"},{"id":44,"translation":"គឺមានតែព្រះជាម្ចាស់របស់អ្នក(តែមួយគត់)ដែលដឹង។"},{"id":45,"translation":"តាមពិត អ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានចំពោះជនដែលខ្លាចថ្ងៃនោះប៉ុណ្ណោះ។"},{"id":46,"translation":"នៅថ្ងៃដែលពួកគេបានឃើញថ្ងៃបរលោកនោះ ពួកគេមានអារម្មណ៍ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយល្ងាច ឬមួយព្រឹកប៉ុណ្ណោះ។"}]},{"id":80,"verses":[{"id":1,"translation":"គាត់(ព្យាការីមូហាំម៉ាត់)បានធ្វើមុខក្រញូវ ហើយងាកចេញ"},{"id":2,"translation":"ដោយសារមានជនពិការភ្នែកម្នាក់បានមកជួបគាត់។"},{"id":3,"translation":"តើអ្វីដែលធ្វើឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចដឹង(ពីរឿងនោះ)? ជួនកាលគេអាច(មក)សម្អាតខ្លួនរបស់គេ(ពីបាបកម្ម)ក៏ថាបាន។"},{"id":4,"translation":"ឬក៏គេអាចទទួលបានការដាស់រំលឹក(ពីអ្នក) ហើយការដាស់រំលឹកនោះអាចផ្ដល់ជាប្រយោជន៍ដល់គេ។"},{"id":5,"translation":"រីឯអ្នកដែលមិនត្រូវការ(ការណែនាំពីអ្នក)"},{"id":6,"translation":"អ្នកបែរជាយកចិត្តទុកដាក់ចំពោះគេទៅវិញ។"},{"id":7,"translation":"តើមានអ្វីកើតឡើងចំពោះអ្នក ប្រសិនបើគេមិនសម្អាតខ្លួន(ពីភាពគ្មានជំនឿ)ទេនោះ?"},{"id":8,"translation":"រីឯអ្នកដែលខំព្យាយាមមកជួបអ្នក"},{"id":9,"translation":"ហើយរូបគេក៏ខ្លាច(អល់ឡោះ)ផងនោះ"},{"id":10,"translation":"អ្នកបែរជាព្រងើយកន្តើយចំពោះគេទៅវិញ។"},{"id":11,"translation":"មិនដូច្នោះឡើយ! ពិតណាស់ វា(ជំពូកនេះ)ជាការដាស់រំលឹកប៉ុណ្ណោះ។"},{"id":12,"translation":"ដូចនេះ ជនណាដែលចង់ទទួលការដាស់រំលឹក គេនឹងយកវា(គម្ពីរ)ជាការដាស់រំលឹក"},{"id":13,"translation":"(ដែលវា)ស្ថិតនៅក្នុងគម្ពីរដែលត្រូវបានគេលើកតម្កើង"},{"id":14,"translation":"ដែលមានឋានៈខ្ពង់ខ្ពស់ និងជ្រះស្អាត។"},{"id":15,"translation":"វា(គម្ពីរគួរអាន)នៅនឹងដៃម៉ាឡាអ៊ីកាត់។"},{"id":16,"translation":"ជាអ្នកដែលថ្កុំថ្កើង និងជាអ្នកដែលប្រព្រឹត្តតែអំពើល្អ។"},{"id":17,"translation":"គេបានដាក់បណ្តាសាលើមនុស្ស(ដែលប្រឆាំង)។ តើមានអ្វីដែលខ្លាំងជាងការប្រឆាំងនឹងទ្រង់ទៀតនោះ!"},{"id":18,"translation":"តើទ្រង់បានបង្កើតរូបគេពីអ្វី?"},{"id":19,"translation":"គឺទ្រង់បានបង្កើតរូបគេពីទឹកកាម ហើយទ្រង់បានកំណត់(ដំណាក់កាលរបស់)វា។"},{"id":20,"translation":"បន្ទាប់មក ទ្រង់បានសម្រួលនូវមាគ៌ា(ល្អ អាក្រក់)ដល់គេ។"},{"id":21,"translation":"ក្រោយមក ទ្រង់បានឱ្យគេស្លាប់ រួចឱ្យគេស្ថិតក្នុងផ្នូរ។"},{"id":22,"translation":"បន្ទាប់មក នៅពេលដែលទ្រង់មានចេតនា ទ្រង់នឹងឲ្យគេរស់ឡើងវិញ។"},{"id":23,"translation":"មិនដូច្នោះឡើយ! គេមិនបានបំពេញនូវអ្វីដែលទ្រង់បានដាក់បទបញ្ជាលើរូបគេឡើយ។"},{"id":24,"translation":"ដូចេ្នះ ចូរឱ្យមនុស្សលោកមើលទៅកាន់ចំណីអាហាររបស់គេចុះ។"},{"id":25,"translation":"ពិតប្រាកដណាស់ យើងបានស្រោចស្រពនូវទឹកភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់។"},{"id":26,"translation":"បន្ទាប់មក យើងបានបំបែកដីជាបំណែកៗ។"},{"id":27,"translation":"ពេលនោះ យើងបានបណ្តុះនៅក្នុងវានូវគ្រាប់ធញ្ញជាតិជាច្រើន"},{"id":28,"translation":"និងទំពាំងបាយជូរ រុក្ខជាតិបៃតង(សម្រាប់ជាចំណីសត្វ)"},{"id":29,"translation":"និងដើមអូលីវ ដើមលើ្ម"},{"id":30,"translation":"ហើយនិងចម្ការជាច្រើនដែលមានដើមឈើធំៗ"},{"id":31,"translation":"ព្រមទាំងផលានុផល និងស្មៅ"},{"id":32,"translation":"ដើម្បីជាប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈរបស់ពួកអ្នក។"},{"id":33,"translation":"ហើយនៅពេលដែលសម្រែកយ៉ាងខ្លាំង(នៃការផ្លុំត្រែលើកទីពីរ)បានមកដល់"},{"id":34,"translation":"គឺនៅថ្ងៃដែលបុគ្គលម្នាក់ៗរត់គេចពីបងប្អូនរបស់ខ្លួន"},{"id":35,"translation":"និងពីម្តាយរបស់ខ្លួន ពីឪពុករបស់ខ្លួន"},{"id":36,"translation":"ហើយនិងពីភរិយារបស់ខ្លួន និងកូនចៅរបស់ខ្លួន។"},{"id":37,"translation":"នៅថ្ងៃនោះ បុគ្គលម្នាក់ៗក្នុងចំណោមពួកគេ គឺមានកិច្ចការដែលធ្វើឲ្យរូបគេរវល់(ខ្វល់ខ្វាយរៀងៗខ្លួន)។"},{"id":38,"translation":"ទឹកមុខ(អ្នកមានជំនឿ)នៅថ្ងៃនោះ គឺភាពត្រចេះត្រចង់"},{"id":39,"translation":"(ដោយពួកគេ)សើចសប្បាយ និងមានភាពរីករាយ។"},{"id":40,"translation":"ហើយទឹកមុខ(ពួកគ្មានជំនឿ)នៅថ្ងៃនោះ គឺប្រឡាក់ដោយធូលី។"},{"id":41,"translation":"ល្អងខ្មៅងងឹតបានគ្របដណ្តប់លើផ្ទៃមុខ(របស់ពួកគេ)។"},{"id":42,"translation":"ពួកទាំងនោះ គឺជាពួកដែលប្រឆាំង និងពួកដែលបំពាន។"}]},{"id":81,"verses":[{"id":1,"translation":"នៅពេលដែលព្រះអាទិត្យត្រូវបានមូរ"},{"id":2,"translation":"និងនៅពេលដែលផ្កាយទាំងឡាយធ្លាក់បែកខ្ចាត់ខ្ចាយ"},{"id":3,"translation":"និងនៅពេលដែលភ្នំទាំងឡាយត្រូវបានគេបំប៉ើង"},{"id":4,"translation":"និងនៅពេលដែលមេអូដ្ឋផើម ត្រូវបានគេបោះបង់ចោល"},{"id":5,"translation":"និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំ"},{"id":6,"translation":"និងនៅពេលសមុទ្រទាំងឡាយត្រូវបានគេដុតឱ្យឆេះ"},{"id":7,"translation":"និងនៅពេលដែលជីវិតទាំងឡាយត្រូវបានផ្តុំ(ឱ្យនៅតាមក្រុមរៀងខ្លួន)"},{"id":8,"translation":"និងនៅពេលទារិកា(ដែលគេកប់ទាំងរស់)ត្រូវបានគេសួរថា៖"},{"id":9,"translation":"តើដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់បែបនេះ?"},{"id":10,"translation":"និងនៅពេលដែលបញ្ជីកំណត់ត្រា(ទង្វើរបស់មនុស្ស)ត្រូវបានគេចែកចាយ"},{"id":11,"translation":"និងនៅពេលដែលមេឃាត្រូវបានគេយកចេញ"},{"id":12,"translation":"និងនៅពេលដែលភ្លើងនរកត្រូវបានដុតបញ្ឆេះឡើង"},{"id":13,"translation":"និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិត(អ្នកដែលកោតខ្លាចអល់ឡោះ)"},{"id":14,"translation":"(កាលណាហេតុការណ៍ទាំងនោះកើតឡើង) បុគ្គលគ្រប់រូបនឹងដឹងពីអ្វីដែលខ្លួនបានសាង។"},{"id":15,"translation":"(អល់ឡោះ)ស្បថនឹងហ្វូងតារាដែលបាត់ពន្លឺ។"},{"id":16,"translation":"(ទ្រង់)ស្បថនឹងហ្វូងតារាដែលដើរតាមគន្លងរបស់វា រួចក៏លិចបាត់ទៅវិញ។"},{"id":17,"translation":"(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាចាប់ផ្តើមងងឹត"},{"id":18,"translation":"(ទ្រង់)ស្បថនឹងពេលព្រលឹម នៅពេលដែលចាប់ផ្តើមបពោ្ចញពន្លឺ។"},{"id":19,"translation":"ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) ពិតជាបន្ទូល(របស់អល់ឡោះ)ដែលត្រូវបាននាំមកដោយម៉ាឡាអ៊ីកាត់ដ៏ឧត្តុង្គឧត្តម(ជីព្រីល)"},{"id":20,"translation":"ជាអ្នកមានអានុភាពខ្លាំងក្លា និងមានឋានៈខ្ពង់ខ្ពស់ចំពោះ(អល់ឡោះ)ព្រះជាម្ចាស់នៃអារ៉ស្ហ។"},{"id":21,"translation":"ជាអ្នកដែលត្រូវបានអ្នកដែលនៅទីនោះ(លើមេឃ)គោរពតាម ជាអ្នកដែលស្មោះត្រង់បំផុត។"},{"id":22,"translation":"ហើយមិត្ដភក្តិរបស់ពួកអ្នក(គឺព្យាការីមូហាំម៉ាត់) ពុំមែនជាមនុស្សវិកលចរិតឡើយ។"},{"id":23,"translation":"ហើយជាការពិតណាស់ គាត់បានឃើញគេ(ជីព្រីល)យ៉ាងច្បាស់នៅឯជើងមេឃ។"},{"id":24,"translation":"ហើយគាត់ក៏មិនមែនជាអ្នកកំណាញ់ក្នុងការផ្សព្វផ្សាយសាររបស់អល់ឡោះនោះដែរ។"},{"id":25,"translation":"ហើយវា(គម្ពីរគួរអាន)មិនមែនជាពាក្យពេចន៍របស់ស្ហៃតនដែលត្រូវគេដាក់បណ្តាសានោះឡើយ។"},{"id":26,"translation":"ដូចនេះ តើសតិបញ្ញារបស់ពួកអ្នកបាត់បង់ទៅណាហើយ?"},{"id":27,"translation":"វា(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ"},{"id":28,"translation":"សម្រាប់ជនណាក្នុងចំណោមពួកអ្នកដែលមានបំណងចង់ស្ថិតនៅលើមាគ៌ាត្រឹមត្រូវ។"},{"id":29,"translation":"ហើយពួកអ្នកមិនអាចមានចេតនា(ស្ថិតនៅមាគ៌ាត្រឹមត្រូវ)នោះឡើយ លើកលែងតែអល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងឡាយទ្រង់មានចេតនាប៉ុណ្ណោះ។"}]},{"id":82,"verses":[{"id":1,"translation":"នៅពេលដែលមេឃប្រេះបែក"},{"id":2,"translation":"និងនៅពេលដែលភពទាំងឡាយត្រូវបានធ្លាក់បាក់បែក"},{"id":3,"translation":"និងនៅពេលដែលសមុទ្រទាំងឡាយត្រូវរលាយចូលគ្នា"},{"id":4,"translation":"និងនៅពេលដែលផ្នូរទាំងឡាយត្រូវបានគេក្រឡាប់។"},{"id":5,"translation":"(នៅពេលនោះ) បុគ្គលគ្រប់រូបនឹងដឹងនូវអ្វីដែលខ្លួនបានសាង និងអ្វីដែលខ្លួនមិនទាន់បានសាង។"},{"id":6,"translation":"ឱមនុស្ស(ដែលបដិសេធការបង្កើតឲ្យរស់ឡើងវិញ)! តើអ្វីដែលបោកប្រាស់អ្នកឲ្យប្រឆាំងនឹងព្រះជាម្ចាស់របស់អ្នកដ៏មហាថ្កុំថ្កើង?"},{"id":7,"translation":"ជាអ្នកដែលបានបង្កើតរូបអ្នក និងបានធ្វើឱ្យអ្នកមានរូបរាងកាយសមសួន"},{"id":8,"translation":"ក្នុងរូបភាពណាមួយដែលទ្រង់មានចេតនា ទ្រង់នឹងបង្កើតអ្នក(ក្នុងរូបភាព)នោះ។"},{"id":9,"translation":"ពុំដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកអ្នកបានបដិសេធនឹងថ្ងៃបរលោក។"},{"id":10,"translation":"ហើយពិតប្រាកដណាស់ គឺពិតជាមានអ្នកឃ្លាំមើល(ម៉ាឡាអ៊ីកាត់)លើពួកអ្នក។"},{"id":11,"translation":"ជាអ្នកដែលថ្កុំថ្កើង និងជាអ្នកកត់ត្រា(រាល់ទង្វើរបស់ពួកអ្នក)។"},{"id":12,"translation":"ពួកគេដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។"},{"id":13,"translation":"ពិតប្រាកដណាស់ អ្នកដែលបានសាងអំពើល្អទាំងឡាយ ពិតជានឹងស្ថិតក្នុងឋានសួគ៌ណាអ៊ីម។"},{"id":14,"translation":"ហើយពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តអំពើអាក្រក់ ពិតជាស្ថិតក្នុងភ្លើងនរកដែលឆាបឆេះ។"},{"id":15,"translation":"ពួកគេនឹងទទួលរងនូវកម្តៅរបស់វានៅថ្ងៃបរលោក។"},{"id":16,"translation":"ហើយពួកគេមិនអាចគេចវេះពីវាបានជាដាច់ខាត។"},{"id":17,"translation":"តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ថ្ងៃបរលោកជាអ្វីនោះ?"},{"id":18,"translation":"បន្ទាប់មក តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃបរលោកជាអ្វីនោះ?"},{"id":19,"translation":"គឺថ្ងៃដែលគ្មានបុគ្គលណាម្នាក់អាចផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់អ្នកដទៃនោះឡើយ។ ហើយនៅក្នុងថ្ងៃនោះ កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។"}]},{"id":83,"verses":[{"id":1,"translation":"ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលគៃបន្លំ"},{"id":2,"translation":"គឺពួកដែលទាមទារចង់បានការវាល់គ្រប់ចំនួនពីអ្នកដទៃ នៅពេលខ្លួនទិញ។"},{"id":3,"translation":"តែនៅពេលដែលពួកគេវាល់ឬថ្លឹងឱ្យអ្នកដទៃវិញ គឺពួកគេវាល់ឬថ្លឹងមិនគ្រប់ឱ្យគេនោះឡើយ។"},{"id":4,"translation":"តើពួកទាំងនោះមិនដឹងថា ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញ"},{"id":5,"translation":"នៅក្នុងថ្ងៃដ៏ធំធេង(ថ្ងៃបរលោក)ទេឬ?"},{"id":6,"translation":"គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខព្រះជាម្ចាស់នៃពិភពទាំងឡាយ។"},{"id":7,"translation":"ពុំដូច្នោះឡើយ! ពិតណាស់ បញ្ជី(កំណត់ត្រាទង្វើ)របស់ពួកដែលសាងអំពើអាក្រក់ គឺស្ថិតក្នុងស៊ិជ្ជីន។"},{"id":8,"translation":"តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជា ស៊ិជ្ជីន នោះ?"},{"id":9,"translation":"គឺជាបញ្ជីដែលត្រូវបានគេកត់ត្រាយ៉ាងច្បាស់លាស់។"},{"id":10,"translation":"ភាពវិនាសអន្ដរាយនៅក្នុងថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ"},{"id":11,"translation":"គឺពួកដែលបដិសេធនឹងថ្ងៃបរលោក។"},{"id":12,"translation":"ហើយគ្មានអ្នកដែលបដិសេធនឹងវាឡើយ លើកលែងតែពួកដែលបំពាន ពួកដែលសាងបាបកម្មច្រើនប៉ុណ្ណោះ។"},{"id":13,"translation":"នៅពេលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យគេស្តាប់ គេបែរជានិយាយថា៖ នេះជារឿងព្រេងនិទានរបស់មនុស្សជំនាន់មុនប៉ុណ្ណោះ។"},{"id":14,"translation":"ពុំដូច្នោះឡើយ! ផ្ទុយទៅវិញ អ្វីដែលពួកគេប្រព្រឹត្តបានដុះស្នឹមលើដួងចិត្តរបស់ពួកគេ។"},{"id":15,"translation":"ពុំដូច្នោះឡើយ! ពិតប្រាកដណាស់ នៅក្នុងថ្ងៃនោះ ពួកគេពិតជានឹងត្រូវបានគេរារាំងមិនឱ្យឃើញព្រះជាម្ចាស់របស់ពួកគេឡើយ។"},{"id":16,"translation":"បន្ទាប់មក ពួកគេពិតជានឹងចូលក្នុងជើហ៊ីម។"},{"id":17,"translation":"ក្រោយមក មានគេនិយាយ(ទៅកាន់ពួកគេ)ថា៖ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។"},{"id":18,"translation":"មិនដូច្នោះឡើយ! ពិតប្រាកដណាស់ បញ្ជី(កំណត់ត្រាទង្វើ)របស់អ្នកដែលបានសាងអំពើល្អទាំងឡាយ គឺស្ថិតក្នុង អ៊ិល្លីយូន។"},{"id":19,"translation":"តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជា អ៊ិល្លីយូន នោះ?"},{"id":20,"translation":"គឺជាបញ្ជីដែលត្រូវបានគេកត់ត្រាយ៉ាងច្បាស់លាស់។"},{"id":21,"translation":"ម៉ាឡាអ៊ីកាត់ដែលមានឋានៈជិតអល់ឡោះជាអ្នកនាំបញ្ជីនោះមក។"},{"id":22,"translation":"ពិតប្រាកដណាស់ អ្នកដែលសាងអំពើល្អទាំងឡាយ គឺស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។"},{"id":23,"translation":"(ពួកគេ)ស្ថិតនៅលើគ្រែគយគន់មើល(ទៅកាន់ព្រះជាម្ចាស់របស់ពួកគេ)។"},{"id":24,"translation":"អ្នកនឹងឃើញភាពត្រចះត្រចង់ស្តែងចេញនៅលើផ្ទៃមុខរបស់ពួកគេ។"},{"id":25,"translation":"ពួកគេត្រូវបានគេបម្រើស្រាដ៏បរិសុទ្ធជាមួយនឹងពែងដ៏ប្រណីត។"},{"id":26,"translation":"តំណក់ចុងក្រោយរបស់វា មានក្លិនក្រអូប។ ដើម្បីទទួលបានបែបនេះ ចូរឲ្យអ្នកប្រកួតប្រជែងទាំងឡាយ ប្រកួតប្រជែងគ្នាចុះ។"},{"id":27,"translation":"វាត្រូវបានលាយជាមួយនឹង តាសនីម"},{"id":28,"translation":"ជាប្រភពទឹកមួយដែលអ្នកមានឋានៈខ្ពង់ខ្ពស់បំផុតទទួលទានវា។"},{"id":29,"translation":"ពិតប្រាកដណាស់ ពួកឧក្រិដ្ឋជនទាំងឡាយ ពួកគេធ្លាប់បានសើចចំអកឲ្យបណ្ដាអ្នកដែលមានជំនឿ។"},{"id":30,"translation":"ហើយនៅពេលដែលពួកគេដើរកាត់បណ្ដាអ្នកដែលមានជំនឿ គឺពួកគេចំអកឡកឡឺយដាក់។"},{"id":31,"translation":"ហើយនៅពេលដែលពួកទាំងនោះត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ខ្លួនវិញ គឺពួកគេត្រឡប់ទៅដោយភាពសប្បាយរីករាយ(ចំពោះអ្វីដែលពួកគេបានធ្វើ)។"},{"id":32,"translation":"ហើយនៅពេលដែលពួកគេបានឃើញបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថា៖ ពិតប្រាកដណាស់ ពួក(អ្នកមានជំនឿ)ទាំងនោះ គឺជាពួកដែលវងេ្វង។"},{"id":33,"translation":"ហើយពួកគេមិនត្រូវបានគេបញ្ជូនឲ្យទៅឃ្លាំមើលអ្នកមានជំនឿទាំងឡាយនោះឡើយ។"},{"id":34,"translation":"ដូច្នេះ នៅក្នុងថ្ងៃនេះ បណ្ដាអ្នកដែលមានជំនឿនឹងសើចចំអកឲ្យពួកគេវិញម្តង។"},{"id":35,"translation":"(ពួកគេ)ស្ថិតនៅលើគ្រែគយគន់មើល(ទៅកាន់អ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេ)។"},{"id":36,"translation":"តើពួកគ្មានជំនឿត្រូវបានគេតបស្នងឲ្យចំពោះអ្វីដែលពួកគេបានប្រព្រឹត្តដែរឬទេ?!"}]},{"id":84,"verses":[{"id":1,"translation":"នៅពេលដែលមេឃត្រូវប្រេះបែក"},{"id":2,"translation":"ហើយវាបានស្តាប់បង្គាប់ព្រះម្ចាស់របស់វា ហើយសក្ដិសមបំផុតចំពោះវាក្នុងការធ្វើដូច្នោះ។"},{"id":3,"translation":"និងនៅពេលដែលផែនដីត្រូវបានគេលាតសន្ធឹង"},{"id":4,"translation":"ហើយវាបានបពោ្ចញនូវអ្វីមាននៅក្នុងខ្លួនវា និងធ្វើឱ្យខ្លួនវាទទេស្អាត។"},{"id":5,"translation":"ហើយវាបានស្តាប់បង្គាប់ព្រះជាម្ចាស់របស់វា ហើយសក្ដិសមបំផុតចំពោះវាក្នុងការធ្វើដូច្នោះ។"},{"id":6,"translation":"ឱមនុស្សលោក!ពិតប្រាកដណាស់ រូបអ្នកគឺជាអ្នកដែលសាងទង្វើទាំងឡាយចំពោះព្រះជាម្ចាស់របស់អ្នក ហើយអ្នកនឹងជួបទ្រង់ជាមិនខាន។"},{"id":7,"translation":"ដូច្នេះ ចំពោះជនណាដែលត្រូវបានគេប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់គេពីខាងស្ដាំ"},{"id":8,"translation":"រូបគេនឹងត្រូវគេជំនុំជម្រះនូវការជំនុំជម្រះមួយយ៉ាងងាយស្រួល។"},{"id":9,"translation":"ហើយគេនឹងត្រលប់ទៅជួបជុំគ្រួសាររបស់គេវិញដោយសប្បាយរីករាយ។"},{"id":10,"translation":"ចំណែកឯជនណាដែលត្រូវបានគេប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់គេពីក្រោយខ្នង"},{"id":11,"translation":"ពិតណាស់ គេនឹងស្រែកដង្ហោយថា៖ អន្ដរាយហើយខ្ញុំ!"},{"id":12,"translation":"ហើយរូបគេនឹងត្រូវចូលឋាននរកដ៏សន្ធោសន្ធៅ។"},{"id":13,"translation":"ពិតប្រាកដណាស់ រូបគេធ្លាប់រស់នៅជាមួយនឹងក្រុមគ្រួសាររបស់គេយ៉ាងសប្បាយរីករាយ។"},{"id":14,"translation":"ពិតណាស់ រូបគេគិតស្មានថា រូបគេនឹងមិនត្រឡប់មកមានជីវិតជាថ្មីម្តងទៀត(ដើម្បីជំនុំជម្រះ)នោះទេ។"},{"id":15,"translation":"មិនដូច្នោះឡើយ! ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់គេមហាឃើញបំផុតចំពោះគេ។"},{"id":16,"translation":"(អល់ឡោះ)ស្បថនឹងពន្លឺពណ៌ក្រហម(នៅឯជើងមេឃ)។"},{"id":17,"translation":"(ទ្រង់)ស្បថនឹងពេលយប់ និងអ្វីដែលគេប្រមូលផ្តុំក្នុងពេលយប់។"},{"id":18,"translation":"(ទ្រង់)ស្បថនឹងព្រះចន្ទនៅពេលវារះពេញវង់។"},{"id":19,"translation":"ពួកអ្នក(ឱមនុស្សលោក)ពិតជានឹងវិវត្តន៍ពីមួយដំណាក់កាលទៅមួយដំណាក់កាល។"},{"id":20,"translation":"ដូច្នេះ តើអ្វីទៅដែលធ្វើឱ្យពួកទាំងនោះមិនព្រមមានជំនឿ?"},{"id":21,"translation":"ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអានឱ្យពួកគេស្តាប់ គឺពួកគេមិនស៊ូជោតឡើយ។"},{"id":22,"translation":"ផ្ទុយទៅវិញ ពួកដែលប្រឆាំងថែមទាំងបដិសេធទៀតផង។"},{"id":23,"translation":"ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង។"},{"id":24,"translation":"‌ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់ពួកគេពីទណ្ឌកម្មដ៏ឈឺចាប់បំផុតចុះ"},{"id":25,"translation":"លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលប៉ុណ្ណោះ។ ពួកគេនឹងទទួលបានផលបុណ្យដោយគ្មានទីបញ្ចប់ឡើយ។"}]},{"id":85,"verses":[{"id":1,"translation":"(អល់ឡោះ)ស្បថនឹងមេឃដែលមានគន្លងគោចរជាច្រើន។"},{"id":2,"translation":"(ទ្រង់)ស្បថនឹងថ្ងៃ(បរលោក)ដែលគេបានសន្យា។"},{"id":3,"translation":"(ទ្រង់)ស្បថនឹងសាក្សី និងអ្នកដែលគេធ្វើសាក្សីឱ្យ។"},{"id":4,"translation":"គេបានដាក់បណ្ដាសាចំពោះក្រុមអ៊ួខទូត(ដែលជីករណ្ដៅធ្វើទារុណកម្មអ្នកមានជំនឿ)"},{"id":5,"translation":"នៅក្នុងរណ្តៅភ្លើងដែលមានកំណាត់អុស"},{"id":6,"translation":"ខណៈដែលពួកគេអង្គុយជុំវិញរណ្ដៅភ្លើងនោះ។"},{"id":7,"translation":"ហើយពួកគេជាសាក្សីចំពោះអ្វីដែលពួកគេកំពុងតែប្រព្រឹត្ដទៅលើបណ្ដាអ្នកដែលមានជំនឿ។"},{"id":8,"translation":"ហើយការដែលពួកគេធ្វើទារុណកម្មលើបណ្តាអ្នកមានជំនឿនោះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកគេមានជំនឿចំពោះអល់ឡោះដ៏មហាខ្លាំងពូកែ ជាទីកោតសរសើរនោះឡើយ។"},{"id":9,"translation":"ជាអ្នកដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មហាឃើញបំផុតនូវរាល់អ្វីៗទាំងអស់។"},{"id":10,"translation":"ពិតប្រាកដណាស់ ពួកដែលដុតសម្លាប់បណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី ក្រោយមក ពួកគេមិនបានសារភាពកំហុស(ចំពោះអល់ឡោះ)ទេនោះ ពិតប្រាកដណាស់ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មនៃនរកជើហាន់ណាំ ហើយនឹងទទួលនូវទណ្ឌកម្មដោយភ្លើងឆេះសន្ធោសន្ធៅ។"},{"id":11,"translation":"ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសល សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ នោះហើយជាជោគជ័យដ៏ធំធេងបំផុត។"},{"id":12,"translation":"ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក គឺពិតជាខ្លាំងក្លាបំផុត។"},{"id":13,"translation":"ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលបានបង្កើត(ភាវៈទាំងអស់)ពីដំបូង ហើយទ្រង់ជាអ្នកត្រឡប់វាមកវិញ។"},{"id":14,"translation":"ហើយទ្រង់ជាអ្នកមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត"},{"id":15,"translation":"ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង"},{"id":16,"translation":"ជាអ្នកដែលធ្វើនូវអ្វីដែលទ្រង់មានចេតនា។"},{"id":17,"translation":"តើបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែរឬទេនូវដំណឹងរបស់កងទ័ព"},{"id":18,"translation":"ហ្វៀរអោន និងពួកសាមូដនោះ?"},{"id":19,"translation":"ផ្ទុយទៅវិញ ពួកគ្មានជំនឿ គឺនៅតែបដិសេធ។"},{"id":20,"translation":"ហើយអល់ឡោះមហាដឹងជ្រួតជ្រាបអំពីពួកគេ។"},{"id":21,"translation":"ផ្ទុយទៅវិញ វាជាគម្ពីរគួរអានដ៏ថ្កុំថ្កើងបំផុត។"},{"id":22,"translation":"ដែលត្រូវបានថែរក្សានៅក្នុងបញ្ជីកំណត់ត្រា(ឡាវហុលម៉ះហ៊្វូស)។"}]},{"id":86,"verses":[{"id":1,"translation":"(អល់ឡោះ)ស្បថនឹងមេឃ ហើយ(ទ្រង់)ស្បថនឹង អាត់តរិក។"},{"id":2,"translation":"តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជា អាត់តរិក នោះ?"},{"id":3,"translation":"គឺជាផ្កាយមួយដួងដែលបញ្ចេញរស្មីចិញ្ចែងចិញ្ចាច(នៅលើមេឃ)។"},{"id":4,"translation":"រាល់ជីវិតគ្រប់រូបសុទ្ធតែមានអ្នកឃ្លាំមើល(គ្រប់ទង្វើរបស់គេ)។"},{"id":5,"translation":"ដូចេ្នះ ចូរឱ្យមនុស្សលោកពិចារណាមើលចុះ ថាតើរូបគេត្រូវបានគេបង្កើតពីអ្វី?"},{"id":6,"translation":"រូបគេត្រូវបានគេបង្កើតពីទឹក(កាម)ដែលបាញ់បញ្ចូលទៅក្នុងស្បូនស្រ្តី"},{"id":7,"translation":"ដែលចេញពីឆ្អឹងខ្នងបុរស និងឆ្អឹងជំនីស្ត្រី។"},{"id":8,"translation":"ពិតប្រាកដណាស់ ទ្រង់ពិតជាអ្នកដែលមានសមត្ថភាពបំផុតក្នុងការត្រឡប់គេ(ឲ្យមានជីវិតម្តងទៀត)។"},{"id":9,"translation":"នៅថ្ងៃដែលអាថ៌កំបាំងទាំងឡាយត្រូវបានគេលាតត្រដាង"},{"id":10,"translation":"ពិតណាស់ (នៅថ្ងៃនោះ) រូបគេគ្មានអានុភាពអ្វីឡើយ ហើយក៏គ្មានអ្នកជួយនោះដែរ។"},{"id":11,"translation":"(អល់ឡោះ)ស្បថនឹងមេឃដែលមានភ្លៀងធ្លាក់ម្តងហើយម្តងទៀត(មិនចេះអស់)។"},{"id":12,"translation":"(ទ្រង់)ស្បថនឹងផែនដីដែលប្រេះបែក។"},{"id":13,"translation":"ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺពិតជាពាក្យបន្ទូលដែលវែកញែក(រវាងខុសនិងត្រូវ)។"},{"id":14,"translation":"ហើយវាមិនមែនជាការលេងសើចឡើយ។"},{"id":15,"translation":"ពិតប្រាកដណាស់ ពួកគេ(ពួកដែលបដិសេធ)បានប្រើល្បិចកល"},{"id":16,"translation":"ហើយយើង(អល់ឡោះ)ក៏មានផែនការតបតទៅវិញដែរ។"},{"id":17,"translation":"ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿមួយរយៈពេលខ្លីសិនចុះ។"}]},{"id":87,"verses":[{"id":1,"translation":"ចូរអ្នក(ព្យាការីមូហាំម៉ាត់)លើកតម្កើងព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាខ្ពង់ខ្ពស់។"},{"id":2,"translation":"ទ្រង់ជាអ្នកដែលបានបង្កើត(សព្វភាវៈទាំងអស់) និងធ្វើឲ្យវាមានលក្ខណៈឥតខ្ចោះ។"},{"id":3,"translation":"ហើយទ្រង់ជាអ្នកដែលកំណត់(គ្រប់អ្វីៗទាំងអស់) ហើយផ្តល់ការចង្អុលបង្ហាញ។"},{"id":4,"translation":"ហើយទ្រង់ជាអ្នកដែលបណ្ដុះរុក្ខជាតិបៃតង។"},{"id":5,"translation":"បន្ទាប់មក ទ្រង់បានធ្វើឱ្យវាទៅជាក្រៀមស្វិតក្លាយជាពណ៌ខ្មៅ។"},{"id":6,"translation":"យើងនឹងសូត្រវា(គម្ពីរគួរអាន)ឱ្យអ្នកស្តាប់។ ដូច្នេះ អ្នកនឹងមិនភ្លេចវាឡើយ"},{"id":7,"translation":"លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលលាតត្រដាង និងអ្វីដែលគេលាក់បាំង។"},{"id":8,"translation":"ហើយយើងនឹងសម្រួលដល់អ្នក(នូវគ្រប់កិច្ចការរបស់អ្នក)ឲ្យមានភាពងាយស្រួល។"},{"id":9,"translation":"ដូច្នេះ ចូរអ្នកដាស់តឿន(ក្រុមរបស់អ្នក) ដរាបណាការដាស់តឿននោះ(នៅតែ)មានប្រយោជន៍។"},{"id":10,"translation":"អ្នកដែលកោតខ្លាច(អល់ឡោះ)នឹងទទួលយកការដាស់តឿននោះ។"},{"id":11,"translation":"ចំណែកឯអ្នកដែលអពមង្គលនឹងចៀសឆ្ងាយពីការដាស់តឿននេះ។"},{"id":12,"translation":"គឺអ្នកដែលចូលឋាននរកដ៏មហិមា។"},{"id":13,"translation":"បន្ទាប់មក នៅក្នុងឋាននរកនោះ គេនឹងមិនស្លាប់ ហើយក៏មិនរស់(ដោយសុខស្រួល)នោះដែរ។"},{"id":14,"translation":"ពិតជាបានជោគជ័យហើយ អ្នកជម្រះសម្អាតខ្លួន"},{"id":15,"translation":"ហើយគេបានរំឭកព្រះនាមនៃព្រះជាម្ចាស់របស់គេ រួចបានប្រតិបត្ដិសឡាត។"},{"id":16,"translation":"ផ្ទុយទៅវិញ ពួកអ្នកបែរជាឱ្យតម្លៃឆាកជីវិតរស់នៅក្នុងលោកិយទៅវិញ"},{"id":17,"translation":"ខណៈថ្ងៃបរលោក គឺវាល្អប្រសើរ និងឋិតឋេរជាង(លោកិយទៅទៀត)។"},{"id":18,"translation":"ពិតប្រាកដណាស់ រឿងរ៉ាវនេះក៏មានចែងនៅក្នុងគម្ពីរពីមុនៗផងដែរ"},{"id":19,"translation":"គឺនៅក្នុងគម្ពីររបស់ព្យាការីអ៊ីព្រហ៊ីម និងព្យាការីមូសា។"}]},{"id":88,"verses":[{"id":1,"translation":"តើរឿងរ៉ាវនៃថ្ងៃបរលោក(ជាថ្ងៃដែលមនុស្សគ្របដណ្តប់ទៅដោយភាពភ័យរន្ធត់)បានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ?"},{"id":2,"translation":"នៅក្នុងថ្ងៃនោះ ទឹកមុខ(ពួកគ្មានជំនឿ)មានភាពអាប់ឱន។"},{"id":3,"translation":"ពួកគេទទួលនូវការងារដែលហត់នឿយបំផុត។"},{"id":4,"translation":"ពួកគេទទួលរងនូវកម្តៅភ្លើងនរកដ៏សែនក្ដៅបំផុត។"},{"id":5,"translation":"គេបញ្រ្ចកទឹកដ៏សែនក្តៅបំផុតឱ្យពួកគេផឹក។"},{"id":6,"translation":"គ្មានចំណីអាហារសម្រាប់ពួកគេឡើយ លើកលែងតែចំណីអាហារដ៏អាក្រក់បំផុតប៉ុណ្ណោះ។"},{"id":7,"translation":"វាមិនបានធ្វើឱ្យគេធំធាត់ ហើយក៏មិនធ្វើឱ្យគេបាត់ឃ្លាននោះដែរ។"},{"id":8,"translation":"នៅថ្ងៃនោះ ទឹកមុខ(អ្នកមានជំនឿ)ពោរពេញដោយភាពសប្បាយរីករាយ"},{"id":9,"translation":"ដោយសារពួកគេពេញចិត្តចំពោះការខិតខំប្រឹងប្រែង(របស់ខ្លួន)។"},{"id":10,"translation":"(ពួកគេ)ស្ថិតក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់។"},{"id":11,"translation":"នៅក្នុងឋានសួគ៌នោះ គេមិនឮនូវពាក្យសម្តីឥតបានការឡើយ។"},{"id":12,"translation":"នៅទីនោះ គឺមានប្រភពទឹកហូរជាច្រើន។"},{"id":13,"translation":"នៅទីនោះដែរ គឺមានគ្រែខ្ពស់ៗជាច្រើន"},{"id":14,"translation":"និងកែវដែលគេបានរៀបចំទុករួចជាសេ្រច"},{"id":15,"translation":"ព្រមទាំងខ្នើយកើយដែលគេរៀបជាជួរៗ"},{"id":16,"translation":"ហើយនិងកម្រាលព្រំជាច្រើនដែលគេបានក្រាលរួចជាសេ្រច។"},{"id":17,"translation":"ដូច្នេះ តើពួកគេមិនសង្កេតមើលទៅកាន់សត្វអូដ្ឋទេឬ ថាតើវាត្រូវបានគេបង្កើតយ៉ាងដូចម្តេច?"},{"id":18,"translation":"និងសង្កេតមើលទៅកាន់មេឃ ថាតើវាត្រូវបានគេលើកឱ្យខ្ពស់ឡើងយ៉ាងដូចមេ្ដច?"},{"id":19,"translation":"និងសង្កេតមើលទៅកាន់ភ្នំទាំងឡាយ ថាតើគេភ្ជាប់វាទៅនឹងដីយ៉ាងដូចមេ្ដច?"},{"id":20,"translation":"និងសង្កេតមើលទៅកាន់ផែនដី ថាតើគេលាតសន្ធឹងវាយ៉ាងដូចមេ្ដច?"},{"id":21,"translation":"ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់រំលឹកចុះ។ តាមពិត អ្នកគ្រាន់តែជាអ្នកដាស់រំលឹកប៉ុណ្ណោះ។"},{"id":22,"translation":"អ្នកពុំមែនជាអ្នកបង្ខំពួកគេ(ឱ្យមានជំនឿ)នោះឡើយ។"},{"id":23,"translation":"ក៏ប៉ុន្តែ ជនណាដែលបានងាកចេញ ហើយប្រឆាំង"},{"id":24,"translation":"អល់ឡោះនឹងដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។"},{"id":25,"translation":"ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។"},{"id":26,"translation":"បន្ទាប់មក ការជំនុំជម្រះរបស់ពួកគេ គឺជាតួនាទីរបស់យើង(តែមួយគត់)។"}]},{"id":89,"verses":[{"id":1,"translation":"(អល់ឡោះ)ស្បថនឹងពេលទៀបភ្លឺ(ពេលហ្វាជើរ)។"},{"id":2,"translation":"(ទ្រង់)ស្បថនឹងយប់ទាំងដប់(ដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ)។"},{"id":3,"translation":"(ទ្រង់)ស្បថនឹងចំនួនគូ និងចំនួនសេស។"},{"id":4,"translation":"(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាកន្លងផុតទៅ។"},{"id":5,"translation":"តើការស្បថទាំងអស់នោះមិនទាន់គ្រប់គ្រាន់សម្រាប់អ្នកដែលមានសតិបញ្ញាទេឬ?"},{"id":6,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ថាតើព្រះជាម្ចាស់របស់អ្នកបានធ្វើដូចមេ្ដចចំពោះក្រុមអាទ"},{"id":7,"translation":"និងកុលសម្ព័ន្ធអ៊ីរ៉មដែលមានកម្លាំងខ្លាំងក្លា និងសំណង់ខ្ពស់ៗ"},{"id":8,"translation":"ដែលគេ(អល់ឡោះ)មិនដែលបានបង្កើតដូចវានោះឡើយនៅលើទឹកដីនេះ?"},{"id":9,"translation":"ហើយ(តើទ្រង់បានធ្វើដូចមេ្ដចចំពោះ)ក្រុមសាមូដដែលពួកគេបានចោះភ្នំធ្វើជាលំនៅដ្ឋាននោះ"},{"id":10,"translation":"និងចំពោះហ្វៀរអោនដែលមានពលទាហានជាច្រើន"},{"id":11,"translation":"ដែលពួកគេបានបំពាននៅក្នុងទឹកដី(របស់ពួកគេ)នោះ?"},{"id":12,"translation":"ពិតណាស់ ពួកគេបានបង្កវិនាសកម្មយ៉ាងច្រើននៅលើទឹកដីនោះ។"},{"id":13,"translation":"ដូច្នេះ ព្រះជាម្ចាស់របស់អ្នកក៏បានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ។"},{"id":14,"translation":"ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក ទ្រង់ពិតជាអ្នកដែលឃ្លាំមើល។"},{"id":15,"translation":"រីឯមនុស្សលោក កាលណាព្រះជាម្ចាស់របស់គេបានសាកល្បងរូបគេដោយទ្រង់បានលើកតម្កើង និងប្រទាននូវឧបការគុណដល់គេ គេនិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំបានលើកតម្កើងខ្ញុំ។"},{"id":16,"translation":"រីឯកាលណាទ្រង់សាកល្បងរូបគេដោយបានត្បិតត្បៀតនូវលាភសក្ការៈរបស់ទ្រង់ចំពោះរូបគេវិញ គេបែរជានិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំធ្វើឱ្យខ្ញុំអាប់ឱន។"},{"id":17,"translation":"ពុំដូច្នោះឡើយ! ផ្ទុយទៅវិញ ពួកអ្នកគ្មានចិត្តសប្បុរសចំពោះក្មេងកំព្រាឡើយ។"},{"id":18,"translation":"ហើយពួកអ្នកក៏មិនជំរុញគ្នាឱ្យផ្តល់អាហារដល់ជនក្រីក្រនោះដែរ។"},{"id":19,"translation":"ហើយពួកអ្នកកេងប្រវ័ញ្ចសិទ្ធិរបស់អ្នកទន់ខ្សោយទាំងឡាយយ៉ាងខ្លាំង។"},{"id":20,"translation":"ហើយពួកអ្នកថែមទាំងស្រលាញ់ទ្រព្យសម្បត្ដិខ្លាំងហួសហេតុ។"},{"id":21,"translation":"មិនដូច្នោះឡើយ! នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យញ័ររញ្ជួយ"},{"id":22,"translation":"ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានយាងមកដល់ និងម៉ាឡាអ៊ីកាត់ជាច្រើនបានតម្រៀបគ្នាជាជួរៗ។"},{"id":23,"translation":"ហើយនៅថ្ងៃនោះ គេបាននាំមកនូវនរកជើហាន់ណាំ។ នៅថ្ងៃនោះ មនុស្សលោកនឹងភ្ញាក់រលឹក។ តើការភ្ញាក់រលឹកនោះអាចផ្តល់ផលប្រយោជន៍ដល់គេយ៉ាងដូចម្តេច?"},{"id":24,"translation":"គេនិយាយថា៖ ឱអនិច្ចាខ្លួនខ្ញុំអើយ! គួរណាស់តែខ្ញុំបានសាងអំពើល្អសម្រាប់ឆាកជីវិតរបស់ខ្ញុំ(ក្នុងថ្ងៃនេះ)!"},{"id":25,"translation":"ដូច្នេះ នៅក្នុងថ្ងៃនោះ គ្មាននរណាម្នាក់អាចដាក់ទណ្ឌកម្មដូចទណ្ឌកម្មរបស់ទ្រង់នោះឡើយ។"},{"id":26,"translation":"ហើយក៏គ្មាននរណាម្នាក់អាចចងចំណង ដូចចំណងរបស់ទ្រង់នោះដែរ។"},{"id":27,"translation":"ឱព្រលឹងដែលមានភាពនឹងនរ!"},{"id":28,"translation":"ចូរអ្នកត្រលប់ទៅកាន់ព្រះជាម្ចាស់របស់អ្នកដោយការពេញចិត្តចំពោះទ្រង់ ហើយទ្រង់ក៏ពេញចិត្តចំពោះអ្នកដែរ។"},{"id":29,"translation":"ដូច្នេះ ចូរអ្នកចូលក្នុងចំណោមខ្ញុំបម្រើរបស់យើង(ដែលជាអ្នកសាងទង្វើកុសល)។"},{"id":30,"translation":"ហើយចូរអ្នកចូលឋានសួគ៌របស់យើងចុះ។"}]},{"id":90,"verses":[{"id":1,"translation":"(អល់ឡោះ)ស្បថនឹងទឹកដីនេះ(ក្រុងម៉ាក្កះ)។"},{"id":2,"translation":"ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ត្រូវបានគេអនុញ្ញាតនៅក្នុងទឹកដីនេះ។"},{"id":3,"translation":"(ទ្រង់)ស្បថនឹងបិតានៃមនុស្សជាតិ(ព្យាការីអាហ្ទាំ) ហើយនិងអ្វី(កូនចៅរបស់គាត់)ដែលកើតចេញអំពីគាត់។"},{"id":4,"translation":"ពិតប្រាកដណាស់ យើងបានបង្កើតមនុស្សលោកឱ្យស្ថិតក្នុងការលំបាក។"},{"id":5,"translation":"តើមនុស្សលោកគិតស្មានថា គ្មាននរណាម្នាក់អាចមានសមត្ថភាពធ្វើអ្វីចំពោះរូបគេឬ?"},{"id":6,"translation":"គេនិយាយថា៖ ខ្ញុំបានបរិច្ចាគនូវទ្រព្យសម្បត្ដិយ៉ាងច្រើន។"},{"id":7,"translation":"តើគេគិតស្មានថា គ្មាននរណាម្នាក់ឃើញគេឬ?"},{"id":8,"translation":"តើយើងមិនបានបង្កើតឱ្យគេមានភ្នែកពីរ"},{"id":9,"translation":"និងអណ្ដាតមួយ បបូរមាត់ពីរ"},{"id":10,"translation":"ព្រមទាំងចង្អុលបង្ហាញផ្លូវពីរដល់គេ(ផ្លូវល្អ និងផ្លូវអាក្រក់)ទេឬ?"},{"id":11,"translation":"ហេតុអ្វីបានជាគេមិនឆ្លងកាត់ការលំបាក(នៃថ្ងៃបរលោក)?"},{"id":12,"translation":"តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាការលំបាក(នៃថ្ងៃបរលោក)នោះ?"},{"id":13,"translation":"នោះគឺការដោះលែងទាសករម្នាក់ឱ្យមានសេរីភាព"},{"id":14,"translation":"ឬផ្តល់ចំណីអាហារ(ដល់មនុស្សលោក)នៅថ្ងៃដែលមានគ្រោះទុរភិក្ស"},{"id":15,"translation":"ឬ(ផ្តល់ចំណីអាហារដល់)ក្មេងកំព្រាដែលជាញាតិសន្តាននឹងគ្នា"},{"id":16,"translation":"ឬអ្នកក្រីក្រដែលគ្មានអ្វីសោះ។"},{"id":17,"translation":"បន្ទាប់មក គេក៏បានស្ថិតក្នុងចំណោមអ្នកដែលមានជំនឿ និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ ព្រមទាំងផ្ដែផ្ដាំគ្នាឱ្យមានក្ដីមេត្ដាករុណា។"},{"id":18,"translation":"អ្នកទាំងនោះហើយ គឺជាក្រុមខាងស្តាំ។"},{"id":19,"translation":"រីឯពួកដែលគ្មានជំនឿនឹងវាក្យខណ្ឌទាំងឡាយរបស់យើង ពួកគេគឺជាក្រុមខាងឆេ្វង។"},{"id":20,"translation":"ភ្លើងនរកនឹងគ្របដណ្ដប់លើពួកគេយ៉ាងជិត(នៅថ្ងៃបរលោក)។"}]},{"id":91,"verses":[{"id":1,"translation":"(អល់ឡោះ)ទ្រង់ស្បថនឹងព្រះអាទិត្យ ហើយនិងពេលព្រឹក។"},{"id":2,"translation":"(ទ្រង់)ស្បថនឹងព្រះចន្ទនៅពេលដែលវារះ និងលិច។"},{"id":3,"translation":"(ទ្រង់)ស្បថនឹងពេលថ្ងៃនៅពេលដែលវាបានបញ្ចេញពន្លឺ។"},{"id":4,"translation":"(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាបានគ្របដណ្ដប់។"},{"id":5,"translation":"(ទ្រង់)ស្បថនឹងមេឃ និងសំណង់ដ៏ឥតខ្ចោះរបស់វា។"},{"id":6,"translation":"(ទ្រង់)ស្បថនឹងផែនដី និងភាពលាតសនឹ្ធងរបស់វា។"},{"id":7,"translation":"(ទ្រង់)ស្បថនឹងជីវិត និងលក្ខណៈសមសួនរបស់វា។"},{"id":8,"translation":"ហើយទ្រង់បានធ្វើគេស្គាល់(ដឹង)នូវអ្វីដែលជាអំពើអាក្រក់ និងអ្វីដែលជាអំពើល្អ។"},{"id":9,"translation":"ពិតជាបានទទួលជោគជ័យហើយ អ្នកដែលជម្រះសម្អាតខ្លួន(ដោយការសាងអំពើល្អ)។"},{"id":10,"translation":"ហើយពិតជាទទួលនូវការខាតបង់ហើយ អ្នកដែលធ្វើឱ្យខ្លួនមានភាពកខ្វក់(ដោយការសាងអំពើអាក្រក់)។"},{"id":11,"translation":"ក្រុមសាមូទបានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)ដោយការបំពាន"},{"id":12,"translation":"នៅពេលដែលអពមង្គលម្នាក់ក្នុងចំណោមពួកគេបានក្រោកឈរឡើង(ដើម្បីប្រឆាំង)។"},{"id":13,"translation":"ពេលនោះ អ្នកនាំសាររបស់អល់ឡោះ(ព្យាការីសឡេះ)បាននិយាយទៅកាន់ពួកគេថា៖ (ចូរពួកអ្នកប្រយ័ត្នចំពោះ)សត្វអូដ្ឋញីរបស់អល់ឡោះ និងវេនផឹកទឹករបស់វា។"},{"id":14,"translation":"តែពួកគេបានប្រឆាំង ហើយក៏បានសម្លាប់សត្វអូដ្ឋញីនោះ។ ពេលនោះ ព្រះជាម្ចាស់ក៏បានដាក់ទណ្ឌកម្មលើពួកគេព្រោះតែបាបកម្មរបស់ពួកគេ។ ហើយទ្រង់បានធើ្វឱ្យពួកគេវិនាសអន្ដរាយទាំងអស់គ្នា។"},{"id":15,"translation":"ហើយទ្រង់មិនខ្លាចលទ្ធផលចុងក្រោយរបស់វានោះឡើយ។"}]},{"id":92,"verses":[{"id":1,"translation":"(អល់ឡោះ)ស្បថនឹងពេលយប់ នៅពេលដែលផែនដីត្រូវបានគ្របដណ្ដប់ដោយភាពងងឹតរបស់វា។"},{"id":2,"translation":"ហើយទ្រង់ស្បថនឹងពេលថ្ងៃ នៅពេលដែលវាបានបពោ្ចញពន្លឺ។"},{"id":3,"translation":"ហើយទ្រង់ស្បថនឹងអ្វីដែលទ្រង់បានបង្កើត មានប្រុស មានស្រី។"},{"id":4,"translation":"ជាការពិតណាស់ ទង្វើរបស់ពួកអ្នក(មនុស្សលោក) គឺខុសៗគ្នា។"},{"id":5,"translation":"រីឯអ្នកដែលបានបរិច្ចាគ និងកោតខ្លាច(អល់ឡោះ)"},{"id":6,"translation":"ហើយមានការជឿជាក់ចំពោះការសន្យារបស់អល់ឡោះ"},{"id":7,"translation":"យើងនឹងសម្រួលដល់គេនូវកិច្ចការទាំងឡាយរបស់គេ។"},{"id":8,"translation":"រីឯជនណាដែលកំណាញ់ និងមិនត្រូវការការតបស្នងរបស់អល់ឡោះ"},{"id":9,"translation":"ហើយគេបដិសេធ(មិនជឿ)ចំពោះការសន្យារបស់អល់ឡោះ"},{"id":10,"translation":"យើងនឹងសម្រួលដល់គេទៅកាន់ការលំបាក។"},{"id":11,"translation":"ហើយទ្រព្យសម្បត្តិរបស់គេមិនអាចផ្តល់ជាប្រយោជន៍អ្វីដល់គេនោះឡើយនៅពេលគេធ្លាក់ទៅក្នុងនរកនោះ។"},{"id":12,"translation":"ជាការពិតណាស់ តួនាទីរបស់យើង គឺការបកស្រាយបញ្ជាក់នូវមាគ៌ាដែលត្រឹមត្រូវ។"},{"id":13,"translation":"ហើយពិតប្រាកដណាស់ ឆាកជីវិតបរលោកនិងឆាកជីវិតលោកិយ គឺជាកម្មសិទ្ធិរបស់យើង។"},{"id":14,"translation":"ដូច្នេះ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោក)ឱ្យប្រុងប្រយ័ត្នអំពីភ្លើងនរកដែលឆាបឆេះសន្ធោសន្ធៅ។"},{"id":15,"translation":"គ្មាននរណាម្នាក់ចូលក្នុងវានោះទេ លើកលែងតែអ្នកដែលអពមង្គលប៉ុណ្ណោះ"},{"id":16,"translation":"គឺអ្នកដែលបដិសេធ និងងាកចេញ(ពីការមានជំនឿ)។"},{"id":17,"translation":"ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះបំផុតអំពីវា(ឋាននរក)។"},{"id":18,"translation":"ជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់គេដើម្បីជម្រះសម្អាតខ្លួន(ពីបាបកម្ម)។"},{"id":19,"translation":"គេមិនមែនបរិច្ចាគទ្រព្យសម្បត្តិដើម្បីសងគុណនរណាម្នាក់នោះឡើយ"},{"id":20,"translation":"ក្រៅតែពីដើម្បីស្វែងរកការពេញចិត្តពីម្ចាស់របស់គេដ៏មហាខ្ពង់ខ្ពស់ប៉ុណ្ណោះ។"},{"id":21,"translation":"ហើយគេពិតជានឹងពេញចិត្ដជាមិនខាន។"}]},{"id":93,"verses":[{"id":1,"translation":"(អល់ឡោះ)ស្បថនឹងពេលព្រឹក។"},{"id":2,"translation":"(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាងងឹត។"},{"id":3,"translation":"ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានបោះបង់អ្នក និងមិនបានខឹងសម្បា(នឹងអ្នក)នោះឡើយ។"},{"id":4,"translation":"ហើយជាការពិតណាស់ ថ្ងៃបរលោក គឺល្អប្រសើរសម្រាប់អ្នកជាងលោកិយនេះទៅទៀត។"},{"id":5,"translation":"ហើយព្រះជាម្ចាស់របស់អ្នកពិតជានឹងប្រទានឱ្យអ្នក(នូវការប្រោសប្រទានគ្រប់បែបយ៉ាងនៅថ្ងៃបរលោក) ហើយអ្នកប្រាកដជានឹងពេញចិត្តជាមិនខាន។"},{"id":6,"translation":"តើទ្រង់មិនបានឃើញអ្នកជាក្មេងកំព្រា រួចទ្រង់បានផ្តល់ទីជម្រកដល់អ្នកទេឬ?"},{"id":7,"translation":"ហើយទ្រង់បានឃើញអ្នកជាមនុស្សដែលមិនដឹង(អ្វីទៅជាគម្ពីរគួរអាន និងអ្វីជាជំនឿ) រួចទ្រង់ក៏បង្រៀនដល់អ្នក។"},{"id":8,"translation":"ហើយទ្រង់បានឃើញអ្នកមានជីវភាពក្រីក្រ រួចទ្រង់ក៏បានធ្វើឱ្យអ្នកមានបាន។"},{"id":9,"translation":"ដូច្នេះ ចំពោះក្មេងកំព្រា ចូរអ្នកកុំគាបសង្កត់(ពួកគេ)ឱ្យសោះ។"},{"id":10,"translation":"ហើយចំពោះអ្នកសុំទាន ចូរអ្នកកុំគំហក(ដាក់ពួកគេ)។"},{"id":11,"translation":"ហើយចំណែកឯឧបការគុណនៃព្រះជាម្ចាស់របស់អ្នក ចូរអ្នករៀបរាប់(អំពីវា)ចុះ។"}]},{"id":94,"verses":[{"id":1,"translation":"តើយើងមិនបានបើកទ្រូងរបស់អ្នក(បើកចិត្ត)ឲ្យមានភាពទូលាយសម្រាប់អ្នកទេឬ?"},{"id":2,"translation":"ហើយយើងបានដកចេញពីអ្នកនូវបន្ទុករបស់អ្នក"},{"id":3,"translation":"ដែលជាបន្ទុកដ៏ធ្ងន់លើខ្នងរបស់អ្នក។"},{"id":4,"translation":"ហើយយើងបានលើកតម្កើងឋានៈរបស់អ្នកឱ្យខ្ពង់ខ្ពស់។"},{"id":5,"translation":"ហើយពិតប្រាកដណាស់ ទន្ទឹមនឹងការលំបាក គឺមានភាពងាយស្រួល។"},{"id":6,"translation":"ពិតប្រាកដណាស់ ទន្ទឹមនឹងការលំបាក គឺមានភាពងាយស្រួល។"},{"id":7,"translation":"ដូច្នេះ នៅពេលដែលអ្នករួចរាល់(ពីកិច្ចការរបស់អ្នក) ចូរអ្នកប្រឹងប្រែងគោរពសក្ការៈ។"},{"id":8,"translation":"ហើយឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នក ចូរអ្នកប៉ងប្រាថ្នា។"}]},{"id":95,"verses":[{"id":1,"translation":"(អល់ឡោះ)ស្បថនឹងផ្លែទីន(ផ្លែល្វាអារ៉ាប់) និងផ្លែហ្សៃទូន(ផ្លែអូលីវ)។"},{"id":2,"translation":"(ទ្រង់)ស្បថនឹងភ្នំទួរស៊ីណា(ភ្នំស៊ីណៃ)។"},{"id":3,"translation":"(ទ្រង់)ស្បថនឹងទឹកដីនេះ(ក្រុងម៉ាក្កះ)ដែលមានសុវត្ថិភាព។"},{"id":4,"translation":"ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកស្ថិតក្នុងទ្រង់ទ្រាយមួយដ៏ល្អប្រពៃបំផុត។"},{"id":5,"translation":"ក្រោយមក យើងបានត្រឡប់គេទៅកាន់កន្លែងដែលទាបបំផុត(ឋាននរក)"},{"id":6,"translation":"លើកលែងតែបណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលប៉ុណ្ណោះ។ ពិតប្រាកដណាស់ សម្រាប់ពួកគេនឹងទទួលបានផលបុណ្យគ្មានទីបញ្ចប់ឡើយ។"},{"id":7,"translation":"ដូច្នេះ បន្ទាប់ពីនោះ តើអី្វមួយដែលធ្វើឱ្យអ្នក(ឱមនុស្សលោក)បដិសេធនឹងការបង្កើតឲ្យរស់ឡើងវិញ?"},{"id":8,"translation":"តើមិនមែនអល់ឡោះជាម្ចាស់ទេឬដែលជាអ្នកកាត់សេចក្ដីដ៏សុក្រឹតបំផុតក្នុងចំណោមអ្នកកាត់សេចក្ដីទាំងឡាយនោះ?"}]},{"id":96,"verses":[{"id":1,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រនូវព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដែលបានបង្កើត(អ្វីៗទាំងអស់)ចុះ។"},{"id":2,"translation":"ទ្រង់បានបង្កើតមនុស្សលោកពីតំណក់ឈាមមួយដុំ។"},{"id":3,"translation":"ចូរអ្នក(មូហាំម៉ាត់)សូត្រចុះ ហើយព្រះជាម្ចាស់របស់អ្នកទ្រង់មហាសប្បុរសបំផុត។"},{"id":4,"translation":"ទ្រង់ជាអ្នកដែលបានបង្រៀន(ឱ្យចេះសរសេរ)ដោយស្លាបប៉ាកកា។"},{"id":5,"translation":"ទ្រង់បង្រៀនមនុស្សនូវអ្វីដែលគេមិនធ្លាប់បានដឹង។"},{"id":6,"translation":"ជាការពិតណាស់ មនុស្សលោកពិតជាអ្នកដែលបំពានបំផុត"},{"id":7,"translation":"ដោយសារតែគេយល់ឃើញថា រូបគេមានគ្រប់គ្រាន់ហើយ។"},{"id":8,"translation":"ពិតប្រាកដណាស់ កន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នក។"},{"id":9,"translation":"តើអ្នកឃើញដែរឬទេ អ្នកដែលបានហាមឃាត់"},{"id":10,"translation":"ខ្ញុំបម្រើរបស់យើង(ព្យាការីមូហាំម៉ាត់)នៅពេលដែលគេប្រតិបត្តិសឡាតនោះ?"},{"id":11,"translation":"តើអ្នកយល់ឃើញយ៉ាងណា ប្រសិនបើអ្នកដែលត្រូវបានគេហាមឃាត់នោះស្ថិតនៅលើការចង្អុលបង្ហាញ"},{"id":12,"translation":"ឬជាអ្នកដែលប្រើ(មនុស្ស)ឱ្យកោតខ្លាច(អល់ឡោះ)នោះ?"},{"id":13,"translation":"តើអ្នកយល់ឃើញយ៉ាងណាដែរ ប្រសិនបើអ្នកដែលហាមឃាត់គេនោះបានបដិសេធ និងងាកចេញ"},{"id":14,"translation":"‌តើគេមិនដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ឃើញបំផុត(នូវអ្វីដែលគេបានធ្វើ)នោះ?"},{"id":15,"translation":"មិនដូច្នោះឡើយ! ប្រសិនបើគេមិនបញ្ឈប់ទង្វើនោះទេនោះ យើងនឹងចាប់ក្បាលរបស់គេទម្លាក់ទៅក្នុងនរកជាមិនខាន"},{"id":16,"translation":"គឺក្បាលអ្នកដែលភូតកុហក និងប្រព្រឹត្តអំពើខុសឆ្គង។"},{"id":17,"translation":"ដូចេ្នះ ចូរទុកឱ្យគេស្រែកហៅក្រុមរបស់គេ(ឱ្យមកជួយគេ)ចុះ"},{"id":18,"translation":"យើងក៏នឹងហៅឆ្មាំនរកដូចគ្នា។"},{"id":19,"translation":"មិនដូច្នោះឡើយ។ ចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំធ្វើតាមគេឱ្យសោះ។ ហើយចូរអ្នកស៊ូជូត និងបញ្ជិតខ្លួន(ទៅកាន់ទ្រង់)។"}]},{"id":97,"verses":[{"id":1,"translation":"ជាការពិតណាស់ យើងបានបញ្ចុះវា(គម្ពីរគួរអាន)នៅក្នុងយប់ឡៃឡាតុលកទើរ។"},{"id":2,"translation":"ហើយតើអ្វីដែលធ្វើឲ្យអ្នក(ឱព្យាការីមូហាំម៉ាត់)ដឹងថា អ្វីទៅជាយប់ឡៃឡាទុលកទើរនោះ?"},{"id":3,"translation":"យប់ឡៃឡាទុលកទើរ គឺល្អប្រសើរជាងមួយពាន់ខែ។"},{"id":4,"translation":"ម៉ាឡាអ៊ីកាត់ជាច្រើន និងជីព្រីលបានចុះមកក្នុងយប់នោះដោយមានការអនុញ្ញាតពីព្រះជាម្ចាស់របស់ពួកគេ ដើម្បីអនុវត្ដរាល់បទបញ្ជាទាំងឡាយ។"},{"id":5,"translation":"យប់នោះពោរពេញសន្តិភាព រហូតដល់ពេលហ្វាជើរះ(ទៀបភ្លឺ)។"}]},{"id":98,"verses":[{"id":1,"translation":"ពួកគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន គឺមិនបោះបង់ភាពគ្មានជំនឿរបស់ពួកគេឡើយ រហូតទាល់តែសញ្ញាភស្ដុតាងដ៏ច្បាស់លាស់បានមកដល់ពួកគេ។"},{"id":2,"translation":"គឺអ្នកនាំសារម្នាក់មកពីអល់ឡោះដែលនឹងសូត្រគម្ពីរ(គួរអាន)ដ៏ស្អាតស្អំ។"},{"id":3,"translation":"នៅក្នុងវា(គម្ពីរ) គឺមានដំណឹងពិត និងច្បាប់ដ៏យុត្តិធម៌។"},{"id":4,"translation":"ហើយពួកដែលគេផ្តល់គម្ពីរឱ្យមិនបានខ្វែងគំនិតគ្នានោះឡើយ លើកលែងតែក្រោយពីសញ្ញាភស្តុតាងដ៏ច្បាស់លាស់បានមកដល់ពួកគេប៉ុណ្ណោះ។"},{"id":5,"translation":"ហើយគេមិនបានប្រើពួកគេនោះឡើយ ក្រៅតែពីឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដោយស្មោះសចំពោះសាសនា(របស់ទ្រង់) និងចៀសវាងពីប្រការស្ហ៊ីរិក ព្រមទាំងប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់នោះឡើយ។ នោះហើយជាសាសនាដ៏ត្រឹមត្រូវ។"},{"id":6,"translation":"ពួកគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន នឹងស្ថិតក្នុងនរកជើហាន់ណាំដោយស្ថិតនៅក្នុងនោះជាអមតៈ។ ពួកទាំងនោះហើយជាភាវៈដែលអាក្រក់បំផុត។"},{"id":7,"translation":"ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល អ្នកទាំងនោះហើយជាភាវៈដែលល្អបំផុត។"},{"id":8,"translation":"ការតបស្នងរបស់ពួកគេនៅឯព្រះជាម្ចាស់របស់ពួកគេ គឺឋានសួគ៌អាត់និនដែលមានទនេ្លជាច្រើនហូរពីក្រោមវាដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ អល់ឡោះបានពេញចិត្តចំពោះពួកគេ ហើយពួកគេក៏ពេញចិត្តចំពោះទ្រង់វិញដែរ។ នោះគឺសម្រាប់តែជនណាដែលខ្លាចព្រះជាម្ចាស់របស់គេប៉ុណ្ណោះ។"}]},{"id":99,"verses":[{"id":1,"translation":"នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យញ័ររញ្ជួយយ៉ាងខ្លាំង"},{"id":2,"translation":"ហើយផែនដីបានបញ្ចេញទាំងអស់នូវអ្វីដែលមាននៅក្នុងវា"},{"id":3,"translation":"ហើយមនុស្សលោកនិយាយថា៖ តើមានអ្វីកើតឡើងចំពោះផែនដី?"},{"id":4,"translation":"នៅក្នុងថ្ងៃនោះ ផែនដីនឹងប្រាប់ទាំងអស់នូវរឿងរ៉ាវរបស់វា"},{"id":5,"translation":"ពីព្រោះព្រះជាម្ចាស់របស់អ្នកបានបញ្ជាឱ្យវាធ្វើដូច្នោះ។"},{"id":6,"translation":"នៅក្នុងថ្ងៃនោះ មនុស្សលោកនឹងចេញ(ពីកន្លែងជំនុំជម្រះ)ជាក្រុមៗ ដើម្បីឲ្យគេបង្ហាញពីទង្វើទាំងឡាយរបស់ពួកគេ។"},{"id":7,"translation":"ដូច្នេះ ជនណាដែលសាងទង្វើល្អសូម្បីប៉ុនលំអងធូលីក៏ដោយ គេនឹងបានឃើញវា។"},{"id":8,"translation":"ហើយជនណាដែលសាងទង្វើអាក្រក់សូម្បីប៉ុនលំអងធូលីក៏ដោយ ក៏គេនឹងឃើញវាដូចគ្នាដែរ។"}]},{"id":100,"verses":[{"id":1,"translation":"(អល់ឡោះ)ស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់នៅក្នុងសមរភូមិ"},{"id":2,"translation":"(ទ្រង់)ស្បថនឹងសត្វសេះដែលរត់យ៉ាងលឿនរហូតចេញផ្កាភ្លើង"},{"id":3,"translation":"(ទ្រង់)ស្បថនឹងសត្វសេះដែលវាបោលសម្រុកទៅរកខ្មាំងសត្រូវទាំងព្រឹកព្រលឹម"},{"id":4,"translation":"ដោយធ្វើឱ្យធូលីហុយទ្រលោម"},{"id":5,"translation":"ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ។"},{"id":6,"translation":"ពិតប្រាកដណាស់ មនុស្សលោក ពិតជារមិលគុណបំផុតចំពោះព្រះជាម្ចាស់របស់គេ។"},{"id":7,"translation":"ហើយពិតប្រាកដណាស់ រូបគេជាសាក្សីចំពោះការរមិលគុណនោះ។"},{"id":8,"translation":"ហើយពិតប្រាកដណាស់ គេពិតជាស្រលាញ់ទ្រព្យសម្បត្តិយ៉ាងងុបងល់។"},{"id":9,"translation":"តើគេមិនដឹងទេឬថា នៅពេលដែលគេ(អល់ឡោះ)បានឱ្យសាកសពនៅក្នុងផ្នូររស់ឡើងវិញ (តើអ្វីទៅដែលនៅរង់ចាំរូបគេនោះ)?"},{"id":10,"translation":"ហើយគេនឹងលាតត្រដាងនូវអ្វីដែលនៅក្នុងដួងចិត្ត។"},{"id":11,"translation":"ពិតប្រាកដណាស់នៅថ្ងៃនោះ ព្រះជាម្ចាស់របស់ពួកគេពិតជាដឹងបំផុតចំពោះពួកគេ។"}]},{"id":101,"verses":[{"id":1,"translation":"ថ្ងៃបរលោក។"},{"id":2,"translation":"តើអ្វីទៅជាថ្ងៃបរលោក?"},{"id":3,"translation":"ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាថ្ងៃបរលោកនោះ?"},{"id":4,"translation":"គឺថ្ងៃដែលមនុស្សលោកប្រៀបដូចជាសត្វមេអំបៅដែលហើរប្រសេចប្រសាច។"},{"id":5,"translation":"ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើងរប៉ាត់រប៉ាយ។"},{"id":6,"translation":"រីឯអ្នកដែលជញ្ជីង(ទង្វើល្អ)របស់គេធ្ងន់ជាង"},{"id":7,"translation":"រូបគេនឹងស្ថិតនៅក្នុងជីវិតរស់នៅមួយដ៏ជាទីគាប់ចិត្ត(ក្នុងឋានសួគ៌)។"},{"id":8,"translation":"ហើយចំណែកឯជនណាដែលជញ្ជីង(ទង្វើល្អ)របស់គេស្រាលជាង"},{"id":9,"translation":"កន្លែងស្នាក់អាស្រ័យរបស់គេ គឺឋាននរក។"},{"id":10,"translation":"តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា តើអ្វីទៅជាឋាននរកនោះ?"},{"id":11,"translation":"គឺជាភ្លើងដ៏សែនក្តៅបំផុត។"}]},{"id":102,"verses":[{"id":1,"translation":"ការមានមោទនភាពនឹងទ្រព្យសម្បត្តិនិងរឿងកូនចៅច្រើនបានធ្វើឱ្យពួកអ្នកភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះ"},{"id":2,"translation":"រហូតដល់ពួកអ្នកបានចូលទៅក្នុងផ្នូរ(ស្លាប់)។"},{"id":3,"translation":"មិនដូច្នោះឡើយ! ពួកអ្នកគង់តែនឹងដឹងជាមិនខាន។"},{"id":4,"translation":"ក្រោយមក មិនដូច្នោះឡើយ! ពួកអ្នកគង់តែនឹងដឹងជាមិនខាន។"},{"id":5,"translation":"មិនដូច្នោះឡើយ! ប្រសិនបើពួកអ្នកបានដឹងនូវការដឹងមួយយ៉ាងច្បាស់(ពួកនឹងមិនមានមោទនភាពនឹងរឿងនោះឡើយ)។"},{"id":6,"translation":"ពួកអ្នកពិតជានឹងឃើញនរកជើហ៊ីមជាមិនខាន។"},{"id":7,"translation":"បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវាយ៉ាងច្បាស់ផ្ទាល់នឹងភ្នែក។"},{"id":8,"translation":"ក្រោយមក នៅថ្ងៃនោះ ពួកអ្នកពិតជានឹងត្រូវគេសួរពីឧបការគុណទាំងឡាយ(ដែលពួកអ្នកធ្លាប់ទទួលបាន)ជាមិនខាន។"}]},{"id":103,"verses":[{"id":1,"translation":"អល់ឡោះទ្រង់ស្បថនឹងពេលវេលា។"},{"id":2,"translation":"ជាការពិតណាស់ មនុស្សលោកស្ថិតក្នុងភាពខាតបង់។"},{"id":3,"translation":"លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ហើយផ្ដែផ្ដាំគ្នាឱ្យប្រកាន់ខ្ជាប់នូវការពិត និងផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ប៉ុណ្ណោះ។"}]},{"id":104,"verses":[{"id":1,"translation":"ភាពវិនាសអន្តរាយ គឺចំពោះអ្នកដែលនិយាយដើមគេ និងមួលបង្កាច់អ្នកដទៃ។"},{"id":2,"translation":"ជាអ្នកដែលប្រមូលទ្រព្យសម្បត្ដិ និងរាប់ចំនួនវាទុក"},{"id":3,"translation":"ដោយគេគិតស្មានថា ទ្រព្យសម្បត្ដិរបស់គេអាចជួយឲ្យគេមានជីវិតអមតៈ(ក្នុងលោកិយ)បាន។"},{"id":4,"translation":"ពុំដូច្នោះឡើយ! តាមពិត រូបគេនឹងត្រូវគេបោះទៅក្នុងឋាននរក។"},{"id":5,"translation":"តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជាឋាននរកនោះ?"},{"id":6,"translation":"គឺជាភ្លើងរបស់អល់ឡោះដែលត្រូវបានគេបង្កាត់"},{"id":7,"translation":"ដែលវានឹងឆាបឆេះដល់បេះដូង(ពួកគេ)។"},{"id":8,"translation":"ជាការពិតណាស់ នៅលើពួកគេ គឺមានគម្របបិទជិត។"},{"id":9,"translation":"ពួកគេត្រូវបានគេចងភ្ជាប់នឹងសសរដ៏វែង។"}]},{"id":105,"verses":[{"id":1,"translation":"តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើព្រះជាម្ចាស់របស់អ្នកបានធ្វើយ៉ាងដូចម្តេចទៅលើក្រុមទ័ពដំរី?"},{"id":2,"translation":"តើអល់ឡោះមិនបានធ្វើឱ្យឧបាយកល(ដ៏អាក្រក់)របស់ពួកគេបរាជ័យទេឬ?"},{"id":3,"translation":"ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅកាន់ពួកគេ"},{"id":4,"translation":"ដោយពួកវាទម្លាក់ដុំថ្មពីដីឥដ្ឋដែលគេដុត(ក្នុងភ្លើងនរក)ទៅលើពួកគេ។"},{"id":5,"translation":"ពិតណាស់ អល់ឡោះបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ)ដូចជាស្លឹកឈើដែលត្រូវសត្វស៊ី។"}]},{"id":106,"verses":[{"id":1,"translation":"ជាទម្លាប់របស់ពួកគូរ៉័ស្ហ"},{"id":2,"translation":"ទម្លាប់របស់ពួកគេ គឺការធ្វើដំណើរក្នុងរដូវរងារ(នៅកាន់ប្រទេសយេមែន) និងក្នុងរដូវក្ដៅ(ទៅកាន់តំបន់ស្ហាម)។"},{"id":3,"translation":"ដូច្នេះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះព្រះជាម្ចាស់នៃកាក់ហ្ពះនេះ(តែមួយគត់)"},{"id":4,"translation":"ដែលជាអ្នកផ្ដល់ចំណីអាហារដល់ពួកគេដើម្បីបំបាត់ស្រេកឃ្លាន និងផ្ដល់សុវត្ថិភាពដល់ពួកគេពីភាពភ័យខ្លាច។"}]},{"id":107,"verses":[{"id":1,"translation":"តើអ្នកឃើញ(ស្ថានភាព)អ្នកដែលបដិសេធនឹងថ្ងៃបរលោកដែរឬទេ?"},{"id":2,"translation":"នោះហើយជាបុគ្គលដែលរំលោភបំពានសិទ្ធិក្មេងកំព្រា"},{"id":3,"translation":"ហើយគេក៏មិនជំរុញឱ្យផ្តល់អាហារដល់ជនក្រីក្រឡើយ។"},{"id":4,"translation":"ដូច្នេះ ភាពវិនាសអន្ដរាយ គឺសម្រាប់អ្នកសឡាតទាំងឡាយណា"},{"id":5,"translation":"ដែលពួកគេធ្វេសប្រហែសចំពោះការប្រតិបត្តិសឡាតរបស់ខ្លួន។"},{"id":6,"translation":"ពួកគេគឺជាពួកដែលធ្វើអ្វីដើម្បីបង្ហាញឱ្យគេឃើញប៉ុណ្ណោះ។"},{"id":7,"translation":"ហើយពួកគេមិនឲ្យអ្នកដទៃខ្ចីឡើយ បើទោះបីជាវាមិនប៉ះពាល់ដល់រូបគេក៏ដោយ។"}]},{"id":108,"verses":[{"id":1,"translation":"ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវអាល់កាវសើរ(ឈ្មោះទន្លេមួយក្នុងឋានសួគ៌)។"},{"id":2,"translation":"ហេតុនេះ ចូរអ្នកប្រតិបត្តិសឡាតចំពោះព្រះជាម្ចាស់របស់អ្នក និងសំឡេះសត្វចុះ។"},{"id":3,"translation":"ពិតប្រាកដណាស់ អ្នកដែលខឹងសម្បានឹងអ្នក គឺជាបុគ្គលដែលត្រូវបានគេកាត់ផ្តាច់(ពីប្រការល្អទាំងឡាយ)។"}]},{"id":109,"verses":[{"id":1,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱពួកដែលគ្មានជំនឿ!"},{"id":2,"translation":"ខ្ញុំមិនគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះឡើយ។"},{"id":3,"translation":"ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ។"},{"id":4,"translation":"ហើយខ្ញុំមិនគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈឡើយ។"},{"id":5,"translation":"ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ។"},{"id":6,"translation":"សម្រាប់ពួកអ្នក គឺមានសាសនារបស់ពួកអ្នក។ ហើយសម្រាប់ខ្ញុំ គឺមានសាសនារបស់ខ្ញុំ។"}]},{"id":110,"verses":[{"id":1,"translation":"នៅពេលដែលជំនួយរបស់អល់ឡោះ និងការរំដោះ(ទីក្រុងម៉ាក្កះ)បានមកដល់"},{"id":2,"translation":"ហើយអ្នកបានឃើញមនុស្សលោកចូលសាសនារបស់អល់ឡោះទាំងក្រុម"},{"id":3,"translation":"ដូចេ្នះ ចូរអ្នកលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នក និងសុំការអភ័យទោសពីទ្រង់ចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលទទួលយកការសារភាពកំហុសបំផុត។"}]},{"id":111,"verses":[{"id":1,"translation":"ដៃទាំងពីររបស់អាពូឡាហាប់ គឺបានវិនាសអន្តរាយហើយ ហើយរូបគេក៏អន្តរាយដែរ។"},{"id":2,"translation":"ទ្រព្យសម្បត្តិ និងកូនចៅរបស់គេមិនអាចជួយជាប្រយោជន៍អ្វីដល់គេឡើយ។"},{"id":3,"translation":"គេនឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ។"},{"id":4,"translation":"ចំណែកឯប្រពន្ធរបស់គេដែលបានរាយបន្លា(លើផ្លូវដើររបស់ព្យាការីមូហាំម៉ាត់ ក៏ដូចគ្នាដែរ)។"},{"id":5,"translation":"នៅនឹងករបស់នាង មានខ្សែច្រវាក់សម្រាប់អូសនាងចូលទៅក្នុងឋាននរក។"}]},{"id":112,"verses":[{"id":1,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ អល់ឡោះគឺជាព្រះជាម្ចាស់(ដែលគេត្រូវគោរពសក្ការៈ)តែមួយគត់។"},{"id":2,"translation":"អល់ឡោះទ្រង់ជាទីពឹងពាក់។"},{"id":3,"translation":"ទ្រង់មិនប្រសូតបុត្រ ហើយទ្រង់ក៏មិនត្រូវបានគេប្រសូតមកនោះដែរ។"},{"id":4,"translation":"ហើយគ្មាននរណាម្នាក់អាចប្រៀបប្រដូចនឹងទ្រង់បានឡើយ។"}]},{"id":113,"verses":[{"id":1,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំសុំពីព្រះជាម្ចាស់នៃពេលទៀបភ្លឺឱ្យបញ្ចៀស(រូបខ្ញុំ)"},{"id":2,"translation":"ពីប្រការអាក្រក់ទាំងឡាយដែលទ្រង់បានបង្កើតមក។"},{"id":3,"translation":"និងពីប្រការអាក្រក់នៃពេលយប់នៅពេលដែលភាពងងឹតបានមកដល់"},{"id":4,"translation":"និងពីប្រការអាក្រក់របស់ស្ត្រីមេធ្មប់ទាំងឡាយដែលបានសូត្រផ្លុំទៅក្នុងចំណងខ្សែគាថា(របស់ពួកគេ)"},{"id":5,"translation":"និងពីប្រការអាក្រក់នៃអ្នកដែលច្រណែនឈ្នានីសនៅពេលដែលគេច្រណែនឈ្នានីស។"}]},{"id":114,"verses":[{"id":1,"translation":"ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំសុំពីព្រះជាម្ចាស់នៃមនុស្សលោក"},{"id":2,"translation":"ជាសេ្ដចគ្រប់គ្រងមនុស្សលោក"},{"id":3,"translation":"ជាព្រះជាម្ចាស់របស់មនុស្សលោក"},{"id":4,"translation":"(សូមទ្រង់មេត្តាបញ្ចៀស)ពីប្រការអាក្រក់នៃការញុះញុងរបស់ស្ហៃតន"},{"id":5,"translation":"ដែលវាបញ្ចូលការញុះញង់ក្នុងដួងចិត្ដមនុស្សលោក"},{"id":6,"translation":"(ដែលស្ហៃតននោះអាច)មកពីពួកជិន និងមនុស្សលោក។"}]}]
